៣. ការល្បងលរបស់មនុស្សបន្ទាប់បន្សំម្នាក់

ដោយ ស៊ីងដាវ (កូរ៉េខាងត្បូង)

«ឱព្រះជាម្ចាស់អើយ! មិនថាទូលបង្គំមានឋានៈ ឬអត់ទេ ឥឡូវនេះ ទូលបង្គំយល់ពីខ្លួនឯងហើយ។ ប្រសិនបើឋានៈទូលបង្គំខ្ពស់ នោះគឺដោយសារតែការលើកស្ទួយពីទ្រង់ ហើយប្រសិនបើវាទាប គឺដោយសារតែការអនុញ្ញាតឱ្យកើតឡើងពីទ្រង់។ អ្វីៗទាំងអស់ស្ថិតនៅក្នុងព្រះហស្ដរបស់ទ្រង់។ ទូលបង្គំគ្មានជម្រើសណាទេ ក៏មិនមានការតវ៉ាអ្វីដែរ។ ទ្រង់បានជ្រើសតាំងឱ្យទូលបង្គំកើតនៅក្នុងប្រទេសនេះ និងក្នុងចំណោមមនុស្សនេះ ហើយអ្វីទាំងអស់ដែលទូលបង្គំគួរធ្វើ គឺត្រូវស្ដាប់បង្គាប់ទាំងស្រុង ក្រោមការគ្រប់គ្រងរបស់ទ្រង់ ពីព្រោះអ្វីៗគ្រប់យ៉ាង គឺស្ថិតនៅក្នុងអ្វីដែលទ្រង់បានជ្រើសតាំង។ ទូលបង្គំមិនគិតពីឋានៈទេ។ យ៉ាងណាមិញ ទូលបង្គំគ្រាន់តែជាសត្តនិករប៉ុណ្ណោះ។ ប្រសិនបើទ្រង់ដាក់ទូលបង្គំនៅក្នុងជង្ហុកធំ នៅក្នុងបឹងភ្លើង និងស្ពាន់ធ័រ ទូលបង្គំមិនមែនជាអ្វីក្រៅពីជាសត្ដនិករទេ។ ប្រសិនបើទ្រង់ប្រើទូលបង្គំ ទូលបង្គំគឺជាសត្តនិករ។ ប្រសិនបើទ្រង់ធ្វើឱ្យទូលបង្គំបានគ្រប់លក្ខណ៍ ទូលបង្គំនៅតែជាសត្តនិករ។ ប្រសិនបើទ្រង់ មិនធ្វើឱ្យទូលបង្គំបានគ្រប់លក្ខណ៍ ក៏ទូលបង្គំនឹងនៅតែស្រឡាញ់ទ្រង់ ពីព្រោះទូលបង្គំមិនមែនលើសជាងសត្តនិករទេ។ ទូលបង្គំមិនមែនជាអ្វីឡើយ ក្រៅតែពីជាសត្តនិករតូចតាច ដែលបង្កើតឡើងដោយព្រះអម្ចាស់នៃការបង្កើត ពោលគឺគ្រាន់តែជាមនុស្សម្នាក់ក្នុងចំណោមមនុស្សទាំងអស់ដែលព្រះជាម្ចាស់បានបង្កើតមកប៉ុណ្ណោះ។ គឺជាទ្រង់ហើយដែលបានបង្កើតទូលបង្គំ ហើយឥឡូវនេះទ្រង់បានដាក់ទូលបង្គំម្តងទៀតនៅក្នុងព្រះហស្ដរបស់ទ្រង់ ដើម្បីធ្វើជាមួយទូលបង្គំទៅតាមព្រះហឫទ័យទ្រង់។ ទូលបង្គំមានឆន្ទៈធ្វើជាឧបករណ៍របស់ទ្រង់ និងជាមនុស្សបន្ទាប់បន្សំរបស់ទ្រង់ ពីព្រោះអ្វីៗគ្រប់យ៉ាង គឺជាអ្វីដែលទ្រង់បានជ្រើសតាំង។ គ្មាននរណាម្នាក់អាចផ្លាស់ប្តូរការនេះបានឡើយ។ របស់សព្វសារពើ និងព្រឹត្តិការណ៍ទាំងអស់ គឺសុទ្ធតែស្ថិតនៅក្នុងព្រះហស្ដរបស់ទ្រង់» («ខ្ញុំគ្រាន់តែជាភាវៈដ៏តូចមួយដែលត្រូវបានបង្កើតមកប៉ុណ្ណោះ» នៅក្នុង បទចំរៀង ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី)។។ ការច្រៀងចំរៀងទំនុកតម្កើងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់នេះ ពិតជារំជួលចិត្តខ្ញុំខ្លាំងណាស់។ ខ្ញុំមិនអាចជួយអ្វីបានទេ ប៉ុន្តែគិតអំពីបទពិសោធន៍ដែលខ្ញុំមាននៅក្នុងការល្បងលរបស់មនុស្សបន្ទាប់បន្សំម្នាក់។

នៅដើមឆ្នាំ ១៩៩៣ ខ្ញុំមានភារកិច្ចនៃការស្រោចស្រពអ្នកជឿថ្មីនៅក្នុងក្រុមជំនុំ។ ពួកយើងបានស្ថិតនៅក្នុងគ្រោះថ្នាក់នៃការត្រូវបានចាប់ខ្លួន នៅទីកន្លែងដែលពួកយើងបានទៅ ដោយសារតែការធ្វើទុក្ខបុកម្នេញ និងការចាប់ខ្លួនដ៏វីវក់របស់បក្សកុម្មុយនីស្ដចិន លើគ្រីស្ទបរិស័ទ។ ទោះបីជាស្ថិតក្នុងមជ្ឈដ្ឋានដ៏សាហាវឃោរឃៅក៏ដោយ ក៏ខ្ញុំមិនដែលរួញរាឡើយ ប៉ុន្តែនៅតែបន្តនៅក្នុងភារកិច្ចរបស់ខ្ញុំ។ ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះ «មានតែមនុស្សដែលស្រឡាញ់ព្រះជាម្ចាស់ទេ ទើបអាចធ្វើបន្ទាល់អំពីព្រះជាម្ចាស់ មានតែពួកគេទេ ទើបជាស្មរបន្ទាល់របស់ព្រះជាម្ចាស់ មានតែពួកគេទេ ទើបអាចទទួលបានព្រះពរពីព្រះជាម្ចាស់ ហើយមានតែពួកគេទេ ទើបអាចទទួលនូវសេចក្ដីសន្យារបស់ព្រះជាម្ចាស់» («អស់អ្នកណាដែលស្រឡាញ់ព្រះជាម្ចាស់នឹងរស់នៅក្នុងពន្លឺរបស់ទ្រង់អស់កល្បជានិច្ច» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ បន្ទាប់មក ខ្ញុំមានអារម្មណ៍ពេញដោយសេចក្ដីជំនឿ ដើម្បីតាមរកការក្លាយជាមនុស្សម្នាក់ដែលស្រឡាញ់ព្រះជាម្ចាស់។ ខ្ញុំបានគិតថា ការតាមរកប្រភេទនោះនឹងទទួលបានការទទួលស្គាល់របស់ព្រះជាម្ចាស់ ហើយខ្ញុំប្រាកដជាឡើងស្ថានសួគ៌ និងក្លាយជារាស្ដ្រម្នាក់នៃនគររបស់ទ្រង់មិនខាន។

ខណៈពេលដែលខ្ញុំលះបង់ខ្លួនយ៉ាងសាទរ ដោយច្បាស់ថាខ្ញុំនឹងត្រូវបាននាំចូលទៅក្នុងនគររបស់ព្រះជាម្ចាស់ នោះព្រះដ៏មានគ្រប់ព្រះចេស្ដាបានសម្ដែងចេញ នូវព្រះបន្ទូល ដែលបោះខ្ញុំទៅក្នុងការល្បងលរបស់មនុស្សបន្ទាប់បន្សំម្នាក់។ ថ្ងៃមួយនៅក្នុងខែមីនា បងប្អូនបានបញ្ជូនព្រះសូរសៀងថ្មីរបស់ព្រះជាម្ចាស់ទៅកាន់ក្រុមជំនុំរបស់ពួកយើង «សេចក្ដីពិតនៅខាងក្នុង អំពីកិច្ចការនៃការយកឈ្នះ (១)» ខ្ញុំបានអាននៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «សព្វថ្ងៃនេះ ខ្ញុំធ្វើការនៅក្នុងចំណោមរាស្ត្ររើសតាំង របស់ព្រះជាម្ចាស់នៅក្នុងប្រទេសចិន ដើម្បីបើកសម្ដែងពីនិស្ស័យបះបោរទាំងអស់របស់គេ ព្រមទាំងបកអាក្រាតពីសេចក្ដីអាក្រក់ទាំងអស់របស់គេ ហើយការនេះផ្ដល់នូវបរិបទសម្រាប់ការនិយាយអ្វីៗគ្រប់យ៉ាង ដែលខ្ញុំត្រូវនិយាយ។ បន្ទាប់មកទៀត នៅពេលដែលខ្ញុំអនុវត្តជំហានបន្ទាប់នៃកិច្ចការយកឈ្នះសកលលោកទាំងមូល ខ្ញុំគួរប្រើការជំនុំជម្រះរបស់ខ្ញុំចំពោះអ្នករាល់គ្នា មកជំនុំជម្រះភាពទុច្ចរិតរបស់មនុស្សគ្រប់គ្នានៅក្នុងសកលលោកទាំងមូលដ្បិតអ្នករាល់គ្នាជាតំណាងរបស់ពួកបះបោរក្នុងចំណោមមនុស្សជាតិ។ អស់អ្នកដែលមិនអាចឈានឡើងទៅមុខ នឹងបានត្រឹមក្លាយទៅជាគ្រឿងបន្ទាប់បន្សំ និងជាវត្ថុសម្រាប់បម្រើតែប៉ុណ្ណោះ ចំណែកមនុស្សដែលអាចឈានឡើងទៅមុខ នឹងត្រូវយកទៅប្រើការ។ ហេតុអ្វីបានជាខ្ញុំនិយាយថា មនុស្សដែលមិនអាចឈានឡើងទៅមុខបានត្រឹមដើរតួជាមនុស្សបន្ទាប់បន្សំ? មកពីព្រះបន្ទូល និងកិច្ចការរបស់ខ្ញុំនាពេលបច្ចុប្បន្ន សុទ្ធតែតម្រង់ទៅរកសាវតាររបស់អ្នករាល់គ្នា និងដោយសារតែអ្នករាល់គ្នាបានក្លាយជាតំណាង និងជាគំរូនៃពួកបះបោរក្នុងចំណោមមនុស្សជាតិទាំងអស់។ ក្រោយមក ខ្ញុំនឹងយកព្រះបន្ទូលដែលយកឈ្នះអ្នករាល់គ្នានេះ ទៅកាន់បណ្ដាប្រទេសដទៃទៀត ហើយប្រើព្រះបន្ទូលនេះ ដើម្បីយកឈ្នះមនុស្សនៅទីនោះ ប៉ុន្តែ អ្នកនឹងមិនទទួលបានព្រះបន្ទូលនោះឡើយ។ តើការនេះមិនបានធ្វើឲ្យអ្នកក្លាយជាមនុស្សបន្ទាប់បន្សំទេឬអី? និស្ស័យពុករលួយរបស់មនុស្សជាតិទាំងអស់ ទង្វើបះបោររបស់មនុស្ស ព្រមទាំងរូបភាព និងទឹកមុខដ៏អាក្រក់ របស់មនុស្ស ទាំងអស់នេះគឺសុទ្ធតែត្រូវបានកត់ត្រានៅថ្ងៃនេះ នៅក្នុងព្រះបន្ទូលដែលបានប្រើសម្រាប់យកឈ្នះអ្នករាល់ គ្នា។ បន្ទាប់មក ខ្ញុំនឹងប្រើព្រះបន្ទូលនេះ មកយកឈ្នះមនុស្សពីគ្រប់ប្រជាជាតិ និងគ្រប់គណៈនិកាយ ពីព្រោះអ្នករាល់គ្នា គឺជាគំរូ ជាឧទាហរណ៍ស្រាប់។ យ៉ាងណាមិញខ្ញុំមិនបានប្រកាសបោះបង់អ្នករាល់គ្នាដោយចេតនានោះឡើយ ប្រសិនបើអ្នកធ្វើមិនបានល្អនៅក្នុងការព្យាយាមឲ្យបានរបស់អ្នករាល់គ្នា ដូច្នេះ បញ្ជាក់ថា អ្នកគឺជាមនុស្សដែលមើលមិនជាឡើយ តើអ្នកមិនមែនកំពុងដើរតួជាវត្ថុបម្រើ និងជាគ្រឿងបន្ទាប់បន្សំទេឬ អី? ខ្ញុំធ្លាប់និយាយថា ប្រាជ្ញារបស់ខ្ញុំត្រូវបានប្រើប្រាស់ដោយផ្អែកលើគ្រោងការណ៍របស់សាតាំង។ ហេតុអ្វីបានជាខ្ញុំនិយាយដូច្នេះ? តើនោះមិនមែនជាសេចក្ដីពិតពីក្រោយអ្វីដែលខ្ញុំកំពុងនិយាយ និងកំពុងធ្វើទេឬអី? ប្រសិនបើអ្នកមិនអាចឈានឡើងទៅមុខ ប្រសិនបើអ្នកមិនត្រូវបានប្រោសឲ្យបានគ្រប់លក្ខណ៍ តែបែជាត្រូវទទួលទោសវិញនោះ តើអ្នកមិនក្លាយជាមនុស្សបន្ទាប់បន្សំទេឬអី? ប្រហែលជាអ្នកធ្លាប់បានរងទុក្ខច្រើនគួរសមនៅក្នុងជីវិតរបស់អ្នក ប៉ុន្តែ អ្នកនៅតែមិនយល់អ្វីសោះអ្នកនៅតែកន្តើយនឹងរឿងគ្រប់យ៉ាងក្នុងជីវិត។ ទោះបីជាអ្នកធ្លាប់បានវាយផ្ចាល និងជំនុំជម្រះ ក៏អ្នកមិនធ្លាប់បានផ្លាស់ប្រែទាល់តែសោះ ហើយក្នុងជម្រៅចិត្តរបស់អ្នកគឺអ្នកមិនទទួលបានជីវិតឡើយ។ លុះពេលវេលាដែលត្រូវល្បងលកិច្ចការរបស់អ្នកមកដល់ អ្នកនឹងឆ្លងកាត់នូវការល្បងលដ៏សន្ធោសន្ធៅដូចអណ្ដាតភ្លើង និងទុក្ខវេទនាដែលខ្លាំងក្លាជាងមុនទៅទៀត។ អណ្ដាតភ្លើងនេះនឹងឆេះបន្សុសលក្ខណៈទាំងមូលរបស់អ្នក ឲ្យក្លាយទៅជាផេះផង់។ ពេលមនុស្សម្នាក់ដែលគ្មានជីវិត មនុស្សម្នាក់ដែលគ្មានមាសសុទ្ធក្នុងខ្លួនសូម្បីតែបន្តិច មនុស្សម្នាក់ដែលស្អិតជាប់នឹងនិស្ស័យពុករលួយដ៏ចាស់គំរិល និងមនុស្សម្នាក់ដែលសូម្បីត្រឹមធ្វើជាមនុស្សបន្ទាប់បន្សំក៏មិនអាចធ្វើបានល្អផងនោះ តើធ្វើយ៉ាងណាទើបមិនអាចឲ្យអ្នកត្រូវលុបបំបាត់ទៅបាន?» (ព្រះបន្ទូលលេចមកជាសាច់ឈាម)។ ខ្ញុំពិតជាមានប្រតិកម្មដោយបានឃើញពាក្យ «មនុស្សបន្ទាប់បន្សំ» ត្រូវបានលើកឡើងម្ដងហើយម្ដងទៀតនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ខ្ញុំបានគិតថា «មនុស្សបន្ទាប់បន្សំស្អីទៅ? ព្រះជាម្ចាស់បានមានបន្ទូលអំពីមនុស្សបន្ទាប់បន្សំ នៅក្នុងព្រះបន្ទូលរបស់ទ្រង់កាលពីមុន ប៉ុន្តែតើនោះមិនមែនសំដៅលើនាគដ៏ធំមានសម្បុរក្រហមទេឬ? ខ្ញុំលះបង់សម្រាប់ព្រះជាម្ចាស់នៅក្នុងសេចក្ដីជំនឿរបស់ខ្ញុំ ហើយខ្ញុំស្វះស្វែងស្រឡាញ់ទ្រង់។ ខ្ញុំគួរតែជារាស្ត្រនៃនគរព្រះរបស់ទ្រង់ម្នាក់។ ម៉េចបានជាខ្ញុំជាមនុស្សបន្ទាប់បន្សំទៅវិញ?» ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ម្ដងទៀត យ៉ាងប្រុងប្រយ័ត្ន។ ព្រះជាម្ចាស់បានមានបន្ទូលថា ជនជាតិចិន គឺជាមនុស្សដែលត្រូវបានធ្វើឱ្យពុករលួយយ៉ាងខ្លាំងបំផុត ដែលថាការតស៊ូរបស់យើងចំពោះព្រះជាម្ចាស់គឺជារឿងអាក្រក់បំផុត ហើយពួកយើងជាតំណាងនៃការបះបោររបស់មនុស្សជាតិទាំងអស់។ ទ្រង់មានបន្ទូលថា បើអ្នកដើរតាមព្រះជាម្ចាស់មិនផ្លាស់ប្ដូរ បើពួកគេមិនបានទទួលជីវិតទេ នោះពួកគេនឹងធ្វើជាមនុស្សបន្ទាប់បន្សំ សម្រាប់កិច្ចការរបស់ព្រះជាម្ចាស់ ហើយពួកគេទាំងអស់នឹងត្រូវបានព្រះជាម្ចាស់កម្ចាត់ចេញ។ នៅពេលដែលខ្ញុំអានព្រះសូរសៀងនេះ ខ្ញុំតឹងទ្រូង ហើយខ្ញុំឆ្ងល់ថា «ខ្ញុំជាមនុស្សបន្ទាប់បន្សំឬ? វាមិនអាចទៅរួចទេ។ បើខ្ញុំពិតជាមនុស្សបន្ទាប់បន្សំ មែន តើខ្ញុំនៅតែអាចចូលទៅក្នុងនគរស្ថានសួគ៌ឬទេ?»

មិនយូរប៉ុន្មានបន្ទាប់ពីនោះ ខ្ញុំបានអានការប្រកបគ្នានេះ ចេញពីព្រះជាម្ចាស់៖ «ដោយព្រោះតែអ្នករាល់គ្នាមានភាពទុច្ចរិត និងបោកបញ្ឆោត ហើយដោយព្រោះតែអ្នករាល់គ្នាខ្វះនូវលក្ខណៈសម្បត្តិល្អ ហើយអ្នកមានកម្ពស់ទាប អ្នករាល់គ្នាមិនដែលស្ថិតនៅក្នុងក្រសែព្រះនេត្ររបស់ខ្ញុំ ឬនៅក្នុងព្រះហឫទ័យរបស់ខ្ញុំឡើយ។ កិច្ចការរបស់ខ្ញុំត្រូវបានធ្វើរួចរាល់ ដោយបំណងព្រះហឫទ័យតែមួយគត់ដើម្បីថ្កោលទោសអ្នករាល់គ្នា ព្រះហស្ដខ្ញុំមិនដែលឃ្លាតឆ្ងាយពីអ្នករាល់គ្នា ហើយការវាយផ្ចាលរបស់ខ្ញុំក៏មិនដែលនៅឆ្ងាយពីអ្នករាល់គ្នាដែរ។ ខ្ញុំបានបន្តជំនុំជម្រះ និងដាក់បណ្តាសាអ្នករាល់គ្នា។ ដោយព្រោះតែអ្នករាល់គ្នាមិនយល់ពីខ្ញុំ សេចក្ដីក្រោធរបស់ខ្ញុំតែងតែមានលើអ្នករាល់គ្នាជានិច្ច។ ទោះបីខ្ញុំតែងតែធ្វើការក្នុងចំណោមអ្នករាល់គ្នាជានិច្ចក៏ដោយ ក៏អ្នករាល់គ្នាគួរតែដឹងអំពីឥរិយាបថរបស់ខ្ញុំចំពោះអ្នករាល់គ្នាដែរ។ វាមិនជាអ្វីទេ ប៉ុន្តែជាការគួរឱ្យស្អប់ខ្ពើម មិនមានឥរិយាបថ ឬគំនិតផ្សេងទៀតទេ។ ខ្ញុំគ្រាន់តែចង់ឱ្យអ្នករាល់គ្នាធ្វើជាមនុស្សបន្ទាប់បន្សំ សម្រាប់ព្រះប្រាជ្ញាញ្ញាណរបស់ខ្ញុំ និងព្រះចេស្ដាដ៏អស្ចារ្យរបស់ខ្ញុំប៉ុណ្ណោះ។ អ្នករាល់គ្នាមិនមានអ្វីក្រៅពីជាមនុស្សបន្ទាប់បន្សំបស់ខ្ញុំទេ ពីព្រោះសេចក្តីសុចរិតរបស់ខ្ញុំត្រូវបានបើកសម្ដែងតាមរយៈការបះបោររបស់អ្នករាល់គ្នា។ ខ្ញុំមានអ្នករាល់គ្នាដើរតួជាមនុស្សបន្ទាប់បន្សំសម្រាប់កិច្ចការរបស់ខ្ញុំ ដើម្បីជាឧបសម្ព័ន្ធអំពីកិច្ចការរបស់ខ្ញុំ...» («អ្នកគប្បីទុកព្រះពរនៃឋានៈចោលមួយឡែក រួចឈ្វេងយល់ព្រះហឫទ័យព្រះជាម្ចាស់ ក្នុងការនាំសេចក្ដីសង្គ្រោះ មកឱ្យមនុស្សលោក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំបានឃើញថា ព្រះជាម្ចាស់ថ្លែងយ៉ាងច្បាស់ថា ពួកយើងគឺជាមនុស្សបន្ទាប់បន្សំ ថាពួកយើងជាគ្រឿងបន្ទាប់បន្សំនៃកិច្ចការរបស់ទ្រង់ ហើយទ្រង់មិនមានអារម្មណ៍អ្វីក្រៅពីស្អប់ខ្ពើមពួកយើងឡើយ។ ខ្ញុំភាំង ហើយមានអារម្មណ៍ថា ខ្ញុំត្រូវបានព្រះជាម្ចាស់បោះបង់ចោល។ ខ្ញុំពិតជាទុក្ខព្រួយណាស់ ហើយការរអ៊ូរទាំកើតឡើងនៅក្នុងខ្លួនខ្ញុំ។ ខ្ញុំបានគិតថា «ខ្ញុំបានជឿជាច្រើនឆ្នាំ បោះបង់ចោលគ្រួសារ និងការងាររបស់ខ្ញុំ ហើយខ្ញុំបានរងទុក្ខជាច្រើនដោយការលះបង់ខ្លួនសម្រាប់ព្រះជាម្ចាស់។ ខ្ញុំបានឆ្លងកាត់ការល្បងលនៃសេចក្ដីស្លាប់ និងការល្បងលនៃអ្នកស៊ីឈ្នួល។ បន្ទាប់មក ខ្ញុំបានចាប់ផ្ដើមតាមរកសេចក្ដីស្រឡាញ់សម្រាប់ព្រះជាម្ចាស់ ដោយគិតថា ការក្លាយជាបុគ្គលនៃនគរព្រះ គឺជារឿងធានាថាបានរួចទៅហើយ។ ខ្ញុំមិនដែលគិតស្រមៃថា ខ្ញុំជាមនុស្សបន្ទាប់បន្សំ ជាវត្ថុបម្រើ និងត្រូវបានកម្ចាត់ចោល នៅពេលដែលខ្ញុំបញ្ចប់ភារកិច្ចជាការបន្ទរចំពោះនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់ឡើយ។ ដូច្នេះ តើខ្ញុំបានបង់ថ្លៃអស់រយៈពេលប៉ុន្មានឆ្នាំនេះ បានប្រយោជន៍អី? តើមិត្តភក្ដិ និងសាច់ញាតិរបស់ខ្ញុំនឹងគិតយ៉ាងម៉េច បើពួកគេបានដឹង? ពួកគេមិនអាចយល់ទេ នៅពេលដែលខ្ញុំបោះបង់ចោលការងារ និងគ្រួសាររបស់ខ្ញុំ ដើម្បីសេចក្ដីជំនឿ។ ពួកគេបានសើចចំអកឱ្យខ្ញុំ។ ដូច្នេះនៅពេលនោះ ខ្ញុំចង់ក្លាយជាអ្នកជឿដ៏ល្អ ប្រយោជន៍នៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់បានបញ្ចប់ ហើយគ្រោះមហន្តរាយដ៏ធំៗចូលមកដល់ នោះខ្ញុំនឹងត្រូវបានយកទៅកាន់នគររបស់ទ្រង់។ នោះខ្ញុំអាចលោតកញ្ឆេង ហើយពួកគេទាំងអស់ត្រូវអាម៉ាស់។ តើនរណាទៅគិតថា ទីបញ្ចប់ខ្ញុំទាបដូចជាមនុស្សបន្ទាប់បន្សំ នោះ? មនុស្សបន្ទាប់បន្សំ មិនមានជីវិតឡើយ។ ពួកគេជាសំរាម ថែមទាំងមិនល្អស្មើនឹងអ្នកស៊ីឈ្នួលទៀតផង។ យ៉ាងហោចណាស់ អ្នកស៊ីឈ្នួលអាចបម្រើព្រះជាម្ចាស់មួយរយៈ ហើយរីករាយនឹងព្រះគុណ និងព្រះពររបស់ទ្រង់។ សូម្បីតែក្លាយជាអ្នកស៊ីឈ្នួល ក៏បានដែរ។ ក្នុងករណីណាក៏ដោយ វាស្ដាប់ទៅប្រសើរជាងការក្លាយជាមនុស្សបន្ទាប់បន្សំ»។

ពាក្យ «មនុស្សបន្ទាប់បន្សំ» នៅតែបន្តខ្ទរនៅក្នុងក្បាលរបស់ខ្ញុំ រយៈពេលពីរបីថ្ងៃបន្ទាប់ទៀត ហើយខ្ញុំមិនអាចឈប់ឆ្ងល់ថា «ម៉េចបានជាខ្ញុំគ្មានក្លាយជាអ្វីក្រៅពីមនុស្សបន្ទាប់បន្សំ ទៅវិញ? ហេតុអ្វីបានជាខ្ញុំកើតនៅប្រទេសចិន? បើនាគដ៏ធំមានសម្បុរក្រហម មិនបានធ្វើឱ្យជនជាតិចិនពុករលួយយ៉ាងខ្លាំងទេ នោះខ្ញុំនឹងមិនក្លាយជាមនុស្សបន្ទាប់បន្សំឡើយ! ខ្ញុំបានគិតថា ខ្ញុំនឹងចូលទៅក្នុងនគររបស់ព្រះជាម្ចាស់ ហើយក្លាយជារាស្ត្រម្នាក់របស់នគរព្រះ ដើម្បីរីករាយនូវអ្វីដែលព្រះជាម្ចាស់បានសន្យា។ ខ្ញុំមិនដែលបានគិតថា ទីបញ្ចប់ខ្ញុំក្លាយជាមនុស្សបន្ទាប់បន្សំឡើយ»។ ពេលដែលខ្ញុំគិតពីរឿងនេះកាន់តែច្រើន នោះខ្ញុំកាន់តែពិបាកចិត្ត ហើយខ្ញុំមិនអាចឈប់យំបានឡើយ។ ខ្ញុំបានគិតថា ដោយសារករណីដូច្នោះ នោះគ្មានអ្វីដែលខ្ញុំអាចធ្វើ ក្រៅពីលាឈប់ខ្លួនឯងចំពោះវាសនារបស់ខ្ញុំឡើយ។

បន្ទាប់មក ទោះបីជាខ្ញុំនៅតែបន្តទៅចូលរួមការជួបជុំ និងបំពេញភារកិច្ចរបស់ខ្ញុំក៏ដោយ ក៏ចិត្តរបស់ខ្ញុំមិននៅក្នុងខ្លួនដែរ។ ខ្ញុំគ្មានអ្វីនិយាយទៅកាន់ព្រះជាម្ចាស់ នៅក្នុងការអធិស្ឋាន ហើយខ្ញុំគ្មានចិត្តច្រៀងឡើយ។ ខ្ញុំមិនបានទទួលការបំភ្លឺណាមួយពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ ខ្ញុំមានអារម្មណ៍ថា ចាប់តាំងពីខ្ញុំជាមនុស្សបន្ទាប់បន្សំមក គ្មានប្រយោជន៍អ្វីក្នុងការតាមរកតទៅទៀតឡើយ ដោយសារតែទីបញ្ចប់ ខ្ញុំនឹងត្រូវបានគ្រវែងចោល និងកម្ចាត់ចោល ដោយបោះទៅក្នុងជង្ហុកធំ។ ខ្ញុំពិតជាមានអារម្មណ៍អវិជ្ជមាន និងពិបាកចិត្តណាស់។ នៅល្ងាចមួយ ខណៈពេលដែលខ្ញុំកំពុងតែដេកមិនលក់នៅលើគ្រែ ខ្ញុំបានគិតអំពីព្រះបន្ទូលទាំងអស់នោះ ដែលព្រះជាម្ចាស់ថ្លែងនៅក្នុងកិច្ចការរបស់ទ្រង់នៅគ្រាចុងក្រោយ ដែលបានស្រោចស្រព និងទំនុកបម្រុងពួកយើង ព្រមទាំងការល្បងល និងការបន្សុទ្ធដែលបានបន្សុទ្ធពួកយើង។ ជាពិសេស ខ្ញុំបានគិតអំពីការល្បងលរបស់អ្នកស៊ីឈ្នួល។ នៅពេលនោះ ទោះបីជាព្រះជាម្ចាស់បានដកចេញនូវសេចក្ដីសង្ឃឹមខាងសាច់ឈាមរបស់ពួកយើង និងដាក់បណ្តាសាយើងទៅក្នុងជង្ហុកធំក៏ដោយ ក៏វាជាការល្បងលនៃព្រះបន្ទូលដែរ ហើយអ្វីៗទាំងនេះមិនប្រាកដជាបានកើតឡើងចំពោះពួកយើងឡើយ។ គឺតាមរយៈការល្បងលនោះហើយ ដែលខ្ញុំបានទទួលការយល់ដឹងមួយចំនួន ដែលការជំរុញចិត្តរបស់ខ្ញុំចំពោះសេចក្ដីជំនឿ កំពុងតែទទួលបានព្រះពរ ហើយខ្ញុំបានទទួលបទពិសោធន៍បន្តិចបន្តួចអំពីនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់។ ខ្ញុំបានឃើញថា មិនថាកិច្ចការអ្វីដែលព្រះជាម្ចាស់ធ្វើឡើយ គឺគ្រប់យ៉ាងត្រូវបានបំពេញដើម្បីបន្សុទ្ធ និងសង្គ្រោះពួកយើង។ ខ្ញុំក៏បានចាំពីវិធីដែលខ្ញុំបានតាំងចិត្តនៅចំពោះព្រះជាម្ចាស់ថា ខ្ញុំរីករាយនឹងបម្រើទ្រង់។ បន្ទាប់មក ខ្ញុំមានអារម្មណ៍ថា ខ្ញុំមានវិធីផ្ទាល់ខ្លួនមួយចំនួន ហើយទទួលបាននូវការជំរុញចិត្ត និងគំនិតមួយចំនួន «មិនថាខ្ញុំជាអ្នកស៊ីឈ្នួល ឬជាមនុស្សបន្ទាប់បន្សំ ឡើយ ការបំពេញភារកិច្ចសម្រាប់ព្រះអាទិករ គឺជារឿងត្រឹមត្រូវ និងសមរម្យ ហើយមិនថាអ្វីដែលព្រះជាម្ចាស់រៀបចំនៅពេលអនាគតឡើយ ទោះបីជាខ្ញុំមិនមានលទ្ធផលល្អបន្ទាប់ពីការបម្រើរបស់ខ្ញុំក៏ដោយ ក៏ខ្ញុំនឹងនៅតែបម្រើទ្រង់រហូតដល់ទីបញ្ចប់»។ ដូច្នេះហើយ ខ្ញុំបានបន្តបំពេញភារកិច្ចរបស់ខ្ញុំ។ ប៉ុន្តែដោយសារខ្ញុំមិនបានយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ពេលណាដែលខ្ញុំបានគិតអំពីការក្លាយជាមនុស្សបន្ទាប់បន្សំដោយគ្មានទទួលបានជីវិត ឬលទ្ធផលល្អ នោះខ្ញុំនៅតែមានអារម្មណ៍អវិជ្ជមាន និងពិបាកចិត្ត។

នៅដើមខែមេសា ពួកយើងបានទទួលបន្ថែមទៀតនូវសូរសៀងថ្មីរបស់ព្រះជាម្ចាស់។ ខ្ញុំបានអានសូរសៀងនេះ នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «នៅក្នុងការស្វែងរករបស់អ្នករាល់គ្នា អ្នកមាននូវសញ្ញាណ សេចក្តីសង្ឃឹម និងអនាគតផ្ទាល់ខ្លួនជាច្រើន។ កិច្ចការបច្ចុប្បន្ននេះ គឺដើម្បីដោះស្រាយនូវបំណងប្រាថ្នាដែលចង់បានឋានៈ និងបំណងប្រាថ្នាហួសប្រមាណរបស់អ្នករាល់គ្នាប៉ុណ្ណោះ។ សេចក្តីសង្ឃឹម ឋានៈ និងសញ្ញាណ គឺសុទ្ធតែជាតំណាងពីបុរាណនៃនិស្ស័យរបស់សាតាំង។ មូលហេតុដែលរឿងរ៉ាងទាំងនេះមាននៅក្នុងចិត្តរបស់មនុស្ស គឺដោយសារតែការបំពុលរបស់សាតាំង តែងតែធ្វើឱ្យគំនិតរបស់មនុស្សកាន់តែអាក្រក់ ហើយជានិច្ចកាល មនុស្សមិនអាចគេចចេញពីការល្បួងរបស់សាតាំងបានឡើយ។ ពួកគេកំពុងរស់នៅក្នុងអំពីអំពើបាប តែពួកគេមិនជឿថាវាជាអំពើបាបនោះទេ ហើយពួកគេនៅតែគិតថា៖ 'យើងជឿលើព្រះជាម្ចាស់ ដូច្នេះទ្រង់ត្រូវតែប្រទានព្រះពរដល់យើង ហើយរៀបចំអ្វីៗគ្រប់យ៉ាងសម្រាប់យើងយ៉ាងសមរម្យ។ យើងជឿលើព្រះជាម្ចាស់ ដូច្នេះយើងត្រូវតែលើសជាងអ្នកដទៃ ហើយយើងត្រូវមានឋានៈ និងអនាគតច្រើនជាងអ្នកដទៃដែរ។ ដោយសារយើងជឿលើព្រះជាម្ចាស់ ទ្រង់ត្រូវតែប្រទានឱ្យយើងនូវព្រះពរដែលគ្មានព្រំដែន។ បើមិនដូច្នោះទេ មិនគួរហៅថាជាអ្នកជឿលើព្រះជាម្ចាស់នោះឡើយ'។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ គំនិតដែលមនុស្សបានពឹងផ្អែកសម្រាប់ការរស់រានមានជីវិតរបស់ពួកគេ បានធ្វើឱ្យដួងចិត្តរបស់ពួកគេច្របូកច្របល់ រហូតដល់ចំនុចដែលពួកគេបានត្រឡប់ជាមនុស្សក្បត់ កំសាក និងគួរឱ្យស្អប់ខ្ពើម។ ពួកគេមិនត្រឹមតែខ្វះឆន្ទៈក្នុងការសម្រេច និងការតាំងចិត្តប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏បានត្រឡប់ជាមនុស្សលោភលន់ ក្រអឺតក្រទម និងធ្វើអ្វីតាមចិត្តអ្នកផងដែរ។ ពួកគេខ្វះខ្លាំងមែនទែននូវការតាំងចិត្តណាមួយដែលហួសពីខ្លួនអ្នក ហើយលើសពីនេះទៅទៀត ពួកគេមិនមានភាពក្លាហានបន្តិចសោះ ក្នុងការចាកចេញពីភាពតឹងរ៉ឹងនៃឥទ្ធិពលងងឹតទាំងនេះទេ។ គំនិត និងជីវិតរបស់មនុស្ស គឺស្អុយរលួយណាស់ ដែលទស្សនរបស់ពួកគេលើការជឿលើព្រះជាម្ចាស់ នៅតែអាក្រក់ក្រៃលែងសឹងតែទ្រាំមិនបាន ហើយសូម្បីតែនៅពេលដែលមនុស្សនិយាយអំពីទស្សនរបស់ពួកគេលើការជឿលើព្រះជាម្ចាស់ ក៏សឹងតែមិនអាចអត់ទ្រាំឮដែរ។ មនុស្សទាំងអស់សុទ្ធតែជាមនុស្សកំសាក អសមត្ថភាព គួរឱ្យស្អប់ខ្ពើម និងផុយស្រួយ។ ពួកគេមិនមានអារម្មណ៍ស្អប់ខ្ពើមចំពោះកម្លាំងនៃភាពងងឹតទេ ហើយពួកគេមិនមានអារម្មណ៍ស្រឡាញ់ពន្លឺ និងសេចក្ដីពិតទេ។ ផ្ទុយទៅវិញ ពួកគេខិតខំអស់ពីសមត្ថភាព ដើម្បីបណ្តេញពន្លឺ និងសេចក្ដីពិតចេញ» («អ្នកគប្បីទុកព្រះពរនៃឋានៈចោលមួយឡែក រួចឈ្វេងយល់ព្រះហឫទ័យព្រះជាម្ចាស់ ក្នុងការនាំសេចក្ដីសង្គ្រោះ មកឱ្យមនុស្សលោក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ធ្វើឱ្យខ្ញុំឈឺណាស់។ ព្រះបន្ទូលនោះលាតត្រដាងទាំងស្រុង នូវនិស្ស័យបែបសាតាំងរបស់ខ្ញុំ និងគំនិតដើម្បីការរស់នៅផ្ទាល់ខ្លួនរបស់ខ្ញុំ។ ខ្ញុំពិតជាមានអារម្មណ៍អាម៉ាស់មែន។ ខ្ញុំបានគិតត្រឡប់ទៅវិញថា ម៉េចក៏ពីដំបូង សេចក្ដីជំនឿរបស់ខ្ញុំគ្រាន់តែចង់បានព្រះពរអ៊ីចឹង។ «ដោយសារយើងជឿលើព្រះជាម្ចាស់ ទ្រង់ត្រូវតែប្រទានឱ្យយើងនូវព្រះពរដែលគ្មានព្រំដែន។ បើមិនដូច្នោះទេ មិនគួរហៅថាជាអ្នកជឿលើព្រះជាម្ចាស់នោះឡើយ»។ នេះជាអ្វីដែលខ្ញុំបានគិតនៅពេលនោះ។ បន្ទាប់ពីឆ្លងកាត់ការល្បងលនៃសេចក្ដីស្លាប់ និងការល្បងលនៃអ្នកស៊ីឈ្នួលរួចមក ខ្ញុំបានចាប់ផ្ដើមយល់ពីបំណងចិត្តរបស់ខ្ញុំ ក្នុងការទទួលបានព្រះពរ និងសុខចិត្តបម្រើព្រះជាម្ចាស់ ប៉ុន្តែនៅក្នុងជម្រៅចិត្តរបស់ខ្ញុំ បំណងចិត្តចំពោះព្រះពរនោះ នៅតែកប់យ៉ាងជ្រៅដដែល ហើយខ្ញុំមិនត្រូវបានបន្សុទ្ធយ៉ាងពេញលេញឡើយ។ ជាពិសេស នៅពេលដែលខ្ញុំបានឃើញសេចក្ដីសន្យានៃព្រះពររបស់ព្រះជាម្ចាស់ សម្រាប់អស់អ្នកដែលស្រឡាញ់ទ្រង់ នោះបំណងចិត្តចង់បានព្រះពររបស់ខ្ញុំកញ្ជ្រោលឡើងម្ដងទៀត។ ខ្ញុំបានគិតថា ខ្ញុំច្បាស់ជាចូលទៅក្នុងនគរស្ថានសួគ៌មិនខាននៅពេលនេះ ដូច្នេះខ្ញុំបានលះបង់ខ្លួនសម្រាប់ព្រះជាម្ចាស់កាន់តែស៊ុបជាងមុនទៀតផង។ ប៉ុន្តែនៅពេលដែលព្រះជាម្ចាស់បានលាតត្រដាងពួកយើងជាមនុស្សបន្ទាប់បន្សំ ជាគ្រឿងបន្ទាប់បន្សំ និងជាគោលដៅនៃសេចក្ដីស្អប់ខ្ពើមរបស់ទ្រង់ នោះខ្ញុំមានអារម្មណ៍ថា សេចក្ដីសង្ឃឹមរបស់ខ្ញុំចំពោះព្រះពរ ត្រូវបានរលាយបាត់ ថាខ្ញុំគ្មានអនាគត ឬឋានៈតទៅទៀតឡើយ។ ខ្ញុំមានអារម្មណ៍ខុសឆ្ងន់ណាស់ ហើយខ្ញុំពេញដោយការរអ៊ូរទាំ។ ខ្ញុំបានយកការលះបង់ និងការខិតខំធ្វើការរបស់ខ្ញុំ ជាដើមទុនដែលខ្ញុំអាចប្រើប្រាស់បាន ដើម្បីចរចាជាមួយព្រះជាម្ចាស់ ក្នុងការទទួលបានសំបុត្រឥតគិតថ្លៃពីព្រះជាម្ចាស់ ចូលទៅក្នុងនគររបស់ទ្រង់ បើមិនដូច្នោះទេ ខ្ញុំមិនសុខចិត្តបន្តលះបង់ខ្លួនឡើយ។ មានតែដូច្នោះទេ ទើបខ្ញុំដឹងថា ការចង់បានឋានៈ និងបំណងចិត្តដ៏ហួសហេតុរបស់ខ្ញុំធ្ងន់ធ្ងរបែបណា។ ខ្ញុំគ្មានសេចក្ដីស្រឡាញ់ពិត ឬការចុះចូលចំពោះព្រះជាម្ចាស់បន្តិចឡើយ។ គ្រប់យ៉ាងមានលក្ខណៈទិញដូរ បះបោរ និងបោកបញ្ឆោត។ ប្រឈមមុខនឹងតថភាព នោះខ្ញុំជឿទាំងស្រុង។ ខ្ញុំបានឃើញពីរបៀបដែលខ្ញុំត្រូវបានសាតាំងធ្វើឱ្យពុករលួយយ៉ាងខ្លាំង។ ខ្ញុំមានអំនួត វៀចវេរ អាត្មានិយម និងគួរឱ្យស្អប់ គឺគ្មានមនសិការ និងហេតុផលទាល់តែសោះ។ ខ្ញុំក៏បានឃើញនិស្ស័យដ៏សុចរិត និងបរិសុទ្ធរបស់ព្រះជាម្ចាស់ ដែលមិនអត់ទ្រាំនឹងការប្រមាថឡើយ។ មនុស្សម្នាក់ដែលពុករលួយដូចជាខ្ញុំ ដែលត្រូវបានខូចដោយបំណងចិត្ត និងនិស្ស័យពុករលួយជាច្រើន តើព្រះជាម្ចាស់មិនអាចស្អប់ខ្ពើមខ្ញុំយ៉ាងម៉េចកើត? ព្រះជាម្ចាស់ហៅខ្ញុំជាអ្វីក៏ដោយ ព្រះជាម្ចាស់ប្រព្រឹត្តចំពោះខ្ញុំបែបណាក៏ដោយ នោះជារឿងសុចរិត។

ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះ នៅក្នុងការជួបជុំ៖ «អ្នកគួរតែអានឲ្យបានកាន់តែច្រើនអំពីព្រះសូរសៀងទាំងនេះ ដែលព្រះជាម្ចាស់បានបង្ហាញនៅក្នុងអំឡុងពេលនេះ ហើយធ្វើការប្រៀបធៀប ដោយមើលទៅកាន់សកម្មភាពរបស់អ្នក។ វាជាការពិតទាំងស្រុងថា អ្នកគ្រាន់តែជាមនុស្សបន្ទាប់បន្សំប៉ុណ្ណោះ! តើអ្នកមានចំណេះដឹងកម្រិតណាដែរសព្វថ្ងៃនេះ? យោបល់ គំនិត អាកប្បកិរិយា ពាក្យសម្ដី និងទង្វើរបស់អ្នក តើការទាំងអស់នេះមិនមានតម្លៃស្មើនឹងមនុស្សបន្ទាប់បន្សំទេឬអី បើធៀបទៅនឹងសេចក្តីសុចរិត និងភាពបរិសុទ្ធរបស់ព្រះជាម្ចាស់នោះ? តើទង្វើរបស់អ្នករាល់គ្នាមិនមែនជាការបង្ហាញអំពីនិស្ស័យដ៏ពុករលួយដែលត្រូវបានបើកសម្ដែងដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេឬ? គំនិត និងយោបល់របស់អ្នក ការជំរុញចិត្តរបស់អ្នក និងសេចក្តីពុករលួយដែលត្រូវបានបើកសម្ដែងនៅក្នុងអ្នក បង្ហាញអំពីនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ ក៏ដូចជាភាពបរិសុទ្ធរបស់ទ្រង់។ ព្រះជាម្ចាស់ក៏បានប្រសូតមកនៅក្នុងទឹកដីដ៏ស្មោកគ្រោកដែរ ប៉ុន្តែ ព្រះអង្គបន្តរក្សាខ្លួនបរិសុទ្ធពីសេចក្តីស្មោកគ្រោក។ ព្រះអង្គរស់នៅក្នុងពិភពដ៏ស្មោកគ្រោកដូចជាអ្នកដែរ ប៉ុន្តែព្រះអង្គមានហេតុផល និងទស្សនៈយល់ដឹង ហើយព្រះអង្គស្អប់ខ្ពើមសេចក្តីស្មោកគ្រោក។ អ្នកប្រហែលជារកមិនឃើញអ្វីមួយស្មោកគ្រោកនៅក្នុងពាក្យសម្ដី និងទង្វើរបស់អ្នកឡើយ ប៉ុន្តែ ទ្រង់អាចលើកឡើងពីសេចក្តីស្មោកគ្រោកទាំងនោះ ដើម្បីឲ្យអ្នកបានដឹង។ សេចក្តីចាស់ៗទាំងនោះរបស់អ្នក ដូចជា កង្វះនៃការអភិវឌ្ឍ ការយល់ដឹងជ្រៅជ្រះ និងញាណរបស់អ្នក ព្រមទាំងរបៀបរស់នៅចាស់គំរឹលរបស់អ្នក ឥឡូវនេះត្រូវបានលេចឡើងឲ្យឃើញ តាមរយៈការបើកសម្ដែងនាពេលសព្វថ្ងៃនេះ ហើយមានតែតាមរយៈព្រះជាម្ចាស់ដែលយាងមកកាន់ផែនដី ដើម្បីធ្វើកិច្ចការនេះប៉ុណ្ណោះ ទើបមនុស្សអាចមើលឃើញពីភាពបរិសុទ្ធ និងនិស្ស័យដ៏សុចរិតរបស់ទ្រង់» («របៀបសម្រេចបានប្រសិទ្ធភាពចំពោះជំហានទីពីរនៃកិច្ចការនៃការយកឈ្នះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «ពិតមែនហើយ ព្រះជាម្ចាស់មិនបានធ្វើឲ្យអ្នករាល់គ្នាក្លាយជាមនុស្សបន្ទាប់បន្សំសម្រាប់ជាប្រយោជន៍ដល់វានោះឡើយ។ ផ្ទុយទៅវិញ មានតែនៅពេលដែលកិច្ចការនេះបង្កើតផលផ្លែវិញទេ ទើបវាស្ដែងឲ្យឃើញថា ការបះបោររបស់មនុស្សគឺជារឿងបន្ទាប់បន្សំមួយចំពោះនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ ហើយព្រោះតែអ្នករាល់គ្នាជាមនុស្សបន្ទាប់បន្សំ ទើបអ្នកមានឱកាស ដើម្បីស្គាល់ពីការបង្ហាញចេញនូវនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់។ អ្នករាល់គ្នាត្រូវបានជំនុំជម្រះ និងវាយផ្ចាល ដោយសារតែការបះបោររបស់អ្នករាល់គ្នា ប៉ុន្តែជាការបះបោររបស់អ្នករាល់គ្នាវិញទេ ដែលធ្វើឲ្យអ្នកក្លាយជាមនុស្សបន្ទាប់បន្សំ ពោលគឺដោយសារតែការបះបោររបស់អ្នករាល់គ្នានេះហើយ ទើបអ្នកទទួលបាននូវព្រះគុណដ៏ធំធេងដែលព្រះជាម្ចាស់ប្រទានដល់អ្នកនេះ។ ការបះបោររបស់អ្នករាល់គ្នាគឺជារឿងបន្ទាប់បន្សំចំពោះសព្វានុភាព និងព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ ហើយដោយសារតែការបះបោររបស់អ្នករាល់គ្នានេះ ទើបអ្នកទទួលបានសេចក្តីសង្រ្គោះ និងព្រះពរដ៏ធំបែបនេះ។ ទោះបីអ្នករាល់គ្នាត្រូវបានខ្ញុំធ្វើការជំនុំជម្រះដដែលៗក៏ដោយ ក៏អ្នករាល់គ្នាបានទទួលសេចក្តីសង្រ្គោះយ៉ាងធំសម្បើម ដែលមនុស្សពីអតីតកាលមិនធ្លាប់បានទទួលនោះឡើយ។ កិច្ចការនេះគឺជាកិច្ចការដ៏សំខាន់បំផុតសម្រាប់អ្នករាល់គ្នា។ ការក្លាយជា 'មនុស្សបន្ទាប់បន្សំ' ក៏មានតម្លៃខ្លាំងដែរសម្រាប់អ្នករាល់គ្នា៖ អ្នកត្រូវបានសង្រ្គោះ និងបានទទួលព្រះគុណនៃសេចក្តីសង្រ្គោះ ដោយសារតែអ្នកជាមនុស្សបន្ទាប់បន្សំ ដូច្នេះ តើមនុស្សបន្ទាប់បន្សំបែបនេះមិនមានតម្លៃបំផុតទេឬ? តើវាមិនសំខាន់បំផុតទេឬ? នោះគឺដោយសារតែអ្នករាល់គ្នារស់នៅក្នុងពិភពមួយដូចគ្នា ជាទឹកដីដ៏ស្មោកគ្រោកដូចនឹងព្រះជាម្ចាស់ដែរនេះហើយ ទើបអ្នកជាមនុស្សបន្ទាប់បន្សំ និងទទួលបានសេចក្តីសង្រ្គោះដ៏ធំបំផុតនោះ។ បើព្រះជាម្ចាស់មិនបានត្រលប់ជាសាច់ឈាមទេ តើនរណានឹងមានសេចក្ដីមេត្តាចំពោះអ្នករាល់គ្នា ហើយតើនរណានឹងបានមើលថែអ្នករាល់គ្នា ដែលជាមនុស្សទន់ទាបបែបនេះទៅ? តើនរណានឹងបានមើលថែអ្នករាល់គ្នាទៅ? បើព្រះជាម្ចាស់មិនបានត្រលប់ជាសាច់ឈាម ដើម្បីធ្វើការនៅក្នុងចំណោមអ្នករាល់គ្នាទេ តើនៅពេលណាទើបអ្នកនឹងទទួលបានសេចក្តីសង្រ្គោះនេះ ដែលមនុស្សមុនអ្នកមិនធ្លាប់បានទទួលផងនោះ? បើខ្ញុំមិនបានត្រលប់ជាសាច់ឈាម ដើម្បីមើលថែអ្នករាល់គ្នា ដើម្បីជំនុំជម្រះអំពើបាបរបស់អ្នករាល់គ្នាទេ តើអ្នករាល់គ្នានឹងមិនបានធ្លាក់ទៅស្ថានឃុំព្រលឹងតាំងពីយូរណាស់មកហើយទេឬ? បើខ្ញុំមិនបានត្រលប់ជាសាច់ឈាម និងបន្ទាបអង្គខ្ញុំមកនៅក្នុងចំណោមអ្នករាល់គ្នាទេ តើអ្នករាល់គ្នាអាចមានគុណសម្បត្តិគ្រប់គ្រាន់ ដើម្បីក្លាយជាមនុស្សបន្ទាប់បន្សំចំពោះនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់ដែរឬ? ... ទោះបីជាខ្ញុំបានប្រើ 'មនុស្សបន្ទាប់បន្សំ' ដើម្បីយកឈ្នះអ្នករាល់គ្នាក៏ដោយ ក៏អ្នករាល់គ្នាគួរតែដឹងថា សេចក្តីសង្រ្គោះ និងព្រះពរនេះត្រូវបានប្រទានមក ដើម្បីទទួលបានអ្នករាល់គ្នា។ វាត្រូវបានធ្វើបែបនេះ គឺដើម្បីជាប្រយោជន៍នៃការយកឈ្នះ ប៉ុន្តែ វាក៏ដើម្បីឲ្យខ្ញុំអាចសង្រ្គោះអ្នកបានកាន់តែប្រសើរផងដែរ។ 'មនុស្សបន្ទាប់បន្សំ' គឺជាការពិត ប៉ុន្តែហេតុផលដែលអ្នករាល់គ្នាជាមនុស្សបន្ទាប់បន្សំ គឺដោយសារតែការបះបោររបស់អ្នករាល់គ្នា ហើយដោយសារតែបែបនេះហើយ ទើបអ្នកទទួលបានព្រះពរ ដែលគ្មាននរណាម្នាក់ធ្លាប់បានទទួលនោះឡើយ។ នៅថ្ងៃនេះ អ្នករាល់គ្នាត្រូវបានបង្កើតមក ដើម្បីមើលឃើញ និងស្ដាប់ឮ។ នៅថ្ងៃស្អែក អ្នករាល់គ្នានឹងទទួលបាន ហើយជាងនេះទៅទៀត អ្នករាល់គ្នានឹងទទួលបានព្រះពរយ៉ាងធំមិនខាន។ ដូច្នេះ តើមនុស្សបន្ទាប់បន្សំមិនមានតម្លៃដ៏ធំបំផុតទេឬ?» («របៀបសម្រេចបានប្រសិទ្ធភាពចំពោះជំហានទីពីរនៃកិច្ចការនៃការយកឈ្នះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបង្ហាញខ្ញុំ ពីអ្វីជាអត្ថន័យនៃការក្លាយជាមនុស្សបន្ទាប់បន្សំ។ ពួកយើងបានកើតនៅក្នុងប្រទេសចិន ដូច្នេះ ពួកយើងទទួលបានការអប់រំ ទទួលរងឥទ្ធិពល និងត្រូវបានធ្វើឱ្យពុករលួយដោយនាគដ៏ធំមានសម្បុរក្រហម នៅប៉ុន្មានឆ្នាំទាំងអស់នេះ។ ពួកយើងពេញដោយទស្សនវិជ្ជាបែបសាតាំង ការជឿថាគ្មានព្រះ បដិវត្ដន៍ និងជំនឿខុសឆ្គងដទៃទៀត។ រាល់គំនិតនីមួយៗរបស់ពួកយើង អាក្រក់ និងផ្ទុយពីសេចក្ដីពិត។ ប៉ុន្តែពួកយើងមិនដឹងរឿងនោះឡើយ ផ្ទុយទៅវិញ ពួកយើងគិតថា ពួកយើងជាមនុស្សល្អ គិតថា ពួកយើងស្របនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ព្រះដ៏មានគ្រប់ព្រះចេស្ដាលាតត្រដាងយ៉ាងច្បាស់ នូវនិស្ស័យបែបសាតាំងទាំងអស់របស់ពួកយើង ដូចជា ភាពក្រអឺតក្រទម ល្បិចកល និងសេចក្ដីអាក្រក់ ដូច្នោះហើយ ទ្រង់ធ្វើឱ្យពួកយើងជឿជាក់ទាំងស្រុង ដោយសារការបើកសម្ដែងតថភាព។ នៅពេលដែលព្រះជាម្ចាស់សម្ដែងចេញនូវសេចក្ដីពិត ដើម្បីជំនុំជម្រះ និងលាតត្រដាងសេចក្ដីពុករលួយរបស់ពួកយើង នោះនិស្ស័យដ៏សុចរិតរបស់ទ្រង់ នៃការស្អប់អំពើបាប និងអំពើអាក្រក់ បានចេញមកដោយធម្មជាតិ។ ពួកយើងឃើញភាពបរិសុទ្ធ និងនិស្ស័យដ៏សុចរិតរបស់ទ្រង់ ដែលមិនអត់ទ្រាំនឹងការប្រមាថឡើយ ដូច្នេះហើយបានជាសេចក្ដីពុករលួយ និងអំពើអាក្រក់របស់ពួកយើង ក្លាយជារឿងបន្ទាប់បន្សំចំពោះនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់។ ខ្ញុំក៏បានឃើញសេចក្ដីស្រឡាញ់ និងការសង្គ្រោះសម្រាប់មនុស្សជាតិ នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ផងដែរ ជាពិសេសនៅពេលដែលទ្រង់បានមានបន្ទូលថា «បើព្រះជាម្ចាស់មិនបានត្រលប់ជាសាច់ឈាមទេ តើនរណានឹងមានសេចក្ដីមេត្តាចំពោះអ្នករាល់គ្នា ហើយតើនរណានឹងបានមើលថែអ្នករាល់គ្នា ដែលជាមនុស្សទន់ទាបបែបនេះទៅ? តើនរណានឹងបានមើលថែអ្នករាល់គ្នាទៅ?» ព្រះបន្ទូលនោះពិតជារំជួលចិត្តខ្ញុំខ្លាំងណាស់។ ខណៈពេលដែលខ្ញុំបានពិចារណាអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះខ្ញុំបានដឹងថា ព្រះជាម្ចាស់មិនបានបដិសេធ ឬកម្ចាត់ពួកយើង ដោយសារតែភាពកខ្វក់ និងសេចក្ដីពុករលួយរបស់ពួកយើងឡើយ តែផ្ទុយទៅវិញ ទ្រង់មានសេចក្ដីមេត្តាករុណាចំពោះពួកយើង ដែលត្រូវបានសាតាំងធ្វើឱ្យពុករលួយ និងបំផ្លាញជាខ្លាំង។ ទ្រង់បានត្រឡប់ជាសាច់ឈាមដោយផ្ទាល់ ដើម្បីសង្គ្រោះពួកយើង ដោយការរងទុក្ខនឹងការប្រមាថដ៏ធំបំផុត ដើម្បីធ្វើការក្នុងចំណោមពួកយើង សម្ដែងចេញនូវសេចក្ដីពិត ដើម្បីស្រោចស្រព និងទំនុកបម្រុងពួកយើង ដើម្បីជំនុំជម្រះនិងលាតត្រដាងពួកយើង។ ទោះបីជាទ្រង់បានលាតត្រដាងពួកយើងជាមនុស្សបន្ទាប់បន្សំក៏ដោយ ក៏បំណងព្រះហឫទ័យរបស់ទ្រង់មិនមែនដើម្បីកម្ចាត់ពួកយើងឡើយ ប៉ុន្តែដើម្បីឱ្យពួកយើងទទួលស្គាល់បំណងចិត្តចង់បានឋានៈនិងសេចក្ដីសង្ឃឹមចំពោះអនាគតផ្ទាល់ខ្លួនរបស់ពួកយើង ដើម្បីស្គាល់និស្ស័យបែបសាតាំងនៃភាពក្រអឺតក្រទម ការបោកបញ្ឆោត និងអំពើអាក្រក់របស់ពួកយើង ដើម្បីឱ្យពួកយើងអាចតាមរកសេចក្ដីពិត យកចេញនូវសេចក្ដីពុករលួយ និងត្រូវបានសង្គ្រោះយ៉ាងពេញលេញដោយព្រះជាម្ចាស់។ នេះគឺជាសេចក្ដីស្រឡាញ់ និងសេចក្ដីសង្គ្រោះដ៏ជាក់ស្ដែងណាស់របស់ព្រះជាម្ចាស់​សម្រាប់ពួកយើង! នៅពេលដែលខ្ញុំបានយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ នោះខ្ញុំបានគិតអំពីរបៀបដែលខ្ញុំបានប្រព្រឹត្តចំពោះព្រះជាម្ចាស់ ហើយខ្ញុំចង់ឱ្យព្រះធរណីស្រូបខ្ញុំ។ ខ្ញុំគឺជាភាវៈនៃការបង្កើតដ៏តូចឥតខ្លឹមសារ ដែលត្រូវបានសាតាំងធ្វើឱ្យពុករលួយយ៉ាងខ្លាំង ទាំងកខ្វក់ផង និងថោកទាបផង។ ការអាចបម្រើជាមនុស្សបន្ទាប់បន្សំចំពោះព្រះជាម្ចាស់ ដែលជាព្រះដ៏ខ្ពស់បំផុត ហើយមានឱកាសដើម្បីទទួលបានបទពិសោធន៍នៃកិច្ចការរបស់ព្រះជាម្ចាស់ និងដើម្បីធ្វើជាស្មរទីបន្ទាល់អំពីសេចក្ដីសុចរិត និងភាពបរិសុទ្ធរបស់ទ្រង់ គឺជាព្រះគុណដ៏ធំធេងរបស់ព្រះជាម្ចាស់សម្រាប់ខ្ញុំ! បើមិនមែនដោយសារតែព្រះជាម្ចាស់ត្រឡប់ជាសាច់ឈាម មានបន្ទូល និងធ្វើកិច្ចការនៅក្នុងចំណោមពួកយើងទេ ធ្វើម៉េចខ្ញុំមានឱកាសយល់សេចក្ដីពិតជាច្រើនបាន? ធ្វើម៉េចខ្ញុំមានឱកាសស្គាល់ពីនិស្ស័យដ៏សុចរិតរបស់ទ្រង់បាន? ខ្ញុំមិនត្រឹមតែមិនបានអរព្រះគុណព្រះជាម្ចាស់ប៉ុណ្ណោះទេ ខ្ញុំថែមទាំងព្យាយាមឈ្លោះប្រកែកជាមួយព្រះជាម្ចាស់ អំពីការត្រូវបានហៅជាមនុស្សបន្ទាប់បន្សំម្នាក់ទៀតផង។ ខ្ញុំគ្មានហេតុផល ឬភាពជាមនុស្សណាមួយឡើយ។ នៅពេលដែលខ្ញុំដឹងពីរឿងនេះ ខ្ញុំមានអារម្មណ៍ថា សាតាំងបានធ្វើឱ្យខ្ញុំពុករលួយបែបណា ហើយខ្ញុំបានជាប់ជំពាក់នឹងព្រះជាម្ចាស់បែបណា។ ខ្ញុំចង់ប្រែចិត្តចំពោះព្រះជាម្ចាស់ ហើយខ្ញុំចង់ចុះចូលចំពោះការចាត់ចែងរបស់ព្រះជាម្ចាស់ មិនថាទ្រង់ហៅខ្ញុំជាអ្វី និងមិនថាអនាគត និងវាសនារបស់ខ្ញុំនឹងទៅជាអ្វីឡើយ។ ខ្ញុំចង់តាមរកសេចក្ដីពិត និងការផ្លាស់ប្ដូរនៅក្នុងនិស្ស័យ។

តាមរយៈការឆ្លងកាត់ការល្បងលនៃមនុស្សបន្ទាប់បន្សំ នោះខ្ញុំទទួលបានការយល់ដឹងមួយចំនួនអំពីបំណងចិត្តរបស់ខ្ញុំក្នុងការទទួលបានព្រះពរ និងអំពីនិស្ស័យបែបសាតាំងរបស់ខ្ញុំ ហើយខ្ញុំបានដឹងថា ទោះបីឋានៈខ្ពស់ឬទាប ខ្ញុំគ្មានអ្វីក្រៅពីជាភាវៈនៃការបង្កើតដ៏តូចមួយឡើយ ហើយខ្ញុំគួរតែចុះចូលចំពោះអ្វីដែលព្រះជាម្ចាស់រៀបចំ គ្រប់ពេលវេលា។ ទោះបីជាខ្ញុំកំពុងតែមានតួនាទីជាមនុស្សបន្ទាប់បន្សំសម្រាប់ព្រះជាម្ចាស់ក៏ដោយ ក៏ខ្ញុំត្រូវតែសរសើរតម្កើងសេចក្ដីសុចរិតរបស់ទ្រង់ តាមរកសេចក្ដីពិតឱ្យបានល្អ និងបំពេញតួនាទីរបស់ខ្ញុំក្នុងនាមជាភាវៈនៃការបង្កើត។ នោះគឺជាទីបន្ទាល់ដ៏សមរម្យ ដែលសត្តនិករមួយគួរតែធ្វើ។

ខាង​ដើម៖ ២. ពេលស្ថិតក្នុងការល្បងលពីសេចក្ដីស្លាប់

បន្ទាប់៖ ៤. ការល្បងលនៃកូនចៅរបស់ម៉ូអាប់

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

២០. ការអនុវត្តសេចក្ដីពិត គឺជាគន្លឹះនៃការសម្របសម្រួលដ៏សុខដុម

ដោយ ដុងហ្វឹង (សហរដ្ឋអាមេរិក)នៅខែសីហា ឆ្នាំ ២០១៨ ភារកិច្ចរបស់ខ្ញុំគឺ ត្រូវធ្វើសម្ភារៈសម្ដែងភាពយន្តជាមួយបងវ៉ាង។ ដំបូង ខ្ញុំមានអារម្មណ៍ថា...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ