៤. ខ្ញុំបានកំពុងតែសិក្សាព្រះគម្ពីរអស់រយៈពេលជាងម្ភៃឆ្នាំហើយ។ ខ្ញុំរៀនបានថា ទោះបីព្រះគម្ពីរត្រូវបាននិពន្ធឡើងដោយអ្នកនិពន្ធជាង៤០នាក់ខុសៗគ្នានៅពេលវេលាខុសៗគ្នាក៏ដោយ ក៏វាមិនមានផ្ទុកនូវកំហុសឆ្គងណាមួយដែរ។ ការនេះសបញ្ជាក់បានថា ព្រះជាម្ចាស់គឺជាអ្នកនិពន្ធព្រះគម្ពីរដ៏ពិតប្រាកដ និងបញ្ជាក់ទៀតថា គ្រប់ទាំងបទគម្ពីរសុទ្ធតែចេញមកពីព្រះវិញ្ញាណបរិសុទ្ធ។

ខគម្ពីរយោង៖

«ព្រះបាទយ៉ូយ៉ា‌គីនមានព្រះជន្មដប់ប្រាំបីព្រះវស្សា កាលទ្រង់ចាប់ផ្ដើមឡើងគ្រងរាជ្យ ហើយទ្រង់សោយរាជ្យនៅក្រុងយេរូ‌សាឡឹមបានបីខែ។ មាតារបស់ទ្រង់ព្រះ‌នាមថានេហ៊ូស‌ថា ជាបុត្រីរបស់អែល‌ណា‌ថាននៃក្រុងយេរូ‌សាឡិម» (២ ពង្សាវតារក្សត្រ ២៤:៨)

«ព្រះបាទយ៉ូយ៉ា‌គីនមានព្រះជន្មដប់ប្រាំបីព្រះវស្សា កាលទ្រង់ចាប់ផ្ដើមឡើងគ្រងរាជ្យ ហើយទ្រង់សោយ‌រាជ្យនៅក្រុងយេរូ‌សាឡិមបានបីខែដប់ថ្ងៃ។ ទ្រង់បានប្រព្រឹត្តអំពើអាក្រក់នៅក្នុងព្រះ‌នេត្រព្រះ‌យេហូវ៉ា» (២ របាក្សត្រ ៣៦:៩)

«ព្រះ‌យេស៊ូវមានព្រះ‌បន្ទូលទៅគាត់ថា៖ ខ្ញុំសូមប្រាប់អ្នកយ៉ាងប្រាកដថា នៅយប់នេះ មុនពេលមាន់រងាវ អ្នកនឹងប្រ‌កែកបីដងថាមិនស្គាល់ខ្ញុំ» (ម៉ាថាយ ២៦:៣៤)

«ព្រះ‌យេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ ខ្ញុំសូមប្រាប់អ្នកយ៉ាងជាប្រាកដថា នៅថ្ងៃនេះ ទាំងនៅយប់នេះតែម្ដង មុនមាន់រងាវពីរដង អ្នកនឹងប្រ‌កែកបីដងថាមិនស្គាល់ខ្ញុំ» (ម៉ាកុស ១៤:៣០)

«ព្រះ‌យេស៊ូវមានព្រះ‌បន្ទូលថា៖ ពេត្រុសអើយ ខ្ញុំសូមប្រាប់អ្នកថា នៅថ្ងៃនេះ មាន់មិនរងាវឡើយ មុនពេលអ្នកនឹងប្រ‌កែកបីដងថា មិនស្គាល់ខ្ញុំ» (លូកា ២២:៣៤)

«ព្រះ‌យេស៊ូវបានឆ្លើយទៅគាត់ថា៖ តើអ្នកនឹងលះបង់ជីវិតរបស់អ្នកសម្រាប់ជាប្រយោជន៍ខ្ញុំដែរឬទេ? ប្រាកដមែន ខ្ញុំសូមប្រាប់អ្នកជាប្រាកដថា មាន់នឹងមិនរងាវឡើយ រហូតដល់អ្នកបានប្រ‌កែកថាមិនស្គាល់ខ្ញុំចំនួនបីដង» (យ៉ូហាន ១៣:៣៨)

«គាត់ក៏បោះប្រាក់កាក់នោះទៅក្នុងព្រះ‌វិហារ ហើយចាកចេញទៅ រួចចងកសម្លាប់ខ្លួន» (ម៉ាថាយ ២៧:៥)

«ឥឡូវ បុរសម្នាក់នេះបានទិញដីចម្ការមួយកន្លែង ដោយប្រាក់រង្វាន់ដ៏ទុច្ចរិតរបស់ខ្លួន។ ហើយដោយដួលផ្កាប់មុខ គាត់បានធ្លាយពោះ ចេញពោះវៀនមកក្រៅ» (កិច្ចការ ១:១៨)

ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖

ព្រះគម្ពីរគឺជាការកត់ត្រាប្រវត្តិសាស្ត្រនៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងប្រទេសអ៊ីស្រាអែល ហើយកត់ត្រានូវបទទំនាយជាច្រើនរបស់ពួកហោរាពីបុរាណ ក៏ដូចជាព្រះសូរសៀងមួយចំនួនរបស់ព្រះយេហូវ៉ានៅក្នុងកិច្ចការរបស់ទ្រង់នៅពេលនោះដែរ។ ដូច្នេះ មនុស្សទាំងអស់មើលមកសៀវភៅនេះថា បរិសុទ្ធ (ដោយសារព្រះជាម្ចាស់ទ្រង់បរិសុទ្ធ និងអស្ចារ្យ)។ ពិតណាស់ ទាំងអស់នេះគឺជាលទ្ធផលនៃការគោរពរបស់ពួកគេចំពោះព្រះយេហូវ៉ា និងការស្រឡាញ់របស់ពួកគេចំពោះព្រះជាម្ចាស់។ មនុស្សសំដៅលើសៀវភៅនេះ តាមវិធីនេះ គឺដោយសារតែសត្តនិកររបស់ព្រះជាម្ចាស់គោរព និងស្រឡាញ់ព្រះអាទិកររបស់ពួកគេណាស់ ហើយក៏មានអ្នកខ្លះដែលហៅសៀវភៅនេះទៀតថា ជាសៀវភៅពីស្ថានសួគ៌ទៀតផង។ តាមពិត គម្ពីរគ្រាន់តែជាការកត់ត្រារបស់មនុស្សប៉ុណ្ណោះ។ គម្ពីរមិនត្រូវបានដាក់ឈ្មោះដោយព្រះយេហូវ៉ាផ្ទាល់នោះទេ ហើយព្រះយេហូវ៉ាក៏មិនបានដឹកនាំការបង្កើតគម្ពីរនេះដែរ។ និយាយមួយបែបទៀត អ្នកនិពន្ធរបស់សៀវភៅនេះ មិនមែនជាព្រះជាម្ចាស់នោះទេ ប៉ុន្តែគឺជាមនុស្ស។ ព្រះគម្ពីរបរិសុទ្ធ គ្រាន់តែជាចំណងជើងដ៏គួរឱ្យគោរពដែលមនុស្សផ្តល់ឱ្យប៉ុណ្ណោះ។ ចំណងជើងនេះមិនត្រូវបានសម្រេចព្រះទ័យដោយព្រះយេហូវ៉ា និងព្រះយេស៊ូវ បន្ទាប់ពីព្រះអង្គទាំងទ្វេពិភាក្សាគ្នានោះទេ។ វាគ្មានអ្វីក្រៅពីទស្សនៈរបស់មនុស្សនោះទេ។ ដោយសារសៀវភៅនេះមិនត្រូវបានសរសេរដោយព្រះយេហូវ៉ា នោះព្រះយេស៊ូវក៏កាន់តែមិនមែនជាអ្នកសរសេរទៅទៀត។ ផ្ទុយទៅវិញ ព្រះគម្ពីរគឺជាការនិទានរឿងដំណាលពីពួកហោរា ពួកសាវ័ក និងអ្នកឃើញហេតុការណ៍ពីបុរាណជាច្រើននាក់ ដែលក្រោយមកត្រូវបានមនុស្សជំនាន់ក្រោយចងក្រងរៀបចំជាសៀវភៅសំណេរបែបបុរាណមួយក្បាល សម្រាប់មនុស្ស ព្រះគម្ពីរហាក់ដូចជាសៀវភៅមួយក្បាលដ៏បរិសុទ្ធវិសេសវិសាល ជាសៀវភៅមួយក្បាលដែលពួកគេជឿថា មានអាថ៌កំបាំងជាច្រើនដែលជ្រាលជ្រៅ និងមិនអាចយល់បាន ក៏កំពុងតែរង់ចាំការស្រាយបំភ្លឺពីមនុស្សជំនាន់ក្រោយ។ ហេតុដូចនេះ មនុស្សកាន់តែជឿថា សៀវភៅនេះ គឺជាសៀវភៅពីស្ថានសួគ៌មួយក្បាល។ ជាមួយនឹងការបន្ថែមកណ្ឌគម្ពីរដំណឹងល្អទាំងបួន និងកណ្ឌគម្ពីរវិវរណៈ អាកប្បកិរិយារបស់មនុស្សចំពោះកណ្ឌគម្ពីរនេះ គឺខុសគ្នាខ្លាំងពីកណ្ឌគម្ពីរផ្សេងទៀត ដូច្នេះ គ្មាននរណាម្នាក់ហ៊ានវិភាគវែកញែក «សៀវភៅពីស្ថានសួគ៌» នេះទេ ដោយសារតែវា «ពិសិដ្ឋ» ពេក។

(ដកស្រង់ពី «ទាក់ទងនឹងព្រះគម្ពីរ (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

នៅថ្ងៃនេះ តើនរណាខ្លះនៅក្នុងចំណោមអ្នករាល់គ្នាដែលហ៊ាននិយាយថា គ្រប់ទាំងពាក្យដែលត្រូវបានថ្លែងដោយមនុស្សដែលព្រះវិញ្ញាណបរិសុទ្ធប្រើ សុទ្ធតែបានចេញមកពីព្រះវិញ្ញាណបរិសុទ្ធ? តើអ្នកណាខ្លះដែលហ៊ាននិយាយពាក្យបែបនេះទៅ? ប្រសិនបើអ្នកពិតជានិយាយបែបនេះមែន ចុះហេតុអ្វីបានជាកណ្ឌគម្ពីរទំនាយរបស់អែសរ៉ា ត្រូវបានបោះបង់ចោល ហើយហេតុអ្វីបានជារឿងដូចគ្នានេះត្រូវបានធ្វើចំពោះកណ្ឌគម្ពីររបស់ពួកបរិសុទ្ធ និងពួកហោរាពីបុរាណទាំងនោះ? ប្រសិនបើពួកគេទាំងអស់នោះ បានមកពីព្រះវិញ្ញាណបរិសុទ្ធមែន ចុះហេតុអ្វីបានជាអ្នករាល់គ្នាហ៊ានធ្វើការជ្រើសរើសដ៏សាវ៉ាបែបនេះ? តើអ្នកមានគុណសម្បត្តិគ្រប់គ្រាន់ក្នុងការជ្រើសរើសកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដែរឬ? មានសាច់រឿងជាច្រើនចេញពីអ៊ីស្រាអែល ក៏ត្រូវបានបោះបង់ចោលដែរ ហើយប្រសិនបើអ្នកជឿថា សំណេរកាលពីអតីតកាលទាំងនេះ សុទ្ធតែចេញមកពីព្រះវិញ្ញាណបរិសុទ្ធ ដូច្នេះ ហេតុអ្វីបានជាសៀវភៅមួយចំនួនត្រូវបានបោះបង់ចោលដូច្នេះ? ប្រសិនបើសៀវភៅទាំងអស់នេះបានមកពីព្រះវិញ្ញាណបរិសុទ្ធ នោះសៀវភៅទាំងនោះគួរតែត្រូវបានរក្សាទុក ហើយផ្ញើទៅកាន់បងប្អូនប្រុសស្រីនៃពួកជំនុំដើម្បីអានបាត់ទៅហើយ។ សៀវភៅទាំងនោះ មិនគួរណាមិនត្រូវបានជ្រើសរើស ឬបោះបង់ចោលដោយឆន្ទៈរបស់មនុស្សឡើយ ដ្បិតការធ្វើបែបនេះ គឺជារឿងខុសហើយ។ ការនិយាយថា បទពិសោធរបស់ប៉ុល និងយ៉ូហាន ត្រូវបានលាយឡំជាមួយគតិជ្រៅជ្រះផ្ទាល់ខ្លួនរបស់គេ មិនមែនមានន័យថា បទពិសោធ និងចំណេះដឹងរបស់គេ មកពីសាតាំងនោះឡើយ ប៉ុន្តែវាគ្រាន់តែមានន័យថា ពួកគេមាននូវសេចក្តីដែលចេញមកពីបទពិសោធ និងគតិជ្រៅជ្រះរបស់គេប៉ុណ្ណោះ។ ចំណេះដឹងរបស់គេគឺស្របតាមសាវតារនៃបទពិសោធពិតរបស់គេនៅគ្រានោះ ដូច្នេះ តើនរណាអាចហ៊ាននិយាយទាំងជឿជាក់ថា អ្វីៗទាំងអស់នេះសុទ្ធតែចេញមកពីព្រះវិញ្ញាណបរិសុទ្ធនោះ? ប្រសិនបើកណ្ឌគម្ពីរដំណឹងល្អទាំងបួនសុទ្ធតែចេញមកពីព្រះវិញ្ញាណបរិសុទ្ធមែន ចុះហេតុអ្វីបានជាកណ្ឌគម្ពីរម៉ាថាយ ម៉ាកុស លូកា និងយ៉ូហាន ចែងខុសៗគ្នាអំពីកិច្ចការរបស់ព្រះយេស៊ូវបែបនេះ? ប្រសិនបើអ្នករាល់គ្នាមិនជឿលើការនេះទេ សាកបើកមើលព្រះគម្ពីរអំពីរបៀបដែលពេត្រុសបដិសេធព្រះអម្ចាស់ចំនួនបីដងទៅមើល៍៖ កណ្ឌគម្ពីរទាំងអស់ចែងខុសៗគ្នា ហើយកណ្ឌគម្ពីរនីមួយៗមាននូវចរិតលក្ខណៈរបស់គេរៀងៗខ្លួន។ មនុស្សដែលល្ងីល្ងើនិយាយថា «ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សក៏ជាមនុស្សផងដែរ ដូច្នេះ តើព្រះបន្ទូលដែលទ្រង់ថ្លែងពិតជាអាចចេញមកពីព្រះវិញ្ញាណបរិសុទ្ធដែរឬទេ? ប្រសិនបើពាក្យរបស់ប៉ុល និងយ៉ូហាន ត្រូវបានលាយឡំជាមួយឆន្ទៈរបស់មនុស្ស តើព្រះបន្ទូលដែលទ្រង់ថ្លែងនោះមិនលាយឡំជាមួយឆន្ទៈរបស់មនុស្សទេឬអី?» មនុស្សដែលនិយាយបែបនេះ គឺជាមនុស្សខ្វាក់ និងល្ងង់ខ្លៅ! ចូរអានកណ្ឌគម្ពីរដំណឹងល្អទាំងបួនដោយយកចិត្តទុកដាក់ចុះ។ ចូរអានអ្វីដែលគេបានកត់ត្រាអំពីកិច្ចការដែលព្រះយេស៊ូវបានធ្វើ និងព្រះបន្ទូលដែលទ្រង់បានថ្លែង។ កណ្ឌគម្ពីរនីមួយៗមានលក្ខណៈខុសៗគ្នា ហើយកណ្ឌគម្ពីរនីមួយៗមាននូវទស្សនៈរបស់វាផ្ទាល់។ ប្រសិនបើសេចក្តីដែលត្រូវបានសរសេរដោយអ្នកនិពន្ធនៃកណ្ឌគម្ពីរទាំងនេះ សុទ្ធតែមកពីព្រះវិញ្ញាណបរិសុទ្ធ នោះវាគួរតែមានភាពដូចគ្នា និងភាពជាប់លាប់មិនខាន។ ចុះហេតុអ្វីបានជាវាមានភាពផ្សេងគ្នាយ៉ាងដូច្នេះ? តើមនុស្សមិនល្ងីល្ងើពេកទេឬអី ដែលមើលមិនឃើញអំពីចំណុចនេះ?

(ដកស្រង់ពី «អំពីងារ និងអត្តសញ្ញាណ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ដំណឹងល្អម៉ាថាយនៅក្នុងគម្ពីរសញ្ញាថ្មី កត់ត្រាអំពីពង្សាវតារបស់ព្រះយេស៊ូវ។ ជាដំបូង ព្រះគម្ពីរនិយាយថា ព្រះយេស៊ូវគឺជាពូជពង្សរបស់អ័ប្រាហាំ និងដាវីដ ហើយជាកូនរបស់យ៉ូសែប។ បន្ទាប់មកព្រះគម្ពីរនិយាយថា ព្រះយេស៊ូវបានចាប់បដិសន្ធិដោយព្រះវិញ្ញាណបរិសុទ្ធ និងបានប្រសូតពីស្ត្រីព្រហ្មចារី ដែលអាចមានន័យថា ទ្រង់មិនមែនជាកូនរបស់យ៉ូសែប ឬជាពូជពង្សរបស់អ័ប្រាហាំ និងក៏មិនមែនជាពូជពង្សរបស់ព្រះបាទដាវីដនោះដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ពង្សាវតាអះអាងពីទំនាក់ទំនងរវាងព្រះយេស៊ូវ និងយ៉ូសែប។ បន្ទាប់មក ពង្សាវតាចាប់ផ្តើមកត់ត្រាអំពីដំណើររឿងដែលព្រះយេស៊ូវបានប្រសូត។ ព្រះគម្ពីរនិយាយថា ព្រះយេស៊ូវបានចាប់បដិសន្ធិដោយព្រះវិញ្ញាណបរិសុទ្ធ ទ្រង់បានប្រសូតពីស្ត្រីព្រហ្មចារី និងមិនមែនជាកូនរបស់យ៉ូសែបទេ។ ប៉ុន្តែនៅក្នុងពង្សាវតាបានសរសេរយ៉ាងច្បាស់ថា ព្រះយេស៊ូវគឺជាកូនរបស់យ៉ូសែប ហើយដោយសារពង្សាវតាត្រូវបានសរសេរសម្រាប់ព្រះយេស៊ូវ នោះវាបានកត់ត្រាមនុស្សសែសិបពីរជំនាន់។ នៅពេលដែលដល់ជំនាន់យ៉ូសែប ព្រះគម្ពីរក៏រៀបរាប់យ៉ាងប្រញាប់ប្រញាល់ថា យ៉ូសែបគឺជាប្តីនាងម៉ារា ជាពាក្យដែលត្រូវបានផ្តល់មកដើម្បីអះអាងថា ព្រះយេស៊ូវ គឺជាពូជពង្សរបស់អ័ប្រាហាំ។ តើនេះមិនមែនជាភាពផ្ទុយគ្នាទេឬអី? ពង្សាវតាកត់ត្រាយ៉ាងច្បាស់អំពីពូជពង្សរបស់យ៉ូសែប គឺពិតជាពង្សាវតារបស់យ៉ូសែបមែន ប៉ុន្តែម៉ាថាយបញ្ជាក់ថា វាគឺជាពង្សាវតារបស់ព្រះយេស៊ូវ។ តើនេះមិនមែនបដិសេធនឹងការពិតអំពីការចាប់បដិសន្ធិរបស់ព្រះយេស៊ូវ ដោយព្រះវិញ្ញាណបរិសុទ្ធទេឬអី? ដូច្នេះ តើពង្សាវតាដែលម៉ាថាយសរសេរនេះ មិនមែនជាគំនិតរបស់មនុស្សទេឬអី? វាគួរឱ្យអស់សំណើចណាស់! នេះគឺជាវិធីដែលអ្នកអាចដឹងថា កណ្ឌគម្ពីរនេះមិនមែនមកពីព្រះវិញ្ញាណបរិសុទ្ធទាំងស្រុងនោះទេ។

(ដកស្រង់ពី «ទាក់ទងនឹងព្រះគម្ពីរ (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

បច្ចុប្បន្ននេះ មនុស្សជឿថា ព្រះគម្ពីរគឺជាព្រះជាម្ចាស់ ហើយជឿថា ព្រះជាម្ចាស់គឺជាព្រះគម្ពីរ។ ពួកគេក៏ជឿផងដែរថា ពាក្យពេចន៍ទាំងអស់របស់ព្រះគម្ពីរគឺសុទ្ធតែជាព្រះបន្ទូលដែលព្រះជាម្ចាស់ថ្លែងមកប៉ុណ្ណោះ ហើយជឿថា ពាក្យពេចន៍ទាំងអស់នោះសុទ្ធតែត្រូវព្រះជាម្ចាស់ថ្លែងមក។ សូម្បីអស់អ្នកដែលជឿព្រះជាម្ចាស់ក៏គិតថា ទោះបីជាកណ្ឌគម្ពីរទាំង ៦៦កណ្ឌ ក្នុងគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មី ត្រូវបានសរសេរដោយមនុស្សក៏ដោយ ក៏ពួកគេទាំងអស់ត្រូវបានប្រទាននូវការបណ្ដាលចិត្តដោយព្រះជាម្ចាស់ដែរ និងជាកំណត់ត្រាអំពីព្រះសូរសៀងរបស់ព្រះវិញ្ញាណបរិសុទ្ធ។ នេះគឺជាការយល់ខុសរបស់មនុស្ស ហើយវាមិនស្របទៅនឹងការពិតទាំងស្រុងនោះឡើយ។ តាមពិត ក្រៅពីកណ្ឌគម្ពីរទំនាយ គម្ពីរសញ្ញាចាស់ភាគច្រើន គឺជាកំណត់ត្រាប្រវត្តិសាស្ត្រ។ សំបុត្រមួយចំនួនរបស់គម្ពីរសញ្ញាថ្មី បានមកពីបទពិសោធរបស់មនុស្ស ហើយមួយចំនួនទៀត បានមកពីការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ឧទាហរណ៍ សំបុត្ររបស់ប៉ុល បានកើតចេញពីកិច្ចការរបស់មនុស្សម្នាក់ សំបុត្រទាំងអស់នេះ គឺជាលទ្ធផលនៃការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយសំបុត្រទាំងនោះត្រូវបានសរសេរសម្រាប់ពួកជំនុំ ហើយជាពាក្យពេចន៍រម្លឹកដាស់តឿន និងលើកទឹកចិត្ត សម្រាប់បងប្អូនប្រុសស្រីក្នុងពួកជំនុំ។ ពាក្យពេចន៍ទាំងនេះមិនមែនជាព្រះបន្ទូលដែលព្រះវិញ្ញាណបរិសុទ្ធថ្លែងនោះទេ។ ប៉ុលមិនអាចនិយាយជំនួសព្រះវិញ្ញាណបរិសុទ្ធបានទេ ហើយគាត់ក៏មិនមែនជាហោរាដែរ ហើយលើសពីនេះទៅទៀត គាត់មិនបានឃើញនិមិត្តដែលយ៉ូហានបានមើលឃើញនោះឡើយ។ សំបុត្ររបស់គាត់ត្រូវបានសរសេរសម្រាប់ពួកជំនុំអេភេសូរ ភីឡាដិលភា កាឡាទី និងពួកជំនុំដទៃទៀត។ ដូច្នេះ កណ្ឌគម្ពីរសំបុត្ររបស់ប៉ុលក្នុងសញ្ញាថ្មី គឺជាកណ្ឌគម្ពីរដែលប៉ុលបានសរសេរសម្រាប់ពួកជំនុំនានា និងមិនមែនជាការជំរុញទឹកចិត្តពីព្រះវិញ្ញាណបរិសុទ្ធ ក៏មិនមែនជាព្រះសូរសៀងផ្ទាល់របស់ព្រះវិញ្ញាណបរិសុទ្ធនោះដែរ។ សំបុត្រទាំងនេះគ្រាន់តែជាពាក្យពេចន៍រម្លឹកដាស់តឿន កម្សាន្តចិត្ត និងលើកទឹកចិត្ត ដែលគាត់បានសរសេរសម្រាប់ពួកជំនុំនានា អំឡុងពេលធ្វើកិច្ចការរបស់គាត់ប៉ុណ្ណោះ។ វាក៏ជាការកត់ត្រាអំពីកិច្ចការជាច្រើនរបស់ប៉ុល នៅពេលនោះដែរ។ ពួកវាត្រូវបានសរសេរសម្រាប់មនុស្សទាំងអស់គ្នាដែលជាបងប្អូនប្រុសស្រីនៅក្នុងព្រះអម្ចាស់ ដើម្បីឱ្យបងប្អូនប្រុសស្រីនៅក្នុងពួកជំនុំនៅពេលនោះ ដើរតាមដំបូន្មាន និងគោរពតាមផ្លូវនៃការប្រែចិត្តរបស់ព្រះអម្ចាស់យេស៊ូវ។ មិនថាពួកជំនុំនៅពេលនោះ ឬពួកជំនុំនៅថ្ងៃអនាគតឡើយ គ្មានមធ្យោបាយណាដែលប៉ុលបាននិយាយថា គ្រប់គ្នាត្រូវតែបរិភោគ និងផឹកអ្វីៗដែលគាត់បានសរសេរ ហើយក៏មិនបាននិយាយថា ពាក្យសម្ដីរបស់គាត់ទាំងអស់ សុទ្ធតែបានមកពីព្រះជាម្ចាស់នោះឡើយ។ ផ្អែកលើកាលៈទេសៈនៃពួកជំនុំពេលនោះគាត់គ្រាន់តែទំនាក់ទំនងជាមួយបងប្អូនប្រុសស្រី និងរម្លឹកដាស់តឿនពួកគេ ព្រមទាំងជំរុញជំនឿនៅក្នុងពួកគេ ហើយគាត់គ្រាន់តែអធិប្បាយ ឬក្រើនរម្លឹកមនុស្ស និងដាស់តឿនពួកគេប៉ុណ្ណោះ។ ពាក្យរបស់គាត់គឺផ្អែកលើអម្រែកផ្ទាល់ខ្លួនរបស់គាត់ ហើយគាត់បានជ្រោមជ្រែងមនុស្សទាំងនោះ តាមរយៈពាក្យពេចន៍ទាំងនេះ។ គាត់បានធ្វើកិច្ចការរបស់ពួកសាវ័កម្នាក់នៃពួកជំនុំនានានៅពេលនោះ គាត់គឺជាអ្នកធ្វើការម្នាក់ ដែលព្រះអម្ចាស់យេស៊ូវបានប្រើ ដូច្នេះហើយ គាត់ត្រូវតែទទួលខុសត្រូវចំពោះពួកជំនុំនានា ហើយត្រូវតែធ្វើកិច្ចការរបស់ពួកជំនុំនានា គាត់ត្រូវតែស្វែងយល់អំពីសភាពរបស់បងប្អូនប្រុសស្រី ហើយដោយសារតែមូលហេតុនេះ គាត់បានសរសេរសំបុត្រសម្រាប់បងប្អូនប្រុសស្រីទាំងអស់នៅក្នុងព្រះអម្ចាស់។ គ្រប់យ៉ាងដែលគាត់បាននិយាយ ជាការស្អាងចិត្ត និងវិជ្ជមានចំពោះមនុស្ស គឺសុទ្ធតែត្រឹមត្រូវ ប៉ុន្តែវាមិនបានបង្ហាញឱ្យឃើញពីព្រះសូរសៀងរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយវាមិនអាចតំណាងព្រះជាម្ចាស់បានទេ។ វាគឺជាការយល់ខុសប្រក្រតី និងជាការប្រមាថដ៏ខ្លាំងមួយ ដែលមនុស្សចាត់ទុកការកត់ត្រានៃបទពិសោធរបស់មនុស្សម្នាក់ និងសំបុត្ររបស់មនុស្សម្នាក់ ជាព្រះបន្ទូលដែលព្រះវិញ្ញាណបរិសុទ្ធបានមានព្រះបន្ទូលទៅកាន់ពួកជំនុំនានានោះ! វាជារឿងពិតប្រាកដណាស់ នៅពេលនិយាយអំពីសំបុត្រដែលប៉ុលបានសរសេរសម្រាប់ពួកជំនុំ ដោយសារតែសំបុត្រទាំងនេះ ត្រូវបានសរសេរសម្រាប់បងប្អូនប្រុសស្រី ដោយផ្អែកលើកាលៈទេសៈ និងស្ថានភាពនៃពួកជំនុំនីមួយៗនៅពេលនោះ ហើយត្រូវបានសរសេរដើម្បីដាស់តឿនបងប្អូនប្រុសស្រីនៅក្នុងព្រះអម្ចាស់ ដើម្បីឱ្យពួកគេអាចទទួលព្រះគុណរបស់ព្រះអម្ចាស់យេស៊ូវ។ សំបុត្រដែលគាត់សរសេរ គឺដើម្បីដាស់តឿនបងប្អូនប្រុសស្រីនៅពេលនោះ។ អាចនិយាយបានថា នេះគឺជាអម្រែកផ្ទាល់ខ្លួនរបស់គាត់ ហើយក៏ជាអម្រែកដែលព្រះវិញ្ញាណបរិសុទ្ធប្រទានឱ្យគាត់ផងដែរ។ សរុបមក គាត់គឺជាសាវ័កម្នាក់ ដែលបានដឹកនាំពួកជំនុំនានានៅពេលនោះ ជាអ្នកដែលបានសរសេរសំបុត្រសម្រាប់ពួកជំនុំ និងបានដាស់តឿនពួកគេ នោះហើយគឺជាទំនួលខុសត្រូវរបស់គាត់។ អត្តសញ្ញាណរបស់គាត់ គឺគ្រាន់តែជាអត្តសញ្ញាណរបស់សាវ័កធ្វើការម្នាក់ ហើយគាត់គ្រាន់តែជាសាវ័កម្នាក់ដែលព្រះជាម្ចាស់បានចាត់ឱ្យមកប៉ុណ្ណោះ។ គាត់មិនមែនជាហោរា ឬជាអ្នកថ្លែងទំនាយនោះទេ។ សម្រាប់គាត់ កិច្ចការផ្ទាល់ខ្លួនរបស់គាត់ និងជីវិតរបស់បងប្អូនប្រុសស្រី គឺជារឿងដែលសំខាន់បំផុត។ ដូច្នេះ គាត់មិនអាចនិយាយជំនួសព្រះវិញ្ញាណបរិសុទ្ធបានទេ។ ពាក្យរបស់គាត់មិនមែនជាព្រះបន្ទូលរបស់ព្រះវិញ្ញាណបរិសុទ្ធនោះទេ ហើយកាន់តែមិនអាចនិយាយបានថាជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅទៀត ដោយសារតែប៉ុលគ្មានអ្វីក្រៅតែពីសត្តនិករមួយរបស់ព្រះជាម្ចាស់នោះទេ ហើយគាត់ពិតជាមិនមែនមនុស្សដែលព្រះជាម្ចាស់យកកំណើតនោះទេ។ អត្តសញ្ញាណរបស់គាត់មិនដូចអត្តសញ្ញាណរបស់ព្រះយេស៊ូវទេ។ ព្រះបន្ទូលរបស់ព្រះយេស៊ូវ គឺជាព្រះបន្ទូលរបស់ព្រះវិញ្ញាណបរិសុទ្ធ ព្រះបន្ទូលទាំងនោះ គឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយសារអត្តសញ្ញាណរបស់ទ្រង់ គឺជាអត្តសញ្ញាណរបស់ព្រះគ្រីស្ទ ដែលជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់។ ធ្វើដូចម្តេចទើបប៉ុលអាចស្មើទ្រង់បាន? ប្រសិនបើមនុស្សឃើញសំបុត្រ ឬពាក្យដូចជាពាក្យរបស់ប៉ុលថាជាព្រះសូរសៀងរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយថ្វាយបង្គំពាក្យពេចន៍ទាំងនេះដូចជាព្រះជាម្ចាស់ នោះអាចនិយាយបានតែម៉្យាងថា ពួកគេមិនរើសមុខពេកហើយ។ និយាយឱ្យឃោរឃៅជាងនេះ តើនេះមិនមែនជាការប្រមាថទេឬអី? ធ្វើដូចម្តេចទើបមនុស្សម្នាក់អាចនិយាយជំនួសព្រះជាម្ចាស់បាន? ហើយម្តេចបានជាមនុស្សអាចឱនក្រាបនៅចំពោះការកត់ត្រានៃសំបុត្រ និងពាក្យដែលគាត់បាននិយាយ ទុកដូចជាគម្ពីរដ៏បរិសុទ្ធមួយ ឬគម្ពីរមួយក្បាលដែលមកពីស្ថានសួគ៌ដូច្នេះ? តើព្រះបន្ទូលរបស់ព្រះជាម្ចាស់អាចត្រូវបានថ្លែងម្តងម្កាលដោយមនុស្សម្នាក់ឬទេ? តើមនុស្សម្នាក់អាចនិយាយជំនួសព្រះជាម្ចាស់ដូចម្ដេចបាន? ដូច្នេះ តើអ្នកនិយាយដូចម្ដេចវិញ តើសំបុត្រដែលគាត់បានសរសេរសម្រាប់ពួកជំនុំ មិនអាចត្រូវជាប់ប្រឡាក់ដោយទស្សនៈផ្ទាល់ខ្លួនរបស់គាត់ទេឬអី? ធ្វើដូចម្តេចទើបសំបុត្រទាំងនោះមិនត្រូវបានជាប់ប្រឡាក់ដោយសារទស្សនៈរបស់មនុស្សនោះ? គាត់បានសរសេរសំបុត្រសម្រាប់ពួកជំនុំ ដោយផ្អែកលើបទពិសោធផ្ទាល់ខ្លួនរបស់គាត់ និងចំណេះដឹងផ្ទាល់ខ្លួនរបស់គាត់។ ឧទាហរណ៍ ប៉ុលបានសរសេរសំបុត្រមួយទៅកាន់ពួកជំនុំកាឡាទី ដោយមាននូវទស្សនៈជាក់លាក់មួយ ហើយពេត្រុសបានសរសេរសំបុត្រមួយផ្សេងទៀត ដែលមានទស្សនៈផ្សេងមួយទៀត។ តើក្នុងចំណោមសំបុត្រទាំងពីរ មួយណាមកពីព្រះវិញ្ញាណបរិសុទ្ធ? គ្មាននរណាម្នាក់អាចនិយាយឱ្យប្រាកដបានទេ។ ដូច្នេះ វាគ្រាន់តែអាចនិយាយថា លិខិតទាំងពីរនេះមានអម្រែកសម្រាប់ពួកជំនុំ ប៉ុន្តែន័យពាក្យរបស់ពួកគេតំណាងឱ្យកម្ពស់របស់ពួកគេ ពួកវាតំណាងឱ្យការផ្គត់ផ្គង់ និងការជ្រោមជ្រែងសម្រាប់បងប្អូនប្រុសស្រី និងតំណាងឱ្យអម្រែករបស់ពួកគេចំពោះពួកជំនុំ ហើយពួកវាគ្រាន់តែតំណាងឱ្យកិច្ចការរបស់មនុស្សប៉ុណ្ណោះ។ ន័យពាក្យទាំងនេះមិនមែនតំណាងឱ្យព្រះវិញ្ញាណបរិសុទ្ធទាល់តែសោះ។ ប្រសិនបើអ្នកនិយាយថា សំបុត្ររបស់គាត់គឺជាព្រះបន្ទូលរបស់ព្រះវិញ្ញាណបរិសុទ្ធ នោះអ្នកល្ងីល្ងើណាស់ ហើយអ្នកកំពុងតែប្រព្រឹត្តការប្រមាថទៀតផង! សំបុត្ររបស់ប៉ុល និងសំបុត្រដទៃទៀតរបស់សញ្ញាថ្មី គឺស្មើនឹងការចងចាំរបស់បុគ្គលខាងវិញ្ញាណបច្ចុប្បន្ន៖ សំបុត្រទាំងនេះស្មើនឹងសៀវភៅរបស់ វ៉ចមែន នី ឬស្មើនឹងបទពិសោធរបស់ ឡរិនស៍ ។ល។ វាគ្រាន់តែថា សៀវភៅរបស់បុគ្គលខាងវិញ្ញាណបច្ចុប្បន្ន មិនត្រូវបានចងក្រងទៅក្នុងសញ្ញាថ្មីប៉ុណ្ណោះ ប៉ុន្តែសារជាតិរបស់មនុស្សទាំងនេះគឺដូចគ្នា៖ ពួកគេគឺជាមនុស្សដែលព្រះវិញ្ញាណបរិសុទ្ធបានប្រើក្នុងរយៈពេលជាក់លាក់មួយ ហើយពួកគេមិនអាចតំណាងដោយផ្ទាល់ឱ្យព្រះជាម្ចាស់នោះឡើយ។

(ដកស្រង់ពី «ទាក់ទងនឹងព្រះគម្ពីរ (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ខាង​ដើម៖ ៣. ដោយផ្អែកលើពាក្យរបស់លោកប៉ុល ដែលមានប្រសាសន៍ថា «គ្រប់ទាំងបទគម្ពីរត្រូវបានប្រទានមក ដោយការដែលព្រះជាម្ចាស់បណ្ដាលឲ្យតែង» (២ ធីម៉ូថេ ៣:១៦) គ្រូគង្វាល និងពួកចាស់ទុំនៃពិភពសាសនាជឿថា ពាក្យនៃព្រះគម្ពីរគឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ប៉ុន្តែ អ្នកបែរជានិយាយថា មិនមែនគ្រប់ទាំងពាក្យនៅក្នុងព្រះគម្ពីរសុទ្ធតែជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅវិញ។ តើអ្នកចង់មានន័យដូចម្ដេចទៅ?

បន្ទាប់៖ ៥. ព្រះគម្ពីរជាសក្ខីភាពអំពីកិច្ចការរបស់ព្រះជាម្ចាស់។ គឺតាមរយៈព្រះគម្ពីរដែលអស់អ្នកដែលជឿលើព្រះអម្ចាស់ ទទួលស្គាល់ថា ផ្ទៃមេឃ និងផែនដី ព្រមទាំងរបស់សព្វសារពើត្រូវបានបង្កើតមកដោយព្រះជាម្ចាស់។ គឺដោយសារតែព្រះគម្ពីរ ទើបពួកគេមើលឃើញពីភាពអស្ចារ្យ ភាពមហិមា និងសព្វានុភាពនៃទង្វើរបស់ព្រះជាម្ចាស់។ ជាងនេះទៅទៀត ព្រះគម្ពីរផ្ទុកនូវព្រះបន្ទូលជាច្រើនរបស់ព្រះជាម្ចាស់ និងទីបន្ទាល់ចេញពីបទពិសោធរបស់មនុស្សដែលអាចផ្គត់ផ្គង់ដល់ជីវិតរបស់មនុស្ស ព្រមទាំងកំពុងតែស្អាងមនុស្សយ៉ាងធំធេង។ តើយើងអាចទទួលបានជីវិតអស់កល្បចេញពីការអានព្រះគម្ពីរដែរឬទេ? ឬមួយព្រះគម្ពីរមិនផ្ទុកនូវផ្លូវនៃជីវិតអស់កល្បទេ?

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ