២៥. វិធីដែលមនុស្សម្នាក់គួរតែគិតអំពីភារកិច្ចរបស់ខ្លួន
នៅពេលដែលខ្ញុំបានក្លាយជាអ្នកជឿ ខ្ញុំបានសម្គាល់ថា បងប្អូនប្រុសស្រីដែលជាអ្នកដឹកនាំក្រុមជំនុំតែងតែជួបជុំ និងធ្វើការប្រកបគ្នាអំពីសេចក្ដីពិតជារឿយៗ ហើយអ្នកខ្លះមានភារកិច្ចដែលតម្រូវឱ្យមានជំនាញដូចជា ការផលិតវីដេអូ ឬការច្រៀង និងរាំជាដើម។ ខ្ញុំបានគិតថាភារកិច្ចរបស់ពួកគេហាក់ដូចជាសំខាន់ណាស់ ដូច្នេះខ្ញុំពិតជាសរសើរពួកគេណាស់។ ចំពោះអស់អ្នកដែលធ្វើការទទួលភ្ញៀវ ឬដោះស្រាយកិច្ចការរបស់ក្រុមជំនុំ ភារកិច្ចរបស់ពួកគេមិនមានតម្លៃឡើយ ដោយសារតែហេតុផលនេះ ខ្ញុំបានគិតថា ពួកគេមិនដែលធ្វើឱ្យខ្លួនល្បីឡើយ។ ខ្ញុំបានគិតថា នៅពេលអនាគតខ្ញុំចង់បានភារកិច្ចមួយដែលអាចធ្វើឱ្យខ្ញុំមានកេរ្ដិ៍ឈ្មោះ។ ពីរឆ្នាំក្រោយមក ខ្ញុំត្រូវបានទទួលភារកិច្ចកែសម្រួលឯកសារ។ ខ្ញុំសប្បាយចិត្តណាស់ ជាពិសេសគ្រប់ពេលដែលខ្ញុំទៅក្រុមជំនុំដើម្បីផ្ដល់ការណែនាំអំពីកិច្ចការកែសម្រួល បងប្អូនប្រុសស្រីគ្រប់គ្នាពិតជាផ្ដល់ភាពកក់ក្ដៅចំពោះខ្ញុំ ហើយសម្លឹងមើលខ្ញុំដោយការសរសើរ។ ខ្ញុំពិតជាសប្បាយចិត្តចំពោះខ្លួនឯងមែន។ ខ្ញុំពិតជាពេញចិត្តនឹងខ្លួនឯងណាស់ ហើយមានអារម្មណ៍ថាភារកិច្ចរបស់ខ្លួនទទួលបានការសរសើរច្រើនជាងភារកិច្ចផ្សេង។ នៅឆ្នាំ ២០១៨ ខ្ញុំត្រូវបានបញ្ជូនទៅតំបន់មួយទៀតដើម្បីបំពេញភារកិច្ចរបស់ខ្លួន។ ខណៈពេលដែលនៅទីនោះ បងប្រុសម្នាក់បានដឹងថាភារកិច្ចរបស់ខ្ញុំជាអ្វី ហើយចាប់ផ្ដើមជជែកជាមួយខ្ញុំអំពីភារកិច្ចនោះ។ វាធ្វើឱ្យខ្ញុំពិតជាសប្បាយចិត្តណាស់ ដោយបានឃើញគាត់សរសើរខ្ញុំ។ ខ្ញុំមានអារម្មណ៍ថា ការបំពេញភារកិច្ចនោះគឺជាកិត្តិយសដ៏ពិត។
នៅពេលនោះ ខ្ញុំពេញដោយភាពក្រអឺតក្រទម និងការសរសើរខ្លួនឯង។ ខ្ញុំប្រកួតប្រជែងដើម្បីកេរ្ដិ៍ឈ្មោះ និងលាភសក្ការៈនៅក្នុងភារកិច្ចរបស់ខ្លួន ហើយមិនធ្វើដោយយកចិត្តទុកដាក់ឡើយ។ មិនយូរប៉ុន្មាន ខ្ញុំត្រូវបានគេដកចេញដោយសារការធ្វើការមិនបានល្អរបស់ខ្ញុំ។ រឿងនោះបានធ្វើឱ្យខ្ញុំមានអារម្មណ៍អវិជ្ជមាន និងពិតជាពិបាកចិត្តមែនទែន។ អ្នកដឹកនាំបានប្រកបគ្នាជាមួយខ្ញុំ ហើយនិយាយថា «ដំណាក់របស់ព្រះជាម្ចាស់ត្រូវការអ្នករៀបចំឆាកសម្រាប់ខ្សែភាពយន្តរបស់ពួកយើង។ មិនថាភារកិច្ចរបស់អ្នកជាអ្វីក៏ដោយ អ្នកត្រូវតែតាមរកសេចក្ដីពិត ហើយប្រឹងប្រែងឱ្យអស់លទ្ធភាពក្នុងការធ្វើវាឱ្យបានល្អ»។ ខ្ញុំមិនដឹងថាភារកិច្ចនោះពាក់ព័ន្ធនឹងអ្វីឡើយ ប៉ុន្តែខ្ញុំបានគិតថា ខ្ញុំគ្រាន់តែទទួលយកប៉ុណ្ណោះ ដោយសារតែអ្នកដឹកនាំបានចាត់តាំងវា។ មិនយូរប៉ុន្មាន ខ្ញុំបានដឹងថា ការក្លាយជាអ្នករៀបចំឆាក ជាកិច្ចការលំបាក ដោយខ្ញុំត្រូវបំលាស់ទីឆាកទៅវិញទៅមក។ វាត្រូវការកម្លាំងណាស់។ គ្មានជំនាញអ្វីពាក់ព័ន្ធឡើយ គ្រាន់តែប្រើជើងច្រើនប៉ុណ្ណោះ។ ខ្ញុំបានគិតថា «កាលពីមុន ភារកិច្ចកែសម្រួលរបស់ខ្ញុំបានតម្រូវឱ្យខ្ញុំប្រើប្រាស់ខួរក្បាលរបស់ខ្ញុំ។ វាមានសេចក្ដីថ្លៃថ្នូរជាង។ ការផ្លាស់ទីឆាក គឺជាការងារប្រើកម្លាំងកាយ។ វាជាការងារកខ្វក់។ តើអ្នកដទៃនឹងមើលងាយខ្ញុំទេ?» គំនិតនេះបានធ្វើឱ្យចិត្តរបស់ខ្ញុំធ្លាក់ចុះ ហើយខ្ញុំស្ទាក់ស្ទើរចំពោះភារកិច្ចនេះ។ ចាប់ពីចំណុចនោះមក ខ្ញុំបានធ្វើការនោះមិនពេញដៃឡើយ ហើយបានគេចពីវានៅពេលដែលខ្ញុំអាចគេចបាន។ ប្រសិនបើពួកយើងមិនមានគ្រឿងតុបតែងឆាក ហើយត្រូវខ្ចីពីបងប្អូនប្រុសស្រី ខ្ញុំនឹងឱ្យអ្នកផ្សេងទៅខ្ចី។ ខ្ញុំខ្លាចថា ប្រសិនបើខ្ញុំខ្ចី នោះបងប្អូនប្រុសស្រីដែលស្គាល់ខ្ញុំនឹងរកឃើញថា ខ្ញុំត្រូវបានគេដកចេញពីភារកិច្ចមុនរបស់ខ្ញុំ ហើយពេលនេះកំពុងធ្វើកិច្ចការតម្លើងឆាកដ៏ទន់ទាប។ ខ្ញុំមិនចង់រៀនពីជំនាញដែលពាក់ព័ន្ធឡើយ។ ខ្ញុំខ្លាចថា រៀនច្រើននឹងបិទផ្លូវខ្ញុំនៅក្នុងភារកិច្ចនោះ ដូច្នេះខ្ញុំនឹងមិនដែលលេចធ្លោរឡើយ។ ពេលខ្លះនៅលើឆាក គេស្នើឱ្យខ្ញុំតុបតែងឆាកតាមរបៀបជាក់លាក់នានា។ រឿងនេះតែងតែធ្វើឱ្យខ្ញុំមានអារម្មណ៍មិនស្រួលទាល់តែសោះ វាគឺជាភាពអាម៉ាស់មួយសម្រាប់ខ្ញុំ។ ខ្ញុំចាំបាន នៅពេលដែលខ្ញុំធ្វើកិច្ចការកែសម្រួល អ្នកដទៃបានគោរពខ្ញុំ និងបានធ្វើតាមការណែនាំរបស់ខ្ញុំ ប៉ុន្ដែពេលនេះ ខ្ញុំត្រូវបានគេប្រាប់ពីអ្វីដែលត្រូវធ្វើទៅវិញ។ នេះជាការទម្លាក់តំណែងពិតប្រាកដ។ មានពេលមួយ បងប្រុសម្នាក់បានសុំឱ្យខ្ញុំទៅយកចំបើងខ្លះដើម្បីការតុបតែង។ ខ្ញុំមិនចង់ទៅយកទេ។ ខ្ញុំបានគិតថា «ការចេញទៅក្រៅធ្វើបែបនោះគឺគួរឱ្យអាម៉ាស់ណាស់។ ប្រសិនបើបងប្អូនប្រុសស្រីឃើញ នោះពួកគេនឹងគិតថាខ្ញុំអស់ផ្លូវហើយ បានជាធ្វើកិច្ចការនេះទាំងនៅក្មេងបែបនេះ»។ ប៉ុន្តែដោយសារតែវាជាភារកិច្ចរបស់ខ្ញុំ នោះខ្ញុំបានរង់ចាំរហូតដល់គ្មាននរណាម្នាក់នៅជិត ហើយក្រោយមកខ្ញុំលួចចេញដើម្បីទៅយកចំបើង។ ខណៈពេលដែលខ្ញុំប្រមូលចំបើង មានបងប្រុសម្នាក់ដើរតាមផ្លូវនោះ។ គាត់ពាក់ស្បែកជើងស្បែក និងស្រោមជើងពណ៌ស គាត់ស្អាតបាតណាស់។ ខ្ញុំក្រឡេកមើលខ្លួនឯង កខ្វក់តាំងពីក្បាលដល់ចុងជើង។ ភ្លាមៗនោះ ខ្ញុំមានអារម្មណ៍ថា បាក់ទឹកចិត្ត និងពិបាកចិត្តណាស់ ដោយគិតថា «ពួកយើងមានអាយុដំណាលគ្នា ប៉ុន្តែគាត់ត្រូវបានផ្ដល់ភារកិច្ចដ៏មានកិត្តិយស ខណៈពេលដែលភារកិច្ចរបស់ខ្ញុំគឺរើសចំបើង។ អីក៏គម្លាតឆ្ងាយពីគ្នាម៉្លេះ! ពិតជាគួរឱ្យអាម៉ាស់ណាស់! ខ្ញុំនឹងទៅប្រាប់អ្នកដឹកនាំថា ខ្ញុំមិនចង់បានភារកិច្ចនេះទេ ហើយសុំគាត់ធ្វើការងារផ្សេងវិញ»។
នៅពេលដែលខ្ញុំត្រឡប់ទៅវិញ ខ្ញុំមានអារម្មណ៍ច្របូកច្របល់មែនទែន ដោយគិតថា តើខ្ញុំគួរនិយាយឬអត់។ បើខ្ញុំមិននិយាយទេ នោះខ្ញុំនឹងបន្តធ្វើភារកិច្ចនោះទៀត ប៉ុន្តែបើខ្ញុំនិយាយថាខ្ញុំលែងចង់ធ្វើ នោះខ្ញុំកំពុងតែបោះបង់ភារកិច្ចរបស់ខ្ញុំហើយ។ នៅត្រង់ចំណុចនេះ ខ្ញុំទប់អារម្មណ៍របស់ខ្ញុំ។ មិនយូរប៉ុន្មាន អ្នកដឹកនាំបានរៀបចំឱ្យអ្នករៀបចំឆាក និងអ្នកសម្ដែងត្រូវចូលរួមការជួបជុំជាមួយគ្នា។ ខ្ញុំមិនចូលចិត្តការជួបជុំនេះទេ។ ពួកគេអាចទទួលបានការសរសើរ ពួកគេអាចសប្បាយនៅក្រោមពន្លឺភ្លើង។ ខ្ញុំធ្វើការងារថោកទាប។ ពួកយើងមិនមានកម្រិតដូចគ្នាឡើយ។ តើការចូលរួមជាមួយគ្នា មិនរំលេចចេញនូវភាពអន់របស់ខ្ញុំទេឬ? គ្រប់គ្នាបានចូលរួមការប្រកបគ្នានៅក្នុងការជួបជុំ ប៉ុន្តែខ្ញុំបដិសេធមិនចែកចាយ។ នៅពេលដែលជួបជុំជាមួយអ្នកសម្ដែង នោះខ្ញុំមានអារម្មណ៍ថា គោលបំណងតែមួយរបស់ខ្ញុំគឺធ្វើឱ្យពួកគេល្អ។ វាជារឿងគួរឱ្យបាក់ទឹកចិត្ត។ ខណៈពេលវេលាដើរទៅមុខ ភាពងងឹតបានកើតឡើងនៅក្នុងខ្ញុំ ហើយខ្ញុំចង់ឈប់ជួបជុំ។ ខ្ញុំតែងតែនឹកឃើញអំពីពេលវេលាដែលខ្ញុំធ្វើភារកិច្ចកែសម្រួល គឺនៅពេលដែលបងប្អូនប្រុសស្រីបានស្វាគមន៍ខ្ញុំយ៉ាងសាទរ ហើយអ្នកដឹកនាំបានផ្ដល់តម្លៃដល់ខ្ញុំ។ ចាប់តាំងពីខ្ញុំត្រូវបានដកចេញមក ខ្ញុំគ្រាន់តែធ្វើការងារដែលបន្ទាប់បន្សំប៉ុណ្ណោះ គ្មាននរណាម្នាក់សរសើរខ្ញុំទេ។ ខ្ញុំអភ័ព្វ និងខូចចិត្តខ្លាំងណាស់ ខ្ញុំមានអារម្មណ៍កាន់តែចូលគេមិនចុះសោះ។ ខ្ញុំស្រងេះស្រងោច ខ្ញុំមិនមែនជាខ្លួនខ្ញុំទៀតទេ។ ខ្ញុំស្រកទម្ងន់យ៉ាងលឿន។ នៅល្ងាចមួយ ពេលដែលខ្ញុំដើរម្នាក់ឯង នោះខ្ញុំមិនអាចទប់នូវភាពកម្សត់របស់ខ្ញុំបានទេ។ ខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់ទាំងយំថា «ឱព្រះជាម្ចាស់អើយ! កាលពីអតីតកាលទូលបង្គំបានតាំងចិត្តស្វែងរកសេចក្ដីពិត និងបំពេញភារកិច្ចរបស់ទូលបង្គំ ប៉ុន្តែពេលនេះ គ្មានផ្លូវសម្រាប់ទូលបង្គំទទួលបានការសរសើរនៅក្នុងភារកិច្ចរបស់ទូលបង្គំឡើយ ទូលបង្គំតែងតែមានអារម្មណ៍ថាអន់ជាងគេ។ ទូលបង្គំមានអារម្មណ៍អវិជ្ជមាន និងទន់ខ្សោយខ្លាំងណាស់។ ទូលបង្គំភ័យខ្លាចថា ទូលបង្គំជិតក្បត់ទ្រង់ហើយ។ ឱព្រះជាម្ចាស់ ទូលបង្គំមិនចង់អវិជ្ជមានទេ ប៉ុន្តែទូលបង្គំមិនដឹងថាត្រូវធ្វើអ្វីឡើយ។ សូមនាំទូលបង្គំចេញពីសភាពនេះផង»។
បន្ទាប់ពីនោះ ខ្ញុំបានអានសេចក្ដីនេះនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «តើកាតព្វកិច្ចកើតឡើងយ៉ាងដូចម្ដេច? និយាយជាទូទៅ វាកើតឡើងដោយសារលទ្ធផលនៃកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ក្នុងការនាំយកសេចក្ដីសង្គ្រោះមកឱ្យមនុស្ស។ និយាយឱ្យចំ ខណៈពេលដែលកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់ បើកបង្ហាញនៅក្នុងចំណោមមនុស្សជាតិ នោះកិច្ចការជាច្រើនកើតឡើង ដោយទាមទារឱ្យបំពេញ ហើយកិច្ចការទាំងនោះតម្រូវឱ្យមនុស្សសហការគ្នា ហើយបំពេញពួកវា។ ការណ៍នេះបានបង្កើនទំនួលខុសត្រូវ និងបេសកកម្មសម្រាប់ឱ្យមនុស្សបំពេញ ហើយទំនួលខុសត្រូវ និងបេសកកម្មទាំងនេះ គឺជាកាតព្វកិច្ចដែលព្រះជាម្ចាស់ប្រទានដល់មនុស្សជាតិ» («តើអ្វីជាការបំពេញកាតព្ចកិច្ចដ៏សមស្រប?» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «ទោះបីជាកាតព្វកិច្ចរបស់អ្នកជាអ្វីក៏ដោយ ចូរកុំរើសអើងរវាងទាប និងខ្ពស់ឱ្យសោះ។ ឧបមាថា អ្នកនិយាយថា «ទោះបីជាកិច្ចការនេះជាព្រះរាជបញ្ជាដែលមកពីព្រះជាម្ចាស់ និងជាកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ក៏ដោយ ប្រសិនបើខ្ញុំធ្វើវា នោះមនុស្សអាចមើលងាយខ្ញុំ។ អ្នកដទៃធ្វើកិច្ចការដែលធ្វើឱ្យពួកគេលេចធ្លោរ។ ហេតុដូចម្ដេចបានជាកិច្ចការដែលខ្ញុំទទួលបាននេះ មិនធ្វើឱ្យខ្ញុំលេចធ្លោរ តែបែរជាធ្វើឱ្យខ្ញុំលាក់ខ្លួននៅពីក្រោយឆាក អាចហៅថាជាកាតព្វកិច្ចទៅវិញ? នេះគឺជាកាតព្វកិច្ចមួយដែលខ្ញុំមិនអាចទទួលយកបានទេ។ នេះមិនមែនជាកាតព្វកិច្ចរបស់ខ្ញុំទេ។ កាតព្វកិច្ចរបស់ខ្ញុំ ត្រូវតែជាកាតព្វកិច្ចដែលធ្វើឱ្យខ្ញុំលេចធ្លោរ នៅចំពោះមុខអ្នកដទៃ ហើយអនុញ្ញាតឱ្យខ្ញុំបានល្បីឈ្មោះ ហើយបើខ្ញុំមិនអាចបង្កើតកេរ្ដិ៍ឈ្មោះសម្រាប់ខ្លួនឯង ឬលេចធ្លោរទេ នោះខ្ញុំនៅតែមានផលប្រយោជន៍ពីវា ហើយមានអារម្មណ៍ថាធូរស្បើយខាងរាងកាយ»។ តើនេះជាឥរិយាបថ ដែលអាចទទួលយកបានឬទេ? ភាពទម្រើស មិនមែនជាការទទួលយកអ្វីដែលមកពីព្រះជាម្ចាស់នោះទេ។ វាជាការបង្កើតជម្រើស ដោយផ្អែកលើការចង់បានផ្ទាល់ខ្លួនរបស់អ្នក។ នេះមិនមែនជាការទទួលយកកាតព្វកិច្ចរបស់អ្នកនោះទេ វាជាការបដិសេធកាតព្វកិច្ចរបស់អ្នក។ ពេលដែលអ្នកព្យាយាមរើស ហើយជ្រើសរើស នោះអ្នកមិនអាចទទួលយកដ៏ពិតប្រាកដបានទៀតទេ។ ការរើសបែបនេះ គឺជាការក្បត់ដោយការចង់បាន និងចំណង់ផ្ទាល់ខ្លួនរបស់អ្នក។ នៅពេលដែលអ្នកគិតដល់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នក កេរ្ត៍ឈ្មោះរបស់អ្នក ។ល។ នោះឥរិយាបថរបស់អ្នកចំពោះកាតព្វកិច្ចរបស់អ្នក មិនស្ដាប់បង្គាប់ទេ។ នេះគឺជាឥរិយាបថចំពោះកាតព្វកិច្ច៖ ទីមួយ អ្នកមិនអាចវិភាគវា ឬក៏គិតថា អ្នកណាចាត់តាំងវាមកឱ្យអ្នកទេ។ ផ្ទុយទៅវិញ អ្នកគួរតែទទួលយកវាពីព្រះជាម្ចាស់ ជាកាតព្វកិច្ចរបស់អ្នក និងជាអ្វីដែលអ្នកគួរធ្វើ។ ទីពីរ មិនត្រូវរើសអើងរវាងខ្ពស់និងទាប ហើយមិនត្រូវព្រួយបារម្ភអំពីធម្មជាតិរបស់វានោះទេ មិនថាវាត្រូវបានបំពេញនៅចំពោះមុខមនុស្ស ឬក្រៅពីក្រសែភ្នែករបស់ពួកគេក៏ដោយមិនថា វាធ្វើឱ្យអ្នកលេចធ្លោរ ឬអត់ក៏ដោយ។ ចូរកុំគិតអំពីរឿងនេះឡើយ។ ទាំងនេះជាលក្ខណៈពិសេសទាំងពីរនៃឥរិយាបថ ដែលមនុស្សគួរតែប្រើជាមួយកាតព្វកិច្ចរបស់ពួកគេ» («តើអ្វីជាការបំពេញកាតព្ចកិច្ចដ៏សមស្រប?» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ការអានព្រះបន្ទូលនេះបានបង្ហាញខ្ញុំថា ខ្ញុំមានការយល់ឃើញ និងអាកប្បកិរិយាខុសចំពោះភារកិច្ចរបស់ខ្ញុំ។ ព្រះជាម្ចាស់តម្រូវឱ្យពួកយើងបំពេញភារកិច្ចរបស់ពួកយើង ហើយវាជារឿងត្រឹមត្រូវ និងសមរម្យដែលយើងធ្វើភារកិច្ចនោះ។ ពួកយើងមិនតម្រូវឱ្យមានជម្រើសនៅក្នុងបញ្ហានេះឡើយ។ ខ្ញុំបានបណ្ដោយឱ្យចំណង់ចំណូលចិត្តរបស់ខ្ញុំទៅតាមអំពើចិត្ត។ ខ្ញុំចង់បានភារកិច្ចមួយដែលនាំមកនូវការសរសើរ។ ខ្ញុំប្រឆាំងផង និងបដិសេធផងចំពោះអ្វីដែលគេមិនឃើញ។ ខ្ញុំមិនបានចុះចូលនឹងការត្រួតត្រារបស់ព្រះជាម្ចាស់ឡើយ។ ខ្ញុំគ្មានការយកចិត្តទុកដាក់ទេ ហើយការពិត គឺខ្ញុំប្រឆាំងនឹងព្រះជាម្ចាស់។ ខ្ញុំបានរំលឹកអំពីពេលវេលាដែលសេចក្ដីជំនឿរបស់ខ្ញុំបានចាប់ផ្ដើម។ ខ្ញុំច្រណែននឹងអ្នកដឹកនាំ និងបងប្អូនដែលសម្ដែង។ ខ្ញុំបានគិតថា ភារកិច្ចទាំងនោះមានទម្ងន់ និងជំរុញឱ្យមានការសរសើរ ហើយគិតថា មនុស្សដែលត្រូវបានគេផ្ដល់ការងារដោយតម្រូវឱ្យប្រើកម្លាំង គ្មានជំនាញពិតទេ។ ខ្ញុំបានគិតថាភារកិច្ចទាំងនោះតូចទាប និងមិនគួរឱ្យគោរពឡើយ។ ចាប់តាំងពីការគិតរបស់ខ្ញុំត្រូវបាននាំឱ្យវង្វេង នោះខ្ញុំបានចាត់ថ្នាក់ភារកិច្ច ដូច្នេះនៅពេលដែលខ្ញុំបានចាប់ផ្ដើមធ្វើការជាអ្នករៀបចំឆាក នៅក្នុងចិត្តរបស់ខ្ញុំ ខ្ញុំគ្រាន់តែធ្វើកិច្ចការថោកទាបប៉ុណ្ណោះ ហើយវានឹងបំផ្លាញកេរ្ដិ៍ឈ្មោះ និងមុខមាត់របស់ខ្ញុំ។ ខ្ញុំពិតជាប្រឆាំងនឹងភារកិច្ចនេះ ហើយមិនចង់ចុះចូលឡើយ។ ខ្ញុំមិនខិតខំបំពេញភារកិច្ចរបស់ខ្ញុំឡើយ ហើយខ្ញុំមិនបានព្យាយាមរៀនសូត្រនូវជំនាញដែលចាំបាច់ឡើយ។ ខ្ញុំបានគិតអំពីការបោះបង់ចោលភារកិច្ចរបស់ខ្ញុំថែមទៀតផង។ ខ្ញុំបានឃើញថា ខ្ញុំគ្រាន់តែបារម្ភអំពីចំណង់ចំណូលចិត្តផ្ទាល់ខ្លួនប៉ុណ្ណោះ ហើយខ្ញុំបានគិតតែភាពឥតប្រយោជន៍ និងកិត្យានុភាព ព្រមទាំងផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។ ខ្ញុំខ្វះនូវការស្ដាប់បង្គាប់ពិត។ ខ្ញុំមិនអើពើនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដោយមិនយកចិត្តទុកដាក់ចំពោះភារកិច្ចរបស់ខ្ញុំឡើយ។ អាកប្បកិរិយារបស់ខ្ញុំគួរឱ្យស្អប់ខ្លាំងណាស់ វាគួរឱ្យស្អប់ខ្ពើមចំពោះព្រះជាម្ចាស់មែន! ដោយការដឹងខ្លួន រឿងទាំងអស់នេះបានធ្វើឱ្យខ្ញុំស្អប់ខ្លួនឯង។
មិនយូរប៉ុន្មាន ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះ៖ «មនុស្សគឺជាភាវៈដែលត្រូវបានបង្កើតមក។ តើភាវៈដែលត្រូវបានបង្កើតមានមុខងារអ្វីខ្លះ? ការនេះទាក់ទងនឹងការអនុវត្ត និងភារកិច្ចរបស់មនុស្ស។ អ្នកជាភាវៈដែលត្រូវបានបង្កើតមក ហើយព្រះជាម្ចាស់បានប្រទានដល់អ្នកនូវអំណោយទានផ្នែកបទចម្រៀង។ នៅពេលដែលទ្រង់ប្រើអ្នកឲ្យច្រៀង តើអ្នកគួរតែធ្វើអ្វីទៅ? អ្នកគួរតែទទួលយកកិច្ចការដែលព្រះជាម្ចាស់បានផ្ទុកផ្ដាក់ដល់អ្នកនេះ ហើយច្រៀងឲ្យបានល្អ។ នៅពេលដែលព្រះជាម្ចាស់ប្រើអ្នកឲ្យផ្សាយដំណឹងល្អ ក្នុងនាមជាភាវៈដែលត្រូវបានបង្កើត តើអ្នកត្រូវក្លាយជាអ្វីទៅ? អ្នកត្រូវក្លាយជាអ្នកផ្សាយដំណឹងល្អ។ នៅពេលដែលទ្រង់ត្រូវការឲ្យអ្នកដឹកនាំគេ អ្នកគួរតែទទួលយកបញ្ជាបេសកកម្មនេះ។ បើអ្នកអាចបំពេញភារកិច្ចនេះស្របតាមគោលការណ៍នៃសេចក្តីពិតបាន នោះការនេះនឹងក្លាយជាមុខងារមួយទៀតដែលអ្នកត្រូវបម្រើមិនខាន។ មនុស្សខ្លះមិនយល់អំពីសេចក្តីពិត ហើយក៏មិនដេញតាមសេចក្តីពិតដែរ ពោលគឺពួកគេគ្រាន់តែអាចខិតខំប្រឹងប្រែងប៉ុណ្ណោះ។ ដូច្នេះ តើអ្វីទៅជាមុខងាររបស់ភាវៈដែលត្រូវបានបង្កើតមកទាំងនោះ? វាជាការខិតខំប្រឹងប្រែង និងការផ្ដល់នូវការបម្រើ» («មានតែតាមរយៈការស្វែងរកសេចក្តីពិតទេ ទើបគេអាចស្គាល់ទង្វើរបស់ព្រះជាម្ចាស់» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានដឹងថា ភារកិច្ចណាក៏ដោយដែលមនុស្សម្នាក់ធ្វើនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ មិនថាវាហាក់ដូចជាសំខាន់ឬអត់ឡើយ ភារកិច្ចនោះគ្រាន់តែគ្រាន់តែមានឈ្មោះ និងមុខងារខុសគ្នាប៉ុណ្ណោះ ចំណែកទំនួលខុសត្រូវរបស់ពួកគេគឺនៅដដែល។ អត្តសញ្ញាណដែលមានស្រាប់ និងសារជាតិរបស់មនុស្សម្នាក់មិនផ្លាស់ប្ដូរឡើយ។ ពួកយើងតែងតែជាភាវៈដែលត្រូវបានបង្កើតជានិច្ច។ ខ្ញុំគឺជាភាវៈដែលត្រូវបានបង្កើត នៅក្នុងភារកិច្ចកែសម្រួលរបស់ខ្ញុំ ដែលដូចទៅនឹងភារកិច្ចជាអ្នករៀបចំឆាករបស់ខ្ញុំដែរ។ នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ គ្មានឋានានុក្រមនៃភារកិច្ចឡើយ វាត្រូវបានរៀបចំដោយផ្អែកលើតម្រូវការនៃកិច្ចការរបស់ក្រុមជំនុំ និងស្របទៅតាមកម្ពស់ សមត្ថភាព និងកម្លាំងរបស់បុគ្គលម្នាក់ៗ។ មិនថាភារកិច្ចជាអ្វីឡើយ បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ គឺដើម្បីឱ្យពួកយើងពិតជាប្រឹងប្រែងឱ្យអស់លទ្ធភាពនៅក្នុងភារកិច្ចរបស់ពួកយើង ដើម្បីឱ្យពួកយើងមានមូលដ្ឋាននៅក្នុងការតាមរកសេចក្ដីពិតរបស់យើង ដោយដោះស្រាយសេចក្ដីពុករលួយរបស់ពួកយើង និងបំពេញភារកិច្ចរបស់ពួកយើងឱ្យបានល្អ។ ដូចដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់ថ្លែងថា «មុខងារមិនដូចគ្នាទេ។ មានរូបកាយមួយ។ ម្នាក់ៗបំពេញកាតព្វកិច្ចរៀងៗខ្លួន នៅកន្លែងរបស់ខ្លួន និងធ្វើឲ្យអស់ពីសមត្ថភាពរបស់គេ—សម្រាប់ផ្កាភ្លើងនីមួយៗ មានពន្លឺចាំងមួយ—ហើយស្វែងរកភាពចាស់ទុំក្នុងជីវិត។ ការធ្វើដូច្នេះ នឹងធ្វើឲ្យខ្ញុំសព្វព្រះហឫទ័យ» («ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ២១ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ អ្នកដឹកនាំក្រុមជំនុំបានផ្ដល់ភារកិច្ចរៀបចំឆាកឱ្យខ្ញុំ ដោយសារតែការងារនោះមានតម្រូវការ ហើយខ្ញុំមិនគួរទម្រើស ឬសាញដោយផ្អែកលើចំណង់ចំណូលចិត្តរបស់ខ្ញុំឡើយ។ ខ្ញុំគួរតែចុះចូលចំពោះការត្រួតត្រារបស់ព្រះជាម្ចាស់។ ខ្ញុំគួរតែរៀបចំឆាកតាមតម្រូវការសម្រាប់កម្មវិធីនីមួយៗ ហើយព្យាយាមបន្តិចសម្រាប់ការសម្ដែងនីមួយៗ ដើម្បីធ្វើបន្ទាល់ចំពោះព្រះជាម្ចាស់។ នេះគឺជាតួនាទីរបស់ខ្ញុំ។ ការយល់ឃើញរបស់ខ្ញុំបានផ្លាស់ប្ដូរនៅពេលដែលខ្ញុំបានយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ខ្ញុំបានលះបង់ចោលនូវអ្វីដែលធ្លាប់ជាបន្ទុករបស់ខ្ញុំអស់រយៈពេលជាយូរមកហើយ។ ខ្ញុំអាចបំពេញភារកិច្ចរបស់ខ្ញុំយ៉ាងត្រឹមត្រូវ។ ចាប់ពីពេលនោះមក ខ្ញុំបានស្វែងរកឯកសារ និងព័ត៌មានយោងយ៉ាងឧស្សាហ៍ព្យាយាមដើម្បីបង្កើនជំនាញផ្សេងៗ ហើយនៅក្នុងការជួបជុំជាមួយនឹងអ្នកសម្ដែង ខ្ញុំឈប់ប្រៀបធៀបអំពីភារកិច្ចទៀតហើយ ផ្ទុយទៅវិញ ខ្ញុំបានបើកចំហអំពីភាពបះបោរ និងសេចក្ដីពុករលួយរបស់ខ្ញុំ។ ខ្ញុំបានប្រកបគ្នានូវអ្វីទាំងអស់ដែលខ្ញុំយល់។ នៅមានពេលខ្លះបន្ទាប់ពីនោះ ដែលខ្ញុំភ័យខ្លាចគេមើលងាយនៅក្នុងភារកិច្ចរបស់ខ្ញុំ ហើយខ្ញុំដឹងថា ខ្ញុំកំពុងតែប្រៀបធៀបភារកិច្ចម្ដងទៀត ដូច្នេះ ខ្ញុំប្រញាប់ប្រញាល់អធិស្ឋានទៅព្រះជាម្ចាស់ និងឈប់គិតដូចនោះតទៅទៀត។ ផ្ទុយទៅវិញ ខ្ញុំបានផ្ដោតលើភារកិច្ចរបស់ខ្ញុំ និងធ្វើឱ្យព្រះជាម្ចាស់សព្វព្រះហឫទ័យ។ បន្ទាប់ពីធ្វើបែបនេះមួយរយៈមក ខ្ញុំចាប់ផ្ដើមមានអារម្មណ៍កាន់តែធូរស្រាល។ ខ្ញុំលែងមានអារម្មណ៍ថា ការធ្វើកិច្ចការនៅលើឆាកជាភារកិច្ចតូចទាបទៀតហើយ។ ផ្ទុយទៅវិញ ខ្ញុំមានអារម្មណ៍ថា វាគឺជាបញ្ជាបេសកកម្មពីព្រះជាម្ចាស់។ ខ្ញុំមានកិត្តិយសដែលបានធ្វើភារកិច្ចនេះ ហើយមានមោទនភាពដែលបានធ្វើកិច្ចការចំណែករបស់ខ្ញុំសម្រាប់ការផលិតខ្សែភាពយន្តអំពីដំណាក់របស់ព្រះជាម្ចាស់។
ខ្ញុំបានគិតថា ខ្ញុំទទួលបានកម្ពស់ខ្លះបន្ទាប់ពីបទពិសោធន៍នោះ ថាខ្ញុំអាចទទួលយកភារកិច្ចអ្វីក៏ដោយដែលព្រះជាម្ចាស់ប្រទានដល់ខ្ញុំ ដោយគ្មានការគិតអវិជ្ជមាន និងគិតថាភារកិច្ចរបស់ខ្ញុំទាបជាងខ្ញុំឡើយ ។ ប៉ុន្តែនៅពេលបន្ទាប់ ដែលខ្ញុំត្រូវបានល្បងល នោះបញ្ហាបានកើតឡើងម្ដងទៀត។
ពីរបីខែក្រោយមក ដែលជាពេលរដូវមមាញឹករបស់កសិករ មានបងប្អូនប្រុសស្រីមួយចំនួនបានចេញទៅផ្សព្វផ្សាយដំណឹងល្អ ហើយមិនអាចត្រឡប់មកវិញទាន់ពេលវេលាសម្រាប់ការច្រូតកាត់ឡើយ។ ដូច្នេះ អ្នកដឹកនាំបានសួរខ្ញុំថា តើខ្ញុំអាចជួយធ្វើកិច្ចការស្រែចម្ការរបស់ពួកគេបានឬអត់។ ខ្ញុំបានគិតថា «ការធ្វើបែបនេះនឹងធ្វើឱ្យគេឈប់ខ្វល់ខ្វាយ ខណៈពេលដែលពួកគេផ្សព្វផ្សាយដំណឹងល្អ និងជួយកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ផងដែរ ដូច្នេះខ្ញុំគួរតែជួយ»។ ប៉ុន្តែបន្ទាប់មក នៅពេលដែលខ្ញុំបានមកដល់ ខ្ញុំបានសម្គាល់ថា ប្រុសៗដទៃទៀតអាយុច្រើនជាងខ្ញុំ។ គ្មាននរណាម្នាក់មានអាយុខ្ទង់ម្ភៃឡើយ។ ខ្ញុំមិនសប្បាយចិត្តទាល់តែសោះ។ ក្រោយមក បងប្រុសម្នាក់ដើរចូលមក ហើយបានសួរខ្ញុំថា៖ «ប្អូនប្រុស ម៉េចបានជាប្អូនមានពេលធ្វើកិច្ចការនៅទីនេះ? តើប្អូនមិននៅធ្វើភារកិច្ចកែសម្រួលទៀតទេអី?» ដូចដែលអ្នករាល់គ្នាអាចទស្សន៍ទាយអ៊ីចឹង គឺខ្ញុំបាក់មុខ។ ខ្ញុំបាននិយាយថា «ខ្ញុំគ្រាន់តែចេញមកជួយបណ្ដោះអាសន្នប៉ុណ្ណោះ»។ បន្ទាប់ពីគាត់បានដើរចេញទៅឆ្ងាយ ខ្ញុំបានគិតថា «តើគាត់នឹងគិតអ្វីពីខ្ញុំ? តើគាត់សន្និដ្ឋានថា ខ្ញុំធ្វើកិច្ចការនេះទាំងនៅក្មេង មានន័យថាខ្ញុំមិនមានសមត្ថភាព ឬទេពកោសល្យពិត ដែលជាហេតុឱ្យខ្ញុំនៅទីនេះ តើនេះជាអ្វីដែលខ្ញុំអាចធ្វើបានឬ? ពិតជាធ្លាក់ខ្លួនមែន!» ខ្ញុំពេញដោយការតូចចិត្ត។ ទោះបីជាខ្ញុំកំពុងតែធ្វើកិច្ចការដោយប្រើកម្លាំងក៏ដោយ ក៏ចិត្តរបស់ខ្ញុំអំពល់ដោយសារប្រុសៗ និងអ្វីដែលពួកគេបានគិតដែរ។ តើពួកគេមើលងាយខ្ញុំទេ? ដោយទុក្ខព្រួយ ខ្ញុំសម្រេចកិច្ចការរបស់ខ្ញុំទាំងត្រដរ។ ពេលដែលខ្ញុំទៅដល់ផ្ទះ ខ្ញុំបានឃើញប្រុសៗដទៃទៀតនៅខាងមុខកុំព្យូទ័រកំពុងតែបំពេញភារកិច្ចរបស់ពួកគេ ហើយខ្ញុំមានអារម្មណ៍ដូចជាខ្ញុំនៅកាំទាបជាងអ៊ីចឹង។ ខ្ញុំបានគិតថា «ភារកិច្ចរបស់ពួកគេប្រសើរជាងខ្ញុំ។ ហេតុអ្វីបានខ្ញុំត្រូវធ្វើកិច្ចការនៅវាលស្រែអ៊ីចឹង? នោះមិននិយាយអំពីខ្ញុំបានរៀននៅសាកលវិទ្យាល័យ និងបានខំប្រឹងប្រែងនៅក្នុងការសិក្សារបស់ខ្ញុំផង។ តើនោះមិនមែនជាការគេចវេះវាសនារបស់កសិករ ដែលធ្វើការនៅវាលស្រែពេញៗមួយថ្ងៃឬ? ខ្ញុំមិនត្រឡប់មកទៀតទេ»។ ខ្ញុំបានដឹងថាខ្ញុំមិនគួរគិតបែបនោះសោះ ប៉ុន្តែខ្ញុំមានអារម្មណ៍ថាខុសធ្ងន់ណាស់ ដោយការគិតថាការចាត់ឱ្យខ្ញុំធ្វើកិច្ចការនៅវាលស្រែ គឺខ្ជះខ្ជាយទេពកោសល្យរបស់ខ្ញុំ និងមិនគោរពខ្ញុំនោះ។ ខ្ញុំកាន់តែទុក្ខព្រួយ ដូច្នេះខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់ថា «ឱព្រះជាម្ចាស់អើយ ទូលបង្គំនៅតែគិតថា កិច្ចការនៅវាលស្រែត្រូវបានគេមើលឃើញថាតូចទាប ហើយអាប់កិត្តិយស។ ទូលបង្គំចង់បោះបង់វាចោល។ ទូលបង្គំដឹងថាការគិតរបស់ទូលបង្គំខុស ប៉ុន្តែទូលបង្គំមិនអាចធ្វើអ្វីបានទេ។ ទូលបង្គំពិតជាកម្សត់ណាស់។ សូមបំភ្លឺ ហើយដឹកនាំទូលបង្គំឱ្យយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់ និងស្ដាប់បង្គាប់»។
បន្ទាប់ពីការអធិស្ឋានរបស់ខ្ញុំ ខ្ញុំបានអានសេចក្ដីនេះនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «តើអ្វីទៅជាការចុះចូលដ៏ពិតប្រាកដ? នៅពេលដែលព្រះជាម្ចាស់ធ្វើអ្វីមួយដែលត្រូវតាមវិធីរបស់អ្នក ហើយអ្នកមានអារម្មណ៍ថាអ្វីគ្រប់យ៉ាង គឺត្រូវចិត្តនិងត្រឹមត្រូវ ហើយអ្នកត្រូវបានអនុញ្ញាតឱ្យលេចធ្លោ នោះអ្នកមានអារម្មណ៍ថា នេះគឺជាសិរីល្អណាស់ ហើយអ្នកនិយាយថា៖ «អរព្រះគុណព្រះជាម្ចាស់» ហើយអាចចុះចូលចូលនឹងការចាត់ចែងនិងការរៀបចំរបស់ព្រះជាម្ចាស់បាន។ ក៏ប៉ុន្តែ នៅពេលណាដែលអ្នកត្រូវបានចាត់តាំងឱ្យទៅកន្លែងមិនអស្ចារ្យ ដែលអ្នកមិនដែលអាចលេចធ្លោបាន ដែលគ្មាននរណាម្នាក់ធ្លាប់ទទួលស្គាល់អ្នក នោះអ្នកក៏ឈប់មានអារម្មណ៍រីករាយ និងពិបាកនឹងចុះចូល។ ... ការចុះចូលក្នុងពេលណាមានលក្ខខណ្ឌដែលត្រូវចិត្តនោះគឺតែងតែងាយស្រួល។ ប្រសិនបើអ្នកក៏អាចចុះចូលក្នុងកាលៈទេសៈមិនល្អបានដែរ ជាកាលៈទេសៈដែលអ្វីៗមិនសមតាមវិធីរបស់អ្នក ហើយអារម្មណ៍របស់អ្នកឈឺចាប់ ដែលធ្វើឱ្យអ្នកទន់ខ្សោយ ដែលធ្វើឱ្យអ្នករងទុក្ខខាងផ្លូវកាយ និងបំផ្លាញដល់កេរ្តិ៍ឈ្មោះរបស់អ្នក ដែលមិនអាចបំពេញសេចក្ដីអំនួតនិងកិត្តិយសរបស់អ្នកបាន និងដែលធ្វើឱ្យអ្នករងទុក្ខខាងផ្លូវចិត្ត នោះអ្នកមានកម្ពស់ពិតប្រាកដហើយ។ តើនេះមិនមែនជាគោលដៅដែលអ្នករាល់គ្នាគប្បីត្រូវស្វែងរកទេឬ? ប្រសិនបើអ្នករាល់គ្នាមានការជំរុញចិត្តបែបនេះ គោលដៅបែបនេះ នោះនឹងមានសង្ឃឹមហើយ» (ការប្រកបរបស់ព្រះជាម្ចាស់)។
ខ្ញុំមានអារម្មណ៍អាម៉ាស់ណាស់ នៅពេលដែលខ្ញុំពិចារណាព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ព្រះបន្ទូលនោះបានបើកសម្ដែងពីសភាពពិតប្រាកដរបស់ខ្ញុំ។ នៅពេលដែលខ្ញុំបានគិតថា ខ្ញុំអាចអួតសម្ញែង ខណៈពេលដែលត្រូវបានតែងតាំងឱ្យបំពេញភារកិច្ចកែសម្រួល នោះខ្ញុំបំពេញកិច្ចការរបស់ខ្ញុំដោយភាពអំណរ និងរីករាយក្នុងការចុះចូល។ ទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែលខ្ញុំកំពុងជួយកិច្ចការនៅវាលស្រែ ហើយនៅពេលដែលផលប្រយោជន៍របស់ខ្ញុំត្រូវបានប៉ះពាល់ នោះខ្ញុំពិបាកចិត្ត និងរឹងចចេស។ អារម្មណ៍បែបនោះកាន់តែអាក្រក់ទៅៗ នៅពេលដែលខ្ញុំបានឃើញអ្នកដទៃធ្វើការនៅក្នុងកុំព្យូទ័រ ខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនល្អដូចពួកគេទេ។ ខ្ញុំបាត់បង់លំនឹងរបស់ខ្ញុំហើយ។ ខ្ញុំបានគិតថា ដោយសារតែខ្ញុំជាមនុស្សទទួលបានការអប់រំ នោះខ្ញុំគួរតែបំពេញភារកិច្ចដ៏មានកិត្តិយស ដែលត្រូវការជំនាញ។ ដូច្នេះខ្ញុំតវ៉ា ហើយខ្ញុំរអ៊ូរទាំ ខ្ញុំចង់បោះបង់កិច្ចការស្រែចម្ការចោល។ ខ្ញុំមិនពិចារណាអ្វីដែលនឹងមានប្រយោជន៍សម្រាប់ដំណាក់របស់ព្រះជាម្ចាស់ ឬបំណងព្រះហឫទ័យរបស់ទ្រង់ឡើយ។ ផ្ទុយទៅវិញ ខ្ញុំត្រូវបានគ្របដណ្ដប់ដោយផលប្រយោជន៍។ ខ្ញុំអាត្មានិយមខ្លាំងណាស់។ ខ្ញុំមិនបានមើលឃើញខ្លួនឯងថាជាសមាជិកនៃដំណាក់របស់ព្រះជាម្ចាស់ឡើយ។ អ្នកជឿដ៏ស្មោះត្រង់ម្នាក់ដែលខ្វល់ខ្វាយពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ចាត់ទុកភារកិច្ចរបស់ពួកគេជាទំនួលខុសត្រូវដ៏អស្ចារ្យមួយ ដូច្នេះហើយ ពួកគេចាប់ផ្ដើមធ្វើអ្វីក៏ដោយដែលត្រូវការ ទោះបីជាវាលំបាក ឬផ្ទុយពីផលប្រយោជន៍របស់ពួកគេក៏ដោយ។ ដរាបណាវាមានប្រយោជន៍សម្រាប់ក្រុមជំនុំ នោះពួកគេនឹងធ្វើគ្រប់យ៉ាង។ មានតែមនុស្សដូច្នោះទេ ដែលពិតជាឈរជាមួយដំណាក់របស់ព្រះជាម្ចាស់។ ខ្ញុំបានគិតអំពីការប្រមូលផល និងអាកប្បកិរិយារបស់ខ្ញុំ។ បងប្អូនរបស់ខ្ញុំមួយចំនួនត្រូវការជំនួយ។ មានមនុស្សផ្សេងដែលអាចជួយពួកគេបាន ដូច្នេះហេតុអ្វីបានជាព្រះជាម្ចាស់ចាត់តាំងភារកិច្ចនេះឱ្យខ្ញុំទៅវិញ? ខ្ញុំមិនដូចជាទ្រព្យសម្បត្តិសម្រាប់កិច្ចការនោះឡើយ។ ព្រះជាម្ចាស់កំពុងតែលាតត្រដាងអាកប្បកិរិយារបស់ខ្ញុំចំពោះភារកិច្ច ដោយឱ្យខ្ញុំធ្វើកិច្ចការបែបនេះ។ ទ្រង់ធ្វើបែបនេះ ដើម្បីឱ្យខ្ញុំអាចទទួលស្គាល់សេចក្ដីពុករលួយ និងភាពមិនបរិសុទ្ធរបស់ខ្ញុំ ហើយប្រឹងប្រែងដោះស្រាយសេចក្ដីពុករលួយរបស់ខ្ញុំជាមួយនឹងសេចក្ដីពិត។ ប៉ុន្តែខ្ញុំមិនយល់ពីបំណងព្រះហឫទ័យដ៏សប្បុរសរបស់ព្រះជាម្ចាស់ឡើយ។ ខ្ញុំនៅតែអាត្មានិយមនៅក្នុងភារកិច្ចរបស់ខ្ញុំ ដោយគិតដល់ចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់ខ្ញុំ។ ខ្ញុំមិនអាចចុះចូលចំពោះការចាត់ចែង និងការរៀបចំរបស់ព្រះជាម្ចាស់បានទេ ប៉ុន្ដែបែរជាបះបោរ និងរឹងទទឹងនឹងព្រះជាម្ចាស់។ ខ្ញុំពិតជាធ្វើឱ្យព្រះហឫទ័យរបស់ទ្រង់ឈឺចាប់មែន! នៅក្នុងគំនិតនេះ ខ្ញុំបានយល់ថា បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ គឺដើម្បីលាតត្រដាង និងបន្សុទ្ធនិស្ស័យដ៏ពុករលួយរបស់ខ្ញុំ ព្រមទាំងកែតម្រូវអាកប្បកិរិយារបស់ខ្ញុំចំពោះភារកិច្ច។ នេះគឺជាសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់។ មិនខ្វល់ថា ខ្ញុំត្រូវបានចាត់តាំងឱ្យធ្វើកិច្ចការមិនគួរឱ្យចាប់អារម្មណ៍ ឬកិច្ចការកំប៉ិកកំប៉ុកឡើយ។ ប្រសិនបើវាមានប្រយោជន៍ដល់កិច្ចការរបស់ក្រុមជំនុំ នោះខ្ញុំគួរតែទទួលយកវាដោយឥតលក្ខខណ្ឌ ចុះចូល និងប្រឹងប្រែងឱ្យអស់ពីលទ្ធភាពរបស់ខ្ញុំ។ មានតែធ្វើបែបនេះទេ ទើបអាចទទួលយកបាន។ នៅពេលដែលខ្ញុំបានយល់ពីរឿងនេះ ខ្ញុំបានទទួលនូវសេចក្ដីស្ងប់ដ៏ពិត។
ក្រោយមក ខ្ញុំបានឆ្លុះបញ្ចាំងពីខ្លួនឯង៖ នៅពេលដែលខ្ញុំត្រូវបានស្នើឱ្យបំពេញភារកិច្ចដែលមិនគួរឱ្យចាប់អារម្មណ៍មួយ ហេតុអ្វីបានជាខ្ញុំពិបាកចិត្ត និងរឹងទទឹងម៉្លេះ? ហេតុអ្វីបានជាខ្ញុំមិនអាចចុះចូលបាន? នៅក្នុងការស្វែងរកចម្លើយរបស់ខ្ញុំ ខ្ញុំបានអានព្រះបន្ទូលមកពីព្រះជាម្ចាស់ទាំងនេះ៖ «សាតាំងធ្វើឱ្យមនុស្សពុករលួយតាមរយៈការអប់រំ និងឥទ្ធិពលនៃរដ្ឋាភិបាលថ្នាក់ជាតិ មនុស្សល្បីល្បាញ និងមនុស្សអស្ចារ្យ។ ពាក្យសម្តីស្មោកគ្រោករបស់ពួកគេ បានក្លាយទៅជាធម្មជាតិនៃជីវិតរបស់មនុស្ស។ «មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់»។ ជាឃ្លាមួយដ៏ល្បីរបស់សាតាំងដែលត្រូវបានបញ្ចូលទៅក្នុងគ្រប់គ្នា ហើយវាក្លាយជាជីវិតរស់នៅរបស់មនុស្ស។ មានពាក្យផ្សេងទៀតនិយាយពីជីវិតរស់នៅរបស់អ្នកទស្សនៈវិទូផ្សេងៗដែលមានលក្ខណៈបែបដូច្នេះដែរ។ សាតាំងប្រើប្រាស់ភាពល្អប្រសើរនៃទំនៀមទំលាប់វប្បធម៌បុរាណមកអប់រំមនុស្ស បណ្តាលឱ្យមនុស្សជាតិធ្លាក់់ចុះ ហើយហ៊ុំព័ទ្ធដោយរណ្ដៅនៃសេចក្តីហីនវិនាស ហើយនៅទីបំផុតគេនឹងត្រូវបានបំផ្លាញដោយព្រះជាម្ចាស់ ព្រោះតែពួកគេបម្រើសាតាំង ហើយតតាំងនឹងព្រះជាម្ចាស់។ ... នៅតែមានថ្នាំពុលអាក្រក់ជាច្រើននៅក្នុងជីវិតរបស់មនុស្ស ពួកគេមិនមានសេចក្តីពិតទាល់តែសោះនៅក្នុងកិរិយាមាយាទ និងអាកប្បកិរិយារបស់ពួកគេ។ ជាឧទាហរណ៍ ទស្សនវិជ្ជាសម្រាប់ជីវិតរស់នៅ របៀបដែលពួកគេធ្វើកិច្ចការ សុភាសិតដែលនៅក្នុងជីវិតរបស់ពួកគេទាំងអស់ត្រូវបានបំពុលពេញដោយថ្នាំពុលនៃនាគដ៏ធំមានសម្បុរក្រហមដែលមកពីសាតាំង ហើយគ្រប់អ្វីៗដែលហូរចេញមកពីឆ្អឹង និងឈាមរបស់គេគឺសុទ្ធតែចេញមកពីសាតាំង» («របៀបស្គាល់ពីធម្មជាតិរបស់មនុស្ស» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានជួយខ្ញុំឱ្យយល់ថា ខ្ញុំមិនស្ដាប់បង្គាប់ និងប្រកាន់អំពីភារកិច្ចរបស់ខ្ញុំ គឺដោយសារតែខ្ញុំត្រូវបានអប់រំនិងធ្វើឱ្យពុករលួយដោយសារថ្នាំពុលរបស់សាតាំង ដូចជា «មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់» «អ្នកណាដែលធ្វើការប្រើគំនិតគ្រប់គ្រងអ្នកដទៃ ហើយអ្នកណាដែលធ្វើការដោយប្រើដៃ ត្រូវបានអ្នកដទៃគ្រប់គ្រង» ក៏ដូចជា «មានតែមនុស្សមានប្រាជ្ញាខ្ពង់ខ្ពស់ និងមនុស្សល្ងង់ផុតលេខប៉ុណ្ណោះ ដែលមិនអាចផ្លាស់ប្ដូរបាន» និងដោយសារតែខ្ញុំសម្លឹងរកការលេចធ្លោរ ដើម្បីប្រសើរជាងអ្នកដទៃ។ អំឡុងពេលរបស់ខ្ញុំនៅឯសាលា លោកគ្រូ-អ្នកគ្រូ និងឪពុកម្ដាយរបស់ខ្ញុំតែងតែនិយាយថា ខ្ញុំត្រូវតែប្រឹងប្រែងរៀនសូត្រ ដើម្បីឱ្យខ្ញុំអាចរៀននៅសាកលវិទ្យាល័យដ៏ល្អ គេចផុតពីជីវិតដ៏គួរឱ្យអាប់ឱនជាកសិករ និងនាំមុខគេ។ ដូច្នេះហើយ ខ្ញុំបានជាខ្ញុំប្រឹងប្រែងរៀនសូត្រអស់មួយជីវិតរបស់ខ្ញុំ ដោយសង្ឃឹមថា ខ្ញុំអាចទទួលបានសញ្ញាបត្រល្អ និងរកបានការងារដ៏គួរឱ្យគោរព ជាអ្នកត្រួតត្រា ឬជាអ្នកគ្រប់គ្រង ពោលគឺជាអ្វីមួយដែលគួរឱ្យសរសើរ ដែលអ្នកដទៃនឹងកោតសរសើរ។ បន្ទាប់ពីក្លាយជាអ្នកជឿ ខ្ញុំបានវិនិច្ឆ័យភារកិច្ចនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ដោយក្រសែភ្នែករបស់អ្នកមិនជឿ ហើយបានបន្តចាត់ចំណាត់ថ្នាក់ភារកិច្ចជាខ្ពស់ ឬទាប។ ខ្ញុំបានគិតថាការក្លាយជាអ្នកដឹកនាំម្នាក់ ឬធ្វើការដោយផ្អែកលើជំនាញគឺជាការងារគួរឱ្យគោរព ហើយបងប្អូនប្រុសស្រីនឹងសរសើរពីភារកិច្ចបែបនេះ ផ្ទុយទៅវិញ បើខ្ញុំធ្វើការដោយគ្មាននរណាឃើញ ដោយបំពេញភារកិច្ចដ៏ថោកទាបដែលប្រើប្រាស់កម្លាំង នោះពួកគេនឹងមើលងាយខ្ញុំ។ ខ្ញុំមើលឃើញថា ថ្នាំពុលរបស់សាតាំងទាំងនេះ បានជ្រួតជ្រាបនៅក្នុងធម្មជាតិរបស់ខ្ញុំ ដោយគ្រប់គ្រងគំនិតរបស់ខ្ញុំ ជំរុញឱ្យខ្ញុំតាមរកកេរ្ដិ៍ឈ្មោះ ស្វែងរកឋានៈយ៉ាងរឹងចចេស ដោយតែងតែចង់ធ្វើជាមនុស្សម្នាក់ដែលពិសេស។ នៅពេលដែលកិត្យានុភាព និងឋានៈរបស់ខ្ញុំត្រូវបានគំរាមកំហែង នោះខ្ញុំក្លាយជាអវិជ្ជមាន និងការរឹងទទឹងទៅវិញ។ ខ្ញុំមិនអាចទទួលយកតួនាទីរបស់ខ្ញុំ និងបំពេញភារកិច្ចរបស់ខ្ញុំជាភាវៈដែលត្រូវបានបង្កើតឡើយ។ ខ្ញុំខ្វះខាតមនសិការ និងហេតុផលទាំងអស់។ ខ្ញុំបានដឹងថា ប្រសិនបើខ្ញុំបន្តរស់នៅដោយជាតិពុលរបស់សាតាំងនេះ ដោយមិនស្វែងរកសេចក្ដីពិត និងរឹងទទឹងចំពោះភារកិច្ចរបស់ខ្ញុំដែលមកពីព្រះជាម្ចាស់ នោះខ្ញុំនឹងមិនដែលទទួលបានសេចក្ដីពិត និងមិនទទួលបានជីវិតឡើយ ហើយព្រះជាម្ចាស់នឹងលុបបំបាត់ខ្ញុំទៀតផង។ នៅពេលដែលខ្ញុំបានយល់ពីរឿងនេះ នោះខ្ញុំបានតាំងចិត្តលះបង់ចោលសាច់ឈាមរបស់ខ្ញុំ និងធ្វើឱ្យព្រះជាម្ចាស់សព្វព្រះហឫទ័យ។ ខ្ញុំចង់រស់នៅដោយថ្នាំពុលរបស់សាតាំងទៀតទេ។ ដូច្នេះនៅថ្ងៃបន្ទាប់ ខ្ញុំបានត្រឡប់ទៅធ្វើការនៅវាលស្រែវិញ!
ចាប់តាំងពីនោះ ខ្ញុំបានអានព្រះបន្ទូលមួយចំនួនពីព្រះជាម្ចាស់។ «ខ្ញុំកំណត់វាសនារបស់មនុស្ស ម្នាក់ៗដោយមិនផ្អែកលើអាយុ អតីតភាព ទំហំនៃការរងទុក្ខ និងជាពិសេស កម្រិតដែលពួកគេសុំឲ្យមានក្ដីអាណិតទេ ប៉ុន្តែយោងទៅលើថាតើពួកគេមានសេចក្ដីពិតឬអត់។ មិនមានជម្រើសផ្សេងក្រៅពីនេះទេ» («ចូរត្រៀមខ្លួនធ្វើអំពើល្អឱ្យបានគ្រប់គ្រាន់សម្រាប់ទិសដៅរបស់អ្នក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «ទីបំផុត មិនថាមនុស្សអាចទទួលបានសេចក្ដីសង្គ្រោះឬអត់ គឺមិនអាស្រ័យលើភារកិច្ចអ្វីដែលពួកគេបំពេញឡើយ ប៉ុន្តែអាស្រ័យលើថា ពួកគេបានយល់ និងទទួលបានសេចក្ដីពិតឬអត់ និងថា ពួកគេអាចចុះចូលចំពោះការចាត់ចែងរបស់ព្រះជាម្ចាស់ ហើយក្លាយជាភាវៈដែលត្រូវបានបង្កើតមកដ៏ពិតប្រាកដឬអត់។ ព្រះជាម្ចាស់សុចរិត ហើយនេះគឺជាគោលការណ៍ដែលទ្រង់វាស់ស្ទង់មនុស្សជាតិទាំងអស់។ គោលការណ៍នេះ មិនអាចផ្លាស់ប្ដូរបានទេ ហើយអ្នកត្រូវតែចងចាំពីសេចក្ដីនេះ។ ចូរកុំគិតអំពីការស្វែងរកមាគ៌ាផ្សេង ឬការដេញតាមអ្វីដែលមិនពិតមួយចំនួនឡើយ។ បទដ្ឋានដែលព្រះជាម្ចាស់តម្រូវពីគ្រប់គ្នា ដែលទទួលសេចក្ដីសង្គ្រោះ គឺមិនផ្លាស់ប្ដូរជារៀងរហូត។ ពួកវានៅតែដដែល មិនថាអ្នកជានរណាឡើយ» («ឥរិយាបថដែលមនុស្សគួរតែមានចំពោះព្រះជាម្ចាស់» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ នៅក្នុងព្រះបន្ទូលរបស់ទ្រង់ ខ្ញុំអាចមើលឃើញនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់មិនកំណត់លទ្ធផលរបស់នរណាម្នាក់ ដោយផ្អែកលើភារកិច្ចដែលពួកគេបំពេញ ចំនួនដែលពួកគេបានធ្វើ ឬចំនួនដែលពួកគេបានចូលរួមចំណែកឡើយ។ ទ្រង់ទតមើលថាតើពួកគេអាចចុះចូលចំពោះការត្រួតត្រារបស់ទ្រង់ និងបំពេញកិច្ចការរបស់ភាវៈដែលត្រូវបានបង្កើតឬអត់ ថាតើពួកគេអាចទទួលបានសេចក្ដីពិត និងផ្លាស់ប្ដូរនិស្ស័យរបស់ពួកគេឬអត់។ ប្រសិនបើខ្ញុំមិនតាមរកសេចក្ដីពិតទេ នោះមិនថាភារកិច្ចរបស់ខ្ញុំគួរឱ្យចាប់អារម្មណ៍ចំពោះអ្នកដទៃប៉ុនណាឡើយ ក៏ខ្ញុំនឹងមិនដែលទទួលបានសេចក្ដីពិត ហើយកាន់តែមិនអាចទទួលបានការទទួលស្គាល់ និងសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ទៀតផង។ ខ្ញុំបានគិតដល់ពួកទទឹងនឹងព្រះគ្រីស្ទម្នាក់ដែលក្រុមជំនុំរបស់ពួកយើងបានបណ្ដេញចេញ។ នាងបានបំពេញភារកិច្ចដ៏សំខាន់ ជាអ្នកដឹកនាំម្នាក់ ហើយសមាជិកថ្មីរបស់ក្រុមជំនុំមួយចំនួនសរសើរនាង។ ប៉ុន្តែនាងមិនតាមរកសេចក្ដីពិត ហើយនាងក៏មិនព្យាយាមផ្លាស់ប្ដូរនិស្ស័យនៅក្នុងភារកិច្ចរបស់នាងដែរ។ ផ្ទុយទៅវិញ នាងស្វែងរកកេរ្ដិ៍ឈ្មោះ និងឋានៈ ហើយដើរលើមាគ៌ារបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ នាងបានរំខានកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ ដូច្នេះនាងត្រូវបានបណ្ដេញចេញ។ ខ្ញុំក៏បានឃើញមនុស្សមួយចំនួនដែលបំពេញភារកិច្ចសាមញ្ញៗដែរ។ ភារកិច្ចរបស់ពួកគេហាក់ដូចជាមិនមែនជាអ្វីមួយពិសេសឡើយ ប៉ុន្តែពួកគេតែងតែបំពេញវាដោយគ្មានការរអ៊ូរទាំឡើយ។ ហើយនៅពេលដែលពួកគេជួបបញ្ហា ពួកគេនឹងស្វែងរកសេចក្ដីពិត។ ពួកគេមានការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធ ដូច្នេះហើយបានជាកិច្ចការរបស់ពួកគេរីកចម្រើន។ ពួកគេបានរស់នៅក្នុងលក្ខណៈជាមនុស្សកាន់តែច្រើន។ នេះបានបង្ហាញខ្ញុំថា ការទទួលបានសេចក្ដីពិតមិនពាក់ព័ន្ធនឹងភារកិច្ចរបស់នរណាម្នាក់ជាអ្វីឡើយ។ មិនថាភារកិច្ចរបស់មនុស្សជាអ្វីឡើយ ការផ្លាស់ប្ដូរនិស្ស័យ និងការស្វែងរកសេចក្ដីពិតគឺជាគន្លឹះសំខាន់។ នោះគឺជាមាគ៌ាតែមួយ។ មិនថាអ្នកដឹកនាំឱ្យខ្ញុំធ្វើជាអ្នករៀបចំឆាក ឬឱ្យខ្ញុំធ្វើជាអ្នកស្រែចម្ការឡើយ គឺគ្រប់យ៉ាងត្រូវបានរៀបចំដោយព្រះជាម្ចាស់ និងជាអ្វីដែលខ្ញុំត្រូវការសម្រាប់ច្រកចូលទៅក្នុងជីវិតរបស់ខ្ញុំ ដូច្នេះ ខ្ញុំគួរតែឱបក្រសោបវាជានិច្ច។ នៅក្នុងភារកិច្ចរបស់ខ្ញុំ ខ្ញុំគួរតែស្វែងរកសេចក្ដីពិត អនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងឱ្យសេចក្ដីពិតដឹកនាំខ្ញុំ។ មានតែធ្វើដូច្នោះទេ ទើបស្របនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ដោយយល់ពីបញ្ហានេះ បានផ្ដល់ឱ្យខ្ញុំនូវអារម្មណ៍នៃសេរីភាព។ ក្រោយមក អ្នកដឹកនាំបានចាត់តាំងខ្ញុំឱ្យបំពេញភារកិច្ចកាន់តែសាមញ្ញ ដែលខ្ញុំបានទទួលយក។ នៅពេលខ្ញុំទំនេរ ខ្ញុំបានជួយអ្នកដទៃធ្វើការងារផ្ទះទៀតផង។ នៅពេលដែលខ្ញុំបានអនុវត្តតាមវិធីនោះ ខ្ញុំបានរកឃើញថា មិនថាខ្ញុំជួយសម្អាត ដាំដើមឈើ ឬជីករណ្ដៅឡើយ គឺមានមេរៀនដែលទទួលបាន។ ព្រះជាម្ចាស់មិនលម្អៀងចំពោះការងារប្រើកម្លាំងឡើយ។ បើខ្ញុំដាក់ចិត្តធ្វើវា ហើយស្វែងរកសេចក្ដីពិត និងអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះខ្ញុំអាចប្រមូលផលបាន។
បន្ទាប់ពីរឿងទាំងអស់នេះ ខ្ញុំពិតជាបានដឹងថា មិនថាភារកិច្ចរបស់ខ្ញុំជាអ្វីក៏ដោយ នោះគឺជាអ្វីដែលព្រះជាម្ចាស់បានរៀបចំ និងជាអ្វីដែលខ្ញុំត្រូវការសម្រាប់ច្រកចូលទៅក្នុងជីវិត។ ខ្ញុំគួរតែទទួលយកវា និងស្ដាប់បង្គាប់ ព្រមទាំងបំពេញភារកិច្ចទាំងអស់របស់ខ្ញុំជានិច្ច។ ទូទាំងដំណើរការ ខ្ញុំគួរតែស្វែងរកសេចក្ដីពិត និងការផ្លាស់ប្ដូរនិស្ស័យ។ ទោះបីជាខ្ញុំបានចាត់ចំណាត់ថ្នាក់ភារកិច្ចផ្សេងៗគ្នាយ៉ាងវង្វេង និងបានរឹងទទឹងចំពោះភារកិច្ចដែលខ្ញុំមិនចូលចិត្ត ព្រមទាំងប្រឆាំងនឹងព្រះជាម្ចាស់ក៏ដោយ ក៏ទ្រង់មិនបានប្រព្រឹត្តចំពោះខ្ញុំ ដោយផ្អែកលើការរំលងរបស់ខ្ញុំឡើយ។ ផ្ទុយទៅវិញ ទ្រង់បានដឹកនាំខ្ញុំជាជំហានៗដោយព្រះបន្ទូលរបស់ទ្រង់ ដោយជួយខ្ញុំឱ្យយល់ពីសេចក្ដីពិត និងយល់ពីបេសកកម្មរបស់ភាវៈដែលត្រូវបានបង្កើត។ ទ្រង់បានផ្លាស់ប្ដូរសញ្ញាណខុសឆ្គងរបស់ខ្ញុំ ដូច្នេះខ្ញុំឱបក្រសោបភារកិច្ចរបស់ខ្ញុំ និងចាប់ផ្ដើមស្ដាប់បង្គាប់ទ្រង់។ នោះគឺជាសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់។ សូមអរព្រះគុណព្រះជាម្ចាស់!