ជំពូកទី ៥

ព្រះសូរសៀងនៃព្រះវិញ្ញាណរបស់ខ្ញុំគឺជាការបង្ហាញពីនិស្ស័យទាំងមូលរបស់ខ្ញុំ។ តើអ្នករាល់គ្នាយល់ឬទេ? ការមិនយល់ច្បាស់អំពីចំណុចនេះគឺស្មើនឹងការរឹងទទឹងនឹងខ្ញុំដោយផ្ទាល់។ តើអ្នករាល់គ្នាពិតជាបានឃើញសារៈសំខាន់ដែលមាននៅក្នុងនេះឬទេ? តើអ្នករាល់គ្នាដឹងថា ខ្ញុំខិតខំខ្លាំងយ៉ាងណា និងចំណាយថាមពលច្រើនយ៉ាងណាទៅលើអ្នករាល់គ្នាឬទេ? តើអ្នករាល់គ្នាពិតជាហ៊ានលាតត្រដាងអ្វីៗដែលអ្នករាល់គ្នាបានធ្វើ និងបានប្រព្រឹត្តនៅចំពោះមុខឬទេ? ហើយអ្នករាល់គ្នាថ្លើមធំហ៊ានហៅខ្លួនឯងថាជារាស្ត្ររបស់ខ្ញុំនៅចំពោះមុខខ្ញុំ អ្នករាល់គ្នាមិនទាំងចេះខ្មាសអៀនផង កុំថាឡើយដល់ទៅមានញាណអ្វីនោះ! មិនយូរមិនឆាប់ មនុស្សដូចអ្នករាល់គ្នានឹងត្រូវបណ្ដេញចេញពីព្រះដំណាក់របស់ខ្ញុំ! កុំប្រើល្បិចទាហានចាស់ជាមួយខ្ញុំ ដោយស្មានថាអ្នករាល់គ្នាបានប្រកាន់ខ្ជាប់នូវទីបន្ទាល់សម្រាប់ខ្ញុំ! តើនេះជាអ្វីដែលមនុស្សជាតិមានសមត្ថភាពធ្វើបានឬ? ប្រសិនបើអ្នកនៅតែមានបំណង និងគោលដៅរបស់ខ្លួន នោះអ្នកបានចាប់ផ្ដើមថ្មីលើផ្លូវផ្សេងទៀតតាំងពីយូរមកហើយ។ តើអ្នកគិតថា ខ្ញុំមិនដឹងពីចំនួនដែលដួងចិត្តរបស់មនុស្សអាចផ្ទុកបានឬ? ចាប់ពីពេលនេះតទៅ នៅក្នុងរបស់សព្វសារពើ អ្នកត្រូវតែចូលទៅក្នុងភាពជាក់ស្តែងនៃការអនុវត្ត បើគ្រាន់តែនិយាយខ្ជិលៗដូចដែលអ្នកបានធ្វើកាលពីមុន នោះអ្នកនឹងលែងទៅរួចទៀតហើយ។ កាលពីមុន ពួកអ្នកភាគច្រើនបានលៃលកកេងប្រវ័ញ្ចក្រោមដំបូលរបស់ខ្ញុំ ឯការពិតដែលថាអ្នកអាចឈរយ៉ាងរឹងមាំនៅថ្ងៃនេះ គឺសុទ្ធតែដោយសារភាពខ្លាំងនៃព្រះបន្ទូលរបស់ខ្ញុំទាំងអស់។ តើអ្នកគិតថា ខ្ញុំមានព្រះបន្ទូលដោយចៃដន្យដោយគ្មានគោលបំណងឬ? មិនអាចទៅរួចទេ! ខ្ញុំទតចុះក្រោមឃើញរបស់សព្វសារពើពីស្ថានលើមក ហើយធ្វើការត្រួតត្រាលើរបស់សព្វសារពើពីស្ថានលើមក។ តាមរបៀបដូចគ្នានេះ ខ្ញុំបានដាក់សេចក្ដីសង្គ្រោះរបស់ខ្ញុំនៅលើផែនដីយ៉ាងត្រឹមត្រូវ។ មិនដែលមានពេលណាមួយដែលខ្ញុំមិនឃ្លាំមើលពីកន្លែងដ៏សម្ងាត់របស់ខ្ញុំនូវរាល់ចលនារបស់មនុស្ស និងរាល់អ្វីៗដែលពួកគេនិយាយ និងធ្វើនោះទេ។ ខ្ញុំស្គាល់មនុស្សដូចជាការបើកសៀវភៅមើលអ៊ីចឹង៖ ខ្ញុំឃើញ និងស្គាល់ពួកគេគ្រប់ៗគ្នា។ កន្លែងសម្ងាត់គឺជាទីលំនៅរបស់ខ្ញុំ ហើយផ្ទៃនៃយស្ថានសួគ៌ទាំងមូលគឺជាក្រឡាបន្ទំរបស់ខ្ញុំ។ កម្លាំងរបស់សាតាំងមិនអាចទៅដល់ខ្ញុំបានទេ ត្បិតខ្ញុំមានហូរហៀរទៅដោយឫទ្ធានុភាព សេចក្ដីសុចរិត និងការជំនុំជម្រះ។ អាថ៌កំបាំងដែលហួសនឹងថ្លែងបាន ស្ថិតនៅក្នុងព្រះបន្ទូលរបស់ខ្ញុំ។ នៅពេលខ្ញុំកំពុងមានបន្ទូល អ្នករាល់គ្នាក្លាយជាសត្វស្លាបដែលទើបតែត្រូវបានគេបោះចូលទៅក្នុងទឹក និងត្រូវបានសន្ធប់ដោយភាពច្របូកច្របល់ ឬជាទារកដែលទើបតែរងការភ័យរន្ធត់ ដែលហាក់ដូចជាមិនដឹងអ្វីទាំងអស់ ព្រោះវិញ្ញាណរបស់អ្នករាល់គ្នាបានធ្លាក់ទៅក្នុងសភាពភាំងស្មារតី។ ហេតុអ្វីបានជាខ្ញុំមានព្រះបន្ទូលថា កន្លែងសម្ងាត់គឺជាទីលំនៅរបស់ខ្ញុំ? តើអ្នកដឹងពីអត្ថន័យដ៏ជ្រាលជ្រៅនៃព្រះបន្ទូលរបស់ខ្ញុំឬទេ? តើមានមនុស្សណាម្នាក់មានសមត្ថភាពស្គាល់ខ្ញុំឬទេ? តើមានអ្នកណាមានសមត្ថភាពស្គាល់ខ្ញុំដូចដែលគេស្គាល់ឪពុកម្ដាយរបស់គេឬទេ? ខ្ញុំសម្រាកក្នុងទីលំនៅរបស់ខ្ញុំ ហើយឃ្លាំមើលយ៉ាងដិតដល់៖ មនុស្សទាំងអស់នៅលើផែនដីញាប់ដៃញាប់ជើង «ធ្វើដំណើរជុំវិញពិភពលោក» និងប្រញាប់ប្រញាល់ទៅមក សុទ្ធតែសម្រាប់ជាប្រយោជន៍ដល់ជោគវាសនា និងអនាគតរបស់ពួកគេ។ តែទោះយ៉ាងនេះក្ដី គ្មានឡើយ សូម្បីតែមួយនាក់ដែលមានថាមពលអាចប្រើបានសម្រាប់កសាងនគររបស់ខ្ញុំ ហើយសូម្បីតែការប្រឹងប្រែងក្នុងការដកដង្ហើមក៏មិនមានស្មើដែរ។ ខ្ញុំបានបង្កើតមនុស្ស ហើយខ្ញុំបានរំដោះពួកគេពីការរងទុក្ខខ្លាំងជាច្រើនលើកច្រើនសា តែទោះយ៉ាងណា មនុស្សទាំងនេះសុទ្ធតែអកតញ្ញូ៖ គ្មាននរណាម្នាក់ឡើយក្នុងចំណោមពួកគេដែលអាចរៀបរាប់បានអស់នូវឧទាហរណ៍អំពីសេចក្ដីសង្គ្រោះរបស់ខ្ញុំនោះទេ។ វាមានរយៈពេលច្រើនឆ្នាំ រហូតដល់ច្រើនសតវត្សរ៍ ចាប់តាំងពីពេលបង្កើតពិភពលោក រហូតមកដល់សព្វថ្ងៃនេះ ខ្ញុំបានបង្កើតការអស្ចារ្យជាច្រើន និងបានបង្ហាញព្រះប្រាជ្ញាញាណរបស់ខ្ញុំជាច្រើនដងមកហើយ។ តែទោះជាដូច្នេះក្ដី មនុស្សហាក់ប្រែជាឆ្កួត និងស្ពឹកដូចមានរោគចិត្ត ហើយថែមទាំងពេលខ្លះដូចសត្វព្រៃដែលបោលចុះឡើងនៅក្នុងព្រៃដោយមិនចាប់អារម្មណ៍យកចិត្តទុកដាក់បន្តិចសោះចំពោះកិច្ចការរបស់ខ្ញុំ។ ជាច្រើនដងមកហើយ ខ្ញុំបានកាត់ទោសប្រហារជីវិតមនុស្ស និងបានផ្ដន្ទាទោសពួកគេដល់ស្លាប់ ប៉ុន្ដែផែនការគ្រប់គ្រងរបស់ខ្ញុំមិនមាននរណាម្នាក់អាចផ្លាស់ប្ដូរបានឡើយ។ ហេតុដូច្នេះហើយ នៅក្នុងព្រះហស្តរបស់ខ្ញុំ មនុស្សនៅតែបន្តបង្ហាញនូវរឿងចាស់ដែលពួកគេបានប្រកាន់ខ្ជាប់។ ព្រោះតែជំហាននៃកិច្ចការរបស់ខ្ញុំ ខ្ញុំបានរំដោះអ្នករាល់គ្នាម្ដងទៀតដែលជាអ្នកបានកើតនៅក្នុងគ្រួសារដ៏ធំមួយដែលអាក្រក់ គ្មានសីលធម៌ ស្មោកគ្រោក និងថោកទាប។

កិច្ចការដែលបានគ្រោងទុករបស់ខ្ញុំ នៅតែបន្តទៅមុខដោយគ្មានឈប់មួយខណៈណាឡើយ។ ដោយបានផ្លាស់ចូលទៅក្នុងយុគសម័យនៃនគរព្រះ និងដោយបានដឹកនាំអ្នករាល់គ្នាឲ្យចូលទៅក្នុងនគររបស់ខ្ញុំធ្វើជារាស្ត្ររបស់ខ្ញុំ នោះខ្ញុំនឹងមានការទាមទារផ្សេងទៀតដែលត្រូវធ្វើចំពោះអ្នករាល់គ្នា គឺថា ខ្ញុំនឹងចាប់ផ្ដើមប្រកាសនៅចំពោះមុខអ្នករាល់គ្នាឲ្យប្រើធម្មនុញ្ញដែលខ្ញុំនឹងយកមកគ្រប់គ្រងយុគសម័យនេះ៖

ដោយហេតុថាអ្នករាល់គ្នាត្រូវបានហៅថាជារាស្ត្ររបស់ខ្ញុំ នោះអ្នករាល់គ្នាគួរតែអាចលើកតម្កើងព្រះនាមរបស់ខ្ញុំបាន ពោលគឺ ត្រូវប្រកាន់ខ្ជាប់នូវទីបន្ទាល់នៅក្នុងកណ្ដាលសមុទ្រទុក្ខ។ ប្រសិនបើអ្នកណាម្នាក់ប៉ុនប៉ងបញ្ជោរខ្ញុំ និងលាក់បាំងការពិតពីខ្ញុំ ឬចូលរួមក្នុងការប្រព្រឹត្តបង្ខូចព្រះកិត្តិនាមពីក្រោយខ្នងខ្ញុំ មនុស្សបែបនេះនឹងត្រូវបានដេញចេញ និងយកចេញពីផ្ទះរបស់ខ្ញុំឲ្យទៅរង់ចាំខ្ញុំដោះស្រាយជាមួយពួកគេ។ អស់អ្នកដែលផិតក្បត់ និងគ្មានលក្ខណៈជាកូនខ្ញុំកាលពីមុន និងអ្នកដែលក្រោកឡើងជាថ្មីនៅថ្ងៃនេះដើម្បីវិនិច្ឆ័យខ្ញុំជាចំហ ពួកគេផងដែរក៏នឹងត្រូវដេញចេញពីផ្ទះរបស់ខ្ញុំ។ អស់អ្នកដែលជារាស្ត្ររបស់ខ្ញុំ ត្រូវតែបង្ហាញជានិច្ចនូវការចេះគិតគូរចំពោះបន្ទុករបស់ខ្ញុំ ព្រមទាំងប្រឹងប្រែងស្គាល់ព្រះបន្ទូលរបស់ខ្ញុំ។ មានតែមនុស្សដូចនេះទេ ទើបខ្ញុំនឹងបំភ្លឺពួកគេ ហើយពួកគេនឹងរស់នៅក្រោមការណែនាំ និងការបំភ្លឺរបស់ខ្ញុំ ដោយមិនជួបការវាយផ្ចាលសោះឡើយ។ អស់អ្នកដែលមិនបានបង្ហាញនូវការចេះគិតគូរចំពោះបន្ទុករបស់ខ្ញុំ ហើយផ្ដោតលើការធ្វើផែនការសម្រាប់អនាគតផ្ទាល់ខ្លួនពួកគេ (ពោលគឺ អស់អ្នកដែលមិនបានតម្រង់សកម្មភាពរបស់ពួកគេដើម្បីបំពេញបំណងព្រះហឫទ័យរបស់ខ្ញុំ ប៉ុន្តែបែរជាសម្លឹងរកអំណោយទៅវិញ) សត្វដូចអ្នកសុំទានទាំងនេះ ខ្ញុំបដិសេធមិនប្រើជាដាច់ខាត ព្រោះតាំងពីពេលពួកគេកើតមក ពួកគេគ្មានដឹងអ្វីបន្តិចសោះអំពីអត្ថន័យក្នុងការបង្ហាញនូវការចេះគិតគូរចំពោះបន្ទុករបស់ខ្ញុំ។ ពួកគេជាមនុស្សដែលខ្វះញាណធម្មតា មនុស្សបែបនេះរងផលប៉ះពាល់ពី «កង្វះអាហារូបត្ថម្ភ» ដល់ខួរក្បាល ហើយត្រូវការទៅផ្ទះរក «អាហាររូបត្ថម្ភ» បន្ថែមខ្លះទៀត។ ខ្ញុំមិនប្រើប្រាស់មនុស្សបែបនេះទេ។ ក្នុងចំណោមរាស្ត្ររបស់ខ្ញុំ មនុស្សគ្រប់គ្នានឹងត្រូវតម្រូវឲ្យចាត់ទុកការស្គាល់ខ្ញុំថាជាភារកិច្ចខានមិនបានដែលត្រូវធ្វើឲ្យគេឃើញរហូតដល់ទីបញ្ចប់ ឲ្យដូចការបរិភោគ ការស្លៀកពាក់ និងការដេក ដែលគ្រប់គ្នាមិនដែលភ្លេចមួយពេលណាសោះឡើយ ដើម្បីឲ្យនៅទីបញ្ចប់ ការស្គាល់ខ្ញុំនឹងក្លាយជាស៊ាំដូចជាការបរិភោគអីចឹងដែរ ដែលធ្វើបានដោយមិនបាច់ប្រឹង យ៉ាងស្ទាត់ជំនាញ។ ចំពោះព្រះបន្ទូលដែលខ្ញុំបញ្ចេញ អ្នករាល់គ្នាត្រូវតែទទួលយកដោយមានជំនឿបំផុត និងជ្រួតជ្រាបបានពេញលេញ ហើយវាអាចមិនមានសកម្មភាពពាក់កណ្ដាលទីបែបបង្គ្រប់កិច្ចនោះទេ។ អ្នកណាដែលមិនយកចិត្តទុកដាក់នឹងព្រះបន្ទូលរបស់ខ្ញុំ នឹងត្រូវបានចាត់ទុកថា រឹងទទឹងនឹងខ្ញុំដោយផ្ទាល់ រីឯអ្នកណាដែលមិនហូបព្រះបន្ទូលរបស់ខ្ញុំ ឬមិនប្រឹងប្រែងស្គាល់ព្រះបន្ទូលរបស់ខ្ញុំ នឹងត្រូវបានចាត់ទុកថា មិនយកចិត្តទុកដាក់ចំពោះខ្ញុំ ហើយនឹងត្រូវបោសចេញពីមាត់ទ្វារនៃដំណាក់របស់ខ្ញុំដោយផ្ទាល់។ ដូចដែលខ្ញុំបានមានព្រះបន្ទូលកាលពីមុនអ៊ីចឹង នេះដោយសារតែអ្វីដែលខ្ញុំចង់បានមិនមែនជាចំនួនមនុស្សដ៏ច្រើននោះទេ តែជាឧត្តមភាព។ ក្នុងចំណោមមនុស្សមួយរយនាក់ ប្រសិនបើមានតែមនុស្សម្នាក់គត់ដែលអាចស្គាល់ខ្ញុំតាមរយៈព្រះបន្ទូលរបស់ខ្ញុំបាន នោះខ្ញុំនឹងសព្វព្រះហឫទ័យគ្រវែងចោលអ្នកផ្សេងទាំងអស់ដើម្បីផ្ដោតលើការបំភ្លឺ និងការពន្យល់ដល់មនុស្សតែម្នាក់នេះគត់។ តាមរយៈនេះ អ្នករាល់គ្នាអាចឃើញថា វាមិនពិតទាំងស្រុងនោះទេដែលថា ចំនួនច្រើនតែអ្នកអាចបង្ហាញច្បាស់អំពីខ្ញុំ និងសម្ដែងអំពីខ្ញុំបាននោះ។ អ្វីដែលខ្ញុំចង់បានគឺស្រូវសាលី (ទោះបីជាវាអាចនឹងគ្មានសាច់គ្រាប់ពេញក៏ដោយ) មិនមែនស្រងែទេ (សូម្បីតែពេលវាមានសាច់គ្រាប់ពេញលេញគួរឲ្យកោតសរសើរក៏ដោយ)។ ចំណែកឯពួកអ្នកដែលមិនខ្វល់ពីការស្វះស្វែងរក តែផ្ទុយទៅវិញបែរជាប្រព្រឹត្តបែបខ្ជីខ្ជា ពួកគេគួរតែចាកចេញដោយខ្លួនអ្នក ព្រោះខ្ញុំមិនចង់ឃើញពួកគេទៀតនោះទេ ក្រែងលោពួកគេបន្តធ្វើឲ្យខូចកិត្តិនាមរបស់ខ្ញុំ។ អំពីអ្វីៗដែលខ្ញុំទាមទារពីរាស្ត្ររបស់ខ្ញុំ ខ្ញុំនឹងឈប់ត្រឹមខប្រតិបត្តិទាំងនេះសម្រាប់ពេលបច្ចុប្បន្ន ហើយខ្ញុំនឹងរង់ចាំធ្វើការដាក់ទណ្ឌកម្មបន្ថែមទៀត អាស្រ័យលើការប្រែប្រួលកាលៈទេសៈ។

កាលពីថ្ងៃមុន មនុស្សភាគច្រើនលើសលុបគិតថា ខ្ញុំជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដែលប្រកបដោយព្រះប្រាជ្ញាញាណ ហើយថាខ្ញុំចំជាព្រះជាម្ចាស់ដែលមើលឃើញជ្រៅទៅក្នុងដួងចិត្តមនុស្ស តែទោះយ៉ាងណា នេះគ្រាន់តែជាការនិយាយដ៏រាក់កំផែល។ ប្រសិនបើមនុស្សពិតជាបានស្គាល់ខ្ញុំមែន ពួកគេនឹងមិនសន្មតទុកមុនដើម្បីផ្លោះទៅដល់ការសន្និដ្ឋាននោះទេ ផ្ទុយទៅវិញពួកគេនឹងនៅតែព្យាយាមស្គាល់ខ្ញុំតាមរយៈព្រះបន្ទូលរបស់ខ្ញុំ។ មានតែនៅពេលពួកគេបានឈានទៅដល់ដំណាក់កាលមួយដែលពួកគេពិតជាបានឃើញទង្វើរបស់ខ្ញុំមែន ទើបពួកគេមានតម្លៃសមនឹងនិយាយថា ខ្ញុំមានព្រះប្រាជ្ញាញាណ និងអស្ចារ្យ។ ចំណេះដឹងរបស់អ្នករាល់គ្នាចំពោះខ្ញុំបានរាក់ខ្លាំងណាស់។ ឆ្លងកាត់យុគសម័យនានា មនុស្សច្រើនខ្លាំងណាស់បានបម្រើខ្ញុំអស់រយៈពេលច្រើនឆ្នាំណាស់មកហើយ ដោយបានឃើញទង្វើរបស់ខ្ញុំ ក៏បានបែរមកស្គាល់ខ្ញុំយ៉ាងពិតប្រាកដខ្លះដែរ។ ដោយហេតុនេះហើយ ពួកគេធ្លាប់ មានដួងចិត្តចុះចូលនឹងខ្ញុំជានិច្ច ដោយមិនហ៊ានលាក់ពួនបំណងប្រឆាំងនឹងខ្ញុំបន្តិចសោះឡើយ ទោះជាវាពិបាកក្នុងការស្វែងរកស្នាមព្រះបាទរបស់ខ្ញុំយ៉ាងណាក៏ដោយ។ ប្រសិនបើការណែនាំរបស់ខ្ញុំមិនមាននៅក្នុងចំណោមមនុស្សទាំងនេះទេ នោះពួកគេនឹងមិនហ៊ានប្រព្រឹត្តទាំងប្រញាប់ប្រញាល់ឡើយ។ ហេតុដូច្នេះហើយ បន្ទាប់ពីរស់នៅឆ្លងកាត់បទពិសោធន៍ជាច្រើនឆ្នាំមក នៅទីបំផុត ពួកគេបានសរុបចំណេះដឹងមួយផ្នែកអំពីខ្ញុំ ដោយនិយាយថា ខ្ញុំមានព្រះប្រាជ្ញាញាណ អស្ចារ្យ និងជាអ្នកប្រៀនប្រដៅ ហើយថាព្រះបន្ទូលរបស់ខ្ញុំដូចដាវមុខពីរ ព្រមទាំងថាទង្វើរបស់ខ្ញុំល្អណាស់ ហួសនិស្ស័យ និងល្អវិសេស ថែមទាំងថាខ្ញុំស្អិតស្អាងដោយឫទ្ធានុភាព ហើយនិងថាព្រះប្រាជ្ញាញាណរបស់ខ្ញុំខ្ពស់ជាងមេឃា និងមានការយល់ដឹងជ្រៅជ្រះដទៃទៀត។ ទោះយ៉ាងណា សព្វថ្ងៃនេះ អ្នករាល់គ្នាស្គាល់ខ្ញុំគ្រាន់តែផ្អែកលើគ្រឹះដែលពួកគេបាននិយាយតែប៉ុណ្ណោះ ដូច្នេះពួកអ្នកភាគច្រើនលើសលុប (ដូចសេកអ៊ីចឹង) គ្រាន់តែត្រាប់តាមពាក្យសម្ដីដែលពួកគេបាននិយាយប៉ុណ្ណោះ។ ពោលគឺដោយសារតែខ្ញុំព្រះតម្រិះដល់កម្រិតរាក់កំផែលនៃរបៀបដែលអ្នករាល់គ្នាស្គាល់ខ្ញុំ និងកម្រិតអន់ថយនៃ «ការអប់រំ» របស់អ្នករាល់គ្នា ទើបខ្ញុំបានលើកលែងការវាយផ្ចាលច្រើនណាស់ដល់អ្នករាល់គ្នា។ ទោះបីជាយ៉ាងនេះក្ដី អ្នករាល់គ្នាភាគច្រើនលើសលុបនៅតែមិនស្គាល់ខ្លួនឯង ឬគិតថាអ្នករាល់គ្នាចង់បំពេញបំណងព្រះហឫទ័យរបស់ខ្ញុំយ៉ាងខ្លាំងតាមរយៈអំពើរបស់អ្នករាល់គ្នារួចហើយ ដោយហេតុនេះហើយពួកអ្នកក៏បានរួចផុតពីការជំនុំជម្រះ ឬក៏គិតថា បន្ទាប់ពីខ្ញុំបានត្រលប់ជាសាច់ឈាមហើយ ខ្ញុំបានបាត់បង់ការតាមដានការប្រព្រឹត្តរបស់មនុស្សជាតិទាំងស្រុងអស់ហើយ ហេតុដូច្នេះហើយពួកអ្នកក៏បានរួចផុតពីការវាយផ្ចាលផងដែរ ឬក៏ថា ព្រះជាម្ចាស់ដែលពួកអ្នកជឿ មិនមាននៅក្នុងលំហរដ៏ធំល្វឹងល្វើយនៃសាកលលោកនេះទេ ដូច្នេះពួកអ្នកបានចាត់ទុកការស្គាល់ព្រះជាម្ចាស់ជាកិច្ចការកំប៉ិចកំប៉ុកដែលត្រូវធ្វើនៅពេលទំនេរ មិនមែនជាការសំខាន់ដែលត្រូវទុកក្នុងដួងចិត្តរបស់ពួកអ្នកជាភារកិច្ចដែលត្រូវតែបំពេញនោះទេ ដោយប្រើជំនឿលើព្រះជាម្ចាស់ជាវិធីមួយក្នុងការកេងចំណេញពេលវេលា ដែលបើមិនដូច្នេះទេនឹងត្រូវចំណាយពេលចោលឥតប្រយោជន៍។ ប្រសិនបើខ្ញុំមិនបានយោគយល់ដល់ការខ្វះលក្ខណៈសម្បត្តិ ហេតុផល និងការយល់ដឹងជ្រៅជ្រះរបស់អ្នករាល់គ្នាទេ នោះអ្នកទាំងអស់គ្នានឹងវិនាសនៅក្នុងការវាយផ្ចាលរបស់ខ្ញុំ ដោយត្រូវលប់ចេញពីអត្ថិភាពបាត់អស់ទៅហើយ។ ទោះយ៉ាងណាក៏ដោយ ខ្ញុំនឹងនៅតែអត់ឱនដល់មនុស្សជាតិរហូតដល់ពេលកិច្ចការរបស់ខ្ញុំនៅលើផែនដីត្រូវបានបញ្ចប់។ នេះជាអ្វីដែលអ្នករាល់គ្នាត្រូវតែដឹងទាំងអស់គ្នា និងឈប់ភាន់ច្រឡំរវាងការល្អ និងការអាក្រក់។

ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ១៩៩២

ខាង​ដើម៖ ជំពូកទី ៤

បន្ទាប់៖ ជំពូកទី ៦

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

អំពីបទពិសោធន៍

តាមរយៈបទពិសោធន៍របស់ពេត្រុស គាត់បានឆ្លងកាត់ ការល្បងលរាប់រយដងមកហើយ។ បើទោះបីជាមនុស្សសព្វថ្ងៃ នេះដឹងអំពីពាក្យថា «ការល្បងល» ក៏ពួកគេនៅតែយល់ច្រឡំ...

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ជាលើកដំបូង? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ