ពុំមានការសង្ស័យចំពោះការល្បងលរបស់ព្រះជាម្ចាស់

24-02-2021

ក្រោយពេលដែលទទួលបានទីបន្ទាល់ពីលោកយ៉ូប បន្ទាប់​ពី​ការ ល្បង​លរបស់លោកបញ្ចប់ ព្រះជាម្ចាស់ក៏បានតាំងព្រះទ័យថា ព្រះអង្គនឹងយកមនុស្សដូចលោក​យ៉ូប ឲ្យបានមួយក្រុម ឬច្រើនជាងនេះផង ប៉ុន្តែ ទ្រង់ក៏បានតាំងព្រះទ័យដែរ ថានឹងមិនបណ្ដោយ​ឲ្យ​សាតាំងវាយប្រហារ ឬធ្វើបាបមនុស្សណាផ្សេងទៀត ដោយប្រើប្រាស់មធ្យោបាយដែលវាធ្លាប់ល្បួង វាយប្រហារ និងធ្វើបាបលោកយ៉ូបតាមរយៈការភ្នាល់ជាមួយព្រះជាម្ចាស់ឡើយ ព្រះជាម្ចាស់មិន​អនុញ្ញាត​ឲ្យសាតាំងធ្វើរឿងបែបនេះមកលើមនុស្សដែលទន់ខ្សោយ ល្ងីល្ងើ និងល្ងង់ខ្លៅនេះទៀតទេ ព្រោះ​ដែលសាតាំងល្បួងលោកយ៉ូបនោះ គឺគ្រប់គ្រាន់ហើយ! ទោះជាយ៉ាងណា ការដែលមិន​បណ្ដោយឲ្យសាតាំងធ្វើបាបមនុស្សតាមដែលវាចង់បាននោះ ជាសេចក្ដីមេត្តាករុណារបស់ព្រះ ជាម្ចាស់​ហើយ។ ចំពោះព្រះជាម្ចាស់ ការដែលលោកយ៉ូបបានរងនូវការល្បួង និងការ បំពានរបស់​សាតាំងនោះ គឺវាគ្រប់គ្រាន់ហើយ។ ព្រះជាម្ចាស់មិនអនុញ្ញាតឲ្យសាតាំងធ្វើរឿងបែបនេះទៀត​ឡើយ ដ្បិតជីវិត និងអ្វីៗគ្រប់យ៉ាងរបស់មនុស្សដែលដើរតាមព្រះជាម្ចាស់ សុទ្ធតែត្រូវបានគ្រប់គ្រង និងរៀបចំដោយព្រះជាម្ចាស់ ហើយសាតាំងពុំមានសិទ្ធមកបញ្ជារាស្ត្រជ្រើសរើសរបស់ព្រះជាម្ចាស់​តាមអំពើចិត្តបានឡើយ ហើយអ្នករាល់គ្នាគប្បីយល់ច្បាស់អំពីចំណុចនេះហើយ! ព្រះជាម្ចាស់​យក​​ព្រះទ័យទុកដាក់ចំពោះសេចក្ដីកម្សោយរបស់មនុស្ស ហើយជ្រាបអំពីភាពល្ងីល្ងើ និងភាពល្ងង់​ខ្លៅ​របស់គេ។ ទោះជាបែបនេះក្ដី ដើម្បីឲ្យមនុស្សអាចបានសង្គ្រោះទាំងស្រុង ព្រះជាម្ចាស់ត្រូវតែ​ប្រគល់​ទៅឲ្យសាតាំង ព្រះជាម្ចាស់មិនព្រមទ្រាំទតមើលមនុស្សត្រូវសាតាំងយកទៅលេងសើច និងធ្វើបាបនោះទេ ហើយព្រះអង្គក៏មិនចង់ទតឃើញមនុស្សរងទុក្ខវេទនារហូតដែរ។ មនុស្សត្រូវបាន​ព្រះជាម្ចាស់បង្កើតមក ហើយការដែលព្រះជាម្ចាស់គ្រប់គ្រង និងចាត់ចែងគ្រប់យ៉ាងសម្រាប់មនុស្ស គឺជារឿងសមហេតុផលបំផុត នេះគឺជាទំនួលខុសត្រូវរបស់ព្រះជាម្ចាស់ ហើយជាសិទ្ធិអំណាច​ដែល​ព្រះជាម្ចាស់ប្រើសម្រាប់គ្រប់គ្រងរបស់សព្វសារពើទាំងអស់! ព្រះជាម្ចាស់មិនបណ្ដោយ​ឲ្យ​សាតាំង​ធ្វើបំពាន និងធ្វើបាបមនុស្សតាមអំពើចិត្តទេ ទ្រង់ក៏មិនបណ្ដោយឲ្យសាតាំងប្រើមធ្យោបាយ​នានា​មក​នាំមនុស្សឲ្យវង្វេងដែរ ហើយជាងនេះទៅទៀត ព្រះអង្គក៏មិនបណ្ដោយឲ្យសាតាំង​ជ្រៀតជ្រែក​ក្នុងអធិបតេយ្យភាពដែលព្រះជាម្ចាស់មានលើមនុស្សឡើយ ក៏មិនអនុញ្ញាតឲ្យសាតាំងជាន់ឈ្លី និងបំផ្លាញក្រឹត្យក្រមដែលព្រះជាម្ចាស់ប្រើសម្រាប់គ្រប់គ្រងរបស់សព្វសារពើដែរ គឺមិនឲ្យនិយាយ​អ្វីសោះអំពីកិច្ចការដ៏អស្ចារ្យនៃការគ្រប់គ្រង និងការសង្គ្រោះមនុស្សជាតិ! មនុស្សណាដែល​ព្រះ​ជា​ម្ចាស់សព្វ​ព្រះ​ហឫទ័យ​ចង់សង្គ្រោះ និងមនុស្សដែលអាចធ្វើបន្ទាល់អំពីព្រះជាម្ចាស់ គឺជាស្នូល និង​ជាភាពប្រត្យក្សអំពីកិច្ចការនៃផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ព្រះជាម្ចាស់ ហើយក៏​ជា​តម្លៃនៃការប្រឹងប្រែងរបស់ទ្រង់នៅក្នុងកិច្ចការរយៈពេលប្រាំមួយពាន់ឆ្នាំនេះដែរ។ តើព្រះ​ជា​ម្ចាស់​អាចប្រគល់មនុស្សទាំងនេះឲ្យទៅសាតាំងដោយចៃដន្យដូចម្ដេចបាន?

មនុស្សតែងតែខ្វល់ខ្វាយ និងភ័យខ្លាចការល្បងលរបស់ព្រះជាម្ចាស់ តែពួកគេកំពុង​រស់​នៅ​ក្នុង​អន្ទាក់របស់សាតាំង និងរស់នៅក្នុងតំបន់គ្រោះថ្នាក់មួយ ដែលនាំឲ្យគេត្រូវសាតាំងវាយប្រហារ និងធ្វើបាបរហូត តែពួកគេមិនស្គាល់ភាពភ័យខ្លាច ហើយក៏មិនរំជួលចិត្តនោះដែរ។ តើមានរឿងអ្វី កំពុងកើតឡើង? សេចក្ដីជំនឿរបស់មនុស្សលើព្រះជាម្ចាស់ ត្រូវបានកំហិតត្រឹមអ្វីដែលគេអាច​មើល​ឃើញប៉ុណ្ណោះ។ គេគ្មានការដឹងគុណចំពោះសេច​ក្ដីស្រឡាញ់ និងការ​យក​ព្រះទ័យទុកដាក់ ឬ​ព្រះទ័យ​ទន់ភ្លន់ និងព្រះទ័យគិតគូរដែលព្រះជាម្ចាស់មានចំពោះមនុស្ស សូម្បីតែបន្តិច។ ប៉ុន្តែដោយ​សារ​ភាពខ្លាចរអាបន្តិចបន្តួច ការភិតភ័យចំពោះការល្បងល ការជំនុំជម្រះ និងការដាក់ទោស ព្រម ទាំងឫទ្ធា​នុភាព និងសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ បានជាមនុស្សគ្មានការយល់ដឹងពី​ចេតនា​ល្អរបស់ព្រះជាម្ចាស់ សូម្បីតែបន្តិច។ នៅពេលនិយាយដល់ការល្បងល មនុស្សមាន​អារម្មណ៍​ថា ព្រះជាម្ចាស់ហាក់មានចេតនាលាក់កំបាំងជាច្រើន ហើយមនុស្សខ្លះថែមទាំងជឿថា ព្រះជាម្ចាស់​មានបង្កប់ផែនការអាក្រក់ និង​មិនដឹងពីអ្វីដែលព្រះជាម្ចាស់នឹងធ្វើចំពោះគេឲ្យប្រាកដ ដូច្នេះ ក្នុង​ពេល​ដែលគេកំពុងស្រែកទូលសុំការស្ដាប់តាមអធិបតេយ្យភាព និងការចាត់ចែងរបស់ព្រះជាម្ចាស់ ពួកគេក៏ធ្វើគ្រប់កិច្ចការដែលពួកគេអាចធ្វើបាន ដើម្បីប្រឆាំងនឹងអធិបតេយ្យភាពដែលព្រះជាម្ចាស់​មាន​ចំពោះមនុស្ស និងការចាត់ចែងដែលព្រះជាម្ចាស់មានសម្រាប់មនុស្ស ដ្បិតពួកគេជឿថា ប្រសិន​បើពួកគេមិនប្រយ័ត្ន នោះពួកគេនឹងត្រូវព្រះជាម្ចាស់ដឹកនាំទៅផ្លូវខុស ហើយជឿថា ប្រសិនបើពួក​គេ​មិនរក្សាវាសនារបស់ខ្លួនអ្នកក្នុងកណ្ដាប់ដៃខ្លួនអ្នកទេ នោះគ្រប់យ៉ាងដែលពួកគេមាន នឹងត្រូវ​ព្រះជា​ម្ចាស់​ដកយកវិញ ហើយជីវិតរបស់ពួកគេក៏អាចនឹងត្រូវបញ្ចប់ទៅដែរ។ មនុស្សស្ថិតនៅក្នុងជំរុំរបស់​សាតាំង ប៉ុន្តែ គេមិនដែលព្រួយខ្វល់ពីការដែលគេត្រូវសាតាំងធ្វើបាបឡើយ ហើយគេត្រូវ​សាតាំង​ធ្វើបាប តែគេក៏មិនដែលភ័យខ្លាចនឹងការដែលត្រូវសាតាំងចាប់ជាឈ្លើយដែរ។ គេនៅតែ​និយាយថា គេទទួលសេចក្ដីសង្គ្រោះពីព្រះជាម្ចាស់ តែគេមិនដែលទុកចិត្តលើព្រះជាម្ចាស់ ឬជឿថា ព្រះជាម្ចាស់នឹងជួយសង្គ្រោះមនុស្សឲ្យរួចផុតពីក្រញាំរបស់សាតាំងពិតប្រាកដឡើយ។ ប្រសិនបើមនុស្សអាចចុះចូលចំពោះការរៀបចំ និងការចាត់ចែងរបស់ព្រះជាម្ចាស់ ហើយអាចថ្វាយ អត្ថភាពទាំងស្រុងរបស់គេទៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ នោះតើ​ទីបញ្ចប់របស់គេនឹងមិនដូច​ជា​​ទីបញ្ចប់របស់លោកយ៉ូប ដែលជាការទទួលព្រះពររបស់ព្រះជាម្ចាស់ទេ​ឬ? ប្រសិនបើ​មនុស្ស​អាចទទួល ហើយចុះចូលចំពោះការគ្រប់គ្រងរបស់ព្រះជាម្ចាស់ តើមានអ្វីត្រូវបាត់បង់? ដូច្នេះ ខ្ញុំសូមទូន្មានអ្នករាល់គ្នាឲ្យប្រយ័ត្នចំពោះការប្រព្រឹត្តរបស់អ្នក ហើយប្រុងប្រៀប​ចំពោះ​គ្រប់​យ៉ាង ដែលបម្រុងនឹងកើតចំពោះអ្នករាល់គ្នា។ ចូរកុំធ្វេសប្រហែស ឬឥតគំនិត ហើយមិនត្រូវប្រព្រឹត្ត​ចំពោះព្រះជាម្ចាស់ ព្រមទាំងមនុស្ស ហេតុកាណ៍ និងវត្ថុដែលព្រះអង្គបានចាត់ចែង​ទុក​សម្រាប់​អ្នក​រាល់​គ្នា ទៅ​តាមអារម្មណ៍ឆេវឆាវ និងចរិតពីកំណើតរបស់អ្នក ឬប្រព្រឹត្តតាមការ ស្រមើស្រមៃ និងសញ្ញាណរបស់អ្នករាល់គ្នានោះឡើយ អ្នកត្រូវប្រយ័ត្នចំពោះសកម្មភាពរបស់អ្នក និងត្រូវអធិដ្ឋាន ហើយស្វែងរកបន្ថែមទៀត ដើម្បីចៀសពីការពន្យុះឲ្យព្រះជាម្ចាស់មានសេចក្ដី​ក្រោធ​។ ចូរនឹកចាំពីការនេះ!

(«កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

សាតាំងល្បួងលោកយ៉ូបម្ដងទៀត (ដំបៅខ្ទុះកើតពេញខ្លួនរបស់លោកយ៉ូប)

ក. ព្រះបន្ទូលដែលថ្លែងដោយព្រះជាម្ចាស់ យ៉ូប ២:៣ រួចព្រះ‌យេហូវ៉ាសួរសាតាំងថា តើឯងបានពិនិត្យឃើញយ៉ូប ជាអ្នកបម្រើរបស់អញឬទេ?...

ទំនាក់ទំនងរវាងការដែលព្រះជាម្ចាស់ផ្ញើលោកយ៉ូបទុកនឹងសាតាំង និងគោលដៅនៃកិច្ចការ​របស់ព្រះជាម្ចាស់

ទោះបីជាពេលនេះមនុស្សភាគច្រើនទទួលស្គាល់ថា លោកយ៉ូបជាមនុស្សគ្រប់លក្ខណ៍ ហើយ​ទៀង​ត្រង់ និងទទួលស្គាល់ថា លោកកោតខ្លាចព្រះជាម្ចាស់...

ការវាយតម្លៃលោកយ៉ូប ពីសំណាក់ព្រះជាម្ចាស់ និងនៅក្នុងព្រះគម្ពីរ

យ៉ូប ១:១ មានបុរសម្នាក់នៅស្រុកអ៊ូស មានឈ្មោះថាយ៉ូប ហើយបុរសម្នាក់នោះ គឺជាមនុស្សគ្រប់លក្ខណ៍ ហើយទៀងត្រង់ និងជាមនុស្សដែលកោតខ្លាចព្រះជាម្ចាស់...

លោកយ៉ូបយកឈ្នះសាតាំង ហើយក្លាយជាមនុស្សពិត នៅចំពោះព្រះនេត្ររបស់ព្រះ​ជាម្ចាស់

កាលលោកយ៉ូបឆ្លងកាត់ការល្បងលរបស់គាត់ជាលើកដំបូង លោកបានបាត់បង់ទ្រព្យ​សម្បត្តិ និងកូនៗរបស់គាត់ទាំងអស់ ប៉ុន្តែជាលទ្ធផល គាត់មិនបានដួលចុះ...

Leave a Reply