ព្រះបន្ទូលព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល ជំពូកទី ៦

ចូរឆាប់យល់ដឹងចំពោះបញ្ហាខាងវិញ្ញាណ ចូរយកចិត្តទុកដាក់ចំពោះព្រះបន្ទូលរបស់អញ ហើយចូរមានសមត្ថភាពពិតប្រាកដក្នុងការគោរពព្រះវិញ្ញាណរបស់អញ និងលក្ខណៈរបស់អញ ក៏ដូចជាព្រះបន្ទូលរបស់អញ និងលក្ខណៈរបស់អញ ជាលក្ខណៈទាំងមូលដែលមិនអាចញែកចេញពីគ្នាបាន ដើម្បីឲ្យមនុស្សទាំងអស់អាចបំពេញព្រះហឫទ័យរបស់អញនៅចំពោះព្រះភក្ត្ររបស់អញបាន។ អញបានដាក់ព្រះបាទលើរបស់សព្វសារពើដែលមាន អញបានឃ្លាំមើលទូទាំងសកលលោកដ៏ធំល្វឹងល្វើយនេះ ហើយអញបានយាត្រានៅក្នុងចំណោមមនុស្សទាំងអស់ ដោយបានភ្លក់រស់ជាតិទាំងផ្អែមនិងល្វីងនៅក្នុងចំណោមមនុស្ស ប៉ុន្តែគ្មានមនុស្សណាម្នាក់បានស្គាល់អញពិតប្រាកដឡើយ ហើយក៏គ្មានអ្នកណាម្នាក់ចាប់អារម្មណ៍នឹងអញក្នុងអំឡុងពេលអញធ្វើដំណើរដែរ។ ព្រោះអញស្ងៀមស្ងាត់ និងមិនដែលសម្ដែងឫទ្ធិអធិធម្មជាតិ ម្ល៉ោះហើយគ្មានអ្នកណាម្នាក់បានឃើញអញពិតប្រាកដឡើយ។ សព្វថ្ងៃនេះមិនដូចអតីតកាលទេ៖ អញនឹងធ្វើរឿងដែលមិនធ្លាប់ឃើញតាំងពីពេលបង្កើតមក អញនឹងសម្ដែងនូវព្រះបន្ទូលដែលមិនធ្លាប់ឮនៅក្នុងយុគសម័យនានា ត្បិតអញសុំឲ្យ មនុស្សទាំងអស់បែរមកស្គាល់អញនៅក្នុងភាពជាសាច់ឈាម។ ទាំងនេះជាជំហាននៃការគ្រប់គ្រងរបស់អញ ប៉ុន្តែមនុស្សគ្មានគំនិតសង្ស័យអ្វីបន្តិចសោះទេ។ ថ្វីបើអញបានមានព្រះបន្ទូលយ៉ាងច្បាស់លាស់ក្ដី ក៏មនុស្សនៅតែច្រឡំ ព្រោះវាពិបាកក្នុងការទាក់ទងទៅពួកគេបាន។ តើនេះមិនមែនជាភាពតូចទាបរបស់មនុស្សទេឬ? តើវាមិនមែនជាអ្វីពិតប្រាកដដែលអញចង់ព្យាបាលទេឬ? ជាច្រើនឆ្នាំមកហើយ អញមិនបានធ្វើអ្វីទាំងអស់នៅក្នុងខ្លួនមនុស្ស ជាច្រើនឆ្នាំមកហើយ ទោះបីជាមានទំនាក់ទំនងដោយផ្ទាល់ជាមួយសាច់ឈាមរបស់អញដែលយកកំណើតជាមនុស្សក៏ដោយ ក៏គ្មាននរណាម្នាក់ធ្លាប់ឮសំឡេងដែលចេញពីភាពជាព្រះរបស់អញដោយផ្ទាល់ដែរ។ ដូច្នេះមនុស្សខ្វះការស្គាល់អញដោយជៀសមិនរួច តែទោះយ៉ាងណារឿងនេះមិនបានជះឥទ្ធិពលដល់សេចក្ដីស្រឡាញ់របស់ពួកគេចំពោះអញ ដែលឆ្លងកាត់ច្រើនយុគសម័យមកហើយនោះទេ។ យ៉ាងណាមិញ សព្វថ្ងៃនេះ អញបានធ្វើនៅក្នុងខ្លួនឯងរាល់គ្នានូវកិច្ចការដ៏មហស្ចារ្យ ជាកិច្ចការដែលមិនអាចវាស់ស្ទង់បាន និងគ្មានព្រំដែន ហើយអញបានថ្លែងនូវព្រះបន្ទូលជាច្រើនមកហើយ។ ហើយទោះយ៉ាងណា ក្រោមស្ថានភាពបែបនេះ នៅតែមានមនុស្សជាច្រើនដែលរឹងទទឹងនឹងអញដោយផ្ទាល់នៅចំពោះព្រះភក្ត្រអញ។ ឥឡូវនេះ ចូរឲ្យអញលើកឧទាហរណ៍ពីរបីប្រាប់ឯងឲ្យដឹង។

រាល់ថ្ងៃនេះ ឯងអធិស្ឋានដល់ព្រះដ៏ស្រពិចស្រពិល ដោយព្យាយាមយល់ពីព្រះហឫទ័យរបស់អញ និងចង់បានការយល់ដឹងអំពីជីវិត។ ប៉ុន្តែនៅពេលប្រឈមមុខនឹងព្រះបន្ទូលរបស់អញ ឯងយល់ឃើញបែបផ្សេងទៅវិញ ឯងគោរពព្រះបន្ទូលអញ និងព្រះវិញ្ញាណរបស់អញរួមជាមួយគ្នា តែទាត់ចោលលក្ខណៈរបស់អញ ដោយជឿលើបុគ្គលដែលជាមូលដ្ឋានគ្រឹះអញមិនអាចបញ្ចេញព្រះបន្ទូលបែបនេះថា ព្រះបន្ទូលទាំងនោះត្រូវបានដឹកនាំដោយព្រះវិញ្ញាណរបស់អញ។ តើឯងស្គាល់អ្វីទៅនៅក្នុងស្ថានភាពបែបនេះ? ឯងជឿលើព្រះបន្ទូលរបស់អញដល់ចំណុចមួយដែលមិនទាន់មានសញ្ញាណអំពីភាពខ្លាំងខុសប្លែកគ្នាចំពោះសាច់ឈាមដែលអង្គអញសណ្ឋិតនៅ។ ឯងចំណាយពេលរាល់ថ្ងៃសិក្សាពីបន្ទូលនោះ ហើយនិយាយថា “ហេតុអ្វីបានជាទ្រង់ធ្វើអ្វីៗតាមរបៀបនោះ? តើព្រះបន្ទូលទាំងនោះពិតជាមកពីព្រះជាម្ចាស់មែនឬទេ? មិនអាចទៅរួចទេ! ទ្រង់មិនខុសពីខ្ញុំប៉ុន្មានទេ ទ្រង់ក៏ជាមនុស្សធម្មតាផងដែរ។” តើគេអាចពន្យល់ពីស្ថានភាពបែបនេះយ៉ាងដូចម្តេច?

ក្នុងចំណោមឯងរាល់គ្នា តើនរណាទៅដែលគ្មានលក្ខណៈខាងលើនេះ? តើនរណាទៅដែលមិនត្រូវបានកាន់កាប់ដោយលក្ខណៈបែបនេះ? ពួកវាហាក់ដូចជាអ្វីៗដែលឯងរក្សាទុកដូចរបស់ទ្រព្យផ្ទាល់ខ្លួន ដោយមិនដែលចង់ឲ្យពួកវាបាត់ទៅឡើយ។ កុំថាឡើយដល់ទៅថាឯងដេញតាមការខិតខំតាមគំនិតផ្ទាល់ខ្លួន តែផ្ទុយទៅវិញ ឯងរង់ចាំអញធ្វើវាដោយអង្គអញ។ ការពិតនឹងបង្ហាញ គ្មានបុគ្គលណាម្នាក់ដែលមិនប្រឹងប្រែង ទៅជាស្គាល់អញដោយងាយនោះទេ។ ទាំងនេះមិនមែនជាព្រះបន្ទូលឥតបានការដែលអញបង្រៀនដល់ឯងរាល់គ្នាឡើយ។ អញអាចផ្ដល់ឲ្យឯងនូវឧទាហរណ៍មួយទៀតចេញពីទស្សនៈផ្សេងទៀតសម្រាប់ជាសេចក្ដីសំអាងរបស់ឯង។

ពេលនិយាយដល់ពេត្រុស មនុស្សមានរឿងល្អមិនចេះអស់និយាយអំពីគាត់។ ពួកគេនឹកឃើញឡើងវិញនូវការដែលគាត់មិនទទួលស្គាល់ព្រះជាម្ចាស់ចំនួនបីដង នឹកឃើញពីការដែលគាត់សាកល្បងព្រះជាម្ចាស់តាមរយៈការបម្រើសាតាំង និងចុងក្រោយគាត់ត្រូវបានគេឆ្កាងក្បាលចុះក្រោមថ្វាយព្រះជាម្ចាស់។ល។ ឥឡូវនេះ អញនឹងផ្ដោតលើការពិពណ៌នាឲ្យឯងរាល់គ្នាដឹងពីរបៀបដែលពេត្រុសស្គាល់អញ និងពីលទ្ធផលចុងក្រោយរបស់គាត់។ ពេត្រុសមានគុណសម្បត្តិល្អ ប៉ុន្តែស្ថានភាពរបស់គាត់មិនដូចប៉ុលទេ៖ ឪពុកម្ដាយរបស់គាត់បានធ្វើទុក្ខបុកម្នេញអញ ពួកគេជាបិសាចដែលត្រូវបានកាន់កាប់ដោយសាតាំង ហេតុដូច្នេះហើយ ពួកគេមិនបានបង្រៀនពេត្រុសអំពីព្រះជាម្ចាស់សោះឡើយ។ ពេត្រុសឆ្លាតវៃ មានទេពកោសល្យ និងត្រូវបានឪពុកម្ដាយគាត់ស្រឡាញ់ក្រៃលែងតាំងតែពីតូចមកម្លេះ។ ប៉ុន្តែពេលពេញវ័យ គាត់ក្លាយជាសត្រូវរបស់ពួកគេ ព្រោះគាត់មិនដែលឈប់តាមរកការស្គាល់អញ ហើយក្រោយមកក៏បែរខ្នងដាក់ពួកគេវិញ។ សំខាន់ជាងអ្វីផ្សេងទាំងអស់ នេះដោយសារតែ គាត់ជឿថា ផ្ទៃមេឃ និងផែនដី ព្រមទាំងរបស់សព្វសារពើ គឺស្ថិតក្នុងព្រះហស្តនៃព្រះដ៏មានគ្រប់ចេស្ដា ហើយរបស់វិជ្ជមានទាំងអស់សុទ្ធតែមកពីព្រះជាម្ចាស់ ព្រមទាំងត្រូវបានចេញដោយផ្ទាល់ពីទ្រង់ដែលមិនត្រូវបានកែច្នៃដោយសាតាំងឡើយ។ ការប្រឆាំងទាស់នឹងឪពុកម្ដាយរបស់ពេត្រុសបានធ្វើឲ្យគាត់ដឹងកាន់តែច្រើនអំពីក្ដីអាណិតស្រឡាញ់ និងសេចក្ដីមេត្តាករុណារបស់អញ ម្ល៉ោះហើយធ្វើឲ្យគាត់កើនឡើងនូវសេចក្ដីប្រាថ្នាក្នុងការស្វែងរកអញ។ គាត់មិនត្រឹមតែបានផ្ដោតលើការហូប និងផឹកព្រះបន្ទូលរបស់អញប៉ុណ្ណោះទេ តែថែមទាំងផ្ដោតលើការយល់ពីបំណងព្រះហឫទ័យរបស់អញផងដែរ ហើយមានការប្រុងប្រយ័ត្នជានិច្ចនៅក្នុងដួងចិត្តរបស់គាត់។ ជាលទ្ធផល គាត់តែងតែឆាប់ញាប់ញ័រនៅក្នុងវិញ្ញាណរបស់គាត់ ហេតុដូចនេះហើយគាត់បានធ្វើតាមដួងព្រះហឫទ័យរបស់អញនៅក្នុងអ្វីៗដែលគាត់បានធ្វើ។ គាត់បានរក្សាការផ្ដោតអារម្មណ៍ជាប្រចាំទៅលើការបរាជ័យរបស់មនុស្សនាពេលកន្លងមកដើម្បីជំរុញខ្លួនគាត់ឡើង ដោយភ័យខ្លាចថាក្លាយជាជាប់អន្ទាក់បរាជ័យយ៉ាងខ្លាំង។ ដូច្នេះហើយគាត់ក៏បានផ្ចង់អារម្មណ៍ទៅលើការបញ្ជ្រាបជំនឿ និងសេចក្ដីស្រឡាញ់របស់អស់អ្នកដែលបានស្រឡាញ់ព្រះជាម្ចាស់ឆ្លងកាត់យុគសម័យនានា។ តាមរបៀបនេះ (មិនមានតែទស្សនៈអវិជ្ជមានប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀតគឺទស្សនៈវិជ្ជមាន) គាត់បានរីកចម្រើនយ៉ាងឆាប់រហ័ស រហូតដល់ថ្នាក់ចំណេះដឹងរបស់គាត់បានក្លាយជាចំណេះដឹងដ៏អស្ចារ្យបំផុតនៅចំពោះព្រះភក្ត្រអញ។ ពេលនោះ វាមិនពិបាកក្នុងការស្រមៃទេ អំពីរបៀបដែលគាត់ដាក់អ្វីគ្រប់យ៉ាងដែលគាត់មាននៅក្នុងព្រះហស្តរបស់អញ របៀបដែលគាត់ បានលះបង់សូម្បីតែការសម្រេចចិត្តអំពីម្ហូបអាហារ សម្លៀកបំពាក់ ការដេក និងកន្លែងដែលគាត់រស់នៅ ហើយបែរមករីករាយនឹងភោគទ្រព្យរបស់អញអាស្រ័យតាមការសព្វព្រះហឫទ័យរបស់អញនៅក្នុងរបស់សព្វសារពើ។ អញបានដាក់គាត់ឲ្យស្ថិតក្រោមការល្បងលច្រើនរាប់មិនអស់ (ជាការល្បងលដែលជាធម្មតាធ្វើឲ្យគាត់ស្ទើរតែស្លាប់) ប៉ុន្តែក្នុងចំណោមការល្បងលជាច្រើនរយនេះ គាត់មិនដែលបាត់បង់ជំនឿលើអញ ឬមានអារម្មណ៍ខកចិត្តចំពោះអញម្ដងណាឡើយ។ សូម្បីតែពេលអញមានបន្ទូលថាអញបានបោះបង់ចោលគាត់ក៏ដោយ ក៏គាត់នៅតែមិនធ្លាក់ទឹកចិត្ត ហើយនៅតែបន្តស្រឡាញ់អញតាមរបៀបជាក់ស្ដែង និងស្របតាមគោលការណ៍អនុវត្តពីមុន។ អញបានត្រាស់ប្រាប់គាត់ថា អញនឹងមិនលើកសរសើរគាត់ទេ ទោះបីជាគាត់ស្រឡាញ់អញក៏ដោយ ហើយអញនឹងបោះគាត់ចូលទៅក្នុងកណ្ដាប់ដៃរបស់សាតាំង។ ប៉ុន្តែក្រោមការល្បងលទាំងនេះ ដែលជាការល្បងលដែលមិនបានមកលើសាច់ឈាមរបស់គាត់ទេ តែជាពាក្យសំដីក្ដី គាត់នៅតែអធិស្ឋានដល់អញ ហើយនិយាយថា “ឱព្រះជាម្ចាស់អើយ! ក្នុងចំណោមស្ថានសួគ៌ និងផែនដី ព្រមទាំងរបស់សព្វសារពើ តើមានមនុស្សណាម្នាក់ ភាវៈណាមួយ ឬវត្ថុអ្វីមួយដែលមិនស្ថិតក្នុងព្រះហស្តរបស់ព្រះអង្គទេ ឱព្រះដ៏មានគ្រប់ចេស្ដាអើយ? នៅពេលព្រះអង្គពេញដោយសេចក្ដីមេត្តាករុណាចំពោះទូលបង្គំ ដួងចិត្តរបស់ទូលបង្គំត្រេកអរពន់ពេកណាស់ចំពោះសេចក្ដីមេត្តាករុណារបស់ព្រះអង្គ។ នៅពេលព្រះអង្គជំនុំជម្រះទូលបង្គំ ថ្វីបើទូលបង្គំអាចនឹងគ្មានតម្លៃក្ដី ក៏ទូលបង្គំដឹងកាន់តែច្បាស់ពីការមិនអាចវាស់ស្ទង់បាននៃអំពើរបស់ព្រះអង្គដែរ ព្រោះព្រះអង្គពោរពេញទៅដោយសិទ្ធិអំណាច និងព្រះប្រាជ្ញាញាណ។ ថ្វីបើសាច់ឈាមរបស់ទូលបង្គំរងការលំបាកក្ដី ក៏វិញ្ញាណរបស់ទូលបង្គំធូរស្បើយដែរ។ តើធ្វើដូចម្ដេចឲ្យទូលបង្គំអាចនឹងមិនលើកសរសើរដល់ព្រះប្រាជ្ញាញាណ និងអំពើរបស់ព្រះអង្គបានទៅ? ទោះបីជាទូលបង្គំត្រូវស្លាប់បន្ទាប់ពីបានស្គាល់ព្រះអង្គក៏ដោយ តើធ្វើដូចម្ដេចទូលបង្គំអាចនឹងមិនធ្វើដូច្នោះដោយរីករាយ និងសប្បាយបានទៅ? ព្រះដ៏មានគ្រប់ចេស្ដាតែមួយអង្គគត់អើយ! តើព្រះអង្គពិតជាមិនសព្វព្រះហឫទ័យឲ្យទូលបង្គំឃើញព្រះអង្គទេឬ? តើទូលបង្គំពិតជាមិនសមនឹងទទួលការជំនុំជម្រះរបស់ព្រះអង្គទេឬ? តើវាអាចមានអ្វីមួយនៅក្នុងខ្លួនទូលបង្គំដែលព្រះអង្គមិនចង់ឃើញមែនទេ?” ក្នុងអំឡុងពេលល្បងលបែបនេះ សូម្បីតែពេត្រុសក៏មិនអាចយល់ពីព្រះហឫទ័យរបស់អញបានត្រឹមត្រូវដែរ នេះបានបញ្ជាក់ច្បាស់ថា គាត់មានមោទនភាព និងកិត្តិយសសមនឹងត្រូវបានអញប្រើប្រាស់ (ទោះបីជាគាត់បានទទួលការជំនុំជម្រះរបស់អញដើម្បីឲ្យមនុស្សជាតិអាចមើលឃើញឫទ្ធា‌នុភាព និងសេចក្ដីក្រោធរបស់អញក៏ដោយ) ព្រមទាំងបញ្ជាក់ច្បាស់ថា គាត់មិនបានឈឺចាប់ដោយសារទុក្ខលំបាកទាំងនេះឡើយ។ ដោយសារតែភក្ដីភាពរបស់គាត់នៅចំពោះព្រះភក្ត្រអញ និងដោយសារតែព្រះពររបស់អញដល់គាត់ គាត់បានធ្វើជាឧទាហរណ៍ និងជាគំរូដល់មនុស្សអស់ពេលច្រើនពាន់ឆ្នាំមកហើយ។ តើនេះមិនមែនជាអ្វីពិតប្រាកដដែលឯងរាល់គ្នាគួរត្រាប់តាមទេឬ? ចូរគិតឲ្យបានវែងឆ្ងាយអំពីមូលហេតុដែលអញបានប្រាប់ពីរឿងរ៉ាវដ៏វែងអន្លាយបែបនេះអំពីពេត្រុស ទាំងនេះគួរតែជាគោលការណ៍ដែលឯងរាល់គ្នាធ្វើតាម។

ទោះបីជាមានមនុស្សតិចតួចស្គាល់អញក៏ដោយ ក៏អញមិនបញ្ចេញសេចក្ដីក្រោធរបស់អញទៅលើមនុស្សដែរ ព្រោះមនុស្សខ្វះខាតខ្លាំងណាស់ ហើយវាពិបាកសម្រាប់ពួកគេក្នុងការទទួលបានកម្រិតដែលអញទាមទារពីពួកគេ។ ម្ល៉ោះហើយ អញបានត្រាប្រណីដល់មនុស្សអស់រយៈពេលច្រើនពាន់ឆ្នាំមកហើយ តាំងពីដើមរហូតដល់សព្វថ្ងៃនេះ អញសង្ឃឹមថាឯងរាល់គ្នានឹងមិនបន្ធូរបន្ថយឲ្យខ្លួនឯងព្រោះតែសេចក្ដីត្រាប្រណីរបស់អញទេ។ តាមរយៈពេត្រុស ឯងគួរតែបែរមកស្គាល់អញ និងប្រឹងប្រែងធ្វើតាមអញ ហើយតាមរយៈការផ្សងព្រេងទាំងអស់របស់គាត់ ឯងគួរតែទទួលបានការបំភ្លឺដែលមិនធ្លាប់មានពីមុនមក ហើយថែមទាំងទទួលបានពិភពដែលមិនធ្លាប់មានមនុស្សទៅដល់។ នៅទូទាំងចក្រវាឡ និងមេឃា ក្នុងចំណោមអ្វីគ្រប់យ៉ាងនៅក្នុងស្ថានសួគ៌ និងនៅលើផែនដី របស់សព្វសារពើនៅលើផែនដី និងនៅក្នុងស្ថានសួគ៌ថ្វាយការប្រឹងប្រែងគ្រប់យ៉ាងរបស់ពួកគេដល់ដំណាក់កាលចុងក្រោយនៃកិច្ចការរបស់អញ។ តើឯងរាល់គ្នាប្រាកដជាមិនចង់ធ្វើជាអ្នកទស្សនា ដែលទទួលបញ្ជាទាំងបង្ខំពីសាតាំងមែនឬទេ? សាតាំងធ្លាប់បង្ហាញពីការបំផ្លាញការស្គាល់អញនៅក្នុងដួងចិត្តរបស់មនុស្ស ដោយសង្កៀតធ្មេញ និងបញ្ចេញក្រញាំរបស់វានៅក្នុងការសម្លាប់ដ៏ឈឺផ្សាចុងក្រោយរបស់វា។ តើឯងរាល់គ្នាចង់រងគ្រោះដោយសារគ្រោងការណ៍បោកបញ្ឆោតរបស់វានៅពេលនេះមែនឬទេ? តើឯងរាល់គ្នាចង់បំផ្លាញជីវិតរបស់ខ្លួនឯងនៅពេលកិច្ចការរបស់អញត្រូវបានបញ្ចប់នៅទីបំផុតមែនឬទេ? តើឯងរាល់គ្នាកំពុងរង់ចាំអញបង្ហាញសេចក្ដីត្រាប្រណីរបស់អញម្ដងទៀតមែនឬទេ? ការតាមរកការស្គាល់អញគឺជាគន្លឹះ ប៉ុន្តែការផ្ដោតលើការអនុវត្តគឺមិនអាចខ្វះបាន។ ព្រះបន្ទូលរបស់អញត្រូវបានបើកសម្ដែងដល់ឯងរាល់គ្នាដោយផ្ទាល់ ហើយអញសង្ឃឹមថា ឯងរាល់គ្នាអាចធ្វើតាមការណែនាំរបស់អញ និងលែងមានផែនការ និងមហិច្ឆតាសម្រាប់ខ្លួនឯងទៀត។

ថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ១៩៩២

បន្ទាប់៖ ព្រះបន្ទូលព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល ជំពូកទី ១០

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។
សូមទាក់ទងមកកាន់យើងខ្ញុំ
សូមទាក់ទងមកកាន់យើងខ្ញុំ តាមរយៈMessenger

ខ្លឹមសារ​ពាក់ព័ន្ធ

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សលោកបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿដំបូងលើព្រះជាម្ចាស់? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

តើកិច្ចការរបស់ព្រះជាម្ចាស់ ងាយស្រួលដូចមនុស្សគិតដែរឬទេ?

ក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់ ម្នាក់ៗក្នុងចំណោមអ្នករាល់គ្នាគួរតែលើកសរសើរអំពីរបៀបដែលអ្នករាល់គ្នាបានទទួលការលើកតម្កើង...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ