មូលដ្ឋាននៃការកំណត់របស់ព្រះជាម្ចាស់អំពីលទ្ធផលរបស់បុគ្គលម្នាក់

05-09-2021

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

នៅមុនពេលដែលមនុស្សជាតិចូលទៅក្នុងសេចក្ដីសម្រាក ទោះបីជាជំពូកបុគ្គលនីមួយៗត្រូវទទួលទោស ឬត្រូវទទួលរង្វាន់ នឹងត្រូវកំណត់លើលក្ខណៈថា តើពួកគេបានស្វែងរកសេចក្ដីពិតដែរឬអត់ ពួកគេស្គាល់ព្រះជាម្ចាស់ដែរឬអត់ ហើយពួកគេអាចចុះចូលចំពោះព្រះជាម្ចាស់ដែលអាចមើលឃើញដែរឬអត់។ អស់អ្នកណាដែលបានបម្រើដល់ព្រះជាម្ចាស់ដែលអាចមើលឃើញបាន ក៏ប៉ុន្តែមិនបានស្គាល់ទ្រង់ និងមិនបានចុះចូលនឹងទ្រង់ គឺខ្វះនូវសេចក្ដីពិត។ មនុស្សបែបនេះ គឺជាអ្នកប្រព្រឹត្តអំពើអាក្រក់ហើយអ្នកប្រព្រឹត្តអំពើអាក្រក់ ច្បាស់ជានឹងក្លាយជារបស់ដែលត្រូវដាក់ទោស។ បន្ថែមលើនេះ ពួកគេនឹងត្រូវដាក់ទោសស្របទៅតាមទង្វើទុច្ចរិតរបស់ពួកគេ។ ព្រះជាម្ចាស់ គឺសម្រាប់ឲ្យមនុស្សលោកជឿតាម ហើយទ្រង់ក៏មានតម្លៃឲ្យពួកគេស្ដាប់បង្គាប់តាមដែរ។ អស់អ្នកណាដែលត្រឹមតែមានសេចក្ដីជំនឿ ចំពោះព្រះជាម្ចាស់ដែលស្រពេចស្រពិល និងមិនអាចមើលឃើញ គឺជាអ្នកដែលពុំជឿលើព្រះជាម្ចាស់ និងមិនអាចចុះចូលនឹងព្រះជាម្ចាស់បានឡើយ។ ប្រសិនបើមនុស្សទាំងអស់នេះ នៅតែមិនអាចជឿលើព្រះជាម្ចាស់ដែលអាចមើលឃើញ ពេលដែលកិច្ចការ នៃការយកឈ្នះរបស់ទ្រង់បានបញ្ចប់ និងបន្តមិនស្ដាប់បង្គាប់ ហើយប្រឆាំងទាស់នឹងព្រះជាម្ចាស់ដែលអាចមើលឃើញនៅខាងសាច់ឈាម នោះមិនចាំបាច់ឆ្ងល់ទេ «មនុស្សដែលជឿលើព្រះជាម្ចាស់ដែលស្រពេចស្រពិល» នឹងក្លាយជារបស់ដែលត្រូវបំផ្លាញ។ ដូចគ្នាដែរ មនុស្សមួយចំនួនក្នុងចំណោមឯងរាល់គ្នា គឺជាមនុស្សដែលទទួលស្គាល់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សត្រឹមតែបបូរមាត់ ប៉ុន្តែមិនអាចប្រតិបត្តិសេចក្ដីពិតនៃការចុះចូលនឹងព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សបាន ចុងក្រោយនឹងក្លាយជារបស់ដែលត្រូវលុបបំបាត់ និងត្រូវបំផ្លាញចោល។ បន្ថែមលើនេះ នរណាម្នាក់ដែលទទួលស្គាល់ព្រះជាម្ចាស់ដែលអាចមើលឃើញ តាមបបូរមាត់របស់ពួកគេ ដោយទទួលទាន និងផឹកនូវសេចក្ដីពិតដែលទ្រង់បើកសម្ដែង ហើយក៏ស្វែងរកព្រះជាម្ចាស់ដ៏ស្រពិចស្រពិល និងមិនអាចមើលឃើញដែរនោះ នឹងអាចត្រូវបំផ្លាញចោលកាន់តែច្រើនទៅទៀតនាពេលអនាគត។ ក្នុងចំណោមមនុស្សទាំងអស់នេះ គ្មាននរណាម្នាក់នឹងអាចបន្តរស់នៅរហូតដល់ពេលសម្រាកដែលនឹងត្រូវចូលមកដល់ ក្រោយពេលដែលកិច្ចការរបស់ព្រះជាម្ចាស់បានបញ្ចប់ឡើយ ហើយក៏គ្មាននរណាម្នាក់ស្រដៀងនឹងមនុស្សបែបនេះ ដែលអាចបន្តរស់នៅក្នុងពេលវេលានៃសេចក្ដីសម្រាកបានឡើយ។ មនុស្សអាក្រក់ គឺជាមនុស្សដែលមិនប្រតិបត្តិតាមសេចក្ដីពិត។ សារជាតិរបស់គេ គឺប្រឆាំងទាស់ ហើយរឹងចចេសនឹងព្រះជាម្ចាស់ ហើយពួកគេមិនមានបំណងចុះចូលនឹងទ្រង់សូម្បីបន្តិចសោះឡើយ។ មនុស្សបែបនេះ នឹងត្រូវបំផ្លាញចោលទាំងអស់។ ការដែលឯងមានសេចក្ដីពិត ឬអត់ ហើយឯងប្រឆាំងទាស់នឹងព្រះជាម្ចាស់ ឬអត់នោះ គឺ អាស្រ័យលើសារជាតិរបស់ឯង មិនមែនអាស្រ័យលើរូបកាយខាងក្រៅរបស់ឯងឡើយ ក៏មិនមែនស្ថិតនៅលើ របៀបដែលឯងត្រូវនិយាយ ឬប្រព្រឹត្តខ្លួនម្ដងម្កាលនោះទេ។ បុគ្គលណាមួយនឹងត្រូវបំផ្លាញចោល ឬអត់នោះ គឺត្រូវកំណត់ទៅតាមសារជាតិរបស់មនុស្សម្នាក់ៗ។ គឺត្រូវសម្រេចទៅតាមសារជាតិដែលត្រូវបានបង្ហាញឲ្យឃើញតាមអាកប្បកិរិយា និងតាមការព្យាយាមឲ្យបានសេចក្ដីពិតរបស់មនុស្សម្នាក់ៗ។ ក្នុងចំណោមមនុស្សដែលកំពុងបំពេញកិច្ចការដូចគ្នានឹងអ្នកដទៃទៀត និងអ្នកដែលធ្វើកិច្ចការក្នុងចំនួនដូចគ្នា ជាមនុស្សដែលមានសារជាតិជាមនុស្សល្អ និងជាអ្នកដែលមានសេចក្ដីពិត គេនឹងនឹងត្រូវអនុញ្ញាតឲ្យបន្តរស់នៅទៀត ចំណែកឯអ្នកដែលសារជាតិជាមនុស្សអាក្រក់ ហើយអ្នកដែលមិនស្ដាប់បង្គាប់ព្រះជាម្ចាស់ដែលអាចមើលឃើញ គឺជាអ្នកដែលនឹងត្រូវក្លាយរបស់ដែលត្រូវបំផ្លាញចោល។ គ្រប់កិច្ចការ និងព្រះបន្ទូលទាំង់អស់របស់ព្រះជាម្ចាស់ ដែលពាក់ព័ន្ធនឹងគោលដៅរបស់មនុស្សជាតិ នឹងត្រូវដោះស្រាយជាមួយមនុស្សឲ្យបានស័ក្តិសមទៅតាមសារជាតិរបស់បុគ្គលម្នាក់ៗ ហើយសូម្បីកំហុសបន្តិចបន្តួច ក៏នឹងមិនអាចកើតមានដែរ ហើយក៏នឹងគ្មានកំហុសឆ្គងសូម្បីបន្តិចសោះឡើយ។ ទាល់តែពេលដែលមនុស្សបំពេញកិច្ចការទើបអារម្មណ៍ និងអត្ថន័យជាមនុស្ស ច្របល់បញ្ចូលគ្នា។ កិច្ចការដែលព្រះជាម្ចាស់បំពេញ គឺស័ក្តិសមបំផុត។ ទ្រង់ដាច់ខាតមិនក្លែងទាមទារសំណងពីសត្តនិករណាមួយឡើយ។ បច្ចុប្បន្ននេះ មានមនុស្សជាច្រើនដែលមិនអាចយល់អំពីគោលដៅអនាគតរបស់មនុស្សជាតិបាន ហើយជាមនុស្សដែលមិនជឿលើព្រះបន្ទូលដែលខ្ញុំថ្លែង។ មនុស្សគ្រប់គ្នាដែលមិនជឿ ក៏ដូចជាអ្នកដែលមិនប្រតិបត្តិតាមសេចក្ដីពិត គឺសុទ្ធតែជាពួកអារក្ស!

(«ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

អ្នកប្រព្រឹត្តអាក្រក់ទាំងអស់ និងអស់អ្នកណាដែលមិនត្រូវបានសង្គ្រោះនឹងត្រូវបំផ្លាញចោល នៅពេលដែលពួកបរិសុទ្ធនៅក្នុងចំណោមមនុស្សលោក បានចូលទៅក្នុងសេចក្ដីសម្រាក ទោះបីពួកគេជាវិញ្ញាណរបស់មនុស្សស្លាប់ ឬជាមនុស្សដែលកំពុងរស់នៅជាសាច់ឈាមនៅឡើយក៏ដោយ។ និយាយពីវិញ្ញាណអាក្រក់ និងមនុស្សលោកដែលប្រព្រឹត្តអំពើអាក្រក់ ឬវិញ្ញាណនៃមនុស្សសុចរិត និងមនុស្សដែលប្រព្រឹត្តអំពើសុចរិត មិនថាពួកគេរស់នៅក្នុងយុគសម័យណានោះទេ អ្នកណាដែលប្រព្រឹត្តអាក្រក់ ចុងក្រោយនឹងត្រូវបំផ្លាញចោល ហើយអ្នកណាដែលសុចរិត នឹងត្រូវបន្តរស់នៅ។ បុគ្គលម្នាក់ ឬវិញ្ញាណមួយ អាចនឹងទទួលបាននូវសេចក្ដីសង្គ្រោះ ឬអត់នោះ គឺមិនមែនសម្រេចទាំងស្រុងលើមូលដ្ឋាននៃកិច្ចការនៅយុគសម័យចុងក្រោយឡើយ។ ផ្ទុយទៅវិញ គឺត្រូវកំណត់ត្រង់ថា តើពួកគេបានប្រឆាំង ឬធ្លាប់រឹងចចេសដាក់ព្រះជាម្ចាស់ដែរឬអត់។ មនុស្សកាលពីសម័យមុន ដែលបានប្រព្រឹត្តអំពើបាបនិងមិនអាចទទួលបាននូវសេចក្ដីសង្គ្រោះ នឹងក្លាយជាគោលដៅ នៃការដាក់ទោសច្បាស់ណាស់ ហើយមនុស្សនៅក្នុងសម័យបច្ចុប្បន្ន ដែលប្រព្រឹត្តអាក្រក់ និងមិនអាចទទួលបានការសង្គ្រោះ ក៏នឹងក្លាយជាគោលដៅនៃការដាក់ទោសយ៉ាងប្រាកដដែរ។ មនុស្សលោកត្រូវបានបែងចែកប្រភេទទៅតាមមូលដ្ឋាននៃអំពើល្អ និងអាក្រក់មិនមែនទៅតាមសម័យកាលដែលពួកគេរស់នៅឡើយ។ នៅពេលណាដែលពួកគេត្រូវបានចាត់ថ្នាក់ក្នុងលក្ខណៈនេះរួចហើយ ពួកគេនឹងមិនត្រូវដាក់ទោស ឬប្រទានរង្វាន់ភ្លាមៗនោះទេ។ ផ្ទុយទៅវិញ ព្រះជាម្ចាស់នឹងគ្រាន់តែបំពេញកិច្ចការរបស់ទ្រង់ក្នុងការដាក់ទោសអំពើអាក្រក់ និងប្រទានរង្វាន់ដល់អំពើល្អ បន្ទាប់ពីទ្រង់បានបញ្ចប់ការបំពេញកិច្ចការនៃការបង្ក្រាបរបស់ទ្រង់នៅគ្រាចុងក្រោយប៉ុណ្ណោះ។ តាមពិត ទ្រង់បានញែកមនុស្សជាល្អ និងអាក្រក់ តាំងពីទ្រង់បានចាប់ផ្ដើមបំពេញកិច្ចការរបស់ទ្រង់ក្នុងចំណោមមនុស្សលោកមកម្ល៉េះ។ គ្រាន់តែថា ទ្រង់នឹងប្រទានរង្វាន់ដល់មនុស្សសុចរិត និងដាក់ទោសចំពោះមនុស្សទុច្ចរិត នៅពេលដែលកិច្ចការរបស់ទ្រង់បានឈានដល់ទីបញ្ចប់ប៉ុណ្ណោះ។ គ្រាន់តែមិនមែនថា ទ្រង់នឹងញែកពួកគេទៅតាមប្រភេទ នៅពេលបញ្ចប់កិច្ចការរបស់ទ្រង់ ហើយបន្ទាប់មក ចាប់ផ្ដើមកិច្ចការនៃការដាក់ទោសមនុស្សអាក្រក់ និងប្រទានរង្វាន់ដល់មនុស្សល្អភ្លាមៗប៉ុណ្ណោះ។ គោលបំណងទាំងស្រុងនៃកិច្ចការរបស់ចុងក្រោយរបស់ព្រះជាម្ចាស់ ក្នុងការដាក់ទោសលើមនុស្សអាក្រក់ និងប្រទានរង្វាន់ដល់មនុស្សល្អ គឺដើម្បីបន្សុទ្ធមនុស្សលោកទាំងអស់ឲ្យបានបរិសុទ្ធម៉ត់ហ្មង ដើម្បីឲ្យទ្រង់អាចនាំមនុស្សជាតិដែលបរិសុទ្ធម៉ត់ហ្មងនេះ ទៅក្នុងសេចក្ដីសម្រាកដ៏អស់កល្បជានិច្ច។ ដំណាក់កាលនៃកិច្ចការរបស់ទ្រង់នេះ មានសារៈសំខាន់ខ្លាំងបំផុត។ វាគឺជាដំណាក់កាលចុងក្រោយនៃកិច្ចការគ្រប់គ្រងទាំងស្រុងរបស់ព្រះជាម្ចាស់។

(«ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ក្បួនខ្នាតដែលមនុស្សលោកវិនិច្ឆ័យមនុស្សដទៃ គឺផ្អែកលើអាកប្បកិរិយារបស់ពួកគេ។ អស់អ្នកណាដែលប្រព្រឹត្តអំពើល្អគឺជាមនុស្សសុចរិត រីឯអស់អ្នកណាប្រព្រឹត្តអំពើគួរឲ្យស្អប់ខ្ពើម គឺជាមនុស្សទុច្ចរិត។ ក្បួនខ្នាតដែលព្រះជាម្ចាស់ជំនុំជម្រះមនុស្សលោក គឺផ្អែកលើថា តើសារជាតិរបស់ពួកគេ ចុះចូលនឹងទ្រង់ដែរឬអត់។ នរណាម្នាក់ដែលចុះចូលនឹងព្រះជាម្ចាស់ គឺជាមនុស្សសុចរិត រីឯនរណាម្នាក់ដែលមិនចុះចូល គឺជាសត្រូវ និងជាមនុស្សទុច្ចរិត ទោះបីជាអាកប្បកិរិយារបស់មនុស្សម្នាក់នោះ ល្អ ឬអាក្រក់ ហើយទោះបីជាសម្ដីរបស់ពួកគេត្រឹមត្រូវ ឬមិនត្រូវឡើយ។ មនុស្សមួយចំនួនចង់ប្រើប្រាស់អំពើល្អ ដើម្បីទទួលបានគោលដៅល្អនាពេលអនាគត ហើយមនុស្សខ្លះទៀតចង់ប្រើប្រាស់សម្ដីល្អៗ ដើម្បីទទួលបានគោលដៅល្អមួយ។ មនុស្សគ្រប់គ្នាជឿទាំងខុសឆ្គងថា ព្រះជាម្ចាស់កំណត់លទ្ធផលរបស់មនុស្សក្រោយពីទ្រង់បានទតឃើញអាកប្បកិរិយារបស់ពួកគេឬក្រោយពីទ្រង់បានស្ដាប់ឮសម្ដីរបស់ពួកគេ។ ហេតុនេះ មនុស្សភាគច្រើនចង់ទាញយកផលចំណេញពីចំណុចនេះ ដើម្បីបោកបញ្ឆោតព្រះជាម្ចាស់ ឲ្យប្រទាននូវការអនុគ្រោះដល់ពួកគេបានមួយគ្រា។ នៅពេលអនាគត មនុស្សដែលនឹងនៅរស់រានក្នុងសភាពនៃការសម្រាក សុទ្ធតែនឹងត្រូវឆ្លងកាត់នូវគ្រារងទុក្ខវេទនា ហើយក៏នឹងត្រូវធ្វើទីបន្ទាល់សម្រាប់ព្រះជាម្ចាស់ផងដែរ។ ពួកគេនឹងក្លាយជាមនុស្សដែលបានបំពេញភារកិច្ចរបស់ខ្លួន និងជាអ្នកដែលបានចុះចូលនឹងព្រះជាម្ចាស់ ដោយចេតនាពិត។ អស់អ្នកណាដែលគ្រាន់តែចង់ប្រើឱកាសនេះ មកបម្រើដោយមានចេតនាគេចវេសពីការប្រតិបត្តិនូវសេចក្ដីពិត នឹងមិនត្រូវអនុញ្ញាតឲ្យបន្តរស់នៅទៀតឡើយ។ ព្រះជាម្ចាស់មានក្បួនខ្នាតសមស្រប សម្រាប់ការរៀបចំលទ្ធផលរបស់បុគ្គលម្នាក់ៗ។ ទ្រង់មិនមែនគ្រាន់តែសម្រេចព្រះទ័យ លើការទាំងអស់នេះ ស្របទៅតាមសម្ដី និងទង្វើ របស់មនុស្សម្នាក់ៗឡើយ ហើយទ្រង់ក៏មិនសម្រេចព្រះទ័យផ្អែកតាមទង្វើរបស់មនុស្សម្នាក់ក្នុងអំឡុងពេលតែមួយគ្រានោះដែរ។ ទ្រង់នឹងមិនអត់ឱនជាដាច់ខាតចំពោះទង្វើអាក្រក់របស់មនុស្សណាម្នាក់ ដោយសារតែពួកគេបានបម្រើដល់ទ្រង់កាលពីមុនមកឡើយ ហើយទ្រង់ក៏នឹងមិនលើកលែងដល់នរណាម្នាក់ឲ្យរួចផុតពីសេចក្ដីស្លាប់ ដោយសារការលះបង់របស់ពួកគេ ចំពោះព្រះជាម្ចាស់តែមួយគ្រានោះឡើយ។ គ្មាននរណាម្នាក់អាចគេចផុតពីទុក្ខវេទនាសម្រាប់អំពើអាក្រក់របស់គេឡើយហើយគ្មាននរណាម្នាក់អាចគ្របបាំងអាកប្បកិរិយាអាក្រក់របស់ពួកគេ ហើយគេចចេញពីទុក្ខវេទនានៃសេចក្ដីអន្តរាយបានទេ។ ប្រសិនបើមនុស្សអាចបំពេញភារកិច្ចរបស់ពួកគេបានដោយពិតប្រាកដ នោះមានន័យថា ពួកគេស្មោះត្រង់ជានិច្ចចំពោះព្រះជាម្ចាស់ និងមិនព្យាយាមចង់បានរង្វាន់នោះទេ ទោះបីជាពួកគេទទួលបានព្រះពរឬទទួលសំណាងអាក្រក់ក៏ដោយ។ ប្រសិនបើមនុស្សស្មោះត្រង់ចំពោះព្រះជាម្ចាស់ នៅពេលដែលពួកគេឃើញព្រះពរ ប៉ុន្តែបាត់បង់ភាពស្មោះត្រង់របស់ពួកគេ នៅពេលដែលពួកគេមិនអាចមើលឃើញព្រះពរ ហើយនៅចុងបញ្ចប់ ប្រសិនបើពួកគេនៅតែមិនអាចធ្វើទីបន្ទាល់សម្រាប់ព្រះជាម្ចាស់ ឬបំពេញភារកិច្ចដែលត្រូវបានប្រគល់ជូនពួកគេ នោះពួកគេនឹងនៅតែជារបស់ដែលត្រូវបំផ្លាញចោលដដែល ទោះបីជាពួកគេធ្លាប់បានបម្រើព្រះជាម្ចាស់ដោយស្មោះត្រង់កាលពីមុនមក ឬក៏អត់ក្ដី។ និយាយឲ្យខ្លីមនុស្សទុច្ចរិតមិនអាចរស់រាននៅបានរហូតអស់កល្បជានិច្ចឡើយ ហើយពួកគេក៏មិនអាចចូលទៅក្នុងសេចក្ដីសម្រាកបានដែរ។ មានតែមនុស្សសុចរិតប៉ុណ្ណោះ ទើបជាម្ចាស់នៃសេចក្ដីសម្រាក។

(«ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

នៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ ព្រះអង្គកំណត់លទ្ធផលរបស់មនុស្ស តាមរយៈការប្រព្រឹត្តិរបស់ពួកគេ ប៉ុន្តែតើការប្រព្រឹត្តិនោះគឺជាអ្វីទៅ? តើអ្នករាល់គ្នាដឹងដែរឬទេ? អ្នករាល់គ្នាអាចគិតថា ការនេះសំដៅទៅលើនិស្ស័យដ៏ពុករលួយរបស់មនុស្ស ដែលសម្ដែងចេញនៅក្នុងកិច្ចការរបស់ពួកគេ ប៉ុន្តែតាមពិតទៅ នោះមិនមែនជាអត្ថន័យរបស់វាឡើយ។ ការប្រព្រឹត្តិរបស់ពួកគេសំដៅទៅលើថាតើអ្នកអាចយកសេចក្តីពិតទៅអនុវត្ត ហើយបន្តមានភក្តីភាពឬក៏អត់ ក្នុងពេលកំពុងបំពេញភារកិច្ចរបស់អ្នក ក៏ដូចជាទស្សនៈរបស់អ្នកចំពោះការជឿលើព្រះជាម្ចាស់ ឥរិយាបថរបស់អ្នកចំពោះព្រះជាម្ចាស់ ការតាំងចិត្តរបស់អ្នកក្នុងការរងទុក្ខលំបាក ឥរិយាបថរបស់អ្នកចំពោះការទទួលយកការជំនុំជម្រះ និងការលួសកាត់ កម្រិតនៃការបំផ្លាស់បំប្រែរបស់អ្នក និងចំនួននៃសេចក្តីរំលងដ៏ធ្ងន់ធ្ងររបស់អ្នក។ ការទាំងអស់នេះសុទ្ធតែចូលរួមចំណែកក្នុងការប្រព្រឹត្តិរបស់អ្នក។ ការប្រព្រឹត្តិនេះមិនសំដៅលើកម្រិតអតិបរមានៃការបើកសម្ដែងនិស្ស័យដ៏ពុករលួយរបស់អ្នកទេ ប៉ុន្តែផ្ទុយទៅវិញ ជាការបើកសម្ដែងអំពីចំនួនដែលអ្នកបានសម្រេចនៅក្នុងជំនឿរបស់អ្នកលើព្រះជាម្ចាស់វិញទេ។ បើលទ្ធផលរបស់មនុស្សត្រូវបានកំណត់ស្របតាមចំនួននៃសេចក្តីពុករលួយដែលត្រូវបានបង្ហាញចេញនៅក្នុងធម្មជាតិ និងសារជាតិរបស់ពួកគេ នោះគ្មាននរណាម្នាក់អាចត្រូវបានសង្រ្គោះឡើយ ដ្បិតពួកគេទាំងអស់សុទ្ធតែត្រូវបានពុករលួយយ៉ាងជ្រាលជ្រៅ ពួកគេទាំងអស់សុទ្ធតែមានធម្មជាតិរបស់សាតាំង ពួកគេសុទ្ធតែប្រឆាំងនឹងព្រះជាម្ចាស់ ចំណែកឯព្រះជាម្ចាស់វិញ ទ្រង់សង្រ្គោះអស់អ្នកដែលទទួលយកសេចក្តីពិត និងស្ដាប់បង្គាប់តាមកិច្ចការរបស់ព្រះជាម្ចាស់ ហើយទោះបីជាពួកគេបង្ហាញសេចក្តីពុករលួយច្រើនកម្រិតណា បើទីបំផុតពួកគេអាចទទួលយកសេចក្តីពិត ហើយផ្លាស់ប្ដូរ និងប្រែចិត្តយ៉ាងពិតប្រាកដ នោះពួកគេត្រូវបានព្រះជាម្ចាស់សង្រ្គោះមិនខាន ដ្បិតការទាំងអស់នេះបង្ហាញឲ្យឃើញយ៉ាងពេញលេញអំពីសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់។

«ភាពជំពាក់ជំពិននៃការកំណត់របស់ព្រះជាម្ចាស់ចំពោះលទ្ធផលរបស់មនុស្ស ដោយផ្អែកលើការប្រព្រឹត្តិ» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ការដែលនរណាម្នាក់ទទួលបានព្រះពរ ឬទទួលរងសំណាងអាក្រក់ ឬអត់នោះ គឺត្រូវកំណត់ទៅតាមសារជាតិរបស់គេ មិនមែនទៅតាមសារជាតិទូទៅដែលមនុស្សម្នាក់ អាចមានដូចគ្នានឹងអ្នកដទៃនោះទេ។ ព្រះបន្ទូលដែលពោលបែបនេះ ឬក្បួនខ្នាតបែបនេះ មិនមានសោះឡើយនៅនគរស្ថានសួគ៌។ ចុងក្រោយ ប្រសិនបើមនុស្សម្នាក់អាចរួចជីវិតបាន នោះគឺដោយសារពួកគេបានបំពេញតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ ហើយចុងក្រោយ ប្រសិនបើពួកគេមិនអាចបន្តរស់នៅបានរហូតដល់ពេលសម្រាក នោះគឺដោយសារពួកគេរឹងចចេសចំពោះព្រះជាម្ចាស់ ហើយមិនបានបំពេញតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់។ មនុស្សគ្រប់គ្នា មានគោលដៅសមស្របមួយ។ គោលដៅទាំងអស់នេះត្រូវបានកំណត់ទៅតាមសារជាតិរបស់បុគ្គលម្នាក់ៗ និងគ្មានអ្វីដែលពាក់ព័ន្ធនឹងមនុស្សដទៃទាល់តែសោះ។ អាកប្បកិរិយាអាក្រក់របស់កូន មិនអាចផ្ទេរទៅឲ្យឪពុកម្ដាយបានឡើយ ហើយសេចក្ដីសុចរិតរបស់កូន ក៏មិនអាចចែករំលែកជាមួយឪពុកម្ដាយរបស់ពួកគេបានដែរ។ អាកប្បកិរិយាអាក្រក់របស់ឪពុកម្ដាយ មិនអាចផ្ទេរទៅឲ្យកូនចៅបានឡើយ ហើយសេចក្ដីសុចរិតរបស់ឪពុកម្ដាយ ក៏មិនអាចចែករំលែកជាមួយកូនចៅរបស់ពួកគេបានដែរ។ មនុស្សគ្រប់គ្នា មានអំពើបាបរៀងៗខ្លួន ហើយមនុស្សគ្រប់គ្នាត្រេកអរសប្បាយនឹងភ័ព្វសំណាងរបស់ពួកគេរៀងៗខ្លួន។ គ្មាននរណាម្នាក់ អាចជំនួសបុគ្គលណាម្នាក់បានឡើយ។ នេះគឺជាសេចក្ដីសុចរិត។ តាមទស្សនៈរបស់មនុស្ស ប្រសិនបើឪពុកម្ដាយទទួលបានភ័ព្វសំណាង នោះកូនចៅរបស់ពួកគេ គប្បីអាចទទួលបានភ័ព្វសំណាងដែរ ហើយប្រសិនបើកូនចៅប្រព្រឹត្តអាក្រក់ នោះឪពុកម្ដាយរបស់ពួកគេ ក៏ត្រូវតែទទួលរងអំពើបាបទាំងនោះដែរ។ នេះគឺជាទស្សនៈរបស់មនុស្សលោក និងជាផ្លូវដែលមនុស្សលោកប្រព្រឹត្តអំពើផ្សេងៗ។ វាមិនមែនជាទស្សនៈរបស់ព្រះជាម្ចាស់ឡើយ។ លទ្ធផលរបស់មនុស្សម្នាក់ ត្រូវកំណត់ទៅតាមសារជាតិដែលចេញមកពីទង្វើរបស់ពួកគេ ហើយលទ្ធផលនេះ តែងត្រូវកំណត់យ៉ាងសមស្របបំផុត។ គ្មាននរណាម្នាក់អាចរ៉ាប់រងអំពើបាបរបស់នរណាផ្សេងទៀតបានឡើយ ហើយបើទោះបីជាដូច្នេះក្ដី ក៏គ្មាននរណាម្នាក់អាចទទួលទណ្ឌកម្មជំនួសនរណាម្នាក់ទៀតបានដែរ។ ចំណុចនេះ គឺដាច់ខាតណាស់។ ការដែលឪពុកម្ដាយស្រឡាញ់ថែទាំកូនចៅរបស់ពួកគេ ពុំបង្ហាញថា ពួកគេអាចបំពេញអំពើសុចរិតជំនួសឲ្យកូនចៅរបស់ពួកគេបានឡើយ ហើយកាតព្វកិច្ចដែលកូនចៅត្រូវស្រឡាញ់ចំពោះឪពុកម្ដាយរបស់ពួកគេ ក៏មិនមានន័យថា ពួកគេអាចបំពេញអំពើសុចរិតជំនួសឪពុកម្ដាយរបស់ពួកគេដែរ។ នេះគឺជាអត្ថន័យពិតប្រាកដនៃព្រះបន្ទូលដែលថា «មានមនុស្សពីរនាក់នៅឯវាល ម្នាក់នឹងត្រូវយកទៅ ហើយម្នាក់នឹងត្រូវ ទុកឲ្យនៅ។ មានស្ត្រីពីរនាក់កំពុងកិនម្សៅ ម្នាក់នឹងត្រូវយកទៅ ម្នាក់នឹងត្រូវទុកឲ្យនៅ»។ មនុស្សមិនអាចយកកូនចៅរបស់ពួកគេដែលប្រព្រឹត្តអំពើអាក្រក់ទៅក្នុងសេចក្ដីសម្រាក ដោយសំអាងលើសេចក្ដីស្រឡាញ់ជ្រាលជ្រៅរបស់ពួកគេ ចំពោះកូនចៅគេឡើយ ហើយគ្មាននរណាម្នាក់អាចយកប្រពន្ធ (ប្ដី) ទៅក្នុងសេចក្ដីសម្រាក ដោយសំអាងលើអំពើសុចរិតផ្ទាល់ខ្លួនរបស់ពួកគេបានដែរ។ នេះគឺជាបទបញ្ញត្តិគ្រប់គ្រងមួយ នឹងគ្មានការលើកលែងចំពោះនរណាម្នាក់ឡើយ។ នៅចុងបញ្ចប់ អ្នកប្រព្រឹត្តអំពើសុចរិត គឺជាអ្នកប្រព្រឹត្តអំពើសុចរិតហើយអ្នកប្រព្រឹត្តអំពើអាក្រក់ គឺជាអ្នកប្រព្រឹត្តអំពើអាក្រក់។ នៅទីបំផុត ពួកសុចរិតគង់នឹងត្រូវអនុញ្ញាតឲ្យរស់រានបន្ត រីឯអ្នកប្រព្រឹត្តអាក្រក់ នឹងត្រូវបំផ្លាញចោល។ មនុស្សបរិសុទ្ធ គឺជាមនុស្សបរិសុទ្ធ។ ពួកគេមិនស្មោកគ្រោកនោះទេ។ មនុស្សស្មោកគ្រោក គឺជាមនុស្សស្មោកគ្រោក ហើយគ្មានចំណែកណាមួយរបស់ពួកគេ ដែលបរិសុទ្ធឡើយ។ មនុស្សដែលនឹងត្រូវបំផ្លាញចោល គឺជាមនុស្សទុច្ចរិត ហើយមនុស្សដែលអាចរស់រានបន្តបាន គឺជាមនុស្សសុចរិត បើទោះបីជាកូនចៅរបស់មនុស្សទុច្ចរិត បំពេញអំពើសុចរិត ហើយបើទោះបីជាឪពុកម្ដាយមនុស្សសុចរិត ប្រព្រឹត្តអំពើអាក្រក់ក៏ដោយ។ ប្ដីជឿ ប្រពន្ធមិនជឿ គ្មានអ្វីទាក់ទងគ្នាទេ ហើយកូនជឿ និងឪពុកម្ដាយមិនជឿ ក៏គ្មានអ្វីទាក់ទងគ្នាដែរ។ មនុស្សពីរប្រភេទនេះ គឺមិនចុះសម្រុងនឹងគ្នាទាល់តែ សោះ។ នៅមុនពេលចូលទៅក្នុងសេចក្ដីសម្រាក មនុស្សមានសាច់ញាតិខាងរូបកាយ ប៉ុន្តែនៅពេលដែលមនុស្សបានចូលទៅក្នុងសេចក្ដីសម្រាកហើយ មនុស្សនឹងលែងមានសាច់ញាតិខាងរូបកាយដែលត្រូវរំឮកនឹកដល់ទៀតហើយ។ អស់អ្នកណាដែលបំពេញភារកិច្ចរបស់ខ្លួន គឺជាសត្រូវនៃអស់អ្នកដែលមិនបំពេញភារកិច្ចរបស់ខ្លួន។ អស់អ្នកណាដែលស្រឡាញ់ព្រះជាម្ចាស់ និងអ្នកដែលស្អប់ទ្រង់ ប្រឆាំងទាស់នឹងគ្នាទៅវិញទៅមក។ អស់អ្នកណាដែលនឹងចូលទៅក្នុងសេចក្ដីសម្រាក និងអ្នកដែលនឹងត្រូវបំផ្លាញ គឺជាសត្តនិករពីរប្រភេទដែលមិនចុះសម្រុងនឹងគ្នាឡើយ។ សត្តនិករដែលបំពេញភារកិច្ចរបស់ខ្លួន នឹងអាចរួចជីវិតបាន ចំណែកឯសត្តនិករដែលមិនបានបំពេញភារកិច្ចរបស់ខ្លួន នឹងក្លាយជារបស់ដែលត្រូវបំផ្លាញចោល ជាងនេះទៅទៀត វានឹងត្រូវបន្តរហូតដល់ អស់កល្បជានិច្ច។

(«ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ខ្ញុំបានស្វែងរកមនុស្សជាច្រើននៅលើផែនដី ដើម្បីឲ្យគេធ្វើជាអ្នកដើរតាមខ្ញុំ។ ក្នុងចំណោមអ្នកដើរតាមទាំងអស់នេះ មានអ្នកខ្លះបម្រើការងារជាពួកសង្ឃ អ្នកខ្លះជាអ្នកដឹកនាំ អ្នកខ្លះជាកូនព្រះ អ្នកខ្លះជារាស្រ្តរបស់ព្រះ ហើយអ្នកខ្លះទៀតធ្វើការបម្រើព័ន្ធកិច្ច។ ខ្ញុំបែងចែកពួកគេទៅតាមភាពស្មោះត្រង់ ដែលពួកគេបង្ហាញចំពោះខ្ញុំ។ នៅពេលមនុស្សទាំងអស់ត្រូវបានបែងចែកទៅតាមជំពូករួចហើយ ពោលគឺនៅពេលដែលលក្ខណៈនៃជំពូកមនុស្សម្នាក់ៗត្រូវបានបែងចែកច្បាស់លាស់អស់ហើយ នោះខ្ញុំនឹងដាក់លេខរៀងពួកគេម្នាក់ៗ ទៅក្នុងជំពូកដ៏ត្រឹមត្រូវរបស់គេ រួចដាក់ជំពូកមនុស្សនីមួយៗទៅក្នុងកន្លែងដែលស័ក្តិសមសម្រាប់ពួកគេ ដើម្បីសម្រេចបាននូវគោលដៅនៃសេចក្តីសង្គ្រោះរបស់ខ្ញុំសម្រាប់មនុស្សលោក។ ខ្ញុំត្រាស់ហៅអស់អ្នកដែលខ្ញុំចង់ប្រោសលោះ នៅក្នុងដំណាក់របស់ខ្ញុំ ជាក្រុមៗ ហើយបន្ទាប់មកឲ្យពួកគេរាល់គ្នាទទួលយកកិច្ចការរបស់ខ្ញុំនៅថ្ងៃចុងក្រោយ។ ក្នុងពេលនោះដែរ ខ្ញុំបែងចែកពួកគេទៅតាមជំពូក បន្ទាប់មកផ្តល់រង្វាន់ ឬដាក់ទោសពួកគេម្នាក់ៗ ទៅតាមទង្វើរបស់ពួក គេ។ នេះហើយ គឺជាដំណាក់កាល នៅក្នុងកិច្ចការរបស់ខ្ញុំ។

(«មនុស្សជាច្រើនត្រូវបានត្រាស់ហៅ តែមានមនុស្សតិចណាស់ដែលត្រូវបានជ្រើសរើស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ឥឡូវនេះគឺជាពេលដែលខ្ញុំកំណត់លទ្ធផលចុងក្រោយសម្រាប់មនុស្សម្នាក់ៗមិនមែនជាដំណាក់កាល ដែលខ្ញុំចាប់ផ្តើមកែខៃមនុស្សទេ។ ខ្ញុំសរសេរនៅក្នុងសៀវភៅកំណត់ត្រារបស់ខ្ញុំម្តងមួយៗ នូវពាក្យសំដី និងអំពើ របស់មនុស្សម្នាក់ៗបែបបទដែល ពួកគេបានដើរតាមខ្ញុំ ចរិតលក្ខណៈជាប់នឹងខ្លួនរបស់ពួកគេ និងអាកប្បកិរិយាដែលពួកគេបានប្រកាន់យកចុងក្រោយ។ តាមវិធីនេះ មិនថាពួកគេជាមនុស្សប្រភេទណាក៏ដោយ គ្មាននរណាម្នាក់អាចរត់គេចពីដៃខ្ញុំបានទេ ហើយមនុស្សទាំងអស់នឹងនៅតាមប្រភេទរបស់ខ្លួនដូចដែលខ្ញុំចាត់ចែង។ ខ្ញុំកំណត់វាសនារបស់មនុស្ស ម្នាក់ៗដោយមិនផ្អែកលើអាយុ អតីតភាព ទំហំនៃការរងទុក្ខ និងជាពិសេស កម្រិតដែលពួកគេសុំឲ្យមានក្ដីអាណិតទេ ប៉ុន្តែយោងទៅលើថាតើពួកគេមានសេចក្ដីពិតឬអត់។ មិនមានជម្រើសផ្សេងក្រៅពីនេះទេ។ អ្នករាល់គ្នាត្រូវដឹងថា អស់អ្នកដែលមិនធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ក៏នឹងត្រូវទទួលទណ្ឌកម្មផងដែរ។ នេះគឺជាការពិតដែលមិនអាចផ្លាស់ប្តូរបាន។ ហេតុដូចនេះ អស់អ្នកដែលទទួលទណ្ឌកម្មទាំងនោះ ត្រូវទទួលទណ្ឌកម្មយ៉ាងខ្លាំងសម្រាប់សេចក្ដីសុចរិតរបស់ព្រះជាម្ចាស់និងជាសំណងសម្រាប់អំពើទុច្ចរិតយ៉ាងច្រើនរបស់ពួកគេ។

(«ចូរត្រៀមខ្លួនធ្វើអំពើល្អឱ្យបានគ្រប់គ្រាន់សម្រាប់ទិសដៅរបស់អ្នក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ពេលនេះ តើអ្នកយល់ហើយឬនៅថា អ្វីទៅជាការជំនុំជម្រះ ហើយអ្វីទៅជាសេចក្ដីពិត? ប្រសិនបើអ្នកយល់ហើយ នោះខ្ញុំសូមដាស់តឿនឲ្យអ្នកចុះចូលចំពោះការជំនុំជម្រះដោយស្ដាប់បង្គាប់ ពុំនោះទេ អ្នកនឹងគ្មានឱកាសទទួលបានការសរសើរពីព្រះជាម្ចាស់ ឬត្រូវបានព្រះអង្គនាំចូលទៅក្នុងនគររបស់ទ្រង់ឡើយ។ អស់អ្នកដែលទទួលយកតែការជំនុំជម្រះ ប៉ុន្តែមិនធ្លាប់ត្រូវបានបន្សុទ្ធសោះ នោះព្រះជាម្ចាស់នឹងមិនសព្វព្រះហឫទ័យចំពោះពួកគេឡើយ ហើយទ្រង់ក៏នឹងបដិសេធពួកគេដែរ ដ្បិតពួកគេជាអ្នករត់គេចពីកិច្ចការជំនុំជម្រះ។ អំពើបាបរបស់ពួកគេ កើនច្រើនឡើងៗ និងកាន់តែអាក្រក់ជាងពួកផារិស៊ីទៅទៀត ដ្បិតពួកគេបានក្បត់ព្រះជាម្ចាស់ ហើយបះបោរទាស់ទទឹងនឹងទ្រង់ផង។ ជាងនេះទៅទៀត មនុស្សបែបនេះមិនសមនឹងធ្វើការបម្រើផង ពួកគេនឹងទទួលបាននូវទណ្ឌកម្មដែលកាន់តែធ្ងន់ធ្ងរ ជាទណ្ឌកម្មដ៏អស់កល្បជានិច្ច។ ព្រះជាម្ចាស់នឹងមិនទុកជនក្បត់ណាម្នាក់ដែលធ្លាប់បង្ហាញភក្ដីភាពចំពោះព្រះបន្ទូល តែក្រោយមក បែរជាក្បត់ទ្រង់វិញនោះឡើយ។ មនុស្សបែបនេះ នឹងទទួលបាននូវការផ្ដន្ទាទោស តាមរយៈទណ្ឌកម្ម ដល់វិញ្ញាណ ព្រលឹង និងរូបកាយ។ តើនេះមិនមែនជាការបើកសម្ដែងពីនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ទេឬអី? តើនេះមិនមែនជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ក្នុងការជំនុំជម្រះមនុស្ស និងបកអាក្រាតគេទេឬអី? ក្នុងពេលជំនុំជម្រះ ព្រះជាម្ចាស់បញ្ជូនអស់អ្នកណាដែលប្រព្រឹត្តទង្វើអាក្រក់គ្រប់ប្រភេទទៅកាន់កន្លែងដែលពោរពេញដោយវិញ្ញាណអាក្រក់ ហើយបណ្ដោយឲ្យវិញ្ញាណអាក្រក់ទាំងអស់នេះបំផ្លាញរូបកាយខាងសាច់ឈាមរបស់ពួកគេទៅតាមទង្វើចិត្តរបស់វា ហើយរូបកាយរបស់អ្នកទាំងនេះបញ្ចេញជាក្លិនគំរង់សពមនុស្ស។ នេះហើយជាការផ្ដន្ទាទោសដ៏ស័ក្ដិសមសម្រាប់ពួកគេ។ ព្រះជាម្ចាស់កត់ត្រាពីអំពើបាបរបស់អ្នកជឿក្លែងក្លាយដែលគ្មានភាពស្មោះត្រង់ សាវ័កក្លែងក្លាយ និងអ្នកធ្វើការក្លែងក្លាយក្នុងសៀវភៅកំណត់ត្រារបស់គេ។ ក្រោយមក លុះដល់វេលាត្រឹមត្រូវ ព្រះអង្គក៏បណ្ដេញពួកគេឲ្យទៅក្នុងចំណោមវិញ្ញាណស្មោកគ្រោក ទុកឲ្យវិញ្ញាណស្មោកគ្រោកទាំងអស់នេះ បង្ខូចរូបកាយរបស់គេទាំងមូលតាមចិត្ត ដើម្បីកុំឲ្យគេកើតមកវិញ និងមិនឲ្យឃើញពន្លឺថ្ងៃម្ដងទៀតឡើយ។ មនុស្សកំពុតដែលធ្វើកិច្ចការបម្រើបានមួយគ្រា តែគ្មានសមត្ថភាពរក្សាភាពស្មោះត្រង់រហូតដល់ទីបញ្ចប់ ត្រូវបានព្រះជាម្ចាស់រាប់បញ្ចូលទៅក្នុងជំពូកមនុស្សអាក្រក់ ដើម្បីឲ្យគេដើរតាមដំបូន្មានមនុស្សអាក្រក់ និងក្លាយជាចំណែកមួយនៃក្រុមមនុស្សគ្មានសណ្ដាប់ធ្នាប់របស់គេ។ ទីបំផុត ព្រះជាម្ចាស់នឹងធ្វើឲ្យពួកគេសាបសូន្យទៅ។ ព្រះជាម្ចាស់បណ្ដេញអស់អ្នកដែលពុំធ្លាប់មានភក្ដីភាពចំពោះព្រះគ្រីស្ទ ឬពុំធ្លាប់រួមចំណែកជាកម្លាំងអ្វីសោះចេញ ហើយក៏មិនខ្វល់ពីពួកគេដែរ លុះនៅពេលប្ដូរសម័យកាល ទ្រង់នឹងធ្វើឲ្យគេសាបសួន្យទៅ។ ពួកគេលែងមានវត្តមានលើផែនដី ហើយក៏មិនបានធ្វើដំណើរចូលទៅក្នុងនគរព្រះដែរ។ អស់អ្នកដែលមិនធ្លាប់ស្មោះត្រង់ចំពោះព្រះជាម្ចាស់ ប៉ុន្តែ ត្រូវកាលៈទេសៈបង្ខំឲ្យគេមានទំនាក់ទំនងជាមួយទ្រង់ដោយគ្រាន់តែបង្គ្រប់កិច្ច អ្នកនោះត្រូវបានរាប់បញ្ចូលទៅក្នុងអស់អ្នកដែលបម្រើរាស្ត្ររបស់ទ្រង់។ មនុស្សបែបនេះមានចំនួនតិចតួចណាស់ដែលនៅរស់រានមានជីវិត ខណៈដែលភាគច្រើនសុទ្ធតែត្រូវវិនាសទៅជាមួយនឹងអស់អ្នកដែលពុំមានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់នឹងធ្វើកិច្ចការបម្រើផង។ ចុងក្រោយបំផុត ព្រះជាម្ចាស់នឹងនាំអស់អ្នកដែលមានគំនិតដូចព្រះជាម្ចាស់ ពោលគឺជារាស្ត្រ និងកូនៗរបស់ព្រះជាម្ចាស់ ព្រមទាំងអស់អ្នកដែលទ្រង់កំណត់ឲ្យធ្វើជាសង្ឃ ចូលទៅក្នុងនគររបស់ព្រះអង្គ។ ពួកគេនឹងក្លាយជាផលចម្រាញ់នៃកិច្ចការរបស់ព្រះជា ម្ចាស់។ ចំពោះអស់អ្នកដែលមិនអាចរាប់បញ្ចូលក្នុងប្រភេទមនុស្សដែលព្រះជាម្ចាស់បានកំណត់ ពួកគេនឹងត្រូវរាប់បញ្ចូលជាមួយអ្នកមិនជឿ ហើយអ្នករាល់គ្នាប្រាកដជាអាចស្រមៃបានហើយថា លទ្ធផលរបស់ពួកគេនឹងទៅជាយ៉ាងណា។ អ្វីៗគ្រប់យ៉ាងដែលខ្ញុំគួរនិយាយ គឺខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នារួចហើយ។ ផ្លូវដែលអ្នករាល់គ្នាជ្រើសរើស គឺជាជម្រើសផ្ទាល់ខ្លួនរបស់អ្នកតែម្នាក់ឯងប៉ុណ្ណោះ។ អ្វីដែលអ្នករាល់គ្នាគួរយល់គឺ កិច្ចការរបស់ព្រះជាម្ចាស់ មិនដែលរង់ចាំអ្នកណាម្នាក់ដែលមិនអាចដើរតាមលំអានរបស់ទ្រង់ទាន់នោះឡើយ ហើយនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់ មិនបង្ហាញក្ដីសន្ដោសដល់មនុស្សម្នាក់ណាឡើយ។

(«ព្រះគ្រីស្ទធ្វើកិច្ចការជំនុំជម្រះ ដោយសេចក្ដីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

អ្នកដែលព្រះជាម្ចាស់សង្គ្រោះ និងអ្នកដែលទ្រង់លុបបំបាត់

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖ បច្ចុប្បន្ននេះ អ្នកដែលស្វែងរក និងអ្នកដែលមិនស្វែងរក គឺជាមនុស្សពីរប្រភេទដែលខុសគ្នាស្រឡះ...

Leave a Reply