ដំណាក់កាលទីប្រាំមួយ៖ សេចក្តីស្លាប់
ក្រោយភាពមមាញឹក ភាពមួម៉ៅ និងភាពខកចិត្តជាច្រើន ក្រោយសេចក្តីអំណរ ទុក្ខព្រួយ និងការឡើងចុះជាច្រើន ក្រោយរយៈពេលជាច្រើនឆ្នាំដែលមិនអាចបំភ្លេចបាន...
យើងសូមស្វាគមន៍អ្នកស្វែងរកទាំងអស់ដែលទន្ទឹងការលេចមករបស់ព្រះជាម្ចាស់!
បន្ទាប់ពីរៀបការរួច មនុស្សម្នាក់ចាប់ផ្ដើមចិញ្ចឹមបីបាច់មនុស្សជំនាន់ក្រោយ។ គេគ្មានសិទ្ធិសម្រេចចិត្តអំពីកូនចំនួនប៉ុន្មាននាក់ និងកូនប្រភេទណាដែលគេចង់មាននោះឡើយ ព្រោះថាការនេះក៏ត្រូវបានកំណត់ទុកដោយវាសនារបស់មនុស្ស ដែលត្រូវបានកំណត់ទុកជាមុនដោយព្រះអាទិកររួចទៅហើយ។ នេះគឺជាដំណាក់កាលទីប្រាំ ដែលមនុស្សម្នាក់ត្រូវឆ្លងកាត់។
ប្រសិនបើបុគ្គលម្នាក់កើតមកដើម្បីបំពេញតួនាទីជាកូនរបស់មនុស្សម្នាក់ នោះបុគ្គលនោះត្រូវចិញ្ចឹមអប់រំមនុស្សជំនាន់ក្រោយដើម្បីបំពេញតួនាទីជាឪពុកម្ដាយរបស់គេ។ ការប្ដូរវេននៅក្នុងតួនាទីនេះធ្វើឱ្យមនុស្សម្នាក់ដកពិសោធន៍នូវដំណាក់កាលខុសៗគ្នានៃជីវិតចេញពីទស្សនៈខុសៗគ្នា។ វាក៏ផ្តល់ឱ្យគេនូវបណ្ដុំបទពិសោធជីវិតផ្សេងមួយ ដែលនាំឱ្យមនុស្សម្នាក់ចាប់ផ្ដើមស្គាល់ពីអធិបតេយ្យភាពរបស់ព្រះអាទិករ ដែលតែងតែត្រូវបានអនុម័តនៅក្នុងរបៀបដូចគ្នា និងជាបទពិសោធមួយដែលនាំឱ្យគេជួបនូវការពិតដែលថា គ្មាននរណាម្នាក់អាចដើរហួស ឬផ្លាស់ប្ដូរវាសនាដែលបានកំណត់ទុកជាមុនរបស់ព្រះអាទិករនោះឡើយ។
កំណើត ការលូតលាស់ និងអាពាហ៍ពិពាហ៍ ទាំងអស់នេះសុទ្ធតែនាំមកនូវសេចក្តីខកចិត្តទៅតាមប្រភេទ និងនៅក្នុងកម្រិតខុសៗគ្នា។ មនុស្សមួយចំនួនមិនពេញចិត្តជាមួយក្រុមគ្រួសារ ឬរូបរាងកាយរបស់ខ្លួនទេ។ អ្នកខ្លះមិនចូលចិត្តឪពុកម្ដាយរបស់គេ។ អ្នកខ្លះអន់ចិត្ត ឬរអ៊ូរទាំអំពីមជ្ឈដ្ឋានដែលពួកគេបានធំធាត់ឡើង។ ហើយសម្រាប់មនុស្សភាគច្រើន នៅក្នុងចំណោមសេចក្តីខកចិត្តទាំងអស់នេះ អាពាហ៍ពិពាហ៍គឺជាចំណុចដែលគេមិនពេញចិត្តជាទីបំផុត។ មិនថាមនុស្សម្នាក់មានភាពមិនពេញចិត្តជាមួយកំណើត ភាពធំពេញវ័យ ឬអាពាហ៍ពិពាហ៍របស់ខ្លួនបែបណាឡើយ ប៉ុន្តែមនុស្សគ្រប់គ្នាដែលបានឆ្លងកាត់រឿងរ៉ាវទាំងនេះសុទ្ធតែដឹងថា គេមិនអាចជ្រើសរើសទីកន្លែង និងពេលវេលាដែលពួកគេត្រូវកើត រូបរាងរបស់គេ នរណាជាឪពុកម្ដាយរបស់គេ និងនរណាជាគូស្វាមីភរិយារបស់គេនោះឡើយ ប៉ុន្តែពួកគេត្រូវតែទទួលយកតាមបំណងរបស់ស្ថានសួគ៌។ ប៉ុន្តែ នៅពេលដែលវាដល់ពេលសម្រាប់មនុស្សក្នុងការចិញ្ចឹមបីបាច់អ្នកជំនាន់ក្រោយ ពួកគេនឹងបង្ហាញគ្រប់ទាំងបំណងប្រាថ្នាដែលពួកគេបានបរាជ័យនៅពាក់កណ្ដាលជីវិតដំបូងរបស់គេ ទៅដល់កូនៗរបស់គេ ទាំងសង្ឃឹមថាកូនៗរបស់គេនឹងធ្វើការប៉ះប៉ូវសម្រាប់គ្រប់ទាំងសេចក្តីខកបំណងកាលពីពាក់កណ្ដាលជីវិតដំបូងរបស់គេ។ ដូច្នេះ មនុស្សក៏ផ្ដេកផ្ដួលទៅតាមសេចក្ដីរវើរវាយគ្រប់ប្រភេទអំពីអនាគតកូនៗរបស់គេ៖ ថាកូនស្រីរបស់ខ្លួននឹងធំឡើងមានសម្រស់គួរឱ្យស្រឡាញ់ កូនប្រុសរបស់គេនឹងក្លាយជាសុភាពបុរសដ៏អង់អាច ហើយថាកូនស្រីរបស់គេនឹងមានការអប់រំខ្ពស់ និងមានទេពកោសល្យ ព្រមទាំងថាកូនប្រុសរបស់គេនឹងក្លាយជាសិស្សពូកែ និងជាកីឡាករដ៏ល្បីល្បាញ ថាកូនស្រីរបស់គេនឹងក្លាយជាសុភាពនារីដែលប្រកបដោយគុណធម៌ និងមានសុភវិនិច្ឆ័យ ហើយកូនប្រុសរបស់គេនឹងមានបញ្ញាឈ្លាសវៃ មានសមត្ថភាព និងចេះគិតគូរវែងឆ្ងាយ។ ពួកគេសង្ឃឹមថា កូនៗរបស់គេ មិនថាពួកគេជាកូនស្រី ឬកូនប្រុសឡើយ គឺគេនឹងចេះគោរពចាស់ទុំ ចេះគិតគូរដល់ឪពុកម្ដាយរបស់គេ ទទួលបានការស្រឡាញ់រាប់អាន និងការសរសើរពីមនុស្សផងទាំងពួង...។ នៅត្រង់ចំណុចនេះ សេចក្តីសង្ឃឹមសម្រាប់ជីវិតចាប់ផ្ដើមមានភាពស្រស់ស្រាយ ហើយចិត្តឆេះឆួលថ្មីៗត្រូវបានបញ្ឆេះឡើងនៅក្នុងដួងចិត្តរបស់មនុស្ស។ មនុស្សដឹងថា ពួកគេគ្មានអំណាច និងគ្មានសេចក្តីសង្ឃឹមនៅក្នុងជីវិតនេះឡើយ ដឹងថាពួកគេនឹងគ្មានឱកាសថ្មី ឬសេចក្តីសង្ឃឹមម្ដងទៀត ដើម្បីមានកិត្តិនាមលេចធ្លោនៅក្នុងចំណោមបណ្ដាជន និងដឹងថាពួកគេគ្មានជម្រើសអ្វីក្រៅពីទទួលយកវាសនារបស់គេនោះឡើយ។ ដូច្នេះហើយបានជាពួកគេបង្ហាញគ្រប់ទាំងសេចក្តីសង្ឃឹមរបស់គេ ដែលជាបំណងប្រាថ្នា និងឧត្តមគតិដែលពួកគេមិនបានសម្រេច ទៅដល់មនុស្សជំនាន់ក្រោយរបស់គេ ទាំងសង្ឃឹមថា កូនៗរបស់គេអាចជួយពួកគេទៅសម្រេចក្ដីសុបិន និងបំណងប្រាថ្នារបស់គេ ថាកូនស្រីនិងកូនប្រុសរបស់គេនឹងនាំមកនូវភាពរុងរឿងដល់នាមត្រកូលគ្រួសារ ក្លាយជាមនុស្សសំខាន់ មានទ្រព្យសម្បត្តិ ឬមានភាពល្បីល្បាញ។ ជារួមមក ពួកគេចង់ឃើញកូនៗរបស់គេមានទ្រព្យសម្បត្តិកាន់តែច្រើនឡើង។ ផែនការ និងសេចក្តីរវើរវាយរបស់មនុស្ស គឺល្អឥតខ្ចោះ ប៉ុន្តែតើពួកគេមិនដឹងទេឬថា ចំនួនកូនដែលពួកគេមាន រូបសម្បត្តិ និងសមត្ថភាពកូនៗរបស់គេ មិនមែនពួកគេជាអ្នកសម្រេច ហើយតើពួកគេមិនបានដឹងសូម្បីតែបន្ដិចទេឬថា គេមិនអាចគ្រប់គ្រងវាសនាកូនៗរបស់គេនៅក្នុងដៃរបស់គេនោះ? មនុស្សមិនមែនជាម្ចាស់លើវាសនារបស់ខ្លួនឡើយ ប៉ុន្តែពួកគេសង្ឃឹមចង់ផ្លាស់ប្ដូរវាសនារបស់មនុស្សជំនាន់ក្រោយ។ ពួកគេគ្មានអំណាចរត់គេចចេញពីវាសនារបស់គេផង ប៉ុន្តែគេបែរជាចង់គ្រប់គ្រងលើវាសនាកូនប្រុស កូនស្រីរបស់ខ្លួនទៅវិញ។ តើពួកគេមិនលើកខ្លួនឯងខ្ពស់ពេកទេឬអី? តើនេះមិនមែនជាភាពល្ងីល្ងើ និងភាពអវិជ្ជារបស់មនុស្សទេឬអី? មនុស្សនឹងខំប្រឹងធ្វើការយ៉ាងខ្លាំងសម្រាប់ជាប្រយោជន៍ដល់កូនចៅរបស់គេ ប៉ុន្តែដល់ទីចុងបញ្ចប់ ផែនការ និងបំណងប្រាថ្នារបស់គេមិនអាចកំណត់ពីចំនួនកូនដែលគេមាន ឬលក្ខណៈសម្បត្តិរបស់កូនៗទាំងនោះឡើយ។ មនុស្សខ្លះគ្មានលុយសោះ ប៉ុន្តែសម្បូរកូនណាស់។ អ្នកខ្លះទៀតមានទ្រព្យសម្បត្តិយ៉ាងច្រើន ប៉ុន្តែបែរជាគ្មានកូនសូម្បីតែមួយនាក់ក៏គ្មានផង។ អ្នកខ្លះចង់បានកូនស្រីតែបែរជាគ្មាន ហើយអ្នកខ្លះទៀតចង់បានកូនប្រុសតែបែរជាមិនសមដូចបំណង។ សម្រាប់អ្នកខ្លះ កូនចៅជាព្រះពរ។ សម្រាប់អ្នកផ្សេងទៀត កូនចៅជាបណ្ដាសា។ ប្ដីប្រពន្ធខ្លះមានបញ្ញាវៃឆ្លាត ប៉ុន្តែបែរជាមានកូនចៅខ្សោយបញ្ញា។ ឪពុកម្ដាយខ្លះជាមនុស្សឧស្សាហ៍ និងទៀងត្រង់ ប៉ុន្តែកូនដែលពួកគេចិញ្ចឹមបែរជាមនុស្សសោះអង្គើយ។ ឪពុកម្ដាយខ្លះជាមនុស្សចិត្តល្អ និងស្លូតត្រង់ ប៉ុន្តែបែរជាមានកូនចេះល្បិចកល និងកាចសាហាវទៅវិញ។ ឪពុកម្ដាយខ្លះទៀតមានគំនិត និងរូបរាងកាយល្អ ប៉ុន្តែបែរជាផ្តល់កំណើតដល់កូនដែលពិការទៅវិញ។ ឪពុកម្ដាយខ្លះជាមនុស្សសាមញ្ញ និងគ្មានភាពជោគជ័យឡើយ ប៉ុន្តែបែរជាមានកូនដែលសម្រេចបានសមិទ្ធិផលធំៗជាច្រើន។ ឪពុកម្ដាយខ្លះទៀតមានឋានៈតូចទាបទេ ប៉ុន្តែបែរជាមានកូនដែលមានឋានៈបុណ្យសក្ដិខ្ពង់ខ្ពស់ទៅវិញ។ ...
មនុស្សភាគច្រើនចាប់ផ្ដើមជីវិតជាប្ដីប្រពន្ធនៅក្នុងចន្លោះវ័យសាមសិបឆ្នាំ ហើយនេះជាពេលមួយនៅក្នុងជីវិតដែលគេមិនទាន់មានការយល់ដឹងអំពីវាសនារបស់មនុស្សនៅឡើយទេ។ ប៉ុន្តែ នៅពេលដែលមនុស្សចាប់ផ្ដើមចិញ្ចឹមអប់រំកូន ហើយនៅពេលដែលកូនៗរបស់គេចម្រើនវ័យឡើង ពួកគេមើលឃើញជីវិតរបស់មនុស្សជំនាន់ថ្មី និងគ្រប់ទាំងបទពិសោធរបស់មនុស្សជំនាន់មុន ហើយឃើញពីអតីតកាលកន្លងមករបស់ខ្លួន ដូច្នេះ ពួកគេក៏ទទួលស្គាល់ថា ផ្លូវដែលបានដើរដោយមនុស្សជំនាន់ក្រោយដែលដូចជាផ្លូវរបស់ខ្លួនដែរនោះ មិនអាចត្រូវបានរៀបចំផែនការ និងត្រូវបានជ្រើសរើសនោះឡើយ។ ដោយប្រឈមជាមួយការពិតនេះ ពួកគេគ្មានជម្រើសអ្វីក្រៅពីទទួលស្គាល់ថា វាសនារបស់មនុស្សគ្រប់រូបត្រូវបានកំណត់ទុកជាមុន ហើយដោយមិនបានសម្រេចវា ពួកគេក៏លះបង់ចោលបំណងប្រាថ្នារបស់ខ្លួន ហើយចិត្តឆេះឆួលដែលមាននៅក្នុងចិត្តរបស់គេក៏រសាយ ហើយរលត់បាត់ទៅបន្ដិចម្ដងៗ...។ ដោយបានឆ្លងកាត់ផ្លូវសំខាន់ៗនៃជីវិត មនុស្សនៅក្នុងអំឡុងពេលនេះ ទទួលបាននូវការយល់ដឹងថ្មីមួយអំពីជីវិត ហើយបានទទួលយកនូវអាកប្បកិរិយាមួយថ្មី។ តើមនុស្សនៅសម័យនេះអាចរំពឹងចង់បានច្រើនកម្រិតណាពីអនាគត? ហើយតើមានសេចក្តីរំពឹងទុកអ្វីខ្លះដែលពួកគេទន្ទឹងរង់ចាំនោះ? តើស្ត្រីវ័យហាសិបឆ្នាំនៅតែសុបិនចង់បានព្រះអង្គម្ចាស់ដ៏មានមន្តស្នេហ៍ទៀតឬ? តើបុរសវ័យហាសិបឆ្នាំនៅតែសម្លឹងមើលព្រះនាងព្រិលសរបស់គាត់ទៀតឬ? តើស្ត្រីវ័យកណ្ដាលនៅតែសង្ឃឹមចង់ប្រែពីសត្វទាដ៏កខ្វក់ ឱ្យក្លាយជាសត្វហង្សដ៏ស្រស់ស្អាតឬ? តើបុរសចំណាស់ៗភាគច្រើនមានការជំរុញចិត្តនៅក្នុងអាជីព ដូចជាយុវជនដែរឬទេ? ជារួមមក មិនថាគេជាបុរស ឬស្ត្រីឡើយ អស់អ្នកណាដែលរស់នៅមកដល់វ័យនេះ ទំនងជាមានអាកប្បកិរិយាសមហេតុផល និងជាក់ស្ដែងចំពោះជីវិតអាពាហ៍ពិពាហ៍ ក្រុមគ្រួសារ និងកូនចៅ។ មនុស្សបែបនេះគ្មានជម្រើសអ្វីដែលនៅសេសសល់ឡើយ ហើយក៏គ្មានកម្លាំងជំរុញឱ្យចង់តយុទ្ធនឹងវាសនាទៀតដែរ។ នៅពេលដែលមនុស្សមានបទពិសោធកាន់តែច្រើន នៅពេលដែលគេបានចូលទៅដល់វ័យនេះ តាមធម្មតា មនុស្សម្នាក់បង្កើតអាកប្បកិរិយាជាក់លាក់ណាមួយ៖ «គេត្រូវតែទទួលយកវាសនា ព្រោះកូនៗរបស់គេមានវាសនារៀងៗខ្លួន។ វាសនារបស់មនុស្សត្រូវបានកំណត់ទុកដោយស្ថានសួគ៌រួចហើយ»។ ក្រោយពេលបានឆ្លងកាត់ការឡើងចុះនៃជីវិត អារម្មណ៍មួម៉ៅ និងទុក្ខលំបាកនៃពិភពលោកនេះ មនុស្សភាគច្រើនដែលមិនយល់អំពីសេចក្តីពិត នឹងធ្វើការសង្ខេបគតិជ្រៅជ្រះរបស់គេអំពីជីវិតរបស់មនុស្សដោយប្រើឃ្លាមួយនេះ៖ «នោះហើយជាវាសនា!» ទោះបីឃ្លានេះសម្ដែងពីការសម្រេចវាសនាមនុស្សតាមបែបមនុស្សលោកីយ៍ និងបង្ហាញពីការបូកសរុបដែលពួកគេបានធ្វើ ហើយទោះបីវាស្ដែងចេញពីភាពតែលតោលរបស់មនុស្ស និងអាចត្រូវបានពណ៌នាថាមុតស្រួច និងសុក្រឹតក៏ដោយ ក៏វាស្ថិតនៅឆ្ងាយណាស់ពីការយល់ដឹងអំពីអធិបតេយ្យភាពរបស់ព្រះអាទិករ ហើយវាមិនអាចជំនួសឱ្យចំណេះដឹងអំពីសិទ្ធិអំណាចរបស់ព្រះអាទិករបានឡើយ។
ក្រោយបានដើរតាមព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំ តើមានភាពខុសគ្នាខ្លាំងរវាងចំណេះដឹងរបស់អ្នកអំពីវាសនា និងចំណេះដឹងរបស់មនុស្សខាងលោកីយ៍ដែរឬទេ? តើអ្នកពិតជាបានយល់អំពីការកំណត់វាសនាទុករបស់ព្រះអាទិករ និងពិតជាដឹងអំពីអធិបតេយ្យភាពរបស់ព្រះអាទិករហើយឬនៅ? មនុស្សខ្លះមានការយល់ដឹងដ៏ជ្រាលជ្រៅ និងស៊ីជម្រៅអំពីឃ្លាដែលថា «នោះហើយជាវាសនា» ប៉ុន្តែគេមិនជឿលើអធិបតេយ្យភាពរបស់ព្រះជាម្ចាស់សូម្បីតែបន្ដិច។ ពួកគេមិនជឿថា វាសនារបស់មនុស្សត្រូវបានរៀបចំ និងចាត់ចែងដោយព្រះជាម្ចាស់ និងមិនព្រមចុះចូលចំពោះអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ឡើយ។ មនុស្សបែបនេះប្រៀបបីដូចជាមនុស្សដែលរសាត់អណ្ដែតនៅលើមហាសមុទ្រ ត្រូវបានបក់ផាត់ដោយរលកសមុទ្រ អណ្ដែតតាមចរន្តទឹក ដោយគ្មានជម្រើសអ្វីក្រៅពីអង្គុយរង់ចាំដោយអសកម្ម ហើយបោះបង់ខ្លួនចោលទៅតាមព្រេងវាសនានោះឡើយ។ ប៉ុន្តែ ពួកគេមិនទទួលស្គាល់ថា វាសនារបស់មនុស្សត្រូវតែចំណុះនៅក្រោមអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ឡើយ។ តាមគំនិតផ្ដួចផ្ដើមរបស់ខ្លួន ពួកគេមិនអាចស្គាល់ពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ហើយទទួលបានចំណេះដឹងអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ចុះចូលចំពោះការចាត់ចែង និងការរៀបចំរបស់ព្រះជាម្ចាស់ ឈប់ប្រឆាំងនឹងវាសនា ហើយរស់នៅក្រោមការមើលថែ ការការពារ និងការដឹកនាំរបស់ព្រះជាម្ចាស់ឡើយ។ អាចនិយាយម្យ៉ាងទៀតបានថា ការទទួលយកវាសនា មិនមែនជារឿងដូចគ្នានឹងការចុះចូលចំពោះអធិបតេយ្យភាពរបស់ព្រះអាទិករឡើយ។ ជំនឿលើវាសនាក៏មិនមានន័យថា មនុស្សម្នាក់ទទួលយក ទទួលស្គាល់ និងដឹងអំពីអធិបតេយ្យភាពរបស់ព្រះអាទិករនោះដែរ។ ជំនឿលើវាសនាគឺគ្រាន់តែជាការទទួលស្គាល់ការពិតរបស់វា និងការស្ដែងចេញដ៏សើៗរបស់វាប៉ុណ្ណោះ។ ចំណុចនេះខុសគ្នាពីការដឹងអំពីរបៀបដែលព្រះអាទិករត្រួតត្រាលើវាសនារបស់មនុស្ស ខុសគ្នាពីការទទួលស្គាល់ថា ព្រះអាទិករជាប្រភពនៃអំណាចត្រួតត្រាលើវាសនានៃអ្វីៗទាំងអស់ ហើយក៏ខុសគ្នាស្រឡះពីការចុះចូលចំពោះការចាត់ចែង និងការរៀបចំរបស់ព្រះអាទិករសម្រាប់វាសនារបស់មនុស្ស។ ប្រសិនបើមនុស្សម្នាក់គ្រាន់តែជឿលើវាសនា ទោះបីគេមានអារម្មណ៍យ៉ាងជ្រាលជ្រៅអំពីវាក៏ដោយ ក៏គេមិនអាចដឹង និងទទួលស្គាល់នូវអធិបតេយ្យភាពរបស់ព្រះអាទិករលើវាសនារបស់មនុស្ស ចុះចូល និងទទួលយកវាសនានោះទេ ដូច្នេះ ជីវិតរបស់គេនឹងក្លាយជាសោកនាដកម្ម ជាជីវិតដែលរស់នៅដោយឥតន័យ ឥតខ្លឹមសារមិនខាន ព្រោះថាពួកគេនឹងនៅតែមិនអាចចូលក្រោមការត្រួតត្រារបស់ព្រះអាទិករ ក្លាយជាមនុស្សដែលមានការយល់ដឹងដ៏ពិតប្រាកដអំពីពាក្យនេះ ហើយរីករាយនឹងការអនុម័តរបស់ព្រះអាទិករនោះទេ។ មនុស្សម្នាក់ដែលមានការចេះដឹង និងដកពិសោធន៍យ៉ាងពិតប្រាកដអំពីអធិបតេយ្យភាពរបស់ព្រះអាទិករ គួរតែស្ថិតនៅក្នុងសភាពដែលសកម្ម មិនមែនក្នុងសភាពដែលអកម្ម ឬតែលតោលនោះឡើយ។ ទោះបីបុគ្គលបែបនេះនឹងទទួលស្គាល់ថា របស់សព្វសារពើសុទ្ធតែត្រូវបានកំណត់វាសនាក៏ដោយ ក៏ពួកគេគួរតែមាននិយមន័យដ៏សុក្រឹត្យអំពីជីវិត និងវាសនាដែរ៖ គ្រប់ទាំងជីវិតត្រូវចុះចូលចំពោះអធិបតេយ្យភាពរបស់ព្រះអាទិករ។ នៅពេលដែលបុគ្គលម្នាក់ក្រឡេកមើលក្រោយទៅលើផ្លូវដែលខ្លួនបានដើរ នៅពេលដែលបុគ្គលម្នាក់រំលឹកពីគ្រប់ដំណាក់កាលនៃដំណើរជីវិតរបស់ខ្លួន នោះគេមើលឃើញថា នៅគ្រប់ជំហាន មិនថាដំណើររបស់គេមានភាពរដាក់រដុប ឬទៅមុខយ៉ាងរលូននោះឡើយ ក៏ព្រះជាម្ចាស់កំពុងតែដឹកនាំផ្លូវរបស់គេ តាមការគូរវាសរបស់ទ្រង់រួចទៅហើយ។ វាជាការរៀបចំយ៉ាងល្អិតល្អន់របស់ព្រះជាម្ចាស់ ជាគម្រោងផែនការយ៉ាងប្រុងប្រយ័ត្នរបស់ទ្រង់ ដែលបានដឹកនាំមនុស្សម្នាក់រហូតមកដល់សព្វថ្ងៃ ទាំងគេមិនដឹងខ្លួន។ ការដែលអាចទទួលយកអធិបតេយ្យភាពរបស់ព្រះអាទិករ ការទទួលបានសេចក្ដីសង្រ្គោះរបស់ទ្រង់ នេះពិតជាសំណាងដ៏ធំបំផុត! ប្រសិនបើបុគ្គលម្នាក់មានអាកប្បកិរិយាអវិជ្ជមានចំពោះវាសនាវាសនា វាបង្ហាញយ៉ាងច្បាស់ថា ពួកគេកំពុងតែប្រឆាំងនឹងអ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់បានរៀបចំទុកសម្រាប់គេ ថាពួកគេមិនមានអាកប្បកិរិយាចុះចូលឡើយ។ ប្រសិនបើមនុស្សម្នាក់មានអាកប្បកិរិយាវិជ្ជមានចំពោះអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ទៅលើវាសនារបស់មនុស្ស នោះពេលដែលគេក្រឡេកក្រោយទៅលើដំណើរផ្លូវរបស់គេ នៅពេលដែលគេចាប់ផ្ដើមយល់អំពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ នោះគេនឹងកាន់តែមានបំណងចង់ចុះចូលចំពោះអ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់បានរៀបចំ ហើយគេនឹងកាន់តែមានការតាំងចិត្ត និងទំនុកចិត្តក្នុងការអនុញ្ញាតឱ្យព្រះជាម្ចាស់ចាត់ចែងវាសនារបស់គេ ព្រមទាំងឈប់បះបោរទាស់នឹងព្រះជាម្ចាស់មិនខាន។ សម្រាប់បុគ្គលម្នាក់ដែលមើលឃើញថា នៅពេលដែលគេមិនយល់អំពីវាសនា នៅពេលដែលគេមិនយល់អំពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ នៅពេលដែលគេមានឆន្ទៈបន្តដំណើរទៅមុខទាំងដើរទ្រេតទ្រោត និងឃ្លីងឃ្លោងកាត់អ័ព្ទ នោះដំណើរនេះពិតជាពិបាក និងពិតជាខូចចិត្តយ៉ាងខ្លាំង។ ដូច្នេះ នៅពេលដែលមនុស្សទទួលស្គាល់ពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ទៅលើវាសនារបស់មនុស្ស មនុស្សដែលវៃឆ្លាតនឹងជ្រើសរើសចង់ដឹង និងទទួលយកវា បោះចោលគ្រាដ៏ឈឺចាប់នៅពេលដែលពួកគេបានព្យាយាមកសាងជីវិតដ៏ល្អជាមួយដៃទាំងពីររបស់គេ ហើយឈប់តយុទ្ធជាមួយនឹងវាសនា និងឈប់បន្តដេញតាម «គោលដៅជីវិត» របស់គេ តាមរបៀបរបស់គេទៀត។ នៅពេលដែលមនុស្សម្នាក់មិនមានព្រះជាម្ចាស់ នៅពេលដែលគេមិនអាចមើលឃើញទ្រង់ នៅពេលដែលមនុស្សម្នាក់មិនអាចទទួលស្គាល់យ៉ាងពិតប្រាកដអំពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ នោះគ្រប់ថ្ងៃទាំងអស់របស់គេសុទ្ធតែគ្មានន័យ គ្មានតម្លៃ និងមិនសប្បាយសោះឡើយ។ មិនថាគេនៅទីណា មិនថាគេមានការងារអ្វីឡើយ មធ្យោបាយនៃការរស់នៅរបស់គេ និងការដេញតាមគោលដៅរបស់គេ គ្មាននាំមកនូវអ្វីឡើយក្រៅពីការខូចចិត្តឥតស្រាកស្រាន និងទុក្ខវេទនាដោយគ្មានភាពធូរស្បើយ ហើយមនុស្សបែបនេះមិនអាចអត់ទ្រាំនឹងក្រឡេកក្រោយមើលអតីតកាលរបស់គេបានឡើយ។ មានតែនៅពេលដែលមនុស្សម្នាក់ទទួលយកអធិបតេយ្យភាពរបស់ព្រះអាទិករ ចុះចូលចំពោះការចាត់ចែង និងការរៀបចំរបស់ទ្រង់ ហើយស្វែងរកជីវិតមនុស្សដ៏ពិតប៉ុណ្ណោះ ទើបគេនឹងចាប់ផ្ដើមមានសេរីភាពពីគ្រប់ទាំងការខូចចិត្ត និងទុក្ខវេទនា ហើយកម្ចាត់ចោលគ្រប់ទាំងភាពឥតន័យនៅក្នុងជីវិតបន្ដិចម្ដងៗ។
ដោយសារតែមនុស្សមិនទទួលស្គាល់ពីការចាត់ចែង និងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ នោះពួកគេតែងតែប្រឈមនឹងវាសនាដោយភាពរឹងទទឹង និងអាកប្បកិរិយាបះបោរ ហើយពួកគេតែងតែចង់ច្រានចោលសិទ្ធិអំណាច និងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ និងអ្វីៗដែលវាសនាបានចារទុក ទាំងសង្ឃឹមដោយឥតប្រយោជន៍ចង់ផ្លាស់ប្ដូរកាលៈទេសៈបច្ចុប្បន្នរបស់គេ និងកែប្រែវាសនារបស់គេ។ ប៉ុន្តែ ពួកគេមិនអាចជោគជ័យ ហើយតែងតែខកបំណងជានិច្ច។ ការតយុទ្ធដ៏ស៊ីជម្រៅនៅក្នុងព្រលឹងរបស់គេនេះ នាំមកនូវការឈឺចាប់យ៉ាងជ្រាលជ្រៅ ដែលចាក់ចូលដល់ឆ្អឹងរបស់គេ គឺដូចជាគេខ្ជះខ្ជាយពេលវេលាពេញមួយជីវិតអ៊ីចឹង។ តើអ្វីទៅជាដើមហេតុនៃការឈឺចាប់នេះ? តើវាដោយសារតែអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ឬក៏ដោយសារតែបុគ្គលនោះកើតមកគ្មានសំណាង? ជាក់ស្ដែងណាស់ វាមិនមែនដោយសារចំណុចទាំងពីរនេះឡើយ។ ចំណុចសំខាន់នោះគឺថា វាបង្កឡើង ដោយសារតែផ្លូវដែលមនុស្សដើរ ជាផ្លូវដែលគេជ្រើសរើសរស់នៅក្នុងជីវិតរបស់គេ។ មនុស្សខ្លះអាចមិនបានដឹងអំពីរឿងទាំងនេះ។ ប៉ុន្តែ នៅពេលដែលអ្នកដឹងយ៉ាងពិតប្រាកដ នៅពេលដែលអ្នកទទួលស្គាល់យ៉ាងពិតប្រាកដថា ព្រះជាម្ចាស់មានអធិបតេយ្យភាពលើវាសនារបស់មនុស្ស នៅពេលដែលអ្នកយល់ដឹងយ៉ាងពិតប្រាកដថា អ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់បានរៀបចំទុកសម្រាប់អ្នក និងបានសម្រេចទុកសម្រាប់អ្នក គឺជាអត្ថប្រយោជន៍ និងការការពារដ៏ធំមួយ នោះអ្នកនឹងមានអារម្មណ៍ថា ការឈឺចាប់របស់អ្នកចាប់ផ្ដើមស្រាលទៅៗ ហើយរូបកាយទាំងមូលរបស់អ្នកចាប់ផ្ដើមសម្រាក មានសេរីភាព និងត្រូវបានដោះលែង។ ការវិនិច្ឆ័យចេញពីសភាពរបស់មនុស្សភាគច្រើន ជាទូទៅ ពួកគេមិនអាចទទួលយកនូវគុណតម្លៃ និងអត្ថន័យជាក់ស្ដែងនៃអធិបតេយ្យភាពរបស់ព្រះអាទិករទៅលើវាសនារបស់មនុស្សឡើយ ហើយទោះបីជានៅកម្រិតផ្ទាល់ខ្លួនវិញ ពួកគេក៏មិនចង់បន្តរស់នៅដូចដែលពួកគេបានរស់នៅកាលពីអតីតកាលដែរ ហើយគេចង់បានភាពធូរស្រាលចេញពីការឈឺចាប់របស់គេ។ ជាក់ស្ដែង ពួកគេមិនអាចទទួលស្គាល់ និងចុះចូលចំពោះអធិបតេយ្យភាពរបស់ព្រះអាទិករទេ ហើយពួកគេនៅតែមិនដឹងពីរបៀបស្វែងរក និងទទួលយកការចាត់ចែង និងការរៀបចំរបស់ព្រះអាទិករដដែល។ ដូច្នេះ ប្រសិនបើមនុស្សមិនអាចទទួលស្គាល់ការពិតថា ព្រះអាទិករមានអធិបតេយ្យភាពលើវាសនារបស់មនុស្ស និងលើរឿងរ៉ាវគ្រប់យ៉ាងរបស់មនុស្ស ហើយប្រសិនបើពួកគេមិនអាចចុះចូលយ៉ាងពិតប្រាកដចំពោះការត្រួតត្រារបស់ព្រះអាទិករ នោះវានឹងពិបាកសម្រាប់ពួកគេ ព្រោះពួកគេនៅតែទទួលការជំរុញចិត្ត និងការជាប់ជំពាក់ដោយគំនិតថា «វាសនារបស់មនុស្សម្នាក់ គឺស្ថិតនៅក្នុងដៃរបស់គេ»។ វានឹងពិបាកសម្រាប់ពួកគេក្នុងការរលាស់ចោលការឈឺចាប់នៃការពុះពារដ៏ខ្លាំងរបស់ពួកគេតទល់នឹងវាសនា និងសិទ្ធិអំណាចរបស់ព្រះអាទិករ ហើយជាការពិត វាក៏នឹងពិបាកសម្រាប់ពួកគេដែរក្នុងការរំដោះខ្លួន និងមានសេរីភាពយ៉ាងពិតប្រាកកដ ដើម្បីក្លាយជាមនុស្សដែលថ្វាយបង្គំព្រះជាម្ចាស់។ ប៉ុន្តែ មានផ្លូវដ៏សាមញ្ញបំផុតមួយ ដើម្បីរំដោះខ្លួនចេញពីសភាពនេះ ដែលជាការលះបង់ចោលនូវរបៀបរស់នៅចាស់។ វាជាការនិយាយលាហើយទៅកាន់គោលដៅចាស់នៅក្នុងជីវិតរបស់គេ។ ចូរធ្វើការសង្ខេប និងវិភាគទៅលើរបៀបរស់នៅចាស់ ទស្សនៈជីវិតចាស់ ការដេញតាមចាស់ បំណងប្រាថ្នា និងឧត្តមគតិចាស់របស់គេ បន្ទាប់មក ចូរធ្វើការប្រៀបធៀបអ្វីៗទាំងនេះជាមួយបំណងព្រះហឫទ័យ និងការទាមទាររបស់ព្រះជាម្ចាស់សម្រាប់មនុស្ស ហើយមើលថាតើមានចំណុចណាខ្លះដែលស្របជាមួយបំណងព្រះហឫទ័យ និងការទាមទាររបស់ព្រះជាម្ចាស់ ថាតើមានចំណុចណាខ្លះដែលផ្ដល់នូវគុណតម្លៃដ៏ត្រឹមត្រូវនៃជីវិត ដែលនាំឱ្យគេមានការយល់ដឹងកាន់តែប្រសើរអំពីសេចក្តីពិត និងអនុញ្ញាតឱ្យគេរស់នៅជាមួយភាពជាមនុស្ស និងលក្ខណៈជាមនុស្ស។ នៅពេលដែលអ្នកបន្តអង្កេតមើល ហើយបន្តវះកាត់ពិនិត្យមើលយ៉ាងប្រុងប្រយ័ត្ននូវគោលដៅដែលមនុស្សដេញតាមនៅក្នុងជីវិត និងរបៀបរស់នៅដ៏ច្រើនអនេករបស់គេ នោះអ្នកនឹងរកឃើញថា វាគ្មានចំណុចណាមួយដែលស្របតាមគោលបំណងដើមរបស់ព្រះអាទិករ ដែលទ្រង់បានបង្កើតមនុស្សឡើងមកនោះឡើយ។ ចំណុចទាំងអស់សុទ្ធតែទាញមនុស្សចេញពីអធិបតេយ្យភាព និងការមើលថែរបស់ព្រះអាទិករ។ ទាំងអស់នេះសុទ្ធតែជាអន្ទាក់ ដែលធ្វើឱ្យមនុស្សក្លាយជាខូចអាក្រក់ និងនាំពួកគេទៅរកស្ថាននរក។ ក្រោយពេលដែលអ្នកដឹងអំពីរឿងនេះហើយ កិច្ចការដែលអ្នកត្រូវធ្វើគឺត្រូវលះបង់ចោលទស្សនៈចាស់ៗអំពីជីវិត នៅឱ្យឆ្ងាយពីអន្ទាក់ផ្សេងៗ ហើយអនុញ្ញាតឱ្យព្រះជាម្ចាស់គ្រប់គ្រងលើជីវិតរបស់អ្នក និងធ្វើការរៀបចំសម្រាប់អ្នក។ វាគឺជាការព្យាយាមចុះចូលចំពោះការចាត់ចែង និងការដឹកនាំរបស់ព្រះជាម្ចាស់ ជាការរស់នៅ ដោយគ្មានជម្រើសរបស់បុគ្គល និងការក្លាយជាមនុស្សម្នាក់ដែលថ្វាយបង្គំព្រះជាម្ចាស់។ ការនេះស្ដាប់ទៅងាយស្រួល ប៉ុន្តែ វាជារឿងពិបាកធ្វើ។ មនុស្សខ្លះអាចមានការឈឺចាប់ ឯអ្នកផ្សេងទៀតមិនមានការឈឺចាប់ឡើយ។ អ្នកខ្លះស្ម័គ្រចិត្តធ្វើតាម ឯអ្នកខ្លះទៀតមិនព្រមឡើយ។ អស់អ្នកណាដែលមិនព្រម គេខ្វះនូវបំណងចិត្ត និងការតាំងចិត្តក្នុងការធ្វើតាម។ ពួកគេដឹងយ៉ាងច្បាស់អំពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ដឹងយ៉ាងប្រាកដថា គឺព្រះជាម្ចាស់ដែលរៀបគម្រោងផែនការ និងរៀបចំវាសនារបស់មនុស្ស ប៉ុន្តែពួកគេនៅតែចាប់ចិត្ត នៅជាប់ផុង និងបន្តមិនស្រុះស្រួលគ្នាក្នុងការថ្វាយវាសនារបស់គេទៅក្នុងបាតព្រះហស្តរបស់ព្រះជាម្ចាស់ ហើយចុះចូលចំពោះអធិបតេយ្យភាពរបស់ព្រះជាម្ចាស់។ លើសពីនេះទៅទៀត ពួកគេអន់ចិត្តចំពោះការចាត់ចែង និងការរៀបចំរបស់ព្រះជាម្ចាស់ថែមទៀតផង។ ដូច្នេះ វានឹងតែងតែមានមនុស្សខ្លះដែលចង់ប្រើសមត្ថភាព ដើម្បីសម្រេចវាសនាដោយខ្លួនឯង។ ពួកគេចង់កែប្រែវាសនារបស់គេជាមួយដៃទាំងពីររបស់គេផ្ទាល់ ឬចង់ទទួលបានសុភមង្គល ដោយអំណាចរបស់គេផ្ទាល់ ចង់ឃើញថាតើពួកគេអាចដើរហួសព្រំដែននៃសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ហើយឡើងហួសពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់។ សោកនាដកម្មរបស់មនុស្សមិនមែនជាការដែលគេស្វែងរកជីវិតដែលមានសុភមង្គល មិនមែនការដែលគេដេញតាមភាពល្បីល្បាញ និងទ្រព្យសម្បត្តិ ឬខំពុះពារប្រឆាំងនឹងវាសនារបស់គេដោយឆ្លងកាត់ផ្សែងដ៏អ័ព្ទអួនោះឡើយ ប៉ុន្តែបញ្ហាគឺថា ក្រោយពេលគេបានឃើញអត្ថិភាពនៃព្រះអាទិករ ក្រោយពេលគេបានដឹងអំពីការពិតថា ព្រះអាទិករមានអធិបតេយ្យភាពលើវាសនារបស់មនុស្សហើយ គេនៅតែមិនអាចកែកុនផ្លូវរបស់គេ និងមិនអាចទាញជើងរបស់គេចេញពីភក់ជ្រាំទៀត ប៉ុន្តែបែរជាមានចិត្តរឹងទទឹង ហើយនៅតែក្បាលរឹងចង់ធ្វើកំហុសដដែលៗ។ ផ្ទុយទៅវិញ គេនៅតែបន្តបោកខ្លួននៅក្នុងភក់ជ្រាំ មានះខំប្រជែងតទល់នឹងអធិបតេយ្យភាពរបស់ព្រះអាទិករ ប្រឆាំងនឹងវារហូតដល់ទីបញ្ចប់ដ៏ជូរចត់ ដោយគ្មានការភ្ញាក់ខ្លួនសូម្បីតែបន្ដិច។ គឺមានតែពេលដែលគេសណ្ដូកខ្លួនដោយខ្ទេចខ្ទាំចិត្ត និងហូរឈាមរហាមទេ ទើបគេព្រមសម្រេចចិត្តលះបង់ចោល ហើយបែរត្រឡប់ក្រោយវិញ។ នេះជាទុក្ខសោកដ៏ពិតប្រាកដរបស់មនុស្ស។ ដូចខ្ញុំនិយាយអ៊ីចឹង អស់អ្នកដែលជ្រើសរើសចុះចូល គឺជាមនុស្សដែលមានប្រាជ្ញា ហើយអស់អ្នកដែលជ្រើសរើសរើបម្រះ ហើយរត់ចេញ គឺជាមនុស្សល្ងីល្ងើហើយ។
ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ក្រោយភាពមមាញឹក ភាពមួម៉ៅ និងភាពខកចិត្តជាច្រើន ក្រោយសេចក្តីអំណរ ទុក្ខព្រួយ និងការឡើងចុះជាច្រើន ក្រោយរយៈពេលជាច្រើនឆ្នាំដែលមិនអាចបំភ្លេចបាន...
អ្នករាល់គ្នាសុទ្ធតែជាមនុស្សធំពេញវ័យហើយ។ អ្នកខ្លះមានវ័យកណ្ដាល ហើយអ្នកខ្លះទៀតបានចូលដល់វ័យចំណាស់ទៅហើយ។...
ដំណាក់កាលទាំងប្រាំមួយដែលបានពណ៌នានៅខាងលើ គឺជាដំណាក់កាលដ៏សំខាន់ដែលត្រូវបានគូរវាស ដោយព្រះអាទិករ...
ក្រោយពេលបានស្ដាប់អ្វីៗគ្រប់យ៉ាងដែលខ្ញុំទើបតែនិយាយនេះរួច តើអ្នករាល់គ្នាមានគំនិតចង់កែប្រែវាសនាដែរឬទេ?...