៤. ពិភពសាសនាប្រឆាំង និងថ្កោលទោសផ្កាប់មុខចំពោះព្រះដ៏មានគ្រប់ព្រះចេស្ដា។ វាបានប្រព្រឹត្តទង្វើអាក្រក់ពីមួយទៅមួយ ដោយក្លាយជាបន្ទាយរឹងមាំរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ប៉ុន្តែ តើលទ្ធផល និងទីបញ្ចប់របស់ពិភពសាសនានឹងក្លាយជាបែបណាទៅសម្រាប់ការជឿលើព្រះជាម្ចាស់ តែបែរជាប្រឆាំងនឹងកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះជាម្ចាស់?

ខគម្ពីរយោង៖

«រាល់ទាំងអំពើបាប និងពាក្យប្រមាថនឹងត្រូវអត់ទោសដល់មនុស្សបាន ប៉ុន្តែមនុស្សដែលពោលពាក្យប្រមាថចំពោះព្រះវិញ្ញាណបរិសុទ្ធ នឹងមិនត្រូវអត់ទោសឡើយ។ ហើយអ្នកណាដែលពោលពាក្យប្រឆាំងនឹងបុត្រមនុស្ស គេនឹងត្រូវអត់ទោសឱ្យបាន ប៉ុន្តែអ្នកណាដែលពោលពាក្យប្រឆាំងនឹងព្រះ‌វិញ្ញាណបរិសុទ្ធ អ្នកនោះនឹងមិនត្រូវអត់ទោសឱ្យឡើយ ទោះនៅក្នុងលោកនេះ ឬលោកខាងមុខក៏ដោយ» (ម៉ាថាយ ១២:៣១-៣២)

«ហើយគាត់បានបន្លឺឡើង ដោយសំឡេងយ៉ាងខ្លាំងថា៖ ក្រុងបាប៊ីឡូនដ៏ធំត្រូវរលំ ត្រូវរលំហើយ ហើយក្រុងនេះក្លាយជាលំនៅរបស់ពួកអារក្ស ជាទីការពាររបស់គ្រប់ទាំងវិញ្ញាណអសោច ជាទ្រុងរបស់គ្រប់ទាំងសត្វស្មោកគ្រោក និងសត្វស្លាបដ៏គួរឲ្យស្អប់ខ្ពើម។ ដ្បិតគ្រប់ជាតិសាសន៍បានផឹកស្រានៃសេចក្តីក្រោធចេញពីសេចក្តីសហាយស្មន់របស់នាង ហើយពួកស្តេចនៃផែនដីបានសហាយ‌ស្មន់ជាមួយនាង ហើយពួកឈ្មួញនៃផែនដីក៏រកស៊ីមានបាន តាមរយៈភាពបរិបូរនៃភាពឆើត‌ឆាយរបស់នាងដែរ» (វិវរណៈ ១៨:២-៣)

«អនិច្ចា! អនិច្ចា! ក្រុងបាប៊ី‌ឡូនដ៏ធំ និងខ្លាំងពូកែអើយ! ដ្បិតក្នុងពេលមួយម៉ោង សេចក្ដីជំនុំ‌ជម្រះរបស់អ្នកត្រូវមកដល់ហើយ» (វិវរណៈ ១៨:១០)

ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖

អស់អ្នកណាដែលចង់បានជីវិត ដោយមិនពឹងលើសេចក្ដីពិតដែលព្រះគ្រីស្ទមានបន្ទូលប្រាប់ ជាមនុស្សដែលគួរឱ្យអស់សំណើចបំផុតនៅលើផែនដី ហើយមនុស្សដែលមិនទទួលមាគ៌ាជីវិតដែលព្រះគ្រីស្ទយកមកប្រទានឱ្យ គឺជាមនុស្សដែលវង្វេងក្នុងភាពស្រមើស្រមៃរបស់ខ្លួនហើយ។ ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាទៅចុះថា មនុស្សដែលមិនទទួលព្រះគ្រីស្ទនៃគ្រាចុងក្រោយ នឹងត្រូវព្រះជាម្ចាស់ស្អប់រហូតអស់កល្បជានិច្ច។ ព្រះគ្រីស្ទ គឺជាច្រកទ្វារចូលទៅកាន់នគរព្រះនៅគ្រាចុងក្រោយ ហើយគ្មាននរណាម្នាក់អាចទៅក្បែរព្រះអង្គបានឡើយ។ ប្រសិនបើមិនមែនដោយសារព្រះគ្រីស្ទ នោះគ្មាននរណាម្នាក់ដែលត្រូវបានព្រះជាម្ចាស់ប្រោសឱ្យបានគ្រប់លក្ខណ៍នោះឡើយ។ អ្នកជឿលើព្រះជាម្ចាស់ ហេតុនេះហើយ អ្នកក៏ត្រូវតែទទួលយកព្រះបន្ទូលទ្រង់ ហើយស្ដាប់តាមមាគ៌ារបស់ទ្រង់ផងដែរ។ អ្នកមិនអាចគិតតែពីការទទួលបានព្រះពរ ខណៈដែលអ្នកមិនអាចទទួលយកសេចក្ដីពិត ហើយមិនអាចទទួលយកការប្រទានជីវិតនោះឡើយ។ ព្រះគ្រីស្ទយាងមកក្នុងអំឡុងពេលនៃគ្រាចុងក្រោយ ដើម្បីឱ្យអស់អ្នកដែលជឿដល់ទ្រង់ពិត អាចទទួលបានជីវិត។ កិច្ចការរបស់ទ្រង់ គឺដើម្បីបញ្ចប់យុគសម័យចាស់ រួចចូលទៅក្នុងយុគសម័យថ្មី ហើយកិច្ចការរបស់ទ្រង់ គឺជាផ្លូវមួយដែលមនុស្សចូលទៅក្នុងយុគសម័យថ្មីត្រូវដើរ។ ប្រសិនបើអ្នកមិនអាចទទួលស្គាល់ទ្រង់ តែបែរជាថ្កោលទោស ប្រមាថ ឬបៀតបៀនទ្រង់ នោះអ្នកនឹងត្រូវដុតបញ្ឆេះរហូតអស់កល្បជានិច្ច ហើយនឹងមិនអាចចូលទៅក្នុងនគរព្រះបានឡើយ។ ដ្បិតព្រះគ្រីស្ទផ្ទាល់ព្រះអង្គ ជាការសម្ដែងឱ្យស្គាល់ព្រះវិញ្ញាណបរិសុទ្ធ និងជាការសម្ដែងឱ្យស្គាល់ព្រះជាម្ចាស់ ហើយទ្រង់ជាព្រះមួយអង្គដែលព្រះជាម្ចាស់បានផ្ទុកផ្ដាក់ឱ្យធ្វើកិច្ចការរបស់ទ្រង់ នៅលើផែនដី។ ហើយហេតុនេះ ខ្ញុំប្រាប់អ្នករាល់គ្នាទៅចុះថា ប្រសិនបើអ្នកមិនអាចទទួលកិច្ចការទាំងអស់ដែលព្រះគ្រីស្ទទ្រង់នៃគ្រាចុងក្រោយធ្វើទេ នោះអ្នករាល់គ្នា ប្រមាថព្រះវិញ្ញាណបរិសុទ្ធហើយ។ មហាទុក្ខវេទនា ដែលមនុស្សប្រមាថព្រះវិញ្ញាណបរិសុទ្ធត្រូវទទួល គឺជាភស្ដុតាងបញ្ជាក់ដល់មនុស្សទាំងអស់។ ខ្ញុំសូមប្រាប់អ្នករាល់គ្នាទៀតចុះថា ប្រសិនបើអ្នកតតាំងនឹងព្រះគ្រីស្ទនៃគ្រាចុងក្រោយ ហើយប្រសិនបើអ្នកបដិសេធព្រះគ្រីស្ទនៃគ្រាចុងក្រោយ នោះគ្មាននរណាមកទ្រាំរងលទ្ធផលជំនួសអ្នករាល់គ្នាទៀតឡើយ។ ជាងនេះទៅទៀត ចាប់ពីថ្ងៃនេះទៅ អ្នកនឹងគ្មានឱកាសទទួលបានការទទួលយកពីព្រះជាម្ចាស់ឡើយ បើទោះបីជាអ្នកព្យាយាមរំដោះខ្លួនយ៉ាងណាក៏ដោយ អ្នកនឹងមើលមិនឃើញព្រះភក្ត្រព្រះជាម្ចាស់ពីចម្ងាយម្ដងទៀតឡើយ។ ដ្បិតអ្វីដែលអ្នកតតាំងជាមួយនោះ មិនមែនជាមនុស្សទេ អ្វីដែលអ្នកបដិសេធនោះ ក៏មិនមែនជាសភាវៈទន់ខ្សោយនោះដែរ ប៉ុន្តែជាព្រះគ្រីស្ទវិញ។ តើអ្នកដឹងទេថា លទ្ធផលនៃទង្វើនេះគឺជាអ្វី? កំហុសដែលអ្នកនឹងប្រព្រឹត្តឡើងមកនេះ មិនមែនជាកំហុសតូចតាចទេ តែជាទោសដ៏សាហាវដែលប្រព្រឹត្តដោយចេតនាវិញ។ ដូច្នេះហើយ ខ្ញុំសូមទូន្មានអ្នករាល់គ្នាកុំឱ្យសំញែងកំហឹងចំពោះសេចក្ដីពិតឱ្យសោះ ក៏មិនត្រូវធ្វើការទិតៀនដោយធ្វេសប្រហែសនោះដែរ ដ្បិតមានតែសេចក្ដីពិតទេ ទើបអាចនាំយកជីវិតមកឱ្យអ្នកបាន ហើយក៏គ្មានអ្វីអាចឱ្យអ្នកបានកើតជាថ្មី ហើយមើលឃើញព្រះភក្ត្រព្រះជាម្ចាស់ពីចម្ងាយម្ដងទៀតបានដែរ មានតែសេចក្ដីពិតប៉ុណ្ណោះ។

(ដកស្រង់ពី «មានតែព្រះគ្រីស្ទនៃគ្រាចុងក្រោយទេ ទើបអាចប្រទានមាគ៌ាជីវិតអស់កល្បជានិច្ចដល់មនុស្សបាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ជាងនេះទៅទៀត នរណាម្នាក់ដែលមិនជឿលើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សគឺជាពួកអារក្ស ហើយនឹងត្រូវបំផ្លាញចោល។ អស់អ្នកណាដែលមានសេចក្ដីជំនឿ ប៉ុន្តែមិនបានអនុវត្តតាមសេចក្ដីពិត អស់អ្នកណាដែលមិនជឿលើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងអស់អ្នកណាដែលមិនជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់ក៏នឹងក្លាយទៅជារបស់ដែលត្រូវបំផ្លាញចោលផងដែរ។ អ្នកទាំងឡាយណាដែលនឹងត្រូវអនុញ្ញាតឱ្យបន្តរស់នៅ គឺសុទ្ធតែជាមនុស្សដែលបានឆ្លងកាត់នូវទុក្ខវេទនានៃការបន្សុទ្ធ និងប្រកាន់ខ្ជាប់នូវជំហរយ៉ាងរឹងមាំ។ មនុស្សទាំងអស់នេះ គឺជាមនុស្សដែលបានឆ្លងកាត់ការល្បងលយ៉ាងពិតប្រាកដ។ នរណាម្នាក់ដែលមិនទទួលស្គាល់ព្រះជាម្ចាស់ គឺជាសត្រូវ ពោលគឺ នរណាម្នាក់ដែលមិនទទួលស្គាល់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស (មិនថា ពួកគេនៅក្នុង ឬនៅក្រៅកិច្ចការបម្រើទេ) គឺសុទ្ធតែជាពួកទទឹងនឹងព្រះគ្រីស្ទ។ តើសាតាំងជានរណា តើអារក្សជានរណា ហើយតើសត្រូវរបស់ព្រះជាម្ចាស់ជានរណា ប្រសិនបើមិនមែនជាពួកតតាំងដែលមិនជឿលើព្រះជាម្ចាស់នោះ? តើពួកគេមិនមែនជាមនុស្សដែលរឹងទទឹងនឹងព្រះជាម្ចាស់ទេឬអី? តើពួកគេមិនជាមនុស្សដែលអះអាងថា ខ្លួនមានសេចក្ដីជំនឿ តែខ្វះនូវសេចក្ដីពិតទេឬអី? តើពួកគេមិនមែនជាពួកដែលគ្រាន់តែព្យាយាមចង់បានព្រះពរ តែមិនអាចធ្វើបន្ទាល់សម្រាប់ព្រះជាម្ចាស់ទេឬអី?

(ដកស្រង់ពី «ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

នឹកឃើញដល់រឿងរ៉ាវដែលបានកើតឡើង ក្រោយពេលពួកយូដា ដំភ្ជាប់ព្រះយ៊េសូវទៅនឹងឈើឆ្កាងកាលពី ២០០០ ឆ្នាំមុន។ ពួកយូដាត្រូវបានបណ្ដេញចេញពីអ៊ីស្រាអែល និងភៀសខ្លួនទៅប្រទេសជាច្រើន នៅជុំវិញពិភពលោក។ មនុស្សជាច្រើនត្រូវបានកាប់សម្លាប់ ហើយជាតិសាសន៍យូដាទាំងមូលត្រូវស្ថិតក្រោមការឈឺចាប់ចំពោះការសាបសូន្យនៃប្រទេសរបស់ខ្លួនដោយឥតព្រៀងទុក។ ពួកគេបានឆ្កាងព្រះជាម្ចាស់នៅលើឈើឆ្កាង គឺបានប្រព្រឹត្តអំពើបាបយ៉ាងសាហាវយង់ឃ្នង និងបានញុះញង់ឱ្យមានការដាក់ទោសព្រះជាម្ចាស់។ ពួកគេត្រូវបានបង្កើតឡើង ដើម្បីតបស្នងនូវអ្វីដែលពួកគេបានធ្វើ និងត្រូវបានបង្កើតឡើង ដើម្បីទទួលលទ្ធផលនៃការប្រព្រឹត្តរបស់ពួកគេ។ ពួកគេថ្កោលទោសព្រះជាម្ចាស់ បដិសេធព្រះជាម្ចាស់ ហេតុដូច្នេះ វាសនារបស់ពួកគេមានតែមួយគត់ គឺត្រូវព្រះជាម្ចាស់ដាក់ទោស។ នេះជាលទ្ធផលដ៏ជូរចត់ និងជាសោកនាដកម្មដែលមេដឹកនាំរបស់ពួកគេបានបង្កមកលើជាតិសាសន៍ និងប្រទេសរបស់ពួកគេ។

សព្វថ្ងៃនេះ ព្រះជាម្ចាស់បានយាងត្រឡប់មកលោកិយវិញ ដើម្បីបំពេញកិច្ចការរបស់ទ្រង់។ ទីសំចតដំបូងរបស់ទ្រង់ គឺជាទីគំរូនៃការត្រួតត្រាបែបផ្ដាច់ការ៖ ប្រទេសចិនជាកំពែងការពារដ៏រឹងមាំរបស់ពួកមិនជឿលើព្រះជាម្ចាស់។ ព្រះជាម្ចាស់ទទួលយកមនុស្សមួយក្រុមដោយព្រះប្រាជ្ញាញាណ និងព្រះចេស្ដារបស់ទ្រង់។ ក្នុងអំឡុងពេលនេះ ទ្រង់ត្រូវបានគណបក្សកាន់អំណាចរបស់ចិនកំពុងតាមប្រម៉ាញ់ដោយប្រើគ្រប់មធ្យោបាយទាំងអស់ ហើយទ្រង់ត្រូវរងទុក្ខយ៉ាងខ្លាំង និងគ្មានកន្លែងឱ្យទ្រង់ដាក់ព្រះកេសផ្ទំបាន ហើយមិនអាចស្វែងរកទីជម្រកបាន។ ថ្វីបើបែបនេះក្ដី ក៏ព្រះជាម្ចាស់នៅតែបន្តកិច្ចការដែលទ្រង់មានបំណងចង់ធ្វើដដែល៖ ទ្រង់បញ្ចេញព្រះសូរសៀងរបស់ទ្រង់ និងផ្សាយដំណឹងល្អ។ គ្មាននរណាម្នាក់អាចយល់ពីឫទ្ធានុភាពរបស់ព្រះជាម្ចាស់បានឡើយ។ ព្រះជាម្ចាស់មិនដែលបញ្ឈប់កិច្ចការរបស់ទ្រង់ នៅក្នុងប្រទេសចិន ជាប្រទេសដែលចាត់ទុកព្រះជាម្ចាស់ជាសត្រូវនោះឡើយ។ ផ្ទុយទៅវិញ មនុស្សកាន់តែច្រើនឡើងៗ ទទួលយកកិច្ចការ និងព្រះបន្ទូលរបស់ទ្រង់ ដ្បិតព្រះជាម្ចាស់បំពេញគ្រប់កិច្ចការដែលទ្រង់អាចធ្វើបាន ដើម្បីសង្គ្រោះមនុស្សលោកគ្រប់គ្នា។ យើងជឿថា គ្មានប្រទេស ឬមហាអំណាចណាមួយដែលអាចឈររាំងកិច្ចការដែលព្រះជាម្ចាស់ចង់សម្រេចឱ្យបាននោះឡើយ។ អស់អ្នកដែលរារាំងកិច្ចការរបស់ព្រះជាម្ចាស់ តតាំងនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយរំខាន និងធ្វើឱ្យខូចផែនការរបស់ព្រះជាម្ចាស់ ចុងក្រោយនឹងត្រូវព្រះជាម្ចាស់ដាក់ទោស។ អ្នកណាដែលប្រឆាំងនឹងកិច្ចការរបស់ព្រះជាម្ចាស់ នឹងត្រូវបញ្ចូនទៅស្ថាននរក។ ប្រទេសណាដែលប្រឆាំងនឹងកិច្ចការរបស់ព្រះជាម្ចាស់ នឹងត្រូវរងនូវការបំផ្លិចបំផ្លាញ។ ជាតិសាសន៍ណាដែលក្រោកឡើងប្រឆាំងទាស់នឹងកិច្ចការរបស់ព្រះជាម្ចាស់ នឹងត្រូវកម្ចាត់ចេញពីផែនដីនេះ និងលែងមានទៀត។

(ដកស្រង់ពី «ឧបសម្ព័ន្ធ ២៖ ព្រះជាម្ចាស់គ្រប់គ្រងលើវាសនារបស់មនុស្សជាតិទាំងអស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ពិភពលោកកំពុងតែដួលចុះ! បាប៊ីឡូនជាប់គាំង! ឱពិភពនៃសាសនាអើយ! តើអ្នកមិនត្រូវបានបំផ្លាញដោយសារអំណាចនៅលើផែនដីរបស់ខ្ញុំ បានយ៉ាងដូចម្តេចទៅ? តើនរណានៅតែហ៊ានមិនស្តាប់បង្គាប់ និងប្រឆាំងជំទាស់នឹងខ្ញុំ? អ្នកនិពន្ធ? គ្រប់ទាំងមន្ត្រីផ្នែកសាសនា? អ្នកគ្រប់គ្រង និងអាជ្ញាធរនៅលើផែនដី? ពួកទេវតា? តើនរណាដែលមិនធ្វើពិធីអបអរសាទរភាពគ្រប់លក្ខណ៍ និងភាពពេញលេញនៃរាងកាយរបស់ខ្ញុំនោះ? ក្នុងចំណោមមនុស្សទាំងអស់ តើនរណាមិនច្រៀងចម្រៀងសរសើររបស់ខ្ញុំដោយឥតឈប់នោះ ហើយតើនរណាដែលមិនសប្បាយរីករាយមិនឈប់នោះ? ខ្ញុំរស់នៅក្នុងដែនដីនៃជម្រករបស់នាគដ៏ធំមានសម្បុរក្រហម ប៉ុន្តែរឿងនេះមិនបណ្តាលឱ្យខ្ញុំភ័យខ្លាចញាប់ញ័រ ឬក៏រត់ចេញនោះទេ ដោយសារតែមនុស្សទាំងអស់របស់វាបានចាប់ផ្តើមស្អប់វាទៅហើយ។ មិនដែលមានអ្វីមួយបំពេញ «ភារកិច្ច» របស់ខ្លួននៅខាងមុខនាគ ដើម្បីផលប្រយោជន៍របស់នាគនោះទេ។ ផ្ទុយទៅវិញ គ្រប់យ៉ាងទាំងអស់ធ្វើសកម្មភាពទៅតាមអ្វីដែលពួកគេមើលឃើញថាសមស្រប ហើយពួកវានីមួយៗក៏ទៅតាមផ្លូវរបស់វារៀងៗខ្លួន។ ធ្វើដូចម្តេច ទើបជាតិសាសន៍នានាមិនអាចវិនាសនោះ? ធ្វើដូចម្តេច ទើបជាតិសាសន៍នានាមិនអាចដួលចុះនោះ? ធ្វើដូចម្តេច ទើបរាស្ត្ររបស់ខ្ញុំមិនអាចរីករាយសាទរនោះ? ធ្វើដូចម្តេចទើបពួកគេមិនអាចច្រៀងចម្រៀងដោយអំណរនោះ?

(ដកស្រង់ពី «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ២២ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ដរាបណាពិភពលោកចាស់នេះនៅតែបន្តមានវត្តមាន នោះខ្ញុំនឹងជះសេចក្ដីក្រោធរបស់ខ្ញុំ មកលើជាតិសាសន៍ទាំងអម្បាលម៉ាន ខ្ញុំនឹងចេញបញ្ញត្ដិរដ្ឋបាលរបស់ខ្ញុំពាសពេញសកលលោក ព្រមទាំងធ្វើការវាយផ្ចាលដល់មនុស្សណាដែលល្មើសនឹងបញ្ញត្ដិរដ្ឋបាលទាំងនេះ៖

ពេលខ្ញុំបែរព្រះភក្ត្ររបស់ខ្ញុំទៅកាន់សកលលោក ដើម្បីថ្លែងព្រះបន្ទូល មនុស្សទាំងអស់ស្ដាប់ឮព្រះសូរសៀងរបស់ខ្ញុំ ហើយពេលនោះគេមើលឃើញកិច្ចការទាំងអស់ដែលខ្ញុំបានសាងនៅទូទាំងសកលលោក។ អស់អ្នកដែលបានតាំងខ្លួនទាស់ទទឹងនឹងបំណងព្រះហឫទ័យរបស់ខ្ញុំ ពោលគឺ មនុស្សដែលទាស់ទទឹងនឹងខ្ញុំដោយទង្វើរបស់មនុស្ស នឹងត្រូវនៅក្រោមការវាយផ្ចាលរបស់ខ្ញុំ។ ខ្ញុំនឹងយកផ្កាយជាច្រើននៅលើមេឃ រួចធ្វើវាឱ្យថ្មីវិញ ចូរអរព្រះគុណខ្ញុំ ដ្បិតព្រះអាទិត្យនិងព្រះចន្ទ នឹងត្រូវបានស្អាងឱ្យថ្មីឡើង ផ្ទៃមេឃលែងចាស់ដូចពីមុន ហើយរបស់សព្វសារពើជាច្រើនអនេកនៅលើផែនដីនឹងត្រូវបានស្អាងជាថ្មីឡើងវិញដែរ។ អ្វីគ្រប់យ៉ាងនឹងបានសម្រេចតាមរយៈព្រះបន្ទូលរបស់ខ្ញុំ។ ជាតិសាសន៍ជាច្រើន នៅក្នុងសកលលោកនឹងត្រូវបែងចែកជាថ្មីម្ដងទៀត ហើយជំនួសដោយនគររបស់ខ្ញុំ ដើម្បីឱ្យប្រជាជាតិនានាលើផែនដីរលាយបាត់ទៅរហូត ហើយជាតិសាសន៍ទាំងអស់នឹងក្លាយទៅជានគរមួយ ដែលថ្វាយបង្គំខ្ញុំ ប្រជាជាតិទាំងអស់លើផែនដីនឹងត្រូវវិនាស ហើយលែងមានវត្តមានជារៀងរហូត។ មនុស្សទាំងអស់នៅក្នុងសកលលោក មនុស្សទាំងអស់ដែលជាកម្មសិទ្ធិរបស់អារក្សនឹងត្រូវវិនាសសាបសូន្យ នឹងត្រូវពិការដោយភ្លើងដ៏សន្ធោសន្ធៅរបស់ខ្ញុំ ពោលគឺ មនុស្សទាំងអស់នឹងត្រូវក្លាយទៅជាផេះ លើកលែងតែមនុស្សនៅក្នុងលំហូរនេះតែប៉ុណ្ណោះ។ ពេលខ្ញុំដាក់ទោសមនុស្សជាច្រើនតាមការប្រព្រឹត្តិខុសៗគ្នានោះ មនុស្សដែលនៅក្នុងចំណោមអ្នកកាន់សាសនា នឹងត្រឡប់មកឯនគររបស់ខ្ញុំ ត្រូវបានបង្ក្រាបដោយកិច្ចការរបស់ខ្ញុំ ដ្បិតពួកគេនឹងបានឃើញការមកដល់របស់ព្រះដ៏បរិសុទ្ធ ដោយយាងគង់លើដុំពពកស។ មនុស្សគ្រប់គ្នានឹងត្រូវញែកទៅតាមជំពូករបស់គេផ្ទាល់ ហើយគេនឹងទទួលការវាយផ្ចាលសមទៅនឹងទង្វើរបស់គេ។ អស់អ្នកដែលបានក្រោកឡើងប្រឆាំងនឹងខ្ញុំ គេនឹងវិនាស ចំណែកមនុស្សដែលពុំមានសកម្មភាពពាក់ព័ន្ធនឹងខ្ញុំ នោះគេនឹងបន្តមានវត្តមាននៅលើផែនដី ក្រោមការគ្រប់គ្រងរបស់ពួកកូនប្រុស និងរាស្ត្ររបស់ខ្ញុំ ដោយព្រោះតែរបៀបដែលគេបំពេញកាតព្វកិច្ចរបស់ខ្លួន។ ខ្ញុំនឹងបើកសម្ដែងព្រះកាយរបស់ខ្ញុំឱ្យមនុស្ស និងជាតិសាសន៍ជាច្រើនបានឃើញ រួចខ្ញុំនឹងបន្លឺព្រះសូរសៀងផ្ទាល់របស់ខ្ញុំលើផែនដី ទាំងប្រកាសពីការសម្រេចកិច្ចការដ៏អស្ចារ្យរបស់ខ្ញុំ ដើម្បីឱ្យមនុស្សជាតិទាំងអស់បានឃើញផ្ទាល់ភ្នែករបស់គេ។

(ដកស្រង់ពី «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ២៦ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ខាង​ដើម៖ ៣. ពួកគ្រូគង្វាល និងពួកចាស់ទុំនៃពិភពសាសនាសុទ្ធតែបម្រើព្រះជាម្ចាស់នៅក្នុងពួកជំនុំនានា។ ពួកគេគួរតែកំពុងរង់ចាំការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់ដោយប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់។ ដូច្នេះ ហេតុអ្វីបានជាពួកគេមិនគ្រាន់តែមិនស្វះស្វែង ឬសិក្សាពីកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ប៉ុន្តែបែរជាផ្សាយពាក្យចចាមអារ៉ាម ធ្វើការវិនិច្ឆ័យ និងថ្កោលទោសព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយព្យាយាមបោកបញ្ឆោតពួកអ្នកជឿ និងរារាំងពួកគេមិនឲ្យសិក្សាពីផ្លូវពិតទៅវិញ?

បន្ទាប់៖ ១. នៅក្នុងព្រះគម្ពីរ លោកប៉ុលបានមានប្រសាសន៍ថា៖ «ចូរឲ្យមនុស្សទាំងអស់ចុះចូលនឹងសិទ្ធិអំណាច ដ្បិតគ្មានអំណាចណាឡើយ លើកលែងតែមកពីព្រះជាម្ចាស់» (រ៉ូម ១៣:១)។ «ដូចនេះ ចូរអ្នករាល់គ្នាថែរក្សាខ្លួន និងមើលថែហ្វូងចៀមទាំងអស់ ដែលព្រះវិញ្ញាណបរិសុទ្ធបានតែងតាំងអ្នករាល់គ្នាឲ្យក្លាយជាអ្នកមើលថែ ដើម្បីផ្ដល់អាហារដល់ពួកជំនុំរបស់ព្រះជាម្ចាស់» (កិច្ចការ ២០:២៨)។ មនុស្សភាគច្រើននៅក្នុងពិភពសាសនាប្រកាន់ខ្ជាប់តាមពាក្យរបស់លោកប៉ុលនៅក្នុងជំនឿរបស់ពួកគេថា គ្រូគង្វាល និងពួកចាស់ទុំត្រូវបានតែងតាំងដោយព្រះអម្ចាស់ និងថាពួកគេបម្រើព្រះអម្ចាស់នៅក្នុងពួកជំនុំនានា។ ពួកគេជឿថា អស់អ្នកដែលស្ដាប់ និងធ្វើតាមគ្រូគង្វាល និងពួកចាស់ទុំ ក៏ស្ដាប់បង្គាប់ និងធ្វើតាមព្រះអម្ចាស់ដែរ ហើយការស្ដាប់តាមពាក្យរបស់គ្រូគង្វាលគឺជាការស្ដាប់តាមព្រះបន្ទូលរបស់ព្រះអម្ចាស់។ តើការនេះស្របតាមបំណងព្រះហឫទ័យរបស់ព្រះអម្ចាស់ដែរឬទេ?

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ