៥១. ខ្ញុំបានឃើញសេចក្ដីពិត នៃការក្លាយជាអ្នកផ្គាប់ចិត្តមនុស្ស

ខ្ញុំធ្លាប់បានខិតខំយ៉ាងខ្លាំងដើម្បីរក្សាទំនាក់ទំនងផ្ទាល់ខ្លួនក្នុងការប្រាស្រ័យទាក់ទងរបស់ខ្ញុំជាមួយមិត្តភក្តិ ក្រុមគ្រួសារ និងអ្នកជិតខាង។ ខ្ញុំគ្រាន់តែលើកឡើងពីអ្វីទាំងអស់ ហើយទុកឱ្យមនុស្សដោះស្រាយតាមរបៀបរបស់ពួកគេដើម្បីកុំឱ្យនរណាម្នាក់និយាយពាក្យមិនល្អអំពីខ្ញុំ។ ខ្ញុំមិនដែលឈ្លោះជាមួយអ្នកណាឡើយ។ សូម្បីតែនៅពេលខ្ញុំបានកត់សម្គាល់ឃើញថាមាននរណាម្នាក់មានបញ្ហាក៏ដោយ ខ្ញុំនៅតែមិននិយាយអ្វីទាំងអស់។ យូរៗទៅ មនុស្សគ្រប់គ្នាបានគិតថាខ្ញុំជាមនុស្សល្អ។ ខ្ញុំបានបន្តអនុវត្តទស្សនវិជ្ជានេះសម្រាប់ការរស់នៅក្នុងកិច្ចការរបស់ខ្ញុំ និងក្នុងការប្រាស្រ័យទាក់ទងរបស់ខ្ញុំជាមួយអ្នកដទៃ ទោះបីក្លាយជាអ្នកជឿក៏ដោយ។ ខ្ញុំចាំបានថា មិនយូរប៉ុន្មានបន្ទាប់ពីទទួលបានសេចក្ដីជំនឿ ខ្ញុំបានកត់សម្គាល់ឃើញថា ប្អូនប្រុសធៀន ដែលទទួលខុសត្រូវការជួបជុំរបស់ក្រុមពួកយើង តែងតែមានការនិយាយស្ដីទន់ភ្លន់ ហើយការប្រកបគ្នារបស់គាត់អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់មានភាពភ្លឺច្បាស់។ នៅពេលណាមានអ្វីមួយកើតឡើងចំពោះខ្ញុំ ឬខ្ញុំមានការលំបាកណាមួយ នោះខ្ញុំចូលចិត្តស្វែងរកគាត់ឱ្យជួយដោះស្រាយ ហើយគាត់តែងតែអត់ធ្មត់ជានិច្ច ក្នុងការប្រកបគ្នាជាមួយខ្ញុំ ពួកយើងត្រូវរ៉ូវគ្នាខ្លាំងណាស់។ ពួកយើងទាំងពីរនាក់ត្រូវបានជ្រើសតាំងជាអ្នកដឹកនាំក្រុមជំនុំ នៅពីរបីឆ្នាំក្រោយមក ហើយខ្ញុំរំភើបដែលមានឱកាសបំពេញភារកិច្ចជាមួយគាត់។ ប៉ុន្តែមួយរយៈក្រោយមក ខ្ញុំបានកត់សម្គាល់ឃើញថា ប្អូនប្រុសធៀនមិនទទួលបន្ទុកនៅក្នុងភារកិច្ចរបស់គាត់ឡើយ ហើយនៅពេលដែលបងប្អូនមានភាពអវិជ្ជមាន និងទន់ខ្សោយ នោះគាត់គ្រាន់តែប្រើប្រាស់អារម្មណ៍ និងចែករំលែកការប្រកបគ្នាធម្មតាខ្លះប៉ុណ្ណោះ។ គាត់ពិតជាមិនខ្វល់ថាអ្វីមួយកើតឡើង ឬអត់ឡើយ។ ខ្ញុំបានគិតថា «តើគាត់មិនមែនកំពុងតែធ្វេសប្រហែសនៅក្នុងភារកិច្ចរបស់គាត់ទេឬ? ធ្វើបែបនេះប្រាកដជាពន្យារច្រកចូលទៅក្នុងជីវិតរបស់បងប្អូនជាមិនខាន។ ខ្ញុំត្រូវតែធ្វើការប្រកបគ្នាជាមួយគាត់។ ប៉ុន្តែជាថ្មីម្ដងទៀត គាត់បានបំពេញភារកិច្ចយូរជាងខ្ញុំ ហើយគាត់មានបទពិសោធន៍ខ្លះជាមួយនឹងកិច្ចការនេះ។ ខ្ញុំទើបតែបានចាប់ផ្ដើមបំពេញភារកិច្ចជាអ្នកដឹកនាំ។ តើគាត់នឹងគិតដូចម្ដេចពីខ្ញុំ បើខ្ញុំប្រាប់គាត់ថាគាត់មិនទទួលបន្ទុកនៅក្នុងកិច្ចការរបស់គាត់?» ដូចគេនិយាយថា «ការធ្វើមិនដឹងមិនឮចំពោះកំហុសរបស់មិត្តល្អធ្វើឱ្យទំនាក់ទំនងល្អ និងស្ថិតស្ថេរបានយូរ»។ ដូច្នេះ ដើម្បីរក្សាទំនាក់ទំនងដូចមុន នោះខ្ញុំគ្រាន់តែនិយាយទៅកាន់គាត់ ហើយធ្វើមិនដឹងមិនឮពីបញ្ហារបស់គាត់ទៅបានហើយ។

នៅក្នុងការជួបជុំមួយរបស់ពួកយើង បងប្អូនមួយចំនួនបានលើកឡើងអំពីការលំបាកដែលពួកគេបានជួបប្រទះក្នុងការចែកចាយដំណឹងល្អ ដោយសង្ឃឹមថា ពួកយើងអាចជួយពួកគេដោះស្រាយបញ្ហាទាំងនេះបាន។ ខ្ញុំបាននិយាយទៅកាន់ប្អូនប្រុសធៀន អំពីពួកយើងទៅជាមួយគ្នា ប៉ុន្តែគាត់ដោះសារថា កិច្ចការដំណឹងល្អមិនមែននៅក្រោមគាត់ទេ ដូច្នេះគាត់មិនចង់ទៅ។ ខ្ញុំបានធ្វើការប្រកបគ្នាជាមួយគាត់ ដោយនិយាយថា បងប្អូនពួកយើងកំពុងជួបការលំបាកនៅក្នុងភារកិច្ចរបស់ពួកគេ ដូច្នេះពួកយើងគួរតែធ្វើអ្វីៗដែលនៅក្នុងអំណាចរបស់ពួកយើង ដើម្បីជួយពួកគេ ហើយថាពួកយើងមិនគួរបំពេញភារកិច្ចរបស់ពួកយើង ដោយគ្រាន់តែផ្អែកលើចំណង់ចំណូលចិត្តរបស់ពួកយើងឡើយ។ គាត់មិនបាននិយាយតបឡើយ ដូច្នេះខ្ញុំគិតថា នោះគឺជាការយល់ព្រមបែបនៅស្ងៀមរបស់គាត់។ គួរឱ្យភ្ញាក់ផ្អើល ដែលនៅថ្ងៃបន្ទាប់ បាត់គាត់ឱ្យឈឹង។ ខ្ញុំមានអារម្មណ៍ខកចិត្តចំពោះគាត់បន្តិចដែរ។ តើវាមិនមែនជាការមិនទទួលខុសត្រូវរបស់គាត់ ដែលជាអ្នកដឹកនាំក្រុមជំនុំទេឬ ដែលមិនជួយដោះស្រាយបញ្ញារបស់បងប្អូន? ខ្ញុំបានដឹងថា ខ្ញុំត្រូវតែលើកបញ្ហានេះជាមួយគាត់។

ខ្ញុំបានទៅនិយាយជាមួយប្អូនប្រុសធៀនភ្លាមៗបន្ទាប់ពីការជួបជុំ ហើយនៅតាមផ្លូវទៅកាន់ទីនោះ គឺខ្ញុំគិតពីវិធីដើម្បីធ្វើការប្រកបគ្នាជាមួយគាត់។ ប៉ុន្តែគាត់មានភាពកក់ក្ដៅ និងរាក់ទាក់ចំពោះខ្ញុំនៅពេលដែលខ្ញុំទៅដល់ផ្ទះគាត់ ហើយខ្ញុំចាប់ផ្ដើមមានអារម្មណ៍រុញរាក្នុងចិត្ត។ ខ្ញុំបានគិតថា «ប្អូនប្រុសធៀនញញឹមរហូត សូម្បីតែយកទឹកតែជូនខ្ញុំក៏ដោយ។ តើខ្ញុំអាចនិយាយរឿងនេះទៅកាន់គាត់យ៉ាងម៉េច? បើខ្ញុំនិយាយថាគាត់មិនទទួលខុសត្រូវនៅក្នុងភារកិច្ចរបស់គាត់ ហើយគាត់ស្ថិតនៅក្នុងសភាពគ្រោះថ្នាក់ តើនោះពិតជាមិនធ្វើឱ្យគាត់អាម៉ាស់ទេឬ? ដូចគេនិយាយថា 'ចូរកុំលើកដៃទាស់នឹងមនុស្សមានទឹកមុខញញឹម'។ ពួកយើងតែងតែត្រូវរ៉ូវគ្នាណាស់។ ធ្វើម៉េចពួកយើងអាចនៅធ្វើកិច្ចការជាមួយគ្នាកើត បើខ្ញុំបំផ្លាញទំនាក់ទំនងរបស់ពួកយើងនោះ? ពួកយើងឃើញគ្នាគ្រប់ពេលវេលា ដូច្នេះវាពិតជារឿងគួរឱ្យចង្អៀតចង្អល់មែន!» ដូច្នេះ ខ្ញុំបាននិយាយទៅកាន់គាត់យ៉ាងសុភាពថា «ពួកយើងត្រូវតែអភិវឌ្ឍញាណនៃបន្ទុកចំពោះភារកិច្ចរបស់ពួកយើង។ ពួកយើងមិនអាចត្រឹមតែធ្វើអ្វីៗ ដោយផ្អែកលើចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់ពួកយើងឡើយ»។ នៅពេលដែលគាត់នៅស្ងៀម ហើយមិននិយាយស្តីមួយម៉ាត់ នោះខ្ញុំមានអារម្មណ៍មិនល្អក្នុងការនិយាយអ្វីផ្សេងបន្ថែមទៀតឡើយ។ ខ្ញុំបានគិតអំពីរឿងដែលខ្ញុំទើបតែចាប់ផ្ដើមក្លាយជាអ្នកដឹកនាំក្រុមជំនុំ ហើយខ្ញុំមិនទាន់ស្គាល់ពីកិច្ចការក្រុមជំនុំបានល្អនៅឡើយ។ មានរឿងជាច្រើនដែលខ្ញុំត្រូវការជំនួយរបស់គាត់ ហើយដូចពាក្យចាស់ពោលថា «ចូរកុំរុះស្ពាន»។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនអាចតឹងរ៉ឹងចំពោះគាត់ឡើយ ដូច្នេះ ខ្ញុំមិននិយាយអ្វីតទៅទៀតដែរ។

ក្រោយមក មានសារមួយពីអ្នកដឹកនាំរបស់ពួកយើង ដោយជូនដំណឹងពួកយើងអំពីការជួបជុំមួយ ហើយប្អូនប្រុសធៀន និងខ្ញុំសម្រេចចិត្តថា ពួកយើងម្នាក់ៗនឹងជូនដំណឹងដល់បងប្អូនមួយចំនួនទៀត។ នៅថ្ងៃបន្ទាប់ នៅពេលដែលពួកយើងបានជួបគ្នា ខ្ញុំបានសួរគាត់ថា គាត់បានជូនដំណឹងទៅបងប្អូនឬអត់ ប៉ុន្តែគាត់និយាយដោយមិនខ្វល់សោះ ហើយថាគាត់រវល់ធ្វើកិច្ចការផ្សេង និងភ្លេច។ ដោយឃើញគាត់មិនសកម្មបែបនោះ ខ្ញុំគ្មានអ្វីក្រៅពីស្ដីបន្ទោសគាត់ឡើយ។ ខ្ញុំបាននិយាយថា «ការបំពេញភារកិច្ចរបស់ប្អូនបែបនេះ គឺមិនទទួលខុសត្រូវឡើយ ហើយវាអាចពន្យារកិច្ចការរបស់ក្រុមជំនុំ»។ ខ្ញុំបានភ្ញាក់ផ្អើល ពេលដែលគាត់ធ្វើមុខជូរ ចាប់កាន់សោររបស់គាត់ ហើយចាកចេញទៅ។ ដោយឃើញការមិនចូលចិត្តរបស់គាត់ នោះខ្ញុំមិនហ៊ាននិយាយតទៅទៀតឡើយ ដោយខ្លាចវាបំផ្លាញទំនាក់ទំនងរបស់ពួកយើងទាំងស្រុង។

ខ្ញុំបានឃើញថា ប្អូនប្រុសធៀន មិនទទួលបន្ទុកណាមួយឡើយនៅក្នុងភារកិច្ចរបស់គាត់ ថាគាត់មិនខ្វល់ គាត់តែងតែបង្កការពន្យារពេល ហើយនៅចំពោះមុខបញ្ហា គាត់ខ្វះចំណេះដឹងពីខ្លួនឯង។ នៅពេលអ្នកដទៃធ្វើការប្រកបគ្នា ឬលើកឡើងពីបញ្ហារបស់គាត់ប្រាប់គាត់ នោះគាត់មិនទទួលយកវាឡើយ។ តើទាំងនោះមិនបង្ហាញថា គាត់ជាអ្នកដឹកនាំក្លែងក្លាយ មិនអាចទទួលយកសេចក្ដីពិត ឬបំពេញកិច្ចការជាក់ស្ដែងទេឬ? បើគាត់នៅបន្តតួនាទីរបស់គាត់ជាអ្នកដឹកនាំ នោះវានឹងរាំងស្ទះកិច្ចការរបស់ក្រុមជំនុំ។ ខ្ញុំបានដឹងថា ខ្ញុំគួរតែឱ្យអ្នកដឹកនាំនានាដឹងអំពីបញ្ហារបស់គាត់។ ប៉ុន្តែក្រោយមក ខ្ញុំបានគិតថាតើអ្នកដឹកនាំលួសកាត់ និងដោះស្រាយជាមួយគាត់ដូចម្តេច នៅពេលដែលពួកគេរកឃើញអំពីបញ្ហាទាំងអស់នោះ ហើយគាត់អាចបាត់បង់តួនាទីរបស់គាត់។ បើប្អូនប្រុសធៀនដឹងថាខ្ញុំជាអ្នករាយការណ៍ពីគាត់ នោះគាត់នឹងនិយាយថា ខ្ញុំជាមនុស្សគ្មានចិត្ត ថាខ្ញុំក្បត់មិត្តភក្ដិចាស់។ បន្ទាប់ពីនោះ តើខ្ញុំអាចជួបមុខគាត់យ៉ាងម៉េចកើត? គំនិតនេះបានធ្វើឱ្យខ្ញុំមិនច្បាស់ថាត្រូវធ្វើអ្វីឡើយ។ បន្ទាប់ពីគិតយ៉ាងយូរ ទីបំផុតខ្ញុំបានសម្រេចចិត្តមិនរាយការណ៍អំពីគាត់។ ខ្ញុំទើបតែបានលាតត្រដាងបញ្ហារបស់គាត់ ប្រហែលជាគាត់អាចឆ្លុះបញ្ចាំង និងយល់ពីបញ្ហារបស់គាត់ ហើយក្រោយមកគាត់ប្រែចិត្តហើយមើលទៅ។ គាត់ជាអ្នកជឿជាច្រើនឆ្នាំមកហើយ ហើយគាត់មានទំនួលខុសត្រូវដែរនៅក្នុងភារកិច្ចរបស់គាត់ កាលពីមុន។ ដូច្នេះ ខ្ញុំបានសម្រេចចិត្តឃ្លាំមើលអ្វីៗពីរបីថ្ងៃបន្ថែមទៀត ហើយបើគាត់នៅតែមិនផ្លាស់ប្ដូរ នោះខ្ញុំអាចរាយការណ៍ពីគាត់។

បន្ទាប់មក ពួកយើងមានមនុស្សផ្លាស់ប្ដូរសាសនាដ៏មានសក្ដានុពលម្នាក់ ដែលមានភាពជាមនុស្សដ៏ល្អ ហើយមានចំណាប់អារម្មណ៍ចង់ដឹងពីកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះជាម្ចាស់ ប៉ុន្តែពីរបីថ្ងៃទៀត គាត់ត្រូវទៅធ្វើការនៅទីក្រុង។ ពួកយើងត្រូវតែឱ្យនរណាម្នាក់ទៅចែកចាយដំណឹងល្អជាមួយគាត់ឱ្យបានឆាប់តាមតែអាចធ្វើទៅបាន។ ពួកយើងបានពិភាក្សាអំពីរឿងនេះ ហើយបានសម្រេចចិត្តឱ្យប្អូនប្រុសធៀនទៅ។ ទោះបីជាយ៉ាងណា ជារឿងគិតស្មានមិនដល់ គាត់ច្រឡំពេលវេលា ហើយមិនអាចទៅបាន នៅថ្ងៃដែលគាត់ត្រូវទៅ។ ខ្ញុំពិតជាខឹងនៅពេលដែលដឹងរឿងនេះ។ ខ្ញុំបានព្រមានគាត់ជាច្រើនលើក ប៉ុន្តែគាត់មិនដែលផ្លាស់ប្ដូរឡើយ ហើយនៅពេលនោះ គាត់ពិតជាមិនយកចិត្តទុកដាក់រឿងដែលមានសារៈសំខាន់ឡើយ។ ខ្ញុំគិតថា ខ្ញុំបានដឹងច្បាស់ថាប្អូនប្រុសធៀនមិនយកចិត្តទុកដាក់នៅក្នុងភារកិច្ចរបស់គាត់មួយរយៈហើយ ហើយថាគាត់គ្មានញាណនៃទំនួលខុសត្រូវឡើយ ប៉ុន្តែខ្ញុំត្រូវបានគ្របដណ្ដប់ដោយទំនាក់ទំនងរបស់ពួកយើង។ ខ្ញុំខ្លាចប្រមាថគាត់។ ដូច្នេះ ខ្ញុំមិនបានប្រាប់អ្នកដឹកនាំនានាអំពីបញ្ហារបស់គាត់ឡើយ។ រឿងនេះបានរាំងស្ទះដល់កិច្ចការរបស់ក្រុមជំនុំម្ដងហើយម្ដងទៀត។ តើខ្ញុំមិនមែនកំពុងតែប្រព្រឹត្តអាក្រក់ទេឬ? នៅត្រង់ការគិតនេះ ខ្ញុំពិបាកចិត្ត ហើយពេញដោយការបន្ទោសខ្លួនឯង។

នៅល្ងាចនោះ ខ្ញុំបានអធិដ្ឋានទៅព្រះជាម្ចាស់ ដោយសុំឱ្យទ្រង់ដឹកនាំខ្ញុំឱ្យយល់ពីបញ្ហាផ្ទាល់ខ្លួនរបស់ខ្ញុំ។ ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់នេះ៖ «មនុស្សភាគច្រើនចង់ស្វែងរក និងអនុវត្តសេចក្ដីពិត ប៉ុន្តែជាលើកច្រើនសា ពួកគេគ្រាន់តែមានការតាំងចិត្ត និងចំណង់ក្នុងការធ្វើបែបនេះប៉ុណ្ណោះ។ ពួកគេពុំមានជីវិតដែលមានសេចក្ដីពិតនៅក្នុងខ្លួនពួកគេឡើយ។ ជាលទ្ធផល នៅពេលដែលពួកគេជួបប្រទះកម្លាំងអាក្រក់ ឬជួបមនុស្សទុច្ចរិត និងមនុស្សអាក្រក់ដែលប្រព្រឹត្តអំពើអាក្រក់ ឬជួបមេដឹកនាំក្លែងក្លាយ និងពួកទទឹងនឹងព្រះគ្រីស្ទ ដែលកំពុងធ្វើអ្វីដែលបំពានលើគោលការណ៍ ដែលធ្វើឲ្យកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់រងការខូចខាត និងបង្កគ្រោះថ្នាក់ដល់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ នោះពួកគេបាត់បង់សេចក្ដីក្លាហានដើម្បីក្រោកឈរ និងនិយាយវាហើយ។ តើមានន័យដូចម្តេចនៅពេលដែលអ្នកគ្មានសេចក្ដីក្លាហាន? តើវាមានន័យថាអ្នកស្ទាក់ស្ទើរ ឬមិនច្បាស់លាស់មែនទេ? ឬតើនេះដោយសារតែអ្នកមិនយល់ច្បាស់ ទើបហេតុនេះហើយបានជាអ្នកពុំមានជំនឿចិត្តក្នុងការនិយាយវាចេញមកមែនទេ? គឺសុទ្ធតែពុំមែនទាំងអស់។ នោះគឺដោយសារតែអ្នកត្រូវគ្រប់គ្រងដោយនិស្ស័យពុករលួយជាច្រើនបែបច្រើនយ៉ាង។ និស្ស័យមួយក្នុងចំណោមនិស្ស័យទាំងនោះ គឺការឆ្លាតបែបខូច។ អ្នកគិតដល់ខ្លួនឯងមុនគេ ដោយគិតថា៖ 'ប្រសិនបើខ្ញុំនិយាយវាឡើងមក តើខ្ញុំនឹងបានប្រយោជន៍អ្វី? ប្រសិនបើខ្ញុំនិយាយវាមក ហើយធ្វើឲ្យនរណាម្នាក់មិនសប្បាយចិត្ត តើយើងនឹងត្រូវជួបមុខគ្នាទៅថ្ងៃមុខយ៉ាងដូចម្ដេច?' នេះគឺជាគំនិតឆ្លាតវៃបែបខូច មែនទេ? តើនេះមិនមែនមកពីនិស្ស័យឆ្លាតវៃបែបខូចទេឬអី? និស្ស័យមួយទៀត គឺអាត្មានិយមនិងកំណាញ់។ អ្នកគិតថា 'ការបាត់ប្រយោជន៍នៅក្នុងសំណាក់របស់ព្រះជាម្ចាស់ តើមានអ្វីត្រូវពាក់ព័ន្ធនឹងខ្ញុំដែរទៅ? ចាំបាច់អ្វីឲ្យខ្ញុំត្រូវខ្វល់នោះ? គឺគ្មានអ្វីពាក់ព័ន្ធនឹងខ្ញុំនោះទេ។ បើទោះបីជាខ្ញុំឃើញនិងស្ដាប់ឮថាវាកើតឡើងមែន ខ្ញុំមិនចាំបាច់ត្រូវធ្វើអ្វីនោះទេ។ មិនមែនជាទំនួលខុសត្រូវរបស់ខ្ញុំទេ។ ខ្ញុំមិនមែនជាអ្នកដឹកនាំឯណា'។ និស្ស័យអស់ទាំងនេះគឺនៅក្នុងខ្លួនអ្នក ហាក់ដូចជាវាដុះចេញពីចិត្តរបស់អ្នកដោយមិនដឹងខ្លួន និងហាក់ដូចជាវាបានគ្រប់គ្រងលើនិស្ស័យដែលជាប់នៅក្នុងដួងចិត្តរបស់អ្នកជានិច្ច ជានិស្ស័យពុករលួយរបស់សាតាំងរបស់មនុស្ស។ និស្ស័យពុករលួយទាំងនេះ គ្រប់គ្រងលើគំនិតរបស់អ្នក ហើយចងដៃជើងរបស់អ្នកជាប់ ហើយវាគ្រប់គ្រងមាត់របស់អ្នក។ នៅពេលអ្នកចង់និយាយអ្វីចេញពីចិត្តរបស់អ្នក ពាក្យសម្ដីនោះដល់ត្រឹមបបូរមាត់របស់អ្នក ប៉ុន្តែអ្នកមិនអាចនិយាយអ្វីកើតទេ ឬប្រសិនបើអ្នកអាចនិយាយចេញមកបាន ពាក្យសម្ដីរបស់អ្នកបែរជាផ្សេងទៅវិញ ដោយទុកផ្លូវឲ្យអ្នកអាចក្រឡាស់វាបាន។ អ្នកនិយាយមិនច្បាស់ទាល់តែសោះ។ ក្រោយពីស្ដាប់រួច អ្នកដទៃមានអារម្មណ៍ថាជាសម្ដីគ្មានបានការ ហើយអ្វីដែលអ្នកបាននិយាយមក មិនបានដោះស្រាយបញ្ហាអ្វីឡើយ។ អ្នកគិតនឹងខ្លួនឯងថា៖ 'ខ្ញុំបាននិយាយចេញទៅហើយ។ សតិសម្បជញ្ញៈរបស់ខ្ញុំ ក៏គ្មានការរំខានអ្វីដែរ។ ខ្ញុំបានធ្វើកិច្ចការរបស់ខ្ញុំហើយ'។ តាមពិតទៅ អ្នកដឹងក្នុងចិត្តហើយថា អ្នកមិនបាននិយាយអ្វីដែលអ្នកគួរនិយាយនោះទេ ហើយអ្វីដែលអ្នកបាននិយាយ គ្មានប្រយោជន៍អ្វីទេ ហើយបន្តបំផ្លាញដល់កិច្ចការនៅសំណាក់របស់ព្រះជាម្ចាស់ថែមទៀត។ អ្នកមិនបំពេញកិច្ចការរបស់អ្នកឡើយ ប៉ុន្តែអ្នកនិយាយក្ដែងៗថា អ្នកបានបំពេញកិច្ចការរបស់អ្នក ឬថាអ្នកមិនបានដឹងច្បាស់អំពីអ្វីដែលបានកើតនោះទេ។ ដូច្នេះ តើអ្នកមិនស្ថិតក្រោមការគ្រប់គ្រងពីនិស្ស័យពុករលួយរបស់សាតាំងទាំងស្រុងទេឬអី?» («មានតែអស់អ្នកដែលអនុវត្តសេចក្ដីពិតប៉ុណ្ណោះ ដែលជាអ្នកកោតខ្លាចព្រះជាម្ចាស់» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ រាល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងអស់ វាយប្រហារខ្ញុំដូចជាផ្លេកបន្ទោរ ហាក់ដូចជាខ្ញុំនៅទល់មុខជាមួយទ្រង់អ៊ីចឹង ខណៈពេលដែលទ្រង់បានជំនុំជម្រះ និងលាតត្រដាងខ្ញុំ។ ខ្ញុំមានអារម្មណ៍ខុសឆ្គងណាស់។ ខ្ញុំបានឃើញយ៉ាងច្បាស់ថា ប្អូនប្រុសធៀនមិនទទួលបន្ទុកនៅក្នុងភារកិច្ចរបស់គាត់ ហើយវារាំងស្ទះដល់កិច្ចការរបស់ក្រុមជំនុំ ប៉ុន្តែខ្ញុំគ្រាន់តែធ្វើជាមនុស្សល្អ ដូច្នេះខ្ញុំអាចការពារទំនាក់ទំនងរបស់ខ្ញុំជាមួយគាត់ ដោយការធ្វើមិនដឹងមិនឮ។ ខ្ញុំបាននឹកឃើញភាពក្លាហានមួយចំនួនដើម្បីលើកឡើងអំពីបញ្ហារបស់គាត់ ប៉ុន្តែក្រោយមក ខ្ញុំទប់ មិនហ៊ាននិយាយអំពីសារជាតិ និងផលវិបាកដ៏គ្រោះថ្នាក់នៃសកម្មភាពរបស់គាត់ឡើយ។ ហើយខ្ញុំបំភាន់ខ្លួនឯងក្នុងការគិតថា ខ្ញុំកំពុងតែយកសេចក្ដីពិតទៅអនុវត្ត។ ខ្ញុំបានឃើញគ្រោះថ្នាក់ ដែលអ្នកដឹកនាំក្លែងក្លាយអាចធ្វើចំពោះដំណាក់របស់ព្រះជាម្ចាស់ ប៉ុន្តែដើម្បីផលប្រយោជន៍នៃការការពារខ្លួនឯង នោះខ្ញុំមិនបានលាតត្រដាង និងរាយការណ៍ពីគាត់ឡើយ។ ខ្ញុំសុខចិត្តប្រមាថព្រះជាម្ចាស់ ច្រើនជាងប្រមាថបុគ្គល។ ការធ្វើសកម្មភាពបែបនោះ បានធ្វើឱ្យខ្ញុំក្លាយជាអ្នកបម្រើរបស់សាតាំង ដែលឈរនៅខាងអ្នកដឹកនាំក្លែងក្លាយ ជ្រមុជនៅក្នុងភក់ជ្រាំជាមួយគាត់ រារាំងកិច្ចការរបស់ក្រុមជំនុំ។ នេះជារឿងដែលគួរឱ្យស្អប់ខ្ពើមចំពោះព្រះជាម្ចាស់។ ព្រះជាម្ចាស់លើកស្ទួយខ្ញុំ អនុញ្ញាតឱ្យខ្ញុំទទួលភារកិច្ចជាអ្នកដឹកនាំក្រុមជំនុំ ដោយសង្ឃឹមថា ខ្ញុំអាចធ្វើការប្រកបគ្នាអំពីសេចក្ដីពិត ដោះស្រាយបញ្ហារបស់បងប្អូន និងប្រកាន់ខ្ជាប់កិច្ចការរបស់ក្រុមជំនុំ។ ប៉ុន្តែផ្ទុយទៅវិញ ខ្ញុំគ្រាន់តែការពារទំនាក់ទំនងផ្ទាល់ខ្លួនរបស់ខ្ញុំទៅវិញ ហើយថ្នាក់ថ្នមអ្នកដឹកនាំក្លែងក្លាយ ខណៈពេលដែលគាត់បានរំខានកិច្ចការរបស់ក្រុមជំនុំ។ ខ្ញុំបានឃើញថា ខ្ញុំខ្វះការលះបង់ទាំងស្រុងក្នុងភារកិច្ចរបស់ខ្ញុំ។ ខ្ញុំមិនត្រឹមតែមិនអាចអនុវត្តសេចក្ដីពិតបានទេ ខ្ញុំថែមទាំងប្រព្រឹត្តអំពើរំលងទៀតផង។ ខ្ញុំពិតជាធ្វើឱ្យកិច្ចប្រឹងប្រែងដ៏ផ្ចឹតផ្ចង់របស់ព្រះជាម្ចាស់អស់សង្ឃឹមមែន។ ទីបំផុតខ្ញុំបានឃើញថា អ្នកផ្គាប់ចិត្តមនុស្ស មិនច្បាស់ជាមនុស្សល្អឡើយ ប៉ុន្តែពួកគេគឺជាមនុស្សដែលអាត្មានិយម និងមានល្បិចកល។ ការដឹងពីរឿងនេះ ពិតជាធ្វើឱ្យខ្ញុំមិនសប្បាយចិត្តឡើយ ហើយខ្ញុំមានអារម្មណ៍មិនល្អចំពោះខ្លួនឯងឡើយ។ ខ្ញុំបានដឹងថា ខ្ញុំមិនអាចក្លាយជាអ្នកផ្គាប់ចិត្តមនុស្សតទៅទៀតបានឡើយ ប៉ុន្តែខ្ញុំត្រូវតែយកសេចក្ដីពិតទៅអនុវត្ត ហើយលាតត្រដាងប្អូនប្រុសធៀន ចំពោះការមិនធ្វើកិច្ចការជាក់ស្ដែង។ ខ្ញុំត្រូវតែប្រាប់សេចក្ដីពិតទៅអ្នកដឹកនាំនានា អំពីបញ្ហារបស់គាត់ ហើយឈប់បិទបាំងសម្រាប់គាត់តទៅទៀត។

នៅយប់ដដែលនោះ ខ្ញុំបានសរសេរទៅកាន់អ្នកដឹកនាំនានាអំពីការបំពេញការងាររបស់ប្អូនប្រុសធៀន។ ខ្ញុំមានអារម្មណ៍ស្រាកស្រាន្ដ ហើយមានសេចក្ដីស្ងប់ បន្ទាប់ពីខ្ញុំសរសេរលិខិតរបស់ខ្ញុំចប់ ហើយខ្ញុំមានអារម្មណ៍ដូចជាទីបំផុត ខ្ញុំចាប់ផ្ដើមដឹងពីភាពយុត្តិធម៌អ៊ីចឹង ដែលខ្ញុំមិនថោកទាប និងគួរឱ្យស្អប់ដូចជាខ្ញុំពីមុនទេ។ ដូចព្រះជាម្ចាស់មានបន្ទូលថា៖ «បើអ្នកអាចបំពេញទំនួលខុសត្រូវរបស់អ្នក បំពេញកាតព្វកិច្ច និងភារកិច្ចរបស់អ្នក បោះបង់សេចក្តីប៉ងប្រាថ្នាដ៏អាត្មានិយមរបស់អ្នក បោះបង់ចេតនា និងបំណងចិត្តផ្ទាល់ខ្លួនរបស់អ្នក មានការពិចារណាចំពោះបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយទុកផលប្រយោជន៍របស់ព្រះជាម្ចាស់ និងព្រះដំណាក់របស់ទ្រង់ជាទីមួយ បន្ទាប់មក ក្រោយការដកពិសោធន៍អំពីការនេះបានមួយរយៈ នោះអ្នកនឹងមានអារម្មណ៍ថា នេះគឺជាមាគ៌ាដ៏ល្អមួយក្នុងការរស់នៅ។ វាគឺជាការរស់នៅដោយទៀងត្រង់ និងស្មោះត្រង់ ដោយមិនក្លាយជាមនុស្សគ្មានតម្លៃ ឬឥតបានការ ហើយកំពុងតែរស់នៅយ៉ាងត្រឹមត្រូវ និងគួរឲ្យគោរព ជាជាងក្លាយជាមនុស្សចិត្តចង្អៀត ឬកំណាញ់។ អ្នកនឹងមានអារម្មណ៍ថា នេះគឺជារបៀបដែលមនុស្សម្នាក់គួរតែរស់នៅ និងប្រព្រឹត្ត។ បន្ដិចម្ដងៗ សេចក្តីប៉ងប្រាថ្នានៅខាងក្នុងដួងចិត្តរបស់អ្នកដែលចង់ចម្អែតផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នក នឹងកាន់តែចុះខ្សោយទៅៗ» («ចូរថ្វាយដួងចិត្តដ៏ពិតរបស់អ្នកដល់ព្រះជាម្ចាស់ ទើបអ្នកអាចទទួលបានសេចក្តីពិត» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ នៅពេលដែលខ្ញុំបានឃើញប្អូនប្រុសធៀននៅថ្ងៃបន្ទាប់ ខ្ញុំបានធ្វើការប្រកបគ្នាជាមួយគាត់ ធ្វើការពិនិត្យលើបញ្ហានៅក្នុងភារកិច្ចរបស់គាត់ ហើយខ្ញុំបាននិយាយអំពីធម្មជាតិ និងផលវិបាកនៃការមិនយកចិត្តទុកដាក់ និងការធ្វើឱ្យតែរួចពីដៃ។ បន្ទាប់ពីឮខ្ញុំនិយាយ នោះគាត់ពិតជាទទួលស្គាល់ថា គាត់មានបញ្ហា។ ក្រោយមក អ្នកដឹកនាំរបស់ពួកយើងសម្រេចចិត្តតាមរយៈការបំពេញការងារជាទូទៅរបស់គាត់ថា គាត់មិនបានបំពេញកិច្ចការជាក់ស្ដែងតទៅទៀតទេ ហើយថា គាត់គឺជាអ្នកដឹកនាំក្លែងក្លាយ ហើយគាត់ត្រូវបានបណ្ដេញចេញ។ ទោះបីជាគាត់បានបាត់បង់តួនាទីរបស់គាត់ក៏ដោយ ក៏ខ្ញុំនៅតែមានទំនួលខុសត្រូវដែលមិនអាចប្រកែកបាន នៅក្នុងការបំផ្លាញដែលគាត់បានធ្វើចំពោះកិច្ចការរបស់ក្រុមជំនុំ។ ខ្ញុំបានស្បថចំពោះខ្លួនឯងថា ខ្ញុំមិនមែនជាអ្នកផ្គាប់ចិត្តមនុស្សទៀតឡើយ ថាខ្ញុំនឹងមិនរារាំងផ្លូវនៃកិច្ចការរបស់ក្រុមជំនុំទៀតឡើយ។

មិនយូរប៉ុន្មាន ខ្ញុំចាប់ផ្ដើមធ្វើកិច្ចការជាមួយប្អូនប្រុសលី ដែលបានក្លាយជាអ្នកដឹកនាំក្រុមជំនុំ។ ពួកយើងបានចែករំលែកការប្រកបគ្នា ហើយពិភាក្សាការលំបាកនានាដែលពួកយើងបានជួបប្រទះនៅក្នុងកិច្ចការរបស់ពួកយើង។ នៅពេលដែលខ្ញុំស្ថិតក្នុងសភាពអាក្រក់ នោះគាត់បានជួយខ្ញុំតាមរយៈការប្រកបគ្នា។ ពួកយើងស្រុះស្រួលគ្នាល្អណាស់។ ប៉ុន្តែមួយរយៈក្រោយមក ខ្ញុំដឹងច្បាស់ថា ប្អូនប្រុសលីមិនបានធ្វើកិច្ចការជាក់ស្ដែងនៅក្នុងភារកិច្ចរបស់គាត់ទេ។ គាត់គ្រាន់តែប្រើប្រាស់អារម្មណ៍ប៉ុណ្ណោះ នៅក្នុងការជួបជុំ ប៉ុន្តែគាត់មិនដោះស្រាយការលំបាកជីវិតជាក់ស្ដែងរបស់បងប្អូនឡើយ។ ខ្ញុំគិតថា ប្អូនប្រុសលីមិនមានទំនួលខុសត្រូវឡើយ ហើយថា ខ្ញុំគួរតែផ្ដល់ការប្រកបគ្នាដល់គាត់។ មួយរយៈក្រោយមក ខ្ញុំពិតជាបានលើកយកបញ្ហានេះនិយាយជាមួយគាត់ ហើយបានលាតត្រដាងពីធម្មជាតិ និងផលវិបាកនៃវិធីដែលគាត់បំពេញភារកិច្ចរបស់គាត់។

ខ្ញុំបានកត់សម្គាល់ឃើញថា ទោះបីជាពេលវេលាកន្លងផុតទៅខ្លះក៏ដោយ ក៏ប្អូនប្រុសលីនៅតែមិនកែតម្រូវអាកប្បកិរិយារបស់គាត់ចំពោះភារកិច្ចរបស់គាត់ឡើយ ហើយលើសពីនោះ គាត់តែងតែចង់បានកេរ្ដិ៍ឈ្មោះ និងឋានៈ។ នៅពេលដែលគាត់មិនសម្រេចបានអ្វីមួយនៅក្នុងកិច្ចការរបស់គាត់ ហើយមិនអាចទទួលបានការគោរពរបស់អ្នកដទៃ នោះគាត់មានភាពអវិជ្ជមាន ហើយមិនខ្វល់ពីកិច្ចការរបស់ក្រុមជំនុំឡើយ។ ខ្ញុំបានទៅធ្វើការប្រកបគ្នាជាមួយគាត់ម្ដងទៀត ហើយបានសុំឱ្យគាត់ ឆ្លុះបញ្ចាំង និងព្យាយាមយល់ពីបំណងចិត្តរបស់គាត់នៅក្នុងភារកិច្ចរបស់គាត់។ នៅពេលនោះ គាត់បានទទួលស្គាល់ថា ការយល់ឃើញនៅក្នុងការចង់បានរបស់គាត់ ត្រូវបាននាំទៅរកផ្លូវខុស ប៉ុន្តែបន្ទាប់មក សភាពរបស់គាត់មិនបានផ្លាស់ប្ដូរឡើយ។ ខ្ញុំបានដឹងថា បើគាត់បន្តនៅក្នុងភារកិច្ចនោះតទៅទៀត នោះវានឹងបង្កគ្រោះថ្នាក់ដល់កិច្ចការរបស់ក្រុមជំនុំ ដូច្នេះ ខ្ញុំសម្រេចចិត្តឱ្យអ្នកដឹកនាំដឹង។ ប៉ុន្តែ ដរាបណាខ្ញុំចាប់កាន់ប៊ិក ហើយត្រៀមសរសេរលិខិតរបស់ខ្ញុំ នោះខ្ញុំបានគិតថា «បើអ្នកដឹកនាំដឹងអំពីឥរិយាបថរបស់ប្អូនប្រុសលី នោះពួកគេប្រាកដជាធ្វើស្របតាមគោលការណ៍ ហើយបណ្ដេញគាត់ចេញមិនខាន។ ប្អូនប្រុសលីឱ្យតម្លៃដល់កេរ្ដិ៍ឈ្មោះខ្ពស់ណាស់ តើគាត់មិនតូចចិត្តនឹងខ្ញុំទេឬ បើគាត់ត្រូវបានបណ្ដេញចេញ? នៅពេលដែលខ្ញុំចាប់ផ្ដើមបំពេញភារកិច្ចរបស់ខ្ញុំ គាត់តែងតែចែករំលែកការប្រកបគ្នា និងជួយខ្ញុំ ដូច្នេះ បើខ្ញុំរាយការណ៍អំពីបញ្ហារបស់គាត់នៅពេលនេះ តើគាត់មិនគិតថាខ្ញុំអត់មានចិត្តទេឬ? បន្ទាប់ពីនោះ តើខ្ញុំអាចប្រឈមមុខនឹងគាត់យ៉ាងម៉េចកើត?» ក្រោយមក ខ្ញុំបានដឹងថា ខ្ញុំជិតក្លាយជាអ្នកផ្គាប់ចិត្តមនុស្សម្ដងទៀតហើយ ហើយថា ខ្ញុំមិនបានប្រកាន់ខ្ជាប់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ឡើយ។ ខ្ញុំមានអារម្មណ៍ខុសឆ្គងចំពោះរឿងនេះ ដូច្នេះ ខ្ញុំបានអធិដ្ឋានភ្លាមៗថា៖ «ព្រះជាម្ចាស់អើយ ទូលបង្គំបានឃើញបញ្ហារបស់ប្អូនប្រុសលី ហើយទូលបង្គំចង់រាយការណ៍ពីបញ្ហាទាំងនោះ ប៉ុន្តែទូលបង្គំខ្លាចធ្វើឱ្យគាត់មិនសប្បាយចិត្ត។ ទូលបង្គំដឹងច្បាស់អំពីសេចក្ដីពិត ប៉ុន្តែទូលបង្គំមិនអាចយកវាទៅអនុវត្តបានទេ។ នោះមិនមែនជាការប្រកាន់ខ្ជាប់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ឡើយ។ ឱព្រះជាម្ចាស់អើយ សូមទ្រង់ដឹកនាំទូលបង្គំឱ្យស្គាល់ខ្លួនឯង ប្រយោជន៍ឱ្យទូលបង្គំអាចប្រែចិត្ត និងផ្លាស់ប្ដូរបាន»។

បន្ទាប់ពីការអធិដ្ឋានរបស់ខ្ញុំ ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់នេះ៖ «សាតាំងធ្វើឱ្យមនុស្សពុករលួយតាមរយៈការអប់រំ និងឥទ្ធិពលនៃរដ្ឋាភិបាលថ្នាក់ជាតិ មនុស្សល្បីល្បាញ និងមនុស្សអស្ចារ្យ។ ពាក្យសម្តីស្មោកគ្រោករបស់ពួកគេ បានក្លាយទៅជាធម្មជាតិនៃជីវិតរបស់មនុស្ស។ 'មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់'។ ជាឃ្លាមួយដ៏ល្បីរបស់សាតាំងដែលត្រូវបានបញ្ចូលទៅក្នុងគ្រប់គ្នា ហើយវាក្លាយជាជីវិតរស់នៅរបស់មនុស្ស។ មានពាក្យផ្សេងទៀតនិយាយពីជីវិតរស់នៅរបស់អ្នកទស្សនៈវិទូផ្សេងៗដែលមានលក្ខណៈបែបដូច្នេះដែរ។ សាតាំងប្រើប្រាស់ភាពល្អប្រសើរនៃទំនៀមទំលាប់វប្បធម៌បុរាណមកអប់រំមនុស្ស បណ្តាលឱ្យមនុស្សជាតិធ្លាក់់ចុះ ហើយហ៊ុំព័ទ្ធដោយរណ្ដៅនៃសេចក្តីហីនវិនាស ហើយនៅទីបំផុតគេនឹងត្រូវបានបំផ្លាញដោយព្រះជាម្ចាស់ ព្រោះតែពួកគេបម្រើសាតាំង ហើយតតាំងនឹងព្រះជាម្ចាស់។ ... នៅតែមានថ្នាំពុលអាក្រក់ជាច្រើននៅក្នុងជីវិតរបស់មនុស្ស ពួកគេមិនមានសេចក្តីពិតទាល់តែសោះនៅក្នុងកិរិយាមាយាទ និងអាកប្បកិរិយារបស់ពួកគេ។ ជាឧទាហរណ៍ ទស្សនវិជ្ជាសម្រាប់ជីវិតរស់នៅ របៀបដែលពួកគេធ្វើកិច្ចការ សុភាសិតដែលនៅក្នុងជីវិតរបស់ពួកគេទាំងអស់ត្រូវបានបំពុលពេញដោយថ្នាំពុលនៃនាគដ៏ធំមានសម្បុរក្រហមដែលមកពីសាតាំង ហើយគ្រប់អ្វីៗដែលហូរចេញមកពីឆ្អឹង និងឈាមរបស់គេគឺសុទ្ធតែចេញមកពីសាតាំង។ ... មនុស្សជាតិត្រូវបានធ្វើឱ្យពុករលួយយ៉ាងសម្បើមពីសំណាក់សាតាំង។ ភាពពិសពុលរបស់សាតាំងត្រូវបានបង្ហូរចេញមកតាមរយៈឈាមនៃបុគ្គលគ្រប់គ្នា ដែលយើងអាចមើលឃើញថា ធម្មជាតិរបស់គេ គឺពុករលួយ អាក្រក់ ហើយប្រតិកម្មនិយម និងត្រូវបានបំពេញ និងបំពុលដោយទស្សនវិជ្ជារបស់សាតាំង គឺជាធម្មជាតិដែលក្បត់នឹងព្រះជាម្ចាស់ទាំងស្រុង។ នេះហើយជាមូលហេតុដែលមនុស្សបដិសេដ ហើយប្រឆាំងទាស់នឹងព្រះជាម្ចាស់ទៅវិញ» («របៀបស្គាល់ពីធម្មជាតិរបស់មនុស្ស» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)

តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះខ្ញុំអាចយល់ថា ការក្លាយជាអ្នកផ្គាប់ចិត្តមនុស្សរបស់ខ្ញុំ ត្រូវបានចាក់ឫសគល់នៅក្នុងភាពអាត្មានិយម គួរឱ្យស្អប់ វៀចវេរ និងល្បិចកលខ្លាំងពេក។ ខ្ញុំតែងតែផ្ដល់អាទិភាពដល់ផលប្រយោជន៍ផ្ទាល់ខ្លួន នៅក្នុងគ្រប់យ៉ាង។ ខ្ញុំរស់នៅដោយច្បាប់ទម្លាប់បែបសាតាំងសម្រាប់ការមានជីវិតរស់នៅ និងការយល់ឃើញ ដូចជា «មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់» «ការធ្វើមិនដឹងមិនឮចំពោះកំហុសរបស់មិត្តល្អធ្វើឱ្យទំនាក់ទំនងល្អ និងស្ថិតស្ថេរបានយូរ» «ចូរគិតមុននឹងនិយាយចេញមក រួចនិយាយចេញមកដោយការគិតទុកជាមុន» និង «កុំនិយាយចាក់ដោតដាក់គេពេក»។ ខ្ញុំបន្តបិទមាត់របស់ខ្ញុំអំពីបញ្ហារបស់មនុស្សដទៃ មិនថានរណាដែលខ្ញុំដោះស្រាយជាមួយឡើយ ដោយគិតថា ធ្វើបែបនោះនឹងធ្វើឱ្យអ្នកដទៃស្រឡាញ់ខ្ញុំ និងចូលចិត្តខ្ញុំ។ ខ្ញុំបានការពារទំនាក់ទំនងអន្តរបុគ្គលរបស់ខ្ញុំគ្រប់ជំហាន។ ខ្ញុំបានការពារកេរ្ដិ៍ឈ្មោះរបស់ខ្ញុំនៅក្នុងក្រសែភ្នែកអ្នកដទៃ។ បំណងចិត្ត និងភាពខិលខូចរបស់ខ្ញុំ ត្រូវបានលាយឡំក្នុងគ្រប់យ៉ាងដែលខ្ញុំបានធ្វើ ដូចជាលិ្បចកលបោកបញ្ឆោតរបស់សាតាំងអ៊ីចឹង។ ខ្ញុំបានដឹងថា ប្អូនប្រុសធៀនមិនមានអារម្មណ៍នៃទំនួលខុសត្រូវចំពោះភារកិច្ចរបស់គាត់ឡើយ ហើយថា គាត់បានរំខាន និងពន្យារកិច្ចការរបស់ក្រុមជំនុំម្ដងហើយម្ដងទៀត ប៉ុន្តែខ្ញុំនៅតែមិននិយាយលម្អិតអំពីបញ្ហារបស់គាត់ ឬរាយការណ៍វាទៅកាន់អ្នកដឹកនាំរបស់ពួកយើងឡើយ ដោយខ្លាចប្រមាថគាត់ ហើយសង្ឃឹមចង់ការពារកេរ្ដិ៍ឈ្មោះដែលគាត់មានចំពោះខ្ញុំ។ ការធ្វើបែបនេះ បានបំផ្លាញកិច្ចការរបស់ក្រុមជំនុំ។ ហើយថ្មីៗនេះ ខ្ញុំបានឃើញថា ប្អូនប្រុសលី គ្រាន់តែផ្ដោតលើការចង់បានកេរ្ដិ៍ឈ្មោះ និងឋានៈប៉ុណ្ណោះ នៅក្នុងភារកិច្ចរបស់គាត់ ហើយគាត់មិនមានទំនួលខុសត្រូវណាមួយ ចំពោះកិច្ចការរបស់ក្រុមជំនុំឡើយ។ ខ្ញុំក៏បានដឹងដែរថា គាត់មិនមានការយល់ពីខ្លួនឯងពិតប្រាកដឡើយ ថាគាត់មិនសក្ដិសមនឹងតួនាទីនោះឡើយ ហើយខ្ញុំគួរតែប្រាប់អ្នកដឹកនាំភ្លាមៗ ដើម្បីការពារកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់។ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំបារម្ភខ្លាចគាត់តូចចិត្តចំពោះខ្ញុំ ហើយថាផលប្រយោជន៍ និងកេរ្ដិ៍ឈ្មោះរបស់ខ្ញុំនឹងត្រូវប៉ះពាល់ ដូច្នេះ ខ្ញុំចង់ដើរតួនាទីជាអ្នកផ្គាប់ចិត្តមនុស្សម្ដងទៀត។ ខ្ញុំបានដឹងថា ខ្ញុំកំពុងតែរស់នៅដោយទស្សនវិជ្ជាជីវិតបែបសាតាំងនៅគ្រប់ជំហាន ដោយយកផលប្រយោជន៍ និងកេរ្ដិ៍ឈ្មោះផ្ទាល់ខ្លួន ធំជាងអ្វីៗផ្សេងទៀត ដោយមិនយកចិត្តទុកដាក់ចំពោះកិច្ចការរបស់ក្រុមជំនុំទាល់តែសោះ។ ខ្ញុំពិតជាអាត្មានិយម និងគួរឱ្យស្អប់មែន។ ខ្ញុំបានឃើញគ្រប់យ៉ាងទាំងនេះបានកើតឡើងទាំងស្រុង ដោយសារតែខ្ញុំកំពុងរស់នៅជាអ្នកផ្គាប់ចិត្តមនុស្ស ដោយផ្អែកលើទស្សនវិជ្ជាជីវិតបែបសាតាំង។

ខ្ញុំធ្លាប់គិតថា ការស្រុះស្រួលយ៉ាងសុខដុមរមនាជាមួយគ្រប់គ្នា ហើយមិនធ្វើឱ្យអារម្មណ៍នរណាម្នាក់ឈឺចាប់ ធ្វើឱ្យខ្ញុំក្លាយជាបុគ្គលល្អ។ ប៉ុន្តែការពិតបានបង្ហាញខ្ញុំថា ទោះបីជាអ្នកផ្គាប់ចិត្តមនុស្ស ហាក់ដូចជាមិនដែលធ្វើឱ្យអ្នកដទៃឈឺចាប់ក៏ដោយ នៅពេលដែលពួកគេឃើញនរណាម្នាក់រស់នៅក្នុងនិស្ស័យពុករលួយរបស់ពួកគេ ត្រូវបានសាតាំងធ្វើឱ្យគ្រោះថ្នាក់ និងទាមទារផលប្រយោជន៍របស់ក្រុមជំនុំ នោះគ្រប់យ៉ាងដែលពួកគេបារម្ភ គឺការពារផលប្រយោជន៍ផ្ទាល់ខ្លួន និងទំនាក់ទំនាក់ទំនងផ្ទាល់ខ្លួនរបស់ពួកគេ។ ពួកគេមិនអាចឈរនៅខាងសេចក្ដីពិត ដើម្បីជួយ ព្រមទាំងគាំទ្របងប្អូន និងប្រកាន់ខ្ជាប់កិច្ចការរបស់ក្រុមជំនុំឡើយ។ អ្នកផ្គាប់ចិត្តមនុស្សអាចជាមនុស្សល្អ ដែលមានយុត្តិធម៌ និងយោគយល់ ប៉ុន្តែទាំងអស់នោះគឺជាផ្នែកខាងក្រៅប៉ុណ្ណោះ។ នៅក្នុងជម្រៅចិត្តរបស់ពួកគេ ពួកគេគ្រាន់តែគិតពីផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។ ពួកគេថែមទាំងមើលតែទៅមុខ ដោយមិនគិតបន្តិចឡើយ ខណៈដែលកិច្ចការរបស់ក្រុមជំនុំត្រូវបានបំផ្លាញ ហើយការរីកចម្រើននៅក្នុងជីវិតរបស់បងប្អូនត្រូវបានពន្យារ។ ពួកគេតាមរកលាភសក្ការៈផ្ទាល់ខ្លួន ដោយប្រើប្រាស់អ្នកដទៃ។ តើភាពជាមនុស្សនៅឯណា? វាច្បាស់ណាស់ថា ពួកគេគឺជាមនុស្សលាក់ពុតដែលគួរឱ្យស្អប់ ល្បិចកល បោកប្រាស់ និងរប៉ិលរប៉ូច។ ខ្ញុំមានអារម្មណ៍អាម៉ាស់ណាស់ នៅពេលដែលខ្ញុំបានដឹងរឿងនេះ។ ខ្ញុំបានរីករាយនឹងគ្រប់យ៉ាងដែលមកពីព្រះជាម្ចាស់ ប៉ុន្តែនៅពេលដែលប្រឈមមុខនឹងបញ្ហា នោះខ្ញុំឈរនៅខាងសាតាំង ជាអ្នកផ្គាប់ចិត្តមនុស្សទៅវិញ។ តើខ្ញុំកំពុងបំពេញភារកិច្ចរបស់ខ្ញុំយ៉ាងម៉េច? ខ្ញុំចាប់យកសត្រូវ ហើយខាំដៃអ្នកដែលបញ្ចុកខ្ញុំ។ ខ្ញុំជាកញ្ជះរបស់សាតាំងម្នាក់ ដែលរំខានកិច្ចការរបស់ក្រុមជំនុំ ប្រព្រឹត្តអាក្រក់ និងតតាំងនឹងព្រះជាម្ចាស់!

ការដឹងបែបនេះ ពិតជាធ្វើឱ្យខ្ញុំភ័យខ្លាច។ ខ្ញុំចូលមកចំពោះព្រះជាម្ចាស់ដោយការអធិស្ឋានភ្លាមៗថា៖ «ព្រះជាម្ចាស់អើយ ទូលបង្គំបានធ្វើអាក្រក់ច្រើនណាស់។ ទូលបង្គំសមនឹងទទួលការដាក់ទោសរបស់ទ្រង់ជាយូរមកហើយ ប៉ុន្តែទ្រង់នៅតែប្រទានឱកាសដល់ទូលបង្គំ ដើម្បីបំពេញភារកិច្ចរបស់ទូលបង្គំ។ ទូលបង្គំដឹងគុណខ្លាំងណាស់ចំពោះសេចក្ដីមេត្តាករុណារបស់ទ្រង់។ ឱព្រះជាម្ចាស់អើយ ទូលបង្គំចង់ប្រែចិត្ត។ សូមទ្រង់ចង្អុលបង្ហាញ និងដឹកនាំទូលបង្គំផង ដើម្បីឱ្យទូលបង្គំអាចស្វែងរកមាគ៌ានៃការអនុវត្ត»។

ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់នេះ៖ «នៅពេលដែលសេចក្ដីពិតមានឥទ្ធិពលខ្លាំងនៅក្នុងដួងចិត្តរបស់អ្នក ហើយបានក្លាយជាជីវិតរបស់អ្នក ដូច្នេះ នៅពេលអ្នកឃើញអ្វីដែលមិនល្អ អវិជ្ជមាន ឬអាក្រក់ ដួងចិត្តរបស់អ្នកមានប្រតិកម្មតបខុសគ្នាទាំងស្រុង។ ដំបូង អ្នកមានអារម្មណ៍ស្ដាយក្រោយ និងមានអារម្មណ៍មិនស្រួលក្នុងចិត្ត ហើយបន្ទាប់ពីមានអារម្មណ៍បែបនេះទៅ គឺ៖ «ខ្ញុំមិនអាចគ្រាន់តែជជែកលេងឥតបានការ និងបិទភ្នែកចោលនោះទេ។ ខ្ញុំត្រូវក្រោកឈរ និងនិយាយវាចេញមក ខ្ញុំត្រូវក្រោកឈរឡើង និងត្រូវមានទំនួលខុសត្រូវ»។ បន្ទាប់មក អ្នកអាចក្រោកឈរ និងបញ្ឈប់ទង្វើអាក្រក់ទាំងនេះបាន ទម្លាយនូវអំពើអាក្រក់ទាំងនេះ ខិតខំការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ និងការពារមិនឲ្យកិច្ចការរបស់ព្រះជាម្ចាស់ត្រូវរងការរំខានឡើយ។ អ្នកមិនត្រឹមតែមានសេចក្ដីក្លាហាននិងការតាំងចិត្ត និងអាចយល់ដឹងពីបញ្ហាបានទាំងស្រុងនោះទេ ប៉ុន្តែអ្នកក៏នឹងអាចបំពេញទំនួលខុសត្រូវដែលអ្នកគប្បីត្រូវបំពេញសម្រាប់កិច្ចការរបស់ព្រះជាម្ចាស់ និងដើម្បីជាប្រយោជន៍ដល់ដំណាក់របស់ទ្រង់់ផងដែរ ហេតុនេះអ្នកនឹងអាចបំពេញភារកិច្ចរបស់អ្នកបាន។ តើភារកិច្ចនេះនឹងត្រូវបំពេញដោយរបៀបណា? ភារកិច្ចនេះ នឹងត្រូវបំពេញតាមរយៈឥទ្ធិពលនៃសេចក្ដីពិតដែលមានលើអ្នក និងនៅពេលវាក្លាយជាជីវិតរបស់អ្នក» («មានតែអស់អ្នកដែលអនុវត្តសេចក្ដីពិតប៉ុណ្ណោះ ដែលជាអ្នកកោតខ្លាចព្រះជាម្ចាស់» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «នៅក្នុងពួកជំនុំ ចូរឈររឹងមាំនៅក្នុងទីបន្ទាល់របស់អ្នកចំពោះខ្ញុំ ចូរប្រកាន់ខ្ជាប់នឹងសេចក្តីពិតចុះ។ ត្រូវគឺត្រូវ ហើយខុសគឺខុស។ មិនត្រូវច្រឡំខ្មៅទៅជាសឡើយ។ អ្នកត្រូវធ្វើសង្រ្គាមទាស់នឹងសាតាំង ហើយត្រូវបំផ្លាញវាឲ្យវិនាសសាបសូន្យទាំងស្រុង ដើម្បីកុំឲ្យវាលេចមកម្ដងទៀត។ អ្នកត្រូវតែដាក់អ្វីៗគ្រប់យ៉ាងដែលអ្នកមាន ដើម្បីការពារទីបន្ទាល់របស់ខ្ញុំ។ ការនេះត្រូវតែក្លាយជាគោលដៅនៃសកម្មភាពរបស់អ្នករាល់គ្នា ចូរកុំភ្លេចឲ្យសោះ» («ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ៤១ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ បានជួយខ្ញុំឱ្យយល់ថា នៅក្នុងភារកិច្ចរបស់ខ្ញុំ ខ្ញុំត្រូវតែយកចិត្តទុកដាក់ចំពោះបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងតែងតែផ្ដល់អាទិភាពដល់ផលប្រយោជន៍របស់ក្រុមជំនុំ។ បើខ្ញុំរកឃើញថាអ្វីមួយដែលបំពានគោលការណ៍នៃសេចក្ដីពិត នោះខ្ញុំមិនអាចការពារទំនាក់ទំនងរបស់ខ្ញុំដោយសារអារម្មណ៍ ហើយការពារផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ខ្ញុំឡើយ ប៉ុន្តែផ្ទុយទៅវិញ ខ្ញុំត្រូវតែហ៊ាននាំយកអ្វីៗអវិជ្ជមានមកដាក់ក្នុងពន្លឺ ធ្វើអ្វីៗឱ្យស្របតាមគោលការណ៍ និងប្រកាន់ខ្ជាប់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់។ នេះគឺជាវិធីតែមួយគត់ ដើម្បីបំពេញភារកិច្ច និងទំនួលខុសត្រូវរបស់ខ្ញុំ។ ប្អូនប្រុសលីគឺជាអ្នកដឹកនាំក្រុមជំនុំ ដូច្នេះ បើខ្ញុំឃើញបញ្ហាពាក់ព័ន្ធនឹងវិធីដែលគាត់បំពេញភារកិច្ចរបស់គាត់ ប៉ុន្តែមិនបានលើកយកមកនិយាយ នោះមិនត្រឹមតែបង្កគ្រោះថ្នាក់ដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏គ្រោះថ្នាក់សម្រាប់ប្អូនប្រុសលីផងដែរ។ ខ្ញុំបានដឹងថា បន្ទាប់ពីនោះ មិនថាអ្វីដែលគាត់អាចគិតមកលើខ្ញុំ ឬគាត់នឹងប្រព្រឹត្តចំពោះខ្ញុំបែបណាឡើយ ខ្ញុំត្រូវតែប្រកាន់ខ្ជាប់សេចក្ដីពិត និងរាយការណ៍ពីបញ្ហារបស់គាត់។ គ្រាន់តែខ្ញុំរៀបនឹងសរសេរលិខិតនោះ អ្នកដឹកនាំបានរៀបចំការជួបជុំមួយសម្រាប់ពួកយើង។ នៅក្នុងការជួបជុំនោះ ខ្ញុំបានចែករំលែកគ្រប់យ៉ាងអំពីការបំពេញការងាររបស់ប្អូនប្រុសលី។ នៅថ្ងៃបន្ទាប់ ក្រោយពីអ្នកដឹកនាំបានបញ្ជាក់គ្រប់យ៉ាង ហើយបានអះអាងថា ប្អូនប្រុសលីមិនអាចបំពេញកិច្ចការជាក់ស្ដែងបាន នោះគាត់ត្រូវបានបញ្ចប់ពីភារកិច្ចរបស់គាត់។ ការធ្វើបែបនេះ ធ្វើឱ្យខ្ញុំពិតជារសាយចិត្ត និងមានសេចក្ដីស្ងប់។

ខ្ញុំមិនដែលស្គាល់ខ្លួនឯងទេពីមុនមក។ ខ្ញុំតែងតែជាអ្នកផ្គាប់ចិត្តមនុស្ស ដែលរស់នៅដោយទស្សនវិជ្ជាបែបសាតាំងនៅក្នុងរបស់សព្វសារពើ។ ខ្ញុំបានការពារផលប្រយោជន៍ផ្ទាល់ខ្លួន ដោយខ្លាចបង្កកំហុស និងបំផ្លាញទំនាក់ទំនងរបស់ខ្ញុំជាមួយអ្នកដទៃ។ ខ្ញុំបិទមាត់របស់ខ្ញុំ ទោះបីជានៅពេលដែលខ្ញុំដឹងថា អ្នកដទៃធ្វើខុសក៏ដោយ។ ខ្ញុំមិនអាចប្រកាន់ខ្ជាប់គោលការណ៍នៃសេចក្ដីពិតបានទេ ហើយខ្ញុំមិនបានការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ឡើយ។ ខ្ញុំបានរស់នៅដោយគ្មានសេចក្តីសុចរិត ឬសេចក្ដីថ្លៃថ្នូរណាមួយឡើយ។ ដោយការយកចេញនូវចំណង់អាត្មានិយមរបស់ខ្ញុំ មានចិត្តគោរពចំពោះព្រះជាម្ចាស់នៅក្នុងភារកិច្ចរបស់ខ្ញុំ និងប្រកាន់ខ្ជាប់គោលការណ៍ ព្រមទាំងការពារកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ ហើយនៅពេលនេះ ខ្ញុំមានអារម្មណ៍ស្ងប់ទាំងស្រុង។ ខ្ញុំមានអារម្មណ៍ថា នេះគឺជាវិធីតែមួយគត់ ដើម្បីរស់នៅដោយភាពជាមនុស្ស។ ខ្ញុំដឹងគុណណាស់ចំពោះសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់!

ខាង​ដើម៖ ៥០. អ្វីដែលនៅពីក្រោយ «កេរ្ដិ៍ឈ្មោះល្អ»

បន្ទាប់៖ ៥២. លាហើយ អ្នកផ្គាប់ចិត្តមនុស្ស!

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

២០. ការអនុវត្តសេចក្ដីពិត គឺជាគន្លឹះនៃការសម្របសម្រួលដ៏សុខដុម

ដោយ ដុងហ្វឹង (សហរដ្ឋអាមេរិក)នៅខែសីហា ឆ្នាំ ២០១៨ ភារកិច្ចរបស់ខ្ញុំគឺ ត្រូវធ្វើសម្ភារៈសម្ដែងភាពយន្តជាមួយបងវ៉ាង។ ដំបូង ខ្ញុំមានអារម្មណ៍ថា...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ