លោកយ៉ូបយកឈ្នះសាតាំង ហើយក្លាយជាមនុស្សពិត នៅចំពោះព្រះនេត្ររបស់ព្រះ​ជាម្ចាស់

24-02-2021

កាលលោកយ៉ូបឆ្លងកាត់ការល្បងលរបស់គាត់ជាលើកដំបូង លោកបានបាត់បង់ទ្រព្យ​សម្បត្តិ និងកូនៗរបស់គាត់ទាំងអស់ ប៉ុន្តែជាលទ្ធផល គាត់មិនបានដួលចុះ ឬនិយាយអ្វីដែលជាអំពើបាប​ទាស់​ទទឹងនឹងព្រះជាម្ចាស់ឡើយ។ គាត់បានឈ្នះសេចក្ដីល្បួងរបស់សាតាំង ហើយគាត់បានឈ្នះ​ទាំ​ង​ទ្រព្យសម្បត្តិរូបវន្ត ទាំងកូនចៅ ហើយនិងការល្បងលនៃការបាត់បង់ទ្រព្យសម្បត្តិ​លោកិយ​ទាំងអស់ មានន័យថា គាត់អាចស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅពេលដែលទ្រង់ដកយកអ្វីៗគ្រប់យ៉ាង​ចេញ​ពីគាត់ ហើយគាត់ក៏អាចថ្វាយការអរព្រះគុណ និងសរសើរតម្កើងព្រះជាម្ចាស់ ដោយព្រោះ​អ្វី​ដែលទ្រង់បានធ្វើទៀតផង។ នេះហើយជាកិរិយារបស់លោកយ៉ូបក្នុងគ្រាដែលត្រូវ​ល្បួងរបស់សាតាំងលើកដំបូង ហើយនេះក៏ជាទីបន្ទាល់របស់លោកយ៉ូបក្នុងគ្រាដែលត្រូវរង នូវការ​ល្បងល​ពីព្រះជាម្ចាស់លើកដំបូងដែរ។ នៅក្នុងការល្បងលលើកទីពីរ សាតាំងបានសន្ធឹងដៃ​របស់វា​ទៅពាល់លោកយ៉ូប ហើយទោះបីលោកយ៉ូបបានឆ្លងកាត់នូវការឈឺចាប់លើសពីការដែលគាត់​ធ្លាប់​បាន​ឆ្លងកាត់ពីមុន ក៏ទីបន្ទាល់របស់លោកនៅតែល្មមនឹងអាចឲ្យមនុស្សស្រឡាំងកាំងបានដែរ។ លោកប្រើសេចក្ដីអំណត់ ជំនឿជឿសប់ និងការស្ដាប់បង្គាប់ព្រះជាម្ចាស់ ក៏ដូចជាការកោតខ្លាច​របស់​លោក​ចំពោះព្រះជាម្ចាស់ មកយកឈ្នះសាតាំងម្ដងទៀត ហើយកិរិយា និងទីបន្ទាល់​របស់​លោកត្រូវបានសរសើរ និងទទួល​បាន​ការ​សព្វព្រះហឫទ័យពីព្រះជាម្ចាស់ដែរ។ ក្នុងការ​ល្បួង​នេះ លោកយ៉ូបប្រើកិរិយារបស់លោកផ្ទាល់ មកប្រកាសប្រាប់សាតាំងថា ការឈឺចាប់​នៃសាច់ឈាម មិនអាចបង្វែរសេចក្ដីជំនឿ និងការស្ដាប់បង្គាប់របស់លោកចំពោះព្រះជាម្ចាស់ ឬដក​យកភក្ដីភាព និងការកោតខ្លាចរបស់លោកចំពោះព្រះជាម្ចាស់បាននោះឡើយ ហើយ​លោកក៏​នឹងមិនបោះ​បង់​ព្រះជាម្ចាស់ ឬបោះបង់ភាពគ្រប់លក្ខណ៍ និងភាពទៀងត្រង់របស់លោកផ្ទាល់ ព្រោះតែលោកប្រឈបនឹងសេចក្ដីស្លាប់នោះដែរ។ ការតាំងចិត្តរបស់លោក បានធ្វើឲ្យសាតាំងទៅ​ជាកំសាក សេចក្ដីជំនឿរបស់លោកបានធ្វើឲ្យសាតាំងញញើត និងញាប់ញ័រ ប្រពលភាពដែល​លោក​តយុទ្ធទាស់នឹងសាតាំងក្នុងសង្គ្រាមស្លាប់រស់របស់លោកជាមួយនឹងសាតាំង បានបណ្ដុះសេចក្ដី​សម្អប់ និងការតូចចិត្តដ៏ស៊ីជម្រៅនៅក្នុងសាតាំង ភាពគ្រប់លក្ខណ៍ និងភាពទៀងត្រង់មិនបាន​បន្សល់​ទុកអ្វីមួយឲ្យសាតាំងប្រព្រឹត្តមកលើគាត់ទៀតឡើយ ហេតុនេះបានជាសាតាំងបោះបង់ការ វាយប្រហារបស់វាចំពោះលោក និងបោះបង់ការចោទប្រកាន់ ដែលវាបានលើកឡើងទាស់នឹង​លោក​យ៉ូបនៅចំពោះព្រះជាម្ចាស់កាលពីមុន។ នេះមានន័យថា លោកយ៉ូបបានឈ្នះលោកិយ លោកបានឈ្នះសាច់ឈាម លោកបានឈ្នះសាតាំង ហើយលោកបានឈ្នះសេចក្ដីស្លាប់ លោក​ពេញ​ខ្នាតជាមនុស្សម្នាក់ ដែលជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់ទាំងស្រុង។ ក្នុងការល្បងលទាំងពីរនេះ លោកយ៉ូបបានឈរមាំនៅក្នុងទីបន្ទាល់របស់លោក លោកពិតជាបានសម្រេចនូវភាពគ្រប់លក្ខណ៍ និងភាពទៀងត្រង់របស់លោក ហើយបានពង្រីកវិសាលភាពគោលការណ៍រស់នៃការកោតខ្លាច​ព្រះ​ជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់របស់លោកទៀតផង។ ដោយបានឆ្លងកាត់នូវការ​ល្បង​លទាំងពីរនេះ លោកយ៉ូបក៏បង្កើតបានបទពិសោធន៍កាន់តែច្រើន ហើយបទពិសោធន៍នេះបានធ្វើឲ្យ​គាត់​កាន់​តែចាស់ទុំ ហើយចេះដឹងកាន់តែច្បាស់ វាបានធ្វើឲ្យគាត់កាន់តែរឹងមាំ និងមានជំនឿកាន់​តែ​អស្ចារ្យ ហើយបានធ្វើឲ្យគាត់កាន់តែជឿជាក់លើភាពត្រឹមត្រូវ និងគុណតម្លៃនៃសច្ចភាពដែល​គាត់​ប្រកាន់​ខ្ជាប់យ៉ាងមាំ។ ការល្បងលរបស់ព្រះយេហូវ៉ាដ៏ជាព្រះចំពោះលោកយ៉ូប បានផ្ដល់ឲ្យគាត់នូវ​ការយល់ដឹងស៊ីជម្រៅ និងដឹងអំពីព្រះទ័យខ្វល់ខ្វាយដែលព្រះជាម្ចាស់មានចំពោះមនុស្ស និងបានអនុញ្ញាតឲ្យគាត់ស្គាល់ពីតម្លៃនៃសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ដឹងអំពីចំណុចគួរ​ពិចារណា ហើយសេចក្ដីស្រឡាញ់ចំពោះព្រះជាម្ចាស់ ក៏ត្រូវបានបន្ថែមលើការកោតខ្លាចដែល គាត់​មាន​ចំពោះព្រះជាម្ចាស់ដែរ។ ការល្បងលរបស់ព្រះយេហូវ៉ាដ៏ជាព្រះ មិនត្រឹមតែមិនបានកាត់លោក​យ៉ូប​ចេញ​ពីព្រះអង្គទេ តែបាននាំឲ្យចិត្តរបស់គាត់ចូលរឹតតែកៀកនឹងព្រះជាម្ចាស់វិញ។ នៅពេល​ដែល​ការឈឺចាប់ខាងសាច់ឈាមដែលលោកយ៉ូបបានទ្រាំទ្រ ឈានដល់កម្រិតកំពូលរបស់វា ព្រះ​ទ័យ​ខ្វល់ខ្វាយដែលគាត់ដឹងថាព្រះយេហូវ៉ាដ៏ជាព្រះមានចំពោះគាត់ មិនបានផ្ដល់ជម្រើសអ្វីផ្សេង​ឲ្យ​គាត់សោះ ក្រៅតែពីការដាក់បណ្ដាសាថ្ងៃកំណើតរបស់គាត់។ កិរិយាបែបនេះ គឺមិន​បាន​គ្រោងទុកជាយូរមកហើយនោះទេ តែជាការបញ្ចេញឲ្យដឹងពីការតបស្នង និងសេចក្ដី​ស្រឡាញ់​ដែលគាត់មានចំពោះព្រះជាម្ចាស់នៅក្នុងចិត្តរបស់គាត់ តាមលក្ខណៈធម្មជាតិ វាគឺជាការ បញ្ចេញឲ្យដឹងបែបធម្មជាតិ ដែលចេញពីការការតបស្នង និងសេចក្ដីស្រឡាញ់ដែលគាត់មាន​ចំពោះ​ព្រះជាម្ចាស់។ មានន័យថា ដោយសារលោកស្អប់ខ្លួនអ្នក ទើបលោកមិនព្រម និងមិនអាចទ្រាំឲ្យ​ព្រះ​ជាម្ចាស់ឈឺចាប់ឡើយ ដូច្នេះ ការតបស្នង និងសេចក្ដីស្រឡាញ់របស់លោក ឈានដល់កម្រិត​មួយ​ដែល​លែងគិតពីខ្លួនអ្នក។ នៅពេលនេះ លោកក៏លើកកម្ពស់ការស្ញប់ស្ងែង និងការចង់បាន​ព្រះជា​ម្ចាស់ជាយូរមកហើយ និងភក្ដីភាពរបស់លោកចំពោះព្រះជាម្ចាស់ ឲ្យដល់កម្រិតនៃការតប​ស្នង និងការស្រឡាញ់។ ក្នុងពេលជាមួយគ្នា លោកក៏បានលើកកម្ពស់សេចក្ដីជំនឿ និងការស្ដាប់​បង្គាប់​របស់លោក ចំពោះព្រះជាម្ចាស់ និងការកោតខ្លាចព្រះជាម្ចាស់ ឲ្យដល់កម្រិតនៃការតបស្នង និងការស្រឡាញ់ដែរ។ លោកមិនបានបណ្ដោយខ្លួនឲ្យធ្វើអ្វីមួយ ដែលធ្វើឲ្យព្រះជាម្ចាស់ព្រួយ​ព្រះទ័យ​ឡើយ លោកមិនបានបណ្ដោយខ្លួនឲ្យប្រព្រឹត្តកិរិយាណាមួយដែលនាំឲ្យព្រះជាម្ចាស់​ព្រះទ័យ​ឡើយ ហើយក៏មិនបណ្ដោយខ្លួនអ្នកឲ្យនាំមកនូវក្ដីទុក្ខព្រួយ ក្ដីបារម្ភ ឬសូម្បីតែរឿង​អពមង្គល​មកដាក់លើព្រះជាម្ចាស់ ដោយសារតែហេតុផលផ្ទាល់របស់លោកនោះឡើយ។ នៅក្នុង​ព្រះនេត្ររបស់ព្រះជាម្ចាស់ ទោះបីជាលោកយ៉ូបនៅតែជាលោកយ៉ូបដដែលដូចកាលពីមុនក៏​ដោយ ក៏សេចក្ដីជំនឿ ការស្ដាប់បង្គាប់ និងការកោតខ្លាចរបស់លោកយ៉ូបចំពោះព្រះជាម្ចាស់ បាននាំមកនូវ​សេចក្ដីសោមនស្ស និងភាពរីករាយដ៏ពេញខ្នាតថ្វាយព្រះជា​ម្ចាស់​ដែរ។ នៅវេលានេះ លោកយ៉ូប​បានទទួលភាពគ្រប់លក្ខណ៍ ដែលព្រះជាម្ចាស់រំពឹងថាគាត់នឹងទទួលបាន។ លោកបានក្លាយជា​មនុស្ស​ម្នាក់ដែលពិតជាស័ក្ដិសមនឹងហៅថា «មនុស្សគ្រប់លក្ខណ៍ ហើយទៀងត្រង់» នៅក្នុងព្រះ​នេត្ររបស់ព្រះជាម្ចាស់។ ទង្វើសុចរិតរបស់លោកបានអនុញ្ញាតឲ្យលោកឈ្នះសាតាំង និងឈរមាំ ក្នុងទីបន្ទាល់របស់លោកចំពោះព្រះជាម្ចាស់។ ដូច្នេះ ទង្វើសុចរិតរបស់លោក ក៏បានធ្វើឲ្យលោក​គ្រប់​លក្ខណ៍ និងបានអនុញ្ញាតិឲ្យគុណតម្លៃនៃជីវិតរបស់លោកត្រូវបានលើកកម្ពស់ រួចឡើងខ្ពស់ជាង​ពេល​ណា​ទាំងអស់ ហើយសេចក្ដីទាំងនេះក៏បានធ្វើ ឲ្យលោកក្លាយជាមនុស្សដំបូងគេដែល​លែង​ត្រូវ​វាយប្រហារ និងត្រូវល្បួងពីសំណាក់មារសាតាំង។ ដោយសារលោកយ៉ូបជាមនុស្សសុចរិត ទើប​លោកត្រូវចោទប្រកាន់ និងត្រូវល្បួងពីសំណាក់សាតាំង ដោយសារលោកយ៉ូបជាមនុស្សសុចរិត ទើបលោកត្រូវប្រគល់ទៅក្នុងដៃរបស់សាតាំង ហើយដោយសារលោកយ៉ូបជាមនុស្សសុចរិត ទើប លោកបានឈ្នះ និងធ្វើឲ្យសាតាំងបរាជ័យបាន ហើយបានឈរមាំក្នុងទីបន្ទាល់របស់លោកបាន។ ដូច្នេះ លោកយ៉ូបក្លាយជាមនុស្សដំបូងគេដែលលែងត្រូវបានប្រគល់ទៅឲ្យសាតាំង លោកពិតជា​បាន​ចូល​មកចំពោះបល្ល័ង្ករបស់ព្រះជាម្ចាស់ ហើយបានរស់នៅក្នុងពន្លឺ នៅក្រោមព្រះពរ​របស់​ព្រះ​ជាម្ចាស់ ដោយពុំមានការឈ្លបអង្កេត ឬពុំមានការបង្ហិនបង្ហោចពីសាតាំងឡើយ...។ លោកបាន​ក្លាយ​ជាមនុស្សពិតនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ ហើយ​លោកត្រូវបានដោះ​ឲ្យ​មាន​សេរី​ភាព...។

(«កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

អំពីលោកយ៉ូប (ផ្នែកទីមួយ)

បន្ទាប់ពីបានដឹងពីរបៀបដែលលោកយ៉ូបបានឆ្លងកាត់ការល្បងលរួចហើយ អ្នករាល់គ្នា​ភាគ​​ច្រើនមុខជាចង់ដឹងលម្អិតបន្ថែមអំពីលោកយ៉ូបផ្ទាល់ ជាពិសេស...

ការយល់ច្រឡំរបស់មនុស្សជាច្រើន ចំពោះលោកយ៉ូប

ការលំបាកដែលលោកយ៉ូបបានទទួលរង មិនមែនជាកិច្ចការរបស់អ្នកនាំសារដែល​ព្រះ​ជា​ម្ចាស់​ចាត់មកឡើយ ក៏មិនមែនបង្កឡើងដោយផ្ទាល់ព្រះហស្តរបស់ព្រះជាម្ចាស់ដែរ។...

ទំនាក់ទំនងរវាងការដែលព្រះជាម្ចាស់ផ្ញើលោកយ៉ូបទុកនឹងសាតាំង និងគោលដៅនៃកិច្ចការ​របស់ព្រះជាម្ចាស់

ទោះបីជាពេលនេះមនុស្សភាគច្រើនទទួលស្គាល់ថា លោកយ៉ូបជាមនុស្សគ្រប់លក្ខណ៍ ហើយ​ទៀង​ត្រង់ និងទទួលស្គាល់ថា លោកកោតខ្លាចព្រះជាម្ចាស់...

Leave a Reply