សេចក្តីផ្ដើម

នៅក្នុងយុគសម័យនៃនគរព្រះ ព្រះជាម្ចាស់ប្រើប្រាស់ព្រះបន្ទូល ដើម្បីចូលទៅក្នុងយុគសម័យថ្មី ដើម្បីផ្លាស់ប្ដូររបៀបដែលទ្រង់ធ្វើការ និងដើម្បីធ្វើកិច្ចការនៃយុគសម័យទាំងមូល។ នេះហើយជាគោលការណ៍ដែលព្រះជាម្ចាស់ធ្វើការនៅក្នុងយុគសម័យនៃព្រះបន្ទូល។ ទ្រង់បានត្រឡប់ជាសាច់ឈាម និងថ្លែងព្រះបន្ទូលចេញពីទិដ្ឋភាពខុសៗគ្នា ដោយអនុញ្ញាតមនុស្សអាចមើលឃើញព្រះជាម្ចាស់យ៉ាងពិតប្រាកដ ដែលជាព្រះបន្ទូលកំពុងតែលេចមកនៅក្នុងសាច់ឈាម និងមើលឃើញព្រះប្រាជ្ញាញាណ និងភាពអស្ចារ្យរបស់ទ្រង់។ ព្រះជាម្ចាស់បំពេញកិច្ចការតាមរបៀបបែបនេះ ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការសម្រេចគោលដៅនៃការយកឈ្នះលើមនុស្ស ការប្រោសមនុស្សឱ្យគ្រប់លក្ខណ៍ និងការដកមនុស្សចេញ ដែលជាអត្ថន័យដ៏ពិតនៃការប្រើប្រាស់ព្រះបន្ទូលដើម្បីធ្វើការនៅក្នុងយុគសម័យនៃព្រះបន្ទូល។ តាមរយៈព្រះបន្ទូល មនុស្សចាប់ផ្ដើមដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ លក្ខណៈរបស់មនុស្ស និងអ្វីដែលមនុស្សគួរតែចូលទៅក្នុង។ តាមរយៈព្រះបន្ទូល គ្រប់កិច្ចការដែលព្រះជាម្ចាស់ចង់ធ្វើនៅក្នុងយុគសម័យនៃព្រះបន្ទូល បានសម្រេចហើយ។ តាមរយៈព្រះបន្ទូល មនុស្សត្រូវបានបើកសម្ដែង ជម្រុះចោល និងសាកល្បង។ មនុស្សបានឃើញព្រះបន្ទូលទាំងនេះ បានឮព្រះបន្ទូលទាំងនេះ និងបានទទួលស្គាល់ពីអត្ថិភាពនៃព្រះបន្ទូលទាំងនេះ។ ជាលទ្ធផល ពួកគេបានចាប់ផ្ដើមជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់ ជឿលើព្រះចេស្ដា និងព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ និងជឿលើព្រះទ័យស្រឡាញ់និងសង្រ្គោះមនុស្ស។ ពាក្យថា «ព្រះបន្ទូល» អាចមានលក្ខណៈធម្មតា និងសាមញ្ញ ប៉ុន្តែព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះដែលយកកំណើតជាមនុស្ស ធ្វើឱ្យអង្រួនដល់ចក្រវាឡ បំផ្លាស់បំប្រែដួងចិត្តរបស់មនុស្ស បំផ្លាស់បំប្រែសញ្ញាណ និងនិស្ស័យចាស់របស់គេ ព្រមទាំងបំផ្លាស់បំប្រែរបៀបដែលពិភពលោកទាំងមូលធ្លាប់សម្ដែងចេញ។ នៅក្នុងយុគសម័យនានា មានតែព្រះជាម្ចាស់នាពេលបច្ចុប្បន្នទេ ដែលធ្វើការតាមរបៀបនេះ និងមានតែទ្រង់ប៉ុណ្ណោះ ដែលមានបន្ទូល ហើយយាងមកសង្រ្គោះមនុស្ស។ ចាប់ពីពេលនេះតទៅ មនុស្សរស់នៅក្រោមការចង្អុលបង្ហាញនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ស្ថិតក្រោមការឃ្វាល និងការទំនុកបម្រុងនៃព្រះបន្ទូលរបស់ទ្រង់។ មនុស្សរស់នៅក្នុងពិភពនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក្នុងចំណោមបណ្ដាសា និងព្រះពររបស់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយមនុស្សភាគច្រើនរស់នៅក្រោមការជំនុំជម្រះ និងការវាយផ្ចាលនៃព្រះបន្ទូលរបស់ទ្រង់។ ព្រះបន្ទូលទាំងនេះ និងកិច្ចការនេះ គឺសម្រាប់ជាប្រយោជន៍ដល់សេចក្តីសង្រ្គោះរបស់មនុស្ស សម្រាប់ជាប្រយោជន៍ដល់ការបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងសម្រាប់ជាប្រយោជន៍ដល់ការបំផ្លាស់បំប្រែរូបរាងដើមនៃពិភពលោកចាស់។ ព្រះជាម្ចាស់បានបង្កើតពិភពលោក ដោយប្រើព្រះបន្ទូលរបស់ទ្រង់ដឹកនាំមនុស្សគ្រប់គ្នានៅក្នុងចក្រវាលនេះ ដោយប្រើព្រះបន្ទូល ទ្រង់យកឈ្នះ និងសង្រ្គោះពួកគេដោយប្រើព្រះបន្ទូល ហើយចុងក្រោយនេះ ទ្រង់នឹងប្រើព្រះបន្ទូលដើម្បីនាំពិភពលោកចាស់ទាំងមូលមកដល់ទីបញ្ចប់ ក្នុងគោលបំណងសម្រេចផែនការនៃការគ្រប់គ្រងទាំងអស់របស់ទ្រង់។

(ដកស្រង់ពី «យុគសម័យនៃនគរព្រះ គឺជាយុគសម័យនៃព្រះបន្ទូល» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលរបស់ខ្ញុំ គឺជាសេចក្តីពិត ដែលមិនប្រែប្រួលរហូត។ ខ្ញុំជាអ្នកផ្គត់ផ្គង់ជីវិតដល់មនុស្ស និងជាមគ្គុទេសក៍តែមួយគត់សម្រាប់មនុស្សជាតិ។ តម្លៃ និងអត្ថន័យនៃព្រះបន្ទូលរបស់ខ្ញុំ មិនត្រូវបានកំណត់ត្រង់ថាមនុស្សលោកទទួលស្គាល់ និងទទួលយកឬក៏អត់នោះទេ ប៉ុន្តែសារជាតិនៃព្រះបន្ទូលទេ ដែលជាអ្នកកំណត់ដោយខ្លួនឯង។ ទោះបីជាគ្មានមនុស្សណាម្នាក់នៅលើផែនដីនេះអាចទទួលយកព្រះបន្ទូលរបស់ខ្ញុំបានក៏ដោយ ក៏តម្លៃ និងជំនួយនៃព្រះបន្ទូលរបស់ខ្ញុំចំពោះមនុស្សលោក គឺមិនអាចគណនាបានចំពោះមនុស្សដែរ។ ហេតុដូច្នេះហើយ នៅពេលប្រឈមមុខជាមួយមនុស្សជាច្រើនដែលបះបោរប្រឆាំង ឆ្លើយបដិសេធ ឬមើលងាយយ៉ាងខ្លាំងចំពោះព្រះបន្ទូលរបស់ខ្ញុំ អាកប្បកិរិយារបស់ខ្ញុំគឺមានតែ៖ ទុកឱ្យពេលវេលា និងហេតុការណ៍ធ្វើជាសាក្សីរបស់ខ្ញុំ ព្រមទាំងបញ្ជាក់ថា ព្រះបន្ទូលរបស់ខ្ញុំគឺជាសេចក្តីពិត ជាផ្លូវ និងជាជីវិត។ ចូរទុកឱ្យពេលវេលា និងហេតុការណ៍បញ្ជាក់ថា អ្វីដែលខ្ញុំបានថ្លែងគឺសុទ្ធតែត្រឹមត្រូវ ថានេះជាអ្វីដែលមនុស្សគួរតែមានជាប់ខ្លួន ហើយជាងនេះទៅទៀត ជាអ្វីដែលមនុស្សគួរតែទទួលយក។ ខ្ញុំនឹងឱ្យអស់អ្នកដែលដើរតាមខ្ញុំ ដឹងពីហេតុការណ៍នេះ៖ អ្នកដែលមិនអាចទទួលយកព្រះបន្ទូលរបស់ខ្ញុំបានពេញលេញ អ្នកដែលមិនអាចអនុវត្តតាមព្រះបន្ទូលរបស់ខ្ញុំ អ្នកដែលមិនអាចរកឃើញគោលដៅនៅក្នុងព្រះបន្ទូលរបស់ខ្ញុំ និងអ្នកដែលមិនអាចទទួលព្រះគុណនៃសេចក្ដីសង្គ្រោះដោយសារព្រះបន្ទូលរបស់ខ្ញុំ សុទ្ធតែជាអ្នកដែលត្រូវទទួលការថ្កោលទោសដោយព្រះបន្ទូលរបស់ខ្ញុំ ហើយជាងនេះទៅទៀត ពួកគេគឺជាមនុស្សដែលបានបាត់បង់ព្រះគុណនៃសេចក្ដីសង្គ្រោះរបស់ខ្ញុំ ហើយដំបងរបស់ខ្ញុំក៏នឹងមិនដែលងាកចេញពីពួកគេដែរ។

(ដកស្រង់ពី «អ្នករាល់គ្នាត្រូវតែពិចារណានូវទង្វើរបស់ខ្លួន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ទោះបីជាព្រះបន្ទូលដែលព្រះជាម្ចាស់ថ្លែង មានន័យត្រង់ ឬន័យជ្រាលជ្រៅបើមើលតាមសម្បកក្រៅទៅក៏ដោយ ក៏ព្រះបន្ទូលទាំងនោះសុទ្ធតែជាសេចក្ដិពិត ដែលសំខាន់ចំពោះមនុស្សដែរ នៅពេលដែលគេចូលទៅក្នុងជីវិត។ ព្រះបន្ទូលទាំងនោះ គឺជាប្រភពទឹករស់ដែលអាចឱ្យមនុស្សរស់រានទាំងនៅក្នុងវិញ្ញាណ និងសាច់ឈាម។ ព្រះបន្ទូលនេះផ្ដល់នូវអ្វីដែលមនុស្សត្រូវការ ដើម្បីរក្សាជីវិតឱ្យនៅរស់រាន ជាគោលការណ៍ និងគោលជំនឿសម្រាប់ការប្រតិបត្តិជីវិតប្រចាំថ្ងៃរបស់គេ ជាផ្លូវដែលគេត្រូវតែទទួលយក ដើម្បីទទួលបានសេចក្ដីសង្គ្រោះ ព្រមទាំងគោលដៅ និងទិសដៅផងដែរ ជាសេចក្ដីពិតសព្វបែបយ៉ាង ដែលគេគួរមាន ក្នុងនាមជាភាវៈដែលត្រូវបានបង្កើត នៅចំពោះព្រះជាម្ចាស់ និងជាសេចក្ដីពិតគ្រប់យ៉ាងដែលទាក់ទងនឹងវិធីដែលមនុស្សស្ដាប់បង្គាប់ និងថ្វាយបង្គំព្រះជាម្ចាស់។ ព្រះបន្ទូលទាំងនេះ ជាការធានា ដែលធានានូវការរស់រានមានជីវិតរបស់មនុស្ស ជានំម៉ាន៉ាប្រចាំថ្ងៃរបស់មនុស្ស ហើយក៏ជាជំនួយដ៏រឹងមាំ ដែលជួយឱ្យមនុស្សមានកម្លាំងខ្លាំងក្លា ហើយអាចក្រោកឈរបានដែរ។ ព្រះបន្ទូលទាំងនេះសម្បូរទៅដោយ ភាពពិតនៃសេចក្ដីពិតដែលត្រូវបានបង្កើតមក ដើម្បីឱ្យមនុស្សបានរស់នៅជាមនុស្សសាមញ្ញ សម្បូរដោយសេចក្ដីពិតដែលជួយមនុស្សជាតិឱ្យរួចពីសេចក្ដីពុករលួយ និងគេចផុតពីអន្ទាក់របស់សាតាំង សម្បូរដោយសេចក្ដីបង្រៀន ការទូន្មាន និងការលើកទឹកចិត្ត ឥតនឿយហត់ និងភាពធូរស្បើយដែលព្រះអាទិករប្រទានឱ្យមនុស្សដែលត្រូវបានបង្កើតមក។ ព្រះបន្ទូលទាំងនេះគឺជាចង្កៀងដែលដឹកនាំ និងបំភ្លឺមនុស្សឱ្យយល់សេចក្ដីគ្រប់យ៉ាងដែលវិជ្ជមាន ជាការធានាដែលធានាបានថា មនុស្សនឹងស្ដែងចេញតាមរយៈការរស់នៅរបស់គេ ហើយចាប់ផ្ដើមមានគ្រប់យ៉ាងដែលសុចរិត និងល្អប្រពៃ ជាលក្ខណវិនិច្ឆ័យ ដែលវាស់ស្ទង់មនុស្ស ព្រឹត្តិការណ៍ និងវត្ថុទាំងអស់ ហើយជាសញ្ញាសម្គាល់ទិសដែលនាំមនុស្សទៅរកសេចក្ដីសង្គ្រោះ និងមាគ៌ានៃពន្លឺ។

(ដកស្រង់ពី «អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

នៅក្នុងសៀវភៅ «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» នេះ ព្រះជាម្ចាស់សម្ដែងចេញព្រះបន្ទូលរបស់ទ្រង់តាមទស្សនៈរបស់ព្រះវិញ្ញាណ។ លក្ខណៈដែលទ្រង់មានបន្ទូល មិនអាចឱ្យមនុស្សជាតិដែលព្រះបានបង្កើតមកនេះ សម្រេចបានឡើយ។ ជាងនេះទៅទៀត ពាក្យពេចន៍ និងបែបបទនៃព្រះបន្ទូលរបស់ទ្រង់ ពីរោះស្ដាប់ និងទាក់ទាញចិត្តណាស់ ហើយគ្មានទម្រង់ស្នាដៃអក្សរសិល្ប៍របស់មនុស្សណាមួយ អាចយកមកប្រៀបធៀបបានទេ។ ព្រះបន្ទូលដែលទ្រង់លាតត្រដាងពីមនុស្ស ច្បាស់លាស់ណាស់ គ្មានទស្សនវិជ្ជាណាមួយអាចប្រកែកបានឡើយ ហើយព្រះបន្ទូលទាំងនោះធ្វើឱ្យមនុស្សទាំងអស់ចុះចូល។ ព្រះបន្ទូលដែលព្រះជាម្ចាស់ជំនុំជម្រះមនុស្ស ប្រៀបបានទៅនឹងដាវដ៏សែនមុត ដែលកាប់មុតជ្រៅទៅដល់ព្រលឹងរបស់មនុស្ស មុតយ៉ាងជ្រៅបំផុតរហូតធ្វើឱ្យពួកគេគ្មានកន្លែងត្រូវលាក់បំពួន។ ព្រះបន្ទូលដែលទ្រង់លួងលោមមនុស្ស គឺមានសេចក្ដីមេត្តាករុណា និងក្ដីអាណិតស្រឡាញ់ ហើយព្រះបន្ទូលទាំងនោះ មានភាពកក់ក្ដៅប្រៀបដូចជាម្ដាយជាទីស្រឡាញ់ឱបថ្នមកូនដូច្នោះដែរ ហើយព្រះបន្ទូលទាំងនោះធ្វើឱ្យមនុស្សមានអារម្មណ៍សុខសាន្ត ដែលគេមិនធ្លាប់មានពីមុនមកឡើយ។ លក្ខណៈដ៏អស្ចារ្យបំផុតតែមួយគត់នៃព្រះសូរសៀងទាំងនេះគឺថា ក្នុងអំឡុងដំណាក់កាលនេះ ព្រះជាម្ចាស់ពុំបានថ្លែងព្រះបន្ទូលដោយប្រើអត្តសញ្ញាណជាព្រះយេហូវ៉ា ឬព្រះយេស៊ូវគ្រីស្ទឡើយ ហើយក៏មិនប្រើអត្តសញ្ញាណជាព្រះគ្រីស្ទនៃគ្រាចុងក្រោយដែរ។ ផ្ទុយទៅវិញ ព្រះអង្គប្រើអត្តសញ្ញាណពីកំណើតរបស់ទ្រង់ គឺ «ព្រះអាទិករ»។ ព្រះអង្គមានបន្ទូល និងបង្រៀនដល់មនុស្សណាដែលដើរតាមទ្រង់ និងមនុស្សណាដែលមិនទាន់បានដើរតាមទ្រង់នៅឡើយ។ អាចនិយាយបានថា នេះគឺជាលើកទីមួយហើយ គិតចាប់តាំងពីការបង្កើតលោកីយ៍មក ដែលព្រះជាម្ចាស់បានមានបន្ទូលទៅកាន់មនុស្សជាតិរាល់គ្នានោះ។ ពីមុនមក ព្រះជាម្ចាស់មិនធ្លាប់ថ្លែងបន្ទូលទៅកាន់មនុស្សជាតិដែលព្រះបានបង្កើតមកដោយល្អិតល្អន់ និងមានលក្ខណៈជាប្រព័ន្ធបែបនេះទេ។ ពិតណាស់ នេះក៏ជាលើកទីមួយដែរ ដែលព្រះអង្គបានមានបន្ទូលទៅកាន់មនុស្សជាតិរាល់គ្នាយ៉ាងច្រើន និងក្នុងរយៈពេលយូរបែបនេះ។ នេះគឺជារឿងដែលមិននឹកស្មានដល់ទាល់តែសោះ។ ជាងនេះទៅទៀត ព្រះសូរសៀងទាំងនេះ បង្កើតបានជាអត្ថបទដំបូងគេបង្អស់ ដែលព្រះជាម្ចាស់បានសម្ដែងចេញនៅក្នុងចំណោមមនុស្សជាតិ ដែលព្រះអង្គលាតត្រដាងពីមនុស្ស ណែនាំពួកគេ ជំនុំជម្រះពួកគេ និងមានបន្ទូលត្រង់ទៅត្រង់មកជាមួយពួកគេ ហើយនេះក៏ជាព្រះសូរសៀងដំបូងគេដែរ ដែលព្រះជាម្ចាស់អនុញ្ញាតឱ្យមនុស្សស្គាល់ពីស្នាមព្រះបាទារបស់ទ្រង់ ស្គាល់ពីកន្លែងដែលទ្រង់គង់នៅ ស្គាល់ពីនិស្ស័យរបស់ព្រះជាម្ចាស់ ស្គាល់ពីអ្វីដែលជាកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ ស្គាល់ពីព្រះតម្រិះរបស់ព្រះជាម្ចាស់ ព្រមទាំងព្រះទ័យព្រួយបារម្ភរបស់ទ្រង់ចំពោះមនុស្សជាតិផងដែរ។ អាចនិយាយបានថា ចាប់តាំងពីការបង្កើតរបស់សព្វសារពើមក នេះគឺជាព្រះសូរសៀងដំបូងគេហើយ ដែលព្រះជាម្ចាស់បានថ្លែងទៅកាន់មនុស្សជាតិចេញពីស្ថានសួគ៌ជាន់ទីបី ហើយនេះក៏ជាលើកទីមួយដែរ ដែលព្រះជាម្ចាស់បានប្រើអត្តសញ្ញាណពីកំណើតរបស់ទ្រង់ ដើម្បីលេចមក និងសម្ដែងចេញព្រះសូរសៀងនៃព្រះទ័យរបស់ទ្រង់ទៅកាន់មនុស្សជាតិតាមរយៈព្រះបន្ទូលទាំងនេះ។

(ដកស្រង់ពី «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» សេចក្តីផ្ដើម នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ផ្លូវនៃជីវិត មិនមែនជាអ្វីដែលមនុស្សណាក៏អាចមានបានឡើយ ហើយក៏មិនមែនជាអ្វីដែលមនុស្សគ្រប់រូបអាចទទួលបានយ៉ាងងាយស្រួលនោះដែរ។ នេះគឺដោយសារតែជីវិតអាចបានមកតែពីព្រះជាម្ចាស់តែមួយអង្គប៉ុណ្ណោះ ពោលគឺមានតែព្រះអង្គផ្ទាល់ប៉ុណ្ណោះដែលមានសារជាតិជីវិត ហើយមានតែព្រះអង្គផ្ទាល់ប៉ុណ្ណោះដែលមានផ្លូវនៃជីវិត។ ហេតុនេះហើយ មានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលជាប្រភពនៃជីវិត និងជាប្រភពទឹករស់នៃជីវិតដែលហូរឥតឈប់ឈរ។ ចាប់តាំងពីការបង្កើតលោកីយ៍មក ព្រះជាម្ចាស់បានបំពេញកិច្ចការជាច្រើនដែលនាំមកនូវភាពរស់រវើកនៃជីវិត ទ្រង់បានបំពេញកិច្ចការជាច្រើនដែលនាំជីវិតមកឱ្យមនុស្សលោក ហើយទ្រង់បានលះបង់យ៉ាងធំធេងដើម្បីឱ្យមនុស្សលោកទទួលបានជីវិត។ ការនេះគឺដោយសារតែព្រះអង្គផ្ទាល់គឺជាជីវិតអស់កល្បជានិច្ច ហើយព្រះអង្គផ្ទាល់គឺជាផ្លូវដែលធ្វើឱ្យមនុស្សអាចមានជីវិតរស់ឡើងវិញបាន។ ព្រះជាម្ចាស់ពុំដែលបាត់វត្តមានពីដួងចិត្តរបស់មនុស្សឡើយ ហើយទ្រង់គង់នៅកណ្ដាលចំណោមមនុស្សជាតិគ្រប់ពេលវេលា។ ព្រះអង្គគឺជាកម្លាំងរុញច្រានដល់ការរស់នៅរបស់មនុស្ស ជាឫសគល់នៃការរស់រានមានជីវិតរបស់មនុស្ស និងជាធនធានដ៏សំបូរបែបសម្រាប់ការរស់រានរបស់មនុស្សបន្ទាប់ពីកើតមក។ ព្រះអង្គធ្វើឱ្យមនុស្សរស់ឡើងវិញ និងធ្វើឱ្យពួកគេអាចរស់នៅយ៉ាងរឹងមាំនៅក្នុងតួនាទីរៀងៗខ្លួនរបស់ពួកគេ។ ដោយពឹងផ្អែកលើព្រះចេស្ដារបស់ទ្រង់ និងកម្លាំងជីវិតដែលមិនចេះរលត់របស់ទ្រង់ មនុស្សជាតិបានរស់រានពីមួយជំនាន់ទៅមួយជំនាន់ ក្នុងពេលដែលព្រះចេស្ដានៃជីវិតរបស់ព្រះជាម្ចាស់ បានគាំទ្រជាប់ជានិច្ចនៅកណ្ដាលចំណោមមនុស្សជាតិ ហើយព្រះជាម្ចាស់បានធ្វើការលះបង់ដែលគ្មានមនុស្សធម្មតាណាម្នាក់ធ្លាប់លះបង់ឡើយ។ កម្លាំងជីវិតរបស់ព្រះជាម្ចាស់ អាចឈ្នះលើគ្រប់ទាំងអំណាច ហើយលើសពីនេះទៅទៀត គឺលើសលប់ហួសពីគ្រប់ទាំងអំណាចទាំងអស់។ ជីវិតរបស់ទ្រង់គឺស្ថិតស្ថេរជាអមតៈ ព្រះចេស្ដារបស់ទ្រង់គឺអស្ចារ្យលើសពីធម្មតា ហើយកម្លាំងជីវិតរបស់ទ្រង់ មិនអាចត្រូវបង្ក្រាបបានដោយភាវៈដែលទ្រង់បង្កើតមក ឬកម្លាំងខ្មាំងសត្រូវណាមួយឡើយ។ មិនថាពេលណា ឬនៅទីណានោះទេ កម្លាំងជីវិតរបស់ព្រះជាម្ចាស់តែងតែមានវត្តមាន និងចាំងពន្លឺយ៉ាងរុងរឿងជានិច្ច។ ផ្ទៃមេឃ និងផែនដីអាចឆ្លងកាត់ការផ្លាស់ប្ដូរយ៉ាងខ្លាំងក្លា ប៉ុន្តែជីវិតរបស់ព្រះជាម្ចាស់ គឺនៅដូចដើមជារៀងរហូត។ អ្វីៗសព្វសារពើអាចនឹងរលាយបាត់ទៅ ប៉ុន្តែជីវិតរបស់ព្រះជាម្ចាស់នឹងនៅតែមានវត្តមានដដែល នេះគឺដោយសារតែព្រះជាម្ចាស់គឺជាប្រភពនៃការរស់រានមានជីវិតរបស់អ្វីៗសព្វសារពើ និងជាឫសគល់ដែលអ្វីៗសព្វសារពើពឹងផ្អែកដើម្បីរស់រានមានជីវិត។ ជីវិតរបស់មនុស្ស កើតមកពីព្រះជាម្ចាស់ វត្តមានផ្ទៃមេឃ កើតមកពីព្រះជាម្ចាស់ វត្តមានផែនដី ក៏កើតចេញមកពីព្រះចេស្ដានៃជីវិតរបស់ព្រះជាម្ចាស់ដែរ។ គ្មានសភាវៈមានជីវិតណា អាចខ្ពស់ស្មើអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ឡើយ ហើយក៏គ្មានសភាវៈណា មានអនុភាពអាចគេចផុតពីដែនគ្រប់គ្រងនៃសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ដែរ។ តាមវិធីនេះ បើទោះបីជាពួកគេជានរណាក៏ដោយ ក៏ពួកគេគ្រប់គ្នាត្រូវតែចុះចាញ់ក្រោមការត្រួតត្រារបស់ព្រះជាម្ចាស់ គ្រប់គ្នាត្រូវតែរស់នៅក្រោមសេចក្ដីបង្គាប់របស់ព្រះជាម្ចាស់ ហើយក៏គ្មាននរណាម្នាក់អាចគេចផុតពីព្រះហស្តរបស់ទ្រង់ដែរ។

(ដកស្រង់ពី «មានតែព្រះគ្រីស្ទនៃគ្រាចុងក្រោយទេ ទើបអាចប្រទានមាគ៌ាជីវិតអស់កល្បជានិច្ចដល់មនុស្សបាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះគ្រីស្ទនៃគ្រាចុងក្រោយ នាំយកទាំងជីវិត ហើយនាំយកទាំងមាគ៌ានៃសេចក្ដីពិតដ៏ឋិតថេរ និងអស់កល្បជានិច្ចមកជាមួយ។ សេចក្ដីពិតនេះ ជាផ្លូវដែលមនុស្សទទួលបានជីវិត និងជាផ្លូវតែមួយគត់ ដែលឱ្យមនុស្សបានស្គាល់ព្រះជាម្ចាស់ ហើយត្រូវបានព្រះជាម្ចាស់សព្វព្រះទ័យ។ បើអ្នកមិនស្វែងរកមាគ៌ាជីវិតដែលត្រូវបានផ្គត់ផ្គង់ដោយព្រះគ្រីស្ទនៃសម័យចុងក្រោយទេ នោះអ្នកនឹងមិនអាចទទួលបានការសព្វព្រះទ័យពីព្រះយេស៊ូវឡើយ ហើយនឹងមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីចូលទៅក្នុងខ្លោងទ្វារនៃនគរស្ថានសួគ៌បានឡើយ ពីព្រោះអ្នកគឺទាំងអាយ៉ង និងអ្នកដែលជាប់ចំណងយុគសម័យចាស់។ អស់អ្នកដែលត្រូវបានគ្រប់គ្រងដោយបទបញ្ញត្តិ ដោយពាក្យពេចន៍ និងដោយចំណងនៃប្រវត្តិសាស្ត្រ នឹងមិនអាចទទួលបានជីវិត ហើយក៏មិនអាចទទួលបានមាគ៌ាជីវិតដ៏គង់វង្សបានឡើយ។ នេះគឺដោយសារតែអ្វីដែលពួកគេមាន គឺគ្រាន់តែជាទឹកល្អក់ដែលត្រូវបានប្រកាន់ខ្ជាប់អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ ជំនួសឲ្យទឹកនៃជីវិតដែលហូរចេញពីបល្ល័ង្ក។ អស់អ្នកដែលមិនត្រូវបានផ្គត់ផ្គង់ដោយទឹកនៃជីវិត នឹងនៅតែជាសាកសព ជាវត្ថុលេងរបស់សាតាំង និងជាកូនចៅនៃនរករហូតអស់កល្ប។ តើក្នុងសភាពបែបនោះ ពួកគេអាចមើលឃើញព្រះជាម្ចាស់ដោយរបៀបណា? អ្នកគ្រាន់តែស្វែងរកដើម្បីឱបក្រសោបអតីតកាល ដើម្បីឈរនៅស្ងៀម និងរក្សាអ្វីៗឱ្យនៅដដែល ហើយមិនស្វែងរកការផ្លាស់ប្ដូរស្ថានភាពបច្ចុប្បន្ន ព្រមទាំងបោះបង់អតីតកាលចោលទេ ដូច្នេះ តើអ្នកនឹងមិនប្រឆាំងនឹងព្រះជាម្ចាស់រហូតទេឬអី? ជំហានកិច្ចការរបស់ព្រះជាម្ចាស់ ទាំងខ្លាំងក្លា និងអស្ចារ្យ ប្រៀបបានទៅនឹងទឹករលកកំពុងខ្ជោលឡើង និងសំឡេងផ្គររន្ទះគ្រហឹម ប៉ុន្តែអ្នកបែរជាអង្គុយរង់ចាំសេចក្ដីវិនាសដោយអសកម្ម ទាំងតោងជាប់នឹងអ្វីដែលចាស់គំរឹល ហើយរង់ចាំសំណាងមកដល់ដោយមិនបាច់ខំ។ បើនៅតែបែបនេះ តើអ្នកអាចត្រូវបានគេចាត់ទុកថាជាអ្នកដើរតាមលំអានជើងនៃកូនចៀមយ៉ាងដូចម្ដេច? តើរឿងនេះអាចបង្ហាញថាព្រះជាម្ចាស់ដែលអ្នកកាន់ខ្ជាប់គឺជាព្រះជាម្ចាស់ដែលថ្មីជានិច្ច និងមិនដែលចាស់យ៉ាងដូចម្ដេច? ហើយធ្វើយ៉ាងណាឱ្យពាក្យពេចន៍ក្នុងសៀវភៅលឿងរបស់អ្នក នាំអ្នកឆ្លងទៅក្នុងយុគសម័យថ្មីបាន? តើធ្វើយ៉ាងណាឱ្យពាក្យពេចន៍ទាំងនេះ នាំអ្នកស្វែងរកជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់បាន? ហើយធ្វើយ៉ាងណាឱ្យពាក្យពេចន៍ទាំងនេះ នាំអ្នកឡើងទៅស្ថានសួគ៌បាន? អ្វីដែលអ្នកកាន់នៅនឹងដៃ គឺជាពាក្យពេចន៍ដែលអាចផ្ដល់ឱ្យបាន ត្រឹមតែជាសេចក្ដីស្រាកស្រាន្តក្នុងចិត្តបណ្ដោះអាសន្នប៉ុណ្ណោះ មិនមែនផ្ដល់សេចក្ដីពិតដែលអាចផ្ដល់នូវជីវិតដល់អ្នកនោះឡើយ។ ពាក្យសម្ដីនៃបទគម្ពីរដែលអ្នកអាន គ្រាន់តែអាចបង្កើនវោហារសព្ទដល់អណ្ដាតរបស់អ្នកប៉ុណ្ណោះ។ វាមិនមែនជាពាក្យពេចន៍នៃប្រាជ្ញា ដែលអាចជួយឱ្យអ្នកស្គាល់ជីវិតមនុស្ស ក៏រឹតតែមិនមែនជាផ្លូវ ដែលអាចនាំអ្នកទៅរកភាពគ្រប់លក្ខណ៍បានឡើយ។ តើភាពខុសគ្នានេះមិនផ្ដល់ជាបុព្វហេតុ សម្រាប់ឱ្យអ្នកសញ្ជឹងគិតទេឬអី? តើវាមិនធ្វើឱ្យអ្នកយល់ដឹងអំពីអាថ៌កំបាំងដែលនៅក្នុងនោះទេឬអី? តើអ្នកមានសមត្ថភាពនឹងនាំខ្លួនឯងចូលទៅឯស្ថានសួគ៌ ដើម្បីជួបនឹងព្រះជាម្ចាស់ ដោយខ្លួនឯងបានដែរឬទេ? ប្រសិនបើគ្មានការយាងមករបស់ព្រះជាម្ចាស់ទេ តើអ្នកអាចនាំខ្លួនឯងចូលទៅឯស្ថានសួគ៌ ដើម្បីរស់នៅយ៉ាងរីករាយនឹងសុភមង្គលគ្រួសារជាមួយនឹងព្រះជាម្ចាស់បានដែរឬទេ? តើអ្នកនៅកំពុងយល់សុបិនទៀតទេ? ខ្ញុំសូមទូន្មានអ្នកទៅចុះថា ចូរឈប់សុបិនទៅ ហើយសម្លឹងមើលវិញថា នរណាកំពុងធ្វើការនៅពេលនេះ ពេលនេះនរណាកំពុងអនុវត្តកិច្ចការសង្គ្រោះមនុស្សលោកក្នុងអំឡុងពេលនៃគ្រាចុងក្រោយ។ ប្រសិនបើអ្នកមិនសម្លឹងមើលទេ នោះអ្នកនឹងមិនទទួលបានសេចក្ដីពិត ហើយមិនទទួលបានជីវិតនោះឡើយ។

(ដកស្រង់ពី «មានតែព្រះគ្រីស្ទនៃគ្រាចុងក្រោយទេ ទើបអាចប្រទានមាគ៌ាជីវិតអស់កល្បជានិច្ចដល់មនុស្សបាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

បន្ទាប់៖ I. ព្រះបន្ទូលស្ដីពីកិច្ចការទាំងបីដំណាក់កាលរបស់ព្រះជាម្ចាស់សម្រាប់ការសង្រ្គោះមនុស្សជាតិ

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ