ព្រះជាម្ចាស់គូសព្រំដែនសម្រាប់បរិស្ថានភូមិសាស្ត្រផ្សេងៗ

24-02-2021

ថ្ងៃនេះ ខ្ញុំនឹងមានបន្ទូលអំពីប្រធានបទ ដែលទាក់ទង់នឹងរបៀបដែលថា តើប្រភេទនៃក្រឹត្យវិន័យ ដែលព្រះជាម្ចាស់បានប្រទានដល់របស់សព្វសារពើទាំងនេះ ចិញ្ចឹមបីបាច់មនុស្សជាតិទាំងអស់យ៉ាងដូចម្ដេច។ នេះគឺជាប្រធានបទដែលធំជាងមុនបន្តិច ដូច្នេះយើងអាចបែងចែកវាជាពីរបីផ្នែក ហើយពិភាក្សាម្តងមួយៗ ដើម្បីឲ្យវាអាចបង្ហាញយ៉ាងច្បាស់ដល់អ្នករាល់គ្នា។ វិធីនេះងាយស្រួលនឹងឲ្យអ្នករាល់គ្នាចាប់បានខ្លឹមសារជាង ហើយអ្នករាល់គ្នាអាចយល់ពីវាបន្តិចម្តងៗ។

ដូច្នេះ ចូរយើងចាប់ផ្តើមជាមួយនឹងផ្នែកទីមួយ។ នៅពេលដែលព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើ ទ្រង់បានគូរព្រំដែនសម្រាប់ភ្នំ តំបន់វាលទំនាប វាលខ្សាច់ ភ្នំតូចៗ ទន្លេ និងបឹងបួរ។ នៅលើផែនដី មានភ្នំ តំបន់វាលទំនាប វាលខ្សាច់ និងភ្នំតូចៗ ក៏ដូចជាសណ្ឋានទឹកផ្សេងៗគ្នា។ ទាំងនេះ បង្កើតជាលក្ខណៈភូមិសាស្ត្រផ្សេងៗគ្នា មិនអ៊ីចឹងទេឬ? នៅចន្លោះពួកវា ព្រះជាម្ចាស់បានគូសព្រំដែន។ នៅពេលដែលយើងនិយាយអំពីការគូរព្រំដែន វាមានន័យថា ភ្នំមានបន្ទាត់របស់វា តំបន់វាលទំនាបមានបន្ទាត់ផ្ទាល់ខ្លួនរបស់វា វាលខ្សាច់មានដែនកំណត់ជាក់លាក់ ហើយភ្នំតូចៗមានផ្ទៃក្រឡាមិនប្រែប្រួលមួយ។ ក៏មានចំនួននៃសណ្ឋានរបស់ទឹកដែលមិនប្រែប្រួលផងដែរ ដូចជាទន្ល និងបឹងជាដើម។ មានន័យថា នៅពេលដែលព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើ ទ្រង់បានបែងចែកគ្រប់យ៉ាងច្បាស់ណាស់។ ព្រះជាម្ចាស់បានកំណត់រួចជាស្រេច ពីចំនួនគីឡូម៉ែត្រនៃចម្ងាយរបស់ភ្នំនីមួយៗ និងទំហំរបស់វា។ ទ្រង់ក៏បានកំណត់ពីចំនួនគីឡូម៉ែត្រនៃចម្ងាយរបស់តំបន់វាលទំនាបនីមួយៗ និងទំហំរបស់វាផងដែរ។ នៅពេលបង្កើតរបស់សព្វសារពើ ទ្រង់ក៏បានកំណត់ដែនកំណត់នៃវាលខ្សាច់ ក៏ដូចជាបរិវេណនៃភ្នំតូចៗ ទំហំរបស់វា និងព្រំដែនដែលពួកវាជាប់ជាមួយ។ ទាំងអស់នេះ ត្រូវបានកំណត់ដោយទ្រង់។ ទ្រង់បានកំណត់បរិវេណរបស់ទន្លេ និងបឹងបួ អំឡុងពេលដែលទ្រង់បង្កើតពួកវា គឺពួកវាទាំងអស់មានព្រំដែនរបស់ពួកវា។ ដូច្នេះ នៅពេលដែលយើងនិយាយអំពី “ព្រំដែន” តើមានន័យដូចម្តេច? យើងទើបតែបាននិយាយអំពីវិធីដែលព្រះជាម្ចាស់ត្រួតត្រាលើរបស់សព្វសារពើ តាមរយៈការបង្កើតបញ្ញត្តិសម្រាប់របស់សព្វសារពើ។ មានន័យថា បរិវេណ និងព្រំដែន នៃភ្នំទាំងឡាយ នឹងមិនរីក ឬរួម ដោយសារតែការវិលរបស់ផែនដី ឬក៏ការកន្លងផុតទៅនៃពេលវេលានោះទេ។ ពួកវាមិនប្រែប្រួល មិនផ្លាស់ប្តូរ ហើយគឺជាព្រះជាម្ចាស់ដែលបង្គាប់បញ្ជាការមិនផ្លាស់ប្តូររបស់ពួកវានោះ។ សម្រាប់ផ្ទៃក្រឡានៃតំបន់វាលទំនាប បរិវេណរបស់ពួកវា ព្រំដែនជាប់ជាមួយពួកវា ទាំងនេះត្រូវបានកំណត់ដោយព្រះជាម្ចាស់។ ពួកវាមានព្រំដែនរបស់ពួកវា ហេតុដូចនេះ វានឹងមិនអាចទៅរួចនោះទេ ដែលទួលមួយនៃផែនដីអាចងើបចេញពីតំបន់វាលទំនាបមួយដោយចៃដន្យនោះ។ វាលទំនាបមិនអាចក្លាយជាភ្នំមួយភ្លាមៗបានទេ រឿងនេះមិនអាចទៅរួចឡើយ។ នេះគឺជាអន្ថន័យនៃបញ្ញត្តិ និងព្រំដែន ដែលយើងទើបតែបាននិយាយ។ ចំពោះវាលខ្សាច់ យើងនឹងមិនលើកឡើងអំពីតួនាទីជាក់លាក់របស់វាលខ្សាច់ ឬក៏ប្រភេទនៃលក្ខណៈភូមិសាស្ត្រផ្សេងទៀត ឬក៏តំបន់ភូមិសាស្ត្រ នៅទីនេះនោះទេ យើងនឹងនិយាយតែអំពីព្រំដែនរបស់ពួកវាប៉ុណ្ណោះ។ នៅក្រោមការត្រួតត្រារបស់ព្រះជាម្ចាស់ ដែនកំណត់នៃវាលខ្សាច់ក៏នឹងមិនរីកបានដែរ។ នេះដោយសារតែព្រះជាម្ចាស់បានប្រទានបញ្ញត្តិដែលជាដែនកំណត់របស់វា ដល់វា។ ទំហំនៃផ្ទៃក្រឡារបស់វា តួនាទីរបស់វា ព្រំដែននៅជាប់វា និងទីតាំងរបស់វា ទាំងនេះគឺត្រូវបានកំណត់ដោយព្រះជាម្ចាស់រួចហើយ។ វានឹងមិនទៅហួសពីដែនកំណត់របស់វា ឬផ្លាស់ប្តូរទីតាំងរបស់វា ហើយផ្ទៃក្រឡារបស់វានឹងមិនរីកតាមអំពើចិត្តនោះទេ។ ទោះបីជាលំហូរនៃទឹក ដូចជាទន្លេ និងបឹងបួ ក៏សុទ្ធតែមានសណ្តាប់ធ្នាប់ និងដំណើរការទៅមុខជាបន្តបន្ទាប់ដែរ ពួកវានឹងមិនដែលផ្លាស់ទីនៅខាងក្រៅបរិវេណ ឬក្រៅព្រំដែនរបស់ពួកវានោះទេ។ ពួកវាទាំងអស់ហូរក្នុងទិសដៅមួយ គឺជាទិសដៅដែលពួកវាត្រូវបានកំណត់ឲ្យហូរ តាមរបៀបដ៏មានសណ្តាប់ធ្នាប់មួយ។ ដូច្នេះ នៅក្រោមបញ្ញត្តិនៃការត្រួតត្រារបស់ព្រះជាម្ចាស់ គ្មានទន្លេ ឬបឹងបួ នឹងរីងស្ងួតតាមអំពើចិត្ត ឬផ្លាស់ប្តូរទិសដៅ ឬចំនួននៃលំហូររបស់វា ដោយសារការវិលរបស់ផែនដី ឬការកន្លងហួសទៅនៃពេលវេលា ទៅតាមអំពើចិត្តនោះទេ។ គ្រប់យ៉ាងទាំងអស់នេះ គឺស្ថិតនៅក្នុងការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ អាចនិយាយបានថា របស់សព្វសារពើដែលព្រះជាម្ចាស់បានបង្កើតនៅក្នុងចំណោមមនុស្សជាតិ មានទីតាំងកំណត់ ផ្ទៃក្រឡា និងដែនកំណត់របស់ពួកវា។ មានន័យថា នៅពេលដែលព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើ នោះព្រំដែនរបស់ពួកវាត្រូវបានបង្កើត ហើយពួកវាមិនអាចកែប្រែ ធ្វើជាថ្មីឡើងវិញ ឬផ្លាស់ប្តូរតាមអំពើចិត្តបានទេ។ តើ “តាមអំពើចិត្ត” មានន័យដូចម្តេច? វាមានន័យថា ពួកវានឹងមិនផ្លាស់ប្តូរ ពង្រីក ឬប្រែប្រួលសណ្ឋានរបស់ពួកវាដោយចៃចន្យ ដោយសារអាកាសធាតុ សីតុណ្ហភាព ឬល្បឿនបង្វិលនៃផែនដីនោះទេ។ ឧទាហរណ៍ ភ្នំមួយមានកម្ពស់ជាក់លាក់មួយ ទីតាំងរបស់វាគឺមានផ្ទៃក្រឡាជាក់លាក់មួយ វាមានរយៈកម្ពស់ជាក់លាក់មួយ ហើយវាមានចំនួនរុក្ខជាតិដ៏ជាក់លាក់មួយ។ ទាំងអស់នេះ សុទ្ធតែត្រូវបានដាក់ផែនការ និងគន់គូរដោយព្រះជាម្ចាស់ ហើយវានឹងមិនផ្លាស់ប្តូរតាមអំពើចិត្តនោះទេ។ ចំពោះតំបន់វាលទំនាប មនុស្សភាគច្រើនរស់នៅតំបន់វាលទំនាប ហើយគ្មានការប្រែប្រួលនៃអាកាសធាតុដែលនឹងមានឥទ្ធិពលដល់ផ្ទៃក្រឡា ឬតម្លៃនៃអត្ថិភាពរបស់តំបន់វាលទំនាបនោះទេ។ សូម្បីតែវត្ថុដែលមាននៅក្នុងលក្ខណៈភូមិសាស្ត្រផ្សេងៗ និងបរិស្ថានភូមិសាស្ត្រផ្សេងៗទាំងនេះ ដែលព្រះជាម្ចាស់បានបង្កើត ក៏នឹងមិនអាចផ្លាស់ប្តូរតាមអំពើចិត្តបានដែរ។ ឧទាហរណ៍ ធាតុផ្សំនៃវាលខ្សាច់ ប្រភេទនៃស្រទាប់រ៉ែក្នុងដី ចំនួនគ្រាប់ខ្សាច់ និងព័ណ៌របស់វាដែលមាននៅវាលខ្សាច់ កម្រាស់នៃវាលខ្សាច់ ទាំងអស់នេះនឹងមិនផ្លាស់ប្តូរតាមអំពើចិត្តនោះទេ។ ហេតុអ្វីបានជាវាមិនអាចផ្លាស់ប្តូរតាមអំពើចិត្តបាន? គឺដោយសារតែការត្រួតត្រារបស់ព្រះជាម្ចាស់ និងការគ្រប់គ្រងរបស់ទ្រង់។ នៅក្នុងលក្ខណៈភូមិសាស្ត្រ និងបរិស្ថានភូមិសាស្ត្រខុសៗគ្នាដែលព្រះជាម្ចាស់បានបង្កើតមកទាំងអស់នេះ ទ្រង់កំពុងតែគ្រប់គ្រងអ្វីៗគ្រប់យ៉ាងទៅតាមរបៀបដ៏មានសណ្តាប់ធ្នាប់ និងបានដាក់ផែនការជាមុន។ ដូច្នេះ បរិស្ថានភូមិសាស្ត្រទាំងអស់នេះ នៅតែមានអត្ថិភាព ហើយកំពុងតែបន្តបំពេញតួនាទីរបស់វាដដែល អស់រយៈពេលរាប់ពាន់ រាប់ម៉ឺនឆ្នាំ បន្ទាប់ពីព្រះជាម្ចាស់បានបង្កើតពួកវា។ ទោះបីជាមានរយៈពេលជាក់លាក់នៅពេលដែលភ្នំភ្លើងផ្ទុះ ឬរយៈពេលនៅពេលដែលរញ្ជួយផែនដីកើតឡើង ហើយមានការប្រែប្រួលមួយចំនួនធំនៃដីក៏ដោយ ក៏ព្រះជាម្ចាស់ពិតជានឹងមិនអនុញ្ញាតឲ្យលក្ខណៈភូមិសាស្ត្រណាមួយ បាត់បង់តួនាទីដើមរបស់វាឡើយ។ ដោយសារតែការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ការត្រួតត្រា និងការគ្រប់គ្រងរបស់ទ្រង់លើបញ្ញត្តិទាំងនេះប៉ុណ្ណោះ ទើបគ្រប់យ៉ាងដែលមនុស្សជាតិមើលឃើញ និងរីករាយ អាចរស់នៅលើផែនដីទៅតាមរបៀបដ៏មានសណ្តាប់ធ្នាប់មួយ។ ដូច្នេះ ហេតុអ្វីបានជាព្រះជាម្ចាស់គ្រប់គ្រងលក្ខណៈភូមិសាស្ត្រផ្សេងៗដែលមាននៅលើផែនដីទាំងអស់នេះ តាមវិធីនេះ? បំណងព្រះហឫទ័យរបស់ទ្រង់គឺថា វត្ថុមានជីវិតដែលរស់នៅក្នុងបរិស្ថានភូមិសាស្ត្រខុសៗគ្នា នឹងមានបរិស្ថានដ៏ស្ថិរភាពមួយ ប្រយោជន៍ឲ្យពួកវាអាចបន្តរស់នៅ និងបង្កើតកូនចៅច្រើនឡើងនៅក្នុងបរិស្ថានដ៏មានស្ថិរភាពនោះ។ របស់សព្វសារពើទាំងអស់នេះ ទាំងរបស់ដែលផ្លាស់ទី និងរបស់ដែលមិនផ្លាស់ទី ទាំងរបស់ដែលដកដង្ហើមតាមរន្ធច្រមុះរបស់ពួកវា និងរបស់ដែលមិនដកដង្កើមតាមរន្ធច្រមុះ បង្កើតជាបរិស្ថានមួយសម្រាប់ការរស់នៅរបស់មនុស្សជាតិ។ មានតែបរិស្ថានប្រភេទនេះទេ ដែលអាចចិញ្ចឹមបីបាច់មនុស្សពីមួយជំនាន់ទៅមួយជំនាន់បាន ហើយមានតែបរិស្ថានប្រភេទនេះទេ ដែលអាចអនុញ្ញាតឲ្យមនុស្សបន្តរស់នៅដោយសុខសាន្ត ពីមួយជំនាន់ទៅមួយជំនាន់។

អ្វីដែលខ្ញុំទើបតែនិយាយ គឺត្រឹមតែជាប្រធានបទដ៏ធំមួយប៉ុណ្ណោះ ដូច្នេះ ប្រហែលជាវាអាចជាអ្វីម៉្យាងដែលត្រូវបានយកចេញពីជីវិតរបស់អ្នករាល់គ្នា ប៉ុន្តែខ្ញុំជឿជាក់ថា អ្នករាល់គ្នាសុទ្ធតែអាចយល់ពីវាបាន ពិតអត់? មានន័យថា បញ្ញត្តិរបស់ព្រះជាម្ចាស់នៅក្នុងការត្រួតត្រារបស់ទ្រង់លើរបស់សព្វសារពើ គឺមានសារៈសំខាន់ណាស់ ពិតជាមានសារៈសំខាន់ណាស់! តើអ្វីជាលក្ខខណ្ឌដំបូងសម្រាប់ការលូតលាស់នៃភាវៈទាំងអស់ នៅក្រោមបញ្ញត្តិទាំងនេះ? គឺដោយសារតែការត្រួតត្រារបស់ព្រះជាម្ចាស់។ គឺដោយសារតែការត្រួតត្រារបស់ទ្រង់ ទើបរបស់សព្វសារពើបំពេញតួនាទីផ្ទាល់ខ្លួនរបស់ពួកវានៅក្នុងការត្រួតត្រារបស់ទ្រង់។ ឧទាហរណ៍ ភ្នំទាំងឡាយចិញ្ចឹមបីបាច់ព្រៃឈើ ហើយព្រៃឈើវិញចិញ្ចឹមបីបាច់ និងការពារបក្សាបក្សី និងសត្វនានា ដែលរស់នៅក្នុងពួកវា។ តំបន់វាលទំនាប គឺជាទីលានដែលត្រូវបានរៀបចំសម្រាប់មនុស្សដើម្បីដាំដំណាំ ក៏ដូចជាសម្រាប់បក្សាបក្សី និងសត្វនានាដែរ។ ពួកវាអនុញ្ញាតឲ្យមនុស្សភាគច្រើនរស់នៅលើដីរាបស្មើ ហើយផ្តល់ភាពងាយស្រួលដល់ជីវិតរបស់មនុស្ស។ ហើយតំបន់វាលទំនាបក៏រួមបញ្ចូលដីវាលស្មៅដែរ គឺជាដីវាលស្មៅដ៏ធំ។ វាលស្មៅផ្តល់រុក្ខជាតិតូចៗសម្រាប់គ្របធ្វើជាកម្រាលនៃផែនដី។ ពួកវាការពារដី និងចិញ្ចឹមគោក្របី ចៀម និងសេះ ដែលរស់នៅលើវាលស្មៅ។ វាលខ្សាច់ក៏បំពេញតួនាទីផ្ទាល់ខ្លួនរបស់វាដែរ។ វាមិនត្រឹមតែជាទីកន្លែងសម្រាប់មនុស្សរស់នៅប៉ុណ្ណោះទេ តួនាទីរបស់វាគឺធ្វើឲ្យអាកាសធាតុសើមទៅជាស្ងួត។ លំហូរទឹកនៃទន្លេ និងបឹងបួ នាំយកទឹកពិសារឲ្យមនុស្សតាមវិធីដ៏ងាយស្រួលមួយ។ ទីណាក៏ដោយដែលវាហូរទៅ នោះមនុស្សនឹងមានទឹកសម្រាប់ពិសារ ហើយរបស់សព្វសារពើដែលត្រូវការទឹកនឹងត្រូវបានបំពេញចិត្តយ៉ាងងាយស្រួល។ ទាំងនេះគឺជាព្រំដែន ដែលព្រះជាម្ចាស់បានគូរ សម្រាប់លក្ខណៈភូមិសាស្ត្រនានា។

(«ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ IX» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

រឿងទី ២ ភ្នំធំមួយ អូរតូចមួយ ខ្យល់ខ្លាំងមួយ និងរលកយក្សមួយ

មានអូរតូចមួយដែលបត់បែនទៅមករហូតដល់ជើងភ្នំដ៏ធំមួយ។ ភ្នំនេះបានរាំងផ្លូវរបស់អូរដ៏តូចនេះ ដូច្នេះអូរក៏បាននិយាយទៅកាន់ភ្នំដោយសម្លេងខ្សោយតិចៗថា...

បរិស្ថានចាំបាច់សម្រាប់ជីវិតដែលព្រះជាម្ចាស់បង្កើតសម្រាប់មនុស្សជាតិ—លំហូរ​ខ្យល់

តើវត្ថុទីប្រាំនេះគឺជាអ្វី? វត្ថុនេះទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងជីវិតប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ។...

ការមើលឃើញការទ្រទ្រង់របស់ព្រះជាម្ចាស់សម្រាប់មនុស្ស តាមរយៈមជ្ឈដ្ឋានរស់នៅជាមូលដ្ឋានដែលទ្រង់បានបង្កើតមក

តាមរបៀបដែលព្រះជាម្ចាស់បានរៀបចំលក្ខខណ្ឌជាមូលដ្ឋានទាំងប្រាំយ៉ាងសម្រាប់ឲ្យមនុស្សរស់រាននេះ...