ពាក់ព័ន្ធនឹងការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់ តើគួរស្ដាប់តាមនរណា?

16-02-2022

តើអ្វីទៅជាគន្លឹះក្នុងការការទទួលការយាងមករបស់ព្រះអម្ចាស់? ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា៖ «ចៀមខ្ញុំស្គាល់សំឡេងខ្ញុំ» (យ៉ូហាន ១០:២៧)។ «លុះកណ្ដាលអធ្រាត ក៏មានសម្រែកបន្លឺឡើងថា មើលណ៎ កូនកម្លោះមកដល់ហើយ ចូរអ្នករាល់គ្នា ចេញទៅទទួលលោកចុះ» (ម៉ាថាយ ២៥:៦)។ គម្ពរវិវរណៈបានទាយទុកថា៖ «មើលខ្ញុំឈរនៅមាត់ទ្វារទាំងគោះ ប្រសិនបើអ្នកណា ឮសំឡេងខ្ញុំ ហើយបើកទ្វារឲ្យខ្ញុំ នោះខ្ញុំនឹងចូលទៅឯអ្នកនោះ រួចបរិភោគជាមួយអ្នកនោះ ហើយអ្នកនោះ ក៏បរិភោគជាមួយនឹងខ្ញុំដែរ» (វិវរណៈ ៣:២០)។ «អ្នកណាដែលមានត្រចៀក ចូរស្ដាប់ព្រះបន្ទូលដែលព្រះវិញ្ញាណថ្លែងទៅកាន់ក្រុមជំនុំទាំងអម្បាលម៉ានចុះ» (វិវរណៈ ២:៧)។ សេចក្ដីទំនាយនេះបង្ហាញ ថា ការស្ដាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់គឺជាគន្លឹះក្នុងការទទួលព្រះអម្ចាស់។ ការស្ដាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់គឺជាផ្លូវតែមួយគត់។ ប៉ុន្តែមានអ្នកជឿជាច្រើន គិតថា ដោយសារពួកបព្វជិតចេះដឹងព្រះគម្ពីរ និងអធិប្បាយព្រះគម្ពីររាល់ដង ពួកគេគួរធ្វើជាពួកឆ្មាំទ្វារសម្រាប់កិច្ចការដែលសំខាន់បែបនេះ។ ដូច្នេះ នៅពេលដែលពួកគេឮទីបន្ទាល់ដែលថាព្រះអម្ចាស់បានយាងត្រឡប់មកវិញហើយ ពួកគេពុំបានពិនិត្យសួរឱ្យដឹងពីសេចក្ដីនេះទេ ហើយនៅពេលពួកគេឃើញព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តាថាជាសេចក្ដីពិត ពួកគេនៅតែមិនយកចិត្តទុកដាក់ទៀត។ តើមនុស្សបែបនេះជឿលើព្រះជាម្ចាស់ ឬជឿលើពួកបព្វជិត? តើយើងគួរស្ដាប់នរណាពាក់ព័ន្ធនឹងការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់នេះ? តើយើងគួរស្ដាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់ ឬស្ដាប់គ្រូគង្វាលរបស់យើង? ខ្ញុំពុំដែលបានយល់ពីចំណុចនេះទេនៅក្នុងសេចក្ដីជំនឿរបស់ខ្ញុំពីមុន ប៉ុន្តែខ្ញុំស្ដាប់គ្រូគង្វាលរបស់ខ្ញុំទាំងងងឹតងងុល ហើយស្ទើរតែបាត់បង់ឱកាសក្នុងការទទួលការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់ទៅហើយ។

ក្នងឆ្នាំ២០១៧ ខ្ញុំបានជួបបងស្រី លូ និងបងប្រុស ធ្វាន់ មកពីប្រទសអាល្លឺម៉ង់តាម Facebook។ តាមរយៈការប្រាស្រ័យទាក់ទងគ្នារបស់យើង ខ្ញុំបានឃើញថា ពួកគាត់ជាមនុស្សដាក់ខ្លួន និងអាចពឹងពាក់បាន ដោយមានការយល់ដឹងពិតពីព្រះគម្ពីរ និងមានការប្រកបគ្នាដោយការបំភ្លឺ។ ខ្ញុំបានរៀនសូត្រចេះដឹងជាច្រើន។ យើងធ្លាប់បានជួបគ្នាពីរបីដងដែរ ហើយខ្ញុំបានរៀនសូត្រជាច្រើនអំពីសេចក្ដីពិតដែលខ្ញុំពុំធ្លាប់បានយល់ពីមុនមកសោះ ដូចជា អ្វីទៅជាសេចក្ដីជំនឿពិតប្រាកដ និងអ្វីទៅជាការប្រែចិត្តពិតប្រាកដ អ្វីទៅជាការដើរតាមនិងការចុះចូលនឹងព្រះជាម្ចាស់ អ្វីទៅជាការដើរតាមនិងការចុះចូលនឹងមនុស្ស សារជាតិនិងឫសគល់នៃពួកផារិស៊ីដែលទាស់ទទឹងនឹង ព្រះអម្ចាស់យេស៊ូវ របៀបស្ដាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់ និងការទទួលព្រះអម្ចាស់ និងច្រើនទៀត។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំបានរៀនសូត្រនូវចំណុចសំខាន់ៗជាច្រើននៃមេរៀនទាំងនេះ ហើយវាបានធ្វើឱ្យដួងចិត្តរបស់ខ្ញុំបានភ្លឺច្បាស់។ ខ្ញុំពិតជាពេញចិត្តនឹងការជួបប្រកបគ្នានេះណាស់។ បងប្រុស ធ្វាន់ បានអានខព្រះគម្ពីរមួយចំនួនឱ្យខ្ញុំស្ដាប់៖ «ដ្បិតផ្លេកបន្ទោរ ដែលភ្លឺពីផ្នែកម្ខាងនៅក្រោមមេឃ ចាំងជះទៅកាន់ផ្នែកម្ខាងទៀតនៅក្រោមមេឃ នោះបុត្រមនុស្ស នៅថ្ងៃដែលទ្រង់យាងមក ក៏ដូច្នេះដែរ។ ប៉ុន្តែ ជាដំបូងទ្រង់ត្រូវរងទុក្ខលំបាកជាច្រើន ហើយត្រូវមនុស្សជំនាន់នេះបដិសេធផង» (លូកា ១៧:២៤-២៥)។ គាត់បាននិយាយថា នៅគ្រាចុងក្រោយ ព្រះអម្ចាស់យោនយកកំណើតជាមនុស្សម្ដងទៀតជាកូនមនុស្ស ដើម្បីយាងមកនិងបំពេញកិច្ចការ ហើយថាសេចក្ដីទំនាយនេះបានកើតឡើងរួចមកហើយ។ គាត់បាននិយាយថា «ព្រះអម្ចាស់បានយាងត្រឡប់មកវិញជាព្រះដ៏មានគ្រប់ព្រះ‌ចេស្តាដែលយោនយកកំណើតជាមនុស្ស ហើយទ្រង់កំពុងសម្ដែងចេញនូវសេចក្ដីពិត និងកំពុងបំពេញកិច្ចការនៃការជំនុំជម្រះដោយចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ទៅ។ ព្រះដ៏មានគ្រប់ព្រះ‌ចេស្តាបានសម្ដែងចេញនូវរាល់សេចក្ដីពិតទាំងអស់ដើម្បីបន្សុទ្ធ និងសង្គ្រោះមនុស្សជាតិ ហើយវាដូចជាពន្លឺដ៏អស្ចារ្យដែលចាំងចែងពីទិសខាងកើតមក ហើយនេះគឺជា 'ផ្លេកបន្ទោរ' ពីទិសខាងកើតដែរ។» ខ្ញុំពិតជាមានការភ្ញាក់ផ្អើលណាស់ដោយបានឮបែបនេះ។ ខ្ញុំគិតថា «តើព្រះអម្ចាស់យេស៊ូវបានយាងត្រឡប់មកវិញហើយ?» បន្ទាប់មកខ្ញុំបានចាំសម្ដីរបស់ពួកបព្វជិត ថា មានតែពួកពន្លឺខាងកើតទេដែលធ្វើបន្ទាល់ថា ព្រះជាម្ចាស់បានយាងត្រឡប់មកជាសាច់ឈាម ហេតុដូច្នេះហើយ យើងមិនគួរជឿលើវាទេ ពីព្រោះមានតែព្រះអម្ចាស់យេស៊ូវប៉ុណ្ណោះដែលជាព្រះគ្រីស្ទ។ ខ្ញុំពិតជាមិនដាច់ស្រេចសោះបន្ទាប់ពីនោះមក និងមិនអាចផ្ចង់អារម្មណ៍លើការប្រកបគ្នារបស់បងប្រុស ធ្វាន់។ ខ្ញុំគិតថា «គ្រូគង្វាលនិងពួកចាស់ទុំបានបម្រើព្រះអម្ចាស់ និងចេះដឹងព្រះគម្ពីរយ៉ាងល្អ។ ពួកគេគួរដឹងសព្វសេចក្ដីអំពីចំណុចសំខាន់នេះ ដូច្នេះ ខ្ញុំនឹងទៅសួរពួកគាត់ជាមុនសិន»។

ខ្ញុំបានទៅព្រះវិហារ និងសួរគ្រូគង្វាលនៅថ្ងៃអាទិត្យនោះ ហើយគាត់បាននិយាយថា៖ «នៅក្នុងការបង្រៀនរបស់អ្នកជឿលើព្រះដ៏មានគ្រប់ព្រះ‌ចេស្តាមានតម្លៃនៅក្នុងនោះ ប៉ុន្តែពួកគេបានធ្វើបន្ទាល់ថា ព្រះអម្ចាស់បានយាងត្រឡប់មកវិញជាព្រះដ៏មានគ្រប់ព្រះ‌ចេស្តានៅខាងសាច់ឈាម។ នោះគឺមិនអាចទៅរួចទេ។ មានតែព្រះអម្ចាស់យេស៊ូវប៉ុណ្ណោះដែលជាព្រះជាម្ចាស់យោនយកកំណើតជាមនុស្ស ដូច្នេះ ពួកគេជឿលើមនុស្សធម្មតា។ ពួកជំនុំរបស់ពួកគេត្រូវបានរដ្ឋាភិបាលកុំមុយនីសចិនគាបសង្កត់ ហើយការជឿលើពួកពន្លឺខាងកើតនឹងក្លាយជាសេចក្ដីកំផិតចំពោះព្រះអម្ចាស់យេស៊ូវ»។ ការស្ដាប់ឮបែបនេះ បានធ្វើឱ្យខ្ញុំមានការភ័យខ្លាចណាស់។ ខ្ញុំគិតថា ប្រសិនបើដូចអ្វីដែលគាត់និយាយមែន នោះបងស្រី លូ និងបងប្រុស ធ្វាន់ ច្បាស់ជាបានវង្វេងចេញពីព្រះអម្ចាស់ហើយ។ ខ្ញុំចាប់ផ្ដើមមានការងឿងឆ្ងល់អំពីពួកគាត់ និងចាប់ផ្ដើមមានការប្រុងប្រយ័ត្ន ហើយក៏លែងចង់ជួបពួកគាត់ទៀតដែរ។ ប៉ុន្តែខ្ញុំមានការស្ទាក់ស្ទើរនៅពេលខ្ញុំគិតអំពីទីបន្ទាល់របស់ពួកគាត់ថា ព្រះអម្ចាស់យេស៊ូវបានយាងត្រឡប់មកវិញហើយ។ ប្រសិនបើនោះគឺជាការពិតមែន ហើយខ្ញុំមិនបានពិនិត្យសួរឱ្យដឹងអំពីសេចក្ដីនេះ តើព្រះអម្ចាស់នឹងបណ្ដេញខ្ញុំចេញដែរទេ? ប៉ុន្តែចុះបើព្រះដ៏មានគ្រប់ព្រះ‌ចេស្តាគឺជាព្រះជាម្ចាស់ដែលយោនយកកំណើតជាមនុស្សមែន ចុះហេតុអ្វីបានជាគ្រូគង្វាលមិនទទួលស្គាល់បែបនោះ តែនិយាយថាពួកគេជឿលើមនុស្សធម្មតាទៅវិញ? ខ្ញុំបានគិតថាគ្រូគង្វាលបានចេះដឹងព្រះគម្ពីរនិងយល់ដឹងច្រើនជាងខ្ញុំ ដូច្នេះ ខ្ញុំគួរតែនៅឱ្យឆ្ងាយពីពួកគេដើម្បីជៀសវាងការវង្វេង។ ប៉ុន្តែពេលខ្ញុំមកដល់ផ្ទះ ខ្ញុំមានអារម្មណ៍មិនសុខមិនសាប់សោះ។ ខ្ញុំពិតជាវេទនានិងពិបាកចិត្តណាស់។ ខ្ញុំបានពោលពាក្យអធិស្ឋានទៅព្រះអម្ចាស់ថា៖ «ឱព្រះអម្ចាស់អើយ ទូលបង្គំបានស្ដាប់គ្រូគង្វាលនៅថ្ងៃនេះ ហើយពេលនេះ ទូលបង្គំចាប់ផ្ដើមងឿងឆ្ងល់អំពីបងស្រី លូ និងបងប្រុស ធ្វាន់។ ទូលបង្គំមានការភ័យខ្លាចមិនហ៊ានពិនិត្យសួរឱ្យដឹងពីពួកពន្លឺខាងកើតបន្ថែមទៀតទេ។ ព្រះអម្ចាស់ ទូលបង្គំទន្ទឹងរង់ចាំការយាងត្រឡប់មកវិញរបស់ទ្រង់ជាយូរមកហើយ ប៉ុន្តែទូលបង្គំខ្លាចដើរផ្លូវខុស និងផិតក្បត់ចំពោះទ្រង់។ ទូលបង្គំមិនដឹងថាគួរត្រូវធ្វើបែបណានោះទេ។ សូមជួយបំភ្លឺនិងណែនាំទូលបង្គំដើម្បីឱ្យទូលបង្គំបានដឹងអ្វីខុសអ្វីត្រូវផង»។

បន្តិចម្ដងៗ ខ្ញុំទទួលអារម្មណ៍ស្ងប់ក្នុងចិត្ត បន្ទាប់ពីបានអធិស្ឋានរួច ហើយបន្ទាប់មក អ្វីដែលបងស្រី លូ ធ្លាប់បានប្រកបគ្នា ក៏ផុសឡើងនៅក្នុងចិត្ត៖ ព្រះជាម្ចាស់គឺធំមហិមានៅក្នុងសេចក្ដីជំនឿរបស់យើង ហើយគ្រប់សព្វសារពើទាំងអស់ ត្រូវអាស្រ័យតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាពិសេសអ្វីដែលសំខាន់ដូចជាការពិនិត្យសួរអំពីផ្លូវពិតជាដើម។ ប្រសិនបើយើងគ្រាន់តែស្ដាប់តាមមនុស្សដទៃនៅគ្រប់រឿងទាំងអស់ នោះយើងនឹងជឿនិងធ្វើតាមមនុស្សធម្មតា ហើយបន្ទាប់មក យើងនឹងឃ្លាតចេញឆ្ងាយពីផ្លូវរបស់ព្រះអម្ចាស់។ ខ្ញុំចាប់ផ្ដើមឆ្លុះបញ្ចាំងពីខ្លួនឯង។ នៅពេលខ្ញុំបានឮថាព្រះអម្ចាស់បានយាងត្រឡប់មកវិញ ខ្ញុំមិនបានស្វះស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ជាមុនទេ ឬមើលថាតើព្រះអម្ចាស់មានបន្ទូលថាម៉េចអំពីសេចក្ដីនេះទេ ឬថាតើនេះជាបន្ទូលមកអំពីព្រះជាម្ចាស់ឬអត់នោះទេ។ ផ្ទុយទៅវិញ ខ្ញុំបែរជាថ្វាយបង្គំគ្រូគង្វាលនិងស្ដាប់ពួកគាត់។ នោះមិនមែនជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទេ។ នៅរាល់ការជួបប្រជុំគ្នាដែលខ្ញុំតែងបានចូលរួមជាមួយពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះ‌ចេស្តា ការប្រកបគ្នារបស់ពួកគេ គឺមានការបំភ្លឺ និងស្របទៅតាមព្រះគម្ពីរ ហើយការពន្យល់របស់ពួកគេអំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ គឺច្បាស់លាស់ណាស់។ ខ្ញុំបានយល់ពីសេចក្ដីពិតជាច្រើន ដែលខ្ញុំមិនធ្លាប់បានយល់ពីមុនដោយគ្រាន់តែបានប្រកបគ្នាពីរបីដងសោះ ហើយខ្ញុំមានអារម្មណ៍ថា ខ្ញុំបានខិតជិតទៅរកព្រះជាម្ចាស់ ហើយសេចក្ដីជំនឿរបស់ខ្ញុំបានធំធាត់ឡើង។ នេះគឺជាច្បាស់ជាកិច្ចការមកអំពីព្រះវិញ្ញាណបរិសុទ្ធមិនខាន។ ប៉ុន្តែខ្ញុំមិនបានពិនិត្យមើលថាតើពួកជំនុំមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ឬការគាំទ្រដល់សេចក្ដីពិតឬអត់នោះទេ។ ខ្ញុំគ្រាន់តែគិតថាគ្រូគង្វាលចេះដឹងព្រះគម្ពីរបានល្អប៉ុណ្ណោះ ដូច្នេះ ខ្ញុំក៏ជឿលើគាត់ ថាព្រះអម្ចាស់មិនទាន់បានយាងត្រឡប់មកវិញទេ។ ខ្ញុំច្បាស់ថាពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះ‌ចេស្តាមានសេចក្ដីពិត និងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ប៉ុន្តែខ្ញុំនៅតែមិនពិនិត្យពីសេចក្ដីនេះដដែល។ តើនោះមិនមែនជាការមានសេចក្ដីជំនឿលើគ្រូគង្វាលទេឬ? តើការជឿ ឬការដើរតាមព្រះជាម្ចាស់យ៉ាងម៉េចវិញ? ខ្ញុំបានគិតពីពេលដែលព្រះអម្ចាស់យេស៊ូវបានលេចមក និងបំពេញកិច្ចការ។ ពួកសង្រ្គាជ ពួកអាចារ្យ និងពួកផារិស៊ីដែលបានបម្រើព្រះជាម្ចាស់នៅក្នុងព្រះវិហារ សុទ្ធតែចេះដឹងបទគម្ពីរ និងក្រឹត្យវិន័យទាំងក្នុងនិងក្រៅ ប៉ុន្តែពួកគេពុំស្គាល់ថាព្រះអម្ចាស់យេស៊ូវគឺជាព្រះមេស្ស៊ីទេ។ ផ្ទុយទៅវិញ ពួកគេទាស់ទទឹងនិងថ្កោលទោសទ្រង់ទាំងឆ្កួតលីលា និងបានទាំងឆ្កាងទ្រង់ផង។ ខ្ញុំបានដឹងថា ការដែលចេះដឹងខគម្ពីរបានល្អ គឺមិនដូចជាការស្គាល់ព្រះជាម្ចាស់ទេ ហើយប្រសិនបើខ្ញុំជឿទាំងងងឹតងងុលលើគ្រូគង្វាល នោះប្រាកដជាទាស់នឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយខ្ញុំអាចទាស់ទទឹងនឹងទ្រង់ផង! ខ្ញុំបានសម្រេចចិត្តចូលរួមការប្រជុំគ្នាជាមួយបងស្រី លូ និងបងប្រុស ធ្វាន់ ហើយប្រសិនបើខ្ញុំប្រាកដថាព្រះដ៏មានគ្រប់ព្រះ‌ចេស្តា គឺជាព្រះអម្ចាស់ដែលបានយាងត្រឡប់មកវិញ នោះខ្ញុំនឹងទទួលយក និងដើរតាមទ្រង់មិនខាន។

នៅក្នុងការប្រជុំគ្នាបន្ទាប់ ខ្ញុំបានចែករំលែកការវង្វេងរបស់ខ្ញុំជាមួយពួកគាត់។ បងប្រុស ធ្វាន់ បាននិយាយថា៖ «តើអ្វីដែលគ្រូគង្វាលបាននិយាយមានមូលដ្ឋានដែរទេ ថាពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះ‌ចេស្តាជឿលើមនុស្សធម្មតានោះ? តើគាត់បានអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តា ឬបានស្វែងយល់អំពីកិច្ចការរបស់ទ្រង់ហើយឬនៅ? តើគាត់មិនខ្លាចទាស់ទទឹងនឹងព្រះជាម្ចាស់ដោយថ្កោលទោសពួកជំនុំបែបនេះទេឬ? ពួកផារិស៊ីបានវិនិច្ឆ័យថាព្រះអម្ចាស់យេស៊ូវ គឺគ្រាន់តែជាមនុស្សធម្មតាម្នាក់ប៉ុណ្ណោះ។ ពួកគេពុំបានស្ដាប់សេចក្ដីពិតដែលទ្រង់បើកសម្ដែងទេ ប៉ុន្តែទាស់ទទឹងនិងថ្កោលទោសទ្រង់យ៉ាងខ្លាំង ហើយចុងបញ្ចប់ក៏ឃុបឃិតគ្នាក្នុងការឆ្កាងទ្រង់ ដោយទទួលនូវការដាក់ទោសរបស់ព្រះជាម្ចាស់។ សមាជិកពួកបព្វជិតក្នុងពេលសព្វថ្ងៃនេះ ពុំបានមើលថាតើព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តាគឺជាសេចក្ដីពិតឬអត់នោះទេ ថាតើព្រះបន្ទូលនោះគឺជាព្រះសូរសៀងរបស់ព្រះជាម្ចាស់ឬអត់ទេ ប៉ុន្តែបែរជាបដិសេធនិងថ្កោលទោសទ្រង់។ តើនោះមិនមែនជាកំហុសដូចគ្នាដែលពួកផារិស៊ីបានប្រព្រឹត្តទេឬ? ថាតើព្រះដ៏មានគ្រប់ព្រះ‌ចេស្តាគឺជាព្រះជាម្ចាស់ដែលយោនយកកំណើតជាមនុស្សឬអត់នោះ ថាតើទ្រង់គឺជាព្រះអម្ចាស់យេស៊ូវដែលបានយាងត្រឡប់មកវិញឬអត់នោះ គឺមិនកំណត់ដោយការយល់ព្រមពីខាងពិភពសាសនា ឬរដ្ឋាភិបាលឡើយ។ យើងត្រូវមើលថាតើព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តា គឺជាសេចក្ដីពិតឬអត់ ហើយថាតើទ្រង់បំពេញកិច្ចការរបស់ព្រះជាម្ចាស់ឬអត់។ នេះគឺជាគន្លឹះសំខាន់។» ដើម្បីពន្យល់ឱ្យបានច្បាស់ពីការយោនយកកំណើតជាមនុស្ស បងប្រុស ធ្វាន់ អានអត្ថបទព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តាមួយចំនួន។ «'ការយកកំណើតជាមនុស្ស' គឺជាការលេចមករបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម ហើយព្រះជាម្ចាស់ធ្វើការនៅក្នុងចំណោមមនុស្សជាតិ នៅក្នុងរូបអង្គជាសាច់ឈាម។ ដូច្នេះ ដើម្បីឲ្យព្រះជាម្ចាស់យកកំណើតជាមនុស្សបាន ជាដំបូង ទ្រង់ត្រូវតែក្លាយជាសាច់ឈាម ជាសាច់ឈាមដែលមានភាពជាមនុស្សសាមញ្ញ ដ្បិតនេះគឺជាលក្ខខណ្ឌតម្រូវទុកជាមុនដ៏ចាំបាច់បំផុត។ តាមពិតទៅ ការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ចង់មានន័យថា ព្រះជាម្ចាស់មានព្រះជន្មគង់នៅ និងធ្វើការនៅក្នុងសាច់ឈាម ហើយមានន័យថា ព្រះជាម្ចាស់ត្រលប់ជាសាច់ឈាម គឺត្រលប់ជាមនុស្សនៅក្នុងសារជាតិដើមរបស់ទ្រង់» («សារជាតិនៃសាច់ឈាមដែលព្រះជាម្ចាស់គង់សណ្ឋិត» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម)។ «ព្រះជាម្ចាស់ដែលបានប្រសូតជាសាច់ឈាម មានព្រះនាមថាព្រះគ្រីស្ទ ហើយព្រះគ្រីស្ទដែលអាចប្រទានឲ្យមនុស្សមានសេចក្ដីពិតនេះ ហៅថាព្រះជាម្ចាស់។ គ្មានអ្វីលើសពីនេះទេ ដ្បិតព្រះគ្រីស្ទមានលក្ខណៈរបស់ព្រះជាម្ចាស់ មានទាំងនិស្ស័យរបស់ព្រះជាម្ចាស់ ហើយព្រះប្រាជ្ញាញាណដែលទ្រង់មានក្នុងការអនុវត្ត កិច្ចការរបស់ទ្រង់ ជាប្រាជ្ញាញាណដែលមនុស្សរកយល់មិនដល់ឡើយ។ អស់អ្នកដែលហៅខ្លួនឯងថាព្រះគ្រីស្ទ ប៉ុន្តែមិនអាចធ្វើកិច្ចការរបស់ព្រះជាម្ចាស់បាន គឺជាមនុស្សបោកប្រាស់ហើយ។ ព្រះគ្រីស្ទមិនមែនត្រឹមតែជាការបង្ហាញព្រះកាយរបស់ព្រះជាម្ចាស់នៅលើផែនដីនេះទេ តែជារូបកាយសាច់ឈាមដ៏វិសេសវិសាល ដែលព្រះជាម្ចាស់សណ្ឋិតពេលទ្រង់អនុវត្ត និងសម្រេចកិច្ចការរបស់ទ្រង់នៅកណ្ដាលចំណោមមនុស្ស។ សាច់ឈាមនេះមិនមែនមនុស្សណាក៏សុទ្ធតែអាចជំនួសបាននោះទេ ប៉ុន្តែជារូបកាយសាច់ឈាមមួយ ដែលអាចទ្រាំទ្រកិច្ចការរបស់ព្រះជាម្ចាស់នៅលើផែនដីនេះបានយ៉ាងមានប្រសិទ្ធភាព ក៏ស្ដែងនូវនិស្ស័យរបស់ព្រះជាម្ចាស់ ទាំងតំណាងឲ្យព្រះជាម្ចាស់បានយ៉ាងល្អ ហើយប្រទានឲ្យមនុស្សមានជីវិតផង» («មានតែព្រះគ្រីស្ទនៃគ្រាចុងក្រោយទេ ទើបអាចប្រទានមាគ៌ាជីវិតអស់កល្បជានិច្ចដល់មនុស្សបាន» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម)។ «ព្រះដែលយកកំណើតជាមនុស្ស នឹងមានសារជាតិរបស់ព្រះជាម្ចាស់ ហើយព្រះដែលយកកំណើតជាមនុស្ស នឹងមានការសម្ដែងរបស់ព្រះជាម្ចាស់។ ដោយសារតែព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម ដូច្នេះ ទ្រង់នឹងសម្រេចកិច្ចការដែលទ្រង់ចង់ធ្វើ ហើយដោយសារតែព្រះជាម្ចាស់ បានត្រលប់ជាសាច់ឈាម ដូច្នេះទ្រង់នឹងសម្ដែងអំពីលក្ខណៈរបស់ទ្រង់ ហើយទ្រង់នឹងអាចនាំសេចក្តីពិតទៅកាន់មនុស្ស ប្រទានជីវិតដល់គេ និងដឹកនាំផ្លូវគេ។ សាច់ឈាមដែលគ្មានសារជាតិរបស់ព្រះជាម្ចាស់ ច្បាស់ណាស់ថាមិនមែនជាព្រះដែលយកកំណើតជាមនុស្ស។ ដូច្នេះ វាគ្មានអ្វីដែលត្រូវសង្ស័យឡើយ។ ប្រសិនបើមនុស្សមានបំណងចង់សួរនាំថា តើវាជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ឬយ៉ាងណា នោះគេត្រូវតែបញ្ជាក់អះអាងការនេះ ដោយចេញពីនិស្ស័យដែលទ្រង់បង្ហាញចេញ និងព្រះបន្ទូលដែលទ្រង់មានបន្ទូល។ អាចនិយាយបានថា ដើម្បីបញ្ជាក់អះអាងថា តើវាជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ និងថាតើវាជាផ្លូវដ៏ពិតឬអត់ នោះគេត្រូវតែធ្វើការវែកញែកវា ដោយឈរលើមូលដ្ឋាននៃសារជាតិរបស់ទ្រង់។ ហើយដើម្បីកំណត់ថា តើវាជាសាច់ឈាមរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សឬយ៉ាងណា ចំណុចគន្លឹះស្ថិតនៅលើសារជាតិរបស់ទ្រង់ (កិច្ចការរបស់ទ្រង់ ព្រះបន្ទូលរបស់ទ្រង់ និស្ស័យរបស់ទ្រង់ និងទិដ្ឋភាពជាច្រើនផ្សេងទៀត) ជាជាងផ្អែកលើរូបរាងពីខាងក្រៅ។ បើមនុស្សពិនិត្យពិច័យទៅលើតែរូបរាងខាងក្រៅរបស់ទ្រង់ ហើយបែរជាមើលរំលងសារជាតិរបស់ទ្រង់ នោះវាបង្ហាញថា មនុស្សពិតជាងងឹតងងល់ និងល្ងង់ខ្លៅហើយ» (អារម្ភកថា ក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម)។

បន្ទាប់មក បងប្រុស ធ្វាន់ បានចែករំលែកការប្រកបគ្នាដូច្នេះថា៖ «ព្រះជាម្ចាស់ដែលយោនយកកំណើតជាមនុស្ស គឺជាព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដែលទ្រង់គ្រងព្រះពស្រ្តនៅខាងសាច់ឈាម។ ទ្រង់បានក្លាយជាមនុស្សធម្មតា ដោយថ្លែងព្រះបន្ទូលនិងបំពេញកិច្ចការនៅលើផែនដីដើម្បីសង្គ្រោះមនុស្សជាតិ។ ព្រះជាម្ចាស់ដែលយោនយកកំណើតជាមនុស្សលេចមកយ៉ាងធម្មតាបំផុត និងសាមញ្ញបំផុត។ ទ្រង់មានភាពជាមនុស្សធម្មតា និងសោយនិងទ្រង់ព្រះពស្រ្តដូចជាមនុស្សផ្សេងទៀតដែរ ហើយទ្រង់មានអារម្មណ៍ដូចជាមនុស្សធម្មតា។ ក៏ប៉ុន្តែ សារជាតិរបស់ទ្រង់គឺជាព្រះ។ ទ្រង់អាចសម្ដែងចេញនូវសេចក្ដីពិតដើម្បីទំនុកបម្រុងមនុស្សបានគ្រប់ពេលវេលានិងគ្រប់ទីកន្លែង។ ទ្រង់បំពេញកិច្ចការរបស់ព្រះជាម្ចាស់ដោយផ្ទាល់ព្រះអង្គឯង ហើយទ្រង់សម្ដែងចេញនូវនិស្ស័យរបស់ព្រះជាម្ចាស់ និងកម្មសិទ្ធិនិងលក្ខណៈរបស់ព្រះជាម្ចាស់។ មានចំណុចខ្លះដែលសត្តនិករដែលបានបង្កើតមកនេះ ពុំអាចធ្វើបានទេ។ នោះគឺដូចជាព្រះអម្ចាស់យេស៊ូវ ដែលមើលទៅដូចជាមនុស្សធម្មតា ប៉ុន្តែសម្ដែងចេញនូវសេចក្ដីពិត និងបាននាំមកនូវផ្លូវប្រែចិត្ត។ ទ្រង់បានអត់ទោសបាបដល់មនុស្ស និងបានសម្ដែងចេញនូវនិស្ស័យមេត្តាករុណានិងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់។ ទ្រង់បានប្រោសអ្នកឈឺឲ្យបានជា បណ្ដេញអារក្ស និងធ្វើទីសម្គាល់និងការអស្ចារ្យជាច្រើន ដូចជាការប្រទានអាហារដល់មនុស្ស ៥០០០ នាក់ដោយនំបុ័ង ៥ ដុំ និងត្រី ២ ក្បាល ធ្វើខ្យល់រលកសមុទ្របានស្ងប់ដោយព្រះបន្ទូលតែមួយម៉ាត់ ប្រោសមនុស្សឱ្យងើបពីស្លាប់ និងធ្វើការអស្ចារ្យជាច្រើនទៀត។ ទ្រង់បានបង្ហាញពីព្រះចេស្ដា និងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់។ ហើយចុងក្រោយ ទ្រង់ត្រូវគេឆ្កាងទៅនឹងឈើឆ្កាង ដោយបានបញ្ចប់កិច្ចការនៃការប្រោសលោះមនុស្សពីអំពើបាបរបស់ទ្រង់។ យើងអាចមើលឃើញពីកិច្ចការនិងព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងនិស្ស័យដែលទ្រង់បានសម្ដែងចេញ ថាទ្រង់គឺជាព្រះជាម្ចាស់ដែលយោនយកកំណើតជាមនុស្ស ថាទ្រង់គឺជាព្រះគ្រីស្ទ។ ជាថ្មីម្ដងទៀត ព្រះជាម្ចាស់បានយោនយកកំណើតជាមនុស្សនៅគ្រាចុងក្រោយជាព្រះដ៏មានគ្រប់ព្រះ‌ចេស្តា។ ដូចជាព្រះអម្ចាស់យេស៊ូវដែរ ទ្រង់មើលទៅដូចជាមនុស្សធម្មតាពីសំបកក្រៅ។ ទ្រង់ពិតជារស់នៅក្នុងចំណោមមនុស្សជាតិ និងមិនមានអភិធម្មជាតិអ្វីឡើយ ប៉ុន្តែ ព្រះដ៏មានគ្រប់ព្រះ‌ចេស្តាបើកសម្ដែងពីសេចក្ដីពិតទាំងអស់ដើម្បីបន្សុទ្ធនិងសង្គ្រោះមនុស្សជាតិ។ ទ្រង់បំពេញកិច្ចការនៃការជំនុំជម្រះនៅគ្រាចុងក្រោយ ដើម្បីបន្សុទ្ធនិងសង្គ្រោះមនុស្សពីអំពើបាបទាំងស្រុង និងនាំពួកគេទៅក្នុងនគររបស់ព្រះជាម្ចាស់។ ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តា បានទម្លាញរាល់សេចក្ដីអាថ៌កំបាំងទាំងអម្បាលម៉ាននៃផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ដើម្បីសង្គ្រោះមនុស្សជាតិ។ ចំណុចនេះរួមបញ្ចូលនូវ សេចក្ដីពិតនៃដំណាក់កាលនៃកិច្ចការទាំងបីរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យនៃក្រឹត្យវិន័យ ព្រះគុណ និងនគរព្រះ ហើយអ្វីដែលពួកគេសម្រេចបាន នូវសេចក្ដីអាថ៌កំបាំងនៃព្រះនាមរបស់ព្រះជាម្ចាស់ និងការយោនយកកំណើតជាមនុស្សរបស់ទ្រង់ សារៈសំខាន់នៃការជំនុំជម្រះរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ ថាតើព្រះជាម្ចាស់បញ្ចប់យុគសម័យមួយ និងរៀបចំមនុស្សទៅតាមប្រភេទរបស់ពួកគេដោយរបៀបណា លទ្ធផលផ្សេងៗគ្នារបស់មនុស្ស ថាតើនគររបស់ព្រះគ្រីស្ទនឹងត្រូវគេទទួលស្គាល់នៅលើផែនដីនេះដោយរបៀបណា និងផ្សេងៗទៀត។ ព្រះដ៏មានគ្រប់ព្រះ‌ចេស្តាក៏បានបើកសម្ដែងពីសេចក្ដីពុករលួយរបស់យើងបង្កឡើងដោយសាតាំង និងធម្មជាតិជាសាតាំងរបស់យើងដែលទាស់ទទឹងនឹងព្រះជាម្ចាស់ ដូច្នេះ យើងអាចឃើញពីនិស្ស័យជាសាតាំងរបស់យើងដូចជាភាពល្ងង់ខ្លៅ និងសេចក្ដីបោកបញ្ឆោត និងការស្អប់ខ្ពើមសេចក្តីពិតជាដើម។ ទ្រង់ក៏បានបើកសម្ដែងផងដែរពីនិស្ស័យសុចរិត មិនអាចប្រមាថបានរបស់ព្រះជាម្ចាស់ដល់ពួកយើង និងបានបង្ហាញយើងអំពីផ្លូវដើម្បីបំផ្លាស់បំប្រែនិស្ស័យរបស់យើង និងអ្វីៗជាច្រើនទៀត។ តើនរណាក្រៅពីព្រះជាម្ចាស់ដែលអាចសម្ដែងចេញនូវសេចក្ដីពិតនិងបើកសម្ដែងពីសេចក្ដីអាថ៌កំបាំងនៃផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់បាន? តើនរណាផ្សេងទៀតដែលអាចបំពេញកិច្ចការនៃជំនុំជម្រះដើម្បីបន្សុទ្ធនិងសង្គ្រោះមនុស្សជាតិ? តើនរណាផ្សេងទៀតដែលអាចបើកសម្ដែងពីនិស្ស័យសុចរិតដែលមិនអាចប្រមាថបានរបស់ព្រះជាម្ចាស់? ហើយតើនរណាផ្សេងទៀតដែលអាចកំណត់ពីលទ្ធផលរបស់មនុស្សបាន? មានតែព្រះជាម្ចាស់នៅខាងសាច់ឈាមប៉ុណ្ណោះដែលអាចបំពេញកិច្ចការជាក់ស្ដែងនេះបានសម្រាប់សេចក្ដីសង្រ្គោះរបស់មនុស្សជាតិ។ កិច្ចការនិងព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តា សុទ្ធតែត្រូវធ្វើឡើងផ្អែកលើមូលដ្ឋានគ្រឹះនៃកិច្ចការនៃការប្រោសលោះរបស់ព្រះអម្ចាស់ទាំងអស់។ នេះគឺជាដំណាក់កាលនៃកិច្ចការដែលថ្មី និងខ្ពស់ជាងមុន។ សេចក្ដីនេះពិតជាបានសម្រេចសេចក្ដីទំនាយរបស់ព្រះអម្ចាស់មែន៖ 'ខ្ញុំនៅមានសេចក្ដីជាច្រើនចង់ប្រាប់ដល់អ្នក ប៉ុន្តែពេលនេះអ្នកមិនអាចទទួលសេចក្ដីទាំងនេះបានទេ។ យ៉ាងណាមិញ កាលណាព្រះវិញ្ញាណនៃសេចក្ដីពិត ទ្រង់យាងមកដល់ នោះទ្រង់នឹងនាំអ្នកចូលទៅក្នុងសេចក្ដីពិតគ្រប់យ៉ាង' (យ៉ូហាន ១៦:១២-១៣)។ 'ខ្ញុំបានមក មិនមែនដើម្បីជំនុំជម្រះពិភពលោកឡើយ ប៉ុន្តែដើម្បីសង្រ្គោះពិភពលោកវិញ។ អ្នកណាដែលបដិសេធខ្ញុំ ហើយមិនទទួលយកពាក្យខ្ញុំ អ្នកនោះមានម្នាក់ដែលជំនុំជម្រះគេរួចហើយ ពាក្យដែលខ្ញុំបាននិយាយ គឺជាពាក្យដូចគ្នាដែលនឹងជំនុំជម្រះគេនៅគ្រាចុងក្រោយ' (យ៉ូហាន ១២:៤៧-៤៨)។ សេចក្ដីពិតដែលបានសម្ដែងចេញដោយព្រះដ៏មានគ្រប់ព្រះ‌ចេស្តា កិច្ចការនៃការជំនុំជម្រះរបស់ទ្រង់ និងនិស្ស័យដែលទ្រង់បង្ហាញ សុទ្ធតែបញ្ជាក់ ថា ព្រះដ៏មានគ្រប់ព្រះ‌ចេស្តាគឺជាព្រះជាម្ចាស់ខាងសាច់ឈាម ទ្រង់គឺជាព្រះអម្ចាស់យេស៊ូវដែលបានយាងត្រឡប់មកវិញ។ ទ្រង់គឺជាព្រះគ្រីស្ទនៅគ្រាចុងក្រោយ។ យើងមិនអាចមើលតែសំបកក្រៅបានទេនៅពេលយើងកំណត់ថាតើទ្រង់គឺជាព្រះគ្រីស្ទឬអត់នោះ។ អ្វីដែលជាគន្លឹះសំខាន់គឺថាតើទ្រង់សម្ដែងចេញនូវសេចក្ដីពិតឬអត់ ថាតើទ្រង់អាចប្រោសលោះ និងសង្គ្រោះមនុស្សជាតិឬអត់»។

ការប្រកបគ្នារបស់បងប្រុស ធ្វាន់ គឺពិតជាធ្វើឱ្យខ្ញុំបានឆេះឆួលមែន។ ការយោនយកកំណើតជាមនុស្សគឺជាព្រះជាម្ចាស់នៅស្ថានសួគ៌ ទ្រង់ព្រះពស្រ្តខាងសាច់ឈាមជាមនុស្សធម្មតា។ ទ្រង់មើលទៅដូចជាមនុស្សគ្រប់គ្នាដែរ ប៉ុន្តែ ទ្រង់មានសារជាតិជាព្រះជាម្ចាស់។ ទ្រង់អាចសម្ដែងចេញពីសេចក្ដីពិត និងបំពេញកិច្ចការរបស់ព្រះជាម្ចាស់ដោយផ្ទាល់។ នេះគឺជាចំណុចដែលមនុស្ស ពុំអាចធ្វើបានទេ។ វាបានធ្វើឱ្យខ្ញុំគិតដល់ខគម្ពីរនេះថា៖ «គ្មានអ្នកណាស្គាល់អ្វីៗនៃព្រះជាម្ចាស់បាន ក្រៅពីព្រះ‌វិញ្ញាណរបស់ព្រះជាម្ចាស់នោះឡើយ» (១ កូរិនថូស ២:១១)។ តើនរណាផ្សេងក្រៅពីព្រះជាម្ចាស់ដែលយោនយកកំណើតជាមនុស្ស ដែលអាចពន្យល់ពីសេចក្ដីអាចកំបាំងនៃការយោនយកកំណើតជាមនុស្សបានច្បាស់បែបនេះ? បើពុំបានអានសេចក្ដីពិតរបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តា ពីខាងក្រៅ យើងអាចច្រលំថាព្រះគ្រីស្ទជាមនុស្សធម្មតា បន្ទាប់មក យើងអាចបដិសេធនិងទាស់ទទឹងនឹងព្រះជាម្ចាស់!

បន្ទាប់មក បងស្រី លូ បានចែករំលែកការប្រកបគ្នាខ្លះៗរបស់គាត់។ គាត់បាននិយាយថា៖ «កិច្ចការនិងការលេចមករបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តា បានសម្រេចសេចក្ដីទំនាយក្នុងព្រះគម្ពីរទាំងស្រុង។ ទ្រង់គឺជាព្រះអម្ចាស់យេស៊ូវដែលបានយាងត្រឡប់មកវិញ។ អ្នកជឿពិតប្រាកដជាច្រើនពីនិកាយនានាបានអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តា និងបានឃើញថា ព្រះបន្ទូលនោះជាសេចក្ដីពិត និងជាព្រះសូរសៀងរបស់ព្រះជាម្ចាស់ ហើយពួកគេក៏បានងាកទៅរកព្រះដ៏មានគ្រប់ព្រះ‌ចេស្តា។ កិច្ចការនិងព្រះបន្ទូលរបស់ទ្រង់បានធ្វើឱ្យរញ្ជួយដល់ពិភពសាសនាទាំងមូល។ សមាជិកពួកបព្វជិតពិតជាបានស្ដាប់ឮពីសេចក្ដីនេះ ដូច្នេះ តើហេតុអ្វីបានជាពួកគេមិនបានពិនិត្យពីសេចក្ដីនេះ និងអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តា? តើហេតុអ្វីបានជាពួកគេនៅរឹងត្អឹងទាស់ទទឹងនឹងវាទៀត? ពួកផារិស៊ីបានដឹងថា ព្រះអម្ចាស់យេស៊ូវបានប្រោសអ្នកឈឺឱ្យបានជា បណ្ដេញអារក្ស និងបង្រៀនពីផ្លូវប្រែចិត្ត ហើយសេចក្ដីនោះមកអំពីព្រះជាម្ចាស់ ប៉ុន្តែពួកគេបដិសេធទ្រង់ដោយចេតនា ដោយនិយាយថា ទ្រង់គឺជាអ្នកភូមិណាសារ៉ែត ជាកូនរបស់ជាងឈើ។ ពួកគេទាស់ទទឹងនិងថ្កោលទោសទ្រង់ទាំងឆ្កួតលីលា ហើយបានឃុបឃិតជាមួយអាជ្ញាធររ៉ូមដើម្បីឆ្កាងទ្រង់។ ពួកគេបានបដិសេធនិងថ្កោលទោសព្រះគ្រីស្ទ។ ពួកគេគឺជាសត្រូវរបស់ទ្រង់។ ពួកគេគេជាពួកទទឹងនឹងព្រះគ្រីស្ទដែលបានសម្ដែងឱ្យយល់តាមកិច្ចការរបស់ព្រះជាម្ចាស់។ ព្រះដ៏មានគ្រប់ព្រះ‌ចេស្តាបានលេចមកនៅគ្រាចុងក្រោយ ហើយពេលនេះគ្រូគង្វាលនិងពួកចាស់ទុំដឹងថា ទ្រង់សម្ដែងចេញនូវសេចក្ដីពិតនៃកិច្ចការនៃការជំនុំជម្រះ។ មិនត្រឹមតែពួកគេបដិសេធមិនព្រមពិនិត្យសួរឱ្យដឹងទេ ប៉ុន្តែពួកគេថែមទាំងបានផ្សាយពាក្យចចាមអារាមដើម្បីបដិសេធនិងថ្កោលទោសព្រះដ៏មានគ្រប់ព្រះ‌ចេស្តាថែមទៀត។ នៅក្នុងក្រុមជំនុំរបស់ពួកគេ ពួកគេបានផ្សាយពាក្យចចាមអារាមនិងការកុហករបស់ពួក CCP ដើម្បីបង្កាច់បង្ខូចពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះ‌ចេស្តា ហើយពួកគេបានចូលរួមកម្លាំងដើម្បីទាស់ទទឹងនឹងទ្រង់។ តើពួកគេខុសគ្នាពីពួកផារិស៊ីដែលប្រឆាំងទាស់នឹងព្រះអម្ចាស់យេស៊ូវដូចម្ដេចទៅ? ព្រះគម្ពីរសរសេរថា៖ 'ដ្បិតមានមនុស្សបោកប្រាស់ជាច្រើន បានចូលមកក្នុងពិភពលោកនេះ ជាមនុស្សដែលមិនសារភាពថា ព្រះយេស៊ូវគ្រីស្ទ បានត្រឡប់ជាសាច់ឈាម អ្នកនេះជាមនុស្សបោកប្រាស់ ហើយជាអ្នកទទឹងនឹងព្រះគ្រីស្ទ' (២ យ៉ូហាន ១:៧)។ 'គ្រប់វិញ្ញាណដែលមិនសារភាពថា ព្រះយេស៊ូវគ្រីស្ទ ដែលត្រឡប់ជាសាច់ឈាម មិនមែនជាព្រះជាម្ចាស់ នោះហើយគឺជាវិញ្ញាណនៃពួកទទឹងនឹងព្រះគ្រីស្ទ ឯងបានឮពីអ្វីដែលនឹងត្រូវមកដល់ហើយ ហើយពេលនេះ វាក៏នៅក្នុងពិភពលោកនេះ ស្រេចហើយដែរ' (១ យ៉ូហាន ៤:៣)។ ពួកបព្វជិតបដិសេធព្រះគ្រីស្ទ ដោយថ្កោលទោសព្រះគ្រីស្ទនៅគ្រាចុងក្រោយនិងទាស់ទទឹងនឹងព្រះជាម្ចាស់ទាំងចចេសរឹងរូស។ តើពួកគេមិនមែនជាពួកទទឹងនឹងព្រះគ្រីស្ទដែលត្រូវសម្ដែងឱ្យយល់តាមកិច្ចការរបស់ព្រះជាម្ចាស់នៅនៅគ្រាចុងក្រោយទេឬ?»

អារម្មណ៍បន្ទិលសង្ស័យរបស់ខ្ញុំក៏បានបាត់ទៅវិញទាំងស្រុងដោយការប្រកបគ្នារបស់បងស្រី លូ។ ខ្ញុំបានដឹងថា សមាជិកពួកបព្វជិតគ្មានដឹងអ្វីទាំងអស់អំពីព្រះគ្រីស្ទ ឬការយោនយកកំណើតជាមនុស្ស។ ពួកគេជឿលើព្រះអម្ចាស់យេស៊ូវ ប៉ុន្តែពួកគេពុំស្គាល់ពីសារជាតិរបស់ទ្រង់ទាល់តែសោះ។ ព្រះអម្ចាស់យេស៊ូវបានយាងត្រឡប់មកវិញដើម្បីបំពេញកិច្ចការនៅខាងសាច់ឈាម ដោយសម្ដែងចេញនូវសេចក្ដីពិតជាច្រើន ប៉ុន្តែពួកគេមិនព្រមពិនិត្យមើលឬទទួលស្គាល់ទ្រង់នោះទេ។ ពួកគេបានត្រឹមថ្កោលទោសនិងទាស់ទទឹងនឹងទ្រង់ដោយការធ្វេសប្រហែស។ ពួកគេគឺជាសត្រូវរបស់ព្រះជាម្ចាស់! ខ្ញុំបានដឹងថា ខ្ញុំមិនអាចដើរតាមពួកគេទៀតឡើយ ប៉ុន្តែត្រូវទទួលយកកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តា និងត្រូវតាមឱ្យទាន់ព្រះបាទរបស់ព្រះជាម្ចាស់។ ខ្ញុំបានតាំងចិត្តដើម្បីដើរតាមព្រះដ៏មានគ្រប់ព្រះ‌ចេស្តា មិនថាគ្រូគង្វាលអាចធ្វើអ្វីដាក់ខ្ញុំនោះទេ។

គ្រូគង្វាលរបស់ខ្ញុំបានដឹងអំពីសេចក្ដីជំនឿរបស់ខ្ញុំចំពោះព្រះដ៏មានគ្រប់ព្រះ‌ចេស្តាជាយូរណាស់មកហើយ។ គាត់បានផ្ទុះកំហឹងជាខ្លាំង ដោយរិះគន់ចំពោះការជឿលើព្រះដ៏មានគ្រប់ព្រះ‌ចេស្តា។ គាត់បាននិយាយថា ខ្ញុំកំពុងជឿលើមនុស្ស ដែលនេះគឺកំហុស ហើយបានឱ្យស្វាមីរបស់ខ្ញុំព្យាយាមផ្លាស់ប្ដូរចិត្តរបស់ខ្ញុំ។ ប្ដីរបស់ខ្ញុំដែលគ្មានការយល់ពីការកុហករបស់គ្រូគង្វាល ក៏គាត់បានចាប់ផ្ដើមឈរពាំងផ្លូវសេចក្ដីជំនឿរបស់ខ្ញុំ។ ហាក់ដូចជាគាត់ជាមនុស្សមួយផ្សេងទៀតអ៊ីចឹង។ នៅពេលគាត់ដឹងថាខ្ញុំបានជួបប្រជុំគ្នា គាត់ក៏ចាប់ផ្ដើមផ្ទុះកំហឹង និងគប់របស់របរចោល ហើយថែមទាំងលែងខ្វាយខ្វល់ពីមុខរបររបស់គ្រួសារយើង ដោយព្យាយាមបង្ខំខ្ញុំឱ្យលះបង់សេចក្ដីជំនឿរបស់ខ្ញុំ។ នោះគឺជារឿងឈឺចាប់ណាស់សម្រាប់ខ្ញុំ។ ប្រពន្ធរបស់គ្រូគង្វាល ក៏ព្យាយាមរារាំងខ្ញុំដែរ។ គាត់នឹងមកនៅផ្ទះរបស់ខ្ញុំជាច្រើនម៉ោង ម្ដងៗ ហើយខ្ញុំមិនអាចបន្តអានព្រះបន្ទូលរបស់ព្រះជាម្ចាស់បានទេ ដោយសារខ្ញុំត្រូវនៅអង្គុយលេងជាមួយគាត់។ ហើយខ្ញុំមិនអាចទាំងធ្វើការផ្ទះបានទៀតផង។ រឿងមិនដាច់ស្រេចសោះសម្រាប់ខ្ញុំ។

ទង្វើរបស់គ្រូគង្វាលពិតជាធ្វើឱ្យខ្ញុំខឹងមែនទែន។ គាត់មិនព្រមពិនិត្យមើលឱ្យដឹងពីការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់យេស៊ូវទេ ហើយគាត់បានព្យាយាមបោកបញ្ឆោតខ្ញុំដោយការនិយាយកុហក និងរារាំងខ្ញុំមិនឱ្យទទួលយកផ្លូវពិត។ គាត់ថែមទាំងប្រើប្ដីរបស់ខ្ញុំដើម្បីមករាំងផ្លូវខ្ញុំថែមទៀត ដើម្បីឱ្យខ្ញុំបាត់បង់សេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់។ ពិតជាគួរឱ្យស្អប់មែន! ខ្ញុំបានគិតដល់ព្រះអម្ចាស់យេស៊ូវដែលសម្ដែងឱ្យយល់និងថ្កោលទោសពួកផារិស៊ី៖ «ពួកអាចារ្យ និងពួកផារិស៊ីដ៏មានពុតអើយ អ្នករាល់គ្នាត្រូវវេទនាហើយ! ព្រោះអ្នករាល់គ្នាបិទមិនឲ្យមនុស្សចូលទៅក្នុងនគរស្ថាន‌សួគ៌ឡើយ។ អ្នករាល់គ្នាមិនព្រមចូលខ្លួនឯងហើយ ថែមទាំងរាំងស្ទះអស់អ្នកដែលកំពុងចូលនោះ មិនឲ្យចូលទៀត» (ម៉ាថាយ ២៣:១៣)។ ខ្ញុំមានអារម្មណ៍ថា គ្រូគង្វាលនិងពួកចាស់ទុំក្នុងសម័យថ្មី គឺដូចជាពួកគេនោះដែរ។ ពួកគេនឹងមិនស្ដាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់ និងទទួលព្រះអម្ចាស់ឡើយ ហើយពួកគេបានផ្សាយការកុហក ដើម្បីបង្កាច់បង្ខូចយើងរាល់គ្នាដែលចង់ទទួលព្រះអម្ចាស់ និងចូលទៅក្នុងនគរព្រះជាម្ចាស់។ ពួកគេចង់ឱ្យយើងទៅស្ថាននរក និងត្រូវដាក់ទោសជាមួយពួកគេ ដើម្បីដុតកម្ទេចជាមួយពួកគេដែរ។ ពួកគេគឺជាថ្មជំពប់ជើងនៅលើផ្លូវទៅកាន់នគរព្រះ។ ពួកគេគឺជាពួកទទឹងនឹងព្រះគ្រីស្ទនិងជាអារក្សលេបត្របាក់ព្រលឹង! ដូចដែលព្រះដ៏មានគ្រប់ព្រះ‌ចេស្តាមានព្រះបន្ទូលថា៖ «មានអ្នកដែលអានព្រះគម្ពីរនៅក្នុងព្រះវិហារធំៗ ហើយសូត្រព្រះគម្ពីរពេញមួយថ្ងៃ ប៉ុន្តែ គ្មាននរណាម្នាក់ក្នុងចំណោមពួកគេ យល់ពីគោលបំណងនៃ កិច្ចការរបស់ព្រះជាម្ចាស់ឡើយ។ ក្នុងចំណោមពួកគេ គ្មាននរណាម្នាក់អាចស្គាល់ព្រះជាម្ចាស់ឡើយ ក្នុងចំណោមពួកគេ ក៏រឹតតែគ្មាននរណាម្នាក់ អាចធ្វើតាមព្រះហឫទ័យរបស់ព្រះបានឡើយ។ ពួកគេទាំងអស់សុទ្ធតែជាមនុស្សអប្រិយ គ្មានតម្លៃ ហើយម្នាក់ៗឈរនៅទីដ៏ខ្ពស់ដើម្បីបង្រៀនព្រះជាម្ចាស់។ ពួកគេប្រឆាំងទាស់នឹងព្រះជាម្ចាស់ដោយចេតនា ទាំងដែលពួកគេកំពុងកាន់ទង់របស់ព្រះជាម្ចាស់ ពួកគេនៅតែស៊ីសាច់ និងហុតឈាមមនុស្ស ខណៈដែលគេកំពុងប្រកាសអំពីជំនឿរបស់ខ្លួនចំពោះព្រះជាម្ចាស់។ មនុស្សទាំងអស់នេះសុទ្ធតែជាបិសាចដែលលេបត្របាក់ព្រលឹងមនុស្ស ជាវិញ្ញាណអាក្រក់ដែលមានចេតនា ដើរចូលក្នុងផ្លូវរបស់ អស់អ្នកណាដែលព្យាយាមដើរលើផ្លូវត្រូវ ហើយជាថ្មជំពប់ ដែលបង្អាក់ដល់អ្នកដែលស្វែងរកព្រះជាម្ចាស់ផង។ ពួកគេអាចមាននូវ 'អត្តភាពត្រឹមត្រូវ' ប៉ុន្តែ ធ្វើដូចម្ដេចឲ្យអ្នកដែលដើរតាមពួកគេដឹងថា ពួកគេគ្រាន់តែជាពួកទទឹងនឹងព្រះគ្រីស្ទ ដែលដឹកនាំមនុស្ស ឲ្យទាស់ទទឹងនឹងព្រះជាម្ចាស់? តើធ្វើម្ដេចឲ្យអ្នកដែលដើរតាមពួកគេដឹងថា ពួកគេជាវិញ្ញាណអាក្រក់ដ៏មានជីវិត ដែលតាំងចិត្តលេបត្របាក់ព្រលឹងមនុស្ស?» («មនុស្សគ្រប់គ្នាដែលមិនស្គាល់ព្រះជាម្ចាស់ គឺជាមនុស្សដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម)។ ខ្ញុំបានមើលឃើញតាមរយៈសារជាតិស្អប់សេចក្ដីពិត និងលាក់ពុតរបស់គ្រូគង្វាលនោះ ហើយខ្ញុំកាន់តែមានការជំរុញចិត្តខ្លាំងឡើងដើម្បីដើរតាមព្រះដ៏មានគ្រប់ព្រះ‌ចេស្តា។ ខ្ញុំធ្លាប់ថ្វាយបង្គំគ្រូគង្វាលជានិច្ច ហើយខ្ញុំមិនដែលស្រមៃ ថា មនុស្សទាំងអស់ដែលចេះដឹងព្រះគម្ពីរនិងបម្រើព្រះជាម្ចាស់ តាមពិតទៅជាពួកទទឹងនឹងព្រះគ្រីស្ទដែលស្អប់សេចក្ដីពិតសោះ ជាអ្នកដែលរាំងអ្នកជឿមិនឱ្យចូលទៅក្នុងនគររបស់ព្រះជាម្ចាស់។ ប្រសិនបើដើម្បីតែកិច្ចការនិងការលេចមករបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តានៅខាងសាច់ឈាម ដោយសម្ដែងឱ្យយល់ពីបាវបម្រើអាក្រក់និងពួកទទឹងនឹងព្រះគ្រីស្ទដែលពួននៅក្នុងពួកជំនុំ នោះគ្រូគង្វាលនឹងមិនបំផ្លាញខ្ញុំដោយមិនទាំងដឹងអំពីក្រុមជំនុំនោះទេ។ វាគឺជាសេចក្ដីមេត្តាករុណានិងសេចក្ដីសង្គ្រោះដែលខ្ញុំបានទទួលយកកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តានៅគ្រាចុងក្រោយ!

បន្ទាប់ពីនោះមក ខ្ញុំបានស្វែងយល់ពីព្រះជាម្ចាស់និងប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួន ហើយប្ដីរបស់ខ្ញុំក៏បានឈប់ឈររាំងផ្លូវខ្ញុំដែរ។ ពេលនេះ ខ្ញុំបានចូលរួមប្រជុំគ្នាជាមួយបងប្អូនប្រុសស្រីទាំងអស់គ្នា និងបំពេញភារកិច្ចរបស់ខ្ញុំនៅក្នុងក្រុមជំនុំ។ ខ្ញុំពោរពេញដោយសេចក្ដីស្ងប់សុខនិងសេចក្ដីអរសប្បាយ។ សូមអរព្រះគុណដល់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តា!

គ្រោះមហន្តរាយបានធ្លាក់ចុះមក ហើយការបន្តររស់នៅគឺជាបំណងប្រាថ្នារបស់មនុស្សគ្រប់រូប! ដើម្បីសុខសុវត្ថិភាពខ្លួនអ្នក និងក្រុមគ្រួសាររបស់អ្នក តើអ្នកចង់ទទួលបានឱកាសស្វាគមន៍ព្រះអម្ចាស់ដើម្បីត្រូវបានការពារដោយព្រះដែរឬទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

គ្រូគង្វាលខ្ញុំបានឈរនៅចន្លោះខ្ញុំ និងនគរព្រះ

ខែវិច្ឆិកា ឆ្នាំ២០២០ បងប្រុសម្នាក់បានអញ្ជើញខ្ញុំឲ្យចូលរួមការជួបជុំតាមអនឡាញមួយ។ ខ្ញុំគិតថា នៅពួកជំនុំខ្ញុំ ខ្ញុំតែងតែឮមេរៀនចាស់ដដែលៗ...

Leave a Reply