ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (២១)
របៀបញែកពួកទទឹងនឹងព្រះគ្រីស្ទពីមនុស្សដែលមាននិស្ស័យនៃពួកទទឹងនឹងព្រះគ្រីស្ទ
ការញែកពួកគេដោយផ្អែកលើឥរិយាបថរបស់ពួកគេចំពោះសេចក្តីពិត
ថ្ងៃនេះ យើងនឹងបន្តប្រកបគ្នាអំពីទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ។ មុននឹងចាប់ផ្ដើមការប្រកបគ្នាជាផ្លូវការ ចូរយើងរំឭកឡើងវិញនូវប្រធានបទមួយដែលទាក់ទងនឹងពួកទទឹងនឹងព្រះគ្រីស្ទ ដែលយើងបានប្រកបគ្នាកាលពីមុន៖ របៀបបែងចែកឲ្យដាច់ពីគ្នា រវាងមនុស្សដែលមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទនិងអ្នកដែលមានសារជាតិជាពួកទទឹងនឹងព្រះគ្រីស្ទ ព្រមទាំងភាពខុសគ្នារវាងមនុស្សទាំងពីរប្រភេទនេះ។ ជាដំបូង យើងនឹងប្រកបគ្នាអំពីរបៀបញែកដាច់ពីពួកទទឹងនឹងព្រះគ្រីស្ទ ដែលរឿងនេះមិនពិបាកខ្លាំងនោះទេ។ ដំបូងបង្អស់ អ្នកត្រូវតែមើលឲ្យឃើញច្បាស់នូវការសម្ដែងចេញជាលក្ខណៈជាក់ស្ដែងរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ដើម្បីឲ្យអ្នកអាចចំណាំបាននូវពួកទទឹងនឹងព្រះគ្រីស្ទពិតប្រាកដម្នាក់ក្នុងរយៈពេលដ៏ខ្លី ដោយអាចបញ្ជាក់បានថា ពួកគេពិតជាមិនមែនគ្រាន់តែជាមនុស្សដែលមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ឬជាអ្នកដែលកំពុងដើរនៅលើផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទនោះឡើយ។ តាមរបៀបនេះ អ្នកនឹងមានការញែកដឹងអំពីពួកទទឹងនឹងព្រះគ្រីស្ទ ហើយនឹងលែងត្រូវបានពួកគេបំភាន់ ដាក់អន្ទាក់ និងគ្រប់គ្រងទៀតហើយ។ ឥឡូវនេះ អ្វីដែលសំខាន់បំផុតនោះគឺ ត្រូវតែអាចបែងចែកឲ្យដាច់ពីគ្នានូវភាពខុសគ្នាជាក់ស្ដែង រវាងមនុស្សដែលមានសារជាតិជាពួកទទឹងនឹងព្រះគ្រីស្ទ និងអ្នកដែលមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ដើម្បីញែកដាច់ពីមនុស្សទាំងពីរប្រភេទនេះ អ្នកត្រូវតែចាប់យកលក្ខណៈចម្បងៗរបស់ពួកគេជាមុនសិន។ មនុស្សមួយចំនួនចាប់បានតែការបញ្ចេញឱ្យឃើញសេចក្ដីពុករលួយរបស់ពួកទទឹងនឹងព្រះគ្រីស្ទនៅក្នុងជីវិតប្រចាំថ្ងៃប៉ុណ្ណោះ ដូចជាទំនោររបស់ពួកគេក្នុងការអះអាងពីឋានៈរបស់ខ្លួន និងស្ដីប្រដៅអ្នកដទៃ ប៉ុន្តែមិនអាចឈ្វេងយល់ពីសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទបានទេ។ តើបែបនេះត្រឹមត្រូវដែរឬទេ? (ទេ)។ ក៏មានអ្នកខ្លះទៀតនិយាយថា ការសម្ដែងចេញដែលលេចធ្លោជាងគេបំផុតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺភាពក្រអឺតក្រទម និងការអួតខ្លួនហួសហេតុរបស់ពួកគេ ហើយពួកគេចាត់ទុកមនុស្សក្រអឺតក្រទម និងអួតខ្លួនហួសហេតុទាំងអស់នោះថាជាពួកទទឹងនឹងព្រះគ្រីស្ទ។ តើនេះត្រឹមត្រូវដែរឬទេ? (ទេ)។ ហេតុអ្វីបានជាមិនត្រឹមត្រូវ? ពីព្រោះភាពក្រអឺតក្រទម និងការអួតខ្លួនហួសហេតុ មិនមែនជាការសម្ដែងចេញដែលលេចធ្លោជាងគេបំផុតរបស់ពួកទទឹងនឹងព្រះគ្រីស្ទទេ តែវាជានិស្ស័យពុករលួយរួម ដែលមនុស្សពុករលួយទាំងអស់មានដូចគ្នា។ មនុស្សគ្រប់គ្នាមាននិស្ស័យក្រអឺតក្រទម និងអួតខ្លួនហួសហេតុ ដូច្នេះ ការចាត់ទុកមនុស្សក្រអឺតក្រទម និងអួតខ្លួនហួសហេតុទាំងអស់នោះថាជាពួកទទឹងនឹងព្រះគ្រីស្ទ គឺជាកំហុសដ៏ធ្ងន់ធ្ងរមួយ។ ដូច្នេះ តើការសម្ដែងចេញអ្វីខ្លះ ដែលជាការសម្ដែងចេញនៃសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ដែលអាចធ្វើឲ្យភាពខុសគ្នាខាងសារជាតិរវាងពួកទទឹងនឹងព្រះគ្រីស្ទ និងមនុស្សដែលមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ បង្ហាញចេញយ៉ាងច្បាស់នៅពេលមើលភ្លាម ហើយអាចឲ្យបុគ្គលម្នាក់ឈ្វេងយល់បានថា សារជាតិរបស់មនុស្សទាំងពីរប្រភេទនេះគឺខុសគ្នា ហើយថាមនុស្សប្រភេទនេះគួរតែត្រូវបានប្រព្រឹត្តក្នុងរបៀបផ្សេងគ្នា? នៅក្នុងទិដ្ឋភាពមួយចំនួន ដូចជា សកម្មភាព អាកប្បកិរិយា និងនិស្ស័យ តើមនុស្សទាំងពីរប្រភេទនេះមានភាពស្រដៀងគ្នា និងភាពប្រហាក់ប្រហែលគ្នាដែរឬទេ? (មាន)។ ប្រសិនបើអ្នកមិនបានសង្កេតដោយយកចិត្តទុកដាក់ ញែកដាច់ដោយហ្មត់ចត់ ឬមានការយល់ដឹង និងការឈ្វេងយល់ដ៏ត្រឹមត្រូវអំពីនិស្ស័យ និងសារជាតិរបស់មនុស្សទាំងពីរប្រភេទនេះនៅក្នុងចិត្តរបស់អ្នកទេ នោះវាងាយស្រួលណាស់ក្នុងការចាត់ទុកពួកគេថាជាប្រភេទតែមួយ។ អ្នកថែមទាំងអាចច្រឡំពួកទទឹងនឹងព្រះគ្រីស្ទម្នាក់ ថាជាមនុស្សដែលមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ឬច្រឡំមនុស្សដែលមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ថាជាពួកទទឹងនឹងព្រះគ្រីស្ទវិញ ពោលគឺ ងាយនឹងធ្វើការវិនិច្ឆ័យខុសឆ្គងបែបនេះណាស់។ ដូច្នេះ តើអ្វីទៅជាលក្ខណៈចម្បងៗ និងភាពខុសគ្នារវាងមនុស្សទាំងពីរប្រភេទនេះ ដែលអាចឲ្យបុគ្គលម្នាក់ញែកដាច់បានដោយមានភស្តុតាងរឹងមាំ ថាតើអ្នកណាជាពួកទទឹងនឹងព្រះគ្រីស្ទ ហើយអ្នកណាជាមនុស្សដែលមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ? អ្នករាល់គ្នាប្រាកដជាមិនចម្លែកទេចំពោះប្រធានបទនេះ ដូច្នេះ ចូរប្រាប់ពួកយើងអំពីគំនិតរបស់អ្នករាល់គ្នាចុះ។ (ទិដ្ឋភាពមួយដែលប្រើដើម្បីញែកដាច់រវាងពួកទទឹងនឹងព្រះគ្រីស្ទ និងមនុស្សដែលមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺតាមរយៈឥរិយាបថរបស់ពួកគេចំពោះសេចក្ដីពិត ហើយមួយទៀតគឺតាមរយៈចរិតរបស់ពួកគេ។ នៅក្នុងឥរិយាបថរបស់ពួកគេចំពោះសេចក្ដីពិត ពួកទទឹងនឹងព្រះគ្រីស្ទស្អប់សេចក្ដីពិត ហើយមិនទទួលយកវាទាល់តែសោះ។ មិនថាពួកគេប្រព្រឹត្តអំពើអាក្រក់ប៉ុន្មាន ដែលបង្កការបង្អាក់ និងការរំខាន ហើយមិនថាអ្នកប្រកបគ្នាជាមួយពួកគេ ឬលួសកាត់ពួកគេយ៉ាងណាក៏ដោយ ក៏ពួកគេមិនទទួលស្គាល់វាដែរ ហើយនៅតែរឹងរូសមិនប្រែចិត្ត។ មនុស្សដែលមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ក៏អាចធ្វើខុសដែរ នៅពេលពួកគេមិនយល់ពីសេចក្ដីពិត ឬមិនចាប់យកគោលការណ៍ ប៉ុន្តែនៅពេលពួកគេត្រូវបានលួសកាត់ ពួកគេអាចទទួលយកសេចក្ដីពិត ឆ្លុះបញ្ចាំង និងស្គាល់ខ្លួនឯង ហើយអាចមានអារម្មណ៍សោកស្ដាយ និងប្រែចិត្ត។ បើមើលតាមទស្សនៈនៃឥរិយាបថរបស់ពួកគេចំពោះសេចក្ដីពិត សារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទគឺថា ពួកគេស្អប់សេចក្ដីពិត រីឯមនុស្សដែលមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ អាចទទួលយកសេចក្ដីពិតបាន។ បើមើលតាមទស្សនៈនៃភាពជាមនុស្សរបស់ពួកគេ ពួកទទឹងនឹងព្រះគ្រីស្ទគឺជាមនុស្សអាក្រក់ដែលគ្មានមនសិការ និងមិនចេះខ្មាសអៀន ខណៈដែលមនុស្សដែលមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ មានសតិសម្បជញ្ញៈ និងមានភាពខ្មាសអៀន។) អ្នកបានលើកឡើងពីលក្ខណៈពីរយ៉ាង តើខ្លឹមសារនេះធ្លាប់បានប្រកបគ្នាកាលពីមុនដែរឬទេ? តើចំណុចទាំងនេះត្រូវបានចាត់ទុកថាជាលក្ខណៈច្បាស់លាស់ដែរឬទេ? (ច្បាស់លាស់)។ ឥរិយាបថរបស់ពួកទទឹងនឹងព្រះគ្រីស្ទ និងមនុស្សដែលមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ចំពោះសេចក្ដីពិត គឺខុសគ្នាទាំងស្រុង។ នេះគឺជាចំណុចដ៏សំខាន់មួយ ហើយគឺជាការសម្ដែងចេញមួយដែលមានលក្ខណៈច្បាស់លាស់។ ពួកទទឹងនឹងព្រះគ្រីស្ទ ស្អប់ខ្ពើមសេចក្ដីពិត ហើយមិនទទួលយកវាទាល់តែសោះ។ ពួកគេព្រមស្លាប់ ជាជាងទទួលស្គាល់ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិត។ មិនថាអ្នកប្រកបគ្នាអំពីសេចក្ដីពិតយ៉ាងណាក៏ដោយ ក៏ពួកគេប្រឆាំងក្នុងចិត្ត និងស្អប់ខ្ពើមវាដែរ។ ពួកគេថែមទាំងអាចដាក់បណ្ដាសាអ្នកក្នុងចិត្ត ចំអកឲ្យអ្នក និងមើលងាយមើលថោកអ្នកទៀតផង។ ពួកទទឹងនឹងព្រះគ្រីស្ទមានអរិភាពចំពោះសេចក្ដីពិត ដែលនេះគឺជាលក្ខណៈច្បាស់លាស់មួយ។ ចុះចំណែកលក្ខណៈរបស់មនុស្សដែលមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទវិញយ៉ាងណាដែរ? ដើម្បីឲ្យមានភាពត្រឹមត្រូវ និងមិនលម្អៀង មនុស្សដែលមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ប៉ុន្តែមានសតិសម្បជញ្ញៈ និងហេតុផលខ្លះ អាចផ្លាស់ប្ដូរសញ្ញាណរបស់ខ្លួន ហើយទទួលយកសេចក្ដីពិត នៅពេលអ្នកដទៃប្រកបគ្នាអំពីសេចក្ដីពិតជាមួយពួកគេ ប៉ុន្តែមានសតិសម្បជញ្ញៈ និងហេតុផលខ្លះ។ ប្រសិនបើពួកគេត្រូវបានលួសកាត់ ពួកគេក៏អាចចុះចូលបានដែរ។ ពោលគឺ ដរាបណាមនុស្សដែលមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទជឿលើព្រះជាម្ចាស់ដោយស្មោះ ពួកគេភាគច្រើនអាចទទួលយកសេចក្ដីពិតក្នុងកម្រិតផ្សេងៗគ្នា។ សរុបមក មនុស្សដែលមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ អាចទទួលយកសេចក្ដីពិត និងចុះចូលបានតាមរយៈមធ្យោបាយផ្សេងៗដូចជា ការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយខ្លួនឯង ការទទួលយកសេចក្ដីប្រៀនប្រដៅ និងការបំភ្លឺរបស់ព្រះជាម្ចាស់ ឬការលួសកាត់ ការជួយ និងការគាំទ្រពីបងប្អូនប្រុសស្រី។ នេះគឺជាលក្ខណៈច្បាស់លាស់មួយ។ ក៏ប៉ុន្តែ ពួកទទឹងនឹងព្រះគ្រីស្ទវិញ មានលក្ខណៈខុសគ្នា។ មិនថាអ្នកណាប្រកបគ្នាអំពីសេចក្ដីពិតក៏ដោយ ក៏ពួកគេមិនស្ដាប់ ហើយក៏មិនចុះចូលដែរ។ ពួកគេមានឥរិយាបថតែមួយគត់គឺ៖ ពួកគេព្រមស្លាប់ ជាជាងទទួលយកសេចក្ដីពិត។ មិនថាអ្នកលួសកាត់ពួកគេយ៉ាងណាក៏ដោយ ក៏គ្មានប្រយោជន៍ដែរ។ ទោះបីជាអ្នកប្រកបគ្នាអំពីសេចក្ដីពិតឲ្យបានច្បាស់លាស់តាមដែលអាចធ្វើទៅបានក៏ដោយ ក៏ពួកគេមិនទទួលយកដែរ ពួកគេថែមទាំងប្រឆាំងក្នុងចិត្ត និងមានអារម្មណ៍ស្អប់ខ្ពើមទៀតផង។ តើមនុស្សម្នាក់ដែលមាននិស្ស័យស្អប់សេចក្ដីពិតបែបនេះ អាចចុះចូលនឹងព្រះជាម្ចាស់បានដែរឬទេ? ពិតជាមិនអាចឡើយ។ ហេតុដូច្នេះហើយ ពួកទទឹងនឹងព្រះគ្រីស្ទគឺជាសត្រូវរបស់ព្រះជាម្ចាស់ ហើយពួកគេគឺជាមនុស្សដែលមិនអាចសង្គ្រោះបានឡើយ។
ការញែកពួកគេដោយផ្អែកលើភាពជាមនុស្សរបស់ពួកគេ
អម្បាញ់មិញនេះ អ្នករាល់គ្នាក៏បានលើកឡើងពីលក្ខណៈមួយទៀតសម្រាប់ញែកដាច់រវាងពួកទទឹងនឹងព្រះគ្រីស្ទ និងមនុស្សដែលមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទដែរ គឺតាមទស្សនៈនៃភាពជាមនុស្សរបស់ពួកគេ។ តើមានអ្នកណាចង់ប្រកបគ្នាបន្ថែមទៀតអំពីលក្ខណៈនេះទេ? (ពួកទទឹងនឹងព្រះគ្រីស្ទមានភាពជាមនុស្សដ៏សាហាវយង់ឃ្នង ពួកគេអាចគាបសង្កត់ និង ធ្វើទុក្ខបុកម្នេញចំពោះមនុស្សម្នាបាន ហើយមិនថាពួកគេប្រព្រឹត្តអំពើអាក្រក់ប៉ុនណាក៏ដោយ ក៏ពួកគេមិនចេះប្រែចិត្តដែរ។) ត្រូវហើយ លក្ខណៈចម្បងរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺភាពជាមនុស្សដ៏សាហាវយង់ឃ្នងរបស់ពួកគេ ភាពមិនចេះខ្មាសអៀនរបស់ពួកគេ និងការគ្មានសតិសម្បជញ្ញៈនិងហេតុផលរបស់ពួកគេ។ មិនថាពួកគេប្រព្រឹត្តអំពើអាក្រក់ប៉ុន្មាននៅក្នុងពួកជំនុំ ឬបង្កការខូចខាតប៉ុនណាដល់កិច្ចការរបស់ពួកជំនុំក៏ដោយ ក៏ពួកគេមិនគិតថាវាគួរឲ្យខ្មាសអៀនដែរ ហើយក៏មិនមើលឃើញខ្លួនឯងថាជាមនុស្សមានបាបដែរ។ ទោះបីជាដំណាក់របស់ព្រះជាម្ចាស់លាតត្រដាងពួកគេ ឬបងប្អូនប្រុសស្រីលួសកាត់ពួកគេក៏ដោយ ក៏ពួកគេនៅតែព្រងើយកន្តើយ ហើយមិនមានអារម្មណ៍ថាមានការស្ដីបន្ទោស ឬតូចចិត្តដែរ។ នេះគឺជាការសម្ដែងចេញរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ពាក់ព័ន្ធនឹងភាពជាមនុស្ស។ លក្ខណៈចម្បងៗរបស់ពួកគេគឺ ការគ្មានសតិសម្បជញ្ញៈនិងហេតុផល និងការមិនចេះខ្មាសអៀន ព្រមទាំងនិស្ស័យដ៏កាចសាហាវបំផុត។ អ្នកណាដែលប៉ះពាល់ដល់ផលប្រយោជន៍របស់ពួកគេ នឹងត្រូវពួកគេវិនិច្ឆ័យ និងធ្វើទុក្ខបុកម្នេញ ហើយពួកគេមានចិត្តគុំកួនជាខ្លាំង ដោយមិនលើកលែងឲ្យនរណាម្នាក់ សូម្បីតែសាច់ញាតិរបស់ពួកគេផ្ទាល់ក៏ដោយ។ ពួកទទឹងនឹងព្រះគ្រីស្ទគឺកាចសាហាវដល់ថ្នាក់នេះឯង។ ផ្ទុយទៅវិញ មនុស្សដែលមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ទោះបីជាពួកគេបង្ហាញឱ្យឃើញសេចក្ដីពុករលួយច្រើនប៉ុនណាក៏ដោយ ក៏មិនប្រាកដថាជាមនុស្សអាក្រក់ដែរ។ មិនថាពួកគេមានចំណុចខ្វះខាត ឬកង្វះខាតអ្វីនៅក្នុងភាពជាមនុស្សរបស់ពួកគេ មិនថាពួកគេអាចធ្វើខុសអ្វី ឬអាចបរាជ័យ និងជំពប់ដួលក្នុងរឿងអ្វីក៏ដោយ ក៏ពួកគេអាចឆ្លុះបញ្ចាំងពីខ្លួនឯង និងយកទៅធ្វើជាមេរៀននៅពេលក្រោយបានដែរ។ នៅពេលពួកគេប្រឈមមុខនឹងការលួសកាត់ ពួកគេអាចទទួលស្គាល់កំហុសរបស់ខ្លួន និងមានអារម្មណ៍សោកស្ដាយ ហើយនៅពេលបងប្អូនប្រុសស្រីរិះគន់ ឬលាតត្រដាងពួកគេ ទោះបីជាពួកគេអាចព្យាយាមការពារខ្លួនបន្តិចបន្តួច ហើយមិនព្រមទទួលស្គាល់វានៅពេលនោះក៏ដោយ ក៏តាមពិតទៅ ពួកគេបានទទួលស្គាល់កំហុសរបស់ខ្លួននៅក្នុងចិត្តរួចទៅហើយ ហើយក៏បានចុះចូលដែរ។ នេះបញ្ជាក់ថា ពួកគេនៅតែអាចទទួលយកសេចក្ដីពិតបាន ហើយអាចកែប្រែបាន។ នៅពេលពួកគេធ្វើខុស ឬជួបប្រទះបញ្ហាណាមួយ សតិសម្បជញ្ញៈ និងហេតុផលរបស់ពួកគេនៅតែអាចដំណើរការបាន ពួកគេដឹងខ្លួន មិនមែនស្ពឹកស្រពន់ និងគ្មានអារម្មណ៍ ឬរឹងទទឹង ហើយបដិសេធមិនព្រមទទួលស្គាល់កំហុសនោះទេ។ លើសពីនេះទៅទៀត ទោះបីជាមនុស្សប្រភេទនេះមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទក៏ដោយ ក៏ពួកគេជាមនុស្សមានចិត្តអាណិតអាសូរ និងចិត្តល្អជាងដែរ។ បើនិយាយពីលក្ខណៈដែលពួកគេបង្ហាញចេញពីភាពជាមនុស្សវិញ ពាក្យដែលសាមញ្ញ និងងាយយល់បំផុតនោះគឺ ពួកគេជាមនុស្សដែលមានហេតុផលជាង។ ប្រសិនបើត្រូវបានលួសកាត់យ៉ាងធ្ងន់ធ្ងរ យ៉ាងច្រើនបំផុត ពួកគេអាចមានអារម្មណ៍អាក់អន់ចិត្តបន្តិច ប៉ុន្តែបើមើលតាមការសម្ដែងចេញនៃភាពជាមនុស្សរបស់ពួកគេ គេអាចមើលឃើញថា ពួកគេនៅតែចេះខ្មាសអៀន សតិសម្បជញ្ញៈរបស់ពួកគេអាចស្ដីបន្ទោសពួកគេបាន ហើយហេតុផលរបស់ពួកគេអាចមានឥទ្ធិពលទប់ស្កាត់បានខ្លះដែរ។ ប្រសិនបើពួកគេបង្កការខាតបង់ដល់ផលប្រយោជន៍របស់ដំណាក់ព្រះជាម្ចាស់ ឬបង្កគ្រោះថ្នាក់ដល់បងប្អូនប្រុសស្រីណាម្នាក់ ពួកគេតែងតែមានអារម្មណ៍មិនស្រួលក្នុងចិត្ត ហើយមានអារម្មណ៍ថាពួកគេបានធ្វើឲ្យព្រះជាម្ចាស់ខកព្រះទ័យ។ មនុស្សដែលមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ បង្ហាញឱ្យឃើញនូវការសម្ដែងចេញទាំងនេះក្នុងកម្រិតផ្សេងៗគ្នា។ ទោះបីជាពួកគេមិនបានធ្វើការកែតម្រូវភ្លាមៗ ឬធ្វើការជ្រើសរើសដ៏ត្រឹមត្រូវ និងអនុវត្តយ៉ាងត្រឹមត្រូវ បន្ទាប់ពីរឿងរ៉ាវកើតឡើងក៏ដោយ ក៏មនុស្សទាំងនេះនៅតែមានសតិនៅក្នុងចិត្តដែរ។ សតិសម្បជញ្ញៈរបស់ពួកគេស្ដីបន្ទោសពួកគេ ពួកគេដឹងថាពួកគេបានធ្វើខុស ហើយមិនគួរប្រព្រឹត្តបែបនោះទៀតទេ ហើយពួកគេក៏មានអារម្មណ៍ថា ពួកគេមិនមែនជាមនុស្សល្អដែរ ពោលគឺពួកគេសុទ្ធតែអាចមានអារម្មណ៍ទាំងនេះដោយប្រយោល។ លើសពីនេះទៅទៀត យូរៗទៅ ស្ថានភាពរបស់ពួកគេនឹងផ្លាស់ប្ដូរ ហើយពួកគេនឹងមានការប្រែចិត្តយ៉ាងពិតប្រាកដ។ ពួកគេនឹងមានវិប្បដិសារីយ៉ាងខ្លាំង ដោយសោកស្ដាយដែលដំបូងឡើយពួកគេមិនបានធ្វើការជ្រើសរើសដ៏ត្រឹមត្រូវ ឬអនុវត្តយ៉ាងត្រឹមត្រូវ។ ការសម្ដែងចេញទាំងនេះ គឺជាការសម្ដែងចេញដែលធម្មតាបំផុតរបស់មនុស្សពុករលួយ។ ក៏ប៉ុន្តែ អ្នកដែលជាពួកទទឹងនឹងព្រះគ្រីស្ទមានលក្ខណៈខុសគ្នាដាច់តែម្ដង ពោលគឺពួកគេមិនមែនជាមនុស្សទេ តែជាអារក្ស។ មិនថាពេលវេលាកន្លងផុតទៅយូរប៉ុនណា បន្ទាប់ពីពួកគេប្រព្រឹត្តអំពើអាក្រក់ ឬអំពើបាបក៏ដោយ ក៏ពួកគេគ្មានវិប្បដិសារីសូម្បីតែបន្តិចដែរ ពួកគេនៅតែរឹងរូស និងរឹងទទឹងរហូតដល់ទីបញ្ចប់។ មនុស្សដែលមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ អាចចុះចូលបាននៅពេលពួកគេជួបប្រទះការលួសកាត់ធម្មតា។ នៅពេលប្រឈមមុខនឹងការលួសកាត់យ៉ាងធ្ងន់ធ្ងរ ពួកគេអាចនឹងប្រកែកដោះសា បដិសេធ ហើយមិនព្រមទទួលយកវានៅពេលនោះ ប៉ុន្តែក្រោយមក ពួកគេអាចឆ្លុះបញ្ចាំង និងស្គាល់ខ្លួនឯង ហើយមានអារម្មណ៍សោកស្ដាយ និងប្រែចិត្ត។ ទោះបីជាមាននរណាម្នាក់ចំអកឲ្យពួកគេ និងវិនិច្ឆ័យពួកគេថាគ្មានភាពជាមនុស្សក៏ដោយ ក៏ពួកគេអាចមានអារម្មណ៍ឈឺចាប់នៅក្នុងចិត្ត ប៉ុន្តែនឹងមិនតបត ឬចាត់ទុកបុគ្គលនោះថាជាសត្រូវឡើយ។ ពួកគេក៏អាចយល់ពីអ្នកដទៃដែរ ដោយគិតថា «មកពីខ្ញុំធ្វើខុសខ្លួនឯង អ្នកដទៃប្រព្រឹត្តដាក់ខ្ញុំយ៉ាងណាក៏ខ្ញុំសមនឹងទទួលដែរ»។ ការសម្ដែងចេញទាំងនេះ បង្ហាញចេញក្នុងកម្រិតផ្សេងៗគ្នានៅក្នុងមនុស្សផ្សេងៗគ្នា។ សរុបមក ការបង្ហាញចេញទាំងនេះ គឺជាការសម្ដែងចេញធម្មតា និងជាធម្មជាតិរបស់មនុស្សដែលមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ជាមនុស្សដែលមាននិស្ស័យពុករលួយ ហើយនេះគឺជាចំណុចដែលពួកគេខុសគ្នាយ៉ាងច្បាស់លាស់ពីពួកទទឹងនឹងព្រះគ្រីស្ទ។ តាមរយៈការសម្ដែងចេញដែលខុសគ្នានៃសភាពលក្ខណៈទាំងពីរនេះ វាក៏បានបញ្ជាក់យ៉ាងច្បាស់ភ្លាមៗថា តើបុគ្គលណាជាមនុស្សអាក្រក់ និងជាពួកទទឹងនឹងព្រះគ្រីស្ទ ហើយបុគ្គលណាគ្រាន់តែជាមនុស្សដែលមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ប៉ុន្តែមិនមែនជាមនុស្សអាក្រក់។
ការញែកពួកគេដោយផ្អែកលើថាតើពួកគេប្រែចិត្តដោយពិតប្រាកដឬអត់
យើងទើបតែបានលើកឡើងពីភាពខុសគ្នាពីរយ៉ាងរវាងពួកទទឹងនឹងព្រះគ្រីស្ទ និងមនុស្សដែលមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ៖ ទិដ្ឋភាពទីមួយគឺ ឥរិយាបថរបស់ពួកគេចំពោះសេចក្ដីពិត។ ឥរិយាបថរបស់មនុស្សចំពោះសេចក្ដីពិត គឺជាឥរិយាបថរបស់ពួកគេចំពោះព្រះជាម្ចាស់។ នៅក្នុងទិដ្ឋភាពនេះ មានភាពខុសគ្នាយ៉ាងច្បាស់លាស់រវាងមនុស្សទាំងពីរប្រភេទនេះ។ ទីពីរ បើនិយាយពីភាពជាមនុស្សវិញ មនុស្សទាំងពីរប្រភេទនេះក៏មានភាពខុសគ្នាខាងសារជាតិយ៉ាងច្បាស់លាស់ដែរ។ លក្ខណៈទាំងពីរនេះគឺច្បាស់លាស់ណាស់ ពួកគេគឺជាមនុស្សពីរប្រភេទដែលខុសគ្នាទាំងស្រុង។ ក្រៅពីភាពខុសគ្នាទាំងពីរនេះ ទិដ្ឋភាពមួយទៀតគឺថាតើមានការសម្ដែងចេញនៃការប្រែចិត្តដែរឬទេ បន្ទាប់ពីបានប្រព្រឹត្តអំពើអាក្រក់។ ចំពោះអ្នកដែលជាពួកទទឹងនឹងព្រះគ្រីស្ទ មិនថាពួកគេប្រព្រឹត្តអំពើអាក្រក់អ្វីក៏ដោយ មិនថាពួកគេធ្វើទុក្ខបុកម្នេញចំពោះមនុស្សម្នា បង្កើតនគរឯករាជ្យ ប្រជែងដណ្ដើមឋានៈជាមួយព្រះជាម្ចាស់ លួចតង្វាយ ឬប្រព្រឹត្តអំពើអាក្រក់ផ្សេងៗទៀតក៏ដោយ ពោលគឺទោះបីជាអំពើទាំងនោះត្រូវបានលាតត្រដាងចំៗក៏ដោយ ក៏ពួកគេមិនទទួលស្គាល់ដែរ។ បើពួកគេមិនទទួលស្គាល់ តើពួកគេអាចប្រែចិត្តបានដែរឬទេ? ពួកគេព្រមស្លាប់ ជាជាងប្រែចិត្ត។ ពួកគេមិនទទួលយកការពិតនៃអំពើអាក្រក់របស់ពួកគេឡើយ។ ទោះបីជាពួកគេដឹងថាការលាតត្រដាងនោះត្រឹមត្រូវទាំងស្រុងក៏ដោយ ក៏ពួកគេនៅតែប្រឆាំង និងជំទាស់ដែរ។ ពួកគេពិតជាមិនឆ្លុះបញ្ចាំងមើលថា តើពួកគេកំពុងដើរខុសផ្លូវ ឬនិយាយថា «ខ្ញុំត្រូវបានគេចាត់ទុកថាជាពួកទទឹងនឹងព្រះគ្រីស្ទ។ នេះពិតជាគ្រោះថ្នាក់ណាស់ ហើយខ្ញុំត្រូវតែប្រែចិត្ត» នោះទេ។ ពួកគេពិតជាគ្មានគំនិតបែបនេះនៅក្នុងចិត្តរបស់ពួកគេទាល់តែសោះ។ ភាពជាមនុស្សរបស់ពួកគេមិនមានគុណសម្បត្តិទាំងនេះទេ។ ហេតុដូច្នេះហើយ ពួកទទឹងនឹងព្រះគ្រីស្ទមានលក្ខណៈច្បាស់លាស់មួយគឺ៖ មិនថាពួកគេជឿលើព្រះជាម្ចាស់ប៉ុន្មានឆ្នាំក៏ដោយ ក៏ពួកគេមិនទទួលយកសេចក្ដីពិតទាល់តែសោះ ហើយមិនបង្ហាញឲ្យឃើញការផ្លាស់ប្ដូរពិតប្រាកដណាមួយឡើយ។ នៅពេលពួកគេចាប់ផ្ដើមជឿលើព្រះជាម្ចាស់ជាលើកដំបូង ពួកគេចូលចិត្តធ្វើខ្លួនឲ្យលេចធ្លោនៅក្នុងចំណោមមនុស្ស ប្រជែងដណ្ដើមអំណាចនិងផលប្រយោជន៍ ធ្វើទុក្ខបុកម្នេញចំពោះមនុស្សម្នា និងបង្កើតបក្សពួក ព្រមទាំងបំបែកបំបាក់ពួកជំនុំ។ គោលបំណងរបស់ពួកគេក្នុងការកាន់អំណាច គឺដើម្បីកេងប្រវ័ញ្ចផលប្រយោជន៍ពីពួកជំនុំ និងបង្កើតនគរឯករាជ្យមួយ។ បន្ទាប់ពីជឿអស់រយៈពេលបីទៅប្រាំឆ្នាំ នៅពេលដែលអ្នកបានជួបពួកគេម្ដងទៀត ពួកគេនៅតែមានការសម្ដែងចេញដដែលៗទាំងអស់នេះ ដោយគ្មានការផ្លាស់ប្ដូរសូម្បីតែបន្តិច។ សូម្បីតែក្រោយរយៈពេលប្រាំបីឬដប់ឆ្នាំក៏ដោយ ក៏ពួកគេនៅតែដដែល។ មនុស្សមួយចំនួននិយាយថា «ប្រហែលជាពួកគេនឹងផ្លាស់ប្ដូរបន្ទាប់ពីជឿអស់រយៈពេល ២០ ឆ្នាំ!» តើពួកគេអាចផ្លាស់ប្ដូរបានដែរឬទេ? (មិនអាចទេ)។ ពួកគេនឹងមិនផ្លាស់ប្ដូរឡើយ។ ពួកគេបង្ហាញការសម្ដែងចេញដដែលៗនេះ មិនថាពួកគេប្រាស្រ័យទាក់ទងជាមួយមនុស្សមួយចំនួនតូច ឬជាមួយមនុស្សភាគច្រើនក៏ដោយ មិនថាពួកគេកំពុងបំពេញភារកិច្ចធម្មតា ឬធ្វើជាអ្នកដឹកនាំ ឬអ្នកធ្វើការក៏ដោយ។ ពួកគេមិនដែលប្រែចិត្ត ឬត្រឡប់ក្រោយឡើយ ដោយបន្តដើរនៅលើផ្លូវដដែលរហូតដល់ទីបញ្ចប់។ ពួកគេពិតជាមិនប្រែចិត្តឡើយ។ នេះហើយគឺជាពួកទទឹងនឹងព្រះគ្រីស្ទ។ ចំណែកឯមនុស្សដែលមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទវិញ ទោះបីជាអ្នកខ្លះមិនមែនជាមនុស្សអាក្រក់ក៏ដោយ ក៏ពួកគេមាននិស្ស័យពុករលួយដែរ។ ពួកគេបង្ហាញឱ្យឃើញភាពក្រអឺតក្រទម ការបោកបញ្ឆោត ភាពអាត្មានិយម ភាពថោកទាប និងសេចក្ដីពុករលួយប្រភេទផ្សេងៗទៀត។ ភាពជាមនុស្សរបស់ពួកគេក៏មិនល្អដែរ។ នៅពេលពួកគេចាប់ផ្ដើមជឿលើព្រះជាម្ចាស់ជាលើកដំបូង ពួកគេក៏ចង់ប្រជែងដណ្ដើមភាពល្បីល្បាញ និងផលប្រយោជន៍ ធ្វើខ្លួនឲ្យលេចធ្លោដើម្បីឲ្យមនុស្សកោតសរសើរ ហើយមានមហិច្ឆតា និងបំណងប្រាថ្នាចង់ធ្វើជាអ្នកដឹកនាំ និងកាន់អំណាច។ ការសម្ដែងចេញទាំងនេះ មាននៅក្នុងមនុស្សពុករលួយក្នុងកម្រិតផ្សេងៗគ្នា ហើយមិនខុសគ្នាប៉ុន្មានពីពួកទទឹងនឹងព្រះគ្រីស្ទឡើយ។ ក៏ប៉ុន្តែ នៅក្នុងដំណើរការនៃការជឿលើព្រះជាម្ចាស់ ពួកគេបានយល់ពីសេចក្ដីពិតមួយចំនួនតាមរយៈការឆ្លងកាត់ការជំនុំជម្រះ និងការលាតត្រដាងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយពួកគេបង្ហាញឱ្យឃើញនិស្ស័យពុករលួយទាំងនេះកាន់តែតិចទៅៗ។ ហេតុអ្វីបានជាពួកគេបង្ហាញឱ្យឃើញនិស្ស័យពុករលួយទាំងនេះកាន់តែតិចទៅៗ? គឺដោយសារតែបន្ទាប់ពីបានយល់ពីសេចក្ដីពិត ពួកគេដឹងថាអាកប្បកិរិយា និងការសម្ដែងចេញទាំងនេះ គឺជាការបង្ហាញឱ្យឃើញនូវនិស្ស័យពុករលួយ។ នៅពេលនោះហើយ ដែលសតិសម្បជញ្ញៈរបស់ពួកគេចាប់ផ្ដើមដឹងខ្លួន ហើយពួកគេមើលឃើញថា ពួកគេពិតជាពុករលួយយ៉ាងខ្លាំង ហើយពិតជាខ្វះលក្ខណៈជាមនុស្សមែន។ បន្ទាប់មក ពួកគេក៏មានឆន្ទៈក្នុងការស្វែងរកសេចក្ដីពិត ហើយគិតអំពីរបៀបបោះបង់និស្ស័យពុករលួយទាំងនេះ និងរបៀបដែលពួកគេអាចរួចផុតពីចំណងរបស់វា ហើយក្លាយជាអ្នកដែលស្វែងរក និងអនុវត្តសេចក្ដីពិត។ តើការសម្ដែងចេញនេះជាអ្វី? តើនេះមិនមែនជាការប្រែចិត្តបន្តិចម្ដងៗទេឬ? (មែនហើយ)។ នៅក្នុងដំណើរការនៃការឆ្លងកាត់កិច្ចការរបស់ព្រះជាម្ចាស់ ពួកគេបានរកឃើញបញ្ហារបស់ខ្លួនឯង ទទួលស្គាល់និស្ស័យពុករលួយរបស់ខ្លួន និងយល់ពីស្ថានភាពផ្សេងៗរបស់ខ្លួន។ ពួកគេក៏បានស្គាល់សារជាតិមនុស្សជាតិរបស់ខ្លួនដែរ ហើយសតិសម្បជញ្ញៈរបស់ពួកគេក៏កាន់តែដឹងខ្លួនឡើងៗ ពួកគេកាន់តែមានអារម្មណ៍ថា ពួកគេពិតជាពុករលួយយ៉ាងខ្លាំង ហើយមិនស័ក្ដិសមនឹងឲ្យព្រះជាម្ចាស់ប្រើ ហើយថាពួកគេនាំឲ្យព្រះជាម្ចាស់ស្អប់ខ្ពើម ហើយពួកគេក៏ស្អប់ខ្លួនឯងនៅក្នុងចិត្តដែរ។ ពួកគេក៏ប្រែចិត្តបន្តិចម្ដងៗនៅក្នុងជម្រៅនៃដួងចិត្តរបស់ពួកគេដោយមិនដឹងខ្លួន ហើយជាមួយនឹងការប្រែចិត្តនេះ ការផ្លាស់ប្ដូរបន្តិចបន្តួចមួយចំនួនក៏កើតមានឡើង ជាការផ្លាស់ប្ដូរបន្តិចបន្តួចដែលអាចមើលឃើញនៅក្នុងអាកប្បកិរិយារបស់ពួកគេ។ ឧទាហរណ៍ កាលពីដើម នៅពេលមាននរណាម្នាក់លាតត្រដាងបញ្ហារបស់ពួកគេ ពួកគេនឹងមានអារម្មណ៍អន់ចិត្ត ខឹងច្រឡោតទាំងខ្មាសអៀន ហើយព្យាយាមពន្យល់ និងដោះសាឲ្យខ្លួនឯង ដោយខិតខំគ្រប់មធ្យោបាយដើម្បីរកលេសនិងហេតុផលផ្សេងៗដើម្បីការពារខ្លួន។ ក៏ប៉ុន្តែ តាមរយៈបទពិសោធដែលបានឆ្លងកាត់ជាបន្តបន្ទាប់ ពួកគេក៏ដឹងថាអាកប្បកិរិយានេះគឺខុសឆ្គង ហើយចាប់ផ្ដើមកែតម្រូវសភាពលក្ខណៈ និងអាកប្បកិរិយានេះ ដោយខិតខំទទួលយកទស្សនៈដែលត្រឹមត្រូវ និងព្យាយាមសហការយ៉ាងចុះសម្រុងជាមួយអ្នកដទៃ។ នៅពេលមានរឿងអ្វីកើតឡើង ពួកគេរៀនស្វែងរក និងប្រកបគ្នាជាមួយអ្នកដទៃ ហើយពួកគេរៀនប្រាស្រ័យទាក់ទងដោយចេញពីចិត្ត និងរស់នៅយ៉ាងចុះសម្រុងជាមួយអ្នកដទៃ។ តើទាំងនេះជាការសម្ដែងចេញនៃការប្រែចិត្តដែរឬទេ? (មែនហើយ)។ បន្ទាប់ពីបានជឿលើព្រះជាម្ចាស់ ពួកគេក៏ទទួលបានការយល់ដឹងពិតប្រាកដបន្តិចម្ដងៗអំពីនិស្ស័យ អាកប្បកិរិយា និងការសម្ដែងចេញមួយចំនួនរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ដែលពួកគេបានបង្ហាញឱ្យឃើញ។ បន្ទាប់មក ពួកគេក៏បោះបង់និស្ស័យពុករលួយរបស់ខ្លួនបន្តិចម្ដងៗ ហើយអាចបោះបង់របៀបរស់នៅខុសឆ្គងពីមុនរបស់ពួកគេ ហើយឈប់ស្វែងរកភាពល្បីល្បាញនិងឋានៈ ហើយអាចប្រព្រឹត្ត ប្រតិបត្តិខ្លួន និងបំពេញភារកិច្ចរបស់ខ្លួនស្របតាមគោលការណ៍សេចក្ដីពិត។ តើការផ្លាស់ប្ដូរបែបនេះសម្រេចបានដោយរបៀបណា? តើវាសម្រេចបានតាមរយៈការទទួលយកសេចក្ដីពិត និងការផ្លាស់ប្ដូរខ្លួនឯង ហើយប្រែចិត្តជាបន្តបន្ទាប់ដែរឬទេ? (មែនហើយ)។ រឿងរ៉ាវទាំងនេះសុទ្ធតែសម្រេចបាននៅក្នុងដំណើរការនៃការប្រែចិត្តជាបន្តបន្ទាប់។ ក្រោយមក ស្ថានភាពរបស់ពួកគេពិតជាប្រសើរឡើង កម្ពស់របស់ពួកគេក៏លូតលាស់ឡើងដែរ នៅពេលដែលបទពិសោធរបស់ពួកគេកាន់តែជ្រាលជ្រៅ ហើយនៅពេលមានរឿងអ្វីកើតឡើង ពួកគេក៏អាចឆ្លុះបញ្ចាំងពីខ្លួនឯងបានដែរ។ ទោះបីជាពួកគេជួបប្រទះឧបសគ្គ ឬបរាជ័យ ឬត្រូវបានលួសកាត់ក៏ដោយ ក៏ពួកគេនាំរឿងទាំងនេះមកនៅចំពោះព្រះជាម្ចាស់ ហើយអធិស្ឋានដល់ទ្រង់ ហើយក៏អាចផ្ទៀងផ្ទាត់ វិភាគ និងយល់ពីស្ថានភាពពុករលួយរបស់ខ្លួននៅពេលកំពុងអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ។ ទោះបីជាពួកគេនៅតែអាចបង្ហាញឱ្យឃើញសេចក្ដីពុករលួយ និងកើតមានគំនិតខុសឆ្គងនៅពេលមានរឿងអ្វីកើតឡើងក៏ដោយ ក៏ពួកគេអាចឆ្លុះបញ្ចាំង និងបះបោរប្រឆាំងនឹងខ្លួនឯងបានដែរ។ ដរាបណាពួកគេដឹងពីបញ្ហាទាំងនេះ ពួកគេអាចស្វែងរកសេចក្ដីពិតជាបន្តបន្ទាប់ដើម្បីដោះស្រាយបញ្ហាទាំងនោះ និងអនុវត្តការប្រែចិត្ត។ ទោះបីជាការរីកចម្រើននេះយឺតខ្លាំង ហើយលទ្ធផលក៏មានតិចតួចបំផុតក៏ដោយ ក៏ពួកគេកំពុងផ្លាស់ប្ដូរជាបន្តបន្ទាប់នៅក្នុងជម្រៅដ៏ជ្រៅបំផុតនៃដួងចិត្តរបស់ពួកគេដែរ។ មនុស្សប្រភេទនេះតែងតែរក្សាឥរិយាបថ និងស្ថានភាពដែលសកម្ម វិជ្ជមាន និងមានកម្លាំងចិត្តក្នុងការផ្លាស់ប្ដូរខ្លួនឯង និងប្រែចិត្ត។ ទោះបីជាពេលខ្លះពួកគេប្រជែងដណ្ដើមភាពល្បីល្បាញ និងឋានៈជាមួយអ្នកដទៃ ហើយបង្ហាញឱ្យឃើញការសម្ដែងចេញ និងសកម្មភាពមួយចំនួនរបស់ពួកទទឹងនឹងព្រះគ្រីស្ទក្នុងកម្រិតផ្សេងៗគ្នាក៏ដោយ ពោលគឺបន្ទាប់ពីបានឆ្លងកាត់ការលួសកាត់ ការជំនុំជម្រះ និងការវាយផ្ចាលមួយចំនួន ឬសេចក្ដីប្រៀនប្រដៅរបស់ព្រះជាម្ចាស់ ក៏និស្ស័យពុករលួយទាំងនេះក៏ត្រូវបានបោះបង់ និងផ្លាស់ប្រែក្នុងកម្រិតផ្សេងៗគ្នាដែរ។ មូលហេតុចម្បងដែលធ្វើឲ្យសម្រេចបានលទ្ធផលទាំងនេះ គឺដោយសារតែមនុស្សប្រភេទនេះអាចឆ្លុះបញ្ចាំង និងយល់ពីនិស្ស័យពុករលួយរបស់ខ្លួន និងផ្លូវខុសដែលពួកគេបានដើរនៅក្នុងជម្រៅនៃដួងចិត្តរបស់ពួកគេ ហើយអាចផ្លាស់ប្ដូរខ្លួនឯងបាន។ ទោះបីជាការផ្លាស់ប្ដូរ ការលូតលាស់ និងផលប្រយោជន៍ដែលទទួលបានពីការផ្លាស់ប្ដូរខ្លួនឯងរបស់ពួកគេមានតិចតួចណាស់ ហើយការរីកចម្រើនក៏យឺតណាស់ រហូតដល់ថ្នាក់ពួកគេខ្លួនឯងក៏ប្រហែលជាមិនបានកត់សម្គាល់ក៏ដោយ បន្ទាប់ពីបានឆ្លងកាត់បទពិសោធបែបនេះអស់រយៈពេលបីទៅប្រាំឆ្នាំ ពួកគេអាចមានអារម្មណ៍ថាមានការផ្លាស់ប្ដូរខ្លះនៅក្នុងខ្លួន ហើយអ្នកនៅជុំវិញពួកគេក៏អាចមើលឃើញដែរ។ ទោះយ៉ាងណាក៏ដោយ មានភាពខុសគ្នារវាងមនុស្សបែបនេះដែលមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ និងអ្នកដែលជាពួកទទឹងនឹងព្រះគ្រីស្ទ។ តើអ្វីទៅជាលក្ខណៈចម្បងក្នុងរឿងនេះ? (មនុស្សដែលមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ អាចប្រែចិត្តបាន។) នៅពេលពួកគេធ្វើខុស ប្រព្រឹត្តអំពើរំលង ឬជួបប្រទះការលួសកាត់ ការជំនុំជម្រះនិងការវាយផ្ចាល ការវាយផ្ចាលឬសេចក្ដីប្រៀនប្រដៅ ពួកគេអាចប្រែចិត្តបាន។ សូម្បីតែនៅពេលពួកគេដឹងថាពួកគេបានធ្វើខុស ឬបានប្រព្រឹត្តកំហុសណាមួយក៏ដោយ ក៏ពួកគេអាចឆ្លុះបញ្ចាំងពីខ្លួនឯង ហើយមានឥរិយាបថផ្លាស់ប្ដូរខ្លួនឯង និងប្រែចិត្តនៅក្នុងដួងចិត្តរបស់ពួកគេដែរ។ នេះគឺជាភាពខុសគ្នាផ្នែកបុគ្គលិកលក្ខណៈដែលធ្វើឲ្យមនុស្សដែលមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទខុសគ្នាទាំងស្រុងពីពួកទទឹងនឹងព្រះគ្រីស្ទ។
សេចក្តីសង្ខេបអំពីភាពខុសគ្នារវាងពួកទទឹងនឹងព្រះគ្រីស្ទ និងមនុស្សដែលមាននិស្ស័យនៃពួកទទឹងនឹងព្រះគ្រីស្ទ
អ្នកដែលជាពួកទទឹងនឹងព្រះគ្រីស្ទ គឺជាពួកសាតាំងរស់។ អាចនិយាយបានថា ពួកគេរស់នៅដូចជាសាតាំង។ ពួកគេគឺជាអារក្ស និងសាតាំងដែលមនុស្សអាចមើលឃើញ។ ដូច្នេះ ចូរយើងសង្ខេបអំពីភាពខុសគ្នាខាងសារជាតិរវាងពួកទទឹងនឹងព្រះគ្រីស្ទ និងមនុស្សដែលមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ទិដ្ឋភាពមួយគឺ ឥរិយាបថរបស់ពួកគេចំពោះសេចក្ដីពិត។ ពួកទទឹងនឹងព្រះគ្រីស្ទមិនទទួលយកសេចក្ដីពិតជាដាច់ខាត។ ទោះបីជាសម្ដីរបស់ពួកគេអាចទទួលស្គាល់ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិត ជាអ្វីៗដែលវិជ្ជមាន ជាព្រះបន្ទូលដែលផ្ដល់ផលប្រយោជន៍ដល់មនុស្ស និងជាលក្ខខណ្ឌវិនិច្ឆ័យសម្រាប់អ្វីៗដែលវិជ្ជមានទាំងអស់ ហើយថាមនុស្សគួរតែទទួលយក ចុះចូល និងអនុវត្តតាមក៏ដោយ ពោលគឺទោះបីជាពួកគេអាចនិយាយអំពីសេចក្ដីទាំងអស់នេះក៏ដោយ ក៏ពួកគេមិនអាចយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅអនុវត្តបានជាដាច់ខាត។ ហេតុអ្វីបានជាពួកគេមិនអនុវត្តតាម? ពីព្រោះពួកគេមិនទទួលយកសេចក្ដីពិតនៅក្នុងចិត្តរបស់ពួកគេទេ។ ពួកគេនិយាយចេញពីបបូរមាត់ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិត ប៉ុន្តែក្នុងចេតនាខុសគ្នាទាំងស្រុង គឺពួកគេនិយាយបែបនេះដើម្បីបិទបាំងការពិតដែលថាពួកគេមិនទទួលយកសេចក្ដីពិត និងដើម្បីបំភាន់មនុស្ស។ ដោយសារតែពួកទទឹងនឹងព្រះគ្រីស្ទអាចនិយាយអំពីព្រះបន្ទូលនិងគោលលទ្ធិ មិនមែនមានន័យថា ពួកគេទទួលស្គាល់នៅក្នុងចិត្តថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិតនោះទេ។ ពួកគេមិនអាចយកសេចក្ដីពិតទៅអនុវត្តបានទេ ពីព្រោះពួកគេមិនទទួលយកសេចក្ដីពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេជាមូលដ្ឋាន។ ពួកគេមិនព្រមទទួលយកសេចក្ដីពិត និងអនុវត្តសេចក្ដីពិត ដើម្បីចូលទៅក្នុងតថភាពនៃសេចក្ដីពិតឡើយ។ ផ្ទុយទៅវិញ មនុស្សដែលមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ មិនប្រាកដថាជាពួកទទឹងនឹងព្រះគ្រីស្ទនោះទេ។ ពួកគេមួយចំនួនអាចទទួលយក និងចុះចូលនឹងសេចក្ដីពិត អ្វីៗដែលវិជ្ជមាននិងពាក្យសម្ដីត្រឹមត្រូវក្នុងកម្រិតផ្សេងៗគ្នា ដែលនេះគឺជាភាពខុសគ្នាមួយ។ មនុស្សដែលមានសារជាតិជាពួកទទឹងនឹងព្រះគ្រីស្ទ មានចិត្តប្រឆាំងនឹងសេចក្ដីពិត ហើយបែរខ្នងដាក់សេចក្ដីពិត ប៉ុន្តែមនុស្សមួយចំនួនដែលមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ អាចទទួលយក និងអនុវត្តសេចក្ដីពិតបាន។ តាមរយៈការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងតាមរយៈការឆ្លងកាត់កិច្ចការរបស់ព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំ ឥរិយាបថរបស់ពួកគេចំពោះសេចក្ដីពិតអាចផ្លាស់ប្ដូរខ្លះៗ។ ពួកគេមានអារម្មណ៍នៅក្នុងជម្រៅនៃដួងចិត្តថា ទោះបីជាពួកគេមិនអាចយកសេចក្ដីពិតនោះទៅអនុវត្តបានក៏ដោយ ក៏សេចក្ដីពិតនោះល្អ ហើយត្រឹមត្រូវដែរ។ គ្រាន់តែថា ពួកគេមិនស្រឡាញ់ ឬមិនសូវចាប់អារម្មណ៍នឹងសេចក្ដីពិត ដូច្នេះ ការយកសេចក្ដីពិតទៅអនុវត្តទាមទារការខិតខំប្រឹងប្រែង និងការតស៊ូខ្លះៗ។ ដូច្នេះ មនុស្សដែលមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ប៉ុន្តែមានសតិសម្បជញ្ញៈនិងហេតុផលខ្លះៗ អាចទទួលយកសេចក្ដីពិតក្នុងកម្រិតផ្សេងៗគ្នា។ យ៉ាងហោចណាស់ នៅក្នុងជម្រៅនៃដួងចិត្តរបស់ពួកគេ ពួកគេមិនទាស់ទទឹង ឬខ្ពើមរអើមសេចក្ដីពិតទេ ហើយពួកគេក៏មិនស្អប់ខ្ពើមសេចក្ដីពិតដែរ។ មនុស្សភាគច្រើនស្ថិតនៅក្នុងសភាពបែបនេះ ហើយបង្ហាញការសម្ដែងចេញបែបនេះចំពោះសេចក្ដីពិត។ ការពិពណ៌នាអំពីមនុស្សបែបនេះ មិនមែនជាការនិយាយល្អលើសការពិត ហើយក៏មិនមែនជាការបង្ខូចកេរ្តិ៍ពួកគេដែរ។ វាដូចជានិយាយចំៗតែម្ដង មែនទេ? (មែនហើយ)។ ទិដ្ឋភាពមួយទៀតគឺ ការញែកពួកគេតាមទស្សនៈនៃភាពជាមនុស្ស ពោលគឺ ការញែកដោយផ្អែកលើសតិសម្បជញ្ញៈ ហេតុផល និង ភាពល្អឬអាក្រក់នៃភាពជាមនុស្សរបស់ពួកគេ។ អ្នកណាដែលមានភាពជាមនុស្សអាក្រក់ មិនទទួលយកសេចក្ដីពិត ហើយជាពិសេសគឺស្អប់ខ្ពើមសេចក្ដីពិត អ្នកនោះពិតជាអ្នកដែលមិនមានជំនឿពិត ឬជាពួកទទឹងនឹងព្រះគ្រីស្ទមិនខាន។ មនុស្សមួយចំនួនមិនសូវស្រឡាញ់សេចក្ដីពិតជាពិសេសនោះទេ ហើយក៏មិនចាប់អារម្មណ៍នឹងសេចក្ដីនេះដែរ។ នៅពេលអ្នកដទៃប្រកបគ្នាអំពីសេចក្ដីពិត ពួកគេក៏ងងុយគេង ហើយគ្មានកម្លាំងកំហែង។ ក៏ប៉ុន្តែ មនុស្សប្រភេទនេះមិនមានភាពជាមនុស្សអាក្រក់ទេ ហើយក៏មិនធ្វើទុក្ខបុកម្នេញដល់អ្នកដទៃដែរ។ ប្រសិនបើអ្នកប្រកបគ្នាអំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ គោលការណ៍សេចក្ដីពិត ឬបទបញ្ញត្តិនៃព្រះដំណាក់របស់ព្រះជាម្ចាស់ ពួកគេអាចស្ដាប់បាន ហើយមានឆន្ទៈទទួលយកសេចក្ដីពិត និងព្យាយាមដើម្បីបានសេចក្ដីពិតនោះ ប៉ុន្តែពួកគេមិនប្រាកដថាអាចយកសេចក្ដីពិតទៅអនុវត្តបាននោះទេ។ ប្រសិនបើពួកគេក្លាយជាអ្នកដឹកនាំ ពួកគេប្រហែលជាមិនអាចដឹកនាំអ្នកឲ្យយល់ពីសេចក្ដីពិត ឬនាំអ្នកចូលមកចំពោះព្រះជាម្ចាស់បានទេ ប៉ុន្តែពួកគេពិតជានឹងមិនធ្វើទុក្ខបុកម្នេញដល់អ្នកជាដាច់ខាត។ នេះគឺជាភាពជាមនុស្សរបស់មនុស្សដែលមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ទោះយ៉ាងណាក៏ដោយ ភាពជាមនុស្សរបស់មនុស្សដែលមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ មិនអាក្រក់ដល់ថ្នាក់នោះទេ។ ពួកគេអាចទទួលយកសេចក្ដីពិតក្នុងកម្រិតផ្សេងៗគ្នា។ ផ្ទុយទៅវិញ ពួកទទឹងនឹងព្រះគ្រីស្ទមិនត្រឹមតែគ្មានសតិសម្បជញ្ញៈ និងហេតុផលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានភាពជាមនុស្សដ៏ឃោរឃៅបំផុតទៀតផង។ មនុស្សដែលមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ មានសតិសម្បជញ្ញៈ និងហេតុផលខ្លះៗ ហើយពួកគេអាចដោះស្រាយរឿងរ៉ាវមួយចំនួនដោយមានហេតុផល។ ឧទាហរណ៍ ពាក់ព័ន្ធនឹងរបៀបជ្រើសរើស និងការជ្រើសរើសយកភាគីណាមួយ ក្នុងការដោះស្រាយជាមួយនឹងសេចក្ដីតម្រូវនៃព្រះដំណាក់របស់ព្រះជាម្ចាស់ ក្នុងការប្រព្រឹត្តចំពោះមនុស្សផ្សេងៗនៅក្នុងពួកជំនុំ និងក្នុងការដោះស្រាយជាមួយនឹងអ្វីៗដែលវិជ្ជមាននិងអវិជ្ជមាន ពួកគេអាចញែកដាច់រឿងទាំងនេះ និងបញ្ហាផ្សេងៗទៀតបាន ហើយនៅទីបំផុត ពួកគេអាចធ្វើការជ្រើសរើសដ៏ត្រឹមត្រូវដោយផ្អែកលើសតិសម្បជញ្ញៈរបស់ពួកគេ។ មនុស្សប្រភេទនេះមិនមានភាពជាមនុស្សអាក្រក់បែបនេះទេ ហើយមានចិត្តសប្បុរសជាង។ មានភាពខុសគ្នាមួយទៀតដែលយើងទើបតែបានប្រកបគ្នាអម្បាញ់មិញនេះ គឺថា មានមនុស្សមួយចំនួនដែលមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ដែលអាចទទួលយកសេចក្ដីពិតបាន ហើយនៅពេលពួកគេធ្វើខុស ពួកគេអាចឆ្លុះបញ្ចាំងពីវា និងមានដួងចិត្តដែលផ្លាស់ប្រែ។ ផ្ទុយទៅវិញ ពួកទទឹងនឹងព្រះគ្រីស្ទមិនបង្ហាញឲ្យឃើញការសម្ដែងចេញទាំងពីរនេះជាដាច់ខាត។ ពួកគេរឹងរូស និងមិនចេះផ្លាស់ប្ដូរ ពីព្រោះពួកគេស្អប់ខ្ពើមសេចក្ដីពិត មិនទទួលយកសេចក្ដីពិត និងមានភាពជាមនុស្សដ៏ឃោរឃៅបំផុត។ វាមិនអាចទៅរួចទេដែលមនុស្សប្រភេទនេះអាចផ្លាស់ប្ដូរខ្លួនឯង និងសម្រេចបានការប្រែចិត្ត។ ថាតើនរណាម្នាក់អាចប្រែចិត្តដោយពិតប្រាកដបានឬយ៉ាងណា គឺអាស្រ័យជាចម្បងទៅលើថាតើពួកគេមានសតិសម្បជញ្ញៈនិងហេតុផលដែរឬទេ និងអាស្រ័យលើឥរិយាបថរបស់ពួកគេចំពោះសេចក្ដីពិត។ មនុស្សដែលមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ដោយសារតែពួកគេមិនមានភាពជាមនុស្សអាក្រក់ មានសតិសម្បជញ្ញៈ និងហេតុផលខ្លះៗ ហើយអាចទទួលយកសេចក្ដីពិតមួយចំនួនក្នុងកម្រិតផ្សេងៗគ្នា ទើបមានសក្ដានុពលក្នុងការផ្លាស់ប្ដូរខ្លួនឯង។ នៅពេលពួកគេធ្វើខុស ឬប្រព្រឹត្តអំពើរំលង ពួកគេអាចប្រែចិត្តបន្ទាប់ពីទទួលការលួសកាត់។ ការណ៍នេះកំណត់ថា មនុស្សដែលមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ មានសង្ឃឹមថានឹងត្រូវបានសង្គ្រោះ រីឯពួកទទឹងនឹងព្រះគ្រីស្ទវិញ គឺមិនអាចសង្គ្រោះបានឡើយ។ ពួកគេជាប្រភេទនៃអារក្ស និងសាតាំង។ ភាពខុសគ្នាខាងសារជាតិរវាងពួកទទឹងនឹងព្រះគ្រីស្ទនិងមនុស្សដែលមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺជាលក្ខណៈជាច្រើនទាំងនេះឯង។ តើសេចក្ដីសង្ខេបនេះនិយាយចំៗដែរឬទេ? (មែនហើយ)។ ពាក់ព័ន្ធនឹងលក្ខណៈមួយចំនួនទាំងនេះរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ការសម្ដែងចេញលម្អិតដែលយើងបានប្រកបគ្នា គឺនិយាយចំៗ និងស្របតាមការពិត ដោយគ្មានការបង្ខូចកេរ្តិ៍អ្វីបន្តិចសោះឡើយ។ រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ សុទ្ធតែបានជួបប្រទះ និងបានឃើញការណ៍នេះ។ នេះហើយជាលក្ខណៈរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ចំណែកឯមនុស្សដែលមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទវិញ យើងក៏បានលាតត្រដាងការសម្ដែងចេញផ្សេងៗដែរ ដែលសុទ្ធតែជាអ្វីដែលមនុស្សអាចមើលឃើញ ហើយស្របតាមការពិត ដោយគ្មានការនិយាយល្អលើសការពិតឡើយ។
មនុស្សដែលមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ មានចំណុចខ្វះខាត និងចន្លោះប្រហោងជាច្រើននៅក្នុងភាពជាមនុស្សរបស់ពួកគេ ហើយពួកគេក៏បង្ហាញឱ្យឃើញនិស្ស័យពូករលួយផ្សេងៗក្នុងកម្រិតខុសៗគ្នាដែរ។ និស្ស័យពុករលួយទាំងនេះ មានការសម្ដែងចេញជាលក្ខណៈជាក់ស្ដែងមួយចំនួននៅក្នុងមនុស្សគ្រប់គ្នា។ ឧទាហរណ៍ មនុស្សមួយចំនួនក្រអឺតក្រទមយ៉ាងខ្លាំង មួយចំនួនពូកែគិតគូរ និងបោកបញ្ឆោតយ៉ាងខ្លាំង មួយចំនួនរឹងទទឹងយ៉ាងខ្លាំង មួយចំនួនខ្ជិលច្រអូសយ៉ាងខ្លាំង ជាដើម។ ការបង្ហាញចេញទាំងនេះ គឺជាការសម្ដែងចេញរបស់មនុស្សដែលមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ហើយវាគឺជាលក្ខណៈនៃភាពជាមនុស្សរបស់មនុស្សប្រភេទនេះ។ ទោះបីជាមនុស្សទាំងនេះមានចិត្តសប្បុរសខ្លះនៅក្នុងចិត្តរបស់ពួកគេក៏ដោយ ពោលគឺនិយាយឲ្យងាយយល់ ពួកគេជាមនុស្សដែលមានចិត្តល្អខ្លះដែរ នៅពេលជួបប្រទះរឿងរ៉ាវផ្សេងៗ ពួកគេមើលឃើញយ៉ាងច្បាស់ថា ផលប្រយោជន៍នៃព្រះដំណាក់របស់ព្រះជាម្ចាស់កំពុងរងការខូចខាត ប៉ុន្តែដោយសារតែពួកគេខ្លាចធ្វើឲ្យអ្នកដទៃអាក់អន់ចិត្ត ពួកគេក៏ក្លាយដូចដូចជាអណ្ដើកដែលលាក់ខ្លួននៅក្នុងស្នូករបស់វា ដោយរស់នៅតាមទស្សនវិជ្ជារបស់សាតាំង ហើយមិនព្រមប្រកាន់ខ្ជាប់តាមគោលការណ៍សេចក្ដីពិតឡើយ។ ទោះបីជានៅក្នុងជម្រៅចិត្ត ពួកគេមានអារម្មណ៍ថា ពួកគេមិនគួរប្រព្រឹត្តបែបនេះ ហើយថាពួកគេកំពុងធ្វើខុសចំពោះព្រះជាម្ចាស់តាមរយៈការប្រព្រឹត្តបែបនេះក៏ដោយ ក៏ពួកគេនៅតែមិនអាចទប់ចិត្តបាន ហើយជ្រើសរើសធ្វើជាមនុស្សដែលផ្គាប់ចិត្តអ្នកដទៃដែរ។ ហេតុអ្វីបានជាបែបនេះ? ពីព្រោះពួកគេជឿថា ដើម្បីរស់នៅ និងរស់រានមានជីវិត ពួកគេត្រូវតែពឹងផ្អែកលើទស្សនវិជ្ជារបស់សាតាំង ហើយមានតែតាមរបៀបនេះទេ ទើបពួកគេអាចការពារខ្លួនឯងបាន។ ហេតុដូច្នេះហើយ ពួកគេជ្រើសរើសធ្វើជាមនុស្សដែលផ្គាប់ចិត្តអ្នកដទៃ ហើយមិនអនុវត្តសេចក្ដីពិតឡើយ។ នៅក្នុងចិត្តរបស់ពួកគេ ពួកគេមានអារម្មណ៍ថា តាមរយៈការប្រព្រឹត្តបែបនេះ ពួកគេគ្មានសតិសម្បជញ្ញៈ និងគ្មានភាពជាមនុស្សទេ។ ពួកគេមិនមែនជាមនុស្ស ហើយអន់ជាងឆ្កែយាមផ្ទះទៅទៀត។ ក៏ប៉ុន្តែ បន្ទាប់ពីស្ដីបន្ទោសខ្លួនឯងហើយ នៅពេលប្រឈមមុខនឹងស្ថានភាពមួយផ្សេងទៀត ពួកគេនៅតែមិនប្រែចិត្ត ហើយនៅតែប្រព្រឹត្តតាមរបៀបដដែល។ ពួកគេតែងតែទន់ខ្សោយ ហើយតែងតែមានអារម្មណ៍ថាមានកំហុសជានិច្ច។ តើនេះបញ្ជាក់ពីអ្វីដែរ? វាបញ្ជាក់ថា ទោះបីជាមនុស្សដែលមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ មិនមែនជាពួកទទឹងនឹងព្រះគ្រីស្ទក៏ដោយ ក៏ភាពជាមនុស្សរបស់ពួកគេពិតជាមានបញ្ហា និងចំណុចខ្វះខាតដែរ ដូច្នេះ ពួកគេមុខជាបង្ហាញឱ្យឃើញសេចក្ដីពុករលួយយ៉ាងច្រើនមិនខាន។ បើមើលលើការសម្ដែងចេញជារួមរបស់មនុស្សបែបនេះ ពួកគេគឺជាមនុស្សម្នាក់ដែលមិនបានផ្លាស់ប្ដូរទាល់តែសោះ ក្នុងការដែលត្រូវបានសាតាំងធ្វើឲ្យពុករលួយយ៉ាងខ្លាំង។ ពួកគេពិតជាដូចអ្វីដែលព្រះជាម្ចាស់មានបន្ទូលថាជាពូជរបស់សាតាំងមែន។ តើមនុស្សដែលមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ប្រសើរជាងពួកទទឹងនឹងព្រះគ្រីស្ទនៅត្រង់ណាដែរ? និយាយឱ្យចំទៅ ទោះបីជាមនុស្សដែលមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ប៉ុន្តែមិនមានសារជាតិជាពួកទទឹងនឹងព្រះគ្រីស្ទ បង្ហាញឱ្យឃើញនិស្ស័យពុករលួយផ្សេងៗរបស់សាតាំងក៏ដោយ ក៏ពួកគេច្បាស់ណាស់មិនមែនជាមនុស្សអាក្រក់នោះដែរ។ ស្ថានភាពរបស់ពួកគេប្រៀបដូចជាអ្វីមួយដែលគេតែងតែនិយាយពីរបៀបដែលម្នាក់មិនមែនជាមនុស្សរៀចវេរនិងអាក្រក់ ហើយក៏មិនមែនជាមនុស្សល្អដែរ។ គ្រាន់តែថា ពួកគេជឿលើព្រះជាម្ចាស់យ៉ាងស្មោះត្រង់ មានឆន្ទៈក្នុងការប្រែចិត្ត ហើយអាចទទួលយកសេចក្ដីពិតបន្ទាប់ពីទទួលការលួសកាត់ ដោយមានការចុះចូលខ្លះដែរ។ ទោះបីជាពួកគេមិនមែនជាមនុស្សអាក្រក់ ហើយនៅតែមានសង្ឃឹមថានឹងត្រូវបានសង្គ្រោះដោយព្រះជាម្ចាស់ក៏ដោយ ក៏ពួកគេនៅឆ្ងាយពីបទដ្ឋាននៃការកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ ដែលព្រះជាម្ចាស់មានបន្ទូលនោះដែរ! មនុស្សមួយចំនួនជឿលើព្រះជាម្ចាស់អស់រយៈពេលបីទៅប្រាំឆ្នាំ ហើយមានការផ្លាស់ប្ដូរ និងការរីកចម្រើនខ្លះៗ។ មនុស្សមួយចំនួនជឿលើព្រះជាម្ចាស់អស់រយៈពេលប្រាំបីទៅដប់ឆ្នាំ ហើយគ្មានការរីកចម្រើនអ្វីសោះ។ មនុស្សមួយចំនួនថែមទាំងបានជឿលើព្រះជាម្ចាស់អស់រយៈពេល ២០ ឆ្នាំ ដោយគ្មានការផ្លាស់ប្ដូរគួរឲ្យកត់សម្គាល់អ្វីឡើយ ពួកគេនៅតែដដែលដូចកាលពីមុន។ ពួកគេប្រកាន់ខ្ជាប់នឹងសញ្ញាណរបស់ខ្លួនយ៉ាងរឹងរូស។ គ្រាន់តែថា ដោយសារតែពួកគេបានឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយត្រូវបានរឹតបន្តឹងដោយបទប្បញ្ញត្តិ និងច្បាប់ផ្សេងៗនៃព្រះដំណាក់របស់ព្រះជាម្ចាស់ ទើបពួកគេមិនបានប្រព្រឹត្តកំហុសធំៗ មិនបានប្រព្រឹត្តអំពើអាក្រក់ដែលបង្កការខាតបង់ធ្ងន់ធ្ងរដល់ព្រះដំណាក់របស់ព្រះជាម្ចាស់ ហើយមិនបានបង្កគ្រោះមហន្តរាយធំៗឡើយ។ មនុស្សដែលមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ប្រាកដណាស់ មិនមែនគ្រប់គ្នាអាចត្រូវបានសង្គ្រោះដោយព្រះជាម្ចាស់នៅទីបញ្ចប់នោះទេ។ ពួកគេភាគច្រើនប្រហែលជាអ្នកធ្វើការ ហើយពួកគេមួយចំនួននឹងត្រូវបានជម្រុះចោលជាក់ជាមិនខាន។ ទោះក្នុងករណីណាក៏ដោយ ទោះបីជាពួកគេមិនមែនជាមនុស្សអាក្រក់ក៏ដោយ ក៏ពួកគេជាមនុស្សដែលមានភាពជាមនុស្សអន់ដែរ។ លទ្ធផលនិងគោលដៅរបស់ពួកគេ ច្បាស់ណាស់នឹងមិនដូចគ្នាឡើយ។ វាអាស្រ័យទាំងស្រុងលើថាតើពួកគេអាចទទួលយកសេចក្ដីពិតបានដែរឬអត់ ហើយក៏អាស្រ័យលើរបៀបដែលពួកគេជ្រើសរើសផ្លូវរបស់ខ្លួនផងដែរ។ មនុស្សមួយចំនួននិយាយថា៖ «ពាក្យសម្ដីរបស់អ្នកគឺផ្ទុយគ្នា។ តើអ្នកមិនបាននិយាយទេឬថា មនុស្សទាំងនេះអាចត្រលប់ក្រោយ និងប្រែចិត្តបាន?» អ្វីដែលខ្ញុំចង់មានន័យគឺថា នៅក្នុងបរិបទជាក់លាក់ និងនៅក្នុងបរិយាកាសផ្សេងៗគ្នា មនុស្សទាំងនេះអាចទទួលយកសេចក្ដីពិតក្នុងកម្រិតផ្សេងៗគ្នាបាន។ តើ «កម្រិតផ្សេងៗគ្នា» មានន័យដូចម្ដេច? វាមានន័យថា មនុស្សមួយចំនួនមានការផ្លាស់ប្ដូរបន្តិចបន្តួច បន្ទាប់ពីជឿលើព្រះជាម្ចាស់អស់រយៈពេលបីទៅប្រាំឆ្នាំ ហើយមានការផ្លាស់ប្ដូរគួរឲ្យកត់សម្គាល់បន្ទាប់ពី ១០ ទៅ ២០ ឆ្នាំ។ មនុស្សមួយចំនួនជឿលើព្រះជាម្ចាស់អស់រយៈពេល ១០ ទៅ ២០ ឆ្នាំ ហើយនៅតែដដែលដូចពេលដែលពួកគេទើបតែចាប់ផ្ដើមជឿលើកដំបូង ដោយតែងតែស្រែកថា «ខ្ញុំត្រូវតែប្រែចិត្ត ខ្ញុំត្រូវតែសងគុណសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់!» ប៉ុន្តែតាមពិតទៅ គ្មានការផ្លាស់ប្ដូរអ្វីសោះឡើយ។ គឺដោយសារតែពួកគេមានសតិសម្បជញ្ញៈប៉ុណ្ណោះ ទើបពួកគេមានបំណងប្រាថ្នានេះនៅក្នុងចិត្ត ហើយមានឆន្ទៈក្នុងការត្រលប់ក្រោយ និងប្រែចិត្ត។ ក៏ប៉ុន្តែ ការមានឆន្ទៈ មិនស្មើនឹងការអាចអនុវត្តសេចក្ដីពិតបាននោះទេ ហើយក៏មិនស្មើនឹងការចូលទៅក្នុងតថភាពនោះដែរ។ ការមានឆន្ទៈ គឺគ្រាន់តែមិនទាស់ទទឹងនឹងសេចក្ដីពិត មិនស្អប់ខ្ពើមសេចក្ដីពិត មិនបង្កាច់បង្ខូចសេចក្ដីពិតដោយបើកចំហ មិនវិនិច្ឆ័យ ថ្កោលទោស ឬប្រមាថព្រះជាម្ចាស់ដោយបើកចំហ ពោលគឺមានតែជាការសម្ដែងចេញទាំងនេះប៉ុណ្ណោះ។ ប៉ុន្តែ វាមិនមានន័យថា អាចចុះចូល ទទួលយក និងអនុវត្តសេចក្ដីពិតយ៉ាងពិតប្រាកដបាននោះទេ ហើយក៏មិនមានន័យថា អាចបះបោរទាស់នឹងសាច់ឈាម និងបំណងប្រាថ្នារបស់ខ្លួនបាននោះដែរ។ តើនេះគឺជាការពិតបែបសត្យានុម័តឬ? (មែនហើយ)។ វាគឺពិតជាបែបនេះឯង។ ការមានសតិសម្បជញ្ញៈនិងហេតុផលខ្លះៗ ហើយមានដួងចិត្តដែលផ្លាស់ប្រែបន្តិចបន្តួចនៅក្នុងភាពជាមនុស្សរបស់បុគ្គលម្នាក់ មិនមែនមានន័យថា បុគ្គលនោះគ្មាននិស្ស័យពុករលួយនោះទេ។ មនុស្សដែលមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺមានសារជាតិខុសគ្នាពីពួកទទឹងនឹងព្រះគ្រីស្ទ ប៉ុន្តែនេះមិនមែនមានន័យថា ពួកគេជាមនុស្សដែលអាចទទួលយក និងចុះចូលនឹងសេចក្ដីពិតនោះទេ។ ហើយក៏មិនមែនមានន័យថា ពួកគេជាមនុស្សដែលមានតថភាពនៃសេចក្ដីពិត ឬថាពួកគេជាមនុស្សដែលព្រះជាម្ចាស់ស្រឡាញ់នោះដែរ។ មានភាពខុសគ្នាខាងសារជាតិរវាងទិដ្ឋភាពទាំងពីរនេះ គឺវាខុសគ្នាទាំងស្រុង។ មនុស្សដែលមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ពិតជាប្រសើរជាងពួកទទឹងនឹងព្រះគ្រីស្ទឆ្ងាយណាស់ បើនិយាយពីភាពជាមនុស្ស ឥរិយាបថរបស់ពួកគេចំពោះសេចក្ដីពិត និងកម្រិតនៃការប្រែចិត្តរបស់ពួកគេ។ ក៏ប៉ុន្តែ បទដ្ឋានដែលព្រះជាម្ចាស់វាស់វែងមនុស្ស គឺមិនផ្អែកលើរបៀបដែលពួកគេខុសគ្នាពីពួកទទឹងនឹងព្រះគ្រីស្ទនោះទេ។ នេះមិនមែនជាបទដ្ឋានឡើយ។ ព្រះជាម្ចាស់វាស់វែងភាពជាមនុស្សរបស់បុគ្គលម្នាក់ ថាតើពួកគេមានសតិសម្បជញ្ញៈនិងហេតុផលដែរឬទេ ថាតើពួកគេស្រឡាញ់និងទទួលយកសេចក្ដីពិតដែរឬទេ ថាតើពួកគេបំពេញភារកិច្ចរបស់ខ្លួនដោយភាពស្មោះត្រង់ដែរឬទេ ថាតើពួកគេចុះចូលនឹងព្រះជាម្ចាស់ដែរឬទេ និងថាតើពួកគេអាចទទួលបានសេចក្ដីពិតនិងសម្រេចបានសេចក្ដីសង្គ្រោះដែរឬទេ។ ទាំងនេះគឺជាបទដ្ឋានដែលព្រះជាម្ចាស់វាស់វែងមនុស្ស។ ព្រះជាម្ចាស់មានសេចក្ដីតម្រូវផ្សេងៗសម្រាប់អ្នកដែលមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ព្រះជាម្ចាស់ប្រើប្រាស់សេចក្ដីតម្រូវទាំងនេះដើម្បីវាស់វែងមនុស្សដែលមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ក្នុងគោលបំណងសង្គ្រោះពួកគេ។ បន្ទាប់ពីបានឮការពន្យល់បែបនេះ អ្នកយល់ហើយមែនទេ? ជាដំបូង អ្នកត្រូវតែយល់ឲ្យច្បាស់ថា មិនថាអ្នកមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទច្រើនប៉ុនណាទេ ដរាបណាអ្នកអាចទទួលយកសេចក្ដីពិតបាន នោះអ្នកមិនមែនជាពួកទទឹងនឹងព្រះគ្រីស្ទទេ។ ទោះបីជាអ្នកមិនមែនជាពួកទទឹងនឹងព្រះគ្រីស្ទក៏ដោយ ក៏មិនមែនមានន័យថា អ្នកជាមនុស្សម្នាក់ដែលចុះចូលនឹងព្រះជាម្ចាស់ដែរ។ ការមិនខ្ពើមរអើមចំពោះសេចក្ដីពិត ឬមិនប្រឆាំងនឹងសេចក្ដីពិត មិនមែនមានន័យថា អ្នកជាមនុស្សម្នាក់ដែលអនុវត្ត និងចុះចូលនឹងសេចក្ដីពិតនោះទេ។ ការមានសតិសម្បជញ្ញៈនិងហេតុផលខ្លះៗ ការមានចិត្តល្អគួរសម និងការមានភាពជាមនុស្សប្រសើរជាងពួកទទឹងនឹងព្រះគ្រីស្ទ មិនប្រាកដថា អ្នកជាមនុស្សល្អនោះទេ។ បទដ្ឋានសម្រាប់វាស់វែងថាតើមនុស្សម្នាក់ល្អឬអាក្រក់ មិនផ្អែកលើភាពជាមនុស្សរបស់ពួកទទឹងនឹងព្រះគ្រីស្ទនោះឡើយ។ មិនថាពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តអំពើអាក្រក់ប៉ុន្មាននោះទេ ពួកគេមិនដែលទទួលស្គាល់ ហើយក៏មិនដែលប្រែចិត្តនោះដែរ ប៉ុន្តែបន្តប្រព្រឹត្តតាមរបៀបដដែល។ ពួកគេមិនដែលត្រឡប់ក្រោយឡើយ ហើយពួកគេប្រឆាំងនឹងព្រះជាម្ចាស់រហូតដល់ទីបញ្ចប់។ ទោះបីជាមនុស្សមួយចំនួនដែលមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ចង់ត្រលប់ក្រោយ និងប្រែចិត្តដោយស្មោះត្រង់ក៏ដោយ ក៏ការត្រលប់ក្រោយបន្តិចបន្តួចនោះ មិនមែនមានន័យថា ពួកគេមានការប្រែចិត្តពិតប្រាកដនោះទេ។ ការមានការប្ដេជ្ញាចិត្តក្នុងការប្រែចិត្ត មិនមែនមានន័យថា អាចយល់ពីសេចក្ដីពិត ទទួលបានសេចក្ដីពិត និងទទួលបានជីវិតនោះទេ។
មនុស្សមួយចំនួននិយាយថា៖ «ខ្ញុំមិនមែនជាពួកទទឹងនឹងព្រះគ្រីស្ទទេ ដូច្នេះ ខ្ញុំប្រសើរជាងពួកទទឹងនឹងព្រះគ្រីស្ទ ហើយមានសេចក្ដីពុករលួយស្រាលជាងពួកទទឹងនឹងព្រះគ្រីស្ទ»។ តើពាក្យសម្ដីទាំងនេះត្រឹមត្រូវដែរឬទេ? តើនេះជាការយល់ខុសដែរឬទេ? (មែនហើយ)។ មនុស្សដែលមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺដូចគ្នាទៅនឹងពួកទទឹងនឹងព្រះគ្រីស្ទដែរ បើនិយាយពីនិស្ស័យពុករលួយរបស់ពួកគេ ប៉ុន្តែសារជាតិរបស់ពួកគេគឺខុសគ្នា។ សូមគិតអំពីវាចុះ តើការលើកឡើងនេះត្រឹមត្រូវដែរឬទេ? (មែនហើយ)។ បើដូច្នេះ ចូរពន្យល់មក។ (មនុស្សដែលមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ មាននិស្ស័យពុករលួយដូចគ្នាទៅនឹងពួកទទឹងនឹងព្រះគ្រីស្ទដែរ។ ពួកគេទាំងពីរមាននិស្ស័យក្រអឺតក្រទមនិងអាក្រក់ ហើយពួកគេទាំងពីរដេញតាមឋានៈ។ ក៏ប៉ុន្តែ សារជាតិជាមនុស្សរបស់ពួកគេគឺខុសគ្នា។ មនុស្សដែលមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ មានសតិសម្បជញ្ញៈខ្លះៗ ហើយអាចទទួលយកសេចក្ដីពិតក្នុងកម្រិតផ្សេងៗគ្នា។ ពួកគេមិនមែនជាអ្នកដែលស្អប់ខ្ពើមសេចក្ដីពិត ឬស្អប់សេចក្ដីពិតនោះទេ។ ផ្ទុយទៅវិញ មនុស្សដែលមានសារជាតិជាពួកទទឹងនឹងព្រះគ្រីស្ទ មានសារជាតិមនុស្សជាតិដែលព្យាបាទ។ ពួកគេគ្មានសតិសម្បជញ្ញៈទេ ហើយខ្ពើមរអើមនិងស្អប់សេចក្ដីពិត។ ពួកគេនឹងមិនប្រែចិត្តឡើយ។) ពួកគេទាំងអស់គ្នាមាននិស្ស័យពុករលួយ ចុះហេតុអ្វីបានជាព្រះជាម្ចាស់កំណត់លក្ខណៈមនុស្សដែលមានសារជាតិជាពួកទទឹងនឹងព្រះគ្រីស្ទ ថាជាពួកទទឹងនឹងព្រះគ្រីស្ទ និងជាសត្រូវរបស់ទ្រង់? (គឺផ្អែកជាចម្បងទៅលើឥរិយាបថរបស់ពួកគេចំពោះសេចក្ដីពិត។ ពួកទទឹងនឹងព្រះគ្រីស្ទខ្ពើមរអើមនិងស្អប់សេចក្ដីពិត ហើយការស្អប់សេចក្ដីពិត គឺតាមពិតទៅជាការស្អប់ព្រះជាម្ចាស់។) មានអ្វីផ្សេងទៀតទេ? (សារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺជាសារជាតិរបស់អារក្ស។) តើមនុស្សដែលមានសារជាតិជាអារក្ស មានសង្ឃឹមថានឹងត្រូវបានសង្គ្រោះដែរឬទេ? (ទេ)។ មនុស្សទាំងនេះមិនទទួលយកសេចក្ដីពិតទាល់តែសោះ ហើយមិនអាចត្រូវបានសង្គ្រោះឡើយ។ ដោយសារមនុស្សទាំងពីរប្រភេទមាននិស្ស័យពុករលួយដូចគ្នា តើអ្វីទៅជាភាពខុសគ្នារវាងអ្នកដែលអាចត្រូវបានសង្គ្រោះ និងអ្នកដែលមិនអាចត្រូវបានសង្គ្រោះ? បើនិយាយត្រឹមតែពីនិស្ស័យពុករលួយរបស់ពួកគេ មនុស្សទាំងពីរប្រភេទនេះគឺដូចគ្នា ដូច្នេះ ហេតុអ្វីបានជាពួកទទឹងនឹងព្រះគ្រីស្ទមិនអាចត្រូវបានសង្គ្រោះ ខណៈដែលមនុស្សដែលមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ប៉ុន្តែមិនមានសារជាតិជាពួកទទឹងនឹងព្រះគ្រីស្ទ មានសង្ឃឹមស្តួចស្តើងថានឹងត្រូវបានសង្គ្រោះ? (មនុស្សដែលមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ មិនដូចជាពួកទទឹងនឹងព្រះគ្រីស្ទ ដែលមានអរិភាពយ៉ាងខ្លាំងចំពោះសេចក្ដីពិត និងអ្វីៗដែលវិជ្ជមាននោះទេ។ ទោះបីជាពួកគេមិនសូវស្រឡាញ់សេចក្ដីពិតជាពិសេសក៏ដោយ ក៏ពួកគេមិនខ្ពើមរអើមសេចក្ដីពិតដែរ ហើយអាចទទួលយកវាបានក្នុងកម្រិតផ្សេងៗគ្នា ដោយផ្លាស់ប្ដូរបន្តិចម្ដងៗ។ លើសពីនេះទៅទៀត ភាពជាមនុស្សរបស់ពួកគេមានសតិសម្បជញ្ញៈខ្លះៗ មិនដូចជាពួកទទឹងនឹងព្រះគ្រីស្ទដែលមិនចេះខ្មាសអៀននោះទេ។) សង្ឃឹមថានឹងត្រូវបានសង្គ្រោះគឺស្ថិតនៅត្រង់នេះឯង នេះគឺជាភាពខុសគ្នាខាងសារជាតិ។ បើវិនិច្ឆ័យតាមសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ មនុស្សប្រភេទនេះគឺមិនអាចសង្គ្រោះបានឡើយ ហើយគ្មានសង្ឃឹមថានឹងត្រូវបានសង្គ្រោះទេ។ ទោះបីជាអ្នកចង់សង្គ្រោះពួកគេក៏ដោយ ក៏អ្នកមិនអាចធ្វើបានដែរ ពួកគេមិនអាចផ្លាស់ប្ដូរបានឡើយ។ ពួកគេមិនមែនជាមនុស្សប្រភេទធម្មតាដែលមាននិស្ស័យពុករលួយរបស់សាតាំងនោះទេ ប៉ុន្តែជាមនុស្សមួយប្រភេទដែលមានសារជាតិជីវិតរបស់អារក្សនិងសាតាំង។ មនុស្សប្រភេទនេះពិតជាមិនអាចត្រូវបានសង្គ្រោះជាដាច់ខាត។ ផ្ទុយទៅវិញ តើសារជាតិរបស់មនុស្សធម្មតាដែលមាននិស្ស័យពុករលួយគឺជាអ្វី? ពួកគេគ្រាន់តែមាននិស្ស័យពុករលួយប៉ុណ្ណោះ ក៏ប៉ុន្តែ ពួកគេមានសតិសម្បជញ្ញៈ និងហេតុផលក្នុងកម្រិតជាក់លាក់មួយ ហើយអាចទទួលយកសេចក្ដីពិតមួយចំនួនបាន។ នេះមានន័យថា សេចក្ដីពិតអាចមានប្រសិទ្ធភាពខ្លះៗទៅលើមនុស្សទាំងនេះ ដែលផ្ដល់ឲ្យពួកគេនូវសង្ឃឹមថានឹងបានសង្គ្រោះ។ គឺមនុស្សប្រភេទនេះហើយដែលព្រះជាម្ចាស់សង្គ្រោះ។ ពួកទទឹងនឹងព្រះគ្រីស្ទពិតជាមិនអាចត្រូវបានសង្គ្រោះជាដាច់ខាត ប៉ុន្តែតើមនុស្សដែលមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទអាចត្រូវបានសង្គ្រោះដែរឬទេ? (អាច)។ ប្រសិនបើយើងនិយាយថា ពួកគេអាចត្រូវបានសង្គ្រោះ ការនិយាយបែបនេះគឺមិនមែនជាការនិយាយចំៗទេ។ យើងអាចនិយាយបានត្រឹមតែថា ពួកគេមានសង្ឃឹមថានឹងត្រូវបានសង្គ្រោះ ពោលគឺការនិយាយបែបនេះគឺជាការនិយាយបែបចំៗជាង។ នៅទីបំផុត ថាតើមនុស្សម្នាក់អាចត្រូវបានសង្គ្រោះដែរឬទេ គឺអាស្រ័យលើបុគ្គលម្នាក់ៗ។ វាអាស្រ័យលើថាតើពួកគេអាចទទួលយកសេចក្ដីពិត អនុវត្តសេចក្ដីពិត និងចុះចូលនឹងសេចក្ដីពិតដោយពិតប្រាកដបានដែរឬទេ។ ហេតុដូច្នេះហើយ គេអាចនិយាយបានត្រឹមតែថា មនុស្សប្រភេទនេះមានសង្ឃឹមថានឹងត្រូវបានសង្គ្រោះ។ ដូច្នេះ ហេតុអ្វីបានជាពួកទទឹងនឹងព្រះគ្រីស្ទគ្មានសង្ឃឹមថានឹងត្រូវបានសង្គ្រោះ? ពីព្រោះពួកគេគឺជាពួកទទឹងនឹងព្រះគ្រីស្ទ ធម្មជាតិរបស់ពួកគេគឺជាធម្មជាតិរបស់សាតាំង។ ពួកគេមានចិត្តប្រឆាំងនឹងសេចក្ដីពិត ស្អប់ព្រះជាម្ចាស់ ហើយមិនទទួលយកសេចក្ដីពិតទាល់តែសោះ។ តើព្រះជាម្ចាស់នៅតែអាចសង្គ្រោះពួកគេបានដែរឬទេ? (ទេ)។ ព្រះជាម្ចាស់សង្គ្រោះមនុស្សពុករលួយ មិនមែនសាតាំង និងពួកអារក្សទេ។ ព្រះជាម្ចាស់សង្គ្រោះអស់អ្នកណាដែលទទួលយកសេចក្ដីពិត មិនមែនមនុស្សថោកទាបដែលស្អប់សេចក្ដីពិតនោះទេ។ តើការណ៍នេះច្បាស់លាស់ហើយឬនៅ? (ច្បាស់លាស់ហើយ)។ យើងប្រកបគ្នាដូចនេះ ដើម្បីជៀសវាងកុំឱ្យមនុស្សមួយចំនួនមានការយល់ដឹងដែលខុសឆ្គង។ បន្ទាប់ពីបានញែកដាច់រវាងពួកទទឹងនឹងព្រះគ្រីស្ទនិងមនុស្សដែលមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទហើយ មនុស្សមួយចំនួនគិតថា ពួកគេមិនមែនជាពួកទទឹងនឹងព្រះគ្រីស្ទទេ ហើយនេះមានន័យថា ពួកគេស្ថិតនៅក្នុងតំបន់សុវត្ថិភាពហើយ ថាពួកគេពិតជាបានរកឃើញទីជ្រកកោនសម្រាប់ខ្លួនឯងហើយ ហើយពិតជានឹងមិនត្រូវបានបោសសម្អាត បណ្ដេញចេញ ឬជម្រុះចោលនាពេលអនាគតឡើយ។ តើនេះជាការយល់ដឹងខុសឆ្គងដែរឬទេ? ការមានសង្ឃឹមថានឹងត្រូវបានសង្គ្រោះ មិនមែនមានន័យថា មនុស្សម្នាក់នឹងបានសង្គ្រោះនោះទេ។ សង្ឃឹមនេះនៅតែទាមទារឲ្យមនុស្សទៅចាប់យកវា។ ឥរិយាបថរបស់អ្នកចំពោះសេចក្ដីពិត គឺខុសគ្នាពីឥរិយាបថរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ អ្នកមិនស្អប់ខ្ពើមសេចក្ដីពិតទេ ឬភាពជាមនុស្សរបស់អ្នកប្រសើរជាងភាពជាមនុស្សរបស់ពួកទទឹងនឹងព្រះគ្រីស្ទបន្តិចបន្តួច អ្នកមានសតិសម្បជញ្ញៈខ្លះ មានចិត្តសប្បុរសជាង មិនធ្វើបាបអ្នកដទៃ ចេះប្រែចិត្តនៅពេលអ្នកធ្វើខុស ហើយអាចផ្លាស់ប្ដូរខ្លួនឯងបាន។ គ្រាន់តែមានគុណសម្បត្តិមួយចំនួននេះ មានន័យថា អ្នកមានលក្ខខណ្ឌមូលដ្ឋានដើម្បីទទួលយកសេចក្ដីពិត អនុវត្តសេចក្ដីពិត និងសម្រេចបានការសង្គ្រោះ។ ប៉ុន្តែ ការមិនមែនជាពួកទទឹងនឹងព្រះគ្រីស្ទ មិនមែនមានន័យថា អ្នកនឹងត្រូវបានសង្គ្រោះនោះទេ។ អ្នកមិនមែនជាពួកទទឹងនឹងព្រះគ្រីស្ទទេ ប៉ុន្តែអ្នកនៅតែជាមនុស្សពុករលួយម្នាក់។ តើមនុស្សពុករលួយទាំងអស់អាចត្រូវបានសង្គ្រោះដែរឬទេ? មិនប្រាកដទេ។ ទោះបីជាមនុស្សម្នាក់មិនមែនជាពួកទទឹងនឹងព្រះគ្រីស្ទ ឬជាមនុស្សអាក្រក់ក៏ដោយ ដរាបណាពួកគេមិនស្វែងរកសេចក្ដីពិត ពួកគេនៅតែមិនអាចត្រូវបានសង្គ្រោះឡើយ។ សេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ចំពោះមនុស្ស គឺសម្រេចបានតាមរយៈការទទួលយកនិងការស្វែងរកសេចក្ដីពិតរបស់ពួកគេ។ និស្ស័យពុករលួយរបស់មនុស្សគឺប្រឆាំងនឹងព្រះជាម្ចាស់។ ដរាបណានិស្ស័យពុករលួយនៅតែមាននៅក្នុងមនុស្សម្នាក់ គេនៅតែអាចបះបោរទាស់នឹងព្រះជាម្ចាស់ ប្រឆាំងនឹងព្រះជាម្ចាស់ ក្បត់ព្រះជាម្ចាស់ ជាដើម។ ហេតុដូច្នេះហើយ ពួកគេត្រូវទទួលយកការជំនុំជម្រះ ការវាយផ្ចាល ការល្បងល និងការបន្សុទ្ធនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ពួកគេត្រូវការការផ្គត់ផ្គង់ និងការណែនាំនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ការលួសកាត់ សេចក្ដីប្រៀនប្រដៅ និងការដាក់ទោសរបស់ព្រះជាម្ចាស់ ជាដើម ពោលគឺមិនអាចខ្វះនូវកិច្ចការណាមួយដែលព្រះជាម្ចាស់ធ្វើឡើយ។ ហេតុដូច្នេះហើយ ដើម្បីសម្រេចបានការសង្គ្រោះ ម្យ៉ាងគឺត្រូវការកិច្ចការរបស់ព្រះជាម្ចាស់ ហើយលើសពីនេះទៅទៀត មនុស្សត្រូវមានការប្ដេជ្ញាចិត្តក្នុងការសហការ។ ពួកគេត្រូវតែអាចស៊ូទ្រាំនឹងការលំបាកនិងបង់តម្លៃ អាចចូលទៅក្នុងតថភាពនៃសេចក្ដីពិតបន្ទាប់ពីបានយល់ពីសេចក្ដីពិត។ល។ នេះគឺជាមធ្យោបាយតែមួយគត់ដើម្បីទទួលបានសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ និងដើម្បីទទួលបានព្រះពរដ៏កម្ររកបានបំផុត ក្នុងការត្រូវបានព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សប្រោសឲ្យគ្រប់លក្ខណ៍ ដោយផ្អែកលើការយល់ដឹងពីសេចក្ដីពិត។ វាគឺសាមញ្ញបែបនេះឯង។ បានហើយ ចូរយើងបញ្ចប់ការប្រកបគ្នាអំពីប្រធានបទនេះនៅត្រឹមនេះចុះ។
ចំណុចទីដប់បី៖ ការពាររាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ពីការរំខាន ការបំភាន់ ការត្រួតត្រា និងការធ្វើបាបយ៉ាងធ្ងន់ធ្ងរពីសំណាក់ពួកទទឹងនឹងព្រះគ្រីស្ទ និងដើម្បីឱ្យពួកគេអាចស្គាល់ពីពួកទទឹងនឹងព្រះគ្រីស្ទ និងបោះបង់ពួកគេចេញពីចិត្ត។
កិច្ចការមួយចំនួនដែលអ្នកដឹកនាំ និងអ្នកធ្វើការ ត្រូវតែធ្វើ នៅពេលរកឃើញថា ពួកទទឹងនឹងព្រះគ្រីស្ទកំពុងរំខានដល់ពួកជំនុំ
បន្ទាប់មកទៀត យើងនឹងប្រកបគ្នាអំពីប្រធានបទចម្បង។ ការប្រកបគ្នារបស់យើងអំពីទំនួលខុសត្រូវទីដប់ពីររបស់អ្នកដឹកនាំនិងអ្នកធ្វើការ បានបញ្ចប់ហើយ។ សម្រាប់ការប្រកបគ្នានេះ យើងនឹងប្រកបគ្នាអំពីទំនួលខុសត្រូវទីដប់បី៖ «ការពាររាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ពីការរំខាន ការបំភាន់ ការត្រួតត្រា និងការធ្វើបាបយ៉ាងធ្ងន់ធ្ងរពីសំណាក់ពួកទទឹងនឹងព្រះគ្រីស្ទ និងឱ្យពួកគេអាចស្គាល់ពីពួកទទឹងនឹងព្រះគ្រីស្ទ និងបោះបង់ពួកគេចេញពីចិត្ត»។ ទំនួលខុសត្រូវទីដប់បី ពាក់ព័ន្ធនឹងប្រធានបទអំពីរបៀបដែលអ្នកដឹកនាំ និងអ្នកធ្វើការគួរតែប្រព្រឹត្តចំពោះពួកទទឹងនឹងព្រះគ្រីស្ទ។ តើអ្នកដឹកនាំ និងអ្នកធ្វើការគួរតែធ្វើកិច្ចការអ្វីខ្លះ នៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទលេចមុខនៅក្នុងពួកជំនុំ? ជាដំបូង ទំនួលខុសត្រូវនេះចែងថា នៅពេលដោះស្រាយបញ្ហាបែបនេះ អ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែចេញមុខការពារបងប្អូនប្រុសស្រីពីការរំខាន ការបំភាន់ ការត្រួតត្រា និងការធ្វើបាបយ៉ាងធ្ងន់ធ្ងរពីសំណាក់ពួកទទឹងនឹងព្រះគ្រីស្ទ។ នេះគឺជាកិច្ចការដំបូងដែលពួកគេគួរតែធ្វើ។ ចំណែកឯរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទរំខាន បំភាន់ ត្រួតត្រា និងធ្វើបាបយ៉ាងធ្ងន់ធ្ងរដល់រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ កាលពីមុនយើងបានប្រកបគ្នាច្រើនមកហើយអំពីរឿងនេះ ដូច្នេះ ខ្លឹមសារនេះនឹងមិនមែនជាប្រធានបទចម្បងនៃការប្រកបគ្នារបស់យើងនៅថ្ងៃនេះទេ។ ថ្ងៃនេះ យើងនឹងផ្ដោតសំខាន់ទៅលើអ្វីខ្លះដែលជាទំនួលខុសត្រូវដែលអ្នកដឹកនាំនិងអ្នកធ្វើការត្រូវតែបំពេញ និងអ្វីខ្លះដែលជាកិច្ចការដែលពួកគេត្រូវតែធ្វើ នៅពេលប្រឈមមុខនឹងអាកប្បកិរិយានិងសកម្មភាពទាំងនេះរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ដើម្បីការពាររាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ពីការធ្វើបាប។ ជាដំបូង អ្នកដឹកនាំនិងអ្នកធ្វើការត្រូវតែការពាររាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ពីការរំខាន ការបំភាន់ ការត្រួតត្រា និងការធ្វើបាបយ៉ាងធ្ងន់ធ្ងរពីសំណាក់ពួកទទឹងនឹងព្រះគ្រីស្ទ នេះគឺជាទំនួលខុសត្រូវមួយក្នុងចំណោមទំនួលខុសត្រូវនានារបស់អ្នកដឹកនាំ និងអ្នកធ្វើការ។ តើ «ទំនួលខុសត្រូវមួយក្នុងចំណោមទំនួលខុសត្រូវនានា» មានន័យដូចម្ដេច? វាមានន័យថា នៅក្នុងចំណោមកិច្ចការជាច្រើនដែលអ្នកដឹកនាំនិងអ្នកធ្វើការទទួលធ្វើ ដែលជាការការពាររាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ ដើម្បីឲ្យពួកគេអាចមានជីវិតពួកជំនុំធម្មតា ដោយគ្មានការរំខាន និងការធ្វើបាបយ៉ាងធ្ងន់ធ្ងរពីសំណាក់ពួកទទឹងនឹងព្រះគ្រីស្ទ គឺជាកិច្ចការដ៏សំខាន់មួយ។ វាក៏ជាកិច្ចការដែលមិនអាចគេចវេះបាន ដែលពួកគេមិនអាចរួញរាពីទំនួលខុសត្រូវរបស់ខ្លួនបានឡើយ។ អ្នកដឹកនាំ និងអ្នកធ្វើការគួរតែយកចិត្តទុកដាក់លើរឿងនេះ ហើយមិនគួរព្រងើយកន្តើយចំពោះវាឡើយ។ ការថែរក្សាមុខងារជាប្រក្រតីនៃជីវិតពួកជំនុំ គឺជាកិច្ចការដ៏សំខាន់មួយ ហើយគឺជាកិច្ចការចម្បងជាងគេបំផុតនៅក្នុងចំណោមកិច្ចការទាំងអស់របស់ពួកជំនុំ។ នេះក៏ជាទំនួលខុសត្រូវមួយរបស់អ្នកដឹកនាំ និងអ្នកធ្វើការផងដែរ។ កិច្ចការស្នូលរបស់អ្នកដឹកនាំនិងអ្នកធ្វើការ គឺដឹកនាំរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ឲ្យចូលទៅក្នុងតថភាពនៃសេចក្ដីពិត។ នៅពេលដែលពួកសាតាំង ពួកទទឹងនឹងព្រះគ្រីស្ទ មកដើម្បីរំខាននិងបំភាន់មនុស្ស និងដើម្បីប្រជែងជាមួយព្រះជាម្ចាស់ដណ្ដើមយករាស្ត្ររើសតាំងរបស់ទ្រង់ អ្នកដឹកនាំនិងអ្នកធ្វើការគួរតែក្រោកឈរឡើងដើម្បីលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ ដើម្បីឲ្យរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់អាចញែកដឹងពីពួកគេបាន ធ្វើឲ្យពួកទទឹងនឹងព្រះគ្រីស្ទបង្ហាញរូបរាងពិតរបស់ពួកគេ ហើយបន្ទាប់មកជម្រះពួកគេចេញពីពួកជំនុំ។ នេះគឺដើម្បីការពាររាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ពីការត្រូវបានត្រួតត្រានិងធ្វើបាបយ៉ាងធ្ងន់ធ្ងរពីសំណាក់ពួកទទឹងនឹងព្រះគ្រីស្ទ។ នេះគឺជាទំនួលខុសត្រូវដែលអ្នកដឹកនាំនិងអ្នកធ្វើការគួរតែបំពេញ នៅពេលកំពុងធ្វើកិច្ចការរបស់ពួកជំនុំ។ ដូច្នេះ តើការទប់ស្កាត់រឿងទាំងនេះមានន័យដូចម្ដេច? តើគួរទប់ស្កាត់ដោយរបៀបណា? ពាក្យថា «ទប់ស្កាត់» បើនិយាយតាមន័យត្រង់ គឺមានន័យថា ការបញ្ឈប់អ្វីមួយមិនឲ្យកើតឡើងឲ្យបានជាអតិបរមា។ តើអ្វីទៅជាចំណុចគន្លឹះនៅត្រង់នេះ? ការបញ្ឈប់រឿងអាក្រក់មិនឲ្យកើតឡើង គឺជាការទប់ស្កាត់ហើយ។ ក្នុងការដោះស្រាយឧប្បត្តិហេតុដែលបង្កដោយពួកទទឹងនឹងព្រះគ្រីស្ទ កិច្ចការចម្បងរបស់អ្នកដឹកនាំនិងអ្នកធ្វើការ គឺត្រូវទប់ស្កាត់ពួកទទឹងនឹងព្រះគ្រីស្ទមិនឲ្យរំខាន បំភាន់ ត្រួតត្រា និងធ្វើបាបយ៉ាងធ្ងន់ធ្ងរដល់រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ឲ្យបានជាអតិបរមា។ ពួកគេត្រូវតែការពាររាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ពីការធ្វើបាបរបស់ពួកទទឹងនឹងព្រះគ្រីស្ទ តាមដែលអាចធ្វើទៅបាន។ នេះគឺជាកិច្ចការគន្លឹះដែលអ្នកដឹកនាំនិងអ្នកធ្វើការត្រូវធ្វើ ហើយនេះគឺជាអ្វីដែលយើងត្រូវប្រកបគ្នាឲ្យបានច្បាស់លាស់ ទាក់ទងនឹងទំនួលខុសត្រូវទីដប់បី។ ដូច្នេះ តើរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់អាចត្រូវបានការពារដោយរបៀបណា? គឺដោយការបញ្ឈប់អំពើអាក្រក់ទាំងនេះដែលពួកទទឹងនឹងព្រះគ្រីស្ទបានប្រព្រឹត្ត មិនឲ្យកើតឡើង។ មានមធ្យោបាយនិងវិធីសាស្ត្រជាច្រើនដើម្បីបញ្ឈប់ពួកគេដូចជា ការលាតត្រដាង ការលួសកាត់ ការវែកញែក និងការដាក់កំហិត។ តើមានអ្វីទៀតទេ? (ការបណ្ដេញចេញ)។ នោះគឺជាជំហានចុងក្រោយ។ នៅពេលដែលបងប្អូនប្រុសស្រីនៅតែខ្វះការញែកដឹង ហើយមិនដឹងថាអ្នកណាម្នាក់ជាពួកទទឹងនឹងព្រះគ្រីស្ទ ប៉ុន្តែអ្នកដឹកនាំនិងអ្នកធ្វើការបានមើលឃើញច្បាស់ថាពួកគេជាពួកទទឹងនឹងព្រះគ្រីស្ទរួចហើយ ប្រសិនបើពួកគេបណ្ដេញអ្នកទាំងនោះចេញដោយផ្ទាល់ អ្នកដែលខ្វះការញែកដឹងអាចនឹងកើតមានសញ្ញាណ និងការវិនិច្ឆ័យ ហើយអ្នកខ្លះអាចនឹងជំពប់ដួល។ ក្នុងករណីបែបនេះ តើអ្នកដឹកនាំ និងអ្នកធ្វើការគួរធ្វើកិច្ចការអ្វីខ្លះ? តើខ្ញុំទើបតែបានលើកឡើងពីអ្វីខ្លះ? (ការលាតត្រដាង ការលួសកាត់ ការវែកញែក និងការដាក់កំហិត)។ តើអ្នករាល់គ្នាមានមធ្យោបាយល្អៗអ្វីខ្លះដើម្បីបញ្ឈប់ពួកទទឹងនឹងព្រះគ្រីស្ទពីការប្រព្រឹត្តអំពើអាក្រក់? តើការតាមដានពួកគេជាមធ្យោបាយល្អដែរឬទេ? តើវាត្រូវបានចាត់ទុកថាជាមធ្យោបាយ និងវិធីសាស្ត្រដ៏មានប្រសិទ្ធភាពដែលស្របតាមគោលការណ៍ដែរឬទេ? (មែនហើយ)។ តើអ្វីទៅជាមធ្យោបាយដ៏សមរម្យដើម្បីប្រព្រឹត្តចំពោះពួកទទឹងនឹងព្រះគ្រីស្ទ? តើការជំនុំជម្រះ ការវាយផ្ចាល ការល្បងល និងការបន្សុទ្ធ អាចមានប្រសិទ្ធភាពលើពួកទទឹងនឹងព្រះគ្រីស្ទដែរឬទេ? (ទេ)។ ហេតុអ្វីមិនអាច? (ពួកទទឹងនឹងព្រះគ្រីស្ទស្អប់ខ្ពើមសេចក្ដីពិត ហើយមិនទទួលយកទេ)។ ពួកទទឹងនឹងព្រះគ្រីស្ទស្អប់ខ្ពើមសេចក្ដីពិត ហើយមិនទទួលយកទេ ដូច្នេះ ការប្រើប្រាស់ការល្បងល ការបន្សុទ្ធ ការជំនុំជម្រះ និងការវាយផ្ចាលដើម្បីដោះស្រាយជាមួយពួកទទឹងនឹងព្រះគ្រីស្ទ គឺមិនសមរម្យទេ។ លើសពីនេះទៅទៀត ព្រះជាម្ចាស់មិនធ្វើកិច្ចការនេះចំពោះពួកគេទេ។ គំនិតនេះមិនសមរម្យទេ ដូច្នេះ មធ្យោបាយនេះពិតជាគ្មានប្រសិទ្ធភាពឡើយ។ ដូច្នេះ តើមធ្យោបាយអ្វីទៅដែលសមរម្យ? មនុស្សជាច្រើនដែលបានរងទុក្ខយ៉ាងខ្លាំងពីការធ្វើបាបរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ស្អប់ពួកគេយ៉ាងខ្លាំង ហើយជឿថា ពួកទទឹងនឹងព្រះគ្រីស្ទគួរតែត្រូវបានជំនុំជម្រះ ផ្ដន្ទាទោស និងលាតត្រដាងជាសាធារណៈ។ ពួកគេគិតថា ពួកទទឹងនឹងព្រះគ្រីស្ទគួរតែត្រូវបានធ្វើឲ្យទទួលស្គាល់កំហុសរបស់ខ្លួន និងសារភាពអំពើបាបរបស់ខ្លួនដោយបើកចំហនៅក្នុងពួកជំនុំ ហើយត្រូវបានធ្វើឲ្យអាម៉ាស់មុខយ៉ាងខ្លាំង។ តើអ្នករាល់គ្នាគិតថា ការប្រើប្រាស់មធ្យោបាយទាំងនេះសមរម្យដែរឬទេ? (ទេ)។ ប្រសិនបើយើងពិចារណាលើសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ តាមពិតទៅការចាត់វិធានការបែបនេះមិនមែនជារឿងហួសហេតុពេកទេ ពោលគឺមិនថាអារក្សត្រូវបានប្រព្រឹត្តដាក់យ៉ាងណាក៏បានដែរ។ វាអាចធ្វើបានដោយងាយៗដូចជាការកម្ទេចសត្វល្អិតមួយក្បាលអ៊ីចឹង ។ ដូច្នេះ គោលបំណងរបស់អ្នកដឹកនាំនិងអ្នកធ្វើការក្នុងការធ្វើបែបនេះ ហាក់ដូចជាសមហេតុផល និងត្រឹមត្រូវណាស់ ប៉ុន្តែតើមធ្យោបាយទាំងនេះមានបញ្ហាអ្វីដែរឬទេ? តើកិច្ចការនេះស្ថិតនៅក្នុងវិសាលភាពនៃទំនួលខុសត្រូវរបស់អ្នកដឹកនាំនិងអ្នកធ្វើការដែរឬទេ? តើការធ្វើបែបនេះស្របតាមគោលការណ៍ដែរឬទេ? (មិនស្របទេ)។ ច្បាស់ណាស់ វាមិនស្របតាមគោលការណ៍ទេ។ តើគោលការណ៍ចេញមកពីណា? (មកពីព្រះបន្ទូលរបស់ព្រះជាម្ចាស់)។ ត្រូវហើយ។ ទោះបីជាគោលដៅនៃសកម្មភាពបែបនេះ ពោលគឺពួកទទឹងនឹងព្រះគ្រីស្ទ ដែលជាពួកអារក្សក៏ដោយ ក៏មធ្យោបាយដែលប្រើប្រាស់ក៏គួរតែស្របតាមគោលការណ៍ និងសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ដែរ ពីព្រោះក្នុងការធ្វើកិច្ចការនេះ អ្នកដឹកនាំនិងអ្នកធ្វើការកំពុងបំពេញទំនួលខុសត្រូវរបស់ខ្លួន មិនមែនកំពុងដោះស្រាយរឿងគ្រួសារ ឬរឿងផ្ទាល់ខ្លួននោះទេ។
I. ការលាតត្រដាង
ការដោះស្រាយជាមួយពួកទទឹងនឹងព្រះគ្រីស្ទ និងការបញ្ឈប់ពួកគេមិនឲ្យប្រព្រឹត្តអំពើអាក្រក់ បំភាន់ និងធ្វើបាបរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ គឺជាទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ។ គោលបំណងគឺដើម្បីការពាររាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ពីការធ្វើបាប មិនមែនដើម្បីធ្វើទុក្ខបុកម្នេញចំពោះនរណាម្នាក់ ឬឆ្លៀតឱកាសសងសឹកនរណាម្នាក់ទេ ហើយពិតជាមិនមែនដើម្បីបង្កើតចលនាប្រឆាំងនឹងនរណាម្នាក់ឡើយ។ ហេតុដូច្នេះហើយ តើកិច្ចការអ្វីខ្លះដែលអ្នកដឹកនាំ និងអ្នកធ្វើការត្រូវធ្វើ ដើម្បីបញ្ឈប់ពួកទទឹងនឹងព្រះគ្រីស្ទពីការប្រព្រឹត្តអំពើអាក្រក់ឲ្យបានជាអតិបរមា? ទីមួយគឺការលាតត្រដាងពួកគេ។ តើអ្វីទៅជាគោលបំណងនៃការលាតត្រដាង? (ដើម្បីជួយមនុស្សឲ្យមានការញែកដឹង)។ ត្រូវហើយ។ គឺដើម្បីជួយរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ឲ្យញែកដឹងពីសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ធ្វើឲ្យពួកគេអាចចៀសឲ្យឆ្ងាយពីពួកទទឹងនឹងព្រះគ្រីស្ទនៅក្នុងចិត្ត និងមិនត្រូវបានពួកគេបំភាន់ (ពោលគឺនៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទព្យាយាមបំភាន់ និងត្រួតត្រាពួកគេ) ដើម្បីឱ្យពួកគេអាចបដិសេធយ៉ាងសកម្ម ជាជាងអនុញ្ញាតឲ្យពួកទទឹងនឹងព្រះគ្រីស្ទគ្រប់គ្រងដោយឧបាយកល និងប្រលែងលេងជាមួយពួកគេ។ ដូច្នេះ តើការលាតត្រដាងពួកគេសំខាន់ដែរឬទេ? (សំខាន់)។ ការលាតត្រដាងពួកគេគឺសំខាន់ណាស់ ប៉ុន្តែអ្នកត្រូវតែលាតត្រដាងពួកគេយ៉ាងសុក្រឹត។ ដូច្នេះ តើអ្នកគួរលាតត្រដាងពួកគេដោយរបៀបណា? តើអ្វីទៅជាមូលដ្ឋានសម្រាប់ការលាតត្រដាងរបស់អ្នក? តើការចោទប្រកាន់ពួកគេដោយបំពានត្រឹមត្រូវដែរឬទេ? តើការផ្ដន្ទាទោសពួកគេដោយគ្មានមូលដ្ឋានត្រឹមត្រូវដែរឬទេ? (មិនត្រឹមត្រូវទេ)។ ដូច្នេះ តើអ្នកគួរលាតត្រដាងពួកគេឲ្យបានយ៉ាងសុក្រឹតដោយរបៀបណា ដើម្បីសម្រេចបានគោលដៅនៃការការពាររាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់? (ម៉្យាង យើងត្រូវតែលាតត្រដាងពួកគេដោយចំៗ និងដោយស្មោះត្រង់ ដោយផ្អែកលើការពិតនៃអំពើអាក្រក់របស់ពួកគេ។ លើសពីនេះ យើងត្រូវតែញែកដឹង និងវែកញែកពួកគេស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់)។ ការលើកឡើងទាំងពីរឃ្លានេះនិយាយបានចំចំណុច។ ទិដ្ឋភាពទាំងពីរនេះមិនអាចខ្វះបានឡើយ។ ម៉្យាង ត្រូវតែមានភស្តុតាងជាក់ស្ដែង។ អ្នកត្រូវតែវិនិច្ឆ័យ និងកំណត់លក្ខណៈសារជាតិរបស់ពួកគេ ដោយផ្អែកលើពាក្យសម្ដីខុសឆ្គង សកម្មភាព ហើយគំនិតនិងទស្សនៈដែលមិនសមហេតុផល ដែលពួកទទឹងនឹងព្រះគ្រីស្ទបានបង្ហាញឱ្យឃើញ។ ក៏ប៉ុន្តែ អ្វីដែលសំខាន់បំផុតនោះគឺ ការញែកដឹង និងវែកញែកពួកគេស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ តើអ្នកគួរសំអាងលើព្រះបន្ទូលណាខ្លះរបស់ព្រះជាម្ចាស់? តើព្រះបន្ទូលណាខ្លះដែលត្រង់ៗ និងមុតស្រួចជាងគេ? (ព្រះបន្ទូលដែលលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ ត្រូវហើយ អ្នកត្រូវតែរកព្រះបន្ទូលមួយចំនួនដែលលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ ដើម្បីលាតត្រដាងពួកគេ និងធ្វើការប្រៀបធៀបយ៉ាងសមរម្យ និងមិនលម្អៀង ដោយធានាឲ្យបាននូវភាពជាក់លាក់ដាច់ខាត។ បងប្អូនប្រុសស្រីនឹងយល់បន្ទាប់ពីបានឮរឿងនេះ។ ពួកគេនឹងមានការញែកដឹងភ្លាមៗចំពោះបុគ្គលនោះ ហើយប្រុងប្រយ័ត្នចំពោះពួកគេ។ ដោយមានការញែកដឹងនៅក្នុងចិត្ត ពួកគេនឹងមានអារម្មណ៍ខ្ពើមរអើមចំពោះបុគ្គលនេះ៖ «អ៊ីចឹង តាមពិតទៅ គេគឺជាពួកទទឹងនឹងព្រះគ្រីស្ទសោះ! គេធ្លាប់ជួយខ្ញុំពីមុន ហើយថែមទាំងធ្វើល្អដាក់ខ្ញុំទៀតផង។ ខ្ញុំស្មានតែគេជាមនុស្សល្អ។ តាមរយៈការវែកញែក និងការប្រកបគ្នានេះ ពុតត្បុតរបស់គេ និងការសម្ដែងចេញនៃសារជាតិជាពួកទទឹងនឹងព្រះគ្រីស្ទរបស់គេត្រូវបានលាតត្រដាង ដែលជួយឲ្យមនុស្សគ្រប់គ្នាមើលឃើញថា បុគ្គលនេះគឺជាបុគ្គលដ៏គ្រោះថ្នាក់។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានលាតត្រដាងពួកគេយ៉ាងត្រឹមត្រូវណាស់! គេមិនមែនជាមនុស្សល្អទេ។ គេនិយាយពាក្យពីរោះៗ ហើយហាក់ដូចជាគ្មានបញ្ហាអ្វីនៅក្នុងសកម្មភាពរបស់គេទេ ប៉ុន្តែតាមរយៈការលាតត្រដាងសារជាតិរបស់គេ ឥឡូវនេះវាបញ្ជាក់យ៉ាងច្បាស់ថា គេពិតជាពួកទទឹងនឹងព្រះគ្រីស្ទមែន»។ បើវិនិច្ឆ័យតាមការផ្លាស់ប្ដូរគំនិតរបស់មនុស្ស នៅពេលដែលអ្នកដឹកនាំ និងអ្នកធ្វើការកំពុងធ្វើកិច្ចការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ ពួកគេកំពុងបញ្ឈប់ពួកទទឹងនឹងព្រះគ្រីស្ទមិនឲ្យបំភាន់ និងរំខានរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ឲ្យបានជាអតិបរមា។ ជាការពិតណាស់ ពួកគេក៏កំពុងបំពេញទំនួលខុសត្រូវក្នុងការការពាររាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ពីការត្រួតត្រា និងការធ្វើបាបយ៉ាងធ្ងន់ធ្ងរពីសំណាក់ពួកទទឹងនឹងព្រះគ្រីស្ទដែរ។ ពួកគេកំពុងធ្វើកិច្ចការមួយរបស់ពួកគេតាមរបៀបជាក់ស្ដែង។ តើកិច្ចការនេះជាអ្វី? គឺការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ។ កិច្ចការនៃការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ គឺជាកិច្ចការមួយដែលអ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែទទួលធ្វើ ដើម្បីការពាររាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់។ ចំពោះកិច្ចការផ្សេងៗដែលអ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែធ្វើ យើងនឹងមិនចាត់លំដាប់តាមទំហំ ឬតាមលទ្ធផលដែលសម្រេចបាននោះទេ ចូរយើងប្រកបគ្នាជាមុនអំពីកិច្ចការនៃ «ការលាតត្រដាង»។ ការលាតត្រដាងសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទរួមមាន ការលាតត្រដាងនូវចេតនា គោលបំណង និងផលវិបាកនៃអំពើអាក្រក់ឥតឈប់ឈររបស់ពួកគេ ដែលបង្អាក់និងរំខានដល់កិច្ចការរបស់ពួកជំនុំ។ ការលាតត្រដាងពីរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទ នៅពេលដែលបម្រើការជាអ្នកដឹកនាំនិងអ្នកធ្វើការ មិនបានធ្វើកិច្ចការពួកជំនុំពិតប្រាកដណាមួយទាល់តែសោះ ហើយមិនអើពើចំពោះច្រកចូលទៅក្នុងជីវិតរបស់រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់។ ការលាតត្រដាងមុខមាត់ដ៏អាក្រក់របស់ពួកទទឹងនឹងព្រះគ្រីស្ទ ថាជាមនុស្សដែលមិនស្គាល់ខ្លួនឯងទាល់តែសោះ មិនដែលអនុវត្តសេចក្ដីពិត ហើយគ្រាន់តែនិយាយពាក្យពេចន៍ និងគោលលទ្ធិដើម្បីបំភាន់មនុស្ស និងការលាតត្រដាងពាក្យសម្ដី និងសកម្មភាពខុសៗគ្នារបស់ពួកគេនៅចំពោះមុខមនុស្ស និងនៅពីក្រោយខ្នងរបស់ពួកគេ។ ការលាតត្រដាងទិដ្ឋភាពទាំងនេះឲ្យបានហ្មត់ចត់ បង្ហាញឲ្យឃើញរូបរាងពិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទថាជាពួកសាតាំង និងពួកអារក្សកំណាច។ នេះគឺជាកិច្ចការដ៏សំខាន់មួយដែលអ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែទទួលធ្វើ។ ដូច្នេះ តើអ្នកដឹកនាំ និងអ្នកធ្វើការត្រូវមានអ្វីខ្លះ ដើម្បីអនុវត្តកិច្ចការនេះ? ជាដំបូង ពួកគេត្រូវតែមានបន្ទុកមែនទេ? (មែនហើយ)។ នៅពេលដែលអ្នកដឹកនាំ និងអ្នកធ្វើការទទួលបន្ទុកទំនួលខុសត្រូវនេះ ពួកគេតែងតែគិតថា «បុគ្គលនោះគឺជាពួកទទឹងនឹងព្រះគ្រីស្ទ។ បងប្អូនប្រុសស្រីមួយចំនួនតែងតែទៅសួរសំណួរពួកគេ តែងតែចូលទៅជិតពួកគេ ហើយមានទំនាក់ទំនងល្អជាមួយពួកគេ។ ដោយសារតែត្រូវបានបុគ្គលនេះបំភាន់ មនុស្សជាច្រើនគោរពបូជាពួកគេជាពិសេស។ តើគួរធ្វើយ៉ាងណាចំពោះរឿងនេះ?» ពួកគេចូលមកនៅចំពោះព្រះជាម្ចាស់ដើម្បីអធិស្ឋាន ហើយតែងតែស្វែងរកដោយសតិសម្បជញ្ញៈនូវព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ ដោយបំពាក់ខ្លួនពួកគេជាមួយនឹងសេចក្ដីពិតក្នុងរឿងនេះ។ បន្ទាប់មក ពួកគេទូលសូមឲ្យព្រះជាម្ចាស់រៀបចំពេលវេលាដ៏ត្រឹមត្រូវ ឬពួកគេស្វែងរកពេលវេលា និងឱកាសដ៏សមរម្យដោយខ្លួនឯង ដើម្បីប្រកបគ្នាជាមួយបងប្អូនប្រុសស្រីអំពីរឿងនេះ។ ពួកគេចាត់ទុករឿងនេះថាជាបន្ទុករបស់ពួកគេ និងជាកិច្ចការដ៏សំខាន់មួយដែលពួកគេត្រូវទទួលធ្វើបន្ទាប់ទៀត។ ពួកគេតែងតែត្រៀមខ្លួន ស្វែងរក និងអធិស្ឋានដល់ព្រះជាម្ចាស់សុំការដឹកនាំ ពួកគេតែងតែស្ថិតនៅក្នុងសភាពគំនិត និងស្ថានភាពបែបនេះជានិច្ច។ នេះហើយគឺជាអ្វីដែលហៅថា ការមានបន្ទុក។ បន្ទាប់ពីបានត្រៀមខ្លួនជាមួយនឹងបន្ទុកបែបនេះអស់មួយរយៈ ពួកគេត្រូវតែរង់ចាំរហូតដល់ពេលឱកាសល្អមកដល់។ យ៉ាងហោចណាស់ ពួកគេត្រូវតែរង់ចាំរហូតដល់មានមនុស្សពីរឬបីនាក់មានការញែកដឹងពិតប្រាកដអំពីពួកទទឹងនឹងព្រះគ្រីស្ទ ទើបពួកគេអាចចាប់ផ្ដើមលាតត្រដាងបាន។ ប្រសិនបើពួកគេកំណត់ថា អ្នកណាម្នាក់ហាក់ដូចជាពួកទទឹងនឹងព្រះគ្រីស្ទ ដោយផ្អែកលើអារម្មណ៍របស់ពួកគេតែម្យ៉ាង ប៉ុន្តែពួកគេមិនអាចមើលធ្លុះថា តើបុគ្គលនោះពិតជាពួកទទឹងនឹងព្រះគ្រីស្ទមែនឬអត់នោះទេ ដូច្នេះ ពួកគេមិនត្រូវធ្វើអ្វីផ្តេសផ្តាសឡើយ។ សរុបមក នៅពេលអនុវត្តកិច្ចការនេះ ពួកគេពិតជានឹងទទួលបានការបំភ្លឺ និងការដឹកនាំរបស់ព្រះជាម្ចាស់ជាក់ជាមិនខាន។ នេះហើយគឺជាអ្វីដែលហៅថា ការធ្វើកិច្ចការពិតប្រាកដ និងការបំពេញទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ។
II. ការលួសកាត់
បន្ទាប់ពីកិច្ចការនៃការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទត្រូវបានអនុវត្តហើយ ទោះបីជាបងប្អូនប្រុសស្រីទទួលបានការញែកដឹងខ្លះក៏ដោយ ក៏មុនពេលដែលពួកទទឹងនឹងព្រះគ្រីស្ទត្រូវបានលាតត្រដាងទាំងស្រុង ពួកគេច្បាស់ជានឹងធ្វើរឿងជាច្រើនទៀតដើម្បីបំភាន់ និងរំខានដល់បងប្អូនប្រុសស្រី ដែលបណ្ដាលឲ្យមនុស្សកាន់តែច្រើនគោរពបូជា កោតសរសើរ និងធ្វើតាមពួកគេ។ ការណ៍នេះបង្អាក់យ៉ាងខ្លាំងដល់រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់មិនឲ្យចូលទៅក្នុងផ្លូវត្រឹមត្រូវនៃការជឿលើព្រះជាម្ចាស់ ដែលរារាំងដល់ច្រកចូលទៅក្នុងជីវិតរបស់ពួកគេ និងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ។ ដូច្នេះ កិច្ចការទីពីរដែលអ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែទទួលធ្វើគឺថា នៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទបំភាន់ និងរំខានដល់បងប្អូនប្រុសស្រី ឬនៅពេលដែលពាក្យសម្ដី និងសកម្មភាពរបស់ពួកគេបំពានយ៉ាងច្បាស់លើគោលការណ៍សេចក្ដីពិត អ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែចាប់យកភស្តុតាង ហើយចេញមុខភ្លាមៗដើម្បីលួសកាត់ពួកគេ ហើយលាតត្រដាងអំពើអាក្រក់របស់ពួកគេស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីឲ្យបងប្អូនប្រុសស្រីអាចញែកដឹង និងមើលធ្លុះដល់មុខមាត់ពិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ នេះគឺជាទំនួលខុសត្រូវដែលមិនអាចគេចរួច ក្នុងការការពាររាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ និងការពារកិច្ចការនៃព្រះដំណាក់របស់ព្រះជាម្ចាស់។ អ្នកដឹកនាំ និងអ្នកធ្វើការមិនគួរអង្គុយនៅស្ងៀមមិនធ្វើអ្វីសោះ ឬបិទភ្នែកធ្វើមិនដឹងមិនឮឡើយ ពួកគេគួរតែចាប់យកឱកាសភ្លាមៗ រកឲ្យឃើញនូវរឿងដែលកើតឡើង ហើយចេញមុខមកលួសកាត់ពួកទទឹងនឹងព្រះគ្រីស្ទ ដោយលាតត្រដាងយ៉ាងត្រឹមត្រូវនូវសកម្មភាព មហិច្ឆតា បំណងប្រាថ្នា និងសារជាតិរបស់ពួកគេ។ ជាការពិតណាស់ វាក៏ចាំបាច់ផងដែរក្នុងការកំណត់លក្ខណៈឲ្យបានកាន់តែត្រឹមត្រូវថា តើពួកទទឹងនឹងព្រះគ្រីស្ទជាមនុស្សប្រភេទណា ដើម្បីឲ្យបងប្អូនប្រុសស្រីអាចមើលឃើញរឿងនេះយ៉ាងច្បាស់ ដើម្បីឲ្យពួកទទឹងនឹងព្រះគ្រីស្ទខ្លួនឯងបានដឹង ហើយដើម្បីឲ្យពួកទទឹងនឹងព្រះគ្រីស្ទដឹងថា មិនមែនគ្រប់គ្នាគ្មានការញែកដឹងពីពួកគេ ហើយអាចត្រូវបានពួកគេបោកបញ្ឆោតនោះទេ ពោលគឺយ៉ាងហោចណាស់ក៏មានមនុស្សមួយចំនួនអាចមើលធ្លុះសកម្មភាព និងអាកប្បកិរិយារបស់ពួកគេ ហើយមើលធ្លុះមហិច្ឆតា និងបំណងប្រាថ្នាដែលនៅពីក្រោយខ្នង ក៏ដូចជាសារជាតិរបស់ពួកគេដែរ។ ជាការពិតណាស់ គោលបំណងនៃការលួសកាត់ពួកទទឹងនឹងព្រះគ្រីស្ទ មិនមែនគ្រាន់តែដើម្បីលាតត្រដាងសារជាតិរបស់ពួកគេតាមរយៈពាក្យសម្ដីនោះទេ។ អ្វីដែលសំខាន់ជាងនេះ តើគឺជាអ្វី? (ម៉្យាង គឺដើម្បីជួយបងប្អូនប្រុសស្រីឲ្យមានការញែកដឹង ហើយក៏ដើម្បីដាក់កំហិតអំពើអាក្រក់របស់ពួកទទឹងនឹងព្រះគ្រីស្ទដែរ)។ ត្រឹមត្រូវ។ គឺដើម្បីដាក់កំហិតពួកគេ ដើម្បីឲ្យនៅពេលដែលពួកគេធ្វើរឿងដែលបំភាន់ និងរំខានមនុស្ស ពួកគេមានការខ្លាចរអាខ្លះ និងមានអារម្មណ៍ភ័យខ្លាចខ្លះ ដើម្បីធ្វើឲ្យពួកគេស្ថិតនៅក្រោមការដាក់កំហិត មានការទប់ស្កាត់ខ្លះ ហើយមិនហ៊ានប្រព្រឹត្តដោយមិនញញើត ដើម្បីឲ្យពួកគេដឹងថា ព្រះដំណាក់របស់ព្រះជាម្ចាស់មិនត្រឹមតែមានសេចក្ដីពិត ដែលសេចក្ដីពិតមានអំណាចប៉ុណ្ណោះទេ ប៉ុន្តែក៏មានបញ្ញត្តិរដ្ឋបាលដែរ ហើយថាវាមិនអាចទៅរួចទេក្នុងការប្រព្រឹត្តដោយបំពាន និងតាមតែអំពើចិត្តនៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ ធ្វើឲ្យខូចខាតដល់ផលប្រយោជន៍នៃព្រះដំណាក់របស់ព្រះជាម្ចាស់ និងធ្វើបាបរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ ហើយក៏ដើម្បីឲ្យពួកគេដឹងដែរថា ពួកគេនឹងត្រូវទទួលខុសត្រូវចំពោះការប្រព្រឹត្តខុសឆ្គងដោយមិនញញើត ដែលរំខានដល់កិច្ចការរបស់ពួកជំនុំ និងធ្វើឲ្យខូចខាតដល់ច្រកចូលទៅក្នុងជីវិតរបស់រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់។ ខណៈពេលដែលកំពុងលួសកាត់ពួកទទឹងនឹងព្រះគ្រីស្ទភ្លាមៗ អ្នកដឹកនាំ និងអ្នកធ្វើការក៏ត្រូវតែក្រោកឈរឡើងដើម្បីលាតត្រដាងពួកគេដែរ ដោយជួយមនុស្សឲ្យមានការញែកដឹង និងមើលធ្លុះមហិច្ឆតា បំណងប្រាថ្នា ចេតនា និងគោលបំណងរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ជាការពិតណាស់ នេះក៏ដើម្បីការពាររាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ និងការពារផលប្រយោជន៍នៃព្រះដំណាក់របស់ព្រះជាម្ចាស់ដែរ។ ទាំងនេះគឺជាការពិចារណាទាំងអស់ដែលអ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែគិតគូរ ហើយវាស្ថិតនៅក្នុងវិសាលភាពនៃទំនួលខុសត្រូវរបស់ពួកគេក្នុងការអនុវត្តកិច្ចការនេះ ពួកគេមិនអាចព្រងើយកន្តើយ ឬធ្វេសប្រហែសចំពោះវាបានឡើយ។ ប្រសិនបើអ្នកដឹកនាំ និងអ្នកធ្វើការរកឃើញពួកទទឹងនឹងព្រះគ្រីស្ទនៅក្នុងពួកជំនុំ ពួកគេគួរតែប្រុងប្រយ័ត្នជានិច្ចចំពោះពាក្យសម្ដី និងសកម្មភាពរបស់ពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះ និងការអះអាងខុសឆ្គងដែលពួកគេផ្សព្វផ្សាយនៅពីក្រោយខ្នង ហើយពួកគេត្រូវតែអនុវត្តការលួសកាត់ និងលាតត្រដាងពួកគេ។ នេះគឺជាកិច្ចការមួយសម្រាប់អ្នកដឹកនាំ និងអ្នកធ្វើការ ដើម្បីការពាររាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ពីការត្រូវបានរំខាន និងធ្វើបាបដោយពួកទទឹងនឹងព្រះគ្រីស្ទ។
III. ការវិភាគឱ្យល្អិតល្អន់
តើកិច្ចការបន្ទាប់សម្រាប់អ្នកដឹកនាំ និងអ្នកធ្វើការគឺជាអ្វី? គឺការវែកញែក។ ការវែកញែកគឺស្ទើរតែដូចគ្នាបេះបិទនឹងការលាតត្រដាងដែរ ប៉ុន្តែមានភាពខុសគ្នានៅត្រង់កម្រិតរបស់វា។ នៅពេលនិយាយដល់ការវែកញែក វាមិនមែនគ្រាន់តែជាការលាតត្រដាងការពិត ស្ថានភាពពិត ឬសាវតារនោះទេ វាពាក់ព័ន្ធនឹងបញ្ហានៃការកំណត់លក្ខណៈ ពោលគឺពាក់ព័ន្ធនឹងនិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ដែលជាបញ្ហានៃសារជាតិឫសគល់នេះ។ ត្រូវវែកញែកឥរិយាបថរបស់ពួកគេចំពោះព្រះជាម្ចាស់ សេចក្ដីពិត ភារកិច្ចរបស់ពួកគេ និងកិច្ចការនៃព្រះដំណាក់របស់ព្រះជាម្ចាស់ ក៏ដូចជាមូលហេតុ ចេតនា និងគោលបំណងនៅពីក្រោយការផ្សព្វផ្សាយការអះអាងខុសឆ្គងរបស់ពួកគេ ដែលជាហេតុផលដែលនាំឲ្យពួកគេធ្វើបែបនេះ ហើយញែកដឹងឲ្យឃើញច្បាស់ថា តើសារជាតិរបស់ពួកគេគឺជាអ្វី តាមរយៈគំនិត ទស្សនៈ សម្ដី សកម្មភាព និងនិស្ស័យព្រមទាំងការសម្ដែងចេញដែលពួកគេបានបង្ហាញឱ្យឃើញ។ ចំណុចទាំងនេះគួរតែត្រូវបានប្រៀបធៀបជាមួយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយត្រូវបានពន្យល់ ដើម្បីឲ្យបងប្អូនប្រុសស្រីអាចទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅអំពីពួកទទឹងនឹងព្រះគ្រីស្ទ ហើយមើលឃើញយ៉ាងច្បាស់ពីទស្សនៈជាក់ស្ដែងថា ហេតុអ្វីបានជាពួកទទឹងនឹងព្រះគ្រីស្ទដែលនៅចំពោះមុខពួកគេនិយាយ និងធ្វើរឿងទាំងនេះ តើទស្សនៈរបស់ព្រះជាម្ចាស់ចំពោះមនុស្សបែបនេះគឺជាអ្វី ហើយទ្រង់កំណត់លក្ខណៈពួកគេដោយរបៀបណា។ ជាការពិតណាស់ អ្នកដឹកនាំ និងអ្នកធ្វើការក៏គួរតែប្រាប់បងប្អូនប្រុសស្រីឲ្យចៀសឲ្យឆ្ងាយ និងបដិសេធពួកទទឹងនឹងព្រះគ្រីស្ទដែរ ហើយក៏ត្រូវប្រុងប្រយ័ត្នចំពោះការត្រូវបានបំភាន់ដោយសកម្មភាព អាកប្បកិរិយា សម្ដី និងទស្សនៈរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ដើម្បីចៀសវាងការយល់ខុសអំពីព្រះជាម្ចាស់ ការប្រុងប្រយ័ត្នប្រឆាំងនឹងព្រះជាម្ចាស់ ការដកខ្លួនចេញឆ្ងាយពីព្រះជាម្ចាស់ ការបដិសេធព្រះជាម្ចាស់ ហើយថែមទាំងវិនិច្ឆ័យ និងថ្កោលទោសព្រះជាម្ចាស់នៅក្នុងចិត្ត ដូចដែលពួកទទឹងនឹងព្រះគ្រីស្ទបានធ្វើដែរ។ គោលបំណងនៃការវែកញែក ដូចគ្នានឹងកិច្ចការផ្សេងទៀតដែរ ដូចជាការលាតត្រដាង និងការលួសកាត់ គឺដើម្បីបញ្ឈប់ពួកទទឹងនឹងព្រះគ្រីស្ទពីការបំភាន់ រំខាន និងធ្វើបាបរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់។ គឺដើម្បីការពាររាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ពីការត្រូវបានធ្វើបាបយ៉ាងធ្ងន់ធ្ងរដោយពួកទទឹងនឹងព្រះគ្រីស្ទ និងពីការងាកចេញពីផ្លូវត្រឹមត្រូវនៃការជឿលើព្រះជាម្ចាស់។ នៅពេលដែលរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់មើលឃើញយ៉ាងច្បាស់នូវការពិត និងស្ថានភាពពិត អំពីរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទរំខានដល់ពួកជំនុំ ហើយមើលឃើញយ៉ាងច្បាស់នូវសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ពួកគេនឹងលែងត្រូវបានបំភាន់ និងត្រួតត្រាដោយពួកគេទៀតហើយ។ ទោះបីជាមនុស្សមិនដឹងខ្យល់ និងមនុស្សល្ងង់ខ្លៅមួយចំនួននៅតែកោតសរសើរ និងគោរពបូជាពួកគេនៅក្នុងចិត្ត ហើយប្រាស្រ័យទាក់ទង និងចូលទៅជិតពួកគេក៏ដោយ ក៏ពួកទទឹងនឹងព្រះគ្រីស្ទមិនអាចបង្ករឿងឲ្យធំដុំទៀតបានដែរ។ ពួកគេនឹងធ្វើរឿងខ្លះៗចំពោះតែមនុស្សល្ងង់ខ្លៅប៉ុណ្ណោះ ដោយមិនប៉ះពាល់ដល់ច្រកចូលទៅក្នុងជីវិតរបស់អ្នកដែលជឿលើព្រះជាម្ចាស់ដោយស្មោះអស់ពីចិត្តសោះឡើយ ហើយដូច្នេះ ពួកគេនឹងមិនអាចរំខាន និងបង្អាក់ដល់កិច្ចការរបស់ពួកជំនុំបានឡើយ។ ការសម្រេចបានដល់កម្រិតនេះ គឺជាអ្វីដែលអ្នកដឹកនាំ និងអ្នកធ្វើការគួរតែអាចសម្រេចបាន។ ពោលគឺ ពួកគេត្រូវតែធានាថា អ្នកដែលជឿលើព្រះជាម្ចាស់ដោយស្មោះ និងបំពេញភារកិច្ចរបស់ខ្លួនដោយស្ម័គ្រចិត្ត និងអ្នកដែលស្រឡាញ់សេចក្ដីពិត អាចរស់នៅក្នុងជីវិតពួកជំនុំធម្មតា និងបំពេញភារកិច្ចរបស់ខ្លួនបាន។ ក្នុងពេលជាមួយគ្នានេះ ពួកគេក៏ត្រូវតែអាចធានាថា មនុស្សទាំងនេះអាចប្រុងប្រយ័ត្នចំពោះការបំភាន់ និងការរំខានរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ហើយបដិសេធពួកទទឹងនឹងព្រះគ្រីស្ទបានដែរ។ នេះគឺជាការបញ្ឈប់អំពើអាក្រក់ និងការរំខានរបស់ពួកទទឹងនឹងព្រះគ្រីស្ទឲ្យបានជាអតិបរមា ដែលសម្រេចបានយ៉ាងពេញលេញនូវប្រសិទ្ធភាពនៃការការពាររាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់។ ជាការពិតណាស់ មិនថាអ្នកធ្វើកិច្ចការរបស់អ្នកប្រកបដោយប្រសិទ្ធភាពប៉ុនណា និងនិយាយបានហ្មត់ចត់ប៉ុនណាក៏ដោយ ក៏ច្បាស់ជាមានមនុស្សល្ងង់ខ្លៅមួយចំនួន មនុស្សដែលមានគុណសម្បត្តិខ្សោយ និងមនុស្សមិនដឹងខ្យល់ ដែលមិនអាចបដិសេធពួកទទឹងនឹងព្រះគ្រីស្ទបាន ហើយនឹងនៅតែកោតសរសើរ និងគោរពពួកគេនៅក្នុងចិត្តដដែល។ ក៏ប៉ុន្តែ មនុស្សភាគច្រើននឹងបានឈានដល់ចំណុចដែលពួកគេអាចបដិសេធពួកទទឹងនឹងព្រះគ្រីស្ទបាន។ ប្រសិនបើអ្នកដឹកនាំ និងអ្នកធ្វើការអាចសម្រេចបាននូវការណ៍នេះ ពួកគេនឹងបានការពាររាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ឲ្យបានជាអតិបរមារួចទៅហើយ ដោយសម្រេចបានលទ្ធផលដែលចង់បានយ៉ាងពេញលេញ។ ចំណែកឯមនុស្សល្ងីល្ងើទាំងនោះ ដែលមិនអាចយល់ពីសេចក្ដីពិតបាន ទោះបីជាមានការប្រកបគ្នាយ៉ាងណាក៏ដោយ ប្រសិនបើពួកគេនៅតែអាចធ្វើការបន្តិចបន្តួចបាន ពួកគេគួរតែត្រូវបានផ្ដល់ការយកចិត្តទុកដាក់ និងជំនួយខ្លះៗ ក៏ដូចជាសេចក្ដីស្រឡាញ់ ការអត់ធ្មត់ និងការអធ្យាស្រ័យបន្ថែមទៀត។ នេះគឺជាការធ្វើអស់ពីចិត្តពីថ្លើមហើយ ហើយការធ្វើការតាមរបៀបនេះគឺប្រកបដោយគោលការណ៍។ តើមានអ្នកដឹកនាំ និងអ្នកធ្វើការច្រើនទេដែលអាចសម្រេចបានតាមស្ដង់ដារនេះ? (ទេ)។ ហេតុដូច្នេះហើយ ត្រូវតែខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព អ្នកត្រូវតែការពាររាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ដោយមិនចេះនឿយហត់ និងឲ្យបានជាអតិបរមា។ តើ «ឲ្យបានជាអតិបរមា» មានន័យដូចម្ដេច? វាមានន័យថា ត្រូវធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីប្រកបគ្នាអំពីគោលការណ៍សេចក្ដីពិតដែលអ្នកយល់ ដើម្បីបង្ហាញភស្តុតាងដែលទទួលបានរួចហើយ ដែលជាការសម្ដែងចេញផ្សេងៗនៃអំពើអាក្រក់របស់ពួកទទឹងនឹងព្រះគ្រីស្ទ ដោយយកទៅប្រៀបធៀបជាមួយព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ ហើយប្រកបគ្នា និងវែកញែកអំពីពួកគេ។ នេះគឺដើម្បីឲ្យបងប្អូនប្រុសស្រីអាចមើលឃើញការពិត និងស្ថានភាពពិតយ៉ាងច្បាស់ ញែកដឹង និងមើលធ្លុះដល់សារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ហើយដឹងពីឥរិយាបថរបស់ព្រះជាម្ចាស់ចំពោះពួកទទឹងនឹងព្រះគ្រីស្ទ។ នេះគឺជាកិច្ចការដ៏សំខាន់មួយដែលអ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែទទួលធ្វើ។
IV. ការរឹតត្បិត
តើកិច្ចការបន្ទាប់ដែលអ្នកដឹកនាំ និងអ្នកធ្វើការត្រូវធ្វើគឺជាអ្វី? គឺការដាក់កំហិត។ កិច្ចការ «ដាក់កំហិត» នេះគឺងាយស្រួលអនុវត្ត។ វាពាក់ព័ន្ធនឹងការប្រើប្រាស់វិធានការពិសេសមួយចំនួនដើម្បីសម្រេចបានលទ្ធផលនៃការដាក់កំហិត។ ឧទាហរណ៍ ពួកទទឹងនឹងព្រះគ្រីស្ទតែងតែនិយាយពាក្យព្រះបន្ទូល និងគោលលទ្ធិ តែងតែលើកតម្កើងខ្លួនឯង ពេលខ្លះមើលងាយអ្នកដទៃ តែងតែធ្វើបន្ទាល់អំពីទុក្ខលំបាកដែលពួកគេបានស៊ូទ្រាំ និងការរួមចំណែកដែលពួកគេបានធ្វើនៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ក្នុងអំឡុងពេលប្រជុំ ហើយធ្វើបន្ទាល់អំពីខ្លួនឯងដោយមិនចេះខ្មាសអៀន ដោយនិយាយអំពីរបៀបដែលអ្នកដទៃកោតសរសើរពួកគេ របៀបដែលពួកគេប្រសើរជាងអ្នកដទៃ របៀបដែលពួកគេប្លែកពីគេជាដើម។ អ្នកដឹកនាំ និងអ្នកធ្វើការគួរតែខិតខំឲ្យអស់ពីសមត្ថភាពដើម្បីដាក់កំហិតអំពើអាក្រក់ផ្សេងៗរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ដែលបំភាន់ និងត្រួតត្រារាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ ជាជាងបណ្ដោយតាមពួកគេជានិច្ច។ ពួកគេគួរតែដាក់កំហិតពេលវេលានិយាយរបស់ពួកគេ និងប្រធានបទដែលពួកគេពិភាក្សា។ លើសពីនេះទៅទៀត ទាក់ទងនឹងសកម្មភាពរបស់ពួកទទឹងនឹងព្រះគ្រីស្ទទាំងនៅទីសាធារណៈ និងនៅទីកំបាំង ដូចជាការប្រើប្រាស់ផលប្រយោជន៍បន្តិចបន្តួចដើម្បីទាក់ទាញមនុស្សឲ្យមកខាងខ្លួន ការញុះញង់ឲ្យបែកបាក់ ការផ្សព្វផ្សាយសញ្ញាណ និងពាក្យសម្ដីអវិជ្ជមានជាដើម អ្នកដឹកនាំនិងអ្នកធ្វើការមិនគួរធ្វើថ្លង់ ធ្វើខ្វាក់ឡើយ។ ពួកគេគួរតែក្តាប់ឲ្យបាននូវសកម្មភាពរបស់ពួកទទឹងនឹងព្រះគ្រីស្ទឲ្យបានឆាប់រហ័ស។ នៅពេលដែលពួកគេរកឃើញអាកប្បកិរិយាដែលបំភាន់ និងរំខានអ្នកដទៃ ពួកគេគួរតែលាតត្រដាង និងវែកញែកអាកប្បកិរិយាទាំងនេះភ្លាមៗ ហើយដាក់កំហិតលើពួកទទឹងនឹងព្រះគ្រីស្ទ ដោយមិនអនុញ្ញាតឲ្យពួកគេដើរទៅបំភាន់មនុស្ស និងរំខានដល់កិច្ចការរបស់ពួកជំនុំឡើយ។ តើនេះជាកិច្ចការដ៏សំខាន់មួយដែលអ្នកដឹកនាំ និងអ្នកធ្វើការត្រូវធ្វើមែនទេ? (មែនហើយ)។ តើអ្នកអាចដាក់កំហិតអំពើអាក្រក់របស់ពួកទទឹងនឹងព្រះគ្រីស្ទបាន ដោយគ្រាន់តែលួសកាត់ លាតត្រដាង និងវែកញែកពួកគេដែរឬទេ? (ទេ)។ អ្នកមិនអាចដាក់កំហិតពួកគេតាមរបៀបនេះបានទេ ពីព្រោះពួកគេគឺជាពួកសាតាំង និងពួកអារក្សកំណាច។ ដរាបណាដៃនិងជើងរបស់ពួកគេមិនត្រូវបានចង ហើយមាត់របស់ពួកគេមិនត្រូវបានបិទ ពួកគេនឹងផ្សព្វផ្សាយការអះអាងខុសឆ្គង និងនិយាយពាក្យសំដីរបស់អារក្សដែលរំខានមនុស្ស។ អ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែចាត់វិធានការភ្លាមៗដើម្បីដាក់កំហិតពួកគេ។ ជាពិសេស នៅពេលដែលពួកគេផ្សព្វផ្សាយការអះអាងខុសឆ្គងដើម្បីបំភាន់ និងរំខានមនុស្ស អ្នកដឹកនាំនិងអ្នកធ្វើការត្រូវតែនិយាយកាត់ និងបញ្ឈប់ពួកគេឲ្យបានទាន់ពេលវេលា។ ពួកគេក៏ត្រូវតែធ្វើឲ្យរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់មានការញែកដឹង និងមើលឃើញមុខមាត់ពិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទឲ្យបានច្បាស់ដែរ។ នេះគឺជាកិច្ចការពិតប្រាកដដែលអ្នកដឹកនាំ និងអ្នកធ្វើការគួរតែធ្វើ។
V. ការគ្រប់គ្រងតាមដាន
បន្ទាប់ពីបានដាក់កំហិតលើពួកទទឹងនឹងព្រះគ្រីស្ទហើយ អ្វីដែលត្រូវធ្វើបន្ទាប់គឺការតាមដានពួកគេ។ ត្រូវមើលថា តើពួកទទឹងនឹងព្រះគ្រីស្ទបានបំភាន់អ្នកណាខ្លះ ហើយតើពួកគេបានផ្សព្វផ្សាយការអះអាងខុសឆ្គង និងពាក្យសំដីអ្វីខ្លះរបស់អារក្សនៅពីក្រោយខ្នង ត្រូវពិនិត្យមើលថា តើពួកគេកំពុងតែនៅខាងនាគដ៏ធំមានសម្បុរក្រហម និងធ្វើសកម្មភាពស្របគ្នាជាមួយវាដែរឬទេ តើពួកគេបានចងសម្ព័ន្ធជាមួយពិភពសាសនាដែរឬទេ តើពួកគេកំពុងតែធ្វើសកម្មភាពលួចលាក់នៅពីក្រោយខ្នងជាមួយបក្សពួករបស់ពួកគេដែរឬទេ តើពួកគេអាចនឹងក្បត់ព័ត៌មានសំខាន់ៗមួយចំនួនអំពីព្រះដំណាក់របស់ព្រះជាម្ចាស់ដែរឬទេ ជាដើម។ នេះក៏ជាទំនួលខុសត្រូវមួយដែលអ្នកដឹកនាំ និងអ្នកធ្វើការគួរតែបំពេញផងដែរ។ មុនពេលដែលសកម្មភាពរបស់ពួកទទឹងនឹងព្រះគ្រីស្ទត្រូវបានលាតត្រដាង អ្នកដឹកនាំនិងអ្នកធ្វើការមិនគួរ «ផ្ដោតចិត្តតែលើការអានសៀវភៅអ្នកប្រាជ្ញ ដោយមិនខ្វល់ពីរឿងខាងក្រៅ» នោះទេ ប៉ុន្តែគួរតែមានប្រាជ្ញាដូចសត្វពស់។ នៅពេលដែលអ្នកដឹកនាំ និងអ្នកធ្វើការរកឃើញថា អ្នកណាម្នាក់គឺជាពួកទទឹងនឹងព្រះគ្រីស្ទ ប្រសិនបើពេលវេលាមិនទាន់មកដល់ដើម្បីជម្រះចេញ ឬបណ្ដេញបុគ្គលនោះចេញទេ ពួកគេត្រូវតែតាមដានបុគ្គលនោះយ៉ាងដិតដល់ ដើម្បីការពារកុំឲ្យពួកគេបន្តប្រព្រឹត្តអំពើអាក្រក់ ដោយធានាថាពាក្យសម្ដី និងសកម្មភាពរបស់ពួកគេត្រូវបានតាមដានដោយរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់។ ដោយសារតែពួកទទឹងនឹងព្រះគ្រីស្ទស្រឡាញ់អំណាច និងការបង្កើតទំនាក់ទំនងជាមួយអ្នកមានអំណាច អ្នកដឹកនាំនិងអ្នកធ្វើការគួរតែតាមដានយ៉ាងដិតដល់ថា តើពួកទទឹងនឹងព្រះគ្រីស្ទតែងតែប្រាស្រ័យទាក់ទងជាមួយអ្នកណានៅពីក្រោយខ្នង ហើយតើពួកគេមានទំនាក់ទំនងជាមួយមនុស្សខាងសាសនាដែរឬទេ។ ពួកទទឹងនឹងព្រះគ្រីស្ទមួយចំនួនតែងតែសេពគប់ជាមួយគ្រូគង្វាល និងចាស់ទុំខាងសាសនា ហើយអ្នកខ្លះថែមទាំងប្រាស្រ័យទាក់ទងជាមួយមនុស្សមកពីនាយកដ្ឋានការងាររណសិរ្សរួបរួមទៀតផង។ នៅពេលដែលឧប្បត្តិហេតុបែបនេះកើតឡើង អ្នកដឹកនាំ និងអ្នកធ្វើការមិនគួរធ្វើមិនដឹងមិនឮចំពោះរឿងនេះឡើយ ប៉ុន្តែគួរតែប្រុងប្រយ័ត្ននឹងពួកទទឹងនឹងព្រះគ្រីស្ទ និងមានការប្រុងប្រយ័ត្ន។ ប្រសិនបើពួកទទឹងនឹងព្រះគ្រីស្ទម្នាក់មើលឃើញថា មធ្យោបាយបំភាន់ និងទាក់ទាញមនុស្សឲ្យមកខាងខ្លួនរបស់ពួកគេមិនមានប្រសិទ្ធភាពនៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ ហើយថាអំពើអាក្រក់របស់ពួកគេត្រូវបានលាតត្រដាង ហើយពួកគេដឹងថា ពួកគេនឹងមិនមានលទ្ធផលល្អទេនោះ អ្នកមិនអាចទាយដឹងបានទេថា តើពួកគេអាចនឹងធ្វើអ្វី ឬថាតើអំពើអាក្រក់របស់ពួកគេអាចឈានដល់កម្រិតណានោះទេ។ ហេតុដូច្នេះហើយ នៅពេលដែលអ្នកប្រាកដក្នុងចិត្តថា អ្នកណាម្នាក់គឺជាពួកទទឹងនឹងព្រះគ្រីស្ទ អ្នកត្រូវតែតាមដាន និងមើលពួកគេយ៉ាងដិតដល់ ដោយមិនអាចធ្វេសប្រហែសឡើយ។ នេះគឺជាទំនួលខុសត្រូវរបស់អ្នក។ តើការធ្វើបែបនេះមានគោលបំណងអ្វី? គឺដើម្បីការពាររាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ និងដើម្បីបញ្ឈប់ពួកទទឹងនឹងព្រះគ្រីស្ទពីការប្រព្រឹត្តអំពើខុសឆ្គងប្រឆាំងនឹងពួកជំនុំ និងបងប្អូនប្រុសស្រី ដើម្បីធ្វើបាបបងប្អូនប្រុសស្រី ឲ្យបានជាអតិបរមា។ ពួកទទឹងនឹងព្រះគ្រីស្ទមួយចំនួនតែងតែសាកសួរអំពីតង្វាយ៖ «តើអ្នកណាជាអ្នកគ្រប់គ្រងលុយកាក់នៃព្រះដំណាក់របស់ព្រះជាម្ចាស់? តើអ្នកណាជាអ្នកកាន់បញ្ជី? តើបញ្ជីត្រូវបានកត់ត្រាយ៉ាងត្រឹមត្រូវដែរឬទេ? តើអាចមានការកិបកេងដែរឬទេ? តើលុយកាក់របស់ពួកជំនុំត្រូវបានរក្សាទុកនៅឯណា? តើរឿងទាំងនេះមិនគួរត្រូវបានប្រកាសជាសាធារណៈទេឬ ដើម្បីឲ្យមនុស្សគ្រប់គ្នាមានសិទ្ធិដឹងអំពីវា? តើព្រះដំណាក់របស់ព្រះជាម្ចាស់មានទ្រព្យសម្បត្តិប៉ុន្មាន? តើអ្នកណាបានបរិច្ចាគច្រើនជាងគេ? ហេតុអ្វីបានជាខ្ញុំមិនដឹងរឿងទាំងនេះ?» ពាក្យសម្ដីរបស់ពួកគេធ្វើឲ្យហាក់ដូចជាពួកគេខ្វល់ខ្វាយអំពីកិច្ចការហិរញ្ញវត្ថុនៃព្រះដំណាក់របស់ព្រះជាម្ចាស់ ប៉ុន្តែតាមពិតទៅ ពួកគេមានចេតនាផ្សេង។ គ្មានពួកទទឹងនឹងព្រះគ្រីស្ទណាម្នាក់ដែលមិនលោភលន់នឹងលុយកាក់នោះទេ។ ដូច្នេះ តើអ្នកដឹកនាំ និងអ្នកធ្វើការគួរធ្វើយ៉ាងណាក្នុងករណីបែបនេះ? ជាដំបូង អ្នកគួរតែគ្រប់គ្រងតង្វាយឲ្យបានត្រឹមត្រូវ ដោយប្រគល់វាឲ្យមនុស្សដែលគួរឲ្យទុកចិត្តដើម្បីរក្សាទុក ហើយអ្នកពិតជាមិនត្រូវអនុញ្ញាតឲ្យពួកទទឹងនឹងព្រះគ្រីស្ទសម្រេចបានគោលបំណងរបស់ពួកគេឡើយ អ្នកមិនត្រូវច្របូកច្របល់លើចំណុចនេះឡើយ។ នៅពេលដែលស្ថានភាពបែបនេះកើតឡើងភ្លាម អ្នកគួរតែដឹងថា៖ «មានរឿងមិនស្រួលហើយ។ ពួកទទឹងនឹងព្រះគ្រីស្ទនឹងធ្វើអ្វីម្យ៉ាងហើយ។ លុយរបស់ពួកជំនុំកំពុងត្រូវបានពួកគេកំណត់គោលដៅ។ ពួកគេអាចនឹងមានគម្រោងចងសម្ព័ន្ធជាមួយនាគដ៏ធំមានសម្បុរក្រហម ដើម្បីរៀបចំឧបាយកល និងដណ្ដើមយកប្រាក់របស់ពួកជំនុំ។ យើងត្រូវតែផ្លាស់ប្ដូរវាចេញភ្លាម!» ម៉្យាង អ្នកមិនអាចអនុញ្ញាតឲ្យពួកទទឹងនឹងព្រះគ្រីស្ទដឹងថា អ្នកណាជាអ្នកគ្រប់គ្រងហិរញ្ញវត្ថុនៃព្រះដំណាក់របស់ព្រះជាម្ចាស់បានទេ។ លើសពីនេះទៅទៀត ប្រសិនបើអ្នកដែលគ្រប់គ្រងលុយកាក់មានអារម្មណ៍ថាមានហានិភ័យផ្នែកសុវត្ថិភាព ទាំងលុយកាក់ និងអ្នកដែលគ្រប់គ្រងលុយត្រូវតែត្រូវបានផ្លាស់ប្ដូរទីតាំងយ៉ាងឆាប់រហ័ស។ តើនេះមិនមែនជារឿងដែលអ្នកដឹកនាំ និងអ្នកធ្វើការគួរតែខ្វល់ខ្វាយ និងជាកិច្ចការដែលពួកគេគួរតែអនុវត្តទេឬ? (មែនហើយ)។ ផ្ទុយទៅវិញ អ្នកដឹកនាំល្ងង់ខ្លៅឮពួកទទឹងនឹងព្រះគ្រីស្ទនិយាយរឿងទាំងនេះ ហើយបែរជាគិតថា «បុគ្គលនេះមានបន្ទុក ហើយដឹងថាត្រូវបង្ហាញការខ្វល់ខ្វាយចំពោះលុយកាក់នៃព្រះដំណាក់របស់ព្រះជាម្ចាស់ ដូច្នេះ ចូរយើងប្រគល់ទំនួលខុសត្រូវខ្លះឲ្យពួកគេ ហើយអនុញ្ញាតឲ្យពួកគេជួយកត់ត្រាបញ្ជីទៅ»។ ក្នុងការធ្វើបែបនេះ តើពួកគេមិនបានក្លាយជាយូដាសទេឬ? (មែនហើយ)។ ពួកគេមិនត្រឹមតែមិនបានការពារតង្វាយប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងបានលក់វាឲ្យទៅពួកទទឹងនឹងព្រះគ្រីស្ទទៀតផង ដែលតាមពិតគឺបានក្លាយជាយូដាស។ តើអ្នកគិតយ៉ាងណាចំពោះអ្នកដឹកនាំ និងអ្នកធ្វើការទាំងនេះ? តើពួកគេមិនមែនជាមនុស្សអាក្រក់ទេឬ? តើពួកគេមិនមែនជាអារក្សទេឬ? ពួកគេមិនត្រឹមតែមិនបានបំពេញទំនួលខុសត្រូវរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងបានប្រគល់តង្វាយរបស់ព្រះជាម្ចាស់ និងបងប្អូនប្រុសស្រីឲ្យទៅពួកទទឹងនឹងព្រះគ្រីស្ទទៀតផង។ ហេតុដូច្នេះហើយ នៅកន្លែងដែលមានពួកទទឹងនឹងព្រះគ្រីស្ទ នៅពេលដែលអ្នកដឹកនាំ និងអ្នកធ្វើការរកឃើញតម្រុយណាមួយអំពីរឿងនេះ ពួកគេត្រូវតែចាប់ផ្ដើមការស៊ើបអង្កេត ហើយធ្វើកិច្ចការជាក់លាក់មួយចំនួន ដែលនៅក្នុងនោះ កិច្ចការ «តាមដាន» គឺមិនអាចខ្វះបានឡើយ។
កិច្ចការតាមដានដែលអនុវត្តដោយអ្នកដឹកនាំ និងអ្នកធ្វើការ មិនមែនជាការធ្វើចារកម្ម ឬសកម្មភាពស៊ើបការណ៍សម្ងាត់ណាមួយទេ វាគ្រាន់តែជាការបំពេញទំនួលខុសត្រូវរបស់អ្នក ដោយមានការយកចិត្តទុកដាក់បន្ថែមទៀត សង្កេតដោយយកចិត្តទុកដាក់បន្ថែមទៀត និងកត់សម្គាល់នូវអ្វីដែលពួកទទឹងនឹងព្រះគ្រីស្ទកំពុងធ្វើ និងអ្វីដែលពួកគេមានបំណងចង់ធ្វើ។ ប្រសិនបើអ្នករកឃើញតម្រុយណាមួយដែលពួកគេកំពុងប្រព្រឹត្តអំពើអាក្រក់ និងរំខានដល់ពួកជំនុំ អ្នកត្រូវតែចាត់វិធានការឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន អ្នកពិតជាមិនអាចអនុញ្ញាតឲ្យពួកគេសម្រេចបានឡើយ។ នេះគឺជាការបញ្ឈប់ឧប្បត្តិហេតុដែលរំខានដល់កិច្ចការរបស់ពួកជំនុំដោយពួកទទឹងនឹងព្រះគ្រីស្ទ មិនឲ្យកើតឡើងឲ្យបានជាអតិបរមា។ ជាការពិតណាស់ នេះក៏ការពារកិច្ចការរបស់ពួកជំនុំបានល្អបំផុត និងការពាររាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ផងដែរ។ នេះគឺជាការសម្ដែងចេញរបស់អ្នកដឹកនាំ និងអ្នកធ្វើការដែលកំពុងបំពេញទំនួលខុសត្រូវរបស់ខ្លួន។ ការតាមដានមិនមែនមានន័យថា រៀបចំឲ្យមនុស្សមួយចំនួនធ្វើជាភ្នាក់ងារសម្ងាត់ ហើយឲ្យពួកគេតាមដាន ដើរតាមពីក្រោយ និងឃ្លាំមើលមនុស្សដូចជាចារកម្ម ឬឆែកឆេរផ្ទះរបស់ពួកគេ និងប្រើវិធីសាស្ត្រសួរចម្លើយធ្ងន់ធ្ងរនោះទេ។ ព្រះដំណាក់របស់ព្រះជាម្ចាស់មិនធ្វើសកម្មភាពបែបនេះទេ។ ក៏ប៉ុន្តែ អ្នកត្រូវតែយល់ពីស្ថានភាពរបស់ពួកទទឹងនឹងព្រះគ្រីស្ទឲ្យបានឆាប់រហ័ស។ អ្នកអាចសាកសួរអំពីស្ថានភាពថ្មីៗរបស់ពួកគេ ដោយនិយាយជាមួយសមាជិកគ្រួសាររបស់ពួកគេ ឬបងប្អូនប្រុសស្រីដែលអាចញែកដឹងពីពួកគេ ឬដែលស្គាល់ពួកគេច្បាស់។ តើទាំងនេះមិនមែនសុទ្ធតែជាមធ្យោបាយ និងវិធីសាស្ត្រសម្រាប់ធ្វើកិច្ចការនេះទេឬ? ប្រសិនបើអ្នកដឹកនាំ និងអ្នកធ្វើការអនុវត្តកិច្ចការដែលស្ថិតនៅក្នុងវិសាលភាពនៃទំនួលខុសត្រូវរបស់ពួកគេ ហើយស្របតាមគោលការណ៍ដែលព្រះជាម្ចាស់តម្រូវ នោះពួកគេកំពុងតែបំពេញទំនួលខុសត្រូវរបស់ខ្លួនហើយ។ តើអ្វីទៅជាគោលបំណងរបស់អ្នកដឹកនាំ និងអ្នកធ្វើការក្នុងការបំពេញទំនួលខុសត្រូវរបស់ខ្លួន? គឺដើម្បីឲ្យអ្នកធ្វើអ្វីគ្រប់យ៉ាងដែលអ្នកអាចធ្វើបាន ដើម្បីបញ្ឈប់ពួកទទឹងនឹងព្រះគ្រីស្ទពីការបង្កការបង្អាក់ និងការរំខានឲ្យបានជាអតិបរមា ដោយហេតុនេះ ការពារពួកទទឹងនឹងព្រះគ្រីស្ទពីការធ្វើបាបរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ និងការលក់ផលប្រយោជន៍នៃព្រះដំណាក់របស់ព្រះជាម្ចាស់។ នេះគឺជាទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ។ តើការណ៍នេះមិនបញ្ឈប់ការកើតឡើងនៃឧប្បត្តិហេតុដែលបង្កដោយពួកទទឹងនឹងព្រះគ្រីស្ទឲ្យបានជាអតិបរមាទេឬ? តើអ្នកដឹកនាំ និងអ្នកធ្វើការដែលទទួលធ្វើសកម្មភាពទាំងនេះ មិនមែនកំពុងតែធ្វើអស់ពីសមត្ថភាពរបស់មនុស្សទេឬ? (មែនហើយ)។ តើការធ្វើបែបនេះពិបាកដែរឬទេ? (ទេ)។ វាមិនពិបាកទេ នេះគឺជាអ្វីដែលអ្នកដែលយល់ពីសេចក្ដីពិតអាចសម្រេចបាន។ អ្វីដែលមនុស្សអាចសម្រេចបាន ពួកគេគួរតែខិតខំឲ្យអស់ពីសមត្ថភាពដើម្បីសម្រេចវា ចំណែកដែលនៅសេសសល់គឺអាស្រ័យលើព្រះជាម្ចាស់ជាអ្នកធ្វើ ជាអ្នកប្រើអធិបតេយ្យភាពរបស់ទ្រង់លើ ហើយចាត់ចែង និងដឹកនាំ។ នេះគឺជាអ្វីដែលយើងព្រួយបារម្ភតិចបំផុត។ យើងមានព្រះជាម្ចាស់នៅពីក្រោយយើង។ យើងមិនត្រឹមតែមានព្រះជាម្ចាស់នៅក្នុងចិត្តរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែយើងក៏មានជំនឿពិតប្រាកដផងដែរ។ នេះមិនមែនជាទីពឹងខាងផ្លូវចិត្តទេ។ តាមពិតទៅ ព្រះជាម្ចាស់ទតមើលពីទីកំបាំង ហើយទ្រង់គង់នៅក្បែរមនុស្ស តែងតែគង់នៅជាមួយពួកគេជានិច្ច។ នៅពេលណាដែលមនុស្សធ្វើអ្វីមួយ ឬបំពេញភារកិច្ចណាមួយ ទ្រង់កំពុងតែទតមើល។ ទ្រង់គង់នៅទីនោះដើម្បីជួយអ្នកនៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដោយថែរក្សា និងការពារអ្នក។ អ្វីដែលមនុស្សគួរធ្វើគឺត្រូវខិតខំឲ្យអស់ពីសមត្ថភាពដើម្បីសម្រេចបាននូវអ្វីដែលពួកគេគួរធ្វើ។ ដរាបណាអ្នកដឹងខ្លួន មានអារម្មណ៍ដឹងនៅក្នុងចិត្ត មើលឃើញនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ត្រូវបានរំឭកដោយមនុស្សនៅជុំវិញអ្នក ឬត្រូវបានផ្ដល់សញ្ញា ឬនិមិត្តណាមួយដោយព្រះជាម្ចាស់ ដែលផ្ដល់ព័ត៌មានដល់អ្នកថា នេះគឺជារឿងដែលអ្នករាល់គ្នាគួរធ្វើ នេះគឺជាព្រះរាជបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ដល់អ្នក ដូច្នេះ អ្នកគួរតែបំពេញទំនួលខុសត្រូវរបស់អ្នក ហើយមិនត្រូវអង្គុយនៅស្ងៀម ឬឈរឱបដៃមើលឡើយ។ អ្នកមិនមែនជាមនុស្សយន្តទេ អ្នករាល់គ្នាមានខួរក្បាល និងគំនិត។ នៅពេលមានរឿងអ្វីកើតឡើង អ្នកពិតជាដឹងថា អ្នកគួរធ្វើអ្វី ហើយអ្នកពិតជាមានអារម្មណ៍ និងការដឹងខ្លួន។ ដូច្នេះ ចូរអនុវត្តអារម្មណ៍ និងការដឹងខ្លួនទាំងនេះទៅក្នុងស្ថានភាពជាក់ស្ដែង រស់នៅតាមវា ហើយបំប្លែងវាទៅជាសកម្មភាពរបស់អ្នក ហើយតាមរបៀបនេះ អ្នកនឹងបានបំពេញទំនួលខុសត្រូវរបស់អ្នកហើយ។ ចំពោះរឿងដែលអ្នកអាចដឹងបាន អ្នកគួរតែអនុវត្តស្របតាមគោលការណ៍សេចក្ដីពិតដែលអ្នកបានយល់។ តាមរបៀបនេះ អ្នកគឺកំពុងតែខិតខំអស់ពីសមត្ថភាព និងប្រឹងប្រែងឲ្យអស់ពីលទ្ធភាពដើម្បីបំពេញភារកិច្ចរបស់អ្នក។ ក្នុងនាមជាអ្នកដឹកនាំ ឬអ្នកធ្វើការ នៅពេលដែលអ្នកប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ពោលគឺនៅពេលដែលអ្នកបញ្ឈប់អំពើអាក្រក់របស់ពួកទទឹងនឹងព្រះគ្រីស្ទមិនឲ្យកើតឡើងឲ្យបានជាអតិបរមា ព្រះជាម្ចាស់នឹងសព្វព្រះហឫទ័យដែលអ្នកអាចអនុវត្តតាមរបៀបនេះ។ ហេតុអ្វីបានជាព្រះជាម្ចាស់សព្វព្រះហឫទ័យ? ព្រះជាម្ចាស់នឹងធ្វើការកំណត់មួយអំពីអ្នកដឹកនាំ និងអ្នកធ្វើការបែបនេះ៖ ពួកគេកំពុងបំពេញទំនួលខុសត្រូវរបស់ខ្លួន ហើយកំពុងប្រឹងប្រែងឲ្យអស់ពីលទ្ធភាពដើម្បីអនុវត្តកិច្ចការដែលមាននៅក្នុងតួនាទីរបស់ពួកគេ។ តើនេះជាការទទួលយករបស់ព្រះជាម្ចាស់មែនទេ? (មែនហើយ)។
VI. ការបណ្ដេញចេញ
ទំនួលខុសត្រូវទីដប់បីរបស់អ្នកដឹកនាំ និងអ្នកធ្វើការ រួមបញ្ចូលកិច្ចការជាក់លាក់ដែលពួកគេត្រូវតែអនុវត្ត ដែលយើងបានរាយបញ្ជីមួយចំនួនហើយ មានដូចជា ពួកគេត្រូវតែអនុវត្តការលាតត្រដាង ការលួសកាត់ ការពិនិត្យពិច័យ ការដាក់កំហិត និងការតាមដានពួកទទឹងនឹងព្រះគ្រីស្ទ។ ការប្រកបគ្នាអំពីគោលការណ៍មូលដ្ឋានទាំងនេះបានបញ្ចប់ហើយ។ មិនថាសកម្មភាពជាក់លាក់អ្វីដែលអ្នកដឹកនាំ និងអ្នកធ្វើការធ្វើឡើងនៅក្នុងស្ថានភាពពិសេសៗនោះទេ គោលការណ៍សម្រាប់ដោះស្រាយជាមួយពួកទទឹងនឹងព្រះគ្រីស្ទគឺនៅតែមិនផ្លាស់ប្ដូរឡើយ។ លើសពីនេះទៅទៀត គោលបំណងចម្បងនៃកិច្ចការទាំងនេះគឺដើម្បីការពាររាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់។ ឧបមាថា រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់បានទទួលស្គាល់ជាឯកច្ឆន្ទរួចហើយថា អ្នកណាជាបុគ្គលទទឹងនឹងព្រះគ្រីស្ទ ហើយបានញែកដឹង និងមើលធ្លុះថា បុគ្គលទទឹងនឹងព្រះគ្រីស្ទនោះតែងតែស្វះស្វែងបំភាន់ និងត្រួតត្រាមនុស្ស។ ពួកគេដឹងថា ដរាបណាមានវត្តមានរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទនោះ នោះមិនអាចមានគ្រាល្អ ឬជីវិតពួកជំនុំល្អបានឡើយ ហើយមនុស្សគ្រប់គ្នាទាមទារជាឯកច្ឆន្ទឱ្យជម្រះចេញនូវបុគ្គលទទឹងនឹងព្រះគ្រីស្ទនោះចេញពីពួកជំនុំ។ នៅក្នុងកាលៈទេសៈទាំងនេះ អ្នកដឹកនាំ និងអ្នកធ្វើការខ្លះនៅតែគាំទ្រឱ្យទុកបុគ្គលទទឹងនឹងព្រះគ្រីស្ទនោះឱ្យនៅ ដើម្បីប្រើជាការបណ្ដុះបណ្ដាលសម្រាប់ការអនុវត្តការលាតត្រដាង ការលួសកាត់ ការពិនិត្យពិច័យ ការដាក់កំហិត និងការតាមដានពួកទទឹងនឹងព្រះគ្រីស្ទ នោះតើនៅតែមានតម្រូវការដើម្បីឆ្លងកាត់ដំណើរការទាំងនេះដែរឬទេ? អ្នកដឹកនាំ និងអ្នកធ្វើការខ្លះអាចនឹងនិយាយថា៖ «ប្រសិនបើយើងមិនឆ្លងកាត់ដំណើរការទាំងនេះទេ តើខ្ញុំមិនមែនកំពុងធ្វេសប្រហែសនឹងទំនួលខុសត្រូវរបស់ខ្ញុំទេឬ? មានតែការឆ្លងកាត់ដំណើរការទាំងនេះទេ ទើបបញ្ជាក់ពីតួនាទីរបស់ខ្ញុំជាអ្នកដឹកនាំ។ ខ្ញុំត្រូវតែអនុវត្តកិច្ចការនេះ។ មិនថាបងប្អូនប្រុសស្រីយល់ព្រមឬមិនយល់ព្រមនោះទេ ខ្ញុំត្រូវតែទុកបុគ្គលទទឹងនឹងព្រះគ្រីស្ទនោះឱ្យនៅសិន។ ខ្ញុំនឹងលាតត្រដាងគាត់ជាមុនសិន បន្ទាប់មកលួសកាត់ និងពិនិត្យពិច័យគាត់ ហើយទុកឱ្យបងប្អូនប្រុសស្រីបញ្ជាក់បន្ថែមទៀតថា គាត់គឺជាបុគ្គលទទឹងនឹងព្រះគ្រីស្ទ។ បន្ទាប់ពីមានការយល់ព្រមជាឯកច្ឆន្ទហើយ យើងនឹងជម្រះគាត់ចេញ ឬបណ្ដេញចេញ។ តើការធ្វើបែបនេះមិនមានប្រសិទ្ធភាពជាងទេឬ?» ជាលទ្ធផល ក្នុងអំឡុងពេលនេះ បុគ្គលទទឹងនឹងព្រះគ្រីស្ទនោះចាប់ផ្ដើមផ្សព្វផ្សាយសញ្ញាណដើម្បីបំភាន់មនុស្ស និងរំខានដល់កិច្ចការរបស់ពួកជំនុំម្ដងទៀត ដែលបង្កឱ្យមានការភ័យស្លន់ស្លោក្នុងចំណោមមនុស្សគ្រប់គ្នា រហូតដល់អ្នកខ្លះថែមទាំងបដិសេធមិនមកប្រជុំទៀតផង។ ដើម្បីបង្ហាញពីការប្ដេជ្ញាចិត្តរបស់ពួកគេ និងដើម្បីបញ្ជាក់ថាពួកគេមិនបានធ្វេសប្រហែសនឹងទំនួលខុសត្រូវរបស់ខ្លួន អ្នកដឹកនាំ និងអ្នកធ្វើការទាំងនេះធ្វើបង្គ្រប់កិច្ចតែសំបកក្រៅ ហើយអូសបន្លាយកិច្ចការ។ ជាលទ្ធផល ពួកគេដើរផ្លូវវាងដែលមិនចាំបាច់ជាច្រើន រំខានដល់សណ្ដាប់ធ្នាប់នៃជីវិតពួកជំនុំ និងខ្ជះខ្ជាយពេលវេលាដ៏មានតម្លៃរបស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ក្នុងការស្វែងរកសេចក្ដីពិត ទើបជម្រះចេញនូវបុគ្គលទទឹងនឹងព្រះគ្រីស្ទនោះនៅពេលក្រោយ។ តើវិធីសាស្រ្តនេះអាចទទួលយកបានដែរឬទេ? (មិនបានទេ)។ តើវាខុសត្រង់ណា? (វាគ្រាន់តែជាការធ្វើតាមបទប្បញ្ញត្តិ និងធ្វើបង្គ្រប់កិច្ចប៉ុណ្ណោះ)។ តើអ្វីទៅជាគោលបំណងរបស់អ្នកដឹកនាំ និងអ្នកធ្វើការក្នុងការធ្វើកិច្ចការទាំងនេះ? (គឺដើម្បីការពាររាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់)។ ដូច្នេះ ប្រសិនបើមនុស្សមួយចំនួនមិនទាន់បានញែកដឹងពីបុគ្គលទទឹងនឹងព្រះគ្រីស្ទនោះទេ និងនៅតែមានមនោសញ្ចេតនាជាមួយគាត់នៅឡើយ ហើយនៅពេលដែលអ្នកដឹកនាំ និងអ្នកធ្វើការសម្រេចចិត្តបណ្ដេញបុគ្គលទទឹងនឹងព្រះគ្រីស្ទនោះចេញពីពួកជំនុំ នោះមនុស្សមួយចំនួនក៏កើតមានចិត្តខឹងសម្បា ដោយនិយាយថា ដំណាក់របស់ព្រះជាម្ចាស់គ្មានសេចក្ដីស្រឡាញ់ ឬមិនយុត្តិធម៌ចំពោះមនុស្ស ខ្វះគោលការណ៍ក្នុងការធ្វើកិច្ចការ ជាដើម ហើយថែមទាំងមានមនុស្សល្ងីល្ងើមួយចំនួនត្រូវបានបំភាន់ និងរងឥទ្ធិពលពីបុគ្គលទទឹងនឹងព្រះគ្រីស្ទនោះ ហើយចង់ដើរតាមគាត់ចេញពីពួកជំនុំទៀតផង តើគួរធ្វើយ៉ាងណានៅក្នុងស្ថានភាពបែបនេះ? នៅពេលបែបនេះ អ្នកដឹកនាំ និងអ្នកធ្វើការត្រូវធ្វើកិច្ចការសំខាន់ៗមួយចំនួន ដូចជាអនុវត្តការលួសកាត់បុគ្គលទទឹងនឹងព្រះគ្រីស្ទនោះ និងប្រើព្រះបន្ទូលរបស់ព្រះជាម្ចាស់ដើម្បីលាតត្រដាង និងពិនិត្យពិច័យគាត់ ដើម្បីឱ្យបងប្អូនប្រុសស្រីអាចរៀនមេរៀនបានជាក់ស្ដែង ហើយនៅទីបំផុតអាចញែកដឹងពីបុគ្គលទទឹងនឹងព្រះគ្រីស្ទនោះ។ នៅថ្ងៃមួយ ពួកគេនិយាយថា៖ «បុគ្គលនេះគឺគួរឱ្យស្អប់ខ្ពើមណាស់។ គាត់ពិតជាមនុស្សអាក្រក់ និងជាបុគ្គលទទឹងនឹងព្រះគ្រីស្ទម្នាក់មែន។ ចូរយើងជម្រះគាត់ចេញឱ្យបានឆាប់រហ័សទៅ!» នេះមិនមែនគ្រាន់តែជាសំឡេងរបស់មនុស្សម្នាក់នោះទេ ប៉ុន្តែជាសំឡេងរបស់បងប្អូនប្រុសស្រីជាច្រើននាក់។ ក្នុងករណីនេះ តើនៅតែមានតម្រូវការដើម្បីធ្វើកិច្ចការដាក់កំហិត និងតាមដានបុគ្គលទទឹងនឹងព្រះគ្រីស្ទនោះទៀតដែរឬទេ? អត់ទេ គ្រាន់តែបណ្ដេញគាត់ចេញដោយផ្ទាល់តែម្ដងទៅ។ អ្នកដឹកនាំ និងអ្នកធ្វើការដែលឈានដល់កម្រិតនេះនៅក្នុងកិច្ចការរបស់ពួកគេ បានសម្រេចលទ្ធផលក្នុងការការពាររាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ពីការធ្វើបាបរបស់ពួកទទឹងនឹងព្រះគ្រីស្ទហើយ។ តើនេះបញ្ជាក់ពីអ្វី? ក្នុងទិដ្ឋភាពមួយ វាបញ្ជាក់ថា បងប្អូនប្រុសស្រីនៃពួកជំនុំនេះមានការញែកដឹង មានគុណសម្បត្តិ និងមានស្មារតីយុត្តិធម៌។ ក្នុងទិដ្ឋភាពមួយទៀត អាចថាអ្នកដឹកនាំ និងអ្នកធ្វើការមានសមត្ថភាពធ្វើកិច្ចការជាក់ស្ដែង ឬអាចថាសកម្មភាពរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទនេះបើកចំហពេក ភាពជាមនុស្សរបស់គាត់អាក្រក់ខ្លាំងពេក និងទុច្ចរិតពេក ដែលបង្កឱ្យមានកំហឹងជាសាធារណៈ ហើយគាត់ខ្លួនឯងបានកាត់ផ្ដាច់ផ្លូវរបស់ខ្លួនឯងតាំងពីដំបូង ដែលធ្វើឱ្យអ្នកដឹកនាំ និងអ្នកធ្វើការមិនចាំបាច់ឆ្លងកាត់ដំណើរការជាច្រើនក្នុងការដោះស្រាយជាមួយគាត់ឡើយ។ តើការធ្វើបែបនេះមិនជួយសន្សំកម្លាំងច្រើនទេឬ? ក្នុងស្ថានភាពបែបនេះ ការជម្រះពួកគេចេញ ឬការបណ្ដេញពួកគេចេញ មិនមែនជារឿងល្អទេឬ? ម្យ៉ាងទៀត កិច្ចការដែលអ្នកដឹកនាំ និងអ្នកធ្វើការត្រូវធ្វើគឺមានច្រើនណាស់ ហើយមិនមែនមានតែកិច្ចការមួយនេះទេ។ តើអ្នកគិតថា ការបណ្ដេញបុគ្គលទទឹងនឹងព្រះគ្រីស្ទចេញគឺជាទីបញ្ចប់ហើយមែនទេ? តើអ្នកគិតថាអ្នកបានសម្រេចគ្រប់យ៉ាងដោយជោគជ័យទាំងស្រុងហើយមែនទេ? ខុសស្រឡះហើយ! អ្នកនៅមានកិច្ចការផ្សេងទៀតដែលត្រូវធ្វើ។ ក្រៅពីការដោះស្រាយជាមួយពួកទទឹងនឹងព្រះគ្រីស្ទ និងការពាររាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ពីការធ្វើបាបរបស់ពួកគេ អ្នកដឹកនាំ និងអ្នកធ្វើការក៏មានទំនួលខុសត្រូវក្នុងការដឹកនាំរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ឱ្យចូលទៅក្នុងតថភាពនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដឹកនាំពួកគេឱ្យដោះស្រាយនិស្ស័យពុករលួយរបស់ខ្លួន និងដឹកនាំពួកគេឱ្យដោះស្រាយនិស្ស័យបែបជាអ្នកទទឹងនឹងព្រះគ្រីស្ទរបស់ខ្លួន ក្នុងចំណោមកិច្ចការសំខាន់ៗជាច្រើនទៀតដែរ។ ក៏ប៉ុន្តែ ប្រសិនបើមានបុគ្គលទទឹងនឹងព្រះគ្រីស្ទលេចមុខឡើងក្នុងពេលកំពុងធ្វើកិច្ចការទាំងនេះ នោះការដោះស្រាយជាមួយបុគ្គលទទឹងនឹងព្រះគ្រីស្ទនោះក្លាយជាអាទិភាពចម្បង។ ពួកគេត្រូវតែលាតត្រដាង និងដោះស្រាយជាមួយបុគ្គលទទឹងនឹងព្រះគ្រីស្ទនោះជាមុនសិន ហើយក៏ត្រូវប្រកបគ្នាអំពីទិដ្ឋភាពផ្សេងទៀតនៃសេចក្ដីពិតផងដែរ។ ប្រសិនបើមានការរំខានពីបុគ្គលទទឹងនឹងព្រះគ្រីស្ទលេចឡើង ហើយវាធ្វើឱ្យកិច្ចការផ្សេងទៀតពិបាកនឹងបន្តទៅមុខ ដោយកិច្ចការទាំងនោះប្រឈមនឹងការរារាំង និងការជ្រៀតជ្រែក ហើយបុគ្គលទទឹងនឹងព្រះគ្រីស្ទនោះប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការលូតលាស់នៃជីវិតរបស់បងប្អូនប្រុសស្រី សណ្ដាប់ធ្នាប់នៃជីវិតពួកជំនុំ និងបរិយាកាសសម្រាប់ការបំពេញភារកិច្ច នោះជាការពិតណាស់គឺចាំបាច់ត្រូវតែដោះស្រាយនូវគ្រោះកាចដ៏ធំធេង និងឫសគល់នៃគ្រោះមហន្តរាយនេះជាមុនសិន។ មានតែបន្ទាប់ពីបុគ្គលទទឹងនឹងព្រះគ្រីស្ទនោះត្រូវបានជម្រះចេញ និងដោះស្រាយរួចហើយនោះទេ ទើបកិច្ចការផ្សេងទៀតអាចដំណើរការទៅមុខបានជាធម្មតា និងមានសណ្ដាប់ធ្នាប់។ ដូច្នេះ ប្រសិនបើមានបុគ្គលទទឹងនឹងព្រះគ្រីស្ទលេចមុខឡើងនៅក្នុងពួកជំនុំ ហើយបងប្អូនប្រុសស្រីបានញែកដឹងពីគាត់យ៉ាងឆាប់រហ័សក្នុងរយៈពេលដ៏ខ្លី និងនិយាយជាឯកច្ឆន្ទថា៖ «ចេញទៅ អ្នកទទឹងនឹងព្រះគ្រីស្ទ!» តើបែបនេះមិនជួយសន្សំកម្លាំងច្រើនដល់អ្នកដឹកនាំ និងអ្នកធ្វើការទេឬ? តើអ្នកមិនគួរលួចត្រេកអរទេឬ? អ្នកអាចនឹងនិយាយថា៖ «ខ្ញុំបានបារម្ភថា ខ្ញុំមិនអាចដាក់កំហិតបុគ្គលទទឹងនឹងព្រះគ្រីស្ទនេះ ដែលជាអារក្សនេះបានទេ។ ខ្ញុំក៏បានបារម្ភថា បងប្អូនប្រុសស្រីមួយចំនួននឹងត្រូវបានបំភាន់ និងធ្វើបាបយ៉ាងធ្ងន់ធ្ងរពីគាត់ ហើយថាកម្ពស់របស់ខ្ញុំផ្ទាល់នៅតូចពេកមិនអាចលាតត្រដាងសារជាតិនៃបុគ្គលទទឹងនឹងព្រះគ្រីស្ទ មិនអាចពិនិត្យពិច័យរឿងទាំងនេះឱ្យបានហ្មត់ចត់ និងមិនអាចដោះស្រាយបញ្ហានេះបាន»។ ឥឡូវនេះ មិនចាំបាច់បារម្ភទៀតទេ។ ដោយសារតែពាក្យសម្ដីមួយឃ្លានេះពីបងប្អូនប្រុសស្រី បញ្ហានេះត្រូវបានដោះស្រាយ ហើយ «បន្ទុក» របស់អ្នកដឹកនាំ និងអ្នកធ្វើការក៏ត្រូវបានដកចេញ។ នេះគឺជារឿងដ៏អស្ចារ្យណាស់។ អ្នកគួរតែអរព្រះគុណព្រះជាម្ចាស់ នេះគឺជាព្រះគុណរបស់ព្រះជាម្ចាស់ហើយ។ រឿងបែបនេះទំនងជាកើតមានឡើងនៅក្នុងពួកជំនុំ ពីព្រោះមានការពិភាក្សាច្រើនទាក់ទងនឹងប្រធានបទនៃការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ ហើយពីព្រោះបងប្អូនប្រុសស្រីមិនមែនអន់ខ្លាំងជាងអ្នកដឹកនាំ និងអ្នកធ្វើការ ដូចដែលអ្នកស្មាននោះទេ។ នៅក្រោមការដឹកនាំនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេក៏មានសមត្ថភាពខ្លះក្នុងការយល់សេចក្ដីពិត និងដោះស្រាយបញ្ហាដោយឯករាជ្យផងដែរ។ នៅពេលដែលពួកគេរួបរួមគ្នាដើម្បីបោះឆ្នោត និងបណ្ដេញបុគ្គលទទឹងនឹងព្រះគ្រីស្ទចេញ វាគឺជារឿងល្អ ជាបាតុភូតដ៏ល្អមួយ! អ្នកដឹកនាំ និងអ្នកធ្វើការមិនចាំបាច់មានអារម្មណ៍ក្រៀមក្រំ ខកចិត្ត ឬអវិជ្ជមានអំពីរឿងនេះទេ។ បន្ទាប់ពីបានជម្រះចេញនូវឧបសគ្គទាំងនេះ ដែលជាពួកទទឹងនឹងព្រះគ្រីស្ទហើយ រាល់ជំហាននៃកិច្ចការបន្តបន្ទាប់នៅតែជាការសាកល្បងដ៏ធ្ងន់ធ្ងរសម្រាប់អ្នកដឹកនាំ និងអ្នកធ្វើការ។ រាល់កិច្ចការដែលពួកគេត្រូវតែអនុវត្ត ពាក់ព័ន្ធនឹងទំនួលខុសត្រូវរបស់ពួកគេ និងបញ្ហាទាក់ទងនឹងគុណសម្បត្តិ និងសមត្ថភាពការងាររបស់ពួកគេ។
ការបង្ហាញចេញដែលអ្នកដឹកនាំក្លែងក្លាយបង្ហាញ នៅពេលពួកទទឹងនឹងព្រះគ្រីស្ទកំពុងបង្កការរំខាន
យើងបានបញ្ចប់ការប្រកបគ្នារួចហើយអំពីទំនួលខុសត្រូវទីដប់បីរបស់អ្នកដឹកនាំ និងអ្នកធ្វើការ៖ «ការពាររាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ពីការរំខាន ការបំភាន់ ការត្រួតត្រា និងការធ្វើបាបយ៉ាងធ្ងន់ធ្ងរពីសំណាក់ពួកទទឹងនឹងព្រះគ្រីស្ទ និងដើម្បីឱ្យពួកគេអាចញែកដឹងពីពួកទទឹងនឹងព្រះគ្រីស្ទ និងបោះបង់ពួកគេចេញពីដួងចិត្ត»។ បន្ទាប់ទៀត យើងនឹងពិនិត្យពិច័យ និងលាតត្រដាងនូវការបង្ហាញចេញរបស់មនុស្សមួយប្រភេទដែលមិនអាចបំពេញទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការបាន ពោលគឺ ជាអ្នកដឹកនាំក្លែងក្លាយ ដោយប្រៀបធៀបពួកគេទៅទល់នឹងកិច្ចការដែលអ្នកដឹកនាំ និងអ្នកធ្វើការគួរតែសម្រេច។ ក្នុងការធ្វើកិច្ចការនេះ មានកិច្ចការជាច្រើនដែលអ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែអនុវត្ត ដែលតម្រូវឱ្យពួកគេមានគុណសម្បត្តិជាក់លាក់មួយ ត្រូវយកចិត្តទុកដាក់ ល្អិតល្អន់ ហ្មត់ចត់ ទទួលខុសត្រូវ គិតគូរពីបន្ទុករបស់ព្រះជាម្ចាស់ មានចិត្តស្រឡាញ់ដែលការពាររាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ជាដើម។ មានតែជាមួយនឹងគុណសម្បត្តិទាំងនេះទេ ទើបពួកគេអាចបំពេញទំនួលខុសត្រូវ និងកាតព្វកិច្ចរបស់ខ្លួនបាន។ ក៏ប៉ុន្តែ អ្នកដឹកនាំក្លែងក្លាយគឺផ្ទុយស្រឡះពីនេះ ពួកគេខ្វះគុណសម្បត្តិទាំងនេះនៅក្នុងភាពជាមនុស្សរបស់ពួកគេ។ ពួកគេអាចមានគុណសម្បត្តិជាក់លាក់មួយ ដោយមានសមត្ថភាពក្នុងការយល់សេចក្ដីពិត និងញែកដឹងពីពួកទទឹងនឹងព្រះគ្រីស្ទ ឬពួកគេអាចមានគុណសម្បត្តិទាបជាងបន្តិច ដោយយ៉ាងហោចណាស់អាចញែកដឹងពីពួកទទឹងនឹងព្រះគ្រីស្ទជាក់ច្បាស់មួយចំនួនដែលប្រព្រឹត្តអំពើអាក្រក់ជាច្រើន ទោះបីជាពួកគេមិនអាចញែកដឹងបានពេញលេញពីសារជាតិធម្មជាតិនៃពួកទទឹងនឹងព្រះគ្រីស្ទក៏ដោយ ឬគុណសម្បត្តិរបស់ពួកគេអាចនឹងខ្សោយខ្លាំង រហូតដល់ថ្នាក់ពួកគេមិនអាចញែកដឹង ឬមើលធ្លុះពីភាពខុសគ្នារវាងអ្នកដែលមានសារជាតិនៃពួកទទឹងនឹងព្រះគ្រីស្ទ និងអ្នកដែលមាននិស្ស័យនៃពួកទទឹងនឹងព្រះគ្រីស្ទ។ ទោះក្នុងករណីណាក៏ដោយ អ្នកដឹកនាំក្លែងក្លាយបង្ហាញឱ្យឃើញនូវការបង្ហាញចេញពីរយ៉ាងនេះ៖ មួយគឺថា ពួកគេមិនធ្វើកិច្ចការជាក់ស្ដែង និងមួយទៀតគឺថា ពួកគេចូលរួមតែសម្បកក្រៅ និងកិច្ចការងារទូទៅប៉ុណ្ណោះ ខណៈដែលមិនអាចដោះស្រាយបញ្ហាពិតប្រាកដ ឬធ្វើកិច្ចការជាក់ស្ដែងបានទាល់តែសោះ។ នៅក្នុងកិច្ចការដែលទាក់ទងនឹងទំនួលខុសត្រូវទីដប់បី ការបង្ហាញចេញនូវចរិតលក្ខណៈទាំងពីរនេះរបស់អ្នកដឹកនាំក្លែងក្លាយនៅតែលេចធ្លោ។ បន្ទាប់ទៀត យើងនឹងប្រកបគ្នាអំពីថាតើពួកគេមានការបង្ហាញចេញជាក់លាក់អ្វីខ្លះ។
I. មិនលាតត្រដាង និងដោះស្រាយជាមួយពួកទទឹងនឹងព្រះគ្រីស្ទ ព្រោះខ្លាចពួកគេអន់ចិត្ត
នៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទរំខាន បំភាន់ ត្រួតត្រា ឬធ្វើបាបយ៉ាងធ្ងន់ធ្ងរដល់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ការបង្ហាញចេញទីមួយរបស់អ្នកដឹកនាំក្លែងក្លាយគឺអសកម្មភាព។ តើអសកម្មភាពមានន័យដូចម្ដេច? វាមានន័យថា មិនធ្វើកិច្ចការពិតប្រាកដ។ មានហេតុផលនៅពីក្រោយការមិនធ្វើកិច្ចការពិតប្រាកដ ដែលចម្បងគឺការខ្លាចធ្វើឱ្យមនុស្សអន់ចិត្ត និងការខ្វះភាពក្លាហានក្នុងការប្រកាន់ខ្ជាប់គោលការណ៍។ បន្ទាប់ពីក្លាយជាអ្នកដឹកនាំ មនុស្សទាំងនេះចាប់ផ្ដើមបង្អួតអំណាចរបស់ខ្លួន ដោយគិតថា៖ «ឥឡូវខ្ញុំមានឋានៈហើយ ហើយខ្ញុំជាមន្ត្រីរបស់ពួកជំនុំ។ ខ្ញុំត្រូវតែគ្រប់គ្រងលើម្ហូបអាហារ សម្លៀកបំពាក់ ការស្នាក់នៅ និងការធ្វើដំណើររបស់បងប្អូនប្រុសស្រី ខ្ញុំត្រូវតែញែកដឹងថាតើអ្វីដែលបងប្អូនប្រុសស្រីនិយាយគឺស្របតាមសេចក្ដីពិត និងសមស្របនឹងការប្រព្រឹត្តដ៏សមរម្យរបស់ពួកបរិសុទ្ធដែរឬទេ។ ខ្ញុំត្រូវតែមើលថាតើពួកគេស្មោះត្រង់ចំពោះព្រះជាម្ចាស់ដែរឬទេ ថាតើជីវិតខាងវិញ្ញាណរបស់ពួកគេធម្មតាដែរឬទេ ថាតើពួកគេអធិដ្ឋានពេលព្រឹក និងពេលល្ងាចដែរឬទេ ថាតើការជួបជុំធម្មតារបស់ពួកគេប្រក្រតីដែរឬទេ គឺខ្ញុំត្រូវតែគ្រប់គ្រងទាំងអស់នេះ»។ អ្នកដឹកនាំក្លែងក្លាយខ្វល់ខ្វាយតែពីបញ្ហាទាំងនេះប៉ុណ្ណោះ។ បើនិយាយពីបែបបទផ្លូវការ ពួកគេហាក់ដូចជាបំពេញទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ ប៉ុន្តែនៅពេលដែលបញ្ហាសំខាន់ៗនៃគោលការណ៍កើតឡើង ឬសូម្បីតែនៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទលេចមុខឡើង អ្នកដឹកនាំក្លែងក្លាយលាក់ខ្លួននៅក្នុងកន្លែងងងឹត មិនបញ្ចេញសម្លេងមួយម៉ាត់ ដោយពួកគេនៅតែស្ងៀមស្ងាត់ ហើយធ្វើពុតជាមិនដឹងមិនឮ និងមិនអាចកត់សម្គាល់អ្វីបានឡើយ។ មិនថាពួកទទឹងនឹងព្រះគ្រីស្ទផ្សព្វផ្សាយជំនឿខុសអ្វីក៏ដោយ ក៏ពួកគេធ្វើពុតជាមិនបានឮដែរ។ នៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទរំខាន បំភាន់ និងត្រួតត្រារាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ពួកគេក៏ធ្វើពុតជាមិនដឹងមិនឮដែរ ហាក់ដូចជាព័ត៌មានទាំងអស់នេះបាត់អស់នៅពេលដែលវាមកដល់ពួកគេ។ ពួកគេធ្វើពុតជាមិនអាចញែកដឹងពីពួកទទឹងនឹងព្រះគ្រីស្ទ ដែលសូម្បីតែបងប្អូនប្រុសស្រីធម្មតាក៏អាចញែកដឹងបានដែរ ដោយនិយាយថា៖ «ខ្ញុំមិនអាចមើលធ្លុះទេ។ ចុះបើខ្ញុំបណ្ដេញមនុស្សខុសវិញ? ចុះបើខ្ញុំយល់ខុសលើបងប្អូនប្រុសស្រីវិញ? ម្យ៉ាងទៀត ដំណាក់របស់ព្រះជាម្ចាស់នៅតែត្រូវការមនុស្សដើម្បីបម្រើការផងដែរ!» ដោយប្រើគ្រប់លេសទាំងអស់ដើម្បីរុញរាពីទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ ពួកគេជៀសវាងការដោះស្រាយជាមួយពួកទទឹងនឹងព្រះគ្រីស្ទ ហើយមិនការពារបងប្អូនប្រុសស្រីពីការធ្វើបាបរបស់ពួកទទឹងនឹងព្រះគ្រីស្ទឡើយ។ អ្នកដឹកនាំក្លែងក្លាយខ្លះថែមទាំងនិយាយថា៖ «ប្រសិនបើខ្ញុំតែងតែលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ ចុះបើពួកគេញុះញង់បងប្អូនប្រុសស្រីឱ្យវាយប្រហារខ្ញុំវិញ? ពេលនោះ គ្មាននរណាម្នាក់នឹងបោះឆ្នោតឱ្យខ្ញុំនៅក្នុងការបោះឆ្នោតលើកក្រោយទេ ហើយខ្ញុំនឹងមិនអាចធ្វើជាអ្នកដឹកនាំទៀតបានឡើយ។ ឥទ្ធិពលរបស់ខ្ញុំមិនខ្លាំងដូចពួកគេទេ!» ដើម្បីការពារឋានៈ និងសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេ អ្នកដឹកនាំក្លែងក្លាយមិនបំពេញទំនួលខុសត្រូវរបស់ខ្លួនក្នុងការការពាររាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ទាល់តែសោះ ហើយក៏មិនបញ្ឈប់ពួកទទឹងនឹងព្រះគ្រីស្ទពីការធ្វើបាបបងប្អូនប្រុសស្រីឱ្យអស់ពីសមត្ថភាពតាមដែលអាចធ្វើទៅបាននោះដែរ។ ពួកគេដើរតួជាមនុស្សផ្គាប់ចិត្តអ្នកដទៃផង និងជាអណ្ដើកលាក់ខ្លួនក្នុងស្នូកផង ខណៈដែលក្នុងពេលតែមួយជាមនុស្សអាត្មានិយម និងគួរឱ្យស្អប់ខ្ពើម។ ពួកគេមិនការពារបងប្អូនប្រុសស្រីទេ ប៉ុន្តែគិតគូរយ៉ាងហ្មត់ចត់បំផុតពីរបៀបការពារខ្លួនឯង។ នៅពេលនិយាយដល់ការដោះស្រាយជាមួយពួកទទឹងនឹងព្រះគ្រីស្ទ ឬការលួសកាត់ និងការលាតត្រដាងពួកគេ ដើម្បីឱ្យបងប្អូនប្រុសស្រីអាចទទួលបានការញែកដឹង ពួកគេភ័យខ្លាចស្ទើរតែស្លាប់ ដោយបារម្ភពីការបាត់បង់ឋានៈរបស់ខ្លួន ហើយមានអារម្មណ៍ថា ការធ្វើដូច្នេះគឺនាំផលអាក្រក់ដល់ខ្លួនឯង។ ពួកគេមិនអើពើទាំងស្រុងនឹងផលប្រយោជន៍របស់រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ ដោយគិតតែពីផលប្រយោជន៍ កេរ្តិ៍ឈ្មោះ សុវត្ថិភាពផ្ទាល់ខ្លួន និងសុវត្ថិភាពគ្រួសាររបស់ពួកគេប៉ុណ្ណោះ ដោយខ្លាចថា ការធ្វើឱ្យពួកទទឹងនឹងព្រះគ្រីស្ទអន់ចិត្តដោយចៃដន្យអាចធ្វើឱ្យពួកគេប្រែជាមានភាពប្រទូសរ៉ាយដោយឥតត្រាប្រណី និងបង្កឱ្យមានការសងសឹក។ អ្នកដឹកនាំក្លែងក្លាយប្រភេទនេះ តាមពិតទៅមានគុណសម្បត្តិខ្លះដែរ។ ជាមួយនឹងគុណសម្បត្តិ និងការយល់ដឹងរបស់ពួកគេ ពួកគេដឹងច្បាស់ណាស់ថានរណាជាពួកទទឹងនឹងព្រះគ្រីស្ទ ប៉ុន្តែបញ្ហាគឺស្ថិតនៅត្រង់ការភ័យខ្លាចរបស់ពួកគេក្នុងការធ្វើឱ្យពួកទទឹងនឹងព្រះគ្រីស្ទអន់ចិត្ត។ ដោយឃើញនិស្ស័យកាចសាហាវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ពួកគេមិនហ៊ានធ្វើឱ្យពួកគេអន់ចិត្តឡើយ។ ក៏ប៉ុន្តែ ដើម្បីការពារខ្លួនឯង ពួកគេមិនស្ទាក់ស្ទើរក្នុងការលះបង់ផលប្រយោជន៍របស់ដំណាក់របស់ព្រះជាម្ចាស់ និងរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ឡើយ ពួកគេមើលដោយព្រងើយកន្តើយ នៅពេលដែលបងប្អូនប្រុសស្រីត្រូវបានប្រគល់ទៅឱ្យពួកទទឹងនឹងព្រះគ្រីស្ទ ដោយអនុញ្ញាតឱ្យពួកទទឹងនឹងព្រះគ្រីស្ទបំភាន់ ត្រួតត្រា និងធ្វើបាបយ៉ាងធ្ងន់ធ្ងរដល់ពួកគេតាមអំពើចិត្ត។ អ្នកដឹកនាំក្លែងក្លាយនិយាយតែម្ដងម្កាលនៅពីក្រោយខ្នងទៅកាន់មនុស្សគ្មានល្បិចមួយចំនួនដែលមានភាពជាមនុស្សល្អ ដែលមិនបង្កការគំរាមកំហែងដល់ពួកគេថា៖ «បុគ្គលនោះគឺជាបុគ្គលទទឹងនឹងព្រះគ្រីស្ទម្នាក់។ គាត់បំភាន់អ្នកដទៃ។ គាត់មិនមែនជាមនុស្សល្អទេ»។ ក៏ប៉ុន្តែ នៅចំពោះមុខបងប្អូនប្រុសស្រីទាំងអស់ និងនៅចំពោះមុខពួកទទឹងនឹងព្រះគ្រីស្ទ ពួកគេមិនដែលហ៊ាននិយាយពាក្យថា «ទេ» មួយម៉ាត់ឡើយទៅកាន់ពួកទទឹងនឹងព្រះគ្រីស្ទ។ ពួកគេមិនដែលមានភាពក្លាហានក្នុងការលាតត្រដាងអំពើអាក្រក់ណាមួយ ឬសារជាតិនៃពួកទទឹងនឹងព្រះគ្រីស្ទឡើយ។ សូម្បីតែក្នុងអំឡុងពេលការជួបជុំ នៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទនិយាយផ្ដាច់មុខអស់រយៈពេលមួយម៉ោងឬពីរម៉ោង ក៏ពួកគេមិនហ៊ានបញ្ចេញសម្លេងដែរ។ ប្រសិនបើពួកទទឹងនឹងព្រះគ្រីស្ទគោះតុ និងសម្លក់ដាក់មនុស្ស ពួកគេមិនទាំងហ៊ានដកដង្ហើមឮៗផង។ នៅក្នុងវិសាលភាពកិច្ចការរបស់ពួកគេ អ្នកដែលមានកម្ពស់តូចទាប អ្នកដែលមានភាពជាមនុស្សកំសាក និងអ្នកដែលចង់ដេញតាមសេចក្តីពិត ប៉ុន្តែមិនទាន់ទទួលបានការញែកដឹង មានអារម្មណ៍តានតឹងក្នុងចិត្ត ពីព្រោះគ្មានអ្នកដឹកនាំ ឬអ្នកធ្វើការណាដែលអាចចេញមុខមកលាតត្រដាង និងញែកដឹងពីអំពើអាក្រក់របស់ពួកទទឹងនឹងព្រះគ្រីស្ទឡើយ។ ពួកគេមើលដោយគ្មានទីពឹង នៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើបាបគាបសង្កត់នៅក្នុងពួកជំនុំ ដោយធ្វើតាមអំពើចិត្តដោយមិនញញើត និងរំខានដល់ជីវិតពួកជំនុំ ដោយគ្មានមធ្យោបាយអ្វីដើម្បីទប់ទល់នឹងពួកគេទេ។ ក្នុងពេលជាមួយគ្នានេះ អ្នកដឹកនាំក្លែងក្លាយមិនធ្វើកិច្ចការជាក់ស្ដែងណាមួយ និងមិនដោះស្រាយបញ្ហាពិតប្រាកដសម្រាប់រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ឡើយ។ នៅពេលដែលបងប្អូនប្រុសស្រីធ្លាក់ក្នុងសេចក្តីលំបាក អ្នកដឹកនាំក្លែងក្លាយមិនត្រឹមតែបរាជ័យក្នុងការលាតត្រដាង និងដាក់កំហិតអំពើអាក្រក់របស់ពួកទទឹងនឹងព្រះគ្រីស្ទប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងមិនហ៊ាននិយាយពាក្យយុត្តិធម៌មួយម៉ាត់ផង។ ទោះបីជាមនសិការរបស់ពួកគេមានអារម្មណ៍អ្វីម្យ៉ាង ហើយចោទប្រកាន់ពួកគេបន្តិចបន្តួច ហើយពួកគេស្រក់ទឹកភ្នែកពីរបីតំណក់ក្នុងការអធិដ្ឋានទៅកាន់ព្រះជាម្ចាស់នៅពីក្រោយទ្វារបិទជិតក៏ដោយ ក៏នៅថ្ងៃបន្ទាប់ក្នុងអំឡុងពេលជួបជុំ នៅពេលដែលពួកគេឃើញពួកទទឹងនឹងព្រះគ្រីស្ទនិយាយស្ដីដែលគ្មានការទទួលខុសត្រូវអំពីកិច្ចការរបស់ផ្ទះរបស់ព្រះជាម្ចាស់ និងជំនុំជម្រះវាតាមតែអំពើចិត្ត សូម្បីតែជំនុំជម្រះព្រះជាម្ចាស់ដោយប្រយោល និងផ្សាយសញ្ញាណអំពីព្រះជាម្ចាស់ ក៏ពួកគេមិនធ្វើអ្វីសោះដែរ ទោះបីជាដឹងថាវាខុសក៏ដោយ។ សូម្បីតែនៅពេលដែលពួកគេឃើញពួកទទឹងនឹងព្រះគ្រីស្ទខ្ជះខ្ជាយតង្វាយ ក៏ពួកគេប្រកាន់ឥរិយាបថព្រងើយកន្តើយដែរ។ ពួកគេមិនលាតត្រដាង ឬដាក់កំហិតពួកទទឹងនឹងព្រះគ្រីស្ទទាល់តែសោះ ហើយផ្ទុយទៅវិញពួកគេមិនទាំងមានអារម្មណ៍ស្ដីបន្ទោសក្នុងចិត្តសូម្បីតែបន្តិច នេះគឺជាភាពគ្មានទំនួលខុសត្រូវខ្លាំងពេកហើយ! អ្នកដែលមានមនសិការខ្លះ ទោះបីជាពួកគេមានអារម្មណ៍ថាកម្លាំងរបស់ខ្លួនទន់ខ្សោយក៏ដោយ ក៏គួរតែរួបរួមជាមួយបងប្អូនប្រុសស្រីដែលមានកម្ពស់ និងការញែកដឹងខ្លះ ដើម្បីប្រកបគ្នាអំពីរឿងនេះ និងពិភាក្សាពីរបៀបដោះស្រាយជាមួយពួកទទឹងនឹងព្រះគ្រីស្ទ។ ប៉ុន្តែអ្នកដឹកនាំក្លែងក្លាយខ្វះការប្ដេជ្ញាចិត្ត និងភាពក្លាហានបែបនេះ ហើយលើសពីនេះទៅទៀត ពួកគេខ្វះស្មារតីទទួលខុសត្រូវបែបនេះ។ ពួកគេថែមទាំងប្រាប់បងប្អូនប្រុសស្រីថា៖ «ពួកទទឹងនឹងព្រះគ្រីស្ទកាចសាហាវពេកហើយ។ ប្រសិនបើយើងធ្វើឱ្យពួកគេអន់ចិត្ត ពួកគេនឹងរាយការណ៍យើងទៅរដ្ឋាភិបាល ហើយពេលនោះ គ្មាននរណាម្នាក់ក្នុងចំណោមពួកយើងអាចជឿលើព្រះជាម្ចាស់បានឡើយ។ ពួកទទឹងនឹងព្រះគ្រីស្ទដឹងពីទីតាំងការជួបជុំរបស់ពួកជំនុំ ដូច្នេះយើងមិនអាចបង្ករឿងនឹងពួកគេបានទេ»។ នេះគឺជាអាកប្បកិរិយាដ៏អាក្រក់ទាំងស្រុងនៃការទម្លាក់អាវុធ និងចុះចាញ់នឹងពួកទទឹងនឹងព្រះគ្រីស្ទ នៃការសម្របសម្រួលជាមួយសាតាំង និងការអង្វរសុំសេចក្ដីមេត្តាពីវា។
បន្ថែមពីលើការការពារខ្លួនឯង អ្នកដឹកនាំក្លែងក្លាយមិនធ្វើកិច្ចការណាមួយដែលអ្នកដឹកនាំ និងអ្នកធ្វើការគួរតែធ្វើនោះទេ ដូចជាការការពាររាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ និងជួយពួកគេឱ្យទទួលបានការញែកដឹងចំពោះពួកទទឹងនឹងព្រះគ្រីស្ទ ហើយពួកគេមិនបំពេញទំនួលខុសត្រូវណាមួយទាល់តែសោះ និងផ្ទុយទៅវិញពួកគេនៅតែចង់ឱ្យបងប្អូនប្រុសស្រីបោះឆ្នោតឱ្យពួកគេធ្វើជាអ្នកដឹកនាំជានិច្ច។ បន្ទាប់ពីពួកគេបញ្ចប់មួយអាណត្តិ ពួកគេចង់ត្រូវបានបោះឆ្នោតឱ្យសម្រាប់អាណត្តិបន្ទាប់ទៀត។ តើនេះមិនមែនជាការគ្មានភាពខ្មាសអៀន និងមិនអាចសង្គ្រោះបានទេឬ? តើមនុស្សបែបនេះស័ក្តិសមធ្វើជាអ្នកដឹកនាំដែរឬទេ? (អត់ទេ)។ ដំណាក់របស់ព្រះជាម្ចាស់ផ្ទុកផ្ដាក់ហ្វូងចៀមឱ្យអ្នក ប៉ុន្តែនៅពេលសត្វសាហាវមកដល់ នៅគ្រាដ៏សំខាន់ អ្នកការពារតែខ្លួនឯងប៉ុណ្ណោះ ហើយអ្នកប្រគល់ហ្វូងចៀមទៅឱ្យសត្វសាហាវ។ អ្នកប្រព្រឹត្តដូចជាអណ្ដើកលាក់ខ្លួនក្នុងស្នូក ដោយរកទីជ្រកកោន ជាកន្លែងសុវត្ថិភាព ដើម្បីលាក់ខ្លួនឱ្យបាត់។ ហើយជាលទ្ធផល ហ្វូងចៀមរងគ្រោះថ្នាក់ គឺចៀមខ្លះត្រូវខាំសម្លាប់ ហើយខ្លះទៀតបាត់បង់។ ឧបមាថា អ្នកដឹកនាំម្នាក់ឃើញពួកទទឹងនឹងព្រះគ្រីស្ទរំខានកិច្ចការរបស់ពួកជំនុំដោយឥតញញើត ហើយបំភាន់ និងត្រួតត្រារាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ប៉ុន្តែពួកគេបែរជាប្រកាន់ឥរិយាបថព្រងើយកន្តើយ ដើម្បីការពារមុខមាត់ ឋានៈ និងជីវភាពរស់នៅរបស់ខ្លួន ហើយដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួន។ ជាលទ្ធផល រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ភាគច្រើនត្រូវបានបំភាន់ មានអារម្មណ៍គ្មានទីពឹង ហើយក្លាយជាអវិជ្ជមាន និងទន់ខ្សោយ អ្នកខ្លះថែមទាំងត្រូវបានពួកទទឹងនឹងព្រះគ្រីស្ទចាប់យកទៅ ហើយអ្នកខ្លះមិនស្ម័គ្រចិត្តបំពេញភារកិច្ចរបស់ខ្លួនទៀតផង។ ក៏ប៉ុន្តែអ្នកដឹកនាំនេះមិនមានអារម្មណ៍អ្វីសោះ នៅពេលដែលពួកគេឃើញការរំខានដែលបង្កឡើងដោយពួកទទឹងនឹងព្រះគ្រីស្ទ មនសិការរបស់ពួកគេមិនមានអារម្មណ៍ស្ដីបន្ទោសឡើយ។ តើអ្នកដឹកនាំ ឬអ្នកធ្វើការប្រភេទនេះមានភាពជាមនុស្សដែរឬទេ? ដើម្បីតែសម្រេចបាននូវគោលដៅការពារខ្លួនឯង ពួកគេមិនស្ទាក់ស្ទើរក្នុងការប្រគល់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ទៅឱ្យពួកទទឹងនឹងព្រះគ្រីស្ទ និងអនុញ្ញាតឱ្យពួកទទឹងនឹងព្រះគ្រីស្ទបំភាន់ ធ្វើបាបយ៉ាងធ្ងន់ធ្ងរ និងបំផ្លិចបំផ្លាញពួកគេ។ តើនេះជាអ្នកដឹកនាំប្រភេទណា? (អ្នកដឹកនាំក្លែងក្លាយ)។ តើនេះមិនមែនជាបក្ខពួករបស់សាតាំងទេឬ? តើពួកគេពិតជានៅខាងណា? ទោះបីជាពួកគេត្រូវបានកំណត់លក្ខណៈថាជាអ្នកដឹកនាំក្លែងក្លាយក៏ដោយ សារជាតិនៃបញ្ហានេះអាចនឹងធ្ងន់ធ្ងរជាងការធ្វើជាអ្នកដឹកនាំក្លែងក្លាយទៅទៀត។ វាមានធម្មជាតិដូចជាការក្បត់បងប្អូនប្រុសស្រី ដូចជាមនុស្សទាំងនោះដែលត្រូវបានចាប់ខ្លួន និងធ្វើទារុណកម្ម ហើយក្លាយជាពួកយូដាស ដោយប្រគល់បងប្អូនប្រុសស្រីទៅឱ្យនាគដ៏ធំមានសម្បុរក្រហមដើម្បីធ្វើបាបយ៉ាងធ្ងន់ធ្ងរ។ ដូច្នេះ តើអ្វីទៅជាធម្មជាតិនៃអ្នកដឹកនាំក្លែងក្លាយដែលប្រគល់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ទៅឱ្យពួកទទឹងនឹងព្រះគ្រីស្ទ? តើអ្នកដឹកនាំក្លែងក្លាយបែបនេះមិនថោកទាបពេកទេឬ? បើប្រៀបធៀបជាមួយពួកទទឹងនឹងព្រះគ្រីស្ទ អ្នកដឹកនាំក្លែងក្លាយទាំងនេះហាក់ដូចជាមិនមានបំណងប្រឆាំងនឹងសេចក្ដីពិតពីខាងក្រៅនោះទេ។ ពួកគេហាក់ដូចជាអាចប្រកបគ្នានូវសេចក្ដីពិតខ្លះៗ មានសមត្ថភាពយល់ដឹងខ្លះៗ និងអាចអនុវត្តសេចក្ដីពិតបន្តិចបន្តួច ហើយអ្នកខ្លះក្នុងចំណោមពួកគេថែមទាំងអាចស៊ូទ្រាំនឹងសេចក្តីលំបាក និងលះបង់បានទៀតផង។ ក៏ប៉ុន្តែ នៅពេលដែលដំណាក់របស់ព្រះជាម្ចាស់ផ្ទុកផ្ដាក់ហ្វូងចៀមរបស់ព្រះជាម្ចាស់ឱ្យពួកគេ ហើយនៅពេលដែលមនុស្សអាក្រក់ និងអារក្សលេចមុខឡើង ពួកគេមិនប្រើជីវិតរបស់ខ្លួនដើម្បីធ្វើអ្វីគ្រប់យ៉ាងដែលពួកគេអាចធ្វើបានដើម្បីការពាររាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ឡើយ។ ផ្ទុយទៅវិញ ពួកគេធ្វើអ្វីគ្រប់យ៉ាងដែលពួកគេអាចធ្វើបានដើម្បីការពារខ្លួនឯង ដោយរុញបងប្អូនប្រុសស្រីចេញឱ្យធ្វើជាខែលការពារ ដើម្បីធានាសុវត្ថិភាព និងផលប្រយោជន៍ផ្ទាល់ខ្លួន។ មនុស្សទាំងនេះពិតជាគួរឱ្យស្អប់ខ្ពើម និងអាត្មានិយមណាស់! បើមើលពីសំបកក្រៅ ភាពជាមនុស្សរបស់ពួកគេហាក់ដូចជាគ្មានបញ្ហាធំដុំនោះទេ។ ពួកគេមានសេចក្ដីស្រឡាញ់ចំពោះមនុស្ស ពួកគេអាចជួយអ្នកដទៃ ពួកគេស្ម័គ្រចិត្តលះបង់ និងអាចស៊ូទ្រាំនឹងសេចក្តីលំបាកណាក៏បានដែរនៅពេលបំពេញភារកិច្ចរបស់ខ្លួន។ ក៏ប៉ុន្តែ នៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទលេចមុខឡើង ពួកគេធ្វើអ្វីមួយដែលនឹកស្មានមិនដល់ និងមិនអាចយល់បាន៖ មិនថាពួកទទឹងនឹងព្រះគ្រីស្ទបំភាន់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ឬរំខានដល់ជីវិតពួកជំនុំប៉ុនណាក៏ដោយ ក៏ពួកគេមិនធ្វើអ្វីដែរ ហើយមិនថាមនុស្សប៉ុន្មាននាក់ត្រូវបានវាយប្រហារ ផាត់ចេញ ឬធ្វើបាបដោយពួកទទឹងនឹងព្រះគ្រីស្ទ ក៏ពួកគេមិនអើពើដែរ។ ក្នុងការធ្វើដូច្នេះ អ្នកដឹកនាំទាំងនេះកំពុងប្រគល់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ទាំងស្រុងទៅក្នុងការត្រួតត្រារបស់ពួកទទឹងនឹងព្រះគ្រីស្ទ ដោយអនុញ្ញាតឱ្យពួកទទឹងនឹងព្រះគ្រីស្ទបំភាន់ និងធ្វើបាបយ៉ាងធ្ងន់ធ្ងរដល់ពួកគេតាមអំពើចិត្ត ខណៈដែលអ្នកដឹកនាំទាំងនេះ ខ្លួនឯងមិនធ្វើកិច្ចការអ្វីទាល់តែសោះ។ នៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទត្រូវបានជម្រះចេញ ហើយបញ្ហាត្រូវបានដោះស្រាយ ក្រោយមកអ្នកដឹកនាំទាំងនេះក៏ចេញមុខមកប្រកបគ្នាអំពីការស្គាល់ខ្លួនឯង អំពីរបៀបដែលពួកគេទន់ខ្សោយ កំសាក ភ័យខ្លាច អាត្មានិយម និងបោកបញ្ឆោត ហើយថាពួកគេមិនស្មោះត្រង់ មិនបានការពាររាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ឱ្យបានល្អ និងធ្វើឱ្យព្រះជាម្ចាស់ និងបងប្អូនប្រុសស្រីខកចិត្ត។ ពួកគេហាក់ដូចជាមានវិប្បដិសារីយ៉ាងខ្លាំង ពួកគេហាក់ដូចជាបានផ្លាស់ប្ដូរខ្លួនឯង ហើយមានសមត្ថភាពក្នុងការប្រែចិត្ត។ ក៏ប៉ុន្តែ នៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទលេចមុខឡើងម្ដងទៀត ពួកគេរុញបងប្អូនប្រុសស្រីទៅរកពួកទទឹងនឹងព្រះគ្រីស្ទ ដូចដែលពួកគេបានធ្វើលើកមុនដែរ ហើយរកកន្លែងសុវត្ថិភាពសម្រាប់ខ្លួនឯងដើម្បីលាក់ខ្លួន។ ទោះបីជាពួកគេមិនត្រូវបានបំភាន់ ឬធ្វើបាបដោយពួកទទឹងនឹងព្រះគ្រីស្ទដោយខ្លួនឯងក៏ដោយ ក៏ពួកគេបានធ្វេសប្រហែសនឹងទំនួលខុសត្រូវរបស់ខ្លួន ហើយពួកគេបានក្បត់នឹងព្រះរាជបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ ហើយឥរិយាបថរបស់ពួកគេចំពោះភារកិច្ចរបស់ខ្លួន ឥរិយាបថរបស់ពួកគេចំពោះរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ និងធាតុពិតរបស់ពួកគេត្រូវបានលាតត្រដាងទាំងស្រុង។ រាល់ពេលដែលពួកទទឹងនឹងព្រះគ្រីស្ទលេចមុខឡើង ពួកគេមិនជ្រើសរើសឈរនៅខាងព្រះជាម្ចាស់ និងប្រយុទ្ធជាមួយពួកទទឹងនឹងព្រះគ្រីស្ទរហូតដល់ទីបញ្ចប់នោះទេ ហើយពួកគេមិននិយាយនូវអ្វីដែលគួរនិយាយ ឬធ្វើកិច្ចការដែលគួរធ្វើសូម្បីតែបន្តិច ដើម្បីការពាររាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ហើយដោយហេតុនោះមានអារម្មណ៍ស្ងប់ក្នុងមនសិការរបស់ខ្លួន ហើយរឹតតែមិនបានបំពេញទំនួលខុសត្រូវរបស់អ្នកដឹកនាំ ដើម្បីបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ។ រាល់ជម្រើស និងសកម្មភាពរបស់អ្នកដឹកនាំក្លែងក្លាយទាំងនេះគឺដើម្បីតែការពារឋានៈរបស់ខ្លួនមិនឱ្យប៉ះពាល់ប៉ុណ្ណោះ។ ពួកគេមិនខ្វល់ខ្វាយពីការរស់ឬស្លាប់របស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ឡើយ។ ចំពោះពួកគេ អ្វីៗគឺល្អទាំងអស់ ដរាបណាកេរ្តិ៍ឈ្មោះ ផលប្រយោជន៍ និងឋានៈរបស់ពួកគេមិនត្រូវបានខូចខាត។ នរណាលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ នរណាបណ្ដេញពួកទទឹងនឹងព្រះគ្រីស្ទចេញ របៀបដែលពួកទទឹងនឹងព្រះគ្រីស្ទគួរតែត្រូវបានដោះស្រាយ ពោលគឺ រឿងទាំងនេះហាក់ដូចជាមិនពាក់ព័ន្ធនឹងពួកគេឡើយ ពួកគេមិនខ្វល់ ហើយក៏មិនលូកដៃដែរ។ នៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទរំខានដល់ជីវិតពួកជំនុំ ធ្វើបាបរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ និងមួលបង្កាច់ និងធ្វើទុក្ខបុកម្នេញអ្នកដែលដេញតាមសេចក្ដីពិត ពួកគេមិនអើពើឡើយ។ រឿងទាំងនេះមិនសំខាន់ចំពោះពួកគេទេ អ្វីៗគឺល្អទាំងអស់ចំពោះពួកគេ ដរាបណាឋានៈរបស់ពួកគេមិនត្រូវបានធ្វើឱ្យអន្តរាយ។ តើអ្នកគិតយ៉ាងណាចំពោះមនុស្សប្រភេទនេះ? ជាធម្មតា ភាពជាមនុស្សរបស់ពួកគេហាក់ដូចជាមិនអាក្រក់នោះទេ ហើយពួកគេហាក់ដូចជាអាចធ្វើកិច្ចការខ្លះៗបាន។ នៅពេលដែលពួកគេប្រឈមមុខនឹងការលួសកាត់ ពួកគេហាក់ដូចជាអាចស្គាល់ខ្លួនឯង និងមានចិត្តវិប្បដិសារីបន្តិចបន្តួច។ ក៏ប៉ុន្តែ នៅពេលដែលពួកគេជួបប្រទះនឹងពួកទទឹងនឹងព្រះគ្រីស្ទដែលរំខានដល់ពួកជំនុំ ពួកគេបាត់បង់ញាណរបស់ខ្លួនទាំងស្រុង ពួកគេគ្មានស្មារតីយុត្តិធម៌សោះឡើយ ហើយពួកគេថែមទាំងខ្វះភាពក្លាហានក្នុងការប្រយុទ្ធប្រឆាំងនឹងពួកទទឹងនឹងព្រះគ្រីស្ទទៀតផង។ នៅពេលដែលពួកគេឃើញអារក្ស និងពួកសាតាំង ពួកគេសម្របសម្រួល នៅពេលដែលពួកគេឃើញមនុស្សអាក្រក់បង្កការរំខាន ពួកគេគេចវេះពីអ្នកទាំងនោះ។ បើជំនុំជម្រះតាមឥរិយាបថរបស់ពួកគេចំពោះមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទ តើពួកគេកំពុងដើរតាមផ្លូវបែបណាទៅ? តើនេះមិនមែនជាការបង្ហាញយ៉ាងច្បាស់ពីបញ្ហារបស់ពួកគេទេឬ? (មែនហើយ)។ មនុស្សប្រភេទនេះអាចនឹងមិនលេចមុខថាជាបុគ្គលទទឹងនឹងព្រះគ្រីស្ទពីសំបកក្រៅនោះទេ ប៉ុន្តែឥរិយាបថដែលពួកគេបង្ហាញចំពោះសកម្មភាព និងអាកប្បកិរិយារបស់មនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទ គឺជាក់ច្បាស់ជានិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ហើយធម្មជាតិនៃរឿងនេះគឺគួរឱ្យខ្លាចណាស់។ អាចនិយាយបានថា វាគឺជាធម្មជាតិនៃការបោះបង់ចោលទំនួលខុសត្រូវរបស់ខ្លួន និងការក្បត់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់។ តើធម្មជាតិនេះមិនធ្ងន់ធ្ងរទេឬ? តើពួកគេបង្ហាញភក្ដីភាពណាមួយចំពោះកិច្ចការរបស់ពួកជំនុំ និងព្រះរាជបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ដែរឬទេ? តើពួកគេមានឥរិយាបថទទួលខុសត្រូវសូម្បីតែបន្តិចដែរឬទេ? មិនថានៅពេលណាដែលពួកគេត្រូវបានផ្ទុកផ្ដាក់នូវព្រះរាជបញ្ជាបេសកកម្ម ឬកិច្ចការណាមួយឡើយ គោលការណ៍របស់ពួកគេគឺជៀសវាងការធ្វើឱ្យមនុស្សអន់ចិត្ត និងការពារខ្លួនឯង។ នេះគឺជាស្តង់ដារខ្ពស់បំផុតរបស់ពួកគេសម្រាប់ការប្រព្រឹត្តខ្លួន និងជាគោលការណ៍របស់ពួកគេសម្រាប់ការធ្វើកិច្ចការ ហើយការណ៍នេះនឹងមិនផ្លាស់ប្ដូរឡើយ។ ចូរយើងទុកមួយឡែកសិននូវសំណួរថាតើមនុស្សបែបនេះអាចត្រូវបានសង្គ្រោះដែរឬទេ ដោយគ្រាន់តែជំនុំជម្រះលើកិច្ចការដោះស្រាយជាមួយពួកទទឹងនឹងព្រះគ្រីស្ទ តើអ្នកដឹកនាំក្លែងក្លាយទាំងនេះស័ក្តិសមនឹងទទួលយកព្រះរាជបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ដែរឬទេ? តើពួកគេស័ក្តិសមធ្វើជាអ្នកដឹកនាំ និងអ្នកធ្វើការដែរឬទេ? (អត់ទេ)។ មនុស្សទាំងនេះមិនស័ក្តិសមធ្វើជាអ្នកដឹកនាំ និងអ្នកធ្វើការឡើយ។ នេះក៏ព្រោះតែពួកគេខ្វះមនសិការ និងញាណ ហើយពួកគេមិនស័ក្តិសមនឹងទទួលយកកិច្ចការដឹកនាំពួកជំនុំឡើយ ពួកគេមិនខិតខំអស់ពីសមត្ថភាពដែលអាចធ្វើបានដើម្បីបញ្ឈប់ពួកទទឹងនឹងព្រះគ្រីស្ទពីការធ្វើបាបរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់នោះទេ ហើយពួកគេក៏មិនខិតខំឱ្យអស់ពីសមត្ថភាពដើម្បីបំពេញទំនួលខុសត្រូវនេះ ឬធ្វើកិច្ចការនេះឱ្យបានល្អ ដើម្បីការពាររាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ដែរ គឺវាមិនមែនមកពីពួកគេមានគុណសម្បត្តិអន់ ហើយមិនអាចធ្វើកិច្ចការនេះបាននោះទេ ប៉ុន្តែមកពីពួកគេមិនធ្វើវាតែប៉ុណ្ណោះ។ ហេតុដូច្នេះហើយ បើមើលពីទស្សនវិស័យនេះ មនុស្សដែលខ្លាចធ្វើឱ្យអ្នកដទៃអន់ចិត្តគឺពិតជាមិនស័ក្តិសមធ្វើជាអ្នកដឹកនាំ និងអ្នកធ្វើការសោះឡើយ។ តើអ្នកដឹកនាំ និងអ្នកធ្វើការទាំងនេះមិនមានច្រើនទេឬ? (មែនហើយ)។ នៅពេលដែលគ្មានរឿងអ្វីកើតឡើង ពួកគេរត់ចុះរត់ឡើងយ៉ាងក្លៀវក្លាជាងអ្នកណាទាំងអស់ ពួកគេរវល់ខ្លាំងរហូតដល់ថ្នាក់មិនទាំងសិតសក់ ឬលុបមុខផង ហាក់ដូចជាឈានដល់កម្រិតខាងវិញ្ញាណដ៏ខ្ពស់មួយ។ ប៉ុន្តែនៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទលេចមុខឡើង ពួកគេបាត់ស្រមោល ពួកគេរកគ្រប់លេសដើម្បីគេចវេះ ហើយមិនដោះស្រាយជាមួយពួកទទឹងនឹងព្រះគ្រីស្ទតែម្ដង។ តើធម្មជាតិនៃអាកប្បកិរិយានេះគឺជាអ្វី? គឺខ្វះភក្ដីភាពក្នុងការបំពេញភារកិច្ចរបស់ខ្លួន និងមិនគួរឱ្យទុកចិត្ត។ នៅពេលដ៏សំខាន់ ពួកគេថែមទាំងអាចក្បត់ព្រះជាម្ចាស់ និងឈរនៅខាងសាតាំង ដោយធ្វើមើលមិនឃើញ នៅពេលដែលកិច្ចការរបស់ពួកជំនុំត្រូវបានរំខាន និងបំផ្លាញដោយមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទ។ ពួកគេមិនមានប្រយោជន៍សូម្បីតែស្មើនឹងឆ្កែយាមផ្ទះមួយក្បាលផង។ នេះគឺជាប្រភេទមួយនៃអ្នកដឹកនាំក្លែងក្លាយ។
II. មិនអាចញែកដឹងពីពួកទទឹងនឹងព្រះគ្រីស្ទបាន
មានអ្នកដឹកនាំក្លែងក្លាយមួយប្រភេទទៀតគឺ៖ នៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទលេចមុខឡើង ពួកគេមិនអាចញែកដឹងពីនិស្ស័យ និងសារជាតិដែលពួកទទឹងនឹងព្រះគ្រីស្ទនោះមានបានទេ តើអ្វីខ្លះដែលពួកនោះបង្ហាញចេញ និងបើកសម្ដែង តើពួកគេបង្កការរំខានបែបណាខ្លះដល់បងប្អូនប្រុសស្រី តើសេចក្ដីថ្លែង គំនិត ទស្សនៈ និងអាកប្បកិរិយាណាខ្លះដែលអាចបំភាន់ និងរំខានបងប្អូនប្រុសស្រី តើពួកទទឹងនឹងព្រះគ្រីស្ទប្រើវិធីសាស្ត្រអ្វីខ្លះដើម្បីត្រួតត្រាមនុស្ស តើក្រោមកាលៈទេសៈបែបណាដែលបងប្អូនប្រុសស្រីអាចត្រូវពួកទទឹងនឹងព្រះគ្រីស្ទបំភាន់ ត្រួតត្រា និងធ្វើបាបយ៉ាងធ្ងន់ធ្ងរ ។ល។ បញ្ហាទាំងអស់នេះ គឺជាអ្វីដែលអ្នកដឹកនាំក្លែងក្លាយមិនអាចញែកដឹងបានឡើយ។ ពួកទទឹងនឹងព្រះគ្រីស្ទបានបំភាន់បងប្អូនប្រុសស្រី ហើយពួកគេ និងបងប្អូនប្រុសស្រីដែលត្រូវគេបំភាន់ បានបំបែកខ្លួនចេញពីពួកជំនុំដើម្បីរៀបចំការជួបជុំផ្ទាល់ខ្លួន និងបង្កើតនគរឯករាជ្យរបស់ពួកគេ។ ពួកគេមិនទទួលយកការដឹកនាំរបស់ដំណាក់របស់ព្រះជាម្ចាស់ មិនទទួលយកការរៀបចំកិច្ចការរបស់ដំណាក់របស់ព្រះជាម្ចាស់ ហើយមិនចុះចូលនឹងការរៀបចំ ឬការចង្អុលបង្ហាញណាមួយពីដំណាក់របស់ព្រះជាម្ចាស់ឡើយ រឹតតែមិនចុះចូលនឹងសេចក្ដីតម្រូវណាមួយរបស់ព្រះជាម្ចាស់ចំពោះមនុស្សទៀតផង។ ប៉ុន្តែ រាល់សកម្មភាពបែបនេះរបស់ពួកទទឹងនឹងព្រះគ្រីស្ទដែលបំភាន់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ មិនត្រូវបានអ្នកដឹកនាំក្លែងក្លាយចាត់ទុកថាជាបញ្ហានោះទេ។ ពួកគេមិនអាចមើលឃើញពីអ្វីដែលខុសប្រក្រតីនៅក្នុងស្ថានភាពទាំងនេះបានទេ រឹតតែមិនអាចមើលឃើញពីរបៀបដែលពាក្យពេចន៍ សកម្មភាព គំនិត និងទស្សនៈរបស់ពួកទទឹងនឹងព្រះគ្រីស្ទរំខាន បំភាន់ និងធ្វើបាបមនុស្សបានឡើយ។ ពួកគេមិនអាចមើលឃើញពីផលប៉ះពាល់អវិជ្ជមានទាំងនេះ ហើយក៏មិនចេះពីរបៀបញែកដឹងពីផលប៉ះពាល់ទាំងនេះដែរ។ បងប្អូនប្រុសស្រីសាមញ្ញមួយចំនួន ដោយសារតែបានឃើញនិងបានឮច្រើន អាចមានការញែកដឹង ការយល់ដឹង និងការដឹងខ្លួនបន្តិចបន្តួចដែរ ប៉ុន្តែអ្នកដឹកនាំក្លែងក្លាយមិនអាចមើលធ្លុះរឿងទាំងនេះបានទេ។ ទោះបីជានៅពេលដែលមាននរណាម្នាក់លើកឡើងថា អ្នកនេះអ្នកនោះកំពុងធ្វើរឿងមួយចំនួនដើម្បីបំភាន់មនុស្ស និងបង្កើតបក្សពួកនៅពីក្រោយខ្នងក៏ដោយ ក៏អ្នកដឹកនាំក្លែងក្លាយនៅតែរារាំងដែរ ដោយនិយាយថា៖ «យើងមិនអាចផ្សព្វផ្សាយសេចក្ដីថ្លែងទាំងនេះបានទេ។ ចូរកុំបង្កការរំខានអី។ ពួកគេមានទំនាក់ទំនងល្អនឹងគ្នា តើមានអ្វីខុសទៅ បើពួកគេប្រកបគ្នាជាមួយគ្នានោះ? យើងត្រូវតែផ្ដល់សេរីភាពដល់មនុស្ស!» ពួកគេនៅតែមិនអាចមើលធ្លុះរឿងនេះបានដដែល។ ប្រសិនបើពួកគេមិនអាចមើលធ្លុះរឿងរ៉ាវទាំងឡាយទេ ពួកគេអាចអង្កេតនិងស្វែងរក ហើយប្រកបគ្នាជាមួយនឹងបងប្អូនប្រុសស្រីដែលយល់សេចក្ដីពិត និងមានការញែកដឹងខ្លះៗបាន។ ក៏ប៉ុន្តែ អ្នកដឹកនាំក្លែងក្លាយគឺរាប់ខ្លួនឯងជាសុចរិតណាស់។ នៅពេលបងប្អូនប្រុសស្រីដាស់តឿនពួកគេ ពួកគេមិនព្រមទទួលយកទេ ដោយគិតថា៖ «តើអ្នកជាអ្នកដឹកនាំ ឬក៏ខ្ញុំ? ដោយសារខ្ញុំត្រូវបានជ្រើសរើសឱ្យធ្វើជាអ្នកដឹកនាំ ខ្ញុំច្បាស់ជាយល់ពីសេចក្ដីពិតជាងមនុស្សធម្មតាហើយ។ បើមិនដូច្នេះទេ ហេតុអ្វីបានជាខ្ញុំត្រូវបានជ្រើសរើសជំនួសអ្នកផ្សេងទៅវិញ? នេះបញ្ជាក់ថា ខ្ញុំពូកែជាងអ្នករាល់គ្នាទាំងអស់។ មិនថាខ្ញុំចាស់ជាង ឬក្មេងជាងអ្នករាល់គ្នាក៏ដោយ ក៏គុណសម្បត្តិរបស់ខ្ញុំច្បាស់ជាពូកែជាងរបស់អ្នករាល់គ្នាហើយ។ នៅពេលអាទទឹងនឹងព្រះគ្រីស្ទលេចមុខឡើង ខ្ញុំគួរតែជាអ្នកដែលសម្គាល់ពួកគេបានមុនគេ។ ប្រសិនបើអ្នករាល់គ្នាសម្គាល់ពួកគេបានមុន ខ្ញុំនឹងមិនយល់ស្របនឹងការវាយតម្លៃរបស់អ្នកទេ។ យើងនឹងរង់ចាំរហូតដល់ខ្ញុំសម្គាល់ពួកគេបានសិន មុននឹងធ្វើអ្វីមួយ!» ជាលទ្ធផល អាទទឹងនឹងព្រះគ្រីស្ទនោះបានផ្សព្វផ្សាយសេចក្ដីបង្រៀនខុសឆ្គង និងសេចក្ដីខុសទំនងជាច្រើនក្នុងចំណោមបងប្អូនប្រុសស្រី ដោយទាស់ទទឹងទាំងបើកចំហនឹងការរៀបចំកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ ហើយស្រែកប្រឆាំង និងប្រឆាំងជំទាស់ដោយបើកចំហនឹងពួកជំនុំ ដំណាក់របស់ព្រះជាម្ចាស់ និងការរៀបចំកិច្ចការពីខាងលើ។ អាទទឹងនឹងព្រះគ្រីស្ទថែមទាំងទាក់ទាញបងប្អូនប្រុសស្រីមកខាងខ្លួនដោយបើកចំហ ដើម្បីចូលរួមក្នុងការជួបជុំផ្ដាច់មុខ ដែលអ្នកចូលរួមស្ដាប់តែអាទទឹងនឹងព្រះគ្រីស្ទផ្ទាល់ទេសនាប៉ុណ្ណោះ និងទទួលយកការដឹកនាំរបស់ពួកគេ។ សូម្បីតែអ្នកដែលមានគុណសម្បត្តិខ្សោយបំផុតនៅក្នុងពួកជំនុំ ក៏អាចមើលឃើញថា បុគ្គលនេះគឺជាអាទទឹងនឹងព្រះគ្រីស្ទដែរ។ មានតែនៅក្នុងស្ថានភាពបែបនេះទេ ទើបអ្នកដឹកនាំក្លែងក្លាយទទួលស្គាល់ថា៖ «ឱព្រះអើយ ពួកគេជាអាទទឹងនឹងព្រះគ្រីស្ទ! ហេតុអ្វីបានជាខ្ញុំទើបតែដឹងរឿងនេះ? អត់ទេ តាមពិតខ្ញុំបានដឹងតាំងពីមុនមកម្ល៉េះ ប៉ុន្តែខ្ញុំមិនបាននិយាយអ្វីទាំងអស់ ពីព្រោះខ្ញុំខ្លាចថាបងប្អូនប្រុសស្រីមានកម្ពស់តូចទាប និងខ្វះការញែកដឹង»។ ពួកគេថែមទាំងប្រឌិតពាក្យកុហកដ៏ល្អឥតខ្ចោះសម្រាប់ខ្លួនឯងទៀតផង។ វាច្បាស់ណាស់ថា គឺដោយសារតែពួកគេផ្ទាល់មានភាពស្ពឹកស្រពន់ គំនិតយឺតយ៉ាវ មានគុណសម្បត្តិខ្សោយ និងមិនអាចញែកដឹងពីអាទទឹងនឹងព្រះគ្រីស្ទបាន ទើបពួកគេបណ្ដោយឱ្យបងប្អូនប្រុសស្រីរងទុក្ខវេទនាជាខ្លាំងពីពួកទទឹងនឹងព្រះគ្រីស្ទនោះ។ ជំនួសឱ្យការមានអារម្មណ៍ខុសឆ្គង ពួកគេបែរជាស្ដីបន្ទោសបងប្អូនប្រុសស្រីថាបាននិយាយផ្ដេសផ្ដាស ផ្សព្វផ្សាយពាក្យចចាមអារ៉ាមគ្មានមូលដ្ឋាន យល់ខុសពីមនុស្សជាដើម។ តើនេះជាអ្នកដឹកនាំប្រភេទអ្វីទៅ? តើពួកគេមិនល្ងីល្ងើខ្លាំងបំផុតទេឬ? អ្នកដឹកនាំបែបនេះ ជាមូលដ្ឋានគឺគ្មានសមត្ថភាពរ៉ាប់រងកិច្ចការរបស់ពួកជំនុំឡើយ។ មើលពីខាងក្រៅ ពួកគេតែងតែហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ អធិដ្ឋាន ចូលរួមការជួបជុំ ស្ដាប់ការទេសនា សរសេរកំណត់ចំណាំខាងវិញ្ញាណ និងសរសេរអត្ថបទទីបន្ទាល់ ដោយហាក់ដូចជាខិតខំប្រឹងប្រែងយ៉ាងខ្លាំង ប៉ុន្តែនៅពេលមានបញ្ហាកើតឡើង ពួកគេមិនអាចដោះស្រាយបញ្ហាទាំងនោះបានទេ មិនអាចស្វែងរកសេចក្ដីពិតស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់បានទេ ហើយពិតជាមិនអាចញែកដឹងពីពួកទទឹងនឹងព្រះគ្រីស្ទដោយផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់បានឡើយ។ ជាធម្មតា អ្នកដឹកនាំក្លែងក្លាយអាចទេសនាបានមួយម៉ោង ឬពីរម៉ោង ហើយនៅពេលប្រកបគ្នាអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងបទពិសោធផ្ទាល់ខ្លួន ពួកគេអាចនិយាយរ៉ាយរ៉ាប់មិនចេះចប់ ប៉ុន្តែនៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទផ្សព្វផ្សាយសេចក្ដីបង្រៀនខុសឆ្គង និងសេចក្ដីខុសទំនង បំភាន់បងប្អូនប្រុសស្រី និងរំខានដល់កិច្ចការរបស់ពួកជំនុំ ពួកគេបែរជាគ្មានអ្វីនិយាយ ហើយមិនបានបំពេញកិច្ចការអ្វីទាល់តែសោះ។ ពួកគេមិនត្រឹមតែបរាជ័យក្នុងការអនុវត្តវិធានការបង្ការណាមួយ ឬដឹកនាំបងប្អូនប្រុសស្រីឱ្យញែកដឹងពីសេចក្ដីបង្រៀនខុសឆ្គង និងសេចក្ដីខុសទំនងរបស់ពួកទទឹងនឹងព្រះគ្រីស្ទប៉ុណ្ណោះទេ ប៉ុន្តែសូម្បីតែពេលដែលពួកគេឃើញការបង្អាក់ និងការរំខានដែលបង្កឡើងដោយពួកទទឹងនឹងព្រះគ្រីស្ទក៏ដោយ ក៏ពួកគេមិនបានលាតត្រដាង ឬវែកញែកអ្នកទាំងនោះដែរ ហើយក៏មិនបានលួសកាត់ពួកទទឹងនឹងព្រះគ្រីស្ទដែរ។ ពួកគេមិនបានបំពេញកិច្ចការអ្វីទាល់តែសោះ។ តើមនុស្សបែបនេះមានបញ្ហាអ្វី? (គុណសម្បត្តិរបស់ពួកគេខ្សោយពេក។) ទោះបីជាគុណសម្បត្តិរបស់ពួកគេខ្សោយក៏ដោយ ពួកគេនៅតែអួតថា ពួកគេជាមនុស្សស៊ប់ខាងវិញ្ញាណ ជាអ្នកដឹកនាំល្អ និងជាអ្នកដែលដេញតាមសេចក្ដីពិត និងស្រឡាញ់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយពួកគេអះអាងដោយគ្មានភាពអៀនខ្មាសថា ពួកគេបានបោះបង់ចោលសេចក្ដីសុខស្រួលខាងគ្រួសារនិងខាងសាច់ឈាម ដើម្បីបំពេញការទទួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ។ តាមពិតទៅ ពួកគេគឺជាអ្នកដឹកនាំក្លែងក្លាយពិតប្រាកដ ដែលគ្មានការទទួលខុសត្រូវ គ្មានសតិសម្បជញ្ញៈ និងវិចារណញ្ញាណ ហើយស្ពឹកស្រពន់ និងគំនិតយឺតយ៉ាវដល់កម្រិតដ៏ខ្ពស់មួយ។ ពួកគេគឺជាពួកផារិស៊ីដ៏ពិតប្រាកដដែលលាក់ពុត។ ពួកគេចេះតែរបៀបទេសនាគោលលទ្ធិ និងស្រែកពាក្យស្លោកប៉ុណ្ណោះ។ នៅពេលមនុស្សសួរសំណួរពួកគេ ពួកគេអាចបញ្ចេញទ្រឹស្ដីជាច្រើនដើម្បីបំភាន់មនុស្ស ប៉ុន្តែតាមការពិតជាក់ស្ដែង ពួកគេមិនអាចពន្យល់ពីគោលការណ៍សេចក្ដីពិតឱ្យបានច្បាស់លាស់ទាល់តែសោះ។ ទោះបីជាយ៉ាងនេះក៏ដោយ ពួកគេចាត់ទុកខ្លួនឯងថាមានសមត្ថភាពយល់ដឹង និងយល់ពីសេចក្ដីពិត។ នៅក្នុងចិត្ត ពួកគេដឹងយ៉ាងច្បាស់ថា នៅពេលមនុស្សស្វែងរកដំណោះស្រាយបញ្ហាពីពួកគេ ពួកគេមិនអាចផ្ដល់ចម្លើយដែលស្របតាមសេចក្ដីពិតបានទេ ប៉ុន្តែពួកគេនៅតែធ្វើពុតជាអ្នកដឹកនាំល្អ និងជាមនុស្សស៊ប់ខាងវិញ្ញាណ។ តើនេះមិនមែនជាការគ្មានភាពអៀនខ្មាសបន្តិចទេឬ? (មែនហើយ។) អ្នកដឹកនាំក្លែងក្លាយភាគច្រើនមានលក្ខណៈរួម និងបញ្ហារួមមួយគឺ៖ ការគ្មានភាពអៀនខ្មាស។ ពួកគេគិតថា ការមានឋានៈ និងតំណែងជាអ្នកដឹកនាំ ហើយអាចនិយាយអំពីទ្រឹស្ដីខាងវិញ្ញាណបាន ធ្វើឱ្យពួកគេក្លាយជាមនុស្សស៊ប់ខាងវិញ្ញាណ។ ពួកគេចំណាយពេលច្រើនជាងអ្នកដទៃក្នុងការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ស្ដាប់ការទេសនា និងមើលវីដេអូពីដំណាក់របស់ព្រះជាម្ចាស់ ហើយប្រកបគ្នាជាមួយអ្នកដទៃបន្ថែមទៀតអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដូច្នេះពួកគេជឿថា ពួកគេអាចធ្វើកិច្ចការរបស់អ្នកដឹកនាំ និងអ្នកធ្វើការ ហើយបំពេញការទទួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការបាន។ ប៉ុន្តែការពិតគឺថា នៅពេលបញ្ហាធំដែលពួកទទឹងនឹងព្រះគ្រីស្ទបំភាន់ និងរំខានរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ដោយគ្មានសីលធម៌កើតឡើង ពួកគេគ្រាន់តែមើល ប៉ុន្តែគ្មានអំណាចធ្វើអ្វីបានឡើយ ហើយពួកគេមិនដឹងថាត្រូវប្រើផ្នែកណានៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ដើម្បីភ្ជាប់ និងវែកញែកពីពួកទទឹងនឹងព្រះគ្រីស្ទទេ ដើម្បីឱ្យបងប្អូនប្រុសស្រីទទួលបានការញែកដឹង បដិសេធពួកទទឹងនឹងព្រះគ្រីស្ទចេញពីចិត្ត ហើយជៀសវាងពីការត្រូវអ្នកទាំងនោះបំភាន់ និងត្រួតត្រា។ ទោះបីជាពេលខ្លះពួកគេមានអារម្មណ៍ភ័យស្លន់ស្លោបន្តិចក្នុងចិត្តក៏ដោយ ក៏ពួកគេនៅតែគិតថា ពួកគេបានជឿលើព្រះជាម្ចាស់ជាយូរមកហើយ និងបានស្ដាប់ការទេសនាជាច្រើន ហើយថាពួកគេយល់ពីសេចក្ដីពិតច្បាស់ជាងមនុស្សធម្មតា និងអាចនិយាយបានយ៉ាងប៉ិនប្រសប់។ ពួកគេតែងតែអួតអាងថា៖ «ខ្ញុំជាមនុស្សស៊ប់ខាងវិញ្ញាណ។ ខ្ញុំអាចទេសនាបាន។ ទោះបីជាខ្ញុំមិនអាចដោះស្រាយបញ្ហាដែលពួកទទឹងនឹងព្រះគ្រីស្ទបំភាន់ និងរំខានរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់បាន ហើយខ្ញុំមិនអាចភ្ជាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅនឹងពួកទទឹងនឹងព្រះគ្រីស្ទ ហើយញែកដឹងពីពួកគេក៏ដោយ ក៏ខ្ញុំបានបំពេញកិច្ចការដែលខ្ញុំគួរបំពេញ និងបាននិយាយអ្វីដែលខ្ញុំគួរនិយាយហើយ។ ឲ្យតែបងប្អូនប្រុសស្រីអាចយល់បាន នោះគឺមិនអីទេ!» ចំណែកឯលទ្ធផលចុងក្រោយយ៉ាងណានោះ ថាតើរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ត្រូវបានការពារដែរឬទេ ពួកគេមិនច្បាស់ពីរឿងនេះនៅក្នុងចិត្តរបស់ពួកគេឡើយ។ ពួកគេក៏គិតថាខ្លួនឯងឆ្លាត និងធ្វើពុតជាដោះស្រាយបញ្ហាដែរ ប៉ុន្តែនៅទីបញ្ចប់ ពួកគេគ្រាន់តែនិយាយពាក្យពេចន៍ និងគោលលទ្ធិជាច្រើន ដោយមិនបានដោះស្រាយបញ្ហាជាក់ស្ដែងនោះទេ។ ពួកគេមិនអាចប្រកបគ្នាពីសេចក្ដីពិតដើម្បីលាតត្រដាង និងវែកញែកពីពួកទទឹងនឹងព្រះគ្រីស្ទបានទេ។ ផ្ទុយទៅវិញ ពួកគេគ្រាន់តែនិយាយពាក្យពេចន៍ និងគោលលទ្ធិដើម្បីផ្ដល់ភាពត្រឹមត្រូវ និងការពារខ្លួនឯងប៉ុណ្ណោះ ដោយនិយាយរយៈពេលមួយម៉ោងឬពីរម៉ោង ហើយធ្វើឱ្យមនុស្សច្របូកច្របល់ទាំងស្រុង និងស្រពិចស្រពិលសូម្បីតែលើរឿងដែលពួកគេបានយល់ពីដើមមក។ ពួកគេបរាជ័យក្នុងការជួយសង្គ្រោះបងប្អូនប្រុសស្រីពីការបំភាន់របស់ពួកទទឹងនឹងព្រះគ្រីស្ទ ហើយពួកគេក៏បរាជ័យក្នុងការធ្វើឱ្យបងប្អូនអាចញែកដឹងពីពួកទទឹងនឹងព្រះគ្រីស្ទ និងបដិសេធពួកនោះចេញពីចិត្តដែរ។ ពួកគេមិនដែលសម្រេចបានលទ្ធផលនៃការការពារបងប្អូនប្រុសស្រីឡើយ។ ទោះបីជាពួកគេអាចមើលឃើញពីផលវិបាកនេះក៏ដោយ ក៏ពួកគេនៅតែអះអាងពីអត្តសញ្ញាណជាអ្នកដឹកនាំ ហើយមិនបន្ទាបខ្លួនដើម្បីស្វែងរកសេចក្ដីពិតជាមួយអ្នកដទៃ ឬរាយការណ៍បញ្ហានេះទៅថ្នាក់លើដើម្បីស្វែងរកដំណោះស្រាយឡើយ។ តើមនុស្សបែបនេះមិនមែនជាមនុស្សអសក្ការៈទេឬ? អ្នកគ្មានអ្វីសោះ តែនៅតែធ្វើពុត។ តើអ្នកធ្វើពុតដើម្បីអ្វី? ដោយសារអ្នកមិនអាចធ្វើជាអ្នកដឹកនាំបាន អ្នកគួរតែចុះចេញ ហើយទៅធ្វើពុតនៅកន្លែងផ្សេងទៅ។ អ្នកមិនត្រូវធ្វើបាបរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ឡើយ! ខណៈពេលដែលអ្នកកំពុងធ្វើពុត ពួកទទឹងនឹងព្រះគ្រីស្ទឆ្លៀតឱកាសធ្វើអំពើអាក្រក់ជាច្រើនដែលរំខាន និងត្រួតត្រាមនុស្ស បំភាន់ និងធ្វើបាបមនុស្សជាច្រើន! តើអ្នកណានឹងទទួលខុសត្រូវចំពោះរឿងនេះ? ដំណាក់របស់ព្រះជាម្ចាស់នឹងរកឱ្យឃើញអ្នកដែលទទួលខុសត្រូវ!
អ្នកដឹកនាំ និងអ្នកធ្វើការមួយចំនួនមិនបានបំពេញកិច្ចការជាក់ស្ដែងណាមួយឡើយនៅពេលដោះស្រាយបញ្ហាពាក់ព័ន្ធនឹងពួកទទឹងនឹងព្រះគ្រីស្ទ ហើយក៏មិនអាចញែកដឹងពីពួកទទឹងនឹងព្រះគ្រីស្ទបានដែរ។ ក្នុងអំឡុងពេលដែលពួកទទឹងនឹងព្រះគ្រីស្ទបំភាន់ និងគ្រប់គ្រងបងប្អូនប្រុសស្រី ពួកគេមិនដែលលាតត្រដាងពីអំពើអាក្រក់ និងសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទឱ្យបានពិតប្រាកដម្ដងណាឡើយ ហើយក៏មិនអាចពន្យល់ពីពួកនោះឱ្យបានច្បាស់លាស់ដែរ។ ក្រោយមក រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ខ្លះដែលមានការញែកដឹង បានលាតត្រដាង និងបណ្ដេញចេញនូវពួកទទឹងនឹងព្រះគ្រីស្ទ ហើយអ្នកដឹកនាំក្លែងក្លាយទាំងនេះមានអារម្មណ៍ថាវាជាស្នាដៃរបស់ពួកគេផ្ទាល់។ បន្ទាប់ពីពួកទទឹងនឹងព្រះគ្រីស្ទត្រូវបានបណ្ដេញចេញ ពួកគេធ្វើការសង្ខេប និងនិយាយគោលលទ្ធិខ្លះៗថា៖ «មើលចុះ នៅពេលពួកទទឹងនឹងព្រះគ្រីស្ទនិយាយ និងធ្វើសកម្មភាព ជីវិតពួកជំនុំក្លាយជាមិនប្រក្រតី មនុស្សត្រូវបានរំខាន ហើយពួកគេរងការខាតបង់ដល់ជីវិតរបស់ពួកគេ។ ដើម្បីជៀសវាងពីការធ្វើបាបរបស់ពួកទទឹងនឹងព្រះគ្រីស្ទ យើងត្រូវតែញែកដឹងពីសកម្មភាព ពាក្យពេចន៍ភាពជាមនុស្ស សារជាតិ ។ល។ របស់ពួកទទឹងនឹងព្រះគ្រីស្ទ យើងគួរតែយល់ពីរឿងទាំងអស់នេះ។ ព្រះជាម្ចាស់អនុញ្ញាតឱ្យមានការលេចមុខឡើងនៃពួកទទឹងនឹងព្រះគ្រីស្ទនៅក្នុងពួកជំនុំ ដោយអនុញ្ញាតឱ្យពួកគេធ្វើរឿងផ្សេងៗ និងលាតត្រដាងភាពអាក្រក់របស់ខ្លួនផ្ទាល់ ដោយបើកសម្ដែងពីពួកទទឹងនឹងព្រះគ្រីស្ទ ដើម្បីឱ្យយើងអាចបំពាក់បំប៉នខ្លួនយើងដោយសេចក្ដីពិត លូតលាស់ក្នុងការញែកដឹង និងបង្កើនកម្ពស់របស់យើងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ព្រះរាជបំណងរបស់ព្រះជាម្ចាស់គឺស្ថិតនៅក្នុងរឿងនេះហើយ! ឥឡូវនេះ យើងបានញែកដឹងពីពួកទទឹងនឹងព្រះគ្រីស្ទហើយ ហើយលែងត្រូវពួកនោះរឹតត្បិតទៀតហើយ។ មនុស្សគ្រប់គ្នាអាចបដិសេធពួកនោះបាន។ នេះគឺជារឿងដែលគួរឱ្យអបអរសាទរណាស់!» នៅទីបញ្ចប់ អ្នកដឹកនាំក្លែងក្លាយនិយាយបែបមន្ត្រី និងផ្ដល់ការសង្ខេបរបស់ពួកគេ ដោយនិយាយហាក់ដូចជាពួកគេបានបំពេញកិច្ចការជាក់ស្ដែងច្រើន បានលះបង់ដ៏ធំធេង និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្ដេញចេញនូវពួកទទឹងនឹងព្រះគ្រីស្ទ។ តើនេះមិនមែនជាការគ្មានភាពអៀនខ្មាសបន្តិចទេឬ? ច្បាស់ណាស់ តាំងពីដើមដល់ចប់ ពួកគេមិនអាចញែកដឹងបានទេថាអ្វីទៅជាអាទទឹងនឹងព្រះគ្រីស្ទ ពួកគេមិនយល់ពីរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទបំភាន់មនុស្ស អ្វីដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើចំពោះរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ឬអ្វីទៅជាសារជាតិនិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទនោះទេ ប៉ុន្តែពួកគេធ្វើពុតហាក់ដូចជាពួកគេបានបំពេញកិច្ចការជាច្រើន។ វាគឺជាក់ច្បាស់ណាស់ថា គឺបងប្អូនប្រុសស្រីដែលបានញែកដឹងពីពួកទទឹងនឹងព្រះគ្រីស្ទ និងបានបណ្ដេញពួកនោះចេញពីពួកជំនុំ។ វាគឺជាក់ច្បាស់ណាស់ដែលអ្នកដឹកនាំក្លែងក្លាយមិនបានដើរតួនាទីដែលអ្នកដឹកនាំ និងអ្នកធ្វើការគួរតែដើរ ឬបំពេញការទទួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការនោះទេ ប៉ុន្តែពួកគេនៅតែធ្វើការសង្ខេប និងដណ្ដើមយកគុណបំណាច់សម្រាប់ខ្លួនឯង ហាក់ដូចជាពួកគេបានរៀបចំផែនការគ្រប់យ៉ាងទុកជាមុន ហើយឥឡូវនេះកំពុងប្រាប់បងប្អូនប្រុសស្រីថា សកម្មភាពរបស់ពួកគេបានបង្កើតលទ្ធផល និងជាជោគជ័យដ៏ធំធេងមួយ។ តើនេះមិនមែនជាការគ្មានភាពអៀនខ្មាសទេឬ? ហេតុអ្វីបានជាអ្នកនិយាយបែបមន្ត្រីដូច្នេះ? អ្នកមិនបានបំពេញកិច្ចការជាក់ស្ដែងណាមួយឡើយ តែបែរជានិយាយដូចជាមន្ត្រីទៅវិញ។ តើអ្នកជាមន្ត្រីរបស់នាគដ៏ធំមានសម្បុរក្រហមមែនទេ? តើមនុស្សបែបនេះមិនមែនជាពួកផារិស៊ីទេឬ? (មែនហើយ។) ពួកគេចេះតែស្រែកពាក្យស្លោក និងទេសនាគោលលទ្ធិប៉ុណ្ណោះ។ នៅពេលមានរឿងកើតឡើង ពួកគេមិនត្រឹមតែបរាជ័យក្នុងការដោះស្រាយបញ្ហាទាំងនោះឱ្យបានត្រឹមត្រូវប៉ុណ្ណោះទេ ថែមទាំងគ្មានមាគ៌ាសម្រាប់អនុវត្តទៀតផង។ ពួកគេចេះតែនិយាយផ្តេសផ្តាស និងអនុវត្តបទប្បញ្ញត្តិដោយងងឹតងងល់។ ជាមូលដ្ឋាន ពួកគេមិនអាចដោះស្រាយបញ្ហាណាមួយបានឡើយ។ បន្ទាប់ពីរឿងរ៉ាវបានកន្លងផុតទៅ ពួកគេធ្វើហាក់ដូចជាគ្មានអ្វីកើតឡើង ធ្វើពុតជាមនុស្សល្អ និងដណ្ដើមយកគុណបំណាច់សម្រាប់ខ្លួនឯងដោយគ្មានការខ្មាសអៀនអ្វីបន្តិចសោះ។ មនុស្សទាំងនេះគឺជាពួកផារិស៊ីយ៉ាងពិតប្រាកដ។ ពួកគេចេះតែទេសនាគោលលទ្ធិ ស្រែកពាក្យស្លោក ខិតខំប្រឹងប្រែងខ្លះ និងស៊ូទ្រាំនឹងការលំបាកខ្លះៗប៉ុណ្ណោះ ហើយពួកគេមិនអាចបំពេញកិច្ចការជាក់ស្ដែងណាមួយបានឡើយ ប៉ុន្តែពួកគេនៅតែធ្វើពុតជាមនុស្សស៊ប់ខាងវិញ្ញាណ។ ពួកគេគឺជាពួកផារិស៊ី។ បែបនេះគឺជាសារជាតិនៃអ្នកដឹកនាំក្លែងក្លាយប្រភេទនេះ។ ពួកគេអាចទេសនាគោលលទ្ធិជាច្រើននៅចំពោះមុខមនុស្សគ្រប់គ្នាបាន ដូច្នេះ ហេតុអ្វីបានជាពួកគេមិនអាចលាតត្រដាង និងដោះស្រាយជាមួយពួកទទឹងនឹងព្រះគ្រីស្ទបានទៅ? ពួកគេអាចទេសនាអស់ជាច្រើនម៉ោងជាប់ៗគ្នា និងមានវោហារសាស្ត្រដ៏អស្ចារ្យ ដូច្នេះ ហេតុអ្វីបានជានៅពេលប្រឈមមុខនឹងបញ្ហាជាក់ស្ដែង ជាពិសេសនៅពេលប្រឈមមុខនឹងអំពើអាក្រក់របស់ពួកទទឹងនឹងព្រះគ្រីស្ទ ពួកគេមិនអាចដោះស្រាយបញ្ហាទាំងនោះបាន ដោយហាក់ដូចជាគាំងនិយាយមិនចេញដូច្នេះ? តើមានហេតុផលអ្វីសម្រាប់រឿងនេះ? គឺដោយសារតែគុណសម្បត្តិរបស់ពួកគេខ្សោយពេក។ តើខ្សោយដល់កម្រិតណាទៅ? ពួកគេគ្មានការយល់ដឹងខាងវិញ្ញាណទេ។ ពួកគេមានការអប់រំ និងឆ្លាតវៃ ពូកែឈ្លាសវៃណាស់ក្នុងការដោះស្រាយបញ្ហាខាងក្រៅ និងមានការយល់ដឹងខ្លះៗអំពីច្បាប់។ ក៏ប៉ុន្តែ នៅពេលនិយាយដល់បញ្ហានៃការជឿលើព្រះជាម្ចាស់ បញ្ហាខាងវិញ្ញាណ និងបញ្ហាសំខាន់ៗផ្សេងៗ ពួកគេមិនអាចញែកដឹង និងមិនអាចមើលធ្លុះអ្វីបានឡើយ ហើយក៏មិនអាចរកឃើញគោលការណ៍សេចក្ដីពិតណាមួយបានដែរ។ នៅពេលគ្មានបញ្ហាអ្វីកើតឡើង ពួកគេអង្គុយយ៉ាងស្ងប់ស្ងាត់ដូចជាអ្នកនេសាទដែលកំពុងរង់ចាំចាប់ត្រី ប៉ុន្តែនៅពេលមានបញ្ហាកើតឡើង ពួកគេប្រព្រឹត្តដូចជាតួត្លុកដ៏គួរឱ្យអស់សំណើច ដូចជាសត្វស្រមោចនៅលើខ្ទះក្តៅ ដោយបញ្ចេញឱ្យឃើញពីសភាពដ៏គួរឱ្យអាណិតរបស់ពួកគេ។ ពេលខ្លះ ពួកគេធ្វើឫកពាដូចជាហ្មត់ចត់ និងម៉ឺងម៉ាត់ខ្លាំងណាស់។ នៅពេលដែលពួកគេមិនម៉ឺងម៉ាត់ ពួកគេហាក់ដូចជាធម្មតា ប៉ុន្តែនៅពេលដែលពួកគេក្លាយជាម៉ឺងម៉ាត់ វាពិតជាធ្វើឱ្យមនុស្សអស់សំណើច។ នេះគឺដោយសារតែនៅពេលដែលពួកគេម៉ឺងម៉ាត់ ពួកគេមិននិយាយអ្វីក្រៅពីសេចក្ដីខុសទំនង និងពាក្យពេចន៍ដែលខ្វះការយល់ដឹងខាងវិញ្ញាណ ដែលសុទ្ធសឹងតែជាពាក្យសម្ដីបែបក្មេងខ្ចី។ ប៉ុន្តែ ពួកគេរក្សាភាពម៉ឺងម៉ាត់ដោយទឹកមុខមាំ តើនេះមិនគួរឱ្យអស់សំណើចទេឬ? ប្រសិនបើមាននរណាម្នាក់លើកសំណួរសំខាន់ៗមួយចំនួនដើម្បីឱ្យពួកគេឆ្លើយ ពួកគេក្លាយជាសុញគំនិត និងនិយាយមិនចេញ ដោយបង្ហាញពីភាពអាម៉ាស់យ៉ាងខ្លាំង។ មានអ្នកដឹកនាំក្លែងក្លាយបែបនេះជាច្រើន។ ការបង្ហាញចេញចម្បងរបស់ពួកគេគឺគុណសម្បត្តិខ្សោយ និងខ្វះការយល់ដឹងខាងវិញ្ញាណ។ ពួកគេគឺជាមនុស្សដែលល្ងីល្ងើ។ តើការខ្វះការយល់ដឹងខាងវិញ្ញាណមានន័យដូចម្តេច? នៅពេលនិយាយដល់រឿងខាងវិញ្ញាណ និងរឿងដែលទាក់ទងនឹងសេចក្តីពិត វាប្រៀបដូចជាពួកគេកំពុងព្យាយាមបកប្រែភាសាក្រិចបុរាណអ៊ីចឹង គឺពួកគេមិនយល់អ្វីទាំងអស់។ ទោះបីជាយ៉ាងនេះក្តី ពួកគេនៅតែធ្វើពុត ដោយនិយាយថា៖ «ខ្ញុំជាមនុស្សស៊ប់ខាងវិញ្ញាណ។ ខ្ញុំបានជឿលើព្រះជាម្ចាស់ជាយូរមកហើយ។ ខ្ញុំយល់ពីសេចក្តីពិតជាច្រើន។ អ្នករាល់គ្នាជាអ្នកជឿថ្មី អ្នករាល់គ្នាទើបតែចាប់ផ្ដើមជឿលើព្រះជាម្ចាស់ ហើយមិនយល់សេចក្តីពិតទេ។ អ្នកមិនគួរឱ្យទុកចិត្តឡើយ»។ ពួកគេតែងតែចាត់ទុកខ្លួនឯងថាបានជឿលើព្រះជាម្ចាស់ជាយូរមកហើយ និងយល់សេចក្តីពិត។ មនុស្សបែបនេះគឺទាំងគួរឱ្យខ្ពើមរអើម និងគួរឱ្យអស់សំណើច។ នេះជាការបញ្ចប់ការប្រកបគ្នាអំពីការបង្ហាញចេញរបស់អ្នកដឹកនាំក្លែងក្លាយបែបនេះ។
III. ការដើរតួជាឆ័ត្រការពារដល់ពួកទទឹងនឹងព្រះគ្រីស្ទ
មានអ្នកដឹកនាំក្លែងក្លាយមួយប្រភេទទៀតដែលរឹតតែគួរឱ្យស្អប់ខ្ពើមជាងនេះទៅទៀត។ ពួកគេមិនត្រឹមតែបរាជ័យក្នុងការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងដើរតួជាឆ័ត្រការពារដល់ពួកទទឹងនឹងព្រះគ្រីស្ទទៀតផង ដោយប្រើការជួយដោយក្ដីស្រឡាញ់ធ្វើជាលេសដើម្បីបណ្ដោយឱ្យអំពើអាក្រក់របស់ពួកទទឹងនឹងព្រះគ្រីស្ទរំខានដល់កិច្ចការរបស់ពួកជំនុំ។ មិនថាពួកទទឹងនឹងព្រះគ្រីស្ទផ្សព្វផ្សាយសេចក្ដីខុសទំនងជាច្រើនដើម្បីបំភាន់មនុស្សយ៉ាងណាក៏ដោយ ក៏អ្នកដឹកនាំក្លែងក្លាយទាំងនេះមិនត្រឹមតែមិនបដិសេធ ឬលាតត្រដាងពីពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់ឱកាសឱ្យពួកទទឹងនឹងព្រះគ្រីស្ទសម្ដែងចេញនូវទស្សនៈ និងពាក្យសម្ដីរបស់ពួកគេដោយសេរីទៀតផង។ ទោះបីជារាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់រងការរំខាន ការបំភាន់ ឬការធ្វើបាបបែបណាក៏ដោយ ក៏ពួកគេនៅតែព្រងើយកន្តើយដែរ។ ទោះបីជានៅពេលដែលមនុស្សមួយចំនួនលើកឡើងថា៖ «បុគ្គលទាំងនេះគឺជាពួកទទឹងនឹងព្រះគ្រីស្ទ។ ពួកគេគឺជាពួកអ្នកដែលគួរតែត្រូវបានដាក់កំហិតដោយដំណាក់របស់ព្រះជាម្ចាស់ ពួកគេមិនគួរត្រូវបានដំឡើងឋានៈ ឬបណ្ដុះបណ្ដាលឡើយ ហើយពួកគេពិតជាមិនគួរត្រូវបានការពារជាដាច់ខាត។ ពួកគេបានធ្វើបាបបងប្អូនប្រុសស្រីគ្រប់គ្រាន់ហើយ។ ដល់ពេលដែលត្រូវទូទាត់បញ្ជីជាមួយពួកគេ ហើយលាតត្រដាង និងដោះស្រាយជាមួយពួកគេឱ្យបានហ្មត់ចត់ហើយ» ក៏ដោយ ក៏អ្នកដឹកនាំក្លែងក្លាយចេញមុខមកនិយាយការពារពួកទទឹងនឹងព្រះគ្រីស្ទដែរ។ ដោយពិចារណាលើកត្តាដូចជាអាយុរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ចំនួនឆ្នាំដែលបានជឿលើព្រះជាម្ចាស់ និងការរួមចំណែកពីមុនៗ ពួកគេប្រើលេសផ្សេងៗដើម្បីនិយាយជួស និងការពារពួកនោះ។ នៅពេលដែលអ្នកដឹកនាំថ្នាក់លើទៅត្រួតពិនិត្យកិច្ចការ ឬដោះស្រាយជាមួយពួកទទឹងនឹងព្រះគ្រីស្ទ អ្នកដឹកនាំក្លែងក្លាយរារាំងបងប្អូនប្រុសស្រីមិនឱ្យរាយការណ៍ពីការពិតនៃអំពើអាក្រក់របស់ពួកទទឹងនឹងព្រះគ្រីស្ទទៅថ្នាក់លើឡើយ។ ពួកគេថែមទាំងចាត់វិធានការបិទបាំងពួកជំនុំ ដើម្បីកុំឱ្យអ្នកដឹកនាំថ្នាក់លើដឹងថាពួកទទឹងនឹងព្រះគ្រីស្ទកំពុងរំខានពួកជំនុំ ហើយពួកគេក៏រារាំងបងប្អូនប្រុសស្រីដែលមានការញែកដឹងមិនឱ្យលាតត្រដាងពីពួកទទឹងនឹងព្រះគ្រីស្ទដែរ។ ទោះបីជាអ្នកដឹកនាំក្លែងក្លាយប្រើលេសអ្វី ឬមានគោលបំណងអ្វីក្នុងការដើរតួជាឆ័ត្រការពារដល់ពួកទទឹងនឹងព្រះគ្រីស្ទក៏ដោយ ក៏ក្នុងការធ្វើដូច្នេះ នៅទីបំផុតពួកគេកំពុងតែការពារផលប្រយោជន៍របស់ពួកទទឹងនឹងព្រះគ្រីស្ទ ខណៈពេលដែលក្បត់ផលប្រយោជន៍របស់ពួកជំនុំ និងរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់។ ពួកគេប្រើលេសផ្សេងៗដើម្បីការពារពួកទទឹងនឹងព្រះគ្រីស្ទ ដូចជា «ពួកទទឹងនឹងព្រះគ្រីស្ទក៏ជឿលើព្រះជាម្ចាស់ដែរ ហើយមានសិទ្ធិនិយាយនៅក្នុងដំណាក់របស់ព្រះជាម្ចាស់» និង «ពួកគេធ្លាប់បានបំពេញភារកិច្ចដ៏គ្រោះថ្នាក់ពីមុនមក ដំណាក់របស់ព្រះជាម្ចាស់គួរតែពិចារណាពីការរួមចំណែកពីអតីតកាលរបស់ពួកគេ»។ ពួកគេរារាំងបងប្អូនប្រុសស្រីមិនឱ្យញែកដឹងពីពួកទទឹងនឹងព្រះគ្រីស្ទ ហើយមិនអនុញ្ញាតឱ្យអ្នកដឹកនាំថ្នាក់លើបានដឹងអំពីអំពើអាក្រក់ផ្សេងៗរបស់ពួកនោះ ខណៈពេលជាមួយគ្នានោះ ពួកគេផ្ទាល់មិនបានលាតត្រដាង ហើយពិតជាមិនបានលួសកាត់ពួកទទឹងនឹងព្រះគ្រីស្ទឡើយ។ ពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះអាចជាសមាជិកគ្រួសាររបស់ពួកគេ ជាមិត្តជិតស្និទ្ធ ឬទំនងជាងនេះទៅទៀត គឺជាមនុស្សដែលពួកគេលើកតម្កើង និងពិបាកក្នុងការបោះបង់ចោលខាងផ្លូវអារម្មណ៍។ ទោះបីជាស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ដរាបណាពួកគេដឹងថាមនុស្សទាំងនេះគឺជាពួកទទឹងនឹងព្រះគ្រីស្ទ ហើយនៅតែការពារអំពើអាក្រក់របស់ពួកនោះ ដោយប្រាប់អ្នកដទៃឱ្យប្រព្រឹត្តចំពោះពួកនោះដោយក្ដីស្រឡាញ់ ហើយថែមទាំងប្រើមធ្យោបាយផ្សេងៗដើម្បីផ្ដល់ឱកាសឱ្យពួកទទឹងនឹងព្រះគ្រីស្ទផ្សព្វផ្សាយសេចក្ដីខុសឆ្គងផ្សេងៗដើម្បីបំភាន់ និងរំខានរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ទៀតផង ការបង្ហាញចេញទាំងនេះបញ្ជាក់ថា ពួកគេកំពុងដើរតួជាឆ័ត្រការពារដល់ពួកទទឹងនឹងព្រះគ្រីស្ទ។ អ្នកដឹកនាំក្លែងក្លាយមួយចំនួនប្រហែលជាបានបំពេញកិច្ចការជាក់ស្ដែងបន្តិចបន្តួចក្នុងផ្នែកផ្សេងទៀត ប៉ុន្តែនៅពេលនិយាយដល់ការដោះស្រាយជាមួយពួកទទឹងនឹងព្រះគ្រីស្ទ ពួកគេមិនដោះស្រាយជាមួយពួកនោះស្របតាមសេចក្ដីតម្រូវរបស់ដំណាក់របស់ព្រះជាម្ចាស់ឡើយ។ រឹតតែជាងនេះទៅទៀត ពួកគេមិនបានបំពេញការទទួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការតាមដែលដំណាក់របស់ព្រះជាម្ចាស់តម្រូវនោះទេ គឺពួកគេមិនបានបញ្ឈប់ពួកទទឹងនឹងព្រះគ្រីស្ទឱ្យអស់ពីសមត្ថភាពមិនឱ្យផ្សព្វផ្សាយសញ្ញាណ អារម្មណ៍អវិជ្ជមាន សេចក្ដីបង្រៀនខុសឆ្គង និងសេចក្ដីខុសទំនងដើម្បីបំភាន់មនុស្សនៅក្នុងពួកជំនុំនោះទេ។ ផ្ទុយទៅវិញ ពួកគេតែងតែលើកស្ទួយគោលលទ្ធិដែលហាក់ដូចជាត្រឹមត្រូវដែលពួកទទឹងនឹងព្រះគ្រីស្ទបាននិយាយ ព្រមទាំងសេចក្ដីថ្លែង និងពាក្យសម្ដីរបស់ពួកនោះដែលផ្អែកលើចំណេះដឹង ឬផ្អែកលើទស្សនវិជ្ជារបស់សាតាំង ថាជារឿងវិជ្ជមានទៅវិញ។ ទាំងអស់នេះគឺជាការបង្ហាញចេញថា ពួកគេកំពុងដើរតួជាឆ័ត្រការពារដល់ពួកទទឹងនឹងព្រះគ្រីស្ទ។ ពិតណាស់ ក៏មានអ្នកដឹកនាំក្លែងក្លាយមួយចំនួនដែរដែលមិនដោះស្រាយជាមួយពួកទទឹងនឹងព្រះគ្រីស្ទ ពីព្រោះពួកគេឱ្យតម្លៃលើឥទ្ធិពលរបស់ពួកនោះនៅក្នុងសង្គម។ ពួកគេនិយាយថា៖ «បងប្អូនប្រុសស្រីភាគច្រើនមកពីវណ្ណៈទាបនៃសង្គម ហើយគ្មានឥទ្ធិពលអ្វីទេ។ ទោះបីជាបុគ្គលនេះជាអាទទឹងនឹងព្រះគ្រីស្ទដែលមានភាពជាមនុស្សអាក្រក់ក៏ដោយ ក៏ពួកគេមានអំណាច និងឥទ្ធិពលនៅក្នុងពិភពលោក ហើយមានសមត្ថភាពដែរ។ នៅពេលដែលបងប្អូនប្រុសស្រី ឬពួកជំនុំប្រឈមមុខនឹងគ្រោះថ្នាក់ តើយើងមិនត្រូវការមនុស្សខ្លាំងពូកែម្នាក់ចេញមុខមកការពារយើងទេឬ? ដូច្នេះ ចូរយើងធ្វើមើលមិនឃើញចំពោះអំពើខុសឆ្គងរបស់ពួកគេ ហើយកុំយកមែនទែនពេកអំពីរឿងនេះ»។ អ្នកដឹកនាំក្លែងក្លាយស្ម័គ្រចិត្តដើរតួជាឆ័ត្រការពារដល់ពួកទទឹងនឹងព្រះគ្រីស្ទ ដើម្បីឱ្យពួកទទឹងនឹងព្រះគ្រីស្ទចេញមុខការពារពួកគេ និងគាំទ្រពួកគេ។ សូម្បីតែរឿងនេះ ក៏មិនមែនជារឿងដែលអ្នកដឹកនាំក្លែងក្លាយមិនអាចធ្វើបានដែរ។ ក៏មានអ្នកដឹកនាំក្លែងក្លាយមួយចំនួនទៀតដែរដែលប្រកាន់ទស្សនៈខុសឆ្គង។ ពួកគេនិយាយថា៖ «ពួកទទឹងនឹងព្រះគ្រីស្ទខ្លះមានឋានៈ និងឥទ្ធិពលនៅក្នុងសង្គម ពួកគេមានកិត្យានុភាព។ ពួកជំនុំរបស់យើងមានបុគ្គលបែបនេះពីរនាក់។ ទោះបីជាពួកគេជាពួកទទឹងនឹងព្រះគ្រីស្ទក៏ដោយ ប្រសិនបើយើងបោសសម្អាតពួកគេចេញ មនុស្សនឹងគិតថាពួកជំនុំរបស់យើងគ្មានមនុស្សមានសមត្ថភាពទេ ហើយអ្នកនៅក្នុងរង្វង់សាសនានឹងមើលងាយយើង។ យើងត្រូវរក្សាពួកគេទុកដើម្បីលម្អមុខមាត់ប៉ុណ្ណោះ។ ដូច្នេះ មនុស្សពីរនាក់នេះគឺជាសម្បត្តិរបស់ពួកជំនុំយើង គ្មាននរណាម្នាក់អាចញែកដឹង ឬបោសសម្អាតពួកគេចេញបានទេ។ ពួកគេត្រូវតែត្រូវបានការពារ»។ តើនេះជាតក្កវិជ្ជាបែបណាទៅ? ពួកគេចាត់ទុកពួកទទឹងនឹងព្រះគ្រីស្ទជាមនុស្សមានទេពកោសល្យ ដូច្នេះពួកគេការពារពួកនោះ។ តើអ្នកដឹកនាំក្លែងក្លាយទាំងនេះមិនមែនជាមនុស្សអសក្ការៈទេឬ? (មែនហើយ។) ទោះបីជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ដរាបណាអ្នកដឹកនាំ និងអ្នកធ្វើការអនុញ្ញាតឱ្យពួកទទឹងនឹងព្រះគ្រីស្ទធ្វើអ្វីតាមតែចិត្តចង់នៅក្នុងពួកជំនុំ និងរំខានដល់កិច្ចការរបស់ពួកជំនុំ ពួកគេគឺជាអ្នកដឹកនាំក្លែងក្លាយ និងអ្នកធ្វើការក្លែងក្លាយហើយ។ ទោះបីជាពួកទទឹងនឹងព្រះគ្រីស្ទ និងមនុស្សអាក្រក់ផ្សព្វផ្សាយសេចក្ដីខុសឆ្គងយ៉ាងណា ទោះបីជាមនុស្សច្រើនប៉ុនណាត្រូវបានបំភាន់ដូច្នេះ ទោះបីជាពួកគេវាយប្រហារ និងបដិសេធបុគ្គលវិជ្ជមានយ៉ាងណា ហើយទោះបីជារាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ជាច្រើននាក់ដែលពួកគេធ្វើបាបយ៉ាងណាក៏ដោយ ក៏អ្នកដឹកនាំក្លែងក្លាយព្រងើយកន្តើយ និងធ្វើមិនដឹងមិនឮដែរ ដរាបណាពួកគេអាចការពារខ្លួនឯងបាន នោះគឺមិនអីទេសម្រាប់ពួកគេ។ ទាំងនេះគឺជាការបង្ហាញចេញចម្បងរបស់អ្នកដឹកនាំក្លែងក្លាយ។ មិនថាពួកទទឹងនឹងព្រះគ្រីស្ទនិយាយអ្វី ឬធ្វើអ្វីក៏ដោយ អ្នកដឹកនាំក្លែងក្លាយមិនបានលាតត្រដាង វែកញែក ឬដាក់កំហិតពួកគេទេ ដើម្បីឱ្យបងប្អូនប្រុសស្រីអាចញែកដឹង និងបដិសេធពួកនោះបាន។ ផ្ទុយទៅវិញ ពួកគេចិញ្ចឹមបីបាច់ពួកទទឹងនឹងព្រះគ្រីស្ទដូចជាសត្វចិញ្ចឹមរបស់ពួកគេ បម្រើ និងការពារពួកវាដូចជាឥស្សរជន ផ្ដល់ភ្លើងខៀវឱ្យពួកនោះ និងបង្កើតឱកាសផ្សេងៗឱ្យពួកនោះបញ្ចេញសមត្ថភាព។ តើផលប្រយោជន៍របស់អ្នកណាដែលត្រូវបានលះបង់ ខណៈពេលដែលពួកគេបណ្ដោយឱ្យពួកទទឹងនឹងព្រះគ្រីស្ទរីករាយនឹងសេរីភាពរបស់ពួកគេយ៉ាងពេញលេញនោះ? (ផលប្រយោជន៍របស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់។) អ្នកដឹកនាំក្លែងក្លាយមិនត្រឹមតែបរាជ័យក្នុងការការពាររាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងអនុញ្ញាតឱ្យពួកទទឹងនឹងព្រះគ្រីស្ទគ្រប់គ្រងនៅក្នុងពួកជំនុំ ធ្វើឱ្យបងប្អូនប្រុសស្រីបម្រើពួកទទឹងនឹងព្រះគ្រីស្ទដូចជាគោនិងសេះ ដូចជាទាសករ ធ្វើឱ្យពួកគេធ្វើតាមបញ្ជារបស់ពួកទទឹងនឹងព្រះគ្រីស្ទ ទទួលយកពាក្យសម្ដី គំនិត និងទស្សនៈខុសឆ្គងរបស់ពួកនោះ ទទួលយកការត្រួតត្រារបស់ពួកនោះ ហើយថែមទាំងទទួលយកការធ្វើបាបយ៉ាងធ្ងន់ធ្ងរដែលពួកនោះធ្វើទៀតផង ។ល។ នេះគឺជាកិច្ចការដែលអ្នកដឹកនាំក្លែងក្លាយបំពេញ។ តើពួកគេកំពុងបញ្ឈប់ពួកទទឹងនឹងព្រះគ្រីស្ទឱ្យអស់ពីសមត្ថភាពមិនឱ្យធ្វើបាបយ៉ាងធ្ងន់ធ្ងរដល់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ដែរឬទេ? តើពួកគេបានបំពេញការទទួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការហើយឬនៅ? តើពួកគេបានបំពេញកិច្ចការការពាររាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ហើយឬនៅ? (នៅទេ។) សរុបមក ទោះបីជាមានហេតុផលអ្វីក៏ដោយ អ្នកដឹកនាំណាដែលផ្ដល់ភ្លើងខៀវឱ្យពួកទទឹងនឹងព្រះគ្រីស្ទធ្វើតាមតែចិត្តចង់ ដោយមិនបានធ្វើកិច្ចការអ្វីសោះ គឺជាអ្នកដឹកនាំក្លែងក្លាយហើយ។ ហេតុអ្វីបានជាខ្ញុំនិយាយថាពួកគេជាអ្នកដឹកនាំក្លែងក្លាយ? ពីព្រោះនៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទបំភាន់ និងត្រួតត្រារាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ពួកគេបណ្ដោយឱ្យបងប្អូនប្រុសស្រីរងការធ្វើបាបផ្សេងៗពីពួកទទឹងនឹងព្រះគ្រីស្ទ ដោយមិនបានបំពេញតាមការផ្ទុកផ្ដាក់ដែលព្រះជាម្ចាស់បានប្រទានដល់ពួកគេឡើយ។ ដំណាក់របស់ព្រះជាម្ចាស់បានផ្ទុកផ្ដាក់ចៀមរបស់ព្រះជាម្ចាស់ គឺរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ឱ្យទៅអ្នក ហើយអ្នកមិនបានបំពេញការទទួលខុសត្រូវរបស់អ្នកទេ។ អ្នកមិនស័ក្តិសមនឹងទទួលការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់ទេ! ទោះបីជាមានហេតុផលអ្វី ឬមានការដោះសាអ្វីក៏ដោយ ប្រសិនបើក្នុងអំឡុងពេលកាន់តំណែងរបស់អ្នកជាអ្នកដឹកនាំ អ្នកបានដើរតួជាឆ័ត្រការពារដល់ពួកទទឹងនឹងព្រះគ្រីស្ទ បណ្ដាលឱ្យបងប្អូនប្រុសស្រីរងទុក្ខយ៉ាងខ្លាំងពីការរំខាន ការបំភាន់ ការត្រួតត្រា និងការធ្វើបាបយ៉ាងធ្ងន់ធ្ងររបស់ពួកទទឹងនឹងព្រះគ្រីស្ទ នោះអ្នកគឺជាមនុស្សមានបាបគ្រប់ជំនាន់ហើយ។ ហេតុផលសម្រាប់រឿងនេះគឺ វាមិនមែនថាអ្នកមិនអាចញែកដឹងពីពួកទទឹងនឹងព្រះគ្រីស្ទ ឬមើលធ្លុះដល់សារជាតិរបស់ពួកគេនោះទេ អ្នកដឹងយ៉ាងច្បាស់នៅក្នុងចិត្តរបស់អ្នកថា ពួកទទឹងនឹងព្រះគ្រីស្ទគឺជាពួកសាតាំង និងពួកអារក្ស ប៉ុន្តែអ្នកមិនអនុញ្ញាតឱ្យរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់លាតត្រដាង និងញែកដឹងពីពួកនោះឡើយ។ ផ្ទុយទៅវិញ អ្នកបណ្ដោយឱ្យបងប្អូនប្រុសស្រីស្ដាប់ ទទួលយក និងស្ដាប់បង្គាប់ពួកនោះ។ នេះគឺផ្ទុយស្រឡះពីសេចក្ដីពិត។ តើនេះមិនធ្វើឱ្យអ្នកក្លាយជាមនុស្សមានបាបគ្រប់ជំនាន់ទេឬ? (មែនហើយ។) អ្នកមិនត្រឹមតែមិនបានការពារអស់អ្នកដែលបំពេញភារកិច្ចរបស់ខ្លួនដោយស្មោះត្រង់ និងដេញតាមសេចក្ដីពិតប៉ុណ្ណោះទេ ប៉ុន្តែអ្នកថែមទាំងបានដំឡើងឋានៈពួកទទឹងនឹងព្រះគ្រីស្ទឱ្យកាន់តំណែងជាអ្នកដឹកនាំ និងអ្នកធ្វើការ ដោយចិញ្ចឹមបីបាច់ពួកនោះដូចជាសត្វចិញ្ចឹម និងធ្វើឱ្យបងប្អូនប្រុសស្រីស្ដាប់បង្គាប់តាមបញ្ជារបស់ពួកនោះទៀតផង។ ដំណាក់របស់ព្រះជាម្ចាស់បានផ្ទុកផ្ដាក់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ឱ្យទៅអ្នក មិនមែនដើម្បីឱ្យពួកគេបម្រើជាទាសកររបស់ពួកទទឹងនឹងព្រះគ្រីស្ទ ឬជាទាសកររបស់អ្នកនោះទេ ប៉ុន្តែគឺដើម្បីឱ្យអ្នកដឹកនាំរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ប្រយុទ្ធប្រឆាំងនឹងសាតាំង និងពួកទទឹងនឹងព្រះគ្រីស្ទ ហើយញែកដឹង និងបដិសេធពួកទទឹងនឹងព្រះគ្រីស្ទ ហើយដើម្បីធ្វើឱ្យរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់អាចរស់នៅក្នុងជីវិតពួកជំនុំធម្មតា បំពេញភារកិច្ចរបស់ពួកគេជាធម្មតា ចូលទៅក្នុងតថភាពនៃសេចក្ដីពិត ហើយចុះចូល និងធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ក្រោមការដឹកនាំរបស់ព្រះជាម្ចាស់។ ប្រសិនបើអ្នកមិនអាចបំពេញសូម្បីតែការទទួលខុសត្រូវនេះ តើអ្នកស័ក្តិសមនឹងត្រូវបានហៅថាមនុស្សដែរឬទេ? ហើយអ្នកនៅតែចង់ការពារពួកទទឹងនឹងព្រះគ្រីស្ទទៀត។ តើពួកទទឹងនឹងព្រះគ្រីស្ទជាបុព្វបុរសរបស់អ្នក ឬជានិមិត្តរូបរបស់អ្នក? ទោះបីជាអ្នកមានទំនាក់ទំនងឈាមជ័រជាមួយពួកគេក៏ដោយ អ្នកគួរតែប្រកាន់ខ្ជាប់នូវគោលការណ៍សេចក្ដីពិត និងដាក់យុត្តិធម៌ឱ្យលើសពីគ្រួសារ។ អ្នកគួរតែមានអារម្មណ៍ថាមានកាតព្វកិច្ចក្នុងការបំពេញការទទួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ គឺលាតត្រដាង ញែកដឹងនិងបដិសេធពួកទទឹងនឹងព្រះគ្រីស្ទ ហើយខិតខំអស់ពីសមត្ថភាពរបស់អ្នកដើម្បីការពារបងប្អូនប្រុសស្រីឱ្យដល់កម្រិតអតិបរមា ដើម្បីការពារពួកគេពីការត្រូវពួកទទឹងនឹងព្រះគ្រីស្ទធ្វើបាប។ នេះគឺជាការបំពេញភារកិច្ចរបស់អ្នកដោយស្មោះត្រង់ និងការបំពេញការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់ ទាល់តែធ្វើបែបនេះ ទើបអ្នកអាចត្រូវបានហៅថាជាអ្នកដឹកនាំ ឬអ្នកធ្វើការដែលត្រូវតាមស្ដង់ដាបាន។ ប្រសិនបើអ្នកបរាជ័យក្នុងការបំពេញការទទួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ ហើយស្ម័គ្រចិត្តដើរតួជាឆ័ត្រការពារដល់ពួកទទឹងនឹងព្រះគ្រីស្ទ តើអ្នកអាចជាអ្វីផ្សេងទៀតក្រៅពីមនុស្សមានបាបគ្រប់ជំនាន់ទៅ? នេះជាការបញ្ចប់ការប្រកបគ្នាអំពីអ្នកដឹកនាំក្លែងក្លាយដែលដើរតួជាឆ័ត្រការពារដល់ពួកទទឹងនឹងព្រះគ្រីស្ទ។ ច្បាស់ណាស់ ការដាក់មនុស្សបែបនេះក្នុងចំណោមជួរអ្នកដឹកនាំក្លែងក្លាយ គឺមិនមែនជារឿងអយុត្តិធម៌ទាល់តែសោះ នេះគឺជាការបង្ហាញចេញមួយនៃអ្នកដឹកនាំក្លែងក្លាយដ៏ពិតប្រាកដ។
IV. មិនអើពើ ឬសួរនាំអំពីមនុស្សដែលត្រូវបានពួកទទឹងនឹងព្រះគ្រីស្ទបំភាន់
ពួកអ្នកដឹកនាំក្លែងក្លាយមានការបង្ហាញចេញមួយបែបទៀតដែលរឹតតែគួរឱ្យខឹងសម្បាទៅទៀត។ អ្នកដឹកនាំក្លែងក្លាយមួយចំនួនអាចញែកដឹងអំពីពួកទទឹងនឹងព្រះគ្រីស្ទបានក្នុងកម្រិតខ្លះដែរ ក្នុងអំឡុងពេលប្រាស្រ័យទាក់ទងជាមួយពួកគេ ប៉ុន្តែបរាជ័យក្នុងការដោះស្រាយជាមួយពួកគេភ្លាមៗ។ ពួកគេក៏បរាជ័យក្នុងការលាតត្រដាង និងវែកញែកភ្លាមៗនូវអំពើអាក្រក់ និងសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ តាមរយៈឥរិយាបថផ្សេងៗគ្នារបស់ពួកគេ ដើម្បីឱ្យបងប្អូនប្រុសស្រីអាចញែកដឹង និងបដិសេធពួកទទឹងនឹងព្រះគ្រីស្ទបាន។ ការណ៍នេះរាប់បានថាជាការមិនបានបំពេញការទទួលខុសត្រូវរបស់ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការរួចទៅហើយ។ នៅពេលបងប្អូនប្រុសស្រីមួយចំនួនត្រូវបានបំភាន់ ហើយដើរតាមពួកទទឹងនឹងព្រះគ្រីស្ទ ពួកអ្នកដឹកនាំក្លែងក្លាយទាំងនេះនៅតែព្រងើយកន្តើយ ហាក់ដូចជារឿងនេះមិនពាក់ព័ន្ធនឹងពួកគេអ៊ីចឹង។ លើសពីនេះទៅទៀត ពួកគេមិនមានអារម្មណ៍ស្ដីបន្ទោសខ្លួនឯង ឬចោទប្រកាន់ខ្លួនឯងនៅក្នុងចិត្តទាល់តែសោះ។ ពួកគេមិនមានអារម្មណ៍ថា ពួកគេបានធ្វើឱ្យព្រះជាម្ចាស់ ឬបងប្អូនប្រុសស្រីខកចិត្តឡើយ។ ផ្ទុយទៅវិញ ពួកគេតែងតែនិយាយឃ្លា «ដដែលៗ» នេះថា៖ «មនុស្សទាំងនេះត្រូវបានពួកទទឹងនឹងព្រះគ្រីស្ទបំភាន់។ គឺស័ក្តិសមនឹងពួកគេហើយ! នេះជាកំហុសរបស់ពួកគេដែលខ្វះការញែកដឹង។ ទោះបីជាពួកគេមិនបានដើរតាមពួកទទឹងនឹងព្រះគ្រីស្ទក៏ដោយ ក៏ពួកគេនឹងនៅតែជាមុខសញ្ញាសម្រាប់ការបោសសម្អាតចេញដោយដំណាក់របស់ព្រះជាម្ចាស់ដែរ»។ ពួកអ្នកដឹកនាំក្លែងក្លាយទាំងនេះមិនត្រឹមតែគ្មានអារម្មណ៍ស្ដីបន្ទោសខ្លួនឯង ឬមានកំហុស បន្ទាប់ពីបងប្អូនប្រុសស្រីត្រូវបានពួកទទឹងនឹងព្រះគ្រីស្ទបំភាន់ប៉ុណ្ណោះទេ ប៉ុន្តែពួកគេរឹតតែមិនបានឆ្លុះបញ្ចាំងពីខ្លួនឯង ឬប្រែចិត្តទៀតផង។ ផ្ទុយទៅវិញ ពួកគេនិយាយពាក្យសម្ដីដែលគ្មានភាពជាមនុស្សបែបនេះ ដោយអះអាងថាបងប្អូនប្រុសស្រីទាំងនេះស័ក្តិសមនឹងត្រូវបានពួកទទឹងនឹងព្រះគ្រីស្ទបំភាន់។ តើគេអាចមើលឃើញអ្វីខ្លះចេញពីពាក្យពេចន៍ទាំងនេះ? តើមនុស្សទាំងនេះមានភាពជាមនុស្សដែរឬទេ? (មិនមានទេ។) ការដែលពួកគេខ្វះភាពជាមនុស្សគឺជារឿងពិតប្រាកដហើយ។ ដូច្នេះ ហេតុអ្វីបានជាពួកគេនិយាយពាក្យសម្ដីទាំងនេះ? (ដើម្បីគេចវេះពីការទទួលខុសត្រូវ។) ទីមួយ គឺដើម្បីគេចវេះពីការទទួលខុសត្រូវ ដើម្បីបំភាន់ និងធ្វើឱ្យមនុស្សស្ពឹកស្រពន់។ ពួកគេជឿថា៖ «មនុស្សទាំងនោះត្រូវបានពួកទទឹងនឹងព្រះគ្រីស្ទបំភាន់ ដោយសារតែពួកគេខ្វះការញែកដឹង ដែលមិនពាក់ព័ន្ធនឹងខ្ញុំឡើយ។ ពួកគេមិនបានដេញតាមសេចក្ដីពិតទេ ដូច្នេះពួកគេស័ក្តិសមនឹងត្រូវបានបំភាន់ហើយ!» តើ «ស័ក្តិសម» មានន័យដូចម្ដេច? គឺមានន័យថា មនុស្សទាំងនេះគួរតែត្រូវបានពួកទទឹងនឹងព្រះគ្រីស្ទបំភាន់ និងត្រួតត្រា ហើយគួរតែត្រូវបានពួកទទឹងនឹងព្រះគ្រីស្ទធ្វើបាបយ៉ាងធ្ងន់ធ្ងរ មិនថាពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តចំពោះពួកគេបែបណាក៏ដោយ គឺពួកគេស័ក្តិសមនឹងទទួលបានការណ៍នោះ ពួកគេស័ក្តិសមនឹងដើរតាមពួកទទឹងនឹងព្រះគ្រីស្ទ។ អត្ថន័យបង្កប់គឺថា មនុស្សទាំងនេះមិនគួរដើរតាមព្រះជាម្ចាស់ទេ ប៉ុន្តែគួរតែដើរតាមពួកទទឹងនឹងព្រះគ្រីស្ទវិញ និងថា ការដើរតាមព្រះជាម្ចាស់គឺជាកំហុសមួយសម្រាប់ពួកគេ ហើយការដែលព្រះជាម្ចាស់បានជ្រើសរើសពួកគេក៏ជាកំហុសមួយដែរ ហើយថា ទោះបីជាពួកគេបានចូលមកក្នុងដំណាក់របស់ព្រះជាម្ចាស់ក៏ដោយ ក៏ការដែលពួកគេត្រូវបានពួកទទឹងនឹងព្រះគ្រីស្ទនាំចេញទៅឆ្ងាយគឺជារឿងដែលជៀសមិនរួច។ តើនេះមិនមែនជាអ្វីដែលពួកអ្នកដឹកនាំក្លែងក្លាយកំពុងបង្កប់ន័យទេឬ? ពួកគេមិនត្រឹមតែនិយាយបង្កាច់បង្ខូចបងប្អូនប្រុសស្រីប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងប្រមាថព្រះជាម្ចាស់ទៀតផង។ តើមនុស្សបែបនេះមិនគួរឱ្យស្អប់ខ្ពើមទេឬ? (មែនហើយ។) ពួកគេគឺគួរឱ្យស្អប់ខ្ពើមជាទីបំផុត! បន្ថែមពីលើការគេចវេះពីការទទួលខុសត្រូវ ហើយបិទបាំងការពិតនិងសេចក្ដីពិតដែលថាពួកគេមិនបានការពារបងប្អូនប្រុសស្រី ពួកគេថែមទាំងវាយប្រហារបងប្អូនប្រុសស្រីទៀតផង ដោយនិយាយថាមនុស្សទាំងនេះស័ក្តិសមនឹងត្រូវបានពួកទទឹងនឹងព្រះគ្រីស្ទបំភាន់ ហើយថាពួកគេមិនស័ក្តិសមនឹងជឿលើព្រះជាម្ចាស់ និងទទួលបានសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ឡើយ។ សេចក្ដីថ្លែងមួយឃ្លានេះ បានបើកសម្ដែងឱ្យឃើញថា ចរិតលក្ខណៈរបស់ពួកគេគឺថោកទាបដល់កម្រិតណា! ទោះបីជាពួកគេមិនបានរំខាន បំភាន់ ឬគាបសង្កត់បងប្អូនប្រុសស្រីដោយផ្ទាល់ដូចពួកទទឹងនឹងព្រះគ្រីស្ទក៏ដោយ ក៏អាកប្បកិរិយារបស់ពួកគេចំពោះបងប្អូនប្រុសស្រី ចំពោះ ការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់ និងចំពោះហ្វូងចៀមដែលដំណាក់របស់ព្រះជាម្ចាស់បានផ្ទុកផ្ដាក់ដល់ពួកគេ បង្ហាញឱ្យឃើញថា ពួកគេពិតជាគ្មានចិត្តមេត្តា និងឈាមត្រជាក់ដល់កម្រិតណា! គ្មាននរណាម្នាក់ដែលទទួលយកកិច្ចការរបស់ព្រះជាម្ចាស់ធ្វើបានដោយងាយស្រួលនោះទេ វាពាក់ព័ន្ធនឹងការលះបង់ និងការសហការពីអស់អ្នកដែលផ្សាយដំណឹងល្អ។ ការណ៍នេះចំណាយកម្លាំងមនុស្ស និងធនធានជាច្រើនណាស់ ហើយលើសពីនេះទៅទៀត ក៏មានតម្លៃញើសឈាមរបស់ព្រះជាម្ចាស់រួមបញ្ចូលនៅក្នុងនោះផងដែរ។ គឺព្រះជាម្ចាស់ហើយដែលរៀបចំមនុស្ស ព្រឹត្តិការណ៍ របស់ផ្សេងៗ និងមជ្ឈដ្ឋានផ្សេងៗគ្នា ដើម្បីនាំមនុស្សមកចំពោះទ្រង់។ ពួកអ្នកដឹកនាំក្លែងក្លាយមិនបានយកចិត្តទុកដាក់ចំពោះរឿងទាំងអស់នេះទាល់តែសោះ។ មិនថានរណាត្រូវពួកទទឹងនឹងព្រះគ្រីស្ទបំភាន់ទេ ពួកគេច្រានចោលរឿងនេះដោយឃ្លាតែមួយគត់ថា៖ «គឺស័ក្តិសមនឹងពួកគេហើយ!» ក្នុងការធ្វើបែបនេះ ពួកគេបានបណ្ដោយឱ្យកិច្ចការដ៏លំបាករបស់មនុស្សគ្រប់គ្នាដែលពាក់ព័ន្ធ និងតម្លៃញើសឈាមរបស់ព្រះជាម្ចាស់រលាយសូន្យអស់។ តើឃ្លាថា «គឺស័ក្តិសមនឹងពួកគេហើយ» មានន័យដូចម្ដេច? គឺមានន័យថា «តើអ្នកណាប្រាប់អ្នកឱ្យផ្សាយដំណឹងល្អដល់ពួកគេ? ពួកគេមិនស័ក្តិសមនឹងជឿលើព្រះជាម្ចាស់ទេ។ ការផ្សាយដំណឹងល្អដល់ពួកគេគឺជាកំហុសមួយ។ តើអ្នកណាប្រាប់ឱ្យពួកគេដើរតាមពួកទទឹងនឹងព្រះគ្រីស្ទ? ទោះបីជាខ្ញុំមិនបានធ្វើកិច្ចការជាក់ស្ដែងណាមួយក៏ដោយ ក៏ខ្ញុំមិនបានធ្វើឱ្យពួកគេដើរតាមពួកទទឹងនឹងព្រះគ្រីស្ទដែរ។ ពួកគេទទូចចង់ដើរតាមដោយខ្លួនឯង គឺពួកគេស័ក្តិសមនឹងដើរតាមពួកទទឹងនឹងព្រះគ្រីស្ទហើយ!» តើមនុស្សបែបនេះមានភាពជាមនុស្សប្រភេទណាទៅ? តើពួកគេគ្មានចិត្តទាល់តែសោះឬ? ពួកគេគឺជាសត្វឈាមត្រជាក់ អន់ជាងឆ្កែយាមផ្ទះទៅទៀត ហើយពួកគេនៅធ្វើជាអ្នកដឹកនាំទៀតឬ? ពួកគេមិនស័ក្តិសមទេ! អ្នករាល់គ្នាត្រូវតែមានការញែកដឹងថា៖ នៅពេលឃើញថាមនុស្សបែបនេះខ្វះមនសិការ និងវិចារណញ្ញាណ ហើយឈាមត្រជាក់ខ្លាំង អ្នកដាច់ខាតមិនត្រូវជ្រើសរើសពួកគេធ្វើជាពួកអ្នកដឹកនាំឡើយ។ ចូរកុំច្រឡំបល់ឱ្យសោះ! ពួកគេមិនត្រឹមតែបរាជ័យក្នុងការធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីស្ដារការខាតបង់មកវិញ និងស្ដារអស់អ្នកដែលត្រូវបានពួកទទឹងនឹងព្រះគ្រីស្ទបំភាន់ប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងនិយាយពាក្យសម្ដីដ៏ឃោរឃៅបែបនេះទៀតផង ពួកគេពិតជាព្យាបាទខ្លាំងណាស់! បញ្ហារបស់មនុស្សប្រភេទនេះគឺមានលក្ខណៈធ្ងន់ធ្ងរជាងបញ្ហារបស់អ្នកដឹកនាំក្លែងក្លាយទូទៅទៅទៀត។ ទោះបីជាពួកគេមិនអាចចាត់ទុកថាជាពួកទទឹងនឹងព្រះគ្រីស្ទក៏ដោយ ក៏ដោយផ្អែកលើការបង្ហាញចេញរបស់ពួកគេ វាច្បាស់ណាស់ថាពួកគេគ្មានភាពជាមនុស្ស និងមិនស័ក្តិសមនឹងធ្វើជាអ្នកដឹកនាំ ឬអ្នកធ្វើការឡើយ។ ពួកគេគ្មានអ្វីក្រៅពីជនក្បត់ដ៏អាក្រក់ និងអកតញ្ញូម្នាក់នោះទេ! ពួកគេមិនដឹងថាការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់ជាអ្វីឡើយ ហើយពួកគេក៏គ្មានការដឹងខ្លួនថាពួកគេគួរធ្វើកិច្ចការអ្វីដែរ។ ពួកគេមិនប្រព្រឹត្តចំពោះកិច្ចការនេះដោយមនសិការ និងវិចារណញ្ញាណឡើយ ពួកគេមិនស័ក្តិសមនឹងធ្វើជាអ្នកដឹកនាំនៃរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ទេ ហើយក៏មិនស័ក្តិសមនឹងទទួលយកការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់ដែរ។ ជាពិសេស ពួកអ្នកដឹកនាំក្លែងក្លាយគ្មានសេចក្ដីស្រឡាញ់ចំពោះរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ឡើយ។ នៅពេលបងប្អូនប្រុសស្រីត្រូវបានបំភាន់ ពួកគេថែមទាំងជាន់ពន្លិចបងប្អូនទាំងនោះបន្ថែមទៀត ដោយនិយាយពាក្យសម្ដីដូចជា «គឺស័ក្តិសមនឹងពួកគេហើយ» ដោយមិនបង្ហាញការអាណិតអាសូរអ្វីបន្តិចសោះឡើយ។ មនុស្សបែបនេះ ប្រសិនបើពួកគេឃើញនរណាម្នាក់ជួបនឹងរឿងអកុសល ឬការលំបាក ពួកគេនឹងមិនជួយទេ តែផ្ទុយទៅវិញ ពួកគេនឹងជាន់ពន្លិចអ្នកនោះបន្ថែមទៀត។ មនសិការរបស់ពួកគេនឹងមិនមានអារម្មណ៍ស្ដីបន្ទោសខ្លួនឯងអ្វីឡើយ ហើយពួកគេនឹងបន្តធ្វើជាអ្នកដឹកនាំតាមរបៀបដែលពួកគេតែងតែធ្វើរហូតមក។ តើនេះមិនមែនជារឿងដែលគ្មានភាពអៀនខ្មាសទេឬ? (មែនហើយ។) កុំថាឡើយប្អូនប្រុសស្រី សូម្បីតែអ្នកគ្មានជំនឿដ៏ល្អម្នាក់ត្រូវបានពួកអារក្សធ្វើបាបយ៉ាងធ្ងន់ធ្ងរក៏ដោយ ក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់ និងជាភាវៈដែលព្រះបានបង្កើត នរណាក៏ដោយដែលមានភាពជាមនុស្សធម្មតាក៏នឹងមានអារម្មណ៍អាណិតអាសូរដែរ ហើយចិត្តរបស់ពួកគេគួរតែមានអារម្មណ៍ឈឺចាប់រឹតតែខ្លាំងជាងនេះទៅទៀត នៅពេលបងប្អូនប្រុសស្រី ដែលជាអស់អ្នកដែលជឿលើព្រះជាម្ចាស់ដោយស្មោះអស់ពីចិត្ត ត្រូវបានពួកទទឹងនឹងព្រះគ្រីស្ទបំភាន់ និងធ្វើបាប។ ពួកអ្នកដឹកនាំក្លែងក្លាយទាំងនេះមិនបានធ្វើកិច្ចការជាក់ស្ដែងណាមួយឡើយ ក្នុងអំឡុងពេលដែលពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តអំពើអាក្រក់ និងធ្វើបាបរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់។ ពួកគេមិនបានលាតត្រដាង ឬវែកញែកអំពើអាក្រក់ និងសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទឡើយ រឹតតែមិនមានស្មារតីទទួលបន្ទុកក្នុងការជួយបងប្អូនប្រុសស្រីឱ្យទទួលបានការញែកដឹងអំពីពួកទទឹងនឹងព្រះគ្រីស្ទ និងបដិសេធពួកគេចេញពីចិត្តរបស់ខ្លួនទៀតផង។ ពួកគេគ្មានអារម្មណ៍ដឹងពីស្មារតីនៃការទទួលខុសត្រូវចំពោះបញ្ហានេះទេ។ សូម្បីតែនៅពេលមនុស្សមួយចំនួនត្រូវបានពួកទទឹងនឹងព្រះគ្រីស្ទបំភាន់ក៏ដោយ ក៏ពួកគេគ្រាន់តែបោះសម្ដីដ៏ត្រជាក់ និងគ្មានបេះដូងថា «គឺស័ក្តិសមនឹងពួកគេហើយ»។ វាពិតជាគួរឱ្យខឹងសម្បាខ្លាំងណាស់! ដើម្បីគេចវេះពីការទទួលខុសត្រូវ ដើម្បីការពារខ្លួនឯង ដើម្បីបំភាន់និងធ្វើឱ្យមនុស្សកាន់តែច្រើនស្ពឹកស្រពន់ និងដើម្បីជៀសវាងពីការថ្កោលទោសដោយព្រះជាម្ចាស់ ពួកគេនិយាយពាក្យសម្ដីដែលគ្មានភាពជាមនុស្សបែបនេះ។ តើនេះមិនគួរឱ្យស្អប់ខ្ពើមទេឬ? (មែនហើយ) មិនថាអ្នកនិយាយអ្វីក៏ដោយ អ្នកមិនបានបំពេញការទទួលខុសត្រូវរបស់អ្នកទេ ហើយអ្នកមិនបានធ្វើការងាររបស់អ្នកឱ្យបានត្រឹមត្រូវឡើយ ទាំងនេះគឺជាការបង្ហាញចេញរបស់អ្នកដឹកនាំក្លែងក្លាយ អ្នកមិនអាចបដិសេធរឿងទាំងនេះបានទេ ទោះបីជាអ្នកព្យាយាមយ៉ាងណាក៏ដោយ។ អ្នកគឺជាអ្នកដឹកនាំក្លែងក្លាយ។
ពួកអ្នកដឹកនាំក្លែងក្លាយមួយចំនួនមិនត្រឹមតែប្រព្រឹត្តដោយចិត្តត្រជាក់ គ្មានបេះដូង និងគ្មានការទទួលខុសត្រូវ បន្ទាប់ពីបងប្អូនប្រុសស្រីមួយចំនួនត្រូវបានពួកទទឹងនឹងព្រះគ្រីស្ទបំភាន់ ដោយនិយាយថាមនុស្សទាំងនេះស័ក្តិសមនឹងត្រូវបានបំភាន់ប៉ុណ្ណោះទេ ប៉ុន្តែសូម្បីតែនៅពេលដែលការរៀបចំកិច្ចការរបស់ដំណាក់របស់ព្រះជាម្ចាស់តម្រូវឱ្យពួកគេបំពេញការទទួលខុសត្រូវរបស់ខ្លួនក្នុងការស្ដារអស់អ្នកដែលមានភាពជាមនុស្សល្អបង្គួរ និងមានសង្ឃឹមថានឹងត្រូវស្ដារឡើងវិញបានក្នុងចំណោមពួកគេឱ្យបានដល់កម្រិតអតិបរមាក៏ដោយ ក៏ពួកអ្នកដឹកនាំក្លែងក្លាយទាំងនេះនៅតែមិនធ្វើកិច្ចការជាក់ស្ដែងណាមួយដដែល។ សូម្បីតែនៅពេលមនុស្សមួយចំនួនស្នើសុំត្រឡប់មកពួកជំនុំវិញ ក៏ពួកគេនៅតែព្រងើយកន្តើយ និងមិនអើពើ ដោយមិនចាត់ទុកជីវិតរបស់មនុស្សថាជារបស់ដ៏មានតម្លៃបំផុតដែលត្រូវស្រឡាញ់ថ្នាក់ថ្នមឡើយ។ ពួកគេបរាជ័យក្នុងការស្ដារបងប្អូនប្រុសស្រីដែលត្រូវបានបំភាន់ទាំងនោះឱ្យបានដល់កម្រិតអតិបរមា។ ពួកគេមិនអាចបំពេញការទទួលខុសត្រូវនេះបានទេ ហើយពួកគេក៏មិនខិតខំប្រឹងប្រែងធ្វើដូច្នេះដែរ។ ទោះបីជាការរៀបចំកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ទាមទារម្ដងហើយម្ដងទៀតឱ្យធ្វើកិច្ចការនេះឱ្យបានល្អក៏ដោយ ក៏ពួកអ្នកដឹកនាំក្លែងក្លាយនៅតែមិនរង្គោះរង្គើ មិនចាត់វិធានការ និងមិនធ្វើកិច្ចការអ្វីទាំងអស់។ ជាលទ្ធផល មនុស្សមួយចំនួនដែលត្រូវបានពួកទទឹងនឹងព្រះគ្រីស្ទបំភាន់ ហើយត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក ឬត្រូវបានបោសសម្អាតចេញ នៅតែមិនអាចត្រឡប់មកដំណាក់របស់ព្រះជាម្ចាស់វិញបាន ហើយមិនទាន់បានបន្តជីវិតពួកជំនុំធម្មតាឡើងវិញនៅឡើយទេ។ ពិតណាស់ មនុស្សមួយចំនួនពិតជាមិនបំពេញតាមលក្ខខណ្ឌសម្រាប់ការស្ដារឡើងវិញដោយដំណាក់របស់ព្រះជាម្ចាស់ក្នុងទិដ្ឋភាពផ្សេងៗមែន ប៉ុន្តែមានអ្នកផ្សេងទៀតដែលអាចត្រូវស្ដារឡើងវិញបាន។ ប្រសិនបើតាមរយៈការជួយដោយក្ដីស្រឡាញ់ និងការគាំទ្រដោយភាពអត់ធ្មត់ ពួកគេអាចយល់សេចក្ដីពិត ញែកដឹង និងបដិសេធពួកទទឹងនឹងព្រះគ្រីស្ទបាន នោះពួកគេអាចត្រូវបានស្ដារឡើងវិញហើយ។ ក៏ប៉ុន្តែ ដោយសារតែពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការមិនបានបំពេញកិច្ចការជាក់ស្ដែង មិនបានអនុវត្តការរៀបចំកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ និងមិនបានចាត់ទុកជីវិតរបស់មនុស្សទាំងនេះថាជារឿងសំខាន់ អ្នកខ្លះនៅតែត្រូវទុកឱ្យរសាត់អណ្ដែតនៅខាងក្រៅ។ ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការទាំងនេះព្រងើយកន្តើយនឹងការរៀបចំកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ ដោយប្រើលេសផ្សេងៗ។ ពួកគេថែមទាំងព្រងើយកន្តើយនឹងបងប្អូនប្រុសស្រីទាំងនោះដែលចង់ត្រឡប់មកពួកជំនុំវិញ និងបំពេញតាមលក្ខខណ្ឌរបស់ពួកជំនុំសម្រាប់ការទទួលយកទៀតផង។ ពួកគេបង្កើតលេសគ្រប់សព្វបែបយ៉ាង ដោយនិយាយថាមនុស្សទាំងនេះមានភាពជាមនុស្សអាក្រក់ ប្រឈមនឹងហានិភ័យផ្នែកសន្តិសុខ ចូលចិត្តតែងខ្លួន ចូលចិត្តការសប្បាយខាងសាច់ឈាម ចូលចិត្តឋានៈជាដើម។ ដោយប្រើលេស និងហេតុផលដែលប្រឌិតឡើងទាំងនេះ ពួកគេបដិសេធមិនឱ្យបងប្អូនទាំងនោះត្រឡប់មកពួកជំនុំវិញឡើយ។ មនុស្សទាំងនេះត្រូវបានពួកទទឹងនឹងព្រះគ្រីស្ទបំភាន់ និងត្រួតត្រា ប៉ុន្តែការបាត់បង់ពួកគេមិនមែនជាកង្វល់របស់ពួកអ្នកដឹកនាំក្លែងក្លាយឡើយ។ ពួកគេគ្មានស្មារតីនៃការទទួលខុសត្រូវ ឬគ្មានមនសិការអ្វីទាំងអស់។ ប្រហែលជាពួកគេគិតថាការស្ដារមនុស្សទាំងនេះឡើងវិញគឺពិបាក ឬគ្រោះថ្នាក់ ឬប្រហែលជាពួកគេគ្មានឆន្ទៈ និងមិនយល់ស្របក្នុងចិត្ត។ ទោះក្នុងករណីណាក៏ដោយ ដោយសារហេតុផលផ្សេងៗ ពួកគេមិនបានអនុវត្តការរៀបចំកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ដែលបានរៀបរាប់ខាងលើនេះទាល់តែសោះ។ ទាំងនេះគឺជាការបង្ហាញចេញរបស់ពួកអ្នកដឹកនាំក្លែងក្លាយបែបនេះ។ ពួកគេមិនត្រឹមតែបរាជ័យក្នុងការសហការយ៉ាងសកម្ម និងបំពេញការទទួលខុសត្រូវរបស់ខ្លួនទាក់ទងនឹងភារកិច្ចណាមួយដែលព្រះជាម្ចាស់ ឬដំណាក់របស់ព្រះជាម្ចាស់បានប្រគល់ឱ្យប៉ុណ្ណោះទេ ប៉ុន្តែនៅពេលនរណាម្នាក់លាតត្រដាងពីការធ្វេសប្រហែសក្នុងការទទួលខុសត្រូវរបស់ពួកគេ ពួកគេក៏ការពារខ្លួនឯង ដោយនិយាយរឿងរ៉ាវដែលគេចវេះពីការទទួលខុសត្រូវ និងដោះសាឱ្យខ្លួនឯង ដើម្បីបិទបាំងសេចក្ដីពិតនៃការធ្វេសប្រហែសរបស់ពួកគេ។ តើពួកអ្នកដឹកនាំក្លែងក្លាយបែបនេះមិនរឹតតែគួរឱ្យស្អប់ខ្ពើមទេឬ? (មែនហើយ។) សរុបមក ពួកអ្នកដឹកនាំក្លែងក្លាយទាំងនេះក៏ធ្វេសប្រហែសក្នុងការដោះស្រាយជាមួយពួកទទឹងនឹងព្រះគ្រីស្ទដែលធ្វើបាបរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់យ៉ាងធ្ងន់ធ្ងរដែរ ដោយមិនបានបំពេញកិច្ចការជាក់ស្ដែងអ្វីទាល់តែសោះ។ ពួកគេព្រងើយកន្តើយនឹងសេចក្ដីលម្អិតទាំងអស់នៃកិច្ចការនេះដែលដំណាក់របស់ព្រះជាម្ចាស់បានតម្រូវ។ ពួកគេគ្មានឆន្ទៈស៊ូទ្រាំនឹងការលំបាក ឬលះបង់ទេ ដោយចូលចិត្តតែធ្វើតាមតែអំពើចិត្ត និងប្រព្រឹត្តតាមតែចិត្តចង់របស់ខ្លួន គឺធ្វើបន្តិចបន្តួចបើពួកគេមានអារម្មណ៍ចង់ធ្វើ ហើយមិនធ្វើអ្វីសោះបើពួកគេមិនចង់។ ពួកគេព្រងើយកន្តើយទាំងស្រុងនឹងការរៀបចំកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ ពួកគេព្រងើយកន្តើយនឹងភារកិច្ច និងការទទួលខុសត្រូវដែលដំណាក់របស់ព្រះជាម្ចាស់បានផ្ទុកផ្ដាក់ដល់ពួកគេ ហើយជាពិសេសពួកគេព្រងើយកន្តើយនឹងព្រះរាជបំណង និងសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់។ មនុស្សទាំងនេះគ្មានភាពជាមនុស្ស និងគ្មានមនសិការទេ ពួកគេគឺជាខ្មោចឆៅ។ តើអ្នករាល់គ្នាហ៊ានផ្ទុកផ្ដាក់បញ្ហាដ៏ធំធេងនៃជីវិតរបស់អ្នករាល់គ្នាក្នុងការដេញតាមសេចក្ដីសង្គ្រោះក្នុងការជឿលើព្រះជាម្ចាស់ ឱ្យដល់មនុស្សដែលគ្មានភាពជាមនុស្សដែរឬទេ? (មិនហ៊ានទេ។) ទោះបីជាពួកគេមិនប្រគល់អ្នកទៅឱ្យពួកទទឹងនឹងព្រះគ្រីស្ទក៏ដោយ តើពួកគេនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីប្រយុទ្ធប្រឆាំងនឹងពួកទទឹងនឹងព្រះគ្រីស្ទដែរឬទេ នៅពេលដែលពួកគេបំភាន់ និងធ្វើបាបរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់យ៉ាងធ្ងន់ធ្ងរនោះ? អត់ទេ ពួកគេនឹងមិនប្រឹងប្រែងឡើយ ពីព្រោះមនុស្សបែបនេះគឺជាសត្វឈាមត្រជាក់ដែលគ្មានស្មារតីនៃការទទួលខុសត្រូវនោះទេ។ ពួកគេបម្រើជាពួកអ្នកដឹកនាំដើម្បីតែធានាបាននូវផលប្រយោជន៍សម្រាប់ខ្លួនឯងប៉ុណ្ណោះ។
ពេលខ្លះ ពួកអ្នកដឹកនាំក្លែងក្លាយក៏បង្ហាញកង្វល់ចំពោះបងប្អូនប្រុសស្រីដែរ ពួកគេសួរនាំបងប្អូនថាតើមានត្រូវការអ្វីដែរឬទេ សួរនាំពីសុខទុក្ខរឿងម្ហូបអាហារ និងការស្នាក់នៅជាដើម។ ពួកគេយកចិត្តទុកដាក់ណាស់ នៅពេលនិយាយដល់បញ្ហាដែលទាក់ទងនឹងជីវិតប្រចាំថ្ងៃ ប៉ុន្តែនៅពេលនិយាយដល់បញ្ហាដែលពាក់ព័ន្ធនឹងការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់ ពាក់ព័ន្ធនឹងជីវិត ឬការស្លាប់របស់បងប្អូនប្រុសស្រី និងគោលការណ៍សេចក្ដីពិត ពួកគេនៅតែព្រងើយកន្តើយ ហើយមិនធ្វើអ្វីទាំងអស់ មិនថានរណាស្នើសុំពួកគេក៏ដោយ។ ពួកគេខ្វល់ខ្វាយតែពីសេចក្ដីសប្បាយខាងសាច់ឈាមរបស់មនុស្ស ម្ហូបអាហារ សម្លៀកបំពាក់ ទីជម្រក ការធ្វើដំណើរ ឬផលប្រយោជន៍ខាងសម្ភារៈប៉ុណ្ណោះ ហើយពួកគេចាត់ចែងតែបញ្ហាបែបនេះទេ។ មនុស្សមួយចំនួននិយាយថា៖ «ពាក្យពេចន៍របស់អ្នកមានភាពផ្ទុយគ្នា។ តើអ្នកមិនបាននិយាយថាពួកគេឈាមត្រជាក់ទេឬ?» តើមនុស្សឈាមត្រជាក់នឹងមានឆន្ទៈធ្វើរឿងទាំងនេះដើម្បីអ្នកដទៃដែរឬទេ? (មិនមានទេ។) តាមពិតទៅ មនុស្សឈាមត្រជាក់មួយចំនួនពិតជានឹងធ្វើរឿងទាំងនេះមែន ហើយមានហេតុផលពីរចំពោះរឿងនេះ។ ហេតុផលមួយគឺថា ខណៈពេលដែលពួកគេកំពុងធ្វើរឿងផ្សេងៗដើម្បីមនុស្សគ្រប់គ្នា ពួកគេក៏កំពុងធ្វើរឿងផ្សេងៗដើម្បីខ្លួនឯងដែរ ហើយពួកគេបានផលប្រយោជន៍ពីរឿងនេះ។ ប្រសិនបើពួកគេមិនអាចទទួលបានផលប្រយោជន៍ណាមួយពីការធ្វើអ្វីមួយទេ ចាំមើលថាតើពួកគេនៅតែធ្វើវាទៀតដែរឬទេ ពួកគេនឹងផ្លាស់ប្ដូរឥរិយាបថភ្លាមៗ ហើយឈប់ធ្វើ។ លើសពីនេះទៅទៀត តើពួកគេប្រើប្រាស់ប្រាក់របស់អ្នកណាដើម្បីធ្វើរឿងទាំងនេះ និងស្វែងរកផលប្រយោជន៍ដើម្បីមនុស្សគ្រប់គ្នា? គឺជាដំណាក់របស់ព្រះជាម្ចាស់ដែលជាអ្នកទទួលបន្ទុកចំណាយ។ ការចិត្តទូលាយជាមួយនឹងធនធាននៃដំណាក់របស់ព្រះជាម្ចាស់ គឺជាជំនាញពិសេសរបស់មនុស្សទាំងនេះ។ តើពួកគេអាចមិនធ្វើរឿងទាំងនេះបានយ៉ាងដូចម្ដេច នៅពេលដែលពួកគេទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួននោះ? ខណៈពេលដែលពួកគេកំពុងស្វែងរកផលប្រយោជន៍ដើម្បីមនុស្សគ្រប់គ្នា តាមពិតពួកគេកំពុងធ្វើរឿងផ្សេងៗដើម្បីខ្លួនឯងទេ។ ពួកគេមិនមានចិត្តល្អដល់ថ្នាក់ស្វែងរកផលប្រយោជន៍ដើម្បីប្រយោជន៍របស់អ្នកដទៃនោះទេ! ប្រសិនបើពួកគេពិតជាកំពុងស្វែងរកផលប្រយោជន៍ដើម្បីមនុស្សគ្រប់គ្នាពិតមែន ពួកគេមិនគួរមានចេតនាអាត្មានិយមណាមួយឡើយ ហើយពួកគេគួរតែចាត់ចែងបញ្ហាផ្សេងៗស្របតាមគោលការណ៍នៃដំណាក់របស់ព្រះជាម្ចាស់។ ក៏ប៉ុន្តែ ផ្ទុយទៅវិញ ពួកគេតែងតែស្វែងរកផលប្រយោជន៍ដើម្បីខ្លួនឯងជានិច្ច ហើយពួកគេមិនបានគិតគូរអ្វីបន្តិចសោះឡើយចំពោះការចូលទៅក្នុងជីវិតនៃរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់។ បន្ថែមពីលើនេះទៅទៀត ពួកគេធ្វើរឿងផ្សេងៗដើម្បីមនុស្សគ្រប់គ្នា ដើម្បីឱ្យមនុស្សលើកតម្កើងពួកគេ ហើយនិយាយថា៖ «បុគ្គលនេះស្វែងរកផលប្រយោជន៍ដើម្បីពួកយើង និងខិតខំការពារផលប្រយោជន៍របស់ពួកយើង។ ប្រសិនបើពួកយើងខ្វះខាតអ្វីមួយ ពួកយើងគួរតែសុំឱ្យពួកគេចាត់ចែងវា។ មានពួកគេនៅជាមួយ ពួកយើងនឹងមិនរងការប្រព្រឹត្តមិនល្អណាមួយឡើយ»។ ពួកគេធ្វើរឿងទាំងនេះដើម្បីឱ្យមនុស្សគ្រប់គ្នាអរគុណពួកគេ។ តាមរយៈការប្រព្រឹត្តបែបនេះ ពួកគេទទួលបានទាំងកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ ដូច្នេះហេតុអ្វីបានជាពួកគេមិនធ្វើរឿងទាំងនេះ? ប្រសិនបើពួកគេស្វែងរកផលប្រយោជន៍ដើម្បីមនុស្សគ្រប់គ្នា ប៉ុន្តែគ្មាននរណាម្នាក់ដឹងថាជាស្នាដៃរបស់ពួកគេ ហើយមនុស្សគ្រប់គ្នាអរគុណព្រះជាម្ចាស់ ហើយគ្មាននរណាម្នាក់មានអារម្មណ៍ដឹងគុណចំពោះពួកគេ តើពួកគេនៅតែធ្វើវាទៀតដែរឬទេ? ពួកគេច្បាស់ជានឹងគ្មានអារម្មណ៍ធ្វើដូច្នេះទៀតឡើយ ធាតុពិតរបស់ពួកគេនឹងត្រូវបានលាតត្រដាង។ នៅពេលមនុស្សបែបនេះធ្វើអ្វីមួយ សារជាតិធម្មជាតិរបស់ពួកគេត្រូវបានលាតត្រដាងទាំងស្រុង។ ហេតុដូច្នេះហើយ នៅពេលពួកទទឹងនឹងព្រះគ្រីស្ទរំខានពួកជំនុំ ពួកគេពិតជានឹងមិនធ្វើកិច្ចការជាក់ស្ដែងណាមួយដើម្បីការពាររាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ឡើយ។
អម្បាញ់មិញនេះ យើងបានប្រកបគ្នាថា បន្ទាប់ពីរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់រងការបំភាន់ ការត្រួតត្រា និងការធ្វើបាបពីពួកទទឹងនឹងព្រះគ្រីស្ទហើយ ពួកអ្នកដឹកនាំក្លែងក្លាយនៅតែបិទភ្នែកធ្វើមិនដឹងមិនឮចំពោះរឿងនេះ។ ពួកគេមិនបានគិតរកមធ្យោបាយណាមួយដើម្បីស្ដាររាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ឡើងវិញទេ ហើយពួកគេក៏មិនបំពេញកាតព្វកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនដែរ។ ពួកគេគិតតែពីអារម្មណ៍ ទឹកចិត្ត និងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ។ ពួកគេមិនបំពេញការទទួលខុសត្រូវរបស់ខ្លួន ហើយពួកគេមិនទទួលខុសត្រូវចំពោះខ្លួនឯងឡើយ ផ្ទុយទៅវិញ ពួកគេគេចវេះ និងគេចចេញពីការទទួលខុសត្រូវទាំងនោះ។ ហើយពួកគេថែមទាំងផ្ដល់ការជំនុំជម្រះលើរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ទៀតផង បន្ទាប់ពីបងប្អូនទាំងនោះត្រូវបានពួកទទឹងនឹងព្រះគ្រីស្ទបំភាន់ និងត្រួតត្រា ដោយនិយាយថាបងប្អូនទាំងនោះមិនជឿលើព្រះជាម្ចាស់ដោយស្មោះអស់ពីចិត្តទេ ដើម្បីគេចវេះពីការទទួលខុសត្រូវរបស់ខ្លួន ដោយគ្មានអារម្មណ៍ស្ដីបន្ទោសរបស់មនសិការអ្វីទាំងអស់។ ពួកអ្នកដឹកនាំក្លែងក្លាយទាំងនេះគឺគួរឱ្យស្អប់ខ្ពើមបំផុត។ ការបង្ហាញចេញប្រភេទផ្សេងៗរបស់ពួកអ្នកដឹកនាំក្លែងក្លាយដែលយើងបានពិភាក្សាគឺសុទ្ធតែគួរឱ្យខ្ពើមរអើមណាស់ ប៉ុន្តែមនុស្សប្រភេទចុងក្រោយនេះគឺគ្មានភាពជាមនុស្សទាល់តែសោះ។ មនុស្សប្រភេទនេះគឺជាសត្វឈាមត្រជាក់ ជាសត្វតិរច្ឆានក្នុងសម្លៀកបំពាក់មនុស្ស ពួកគេមិនអាចចាត់ទុកថាជាផ្នែកមួយនៃមនុស្សជាតិបានទេ ប៉ុន្តែគួរតែត្រូវបានចាត់ថ្នាក់ក្នុងចំណោមសត្វតិរច្ឆាន។ ហេតុអ្វីបានជាពួកគេមិនបំពេញការទទួលខុសត្រូវរបស់ខ្លួន? ពីព្រោះពួកគេគ្មានភាពជាមនុស្ស គ្មានមនសិការ ឬវិចារណញ្ញាណឡើយ។ ការទទួលខុសត្រូវ កាតព្វកិច្ច សេចក្ដីស្រឡាញ់ ភាពអត់ធ្មត់ ការអាណិតអាសូរ ការការពារបងប្អូនប្រុសស្រី គ្មានរឿងណាមួយក្នុងចំណោមរឿងទាំងនេះស្ថិតនៅក្នុងចិត្តរបស់ពួកគេឡើយ ពួកគេមិនមានលក្ខណៈសម្បត្តិទាំងនេះទេ។ ការមិនមានលក្ខណៈសម្បត្តិទាំងនេះនៅក្នុងភាពជាមនុស្សរបស់ខ្លួនគឺស្មើនឹងការគ្មានភាពជាមនុស្ស។ ទាំងនេះគឺជាការបង្ហាញចេញរបស់អ្នកដឹកនាំក្លែងក្លាយប្រភេទទីបួន។
ទាំងនេះគឺជាការបង្ហាញចេញបួនប្រភេទរបស់ពួកអ្នកដឹកនាំក្លែងក្លាយច្រើនឬតិច ដែលត្រូវតែត្រូវបានលាតត្រដាងនៅក្នុងការទទួលខុសត្រូវទីដប់បីរបស់ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ។ ពិតណាស់ ក៏មានការបង្ហាញចេញស្រដៀងគ្នាផ្សេងទៀតដែរ ប៉ុន្តែជាមូលដ្ឋាន ប្រភេទទាំងបួននេះអាចតំណាងឱ្យការបង្ហាញចេញផ្សេងៗរបស់អ្នកដឹកនាំក្លែងក្លាយក្នុងការបំពេញកិច្ចការនេះរួចទៅហើយ ក៏ដូចជាសារជាតិមនុស្សជាតិរបស់ពួកគេផងដែរ។ មិនថាយើងបែងចែកការបង្ហាញចេញរបស់ពួកគេជាប៉ុន្មានប្រភេទក៏ដោយ ក៏ការបង្ហាញចេញដ៏លេចធ្លោចំនួនពីររបស់ពួកអ្នកដឹកនាំក្លែងក្លាយអាចនៅតែរកឃើញនៅក្នុងប្រភេទទាំងបួននេះដែរ ទោះក្នុងករណីណាក៏ដោយ៖ មួយគឺការមិនធ្វើកិច្ចការជាក់ស្ដែង និងមួយទៀតគឺការមិនអាចធ្វើកិច្ចការជាក់ស្ដែងបាន។ ទាំងនេះគឺជាការបង្ហាញចេញដ៏លេចធ្លោបំផុតចំនួនពីររបស់ពួកអ្នកដឹកនាំក្លែងក្លាយ។ មិនថាភាពជាមនុស្ស និងគុណសម្បត្តិរបស់ពួកអ្នកដឹកនាំក្លែងក្លាយយ៉ាងណាក៏ដោយ និងមិនថាពួកគេប្រព្រឹត្តចំពោះសេចក្ដីពិតយ៉ាងដូចម្ដេច ក្នុងករណីណាក៏ដោយ ក៏ការបង្ហាញចេញទាំងពីរនេះគឺត្រូវបានបង្កប់នៅក្នុងប្រភេទទាំងបួននេះដែរ។ នេះគឺជាទីបញ្ចប់នៃខ្លឹមសារអំពីការលាតត្រដាងពួកអ្នកដឹកនាំក្លែងក្លាយនៅក្នុងការប្រកបគ្នារបស់យើងនៅថ្ងៃនេះ ស្ដីពីការទទួលខុសត្រូវទីដប់បីរបស់ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ។
ចំណុចបន្ថែម៖ ការឆ្លើយសំណួរ
តើអ្នករាល់គ្នាមានសំណួរអ្វីទៀតទេ? (ព្រះជាម្ចាស់ ទូលបង្គំចង់ទូលសួរសំណួរមួយ។ នៅពេលចាប់ផ្ដើមការជួបជុំ ព្រះជាម្ចាស់បានមានបន្ទូលសួរពួកទូលបង្គំថាតើអ្វីជាភាពខុសគ្នារវាងមនុស្សដែលមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ និងពួកទទឹងនឹងព្រះគ្រីស្ទពិតប្រាកដ ហើយតើអ្វីជាចរិតលក្ខណៈទូទៅនៃសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ នៅពេលនោះ ពួកទូលបង្គំមានអារម្មណ៍ថាខួរក្បាលរបស់ពួកទូលបង្គំទទេស្អាត ហើយបន្ទាប់ពីសញ្ជឹងគិតមួយសន្ទុះ ពួកទូលបង្គំអាចគិតឃើញតែពាក្យពេចន៍ និងគោលលទ្ធិធម្មតាៗមួយចំនួនប៉ុណ្ណោះ។ ព្រះជាម្ចាស់បានប្រកបគ្នាអំពីសេចក្ដីពិតស្ដីពីការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទអស់រយៈពេលជាងមួយឆ្នាំហើយ ប៉ុន្តែពួកទូលបង្គំអាចយល់ដឹង និងអនុវត្តបានតែចំនួនតិចតួចបំផុតនៃសេចក្ដីពិតទាំងនោះប៉ុណ្ណោះ។ ហេតុផលមួយគឺថា ពួកទូលបង្គំមិនបានដាក់ការខិតខំប្រឹងប្រែងលើសេចក្ដីពិតទាំងនេះ ហើយហេតុផលមួយទៀតគឺថា ពួកទូលបង្គំបានជួបប្រទះនឹងពួកទទឹងនឹងព្រះគ្រីស្ទតិចតួចណាស់ ហើយមិនទាន់បានយល់សេចក្ដីពិតទាំងនេះតាមរយៈការមើលឃើញពីរបៀបដែលសេចក្ដីពិតទាំងនោះផ្សារភ្ជាប់ទៅនឹងស្ថានភាពជាក់ស្ដែងនៅឡើយទេ។ ហេតុដូច្នេះហើយ សូម្បីតែឥឡូវនេះ ពួកទូលបង្គំពិតជាមិនមានការចូលទៅក្នុងសេចក្ដីពិតទាំងនេះទេ ពួកទូលបង្គំមិនមានការញែកដឹងច្រើនអំពីពួកទទឹងនឹងព្រះគ្រីស្ទទេ ហើយមានការបង្ហាញចេញជាច្រើននៃនិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទនៅក្នុងខ្លួន ដែលពួកទូលបង្គំមិនទាន់បានស្គាល់នៅឡើយ។ ទូលបង្គំចង់ទូលសួរថាតើត្រូវដោះស្រាយបញ្ហានេះដោយរបៀបណា។) ចំពោះទិដ្ឋភាពណាមួយនៃសេចក្ដីពិត អ្នកត្រូវតែមានបទពិសោធពិត និងចំណេះដឹងតាមរយៈបទពិសោធខ្លះ ហើយសម្រេចបានការយល់ដឹងដ៏ពិតប្រាកដ ដើម្បីឱ្យព្រះបន្ទូលនៃសេចក្ដីពិតអាចចារឹកនៅក្នុងចិត្តរបស់អ្នកបាន។ ដំណើរការនៃការទទួលបានសេចក្ដីពិតគឺតែងតែបែបនេះជានិច្ច។ អ្វីដែលអ្នកអាចចងចាំបាន គឺជាអ្វីដែលអ្នកទទួលបានតាមរយៈបទពិសោធរបស់អ្នក វាគឺជាការដិតដាមដ៏ជ្រាលជ្រៅបំផុត។ ហេតុដូច្នេះហើយ នៅពេលដែលយើងកំពុងប្រកបគ្នាអំពីប្រធានបទនៃពួកទទឹងនឹងព្រះគ្រីស្ទនៅថ្ងៃនេះ ខ្ញុំបានឱ្យអ្នករាល់គ្នារំឭកខ្លឹមសារនេះឡើងវិញជាមុនសិន។ អ្នករាល់គ្នាអាចនឹកឃើញខ្លឹមសារខ្លះៗដែរ។ ក្នុងចំណោមរឿងដែលអ្នករាល់គ្នាអាចនឹកឃើញបាន មានខ្លះជាទ្រឹស្ដីសម្រាប់អ្នករាល់គ្នា ប៉ុន្តែជាធម្មតា មានការបង្ហាញចេញខ្លះៗរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ដែលអ្នកអាចយកមកផ្គូផ្គងនឹងជីវិតពិតបានច្រើនឬតិច គឺមនុស្សគ្រប់គ្នាត្រូវតែមានបទពិសោធតាមរបៀបនេះ។ ស្ថានភាពធម្មតាសម្រាប់មនុស្សគឺថា មិនថាពួកគេហាក់ដូចជាយល់ច្បាស់ប៉ុនណាក៏ដោយ នៅពេលកំពុងស្ដាប់ការទេសនា ពួកគេគ្រាន់តែយល់ដឹងតាមទ្រឹស្ដី និងតាមគោលលទ្ធិប៉ុណ្ណោះ ហើយពួកគេមិនមានចំណេះដឹងអំពីសេចក្ដីពិតទេ។ តើនៅពេលណាទើបមនុស្សម្នាក់អាចយល់សេចក្ដីពិតបាន? គឺនៅពេលដែលមនុស្សម្នាក់បានឆ្លងកាត់បទពិសោធរឿងទាំងនេះរួច ទើបពួកគេអាចមានចំណេះដឹងជាក់ស្ដែងខ្លះបាន។ បើគ្មានបទពិសោធពីស្ថានភាពជាក់ស្ដែងទេ គ្មាននរណាម្នាក់អាចទទួលបានចំណេះដឹងឡើយ។ ដូច្នេះហើយ នៅពេលដែលយើងកំពុងប្រកបគ្នាអំពីប្រធានបទនៃពួកទទឹងនឹងព្រះគ្រីស្ទនៅថ្ងៃនេះ វាចាំបាច់ណាស់ក្នុងការរំឭកឡើងវិញត្រួសៗ និងផ្ដល់ការរំឭកខ្លីៗដល់អ្នក។ បន្ទាប់ពីនេះ មិនថាយើងបានប្រកបគ្នាអំពីការទទួលខុសត្រូវរបស់ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ ឬការបង្ហាញចេញផ្សេងៗរបស់ពួកអ្នកដឹកនាំក្លែងក្លាយក៏ដោយ ក៏យ៉ាងហោចណាស់វានឹងមិនទទេឡើយពេកសម្រាប់អ្នករាល់គ្នា គឺមានតែប៉ុណ្ណឹងឯង។ ក៏ប៉ុន្តែ អ្នករាល់គ្នានៅតែត្រូវការទទួលបានការប្រឈមនឹងការបង្ហាញចេញផ្សេងៗរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ មនុស្សមួយចំនួននិយាយថា៖ «ប្រសិនបើព្រះជាម្ចាស់មិនបានរៀបចំមនុស្ស ព្រឹត្តិការណ៍ និងរបស់ផ្សេងៗមួយចំនួនទេ តើពួកយើងអាចទទួលបានការប្រឈមនៅឯណា? ពួកយើងមិនអាចទៅស្វែងរកពួកទទឹងនឹងព្រះគ្រីស្ទដោយខ្លួនឯងបានទេ មែនទេ?» អ្នកមិនចាំបាច់ទៅស្វែងរកពួកគេទេ។ ដំណោះស្រាយដ៏សាមញ្ញបំផុតគឺថា នៅពេលអ្នកជួបប្រទះនឹងពួកទទឹងនឹងព្រះគ្រីស្ទ ចូរព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីយកពួកគេមកផ្គូផ្គងនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ចូរយកការលាតត្រដាងខាងក្រៅ សេចក្ដីថ្លែង សកម្មភាពនិងនិស្ស័យរបស់ពួកគេ ក៏ដូចជាគំនិត និងទស្សនៈរបស់ពួកគេ ហើយសូម្បីតែរបៀបដែលពួកគេប្រព្រឹត្តខ្លួន និងដោះស្រាយជាមួយលោកិយ របៀបរស់នៅរបស់ពួកគេជាដើម មកផ្គូផ្គង ពោលគឺ ចូរផ្គូផ្គងពួកគេទៅនឹងការបង្ហាញចេញទាំងដប់ប្រាំរបស់ពួកទទឹងនឹងព្រះគ្រីស្ទដែលយើងបានពិភាក្សា។ ចូរផ្គូផ្គងឱ្យបានច្រើនតាមដែលអ្នកអាចធ្វើបាន។ នេះជារបៀបនៃការយល់ដឹងរបស់មនុស្សគឺ៖ ពួកគេមិនអាចនឹកឃើញច្រើនពីការចងចាំបានទេ ពីព្រោះការចងចាំរបស់មនុស្សមានដែនកំណត់។ មនុស្សអាចនិយាយបានយ៉ាងល្អឥតខ្ចោះអំពីរឿងរ៉ាវដែលពួកគេពិតជាទទួលបានតាមរយៈបទពិសោធផ្ទាល់។ មិនថាពួកគេនិយាយច្រើនប៉ុនណាក៏ដោយ វាមិនមែនផ្អែកលើការចងចាំទេ ប៉ុន្តែផ្អែកលើបទពិសោធ និងអ្វីដែលពួកគេបានឆ្លងកាត់។ រឿងដែលពួកគេទទួលបានទាំងនេះគឺនៅជិតបំផុតនឹងសេចក្ដីពិត និងជិតបំផុតនឹងអ្វីដែលជាការពិតជាក់ស្ដែង ទាំងនេះគឺជារឿងរ៉ាវដែលមនុស្សទទួលបានតាមរយៈបទពិសោធ។ ក្រៅពីនោះ រឿងដែលស្របតាមសញ្ញាណ និងការស្រមើស្រមៃរបស់មនុស្ស និងរឿងដែលផ្អែកលើចំណេះដឹង គឺមិនស្របតាមសេចក្ដីពិតទេ មិនថាវាបានគ្របដណ្ដប់ទីតាំងលេចធ្លោនៅក្នុងគំនិតរបស់អ្នកអស់រយៈពេលប៉ុន្មានឆ្នាំ បន្ទាប់ពីវាបានចូលមកក្នុងគំនិតរបស់អ្នកដំបូងក៏ដោយ។ នៅពេលអ្នកយល់សេចក្ដីពិតយ៉ាងពិតប្រាកដ រឿងទាំងនេះនឹងត្រូវបានជម្រុះចោល និងបោះបង់ចោល។ ក៏ប៉ុន្តែ រឿងទាំងឡាយណាដែលនៅជិតនឹងសេចក្ដីពិត និងស្របតាមសេចក្ដីពិត ដែលអ្នកទទួលបានតាមរយៈបទពិសោធ គឺជាអ្វីដែលមានតម្លៃ។ ថាតើអ្នករាល់គ្នាយល់សំណួរដែលខ្ញុំបានសួរថ្ងៃនេះទាំងស្រុងឬអត់ក៏ដោយ ក៏ពិតជាមានផ្នែកមួយនៃប្រធានបទស្ដីពីការញែកដឹងអំពីពួកទទឹងនឹងព្រះគ្រីស្ទ ដែលអ្នករាល់គ្នាអាចយល់បានដែរ ពីព្រោះអ្នករាល់គ្នាទាំងអស់គ្នាបានឆ្លងកាត់បទពិសោធនៃការបំភាន់ និងការរំខានមួយចំនួនពីពួកទទឹងនឹងព្រះគ្រីស្ទ។ ការណ៍នេះបានធ្វើឱ្យអ្នករាល់គ្នាមានការញែកដឹងបន្តិចបន្តួច ហើយនៅពេលអ្នករាល់គ្នាជួបប្រទះនឹងពួកទទឹងនឹងព្រះគ្រីស្ទដែលកំពុងប្រព្រឹត្តអំពើអាក្រក់ និងរំខានដល់កិច្ចការរបស់ពួកជំនុំ សេចក្ដីពិតទាំងនេះអាចមានប្រសិទ្ធភាពសម្រាប់អ្នករាល់គ្នា។ ព្រះបន្ទូលទាំងនេះមានប្រសិទ្ធភាពតែនៅពេលដែលអ្នកជួបប្រទះនឹងមជ្ឈដ្ឋានពិតប៉ុណ្ណោះ។ ប្រសិនបើអ្នកមិនបានឆ្លងកាត់បទពិសោធនៃការបំភាន់របស់ពួកទទឹងនឹងព្រះគ្រីស្ទ ហើយគ្រាន់តែស្រមើស្រមៃពីសកម្មភាពរបស់ពួកគេនៅក្នុងគំនិតរបស់អ្នកទេ នោះគឺឥតប្រយោជន៍ទេ។ មិនថាការស្រមើស្រមៃរបស់អ្នកល្អប៉ុនណាក៏ដោយ វានឹងមិនមានន័យថា អ្នកនឹងអាចដឹងញែកអំពីពួកគេបានឡើយ។ មានតែពេលដែលប្រឈមមុខនឹងមជ្ឈដ្ឋានពិតប៉ុណ្ណោះ ទើបមនុស្សប្រតិកម្មដោយសភាវគតិ ដោយប្រើប្រាស់គំនិត និងទស្សនៈផ្ទាល់ខ្លួនរបស់ពួកគេ ទ្រឹស្ដីមួយចំនួនដែលពួកគេបានប្រឈម និងគោលលទ្ធិ វិធីសាស្រ្ត និងរបៀបមួយចំនួនដែលពួកគេបានរៀន ដើម្បីប្រឈមមុខ និងដោះស្រាយបញ្ហាទាំងនេះ ហើយនៅទីបំផុតធ្វើការជ្រើសរើសផ្សេងៗ។ ប៉ុន្តែមុនពេលមនុស្សបានជួបប្រទះនឹងស្ថានភាពទាំងនេះ វាពិតជាល្អណាស់ទៅហើយ ប្រសិនបើពួកគេមានការយល់ដឹងដ៏បរិសុទ្ធ និងការដិតដាមអំពីទ្រឹស្ដីផ្សេងៗនោះ។ មនុស្សមួយចំនួននិយាយថា៖ «តើការដែលអ្នកនិយាយច្រើនយ៉ាងនេះមានប្រយោជន៍អ្វីទៅ បើពួកយើងមិនទាន់បានជួបប្រទះនឹងពួកទទឹងនឹងព្រះគ្រីស្ទផងនោះ?» វាមានប្រយោជន៍តើ។ តើព្រះបន្ទូលដែលលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទមិនត្រូវបានបោះពុម្ពនៅក្នុងសៀវភៅទេឬ? តើព្រះបន្ទូលទាំងនោះជារបស់ដែលអ្នកអាចដកពិសោធពេញលេញ និងមើលធ្លុះក្នុងរយៈពេលមួយថ្ងៃឬពីរថ្ងៃបានទេ? មិនអាចទេ។ គោលបំណងនៃការបោះពុម្ពព្រះបន្ទូលទាំងនោះនៅក្នុងសៀវភៅនេះគឺដើម្បីសង្គ្រោះអ្នករាល់គ្នា និងដើម្បីអនុញ្ញាតឱ្យអ្នករាល់គ្នាអានព្រះបន្ទូលទាំងនេះឱ្យបានញឹកញាប់ និងយល់សេចក្ដីពិតទាំងនេះ ក៏ដូចជាដើម្បីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងទទួលបានការផ្គត់ផ្គង់ជីវិត នៅពេលអ្នកជួបប្រទះនឹងស្ថានភាពផ្សេងៗនាពេលអនាគត មិនថាវាជាឧប្បត្តិហេតុពាក់ព័ន្ធនឹងពួកទទឹងនឹងព្រះគ្រីស្ទ ការលំបាកក្នុងការផ្លាស់ប្ដូរនិស្ស័យផ្ទាល់ខ្លួនរបស់អ្នក ឬអ្វីផ្សេងទៀតក៏ដោយ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងសៀវភៅនេះគឺជាប្រភពសម្រាប់អ្នកដើម្បីដកពិសោធ និងដោះស្រាយបញ្ហាទាំងនេះ ហើយដើម្បីចូលទៅក្នុងទិដ្ឋភាពទាំងនេះនៃសេចក្ដីពិត។ តើអ្នកអាចយល់បានច្រើនប៉ុនណា នៅពេលកំពុងស្ដាប់ការទេសនា គឺមិនមែនតំណាងឱ្យចំនួនតថភាពដែលអ្នកមាននោះទេ។ ប្រសិនបើអ្នកមិនអាចយល់ច្បាស់ ឬចងចាំអ្វីមួយនៅពេលណាមួយ វាមិនមានន័យថាអ្នកនឹងមិនអាចដកពិសោធពីវា ឬមិនអាចយល់ពីវាបាននៅពេលអនាគតនោះទេ។ សរុបមក អ្នករាល់គ្នាត្រូវតែយល់ថា មានតែរឿងដែលមនុស្សទទួលបានតាមរយៈបទពិសោធ និងបានដឹងដោយផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ដែលទាក់ទងនឹងសេចក្ដីពិត។ រឿងដែលមនុស្សចងចាំ និងរឿងដែលពួកគេយល់នៅក្នុងគំនិតរបស់ពួកគេ គឺភាគច្រើនមិនទាក់ទងនឹងសេចក្ដីពិតទេ វាគ្រាន់តែជាគោលលទ្ធិប៉ុណ្ណោះ។ តើអ្វីដែលសំខាន់បំផុតនៅពេលនិយាយដល់សេចក្ដីពិត? រឿងដែលសំខាន់បំផុតគឺបទពិសោធ និងការចូលទៅក្នុង។ ជាមួយនឹងទិដ្ឋភាពណាមួយនៃសេចក្ដីពិត នៅពេលដែលមនុស្សដកពិសោធពីវាពិតប្រាកដ ការប្រមូលផលចុងក្រោយរបស់ពួកគេគឺជាផលផ្លែនៃសេចក្ដីពិត និងជាផ្លូវសម្រាប់ការរស់រានមានជីវិតរបស់ពួកគេ។ ហេតុដូច្នេះហើយ ការមិនចងចាំគឺមិនមែនជាបញ្ហាទេ។
ប្រសិនបើខ្ញុំបានចាប់ផ្ដើមពិភាក្សាប្រធានបទចម្បងដោយផ្ទាល់នៅពេលចាប់ផ្ដើមការជួបជុំ នោះតើអ្នករាល់គ្នាមិនមែននឹងមិនអាចមានប្រតិកម្មទាន់ពេលទេឬ? ហេតុដូច្នេះហើយ ខ្ញុំចាំបាច់ត្រូវប្រើវិធីសាស្រ្តខ្លះ ហើយសួរអ្នករាល់គ្នាជាមុនសិនថា៖ «តើអ្នករាល់គ្នាចងចាំពីភាពខុសគ្នារវាងមនុស្សដែលមានសារជាតិនៃពួកទទឹងនឹងព្រះគ្រីស្ទ និងមនុស្សដែលមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទដែរឬទេ?» គោលបំណងរបស់ខ្ញុំក្នុងការសួរសំណួរនេះជាមុន គឺមិនមែនដើម្បីទុកឱ្យអ្នករាល់គ្នាគាំងនិយាយមិនចេញ ឬដើម្បីលាតត្រដាងអ្នករាល់គ្នានោះទេ ប៉ុន្តែគឺដើម្បីផ្ដល់ជាការរំឭកដល់អ្នករាល់គ្នា។ បន្ទាប់មក យើងបានធ្វើការរំឭកឡើងវិញ ហើយមនុស្សមួយចំនួនបាននឹកឃើញបន្តិចម្ដងៗថា៖ «ពួកយើងធ្លាប់បានប្រកបគ្នាពីមុនមក អំពីរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តចំពោះសេចក្ដីពិត និងថាតើភាពជាមនុស្សរបស់ពួកទទឹងនឹងព្រះគ្រីស្ទមានលក្ខណៈយ៉ាងដូចម្ដេច»។ ខ្លឹមសារមួយចំនួនស្ដីពីពួកទទឹងនឹងព្រះគ្រីស្ទបានបន្សល់ទុកនូវការដិតដាមដ៏ជ្រាលជ្រៅលើអ្នករាល់គ្នារួចទៅហើយ ខ្លឹមសារនេះកំពុងរង់ចាំឱ្យអ្នកយកទៅប្រើប្រាស់ នៅពេលអ្នកដកពិសោធពីរឿងបែបនេះ ដើម្បីធ្វើជាការណែនាំ និងជាទិសដៅសម្រាប់ការអនុវត្តរបស់អ្នក។ ប៉ុន្តែមានខ្លឹមសាររឹតតែច្រើនទៀតដែលអ្នកគ្មានការដិតដាមទាល់តែសោះ បន្ទាប់ពីអ្នកបានឮវាជាលើកដំបូង។ ខ្លឹមសារនេះក៏ត្រូវការបទពិសោធដែរ។ នៅពេលអ្នកឆ្លងកាត់បទពិសោធទាំងនេះ ហើយបន្ទាប់មកហូប និងផឹក ហើយអានអធិដ្ឋានព្រះបន្ទូលទាំងនេះ អ្នកនឹងទទួលបានរឹតតែច្រើនថែមទៀត។ ថាតើវាជាខ្លឹមសារដែលអ្នកចងចាំឬអត់ក៏ដោយ បន្ទាប់ពីអ្នកឆ្លងកាត់រឿងទាំងនេះ វានឹងលាយឡំចូលគ្នាទាំងអស់។ គោលលទ្ធិដែលអ្នកបានចងចាំនឹងក្លាយទៅជាការយល់ដឹងជាក់ស្ដែងរបស់អ្នក និងជាផលចំណេញរបស់អ្នក បន្ទាប់ពីអ្នកដកពិសោធពីវា។ ចំណែកឯខ្លឹមសារដែលអ្នកគ្មានការដិតដាមវិញ បន្ទាប់ពីដកពិសោធពីវាមួយលើក អ្នកប្រហែលជាអាចមានការដិតដាមខ្លះៗ ប៉ុន្តែវានឹងគ្រាន់តែជាចំណេះដឹងតាមរយៈការយល់ឃើញបន្តិចបន្តួចប៉ុណ្ណោះ។ ចំណេះដឹងតាមរយៈការយល់ឃើញនេះអាចស្ថិតនៅត្រឹមកម្រិតនៃគោលលទ្ធិប៉ុណ្ណោះ។ វានៅរង់ចាំឱ្យអ្នកដកពិសោធពីរឿងស្រដៀងគ្នានេះម្ដងទៀត នៅពេលនោះ វានឹងណែនាំអ្នក ផ្ដល់ទិសដៅដល់អ្នក និងផ្ដល់ឱ្យអ្នកនូវផ្លូវសម្រាប់ការអនុវត្ត។ ការដកពិសោធពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការដកពិសោធពីសេចក្ដីពិត គឺជាដំណើរការបែបនេះឯង។ តើវាគួរឱ្យខ្មាសអៀនទេ ដែលអ្នករាល់គ្នាមិនដឹងពីរបៀបឆ្លើយសំណួរដែលខ្ញុំបានសួរនោះ? វាមិនគួរឱ្យខ្មាសអៀនទេ។ ប្រសិនបើអ្នករាល់គ្នាសួរខ្ញុំនូវសំណួរមួយភ្លាមៗដោយមិនបានប្រាប់ទុកជាមុន ខ្ញុំក៏នឹងត្រូវរិះគិតនៅនឹងកន្លែងដែរ ដោយពិចារណាថាតើសំណួរនោះមានន័យដូចម្ដេច និងពាក់ព័ន្ធនឹងទិដ្ឋភាពណាខ្លះនៃសេចក្ដីពិត។ ខួរក្បាល និងគំនិតរបស់មនុស្សដំណើរការបែបនេះឯង គឺវាត្រូវការពេលវេលាដើម្បីមានប្រតិកម្មតប។ ទោះបីជាវាជារឿងដែលអ្នកស៊ាំជាមួយខ្លាំងក៏ដោយ ប្រសិនបើអ្នកមិនបានជួបប្រទះវារយៈពេលជាច្រើនឆ្នាំ អ្នកនឹងនៅតែត្រូវការពេលវេលាដើម្បីមានប្រតិកម្មតប នៅពេលអ្នកស្រាប់តែជួបវាម្តងទៀត។ មិនថាអ្នកបានដកពិសោធពីអ្វីមួយជ្រាលជ្រៅប៉ុណ្ណាក៏ដោយ ប្រសិនបើអ្នកជួបប្រទះវាម្តងទៀតបន្ទាប់ពីរយៈពេលជាច្រើនថ្ងៃ ឬជាច្រើនឆ្នាំ អ្នកនឹងនៅតែត្រូវការពេលវេលាដើម្បីមានប្រតិកម្មតប ដោយមិនបាច់និយាយដល់ថា ការយល់ដឹងរបស់អ្នករាល់គ្នាអំពីប្រធានបទនៃពួកទទឹងនឹងព្រះគ្រីស្ទគឺស្ថិតនៅត្រឹមកម្រិតនៃពាក្យពេចន៍ និងគោលលទ្ធិនោះទេ អ្នកមិនទាន់អាចយកវាទៅផ្គូផ្គងនឹងពួកទទឹងនឹងព្រះគ្រីស្ទដែលអ្នកជួបប្រទះក្នុងជីវិតពិតបាននៅឡើយទេ ហើយអាចនិយាយបានថា ជាមូលដ្ឋានអ្នកនៅតែមិនអាចញែកដឹងអំពីពួកទទឹងនឹងព្រះគ្រីស្ទបានទេ។ ដូច្នេះ សេចក្ដីពិតទាំងនេះកំពុងរង់ចាំឱ្យអ្នករាល់គ្នាដកពិសោធន៍វាដោយជាក់ស្ដែង ទាល់តែពេលនោះទើបអ្នកអាចផ្ទៀងផ្ទាត់ភាពពិត និងភាពត្រឹមត្រូវនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់បាន។ ឧទាហរណ៍ យើងធ្លាប់បានប្រកបគ្នាពីមុនមកថា ពួកទទឹងនឹងព្រះគ្រីស្ទគឺរឹងទទឹងមិនព្រមប្រែចិត្ត។ ឧបមាថាអ្នកបានទន្ទេញចាំរឿងនេះ ហើយអ្នកនិយាយថា៖ «ព្រះជាម្ចាស់បានមានបន្ទូលថា ពួកទទឹងនឹងព្រះគ្រីស្ទគឺរឹងទទឹងមិនព្រមប្រែចិត្តឡើយ។ ពួកគេនឹងប្រឆាំងព្រះជាម្ចាស់ និងទាស់ទទឹងនឹងទ្រង់រហូតដល់ទីបំផុត។ ពួកគេមិនទទួលយកសេចក្ដីពិតទេ ហើយពួកគេនឹងមិនព្រមទទួលស្គាល់ថាព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិតឡើយ មិនថាក្នុងកាលៈទេសៈណាក៏ដោយ។ ពួកគេមិនពេញចិត្តនឹងសេចក្ដីពិតទេ»។ គឺអ្នកយល់ដឹង ទទួលយក ឬមានការដិតដាមពីសេចក្ដីថ្លែងនេះតាមគោលលទ្ធិប៉ុណ្ណោះ វាគ្រាន់តែជាចំណេះដឹងតាមរយៈការយល់ឃើញបន្តិចបន្តួចប៉ុណ្ណោះ។ នៅក្នុងអនុសម្បជញ្ញៈរបស់អ្នក អ្នកមានអារម្មណ៍ថាសេចក្ដីថ្លែងនេះគឺត្រឹមត្រូវ ប៉ុន្តែតើពាក្យពេចន៍ជាក់លាក់អ្វីខ្លះដែលពួកទទឹងនឹងព្រះគ្រីស្ទនិយាយ និស្ស័យពុករលួយអ្វីខ្លះដែលពួកគេបើកសម្ដែង និងធម្មជាតិអ្វីដែលជំរុញពួកគេជាដើម ដែលផ្គូផ្គង និងទាក់ទងនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទនោះ? តើចំណុចណាខ្លះក្នុងចំណោមនោះដែលអាចបង្ហាញថាការលាតត្រដាងរបស់ព្រះជាម្ចាស់គឺជាការពិតជាក់ស្ដែង? ការណ៍នេះតម្រូវឱ្យអ្នកជួបនឹងអ្នកទទឹងនឹងព្រះគ្រីស្ទដោយផ្ទាល់ ឬឮពីអ្នកសង្កេតការណ៍អំពីអំពើ និងពាក្យពេចន៍របស់អ្នកទទឹងនឹងព្រះគ្រីស្ទ ហើយនៅទីបញ្ចប់ អ្នកដឹងថា៖ «ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺពិតជាជាក់ស្ដែងណាស់ ព្រះបន្ទូលទាំងនោះគឺត្រឹមត្រូវទាំងស្រុង។ បុគ្គលនេះត្រូវបានកំណត់លក្ខណៈថាជាអ្នកទទឹងនឹងព្រះគ្រីស្ទជាច្រើនដង និងត្រូវបានដកហូតតំណែងជាច្រើនដង»។ ទោះបីជាពួកគេមិនទាន់ត្រូវបានបណ្ដេញចេញ ឬបោសសម្អាតចេញក៏ដោយ ក៏ការបង្ហាញចេញ និងការលាតត្រដាងរបស់ពួកគេបង្ហាញថា ពួកគេមិនទទួលយកសេចក្ដីពិតទាល់តែសោះ គឺរឹងទទឹងមិនព្រមប្រែចិត្ត ហើយមិនត្រឹមតែមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទប៉ុណ្ណោះទេ តែថែមទាំងមានសារជាតិធម្មជាតិនៃពួកទទឹងនឹងព្រះគ្រីស្ទទៀតផង ពោលគឺពួកគេពិតជាអ្នកទទឹងនឹងព្រះគ្រីស្ទពិតប្រាកដមែន»។ ហើយនៅថ្ងៃណាមួយ នៅពេលបុគ្គលនេះត្រូវបានបណ្ដេញចេញ អ្នកបញ្ជាក់នៅក្នុងចិត្តរបស់អ្នកថា៖ «ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺពិតជាត្រឹមត្រូវណាស់! មនុស្សដែលមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទអាចផ្លាស់ប្ដូរបាន ប៉ុន្តែអស់អ្នកដែលមានសារជាតិនៃពួកទទឹងនឹងព្រះគ្រីស្ទនឹងមិនផ្លាស់ប្ដូរឡើយ»។ ព្រះបន្ទូលទាំងនេះចាក់ឫសនៅក្នុងចិត្តរបស់អ្នក។ វាមិនមែនគ្រាន់តែជាការចងចាំ ឬការដិតដាមបន្តិចបន្តួចនោះទេ ហើយក៏មិនមែនគ្រាន់តែជាប្រភេទនៃចំណេះដឹងតាមរយៈការយល់ឃើញដែរ។ ផ្ទុយទៅវិញ អ្នកយល់យ៉ាងជ្រាលជ្រៅ និងទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា៖ «អ្នកទទឹងនឹងព្រះគ្រីស្ទនឹងមិនផ្លាស់ប្ដូរឡើយ ពួកគេនឹងទាស់ទទឹងនឹងព្រះជាម្ចាស់រហូតដល់ទីបំផុត។ មិនបាច់ឆ្ងល់ទេថាហេតុអ្វីបានជាព្រះជាម្ចាស់មិនសង្គ្រោះពួកគេ មិនបាច់ឆ្ងល់ទេថាហេតុអ្វីបានជាព្រះជាម្ចាស់មិនធ្វើកិច្ចការលើមនុស្សបែបនេះ។ មិនបាច់ឆ្ងល់ទេថាហេតុអ្វីបានជាពួកគេមិនដែលមានការបំភ្លឺ ឬពន្លឺ នៅពេលបំពេញភារកិច្ចរបស់ខ្លួន ហើយមិនបង្ហាញការរីកចម្រើនអ្វីទាំងអស់ គឺពួកគេប្ដេជ្ញាចិត្តដើរតាមផ្លូវរបស់ខ្លួន។ នេះពិតជាអ្នកទទឹងនឹងព្រះគ្រីស្ទមែន!» នៅពេលអ្នកផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្នកគិតក្នុងចិត្តខ្លួនឯងថា៖ «ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺពិតជាសេចក្ដីពិតមែន។ ព្រះបន្ទូលទាំងនេះគឺត្រឹមត្រូវណាស់។ អាម៉ែន!» តើការដែលអ្នកនិយាយថា អាម៉ែន មានន័យដូចម្ដេច? វាមានន័យថា តាមរយៈបទពិសោធរបស់អ្នក អ្នកបានយល់ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាលក្ខណៈវិនិច្ឆ័យសម្រាប់វាស់វែងរឿងរ៉ាវទាំងអស់ ថាព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិត ហើយថាទោះបីជានៅពេលយុគសម័យនេះ និងមនុស្សជាតិនេះកន្លងផុតទៅក៏ដោយ ក៏ព្រះបន្ទូលរបស់ព្រះជាម្ចាស់នឹងមិនកន្លងផុតទៅដែរ។ ហេតុអ្វីបានជាព្រះបន្ទូលទាំងនោះនឹងមិនកន្លងផុតទៅ? ពីព្រោះមិនថានៅពេលណាក៏ដោយ សារជាតិនៃពួកទទឹងនឹងព្រះគ្រីស្ទនឹងមិនផ្លាស់ប្ដូរឡើយ ហើយព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលលាតត្រដាងសារជាតិនៃពួកទទឹងនឹងព្រះគ្រីស្ទក៏នឹងមិនផ្លាស់ប្ដូរដែរ។ ទោះបីជាយុគសម័យនេះនឹងកន្លងផុតទៅ ទោះបីជាមនុស្សជាតិដ៏ពុករលួយនេះនឹងកន្លងផុតទៅក៏ដោយ ក៏ព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះនឹងនៅតែជាសេចក្ដីពិតនៃការពិតជាក់ស្ដែងជានិច្ច គឺគ្មាននរណាម្នាក់អាចបដិសេធរឿងនេះបានឡើយ។ នេះគឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់! នៅពេលអ្នកមានអារម្មណ៍ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រូវគ្នា និងផ្គូផ្គងទៅនឹងការពិតជាក់ស្ដែងដែលអ្នកឃើញ និងជួបប្រទះ ហើយចិត្តរបស់អ្នកទទួលបានការបញ្ជាក់ ហើយមិនមែនគ្រាន់តែជាអារម្មណ៍ថាព្រះបន្ទូលរបស់ព្រះជាម្ចាស់ច្បាស់ជាត្រឹមត្រូវ ឬមិនខុសនោះទេ ប៉ុន្តែផ្ទុយទៅវិញ គឺជាការដែលអ្នកបានឃើញ និងបានដកពិសោធពីវាដោយផ្ទាល់ ពេលនោះ អ្នកនឹងនិយាយថា អាម៉ែន ចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយឯកឯង។ នៅពេលនោះ ប្រសិនបើខ្ញុំសួរម្ដងទៀតថា៖ «តើអ្វីជាការបង្ហាញចេញរបស់មនុស្សដែលមានសារជាតិនៃពួកទទឹងនឹងព្រះគ្រីស្ទ?» ការយល់ដឹងចេញពីក្នុងចិត្តរបស់អ្នកនឹងចេញមកភ្លាមៗ។ វានឹងមិនមែនគ្រាន់តែមានការដិតដាមមួយ ឃ្លាដែលបានចងចាំមួយ ឬការយល់ដឹងប្រភេទណាមួយ ឬក៏ជាចំណេះដឹងតាមរយៈការយល់ឃើញនោះឡើយ។ អ្នកនឹងនិយាយភ្លាមៗថា៖ «ពួកទទឹងនឹងព្រះគ្រីស្ទពិតជាមិនទទួលយកសេចក្ដីពិតដាច់ខាត ហើយរឹងទទឹងមិនព្រមប្រែចិត្តឡើយ!» ទោះបីជាសេចក្ដីថ្លែងនេះប្រហែលជាមិនមានរចនាសម្ព័ន្ធបែបតក្កវិជ្ជាច្រើនក៏ដោយ ទោះបីជាវាត្រូវបាននិយាយចេញមកកំបុតៗ ហើយដំបូងឡើយមនុស្សនឹងមិនយល់ក៏ដោយ ក៏អ្នកដឹងថាវាមានន័យដូចម្ដេចដែរ ពីព្រោះអ្នកបានដកពិសោធពីវា និងបានឃើញវានឹងភ្នែកផ្ទាល់។ ពួកទទឹងនឹងព្រះគ្រីស្ទគឺពិតជារបស់ដ៏គួរឱ្យស្អប់ខ្ពើមបែបនេះឯង ពួកគេនឹងមិនប្រែចិត្តឡើយ។ ព្រះបន្ទូលទាំងនេះត្រូវការបទពិសោធ អ្នកណាដែលមិនដកពិសោធពីព្រះបន្ទូលទាំងនេះ នឹងមិនទទួលបានអ្វីទាំងអស់។
ថ្ងៃទី២ ខែតុលា ឆ្នាំ២០២១