ប្រសិនបើជំនឿរបស់អ្នកលើព្រះជាម្ចាស់ ជាជំនឿដ៏ពិត នោះអ្នកនឹងទទួលបានការយកចិត្តទុកដាក់របស់ទ្រង់ជាញឹកញាប់មិនខាន
ការប្ដូរព្រះទ័យរបស់ព្រះជាម្ចាស់ចំពោះអ្នកក្រុងនីនីវេ គ្មានពាក់ព័ន្ធនឹងភាពអល់អែក ឬអ្វីមួយដែលស្រពេចស្រពិល ឬមិនច្បាស់លាស់នោះឡើយ។ ផ្ទុយទៅវិញ វាជាការផ្លាស់ប្ដូរមួយចេញពីព្រះពិរោធដ៏បរិសុទ្ធ ទៅកាន់ព្រះទ័យអត់ឱនដ៏បរិសុទ្ធ។ នេះគឺជាការបើកសម្ដែងដ៏ពិតមួយអំពីលក្ខណៈសំខាន់របស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់មិនដែលអល់អែក ឬស្ទាក់ស្ទើរនៅក្នុងទង្វើរបស់ទ្រង់ឡើយ ហើយគោលការណ៍ និងគោលបំណងដែលស្ថិតនៅពីក្រោយទង្វើរបស់ទ្រង់ តែងតែច្បាស់លាស់ មានតម្លាភាព បរិសុទ្ធ និងឥតកំហុសជានិច្ច ព្រមទាំងគ្មានការប្រញាប់ប្រញាល់ ឬផែនការអាក្រក់បង្កប់នៅក្នុងនោះឡើយ។ អាចនិយាយម្យ៉ាងទៀតបានថា លក្ខណៈសំខាន់របស់ព្រះជាម្ចាស់គ្មានសេចក្តីងងឹត ឬសេចក្តីអាក្រក់ឡើយ។ ព្រះជាម្ចាស់បានមានព្រះពិរោធចំពោះអ្នកក្រុងនីនីវេ ដោយសារតែអំពើអាក្រក់របស់គេបានលេចឡើងនៅចំពោះព្រះនេត្ររបស់ទ្រង់ ហើយក្នុងពេលនោះ ព្រះពិរោធរបស់ទ្រង់ត្រូវបានចេញមកពីលក្ខណៈសំខាន់របស់ទ្រង់។ យ៉ាងណាមិញ នៅពេលដែលព្រះពិរោធរបស់ព្រះជាម្ចាស់បានស្ងប់ទៅវិញ ហើយទ្រង់បានប្រទានព្រះទ័យអត់ឱនរបស់ទ្រង់ចំពោះអ្នកក្រុងនីនីវេជាថ្មីម្ដងទៀត នោះអ្វីគ្រប់យ៉ាងដែលទ្រង់បានបើកសម្ដែងនោះ នៅតែជាលក្ខណៈសំខាន់របស់ទ្រង់ដដែល។ ការផ្លាស់ប្ដូរទាំងស្រុងនេះ គឺដោយសារតែការផ្លាស់ប្ដូរនៅក្នុងឥរិយាបថរបស់មនុស្សដែលមានចំពោះព្រះជាម្ចាស់។ ក្នុងអំឡុងពេលទាំងអស់នេះ និស្ស័យដែលមិនអាចបំពានរបស់ព្រះជាម្ចាស់មិនបានផ្លាស់ប្ដូរឡើយ និស្ស័យដ៏អត់ឱនរបស់ព្រះជាម្ចាស់មិនបានផ្លាស់ប្ដូរ ហើយនិស្ស័យនៃសេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណារបស់ព្រះជាម្ចាស់ក៏មិនបានផ្លាស់ប្ដូរដែរ។ នៅពេលដែលមនុស្សប្រព្រឹត្តអំពើអាក្រក់ និងបំពានចំពោះព្រះជាម្ចាស់ នោះទ្រង់នឹងបញ្ចេញព្រះពិរោធរបស់ទ្រង់ដាក់ពួកគេ។ នៅពេលដែលមនុស្សប្រែចិត្តយ៉ាងពិតប្រាកដ នោះព្រះហឫទ័យរបស់ព្រះជាម្ចាស់នឹងផ្លាស់ប្ដូរ ហើយព្រះពិរោធរបស់ទ្រង់នឹងលែងមានតទៅទៀត។ នៅពេលដែលមនុស្សបន្តប្រឆាំងនឹងព្រះជាម្ចាស់យ៉ាងចចេសរឹងរូស នោះព្រះពិរោធរបស់ទ្រង់នឹងបន្តមាន ហើយសេចក្តីក្រោធរបស់ទ្រង់នឹងធ្លាក់ទៅលើពួកគេបន្ដិចម្ដងៗ រហូតដល់ពួកគេត្រូវបានបំផ្លាញ។ នេះជាលក្ខណៈសំខាន់នៃនិស្ស័យរបស់ព្រះជាម្ចាស់។ មិនថាព្រះជាម្ចាស់កំពុងតែបង្ហាញព្រះពិរោធ ឬសេចក្តីមេត្តាករុណា និងសេចក្តីស្រឡាញ់ដ៏សប្បុរសនោះទេ ប៉ុន្តែ គឺការប្រព្រឹត្ត អាកប្បកិរិយា និងឥរិយាបថរបស់មនុស្សដែលមានចំពោះព្រះជាម្ចាស់នៅក្នុងជម្រៅដួងចិត្តរបស់គេវិញទេ ដែលកំណត់នូវអ្វីដែលត្រូវស្ដែងចេញ តាមរយៈការបើកសម្ដែងពីនិស្ស័យរបស់ព្រះជាម្ចាស់នោះ។ ប្រសិនបើព្រះជាម្ចាស់បន្តសម្ដែងព្រះពិរោធចំពោះមនុស្សម្នាក់ នោះគឺដោយសារតែដួងចិត្តរបស់មនុស្សនោះបន្តប្រឆាំងនឹងព្រះជាម្ចាស់។ ដោយសារតែបុគ្គលនេះមិនបានប្រែចិត្តដ៏ពិត មិនបានក្រាបថ្វាយបង្គំនៅមុខព្រះភ័ក្ត្រព្រះជាម្ចាស់ ឬមិនដែលមានជំនឿដ៏ពិតលើព្រះជាម្ចាស់ ទើបពួកគេមិនដែលទទួលបានសេចក្តីមេត្តាករុណា និងសេចក្តីអត់ឱនរបស់ព្រះជាម្ចាស់។ ប្រសិនបើមនុស្សម្នាក់ចេះតែទទួលបានការមើលថែ សេចក្តីមេត្តាករុណា និងសេចក្តីអត់ឱនរបស់ព្រះជាម្ចាស់ ច្បាស់ណាស់ បុគ្គលនោះប្រាកដជាមានជំនឿដ៏ពិតលើព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់គេ ហើយដួងចិត្តរបស់គេមិនបានប្រឆាំងនឹងព្រះជាម្ចាស់ឡើយ។ ជារឿយៗ បុគ្គលនេះមានជំនឿដ៏ពិតនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ ដូច្នេះ ទោះបីព្រះជាម្ចាស់ប្រៀនប្រដៅបុគ្គលនេះជាញឹកញាប់ក៏ដោយ ក៏ទ្រង់មិនមានព្រះពិរោធចំពោះគេនោះដែរ។
សាច់រឿងសង្ខេបនេះជួយឲ្យមនុស្សមើលឃើញពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ មើលឃើញពីភាពពិតប្រាកដនៃលក្ខណៈសំខាន់របស់ទ្រង់ និងមើលឃើញទៀតថា ព្រះពិរោធរបស់ព្រះជាម្ចាស់ និងការប្ដូរព្រះទ័យរបស់ទ្រង់ មិនមែនធ្វើឡើង ដោយគ្មានហេតុផលនោះឡើយ។ ទោះបីជាព្រះជាម្ចាស់បានបង្ហាញនូវភាពខុសគ្នាយ៉ាងខ្លាំង នៅពេលដែលទ្រង់មានមានសេចក្ដីក្រោធ និងនៅពេលដែលទ្រង់បានប្ដូរព្រះទ័យរបស់ទ្រង់ ដែលធ្វើឲ្យមនុស្សជឿថា វាមាននូវការកាត់ផ្ដាច់ ឬភាពផ្ទុយគ្នាដ៏ធំរវាងទិដ្ឋភាពទាំងពីរនៃលក្ខណៈសំខាន់របស់ព្រះជាម្ចាស់ ពោលគឺព្រះពិរោធ និងសេចក្តីអត់ឱនរបស់ទ្រង់ក៏ដោយ ក៏ឥរិយាបថរបស់ព្រះជាម្ចាស់ចំពោះការប្រែចិត្តរបស់អ្នកក្រុងនីនីវេ ជួយឲ្យមនុស្សមើលឃើញពីផ្នែកមួយទៀតនៃនិស្ស័យដ៏ពិតរបស់ព្រះជាម្ចាស់សាជាថ្មី។ ការប្ដូរព្រះទ័យរបស់ព្រះជាម្ចាស់ពិតជាអនុញ្ញាតឲ្យមនុស្សមើលឃើញសាជាថ្មីអំពីសេចក្តីពិតនៃសេចក្តីមេត្តាករុណា និងសេចក្តីស្រឡាញ់ដ៏សប្បុរសរបស់ព្រះជាម្ចាស់ ព្រមទាំងមើលឃើញពីការបើកសម្ដែងដ៏ពិតអំពីលក្ខណៈសំខាន់របស់ព្រះជាម្ចាស់។ នេះគឺដោយសារតែអារម្មណ៍របស់ព្រះជាម្ចាស់នាពេលនោះ គឺជាអារម្មណ៍ដ៏ពិត ហើយការប្ដូរព្រះទ័យរបស់ព្រះជាម្ចាស់ ក៏ជាការពិតដែរ។ ព្រះជាម្ចាស់ពិតជាប្រទានសេចក្តីមេត្តាករុណា និងសេចក្តីអត់ឱនរបស់ទ្រង់ចំពោះមនុស្សម្ដងទៀតមែន។
ការប្រែចិត្តដ៏ពិតនៅក្នុងដួងចិត្តរបស់អ្នកក្រុងនីនីវេ ធ្វើឲ្យពួកគេទទួលបានសេចក្តីមេត្តាករុណារបស់ព្រះជាម្ចាស់ ហើយវាបានផ្លាស់ប្ដូរលទ្ធផលរបស់ពួកគេ
តើវាមានភាពផ្ទុយគ្នាដែរឬទេរវាងការប្ដូរព្រះទ័យរបស់ព្រះជាម្ចាស់ និងសេចក្ដីក្រោធរបស់ទ្រង់? គឺប្រាកដជាគ្មានឡើយ! នេះគឺដោយសារតែសេចក្តីអត់ឱនរបស់ព្រះជាម្ចាស់នាពេលនោះ មាននូវហេតុផលរបស់វា។ តើវាជាហេតុផលអ្វីទៅ? វាគឺជាហេតុផលដែលមានចែងនៅក្នុងព្រះគម្ពីរ៖ «មនុស្សគ្រប់គ្នាបានងាកចេញពីអំពើអាក្រក់របស់គេ» ហើយ «បោះបង់ចោលអំពើឃោរឃៅ ដែលស្ថិតនៅក្នុងដៃរបស់គេ។»
«អំពើអាក្រក់» នេះ មិនសំដៅទៅលើអំពើអាក្រក់មួយក្ដាប់តូចនោះឡើយ ប៉ុន្តែ សំដៅលើប្រភពនៃអំពើអាក្រក់ ដែលស្ដែងចេញឲ្យឃើញតាមរយៈអាកប្បកិរិយារបស់មនុស្ស។ «ងាកចេញពីអំពើអាក្រក់របស់គេ» មានន័យថា អស់អ្នកដែលពាក់ព័ន្ធនឹងមិនត្រូវប្រព្រឹត្តទង្វើទាំងនេះម្ដងទៀតឡើយ។ អាចនិយាយម្យ៉ាងទៀតបានថា ពួកគេនឹងមិនត្រូវប្រព្រឹត្តអំពើអាក្រក់នេះម្ដងទៀតឡើយ ហើយវិធីសាស្ត្រ ប្រភព គោលបំណង ចេតនា និងគោលការណ៍នៃសកម្មភាពរបស់គេបានផ្លាស់ប្ដូរទាំងអស់ ព្រោះពួកគេនឹងមិនប្រើវិធីសាស្ត្រ និងគោលការណ៍ទាំងនេះ ដើម្បីទទួលបានការរីករាយ និងការសប្បាយនៅក្នុងចិត្តរបស់គេទៀតឡើយ។ ពាក្យថា «បោះបង់ចោល» នៅក្នុង «បោះបង់ចោលអំពើឃោរឃៅដែលស្ថិតនៅក្នុងដៃរបស់គេ» មានន័យថា ទម្លាក់ចុះ លះចោល កាត់ផ្ដាច់ទាំងស្រុងពីអតីតកាល ហើយលែងបែរក្រោយ។ នៅពេលដែលអ្នកក្រុងនីនីវេបានបោះបង់ចោលអំពើឃោរឃៅនៅក្នុងដៃរបស់គេ ការនេះបានបញ្ជាក់ និងតំណាងឲ្យការប្រែចិត្តដ៏ពិតរបស់គេ។ ព្រះជាម្ចាស់ទតឃើញអាការៈខាងក្រៅរបស់មនុស្ស រួមទាំងដួងចិត្តរបស់គេដែរ។ នៅពេលដែលព្រះជាម្ចាស់បានទតឃើញយ៉ាងច្បាស់អំពីការប្រែចិត្តដ៏ពិតនៅក្នុងដួងចិត្តរបស់អ្នកក្រុងនីនីវេ ហើយក៏បានទតឃើញថា ពួកគេបានចាកចេញពីផ្លូវអាក្រក់របស់គេ និងបានបោះបង់ចោលអំពើឃោរឃៅនៅក្នុងដៃរបស់គេ នោះទ្រង់ក៏បានប្ដូរព្រះទ័យរបស់ទ្រង់ដែរ។ ការនេះស្ដែងឲ្យឃើញយ៉ាងច្បាស់ថា ការប្រព្រឹត្ត អាកប្បកិរិយា និងទង្វើរបស់មនុស្សទាំងនេះ ព្រមទាំងការលន់តួ និងការប្រែចិត្តដ៏ពិតរបស់គេចេញពីអំពើបាប បានធ្វើឲ្យព្រះជាម្ចាស់ប្ដូរព្រះទ័យ ប្ដូរចេតនា ដកការសម្រេចព្រះទ័យរបស់ទ្រង់ ហើយមិនដាក់ទោស ឬបំផ្លាញពួកគេឡើយ។ ដូច្នេះ អ្នកក្រុងនីនីវេទទួលបាននូវលទ្ធផលខុសពីមុនសម្រាប់ពួកគេផ្ទាល់។ ពួកគេបានរួចជីវិត ហើយក្នុងពេលជាមួយគ្នា ពួកគេក៏ទទួលបានសេចក្តីមេត្តាករុណា និងសេចក្តីអត់ឱនរបស់ព្រះជាម្ចាស់ដែរ នៅពេលដែលព្រះជាម្ចាស់បានដកសេចក្ដីក្រោធរបស់ទ្រង់វិញ។
(«ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?