សេចក្ដីពិតនៅខាងក្នុងអំពីកិច្ចការនៃការយកឈ្នះ (១)

មនុស្សជាតិដែលត្រូវសាតាំងធ្វើឱ្យពុករលួយជាខ្លាំងនោះ មិនដឹងទេថា មានព្រះជាម្ចាស់មួយអង្គ ហើយបានឈប់ថ្វាយបង្គំព្រះជាម្ចាស់ផង។ កាលដើមដំបូងពេលដែលអ័ដាម និងអេវ៉ាត្រូវបានបង្កើតមក សិរីល្អ និងទីបន្ទាល់របស់ព្រះយេហូវ៉ាគឺមានវត្តមានជាប់មករហូត។ តែបន្ទាប់ពីត្រូវបានធ្វើឱ្យទៅជាពុករលួយ មនុស្សបានបាត់បង់សិរីល្អ និងទីបន្ទាល់របស់ព្រះជាម្ចាស់ ដ្បិតគ្រប់គ្នាបានបះបោរប្រឆាំងនឹងព្រះជាម្ចាស់ និងលែងកោតខ្លាចទ្រង់ទាំងអស់គ្នា។ កិច្ចការនៃការយកឈ្នះនាពេលសព្វថ្ងៃ គឺដើម្បីស្ដារទីបន្ទាល់ទាំងអស់ និងសិរីល្អទាំងអស់ឡើងវិញ និងដើម្បីឱ្យមនុស្សទាំងអស់ថ្វាយបង្គំព្រះជាម្ចាស់ ប្រយោជន៍ឱ្យមានទីបន្ទាល់នៅក្នុងចំណោមសត្តនិករ នេះហើយជាកិច្ចការដែលត្រូវបានធ្វើនៅក្នុងដំណាក់កាលនេះ។ ពិតណាស់ តើមនុស្សជាតិត្រូវបានយកឈ្នះដោយរបៀបណា? ដោយការប្រើកិច្ចការនៃព្រះបន្ទូលក្នុងដំណាក់កាលនេះ ដើម្បីឱ្យមនុស្សជឿទាំងស្រុង តាមរយៈការប្រើនូវការលាតត្រដាង ការជំនុំជម្រះ ការវាយផ្ចាល និងការដាក់បណ្ដាសាឥតអាសូរ ដើម្បីបញ្ចុះបញ្ចូលគេទាំងស្រុង តាមរយៈការលាតត្រដាងនូវការបះបោររបស់មនុស្ស និងការជំនុំជម្រះការតតាំងរបស់គេ ដើម្បីឱ្យគេអាចស្គាល់ភាពទុច្ចរិត និងភាពស្មោកគ្រោករបស់មនុស្សជាតិ ហើយប្រើនូវសេចក្ដីទាំងនេះជារូបឆ្លុះចំពោះនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់។ មនុស្សត្រូវបានយកឈ្នះ និងត្រូវបានជំរុញឱ្យជឿទាំងស្រុង ភាគច្រើនគឺតាមរយៈព្រះបន្ទូលទាំងនេះហើយ។ ព្រះបន្ទូលគឺជាមធ្យោបាយនាំទៅរកការយកឈ្នះមនុស្សជាតិចុងក្រោយបំផុត ហើយអស់អ្នកណាដែលទទួលយកការយកឈ្នះរបស់ព្រះជាម្ចាស់ ត្រូវតែទទួលយកការវាយផ្ដួល និងការជំនុំជម្រះនៃព្រះបន្ទូលរបសប់ទ្រង់។ ដំណើរការនៃការថ្លែងព្រះបន្ទូលនៅថ្ងៃនេះ ពិតប្រាកដជាដំណើរការនៃការយកឈ្នះច្បាស់ណាស់។ ចុះមនុស្សគួរសហការដោយវិធីណា? គឺតាមរយៈការហូប និងផឹកព្រះបន្ទូលទាំងនេះ ហើយសម្រេចបាននូវការយល់ដឹងអំពីព្រះបន្ទូលទាំងអស់នេះ។ ចំពោះរឿងថា មនុស្សត្រូវបានយកឈ្នះយ៉ាងណានោះ នេះគឺរឿងដែលពួកគេផ្ទាល់មិនអាចធ្វើបានដោយខ្លួនឯងឡើយ។ តាមរយៈការហូប និងផឹកព្រះបន្ទូលទាំងនេះ គ្រប់យ៉ាងដែលអ្នកអាចធ្វើបានគឺ ត្រូវចាប់ផ្ដើមស្គាល់ពីសេចក្ដីពុករលួយ និងភាពស្មោកគ្រោករបស់អ្នក ស្គាល់ការបះបោរ និងភាពទុច្ចរិតរបស់អ្នក រួចលុតក្រាបនៅចំពោះព្រះជាម្ចាស់។ បន្ទាប់ពីយល់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ហើយ ប្រសិនបើអ្នកអាចយកការយល់ដឹងនេះទៅអនុវត្ត ហើយប្រសិនបើអ្នកមាននិមិត្ត និងអាចចុះចូលទាំងស្រុងចំពោះព្រះបន្ទូលទាំងនេះ ព្រមទាំងមិនធ្វើការជ្រើសរើសណាមួយដោយខ្លួនឯង នោះអ្នកនឹងត្រូវបានយកឈ្នះហើយ ហើយរឿងទាំងអស់នេះកើតឡើងដោយសារតែព្រះបន្ទូលទាំងអស់នេះ។ ហេតុអ្វីបានជាមនុស្សបាត់បង់ទីបន្ទាល់នេះ? ពីព្រោះគ្មាននរណាម្នាក់មានជំនឿលើព្រះជាម្ចាស់សោះ ដ្បិតព្រះជាម្ចាស់គ្មានកន្លែងគង់ក្នុងចិត្តរបស់មនុស្សទេ។ ការយកឈ្នះមនុស្ស គឺជាការស្ដារសេចក្ដីជំនឿរបស់មនុស្សជាតិឡើងវិញ។ មនុស្សតែងចង់រត់ទៅក្នុងលោកិយដ៏សាមញ្ញនេះទាំងឥតបានគិត ហើយពួកគេបណ្ដុះនូវសេចក្ដីសង្ឃឹមច្រើនជ្រុល ចង់បានច្រើនពេកសម្រាប់អនាគតរបស់គេ ហើយមានការទាមទារច្រើនហួសហេតុ។ ពួកគេតែងតែគិតគូរពីសាច់ឈាមជាប់ជានិច្ច ទាំងត្រៀមផែនការសម្រាប់សាច់ឈាម និងគ្មានចំណាប់អារម្មណ៍ក្នុងការស្វែងរកផ្លូវនៃជំនឿលើព្រះជាម្ចាស់សោះ។ ដួងចិត្តរបស់គេត្រូវបានសាតាំងឆក់យកបាត់ ពួកគេបានបាត់បង់ការគោរពចំពោះព្រះជាម្ចាស់ ហើយពួកគេក៏ជាប់ជំពាក់តែនឹងសាតាំងដែរ។ តែមនុស្សត្រូវបានព្រះជាម្ចាស់បង្កើតមក។ ដូច្នេះ មនុស្សបានបាត់បង់ទីបន្ទាល់នោះទៅហើយ មានន័យថា គេបានបាត់បង់សិរីល្អរបស់ព្រះជាម្ចាស់ទៅហើយ។ គោលបំណងនៃការយកឈ្នះមនុស្សជាតិ គឺដើម្បីទាមទារមកវិញនូវសិរីល្អនៃការគោរពរបស់មនុស្សចំពោះព្រះជាម្ចាស់។ គេនិយាយបែបនេះថា៖ មានមនុស្សជាច្រើនដែលមិនព្យាយាមឱ្យបានជីវិត ប្រសិនបើមានមនុស្សមួយចំនួនដែលព្យាយាមឱ្យបានជីវិត ពួកគេក៏មានតែក្នុងចំនួនតិចតួចដែរ។ មនុស្សអំពល់នឹងរឿងអនាគតរបស់គេ ហើយមិនយកចិត្តទុកដាក់នឹងជីវិតទេ។ មនុស្សខ្លះបះបោរនឹងព្រះជាម្ចាស់ វិនិច្ឆ័យព្រះអង្គពីក្រោយខ្នង ហើយមិនអនុវត្តសេចក្ដីពិតទេ។ មនុស្សទាំងនេះត្រូវបានព្រងើយកន្តើយនៅពេលនេះ។ ឥឡូវនេះ ពុំមានកិច្ចការអ្វីត្រូវបានធ្វើឡើងចំពោះពួកកូនប្រុសនៃសេចក្ដីបះបោរទាំងអស់នេះទេ តែនៅពេលអនាគត អ្នកនឹងរស់នៅក្នុងសេចក្ដីងងឹតទាំងយំ និងសង្កៀតធ្មេញផង។ អ្នកមិនស្គាល់ពីតម្លៃនៃពន្លឺនោះទេ ពេលដែលអ្នកកំពុងរស់នៅក្នុងពន្លឺ តែអ្នកនឹងស្គាល់ពីតម្លៃនោះ ពេលដែលអ្នកកំពុងរស់នៅក្នុងយប់ងងឹត ហើយពេលនោះអ្នកនឹងស្ដាយក្រោយ។ ពេលនេះអ្នកមានអារម្មណ៍ធម្មតា តែគង់មានថ្ងៃមួយអ្នកនឹងស្ដាយក្រោយ។ នៅពេលដែលថ្ងៃនោះមកដល់ សេចក្ដីងងឹតនឹងចុះមកដល់ ហើយពន្លឺនឹងលែងមានតទៅទៀត ពេលនោះ ស្ដាយក្រោយក៏ហួសពេលទៅហើយដែរ។ ដោយសារតែអ្នកមិនយល់អំពីកិច្ចការសព្វថ្ងៃ ទើបអ្នកមិនអរសប្បាយនឹងពេលវេលាដែលអ្នកកំពុងមានសព្វថ្ងៃ។ កាលណាកិច្ចការនៃសកលលោកទាំងមូលនេះចាប់ផ្ដើម មានន័យថា ពេលដែលគ្រប់យ៉ាងដែលខ្ញុំកំពុងថ្លែងនេះក្លាយជាការពិត មនុស្សជាច្រើននឹងទូលដៃឡើង ហើយទ្រហោរយំដោយការឈឺចាប់នៅក្នុងចិត្ត។ ហើយតាមរយៈទង្វើនេះ តើពួកគេនឹងមិនត្រូវធ្លាក់ទៅក្នុងសេចក្ដីងងឹតទាំងយំ និងសង្កៀតធ្មេញទេឬអី? មនុស្សទាំងអស់ដែលព្យាយមឱ្យបានជីវិត និងត្រូវបានប្រោសឱ្យបានពេញខ្នាត អាចនឹងត្រូវបានប្រើ ខណៈដែលពួកកូនប្រុសនៃសេចក្ដីបះបោរ ដែលមិនសមនឹងយកទៅប្រើ នឹងត្រូវធ្លាក់ទៅក្នុងសេចក្ដីងងឹត។ ពួកគេនឹងគ្មានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងមិនអាចធ្វើអ្វីមួយឱ្យមានប្រយោជន៍បានឡើយ។ ដូច្នេះ ពួកគេនឹងត្រូវទ្រុឌទ្រោមដោយសារការទួញសោក ដ្បិតគេត្រូវធ្លាក់ចូលទៅក្នុងការដាក់ទោស។ ប្រសិនបើអ្នកបានទទួលការបំពាក់បំប៉នយ៉ាងល្អនៅក្នុងដំណាក់កាលនៃកិច្ចការនេះ ហើយអ្នកបានចម្រើនឡើងក្នុងជីវិតរបស់អ្នក នោះអ្នកស័ក្ដិសមនឹងយកទៅប្រើហើយ។ ប្រសិនបើអ្នកមិនបានទទួលការបំពាក់បំប៉នយ៉ាងល្អទេ ទោះបីជាអ្នកត្រូវបានហៅឱ្យទៅធ្វើកិច្ចការដំណាក់កាលបន្ទាប់ ក៏អ្នកមិនស័ក្ដិសមនឹងប្រើការបានដែរ នៅពេលនេះ អ្នកនឹងគ្មានឱកាសម្ដងទៀតឡើយ បើទោះបីជាអ្នកចង់បំពាក់បំប៉នខ្លួនឯងក៏ដោយ។ ព្រះជាម្ចាស់នឹងចាកចេញទៅបាត់ តើអ្នកអាចទៅរកឱកាសនៅចំពោះមុខអ្នកបែបនេះឯណាទៀតនៅពេលនេះ? តើអ្នកអាចទៅទទួលការហ្វឹកហាត់ដែលព្រះជាម្ចាស់ផ្ទាល់ជាអ្នកប្រទានឱ្យនៅឯណាបាន? ពេលនោះ ព្រះជាម្ចាស់នឹងមិនថ្លែងព្រះបន្ទូល ឬបញ្ចេញព្រះសូរសៀងរបស់ទ្រង់ផ្ទាល់ទៀតទេ គ្រប់យ៉ាងដែលអ្នកនឹងអាចធ្វើបានគឺ សង្កេតមើលសេចក្ដីដែលកំពុងត្រូវបានថ្លែងចេញមកនាពេលសព្វថ្ងៃ ពេលនោះ តើការយល់ដឹងនឹងកើតមានយ៉ាងងាយស្រួល ដោយរបៀបណា? តើជីវិតនាថ្ងៃអនាគត អាចនឹងល្អប្រសើរជាងជីវិតសព្វថ្ងៃកម្រិតណា? នៅពេលនោះ តើអ្នកនឹងមិនកំពុងទទួលរងនូវសេចក្ដីស្លាប់ទាំងរស់ ខណៈដែលអ្នកយំ និងសង្កៀតធ្មេញរបស់អ្នកទេឬអី? ពេលនេះ ព្រះពរកំពុងត្រូវបានប្រទានឱ្យអ្នកស្រេចហើយ ប៉ុន្តែអ្នកមិនដឹងពីរបៀបអាស្រ័យផលព្រះពរទាំងនេះទេ។ អ្នកកំពុងតែរស់នៅក្នុងព្រះពរស្រេចហើយ តែអ្នកនៅតែមិនដឹង។ នេះបង្ហាញថា អ្នកត្រូវបានកំណត់ឱ្យវិនាសរងទុក្ខវេទនាហើយ! សព្វថ្ងៃនេះ មនុស្សខ្លះតតាំង មនុស្សខ្លះបះបោរ មនុស្សខ្លះធ្វើនេះឬធ្វើនោះ ហើយខ្ញុំគ្រាន់តែព្រងើយកន្តើយ ប៉ុន្តែកុំគិតឱ្យសោះថា ខ្ញុំមិនដឹងថាអ្នកកំពុងធ្វើអ្វី ឬគិតអ្វី។ តើខ្ញុំមិនយល់ពីសារជាតិរបស់អ្នកមែនទេ? ហេតុអ្វីបានជានៅតែរករឿងឈ្លោះនឹងខ្ញុំ? តើអ្នកមិនជឿលើព្រះជាម្ចាស់ ដើម្បីព្យាយាមឱ្យបានជីវិតនិងព្រះពរ ដើម្បីប្រយោជន៍ខ្លួនឯងផ្ទាល់ទេឬអី? ដែលអ្នកមានសេចក្ដីជំនឿ នោះតើមិនមែនដើម្បីប្រយោជន៍ផ្ទាល់របស់អ្នកទេឬអី? នាពេលបច្ចុប្បន្ននេះ ខ្ញុំកំពុងធ្វើកិច្ចការយកឈ្នះ តាមរយៈការថ្លែងព្រះបន្ទូលប៉ុណ្ណោះ ហើយកាលណាកិច្ចការនៃការយកឈ្នះនេះឈានដល់ទីបញ្ចប់ នោះទីបញ្ចប់របស់អ្នកនឹងស្ដែងចេញមកយ៉ាងច្បាស់។ តើខ្ញុំរ៉ាយរ៉ាប់ប្រាប់អ្នកយ៉ាងក្បោះក្បាយដែរឬទេ?

កិច្ចការនៃការយកឈ្នះនាពេលសព្វថ្ងៃនេះ ធ្វើឡើងដើម្បីបញ្ជាក់ឱ្យច្បាស់ថា ទីបញ្ចប់របស់មនុស្សនឹងទៅជាយ៉ាងណា។ ហេតុអ្វីបានជាមានការលើកឡើងថា ការវាយផ្ចាលនិងការជំនុំជម្រះនាពេលសព្វថ្ងៃនេះ គឺជាការជំនុំជម្រះនៅមុខបល្ល័ង្កសនៅគ្រាចុងក្រោយ? តើអ្នកយល់សេចក្ដីនេះទេ? ហេតុអ្វីបានជាកិច្ចការនៃការយកឈ្នះ គឺជាកិច្ចការដំណាក់កាលចុងក្រោយ? តើការបង្ហាញឱ្យដឹងពីប្រភេទទីបញ្ចប់ដែលជំពូកមនុស្សនីមួយៗនឹងត្រូវជួប នៅមិនច្បាស់ទៀតមែនទេ? នៅក្នុងដំណើរការនៃកិច្ចការនៃការយកឈ្នះ ការវាយផ្ចាល និងការជំនុំជម្រះ តើការនេះមិនអនុញ្ញាតឱ្យមនុស្សគ្រប់គ្នាបង្ហាញពីចរិតពិតរបស់ខ្លួន ហើយបន្ទាប់មក ក៏ត្រូវបែងចែងទៅតាមជំពូក របស់គេទេឬអី? ជំនួសឱ្យការនិយាយថា នេះគឺជាការយកឈ្នះមនុស្សជាតិ ហើយយកល្អគួរតែនិយាយថា នេះគឺជាការបង្ហាញពីប្រភេទទីបញ្ចប់ ដែលនឹងមានសម្រាប់ជំពូកមនុស្សនីមួយៗវិញ។ ការនេះគឺជាការជំនុំជម្រះបាបរបស់មនុស្ស រួចហើយក៏បើកសម្ដែងពីជំពូកមនុស្សផ្សេងៗ ហើយសម្រេចថា ពួកគេជាមនុស្សអាក្រក់ ឬជាមនុស្សសុចរិត។ បន្ទាប់ពីកិច្ចការនៃការយកឈ្នះ កិច្ចការប្រទានរង្វាន់ដល់មនុស្សល្អ និងដាក់ទោសមនុស្សអាក្រក់ ក៏មកដល់។ មនុស្សដែលស្ដាប់បង្គាប់ទាំងស្រុងពោលគឺមនុស្សដែលត្រូវបានយកឈ្នះទាំងស្រុង នឹងត្រូវដាក់នៅក្នុងជំហានបន្ទាប់នៃការផ្សព្វផ្សាយកិច្ចការរបស់ព្រះជាម្ចាស់ទៅដល់សកលលោកទាំងមូល ហើយមនុស្សដែលត្រូវបានយកឈ្នះនឹងត្រូវដាក់ទៅក្នុងសេចក្ដីងងឹត ហើយនឹងត្រូវជួបទុក្ខលំបាក។ ដូច្នេះ មនុស្សនឹងត្រូវបែងចែកទៅតាមជំពូក គឺមនុស្សដែលប្រព្រឹត្តអំពើអាក្រក់ នឹងត្រូវដាក់ឱ្យនៅជាមួយមនុស្សអាក្រក់ ដោយគ្មានពន្លឺព្រះអាទិត្យម្ដងទៀតឡើយ ហើយមនុស្សសុចរិតនឹងត្រូវដាក់ឱ្យនៅជាមួយមនុស្សល្អ ឱ្យបានទទួលពន្លឺ និងរស់នៅក្នុងពន្លឺ អស់កល្បជា និច្ច។ ទីបញ្ចប់សម្រាប់របស់សព្វសារពើ ជិតមកដល់ហើយ។ ទីបញ្ចប់របស់មនុស្ស ត្រូវបានបង្ហាញចេញយ៉ាងច្បាស់ផ្ទាល់ភ្នែករបស់គេ ហើយរបស់សព្វសារពើនឹងត្រូវបែងចែកទៅតាមជំពូករបស់គេ។ ដូច្នេះ តើមនុស្សអាចគេចពីក្ដីបារម្ភរបស់មនុស្សម្នាក់ៗ ដែលត្រូវបែងចែកតាមជំពូករបស់គេយ៉ាងដូចម្ដេច? ទីបញ្ចប់នៃជំពូកនីមួយៗរបស់មនុស្ស ត្រូវបានបង្ហាញចេញនៅពេលដែលទីបញ្ចប់នៃរបស់សព្វសារពើជិតចូលមកដល់ ហើយការនេះនឹងត្រូវបានធ្វើឡើង ខណៈដែលកិច្ចការនៃការយកឈ្នះសកលលោកទាំងមូល កំពុងដំណើរការ (បូករួមទាំងកិច្ចការនៃការយកឈ្នះ ដោយចាប់ផ្ដើមពីកិច្ចការបច្ចុប្បន្ន)។ ការបើកសម្ដែងអំពីទីបញ្ចប់នៃមនុស្សជាតិទាំងអស់ ត្រូវបានធ្វើឡើងនៅមុខបល្ល័ង្កនៃការជំនុំជម្រះ ខណៈដែលកិច្ចការនៃការវាយផ្ចាល និងកិច្ចការនៃការយកឈ្នះនៅគ្រាចុងក្រោយ កំពុងដំណើរការ។ ការបែងចែកមនុស្សទៅតាមជំពូក មិនមែនជាការដាក់មនុស្សឱ្យត្រឡប់ទៅរកជំពូកដើមរបស់គេនោះទេ ដ្បិតកាលដែលមនុស្សត្រូវបានបង្កើតឡើងនៅពេលដែលបង្កើតផែនដី គឺមានមនុស្សតែមួយជំពូកប៉ុណ្ណោះ ការបែងចែកក៏មានតែមួយគត់ដែរ គឺរវាងមនុស្សប្រុស និងមនុស្សស្រី។ មិនមានជំពូកមនុស្សខុសគ្នាច្រើននោះទេ។ គឺក្រោយរយៈពេលរាប់ពាន់ឆ្នាំ នៃសេចក្ដីពុករលួយទើបមានជំពូកមនុស្សខុសៗគ្នាលេចឡើងមក ដោយមានអ្នកខ្លះស្ថិតក្រោមអំណាចគ្រប់គ្រងរបស់វិញ្ញាណស្មោកគ្រោក អ្នកខ្លះស្ថិតក្រោមអំណាចគ្រប់គ្រងរបស់វិញ្ញាណឃោរឃៅ ឯអស់អ្នកដែលព្យាយាមឱ្យបានជីវិត ស្ថិតក្រោមអំណាចគ្រប់គ្រងរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ មានតែតាមវិធីនេះទេ ទើបការបែងចែកជាក្រុម កើតមានឡើងក្នុងចំណោមមនុស្ស ហើយមានតែតាមវិធីនេះទេ ទើបមនុស្សចែកគ្នាជាក្រុមៗ នៅក្នុងគ្រួសារដ៏ធំរបស់មនុស្សបាន។ មនុស្សទាំងអស់កើតមកមាន «ឪពុក» ខុសៗគ្នា ហើយវាមិនមែនជាករណីដែលថា គ្រប់ៗគ្នាសុទ្ធតែស្ថិតនៅក្រុមអំណាចត្រួតត្រារបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានោះដែរ ដ្បិតមនុស្សបះបោរខ្លាំងពេក។ ការជំនុំជម្រះដ៏សុចរិតលាតត្រដាងនូវសភាពអត្ថិភាពពិតនៃជំពូកមនុស្សនីមួយៗ គ្មាននៅសល់អ្វីបន្តិចត្រូវលាក់កំបាំងឡើយ។ គ្រប់គ្នាបង្ហាញមុខមាត់ពិតរបស់ខ្លួននៅក្នុងពន្លឺ។ នៅពេលនេះមនុស្សលែងមានសភាពដូចដើមទៀតហើយ ភាពដូចគ្នាពីដើមនៃបុព្វបុរសរបស់គេបានរលាយបាត់ជាយូរមកហើយ ពីព្រោះកូនចៅរបស់អ័ដាម និងអេវ៉ារាប់មិនអស់ ត្រូវសាតាំងចាប់យកជាយូរមកហើយ ក៏មិនបានស្គាល់ពន្លឺស្ថានសួគ៌ម្ដងទៀតឡើយ ហើយក៏ដោយសារតែមនុស្សមានពេញដោយចរិតពិសពុលគ្រប់យ៉ាងរបស់សាតាំងដែរ។ ដូច្នេះ មនុស្សមានទិសដៅដ៏ត្រឹមត្រូវរបស់ខ្លួនហើយ។ ជាងនេះទៅទៀត ពួកគេត្រូវបានបែងចែកទៅតាមជំពូក ដោយផ្អែកលើភាពពិសពុលខុសៗគ្នារបស់ពួកគេ មានន័យថា ពួកគេត្រូវបានបែងចែកទៅតាមកម្រិតដែលពួកគេត្រូវបានយកឈ្នះនៅថ្ងៃនេះ។ ទីបញ្ចប់របស់មនុស្សមិនមែនកត្តាដែលត្រូវកំណត់ទុកជាមុនតាំងពីគ្រាកំណើតផែនដីនោះទេ។ នោះគឺមកពីកាលដើមឡើយ មនុស្សមានតែមួយក្រុមគត់ ដែលហៅជារួមថា «មនុស្សជាតិ» ហើយដំបូងឡើង មនុស្សក៏មិនត្រូវសាតាំងធ្វើឱ្យពុករលួយដែរ ពួកគេទាំងអស់សុទ្ធតែរស់នៅក្នុងពន្លឺរបស់ព្រះជាម្ចាស់ ដោយគ្មានសេចក្ដីងងឹតធ្លាក់មកលើពួកគេនោះឡើយ។ តែបន្ទាប់ពីមនុស្សត្រូវសាតាំងធ្វើឱ្យពុករលួយ មនុស្សគ្រប់ប្រភេទ គ្រប់ជំពូក ក៏ខ្ចាត់ខ្ចាយទៅពេញផែនដី គឺមនុស្សគ្រប់ប្រភេទ គ្រប់ជំពូក ដែលកើតចេញពីគ្រួសារមួយដែលគេហៅជារួមថា «មនុស្សជាតិ» ដែលប្រមូលផ្ដុំដោយមនុស្សទាំងប្រុសទាំងស្រី។ ពួកគេទាំងអស់ត្រូវបានបុព្វបុរសរបស់គេដឹកនាំឱ្យវង្វេងចេញពីបុព្វបុរសដើមបង្អស់របស់គេ គឺមនុស្សជាតិដែលមានមនុស្សប្រុស និងមនុស្សស្រី (ពោលគឺ អ័ដាម និងអេវ៉ានៅពេលដើមដំបូងបង្អស់ ដែលជាបុព្វបុរសដ៏ចំណាស់បំផុតរបស់ពួកគេ)។ នៅពេលនោះ ជនជាតិអ៊ីស្រាអែលជាមនុស្សមួយក្រុមគត់នៅលើផែនដី ដែលមានជីវិតដឹកនាំដោយព្រះយេហូវ៉ា។ មនុស្សជំនាន់ដើមទាំងអស់នេះ ព្រងើយកន្តើយនឹងបញ្ហានានាក្នុងពិភពមនុស្សទាំងស្រុង តែក្រោយមកគេក៏ដើរតាមគន្លងបុព្វបុរសរបស់គេ ទៅរស់នៅក្នុងដែនដីដែលពួកគេប្រកាសថាជារបស់ខ្លួន បន្តរហូតមកទល់សម័យបច្ចុប្បន្ន។ ដូច្នេះ ពួកគេក៏នៅតែព្រងើយកន្តើយចំពោះការដែលពួកគេវង្វេងចេញពីព្រះយេហូវ៉ា និងចំពោះការដែលពួកគេត្រូវធ្វើឱ្យពុករលួយដោយវិញ្ញាណស្មោកគ្រោក និងវិញ្ញាណអាក្រក់គ្រប់យ៉ាងរហូតដល់សព្វថ្ងៃនេះ។ អស់អ្នកដែលត្រូវបានធ្វើឱ្យពុករលួយ និងត្រូវបំពុលខ្លាំងរហូតមកទល់សព្វថ្ងៃនេះ គឺអស់អ្នកដែលមិនអាចនឹងត្រូវបានសង្គ្រោះនៅចុងបំផុតនោះ នឹងគ្មានជម្រើសអ្វីក្រៅតែពីដើរទៅជាមួយបុព្វបុរសរបស់គេ គឺជាវិញ្ញាណស្មោកគ្រោកដែលធ្វើឱ្យពួកគេពុករលួយនោះឡើយ។ អស់អ្នកដែលអាចបានសង្គ្រោះនៅទីបំផុតនោះ នឹងឆ្ពោះទៅរកទិសដៅដ៏ត្រឹមត្រូវរបស់មនុស្សជាតិ ជាទីបញ្ចប់ដែលត្រូវបានរក្សាទុក សម្រាប់មនុស្សដែលត្រូវបានសង្គ្រោះ និងត្រូវបានយកឈ្នះ។ គ្រប់យ៉ាងនឹងត្រូវធ្វើឡើងដើម្បីសង្គ្រោះអស់អ្នកដែលអាចត្រូវបានសង្គ្រោះ ប៉ុន្តែសម្រាប់មនុស្សដែលគ្មានស្មារតី និងមិនអាចព្យាបាលបាន ជម្រើសតែមួយគត់របស់គេ គឺត្រូវដើរតាមបុព្វបុរសរបស់គេទៅក្នុងជង្ហុកធំនៃការវាយផ្ចាល។ សូមកុំគិតថា ទីបញ្ចប់របស់អ្នកត្រូវបានកំណត់ទុកតាំងតែពីដើមដំបូង ហើយពេលនេះទើបត្រូវបានបើកសម្ដែងឱ្យដឹងនោះឡើយ។ ប្រសិនបើអ្នកគិតដូច្នេះមែន តើអ្នកភ្លេចហើយមែនទេថា ក្នុងគ្រាដំបូងដែលមនុស្សត្រូវបង្កើតមក ពុំមានក្រុមមនុស្សអាក្រក់ត្រូវបានបង្កើតមកទេឬអី? តើអ្នកភ្លេចហើយមែនទេថា មានតែមនុស្សជាតិមួយក្រុមគត់ដែលប្រមូលផ្ដុំឡើងដោយអ័ដាម និងអេវ៉ាដែលត្រូវបានបង្កើតមក (មានន័យថា មានតែមនុស្សប្រុស និងមនុស្សស្រីប៉ុណ្ណោះត្រូវបានបង្កើតឡើង)? ប្រសិនបើអ្នកគឺជាពូជរបស់សាតាំងតាំងពីដើមមក តើនេះមិនមែនមានន័យថា កាលដែលព្រះយេហូវ៉ាបានបង្កើតមនុស្សមក ទ្រង់បានបញ្ចូលក្រុមមនុស្សអាក្រក់នៅក្នុងសត្តនិកររបស់ទ្រង់ដែរមែនទេ? តើទ្រង់អាចធ្វើកិច្ចការដូច្នេះដែរឬទេ? ព្រះអង្គបានបង្កើតមនុស្សមកសម្រាប់ជាប្រយោជន៍ដល់ទីបន្ទាល់របស់ទ្រង់ ព្រះអង្គបានបង្កើតមនុស្សសម្រាប់ជាប្រយោជន៍ដល់សិរីល្អរបស់ទ្រង់។ ហេតុអ្វីក៏ទ្រង់បង្កើតក្រុមកូនចៅរបស់សាតាំងដោយចេតនាឱ្យមកតតាំងនឹងទ្រង់ខ្លាំងដល់ម្ល៉ឹង? ម្ដេចបានជាព្រះយេហូវ៉ាធ្វើដល់ម្ល៉ឹង? ប្រសិនបើទ្រង់ធ្វើដូច្នេះមែន តើនរណានឹងនិយាយថា ព្រះអង្គគឺជាព្រះជាម្ចាស់ដ៏សុចរិត? ពេលនេះ នៅពេលដែលខ្ញុំនិយាយថា នៅទីបញ្ចប់ អ្នកខ្លះនៅក្នុងចំណោមអ្នករាល់គ្នា នឹងទៅជាមួយសាតាំង មិនមែនមានន័យថា អ្នកនៅជាមួយសាតាំង តាំងតែពីដើមមកទេ ផ្ទុយទៅវិញ វាមានន័យថា អ្នកបានផុងលង់យ៉ាងជ្រៅ ដល់ថ្នាក់សូម្បីតែព្រះជាម្ចាស់ព្យាយាមសង្គ្រោះអ្នក ក៏អ្នកនៅតែមិនទទួលបានសេចក្ដីសង្គ្រោះនោះដែរ។ គ្មានជម្រើសអ្វីផ្សេងឡើយ ក្រៅតែពីដាក់អ្នកឱ្យនៅក្នុងក្រុមជាមួយសាតាំង។ នេះគឺមកពីអ្នកនៅហួសពីសេចក្ដីសង្គ្រោះ មិនមែនមកពីព្រះជាម្ចាស់ទុច្ចរិតចំពោះអ្នក និងមានចេតនាកំណត់វាសនារបស់អ្នកឱ្យធ្វើជាតំណាងរបស់សាតាំង បន្ទាប់មកក៏ដាក់អ្នកក្នុងក្រុមជាមួយសាតាំង និងមានគោលបំណងចង់ឱ្យអ្នករងទុក្ខវេទនានោះទេ។ នោះមិនមែនជារឿងពិតដ៏ពិស្ដារនៃកិច្ចការយកឈ្នះនោះឡើយ។ ប្រសិនបើនោះគឺជាអ្វីដែលអ្នកជឿ នោះការយល់ដឹងរបស់អ្នកលម្អៀងជ្រុលពេកហើយ! ដំណាក់កាលចុងក្រោយនៃការយកឈ្នះ ធ្វើឡើងដើម្បីសង្គ្រោះមនុស្សនិងដើម្បីបង្ហាញពីទីបញ្ចប់របស់គេដែរ។ កិច្ចការនេះធ្វើឡើង ដើម្បីលាតត្រដាងពីឱនភាពរបស់មនុស្ស តាមរយៈការជំនុំជម្រះ និងធ្វើឱ្យគេប្រែចិត្ត ឱ្យគេក្រោកឡើងនិងឱ្យគេព្យាយាមឱ្យបានជីវិត និងផ្លូវត្រូវនៃជីវិតមនុស្ស។ ការនេះគឺដើម្បីដាស់ចិត្តរបស់មនុស្សស្ពឹកស្រពន់ និងមនុស្សល្ងង់ខ្លៅ និងដើម្បីបង្ហាញការបះបោរក្នុងជម្រៅចិត្តរបស់គេ តាមរយៈការជំនុំជម្រះ។ យ៉ាងណាមិញ ប្រសិនបើមនុស្សនៅតែមិនអាចប្រែចិត្ត នៅតែមិនអាចព្យាយាមឱ្យបានផ្លូវនៃជីវិតមនុស្ស និងមិនអាចបោះបង់សេចក្ដីពុករលួយទាំងអស់នេះ នោះពួកគេអាក្រក់ហួសដែលអាចបានសង្គ្រោះ និងត្រូវលេបត្របាក់ដោយសាតាំងជាមិនខាន។ នេះហើយជាសារៈសំខាន់នៃការយកឈ្នះរបស់ព្រះជាម្ចាស់៖ គឺដើម្បីសង្គ្រោះមនុស្ស និងដើម្បីបង្ហាញពីទីបញ្ចប់របស់ពួកគេ។ ទីបញ្ចប់ដ៏ល្អ និងទីបញ្ចប់អាក្រក់ទាំងអស់នេះ សុទ្ធតែត្រូវបានបើកសម្ដែងឱ្យឃើញតាមរយៈកិច្ចការនៃការយកឈ្នះ។ មិនថាមនុស្សនឹងត្រូវបានសង្គ្រោះ ឬក៏ត្រូវបណ្ដាសានោះទេ គឺសុទ្ធតែត្រូវបានបើកសម្ដែងឱ្យឃើញក្នុងអំឡុងពេលកិច្ចការនៃការយកឈ្នះ។

គ្រាចុងក្រោយ គឺជាគ្រាដែលរបស់សព្វសារពើនឹងត្រូវបែងចែកជាក្រុមតាមប្រភេទតាមរយៈការយកឈ្នះ។ ការយកឈ្នះ គឺជាកិច្ចការនៅគ្រាចុងក្រោយ ហើយអាចនិយាយម្យ៉ាងទៀតបានថា ការជំនុំជម្រះបាបរបស់បុគ្គលម្នាក់ៗ គឺជាកិច្ចការនៅគ្រាចុងក្រោយ។ បើមិនដូច្នោះ តើធ្វើយ៉ាងទើបអាចបែងចែកមនុស្សជាក្រុមបាន? កិច្ចការនៃការបែងចែកក្រុម ដែលត្រូវបានធ្វើឡើងក្នុងចំណោមអ្នករាល់គ្នា គឺជាការចាប់ផ្ដើមកិច្ចការនេះនៅក្នុងសកលលោកទាំងមូល។ បន្ទាប់ពីនេះមក គ្រប់ទឹកដីនិងគ្រប់មនុស្សទាំងអស់ ក៏នឹងត្រូវដាក់ឱ្យនៅក្រោមកិច្ចការនៃការយកឈ្នះដែរ។ នេះមានន័យថា មនុស្សគ្រប់គ្នានៅក្នុងការបង្កើត នឹងត្រូវបែងចែកជាក្រុមតាមប្រភេទ ដោយចុះចូលនៅចំពោះបល្ល័ង្កនៃការជំនុំជម្រះ ដើម្បីទទួលការជំនុំជម្រះ។ គ្មានមនុស្សណាម្នាក់ ឬមានអ្វីមួយអាចគេចផុតពីការទទួលរងនូវការវាយផ្ចាល និងការជំនុំជម្រះ ក៏គ្មានមនុស្សណាម្នាក់ ឬគ្មានអ្វីមួយ ដែលមិនត្រូវបានបែងចែកទៅតាមប្រភេទនោះដែរ។ មនុស្សគ្រប់រូប នឹងត្រូវបែងចែកជាក្រុម ដ្បិតទីបញ្ចប់នៃរបស់សព្វសារពើចូលមកកាន់តែកៀក ហើយស្ថានសួគ៌និងផែនដី បានឈានដល់ទីបញ្ចប់របស់ខ្លួនហើយ។ តើមនុស្សអាចគេចផុតពីគ្រាចុងក្រោយនៃអត្ថិភាពរបស់មនុស្សយ៉ាងដូចម្ដេច? ដូច្នេះហើយ តើទង្វើរឹងចចេសរបស់អ្នករាល់គ្នា អាចនៅបន្តបានយូរប៉ុនណាទៀត? តើអ្នកមើលមិនឃើញទេថា គ្រាចុងក្រោយរបស់អ្នកកំពុងខិតមកកាន់តែជិត? តើម្ដេចបានជាមនុស្សដែលគោរពកោតខ្លាចព្រះជាម្ចាស់ និងចង់ឱ្យព្រះអង្គលេចមក មិនអាចមើលឃើញគ្រាដែលសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់លេចមក? តើម្ដេចបានជាពួកគេមិនអាចទទួលរង្វាន់ជាចុងក្រោយ សម្រាប់សេចក្ដីល្អបាន? តើអ្នកគឺជាមនុស្សដែលប្រព្រឹត្តអំពើល្អ ឬជាមនុស្សដែលប្រព្រឹត្តអំពើអាក្រក់? តើអ្នកជាមនុស្សដែលទទួលយកការជំនុំជម្រះដ៏សុចរិត រួចស្ដាប់តាមបង្គាប់ ឬក៏អ្នកជាមនុស្សដែលទទួលយការជំនុំជម្រះដ៏សុចរិត រួចហើយត្រូវបណ្ដាសា? តើអ្នករស់នៅមុខបល្ល័ង្កនៃការជំនុំជម្រះក្នុងពន្លឺ ឬអ្នករស់នៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ ក្នុងសេចក្ដីងងឹត? តើអ្នកផ្ទាល់ មិនមែនជាមនុស្សម្នាក់ដែលដឹងច្បាស់ជាងគេថា ទីបញ្ចប់របស់អ្នកជាទីបញ្ចប់នៃរង្វាន់ ឬទីបញ្ចប់នៃការដាក់ទោសទេឬអី? តើអ្នកមិនមែនជាមនុស្សម្នាក់ដែលដឹង និងយល់ច្បាស់ជាងគេបំផុត ថាព្រះជាម្ចាស់ ទ្រង់សុចរិតទេឬ អី? ដូច្នេះ តើការប្រព្រឹត្ត និងដួងចិត្តរបស់អ្នក ប្រៀបបានទៅនឹងអ្វី? នៅពេលដែលខ្ញុំយកឈ្នះអ្នកនៅថ្ងៃនេះ តើអ្នកពិតជាត្រូវការឱ្យខ្ញុំប្រាប់អ្នកទេថា ឥរិយាបថរបស់អ្នក ល្អ ឬអាក្រក់? តើអ្នកបានលះបង់សម្រាប់ខ្ញុំច្រើនប៉ុនណាហើយ? តើអ្នកថ្វាយបង្គំខ្ញុំជ្រាលជ្រៅកម្រិតណា? តើអ្នកផ្ទាល់មិនដឹងច្បាស់ទេថា អ្នកមានអាកប្បកិរិយាយ៉ាងណាចំពោះខ្ញុំ? អ្នកគួរតែដឹងច្បាស់ជាងនរណាទាំងអស់ថា ទីបញ្ចប់ចុងក្រោយបំផុតរបស់អ្នកនឹងទៅជាយ៉ាងណា! ខ្ញុំប្រាប់អ្នកជាប្រាកដថា៖ ខ្ញុំបានបង្កើតតែមនុស្សមកទេ ហើយខ្ញុំបានបង្កើតអ្នកមក ប៉ុន្តែខ្ញុំមិនបានប្រគល់អ្នកទៅឱ្យសាតាំងទេ ខ្ញុំក៏គ្មានចេតនាបង្ខំឱ្យអ្នករាល់គ្នាប្រឆាំង ឬតតាំងនឹងខ្ញុំ ហើយឱ្យអ្នកត្រូវទទួលទោសពីខ្ញុំដែរ។ តើសេចក្ដីទុក្ខលំបាក និងការរងទុក្ខវេទនាទាំងអស់នេះ មិនមែនដោយសារតែដួងចិត្តរបស់អ្នករាល់គ្នារឹងរូសពេក ហើយកិរិយាប្រព្រឹត្តរបស់អ្នករាល់គ្នា គួរឱ្យស្អប់ពេកទេឬអី? ដូច្នេះ តើទីបញ្ចប់ដែលអ្នករាល់គ្នានឹងជួបប្រទះ មិនត្រូវបានកំណត់ដោយខ្លួនអ្នករាល់គ្នាផ្ទាល់ទេឬអី? តើអ្នករាល់គ្នាមិនដឹងច្បាស់ក្នុងចិត្តខ្លួនឯងជាងនរណាទាំងអស់ទេថា ទីបញ្ចប់របស់អ្នកនឹងទៅជាយ៉ាងណា? ហេតុផលដែលខ្ញុំយកឈ្នះមនុស្ស គឺដើម្បីបង្ហាញឱ្យគេឃើញកាន់តែច្បាស់ និងនាំយកសេចក្ដីសង្គ្រោះមកឱ្យអ្នក។ មិនមែនមកបង្ខំឱ្យអ្នកប្រព្រឹត្តការអាក្រក់ ក៏មិនមែនមានចេតនាបង្ខំឱ្យអ្នកដើរទៅរកស្ថាននរកនៃសេចក្ដីហិនវិនាសដែរ។ លុះដល់វេលាកំណត់ ទុក្ខវេទនាដ៏ធំធេងរបស់អ្នកទាំងអស់គ្នា ការទ្រហោយំ និងការសង្កៀតធ្មេញរបស់អ្នក តើមិនមែនសុទ្ធតែដោយសារបាបរបស់អ្នកទេឬអី? ដូច្នេះ តើមិនមែនជាសេចក្ដីល្អ ឬសេចក្ដីអាក្រក់របស់អ្នកទេឬអី ដែលជាការជំនុំជម្រះដ៏ប្រសើបំផុតរបស់អ្នករាល់គ្នានោះ? តើវាមិនមែនជាភ័ស្តុតាងបញ្ជាក់យ៉ាងច្បាស់អំពីទីបញ្ចប់របស់អ្នកទេឬអី?

សព្វថ្ងៃនេះ ខ្ញុំធ្វើការនៅក្នុងចំណោមរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់នៅក្នុងប្រទេសចិន ដើម្បីបើកសម្ដែងពីនិស្ស័យបះបោរទាំងអស់របស់គេ ព្រមទាំងបកអាក្រាតពីសេចក្ដីអាក្រក់ទាំងអស់របស់គេ ហើយការនេះផ្ដល់នូវបរិបទសម្រាប់ការនិយាយអ្វីៗគ្រប់យ៉ាង ដែលខ្ញុំត្រូវនិយាយ។ បន្ទាប់មកទៀត នៅពេលដែលខ្ញុំអនុវត្តជំហានបន្ទាប់នៃកិច្ចការយកឈ្នះសកលលោកទាំងមូល ខ្ញុំនឹងប្រើការជំនុំជម្រះរបស់ខ្ញុំចំពោះអ្នករាល់គ្នា មកជំនុំជម្រះភាពទុច្ចរិតរបស់មនុស្សគ្រប់គ្នានៅក្នុងសកលលោកទាំងមូលដ្បិតអ្នករាល់គ្នាជាតំណាងរបស់ពួកបះបោរក្នុងចំណោមមនុស្សជាតិ។ អស់អ្នកដែលមិនអាចឈានឡើងទៅមុខ នឹងបានត្រឹមក្លាយទៅជារូបឆ្លុះ និងជាវត្ថុសម្រាប់បម្រើតែប៉ុណ្ណោះ ចំណែកមនុស្សដែលអាចឈានឡើងទៅមុខ នឹងត្រូវយកទៅប្រើការ។ ហេតុអ្វីបានជាខ្ញុំនិយាយថា មនុស្សដែលមិនអាចឈានឡើងទៅមុខបានត្រឹមដើរតួជារូបឆ្លុះ? មកពីព្រះបន្ទូល និងកិច្ចការរបស់ខ្ញុំនាពេលបច្ចុប្បន្ន សុទ្ធតែតម្រង់ទៅរកសាវតាររបស់អ្នករាល់គ្នា និងដោយសារតែអ្នករាល់គ្នាបានក្លាយជាតំណាង និងជាគំរូនៃពួកបះបោរក្នុងចំណោមមនុស្សជាតិទាំងអស់។ ក្រោយមក ខ្ញុំនឹងយកព្រះបន្ទូលដែលយកឈ្នះអ្នករាល់គ្នានេះ ទៅកាន់បណ្ដាប្រទេសដទៃទៀត ហើយប្រើព្រះបន្ទូលនេះ ដើម្បីយកឈ្នះមនុស្សនៅទីនោះ ប៉ុន្តែអ្នកនឹងមិនទទួលបានព្រះបន្ទូលនោះឡើយ។ តើការនេះមិនបានធ្វើឱ្យអ្នកក្លាយជារូបឆ្លុះទេឬអី? និស្ស័យពុករលួយរបស់មនុស្សជាតិទាំងអស់ ទង្វើបះបោររបស់មនុស្ស ព្រមទាំងរូបភាព និងទឹកមុខដ៏អាក្រក់របស់មនុស្សទាំងអស់នេះ គឺសុទ្ធតែត្រូវបានកត់ត្រានៅថ្ងៃនេះ នៅក្នុងព្រះបន្ទូលដែលបានប្រើសម្រាប់យកឈ្នះអ្នករាល់គ្នា។ បន្ទាប់មក ខ្ញុំនឹងប្រើព្រះបន្ទូលនេះ មកយកឈ្នះមនុស្សពីគ្រប់ប្រជាជាតិ និងគ្រប់គណៈនិកាយ ពីព្រោះអ្នករាល់គ្នាគឺជាគំរូ ជាឧទាហរណ៍ស្រាប់។ យ៉ាងណាមិញ ខ្ញុំមិនបានប្រកាសបោះបង់អ្នករាល់គ្នាដោយចេតនានោះឡើយ ប្រសិនបើអ្នកធ្វើមិនបានល្អនៅក្នុងការព្យាយាមឱ្យបានរបស់អ្នករាល់គ្នា ដូច្នេះ បញ្ជាក់ថា អ្នកគឺជាមនុស្សដែលមើលមិនជាឡើយ តើអ្នកមិនមែនកំពុងដើរតួជាវត្ថុបម្រើ និងជារូបឆ្លុះទេឬអី? ខ្ញុំធ្លាប់និយាយថា ប្រាជ្ញារបស់ខ្ញុំត្រូវបានប្រើប្រាស់ដោយផ្អែកលើគ្រោងការណ៍របស់សាតាំង។ ហេតុអ្វីបានជាខ្ញុំនិយាយដូច្នេះ? តើនោះមិនមែនជាសេចក្ដីពិតពីក្រោយអ្វីដែលខ្ញុំកំពុងនិយាយ និងកំពុងធ្វើទេឬអី? ប្រសិនបើអ្នកមិនអាចឈានឡើងទៅមុខ ប្រសិនបើអ្នកមិនត្រូវបានប្រោសឱ្យបានគ្រប់លក្ខណ៍ តែបែជាត្រូវទទួលទោសវិញនោះ តើអ្នកមិនក្លាយជារូបឆ្លុះទេឬអី? ប្រហែលជាអ្នកធ្លាប់បានរងទុក្ខច្រើនគួរសមនៅក្នុងជីវិតរបស់អ្នក ប៉ុន្តែអ្នកនៅតែមិនយល់អ្វីសោះអ្នកនៅតែកន្តើយនឹងរឿងគ្រប់យ៉ាងក្នុងជីវិត។ ទោះបីជាអ្នកធ្លាប់បានវាយផ្ចាល និងជំនុំជម្រះ ក៏អ្នកមិនធ្លាប់បានផ្លាស់ប្រែទាល់តែសោះ ហើយក្នុងជម្រៅចិត្តរបស់អ្នកគឺអ្នកមិនទទួលបានជីវិតឡើយ។ លុះពេលវេលាដែលត្រូវល្បងលកិច្ចការរបស់អ្នកមកដល់ អ្នកនឹងឆ្លងកាត់នូវការល្បងលដ៏សន្ធោសន្ធៅដូចអណ្ដាតភ្លើង និងទុក្ខវេទនាដែលខ្លាំងក្លាជាងមុនទៅទៀត។ អណ្ដាតភ្លើងនេះនឹងឆេះបន្សុសលក្ខណៈទាំងមូលរបស់អ្នកឱ្យក្លាយទៅជាផេះផង់។ ពេលមនុស្សម្នាក់ដែលគ្មានជីវិត មនុស្សម្នាក់ដែលគ្មានមាសសុទ្ធក្នុងខ្លួនសូម្បីតែបន្តិច មនុស្សម្នាក់ដែលស្អិតជាប់នឹងនិស្ស័យពុករលួយដ៏ចាស់គំរិល និងមនុស្សម្នាក់ដែលសូម្បីត្រឹមធ្វើជារូបឆ្លុះក៏មិនអាចធ្វើបានល្អផងនោះ តើធ្វើយ៉ាងណាទើបមិនអាចឱ្យអ្នកត្រូវផាត់ចោល? តើកិច្ចការនៃការយកឈ្នះ មានប្រយោជន៍អ្វីខ្លះចំពោះមនុស្សដែលមានតម្លៃមិនបានមួយកាក់មួយសេន គឺមនុស្សម្នាក់ដែលគ្មានជីវិតផងនោះ? លុះវេលានោះមកដល់ សម័យកាលដែលអ្នករស់នៅ នឹងលំបាកជាងសម័យរបស់ណូអេ និងក្រុងសូដុមទៅទៀត! ពេលនោះការអធិដ្ឋាននឹងគ្មានប្រយោជន៍សម្រាប់អ្នកទៀតឡើយ។ តើធ្វើយ៉ាងណា ទើបអ្នកអាចត្រឡប់មកវិញនៅពេលក្រោយ ហើយចាប់ផ្ដើមប្រែចិត្តសាជាថ្មី នៅពេលដែលកិច្ចការនៃការសង្គ្រោះបានបញ្ចប់ទៅហើយនោះ? នៅពេលដែលកិច្ចការទាំងអស់នៃសេចក្ដីសង្គ្រោះត្រូវបានធ្វើរួច នោះនឹងគ្មានកិច្ចការនេះទៀតឡើយ។ កិច្ចការដែលនឹងត្រូវមាន គឺជាការចាប់ផ្ដើមកិច្ចការនៃការដាក់ទោសអស់អ្នកដែលជាមនុស្សអាក្រក់វិញ។ តើអ្នកមិនមែនជាគោលដៅនៃការដាក់ទោសដ៏ធ្ងន់ធ្ងរទេឬអី? ថ្ងៃនេះ ខ្ញុំកំពុងពន្យល់ប្រាប់អ្នកអំពីរឿងនេះយ៉ាងល្អិតល្អន់។ ប្រសិនបើអ្នកសម្រេចចិត្តថាមិនស្ដាប់ ប្រសិនបើអ្នកទើបតែចាប់ផ្ដើមមានអារម្មណ៍ស្ដាយក្រោយ និងចាប់ផ្ដើមជឿ នៅពេលដែលសេចក្ដីអន្តរាយធ្លាក់មកលើអ្នកនៅពេលក្រោយ តើវាមិនយឺតពេលទៅហើយទេឬអី? ខ្ញុំកំពុងផ្ដល់ឱកាសមួយឱ្យអ្នកបានប្រែចិត្តនៅថ្ងៃនេះ ប៉ុន្តែអ្នកមិនព្រមធ្វើដូច្នេះសោះ។ តើអ្នកចង់នៅចាំដល់កាលណាទៀត? ចាំរហូតដល់ថ្ងៃដាក់ទោសមែនទេ? ថ្ងៃនេះ ខ្ញុំមិននឹកចាំអំពីសេចក្ដីរំលងរបស់អ្នកពីអតីតកាលនោះទេ។ ខ្ញុំអត់ទោសឱ្យអ្នករាល់គ្នាម្ដងហើយម្ដងទៀត ទាំងបែរចេញពីចំណុចអវិជ្ជមានរបស់អ្នក ដើម្បីសម្លឹងមើលតែភាពវិជ្ជមានរបស់អ្នក ដ្បិតព្រះបន្ទូល និងកិច្ចការបច្ចុប្បន្នរបស់ខ្ញុំ គឺធ្វើឡើងដើម្បីសង្គ្រោះអ្នក ហើយខ្ញុំក៏គ្មានចេតនាអាក្រក់ចំពោះអ្នកដែរ។ ប៉ុន្តែ អ្នកបដិសេធមិនព្រមចូលសោះ អ្នកមិនអាចបែងចែកការល្អពីការអាក្រក់ ហើយមិនដឹងថាត្រូវឱ្យតម្លៃសេចក្ដីសប្បុរសយ៉ាងណាផង។ តើមនុស្សបែបនេះ មិនរង់ចាំតែការមកដល់នៃទណ្ឌកម្ម និងការដាក់ទោសដ៏សុចរិតទេឬទី?

នៅពេលដែលម៉ូសេវាយថ្ម ទឹកដែលព្រះយេហូវ៉ាបានប្រទានឱ្យ ក៏ហូរចេញមក នោះក៏ព្រោះសេចក្តីជំនឿរបស់គាត់ដែរ។ នៅពេលដែលដាវីឌលេងស៊ុងដោយមានដួងចិត្តពោរពេញដោយសេចក្តីអរសប្បាយដើម្បីសរសើរតម្កើងខ្ញុំដែលជាព្រះយេហូវ៉ា នោះក៏ព្រោះសេចក្តីជំនឿរបស់គាត់ដែរ។ នៅពេលដែលយ៉ូបបាត់បង់សត្វចិញ្ចឹមរបស់គាត់ដែលនៅពេញភ្នំ និងទ្រព្យសម្បត្តិយ៉ាងច្រើនសម្បើម ហើយរាងកាយរបស់គាត់ចេញដំបៅខ្ទុះពេញទាំងខ្លួនផង នោះក៏ព្រោះសេចក្តីជំនឿរបស់គាត់ដែរ។ នៅពេលដែលគាត់អាចស្ដាប់ឮព្រះសូរសៀងរបស់ខ្ញុំដែលជាព្រះយេហូវ៉ា និងឃើញសិរីល្អរបស់ខ្ញុំដែលជាព្រះយេហូវ៉ា នោះក៏ព្រោះសេចក្តីជំនឿរបស់គាត់ដែរ។ ការដែលពេត្រុសអាចស្ដាប់បង្គាប់ព្រះយេស៊ូវគ្រីស្ទ នោះក៏ព្រោះសេចក្តីជំនឿរបស់គាត់ដែរ។ ការដែលគាត់អាចឱ្យគេឆ្កាងគាត់ទៅនឹងឈើឆ្កាង នោះក៏ព្រោះតែព្រះនាមរបស់ខ្ញុំដែរ ហើយការដែលគាត់អាចធ្វើបន្ទាល់ដ៏មានសិរីល្អ នោះក៏ព្រោះសេចក្តីជំនឿរបស់គាត់ដែរ។ នៅពេលដែលយ៉ូហានបានឃើញពីរូបអង្គប្រកបដោយសិរីល្អរបស់បុត្រមនុស្ស នោះក៏ព្រោះសេចក្តីជំនឿរបស់គាត់ដែរ។ នៅពេលដែលគាត់បានឃើញពីនិមិត្តនៃគ្រាចុងក្រោយ នោះក៏ព្រោះសេចក្តីជំនឿរបស់គាត់ដែរ។ មូលហេតុដែលក្រុមមនុស្សនៃជាតិសាសន៍ដទៃ បានទទួលការបើកសម្ដែងរបស់ខ្ញុំ និងបានដឹងថា ខ្ញុំបានយាងត្រឡប់ជាសាច់ឈាមវិញ ដើម្បីបំពេញកិច្ចការរបស់ខ្ញុំក្នុងចំណោមមនុស្ស នោះក៏ព្រោះតែសេចក្តីជំនឿរបស់ពួកគេដែរ។ អស់អ្នកណាដែលត្រូវបន្ទូលមិនពីរោះស្ដាប់របស់ខ្ញុំលត់ដំ អ្នកនោះនឹងបានធូរស្បើយក្នុងចិត្ត ព្រមទាំងទទួលបានការសង្គ្រោះផង។ តើពួកគេមិនមែនធ្វើបែបនេះដោយសារសេចក្តីជំនឿរបស់ពួកគេទេឬអី? មនុស្សបានទទួលសេចក្ដីជាច្រើន ដោយសារតែសេចក្ដីជំនឿរបស់ពួកគេ ហើយនោះមិនមែនជាព្រះពររហូតទេ។ ពួកគេប្រហែលជាមិនបានទទួលនូវប្រភេទសុភមង្គល និងអំណរដែលដាវីឌបានបន្សល់ទុក ឬទទួលបានទឹកដែលព្រះយេហូវ៉ាប្រទានមក ដូចម៉ូសេឡើយ។ ឧទាហរណ៍ យ៉ូបត្រូវបានព្រះយេហូវ៉ាប្រទានពរ ដោយសារតែសេចក្ដីជំនឿរបស់គាត់ ប៉ុន្តែលោកក៏បានទទួលរងនូវសេចក្ដីអន្តរាយដែរ។ ទោះបីជាអ្នកត្រូវបានប្រទានពរ ឬទទួលរងនូវសេចក្ដីអន្តរាយ ក៏ព្រឹត្តការណ៍ទាំងពីរនេះសុទ្ធតែជាព្រឹត្តិការណ៍ប្រកបដោយព្រះពរដែរ។ គ្មានសេចក្ដីជំនឿ អ្នកនឹងមិនអាចទទួលកិច្ចការនៃការយកឈ្នះបានឡើយ ក៏រឹតតែមើលមិនឃើញស្នាព្រះហស្តរបស់ព្រះយេហូវ៉ា ដែលត្រូវបានបង្ហាញឱ្យអ្នកឃើញដោយផ្ទាល់ភ្នែកនៅថ្ងៃនេះផង។ ទុក្ខទោសនៅថ្ងៃនេះទុក្ខភ័យនៅថ្ងៃនេះ និងការជំនុំជម្រះទាំងអស់ ប្រសិនបើការទាំងអស់នេះមិនបានធ្លាក់មកលើអ្នកទេ តើអ្នកនឹងអាចមើលឃើញពីស្នាព្រះហស្តរបស់ព្រះយេហូវ៉ានៅថ្ងៃនេះទេ? ថ្ងៃនេះ គឺសេចក្ដីជំនឿនេះហើយដែលអនុញ្ញាតឱ្យអ្នកត្រូវបានយកឈ្នះ ហើយគឺការដែលត្រូវបានយកឈ្នះនេះហើយដែលអនុញ្ញាតឱ្យអ្នកជឿលើគ្រប់ស្នាព្រះហស្ដរបស់ព្រះយេហូវ៉ា។ គឺដោយសារសេចក្ដីជំនឿតែប៉ុណ្ណោះដែលអ្នកបានទទួលនូវការវាយផ្ចាល និងការជំនុំជម្រះបែបនេះ។ តាមរយៈការវាយផ្ចាល និងការជំនុំជម្រះនេះអ្នកត្រូវបានយកឈ្នះ និងត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍។ បើគ្មានការដាក់ទោស និងការជំនុំជម្រះ ដែលអ្នកកំពុងតែទទួលសព្វថ្ងៃនេះទេ សេចក្ដីជំនឿរបស់អ្នកនឹងទៅជាអសារឥតការ ដ្បិតអ្នកមិនស្គាល់ព្រះជាម្ចាស់។ ទោះបីជាអ្នកជឿលើព្រះអង្គកម្រិតណា ក៏សេចក្ដីជំនឿរបស់អ្នកនៅតែជាការសម្ដែងឥតន័យ គ្មានមូលដ្ឋានលើភាពជាក់ស្ដែងដដែល។ គឺទាល់តែអ្នកទទួលកិច្ចការនៃការយកឈ្នះ កិច្ចការដែលធ្វើឱ្យអ្នកស្ដាប់បង្គាប់ទាំងស្រុង ទើបសេចក្ដីជំនឿរបស់អ្នកក្លាយជាការពិត និងជឿជាក់បាន ហើយដួងចិត្តរបស់អ្នកក៏បែរទៅរកព្រះជាម្ចាស់ដែរ។ បើទោះបីជាអ្នកទទួលរងនូវការជំនុំជម្រះ និងបណ្ដាសាដ៏ធំដោយសារតែពាក្យថា «សេចក្ដីជំនឿ» នេះ នោះអ្នកមានសេចក្ដីជំនឿពិត ហើយអ្នកក៏ទទួលបានរបស់ដ៏ពិតបំផុត ជាក់ស្ដែងបំផុត និងមានតម្លៃបំផុតដែរ។ ឯមូលហេតុវិញគឺមានតែនៅក្នុងដំណើរនៃការជំនុំជម្រះទេ ទើបអ្នកមើលឃើញទិសដៅចុងក្រោយនៃការបង្កើតរបស់ព្រះជាម្ចាស់បាន។ គឺតាមរយៈការជំនុំជម្រះនេះហើយ ទើបអ្នកមើលឃើញថា ព្រះអាទិករជាព្រះដែលត្រូវស្រឡាញ់។ គឺដោយសារតែកិច្ចការនៃការយកឈ្នះនេះហើយ ដែលអ្នកមើលឃើញព្រះហស្ដរបស់ព្រះជាម្ចាស់។ គឺដោយសារតែកិច្ចការនៃការយកឈ្នះនេះហើយ ទើបអ្នកយល់អំពីជីវិតរបស់មនុស្សទាំងស្រុង។ គឺដោយសារតែកិច្ចការនៃការយកឈ្នះនេះហើយទើបអ្នកទទួលបានមាគ៌ាត្រឹមត្រូវនៃជីវិតមនុស្ស និងចាប់ផ្ដើមយល់អំពីអត្ថន័យពិតរបស់ «មនុស្ស» គឺតាមរយៈការយកឈ្នះនេះហើយ ទើបអ្នកមើលឃើញនិស្ស័យសុចរិតរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា និងព្រះភក្ត្រដ៏ស្រស់ស្អាត និងពេញដោយសិរីល្អរបស់ទ្រង់។ គឺដោយសារតែការយកឈ្នះរបស់ទ្រង់នេះហើយ ទើបអ្នកដឹងអំពីប្រភពដើមរបស់មនុស្ស និងយល់ពី «ប្រវត្តិអមតៈ» របស់មនុស្សជាតិទាំងអស់។ គឺដោយសារតែការយកឈ្នះនេះហើយ ទើបអ្នកចាប់ផ្ដើមយល់ពីបុព្វបុរសរបស់មនុស្សជាតិ និងប្រភពដើមនៃសេចក្ដីពុករលួបរបស់មនុស្សជាតិ។ គឺដោយសារតែការយកឈ្នេះនេះហើយ ទើបអ្នកទទួលនូវសេចក្ដីអំណរ និងការកម្សាន្តចិត្ត ក៏ដូចជាការវាយផ្ចាល ការដាក់វិន័យ និងព្រះបន្ទូលស្ដីបន្ទោសឥតទីបញ្ចប់ពីព្រះអាទិករ ចំពោះមនុស្សជាតិដែលទ្រង់បានបង្កើត។ គឺដោយសារតែការយកឈ្នះនេះហើយ ទើបអ្នកទទួលនូវព្រះពរ ក៏ដូចជាទុក្ខភ័យដែលមនុស្សត្រូវទទួល...។ តើនេះមិនមែនដោយសារតែអ្នកទាំងអស់គ្នាមានសេចក្ដីជំនឿតិចពេកទេឬអី? ហើយតើសេចក្ដីជំនឿរបស់អ្នក មិនចម្រើនឡើង បន្ទាប់ពីអ្នកបានទទួលសេចក្ដីទាំងអស់នេះទេឬអី? តើអ្នកមិនទទួលបាននូវចំនួនច្រើនលើសលប់ទេឬអី? អ្នកមិនត្រឹមតែបានឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងបានឃើញព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ទេ តែអ្នកក៏បានឆ្លងកាត់ដំណាក់កាលនីមួយៗនៃកិច្ចការរបស់ព្រះអង្គដោយផ្ទាល់ដែរ។ ប្រហែលជាអ្នកមុខជានិយាយថា ប្រសិនបើអ្នកគ្មានសេចក្ដីជំនឿ នោះអ្នកនឹងមិនទទួលរងនូវការវាយផ្ចាលបែបនេះ ឬការជំនុំជម្រះបែបនេះទេ។ ដោយឡែក អ្នកគប្បីដឹងថាគ្មានសេចក្ដីជំនឿ អ្នកមិនត្រឹមតែមិនអាចទទួលនូវការវិនិច្ឆ័យបែបនេះ ឬការថែរក្សាបែបនេះពីសំណាក់ព្រះដ៏មានគ្រប់ព្រះចេស្ដាឡើយ តែអ្នកក៏មុខជាត្រូវបាត់បង់ឱកាសជួបនឹងព្រះអាទិករ អស់កល្បជានិច្ចដែរ។ អ្នកមុខជាមិនធ្លាប់ដឹងពីប្រភពដើមរបស់មនុស្សជាតិ និងមិនធ្លាប់យល់ពីសារៈសំខាន់នៃជីវិតមនុស្សដែរ។ បើទោះបីជារូបកាយរបស់អ្នកស្លាប់បាត់ ហើយព្រលឹងរបស់អ្នកចាកចេញពីខ្លួនបាត់ ក៏អ្នកនៅតែមិនយល់ពីស្នាព្រះហស្តទាំងអស់របស់ព្រះអាទិករ ហើយអ្នកក៏រឹតតែមិនដឹងថា ព្រះអាទិករបានធ្វើកិច្ចការអស្ចារ្យដល់ម្ល៉ឹងនៅលើផែនដី បន្ទាប់ពីទ្រង់បានបង្កើតមនុស្សជាតិរួចមកដែរ។ ក្នុងនាមជាសមាជិកម្នាក់ក្នុងចំណោមមនុស្សជាតិដែលទ្រង់បានបង្កើតមកនេះ តើអ្នកមិនព្រមធ្លាក់ទៅក្នុងសេចក្ដីងងឹត និងទទួលរងនូវការដាក់ទោសដ៏អស់កល្បជានិច្ច ទាំងមិនដឹងអីបែបនេះដែរឬទេ? ប្រសិនបើអ្នកផ្ដាច់ខ្លួនពីការវាយផ្ចាល និងការជំនុំជម្រះសព្វថ្ងៃ តើអ្នកនឹងជួបប្រទះអ្វីខ្លះ? តើអ្នកគិតថា កាលណាអ្នកបានផ្ដាច់ខ្លួនពីការជំនុំជម្រះបច្ចុប្បន្ននេះហើយ អ្នកនឹងអាចគេចផុតពីជីវិតដ៏លំបាកនេះដែរឬទេ? តើវាមិនមែនជាការពិតទេមែនទេដែលថា ប្រសិនបើអ្នកចាកចេញពី «កន្លែងនេះ» អ្វីដែលអ្នកនឹងពើបប្រទះ គឺទណ្ឌកម្មដ៏ឈឺចាប់ ឬការធ្វើទុក្ខដ៏សាហាវដែលបង្កឡើងដោយអាកំណាច? តើអ្នកអាចនឹងជួបប្រទះ ពេលវេលាដែលមិនអាចទ្រាំទ្របានទាំងយប់ទាំងថ្ងៃដែរឬទេ? តើអ្នកគិតថា ដោយសារតែអ្នកគេចចេញពីការជំនុំជម្រះនេះនៅថ្ងៃនេះ អ្នកអាចគេចផុតពីទណ្ឌកម្ម នាពេលអនាគតដែរមែនទេ? តើនឹងមានអ្វីកើតឡើងចំពោះអ្នក? តើពិតទេដែលថា វាអាចជាស្ថានសួគ៌លើផែនដីដែលអ្នកស្រមៃនោះ? តើអ្នកគិតថា អ្នកគេចផុតពីការវាយផ្ចាលនាអនាគតកាល ដោយគ្រាន់តែរត់ចេញពីភាពជាក់ស្ដែង ដូចដែលអ្នកធ្វើពេលនេះបានមែនទេ? បន្ទាប់ពីថ្ងៃនេះទៅ តើអ្នកនឹងអាចរកឃើញឱកាសបែបនេះ និងព្រះពរបែបនេះម្ដងទៀតបានដែរឬទេ? តើអ្នកនឹងអាចរកឃើញឱកាស និងព្រះពរនេះ នៅពេលដែលក្ដីអន្តរាយកើតមានដល់អ្នកដែរឬទេ? តើអ្នកនឹងអាចរកឃើញឱកាស និងព្រះពរនេះ នៅពេលដែលមនុស្សជាតិទាំងអស់ ចូលទៅក្នុងសេចក្ដីសម្រាកដែរឬទេ? ជីវិតដ៏រីករាយរបស់អ្នកនាពេលបច្ចុប្បន្ន និងគ្រួសារសុខដុមដ៏តូចមួយរបស់អ្នកនេះ តើអាចជំនួសទិសដៅដ៏អស់កល្បជានិច្ចនាពេលអនាគតរបស់អ្នកបានដែរឬទេ? ប្រសិនបើអ្នកមានសេចក្ដីជំនឿពិត ហើយប្រសិនបើអ្នកបានទទួលនូវសេចក្ដីជាច្រើន ដោយសារតែសេចក្ដីជំនឿរបស់អ្នក ទាំងអស់នោះហើយ គឺជាអ្វីដែលអ្នកគួរបានទទួល និងជាអ្វីដែលអ្នកគួរតែមានតាំងតែពីដំបូងនៅក្នុងជីវិតជាមនុស្ស។ គ្មានអ្វីមានប្រយោជន៍ដល់សេចក្ដីជំនឿនិងជីវិតរបស់អ្នកជាងការយកឈ្នះនេះទៀតឡើយ។

ថ្ងៃនេះ អ្នកត្រូវយល់ពីអ្វីដែលព្រះជាម្ចាស់បង្គាប់ពីមនុស្សដែលត្រូវបានយកឈ្នះយល់ពីអាកប្បកិរិយាដែលទ្រង់មានចំពោះមនុស្សដែលត្រូវប្រោសឱ្យបានគ្រប់លក្ខណ៍ និងយល់ពីអ្វីដែលអ្នកគួរប្រកាន់ខ្ជាប់ក្នុងពេលបច្ចុប្បន្ននេះ។ មានរឿងខ្លះ អ្នកត្រូវយល់ត្រឹមតិចតួចប៉ុណ្ណោះ។ អ្នកមិនចាំបាច់ត្រូវពិនិត្យពិច័យពាក្យអាថ៌កំបាំងមួយចំនួនឡើយ។ សេចក្ដីទាំងនោះមិនមានប្រយោជន៍ច្រើនដល់ជីវិតទេ ហើយវាគ្រាន់តែតម្រូវឱ្យមានការសម្លឹងមើលត្រួសៗតែប៉ុណ្ណោះ។ អ្នកអាចមើលដឹងសេចក្ដីអាថ៌កំបាំងនានាដូចជា អាថ៌កំបាំងរបស់អ័ដាម និងអេវ៉ា៖ អ្វីៗគ្រប់យ៉ាងទាក់ទងនឹងអ័ដាម និងអេវ៉ានាសម័យនោះ និងកិច្ចការដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់ធ្វើនាពេលបច្ចុប្បន្ន។ អ្នកត្រូវតែយល់ថា ក្នុងការយកឈ្នះ និងការប្រោសមនុស្សឱ្យបានគ្រប់លក្ខណ៍ ព្រះជាម្ចាស់សព្វព្រះហឫទ័យចង់ឱ្យមនុស្សត្រឡប់ទៅរកសភាពដើម ដូចអ័ដាមនិងអេវ៉ាដែរ។ នៅក្នុងចិត្តរបស់អ្នក អ្នកគួរតែមានគំនិតល្អមួយស្ដីអំពីកម្រិតនៃភាពគ្រប់លក្ខណ៍ដែលត្រូវតែទទួលឱ្យបានដើម្បីបំពេញទៅតាមខ្នាតគំរូរបស់ព្រះជាម្ចាស់ ហើយពេលនោះ អ្នកត្រូវតែព្យាយាមសម្រេចការនេះឱ្យបាន។ ការនេះពាក់ព័ន្ធនឹងការអនុវត្តរបស់អ្នក ហើយនេះជាសេចក្ដីដែលអ្នកគួរយល់។ ការព្យាយាមចូលទៅក្នុងបញ្ហាទាំងអស់នេះ ស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺល្មមសម្រាប់អ្នករាល់គ្នាហើយ។ នៅពេលដែលអ្នកអានពាក្យមួយឃ្លាថា «ប្រវត្តិសាស្រ្តមនុស្សជាតិត្រូវការពេលរាប់សិបពាន់ឆ្នាំទម្រាំមកដល់ពេលបច្ចុប្បន្ននេះ» អ្នកនឹងឆ្ងល់ ដូច្នេះហើយ អ្នកក៏ព្យាយាមស្វែងរកចម្លើយជាមួយបងប្អូនប្រុសស្រី។ «ព្រះជាម្ចាស់មានបន្ទូលថា ការវិវត្តរបស់មនុស្សជាតិ សន្ធឹងទៅក្រោយប្រាំមួយពាន់ឆ្នាំ មែនទេ? ចុះមួយម៉ឺនឆ្នាំនេះជាអ្វីទៅវិញ?» តើការព្យាយាមស្វែងរកចម្លើយចំពោះសំណួរនេះ មានប្រយោជន៍អ្វី? ទោះបីព្រះជាម្ចាស់ផ្ទាល់ព្រះអង្គធ្វើការអស់រយៈពេលរាប់ម៉ឺនឆ្នាំ ឬរាប់រយលានឆ្នាំ តើព្រះអង្គពិតជាត្រូវឱ្យអ្នកដឹងពីរឿងនេះដែរមែនទេ? ក្នុងនាមជាមនុស្ស នេះមិនមែនជារឿងដែលអ្នកត្រូវដឹងឡើយ។ ចូរអនុញ្ញាតឱ្យខ្លួនអ្នកពិចារណាបន្តិចអំពីសម្ដីបែបនេះ ហើយចូរកុំព្យាយាមយល់ពីសេចក្ដីនេះ ដូចទៅនឹងនិមិត្តមួយឱ្យសោះ។ អ្នកត្រូវដឹងពីអ្វីដែលអ្នកគួរចូលទៅក្នុង និងយល់នៅថ្ងៃនេះ បន្ទាប់មក អ្នកត្រូវមានការយល់ដឹងឱ្យបានច្បាស់អំពីរឿងនេះ។ ពេលនោះទើបអ្នកនឹងត្រូវបានយកឈ្នះ។ បន្ទាប់ពីអានពាក្យខាងលើនេះរួច ក្នុងខ្លួនរបស់អ្នកគួរតែមានតែប្រតិកម្មធម្មតាមួយគឺ៖ ព្រះជាម្ចាស់កំពុងឆេះឆួលដោយក្ដីអន្ទះសា ទ្រង់សព្វព្រះហឫទ័យចង់យកឈ្នះយើងរាល់គ្នា ហើយទទួលបានសិរីរុងរឿង និងទីបន្ទាល់ ដូច្នេះ តើយើងគួរសហការនឹងទ្រង់ដោយរបៀបណា? តើយើងត្រូវធ្វើអ្វីខ្លះ ដើម្បីឱ្យទ្រង់យកឈ្នះបានទាំងស្រុង ហើយក្លាយជាទីបន្ទាល់របស់ទ្រង់? តើយើងត្រូវធ្វើអ្វីខ្លះ ដើម្បីឱ្យព្រះជាម្ចាស់អាចទទួលបានសិរីល្អ? តើយើងត្រូវធ្វើអ្វីខ្លះ ដើម្បីឱ្យខ្លួនយើងអាចរស់នៅក្នុងអំណាចត្រួតត្រារបស់ព្រះជាម្ចាស់ និងមិនមែននៅក្រោមអំណាចត្រួតត្រារបស់សាតាំង? នេះគឺជាអ្វីដែលមនុស្សគួរគិតគូរ។ គ្រប់ៗគ្នាក្នុងចំណោមអ្នករាល់គ្នា គួរដឹងច្បាស់អំពីសារៈសំខាន់នៃការយកឈ្នះរបស់ព្រះជាម្ចាស់។ នេះហើយជាទំនួលខុសត្រូវរបស់អ្នករាល់គ្នា។ ទាល់តែទទួលបានភាពច្បាស់លាស់នេះសិន ទើបអ្នកនឹងមានច្រកចូល ទើបអ្នកស្គាល់កិច្ចការក្នុងដំណាក់កាលនេះ ហើយក្លាយជាមនុស្សស្ដាប់បង្គាប់ទាំងស្រុងបាន។ ពុំនោះទេ អ្នករាល់គ្នានឹងមិនសម្រេចបាននូវការស្ដាប់បង្គាប់ពិតប្រាកដទេ។

ខាង​ដើម៖ តើព្រះត្រៃឯកមានវត្តមានគង់នៅដែរឬទេ?

បន្ទាប់៖ សេចក្ដីពិតនៅខាងក្នុងអំពីកិច្ចការនៃការយកឈ្នះ (៣)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ