៧. ការភ្ញាក់រលឹករបស់ទាសករលុយ

កាលខ្ញុំនៅក្មេង គ្រួសារខ្ញុំក្រ ហើយឪពុកម្ដាយខ្ញុំគ្មានលទ្ធភាពបង់ថ្លៃសិក្សារបស់ខ្ញុំទេ ដូច្នេះ ខ្ញុំធ្វើបង្គោលរបង រួចយកទៅលក់ដើម្បីបង់ថ្លៃសាលា។ មានម្ដង ពេលខ្ញុំកំពុងធ្វើចម្ការ ខ្ញុំក៏ធ្វើឱ្យមុតម្រាមកូនដៃរបស់ខ្ញុំ។ គ្មានទេលុយសម្រាប់ព្យាបាល ហេតុនេះ បានជាវាមិនអាចជាវិញដូចដើម។ ខ្ញុំនៅតែមិនអាចលាតវាឱ្យអស់ឡើយ។ បន្ទាប់ពីខ្ញុំរៀបការរួច ស្វាមីខ្ញុំ និងខ្ញុំនៅតែក្រដដែល។ មិត្តភ័ក្ដិ និងគ្រួសាររបស់យើងមើលងាយពួកយើង ហើយគេចមុខពីពួកយើង។ ពេលខ្ញុំឃើញការគោរពចំពោះពួកអ្នកមាន ការដែលគេហូបចុក និងស្លៀកពាក់ដោយគ្មានក្ដីកង្វល់ ខ្ញុំច្រណែនគេណាស់។ គេតែងនិយាយថា «លុយអាចបង្វិលពិភពលោកបាន» «លុយមិនមែនជាអ្វីគ្រប់យ៉ាងនោះទេ តែបើគ្មានលុយ អ្នកមិនអាចធ្វើអ្វីបានឡើយ» ហើយ «អ្នកដែលបង់លុយឱ្យអ្នកផ្លុំខ្លុយអាចកម្មង់ទំនុកភ្លេងបាន»។ កាលនោះ ខ្ញុំធ្លាប់គិតថាពាក្យសម្ដីទាំងអស់នេះ សុទ្ធតែជាការពិត មានលុយ អ្នកអាចហូបចុកឆ្ងាញ់ និងស្លៀកពាក់ស្អាតបាត ហើយវានាំឱ្យអ្នកទទួលបាននូវការគោរព និងការសរសើរ។ ខ្ញុំធ្លាប់គិតថា លុយគឺជាអ្វីៗគ្រប់យ៉ាង។ ខ្ញុំបានស្បថថា ខ្ញុំនឹងខំធ្វើការ ហើយរកប្រាក់ឱ្យបានច្រើន។ ខ្ញុំគេចឱ្យផុតពីភាពក្រីក្រ ហើយរស់នៅដូចជាអ្នកមាន។

ក្រោយមក ស្វាមីខ្ញុំ និងខ្ញុំ ត្រូវបានគេជួលឱ្យមើលខុសត្រូវអាហារដ្ឋាននៅសាលារៀនមួយ។ មានមនុស្សរាប់រយនាក់មកបរិភោគអាហារនៅទីនោះ។ ដើម្បីសន្សំលុយខ្លះ យើងជួលកម្មករបន្ថែមតែម្នាក់គត់។ ស្វាមីខ្ញុំ និងខ្ញុំ ខំធ្វើការពីម៉ោង ៤ព្រឹក រហូតដល់ពាក់កណ្ដាលអាធ្រាតរាល់ថ្ងៃ។ ខ្ញុំប្រឹងធ្វើការ ទាំងពេលដែលខ្ញុំមានជំងឺផ្ដាសាយធ្ងន់ធ្ងរ។ ដើម្បីរកប្រាក់បន្ថែម ពួកយើងក៏ខំធ្វើការងារស្រែចម្ការជាច្រើនទៀតផងដែរ។ ក្នុងរដូវមមាញឹកខ្លាំង ពួកយើងធ្វើការថែមម៉ោង ដើម្បីដាំដុះ និងប្រមូលផលដំណាំគ្រប់មុខទាំងយប់។ ដោយសារតែយើងធ្វើការទាំងថ្ងៃទាំងយប់ ទើបខ្ញុំឧស្សាហ៍មានអការៈធីងធោង។ ពេលខ្លះ ខ្ញុំងោកពេលកំពុងហាន់បន្លែ ហើយខ្ញុំក៏ធ្វើឱ្យមុតដៃខ្លួនឯង។ ខ្ញុំលាងស្នាមមុតនោះដោយទឹកលាយអំបិល។ វាផ្សាខ្លាំងណាស់...។ ទោះបីជាខ្ញុំនឿយហត់ខ្លាំង គ្រប់ពេលដែលខ្ញុំឃើញប្រាក់ខ្ញុំកើនច្រើន ខ្ញុំមានអារម្មណ៍សប្បាយរីករាយ។ ខ្ញុំមានអារម្មណ៍ថា គ្រប់យ៉ាងដែលខ្ញុំខិតខំ ស័ក្ដិសមហើយ។ ហើយពេលដែលខ្ញុំឃើញអ្នកមានទាំងនោះ ស្លៀកពាក់ស្អាតបាត ផឹកស៊ី សើចក្អាកក្អាយ ខ្ញុំប្រាប់ខ្លួនឯងថា «ខ្ញុំត្រូវតែខំរកប្រាក់ថែមទៀត!» ខ្ញុំធ្លាប់គិតថា ដរាបណាខ្ញុំខិតខំធ្វើការ មិនយូរមិនឆាប់ ខ្ញុំនឹងចូលក្នុងលំដាប់ពួកអ្នកមានទាំងអស់នោះជាមិនខាន។

ដោយសារតែការប្រើប្រាស់ទឹកត្រជាក់រាល់ថ្ងៃ ខ្ញុំក៏មានជំងឺរលាកសន្លាក់រ៉ាំរ៉ៃ។ ឆ្អឹងសន្លាក់របស់ខ្ញុំក៏ចាប់ផ្ដើមខូចទ្រង់ទ្រាយ។ ហើយដោយសារតែការងារនឿយហត់ច្រើនឆ្នាំពេក ខ្ញុំក៏ភ្លាត់គន្លាក់ឆ្អឹងខ្នងខ្ញុំមួយកាំ ដែលនាំឱ្យខ្ញុំហើមសាច់ និងឈឺចាប់ត្រង់ម្ដុំត្រគាក និងភ្លៅ វេជ្ជបណ្ឌិតបង្គាប់ឱ្យធ្វើការវះកាត់ និងសម្រាកនៅមន្ទីរពេទ្យបីខែ ប៉ុន្តែខ្ញុំមិនចង់ឈប់រកប្រាក់ទេ ទើបខ្ញុំបដិសេធ។ ត្រឹមរយៈពេល៣ថ្ងៃយូរណាស់ទៅហើយ។ ហេតុនេះ ខ្ញុំក៏បន្តធ្វើការទាំងថ្ងៃទាំងយប់។ នៅទីបំផុត ដោយសារខ្ញុំបរិភោគអាហារមិនទៀងទាត់ ឬគេងមិនបានគ្រប់គ្រាន់ ខ្ញុំក៏មានអការៈទល់ខ្យល់ក្នុងក្រពះ និងចេះតែចង្អោរ។ បន្តិចក្រោយមក ខ្ញុំក៏កើតជំងឺដុះសាច់ក្នុងស្បូន ស្រុតស្បូន មានជំងឺបេះដូង រលាកសាច់ដុំបេះដូង និងជំងឺដេកមិនលក់ធ្ងន់ធ្ងរ។ ខ្ញុំមានជំងឺមួយហើយមួយទៀតមិនចេះអស់។ យប់ឡើងខ្ញុំគេងមិនលក់ ដោយសារឈឺចាប់ពេក ទ្រាំមិនបាន។ ខ្ញុំស្រក់ទឹកភ្នែកច្រើនរាប់មិនអស់។ ខ្ញុំខាតបង់ហើយ។ ខ្ញុំគិតថា «តើការរស់នៅមានប្រយោជន៍អ្វី? គ្រាន់តែឱ្យយើងចំណាយជីវិតទាំងលំបាកវេទនា ដើម្បីរកប្រាក់មែនទេ?» ខ្ញុំគ្មានចម្លើយទេ។ ខ្ញុំគ្រាន់តែមានអារម្មណ៍ថា ខ្ញុំត្រូវតែមានប្រាក់ដើម្បីសម្រេចឱ្យបានអ្វីមួយនៅក្នុងសង្គម។ ហេតុនេះ ខ្ញុំក៏ប្រាប់ខ្លួនឯងថា «ដរាបណាអ្នកជាមនុស្សស្មោះត្រង់ នោះអ្នកនឹងអាចធ្វើការបានរហូត» ហើយដោយសារពាក្យប៉ុនហ្នឹង ខ្ញុំក៏ត្រឡប់ទៅប្រដេញតាមប្រាក់ទៀត។ តែលុះដល់ថ្ងៃមួយ ខ្ញុំក៏បានទៅមន្ទីរពេទ្យ ហើយពិនិត្យឃើញមានជំងឺមហារីកពីរមុខ គឺមហារីកសួតដំណាក់កាលទី១ និងជំងឺមហារីកសុដន់។ ពេលគេប្រាប់ខ្ញុំដោយចៃដន្យបែបនេះ ខ្ញុំមានអារម្មណ៍អស់រលីងពីខ្លួន។ ខ្ញុំក៏ដេកនៅលើគ្រែ ហើយយំរាប់ម៉ោង។ ខ្ញុំបានទៅរកមន្ទីរពេទ្យគ្រប់ប្រភេទ ដើម្បីព្យាបាល ហើយចាយប្រាក់សន្សំរបស់ពួកយើងស្ទើរអស់រលីង។ ប៉ុន្តែគ្មានបានការអ្វីសោះ ហើយថ្នាំដែលខ្ញុំលេប ធ្វើឱ្យខ្ញុំហើមពេញខ្លួន។ រាល់យប់ ពេលដែលគ្រប់យ៉ាងស្ងប់ស្ងាត់ ខ្ញុំក៏ដេកនៅលើគ្រែ ហើយសម្លឹងមើលតាមបង្អួចទាំងអស់សង្ឃឹម ខ្ញុំបានចំណាយជីវិតមករកប្រាក់ ហើយក្រៅពីមិនអាចក្លាយជាអ្នកមាន សុខភាពខ្ញុំបែរជាត្រូវបំផ្លាញ ហើយជីវិតខ្ញុំក៏វេទនាទៅទៀត។ តើការរស់នៅមានប្រយោជន៍អ្វី? ខ្ញុំមិនចង់ខិតខំរកប្រាក់ឱ្យបានច្រើនរហូតស្លាប់ខ្លួននោះឡើយ។ ប៉ុន្តែ ស្វាមីរបស់ខ្ញុំស្រឡាញ់លុយណាស់។ គាត់និយាយថា៖ «ឱ្យតែឯងនៅរស់ ឯងត្រូវធ្វើការបន្តទៀត!» ភាពព្រងើយកន្តើយរបស់គាត់ ធ្វើឱ្យខ្ញុំមានអារម្មណ៍សោកសង្រេង និងខកចិត្តណាស់ ហើយសំខាន់ជាងគេគឺ តែលតោលតែម្ដង។ ខ្ញុំទើបតែមានអាយុ៤០ប្លាយ។ ខ្ញុំពុំដែលមានជីវិតសប្បាយរីករាយទេ។ ខ្ញុំមិនទាន់បានឃើញកូនប្រុសរបស់ខ្ញុំរៀបការទេ។ ខ្ញុំមិនទាន់ត្រៀមខ្លួនស្លាប់ដូច្នេះទេ។ ខ្ញុំចង់រស់នៅតទៅទៀត។ ប៉ុន្តែ បើគ្មានប្រាក់ តើធ្វើឱ្យខ្ញុំអាចទទួលការព្យាបាល និងនៅរស់រានដោយរបៀបណា? វិធីមានតែមួយគត់ គឺត្រូវរកប្រាក់បន្តទៀត។ ហេតុនេះ ខ្ញុំក៏បន្តធ្វើការទាំងកំពុងលេបថ្នាំព្យាបាល។

មួយឆ្នាំក្រោយមក ស្វាមីខ្ញុំក៏បើករោងចក្រផលិតធ្យូងអនាម័យ ដោយប្រើប្រាក់សន្សំដែលនៅសេសសល់របស់យើង។ មួយឆ្នាំក្រោយមកទៀត គាត់ក៏បើករោងចក្រចម្រាញ់ប្រេងមួយទៀត។ រាល់ថ្ងៃ ខ្ញុំធ្វើដំណើរទៅមករោងចក្រទាំងពីរទាំងកំពុងមានជំងឺ ធ្វើកិច្ចការប្លែកៗ។ បន្ទាប់ពីខំប្រឹងធ្វើការជាច្រើនឆ្នាំ ទីបំផុតយើងក៏រកប្រាក់បានខ្លះ។ យើងបានទិញផ្ទះមួយក្នុងទីក្រុង ទិញឡានមួយគ្រឿង ហើយយើងក៏រីករាយនឹងជីវិតហ៊ឺហារមួយ។ មិត្តភ័ក្ដិ និងសាច់ញាតិរបស់យើង ក៏រាក់ទាក់នឹងយើង ហើយសរសើរយើង។ ឋានៈរបស់ពួកយើងនៅក្នុងសង្គមក៏ប្រែប្រួល។ យើងមានអត្តសញ្ញាណថ្មី។ យើងមានក្ដីសោមនស្សនឹងខ្លួនឯងណាស់។ រយៈពេលជាច្រើនឆ្នាំដែលយើងទ្រាំលំបាកវេទនា ទីបំផុតបានផលហើយ។ ប៉ុន្តែ ពេលវេលាសប្បាយរីករាយមិនស្ថិតស្ថេរទេ។ បន្ទាប់ពីខំប្រឹងធ្វើការអស់ជាច្រើនឆ្នាំ រាងកាយរបស់ខ្ញុំក៏ចាប់ផ្ដើមទ្រុធទ្រោម។ វេជ្ជបណ្ឌិតបានប្រាប់ខ្ញុំថា៖ «ជំងឺរបស់អ្នកស្រីច្រើនពេក។ គ្រឿងក្នុងរបស់អ្នកមិនដំណើរការត្រឹមត្រូវនោះទេ។ យើងមិនអាចជួយអ្វីបាននោះទេ»។ សម្ដីរបស់គាត់ ប្រៀបដូចជាទោសប្រហារជីវិតអ៊ីចឹង។ ខ្ញុំមិនអាចទទួលយកដំណឹងនេះបានទេ។ តើខ្ញុំគួរត្រឡប់ទៅផ្ទះវិញ ដើម្បីរង់ចាំស្លាប់មែនទេ? ខ្ញុំមានលុយ ហើយខ្ញុំកំពុងរីករាយនឹងជីវិតហ៊ឺហាររបស់ខ្ញុំ។ ប៉ុន្តែ តើវាមានប្រយោជន៍អ្វី? ពេលនេះ លុយច្រើនយ៉ាងណាក៏មិនអាចសង្គ្រោះខ្ញុំបានដែរ។ ការឈឺចាប់ដោយសារជំងឺទាំងអស់នេះ សឹងតែធ្វើឱ្យខ្ញុំចង់តែស្លាប់។ តើមានអ្វីខ្លះទៀតដែលខ្ញុំអាចធ្វើបាន? ទោះបីជាខ្ញុំខ្លួនឯងមិនចង់ ក៏ខ្ញុំសម្លឹងមើលមេឃ ហើយទ្រហោរយំថា៖ «ម្ចាស់ថ្លៃអើយ! ជួយខ្ញុំផង!»

ក្នុងវេលាដែលខ្ញុំអស់សង្ឃឹមបំផុត មិត្តខ្ញុំក៏បានផ្សាយដំណឹងល្អរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាអំពីគ្រាចុងក្រោយ។ គាត់និយាយថា ព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាមនៅគ្រាចុងក្រោយ ដើម្បីសង្គ្រោះមនុស្សជាតិ បង្ហាញពីសេចក្ដីពិត និងលាតត្រដាងអាថ៌កំបាំងនានានៃជីវិត។ ទ្រង់បើកសម្ដែងពីប្រភពនៃការអាក្រក់ និងសេចក្ដីងងឹតក្នុងលោកិយ មូលហេតុដែលឱ្យជីវិតរបស់យើងទទេស្អាត និងពោរពេញដោយទុក្ខវេទនា ជំងឺដង្កាត់មកពីណា វាសនារបស់យើងស្ថិតក្នុងដៃអ្នកណា អ្វីទៅដែលអាចធ្វើឱ្យជីវិតរបស់យើងមានន័យពិតប្រាកដ និងរឿងរ៉ាវជាច្រើនទៀត។ លើសពីនេះ គាត់និយាយថា តាមរយៈការអានព្រះបន្ទូលរបស់ទ្រង់ និងឈ្វេងយល់សេចក្ដីពិត យើងអាចមើលឃើញធ្លុះរឿងរ៉ាវទាំងអស់នេះ ហើយទុក្ខវេទនារបស់យើងនឹងថមថយ។ មិត្តរបស់ខ្ញុំក៏អានអត្ថបទព្រះបន្ទូលនៃព្រះដ៏មានគ្រប់ព្រះចេស្ដាឱ្យខ្ញុំស្ដាប់។ «តើអ្វីជាប្រភពនៃការរងទុក្ខពេញមួយជីវិត ចាប់ពីការកើត ចាស់ ឈឺ ស្លាប់ ដែលមនុស្សអត់ទ្រាំ? តើអ្វីដែលបណ្ដាលឱ្យមនុស្សមានអ្វីៗទាំងនេះ? មនុស្សមិនមានពួកវាទេ នៅពេលដែលពួកគេត្រូវបានបង្កើតដំបូង មិនអ៊ីចឹងឬ? ដូច្នោះ តើអ្វីៗទាំងនេះមកពីណា? ពួកវាកើតឡើងបន្ទាប់ពីមនុស្សត្រូវបានសាតាំងល្បួង ហើយសាច់ឈាមរបស់ពួកគេកាន់តែអន់ថយទៅៗ។ ការឈឺចាប់នៃសាច់ឈាមរបស់មនុស្ស សេចក្ដីទុក្ខព្រួយរបស់វា និងភាពឥតខ្លឹមសាររបស់វា ក៏ដូចជាកិច្ចការដ៏អាក្រក់បំផុតរបស់ពិភពមនុស្ស កើតឡើងដោយសារតែសាតាំងបានធ្វើឱ្យមនុស្សជាតិពុករលួយប៉ុណ្ណោះ។ បន្ទាប់ពីមនុស្សត្រូវបានសាតាំងធ្វើឱ្យពុករលួយ នោះវាចាប់ផ្ដើមធ្វើទារុណកម្មពួកគេ។ ជាលទ្ធផល ពួកគេកាន់តែអន់ថយទៅៗ។ ជំងឺរបស់មនុស្សកាន់តែស្រួចស្រាល់ ហើយការរងទុក្ខរបស់ពួកវាកាន់តែធ្ងន់ធ្ងរទៅៗ។ មនុស្សបានដឹងពីភាពឥតខ្លឹមសារ និងសោកនាដកម្មនៃពិភពរបស់មនុស្សកាន់តែច្រើន ក៏ដូចជាភាពគ្មានសមត្ថភាពក្នុងការបន្តរស់នៅទីនោះ ហើយពួកគេកាន់តែអស់សង្ឃឹមចំពោះលោកិយ។ ដូច្នេះហើយការរងទុក្ខនេះ ត្រូវបានសាតាំងនាំមកឱ្យមនុស្ស» («ភាពសំខាន់នៃការស្គាល់រសជាតិទុក្ខវេទនាខាងលោកីយ៍របស់ព្រះជាម្ចាស់» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)

បន្ទាប់មក មិត្តរបស់ខ្ញុំក៏បាននិយាយក្នុងការប្រកបគ្នាថា៖ «ពេលព្រះជាម្ចាស់បង្កើតយើងមក យើងទាំងអស់គ្នារស់នៅក្រោមការការពាររបស់ព្រះអង្គ រស់នៅដោយសេរីភាពក្នុងសួនអេដែន គ្មានសេចក្ដីស្លាប់ គ្មានជំងឺ ឬក្ដីកង្វល់។ ប៉ុន្តែពេលសាតាំងល្បួង និងធ្វើឱ្យមនុស្សទៅជាពុករលួយ យើងក៏បានក្បត់ព្រះជាម្ចាស់ ហើយបាត់បង់ការថែរក្សា និងការការពាររបស់ព្រះអង្គ។ យើងរស់នៅក្នុងអំណាចរបស់សាតាំង ស្របតាមគោលការណ៍របស់សាតាំង។ យើងប្រជែងគ្នាទាំងនិយាយកុហក បោកប្រាស់ និងឈ្លោះទាស់ទែងគ្នា ដើម្បីតែកេរ្តិ៍ឈ្មោះ ទ្រព្យសម្បត្តិ និងឋានៈ។ នេះហើយជាប្រភពដើមនៃជំងឺ ការឈឺចាប់ និងទុក្ខសោកនៅក្នុងវិញ្ញាណរបស់យើង។ ហើយការរងទុក្ខ និងក្ដីកង្វល់នេះធ្វើឱ្យមនុស្សគ្រប់គ្នាមានអារម្មណ៍ថា ជីវិតនេះឈឺចាប់ណាស់ នឿយហត់ណាស់ ឬលំបាកវេទនាណាស់។ ទាំងអស់នេះកើតឡើង ដោយសារសាតាំងបានធ្វើឱ្យយើងពុករលួយ។ នេះហើយជាសាតាំងដែលកំពុងធ្វើទារុណកម្មយើង ប៉ុន្តែ ព្រះជាម្ចាស់បានយាកមកក្នុងលោកិយនេះក្នុងសាច់ឈាមដើម្បីសង្គ្រោះយើង។ ទ្រង់បង្ហាញនូវសេចក្ដីពិតទាំងអស់ដែលជួយឱ្យយើងអាចទទួលបានសេចក្ដីសង្គ្រោះ និងបានញែកជាបរិសុទ្ធ។ ប្រសិនបើយើងអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងរស់នៅតាមព្រះបន្ទូលនោះ យើងនឹងអាចទទួលបានការការពារ និងការដឹកនាំរបស់ទ្រង់ ដោះខ្លួនយើងឱ្យរួចពីភាពពុករលួយ និងទទួលបានសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ ហើយទ្រង់នឹងនាំយើងទៅរកគោលដៅចុងក្រោយបង្អស់របស់យើង»។ ស្ដាប់ឮពាក្យសម្ដីរបស់គាត់ដូច្នេះ ខ្ញុំមានអារម្មណ៍មានសង្ឃឹមឡើងវិញ។ ខ្ញុំមានអារម្មណ៍ថា ព្រះដ៏មានគ្រប់ព្រះចេស្ដា អាចសង្គ្រោះខ្ញុំពីទុក្ខវេទនាបាន ហេតុនេះខ្ញុំក៏យល់ព្រមសម្លឹងទៅក្នុងកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ មិត្តរបស់ខ្ញុំក៏បានឱ្យសៀវភៅខ្ញុំមួយក្បាល ដែលមានចំណងជើងថា «ព្រះបន្ទូលលេចមកជាសាច់ឈាម»។ បន្ទាប់មកទៀត ខ្ញុំក៏អានព្រះបន្ទូលរបស់ព្រះជាម្ចាស់រាល់ថ្ងៃ និងបានជួបជាមួយបងប្អូនប្រុសស្រីរបស់ខ្ញុំទៀតផង។

ថ្ងៃមួយ ពេលខ្ញុំថ្វាយបង្គំព្រះតែម្នាក់ឯង ខ្ញុំបានមើលវីដេអូអំណានព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «មិនថាអ្នកមានប្រវត្តិបែបណា ហើយដំណើរដែលនៅខាងមុខអ្នកយ៉ាងណានោះទេ គឺគ្មាននរណាម្នាក់អាចគេចផុតពីការរៀបចំ និងការចាត់ចែងរបស់ស្ថានសួគ៌បានឡើយ ហើយគ្មាននរណាម្នាក់អាចគ្រប់គ្រងជោគវាសនារបស់ខ្លួនបានទេ ដ្បិតមានតែទ្រង់ដែលគ្រប់គ្រង លើអ្វីៗទាំងអស់ប៉ុណ្ណោះ ដែលអាចធ្វើកិច្ចការបែបនេះបាន។ ចាប់តាំងពីថ្ងៃដែលមនុស្សបានកើតមក ព្រះជាម្ចាស់បានធ្វើកិច្ចការនេះរួចទៅហើយ ដោយទ្រង់គ្រប់គ្រងលើចក្រវាឡទាំងមូល ដឹកនាំច្បាប់នៃការផ្លាស់ប្ដូរសម្រាប់អ្វីៗទាំងអស់ និងគន្លងចលនានៃរបស់ទាំងអស់នោះ។ មនុស្ស ក៏ដូចជាអ្វីៗទាំងអស់ដែរ គឺត្រូវបានចិញ្ចឹមបីបាច់ដោយស្ងៀមស្ងាត់ និងដោយមិនដឹងខ្លួន តាមរយៈភាពផ្អែមល្ហែម និងទឹកភ្លៀង ព្រមទាំងទឹកសន្សើមដែលមកពីព្រះជាម្ចាស់ ហើយមនុស្សក៏រស់នៅក្រោមការរៀបចំនៃព្រះហស្ដរបស់ព្រះជាម្ចាស់ទាំងមិនដឹងខ្លួនដែរ។ ព្រះជាម្ចាស់ក្រសោបដួងចិត្ត និងវិញ្ញាណរបស់មនុស្សនៅក្នុងព្រះហស្ដទ្រង់ ហើយគ្រប់យ៉ាងនៅក្នុងជីវិតរបស់មនុស្សសុទ្ធតែត្រូវបានមើលឃើញនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់។ មិនថាអ្នកជឿ ឬក៏មិនជឿនោះទេ អ្វីៗគ្រប់យ៉ាងទាំងអស់ ទាំងរបស់មានជីវិត និងគ្មានជីវិត នឹងផ្លាស់វេន ផ្លាស់ប្ដូរ ផ្លាស់ជាថ្មី ព្រមទាំងបាត់ទៅវិញតាមព្រះតម្រិះរបស់ព្រះជាម្ចាស់។ នេះជារបៀបដែលព្រះជាម្ចាស់គ្រប់គ្រងលើអ្វីៗទាំងអស់» («ព្រះជាម្ចាស់ គឺជាប្រភពនៃជីវិតមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ពេលខ្ញុំបានមើលវីដេអូនេះ ខ្ញុំឃើញថាព្រះជាម្ចាស់ជាព្រះអាទិកររបស់យើង ហើយទ្រង់គ្រប់គ្រងសព្វសារពើទាំងអស់។ ព្រះជាម្ចាស់ផ្គត់ផ្គង់ និងបីបាច់មនុស្សទាំងអស់។ វាសនារបស់យើង ជីវិត និងសេចក្ដីស្លាប់របស់យើង ហើយនិងសុភមង្គលរបស់យើង ស្ថិតនៅក្នុងបាតព្រះហស្តរបស់ព្រះអង្គ។ យើងមិនអាចផ្លាស់ប្ដូរអ្វីៗទាំងអស់នេះ ដោយគ្រាន់តែធ្វើខ្លួនមមាញឹកនឹងការងារ ហើយរត់ទៅរត់មកបានឡើយ។ ប៉ុន្តែ ខ្ញុំមិនយល់ពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ឡើយ។ ខ្ញុំបានព្យាយាមផ្លាស់ប្ដូរវាសនាខ្លួនឯង ដោយពឹងអាងលើកម្លាំងរបស់ខ្លួនឯងផ្ទាល់ ខំប្រឹងដើម្បីឱ្យបានស្ដុកស្តម្ភ។ ប៉ុន្តែ ទោះបីជាខ្ញុំរកប្រាក់បានប៉ុនណា ក៏ខ្ញុំពុំដែលមានអារម្មណ៍សប្បាយរីករាយដែរ។ ព្រលឹងរបស់ខ្ញុំឈឺចាប់ ហើយសុខភាពរបស់ខ្ញុំក៏ខូចបង់។ ពេលនោះទើបខ្ញុំដឹងថា៖ ប្រសិនបើមនុស្សមិនជឿ និងថ្វាយបង្គំព្រះជាម្ចាស់ ហើយប្រសិនបើពួកគេមិនស្ដាប់តាមអធិបតេយ្យភាពរបស់ព្រះអង្គ ហើយប្រសិនបើពួកគេប្រឆាំងនឹងជោគវាសនារបស់គេ ដោយចេញពីបំណងចិត្ត នោះពួកគេនឹងវេទនាជាអសារឥតការ ហើយនឹងធ្លាក់ទៅក្នុងស្ថាននរក បន្ទាប់ពីគេស្លាប់ទៅ។ ក្រោយមក ទើបខ្ញុំដឹងថា ព្រះជាម្ចាស់គឺជាជំនួយដ៏ពិតប្រាកដតែមួយគត់របស់ខ្ញុំ ហើយខ្ញុំបានអធិដ្ឋាន និងថ្វាយសុខភាពរបស់ខ្ញុំដល់ព្រះអង្គ។ ទោះបីជាខ្ញុំរស់ ឬស្លាប់ ខ្ញុំនឹងចុះចូលចំពោះអធិបតេយ្យភាពរបស់ព្រះជាម្ចាស់។

ខ្ញុំបានចូលរួមនៅក្នុងជីវិតពួកជំនុំជារឿយៗ តាំងពីពេលនោះមក។ ខ្ញុំបានឃើញបងប្អូនប្រុសស្រីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងដេញតាមឱ្យបានសេចក្ដីពិត ទាំងព្យាយាមបំពេញភារកិច្ចរបស់ពួកគេ និងផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ ហើយខ្ញុំពិតជាសរសើរពួកគេណាស់។ ខ្ញុំចង់រួចមានសេរីភាពពីជីវិតចាស់របស់ខ្ញុំ ហើយរស់នៅក្នុងជីវិតថ្មី។ ហេតុនេះខ្ញុំក៏បានអធិដ្ឋានទៅព្រះជាម្ចាស់ជារឿយៗ ទូលសុំឱ្យព្រះជាម្ចាស់ប្រទានផ្លូវមួយដល់ខ្ញុំ ដើម្បីឱ្យខ្ញុំមានពេលវេលាច្រើនជាងនេះ ក្នុងការចូលរួមការជួបជុំ និងបំពេញភារកិច្ចរបស់ខ្ញុំ។ ក្រោយមក រោងចក្រចម្រាញ់ប្រេងរបស់យើងត្រូវគេស្នើឱ្យរើចេញ ដើម្បីស្ថាបនាផ្លូវថ្មីមួយខ្សែ។ ខ្ញុំមិនចាំបាច់ធ្វើដំណើរទៅមករោងចក្រទាំងពីរ ដូចពីមុនទៀតទេ។ ខ្ញុំមានពេលវេលាច្រើនជាងមុនដើម្បីជួបជុំជាមួយអ្នកដទៃ និងប្រកបព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីពិចារណាពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងដើម្បីចូលកៀកកិតនឹងព្រះជាម្ចាស់។ ខ្ញុំមានអារម្មណ៍ថា រាល់ថ្ងៃជីវិតខ្ញុំមានន័យជាងមុន។ មួយរយៈក្រោយមកទៀត សុខភាពរបស់ខ្ញុំក៏ចាប់ផ្ដើមធូរស្បើយជាងមុន។ ខ្ញុំមានអារម្មណ៍ថាមានកម្លាំង ហើយរាងកាយរបស់ខ្ញុំក៏ហាក់ដូចជារឹងមាំជាងមុនដែរ។ ខ្ញុំមានអារម្មណ៍ស្រាកស្រាន្ត និងធូរស្បើយជាងមុន។ ខ្ញុំពិតជាអរព្រះគុណព្រះជាម្ចាស់ណាស់។

ក្រោយមក ខ្ញុំក៏បានមើលវីដេអូអំពីអំណានព្រះបន្ទូលព្រះជាម្ចាស់មួយទៀត។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «'លុយពិតជាសំខាន់ណាស់នៅក្នុងជីវិតមនុស្ស' គឺជាមនោគមវិទ្យារបស់សាតាំង ហើយវាកំពុងតែរាលដាលនៅក្នុងចំណោមមនុស្សជាតិ និងសង្គមជាតិទាំងអស់។ អ្នកអាចនិយាយថា វាជានិន្នាការមួយ ដោយសារតែវាត្រូវបានបណ្ដុះនៅក្នុងដួងចិត្តរបស់មនុស្សម្នាក់ៗ។ តាំងពីដើមដំបូងមក មនុស្សមិនបានទទួលយកភាសិតនេះឡើយ ប៉ុន្តែ បន្ទាប់មក ពួកគេក៏ព្រមទទួលយកដោយស្ងាត់ស្ងៀម នៅពេលដែលពួកគេចាប់ផ្ដើមមានទំនាក់ទំនងជាមួយជីវិតពិត ហើយចាប់ផ្ដើមមានអារម្មណ៍ថា ពាក្យទាំងនេះពិតជាត្រឹមត្រូវ។ តើនេះមិនមែនជាដំណើរការមួយរបស់សាតាំង ដើម្បីធ្វើឲ្យមនុស្សពុករលួយទេឬអី? ... ដូច្នេះ ក្រោយពេលសាតាំងប្រើនិន្នាការនេះ ទៅធ្វើឲ្យមនុស្សពុករលួយហើយ តើវាត្រូវបង្ហាញចេញនៅក្នុងពួកគេយ៉ាងដូចម្ដេចទៅ? តើអ្នករាល់គ្នាមានអារម្មណ៍ថា អ្នកមិនអាចរស់នៅក្នុងពិភពលោកនេះបាន ដោយគ្មានលុយមួយរៀល ឬរស់នៅសូម្បីតែមួយថ្ងៃ ដោយគ្មានលុយដែរទេ? ឋានៈរបស់មនុស្សត្រូវបានផ្អែកលើទៅចំនួនប្រាក់ដែលគេមាន ហើយការគោរពដែលគេចង់បានពីមនុស្ស ក៏អាស្រ័យលើទឹកលុយផងដែរ។ អ្នកក្រខំឱនលំទោន ទាំងភាពអាម៉ាស់ ឯអ្នកមានវិញរីករាយនឹងឋានៈដ៏ខ្ពង់ខ្ពស់របស់គេ។ ពួកគេឈរពើងទ្រូង ទាំងអំនួត និយាយខ្លាំងៗ ហើយរស់នៅ ទាំងក្រអឺតក្រទម។ តើពាក្យភាសិត និងនិន្នាការនេះនាំមកនូវអ្វីខ្លះដល់មនុស្ស? តើវាមិនមែនជាការពិតទេឬដែលមនុស្សជាច្រើនហ៊ានលះបង់សព្វបែបយ៉ាង ដើម្បីដេញតាមទឹកលុយ? តើមនុស្សជាច្រើនមិនបាត់បង់សេចក្តីថ្លៃថ្នូរ និងសុចរិតភាពរបស់គេនៅក្នុងការដេញតាមលុយកាន់តែច្រើនទេឬ? លើសពីនេះ តើមនុស្សជាច្រើនមិនបាត់បង់ឱកាស ដើម្បីបំពេញភារកិច្ចរបស់គេ និងដើរតាមព្រះជាម្ចាស់សម្រាប់ប្រយោជន៍ជាប្រាក់ទេឬ? តើនេះមិនមែនជាការបាត់បង់មួយសម្រាប់មនុស្សទេឬ? (មែនហើយ) តើសាតាំងមិនអាក្រក់ទេឬដែលប្រើប្រាស់វិធីសាស្ត្រ និងពាក្យភាសិតនេះ ដើម្បីធ្វើឲ្យមនុស្សពុករលួយនៅកម្រិតណាមួយ? តើនេះមិនមែនជាកលល្បិចព្យាបាទមួយទេឬ?» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ V» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ បន្ទាប់បានមើលវីដេអូនេះ ខ្ញុំយល់ថា រយៈពេលប៉ុន្មានទសវត្សដែលខ្ញុំបានចំណាយទាំងឈឺចាប់ និងហត់នឿយ គឺមកពីភាពពុករលួយរបស់សាតាំង និងឥទ្ធិពលសង្គម បាននាំខ្ញុំឱ្យដើរតាមនិន្នាការលោកិយ និងថ្វាយបង្គំមាសប្រាក់។ កាលពីក្មេង ខ្ញុំរស់ក្នុងភាពក្រីក្រ គ្មានអ្នករាប់រក និងត្រូវគេមើលងាយ។ ពេលខ្ញុំឃើញពួកអ្នកមានដែលរស់នៅយ៉ាងសុខស្រួល និងមានគេគោរព ខ្ញុំមានអារម្មណ៍ប្រាកដចិត្តថា អ្នកត្រូវតែមានប្រាក់ដើម្បីរស់នៅក្នុងលោកិយនេះ។ «លុយមិនមែនជាអ្វីគ្រប់យ៉ាងនោះទេ តែបើគ្មានលុយ អ្នកមិនអាចធ្វើអ្វីបានឡើយ» «លុយអាចបង្វិលពិភពលោកបាន» «អ្នកដែលបង់លុយឱ្យអ្នកផ្លុំខ្លុយអាចកម្មង់ទំនុកភ្លេងបាន» «លុយជាអាទិភាព» ហើយ «មនុស្សនឹងធ្វើគ្រប់យ៉ាងដើម្បីមានភាពមានបាន»។ ការបោកបញ្ឆោតរបស់សាតាំងទាំងអស់នេះ បានចាក់ឫសនៅក្នុងចិត្តរបស់ខ្ញុំ ហើយគ្រប់គ្រងការគិតរបស់ខ្ញុំទៀតផង។ ខ្ញុំបានគិតថា មាសប្រាក់គឺជាអ្វីៗគ្រប់យ៉ាង ជឿថាខ្ញុំអាចធ្វើឱ្យគេសរសើរ គោរព និងមានសុភមង្គល។ ខ្ញុំយកការប្រដេញតាមមាសប្រាក់មកធ្វើជាគោលដៅតែមួយគត់របស់ខ្ញុំ ហើយខ្វល់តែចំពោះរឿងរកប្រាក់ប៉ុណ្ណោះ។ តើនរណាខ្វល់ថា ខ្ញុំមានអារម្មណ៍ធីងធោង ហត់នឿយ ឈឺថ្កាត់ ឬរាងកាយខ្ញុំទ្រាំទ្រមិនបាន? ពេលខ្ញុំគិតពីការក្លាយខ្លួនជាអ្នកមាន ហើយរស់នៅក្នុងជីវិតជាអ្នកមាន ខ្ញុំក៏សង្កៀតធ្មេញ ហើយបន្តធ្វើការតទៅទៀត។ សូម្បីតែពេលដែលខ្ញុំកើតមហារីក ក៏ជំងឺនេះគ្មានផ្លាស់ប្ដូរអ្វីបានដែរ តាមការពិត វាធ្វើឱ្យមាសប្រាក់រឹតតែសំខាន់ ពីព្រោះខ្ញុំត្រូវការវាមកព្យាបាលខ្លួន ហើយរស់តទៅទៀត។ ដល់ដំណាក់កាលហ្នឹងហើយ ខ្ញុំនៅមិនឈប់ខំប្រឹងរកប្រាក់ទៀត។ ខ្ញុំជាប់ចំណងសាតាំងយ៉ាងមាំ ក៏ពុំជាអ្វីសោះក្រៅតែពីទាសករលុយ។ សូម្បីតែពេលខ្ញុំមានឡាន មានផ្ទះ និងមានលុយខ្លះ ហើយមានទាំងការគោរព និងកោតសរសើរ ក៏ខ្ញុំគ្មានអារម្មណ៍សប្បាយចិត្តទាល់តែសោះ។ ខ្ញុំមានជំងឺច្រើនមុខ ហើយមានទាំងជំងឺមហារីកទៀត។ លុយរបស់ខ្ញុំមិនអាចបន្ថយការឈឺចាប់របស់ខ្ញុំបានទេ ហើយវាក៏មិនអាចជួយសង្គ្រោះជីវិតរបស់ខ្ញុំបានដែរ។ ខ្ញុំមានអារម្មណ៍ឈឺចាប់ខ្លាំង និងអស់សង្ឃឹម។ លុយច្រើនជាងនេះក៏នៅតែគ្មានប្រយោជន៍ដែរ។ កាលពីមុន ខ្ញុំយកជីវិតទៅប្ដូរដើម្បីលុយ។ ពេលនេះ ខ្ញុំកំពុងយកលុយមកទិញជីវិតរបស់ខ្ញុំមកវិញ។ ខ្ញុំរស់ដើម្បីរកលុយ តែទីបំផុតខ្ញុំបានត្រឹមបាតដៃទទេ។ ពេលនោះ ខ្ញុំបានឃើញយ៉ាងច្បាស់ថា ការដេញតាមមាសប្រាក់ គឺជាមាគ៌ាជីវិតមិនត្រឹមត្រូវ។ លុយជាអន្ទាក់មួយដែលសាតាំងប្រើដើម្បីឱ្យយើងអន្តរាយ និងធ្វើឱ្យយើងពុករលួយ។ វាជានឹមដែលសាតាំងទាក់ករបស់យើង។ ប្រសិនបើមិនមែនដោយសារព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ម្ល៉េះពេលនេះ មុខជាមើលមិនឃើញពីវិធីដែលសាតាំងប្រើលុយមករឹតរួតយើង គ្រប់គ្រងយើង និងធ្វើឱ្យយើងឈឺចាប់នោះទេ ហើយសាតាំងនឹងនៅតែដឹកច្រមុះខ្ញុំ ធ្វើទារុណកម្ម និងលេងសើចជាមួយខ្ញុំដដែលហ្នឹង។ ខ្ញុំបានឃើញថា មនុស្សមិនយល់សេចក្ដីពិតទេ ទើបពួកគេមិនដឹងរស់នៅយ៉ាងណា។ ពួកគេគ្រាន់តែដើរតាមមនុស្សទូទៅ ដោយយកលុយជាទី១។ គួរឱ្យអាម៉ាស់ណាស់។ ខ្ញុំសំណាងណាស់ដែលស្ដាប់ឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ ចូលទៅចំពោះទ្រង់ និងគេចផុតពីការធ្វើទុក្ខទោសរបស់សាតាំង។ នេះគឺជាសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ ហើយចិត្តរបស់ខ្ញុំពោរពេញដោយការដឹងគុណចំពោះព្រះអង្គ។

ក្រោយមក ពេលស្វាមីខ្ញុំចេញទៅក្រៅទិញអីវ៉ាន់មកផ្គត់ផ្គង់ដំណើរការការងារ នោះខ្ញុំនឹងត្រូវធ្វើការនៅក្នុងរោងចក្រ។ ជួនកាល វាចំនឹងពេលដែលពួកយើងត្រូវជួបជុំគ្នា។ ទោះបីជាខ្ញុំបានចូលរួម ក៏ខ្ញុំនៅមានអារម្មណ៍ជ្រួលច្រាលក្នុងចិត្តដែរ។ ខ្ញុំមានអារម្មណ៍ខុសឆ្គងក្នុងចិត្តរបស់ខ្ញុំ។ ខ្ញុំបានគិតដល់ការដែលខ្ញុំបានធ្វើខ្លួនឱ្យឈឺ ដោយសារតែការរកប្រាក់។ វេជ្ជបណ្ឌិតបានដាក់ទោសប្រហារជីវិតខ្ញុំ។ គឺព្រះជាម្ចាស់ដែលបានសង្គ្រោះខ្ញុំ ពេលខ្ញុំហៀបនឹងស្លាប់ ហើយបានប្រទានឱកាសជាលើកទី២ដល់ខ្ញុំ។ ប៉ុន្តែខ្ញុំមិនអាចបំពេញភារកិច្ចរបស់ខ្ញុំ និងតបស្នងសេចក្ដីស្រឡាញ់របស់ទ្រង់បានឡើយ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំជំពាក់ព្រះជាម្ចាស់។ ខ្ញុំគិតពីអ្វីដែលព្រះអម្ចាស់យេស៊ូវ មានបន្ទូលថា៖ «នោះតើគាត់នឹងបានផលចំណេញអ្វី ប្រសិនបើមនុស្សម្នាក់ទទួលបានពិភពលោកទាំងមូល ហើយបាត់បង់ព្រលឹងរបស់ខ្លួននោះ? ឬថាតើមនុស្សត្រូវផ្ដល់អ្វីដើម្បីដោះដូរព្រលឹងវិញ្ញាណរបស់ខ្លួន?» (ម៉ាថាយ ១៦:២៦)។ នៅក្នុង១ធីម៉ូថេ ៦:៨ ចែងថា «ការមានអាហារ និងសម្លៀកបំពាក់ល្មមឱ្យយើងស្កប់ចិត្តហើយ»។ ប្រសិនបើអ្នកបាត់បង់ជីវិតខ្លួនហើយ តើការរកប្រាក់មានប្រយោជន៍អី? ខ្ញុំបានគិតអំពីការដាក់ជួលរោងចក្រធ្យូងអនាម័យរបស់ខ្ញុំ ខ្ញុំនឹងរកប្រាក់បានតិចជាងមុន តែវានៅល្មមអាចឱ្យខ្ញុំរស់បាន ហើយបន្ទាប់មកខ្ញុំអាចថ្វាយបង្គំព្រះជាម្ចាស់ និងបំពេញកាតព្វកិច្ចរបស់ខ្ញុំបាន។ តែខ្ញុំមានគំនិតទី២ដែរ។ រោងចក្រធ្យូងអនាម័យកំពុងដំណើរការល្អ ហើយវាពិបាកនឹងចាប់ផ្ដើមអាជីវកម្មណាស់។ ការបោះបង់វាចោលបែបនេះគួរឱ្យអាម៉ាស់ណាស់។ ខ្ញុំរារែក។ ខ្ញុំមិនដឹងថាត្រូវធ្វើយ៉ាងណាទេ ហេតុនេះខ្ញុំក៏អធិដ្ឋានសុំជំនួយពីព្រះជាម្ចាស់។

ថ្ងៃមួយ ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា៖ «ប៉ុន្តែ មានផ្លូវដ៏សាមញ្ញបំផុតមួយ ដើម្បីរំដោះខ្លួនចេញពីសភាពនេះ ដែលជាការលះបង់ចោលនូវរបៀបរស់នៅចាស់។ វាជាការនិយាយលាហើយទៅកាន់គោលដៅចាស់នៅក្នុងជីវិតរបស់គេ។ ចូរធ្វើការសង្ខេប និងវិភាគទៅលើរបៀបរស់នៅចាស់ ទស្សនៈជីវិតចាស់ ការដេញតាមចាស់ បំណងប្រាថ្នា និងឧត្តមគតិចាស់របស់គេ បន្ទាប់មក ចូរធ្វើការប្រៀបធៀបអ្វីៗទាំងនេះជាមួយព្រះហឫទ័យ និងការទាមទាររបស់ព្រះជាម្ចាស់សម្រាប់មនុស្ស ហើយមើលថាតើមានចំណុចណាខ្លះដែលស្របជាមួយព្រះហឫទ័យ និងការទាមទាររបស់ព្រះជាម្ចាស់ ថាតើមានចំណុចណាខ្លះដែលផ្ដល់នូវគុណតម្លៃដ៏ត្រឹមត្រូវនៃជីវិត ដែលនាំឲ្យគេមានការយល់ដឹងកាន់តែប្រសើរអំពីសេចក្តីពិត និងអនុញ្ញាតឲ្យគេរស់នៅជាមួយភាពជាមនុស្ស និងលក្ខណៈជាមនុស្ស។ នៅពេលដែលអ្នកបន្តអង្កេតមើល ហើយបន្តវះកាត់ពិនិត្យមើលយ៉ាងប្រុងប្រយ័ត្ននូវគោលដៅដែលមនុស្សដេញតាមនៅក្នុងជីវិត និងរបៀបរស់នៅដ៏ច្រើនអនេករបស់គេ នោះអ្នកនឹងរកឃើញថា វាគ្មានចំណុចណាមួយដែលស្របតាមគោលបំណងដើមរបស់ព្រះអាទិករ ដែលទ្រង់បានបង្កើតមនុស្សឡើងមកនោះឡើយ។ ចំណុចទាំងអស់សុទ្ធតែទាញមនុស្សចេញពីអធិបតេយ្យភាព និងការមើលថែរបស់ព្រះអាទិករ។ ទាំងអស់នេះសុទ្ធតែជាអន្ទាក់ ដែលធ្វើឲ្យមនុស្សក្លាយជាខូចអាក្រក់ និងនាំពួកគេទៅរកស្ថាននរក។ ក្រោយពេលដែលអ្នកដឹងអំពីរឿងនេះហើយ កិច្ចការដែលអ្នកត្រូវធ្វើគឺត្រូវលះបង់ចោលទស្សនៈចាស់ៗអំពីជីវិត នៅឲ្យឆ្ងាយពីអន្ទាក់ផ្សេងៗ ហើយអនុញ្ញាតឲ្យព្រះជាម្ចាស់គ្រប់គ្រងលើជីវិតរបស់អ្នក និងធ្វើការរៀបចំសម្រាប់អ្នក។ វាគឺជាការព្យាយាមចុះចូលចំពោះការចាត់ចែង និងការដឹកនាំរបស់ព្រះជាម្ចាស់ ជាការរស់នៅ ដោយគ្មានជម្រើសរបស់បុគ្គល និងការក្លាយជាមនុស្សម្នាក់ដែលថ្វាយបង្គំព្រះជាម្ចាស់» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ ការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានគិតអំពីក្រឹត្យក្រមជីវិតរបស់សាតាំងដែលខ្ញុំពឹងអាងពីមុន ដោយព្យាយាមឱ្យក្លាយជាអ្នកមាន។ ខ្ញុំជឿថា «លុយអាចបង្វិលពិភពលោកបាន» ហើយ «លុយមិនមែនជាអ្វីគ្រប់យ៉ាងនោះទេ តែបើគ្មានលុយ អ្នកមិនអាចធ្វើអ្វីបានឡើយ»។ ដើម្បីក្លាយជាអ្នកមាន និងទទួលបានការគោរពពីមនុស្សផងទាំងពួង ខ្ញុំត្រូវតែតស៊ូដើម្បីឱ្យបានប្រាក់។ គ្រានោះ វាឈឺចាប់ និងវេទនាណាស់។ លុយសំខាន់ដល់ម្ល៉ឹងមែនទេ? តើវាអាចឱ្យអ្វីខ្លះដល់ខ្ញុំឱ្យប្រាកដ? លុយអាចទិញផ្ទះ ឡាន វាអាចជួយខ្ញុំឱ្យរស់នៅក្នុងជីវិតដ៏ស្ដុកស្ដម្ភ និងឱ្យខ្ញុំទទួលបានការគោរព ហើយវាអាចឱ្យខ្ញុំមានភាពសប្បាយរីករាយខាងសាច់ឈាមបានជាបណ្ដោះអាសន្ន ប៉ុន្តែវាមិនអាចបំពេញភាពទទេស្អាតនៅក្នុងចិត្តរបស់ខ្ញុំ ឬបញ្ឈប់ការឈឺចាប់របស់ខ្ញុំបានទេ វាមិនអាចឱ្យខ្ញុំមានភាពសុខសាន្ត ឬសេចក្ដីអំណរ វាមិនអាចបញ្ចប់ការរងទុក្ខរបស់ខ្ញុំពីជំងឺ ហើយវាមិនអាចសង្គ្រោះជីវិតរបស់ខ្ញុំបានឡើយ។ ខ្ញុំគិតពីនាយកសាលានៅភូមិរបស់ខ្ញុំ។ គាត់មានទាំងលុយ មានទាំងឋានៈ ប៉ុន្តែគាត់ស្លាប់ដោយសារជំងឺមហារីក។ លុយ និងឋានៈ មិនអាចជួយគាត់ឱ្យគេចផុតពីការរងទុក្ខ និងសេចក្ដីស្លាប់បានឡើយ។ ខ្ញុំបានឮពីពួកអ្នកមានដែលបានរស់នៅក្នុងជីវិតដ៏ឈឺចាប់ និងភាពទទេស្អាត ហើយគេបានសម្លាប់ខ្លួនឯងដើម្បីបញ្ចប់ជីវិតបែបនេះ ក៏បានស្ដាប់ឮមនុស្សដែលនិយាយកុហក បោកប្រាស់ ឈ្លោះប្រកែក និងបញ្ឆោតអ្នកដទៃ បាត់បង់អស់ភាពជាមនុស្ស និងសតិសម្បជញ្ញៈដើម្បីឱ្យបានប្រាក់ដែរ។ រឿងរ៉ាវទាំងអស់នេះ និងបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ ធ្វើឱ្យខ្ញុំមើលឃើញថា ការដេញតាមផលចំណេញជាមាសប្រាក់បានត្រឹមធ្វើឱ្យមនុស្សកាន់តែពុករលួយ និងកាន់តែដុនដាបប៉ុណ្ណោះ។ វាទាញគេឱ្យឆ្ងាយពីព្រះជាម្ចាស់ ហើយឆ្ពើទៅកាន់អំពើបាបវិញ។ ខ្ញុំបានគិតពីយ៉ូប ដែលមិនធ្លាប់ព្យាយាមចង់បានប្រាក់ ឬភាពស្រណុកស្រួលដោយសារមាសប្រាក់នោះឡើយ។ យ៉ូប ចុះចូលចំពោះអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ និងព្យាយាមស្គាល់ទង្វើរបស់ព្រះជាម្ចាស់នៅក្នុងគ្រប់សព្វសារពើទាំងអស់ ហើយនៅទីបំផុត គាត់បានទទួលព្រះពរពីព្រះជាម្ចាស់។ ខ្ញុំបានគិតអំពីការដែលពេត្រុសលះបង់អ្វីៗគ្រប់យ៉ាង ដើម្បីដើរតាមព្រះជាម្ចាស់ ពេលដែលព្រះយេស៊ូវត្រាស់ហៅលោក។ គាត់ស្វះស្វែងស្គាល់ព្រះជាម្ចាស់ និងស្រឡាញ់ព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ធ្វើឱ្យគាត់បានគ្រប់លក្ខណ៍ ហើយគាត់ក៏បានរស់ក្នុងជីវិតមួយដ៏មានន័យ។ តាមរយៈរឿងនេះ ខ្ញុំដឹងថា ការស្គាល់ព្រះជាម្ចាស់ ការថ្វាយបង្គំព្រះអង្គ ការរស់នៅស្របនឹងព្រះបន្ទូលរបស់ទ្រង់ និងការទទួលការសរសើរពីទ្រង់ ទើបជារបស់ដ៏សំខាន់បំផុតនៅក្នុងជីវិត។ ខ្ញុំពិបាកស្វែងរកសេចក្ដីជំនឿ និងស្វែងរកផ្លូវត្រូវណាស់។ ខ្ញុំដឹងថា ប្រសិនបើខ្ញុំបន្តដេញតាមទ្រព្យសម្បត្តិ និងអំណរសប្បាយខាងលោកិយ ហើយលះបង់ការដេញតាមសេចក្ដីពិត និងសេចក្ដីសង្គ្រោះរបស់ខ្ញុំ នោះខ្ញុំពិតជាល្ងីល្ងើ។ ពេលខ្ញុំគិតពីរឿងនេះ ខ្ញុំក៏មានអារម្មណ៍ស្ងប់។ ខ្ញុំមិនចង់ធ្វើជាទាសករលុយទៀតទេ។ ខ្ញុំគ្រាន់តែចង់មានពេលវេលា និងកម្លាំងច្រើនជាងនេះ ដើម្បីដេញតាមសេចក្ដីពិតប៉ុណ្ណោះ។ បន្ទាប់ពីនោះមក ខ្ញុំក៏បានពិភាក្សាអំពីការដាក់ជួលរោងចក្រជាមួយស្វាមីខ្ញុំ។ ដោយមានជំនួយតាមការរៀបចំដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ យើងក៏ដាក់វាជួលបាន។ ខ្ញុំអាចចូលរួមការជួបជុំគ្នាយ៉ាងទៀងទាត់ ព្រមទាំងអាចបំពេញភារកិច្ចរបស់ខ្ញុំទៀតផង។

ពីរឆ្នាំក្រោយមក ស្វាមីខ្ញុំក៏ធ្លាក់ខ្លួនឈឺភ្លាម ហើយស្លាប់បាត់ទៅ។ មរណភាពរបស់គាត់ធ្វើឱ្យខ្ញុំពិបាកណាស់ ហើយវាបង្ហាញឱ្យខ្ញុំឃើញថា ជីវិតផុយស្រួលយ៉ាងណា។ ស្វាមីរបស់ខ្ញុំចំណាយពេលស្ទើរមួយជីវិតរបស់គាត់ រត់ទៅរត់មកដើម្បីព្យាយាមរកប្រាក់។ សម្ពាធឈាមរបស់គាត់ ឡើងហួស២០០ ប៉ុន្តែ គាត់នៅតែបន្តធ្វើការ។ កាលគាត់ប្រេះឆ្អឹងត្រគាក ពេលជាភ្លាម គាត់ក៏ត្រឡប់ទៅធ្វើការវិញភ្លាមដែរ ហើយគាត់មិនសម្រាកទេ ពេលខ្ញុំជំរុញគាត់។ គាត់ក៏ជាទាសករលុយដែរ។ សាតាំងបានគ្រប់គ្រង និងធ្វើឱ្យគាត់វេទនាពេញមួយជីវិត។ គាត់មិនព្រមបោះបង់ទេ ទោះបីជាគាត់ត្រូវប្រឈមនឹងសេចក្ដីស្លាប់ក៏ដោយ។ គាត់ចង់រកប្រាក់ ហើយរស់នៅក្នុងជីវិតស្ដុកស្ដម្ភ ប៉ុន្តែគាត់បែរជាបាត់បង់ជីវិតទៅវិញ។ កេរ្តិ៍ឈ្មោះ និងទ្រព្យសម្បត្តិ មិនអាចសង្គ្រោះគាត់ ឬឱ្យគាត់ធូរស្បើយពីការឈឺចាប់របស់គាត់ ឬជួយគាត់បោកបញ្ឆោតសេចក្ដីស្លាប់បានឡើយ។ ដូចព្រះជាម្ចាស់មានបន្ទូលថា៖ «មនុស្សចំណាយពេលពេញមួយជីវិតរបស់គេ ដេញតាមលុយ និងភាពល្បីល្បាញ។ ពួកគេខំស្រវាចាប់អ្វីៗទាំងនេះ ទាំងគិតថា វាជាមធ្យោបាយគាំទ្រតែមួយគត់ ដើម្បីឲ្យគេអាចរួចផុតពីសេចក្តីស្លាប់ ហើយវាប្រៀបបីដូចជាការមានរបស់ទាំងនេះ ធ្វើឲ្យគេអាចមានជីវិតរស់នៅបន្តអ៊ីចឹង។ ប៉ុន្តែ មានតែនៅពេលដែលពួកគេជិតស្លាប់ប៉ុណ្ណោះ ទើបពួកគេដឹងថា របស់ទាំងនេះនៅឆ្ងាយពីពួកគេកម្រិតណា ដឹងថាពួកគេទន់ខ្សោយកម្រិតណាក្នុងការប្រឈមនឹងសេចក្តីស្លាប់ ដឹងថាពួកគេមានភាពផុយស្រួយប៉ុនណា និងដឹងទៀតថា ពួកគេមានអារម្មណ៍ឯកោ និងតែលតាលប៉ុនណា ដោយសារតែភាពទ័លច្រករបស់គេ។ ពួកគេទទួលស្គាល់ថា ជីវិតមិនអាចត្រូវបានទិញដូរ ដោយទឹកប្រាក់ ឬភាពល្បីល្បាញឡើយ មិនថាគេជាមនុស្សមានទ្រព្យសម្បត្តិច្រើនប៉ុនណា មិនថាពួកគេមានមុខតំណែងខ្ពង់ខ្ពស់យ៉ាងណា ទាំងអស់គ្នាសុទ្ធតែក្រីក្រ និងគ្មានសំខាន់សោះឡើយនៅចំពោះសេចក្តីស្លាប់។ ពួកគេទទួលស្គាល់ថា ទឹកប្រាក់មិនអាចទិញជីវិតបាន ភាពល្បីល្បាញមិនអាចលុបបំបាត់សេចក្តីស្លាប់ ហើយទឹកប្រាក់ និងភាពល្បីល្បាញមិនអាចពន្យារជីវិតរបស់គេបានឡើយ សូម្បីតែមួយនាទី ឬមួយវិនាទីក៏មិនបានផង» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ ក្រឡេកទៅមើលការដែលខ្ញុំចំណាយពេលស្ទើរមួយជីវិត រត់ទៅរត់មក ខំប្រឹងរកប្រាក់ ខ្ញុំបានឃើញថាទោះបីជាខ្ញុំទទួលបានការគោរព និងការសរសើរក៏ដោយ ក៏ខ្ញុំត្រូវសាតាំងធ្វើទារុណកម្មរហូតដល់ខ្ញុំស្ទើរតែបាត់ចង់ជីវិតរបស់ខ្ញុំដែរ តែព្រះជាម្ចាស់បានសង្គ្រោះខ្ញុំ។ ទ្រង់បានសង្គ្រោះខ្ញុំចេញពីក្ដីកង្វល់ចំពោះមាសប្រាក់ និងបានផ្លាស់ប្ដូរទិសដៅរបស់ខ្ញុំនៅក្នុងជីវិត។ ឥឡូវនេះ ពេលខ្ញុំដេញតាមសេចក្ដីពិត និងបំពេញភារកិច្ចរបស់ខ្ញុំ ខ្ញុំមានអារម្មណ៍ថាមានសេរីភាព និងស្រាកស្រាន្ត។ នេះហើយជារបស់ដែលលុយមិនអាចទិញបាន។ ខ្ញុំអរគុណដល់ព្រះដ៏មានគ្រប់ព្រះចេស្ដា ដែលបានសង្គ្រោះខ្ញុំ!

ខាង​ដើម៖ ៦. កេរ្ដិ៍ឈ្មោះ និងលាភសក្ការៈ បាននាំយកការរងទុក្ខមកឱ្យខ្ញុំ

បន្ទាប់៖ ៨. ការស្គាល់អំពីសិទ្ធិអំណាច និងអធិបតេយ្យភាព របស់ព្រះជាម្ចាស់ក្នុងជីវិត

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

២០. ការអនុវត្តសេចក្ដីពិត គឺជាគន្លឹះនៃការសម្របសម្រួលដ៏សុខដុម

ដោយ ដុងហ្វឹង (សហរដ្ឋអាមេរិក)នៅខែសីហា ឆ្នាំ ២០១៨ ភារកិច្ចរបស់ខ្ញុំគឺ ត្រូវធ្វើសម្ភារៈសម្ដែងភាពយន្តជាមួយបងវ៉ាង។ ដំបូង ខ្ញុំមានអារម្មណ៍ថា...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ