៦២. ការក្រោកឡើងនៅចំពោះមុខនៃភាពបរាជ័យ
មុនពេលដែលខ្ញុំបានជួបព្រះជាម្ចាស់ ខ្ញុំបានទទួលការអប់រំរបស់បក្សកុម្មុយនិស្ដចិន ហើយខ្ញុំគ្មានគិតអ្វីក្រៅពីការស្វែងរកកេរ្តិ៍ឈ្មោះឱ្យខ្លួនឯង និងការនាំកិត្តិយសដល់គ្រួសាររបស់ខ្ញុំទេ។ ក្រោយមក ខ្ញុំបានធ្វើតេស្តចូលរៀននៅសាកលវិទ្យាល័យ និងបានក្លាយជាមេធាវីម្នាក់។ ខ្ញុំតែងមានអារម្មណ៍ថាខ្លួនឯងប្រសើរខ្ពង់ខ្ពស់ជាងអ្នកដទៃ។ ហេតុនេះ មិនថាខ្ញុំបានទៅកន្លែងណាទេ ខ្ញុំតែងព្យាយាមអួតអាងពីខ្លួនឯង ដោយរំពឹងថា អ្នកដទៃនឹងយល់ឃើញពីអ្វីៗដូចជាខ្ញុំដែរ និងធ្វើអ្វីទៅតាមសម្ដីរបស់ខ្ញុំ។ កាលនោះ ខ្ញុំពុំបានដឹងថានេះជានិស្ស័យក្រអឺតក្រទមទេ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំគឺជាមនុស្សអស្ចារ្យ។ បន្ទាប់ពីខ្ញុំបានចាប់ផ្ដើមជឿលើព្រះជាម្ចាស់ តាមរយៈព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្តា ទើបទីបំផុតខ្ញុំបានស្គាល់ពីនិស្ស័យក្រអឺតក្រទមផ្ទាល់ខ្លួនរបស់ខ្ញុំបាន ហើយបានមើលឃើញថា ខ្ញុំមិនត្រឹមតែមានមហិច្ចតានិងចំណង់ប៉ុណ្ណោះទេ តែថែមទាំងរាប់ខ្លួនជាសំខាន់ និងរាប់ខ្លួនឯងជាសុចរិតទៀត។ ពេលខ្លះ នៅពេលខ្ញុំនិយាយនិងធ្វើអ្វីៗ ខ្ញុំមិនបានពិភាក្សាជាមួយនរណាឡើយហើយចចេសធ្វើអ្វីៗតាមវិធីផ្ទាល់ខ្លួនរបស់ខ្ញុំ។ បើទោះបីជាខ្ញុំបានទទួលការយល់ដឹងខ្លះពីខ្លួនឯង ខ្ញុំមានអារម្មណ៍ថា ទាំងនេះមិនមែនជាបញ្ហាធំនោះទេ។ ខ្ញុំបានចងចាំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលខ្ញុំបានអាន៖ «ការមិនផ្លាស់ប្តូរនិស្ស័យគឺជាការប្រឆាំងនឹងព្រះជាម្ចាស់» និង «មនុស្សដែលមិនចុះសម្រុងនឹងព្រះគ្រីស្ទ គឺជាសត្រូវព្រះជាម្ចាស់ប្រាកដណាស់»។ ខ្ញុំបានគិតដល់ព្រះបន្ទូលទាំងនេះថា៖ «ការមិនផ្លាស់ប្តូរនិស្ស័យគឺជាការប្រឆាំងនឹងព្រះជាម្ចាស់»។ ចុះចំណែកអ្នកដែលមានភាពជាមនុស្សល្អវិញនោះ? ឬអ្នកដែលស្ដាប់បង្គាប់ព្រះជាម្ចាស់វិញនោះ? តើពួកគេនៅតែត្រូវការបំផ្លាស់បំប្រែនិស្ស័យរបស់គេទៀតទេ? តើនិស្ស័យដែលបានបំផ្លាស់បំប្រែមានន័យយ៉ាងដូចម្ដេចឱ្យប្រាកដទៅ? ខ្ញុំបានគិតថា ខ្ញុំកំពុងជឿលើព្រះគ្រីស្ទ ហើយថាព្រះគ្រីស្ទ គឺជាព្រះដ៏ជាក់ស្ដែង ដូច្នេះ តើការជឿលើព្រះគ្រីស្ទ មិនមែនមានន័យថាជាការស្ដាប់បង្គាប់ព្រះគ្រីស្ទទេឬ? ដូច្នេះ ការស្ដាប់បង្គាប់ព្រះគ្រីស្ទ គឺមានន័យថាការស្របនឹងទ្រង់។ ជាពិសេស នៅពេលខ្ញុំបានគិតពីពេលដែលខ្ញុំលះបង់ការងារ និងបានចាកចេញពីគ្រួសារ ដែលខ្ញុំបានជ្រើសរើសដើម្បីលះបង់ខ្លួនសម្រាប់ព្រះជាម្ចាស់ ខ្ញុំគិតថា តើនេះមិនមែនជាទីសម្គាល់ថាខ្ញុំកំពុងជឿលើព្រះគ្រីស្ទ និងមានភាពស្របនឹងព្រះគ្រីស្ទទេឬ? ក៏ប៉ុន្តែពេលនោះខ្ញុំមិនបានដឹងថា ខ្ញុំត្រូវតែសម្រេចបានការផ្លាស់ប្ដូរនិស្ស័យជីវិតរបស់ខ្ញុំ ដើម្បីបានស្របនឹងព្រះគ្រីស្ទ ដូច្នេះ ខ្ញុំបានបំពេញភារកិច្ចដោយមានអារម្មណ៍ក្លៀវក្លា។ ខ្ញុំក៏មិនបានដឹងថាអ្វីជាច្រកចូលទៅក្នុងជីវិត និងអ្វីជាការបំផ្លាស់បំប្រែនិស្ស័យនោះទេ។ អ្នកអាចនិយាយបានថា ខ្ញុំគ្មាននូវបទពិសោធន៍ជីវិតបន្ដិចណាសោះ។ តើនៅទីបំផុតខ្ញុំបានចាប់ផ្ដើមយល់ដឹងពិតប្រាកដនៅពេលណា? គឺបន្ទាប់ពីខ្ញុំបានជួបប្រទះការលួសកាត់យ៉ាងខ្លាំងបំផុត ទើបខ្ញុំចាប់ផ្ដើមឆ្លុះបញ្ចាំងពីខ្លួនឯង និងបានឃើញថា ធម្មជាតិផ្ទាល់ខ្លួនរបស់ខ្ញុំ គឺពិតជាក្រអឺតក្រទមខ្លាំងណាស់។ ខ្ញុំមិនបានដឹងថាត្រូវស្វែងរកសេចក្ដីពិត ឬអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងភារកិច្ចរបស់ខ្ញុំដោយរបៀបណាទេ ហើយខ្ញុំគ្មានការស្ដាប់បង្គាប់ចំពោះព្រះជាម្ចាស់ឡើយ។ គឺច្បាប់ណាស់ថា ខ្ញុំមិនបានស្របនឹងព្រះគ្រីស្ទទេ។ បន្ទាប់ពីខ្ញុំបានឆ្លងកាត់ការលួសកាត់នេះ ចុងក្រោយ ខ្ញុំបានទទួលការយល់ដឹងអំពីអត្ថន័យរបស់ព្រះជាម្ចាស់ នៅពេលដែលទ្រង់មានព្រះបន្ទូលថា៖ «ការមិនផ្លាស់ប្តូរនិស្ស័យគឺជាការប្រឆាំងនឹងព្រះជាម្ចាស់»។
ដោយសារតែខ្ញុំបានជឿលើព្រះជាម្ចាស់ ខ្ញុំត្រូវបានពួករដ្ឋាភិបាលស៊ីស៊ីភីធ្វើទុក្ខបុកម្នេញ និងត្រូវបង្ខំឱ្យចាកចេញទៅក្រៅប្រទេសក្នុងឆ្នាំ២០១៤។ បន្ទាប់ពីខ្ញុំបានមកដល់ប្រទេសក្រៅ បងប្អូនប្រុសស្រីបានឃើញថា ខ្ញុំបានខំធ្វើការយ៉ាងខ្លាំង និងមានគុណសម្បត្តិល្អ ដូច្នេះ ពួកគេបានជ្រើសខ្ញុំឱ្យធ្វើជាអ្នកដឹកនាំពួកជំនុំ ហើយតែងតែណែនាំខ្ញុំដើម្បីចូលរួមក្នុងព្រឹត្តិការណ៍នានា ក៏ដូចជាផ្ដល់បទសម្ភាសជាមួយសារព័ត៌មានផងដែរ។ ប៉ុន្តែអ្វីទាំងអស់នេះ បានក្លាយជាទុនរបស់ខ្ញុំ។ ខ្ញុំក្រអឺតក្រទមជាស្រេចទៅហើយ ដូច្នេះហើយដោយមានដើមទុនបែបនេះ ខ្ញុំបានក្លាយទៅជាក្រអឺតក្រទមជាខ្លាំង។ ខ្ញុំមានអារម្មណ៍ថាក្រុមជំនុំមិនអាចដំណើរការបានទេបើគ្មានជំនួយពីខ្ញុំ ហើយថាខ្ញុំខ្ញុំកំពុងធ្វើកិច្ចការសំខាន់។ នៅពេលអ្នកផ្សេងចង់ពិភាក្សាបញ្ហាអ្វីជាមួយខ្ញុំ ដែលខ្ញុំគិតថាមិនសូវសំខាន់ ខ្ញុំពុំចង់ខ្វល់នោះទេ ហើយគិតថាពួកគេខ្វល់ខ្វាយរឿងឥតបានការទេ។ ប្រសិនបើពួកគេនៅបន្តជជីកសួរខ្ញុំ ខ្ញុំប្រែជាធុញទ្រាន់ ដោយគិតថា «តើហេតុអ្វីបានជាអ្នកមករកខ្ញុំដោយសាររឿងឥតបានការបែបនេះ? វាមិនសមនឹងឱ្យខ្ញុំចំណាយពេលទេ។ សូមដោះស្រាយដោយខ្លួនឯងទៅ។» ហើយប្រសិនបើពួកគេបន្តសួរបន្ថែមទៀត ខ្ញុំចាប់ផ្ដើមដំឡើងសំឡេងខ្លាំងៗនិងនិយាយហ្មត់ចត់ ហើយខ្ញុំនឹងនិយាយប្រដៅពួកគេ ហាក់ដូចជាខ្ញុំមេកើយអ៊ីចឹង។ តាមពិតទៅ ខ្ញុំបានប្រព្រឹត្តដាក់បងប្ងូនប្រុសស្រីដោយបែបនេះ បើទោះបីជាខ្ញុំមានអារម្មណ៍ថាមិនសមរម្យក្ដី។ ខ្ញុំមានអារម្មណ៍ថា វាបានធ្វើឱ្យពួកគេឈឺចាប់ខ្លះៗដែរ។ ប៉ុន្តែ ក្នុងអំឡុងពេលនោះ ខ្ញុំកំពុងរស់នៅក្នុងនិស្ស័យក្រអឺតក្រទមបែបនោះ ហើយបានបាត់បង់ភាពជាមនុស្សហើយ។ សូម្បីតែការស្ដាយក្រោយចំពោះខ្លួនឯង ក៏បាត់បង់ទៅបន្តិចម្ដងៗដែរ។ នេះហើយគឺជាអ្វីដែលខ្ញុំបានធ្វើ ទាំងក្នុងការងារ និងក្នុងជីវិតរស់នៅផងដែរ។ គ្រប់កិច្ចការទាំងអស់ដែលខ្ញុំបានធ្វើក្នុងពេលបំពេញភារកិច្ចរបស់ខ្ញុំ ខ្ញុំចង់ធ្វើជាអ្នកសម្រេចចិត្ត។ នៅពេលខ្ញុំបានពិភាក្សាអ្វីៗជាមួយបងប្អូនប្រុសស្រី ហើយពេលខ្ញុំបានស្ដាប់ឮគំនិត ឬមតិយោបល់ដែលខ្ញុំមិនចូលចិត្ត ខ្ញុំបានស្ដីបន្ទោសដាក់ពួកគេដោយឥតគិតក្រែង និងថែមទាំងមើលស្រាលគំនិតរបស់ពួកគេទៀត ធ្វើដូចតែគេហ្នឹងគ្មានតម្លៃអ្វីសោះអ៊ីចឹង។ ខ្ញុំចង់ឱ្យអ្វីគ្រប់យ៉ាងធ្វើដូចទៅតាមអ្វីដែលខ្ញុំចង់បាន។ ខ្ញុំកម្រនឹងលើកឡើងពីបញ្ហារបស់ខ្ញុំនៅកន្លែងការងារ ដើម្បីពិភាក្សា និងស្វែងរកយោបល់ពីអ្នកធ្វើការជាមួយគ្នាណាស់ ដោយសារខ្ញុំបានគិតថា ខ្ញុំបានបំពេញភារកិច្ចអស់រយៈពេលជាយូរមកហើយ និងបានទទួលការយល់ដឹងជ្រៅជ្រះ ដែលខ្ញុំអាចគិតអ្វីៗបាន ដោយធ្វើការវិភាគនិងស្វែងយល់ពីបញ្ហានោះបាន ហើយថាអ្នកធ្វើការជាមួយខ្ញុំ គឺមិនទាន់ស្គាល់កិច្ចការនោះទេ ដូច្នេះពួកគេពុំទាន់យល់ដឹងអ្វីទេ។ ខ្ញុំបានគិតថា ប្រសិនបើខ្ញុំនិយាយទៅកាន់ពួកគេ ពួកគេក៏មិនអាចជួយអ្វីបន្ថែមបាន ឬយល់ដឹងពីអ្វីៗបានល្អប្រសើរជាងខ្ញុំនោះដែរ។ ខ្ញុំបានគិតពីដំណើរការនៃការពិភាក្សាគ្នា គឺគ្រាន់តែជាការខាតពេល ជាការធ្វើឱ្យតែបានៗប៉ុណ្ណោះ។ មានពេលខ្លះ ខ្ញុំឈប់ចង់ធ្វើការជាមួយពួកគេទៀត។ នៅពេលអ្នកដឹកនាំរបស់ខ្ញុំមកពិនិត្យការងាររបស់ខ្ញុំផ្ទាល់ ខ្ញុំក៏មានការធុញទ្រាន់ដែរ។ ខ្ញុំមិនចង់ទទួលយកការគ្រប់គ្រង ឬការទូន្មានពីនរណាម្នាក់ឡើយ។ នៅពេលនោះ ខ្ញុំពិតជាមានអារម្មណ៍ថា សភាពរបស់ខ្ញុំមិនត្រឹមត្រូវនោះទេ។ បងប្អូនប្រុសស្រីរបស់ខ្ញុំ ក៏បានដាស់តឿនខ្ញុំដែរ។ ពួកគេបាននិយាយថា៖ «ប្អូនពិតជាក្រអឺតក្រទម និងរាប់ខ្លួនឯងជាសុចរិត ប្អូនមិនចង់ធ្វើការជាមួយនរណាទេ។ ប្អូនបដិសេធការគ្រប់គ្រង និងមិនអើពើចំពោះដំបូន្មានលើភារកិច្ច និងការងាររបស់ខ្លួន ហើយប្អូនមិនចង់ឱ្យនរណាម្នាក់ជ្រៀតជ្រែកការងាររបស់ប្អូនទេ។» តាមពិត ការព្រមាននិងការផ្ដល់គំនិតពីមិត្តរួមការងារ គឺជាការលួសកាត់ និងការដោះស្រាយ ប៉ុន្តែខ្ញុំមិនបានអើពើនឹងពួកគេទេ។ ខ្ញុំគ្រាន់តែមានអារម្មណ៍ថា បើទោះបីជាខ្ញុំក្រអឺតក្រទម មិនបានសម្រេចការអ្វីច្រើនអំពីច្រកចូលទៅក្នុងជីវិត ហើយខ្ញុំមិនបានបំផ្លាស់បំប្រែអ្វីច្រើនក៏ពិតមែន ក៏ខ្ញុំនៅតែបំពេញភារកិច្ចរបស់ខ្ញុំដដែល ដូច្នេះ នេះមិនមែនជាបញ្ហាធំនោះទេ។ ខ្ញុំមិនបានទទួលយកការជួយ និងការព្រមានពីបងប្អូនប្រុសស្រីណាទេ។ ខ្ញុំមិនបានយកចិត្តទុកដាក់នោះទេ។ ខ្ញុំបានគិតថា និស្ស័យក្រអឺតក្រទមរបស់ខ្ញុំ ឬធម្មជាតិបែបសាតាំងរបស់ខ្ញុំ មិនមែនជារបស់ដែលខ្ញុំអាចផ្លាស់ប្ដូរបានត្រឹមមួយយប់នោះទេ។ ដូចនេះ ខ្ញុំបានគិតថា វាគឺជាដំណើរការរយៈពេលយូរ ហើយក្នុងពេលនោះ ខ្ញុំគួរផ្ដោតសំខាន់លើកិច្ចការ និងបំពេញភារកិច្ចរបស់ខ្ញុំឱ្យបានប្រសើរ។
នៅពេលខ្ញុំរស់នៅក្នុងនិស្ស័យក្រអឺតក្រទមបែបនេះ ពុំមានន័យថា ខ្ញុំគ្មានអារម្មណ៍អ្វីនោះទេ។ តាមពិតទៅ ដួងចិត្តរបស់ខ្ញុំ មានអារម្មណ៍ថាឥតន័យខ្លឹមសារសោះ ក្នុងអំឡុងពេលនោះ។ ពេលខ្លះបន្ទាប់ពីខ្ញុំបានបញ្ចប់កិច្ចការរួច ខ្ញុំតែងសួរខ្លួនឯងថា «នៅពេលខ្ញុំកំពុងធ្វើកិច្ចការ ឬនៅពេលធ្វើកិច្ចការរួចហើយ តើខ្ញុំបានទទួលសេចក្ដីពិតអ្វីខ្លះ? តើខ្ញុំបានអនុវត្តគោលការណ៍មួយណា? តើនិស្ស័យជីវិតរបស់ខ្ញុំបានបំផ្លាស់បំប្រែនៅក្នុងរបៀបមួយចំនួនហើយឬនៅ?» ប៉ុន្តែខ្ញុំមិនដែលសម្រេចបានអ្វីសោះឡើយ។ ជារៀងរាល់ថ្ងៃ ខ្ញុំកំពុងខំប្រឹងបញ្ចប់កិច្ចការរបស់ខ្ញុំ ហើយនៅពេលខ្ញុំមានការងារត្រូវធ្វើច្រើនពេក ខ្ញុំចាប់ផ្ដើមអន្ទះសា និងខឹងច្រើន។ ហាក់ដូចជារឿងតិចតួចក៏អាចធ្វើឱ្យប៉ះពាល់ដល់ការគ្រប់គ្រងលើខ្លួនខ្ញុំបានដែរ។ នៅពេលខ្ញុំអធិស្ឋានទៅព្រះជាម្ចាស់ ខ្ញុំគ្រាន់តែធ្វើឱ្យតែរួចពីដៃប៉ុណ្ណោះ។ ខ្ញុំគ្មានអ្វីត្រូវនិយាយចេញពីដួងចិត្តទៅកាន់ព្រះជាម្ចាស់នោះទេ។ ហើយខ្ញុំក៏មិនទទួលបានការស្រាយបំភ្លឺ ការបំភ្លឺចេញពីការហូប និងការផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ។ នៅពេលនោះ ខ្ញុំមានអារម្មណ៍ឥតន័យសោះ ហើយខ្ញុំក៏ខ្វាយខ្វល់យ៉ាងខ្លាំង។ កាលណាខ្ញុំបំពេញភារកិច្ចរបស់ខ្លួនកាន់តែច្រើន ខ្ញុំកាន់ឃ្លាតឆ្ងាយពីព្រះជាម្ចាស់ ហើយខ្ញុំមិនអាចមានអារម្មណ៍ថាមានព្រះជាម្ចាស់នៅក្នុងចិត្តរបស់ខ្ញុំទេ។ ខ្ញុំខ្លាចត្រូវព្រះជាម្ចាស់លះបង់ចោល។ ដូច្នេះ ដោយសារអារម្មណ៍ត្រូវការអ្វីបន្ទាន់បែបនេះ ខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់៖ «ឱព្រះជាម្ចាស់អើយ! ទូលបង្គំមិនអាចសង្គ្រោះខ្លួនឯងបានទេ ហើយទូលបង្គំមិនអាចគ្រប់គ្រងខ្លួនឯងបានទេ ដូច្នេះ ទូលបង្គំសុំឱ្យទ្រង់សង្គ្រោះទូលបង្គំផង។» មិនយូរប៉ុន្មាន ខ្ញុំក៏បានជួបនូវការលួសកាត់ និងការដោះស្រាយជាច្រើន។
ពេលមួយ ពេលថ្នាក់លើម្នាក់ក្នុងចំណោមថ្នាក់លើរបស់ខ្ញុំបានសួរនាំអំពីកិច្ចការរបស់ខ្ញុំ គាត់បានរកឃើញបញ្ហាធំមួយពីរបៀបដែលខ្ញុំបានដោះស្រាយការចំណាយប្រាក់កាសរបស់ពួកជំនុំ។ គាត់បានរកឃើញថា នៅពេលខ្ញុំសម្រេចចិត្តអំពីរបៀបចំណាយប្រាក់កាសនេះ ខ្ញុំមិនបានពិភាក្សាជាមួយមិត្តរួមការងារ ឬថ្នាក់ដឹកនាំទេ។ គាត់បាននិយាយមកកាន់ខ្ញុំថា «នេះគឺជាខ្ទង់ចំណាយរបស់ពួកជំនុំ តើហេតុអ្វីបានជាប្អូនមិនពិភាក្សាជាមួយមិត្តរួមការងារ ឬថ្នាក់ដឹកនាំ? តើការនេះឱ្យប្អូនសម្រេចអ៊ីចឹងមែនទេ?» ខ្ញុំមានអារម្មណ៍ថា ខ្ញុំគ្មានអ្វីត្រូវនិយាយតបទៅសំណួររបស់គាត់វិញនោះទេ។ នៅពេលនោះ ខ្ញុំពិតជាមិនដឹងថាតើត្រូវឆ្លើយជាមួយគាត់យ៉ាងដូចម្ដេចទេទេ។ ខ្ញុំមិនដឹងថាហេតុអ្វីនោះទេ ព្រោះខ្ញុំមិនដែលបានគិតពីបញ្ហានេះទេ។ បន្ទាប់ពីនោះមក ខ្ញុំចាប់ផ្ដើមគិតត្រឡប់មកវិញ។ ក្នុងអំឡុងពេលនោះ ដោយសារខ្ញុំកំពុងរស់នៅក្នុងធម្មជាតិក្រអឺតក្រទម ខ្ញុំមិនមាននូវហេតុផលធម្មតាបន្តិចសោះ ខ្ញុំមិនដឹងថាភារកិច្ចរបស់ខ្ញុំ គឺជាព្រះរាជបញ្ជារបស់ព្រះជាម្ចាស់មកលើខ្ញុំទេ ហើយខ្ញុំគួរបំពេញភារកិច្ចនោះតាមគោលការណ៍ និងស្វែងរកសេចក្ដីពិត។ ខ្ញុំមិនបានដឹងថា ខ្ញុំមិនគួរធ្វើសេចក្ដីសម្រេចបែបណា ជាមួយអ្នកធ្វើការ និងថ្នាក់ដឹកនាំទេ។ ខ្ញុំខ្វះហេតុផលនេះ ដោយសារនិស្ស័យក្រអឺតក្រទមរបស់ខ្ញុំ។ ហើយខ្ញុំថែមទាំងមិនបានដឹងអំពីចំណុចនេះទេ។ ខ្ញុំថែមទាំងបានគិតថា នេះគឺជាអ្វីដែលខ្ញុំយល់ ខ្ញុំមិនចាំបាច់ស្វែងរក ឬពិនិត្យសួរឱ្យដឹងពីចំណុចនេះទេ។ អ្នកដឹកនាំរបស់ខ្ញុំដោះស្រាយជាមួយខ្ញុំ ដោយនិយាយថា «ប្អូនពិតជាក្រអឺតក្រទម និងរាប់ខ្លួនឯងជាសុចរិត។ ប្អូនខ្វះហេតុផលទាំងស្រុង។ ប្រាក់ដង្វាយទាំងអស់នេះ ត្រូវថ្វាយទៅព្រះជាម្ចាស់ដោយរាស្រ្តរើសតាំងរបស់ទ្រង់ ហើយគួរណាតែត្រូវចំណាយទៅតាមគោលការណ៍។ ពេលនេះ ប្រាក់ដង្វាយត្រូវបានចាយខ្ជះខ្ជាយ ដូច្នេះយើងត្រូវចាត់ចែងរកទំនួលខុសត្រូវស្របតាមគោលការណ៍។» ជាការឆ្លើយតប ខ្ញុំមិនបាននិយាយអ្វីនោះទេ ប៉ុន្តែខាងក្នុងចិត្តវិញ ខ្ញុំមានអារម្មណ៍ថាខ្ញុំត្រឹមត្រូវ។ ខ្ញុំមិនបានលួចដង្វាយនោះទេ ខ្ញុំបានចាយវាយដង្វាយនោះនៅពេលបំពេញកិច្ចការពួកជំនុំ ដូច្នេះ តើហេតុអ្វីបានជាខ្ញុំត្រូវទទួលខុសត្រូវ?
ភ្លាមៗបន្ទាប់ពីថ្នាក់ដឹកនាំរបស់ខ្ញុំមកជួបប្រជុំជាមួយក្រុមជំនុំយើង ហើយពួកគេបានប្រកបគ្នានិងបានវិភាគពីបញ្ហាដោយប្រើព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ខ្ញុំក៏បានប្រកបគ្នាពីការយល់ដឹងពីខ្លួនឯងផងដែរ ប៉ុន្តែក្នុងចិត្តរបស់ខ្ញុំ ខ្ញុំអាចនិយាយថា ខ្ញុំកំពុងប្រើការប្រកបគ្នារបស់ខ្ញុំ គ្រាន់តែដើម្បីបង្ហាញពីការទាស់ទែង និងការខ្វះការយល់ដឹង ដែលកំពុងមាននៅក្នុងចិត្តរបស់ខ្ញុំប៉ុណ្ណោះ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំបានធ្វើការយ៉ាងខ្លាំង បើទោះជាមិនមានការទទួលស្គាល់អ្វីក៏ដោយ។ អ្នកដឹកនាំរបស់ខ្ញុំមើលឃើញថា ខ្ញុំមិនមានការយល់ដឹងពិតប្រាកដអំពីធម្មជាតិរបស់ខ្លួនខ្ញុំផ្ទាល់ ដូចនេះ បន្ទាប់ពីបានស្វែងរកការឯកភាពពីបងប្អូនប្រុសស្រីរួច ពួកគេបានបណ្ដេញខ្ញុំចេញពីតំណែងជាអ្នកដឹកនាំភ្លាមៗ។ តាមពិត ខ្ញុំមិនមានការសោកស្ដាយខ្លាំងទេនៅពេលនោះ។ ប៉ុន្តែបន្ទាប់ពីនោះមក ថ្នាក់ដឹកនាំបានចាប់ផ្ដើមពិនិត្យល្អិតល្អន់លើការចំណាយគ្រប់យ៉ាង ហើយក្នុងពេលនោះ ខ្ញុំបានយល់ថា តាមពិតគឺពិតជាមានបញ្ហាខ្លះមែន។ ដោយសារការខាតបង់កើតគរច្រើនទៅៗ ហើយចំនួននោះចេះតែធំទៅៗ ច្រើនហួសពីអ្វីដែលខ្ញុំអាចទូទាត់បាន ហើយខ្ញុំចាប់ផ្ដើមមានអារម្មណ៍ភ័យខ្លាច។ ខ្ញុំចាប់ផ្ដើមធ្វើការឆ្លុះបញ្ចាំងអំពីការដែលខ្ញុំបានចំណាយប្រាក់ អាកប្បកិរិយាមិនយកចិត្តទុកដាក់ និងមិនឱ្យតម្លៃគេរបស់ខ្ញុំ ហើយខ្ញុំក៏ចាប់ផ្ដើមមានអារម្មណ៍សោកស្ដាយ និងស្អប់ខ្លួនឯង។ ខ្ញុំពុំដែលនឹកស្រមៃគិតថា ការពឹងផ្អែកលើធម្មជាតិជាសាតាំងផ្ទាល់ខ្លួនរបស់ខ្ញុំ អាចបង្កឱ្យមានការខាតបង់ដល់ពួកជំនុំ។ ពេលប្រឈមនឹងការពិតទាំងអស់នេះ ខ្ញុំមិនអាចធ្វើអ្វីបានក្រៅពីឈ្ងោកមុខចុះទេ ដែលខ្ញុំធ្លាប់តែមានអំនួតខ្លាំង ខ្ញុំចង់ទះខ្លួនឯងមួយកំភ្លៀងទេ។ ខ្ញុំមិនអាចជឿថា ខ្ញុំបានធ្វើរឿងទាំងអស់នេះបានទេ។
បន្ទាប់ពីនោះមក ខ្ញុំបានស្ដាប់មេរៀនអធិប្បាយថា «សព្វថ្ងៃនេះ មានថ្នាក់ដឹកនាំនិងអ្នកការមួយចំនួនដែលបានជឿលើព្រះជាម្ចាស់រយៈពេល ១០ ឬ ២០ ហើយ តើហេតុអ្វីបានពួកគេមិនអនុវត្តសេចក្ដីពិតសូម្បីបន្តិច តែផ្ទុយទៅវិញ បែរជាធ្វើអ្វីទៅតាមបំណងផ្ទាល់ខ្លួនរបស់ពួកគេ? តើពួកគេមិនដឹងថា សញ្ញាណនិងការស្រមើស្រមៃរបស់ពួកគេ មិនមែនជាសេចក្ដីពិតទេឬ? តើហេតុអ្វីបានជាពួកគេមិនស្វែងរកសេចក្ដីពិត? ពួកគេបានលះបង់ខ្លួនដោយមិនខ្លាចការនឿយហត់ ដោយបំពេញភារកិច្ចពីព្រលឹមទល់ព្រលប់ ដោយគ្មានការខ្លាចពីការនឿយហត់អស់កម្លាំងឡើយ ក៏ប៉ុន្តែ តើហេតុអ្វីបានជាពួកគេនៅខ្វះគោលការណ៍ទៀត ក្រោយពីបានជឿលើព្រះជាម្ចាស់ជាច្រើនឆ្នាំមកហើយនោះ? ពួកគេបំពេញភារកិច្ចរបស់ពួកគេស្របទៅតាមគំនិតផ្ទាល់ខ្លួន ដោយធ្វើតាមអ្វីដែលពួកគេចង់ធ្វើ។ ពេលខ្លះ ខ្ញុំមិនសប្បាយចិត្តទេពេលខ្ញុំឃើញអ្វីដែលពួកគេធ្វើ។ ជាទូទៅ ពួកគេមើលទៅហាក់ដួចជាល្អអ៊ីចឹង។ ពួកគេមិនមែនជាអ្នកប្រព្រឹត្តអាក្រក់អ្វីទេ ហើយពួកគេនិយាយបានយ៉ាងល្អទៀតផង។ វាពិបាកនឹងស្រមៃថាពួកគេអាចធ្វើរឿងគួរឲ្យអស់សំណើចនេះណាស់។ ចំពោះបញ្ហាសំខាន់បែបនេះ តើហេតុអ្វីបានជាពួកគេពុំបានស្វែងរក ឬស្នើសុំយោបល់អ៊ីចឹង? តើហេតុអ្វីបានជាពួកគេនៅតែទទូចធ្វើតាមផ្លូវរបស់ពួកគេ និងសម្រេចលើគ្រប់រឿងបែបនេះទៅវិញ? តើនេះមិនមែនជានិស្ស័យជាសាតាំងទេឬ? នៅពេលខ្ញុំដោះស្រាយបញ្ហាសំខាន់ៗ ខ្ញុំតែងទូលទៅព្រះជាម្ចាស់ និងស្វែងរកនិងទូលសុំឱ្យទ្រង់ជួយ។ ពេលខ្លះ ព្រះជាម្ចាស់មានព្រះបន្ទូលអំពីអ្វីដែលមិនស្របនឹងការស្រមើស្រមៃរបស់ខ្ញុំ ប៉ុន្តែខ្ញុំត្រូវស្ដាប់បង្គាប់និងធ្វើតាមផ្លូវរបស់ព្រះជាម្ចាស់។ ចំពោះបញ្ហាសំខាន់ៗវិញ ខ្ញុំមិនខ្វល់នឹងធ្វើតាមគំនិតផ្ទាល់ខ្លួនទេ។ តើមានអ្វីកើតឡើងប្រសិនបើខ្ញុំប្រព្រឹត្តខុស? ល្អបំផុតគឺទុកឱ្យព្រះជាម្ចាស់ជាអ្នកសម្រេចចុះ។ ការគោរពព្រះជាម្ចាស់នៅកម្រិតធម្មតាបែបនេះ គឺជាអ្វីដែលថ្នាក់ដឹកនាំនិងអ្នកធ្វើការទាំងអស់ គួរតែមាន។ ប៉ុន្តែ ខ្ញុំបានដឹងថា ថ្នាក់ដឹកនាំនិងកម្មករខ្លះ ព្រហើនកោងកាចណាស់។ ពួកគេទាមចង់ធ្វើអ្វីតាមវិធីរបស់ពួកគេ។ តើត្រង់ចំណុចនេះ មានបញ្ហាអ្វីដែរ? វាពិតជាគ្រោះថ្នាក់ណាស់នៅពេលនិស្ស័យរបស់យើងមិនបានបំផ្លាស់បំប្រែ។ ... តើហេតុអ្វីបានជាដំណាក់របស់ព្រះជាម្ចាស់បង្កើតក្រុមធ្វើការសម្រេចចិត្ត? ក្រុមធ្វើការសម្រេចចិត្ត គឺជាមនុស្សមួយចំនួនដែលពិភាក្សា ស៊ើបអង្កេត និងសម្រេចលើបញ្ហាណាមួយរួមគ្នា ដើម្បីជៀសវាងកំហុសឬការខាតបង់ធំណាមួយ។ ប៉ុន្តែមនុស្សខ្លះគេចវេសពីក្រុមធ្វើការសម្រេចចិត្ត និងធ្វើអ្វីតាមវិធីរបស់ខ្លួន។ តើពួកគេមិនមែនជាសាតាំងដ៏ជាមេអារក្សទេឬ? នរណាដែលធ្វើហួសពីក្រុមធ្វើការសម្រេចចិត្ត និងធ្វើអ្វីតាមវិធីរបស់ខ្លួន គឺជាសាតាំងដ៏ជាមេអារក្ស។ មិនថាពួកគេជាថ្នាក់ដឹកនាំកម្រិតណាទេ ប្រសិនបើពួកគេរំលងក្រុមធ្វើការសម្រេចចិត្ត មិនចុះចូលនឹងផែនការដើម្បីទទួលបានការយល់ព្រម និងធ្វើការអ្វីដោយផ្ទាល់ខ្លួន ដូច្នេះ ពួកគេគឺជាសាតាំងដ៏ជាមេអារក្ស និងត្រូវកម្ចាត់ចោល និងបណ្ដេញចេញ» (ការបង្រៀនបទគម្ពីរនិងការប្រកបគ្នាអំពីច្រកចូលទៅក្នុងជីវិត)។ ពាក្យនីមួយៗពីមេរៀនអធិប្បាយបានចាក់ទម្លុះបេះដូងខ្ញុំ។ ពាក្យទាំងនេះបានលាតត្រដាងនូវស្ថានភាពរបស់ខ្ញុំ។ ជាពិសេស នៅពេលខ្ញុំបានឮពាក្យក្នុងមេរៀនអធិប្បាយដែលថា មនុស្សបែបនេះ គឺជាសាតាំងដែលជាវិញ្ញាណអាក្រក់ដែលត្រូវតែលប់បំបាត់ចោល និងបណ្ដេញចេញ ខ្ញុំពិតជាមានអារម្មណ៍ភ័យខ្លាចណាស់។ ខ្ញុំមានអារម្មណ៍ហាក់ដូចជា ខ្ញុំនឹងត្រូវកាត់ទោសដល់ស្លាប់អ៊ីចឹង។ ខ្ញុំបានគិតថា៖ «ខ្ញុំចប់ហើយ។ ពេលនេះ ខ្ញុំនឹងមិនត្រូវបានការសង្គ្រោះឡើយ នេះគឺជាចុងបញ្ចប់នៃជីវិតនៃការជឿរបស់ខ្ញុំលើព្រះជាម្ចាស់ហើយ ពោលគឺសេចក្ដីជំនឿរបស់ខ្ញុំលើព្រះជាម្ចាស់ចប់ទាំងស្រុងហើយ។» នៅពេលនោះ ខ្ញុំពិតជាពិតភ័យខ្លាចខ្លាំងណាស់។ ខ្ញុំតែងមានអារម្មណ៍ថា ព្រះជាម្ចាស់យកព្រះទ័យទុកដាក់នឹងខ្ញុំយ៉ាងខ្លាំង។ ខ្ញុំមានការអប់រំល្អនិងមានការងារល្អ ភារកិច្ចដែលចាត់តាំងមកខ្ញុំ គឺសុទ្ធតែសំខាន់ៗ ហើយបងប្អូនប្រុសស្រីកោតសរសើរខ្ញុំ ហេតុនេះ ខ្ញុំតែងគិតថា ខ្លួនឯងជាមនុស្សសំខាន់ចំពោះព្រះជាម្ចាស់។ ខ្ញុំបានគិតថា ខ្ញុំគឺជាបុគ្គលសំខាន់ដែលត្រូវបណ្ដុះបណ្ដាលនៅដំណាក់របស់ព្រះជាម្ចាស់។ ខ្ញុំមិនដែលស្រមៃថា ខ្ញុំនឹងត្រូវព្រះជាម្ចាស់ស្អប់ ឬលុបបំបាត់ដោយសារបានប្រមាថនិស្ស័យរបស់ទ្រង់ឡើយ។ ចាប់ពីពេលនោះមក ខ្ញុំមានអារម្មណ៍ថា និស្ស័យសុចរិតរបស់ព្រះជាម្ចាស់ មិនអាចប្រមាថបានទេ ដំណាក់របស់ព្រះជាម្ចាស់ត្រូវគ្រប់គ្រងដោយសេចក្ដីពិត និងសេចក្ដីសុចរិត និងមិនអនុញ្ញាតឱ្យនរណាម្នាក់ចូលរួមប្រព្រឹត្តកំហុសនោះទេ។ នៅក្នុងពួកជំនុំ យើងគប្បីបំពេញភារកិច្ចរបស់យើងទៅតាមគោលការណ៍ និងស្វែងរកសេចក្ដីពិត មិនគ្រាន់តែធ្វើអ្វីៗដែលយើងចង់ធ្វើ ឬបញ្ចេញឥរិយាបថតាមដែលយើងចង់នោះទេ។ ខ្ញុំបានគិតថា តាំងពីខ្ញុំបានបង្កកំហុសជាច្រើនមក និងបានចាយប្រាក់ដង្វាយរបស់ពួកជំនុំមិនបានត្រឹមត្រូវមក ខ្ញុំបានប្រមាថដល់និស្ស័យរបស់ព្រះជាម្ចាស់ ហើយគ្មាននរណាម្នាក់អាចសង្គ្រោះខ្ញុំបានទេ។ ខ្ញុំត្រូវរង់ចាំឱ្យដំណាក់របស់ព្រះជាម្ចាស់លុបបំបាត់ខ្ញុំចោលប៉ុណ្ណោះ។
នៅថ្ងៃបន្ទាប់ៗទៀត រៀងរាល់ព្រឹក ពេលខ្ញុំបានបើកភ្នែក ក៏មានអារម្មណ៍ភ័យតក់ស្លុតជាខ្លាំង។ ខ្ញុំចាប់ផ្ដើមកើតទុក្ខ និងខ្វះភាពរឹងមាំដើម្បីក្រោកចេញពីលើគ្រែ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនដឹងថាត្រូវក្លាយជាអ្វីនោះទេនៅពេលបន្ទាប់ទៀត កំហុសដែលខ្ញុំបានធ្វើកន្លងមក គឺធំខ្លាំងណាស់ ហើយគ្មាននរណាម្នាក់អាចសង្គ្រោះខ្ញុំបានទេ។ ខ្ញុំអាចត្រឹមចូលទៅចំពោះព្រះភ័ក្រ្តព្រះជាម្ចាស់ ហើយទូលទៅទ្រង់អំពីអ្វីដែលមានក្នុងដួងចិត្តខ្ញុំប៉ុណ្ណោះ។ ខ្ញុំបានទូលទៅព្រះជាម្ចាស់ថា៖ «ព្រះជាម្ចាស់អើយ ទូលបង្គំខុសហើយ។ ទូលបង្គំមិនដែលនឹកស្មានថា អ្វីៗនឹងត្រឡប់ជាបែបនេះទេ។ ទូលបង្គំពុំស្គាល់ទ្រង់ទេពីមុនមក ហើយទូលបង្គំពុំបានគោរពទ្រង់ឡើយ។ នៅក្នុងវត្តមានរបស់ទ្រង់ ទូលបង្គំក្រអឺតក្រទម និងរាប់ខ្លួនឯងជាសុចរិត និងពិតជាគ្មានហេតុផលទាល់តែសោះ ហើយដូច្នេះ ថ្ងៃនេះ ទូលបង្គំកំពុងឆ្លងកាត់ការលួសកាត់ ការដោះស្រាយ ការវាយផ្ចាល និងការជំនុំជម្រះនេះ។ ទូលបង្គំឃើញពីនិស្ស័យសុចរិតរបស់ទ្រង់។ ទូលបង្គំចង់ស្ដាប់បង្គាប់ទ្រង់ និងរៀនសូត្រពីស្ថានភាពនេះ។ ទូលបង្គំទូលសុំទ្រង់ សូមព្រះជាម្ចាស់កុំយាងចេញពីទូលបង្គំឡើយ ទូលបង្គំមិនអាចអត់ទ្រង់បានទេ។» ប៉ុន្មានថ្ងៃក្រោយមក ខ្ញុំបានបន្តអធិស្ឋានដូចនេះទៀត។ ព្រឹកមួយ ខ្ញុំបានឮទំនុកសរសើរនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «អ្នកត្រូវមានការយល់ដឹងបែបនេះនៅពេលមានអ្វីមួយកើតឡើង៖ មិនថាមានអ្វីកើតឡើងនោះទេ វាគឺសុទ្ធតែផ្នែកមួយនៃការសម្រេចបានគោលដៅរបស់ខ្ញុំ ហើយវាគឺជាកិច្ចការរបស់ព្រះជាម្ចាស់។ នៅក្នុងខ្លួនខ្ញុំមានភាពទន់ខ្សោយ ប៉ុន្តែខ្ញុំនឹងមិនក្លាយជាអវិជ្ជមានឡើយ។ ខ្ញុំអរព្រះគុណព្រះជាម្ចាស់សម្រាប់សេចក្ដីស្រឡាញ់ដែលទ្រង់ប្រទានមកឱ្យខ្ញុំ និងការរៀបចំមជ្ឈដ្ឋានបែបនេះសម្រាប់ខ្ញុំ។ ខ្ញុំមិនត្រូវបោះបង់សេចក្ដីប្រាថ្នារបស់ខ្ញុំ និងការតាំងចិត្តរបស់ខ្ញុំឡើយ។ ការបោះបង់ចោលនឹងប្រៀបដូចជាការសម្រុះសម្រួលជាមួយសាតាំង ប្រៀបដូចជាការធ្វើឱ្យខ្លួនឯងវិនាស និងប្រៀបដូចជាការផិតក្បត់ព្រះជាម្ចាស់អ៊ីចឹង'។ នេះគឺជាប្រភេទផ្នត់គំនិតដែលអ្នកត្រូវតែមាន។ មិនថាអ្នកដទៃនិយាយបែបណា ឬពួកគេប្រព្រឹត្តបែបណានោះទេ ហើយមិនថាព្រះជាម្ចាស់ប្រព្រឹត្តដាក់អ្នកដោយបែបណានោះទេ អ្នកមិនត្រូវបោះបង់ចោលការប្ដេជ្ញាចិត្តរបស់អ្នកឡើយ» («ការតាំងចិត្តដែលចាំបាច់ដើម្បីស្វែងរកសេក្ដីពិត» នៅក្នុង បទចំរៀង ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី)។ នៅពេលខ្ញុំស្ដាប់ឮទំនុកសរសើរនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំមានអារម្មណ៍ថា ខ្ញុំបានរកឃើញក្ដីសង្ឃឹនៃការសង្គ្រោះខ្លួនឯង។ ខ្ញុំបានច្រៀងទំនុកសរសើរម្ដងហើយម្ដងទៀត។ កាលណាខ្ញុំច្រៀងកាន់តែច្រើន ខ្ញុំកាន់តែមានកម្លាំងនៅក្នុងចិត្ត។ ខ្ញុំបានដឹងថា ខ្ញុំត្រូវបានលាតត្រដាង ត្រូវបានលួសកាត់ និងត្រូវបានដោះស្រាយជាមួយដោយរបៀបនេះ ដោយសារព្រះជាម្ចាស់ចង់ចង់ឱ្យខ្ញុំអាចប្រែចិត្ត និងបំផ្លាស់បំប្រែ គឺមិនមែនព្រះជាម្ចាស់ពុំចង់បោះបង់ និងលុបបំបាត់ខ្ញុំទេ។ ប៉ុន្តែខ្ញុំមិនបានស្គាល់ព្រះជាម្ចាស់ ខ្ញុំយល់ខុសពីព្រះជាម្ចាស់ ហើយខ្ញុំបានការពារខ្លួនប្រឆឹងនឹងព្រះជាម្ចាស់ ហើយខ្ញុំបានរស់នៅក្នុងសភាពទុក្ខសោក ដែលពេញដោយភាពអស់សង្ឃឹមទាំងស្រុង ពីព្រោះខ្ញុំបានគិតថា ព្រះជាម្ចាស់មិនចង់បានខ្ញុំទេ។ ប៉ុន្តែនៅថ្ងៃនោះ ខ្ញុំបានឃើញព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងបានដឹងថាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ មិនដូចជាអ្វីដែលខ្ញុំបានគិតទេ។ ព្រះជាម្ចាស់ជ្រាបថា កម្ពស់ខាងវិញ្ញាណរបស់ខ្ញុំនៅមិនទាន់ចាស់ទុំនៅឡើយទេ ហើយទ្រង់ជ្រាបថា ស្ថិតក្រោមកាលៈទេសៈបែបនេះ ខ្ញុំនឹងប្រែជាទន់ជ្រាយ ហើយថែមទាំងបោះបង់ការតាំងចិត្តក្នុងការស្វែងរកសេចក្ដីពិតទៀតផង។ ដូច្នេះហើយ ព្រះជាម្ចាស់បានប្រើព្រះបន្ទូលរបស់ទ្រង់ដើម្បីលួងលោម និងលើកទឹកចិត្តខ្ញុំ និងធ្វើឱ្យខ្ញុំដឹងថា មនុស្សតែងតែត្រូវការស្វែងរកសេចក្ដីពិត មិនថាកាលៈទេសៈបែបណានោះទេ។ នៅពេលយើងបរាជ័យនិងដួលចុះ និងនៅពេលដែលពួកគេត្រូវបានលួសកាត់និងដោះស្រាយជាមួយ ទាំងនេះគឺជាជំហានចាំបាច់នៅក្នុងដំណាក់កាលនៃការត្រូវបានសង្គ្រោះ។ ដរាបណាយើងអាចឆ្លុះបញ្ចាំងនិងស្គាល់ពីខ្លួនយើងបាន និងអាចប្រែចិត្ត និងបំផ្លាស់បំប្រែបាននោះ នោះក្រោយពីយើងឆ្លងកាត់ដំណាក់កាលទាំងនេះហើយ យើងនឹងជួបនូវការធំធាត់នៅក្នុងជីវិត។ នៅពេលខ្ញុំបានយល់ពីចំណុចនេះ ខ្ញុំលែងយល់ច្រឡំពីព្រះជាម្ចាស់ច្រើនទៀតហើយ និងលែងជំទាស់ប្រឆាំងនឹងព្រះជាម្ចាស់ទៀតហើយ។ ខ្ញុំមានអារម្មណ៍ថា មិនថាព្រះជាម្ចាស់មានផែនការ ឬរៀបចំអ្វីនោះទេ នោះវាប្រាកដជាមានប្រយោជន៍សម្រាប់ខ្ញុំ ហើយថាព្រះជាម្ចាស់កំពុងទទួលខុសត្រូវលើជីវិតរបស់ខ្ញុំ។ ដូចនេះ ខ្ញុំបានប្រមូលសេចក្ដីក្លាហានរបស់ខ្ញុំ ត្រៀមជាស្រេចដើម្បីប្រឈមនឹងអ្វីៗដែលនឹងកើតឡើងនៅខាងមុខ។
ក្រោយមក ខ្ញុំបានស្ងប់ចិត្ត និងបានធ្វើការឆ្លុះបញ្ចាំងម្ដងទៀត។ ហេតុអ្វីបានជាខ្ញុំបរាជ័យ និងដួលចុះខ្លាំងបែបនេះ? តើអ្វីទៅជាឫសគល់នៃការបរាជ័យរបស់ខ្ញុំ? មានតែក្រោយពីខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ទើបទីបំផុតខ្ញុំក៏បានយល់។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ថ្លែងថា៖ «ប្រសិនបើអ្នកពិតជាមានសេចក្ដីពិតនៅក្នុងអ្នក នោះមាគ៌ាដែលអ្នកដើរនឹងក្លាយជាមាគ៌ាត្រឹមត្រូវជាធម្មជាតិ។ បើគ្មានសេចក្ដីពិត នោះវាងាយនឹងប្រព្រឹត្តអំពើអាក្រក់ ហើយអ្នកនឹងធ្វើវាផ្ទុយពីខ្លួនឯង។ ឧទាហរណ៍ ប្រសិនបើភាពក្រអឺតក្រទម និងភាពបោកបញ្ឆោតមាននៅក្នុងអ្នក នោះអ្នកនឹងរកឃើញថា វាមិនអាចការពារមិនឱ្យប្រឆាំងជំទាស់ព្រះជាម្ចាស់បានទេ។ អ្នកនឹងមានអារម្មណ៍បង្ខំចិត្តប្រឆាំងទទឹងនឹងទ្រង់។ អ្នកនឹងមិនធ្វើវាដោយបំណងឡើយ។ អ្នកនឹងធ្វើវាក្រោមការគ្រប់គ្រងនៃធម្មជាតិបោកបញ្ឆោត និងធម្មជាតិក្រអឺតក្រទមរបស់អ្នក។ ភាពបោកបញ្ឆោត និងភាពក្រអឺតក្រទមរបស់អ្នកនឹងធ្វើឱ្យអ្នកមើលងាយព្រះជាម្ចាស់ ហើយមើលឃើញទ្រង់ថា គ្មានអ្វីត្រូវយកចិត្តទុកដាក់ឡើយ។ ពួកគេនឹងបណ្ដាលឱ្យអ្នកលើកតម្កើងខ្លួនឯង សម្ញែងខ្លួនជានិច្ច ហើយទីបញ្ចប់ អ្នកក៏អង្គុយនៅក្នុងទីកន្លែងរបស់ព្រះជាម្ចាស់ ហើយធ្វើទីបន្ទាល់ឱ្យខ្លួនឯង។ នៅទីបញ្ចប់ អ្នកនឹងប្រែក្លាយទស្សនៈផ្ទាល់ខ្លួនរបស់អ្នក ការគិតផ្ទាល់ខ្លួនរបស់អ្នក និងនិស្ស័យផ្ទាល់ខ្លួនរបស់អ្នក ទៅជាសេចក្ដីពិតដើម្បីថ្វាយបង្គំ។ ចូរមើលថា តើមនុស្សស្ថិតក្រោមការគ្រប់គ្រងរបស់ធម្មជាតិដែលបោកបញ្ឆោត និងក្រអឺតក្រទមរបស់ពួកគេ បានធ្វើការអាក្រក់ច្រើនប៉ុណ្ណា! ដើម្បីដោះស្រាយការប្រព្រឹត្តអាក្រក់របស់ពួកគេ ដំបូងឡើយ ពួកគេត្រូវតែដោះស្រាយបញ្ហានៃធម្មជាតិរបស់ពួកគេជាមុនសិន។ បើគ្មានការផ្លាស់ប្ដូរនៅក្នុងនិស្ស័យរបស់ពួកគេទេ នោះវានឹងមិនអាចនាំយកដំណោះស្រាយគ្រឹះសម្រាប់បញ្ហានេះបានទេ» («មានតែការតាមរកសេចក្ដីពិតទេដែលអាចឲ្យមនុស្សម្នាក់ទទួលបាននូវការផ្លាស់ប្ដូរនិស្ស័យ» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ កាលពីមុន ខ្ញុំបានទទួលស្គាល់នូវភាពក្រអឺតក្រទមរបស់ខ្ញុំតែទ្រឹស្ដីប៉ុណ្ណោះ ប៉ុន្តែខ្ញុំគ្មានការយល់ដឹងពិតប្រាកដពីធម្មជាតិរបស់ខ្ញុំទេ ដូច្នេះខ្ញុំនៅតែស្ងើចសរសើរពីខ្លួនឯង ដោយរស់នៅក្នុងសញ្ញាណ និងការស្រមើស្រមៃផ្ទាល់ខ្លួនរបស់ខ្ញុំ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំមានភាពក្រអឺតក្រទម ដោយសារខ្ញុំមានលក្ខណៈសម្បត្តិល្អសមនឹងធ្វើ ដូច្នេះ នៅពេលបងប្អូនប្រុសស្រីរបស់ខ្ញុំបានលួសកាត់ និងដោះស្រាយជាមួយខ្ញុំ និងបានព្យាយាមជួយខ្ញុំ ខ្ញុំមិនអើពើ។ ខ្ញុំមិនយកចិត្តទុកដាក់នឹងគេបន្ដិចសោះ។ ប៉ុន្តែនៅពេលខ្ញុំអានព្រះបន្ទូលទាំងនេះរបស់ព្រះជាម្ចាស់ ទីបំផុតខ្ញុំបានយល់ថា ធម្មជាតិក្រអឺតក្រទមនិងបោកបញ្ឆោតរបស់ខ្ញុំ គឺជាឫសគល់នៃការទាស់ទទឹង និងការប្រឆាំងនឹងព្រះជាម្ចាស់។ នោះគឺជានិស្ស័យបែបពិសេសរបស់សាតាំង។ នៅពេលមនុស្សរស់នៅក្នុងធម្មជាតិក្រអឺតក្រទមបែបនេះ ដោយការប្រព្រឹត្តអំពើអាក្រក់ និងទាស់ទទឹងនឹងព្រះជាម្ចាស់ ក្លាយជារឿងដែលកើតមកមិនបានតាំងចិត្ត។ ខ្ញុំបានគិតថាខ្លួនឯងខ្ពង់ខ្ពស់ឧត្តម ដោយសារខ្ញុំបានចាប់ផ្ដើមបំពេញភារកិច្ចជាអ្នកដឹកនាំពួកជំនុំ។ ខ្ញុំបានគិតថា ខ្ញុំប្រសើរជាងអ្នកដទៃ និងអាចធ្វើអ្វីៗបាន ហើយខ្ញុំចង់មានវិធីផ្ទាល់ខ្លួនក្នុងគ្រប់រឿងទាំងអស់។ មិនតែប៉ុណ្ណោះ ខ្ញុំចង់កាន់កាប់ និងដឹកនាំកិច្ចការរបស់ក្រុមរបស់ខ្ញុំទាំងមូល និងធ្វើឱ្យបងប្អូនប្រុសស្រីធ្វើអ្វីដែលខ្ញុំចង់ធ្វើ។ ខ្ញុំមិនដែលធ្លាប់បានគិត ថាតើគំនិតឬការសម្រេចចិត្តរបស់ខ្ញុំត្រូវឬខុសទេ ឬថាតើមានការលម្អៀងឬអត់នោះទេ ឬថាតើវានឹងនាំឱ្យខាតបង់ដល់ការងារពួកជំនុំឬអត់នោះទេ រហូតដល់ខ្ញុំបានឮបងប្រុសខាងលើនិយាយនៅក្នុងមេរៀនអធិប្បាយព្រះបន្ទូលថា នៅពេលអ្វីៗបានកើតឡើងចំពោះគាត់ គាត់នឹងទៅទូលសួរព្រះជាម្ចាស់ ដោយសារគាត់ខ្លាចថាត្រូវធ្វើអ្វីខុស ហើយគាត់នឹងធ្វើអ្វីតែទៅតាមចម្លើយរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ បងប្រុសមកពីថ្នាក់លើមានសេចក្ដីពិត និងមានដួងចិត្តកោតខ្លាចព្រះជាម្ចាស់ និងធ្វើអ្វីៗស្របតាមគោលការណ៍។ ក៏ប៉ុន្តែគាត់នៅតែមិនហ៊ានជឿទុកចិត្តលើខ្លួនឯងទេ។ នៅពេលមានរឿងអ្វីកើតឡើងចំពោះគាត់ គាត់ទូលសួរព្រះជាម្ចាស់ និងទុកឱ្យព្រះជាម្ចាស់សម្រេច។ អ្នកដឹកនាំពួកជំនុំម្នាក់ ត្រូវការស្វែងរកសេចក្ដីពិតនៅគ្រប់កិច្ចការទាំងអស់។ តែចំពោះខ្ញុំ ខ្ញុំមិនបានស្វែងរកព្រះជាម្ចាស់ ឬមានដួងចិត្តកោតខ្លាចព្រះជាម្ចាស់បន្តិចសោះ។ នៅពេលមានរឿងកើតឡើងចំពោះខ្ញុំ ខ្ញុំពឹងលើសញ្ញាណ និងការស្រមើស្រមៃរបស់ខ្ញុំដើម្បីដឹកនាំខ្លួនឯង និងចាត់ទុកគំនិតរបស់ខ្លួនថាជាសេចក្ដីពិត។ ខ្ញុំចាត់ទុកខ្លួនឯងថាជាបុគ្គលខ្ពង់ខ្ពស់ និងសំខាន់។ តើនេះមិនមែនជានិស្ស័យជាសាតាំងទេឬ? ខ្ញុំដូចគ្នាទៅនឹងមហាទេវតាដែលប្រាថ្នាចង់អង្គុយស្មើព្រះជាម្ចាស់។ ហើយការនោះបានប្រមាថដល់និស្ស័យរបស់ព្រះជាម្ចាស់យ៉ាងធ្ងន់ធ្ងរ! ចុងក្រោយ នៅពេលដែលខ្ញុំបានយល់ពីចំណុចនេះ ខ្ញុំមានអារម្មណ៍ថា ធម្មជាតិក្រអឺតក្រទម និងបោកបញ្ឆោតរបស់ខ្ញុំ គឺគួរឱ្យខ្លាចណាស់។ វាធ្វើឱ្យខ្ញុំរស់នៅដោយគ្មានវិចារណញ្ញាណ វាធ្វើឱ្យខ្ញុំធ្វើរឿងជាច្រើនដែលបង្កគ្រោះថ្នាក់ដល់មនុស្ស និងបានប្រមាថដល់ព្រះជាម្ចាស់ ហើយវាធ្វើឱ្យខ្ញុំរស់នៅដូចជាបីសាច។ ប៉ុន្តែព្រះជាម្ចាស់គឺសុចរិត។ តើព្រះជាម្ចាស់អាចអនុញ្ញាតឱ្យមនុស្សម្នាក់ដែលពេញប្រៀបដោយនិស្ស័យបែបសាតាំង រំខានដល់គេឯង និងបង្អាក់កិច្ចការនៃដំណាក់ព្រះជាម្ចាស់បានដោយរបៀបណា? ហេតុនេះ ខ្ញុំស័ក្តិសមនឹងត្រូវគេបណ្ដេញចេញពីភារកិច្ចដឹកនាំរបស់ខ្ញុំ ខ្ញុំបានធ្វើបែបនេះមកលើខ្លួនឯង។ ខ្ញុំបានដឹងខ្លួនថា ជាច្រើនឆ្នាំដែលខ្ញុំបានជឿលើព្រះជាម្ចាស់ ខ្ញុំពឹងផ្អែកលើអំណោយទាន និងសញ្ញាណរបស់ខ្ញុំ ព្រមតាំងការស្រមើស្រមៃរបស់ខ្ញុំ ដើម្បីបំពេញកិច្ចការរបស់ខ្លួន ហើយកម្រនឹងស្វែងរកសេចក្ដីពិតណាស់។ ដូចនេះ បន្ទាប់ពីនោះមក ខ្ញុំស្ទើរតែគ្មានតថភាពនៃសេចក្ដីពិត ហើយតាមពិតទៅ ខ្ញុំអន់ខ្សោយខាងវិញ្ញាណ និងគួរឱ្យសង្វេគណាស់។ ខ្ញុំបានគិតថា ហេតុអ្វីបានជាខ្ញុំមិនអាចស្វែងរកសេចក្ដីពិតបាន? តើហេតុអ្វីបានជាខ្ញុំតែងគិតអំពីគំនិតផ្ទាល់ខ្លួន និងការវិនិច្ឆ័យរបស់ខ្លួនថាត្រឹមត្រូវ? តាមពិត ចំណុចនេះបញ្ជាក់ថា ខ្ញុំគ្មានព្រះជាម្ចាស់នៅក្នុងដួចចិត្តរបស់ខ្ញុំទេ ហើយខ្ញុំក៏រឹតតែគ្មានដួងចិត្តដែលកោតខ្លាចព្រះជាម្ចាស់ដែរ។ ការដែលត្រូវព្រះជាម្ចាស់លាតត្រដាងនៅក្នុងភារកិច្ចរបស់ខ្ញុំ គឺជាការក្រើនរំឭក និងជាការព្រមានចំពោះខ្ញុំ ហើយប្រសិនបើខ្ញុំមិនបានត្រលប់ក្រោយទេ នោះចុងបញ្ចប់របស់ខ្ញុំនឹងត្រូវលុបបំបាត់ចោល និងបញ្ជូនទៅស្ថាននរក។ នៅពេលខ្ញុំបានយល់ពីចំណុចទាំងអស់នេះ ខ្ញុំមានអារម្មណ៍ថាការជំនុំជម្រះ ការវាយផ្ចាល ការលួសកាត់ និងការដោះស្រាយជាមួយរបស់ព្រះជាម្ចាស់ គឺជាការការពារ និងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់សម្រាប់មនុស្ស ហើយបំណងល្អរបស់ព្រះជាម្ចាស់សុទ្ធតែបណ្ដាលឱ្យកើតនូវរឿងទាំងអស់នេះ។ ព្រះជាម្ចាស់ជំនុំជម្រះ និងវាយផ្ចាលមនុស្ស មិនមែនដោយការស្អប់នោះទេ ប៉ុន្តែដើម្បីសង្គ្រោះមនុស្សពីឥទ្ធិពលរបស់សាតាំង និងនិស្ស័យជាសាតាំងរបស់ពួកគេ។ នៅពេលខ្ញុំបានយល់ពីចំណុចនេះ ខ្ញុំមានអារម្មណ៍ថា ខ្ញុំមានការយល់ខុសពីព្រះជាម្ចាស់តិចជាងមុន និងរឹតតែមិនសូវជំទាស់ព្រះជាម្ចាស់។ ខ្ញុំក៏មានអារម្មណ៍ថា មិនថាព្រះជាម្ចាស់រៀបចំកាលៈទេសៈអ្វីសម្រាប់ខ្ញុំនៅថ្ងៃក្រោយនោះទេ អធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់សុទ្ធតែនៅពីក្រោយការនោះទាំងអស់ ហើយខ្ញុំប្រាថ្នាចង់ស្ដាប់បង្គាប់តាមការរៀបចំទាំងនោះ។
ភារកិច្ចរបស់ខ្ញុំ មាននូវការងារតាមដានខ្លះៗដែលខ្ញុំត្រូវបំពេញ ហើយខ្ញុំមានអារម្មណ៍ថា កិច្ចការនេះគឺព្រះជាម្ចាស់ប្រទានឱកាសដល់ខ្ញុំក្នុងការប្រែចិត្ត ដូច្នេះ ខ្ញុំតាងចិត្តបំពេញភារកិច្ចចុងក្រោយនេះឱ្យបានប្រសើរ។ បន្ទាប់ពីនោះមក ក្នុងពេលបំពេញភារកិច្ចរបស់ខ្ញុំ នៅពេលខ្ញុំបានពិភាក្សាការងារជាមួយបងប្អូនប្រុសស្រី ខ្ញុំលែងពឹងផ្អែកលើនិស្ស័យក្រអឺតក្រទមរបស់ខ្ញុំ ដោយគិតថា ខ្លួនឯងត្រូវ និងធ្វើឱ្យអ្នកដទៃស្ដាប់តាមខ្ញុំ។ ខ្ញុំឱ្យបងប្អូនប្រុសស្រីចែករំលែកយោបល់របស់ពួកគេ ហើយនៅទីបំផុតក៏សម្រេចថាតើត្រូវធ្វើអ្វីបន្ទាប់ពីបានគិតពីគំនិតរបស់អ្នករាល់គ្នាហើយ។ ពិតណាស់ នៅពេលទស្សនៈរបស់យើងខុសគ្នា ខ្ញុំនៅតែមានភាពក្រអឺតក្រទម និងប្រកាន់តាមទស្សនៈរបស់ខ្ញុំ ដោយមិនចង់ទទួលយកយោបល់ និងដំបូន្មានរបស់អ្នកដទៃឡើយ។ ប៉ុន្តែ ខ្ញុំនឹកចងចាំថាខ្ញុំធ្លាប់បានបរាជ័យ ធ្លាក់ចុះ ហើយខ្ញុំធ្លាប់ត្រូវបានលួសកាត់ និងត្រូវបានដោះស្រាយជាមួយបែបណា ហើយខ្ញុំមានអារម្មណ៍ភ័យខ្លាច ហើយបន្ទាប់មក ខ្ញុំនឹងចូលទៅអធិស្ឋាននៅចំពោះព្រះភ័ក្រ្តព្រះជាម្ចាស់។ ខ្ញុំនឹងសុខចិត្តលះបង់ខ្លួនឯង បន្ទាប់ពីនោះមក ជាមួយបងប្អូនប្រុសស្រីរបស់ខ្ញុំ ខ្ញុំអាចស្វែងរកសេចក្ដីពិតដោយដួងចិត្តកោតខ្លាចព្រះជាម្ចាស់។ ខ្ញុំមានអារម្មណ៍ស្ងប់សុខក្នុងការបំពេញភារកិច្ចរបស់ខ្ញុំដោយបែបនេះ ហើយការសម្រេចចិត្តរបស់យើង មាននូវការពិនិត្យពិច័យ។ នៅពេលខ្ញុំចាប់ដៃគូជាមួយបងប្អូនប្រុសស្រីរបស់ខ្ញុំ ខ្ញុំបានដឹងថា គំនិតមួយចំនួនរបស់ខ្ញុំ គឺជាគំនិតតែម្ខាង។ ពេលប្រកបគ្នាជាមួយបងប្អូនប្រុសស្រី ហើយបន្ទាប់មកពិនិត្យពិច័យអ្វីៗ យ៉ាងហោចណាស់ចំពោះខ្លួនឯង ពាក់ព័ន្ធនឹងសេចក្ដីពិត អំពីគោលការណ៍ និងអំពីការបំភ្លឺ គឺពិតជាមានប្រយោជន៍ណាស់។ នៅពេលដែលខ្ញុំអង្កេតថាតើបងប្អូនប្រុសស្រីបានឆ្លើយតបនឹងរឿងសំខាន់ៗដោយបែបណា ពួកគេនឹងអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ស្វែងរក និងប្រកបគ្នា ហើយពួកគេមិនទុកចិត្តខ្លួនឯងទេ ខ្ញុំឆ្ងល់ថាហេតុអ្វីបានជាខ្ញុំមិនអាចស្វែងរកសេចក្ដីពិត និងបែរជាទុកចិត្តខ្លួនឯងដោយងាយៗបែបនេះ។ ខ្ញុំបានឃើញថា ភាពក្រអឺតក្រទមរបស់ខ្ញុំ ធ្វើឱ្យខ្ញុំហ៊ានធ្វើអ្វីគ្រប់យ៉ាង។ ខ្ញុំពិតជាត្រូវសាតាំងធ្វើឱ្យពុករលួយខ្លាំងណាស់ ហើយគ្មានអ្វីប្រសើរជាងបងប្អូនប្រុសស្រីរបស់ខ្ញុំនោះទេ។ បន្ទាប់ពីនោះមក ទើបខ្ញុំបានដឹងថា ខ្ញុំអាចមានចំណេះដឹងច្រើនជាងបងប្អូនប្រុសស្រីបន្តិចន ប៉ុន្តែខាងវិញ្ញាណរបស់ខ្ញុំវិញ ខ្ញុំមិនអាចប្រៀបធៀបនឹងពួកគេបានទេ។ ដួងចិត្តរបស់ខ្ញុំកោតខ្លាចព្រះជាម្ចាស់តិចជាងពួកគេទេ។ ក្នុងលក្ខណៈនេះ បងប្អូនប្រុសស្រីល្អជាងខ្ញុំឆ្ងាយណាស់។ ហើយនៅពេលដែលខ្ញុំបានឃើញបែបនេះ ខ្ញុំបានដឹងថា បងប្អូនប្រុសស្រីម្នាក់ៗ មានចំណុចខ្លាំងរបស់ពួកគេ ដែលពិតជាខុសគ្នាពីអ្វីដែលខ្ញុំបានឃើញពួកគេកាលពីពេលមុន។ ខ្ញុំមានអារម្មណ៍ថា តាមពិតទៅ បងប្អូនប្រុសស្រីប្រសើរជាងខ្ញុំទៅទៀត ហើយខ្ញុំគ្មានអ្វីត្រូវក្រអើតក្រទមទេ ដូច្នេះ ខ្ញុំបានចាប់ផ្ដើមឱនមុខចុះ ហើយខ្ញុំអាចចុះសម្រុងគ្នាជាមួយអ្នកដទៃ ហើយខ្ញុំអាចត្រូវរ៉ូវជាមួយពួកគេ។ នៅពេលខ្ញុំបានបញ្ចប់ការងារការដែលត្រូវតាមត្រួតពិនិត្យ ខ្ញុំបានរង់ចាំការសម្រេចពីពួកជំនុំមកលើខ្ញុំដោយស្ងប់ស្ងៀម។ ខ្ញុំមិនដែលបានរំពឹងថា អ្នកដឹកនាំនឹងនិយាយប្រាប់ខ្ញុំថាគាត់បានឃើញថា ខ្ញុំអាចបន្ដភារកិច្ចរបស់ខ្ញុំ ពីព្រោះខ្ញុំនៅតែអាចបន្ដជាមួយរឿងរ៉ាវនានា និងបំពេញតួនាទីរបស់ខ្ញុំបានបន្ទាប់ពីត្រូវបានលួសកាត់ និងត្រូវបានដោះស្រាយជាមួយរួចនោះទេ ហើយថា ខ្ញុំបានស្គាល់ខ្លួនឯងបន្តិចបន្ដួច។ គាត់ក៏បានបង្ហាញពីបញ្ហាមួយចំនួនដែលខ្ញុំបានបំពេញភារកិច្ចរបស់ខ្ញុំដែរ។ នៅពេលខ្ញុំបានឮគាត់និយាយថា ខ្ញុំនឹងត្រូវបានអនុញ្ញាតឱ្យបន្តភារកិច្ចរបស់ខ្ញុំបាន នៅពេលនោះ ខ្ញុំរកនឹកនិយាយអ្វីមិនចេញក្រៅតែពីការអរព្រះគុណព្រះជាម្ចាស់។ ខ្ញុំមានអារម្មណ៍ថា បន្ទាប់ពីទទួលបានបទពិសោធពីការនេះមក ដោយបន្ទាប់ពីត្រូវបានលាតត្រដាង បន្ទាប់ពីបានជួបប្រទះនូវការលួសកាត់ និងដោះស្រាយដែលកាត់ធ្លុះដល់ឆ្អឹង ចុងក្រោយ ខ្ញុំបានដឹងខ្លះៗពីធម្មជាតិបែបសាតាំងរបស់ខ្ញុំ។ ប៉ុន្តែ តម្លៃនោះពិតជាខ្ពស់ខ្លាំងណាស់។ ដោយសារខ្ញុំបានពឹងផ្អែកលើនិស្ស័យពុករលួយនៅក្នុងភារកិច្ចរបស់ខ្ញុំ ខ្ញុំបានបង្កឱ្យមានការខាតបង់យ៉ាងធំដល់ពួកជំនុំ ហើយបើយោងទៅតាមគោលការណ៍ ខ្ញុំគួរត្រូវបានដាក់ទោស។ ប៉ុន្តែព្រះជាម្ចាស់ពុំបានចាត់ទុកខ្ញុំទៅតាមអំពើរំលងរបស់ខ្ញុំទេ តែព្រះអង្គបែរជាផ្ដល់ឱកាសឱ្យខ្ញុំបន្តភារកិច្ចរបស់ខ្លួន។ ខ្ញុំបានមានបទពិសោធពីសេចក្ដីមេត្តាករុណា និងការអត់ឱនរបស់ព្រះជាម្ចាស់ដោយផ្ទាល់!
រាល់ពេលខ្ញុំគិតត្រឡប់មកវិញលើបញ្ហានេះ ខ្ញុំមានអារម្មណ៍សោកស្ដាយចំពោះការខាតបង់ទាំងអស់ដែលខ្ញុំបង្កឡើងដាក់ពួកជំនុំ ដោយសារតែការពឹងផ្អែកលើធម្មជាតិបែបសាតាំងរបស់ខ្ញុំនៅក្នុងភារកិច្ចរបស់ខ្លួន។ ខ្ញុំក៏បានយល់ស្របទាំងស្រុងចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលចែងថា «ការមិនផ្លាស់ប្តូរនិស្ស័យគឺជាការប្រឆាំងនឹងព្រះជាម្ចាស់»។ ប៉ុន្តែ លើសពីនេះទៅទៀតនោះ ខ្ញុំក៏មានអារម្មណ៍ថាការវាយផ្ចាល ការជំនុំជម្រះ ការលួសកាត់ និងការដោះស្រាយរបស់ព្រះជាម្ចាស់ គឺជាការការពារដ៏អស្ចារ្យ និងជាសេចក្ដីស្រឡាញ់ស្មោះត្រង់បំផុតរបស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិពុករលួយ!