អ្វីជាស្ត្រីព្រហ្មចារីឆ្លាតវៃ និងស្ត្រីព្រហ្មចារីឆោតល្ងង់

05-09-2021

ខគម្ពីរយោង៖

«នោះគឺថា នគរស្ថានសួគ៌ប្រៀបដូចជាស្ដ្រីក្រមុំព្រហ្មចារីដប់នាក់ ដែលបានកាន់ចង្កៀង ចេញទៅរង់ចាំជួបកូនកម្លោះ។ ពួកគេប្រាំនាក់មានភាពឆ្លាតវៃ ហើយប្រាំនាក់ទៀងជាមនុស្សឆោតល្ងង់។ ពួកអ្នកដែលឆោតល្ងង់បានយកចង្កៀងមក តែមិនបានយកប្រេងមកជាមួយទេ៖ ប៉ុន្តែអ្នកដែលឆ្លាតវៃវិញបានយកប្រេងដាក់ដបមកជាមួយនឹងចង្កៀង។ ខណៈពេលដែលកំពុងរង់ចាំកូនកម្លោះ ពួកគេទាំងអស់ងោកងុយដេកលក់អស់។ លុះកណ្ដាលអធ្រាត ក៏មានសម្រែកបន្លឺឡើងថា មើលណ៎ កូនកម្លោះមកដល់ហើយ ចូរអ្នករាល់គ្នា ចេញទៅទទួលលោកចុះ។ នោះស្ដ្រីក្រមុំព្រហ្មចារីទាំងអស់ក៏ភ្ញាក់ឡើង និងបានរៀបចំចង្កៀងរបស់គេ។ រីឯស្ដ្រីដែលឆោតល្ងង់ក៏ពោលទៅកាន់ស្ដ្រីឆ្លាតវៃថាសូមឱ្យប្រេងរបស់អ្នកមកពួកយើងផង ដ្បិតចង្កៀងរបស់ពួកយើងអស់ប្រេងហើយ។ តែស្ដ្រីឆ្លាតវៃឆ្លើយដោយពោលថា មិនឱ្យទេ ប្រេងមានតិចណាស់ មិនគ្រប់សម្រាប់ពួកយើង និងអ្នកទេ៖ ចូរអ្នកទៅរកអ្នកលក់ប្រេង ហើយរកទិញដោយខ្លួនឯងចុះ។ ហើយខណៈពេលដែលពួកគេបានចេញទៅទិញ នោះកូនកម្លោះក៏មកដល់ ហើយពួកអ្នកដែលបានត្រៀមបម្រុងទុកក៏បានទៅរៀបការជាមួយកូនកម្លោះ៖ រួចទ្វារក៏ត្រូវបានបិទ។ ក្រោយមក ស្រ្ដីក្រមុំព្រហ្មចារីផ្សេងទៀតក៏មកដល់ ដោយពោលថា ព្រះអម្ចាស់អើយ ព្រះអម្ចាស់ សូមបើកទ្វារឱ្យពួកយើងផង។ ប៉ុន្តែគាត់បានឆ្លើយទៅវិញដោយពោលថា ខ្ញុំសូមប្រាប់អ្នកឱ្យប្រាកដថា ខ្ញុំមិនស្គាល់អ្នកទេ» (ម៉ាថាយ ២៥:១-១២)

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

«ស្រីព្រហ្មចារី ៥នាក់ មានគំនិត ហើយស្រីព្រហ្មចារី ០៥នាក់ ល្ងង់» រួមបញ្ចូលគ្នា មិនតំណាងឱ្យចំនួនរបស់មនុស្ស ហើយក៏មិនតំណាងឱ្យប្រភេទនៃមនុស្សដែរ។ «ស្រីព្រហ្មចារី ៥នាក់ មានគំនិត» សំដៅទៅលើចំនួនមនុស្ស ហើយ «ស្រីព្រហ្មចារី ០៥នាក់ ល្ងង់» តំណាងឱ្យមនុស្សមួយប្រភេទ ប៉ុន្តែទាំងពីរប្រភេទនេះ គ្មានណាមួយដែលតំណាងឱ្យបុត្រាច្បងឡើយ។ ផ្ទុយទៅវិញ ពួកវាតំណាងឱ្យការបង្កើត។ នេះគឺជាហេតុផលដែលពួកគេត្រូវបានស្នើឱ្យរៀបចំប្រេងនៅគ្រាចុងក្រោយ។ (ការបង្កើត មិនមានលក្ខណៈរបស់ខ្ញុំទេ។ ប្រសិនបើពួកគេចង់ក្លាយជាមនុស្សមានគំនិត នោះពួកគេត្រូវតែត្រៀមប្រេង ដូច្នេះហើយ ពួកគេត្រូវតែបានបំពាក់ដោយព្រះបន្ទូលរបស់ខ្ញុំ)។ «ស្រីព្រហ្មចារី ៥នាក់ មានគំនិត» តំណាងឱ្យបុត្រារបស់ខ្ញុំ និងរាស្ត្ររបស់ខ្ញុំ នៅក្នុងចំណោមមនុស្សដែលខ្ញុំបានបង្កើត។ ពួកគេត្រូវបានហៅថា «ស្រីព្រហ្មចារី» ពីព្រោះពួកគេកើតឡើងដោយសារខ្ញុំ ទោះបីជាបានកើតនៅលើផែនដីក៏ដោយ។ មនុស្សអាចហៅពួកគេថាបរិសុទ្ធ ដូច្នេះហើយទើបពួកគេត្រូវបានហៅថា «ស្រីព្រហ្មចារី»។ «ប្រាំ» ដែលបានលើកឡើងខាងលើ តំណាងឱ្យចំនួនបុត្រារបស់ខ្ញុំ និងរាស្ត្ររបស់ខ្ញុំ ដែលខ្ញុំបានកំណត់ទុកជាមុន។ «ស្រីព្រហ្មចារី ០៥នាក់ ល្ងង់» សំដៅលើអ្នកស៊ីឈ្នួល ដ្បិតពួកគេបម្រើខ្ញុំដោយគ្មានផ្ដល់សារៈសំខាន់បន្ដិចឡើយដល់ជីវិត ដោយការស្វែងរកតែរបស់ក្រៅខ្លួនប៉ុណ្ណោះ (ពីព្រោះពួកគេមិនមានលក្ខណៈរបស់ខ្ញុំ នោះមិនថាពួកគេធ្វើអ្វីទេ គឺវាជារបស់ក្រៅខ្លួន) ហើយពួកគេមិនអាចក្លាយជាជំនួយការដ៏មានសមត្ថភាពរបស់ខ្ញុំបានទេ ដូច្នេះ ពួកគេត្រូវបានហៅថា «ស្រីព្រហ្មចារី ០៥នាក់ ល្ងង់»។ «ប្រាំ» ដែលបានលើកឡើងខាងលើតំណាងឱ្យសាតាំង ហើយតថភាពដែលពួកវាត្រូវបានហៅថា «ព្រហ្មចារី» មានន័យថា ពួកវាត្រូវបានខ្ញុំយកឈ្នះ ហើយអាចបម្រើខ្ញុំ ប៉ុន្តែមនុស្សប្រភេទនេះ មិនបរិសុទ្ធទេ ដូច្នេះពួកគេត្រូវបានហៅថា អ្នកស៊ីឈ្នួល។

(«ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ១១៦ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

មានពរហើយអស់អ្នកដែលអាចស្ដាប់បង្គាប់តាមព្រះសូរសៀងនាពេលបច្ចុប្បន្ននៃរបស់ព្រះវិញ្ញាណបរិសុទ្ធ។ មិនថាពួកគេធ្លាប់ធ្វើយ៉ាងណា ឬមួយថាព្រះវិញ្ញាណបរិសុទ្ធធ្លាប់ធ្វើការនៅក្នុងពួកគេបែបណានោះទេ អស់អ្នកដែលទទួលបានកិច្ចការចុងក្រោយរបស់ព្រះជាម្ចាស់ គឺជាអ្នកដែលទទួលបានព្រះពរខ្លាំងបំផុតហើយ ហើយអស់អ្នកដែលមិនអាចដើរតាមកិច្ចការចុងក្រោយនាពេលបច្ចុប្បន្នទេ គឺត្រូវបានលុបបំបាត់ចេញ។ ព្រះជាម្ចាស់ចង់បានអស់អ្នកដែលអាចទទួលបាននូវពន្លឺថ្មី ហើយព្រះអង្គចង់បានអ្នកដែលទទួលយក និងស្គាល់នូវកិច្ចការចុងក្រោយបំផុតរបស់ព្រះអង្គ។ ហេតុអ្វីបានជាពោលថា អ្នកត្រូវតែជាក្រមុំព្រហ្មចារី? ក្រមុំព្រហ្មចារីអាចស្វែងរកនូវកិច្ចការរបស់ព្រះជាម្ចាស់ និងស្វែងយល់នូវអ្វីដែលថ្មី ហើយលើសពីនេះទៅទៀត គេអាចដកចេញនូវសញ្ញាណចាស់ៗ និងគោរពតាមកិច្ចការរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្ន។ ក្រុមមនុស្សប្រភេទនេះ ជាក្រុមមនុស្សដែលទទួលនូវកិច្ចការថ្មីបំផុតនាពេលបច្ចុប្បន្ន គឺជាអ្នកដែលព្រះជាម្ចាស់បានកំណត់ទុកជាមុន តាំងពីមុនយុគសម័យនានាទៅទៀត ហើយពួកគេជាមនុស្សដែលមានពរបំផុត។ អ្នករាល់គ្នាស្ដាប់ឮនូវព្រះសូរសៀងរបស់ព្រះជាម្ចាស់ ដូចនេះ នៅទូទាំងស្ថានសួគ៌ និងផែនដី ព្រមទាំងនៅគ្រប់ជំនាន់ទាំងអស់ គ្មាននរណាម្នាក់មានពរជាងអ្នករាល់គ្នា ដែលជាក្រុមមនុស្សប្រភេទនេះឡើយ។ ទាំងអស់នេះគឺដោយសារតែកិច្ចការរបស់ព្រះជាម្ចាស់ ដោយសារតែការកំណត់ទុកជាមុន និងការជ្រើសរើសរបស់ទ្រង់ ព្រមទាំងដោយសារតែព្រះគុណរបស់ព្រះជាម្ចាស់។ ប្រសិនបើព្រះជាម្ចាស់មិនបានមានបន្ទូល និងថ្លែងព្រះបន្ទូលចេញមកទេ តើអ្នករាល់គ្នាបានស្ថិតក្នុងលក្ខខណ្ឌដូចសព្វថ្ងៃនេះដែរឬទេ? ដូច្នេះ សូមឲ្យព្រះជាម្ចាស់ទទួលបានសិរីល្អ និងការសរសើរតម្កើង ដ្បិតការទាំងអស់នេះកើតឡើងដោយសារព្រះជាម្ចាស់បានលើកអ្នកឡើង។

(«ស្គាល់កិច្ចការថ្មីបំផុតរបស់ព្រះជាម្ចាស់ និងដើរតាមដានព្រះបាទារបស់ព្រះអង្គ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

មានពរហើយអស់អ្នកណាដែលអាចដើរតាមពន្លឺនាពេលបច្ចុប្បន្នរបស់ព្រះវិញ្ញាណបរិសុទ្ធ។ មនុស្សដែលមានអាយុច្រើនមកហើយក៏បានដើរតាមដានព្រះបាទារបស់ព្រះជាម្ចាស់ដែរ ប៉ុន្ដែពួកគេមិនអាចដើរតាមព្រះអង្គរហូតមកដល់ថ្ងៃនេះទេ នេះគឺជាព្រះពររបស់មនុស្សនៅគ្រាចុងក្រោយ។ អស់អ្នកដែលបានដើរតាមកិច្ចការបច្ចុប្បន្នរបស់ព្រះវិញ្ញាណបរិសុទ្ធ និងអស់អ្នកណាដែលអាចដើរតាមដានព្រះបាទារបស់ព្រះជាម្ចាស់ គឺពួកគេដើរតាមព្រះជាម្ចាស់ទៅគ្រប់ទីកន្លែងដែលព្រះអង្គដឹកនាំពួកគេទៅ មនុស្សទាំងអស់នេះជាអ្នកដែលព្រះអង្គប្រទានពរ។ អស់អ្នកណាដែលមិនដើរតាមកិច្ចការបច្ចុប្បន្នរបស់ព្រះវិញ្ញាណបរិសុទ្ធ មិនបានចូលទៅក្នុងកិច្ចការនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ មិនថាពួកគេប្រឹងប្រែងប៉ុនណា ឬមិនថាពួកគេរងទុក្ខប៉ុនណា ឬពួកគេប្រឹងរត់ទៅមុខយ៉ាងណានោះទេ គឺគ្មានអ្វីមួយដែលមានន័យសម្រាប់ព្រះជាម្ចាស់ឡើយ ហើយព្រះអង្គនឹងមិនស្ងើចសរសើរពួកគេឡើយ។ ថ្ងៃនេះ អស់អ្នកណាដែលដើរតាមព្រះបន្ទូលបច្ចុប្បន្នរបស់ព្រះជាម្ចាស់ គឺស្ថិតនៅក្នុងចរន្ដនៃព្រះវិញ្ញាណបរិសុទ្ធ អស់អ្នកណាដែលជាជនចម្លែកចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់នាពេលបច្ចុបន្ន គឺស្ថិតនៅក្រៅចរន្ដនៃព្រះវិញ្ញាណបរិសុទ្ធ ហើយមនុស្សប្រភេទនេះ មិនមានការស្ងើចសរសើរពីព្រះជាម្ចាស់ឡើយ។ ការបម្រើដែលមានការបែកចេញពីព្រះសូរសៀងបច្ចុប្បន្នរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺជាការបម្រើនៃសាច់ឈាម និងសញ្ញាណ ហើយវាមិនអាចស្របនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ។ ប្រសិនបើមនុស្សរស់នៅក្នុងសញ្ញាណសាសនា នោះពួកគេមិនអាចធ្វើអ្វីដែលសមនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ ហើយទោះបីជាពួកគេបម្រើព្រះជាម្ចាស់ក្ដី ក៏ពួកគេបម្រើនៅក្នុងការស្រមើស្រមៃ និងសញ្ញាណដែរ ហើយមិនមានលក្ខណៈគ្រប់គ្រាន់ក្នុងការបម្រើស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ។ អស់អ្នកដែលមិនអាចដើរតាមកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ មិនយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ ហើយអស់អ្នកណាដែលមិនយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ក៏មិនអាចបម្រើព្រះជាម្ចាស់បានដែរ។ ព្រះជាម្ចាស់ចង់បានការបម្រើដែលស្របតាមព្រះហឫទ័យរបស់ព្រះអង្គ ទ្រង់មិនចង់បានការបម្រើដែលចេញពីសញ្ញាណ និងសាច់ឈាមឡើយ។ ប្រសិនបើមនុស្សមិនអាចដើរតាមជំហាននៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេ នោះពួកគេរស់នៅក្នុងសញ្ញាណហើយ។ ការបម្រើរបស់មនុស្សបែបនេះកាត់ផ្ដាច់ និងមានការរំខាន ហើយការបម្រើបែបនេះធ្វើឡើងដោយផ្ទុយនឹងព្រះជាម្ចាស់។ ដូចនេះ អស់អ្នកណាដែលមិនអាចដើរតាមដានព្រះបាទារបស់ព្រះជាម្ចាស់ មិនអាចបម្រើព្រះជាម្ចាស់បានទេ ហើយអស់អ្នកដែលមិនអាចដើរតាមដានព្រះបាទរបស់ព្រះជាម្ចាស់ ភាគច្រើនប្រឆាំងទាស់នឹងព្រះជាម្ចាស់ ហើយមិនអាចស្របនឹងព្រះជាម្ចាស់ឡើយ។ «ការដើរតាមកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ» មានន័យថា ជាការស្វែងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្ន ជាការដែលអាចប្រព្រឹត្ដស្របនឹងតម្រូវការបច្ចុប្បន្នរបស់ព្រះជាម្ចាស់ ជាការដែលអាចស្ដាប់បង្គាប់ និងដើរតាមព្រះជាម្ចាស់នាពេលបច្ចុប្បន្ន និងជាការចូលទៅដែលស្របតាមព្រះសូរសៀងថ្មីបំផុតរបស់ព្រះជាម្ចាស់។ នេះទើបជាមនុស្សដែលដើរតាមកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងនៅក្នុងចរន្ដនៃព្រះវិញ្ញាណបរិសុទ្ធ។ មនុស្សបែបនេះ គឺមិនត្រឹមតែអាចទទួលនូវការសរសើរពីព្រះជាម្ចាស់ប៉ុណ្ណោះទេ តែថែមទាំងអាចស្គាល់នូវនិស្ស័យរបស់ព្រះជាម្ចាស់ដែលមាននៅក្នុងកិច្ចការចុងក្រោយរបស់ព្រះអង្គ និងអាចស្គាល់នូវសញ្ញាណ និងការមិនស្ដាប់បង្គាប់របស់មនុស្ស ព្រមទាំងធម្មជាតិរបស់មនុស្ស និងលក្ខណៈផ្សំរបស់គេផង តាមរយៈកិច្ចការចុងក្រោយបំផុតរបស់ព្រះអង្គ។ លើសពីនេះទៅទៀត ពួកគេអាចសម្រេចបាននូវការផ្លាស់ប្ដូរនិស្ស័យរបស់ពួកគេបន្ដិចម្ដងៗនៅក្នុងអំឡុងពេលដែលគេបម្រើដល់ទ្រង់។ មានតែមនុស្សបែបនេះប៉ុណ្ណោះ ទើបជាអ្នកដែលអាចទទួលបានព្រះជាម្ចាស់ និងជាអ្នកដែលបានរកឃើញផ្លូវដ៏ពិតយ៉ាងប្រាកដ។ អស់អ្នកណាដែលត្រូវលុបបំបាត់ចេញពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺជាមនុស្សដែលមិនអាចដើរតាមកិច្ចការចុងក្រោយរបស់ព្រះជាម្ចាស់ និងជាអ្នកដែលប្រឆាំងទាស់នឹងកិច្ចការចុងក្រោយរបស់ទ្រង់។ មនុស្សបែបនេះប្រឆាំងទាស់នឹងព្រះជាម្ចាស់ដោយបើកចំហរ ពីព្រោះព្រះជាម្ចាស់បានធ្វើកិច្ចការថ្មី ហើយដោយសារតែរូបអង្កនៃព្រះមិនដូចជាសញ្ញាណរបស់ពួកគេ ជាលទ្ធផល ពួកគេប្រឆាំងទាស់នឹងព្រះជាម្ចាស់ដោយបើកចំហរ និងបានយកការជំនុំជម្រះមកទម្លាក់លើព្រះអង្គ ដែលនាំឲ្យព្រះជាម្ចាស់ស្អប់ខ្ពើម និងបដិសេធពួកគេ។ ការមានចំណេះដឹងអំពីកិច្ចការចុងក្រោយបំផុតរបស់ព្រះជាម្ចាស់មិនមែនជារឿងងាយស្រួលទេ ប៉ុន្ដែប្រសិនបើមនុស្សមានគំនិតស្ដាប់បង្គាប់កិច្ចការរបស់ព្រះជាម្ចាស់ នោះពួកគេនឹងមានឱកាសមើលឃើញព្រះអង្គ ហើយនិងមានឱកាសទទួលបានការដឹកនាំថ្មីបំផុតរបស់ព្រះវិញ្ញាណបរិសុទ្ធផង។ អស់អ្នកណាដែលប្រឆាំងនឹងកិច្ចការរបស់ព្រះជាម្ចាស់ដោយចេតនា មិនអាចទទួលបានការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធ ឬការណែនាំពីព្រះជាម្ចាស់ឡើយ។ ដូចនេះ មិនថាមនុស្សអាចទទួលនូវកិច្ចការចុងក្រោយរបស់ព្រះជាម្ចាស់ ឬអត់នោះទេ គឺអាស្រ័យលើព្រះគុណរបស់ព្រះជាម្ចាស់ ហើយវាគឺអាស្រ័យលើការស្វែងរករបស់ពួកគេ ព្រមទាំងអាស្រ័យលើចេតនារបស់ពួកគេដែរ។

(«ស្គាល់កិច្ចការថ្មីបំផុតរបស់ព្រះជាម្ចាស់ និងដើរតាមដានព្រះបាទារបស់ព្រះអង្គ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ដោយសារតែមនុស្សជឿលើព្រះជាម្ចាស់ ដូច្នេះ គេត្រូវតែដើរតាមយ៉ាងប្រកៀកនឹងជំហានព្រះបាទារបស់ព្រះជាម្ចាស់ មួយជំហានម្ដងៗ ហើយគេគួរតែ «ដើរតាមកូនចៀមនៅគ្រប់ទីកន្លែងដែលទ្រង់យាងទៅ»។ មានតែមនុស្សបែបនេះប៉ុណ្ណោះ ដែលជាមនុស្សស្វែងរកផ្លូវដ៏ពិត និងជាម្នាក់ដែលស្គាល់ពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ មនុស្សដែលខ្ជះខ្ជាយដើរតាមន័យពាក្យ និងគោលលទ្ធិ គឺជាមនុស្សដែលត្រូវបានលុបបំបាត់ចោលដោយកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ នៅក្នុងអំឡុងពេលនីមួយៗ ព្រះជាម្ចាស់នឹងចាប់ផ្ដើមកិច្ចការថ្មី ហើយនៅក្នុងអំឡុងពេលនីមួយៗ នឹងមានការចាប់ផ្ដើមថ្មីនៅក្នុងចំណោមមនុស្ស។ ប្រសិនបើមនុស្សកាន់តាមសេចក្តីពិតដែលចែងថា «ព្រះយេហូវ៉ាគឺជាព្រះជាម្ចាស់» ហើយ «ព្រះយេស៊ូវជាព្រះគ្រីស្ទ» ជាសេចក្តីពិតដែលអនុវត្តតែនៅក្នុងយុគសម័យនីមួយៗ នោះមនុស្សនឹងមិនតាមទាន់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយគេនឹងគ្មានសមត្ថភាពទទួលបានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធជារៀងរហូតឡើយ។ មិនថាព្រះជាម្ចាស់ធ្វើការតាមរបៀបណាឡើយ មនុស្សដើរតាម ដោយគ្មានចិត្តសង្ស័យសូម្បីតែបន្ដិច ហើយគេដើរតាមទ្រង់យ៉ាងប្រកៀក។ តាមរបៀបនេះ តើមនុស្សអាចត្រូវបានលុបបំបាត់ចោលដោយព្រះវិញ្ញាណបរិសុទ្ធយ៉ាងដូចម្ដេចទៅ? មិនថាព្រះជាម្ចាស់ធ្វើអ្វីឡើយ ដរាបណាមនុស្សនៅតែប្រាកដច្បាស់ថា វាជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយសហការនៅក្នុងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដោយគ្មានមន្ទិល ព្រមទាំងព្យាយាមបំពេញតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ តើគេអាចទទួលទោសយ៉ាងដូចម្ដេចកើត? កិច្ចការរបស់ព្រះជាម្ចាស់មិនដែលឈប់ឡើយ ជំហានព្រះបាទារបស់ទ្រង់ក៏មិនដែលឈប់ដែរ ហើយមុនពេលបញ្ចប់កិច្ចការគ្រប់គ្រងរបស់ទ្រង់ ព្រះអង្គតែងតែមមាញឹក ហើយមិនដែលឈប់សម្រាកឡើយ។ ប៉ុន្តែ មនុស្សមានលក្ខណៈខុសពីនេះ៖ ដោយទទួលបានចំនួនតិចតួចនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គេចាត់ទុកកិច្ចការរបស់ទ្រង់ថានឹងមិនដែលផ្លាស់ប្ដូរឡើយ។ ដោយទទួលបានចំណេះដឹងតិចតួច គេមិនបានបន្តដើរតាមជំហានព្រះបាទានៃកិច្ចការថ្មីៗរបស់ព្រះជាម្ចាស់ឡើយ។ ដោយមើលឃើញកិច្ចការរបស់ព្រះជាម្ចាស់បានតិចតួច គេក៏កំណត់ភ្លាមៗថា ព្រះជាម្ចាស់ដូចជារូបសំណាក់ធ្វើពីឈើ ហើយជឿថា ព្រះជាម្ចាស់នឹងតែងតែបន្តនៅក្នុងទម្រង់ដែលគេមើលឃើញនៅចំពោះមុខរបស់គេបែបនេះ ព្រមទាំងជឿថា ព្រះអង្គកាលពីអតីតកាលបែបម៉េច នៅថ្ងៃអនាគត ទ្រង់នឹងនៅតែបែបនោះដដែល។ ដោយទទួលបានចំណេះ ដឹងបន្ដិចបន្ដួច មនុស្សអួតខ្លួនយ៉ាងខ្លាំងថា គេភ្លេចខ្លួន ហើយចាប់ផ្ដើមប្រកាសដោយឥតសំចៃមាត់អំពីនិស្ស័យ និងរូបអង្គរបស់ព្រះជាម្ចាស់ ដែលគ្មានពិតនោះឡើយ។ ហើយដោយប្រាកដច្បាស់អំពីដំណាក់កាលមួយនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ មិនថាអ្នកដែលប្រកាសអំពីកិច្ចការថ្មីរបស់ព្រះជាម្ចាស់នោះជាមនុស្សប្រភេទណាឡើយ គឺមនុស្សមិនទទួលយកទេ។ ពួកគេគឺជាមនុស្សដែលមិនអាចទទួលយកកិច្ចការថ្មីនៃព្រះវិញ្ញាណបរិសុទ្ធឡើយ ព្រោះពួកគេជាមនុស្ស អភិរក្សជ្រុល ហើយគ្មានសមត្ថភាពទទួលយកកិច្ចការថ្មីៗឡើយ។ មនុស្សបែបនេះជាអ្នកដែលជឿលើព្រះជា ម្ចាស់ ប៉ុន្តែ ក៏បដិសេធព្រះជាម្ចាស់ដែរ។ មនុស្សជឿថា ពួកអ៊ីស្រាអែលខុសហើយ ដែល «គ្រាន់តែជឿលើព្រះយេហូវ៉ា ហើយមិនព្រមជឿលើព្រះយេស៊ូវ» ប៉ុន្តែ មនុស្សភាគច្រើនប្រព្រឹត្តដូចជាពួកគេ «គ្រាន់តែជឿលើព្រះយេហូវ៉ា ហើយបដិសេធព្រះយេ ស៊ូវ» និង «ទន្ទឹងរង់ចាំការយាងត្រលប់របស់ព្រះមែស្ស៊ី ប៉ុន្តែ ប្រឆាំងនឹងព្រះមែស្ស៊ីដែលត្រូវបានហៅថាជាព្រះយេស៊ូវ»។ ដូច្នេះ វាគ្មានអ្វីដែលត្រូវឆ្ងល់ឡើយថា មនុស្សនៅតែរស់នៅក្រោមការគ្រប់គ្រងរបស់អារក្សសាតាំង ក្រោយការទទួលយកដំណាក់ កាលមួយនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយនៅតែមិនទទួលបានព្រះពររបស់ព្រះជាម្ចាស់។ តើនេះមិនមែនជាលទ្ធផលនៃការបះបោររបស់មនុស្សទេឬអី? គ្រីស្ទ បរិស័ទនៅទូទាំងពិភពលោកដែលមិនបានតាមទាន់កិច្ចការថ្មីនាពេលសព្វថ្ងៃ សុទ្ធតែប្រកាន់ខ្ជាប់នឹងជំនឿថា ពួកគេជាមនុស្សមានសំណាង ព្រមទាំងជឿថា ព្រះជាម្ចាស់នឹងសម្រេចតាមបំណងប្រាថ្នានីមួយៗរបស់ពួកគេមិនខាន។ ប៉ុន្តែ ពួកគេមិនអាចនិយាយឲ្យបានច្បាស់អំពីហេតុផលដែលព្រះជាម្ចាស់នឹងនាំយកពួកគេឡើងទៅស្ថានសួគ៌ជាន់ទីបី ឬមិនច្បាស់អំពីរបៀបដែលព្រះយេស៊ូវនឹងយាងមកទទួលពួកគេគង់នៅលើពពកសមួយដុំនោះឡើយ ហើយពួកគេក៏មិនអាចនិយាយដោយចិត្តជឿ ជាក់ថា ព្រះយេស៊ូវនឹងពិតជាយាងត្រលប់មកវិញនៅលើពពកសមួយដុំនៅថ្ងៃដែលគេស្រមើស្រមៃនោះដែរ។ ពួកគេគ្រប់គ្នាមានចិត្តខ្វល់ខ្វាយ និងមិនច្បាស់ឡើយ។ ពួកគេថែមទាំងមិនដឹងថាតើព្រះជាម្ចាស់នឹងចាប់អារម្មណ៍លើពួកគេម្នាក់ៗ ដែលជាមនុស្ស មួយក្ដាប់តូចផ្សេងៗគ្នាចេញមកពីគ្រប់និកាយនោះឡើយ។ កិច្ចការដែលព្រះជាម្ចាស់ធ្វើនាពេលសព្វថ្ងៃ នៅក្នុងយុគសម័យបច្ចុប្បន្ន ដែលជាព្រះហឫទ័យរបស់ព្រះជាម្ចាស់នោះ គឺពួកគេមិនយល់អំពីកិច្ចការទាំងនេះឡើយ ហើយពួកគេមិនអាចធ្វើអ្វីសោះ ក្រៅពីអង្គុយរាប់ថ្ងៃនៅលើម្រាមដៃរបស់ពួកគេ។ មានតែអស់អ្នកដែលដើរតាមជំហានព្រះបាទារបស់កូនចៀមដល់ទីចុងបញ្ចប់ទេ ទើបចុងបញ្ចប់ អាចទទួលបានព្រះពរ របស់ព្រះជាម្ចាស់ រីឯ «មនុស្សឆ្លាត» ទាំងនោះ ដែលមិនអាចដើរតាមដល់ទីបញ្ចប់ ប៉ុន្តែ ជឿថា ពួកគេបានទទួលអ្វីៗគ្រប់យ៉ាង គឺគ្មានសមត្ថភាពមើលឃើញផ្ទាល់ភ្នែកអំពីការលេចមករបស់ព្រះជាម្ចាស់ឡើយ។ ពួកគេម្នាក់ៗជឿថា ពួកគេជាមនុស្សដ៏ឆ្លាតបំផុតនៅលើផែនដី ហើយពួកគេកាត់ចោលការបន្ដអភិវឌ្ឍន៍នៃកិច្ចការរបស់ព្រះជា ម្ចាស់ដោយគ្មានហេតុផលទាល់តែសោះ ហើយហាក់ដូចជាជឿយ៉ាងច្បាស់ថា ព្រះ ជាម្ចាស់នឹងនាំពួកគេឡើងទៅឯស្ថានសួគ៌ ព្រមទាំងជឿថាពួកគេ «មានចិត្តភក្តីភាពបំផុតចំពោះព្រះជាម្ចាស់ ដើរតាមព្រះជាម្ចាស់ និងកាន់តាមព្រះបន្ទូលរបស់ព្រះជា ម្ចាស់»។ ទោះបីជាពួកគេមាន «ចិត្ត ភក្តីភាពបំផុត» ចំពោះព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែងក៏ដោយ ប៉ុន្តែ ពាក្យសម្ដី និងទង្វើរបស់ពួកគេនៅតែគួរឲ្យស្អប់ខ្ពើមបំផុតដដែល ដោយសារតែពួកគេប្រឆាំងនឹងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយប្រព្រឹត្តរឿងបោកបញ្ឆោត និងអាក្រក់។ អស់អ្នកណាដែលដើរតាមមិនដល់ទីបញ្ចប់ មិនតាមទាន់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងប្រកាន់ខ្ជាប់ចំពោះកិច្ចការចាស់ នោះពួកគេមិនគ្រាន់តែគ្មានចិត្តភក្តីភាពចំពោះព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែ ផ្ទុយទៅវិញ ពួកគេបានក្លាយជាមនុស្សដែលប្រឆាំងនឹងព្រះជាម្ចាស់ បានក្លាយជាមនុស្សដែលត្រូវបានបដិសេធដោយយុគសម័យថ្មី ហើយពួកគេនឹងត្រូវទទួលទោសមិនខាន។ តើមានមនុស្សណាដែលគួរឲ្យសង្វេគជាងពួកគេដែរឬទេ?

(«កិច្ចការរបស់ព្រះជាម្ចាស់ និងការអនុវត្តរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ខ្ញុំប្រាប់អ្នករាល់គ្នាចុះ មនុស្សដែលជឿលើព្រះជាម្ចាស់ ដោយសារទីសម្គាល់ គឺច្បាស់ជាប្រភេទមនុស្សដែលនឹងត្រូវបំផ្លាញជាក់ជាពុំខាន។ អស់អ្នកដែលមិនអាចទទួល ព្រះបន្ទូលរបស់ព្រះយេស៊ូវ ដែលបានយាងត្រឡប់មកជាសាច់ឈាមវិញ គឺច្បាស់ជាពូជពង្សនរក ជាកូនចៅមហាទេវតា ជាប្រភេទមនុស្សដែលត្រូវវិនាសអស់កល្បជានិច្ច។ មនុស្សជាច្រើនអាចនឹងមិនខ្វាយខ្វល់ចំពោះព្រះបន្ទូលរបស់ខ្ញុំទេ ប៉ុន្តែខ្ញុំនៅតែចង់មានបន្ទូលប្រាប់អ្នកដើរតាមព្រះយេស៊ូវ ជាអ្នកដែលហៅខ្លួនឯងជាពួកបរិសុទ្ធថា កាលណាអ្នកឃើញព្រះយេស៊ូវយាងចុះពីស្ថានសួគ៌ផ្ទាល់នឹងភ្នែកលើដុំពពកស នេះហើយជាការលេចមកជាសាធារណៈរបស់ព្រះអាទិត្យ នៃសេចក្ដីសុចរិត។ គ្រានោះអាចជាគ្រាអរសប្បាយយ៉ាងក្រៃលែងសម្រាប់អ្នក ប៉ុន្តែអ្នកតោងដឹងថា គ្រាដែលអ្នកមើលឃើញព្រះយេស៊ូវយាងចុះពីស្ថានសួគ៌ ក៏ជាគ្រាដែលអ្នកត្រូវចុះទៅស្ថាននរកដើម្បីទទួលទុក្ខទោសដែរ។ គ្រានោះនឹងក្លាយជាគ្រាចុងក្រោយនៃផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយក៏ជាគ្រាដែលព្រះជាម្ចាស់ប្រទានរង្វាន់ដល់មនុស្សល្អ ហើយដាក់ទោសមនុស្សអាក្រក់ដែរ។ ដ្បិតការជំនុំជម្រះរបស់ព្រះជាម្ចាស់នឹងត្រូវបញ្ចប់ទៅ មុនពេលមនុស្សមើលឃើញទីសម្គាល់ គឺជាពេលដែលមានតែការបើកសម្ដែងអំពីសេចក្ដីពិតតែប៉ុណ្ណោះ។ អស់អ្នកណាដែលទទួលយកសេចក្ដីពិត មិនស្វែងរកទីសម្គាល់ ហើយត្រូវបានបន្សុទ្ធ នឹងត្រូវត្រឡប់មកចំពោះបល្ល័ង្កនៃព្រះជាម្ចាស់ រួចត្រូវចូលទៅក្នុងការឱបក្រសោបពីសំណាក់ព្រះអាទិករ។ មានតែមនុស្សដែលមានះជឿថា «ព្រះយេស៊ូវដែលមិនយាងចុះមកដោយជិះលើពពកស ជាព្រះគ្រីស្ទក្លែងក្លាយ» ប៉ុណ្ណោះ ដែលនឹងត្រូវទទួលទោសអស់កល្បជានិច្ច ដ្បិតពួកគេជឿតែលើព្រះយេស៊ូវដែលបង្ហាញទីសម្គាល់ តែមិនទទួលស្គាល់ព្រះយេស៊ូវដែលប្រកាសពីការជំនុំជម្រះដ៏ធ្ងន់ធ្ងរ និងបង្ហើបប្រាប់ពីផ្លូវពិតនៃជីវិត។ ដូច្នេះ គឺមានតែព្រះយេស៊ូវទេ ទើបអាចចាត់ការពួកគេបាន នៅពេលទ្រង់យាងត្រឡប់មកវិញដោយបើកចំហ នៅលើពពកស។ ពួកគេចចេសរឹងរូស មានភាពជឿជាក់លើខ្លួនឯង និងក្រអឺតក្រទមណាស់។ តើមនុស្សអាក្រក់បែបនេះ អាចនឹងទទួលរង្វាន់ពីព្រះយេស៊ូវដូចម្ដេចបាន? ការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវ គឺជាសេចក្ដីសង្គ្រោះដ៏មហិមា ដល់អស់អ្នកណាដែលអាចទទួលយកសេចក្ដីពិតបាន ប៉ុន្តែការយាងត្រឡប់មកវិញរបស់ទ្រង់ គឺជាទីសម្គាល់នៃការដាក់ទោសដល់អស់អ្នកណាដែលមិនអាចទទួលយកសេចក្ដីពិតបាន។ អ្នករាល់គ្នាតោងជ្រើសរើសផ្លូវរបស់ខ្លួន និងមិនគប្បីប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធ និងបដិសេធសេចក្ដីពិតឡើយ។ អ្នកមិនគួរធ្វើជាមនុស្សក្រអឺតក្រទម និងក្អេងក្អាងនោះឡើយ ប៉ុន្តែ ត្រូវធ្វើជាមនុស្សម្នាក់ដែលស្ដាប់បង្គាប់តាមការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយសង្វាត និងខ្នះខ្នែងរកសេចក្ដីពិត។ គឺទាល់តែបែបនេះ ទើបអ្នកនឹងទទួលបានប្រយោជន៍។ ខ្ញុំសូមទូន្មានអ្នករាល់គ្នាឲ្យដើរតាមផ្លូវនៃសេចក្តីជំនឿក្នុងព្រះជាម្ចាស់ដោយយកចិត្តទុកដាក់។ ចូរកុំប្រញាប់សន្មតពេក ហើយសូមកុំឲ្យជំនឿដែលអ្នកមានចំពោះព្រះជាម្ចាស់ ក្លាយជាជំនឿមួយគ្រាៗ ហើយខ្វះការពិចារណានោះឡើយ។ អ្នករាល់គ្នាតោងដឹងថា យ៉ាងហោចណាស់អស់អ្នកណាដែលជឿលើព្រះជាម្ចាស់ គួរតែបន្ទាបខ្លួន និងចេះគោរពកោតខ្លាចដល់ព្រះជាម្ចាស់។ អស់អ្នកណាដែលបានស្ដាប់ឮសេចក្ដីពិត តែបដិសេធមិនទទួលយកសេចក្ដីពិតនេះ គឺល្ងីល្ងើ និងល្ងង់ខ្លៅណាស់។ អស់អ្នកណាដែលបានស្ដាប់ឮសេចក្ដីពិត ប៉ុន្តែគេបែរជាប្រញាប់សន្មតដោយធ្វេសប្រហែស ឬច្រានសេចក្ដីពិតនោះចោល គេគឺជាមនុស្សដែលរងទុក្ខដោយភាពក្រអឺតក្រទម។ គ្មាននរណាម្នាក់ដែលជឿព្រះយេស៊ូវ មានសិទ្ធិជេរប្រមាថ ឬមួយក៏ថ្កោលទោសអ្នកដទៃឡើយ។ អ្នករាល់គ្នាគប្បីធ្វើជាមនុស្សដែលមានការយល់ដឹង ហើយទទួលយកនូវសេចក្ដីពិត។ ប្រហែលជាការដែលបានស្ដាប់ឮអំពីផ្លូវនៃសេចក្ដីពិត និងការដែលបានអានព្រះបន្ទូលនៃជីវិតនេះហើយ បានជាអ្នកជឿថា ក្នុងចំណោមពាក្យសម្ដី១ម៉ឺនម៉ាត់នេះ គឺមានតែ១ម៉ាត់គត់ដែលស្របទៅនឹងជំនឿរបស់អ្នក ហើយស្របទៅនឹងព្រះគម្ពីរ ដូច្នេះ អ្នកគួរបន្តស្វែងរកផ្លូវនៃសេចក្ដីពិត និងព្រះបន្ទូលនៃជីវិត នៅក្នុងពាក្យសម្ដី១ម៉ឺនម៉ាត់នេះចុះ។ ខ្ញុំក៏នៅតែទូន្មានឲ្យអ្នកចេះបន្ទាបខ្លួន កុំឲ្យជឿជាក់ខ្លួនឯងជ្រុលពេក និងមិនត្រូវតម្កើងខ្លួនឯងឲ្យខ្ពស់ពេកដែរ។ អ្នកនឹងទទួលបាននូវពន្លឺ កាន់តែត្រចះត្រចង់ថែមទៀត តាមរយៈដួងចិត្តដ៏តូចទាបដែលប្រកាន់ខ្ជាប់ការគោរពកោតខ្លាចព្រះជាម្ចាស់។ ប្រសិនបើអ្នកពិនិត្យពិច័យនូវពាក្យសម្ដីទាំងនេះដោយយកចិត្តទុកដាក់ រួចថ្លឹងថ្លែងពិចារណាពាក្យសម្ដីទាំងនេះម្ដងហើយម្ដងទៀត នោះអ្នកនឹងដឹងថា តើពាក្យសម្ដីទាំងនោះ គឺជាសេចក្ដីពិត ឬក៏មិនមែន និងដឹងថា ពាក្យសម្ដីទាំងនោះ គឺជាជីវិត ឬក៏មិនមែន។ ប្រហែលជាអ្នកខ្លះគ្រាន់តែបានអានពីរបីប្រយោគ រួចក៏ថ្កោលទោសព្រះបន្ទូលទាំងនេះទាំងងងឹតងងុលដោយនិយាយថា «នេះគ្មានអ្វីផ្សេងក្រៅពីការស្រាយបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធទេ» ឬនិយាយថា «នេះគឺជាព្រះគ្រីស្ទក្លែងក្លាយ ដែលបោកបញ្ឆោតមនុស្សតែប៉ុណ្ណោះ»។ អស់អ្នកដែលនិយាយដូច្នេះ ជាមនុស្សដែលខ្វាក់ភ្នែក ដោយសារតែភាពល្ងង់ខ្លៅ! អ្នកយល់ដឹងពីកិច្ចការ និងព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់តិចតួចណាស់ ហើយខ្ញុំសុំទូន្មានឲ្យអ្នករាល់គ្នា ចាប់ផ្ដើមសាជាថ្មីពីចំណុចសូន្យវិញ! អ្នករាល់គ្នាមិនត្រូវច្រានចោលព្រះបន្ទូលដែលព្រះជាម្ចាស់បង្ហាញប្រាប់ ទាំងងងឹតងងុល ដោយសារការបង្ហាញខ្លួនរបស់ព្រះគ្រីស្ទក្លែងក្លាយនៅគ្រាចុងក្រោយនោះទេ ហើយអ្នកក៏មិនត្រូវធ្វើជាមនុស្សដែលប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធ ដោយសារខ្លាចរអារការបោកបញ្ឆោតនោះដែរ។ តើនេះវាមិនគួរឲ្យអាណិតពេកទេឬអី? បន្ទាប់ពីពិនិត្យពិច័យល្អិតល្អន់ហើយ ប្រសិនបើអ្នកនៅតែជឿថា ព្រះបន្ទូលទាំងនេះ វាមិនមែនជាសេចក្ដីពិត មិនមែនជាផ្លូវ និងមិនមែនជាការបើកសម្ដែងពីព្រះជាម្ចាស់ទេ នៅទីបំផុតអ្នកនឹងត្រូវទទួលទោស ហើយអ្នកនឹងមិនទទួលបានព្រះពរនោះឡើយ។ ប្រសិនបើអ្នកមិនអាចទទួលសេចក្ដីពិតដែលថ្លែងដោយត្រង់ៗ និងច្បាស់លាស់បែបនេះបានទេតើអ្នកស័ក្តិសមនឹងទទួលសេចក្ដីសង្គ្រោះពីព្រះជាម្ចាស់ដែរឬអី? តើអ្នកមិនមែនជាមនុស្សដែលមិនទទួលបានព្រះពរគ្រប់គ្រាន់ នឹងអាចចូលទៅចំពោះបល្ល័ង្កនៃព្រះទេឬអី? សូមពិចារណាមើលចុះ! ចូរកុំប្រញាប់ប្រញាល់ និងច្រឡោតពេក ហើយសូមកុំចាត់ទុកសេចក្ដីជំនឿក្នុងព្រះជាម្ចាស់ជាល្បែងលេងសើចឲ្យសោះ។ ចូរគិតពិចារណាឲ្យបានជាប្រយោជន៍ដល់គោលដៅរបស់អ្នក សម្រាប់ជាប្រយោជន៍ ដល់ក្ដីសង្ឃឹមរបស់អ្នក ជាប្រយោជន៍ដល់ជីវិតរបស់អ្នក ហើយកុំលេងសើចនឹងខ្លួនឯងឲ្យសោះ។ តើអ្នកអាចទទួលយកព្រះបន្ទូលទាំងអស់នេះបានដែរឬទេ?

(«ទម្រាំដល់ពេលដែលអ្នកបានឃើញព្រះកាយខាងវិញ្ញាណរបស់ព្រះយេស៊ូវពីចម្ងាយ នោះព្រះជាម្ចាស់បានបង្កើតឋានសួគ៌ និងផែនដីថ្មីរួចស្រេចបាត់ទៅហើយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

អ្វីជារង្វាន់របស់ស្ត្រីព្រហ្មចារីឆ្លាតវៃ និងមូលហេតុដែលស្រី្តឆោតល្ងង់នឹងធ្លាក់ចូលគ្រោះមហន្តរាយ

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖ មានពរហើយអស់អ្នកណាដែលអាចដើរតាមពន្លឺនាពេលបច្ចុប្បន្នរបស់ព្រះវិញ្ញាណបរិសុទ្ធ។...

ភាពខុសគ្នារវាងពាក្យសម្ដីរបស់មនុស្សដែលត្រូវបានប្រើប្រាស់ដោយព្រះជាម្ចាស់ ដែលស្របនឹងសេចក្ដីពិត និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖ ព្រះបន្ទូលរបស់ខ្ញុំគឺជាសេចក្តីពិត ដែលមិនប្រែប្រួលរហូត។ ខ្ញុំជាអ្នកផ្គត់ផ្គង់ជីវិតដល់មនុស្ស...

ចៀមរបស់ព្រះជាម្ចាស់ស្ដាប់ឮព្រះសូរសៀងរបស់ទ្រង់ ហើយមានតែការស្ដាប់ឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបមនុស្សអាចជួបព្រះអម្ចាស់ដែលបានយាងត្រឡប់មក

ខគម្ពីរយោង៖ «លុះកណ្ដាលអធ្រាត ក៏មានសម្រែកបន្លឺឡើងថា មើលណ៎ កូនកម្លោះមកដល់ហើយ ចូរអ្នករាល់គ្នា ចេញទៅទទួលលោកចុះ» (ម៉ាថាយ ២៥:៦)។...

ភាពខុសគ្នារវាងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលពួកហោរាបានថ្លែង និងព្រះបន្ទូលដែលព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សបានសម្ដែងចេញ

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖ នៅក្នុងយុគសម័យនៃព្រះគុណ ព្រះយេស៊ូវគ្រីស្ទក៏បានមានបន្ទូលជាច្រើន និងបានបំពេញកិច្ចការជាច្រើនដែរ។...