គ. សេចក្តីព្រមានរបស់ព្រះជាម្ចាស់ចំពោះមនុស្ស

៦៤៤. អស់អ្នកណាដែលប្រាថ្នាចង់បានជីវិតដោយមិនពឹងលើសេចក្ដីពិតដែលព្រះគ្រីស្ទមានបន្ទូល គឺជាមនុស្សដែលគួរឱ្យអស់សំណើចបំផុតនៅលើផែនដី ហើយអស់អ្នកណាដែលមិនទទួលយកមាគ៌ានៃជីវិតដែលព្រះគ្រីស្ទបាននាំមក គឺជាមនុស្សដែលវង្វេងវង្វាន់ក្នុងការរវើរវាយ។ ដូច្នេះហើយ ខ្ញុំមានប្រសាសន៍ថា អស់អ្នកណាដែលមិនទទួលយកព្រះគ្រីស្ទនៃគ្រាចុងក្រោយ នឹងត្រូវព្រះជាម្ចាស់ស្អប់ខ្ពើមជារៀងរហូត។ ព្រះគ្រីស្ទគឺជាខ្លោងទ្វាររបស់មនុស្សទៅកាន់នគរក្នុងសម័យចុងក្រោយ ហើយគ្មាននរណាម្នាក់អាចរំលងពីទ្រង់បានឡើយ។ គ្មាននរណាម្នាក់អាចត្រូវបានព្រះជាម្ចាស់ធ្វើឲ្យគ្រប់លក្ខណ៍បានទេ លើកលែងតែតាមរយៈព្រះគ្រីស្ទប៉ុណ្ណោះ។ អ្នកជឿលើព្រះជាម្ចាស់ ដូច្នេះអ្នកត្រូវតែទទួលយកព្រះបន្ទូលរបស់ទ្រង់ ហើយចុះចូលចំពោះព្រះបន្ទូលរបស់ទ្រង់។ កុំគិតតែពីការទទួលបានព្រះពរ ខណៈដែលមិនអាចទទួលយកសេចក្តីពិត និងការផ្គត់ផ្គង់ជីវិតនោះឡើយ។ ព្រះគ្រីស្ទយាងមកក្នុងសម័យចុងក្រោយ ដើម្បីឲ្យទ្រង់អាចផ្គត់ផ្គង់នូវជីវិតដល់មនុស្សទាំងអស់ដែលជឿលើទ្រង់ដោយស្មោះអស់ពីចិត្ត។ កិច្ចការនេះមានឡើងសម្រាប់តែបញ្ចប់យុគសម័យចាស់ ហើយឈានចូលយុគសម័យថ្មី ហើយកិច្ចការនេះគឺជាមាគ៌ាដែលមនុស្សទាំងអស់ដែលចង់ចូលក្នុងយុគសម័យថ្មីត្រូវតែដើរ។ ប្រសិនបើអ្នកមិនទទួលស្គាល់ព្រះគ្រីស្ទ ហើយថែមទាំងថ្កោលទោស ប្រមាថ ឬក៏បៀតបៀនទ្រង់ នោះអ្នកច្បាស់ជាត្រូវឆេះអស់កល្បជានិច្ច ហើយនឹងមិនអាចចូលទៅក្នុងនគររបស់ព្រះជាម្ចាស់បានឡើយ។ នេះគឺដោយសារតែព្រះគ្រីស្ទអង្គនេះផ្ទាល់ គឺជាការសម្ដែងចេញនៃព្រះវិញ្ញាណបរិសុទ្ធ ជាការសម្ដែងចេញនៃព្រះជាម្ចាស់ ជាព្រះអង្គដែលព្រះជាម្ចាស់បានប្រគល់ឱ្យធ្វើកិច្ចការរបស់ទ្រង់នៅលើផែនដី។ ដូច្នេះហើយ ខ្ញុំមានប្រសាសន៍ថា ប្រសិនបើអ្នកមិនអាចទទួលយកនូវអ្វីទាំងអស់ដែលព្រះគ្រីស្ទនៃគ្រាចុងក្រោយបានធ្វើនោះទេ នោះអ្នកប្រមាថព្រះវិញ្ញាណបរិសុទ្ធហើយ។ ទណ្ឌកម្មដ៏ស័ក្តិសមសម្រាប់អស់អ្នកដែលប្រមាថព្រះវិញ្ញាណបរិសុទ្ធ គឺជាក់ស្ដែងចំពោះមនុស្សគ្រប់គ្នា។ ខ្ញុំក៏សូមប្រាប់អ្នកផងដែរថា ប្រសិនបើអ្នកតតាំងនឹងព្រះគ្រីស្ទនៃគ្រាចុងក្រោយ ប្រសិនបើអ្នកបដិសេធព្រះគ្រីស្ទនៃគ្រាចុងក្រោយ នោះគ្មាននរណាផ្សេងអាចរ៉ាប់រងផលវិបាកចំពោះការនេះជំនួសអ្នកបានឡើយ។ លើសពីនេះទៅទៀត ចាប់ពីពេលនោះតទៅ អ្នកនឹងគ្មានឱកាសទទួលបានការសព្វព្រះហឫទ័យពីព្រះជាម្ចាស់ទៀតឡើយ។ ទោះបីជាអ្នកប្រាថ្នាចង់លោះខ្លួនឯងក៏ដោយ ក៏អ្នកនឹងមិនអាចបានឃើញព្រះភក្ត្ររបស់ព្រះជាម្ចាស់ម្ដងទៀតដែរ។ នេះគឺដោយសារតែអ្វីដែលអ្នកកំពុងតតាំងមិនមែនជាមនុស្សទេ អ្វីដែលអ្នកបដិសេធមិនមែនជាបុគ្គលដែលមិនសំខាន់នោះទេ ប៉ុន្តែគឺជាព្រះគ្រីស្ទវិញ។ តើអ្នកដឹងពីផលវិបាកនៃរឿងនេះទេ? អ្នកមិនមែនកំពុងប្រព្រឹត្តកំហុសតូចតាចនោះទេ ប៉ុន្តែគឺកំពុងប្រព្រឹត្តអំពើបាបដ៏សាហាវឃោរឃៅវិញ។ ដូច្នេះហើយ ខ្ញុំសូមណែនាំមនុស្សគ្រប់គ្នាថា កុំបញ្ចេញចង្កូម និងក្រញ៉ាំ ឬធ្វើការរិះគន់តាមអំពើចិត្តនៅចំពោះមុខសេចក្ដីពិតឡើយ ដ្បិតមានតែសេចក្ដីពិតប៉ុណ្ណោះដែលអាចនាំជីវិតមកឱ្យអ្នកបាន ហើយគ្មានអ្វីក្រៅពីសេចក្ដីពិតដែលអាចឱ្យអ្នកបានកើតជាថ្មី ហើយបានឃើញព្រះភក្ត្ររបស់ព្រះជាម្ចាស់ម្ដងទៀតបានឡើយ។

(ដកស្រង់ពី «មានតែព្រះគ្រីស្ទនៃគ្រាចុងក្រោយទេ ទើបអាចប្រទានមាគ៌ាជីវិតអស់កល្បជានិច្ចដល់មនុស្សបាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៦៤៥. យើងគ្រប់គ្នាជឿថា គ្មានប្រទេស ឬមហាកម្លាំងណាមួយដែលអាចរារាំងដល់កិច្ចការដែលព្រះជាម្ចាស់ចង់សម្រេចឱ្យបាននោះឡើយ ហើយ អស់អ្នកណាដែលព្យាយាមរារាំងកិច្ចការរបស់ព្រះជាម្ចាស់ អ្នកដែលតតាំងនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងអ្នកដែលរំខាន និងព្យាយាមធ្វើឱ្យខូចផែនការរបស់ព្រះជាម្ចាស់ ចុងក្រោយនឹងត្រូវព្រះជាម្ចាស់ដាក់ទោស។ បុគ្គលណាម្នាក់ដែលទាស់ទទឹងនឹងកិច្ចការរបស់ព្រះជាម្ចាស់ នឹងត្រូវព្រះជាម្ចាស់ដាក់ទោសបញ្ជូនទៅស្ថាននរក។ ប្រទេសណាដែលទាស់ទទឹងនឹងកិច្ចការរបស់ព្រះជាម្ចាស់ នឹងត្រូវព្រះជាម្ចាស់បំផ្លាញចោល។ ជាតិសាសន៍ណាដែលក្រោកឡើងប្រឆាំងទាស់នឹងកិច្ចការរបស់ព្រះជាម្ចាស់ នឹងត្រូវព្រះជាម្ចាស់កម្ចាត់ចេញពីផែនដីនេះ ហើយលែងមានតទៅទៀត។ ខ្ញុំសូមដាស់តឿនដល់មនុស្សនៃគ្រប់ជាតិសាសន៍ទាំងអស់ គ្រប់ប្រទេសទាំងអស់ និងសូម្បីតែគ្រប់វិស័យទាំងអស់ ឱ្យស្ដាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់ ឱ្យសម្លឹងមើលកិច្ចការរបស់ព្រះជាម្ចាស់ និងយកចិត្តទុកដាក់ចំពោះវាសនារបស់មនុស្សជាតិ ដោយហេតុនេះ ទើបតម្កើងព្រះជាម្ចាស់ជាព្រះដ៏បរិសុទ្ធបំផុត មានព្រះកិត្តិយសបំផុត ខ្ពង់ខ្ពស់បំផុត និងជាអង្គតែមួយគត់ដែលត្រូវថ្វាយបង្គំក្នុងចំណោមមនុស្សជាតិ និងដើម្បីឱ្យមនុស្សលោកទាំងមូល រស់នៅក្នុងព្រះពររបស់ព្រះជាម្ចាស់ ដូចជាពូជពង្សរបស់អ័ប្រាហាំ ដែលបានរស់នៅក្រោមការសន្យារបស់ព្រះយេហូវ៉ា និងដូចជា អ័ដាម និងអេវ៉ា ជាមនុស្សដែលព្រះជាម្ចាស់បានបង្កើតមកតាំងពីគ្រាដំបូង និងបានរស់នៅក្នុងសួនច្បារអេដែន។

កិច្ចការរបស់ព្រះជាម្ចាស់បោកបក់ទៅមុខយ៉ាងខ្លាំងក្លា ប្រៀបដូចជាទឹករលកដ៏ធំសម្បើម។ គ្មាននរណាម្នាក់អាចឃាត់ឃាំងទ្រង់បានឡើយ ហើយក៏គ្មាននរណាម្នាក់អាចបញ្ឈប់ដំណើររបស់ទ្រង់បានដែរ។ មានតែអស់អ្នកណាដែលស្ដាប់ព្រះបន្ទូលរបស់ទ្រង់ដោយយកចិត្តទុកដាក់ និងអស់អ្នកដែលស្វែងរក ហើយស្រេកឃ្លានចង់បានទ្រង់ប៉ុណ្ណោះ ទើបអាចដើរតាមស្នាមព្រះបាទារបស់ទ្រង់ និងទទួលសេចក្ដីសន្យារបស់ទ្រង់បាន។ អ្នកដែលមិនធ្វើដូច្នោះ នឹងត្រូវជួបគ្រោះមហន្តរាយដ៏លើសលប់ ព្រមទាំងត្រូវទទួលការដាក់ទោសដែលស័ក្តិសម។

(ដកស្រង់ពី «ឧបសម្ព័ន្ធ ២៖ ព្រះជាម្ចាស់មានអធិបតេយ្យភាពលើវាសនារបស់មនុស្សជាតិទាំងអស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៦៤៦. ព្រះជាម្ចាស់ស្វែងរកអស់អ្នកណាដែលទន្ទឹងរង់ចាំទ្រង់លេចមក។ ទ្រង់ស្វែងរកអស់អ្នកណាដែលអាចស្ដាប់ឮបន្ទូលរបស់ទ្រង់ ស្វែងរកអស់អ្នកណាដែលមិនដែលបំភ្លេចបញ្ជាបេសកកម្មរបស់ទ្រង់ ហើយលះបង់ដួងចិត្ត និងរូបកាយរបស់ពួកគេថ្វាយដល់ទ្រង់។ ទ្រង់ស្វែងរកអស់អ្នកណាដែលចុះចូលនឹងទ្រង់ ដូចជាកូនតូច និងមិនប្រឆាំងទាស់នឹងទ្រង់។ ប្រសិនបើអ្នកលះបង់ខ្លួនឯងថ្វាយដល់ព្រះជាម្ចាស់ ដោយមិនមានការរារាំងពីអំណាច ឬពីអនុភាពណាមួយ នោះព្រះជាម្ចាស់នឹងទតមើលអ្នកដោយក្ដីអនុគ្រោះ ហើយប្រទានព្រះពររបស់ទ្រង់ដល់អ្នក។ ប្រសិនបើអ្នកមានឋានៈខ្ពស់ មានកេរ្តិ៍ឈ្មោះកិត្តិយស មានចំណេះដឹងខ្ពង់ខ្ពស់ ជាម្ចាស់ទ្រព្យសម្បត្តិច្រើនសន្ធឹកសន្ធាប់ និងមានមនុស្សជាច្រើនគាំទ្រអ្នក ប៉ុន្តែកត្តាទាំងអស់នេះ ពុំបានរារាំងអ្នកមិនឱ្យមករកព្រះជាម្ចាស់ ដើម្បីទទួលយកការត្រាស់ហៅរបស់ទ្រង់ និងទទួលយកបញ្ជាបេសកកម្មរបស់ទ្រង់ និងដើម្បីធ្វើអ្វីដែលព្រះបង្គាប់ឱ្យអ្នកធ្វើ នោះអ្វីៗគ្រប់យ៉ាងដែលអ្នកធ្វើ នឹងក្លាយជាបុព្វហេតុដ៏មានន័យជាងគេបំផុតនៅលើផែនដីនេះ និងជាកិច្ចការត្រឹមត្រូវជាងគេបំផុតសម្រាប់មនុស្សលោក។ ប្រសិនបើអ្នកបដិសេធការត្រាស់ហៅរបស់ព្រះជាម្ចាស់ ដោយសារឋានៈ និងគោលដៅផ្ទាល់ខ្លួនរបស់អ្នក នោះអ្វីគ្រប់យ៉ាងដែលអ្នកធ្វើ នឹងត្រូវបណ្ដាសា ហើយថែមទាំងត្រូវព្រះជាម្ចាស់ស្អប់ខ្ពើមទៀតផង។ អ្នកអាចជាប្រធានាធិបតី ជាអ្នកវិទ្យាសាស្រ្ត ជាគ្រូគង្វាល ឬជាចាស់ទុំម្នាក់ ប៉ុន្តែមិនថាតួនាទីរបស់អ្នកខ្ពង់ខ្ពស់ប៉ុនណានោះទេ ប្រសិនបើអ្នកពឹងផ្អែកលើចំណេះដឹង និងសមត្ថភាពរបស់អ្នកនៅក្នុងកិច្ចការរបស់ខ្លួន នោះអ្នកនឹងក្លាយជាមនុស្សបរាជ័យជាដរាប ហើយអ្នកនឹងមិនទទួលបានព្រះពរពីព្រះជាម្ចាស់ឡើយ ដ្បិតព្រះជាម្ចាស់មិនទទួលយកអ្វីដែលអ្នកធ្វើឡើយ ហើយទ្រង់ពុំចាត់ទុកកិច្ចការរបស់អ្នក ជាកិច្ចការត្រឹមត្រូវ ឬទទួលស្គាល់ថា អ្នកកំពុងធ្វើការដើម្បីជាប្រយោជន៍ដល់មនុស្សលោកឡើយ។ ទ្រង់នឹងមានបន្ទូលថា អ្វីគ្រប់យ៉ាងដែលអ្នកធ្វើ គឺប្រើចំណេះដឹង និងកម្លាំងរបស់មនុស្ស ដើម្បីរុញច្រានការការពាររបស់ព្រះជាម្ចាស់ចេញពីមនុស្ស ពោលគឺដើម្បីបដិសេធព្រះពររបស់ព្រះជាម្ចាស់។ ទ្រង់នឹងមានបន្ទូលថា អ្នកកំពុងដឹកនាំមនុស្សទៅរកភាពងងឹត ទៅរកសេចក្តីស្លាប់ និងទៅរកការចាប់ផ្ដើមនៃអត្ថិភាពដែលគ្មានទីបញ្ចប់ ដែលមនុស្សបានបាត់បង់ព្រះជាម្ចាស់ និងព្រះពររបស់ទ្រង់។

(ដកស្រង់ពី «ឧបសម្ព័ន្ធ ២៖ ព្រះជាម្ចាស់មានអធិបតេយ្យភាពលើវាសនារបស់មនុស្សជាតិទាំងអស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៦៤៧. តើអ្នករាល់គ្នាចង់ដឹងអំពីឫសគល់នៃមូលហេតុ ដែលពួកផារិស៊ីប្រឆាំងទាស់ជាមួយព្រះយេស៊ូវដែរឬទេ? តើអ្នករាល់គ្នាចង់ដឹងពីសារជាតិរបស់ពួកផារិស៊ីទេ? ពួកគេពោរពេញដោយការស្រមើស្រមៃអំពីព្រះមែស្ស៊ី។ ជាងនេះទៅទៀត ពួកគេជឿត្រឹមថា ព្រះមែស្ស៊ីនឹងយាងមក ប៉ុន្តែពួកគេមិនបានដេញតាមជីវិតនិងសេចក្ដីពិតឡើយ។ ហេតុនេះ សូម្បីសព្វថ្ងៃនេះ ក៏ពួកគេនៅតែទន្ទឹងរង់ចាំព្រះមែស្ស៊ីដែរ ដ្បិតពួកគេមិនស្គាល់ផ្លូវនៃជីវិត ហើយក៏មិនដឹងថា ផ្លូវនៃសេចក្ដីពិតនោះជាអ្វីដែរ។ តើមនុស្សល្ងីល្ងើ ចចេសរឹងរូស និងល្ងង់ខ្លៅដូចជាអ្នករាល់គ្នានេះ អាចទទួលបានព្រះពរពីព្រះជាម្ចាស់បានដោយវិធីណា? តើពួកគេអាចមើលឃើញព្រះមែស្ស៊ីបានដោយរបៀបណា? ពួកគេប្រឆាំងទាស់នឹងព្រះយេស៊ូវ ព្រោះពួកគេមិនស្គាល់គោលដៅនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ព្រោះពួកគេមិនស្គាល់ផ្លូវនៃសេចក្ដីពិតដែលព្រះយេស៊ូវមានបន្ទូលប្រាប់ ហើយលើសពីនេះទៅទៀត គឺមកពីពួកគេមិនយល់អំពីព្រះមែស្ស៊ី។ ហើយដោយសារតែពួកគេមិនធ្លាប់បានឃើញព្រះមែស្ស៊ី និងមិនធ្លាប់បានពាក់ព័ន្ធជាមួយនឹងព្រះមែស្ស៊ី ទើបពួកគេបានប្រព្រឹត្តកំហុសមួយ គឺប្រកាន់ខ្ជាប់តាមតែព្រះនាមរបស់ព្រះមែស្ស៊ី ទាំងដែលពួកគេកំពុងប្រឆាំងទាស់នឹងនិស្ស័យពិតរបស់ព្រះមែស្ស៊ី អស់ពីលទ្ធភាពដែលគេមាន។ សារជាតិនៃពួកផារិស៊ីនេះ គឺចចេសរឹងរូស ក្រអឺតក្រទម ហើយមិនស្ដាប់បង្គាប់សេចក្ដីពិតឡើយ។ គោលការណ៍នៃសេចក្តីជំនឿរបស់ពួកគេចំពោះព្រះជាម្ចាស់គឺ៖ ទោះបីសេចក្ដីបង្រៀនរបស់អ្នកជ្រៅជ្រះយ៉ាងណា ទោះបីជាសិទ្ធិអំណាចរបស់អ្នកខ្ពង់ខ្ពស់យ៉ាងណា ក៏អ្នកមិនមែនជាព្រះគ្រីស្ទដែរ លុះត្រាតែគេហៅថា ព្រះមែស្ស៊ី។ តើជំនឿនេះមិនគួរឱ្យអស់សំណើច និងខុសទំនងទេឬអី? ខ្ញុំសូមសួរអ្នករាល់គ្នាទៀតចុះថា៖ អ្នករាល់គ្នាគ្មានការយល់ដឹងអំពីព្រះយេស៊ូវសូម្បីតែបន្តិច តើការប្រព្រឹត្តកំហុសដូចនឹងពួកផារិស៊ីសម័យដើមនោះ មិនរឹតតែងាយស្រួលសម្រាប់អ្នករាល់គ្នាទេឬអី? តើអ្នកអាចស្គាល់ផ្លូវនៃសេចក្ដីពិតបានដែរឬទេ? តើអ្នកពិតជាអាចធានាបានថា អ្នកនឹងមិនប្រឆាំងទាស់នឹងព្រះគ្រីស្ទបានដែរឬទេ? តើអ្នកអាចធ្វើតាមកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ បានដែរឬទេ? ប្រសិនបើអ្នកមិនដឹងថា អ្នកនឹងប្រឆាំងទាស់នឹងព្រះគ្រីស្ទ ឬក៏អត់នោះ ខ្ញុំសូមប្រាប់ថា អ្នកកំពុងរស់ក្បែរមាត់ច្រកនៃសេចក្ដីស្លាប់ហើយ។ អស់អ្នកណាដែលមិនស្គាល់ព្រះមែស្ស៊ី គឺសុទ្ធតែអាចប្រឆាំងទាស់នឹងព្រះយេស៊ូវ អាចបដិសេធព្រះយេស៊ូវ ហើយក៏អាចនិយាយបង្កាច់បង្ខូចទ្រង់បានដែរ។ មនុស្សដែលមិនស្គាល់ព្រះយេស៊ូវ សុទ្ធតែអាចបដិសេធទ្រង់ និងអាចជេរប្រមាថទ្រង់បាន។ ជាងនេះទៀត ពួកគេអាចយល់ឃើញថា ការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវ គឺជាការបំភាន់របស់សាតាំងទៅវិញ ហើយមនុស្សកាន់តែច្រើននឹងផ្ដន្ទាទោសព្រះយេស៊ូវដែលបានត្រឡប់មកជាសាច់ឈាមវិញ។ តើកត្តាអស់ទាំងនេះ មិនធ្វើឱ្យអ្នករាល់គ្នាខ្លាចរអារទេឬអី? អ្វីដែលអ្នករាល់គ្នាជួបប្រទះ គឺជាការប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធ គឺជាការបំផ្លាញព្រះបន្ទូលនៃព្រះវិញ្ញាណបរិសុទ្ធថ្លែងទៅកាន់ពួកជំនុំនិងជាការច្រានចោលសេចក្ដីដែលសម្ដែងឱ្យឃើញតាមរយៈព្រះយេស៊ូវទាំងអស់។ ប្រសិនបើអ្នករាល់គ្នាវង្វេងវង្វាន់យ៉ាងនេះ តើអ្នកអាចទទួលបានអ្វីខ្លះពីព្រះយេស៊ូវ? ប្រសិនបើអ្នករាល់គ្នា មានះបដិសេធមិនព្រមទទួលស្គាល់កំហុសខ្លួន ពេលទ្រង់យាងត្រឡប់ជាសាច់ឈាមវិញ នៅលើពពកស តើអ្នករាល់គ្នាអាចយល់ពីកិច្ចការរបស់ព្រះយេស៊ូវបានដោយវិធីណា? ខ្ញុំសូមប្រាប់អ្នករាល់គ្នាដូច្នេះថា៖ មនុស្សដែលមិនទទួលសេចក្ដីពិត ហើយនៅទន្ទឹងចាំការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវ នៅលើពពកស ទាំងងងឹតងងល់ គេច្បាស់ជាប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធជាក់ជាមិនខាន ហើយពួកគេគឺជាក្រុមមនុស្សដែលនឹងត្រូវវិនាស។ អ្នករាល់គ្នាគ្រាន់តែជាចង់បានព្រះគុណរបស់ព្រះយេស៊ូវ និងគ្រាន់តែចង់ត្រេកអរ សប្បាយនឹងនគរស្ថានសួគ៌ដ៏មានសិរីរុងរឿងប៉ុណ្ណោះ ប៉ុន្តែអ្នកមិនបានស្ដាប់បង្គាប់តាមព្រះបន្ទូលរបស់ព្រះយេស៊ូវ និងមិនដែលទទួលសេចក្ដីពិត ដែលព្រះយេស៊ូវបើកសម្ដែង ពេលទ្រង់យាងត្រឡប់ជាសាច់ឈាមវិញឡើយ។ តើអ្នកនឹងប្រកាន់ខ្ជាប់អ្វីខ្លះ ដើម្បីប្ដូរជាមួយសេចក្តីពិតនៃការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវនៅលើពពកស? តើការដែលអ្នករមែងប្រព្រឹត្តអំពើបាបដដែលៗ រួចលន់តួបាបម្ដងហើយម្ដងទៀតនោះ វាជាភាពស្មោះត្រង់ដែរឬទេ? តើអ្នករាល់គ្នានឹងថ្វាយអ្វីខ្លះជាតង្វាយដល់ព្រះយេស៊ូវដែលយាងត្រឡប់មកវិញនៅលើពពកស? តើវាជាកិច្ចការរាប់សិបឆ្នាំដែលអ្នកសម្រេចបាន ដែលអ្នកចង់អួតសរសើរដល់ខ្លួនឯងនោះមែនទេ? តើអ្នកនឹងប្រកាន់ខ្ជាប់អ្វីខ្លះ ដើម្បីធ្វើឱ្យព្រះយេស៊ូវដែលយាងត្រឡប់មកវិញនោះ មានព្រះហឫទ័យទុកចិត្តចំពោះអ្នក? តើជាសារជាតិក្រអឺតក្រទមរបស់អ្នករាល់គ្នា ដែលមិនព្រមចុះចូលនឹងសេចក្ដីពិតនោះមែនទេ?

(ដកស្រង់ពី «ទម្រាំដល់ពេលដែលអ្នកសម្គាល់ឃើញព្រះកាយខាងវិញ្ញាណរបស់ព្រះយេស៊ូវ នោះព្រះជាម្ចាស់បានបង្កើតឋានសួគ៌ និងផែនដីថ្មីរួចស្រេចបាត់ទៅហើយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៦៤៨. ខ្ញុំសូមប្រាប់អ្នករាល់គ្នាថា អស់អ្នកណាដែលជឿលើព្រះជាម្ចាស់ ព្រោះតែទីសម្គាល់ គឺច្បាស់ណាស់ ជាពពួកដែលនឹងត្រូវបំផ្លាញជាក់ជាពុំខាន។ អស់អ្នកដែលមិនអាចទទួលយកព្រះបន្ទូលរបស់ព្រះយេស៊ូវ ដែលបានត្រឡប់ជាសាច់ឈាមវិញ គឺច្បាស់ណាស់ជាពូជពង្សនរក ជាកូនចៅមហាទេវតា ជាពពួកដែលត្រូវបំផ្លាញចោលអស់កល្បជានិច្ច។ មនុស្សជាច្រើនអាចនឹងមិនខ្វាយខ្វល់ពីសម្ដីរបស់ខ្ញុំទេ ប៉ុន្តែខ្ញុំនៅតែចង់ប្រាប់អ្នកដើរតាមព្រះយេស៊ូវ ជាអ្នកដែលហៅខ្លួនឯងជាពួកបរិសុទ្ធថា កាលណាអ្នកឃើញព្រះយេស៊ូវយាងចុះពីស្ថានសួគ៌ផ្ទាល់នឹងភ្នែកលើដុំពពកស នេះហើយជាគ្រាលេចមកជាសាធារណៈរបស់ព្រះអាទិត្យនៃសេចក្ដីសុចរិត។ គ្រានោះអាចជាគ្រាអរសប្បាយយ៉ាងក្រៃលែងសម្រាប់អ្នក យ៉ាងណាក្តី អ្នកគួរដឹងថា គ្រាដែលអ្នកមើលឃើញព្រះយេស៊ូវយាងចុះពីស្ថានសួគ៌ ក៏នឹងជាគ្រាដែលអ្នកត្រូវចុះទៅស្ថាននរកដើម្បីទទួលទុក្ខទោសដែរជាគ្រាដែលការបិទបញ្ចប់នៃផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ត្រូវបានប្រកាស ហើយដែលព្រះជាម្ចាស់ប្រទានរង្វាន់ដល់មនុស្សល្អ ហើយដាក់ទោសមនុស្សអាក្រក់ដែរ។ ដ្បិតការជំនុំជម្រះរបស់ព្រះជាម្ចាស់នឹងបានបញ្ចប់មុនពេលមនុស្សមើលឃើញទីសម្គាល់ គឺជាគ្រាដែលមានតែសម្ដែងចេញសេចក្ដីពិតប៉ុណ្ណោះ។ អស់អ្នកណាដែលទទួលយកសេចក្ដីពិត មិនស្វែងរកទីសម្គាល់ ហើយត្រូវបានបន្សុទ្ធ នឹងត្រូវនាំមកចំពោះបល្ល័ង្កនៃព្រះជាម្ចាស់ រួចត្រូវចូលទៅក្នុងការឱបក្រសោបពីសំណាក់ព្រះអាទិករ។ មានតែមនុស្សដែលមានះជឿថា «ព្រះយេស៊ូវដែលមិនយាងចុះមកដោយជិះលើពពកស ជាព្រះគ្រីស្ទក្លែងក្លាយ» ប៉ុណ្ណោះ ដែលនឹងត្រូវទទួលទោសអស់កល្បជានិច្ច ដ្បិតពួកគេជឿតែលើព្រះយេស៊ូវដែលធ្វើសញ្ញាសម្គាល់ តែមិនទទួលស្គាល់ព្រះយេស៊ូវដែលសម្ដែងចេញការជំនុំជម្រះដ៏ធ្ងន់ធ្ងរ និងបញ្ចេញជីវិត និងផ្លូវពិត។ ដូច្នេះ គឺមានតែព្រះយេស៊ូវទេ ទើបអាចដោះស្រាយជាមួយពួកគេបាន នៅពេលទ្រង់យាងត្រឡប់មកវិញដោយបើកចំហ នៅលើពពកស។ ពួកគេចចេសរឹងរូស មានភាពជឿជាក់លើខ្លួនឯងខ្លាំងពេក និងក្រអឺតក្រទមណាស់។ តើមនុស្សថោកទាបបែបនេះ អាចនឹងទទួលបានរង្វាន់ពីព្រះយេស៊ូវដូចម្ដេចបានទៅ? ការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវ គឺជាសេចក្ដីសង្គ្រោះដ៏មហិមា ដល់អស់អ្នកណាដែលអាចទទួលយកសេចក្ដីពិតបាន ប៉ុន្តែការយាងត្រឡប់មកវិញរបស់ទ្រង់ គឺជាទីសម្គាល់នៃការដាក់ទោសដល់អស់អ្នកណាដែលមិនអាចទទួលយកសេចក្ដីពិតបាន។ អ្នករាល់គ្នាតោងជ្រើសរើសផ្លូវរបស់ខ្លួន និងមិនគប្បីប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធ និងបដិសេធសេចក្ដីពិតឡើយ។ អ្នកមិនគួរធ្វើជាមនុស្សល្ងង់ខ្លៅ និងក្រអឺតក្រទមឡើយ ប៉ុន្តែត្រូវធ្វើជាមនុស្សម្នាក់ដែលចុះចូលនឹងការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយប្រឹងសង្វាត និងខ្នះខ្នែងរកសេចក្ដីពិត។ គឺទាល់តែបែបនេះ ទើបអ្នកនឹងទទួលបានប្រយោជន៍។ ខ្ញុំសូមទូន្មានអ្នករាល់គ្នាឱ្យដើរតាមផ្លូវនៃសេចក្តីជំនឿលើព្រះជាម្ចាស់ដោយយកចិត្តទុកដាក់។ ចូរកុំប្រញាប់សន្មតតាមអំពើចិត្តពេក ហើយលើសពីនេះទៀត សូមកុំឱ្យជំនឿដែលអ្នកមានលើព្រះជាម្ចាស់ ក្លាយជាជំនឿធម្មតា ហើយខ្វះការពិចារណានោះឡើយ។ អ្នករាល់គ្នាតោងដឹងថា យ៉ាងហោចណាស់អស់អ្នកណាដែលជឿលើព្រះជាម្ចាស់ គួរតែមានការបន្ទាបខ្លួន និងមានដួងចិត្តដែលកោតខ្លាចដល់ព្រះជាម្ចាស់។ អស់អ្នកណាដែលបានស្ដាប់ឮសេចក្ដីពិត តែបដិសេធមិនទទួលយកសេចក្ដីពិតនេះ គឺល្ងីល្ងើ និងល្ងង់ខ្លៅណាស់។ អស់អ្នកណាដែលបានស្ដាប់ឮសេចក្ដីពិត ប៉ុន្តែបែរជាប្រញាប់សន្មតដោយធ្វេសប្រហែស ឬថ្កោលទោសសេចក្ដីពិត អ្នកនោះគឺជាមនុស្សដែលក្រអឺតក្រទម។ គ្មាននរណាម្នាក់ដែលជឿព្រះយេស៊ូវ មានសិទ្ធិជេរប្រមាថ ឬមួយក៏ថ្កោលទោសអ្នកដទៃឡើយ។ អ្នករាល់គ្នាគប្បីធ្វើជាមនុស្សដែលមានហេតុផល ហើយទទួលយកនូវសេចក្ដីពិត។ ប្រហែល ដោយបានស្ដាប់ឮផ្លូវនៃសេចក្ដីពិត និងដោយបានអានព្រះបន្ទូលនៃជីវិត អ្នកជឿថា ក្នុងចំណោម​មួយម៉ឺនពាក្យ គឺមានតែពាក្យមួយប៉ុណ្ណោះដែលស្របតាមទស្សនៈរបស់អ្នក និងស្របតាមព្រះគម្ពីរ ដូច្នេះ អ្នកគួរបន្តស្វែងរកនៅក្នុងពាក្យមួយនោះក្នុងចំណោមពាក្យទាំងមួយម៉ឺន។ ខ្ញុំក៏នៅតែទូន្មានឱ្យអ្នកចេះបន្ទាបខ្លួន កុំឱ្យជឿជាក់ខ្លួនឯងជ្រុលពេក និងមិនត្រូវតម្កើងខ្លួនឯងឱ្យខ្ពស់ពេកដែរ។ អ្នកនឹងទទួលបានពន្លឺកាន់តែត្រចះត្រចង់ថែមទៀត តាមរយៈចំណែកដ៏តូចនៃដួងចិត្តដែលអ្នកមានចំពោះការកោតខ្លាចព្រះជាម្ចាស់។ ប្រសិនបើអ្នកពិនិត្យពិច័យនូវពាក្យសម្ដីទាំងនេះដោយយកចិត្តទុកដាក់ រួចថ្លឹងថ្លែងពិចារណាពាក្យសម្ដីទាំងនេះម្ដងហើយម្ដងទៀត នោះអ្នកនឹងដឹងថា តើពាក្យសម្ដីទាំងនោះ គឺជាសេចក្ដីពិត ឬក៏មិនមែន និងដឹងថា ពាក្យសម្ដីទាំងនោះ គឺជាជីវិត ឬក៏មិនមែន។ ប្រហែលជាអ្នកខ្លះគ្រាន់តែបានអានពីរបីប្រយោគ រួចក៏ថ្កោលទោសព្រះបន្ទូលទាំងនេះទាំងងងឹតងងល់ដោយនិយាយថា «នេះគ្មានអ្វីផ្សេងក្រៅពីការស្រាយបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធទេ» ឬនិយាយថា «នេះគឺជាព្រះគ្រីស្ទក្លែងក្លាយ ដែលមកបំភាន់មនុស្សតែប៉ុណ្ណោះ»។ អស់អ្នកដែលនិយាយដូច្នេះ ជាមនុស្សដែលខ្វាក់ភ្នែក ដោយសារតែភាពល្ងង់ខ្លៅ! អ្នកយល់ដឹងពីកិច្ចការ និងព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់តិចតួចណាស់ ហើយខ្ញុំសុំទូន្មានឱ្យអ្នករាល់គ្នាថា ត្រូវចាប់ផ្ដើមសាជាថ្មីពីចំណុចសូន្យវិញ! អ្នករាល់គ្នាមិនត្រូវថ្កោលទោសទាំងងងឹតងងល់នូវព្រះបន្ទូលដែលព្រះជាម្ចាស់សម្ដែងចេញ ព្រោះតែការលេចមកនៃព្រះគ្រីស្ទក្លែងក្លាយនៅគ្រាចុងក្រោយនោះទេ ហើយអ្នកក៏មិនត្រូវធ្វើជាមនុស្សដែលប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធ ព្រោះតែខ្លាចគេបោកបញ្ឆោតនោះដែរ។ តើនេះមិនគួរឱ្យអាណិតពេកទេឬអី? បន្ទាប់ពីពិនិត្យពិច័យល្អិតល្អន់ហើយ ប្រសិនបើអ្នកនៅតែជឿថា ព្រះបន្ទូលទាំងនេះ វាមិនមែនជាសេចក្ដីពិត មិនមែនជាផ្លូវ និងមិនមែនជាការបើកសម្ដែងពីព្រះជាម្ចាស់ទេ នៅទីបំផុត អ្នកនឹងត្រូវទទួលទោស ហើយអ្នកនឹងមិនទទួលបានព្រះពរនោះឡើយ។ ប្រសិនបើអ្នកមិនអាចទទួលសេចក្ដីពិតដែលថ្លែងដោយត្រង់ៗ និងច្បាស់លាស់បែបនេះបានទេ តើអ្នកស័ក្តិសមនឹងទទួលសេចក្ដីសង្គ្រោះពីព្រះជាម្ចាស់ដែរឬអី? តើអ្នកមិនមែនជាមនុស្សដែលមិនទទួលបានព្រះពរគ្រប់គ្រាន់ នឹងអាចចូលទៅចំពោះបល្ល័ង្កនៃព្រះទេឬអី? សូមពិចារណាមើលចុះ! ចូរកុំប្រញាប់ប្រញាល់ និងច្រឡោតពេក ហើយសូមកុំចាត់ទុកសេចក្ដីជំនឿលើព្រះជាម្ចាស់ជាល្បែងលេងសើចឱ្យសោះ។ ត្រូវពិចារណាដោយគិតដល់ទិសដៅរបស់អ្នក គិតដល់អនាគតរបស់អ្នក គិតដល់ជីវិតរបស់អ្នក ហើយកុំលេងសើចនឹងខ្លួនឯងឱ្យសោះ។ តើអ្នកអាចទទួលយកព្រះបន្ទូលទាំងអស់នេះបានដែរឬទេ?

(ដកស្រង់ពី «ទម្រាំដល់ពេលដែលអ្នកសម្គាល់ឃើញព្រះកាយខាងវិញ្ញាណរបស់ព្រះយេស៊ូវ នោះព្រះជាម្ចាស់បានបង្កើតឋានសួគ៌ និងផែនដីថ្មីរួចស្រេចបាត់ទៅហើយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៦៤៩. ព្រះគ្រីស្ទនៃគ្រាចុងក្រោយ នឹងប្រើនូវសេចក្ដីពិតដើម្បីបង្រៀនមនុស្សទូទាំងពិភពលោក នឹងឱ្យពួកគេបានស្គាល់សេចក្ដីពិតគ្រប់យ៉ាងទាំងអស់។ នេះហើយជាកិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់។ មនុស្សជាច្រើនមានអារម្មណ៍មិនល្អទាក់ទងនឹងការយកកំណើតជាមនុស្សជាលើកទីពីររបស់ព្រះជាម្ចាស់ ដ្បិតមនុស្សទាំងនោះពិបាកនឹងជឿថា ព្រះជាម្ចាស់នឹងត្រលប់ជាសាច់ឈាម ដើម្បីធ្វើកិច្ចការជំនុំជម្រះ។ តែទោះជាយ៉ាងណាក៏ដោយ ខ្ញុំត្រូវតែប្រាប់អ្នកថា កិច្ចការរបស់ព្រះជាម្ចាស់ ជារឿយៗហួសពីការរំពឹងទុករបស់មនុស្ស ហើយពិបាកនឹងឱ្យគំនិតរបស់គេទទួលយកបានផង។ ដ្បិតមនុស្សគ្រាន់តែជាដង្កូវនៅលើផែនដី ចំណែកឯព្រះជាម្ចាស់ ទ្រង់ជាព្រះដ៏ឧត្ដុង្គឧត្ដមដែលបំពេញចក្កវាឡនេះ គំនិតរបស់មនុស្សប្រៀបបាននឹងអណ្ដូងទឹកកខ្វក់ ដែលនាំឱ្យកើតជាដង្កូវតែប៉ុណ្ណោះ ចំណែកឯដំណាក់កាលនីមួយៗនៃកិច្ចការ ដែលត្រូវបានដឹកនាំដោយព្រះតម្រិះរបស់ព្រះជាម្ចាស់វិញ គឺជាលទ្ធផលដែលបានមកពីព្រះប្រាជ្ញាញាណរបស់ទ្រង់។ មនុស្សតែងតែព្យាយាមទាស់ទទឹងជាមួយព្រះជាម្ចាស់ ហើយស្រាប់ខ្ញុំ វាជារឿងជាក់ស្ដែងណាស់ថា នៅទីបំផុត គឺគេនឹងខាតបង់។ ខ្ញុំសូមទូន្មានអ្នកទៅចុះថា សូមកុំគិតថាអ្នកមានតម្លៃជាងមាស។ ប្រសិនបើអ្នកដទៃអាចទទួលយកការជំនុំជម្រះពីព្រះជាម្ចាស់បាន ហេតុអ្វីបានជាអ្នកទទួលមិនបាន? តើអ្នកមានឋានៈធំជាងគេប៉ុនណាទៅ? ប្រសិនបើអ្នកដទៃអាចឱនក្បាលរបស់គេចុះចូលចំពោះសេចក្ដីពិត ហេតុអ្វីបានជាអ្នកមិនអាចធ្វើដូចគេបាន? កិច្ចការរបស់ព្រះជាម្ចាស់ មានកម្លាំងចលករមួយដែលមិនអាចបញ្ឈប់បាន។ ទ្រង់នឹងមិនធ្វើកិច្ចការជំនុំជម្រះម្ដងទៀត ដោយសារតែ «ភាគទាន» ដែលអ្នកបានធ្វើនោះទេ ហើយអ្នកក៏នឹងមានវិប្បដិសារីជាខ្លាំងចំពោះការបណ្ដោយឱ្យឱកាសដ៏ល្អនេះកន្លងផុតទៅ។ ប្រសិនបើអ្នកមិនជឿសម្ដីខ្ញុំទេ ចូររង់ចាំមើលបល្ល័ង្កធំសនៅលើមេឃ ដែលនឹងមកជំនុំជម្រះអ្នកចុះ! អ្នកត្រូវដឹងថា ជនជាតិអ៊ីស្រាអែលទាំងអស់សុទ្ធតែបានបដិសេធ និងមិនទទួលស្គាល់ព្រះយេស៊ូវ ប៉ុន្តែការពិតស្ដីអំពីការប្រោសលោះរបស់ព្រះយេស៊ូវសម្រាប់មនុស្សលោក បានផ្សព្វផ្សាយពេញចក្រវាឡទាំងមូល និងរហូតដល់ចុងបំផុតនៃផែនដីផង។ តើនេះមិនមែនជាការពិតដែលព្រះជាម្ចាស់ ទ្រង់បានសម្រេចតាំងពីយូរណាស់មកហើយទេឬអី? ប្រសិនបើអ្នកនៅកំពុងទន្ទឹងរង់ចាំព្រះយេស៊ូវ មកនាំអ្នកឡើងទៅស្ថានសួគ៌ នោះខ្ញុំសូមប្រាប់ថា មនុស្សដូចអ្នក គឺជាឈើងាប់មួយដុំដ៏រឹងរូស។(ក) អ្នកជឿក្លែងក្លាយដែលគ្មានភក្ដីភាពចំពោះសេចក្ដីពិត និងស្វែងរកតែព្រះពរដូចជាអ្នក គឺព្រះយេស៊ូវមិនទទួលស្គាល់ទេ។ ផ្ទុយទៅវិញ ទ្រង់នឹងបោះអ្នកចូលទៅក្នុងបឹងភ្លើងឱ្យឆេះរយៈពេលរាប់ម៉ឺនឆ្នាំដោយគ្មានមេត្តាឡើយ។

(ដកស្រង់ពី «ព្រះគ្រីស្ទធ្វើកិច្ចការជំនុំជម្រះ ដោយសេចក្ដីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

លេខយោង៖

(ក) ឈើងាប់មួយដុំ៖ ជាគ្រាមភាសាក្នុងភាសាចិន ដែលមានន័យថា «ជួយមិនបាន»។


៦៥០. ព្រះជាម្ចាស់បានបង្កើតពិភពលោកនេះ ទ្រង់បានបង្កើតមនុស្សជាតិ ហើយជាងនេះទៅទៀត ទ្រង់ជាស្ថាបត្យករនៃវប្បធម៌ក្រិកបូរាណ និងអរិយធម៌មនុស្សជាតិទៀតផង។ មានតែព្រះជាម្ចាស់ប៉ុណ្ណោះ ដែលលួងលោមចិត្តមនុស្សជាតិ ហើយមានតែព្រះជាម្ចាស់ប៉ុណ្ណោះ ដែលយកព្រះទ័យទុកដាក់ចំពោះមនុស្សជាតិទាំងយប់ទាំងថ្ងៃ។ ការអភិវឌ្ឍ និងការរីកចម្រើនរបស់មនុស្សជាតិ មិនអាចកាត់ផ្ដាច់ចេញពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់បានឡើយ ហើយប្រវត្តិសាស្រ្ត និងអនាគតរបស់មនុស្សជាតិ មិនអាចគេចផុតពីការរៀបចំដែលធ្វើឡើងដោយព្រះហស្ដព្រះជាម្ចាស់បាននោះទេ។ ប្រសិនបើអ្នកជាគ្រីស្ទបរិស័ទពិត នោះអ្នកប្រាកដជាជឿថា ការងើបឡើង និងការធ្លាក់ចុះរបស់ប្រទេស ឬជាតិសាសន៍មួយ ស្រេចនៅលើការរៀបចំរបស់ព្រះជាម្ចាស់។ មានតែព្រះជាម្ចាស់មួយអង្គប៉ុណ្ណោះ ដែលជ្រាបអំពីវាសនារបស់ប្រទេស ឬជាតិសាសន៍ណាមួយ ហើយមានតែព្រះជាម្ចាស់តែមួយអង្គប៉ុណ្ណោះ ដែលគ្រប់គ្រងដំណើរជីវិតរបស់មនុស្សជាតិនេះ។ ប្រសិនបើមនុស្សជាតិចង់មានវាសនាល្អ ប្រសិនបើប្រទេសមួយចង់មានវាសនាល្អ នោះមនុស្សត្រូវតែក្រាបចុះ ថ្វាយបង្គំព្រះជាម្ចាស់ និងមកចំពោះព្រះជាម្ចាស់ដើម្បីប្រែចិត្ត និងលន់តួបាបនៅចំពោះទ្រង់ ពុំនោះទេ វាសនា និងទិសដៅរបស់មនុស្សជាតិ នឹងជួបគ្រោះមហន្តរាយដោយចៀសមិនរួចទេ។

(ដកស្រង់ពី «ឧបសម្ព័ន្ធ ២៖ ព្រះជាម្ចាស់មានអធិបតេយ្យភាពលើវាសនារបស់មនុស្សជាតិទាំងអស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៦៥១. អ្នករាល់គ្នាគប្បីស្វែងរកការយល់ព្រមពីព្រះជាម្ចាស់សិន ដើម្បីវាសនារបស់អ្នករាល់គ្នា។ នេះគឺមានន័យថា ដោយសារអ្នករាល់គ្នាទទួលស្គាល់ថា អ្នកជាសមាជិកម្នាក់ក្នុងដំណាក់របស់ព្រះជាម្ចាស់ នោះអ្នករាល់គ្នាគប្បីធ្វើយ៉ាងណាឱ្យព្រះជាម្ចាស់ស្ងប់ព្រះទ័យ ហើយត្រូវបំពេញតាមបំណងព្រះហឫទ័យទ្រង់គ្រប់រឿងទាំងអស់។ អាចនិយាយបានថា គ្រប់សកម្មភាពរបស់អ្នក ត្រូវតែមានគោលការណ៍ ហើយត្រូវស្របតាមសេចក្តីពិត។ ប្រសិនបើអ្នកធ្វើរឿងនេះមិនបានទេ នោះអ្នកនឹងត្រូវព្រះជាម្ចាស់ស្អប់ខ្ពើមនិងបដិសេធមិនខាន ហើយមនុស្សគ្រប់គ្នាក៏នឹងបដិសេធអ្នកដែរ។ នៅពេលដែលអ្នកបានធ្លាក់ចូលទៅក្នុងស្ថានភាពបែបនេះហើយ ពេលនោះអ្នកមិនអាចរាប់បញ្ចូលជាសមាជិកក្នុងដំណាក់របស់ព្រះជាម្ចាស់បានទេ ដែលនេះមានន័យជាក់ច្បាស់ថា ព្រះជាម្ចាស់មិនយល់ព្រមនឹងអ្នកឡើយ។

(ដកស្រង់ពី «សេចក្ដីដាស់តឿនទាំងបី» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៦៥២. ការទាមទាររបស់ខ្ញុំអាចមានលក្ខណៈសាមញ្ញ ប៉ុន្តែអ្វីដែលខ្ញុំកំពុងមានព្រះបន្ទូលប្រាប់អ្នករាល់គ្នា មិនមានលក្ខណៈសាមញ្ញ ដូចជាមួយបូកមួយស្មើពីរនោះទេ។ ប្រសិនបើអ្វីដែលអ្នករាល់គ្នាធ្វើទាំងអស់ ជាការដែលនិយាយបែបធម្មតាអំពីការនេះ ឬនិយាយមិនច្បាស់លាស់ឥតប្រយោជន៍ និងថ្លែងសេចក្ដីដោយមិនស្មោះត្រង់នោះប្លង់មេរបស់អ្នករាល់គ្នា និងបំណងប្រាថ្នារបស់អ្នករាល់គ្នា នឹងនៅតែមិនអាចកើតឡើងនោះឡើយ។ ខ្ញុំនឹងមិនមានអារម្មណ៍អាណិតដល់អ្នករាល់គ្នាដែលរងទុក្ខអស់រយៈពេលជាច្រើនឆ្នាំ ហើយខំធ្វើការយ៉ាងខ្លាំងតែគ្មានចេញជាផលផ្លែនោះឡើយ។ ផ្ទុយទៅវិញ ខ្ញុំនឹងប្រព្រឹត្ដចំពោះអ្នកដែលមិនបានបំពេញតាមការទាមទាររបស់ខ្ញុំ តាមរយៈការដាក់ទោស មិនមែនផ្តល់រង្វាន់ទេ ហើយមិនមែនជាក្ដីអាណិតអាសូរដែរ។ អ្នករាល់គ្នាប្រហែលជាស្រមៃគិតថា ដោយបានធ្វើជាអ្នកដើរតាមទ្រង់អស់រយៈពេលជាច្រើនឆ្នាំ អ្នកបានខិតខំធ្វើការមិនថាជាអ្វីទេ ហើយអ្នកគួរទទួលបានបាយមួយចាននៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ក្នុងនាមតែជាអ្នកស៊ីឈ្នួលប៉ុណ្ណោះ។ ខ្ញុំចង់មានបន្ទូលប្រាប់ថា ភាគច្រើននៃអ្នករាល់គ្នាគិតតាមរបៀបនេះ ដ្បិតអ្នករាល់គ្នាតែងតែស្វែងរកនូវគោលការណ៍ ពីរបៀបទាញយកប្រយោជន៍ ហើយមិនឱ្យមានការទាញយកប្រយោជន៍ពីខ្លួនឡើយ។ ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាឥឡូវនេះដោយភាពម៉ឺងម៉ាត់ទាំងអស់ថា៖ ខ្ញុំមិនខ្វល់ថាកិច្ចខិតខំប្រឹងប្រែងរបស់អ្នកគួរឱ្យស្ញើចយ៉ាងណា សមត្ថភាពរបស់អ្នកខ្លាំងប៉ុនណា អ្នកធ្វើតាមខ្ញុំបានជាប់ប៉ុនណា កិត្តិនាមល្បីល្បាញប៉ុនណា ឬអាកប្បកិរិយារបស់អ្នកមានភាពប្រសើរប៉ុនណានោះទេ ដរាបណាអ្នកមិនបានបំពេញតាមការទាមទាររបស់ខ្ញុំ នោះអ្នកនឹងមិនអាចទទួលបាននូវការសរសើរពីខ្ញុំនោះឡើយ។ ចូរសរសេរចេញនូវគំនិត និងការគណនាទាំងនោះទាំងអស់របស់អ្នករាល់គ្នាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយចាប់ផ្តើមធ្វើតាមសេចក្ដីតម្រូវរបស់ខ្ញុំយ៉ាងហ្មត់ចត់។ បើមិនដូច្នោះទេ ខ្ញុំនឹងធ្វើឱ្យមនុស្សទាំងអស់ទៅជាផេះផង់ ដើម្បីបញ្ចប់នូវកិច្ចការរបស់ខ្ញុំ ហើយដែលអាក្រក់បំផុតនោះ គឺធ្វើឱ្យឆ្នាំនៃកិច្ចការនិងការរងទុក្ខទាំងប៉ុន្មានរបស់ខ្ញុំ ត្រឡប់ទៅជាឥតប្រយោជន៍ ដ្បិតខ្ញុំមិនអាចយកខ្មាំងសត្រូវ និងមនុស្សដែលធ្វើការអាក្រក់ទាំងនោះ ហើយដែលមានរូបរាងរបស់សាតាំង ឱ្យចូលមកក្នុងនគររបស់ខ្ញុំ ឬយកចូលទៅក្នុងយុគសម័យបន្ទាប់បាននោះឡើយ។

(ដកស្រង់ពី «អំពើរំលងនឹងនាំមនុស្សទៅកាន់ស្ថាននរក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៦៥៣. ឥឡូវនេះ ដល់ពេលដែលព្រះវិញ្ញាណរបស់ខ្ញុំធ្វើកិច្ចការដ៏អស្ចារ្យហើយ ក៏ដល់ពេលដែលខ្ញុំចាប់ផ្ដើមកិច្ចការរបស់ខ្ញុំ នៅក្នុងចំណោមប្រជាជាតិសាសន៍ដទៃដែរ។ លើសពីនោះទៅទៀត ដល់ពេលដែលខ្ញុំត្រូវចាត់ថ្នាក់គ្រប់ភាវៈដែលព្រះបានបង្កើតទៅតាមប្រភេទនីមួយៗរបស់ពួកគេរៀងៗខ្លួនហើយ ប្រយោជន៍ឱ្យកិច្ចការរបស់ខ្ញុំ ដំណើរការទៅមុខបានលឿន ហើយអាចសម្រេចបានលទ្ធផលកាន់តែប្រសើរ។ ដូច្នេះហើយ អ្វីដែលខ្ញុំស្នើសុំពីអ្នករាល់គ្នានៅតែឱ្យអ្នកលះបង់ខ្លួនទាំងមូលរបស់អ្នកដើម្បីកិច្ចការទាំងអស់របស់ខ្ញុំ លើសពីនេះទៅទៀត អ្នកត្រូវមើលឱ្យធ្លុះ និងមើលឱ្យឃើញច្បាស់នូវកិច្ចការទាំងអស់ដែលខ្ញុំបានធ្វើនៅក្នុងអ្នក ហើយខិតខំប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្តរបស់អ្នក ដើម្បីឱ្យកិច្ចការរបស់ខ្ញុំអាចសម្រេចបានលទ្ធផលកាន់តែប្រសើរ។ នេះគឺជាអ្វីដែលអ្នកត្រូវតែយល់។ ឈប់ប្រជែងគ្នាទៅវិញទៅមក ឈប់រកផ្លូវថយ ឬស្វែងរកសេចក្ដីសុខស្រួលសម្រាប់សាច់ឈាមរបស់អ្នក ដើម្បីជៀសវាងការបង្អាក់កិច្ចការរបស់ខ្ញុំ និងរារាំងអនាគតដ៏អស្ចារ្យរបស់អ្នក។ ការធ្វើបែបនេះមិនការពារអ្នកឡើយ ផ្ទុយទៅវិញ វាអាចនាំមកនូវសេចក្ដីហិនវិនាសដល់អ្នកតែប៉ុណ្ណោះ។ តើនេះមិនមែនជាភាពល្ងង់ខ្លៅរបស់អ្នកទេឬអី? អ្វីដែលអ្នកលង់សប្បាយនៅថ្ងៃនេះ គឺជាអ្វីដែលកំពុងបំផ្លាញអនាគតរបស់អ្នក ចំណែកឯការឈឺចាប់ដែលអ្នកស៊ូទ្រាំនៅថ្ងៃនេះ គឺជាអ្វីដែលកំពុងការពារអ្នក។ អ្នកត្រូវតែដឹងច្បាស់អំពីរឿងទាំងនេះ ដើម្បីជៀសវាងការធ្លាក់ទៅក្នុងសេចក្តីល្បួង ដែលអ្នកនឹងពិបាកដកខ្លួនចេញ ហើយជៀសវាងការវង្វេងចូលទៅក្នុងអ័ព្ទដ៏ក្រាស់ ហើយមិនអាចរកឃើញព្រះអាទិត្យទៀតឡើយ។ នៅពេលដែលអ័ព្ទដ៏ក្រាស់នោះរសាត់អស់ទៅ អ្នកនឹងឃើញខ្លួនឯងស្ថិតនៅក្នុងការជំនុំជម្រះនៃថ្ងៃដ៏អស្ចារ្យ។ នៅពេលនោះ ថ្ងៃរបស់ខ្ញុំនឹងចូលមកជិតមនុស្ស។ តើអ្នកនឹងរត់គេចពីការជំនុំជម្រះរបស់ខ្ញុំបានយ៉ាងដូចម្ដេច? តើអ្នកអាចនឹងទ្រាំទ្រនៅក្រោមកម្ដៅព្រះអាទិត្យ ដែលឆេះយ៉ាងសន្ធោសន្ធៅយ៉ាងដូចម្ដេច? នៅពេលដែលខ្ញុំប្រគល់ភាពបរិបូររបស់ខ្ញុំទៅឱ្យមនុស្ស គេមិនបានឱបវាជាប់នឹងដើមទ្រូងរបស់គេដោយក្ដីស្រឡាញ់ទេ ប៉ុន្ដែពួកគេបែរជាបោះវាចោលទៅកន្លែងមួយដែលគ្មានអ្នកណាម្នាក់ចាប់អារម្មណ៍សោះឡើយ។ នៅពេលដែលគ្រារបស់ខ្ញុំធ្លាក់មកលើមនុស្ស គេនឹងមិនអាចរកឃើញភាពបរិបូររបស់ខ្ញុំទៀតឡើយ តែគេនឹងរកឃើញពាក្យដ៏ជូរចត់នៃសេចក្ដីពិត ដែលខ្ញុំបាននិយាយទៅកាន់គេតាំងពីយូរមកហើយ។ គេនឹងស្រែកថ្ងូរ ហើយយំសោក ព្រោះគេបានបាត់បង់នូវពន្លឺដ៏ត្រចះត្រចង់ ហើយបានធ្លាក់ចូលទៅក្នុងសេចក្ដីងងឹត។ អ្វីដែលអ្នករាល់គ្នាមើលឃើញនៅថ្ងៃនេះ គឺគ្រាន់តែជាដាវមុតស្រួចនៃព្រះឱស្ឋរបស់ខ្ញុំប៉ុណ្ណោះ។ អ្នកមិនទាន់បានឃើញដំបងនៅក្នុងដៃរបស់ខ្ញុំ ឬក៏អណ្ដាតភ្លើងដែលខ្ញុំបញ្ឆេះមនុស្សនៅឡើយទេ ទើបបានជាអ្នកនៅតែព្រហើន និងហួសហេតុនៅចំពោះមុខខ្ញុំ។ ហេតុនោះហើយបានជាអ្នកនៅតែតយុទ្ធជាមួយខ្ញុំនៅក្នុងដំណាក់របស់ខ្ញុំ ដោយប្រើអណ្ដាតមនុស្សរបស់អ្នក មកប្រកែកនឹងអ្វីដែលខ្ញុំបានមានបន្ទូលដោយព្រះឱស្ឋរបស់ខ្ញុំផ្ទាល់។ មនុស្សមិនបានខ្លាចខ្ញុំនោះទេ ហើយទោះបីជាគេនៅតែបន្ដស្អប់ខ្ញុំរហូតដល់សព្វថ្ងៃនេះក៏ដោយ ក៏គេនៅតែគ្មានខ្លាចរអាបន្តិចណាឡើយ។ អ្នករាល់គ្នាមានអណ្ដាត និងធ្មេញរបស់មនុស្សទុច្ចរិតនៅក្នុងមាត់របស់អ្នករាល់គ្នា។ ពាក្យសម្ដី និងការប្រព្រឹត្តរបស់អ្នករាល់គ្នា ប្រៀបដូចជាទង្វើដែលសត្វពស់បានបោកបញ្ឆោតនាងអេវ៉ាឱ្យធ្វើបាបដែរ។ អ្នករាល់គ្នាទាមទារពីគ្នាទៅវិញទៅមក ដោយយកភ្នែកធួននឹងភ្នែក ហើយយកធ្មេញធួននឹងធ្មេញ ហើយអ្នករាល់គ្នាតស៊ូនៅចំពោះមុខខ្ញុំដើម្បីដណ្ដើមឋានៈ កិត្តិនាម និងផលប្រយោជន៍សម្រាប់ខ្លួនឯង ប៉ុន្តែអ្នករាល់គ្នាមិនដឹងថា ខ្ញុំកំពុងឃ្លាំមើលពាក្យសម្ដី និងការប្រព្រឹត្តរបស់អ្នករាល់គ្នាដោយស្ងាត់ៗនោះទេ។ មុនពេលដែលអ្នករាល់គ្នាចូលមកចំពោះមុខខ្ញុំ គឺខ្ញុំបានដឹងពីជម្រៅចិត្តរបស់អ្នករាល់គ្នារួចទៅហើយ។ មនុស្សតែងតែប្រាថ្នាចង់គេចចេញពីកណ្ដាប់ព្រះហស្ដរបស់ខ្ញុំ និងបង្វែរការសង្កេតចេញពីព្រះនេត្ររបស់ខ្ញុំ ប៉ុន្ដែខ្ញុំមិនដែលគេចចេញពីពាក្យសម្ដី និងការប្រព្រឹត្តរបស់គេឡើយ។ ផ្ទុយទៅវិញ ខ្ញុំសព្វព្រះហឫទ័យឱ្យពាក្យសម្ដី និងការប្រព្រឹត្តទាំងនោះ ចូលមកក្នុងព្រះនេត្ររបស់ខ្ញុំ ប្រយោជន៍ឱ្យខ្ញុំអាចដាក់ទោសចំពោះអំពើទុច្ចរិតរបស់មនុស្ស និងជំនុំជម្រះទង្វើបះបោររបស់ពួកគេ។ ដូច្នេះ ពាក្យសម្ដី និងការប្រព្រឹត្តដោយអាថ៌កំបាំងរបស់មនុស្ស នៅតែត្រូវលាតត្រដាងចំពោះបល្ល័ង្កជំនុំជម្រះរបស់ខ្ញុំ ហើយការជំនុំជម្រះរបស់ខ្ញុំ មិនដែលចាកចេញពីមនុស្សឡើយ ព្រោះទង្វើបះបោររបស់ពួកគេច្រើនពេកហើយ។ កិច្ចការរបស់ខ្ញុំ គឺត្រូវដុតបញ្ឆេះ និងបន្សុទ្ធគ្រប់ទាំងពាក្យសម្ដី និងការប្រព្រឹត្តទាំងអស់របស់មនុស្សដែលបាននិយាយ និងបានធ្វើនៅចំពោះវត្តមាននៃព្រះវិញ្ញាណរបស់ខ្ញុំ។ តាមរយៈការធ្វើបែបនេះ(ក) នៅពេលដែលខ្ញុំចាកចេញពីផែនដីទៅ មនុស្សនឹងនៅតែរក្សាភាពស្មោះត្រង់របស់ខ្លួនចំពោះខ្ញុំ ហើយនឹងនៅតែបម្រើខ្ញុំ ដូចដែលអ្នកបម្រើដ៏បរិសុទ្ធរបស់ខ្ញុំធ្វើការបម្រើនៅក្នុងកិច្ចការរបស់ខ្ញុំដែរ ដោយអនុញ្ញាតឱ្យកិច្ចការរបស់ខ្ញុំនៅលើផែនដីនេះ បន្ដរហូតដល់ថ្ងៃដែលវាត្រូវបញ្ចប់។

(ដកស្រង់ពី «កិច្ចការផ្សាយដំណឹងល្អ ក៏ជាកិច្ចការសង្គ្រោះមនុស្សដែរ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

លេខយោង៖

(ក) អត្ថបទដើមមិនមានឃ្លា «តាមរយៈការធ្វើបែបនេះ»។


៦៥៤. នៅលើផែនដី វិញ្ញាណអាក្រក់ៗគ្រប់បែបយ៉ាងតែងតែក្រវែលលបៗរកកន្លែងសម្រាក និងកំពុងស្វែងរកសាកសពមនុស្សដែលអាចស៊ីបានឥតឈប់ឈរ។ រាស្ត្រខ្ញុំអើយ! អ្នកត្រូវតែស្ថិតនៅក្នុងការថែទាំ និងការការពាររបស់ខ្ញុំជានិច្ច។ ចូរកុំប្រព្រឹត្តខុសគន្លងឡើយ! កុំប្រកាន់ឫកពាព្រហើន! អ្នករាល់គ្នាគួរតែថ្វាយភក្ដីភាពរបស់ខ្លួនទាំងអស់នៅក្នុងដំណាក់របស់ខ្ញុំ ហើយមានតែភក្ដីភាពប៉ុណ្ណោះដែលអ្នករាល់គ្នាអាចធ្វើការវាយលុកតបប្រឆាំងនឹងឧបាយកលរបស់អារក្សបាន។ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ មិនគួរអ្នកប្រកាន់ឫកពាដូចដែលអ្នកបានធ្វើកាលពីមុនឡើយ ដោយធ្វើរឿងមួយនៅចំពោះព្រះភក្ត្រខ្ញុំ ហើយមួយទៀតនៅពីក្រោយខ្នងខ្ញុំ ប្រសិនបើអ្នកធ្វើបែបនេះ នោះអ្នកឃ្លាតឆ្ងាយពីការប្រោសលោះ។ តើខ្ញុំមិនបានថ្លែងនូវព្រះបន្ទូលទាំងនេះលើសពីគ្រប់គ្រាន់ទេឬ? វាច្បាស់ណាស់ ពីព្រោះនិស្ស័យចាស់របស់មនុស្សមិនអាចកែបានទេ រហូតដល់ថ្នាក់ខ្ញុំត្រូវតែធ្វើការក្រើនរំលឹកមនុស្សម្ដងហើយម្ដងទៀត។ កុំធុញធ្វើអ្វី! អ្វីគ្រប់យ៉ាងដែលខ្ញុំមានព្រះបន្ទូល គឺសម្រាប់ជាប្រយោជន៍ដល់ការធានាវាសនារបស់អ្នករាល់គ្នា! កន្លែងស្អុយ និងស្មោកគ្រោក ជាអ្វីដែលសាតាំងត្រូវការយ៉ាងពិតប្រាកដ បើអ្នកកាន់តែអស់សង្ឃឹមក្នុងការកែលម្អឡើងវិញបាន នោះអ្នកក៏កាន់តែប្រព្រឹត្តខុសគន្លង ដោយបដិសេធមិនចុះចូលនឹងការអត់ធ្មត់ បន្ទាប់មកពួកវិញ្ញាណមិនស្អាតទាំងនោះកាន់តែច្រើននឹងរកប្រយោជន៍ឱ្យខ្លួនពួកវាពីឱកាសជ្រៀតចូលក្នុងខ្លួនឯង។ ប្រសិនបើអ្នកបានដល់ចំណុចនេះ នោះភក្ដីភាពរបស់អ្នករាល់គ្នា នឹងគ្មានអ្វីក្រៅតែពីការនិយាយលេងឥតបានការ ដោយគ្មានការពិតអ្វីបន្តិចសោះ ហើយពួកវិញ្ញាណមិនស្អាត នឹងលេបសេចក្ដីតាំងចិត្តរបស់អ្នករាល់គ្នា ហើយប្រែក្លាយវាទៅជាការមិនស្ដាប់បង្គាប់ និងទៅជាផែនការសម្ងាត់បែបសាតាំងដែលត្រូវបានប្រើដើម្បីរំខានដល់កិច្ចការរបស់ខ្ញុំ។ មកដល់ចំណុចនេះ អ្នកអាចត្រូវបានខ្ញុំផ្ចាញ់ពេលណាក៏បាន។ គ្មាននរណាម្នាក់យល់ពីទម្ងន់នៃស្ថានភាពនេះទេ មនុស្សទាំងអស់បានត្រឹមតែធ្វើគធ្វើថ្លង់ចំពោះអ្វីៗដែលពួកគេឮ និងគ្មានការប្រុងប្រយ័ត្នអ្វីបន្តិចសោះឡើយ។ ខ្ញុំចាំថា គ្មានអ្វីត្រូវបានធ្វើកាលពីមុនទេ តើអ្នកពិតជានៅតែកំពុងរង់ចាំឱ្យខ្ញុំអត់ឱនដល់អ្នកដោយ «ការបំភ្លេចចោល» ម្តងទៀតឬ?

(ដកស្រង់ពី «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ១០ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៦៥៥. មនុស្សជាច្រើនសុខចិត្តឱ្យគេដាក់ទោសធ្លាក់នរក ក៏មិនព្រមនិយាយពាក្យពិត និងធ្វើរឿងស្មោះត្រង់ដែរ។ គ្មានអ្វីប្លែកទេដែលខ្ញុំនៅមានការប្រព្រឹត្តផ្សេងទៀតចំពោះអ្នកដែលមិនស្មោះត្រង់នោះ។ ជាការពិតណាស់ ខ្ញុំដឹងយ៉ាងច្បាស់ថា អ្នករាល់គ្នាពិបាកនឹងធ្វើជាមនុស្សស្មោះត្រង់ណាស់។ ដោយសារតែអ្នករាល់គ្នាសុទ្ធតែមានភាពឆ្លាតវៃ សុទ្ធតែពូកែខាងវាស់ស្ទង់មនុស្សដោយប្រើម៉ែត្រដ៏ខ្លីរបស់ខ្លួន ហេតុនេះហើយទើបធ្វើឱ្យកិច្ចការរបស់ខ្ញុំកាន់តែសាមញ្ញជាងមុន។ ហើយដោយសារតែអ្នករាល់គ្នាឱបក្រសោបអាថ៌កំបាំងរបស់ខ្លួននៅជាប់នឹងទ្រូងមិនលែង ដូច្នេះ ចាំខ្ញុំដាក់អ្នករាល់គ្នាម្តងមួយៗចូលទៅក្នុងគ្រោះមហន្តរាយ ដើម្បីឱ្យភ្លើង «ផ្ដល់មេរៀន» ដល់អ្នករាល់គ្នា ដើម្បីឱ្យក្រោយមកទៀត អ្នករាល់គ្នាអាចជឿលើបន្ទូលរបស់ខ្ញុំដោយភាពមិនរំខាននិងមានចិត្តជាប់លាប់។ នៅទីបំផុត ខ្ញុំនឹងបង្ខំឱ្យពាក្យទាំងនេះចេញពីមាត់អ្នករាល់គ្នាថា «ព្រះជាម្ចាស់ជាព្រះដ៏ស្មោះត្រង់» ពេលនោះ អ្នករាល់គ្នានឹងទះទ្រូង រួចពោលទាំងកំសត់ថា៖ «ដួងចិត្តមនុស្ស អីក៏មានភាពបោកបញ្ឆោតដល់ម្ល៉េះ!»។ នៅពេលនោះ តើអ្នករាល់គ្នានឹងមានអារម្មណ៍ដូចម្តេច? ខ្ញុំសន្មតថា អ្នករាល់គ្នានឹងមិនមានមោទនភាពខ្ពស់ខ្លាំងដូចពេលនេះទេ។ ហើយអ្នករាល់គ្នាក៏នឹងមិនមើលទៅជាមនុស្សដែល «ជ្រាលជ្រៅ និងពិបាកយល់» ដូចពេលនេះទៀតឡើយ។ នៅចំពោះព្រះភក្រ្តព្រះជាម្ចាស់ មនុស្សខ្លះសុទ្ធតែធ្វើខ្លួនសមសួន និងត្រឹមត្រូវ ពួកគេខិតខំធ្វើអោយមើលទៅដូចជាមនុស្ស «ឫកពារល្អ» ប៉ុន្តែនៅចំពោះព្រះវិញ្ញាណវិញ ពួកគេបញ្ចេញចង្កូម និងក្រញាំដាក់ទ្រង់។ តើអ្នកនឹងរាប់មនុស្សបែបនេះចូលក្នុងចំណោមជួរមនុស្សស្មោះត្រង់ដែរឬទេ? ប្រសិនបើអ្នកជាមនុស្សលាក់ពុតដែលមានជំនាញក្នុង «ការទំនាក់ទំនងគ្នា» ដូច្នេះ ខ្ញុំហ៊ាននិយាយថា អ្នកប្រាកដជាមនុស្សម្នាក់ដែលព្យាយាមលេងសើចនឹងព្រះជាម្ចាស់ហើយ។ ប្រសិនបើពាក្យសម្តីរបស់អ្នកពោរពេញទៅដោយលេសដោះសារ និងហេតុផលដែលគ្មានតម្លៃ នោះខ្ញុំហ៊ាននិយាយថា អ្នកជាមនុស្សដែលមិនសុខចិត្តនឹងអនុវត្តសេចក្តីពិតឡើយ។ ប្រសិនបើអ្នកមានរឿងសម្ងាត់ច្រើនដែលពិបាកនិយាយចេញមក ប្រសិនបើអ្នកមានចិត្តប្រឆាំងយ៉ាងខ្លាំង មិនចង់លាតត្រដាងអាថ៌កំបាំងរបស់អ្នក ក៏ដូចជាការលំបាករបស់អ្នកចំពោះមុខអ្នកដទៃ ដើម្បីស្វែងរកផ្លូវនៃពន្លឺទេ នោះខ្ញុំហ៊ាននិយាយថា អ្នកជាមនុស្សដែលពិបាកនឹងទទួលបានសេចក្ដីសង្គ្រោះ ហើយអ្នកក៏ពិបាកនឹងងើបចេញផុតពីភាពងងឹតដែរ។ ... វាសនារបស់មនុស្សម្នាក់នឹងទៅជាយ៉ាងណានៅទីបញ្ចប់ នោះអាស្រ័យលើថាតើគេមានបេះដូងស្មោះត្រង់ និងក្រហមស្រស់ឬអត់ និងថាតើគេមានព្រលឹងបរិសុទ្ធឬអត់។ ប្រសិនបើអ្នកជាមនុស្សម្នាក់ដែលគ្មានភាពស្មោះត្រង់សោះ ជាមនុស្សដែលមានចិត្តព្យាបាទ ជាមនុស្សដែលមានព្រលឹងមិនបរិសុទ្ធ នោះអ្នកច្បាស់ជាត្រូវធ្លាក់ចូលទៅក្នុងទីកន្លែងដែលមនុស្សត្រូវទទួលរងការដាក់ទោសមិនខាន ដូចដែលបានកត់ត្រាទុកនៅក្នុងកំណត់ត្រានៃវាសនារបស់អ្នក។ ប្រសិនបើអ្នកអះអាងថា ខ្លួនជាមនុស្សស្មោះត្រង់ណាស់ ប៉ុន្ដែមិនដែលប្រព្រឹត្ដទៅតាមសេចក្តីពិត ឬនិយាយពាក្យពិតសូម្បីតែមួយម៉ាត់ ដូច្នេះ តើអ្នកនៅតែរង់ចាំឱ្យព្រះជាម្ចាស់ប្រទានរង្វាន់ដល់អ្នកទៀតឬអ្វី? តើអ្នកនៅតែសង្ឃឹមថាព្រះជាម្ចាស់នឹងចាត់ទុកអ្នកជាកែវព្រះនេត្ររបស់ទ្រង់ទៀតឬអ្វី? តើការគិតបែបនេះ មិនមែនខុសទំនងទេឬអ្វី? អ្នកបោកបញ្ឆោតព្រះជាម្ចាស់គ្រប់យ៉ាង។ តើដំណាក់របស់ព្រះជាម្ចាស់អាចទុកកន្លែងសម្រាប់បុគ្គលដូចជាអ្នក ដែលមានដៃកខ្វក់បែបនេះ បានយ៉ាងដូចម្ដេចទៅ?

(ដកស្រង់ពី «សេចក្ដីដាស់តឿនទាំងបី» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៦៥៦. ឥឡូវនេះ ការដេញតាមរបស់អ្នកមានប្រសិទ្ធភាពឬក៏អត់ នោះគឺត្រូវបានវាស់វែងដោយអ្វីដែលអ្នករាល់គ្នាមានក្នុងពេលបច្ចុប្បន្ន។ នេះជាអ្វីដែលត្រូវបានប្រើ ដើម្បីកំណត់ពីលទ្ធផលរបស់អ្នករាល់គ្នា។ គឺអាចនិយាយបានថា លទ្ធផលរបស់អ្នករាល់គ្នាត្រូវបានបើកសម្ដែងនៅក្នុងការលះបង់ដែលអ្នករាល់គ្នាបានធ្វើ ព្រមទាំងនៅក្នុងកិច្ចការដែលអ្នកបានធ្វើ។ លទ្ធផលរបស់អ្នករាល់គ្នានឹងត្រូវបានគេដឹង តាមរយៈការដេញតាមរបស់អ្នក សេចក្តីជំនឿរបស់អ្នក និងអ្វីដែលអ្នករាល់គ្នាបានធ្វើ។ នៅក្នុងចំណោមអ្នករាល់គ្នា មានមនុស្សជាច្រើនដែលនៅឆ្ងាយពីសេចក្តីសង្រ្គោះរួចទៅហើយ ដ្បិតនៅថ្ងៃនេះគឺជាថ្ងៃនៃការបើកសម្ដែងអំពីលទ្ធផលរបស់មនុស្ស ហើយខ្ញុំនឹងមិនច្របូកច្របល់នៅក្នុងកិច្ចការរបស់ខ្ញុំទេ។ ខ្ញុំនឹងមិនដឹកនាំអស់អ្នកដែលនៅឆ្ងាយពីសេចក្តីសង្រ្គោះ ចូលទៅក្នុងយុគសម័យបន្ទាប់ឡើយ។ នាពេលមួយ កិច្ចការរបស់ខ្ញុំនឹងត្រូវបានបញ្ចប់។ ខ្ញុំនឹងមិនធ្វើការលើសាកសពដែលគ្មានវិញ្ញាណស្អុយរលួយទាំងនោះ ដែលមិនអាចត្រូវបានសង្រ្គោះសោះនោះឡើយ។ ឥឡូវនេះគឺជាគ្រាចុងក្រោយនៃសេចក្តីសង្រ្គោះរបស់មនុស្ស ហើយខ្ញុំនឹងមិនធ្វើកិច្ចការដែលគ្មានប្រយោជន៍ទេ។ ចូរកុំតវ៉ានឹងផ្ទៃមេឃនិងផែនដីឡើយ ដ្បិតចុងបញ្ចប់នៃពិភពលោកកំពុងតែចូលមកដល់ហើយ។ វាមិនអាចចៀសផុតទេ។ អ្វីៗបានមកដល់ចំណុចនេះ ហើយក្នុងនាមជាភាវៈដែលត្រូវបានបង្កើតមក គ្មានអ្វីមួយដែលអ្នកអាចធ្វើបាន ដើម្បីបញ្ឈប់ការទាំងនោះទេ។ អ្នកមិនអាចផ្លាស់ប្ដូរអ្វីៗតាមតែចិត្តរបស់អ្នកនោះឡើយ។ កាលពីម្សិលមិញ អ្នកមិនបានបង់ថ្លៃ ដើម្បីដេញតាមសេចក្តីពិត ហើយអ្នកមិនមានភក្ដីភាពទេ។ នៅថ្ងៃនេះ ពេលកំណត់បានមកដល់ អ្នកនៅឆ្ងាយពីសេចក្តីសង្រ្គោះ។ ហើយនៅថ្ងៃស្អែក អ្នកនឹងត្រូវផាត់ចោល ហើយវានឹងគ្មានពេលបន្ថែមសម្រាប់សេចក្តីសង្រ្គោះរបស់អ្នកឡើយ។ ទោះបីជាខ្ញុំមានព្រះហឫទ័យស្លូតត្រង់ ហើយខ្ញុំកំពុងតែព្យាយាមសង្រ្គោះអ្នកក៏ដោយ បើអ្នកមិនស្វះស្វែងដោយខ្លួនឯង ឬចេះគិតគូរសម្រាប់ខ្លួនឯងទេ តើការនេះត្រូវពាក់ព័ន្ធអ្វីជាមួយខ្ញុំទៅ? អស់អ្នកដែលគិតតែពីសាច់ឈាមរបស់ខ្លួន និងអ្នកដែលរីករាយនឹងភាពស្រណុកសុខស្រួល អស់អ្នកដែលហាក់ដូចជាជឿ តែមិនជឿយ៉ាងពិតប្រាកដ អស់អ្នកដែលពាក់ព័ន្ធនៅក្នុងការព្យាបាលតាមបែបផ្លូវអាក្រក់ និងអំពើអាបធ្មប់ អស់អ្នកដែលប្រាសចាកសីលធម៌ រយីករយាក អស់អ្នកដែលលួចយញ្ញបូជាដែលថ្វាយដល់ព្រះយេហូវ៉ា និងទ្រព្យសម្បត្តិរបស់ទ្រង់ អស់អ្នកដែលចូលចិត្តការសូកប៉ាន់ អស់អ្នកដែលកំជិលអាំងផេះ ហើយស្រមៃចង់ឡើងស្ថានសួគ៌ អស់អ្នកដែលអួតក្អេងក្អាង និងក្រអឺតក្រទម ដែលស្វះស្វែងរកតែភាពល្បីល្បាញ និងភាពស្ដុកស្ដម្ភ អស់អ្នកដែលបោះសម្ដីទ្រគោះបោះបោក អស់អ្នកដែលប្រមាថព្រះជាម្ចាស់ដោយផ្ទាល់ អស់អ្នកដែលគ្មានធ្វើអ្វីសោះ ក្រៅពីធ្វើការវិនិច្ឆ័យ និងមួលបង្កាច់ព្រះជាម្ចាស់ផ្ទាល់ អស់អ្នកដែលបង្កើតក្រុម ដើម្បីស្វែងរកឯករាជ្យ អស់អ្នកដែលលើកតម្កើងខ្លួនខ្ពស់ជាងព្រះជាម្ចាស់ ពួកបុរសស្ត្រីទាំងវ័យក្មេង ទាំងវ័យកណ្ដាល និងទាំងវ័យចំណាស់ដ៏ផ្ដេសផ្ដាសដែលផុងជាប់នៅក្នុងអំពើប្រាសចាក ពួកបុរសស្ត្រីទាំងប៉ុន្មានដែលរីករាយនឹងភាពល្បីល្បាញ និងទ្រព្យសម្បត្តិស្ដុកស្ដម្ភរបស់ខ្លួន ហើយដេញតាមឋានៈបុណ្យសក្ដិផ្ទាល់ខ្លួននៅក្នុងចំណោមអ្នកដទៃ ព្រមទាំងមនុស្សមិនប្រែចិត្តដែលបានជាប់នៅក្នុងអំពើបាប តើពួកគេទាំងអស់នេះមិននៅឆ្ងាយពីសេចក្តីសង្រ្គោះទេឬ? អំពើប្រាសចាកសីលធម៌ អំពើបាប ការព្យាបាលក្នុងផ្លូវអាក្រក់ អំពើអាបធ្មប់ ការប្រមាថព្រះ និងពាក្យទ្រគោះបោះបោក សុទ្ធតែកើនឡើងយ៉ាងរហ័សនៅក្នុងចំណោមអ្នករាល់គ្នា។ ហើយសេចក្តីពិត និងព្រះបន្ទូលនៃជីវិតត្រូវបានជាន់ឈ្លីនៅក្នុងចំណោមអ្នករាល់គ្នា ហើយភាសាបរិសុទ្ធក៏ត្រូវបានបង្ខូចនៅក្នុងចំណោមអ្នករាល់គ្នាដែរ។ អ្នកដែលជាសាសន៍ដទៃ ត្រូវបានពេញពោរដោយសេចក្ដីស្មោកគ្រោក និងការមិនស្ដាប់បង្គាប់! តើលទ្ធផលចុងក្រោយរបស់អ្នកនឹងក្លាយជាអ្វីទៅ? តើអស់អ្នកដែលស្រឡាញ់សាច់ឈាម ដែលប្រព្រឹត្តអំពើអាបធ្មប់នៃសាច់ឈាម និងដែលបានជាប់នៅក្នុងអំពើបាបដ៏ប្រាសចាកសីលធម៌ មានភាពអង់អាចក្នុងការបន្តរស់នៅម្ដេចកើតទៅ? តើអ្នកមិនដឹងទេឬថា មនុស្សបែបអ្នករាល់គ្នាគឺជាសត្វដង្កូវដែលនៅឆ្ងាយពីសេចក្តីពិត? តើអ្វីទៅដែលផ្ដល់ឱ្យអ្នកមានសិទ្ធិទាមទារនេះ និងទាមទារនោះ? មកដល់ពេលនេះ មិនទាន់មានការផ្លាស់ប្ដូរសូម្បីតែបន្ដិចឡើយនៅក្នុងអស់អ្នកដែលមិនស្រឡាញ់សេចក្តីពិត ហើយស្រឡាញ់តែសាច់ឈាមនោះ។ តើមនុស្សបែបនេះអាចត្រូវបានសង្គ្រោះដោយរបៀបណា? អស់អ្នកដែលមិនស្រឡាញ់ផ្លូវនៃជីវិត ដែលមិនលើកតម្កើងព្រះជាម្ចាស់ និងធ្វើបន្ទាល់អំពីទ្រង់ ដែលរៀបគម្រោងសម្រាប់តែផលប្រយោជន៍នៃឋានៈបុណ្យសក្ដិផ្ទាល់ខ្លួន ដែលលើកសរសើរខ្លួនឯង តើពួកគេមិននៅតែដដែល រហូតដល់សព្វថ្ងៃទេឬ? តើអ្វីទៅជាគុណតម្លៃនៃការសង្រ្គោះពួកគេទៅ? ថាតើអ្នកអាចត្រូវបានសង្រ្គោះឬក៏អត់ នោះមិនអាស្រ័យលើអតីតភាពខ្ពស់កម្រិតណាដែលអ្នកមាន ឬថាអ្នកបានកំពុងតែធ្វើការជាច្រើនឆ្នាំនោះឡើយ ហើយក៏មិនអាស្រ័យលើសញ្ញាប័ត្រដែលអ្នកបានខំសាងនោះដែរ។ ផ្ទុយទៅវិញ វាអាស្រ័យលើថាតើការដេញតាមរបស់អ្នកបានបង្កើតជាផលផ្លែឬអត់។ អ្នកគួរតែដឹងថា អស់អ្នកដែលត្រូវបានសង្រ្គោះគឺជា «ដើមឈើ» ដែលបង្កើតផលផ្លែ មិនមែនជាដើមឈើដែលមានស្លឹកខៀវស្រងាត់ និងផ្កាច្រើន តែមិនបង្កើតផលផ្លែនោះឡើយ។ ទោះបើអ្នកបានចំណាយពេលជាច្រើនឆ្នាំដើរត្រាច់ចរតាមដងផ្លូវ តើវាសំខាន់អ្វីទៅ? តើទីបន្ទាល់របស់អ្នកនៅកន្លែងណា? ការគោរពរបស់អ្នកចំពោះព្រះជាម្ចាស់គឺនៅខ្សោយជាងការស្រឡាញ់របស់អ្នកចំពោះខ្លួនឯង និងចំពោះសេចក្តីប៉ងប្រាថ្នាដ៏ស្រើបស្រាលរបស់អ្នកទៅទៀត។ តើបុគ្គលបែបនេះមិនត្រូវចុះខ្សោយទៅៗទេឬ? តើពួកគេអាចក្លាយជាបុគ្គលគំរូសម្រាប់សេចក្តីសង្រ្គោះម្ដេចកើតទៅ? ធម្មជាតិរបស់អ្នកមិនអាចកែបាន អ្នកជាមនុស្សបះបោរខ្លាំងណាស់ ហើយក៏នៅឆ្ងាយពីសេចក្តីសង្រ្គោះដែរ! តើមនុស្សបែបនេះមិនមែនជាមនុស្សដែលនឹងត្រូវផាត់ចោលទេឬ? តើពេលវេលាដែលកិច្ចការរបស់ខ្ញុំត្រូវបានបញ្ចប់ មិនមែនជាពេលនៃការមកដល់នៃគ្រាចុងក្រោយរបស់អ្នកទេឬ? ខ្ញុំបានធ្វើកិច្ចការយ៉ាងច្រើន ហើយក៏បានថ្លែងនូវព្រះបន្ទូលយ៉ាងច្រើននៅក្នុងចំណោមអ្នករាល់គ្នាដែរ តើមានព្រះបន្ទូលប៉ុន្មានហើយដែលបានចូលត្រចៀករបស់អ្នកយ៉ាងពិតប្រាកដនោះ? តើមានព្រះបន្ទូលចំនួនប៉ុន្មានហើយដែលអ្នកបានស្ដាប់បង្គាប់តាម? នៅពេលដែលកិច្ចការខ្ញុំត្រូវបញ្ចប់ នោះវានឹងក្លាយជាពេលមួយ ដែលអ្នកឈប់ប្រឆាំងនឹងខ្ញុំ ជាពេលដែលអ្នកឈប់ទាស់នឹងខ្ញុំ។ នៅពេលដែលខ្ញុំធ្វើការ អ្នករាល់គ្នាតែងតែប្រព្រឹត្តទាស់នឹងខ្ញុំជានិច្ច។ អ្នករាល់គ្នាមិនដែលធ្វើស្របតាមព្រះបន្ទូលរបស់ខ្ញុំឡើយ។ ខ្ញុំធ្វើកិច្ចការរបស់ខ្ញុំ ហើយអ្នកធ្វើ «កិច្ចការ» របស់អ្នក ដោយបង្កើតនគរដ៏តូចរបស់អ្នកផ្ទាល់។ អ្នករាល់គ្នាគ្រាន់តែជាឆ្កែព្រៃ និងឆ្កែស្រុកមួយក្រុម ដែលកំពុងតែធ្វើអ្វីៗគ្រប់យ៉ាងប្រឆាំងនឹងខ្ញុំប៉ុណ្ណោះ! អ្នកកំពុងតែព្យាយាមក្ដាប់ក្រសោបយកមនុស្សដែលផ្ដល់សេចក្តីស្រឡាញ់ទាំងស្រុងរបស់ពួកគេដល់អ្នក តើការគោរពរបស់អ្នកនៅឯណាទៅ? គ្រប់យ៉ាងដែលអ្នកធ្វើសុទ្ធតែជាការបោកបញ្ឆោត! អ្នកគ្មានការស្ដាប់បង្គាប់ ឬការគោរពទេ ហើយគ្រប់យ៉ាងដែលអ្នកធ្វើគឺជារឿងបោកបញ្ឆោត និងការប្រមាថប៉ុណ្ណោះ! តើមនុស្សបែបនេះអាចត្រូវបានសង្គ្រោះដែរឬទេ? បុរសៗដែលប្រាសចាកសីលធម៌ខាងផ្លូវភេទ និងសម្រើបកាម តែងតែចង់អូសទាញស្ត្រីពេស្យាដែលម្ញ៉ិកម៉្ញក់ទៅឯពួកគេ ដើម្បីឱ្យពួកគេសប្បាយ។ ដាច់ខាត ខ្ញុំនឹងមិនសង្រ្គោះពួកអារក្សប្រាសចាកសីលធម៌ខាងផ្លូវភេទបែបនេះឡើយ។ ខ្ញុំស្អប់អ្នករាល់គ្នាដែលជាពួកអារក្សអសោច ហើយភាពសម្រើបកាម និងភាពម្ញ៉ិចម្ញ៉ក់របស់អ្នករាល់គ្នានឹងនាំអ្នករាល់គ្នាឱ្យធ្លាក់នរកមិនខាន។ តើអ្នករាល់គ្នាត្រូវនិយាយអ្វីខ្លះ ដើម្បីការពារខ្លួនទៅ? ឱពួកអារក្សអសោច និងពួកវិញ្ញាណអាក្រក់អើយ អ្នករាល់គ្នាពិតជាគួរឱ្យស្អប់ខ្ពើមណាស់! អ្នកគួរឱ្យរអើមណាស់! តើសំរាមបែបនេះអាចត្រូវបានសង្រ្គោះម្ដេចកើតទៅ? តើពួកគេដែលត្រូវបានជាប់នៅក្នុងបាប អាចនៅតែត្រូវបានសង្គ្រោះដែរឬទេ? នៅថ្ងៃនេះ សេចក្តីពិតនេះ ផ្លូវនេះ និងជីវិតនេះមិនទាក់ទាញអ្នករាល់គ្នាទេ ផ្ទុយទៅវិញ អ្នករាល់គ្នាបែរជាជាប់ចិត្តនឹងអំពើបាប លុយកាក់ ឋានៈបុណ្យសក្ដិ ភាពល្បីល្បាញ និងផលប្រយោជន៍ សេចក្តីសប្បាយនៃសាច់ឈាម ភាពសង្ហារបស់បុរស និងភាពមានមន្តស្នេហ៍របស់ស្ត្រីទៅវិញ។ តើអ្វីទៅដែលធ្វើឱ្យអ្នករាល់គ្នាមានគុណសម្បត្តិគ្រប់គ្រាន់ ដើម្បីចូលទៅក្នុងនគររបស់ខ្ញុំទៅ? រូបកាយរបស់អ្នករាល់គ្នាថែមទាំងធំជាងរូបអង្គរបស់ព្រះជាម្ចាស់ ឋានៈរបស់អ្នករាល់គ្នាថែមទៀតខ្ពស់ជាងឋានៈរបស់ព្រះជាម្ចាស់ កុំនិយាយដល់កិត្យានុភាពរបស់អ្នកនៅក្នុងចំណោមមនុស្សឡើយ ពោលគឺអ្នករាល់គ្នាបានក្លាយជារូបព្រះដែលមនុស្សថ្វាយបង្គំទៅហើយ។ តើអ្នកមិនបានក្លាយជាមហាទេវតាទេឬអី? នៅពេលដែលលទ្ធផលរបស់មនុស្សត្រូវបានបើកសម្ដែង ហើយនោះក៏ជាពេលដែលកិច្ចការសង្រ្គោះនឹងជិតចូលដល់ទីបញ្ចប់ដែរ មនុស្សជាច្រើននៅក្នុងចំណោមអ្នករាល់គ្នានឹងក្លាយជាសាកសពដែលនៅឆ្ងាយពីសេចក្តីសង្រ្គោះ ហើយត្រូវបានផាត់ចោលតែម្ដង។ ក្នុងអំឡុងពេលនៃកិច្ចការសង្រ្គោះ ខ្ញុំកាន់ចិត្តសប្បុរស និងធ្វើល្អទៅកាន់មនុស្សទាំងអស់។ នៅពេលដែលកិច្ចការបិទបញ្ចប់ លទ្ធផលនៃប្រភេទមនុស្សខុសៗគ្នានឹងត្រូវបើកសម្ដែងមិនខាន ហើយនាពេលនោះ ខ្ញុំនឹងលែងសប្បុរស និងធ្វើល្អទៀតហើយ ដ្បិតលទ្ធផលរបស់មនុស្សនឹងត្រូវបានបើកសម្ដែងឱ្យឃើញ ហើយម្នាក់ៗនឹងត្រូវបានចាត់ថ្នាក់ស្របតាមប្រភេទរបស់ពួកគេ ហើយវាក៏នឹងគ្មានប្រយោជន៍ក្នុងការធ្វើកិច្ចការសង្រ្គោះទៀតដែរ ដោយសារតែយុគសម័យនៃសេចក្តីសង្រ្គោះនឹងបានកន្លងផុត ហើយពេលដែលវាបានកន្លងផុតទៅ នោះវានឹងមិនវិលត្រលប់មកវិញឡើយ។

(ដកស្រង់ពី «ការអនុវត្ត (៧)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៦៥៧. ខ្ញុំបានផ្តល់ការព្រមានជាច្រើនដល់អ្នករាល់គ្នា ហើយបានផ្តល់ឱ្យអ្នករាល់គ្នានូវសេចក្តីពិតជាច្រើន ក្នុងគោលបំណងយកឈ្នះអ្នករាល់គ្នា។ មកដល់ឥឡូវនេះ អ្នករាល់គ្នាមានអារម្មណ៍ថាមានការលូតលាស់ច្រើនខ្លាំងជាងកាលដែលអ្នកបានធ្វើពីមុន ដោយអ្នកបានយល់ពីគោលការណ៍ជាច្រើននៃរបៀបដែលមនុស្សម្នាក់គប្បីមាន ហើយអ្នកបានក្លាយជាមនុស្សដែលមានសុភវិនិច្ឆ័យជាច្រើន ដែលមនុស្សស្មោះត្រង់គប្បីមាន។ ទាំងអស់នេះ គឺជាផលដែលអ្នករាល់គ្នាប្រមូលបានក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។ ខ្ញុំមិនបដិសេធនូវសមិទ្ធផលរបស់អ្នករាល់គ្នាទេ ប៉ុន្តែខ្ញុំក៏ត្រូវមានព្រះបន្ទូលដោយត្រង់ៗផងដែរថា ខ្ញុំក៏មិនបដិសេធចំពោះការមិនគោរព និងការបះបោរជាច្រើន ដែលអ្នករាល់គ្នាបានធ្វើទាស់នឹងខ្ញុំក្នុងរយៈពេលច្រើនឆ្នាំនេះផងដែរ ដ្បិតគ្មាននរណាម្នាក់បរិសុទ្ធក្នុងចំណោមអ្នករាល់គ្នាទេ។ ដោយគ្មានការលើកលែង អ្នកគឺជាមនុស្សដែលត្រូវបានសាតាំងធ្វើឱ្យពុករលួយ។ អ្នកគឺជាសត្រូវរបស់ព្រះគ្រីស្ទ។ មកដល់ពេលបច្ចុប្បន្ន អំពើរំលង និងការមិនស្តាប់បង្គាប់របស់អ្នករាល់គ្នា មានចំនួនច្រើនខ្លាំងណាស់ដែលមិនអាចរាប់បាន ដូច្នេះវាសឹងតែមិនអាចចាត់ទុកថាជាការចម្លែកនោះឡើយ ដែលខ្ញុំតែងតែធ្វើទុក្ខបុកម្នេញអ្នកនោះ។ ខ្ញុំមិនចង់រួមរស់ជាមួយអ្នករាល់គ្នាតាមរបៀបនេះទេ ប៉ុន្តែដើម្បីជាប្រយោជន៍នៃអនាគតរបស់អ្នករាល់គ្នា ដើម្បីជាប្រយោជន៍នៃទិសដៅរបស់អ្នករាល់គ្នា ខ្ញុំឥឡូវនេះ ខ្ញុំមានព្រះបន្ទូលម្តងទៀតនូវអ្វីដែលខ្ញុំបានមានព្រះបន្ទូលរួចហើយ។ ខ្ញុំសង្ឃឹមថាអ្នករាល់គ្នានឹងព្រមតាមខ្ញុំ ហើយលើសពីនេះទៀត អ្នករាល់គ្នានឹងអាចជឿនូវរាល់ព្រះបន្ទូលរបស់ខ្ញុំ ហើយពិចារណាអំពីផលប៉ះពាល់ដ៏ស៊ីជម្រៅចេញពីព្រះបន្ទូលរបស់ខ្ញុំ។ ចូរកុំសង្ស័យនូវអ្វីដែលខ្ញុំមានព្រះបន្ទូល ចូរកុំជ្រើសយកព្រះបន្ទូលរបស់ខ្ញុំតាមដែលអ្នកចង់បាន ហើយបោះព្រះបន្ទូលចោល ទៅតាមឆន្ទៈរបស់អ្នកនោះឡើយ។ បើធ្វើបែបនេះ ខ្ញុំនឹងមិនអាចអត់ឱនឱ្យនោះឡើយ។ ចូរកុំវិនិច្ឆ័យព្រះបន្ទូលរបស់ខ្ញុំ ហើយជាងនេះទៅទៀត អ្នកក៏មិនគួរមើលស្រាយព្រះបន្ទូលរបស់ខ្ញុំខ្លាំងពេកនោះដែរ ឬក៏និយាយថាខ្ញុំតែងតែល្បួងអ្នករាល់គ្នាជានិច្ច ឬកាន់តែអាក្រក់ជាងនេះ ថាអ្វីដែលខ្ញុំបានមានព្រះបន្ទូលប្រាប់អ្នក គឺមិនមានភាពត្រឹមត្រូវនោះឡើយ។ ការទាំងនេះក៏ខ្ញុំមិនអាចអត់ទ្រាំបានឡើយ។ ដោយសារតែអ្នករាល់គ្នាប្រព្រឹត្តចំពោះខ្ញុំ និងអ្វីដែលខ្ញុំមានព្រះបន្ទូលដោយមានការមន្ទិលបែបនេះ ដោយអ្នកមិនបានយកព្រះបន្ទូលរបស់ខ្ញុំមកគិតពិចារណា និងព្រងើយកន្តើយនឹងខ្ញុំ ខ្ញុំសូមប្រាប់អ្នករាល់គ្នាម្នាក់ៗដោយភាពប្រាកដប្រជាថា៖ ចូរកុំផ្សារភ្ជាប់នូវអ្វីដែលខ្ញុំមានព្រះបន្ទូលទៅនឹងទស្សនវិជ្ជាឡើយ។ ចូរកុំផ្សារភ្ជាប់ព្រះបន្ទូលរបស់ខ្ញុំទៅនឹងការកុហករបស់មនុស្សបោកប្រាស់នោះដែរ។ អ្នកក៏ពុំគួរឆ្លើយតបនឹងព្រះបន្ទូលរបស់ខ្ញុំដោយការមិនស្ដាប់បង្គាប់នោះឡើយ។ ប្រហែលជាគ្មាននរណាម្នាក់នាពេលអនាគត អាចប្រាប់អ្នករាល់គ្នានូវអ្វីដែលខ្ញុំកំពុងមានព្រះបន្ទូលប្រាប់អ្នក ឬមានព្រះបន្ទូលទៅកាន់អ្នករាល់គ្នាដោយក្តីសប្បុរស ឬក៏នាំអ្នករាល់គ្នាដើរឆ្លងកាត់ចំណុចទាំងនេះដោយអត់ធ្មត់បានឡើយ។ អ្នកនឹងលះបង់ពេលប៉ុន្មានថ្ងៃនោះដើម្បីរំឭកឡើងវិញនូវពេលវេលាល្អៗ ឬយំខ្លាំងៗ ឬស្រែកថ្ងូរដោយឈឺចាប់ ឬអ្នករាល់គ្នានឹងរស់នៅក្នុងភាពងងឹតដោយគ្មានការផ្តល់នូវសេចក្តីពិត ឬជីវិត ឬគ្រាន់តែរង់ចាំដោយគ្មានសង្ឃឹម ឬរស់នៅក្នុងភាពសោកស្តាយដ៏ជូរចត់ ដែលអ្នករាល់គ្នាបាត់បង់គ្រប់ទាំងវិចារណញ្ញាណទាំងអស់...។ ជាក់ស្ដែង គ្មាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា អាចគេចផុតពីភាពដែលអាចកើតមានទាំងនេះបានទេ។ ដោយសារតែគ្មាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា យកបាននូវកន្លែងមួយដែលអ្នករាល់គ្នាអាចថ្វាយបង្គំព្រះជាម្ចាស់ដ៏ពិតប្រាកដ ប៉ុន្តែជ្រមុជខ្លួនឯងចូលទៅក្នុងពិភពនៃភាពអសីលធម៌ និងការអាក្រក់ ដោយលាយបញ្ចូលទៅក្នុងជំនឿរបស់អ្នករាល់គ្នា ចូលទៅក្នុងវិញ្ញាណ ព្រលឹង និងរូបកាយរបស់អ្នករាល់គ្នា នោះមានរឿងរ៉ាវជាច្រើនដែលមិនទាក់ទងនឹងជីវិត និងសេចក្តីពិត ហើយដែលតាមពិតទៅ គឺផ្ទុយទៅនឹងរឿងរ៉ាវទាំងនោះវិញ។ ដូច្នេះហើយ អ្វីដែលខ្ញុំសង្ឃឹមចំពោះអ្នករាល់គ្នាគឺថាអ្នករាល់គ្នាអាចនឹងត្រូវនាំទៅកាន់ផ្លូវនៃពន្លឺបាន។ ក្តីសង្ឃឹមតែមួយគត់របស់ខ្ញុំគឺថា អ្នករាល់គ្នាអាចមានសមត្ថភាពយកចិត្តទុកដាក់លើខ្លួនឯង ថែទាំខ្លួនឯង ហើយថាអ្នកនឹងមិនផ្តោតសំខាន់លើទិសដៅរបស់អ្នកខ្លាំងពេក ខណៈពេលដែលកំពុងមើលទៅលើឥរិយាបថ និងអំពើរំលងរបស់អ្នកដោយភាពព្រងើយកន្ដើយនោះឡើយ។

(ដកស្រង់ពី «អំពើរំលងនឹងនាំមនុស្សទៅកាន់ស្ថាននរក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៦៥៨. បើអ្នកប្រព្រឹត្តនូវអំពើរំលងកាន់តែច្រើន នោះឱកាសរបស់អ្នកក្នុងការទទួលបាននូវទិសដៅល្អ គឺកាន់តែតិចដែរ។ ផ្ទុយទៅវិញ បើអ្នកប្រព្រឹត្តអំពើរំលងកាន់តែតិចនោះអ្នកកាន់តែមានឱកាសច្រើនក្នុងការទទួលបាននូវការសរសើរពីព្រះជាម្ចាស់។ ប្រសិនបើអំពើរំលងរបស់អ្នកកើនឡើង ដល់ចំណុចដែលខ្ញុំមិនអាចអភ័យទោសឱ្យអ្នកបាន នោះអ្នកនឹងត្រូវបាត់បង់ទាំងស្រុងនូវឱកាសនៃការដែលត្រូវអត់ទោស។ ដូច្នេះទិសដៅរបស់អ្នកនឹងមិននៅខាងលើទេ ប៉ុន្តែនៅខាងក្រោមវិញ។ ប្រសិនបើអ្នកមិនជឿខ្ញុំទេ ចូរអ្នកក្លាហាន ហើយប្រព្រឹត្តខុសចុះ នោះអ្នកនឹងឃើញនូវអ្វីដែលអ្នកត្រូវទទួលបាន។ ប្រសិនបើអ្នកជាមនុស្សដែលមានចិត្តស្មោះត្រង់ ដែលអនុវត្តនូវសេចក្តីពិត នោះអ្នកប្រាកដជានឹងមានឱកាសទទួលបានការលើកលែងទោស ចំពោះអំពើរំលងរបស់អ្នក ហើយអ្នកនឹងមិនស្ដាប់បង្គាប់កាន់តែតិចទៅៗ។ ប្រសិនបើអ្នកជាមនុស្សម្នាក់ដែលការអនុវត្តសេចក្ដីពិតរបស់ខ្លួនមានលក្ខណៈស្មោះអស់ពីចិត្តយ៉ាងខ្លាំង នោះអំពើរំលងរបស់អ្នកនៅចំពោះព្រះជាម្ចាស់ច្បាស់ជាកើនឡើង ហើយអ្នកនឹងមិនស្ដាប់បង្គាប់កាន់តែច្រើនឡើងៗ រហូតដល់អ្នកឈានដល់កម្រិត ដែលនឹងជាពេលនៃការបំផ្លាញជាសរុបចំពោះអ្នកតែម្ដង។ នេះជាពេលដែលសុបិនដ៏រីករាយនៃការទទួលបាននូវព្រះពររបស់អ្នកនឹងត្រូវវិនាស។ កុំចាត់ទុកអំពើរំលងរបស់អ្នកថាគ្រាន់តែជាកំហុសរបស់មនុស្សដែលមិនទាន់គ្រប់អាយុ ឬមនុស្សល្ងីល្ងើនោះឡើយ។ ចូរកុំប្រើលេសដែលអ្នកមិនបានអនុវត្តនូវសេចក្ដីពិត ពីព្រោះតែលក្ខណៈសម្បតិ្តមិនល្អរបស់អ្នក ដែលធ្វើឱ្យអ្នកមិនអាចធ្វើបាននោះឡើយ។ លើសពីនេះទៅទៀត មិនត្រូវចាត់ទុកអំពើរំលងដែលអ្នកបានប្រព្រឹត្ត ថាជាអំពើរបស់នរណាម្នាក់ផ្សេងនោះឡើយ។ ប្រសិនបើអ្នកពូកែក្នុងការអភ័យទោសឱ្យខ្លួនឯង និងប្រព្រឹត្តចំពោះខ្លួនឯងដោយសន្ដោសប្រណី នោះខ្ញុំសូមមានព្រះបន្ទូលថា អ្នកជាមនុស្សកំសាក ដែលមិនដែលទទួលបាននូវសេចក្ដីពិត ហើយអំពើរំលងរបស់អ្នកក៏មិនដែលឈប់ក្នុងការតាមលងអ្នកដែរ។ អំពើរំលងរបស់អ្នកនឹងទាសអ្នកចេញ មិនឱ្យទទូលបាននូវតម្រូវការនៃសេចក្តីពិត ហើយធ្វើឱ្យអ្នកនៅតែជាដៃគូស្មោះត្រង់របស់សាតាំងជានិច្ច។ ឱវាទរបស់ខ្ញុំចំពោះអ្នកនៅតែមានដូច្នេះ៖ ចូរកុំយកចិត្តទុកដាក់តែលើទិសដៅរបស់អ្នក ដោយមិនអាចកត់សម្គាល់ពីអំពើរំលងដែលលាក់កំបាំងរបស់អ្នកនោះឡើយ តែចូរប្រកាន់ខ្ជាប់នូវអំពើរំលងយ៉ាងម៉ឺងម៉ាត់ ហើយកុំមើលរំលងនូវអំពើរំលងទាំងនោះ ក្រៅពីការព្រួយបារម្ភចង់បានទិសដៅរបស់អ្នកឡើយ។

(ដកស្រង់ពី «អំពើរំលងនឹងនាំមនុស្សទៅកាន់ស្ថាននរក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៦៥៩. ទោះបីជាសារជាតិរបស់ព្រះជាម្ចាស់មានផ្ទុកសមាសធាតុនៃសេចក្តីស្រឡាញ់ ហើយទោះបីជាទ្រង់មានសេចក្តីមេត្តាករុណាចំពោះមនុស្សម្នាក់ៗក៏ដោយ ក៏មនុស្សបានមើលរំលង និងបំភ្លេចចោលការពិតដែលថា សារជាតិរបស់ទ្រង់ក៏មានសេចក្តីថ្លៃថ្នូរដែរ។ ការដែលទ្រង់មានសេចក្តីស្រឡាញ់ មិនមែនមានន័យថា មនុស្សអាចបំពានទ្រង់តាមទំនើងចិត្ត ដោយមិនបញ្ឆេះអារម្មណ៍របស់ទ្រង់ ឬធ្វើឱ្យទ្រង់មានប្រតិកម្មនោះឡើយ ហើយការដែលទ្រង់មានសេចក្តីមេត្តាករុណា ក៏មិនមែនមានន័យថា ទ្រង់គ្មានគោលការណ៍ទាក់ទងនឹងរបៀបដែលទ្រង់ប្រព្រឹត្តចំពោះមនុស្សនោះដែរ។ ព្រះជាម្ចាស់មានព្រះជន្មរស់ ហើយទ្រង់ពិតជាមានអត្ថិភាពមែន។ ទ្រង់មិនមែនជារូបត្លុកដែលគេស្រមៃ ឬជាវត្ថុណាមួយនោះឡើយ។ ទាក់ទងនឹងការដែលទ្រង់មានព្រះជន្មមែន យើងគួរតែស្ដាប់ព្រះសូរសៀងនៃព្រះហឫទ័យរបស់ទ្រង់ដោយប្រុងប្រយ័ត្នគ្រប់ពេលវេលា យកចិត្តទុកដាក់ចំពោះអាកប្បកិរិយារបស់ទ្រង់ ហើយព្យាយាមយល់អំពីព្រះទ័យរបស់ទ្រង់។ យើងមិនគួរប្រើការស្រមើស្រមៃរបស់មនុស្ស ដើម្បីកំណត់អត្ថន័យព្រះជាម្ចាស់ ឬមិនគួរបង្ខំឱ្យទ្រង់ធ្វើតាមគំនិត ឬបំណងប្រាថ្នារបស់មនុស្ស ដោយឱ្យព្រះជាម្ចាស់ប្រព្រឹត្តចំពោះមនុស្សទៅតាមការស្រមើស្រមៃរបស់មនុស្សនោះឡើយ។ ប្រសិនបើអ្នកធ្វើបែបនេះ អ្នកកំពុងតែធ្វើឱ្យព្រះជាម្ចាស់ខ្ញាល់ កំពុងតែល្បួងសេចក្ដីក្រោធរបស់ទ្រង់ និងប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ទ្រង់ហើយ! ដូច្នេះ នៅពេលដែលអ្នករាល់គ្នាចាប់ផ្ដើមយល់អំពីភាពធ្ងន់ធ្ងរនៃរឿងនេះ ខ្ញុំសូមដាស់តឿនអ្នករាល់គ្នាម្នាក់ៗថា អ្នកគួរតែប្រុងប្រយ័ត្ន និងប្រព្រឹត្តដោយប្រាជ្ញាផងនៅក្នុងទង្វើរបស់អ្នក។ ចូរប្រុងប្រយ័ត្ន និងមានប្រាជ្ញានៅក្នុងការនិយាយស្ដីរបស់អ្នក ហើយទាក់ទងនឹងរបៀបដែលអ្នកប្រព្រឹត្តចំពោះព្រះជាម្ចាស់វិញ បើអ្នកមានការប្រុងប្រយ័ត្ន និងមានប្រាជ្ញាកាន់តែច្រើន នោះវាកាន់តែប្រសើរ! នៅពេលដែលអ្នកមិនយល់អំពីអាកប្បកិរិយារបស់ព្រះជាម្ចាស់ ចូររៀនចេះទប់មាត់កុំនិយាយពាក្យសម្ដីផ្ដេសផ្ដាស ត្រូវចេះប្រុងប្រយ័ត្នជាមួយទង្វើរបស់អ្នក ហើយមិនត្រូវនិយាយទទឹងទិសនោះឡើយ។ កាន់តែសំខាន់ទៀតនោះគឺ មិនត្រូវឆាប់ធ្វើសេចក្តីសន្និដ្ឋានតាមអំពើចិត្តឡើយ។ ផ្ទុយទៅវិញ អ្នកគួរតែរង់ចាំ និងស្វែងរក ព្រោះទង្វើទាំងនេះក៏ជាការស្ដែងចេញអំពីការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់ដែរ។ លើសពីនេះទៅទៀត ប្រសិនបើអ្នកអាចសម្រេចការនេះបាន ហើយបើអ្នកមានអាកប្បកិរិយាបែបនេះទៀត នោះព្រះជាម្ចាស់នឹងមិនស្ដីបន្ទោសអ្នកចំពោះភាពល្ងង់ខ្លៅ ភាពល្ងីល្ងើ និងកង្វះការយល់ដឹងរបស់អ្នកអំពីហេតុផលដែលនៅពីក្រោយនោះឡើយ។ ផ្ទុយទៅវិញ ដោយសារតែអ្នកមានអាកប្បកិរិយាខ្លាចបំពានព្រះជាម្ចាស់ គោរពចំពោះបំណងព្រះហឫទ័យរបស់ទ្រង់ និងព្រមស្ដាប់បង្គាប់តាមទ្រង់ នោះព្រះជាម្ចាស់នឹងនឹកចាំពីអ្នក ដឹកនាំ និងបំភ្លឺអ្នក ឬអត់ឱនចំពោះភាពក្មេងខ្ចី និងភាពល្ងង់ខ្លៅរបស់អ្នកមិនខាន។ ផ្ទុយទៅវិញ បើអាកប្បកិរិយារបស់អ្នកចំពោះទ្រង់ជាការមិនគោរព ការវិនិច្ឆ័យលើទ្រង់តាមចិត្តដែលអ្នកចង់ ឬចេះតែស្មាន និងកំណត់អត្ថន័យតាមទំនើងចិត្តចំពោះព្រះតម្រិះរបស់ទ្រង់ នោះព្រះជាម្ចាស់នឹងថ្កោលទោសអ្នក ប្រៀនប្រដៅអ្នក ហើយថែមទាំងដាក់ទោសអ្នកទៀតផង ឬក៏ទ្រង់អាចនឹងមានបន្ទូលផ្ដល់យោបល់ដល់អ្នក។ ប្រហែលជាការផ្ដល់យោបល់នេះនឹងមានការពាក់ព័ន្ធនៅក្នុងលទ្ធផលរបស់អ្នក។ ដូច្នេះហើយ បានជាខ្ញុំចង់បញ្ជាក់ម្ដងទៀតថា៖ អ្នករាល់គ្នាម្នាក់ៗគួរតែប្រុងប្រយ័ត្ន និងមានប្រាជ្ញាអំពីអ្វីៗគ្រប់យ៉ាងដែលចេញមកពីព្រះជាម្ចាស់។ មិនត្រូវនិយាយផ្ដេសផ្ដាស ហើយក៏មិនត្រូវធ្វេសប្រហែសនៅក្នុងទង្វើរបស់អ្នកដែរ។ មុនពេលដែលអ្នកនិយាយអ្វីមួយ អ្នកគួរគិតសិនថា៖ តើទង្វើរបស់ខ្ញុំនឹងធ្វើឱ្យព្រះជាម្ចាស់ខ្ញាល់ឬទេ? ដោយធ្វើបែបនេះ តើខ្ញុំកំពុងតែគោរពស្រឡាញ់ព្រះជាម្ចាស់ឬទេ? ទោះបីនៅក្នុងរឿងដ៏សាមញ្ញក៏ដោយ ក៏អ្នកគួរតែព្យាយាមស្វែងយល់អំពីសំណួរទាំងនេះ ហើយចំណាយពេលពិចារណាអំពីសំណួរទាំងនេះបន្ថែមទៀតដែរ។ ប្រសិនបើអ្នកអាចអនុវត្តបានយ៉ាងពិតប្រាកដស្របតាមគោលការណ៍ទាំងនេះនៅគ្រប់ទិដ្ឋភាព នៅគ្រប់កិច្ចការ គ្រប់ពេលវេលា ហើយមានអាកប្បកិរិយាបែបនេះ ជាពិសេស នៅពេលដែលអ្នកមិនយល់អំពីអ្វីមួយ នោះព្រះជាម្ចាស់នឹងតែងតែដឹកនាំអ្នក និងប្រទានដល់អ្នកនូវផ្លូវមួយក្នុងការដើរតាមមិនខាន។ ទោះបីជាមនុស្សខំប្រឹងសម្ដែងបែបណាក៏ដោយ ក៏ព្រះជាម្ចាស់ទតឃើញពួកគេយ៉ាងច្បាស់ និងយ៉ាងស្រួល ហើយទ្រង់នឹងប្រទាននូវការវាយតម្លៃដ៏សុក្រឹត និងត្រឹមត្រូវចំពោះការសម្ដែងរបស់អ្នក។ ក្រោយពេលដែលអ្នកបានឆ្លងកាត់ការល្បងលចុងក្រោយ នោះព្រះជាម្ចាស់នឹងយកគ្រប់ទាំងឥរិយាបថរបស់អ្នក ហើយធ្វើការបូកសរុប ដើម្បីកំណត់លទ្ធផលរបស់អ្នក។ លទ្ធផលនេះនឹងធ្វើឱ្យមនុស្សគ្រប់រូបជឿទាំងស្រុង ដោយគ្មានមន្ទិលសង្ស័យណាមួយឡើយ។ អ្វីដែលខ្ញុំចង់ប្រាប់អ្នករាល់គ្នានៅត្រង់នេះ គឺថា៖ គ្រប់ទង្វើរបស់អ្នករាល់គ្នា គ្រប់សកម្មភាពរបស់អ្នករាល់គ្នា និងគ្រប់គំនិតរបស់អ្នករាល់គ្នា សុទ្ធតែកំណត់ពីវាសនារបស់អ្នករាល់គ្នា។

(ដកស្រង់ពី «របៀបដឹងពីនិស្ស័យរបស់ព្រះជាម្ចាស់ និងលទ្ធផលដែលកើតចេញពីកិច្ចការរបស់ទ្រង់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

៦៦០. ទាក់ទងនឹងរបៀបដែលមនុស្សស្វែងរក និងរបៀបដែលមនុស្សចូលទៅជិតព្រះជាម្ចាស់ អាកប្បកិរិយារបស់ពួកគេពិតជាសំខាន់ណាស់។ មិនត្រូវព្រងើយកន្ដើយដាក់ព្រះជាម្ចាស់ ធ្វើដូចទ្រង់ជាខ្យល់ទទេរសាត់អណ្ដែតជុំវិញក្បាលអ្នកពីខាងក្រោយឡើយ។ អ្នកត្រូវគិតអំពីព្រះជាម្ចាស់ដែលអ្នកជឿ ជាព្រះដ៏មានព្រះជន្មរស់ ជាព្រះដ៏ពិតវិញ។ ទ្រង់មិនមែនជាព្រះដែលកំពុងតែគង់នៅស្ថានសួគ៌ជាន់ទីបី ទាំងគ្មានកិច្ចការដែលត្រូវធ្វើនោះឡើយ។ ផ្ទុយទៅវិញ ទ្រង់តែងតែទតមើលដួងចិត្តរបស់មនុស្សគ្រប់រូប សង្កេតមើលអ្វីដែលអ្នកធ្វើ ទតមើលគ្រប់ទាំងពាក្យសម្ដី និងគ្រប់ទាំងទង្វើតូចៗរបស់អ្នក ទតមើលពីរបៀបដែលអ្នកប្រព្រឹត្ត និងអាកប្បកិរិយាដែលអ្នកមានចំពោះទ្រង់។ មិនថាអ្នកព្រមថ្វាយខ្លួនដល់ព្រះជាម្ចាស់ ឬក៏អត់នោះឡើយ គ្រប់ទាំងឥរិយាបថ គំនិត និងយោបល់របស់អ្នកសុទ្ធតែត្រូវបានលាតត្រដាងនៅចំពោះទ្រង់ ហើយទ្រង់កំពុងតែទតឃើញយ៉ាងច្បាស់។ ដោយផ្អែកលើឥរិយាបថ ទង្វើ និងអាកប្បកិរិយារបស់អ្នកដែលមានចំពោះទ្រង់ នោះព្រះតម្រិះរបស់ព្រះជាម្ចាស់ចំពោះអ្នក និងអាកប្បកិរិយាដែលទ្រង់មានចំពោះអ្នក ក៏ផ្លាស់ប្ដូរទៅតាមនោះដែរ។ ខ្ញុំចង់ផ្ដល់ជាដំបូន្មានខ្លះដល់មនុស្សមួយចំនួនថា៖ កុំចាត់ទុកខ្លួន ដូចជាទារកនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ ហើយគិតថាទ្រង់គួរតែស្រឡាញ់អ្នក ទ្រង់មិនអាចចាកចោលអ្នក ហើយអាកប្បកិរិយារបស់ទ្រង់ចំពោះអ្នកនៅតែដដែល និងមិនប្រែប្រួលនោះឡើយ ហើយខ្ញុំសូមផ្ដល់យោបល់ថា អ្នកគួរតែឈប់ស្រមើស្រមៃទៀតទៅ! ព្រះជាម្ចាស់ជាព្រះដ៏សុចរិតនៅក្នុងការប្រព្រឹត្តរបស់ទ្រង់ចំពោះមនុស្សម្នាក់ៗ ហើយទ្រង់តែងតែស្មោះត្រង់ចំពោះវិធីសាស្ត្ររបស់ទ្រង់ក្នុងការយកឈ្នះ និងការសង្រ្គោះមនុស្ស។ នេះគឺជាការគ្រប់គ្រងរបស់ទ្រង់។ ទ្រង់ប្រព្រឹត្តចំពោះមនុស្សម្នាក់ៗយ៉ាងម៉ឺងម៉ាត់ គឺមិនដូចជាសត្វចិញ្ចឹមដែលប្រលែងលេងនោះឡើយ។ សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្ស មិនមែនជាសេចក្តីស្រឡាញ់បែបថ្នាក់ថ្នម ឬបែបធ្វើឱ្យក្មេងខូចនោះឡើយ ហើយសេចក្តីមេត្តាករុណា និងសេចក្តីអត់ឱនរបស់ទ្រង់ចំពោះមនុស្សជាតិវិញ ក៏មិនបណ្ដែតបណ្តោយ ឬធ្វេសប្រហែសនោះដែរ។ ផ្ទុយទៅវិញ សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្សពាក់ព័ន្ធនឹងការស្ញប់ស្ញែង ការអាណិត និងការគោរពចំពោះជីវិត ហើយសេចក្តីមេត្តាករុណា និងសេចក្តីអត់ឱនរបស់ទ្រង់បង្ហាញពីសេចក្តីរំពឹងទុករបស់ទ្រង់ចំពោះពួកគេ ហើយវាជាអ្វីដែលមនុស្សត្រូវការដើម្បីរស់រាន។ ព្រះជាម្ចាស់ជាព្រះដ៏មានព្រះជន្មរស់ ហើយព្រះជាម្ចាស់តែងតែមានអត្ថិភាពជានិច្ច។ អាកប្បកិរិយារបស់ទ្រង់ចំពោះមនុស្សជាតិផ្អែកលើសេចក្តីសុចរិត មិនមែនចេញពីក្បួនច្បាប់ដ៏ម៉ឺងម៉ាត់ឡើយ ហើយវាអាចផ្លាស់ប្ដូរបាន។ ចេតនារបស់ទ្រង់ចំពោះមនុស្សជាតិកំពុងតែផ្លាស់ប្ដូរ និងផ្លាស់ប្រែបន្ដិចម្ដងៗទៅតាមពេលវេលា អាស្រ័យលើកាលៈទេសៈដែលកើតឡើង និងស្របតាមអាកប្បកិរិយារបស់មនុស្សម្នាក់ៗ។ ដូច្នេះ អ្នកគួរតែដឹងនៅក្នុងចិត្តរបស់អ្នកយ៉ាងច្បាស់ថា សារជាតិរបស់ព្រះជាម្ចាស់មិនប្រែប្រួលឡើយ ហើយដឹងទៀតថា និស្ស័យរបស់ទ្រង់នឹងបង្ហាញចេញនៅពេលវេលាខុសគ្នា និងនៅក្នុងបរិបទខុសគ្នា។ អ្នកប្រហែលជាគិតថា នេះមិនមែនជារឿងធំឡើយ ហើយអ្នកអាចប្រើសញ្ញាណផ្ទាល់ខ្លួនរបស់អ្នក ដើម្បីស្រមៃពីរបៀបដែលព្រះជាម្ចាស់គួរតែធ្វើរឿងផ្សេងៗ។ យ៉ាងណាមិញ វាមានពេលខ្លះដែលភាពផ្ទុយគ្នាទាំងស្រុងនៃទស្សនៈរបស់អ្នកអាចជាការពិត ហើយដោយប្រើប្រាស់សញ្ញាណផ្ទាល់ខ្លួនរបស់អ្នក ដើម្បីព្យាយាមវាស់ស្ទង់ព្រះជាម្ចាស់ នោះអ្នកបានធ្វើឱ្យទ្រង់ខ្ញាល់រួចទៅហើយ។ នោះគឺដោយសារតែព្រះជាម្ចាស់មិនធ្វើការតាមរបៀបដែលអ្នកគិតថា ទ្រង់ត្រូវធ្វើនោះឡើយ ហើយទ្រង់ក៏មិនចាត់ទុករឿងនេះ ដូចអ្វីដែលអ្នកនិយាយថា ទ្រង់នឹងចាត់ទុកនោះដែរ។ ដូច្នេះ ខ្ញុំសូមរំឭកអ្នកឱ្យប្រុងប្រយ័ត្ន និងមានប្រាជ្ញានៅក្នុងរបៀបគ្រប់យ៉ាងដែលអ្នកធ្វើ ហើយរៀនពីរបៀបដើរតាមគោលការណ៍នៃការដើរនៅក្នុងផ្លូវរបស់ព្រះជាម្ចាស់នៅក្នុងគ្រប់កិច្ចការទាំងអស់ ដែលជាការកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់វិញ។ អ្នកត្រូវតែមានការយល់ដឹងឱ្យបានម៉ឺងម៉ាត់ទាក់ទងនឹងបំណងព្រះហឫទ័យ និងអាកប្បកិរិយារបស់ព្រះជាម្ចាស់ អ្នកត្រូវតែរកមនុស្សដែលទទួលបានការបំភ្លឺ ដើម្បីប្រាប់រឿងនេះដល់អ្នក ហើយអ្នកត្រូវតែស្វែងរកទ្រង់យ៉ាងអស់ពីចិត្ត។ មិនត្រូវចាត់ទុកព្រះជាម្ចាស់នៃជំនឿរបស់អ្នក ដូចជារូបត្លុក ដោយវិនិច្ឆ័យទ្រង់តាមចិត្ត ទាញសេចក្តីសន្និដ្ឋានអំពីទ្រង់តាមអំពើចិត្ត ហើយមិនប្រព្រឹត្តចំពោះទ្រង់ ដោយការគោរពដែលទ្រង់សមទទួលនោះឡើយ។ ទោះបីព្រះជាម្ចាស់កំពុងតែនាំសេចក្តីសង្រ្គោះដល់អ្នក និងកំពុងតែកំណត់ពីលទ្ធផលរបស់អ្នកក៏ដោយ ក៏ទ្រង់អាចប្រទានដល់អ្នកនូវសេចក្តីមេត្តាករុណា សេចក្តីអត់ឱន ឬការជំនុំជម្រះ និងការវាយផ្ចាលបានដែរ ប៉ុន្តែលើសពីនេះ អាកប្បកិរិយារបស់ទ្រង់ចំពោះអ្នកមិននៅដដែលឡើយ។ វាអាស្រ័យលើអាកប្បកិរិយារបស់អ្នកដែលមានចំពោះទ្រង់ ក៏ដូចជាការយល់ដឹងរបស់អ្នកអំពីទ្រង់ដែរ។ មិនត្រូវបណ្ដោយឱ្យទិដ្ឋភាពមួយនៃចំណេះដឹង ឬការយល់ដឹងរបស់អ្នកអំពីព្រះជាម្ចាស់ មកកំណត់ដាក់កម្រិតទ្រង់ជារៀងរហូតឡើយ។ មិនត្រូវជឿលើព្រះដែលស្លាប់ឡើយ ប៉ុន្តែចូរជឿលើព្រះដែលមានព្រះជន្មរស់វិញ។

(ដកស្រង់ពី «របៀបដឹងពីនិស្ស័យរបស់ព្រះជាម្ចាស់ និងលទ្ធផលដែលកើតចេញពីកិច្ចការរបស់ទ្រង់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

៦៦១. អ្នករាល់គ្នាចង់ឱ្យព្រះជាម្ចាស់សព្វព្រះហប្ញទ័យនឹងអ្នករាល់គ្នា ប៉ុន្តែអ្នករាល់គ្នាស្ថិតនៅឆ្ងាយពីព្រះម្ចាស់។ តើអ្វីជាបញ្ហានៅទីនេះ? អ្នករាល់គ្នាទទួលតែព្រះបន្ទូលរបស់ទ្រង់ ប៉ុន្តែមិនទទួលយកការលួសកាត់របស់ទ្រង់ទេ ហើយអ្នកកាន់តែមិនអាចទទួលយកគ្រប់ការរៀបចំរបស់ទ្រង់ ដើម្បីមានជំនឿពេញលេញចំពោះទ្រង់។ ដូចនោះ តើអ្វីជាបញ្ហានៅទីនេះ? នៅក្នុងការវិភាគចុងក្រោយ សេចក្ដីជំនឿរបស់អ្នករាល់គ្នា គឺជាសម្បកស៊ុតទទេមួយ ដែលមិនអាចញាស់ជាកូនមាន់បានទេ។ ព្រោះសេចក្ដីជំនឿរបស់អ្នករាល់គ្នាមិនបាននាំសេចក្តីពិតមកដល់អ្នករាល់គ្នាឬក៏ផ្តល់ជីវិតដល់អ្នក ប៉ុន្តែផ្ទុយមកវិញ បានផ្តល់ឱ្យអ្នករាល់គ្នានូវញាណបំភាន់ភ្នែកអំពីការទ្រទ្រង់ជីវិត និងក្តីសង្ឃឹម។ គឺញាណនៃការទ្រទ្រង់ជីវិត និងក្តីសង្ឃឹមនេះហើយ ដែលជាគោលបំណងរបស់អ្នករាល់គ្នាក្នុងការជឿលើព្រះជាម្ចាស់ គឺមិនមែនជាសេចក្តីពិត និងជីវិតនោះទេ។ ហេតុនេះហើយទើបខ្ញុំនិយាយថា រយៈពេលនៃសេចក្ដីជំនឿរបស់អ្នករាល់គ្នាចំពោះព្រះជាម្ចាស់ គ្មានអ្វីក្រៅពីការព្យាយាមយកចិត្តព្រះជាម្ចាស់ក្នុងលក្ខណៈដូចជាខ្ញុំបម្រើ និងគ្មានភាពអៀនខ្មាសនោះទេ ហើយក៏មិនអាចចាត់ទុកថាជាសេចក្ដីជំនឿពិតប្រាកដបានដែរ។ តើកូនមាន់អាចកើតចេញពីសេចក្ដីជំនឿបែបនេះបានយ៉ាងដូចម្តេច? អាចនិយាយម្យ៉ាងទៀតបានថាតើសេចក្ដីជំនឿបែបនេះអាចសម្រេចបានអ្វីខ្លះ? គោលបំណងនៃសេចក្ដីជំនឿរបស់អ្នករាល់គ្នាចំពោះព្រះជាម្ចាស់ គឺប្រើប្រាស់ទ្រង់ដើម្បីសម្រេចគោលបំណងរបស់ខ្លួន។ តើនេះមិនមែនជាការប្រមាថរបស់អ្នករាល់គ្នាចំពោះនិស្ស័យរបស់ព្រះជាម្ចាស់ទេឬ? អ្នករាល់គ្នាជឿថា ព្រះជាម្ចាស់ដែលគង់នៅលើស្ថានសួគ៌ មានពិតប្រាកដមែន និងបដិសេធថាព្រះជាម្ចាស់ដែលគង់នៅលើផែនដី មិនមានពិតប្រាកដទេ ប៉ុន្តែខ្ញុំមិនទទួលស្គាល់ទស្សនៈរបស់អ្នករាល់គ្នាទេ ព្រោះខ្ញុំពេញព្រះទ័យតែអស់អ្នកណាដែលបម្រើព្រះជាម្ចាស់នៅលើផែនដី ដាក់ជើងជាន់នៅលើដីយ៉ាងមាំប៉ុណ្ណោះ ប៉ុន្តែមិនសរសើរអ្នកណាដែលមិនទទួលស្គាល់ព្រះគ្រីស្ទដែលគង់នៅលើផែនដីនោះទេ។ មិនថាមនុស្សបែបនេះមានភក្តីភាពចំពោះព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌យ៉ាងណានោះទេ នៅទីបំផុត ពួកគេមិនអាចគេចផុតពីព្រះហស្ដរបស់យើងដែលនឹងដាក់ទោសមនុស្សអាក្រក់បានឡើយ។ មនុស្សទាំងនេះសុទ្ធតែជាមនុស្សអាក្រក់ ព្រោះពួកគេគឺជាមនុស្សធ្វើអំពើអាក្រក់ដែលប្រឆាំងនឹងព្រះជាម្ចាស់ និងមិនដែលបានចុះចូលនឹងព្រះគ្រីស្ទដោយពេញចិត្តឡើយ។ ពិតណាស់ ចំនួនរបស់ពួកគេរាប់បញ្ចូលទាំងអស់អ្នកដែលមិនស្គាល់ព្រះគ្រីស្ទ និងជាងនេះទៀត មិនទទួលស្គាល់ព្រះគ្រីស្ទ។ ដរាបណាអ្នកមានភក្តីភាពចំពោះព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ តើអ្នកជឿថាអ្នកអាចធ្វើអ្វីបានតាមចិត្តខ្លួនចំពោះព្រះគ្រីស្ទឬ? ខុសហើយ! ការមិនអើពើរបស់អ្នកចំពោះព្រះគ្រីស្ទ គឺជាការមិនអើចំពោះព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌។ មិនថាអ្នកមានភក្តីភាពចំពោះព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌យ៉ាងណានោះទេ វាគ្រាន់តែជាសម្តីដែលគ្មានន័យ និងការធ្វើពើប៉ុណ្ណោះ ព្រោះព្រះជាម្ចាស់ដែលគង់នៅលើផែនដី មិនគ្រាន់តែជាមធ្យោបាយសម្រាប់ឱ្យមនុស្សទទួលបានសេចក្តីពិត និងមានចំណេះដឹងដ៏ជ្រៅជ្រះប៉ុណ្ណោះទេ ប៉ុន្តែលើសពីនេះទៅទៀត ទ្រង់គឺជាមធ្យោបាយក្នុងការថ្កោលទោសមនុស្ស និងបន្ទាប់មកជាមធ្យោបាយក្នុងការយកការពិតមកដាក់ទោសមនុស្សអាក្រក់។ តើអ្នកបានយល់ពីលទ្ធផលដែលផ្តល់ផលប្រយោជន៍ និងផលអាក្រក់នៅទីនេះឬទេ? តើអ្នកធ្លាប់ឆ្លងកាត់លទ្ធផលទាំងនេះឬទេ? យើងសូមជូនពរឱ្យអ្នករាល់គ្នាយល់ពីសេចក្តីពិតនេះនៅថ្ងៃណាមួយឆាប់ៗនេះ ដែលថា ដើម្បីស្គាល់ព្រះជាម្ចាស់ អ្នកមិនត្រឹមតែត្រូវស្គាល់ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀតនោះ គឺអ្នកត្រូវស្គាល់ព្រះជាម្ចាស់ដែលគង់នៅលើផែនដីផងដែរ។ ចូរកុំច្រលំពីរឿងអាទិភាពរបស់អ្នក ឬអនុញ្ញាតឱ្យរឿងបន្ទាប់បន្សំជំនួសរឿងសំខាន់ឡើយ។ មានតែតាមវិធីនេះទេ ទើបអ្នកអាចកសាងទំនាក់ទំនងល្អជាមួយព្រះជាម្ចាស់បានពិតប្រាកដ និងកាន់តែខិតជិតព្រះជាម្ចាស់ ព្រមទាំងនាំយកដួងចិត្តរបស់អ្នកឱ្យកាន់តែខិតជិតទ្រង់។ ប្រសិនបើអ្នកមានសេចក្ដីជំនឿជាច្រើនឆ្នាំមកហើយ ហើយមានទំនាក់ទំនងជាមួយ យើងយូរមកហើយ ប៉ុន្តែនៅតែឃ្លាតឆ្ងាយពីយើង នោះយើងអាចនិយាយថា គឺប្រាកដជាអ្នកនេះហើយដែលតែងតែប្រមាថដល់និស្ស័យរបស់ព្រះជាម្ចាស់ ហើយទីបញ្ចប់របស់អ្នក នឹងពិបាករកគិតពុំយល់។ ប្រសិនបើការទាក់ទងនឹងខ្ញុំជាច្រើនឆ្នាំមកនេះមិនបានផ្លាស់ប្តូរអ្នកឱ្យទៅជាបុគ្គលម្នាក់ដែលមានភាពជាមនុស្ស និងសេចក្តីពិតទេ ប៉ុន្តែផ្ទុយទៅវិញបានធ្វើឱ្យផ្លូវអាក្រក់របស់អ្នកជ្រួតជ្រាបចូលក្នុងនិស្ស័យរបស់អ្នកទៅវិញ ហើយភាពក្អេងក្អាងរបស់អ្នកមិនត្រឹមតែកើនឡើងលើសមុនទ្វេរដងទេ ប៉ុន្តែការយល់ខុសរបស់អ្នកអំពីយើង ក៏បានកើនឡើងច្រើនដងផងដែរ រហូតដល់អ្នកចាប់ផ្តើមគិតថាយើងជាមិត្តភក្តិដ៏តូចតាចរបស់អ្នក នោះយើងអាចនិយាយថា ទុក្ខវេទនារបស់អ្នកលែងស្ថិតនៅត្រឹមស្បែករបស់អ្នកទៀតហើយ ប៉ុន្តែវាបានជ្រៀតចូលដល់ឆ្អឹងរបស់អ្នកតែម្តង។ គ្រប់យ៉ាងដែលនៅសល់ គឺរង់ចាំឱ្យគេរៀបចំបុណ្យសពសម្រាប់អ្នកប៉ុណ្ណោះ។ ដល់ពេលនោះ អ្នកមិនចាំចាច់អង្វរករឱ្យខ្ញុំធ្វើជាព្រះជាម្ចាស់របស់អ្នកទេ ព្រោះអ្នកបានប្រព្រឹត្តិអំពើបាបដែលស័ក្ដិសមនឹងសេចក្តីស្លាប់ ជាអំពើបាបដែលមិនអាចអត់ឱនឱ្យបាន។ ទោះបីជាខ្ញុំអាចមានក្តីអាណិតអាសូរដល់អ្នកក៏ដោយ ក៏ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌នឹងទទួចចង់យកជីវិតរបស់អ្នកដែរ ព្រោះការប្រមាថរបស់អ្នកដល់និស្ស័យរបស់ព្រះជាម្ចាស់ គឺមិនមែនជាបញ្ហាធម្មតានោះទេ ប៉ុន្តែជាបញ្ហាធ្ងន់ធ្ងរខ្លាំងណាស់។ នៅពេលដែលពេលវេលាមកដល់ សូមកុំបន្ទោសយើងថាមិនបានប្រាប់អ្នកជាមុនឱ្យសោះ។ អ្វីដែលសំខាន់ គឺស្ថិតនៅលើរឿងទាំងអស់នេះហើយ គឺនៅពេលដែលអ្នកមានទំនាក់ទំនងជាមួយព្រះគ្រីស្ទដែលជាព្រះជាម្ចាស់នៅលើផែនដីក្នុងនាមជាមនុស្សធម្មតាម្នាក់ គឺនៅពេលនោះហើយដែលអ្នកជឿថា ព្រះជាម្ចាស់គ្មានអ្វីក្រៅតែពីជាមនុស្សម្នាក់នោះទេ គឺនៅពេលនោះហើយអ្នកនឹងត្រូវវិនាស។ នេះគ្រាន់តែជាការក្រើនរំលឹកដល់អ្នករាល់គ្នាប៉ុណ្ណោះ។

(ដកស្រង់ពី «វិធីស្គាល់ព្រះដែលគង់នៅលើផែនដី» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៦៦២. នៅក្នុងដំណើរជីវិតរស់នៅរបស់មនុស្សគ្រប់រូបដែលមានសេចក្ដីជំនឿលើព្រះជាម្ចាស់ ពួកគេបានធ្វើរឿងជាច្រើនដែលទាស់ទទឹង និងបោកបញ្ឆោតព្រះជាម្ចាស់។ អំពើអាក្រក់ខ្លះ មិនចាំបាច់ត្រូវកត់ត្រាថាជាការប្រមាថនោះទេ ប៉ុន្ដែ អំពើខ្លះទៀត មិនអាចលើកលែងទោសឱ្យបានឡើយ ដ្បិតមានអំពើជាច្រើនដែលខុសទៅនឹងបញ្ញត្ដិរដ្ឋបាល ដែលជាការប្រមាថដល់និស្ស័យរបស់ព្រះជាម្ចាស់។ មនុស្សជាច្រើនដែលព្រួយអំពីវាសនារបស់ពួកគេផ្ទាល់ អាចចោទសួរអំពីអំពើទាំងនោះ។ អ្នករាល់គ្នាគួរដឹងថា អ្នករាល់គ្នាជាមនុស្សដែលមានធម្មជាតិក្រអឺតក្រទមនិងឆ្មើងឆ្មៃ ហើយមិនសុខចិត្តទទួលស្គាល់ការពិតទេ។ ហេតុនេះហើយ ខ្ញុំនឹងប្រាប់អ្នករាល់គ្នាបន្តិចម្តងៗ បន្ទាប់ពីអ្នករាល់គ្នាបានឆ្លុះបញ្ចាំងពីខ្លួនឯងរួច។ ខ្ញុំសូមដាស់តឿនអ្នករាល់គ្នា ឱ្យស្វែងយល់ឱ្យបានច្បាស់ជាងនេះអំពីខ្លឹមសារនៃបញ្ញត្ដិរដ្ឋបាល និងខិតខំប្រឹងប្រែងស្វែងយល់ពីនិស្ស័យរបស់ព្រះជាម្ចាស់។ បើមិនដូច្នោះទេ អ្នករាល់គ្នាមុខជាពិបាកបិទមាត់ឱ្យជិតណាស់ ហើយអណ្តាតរបស់អ្នកនឹងចេះតែគ្រលាស់គ្មានគិត បន្លឺសំឡេងខ្លាំងៗ ហើយអ្នករាល់គ្នានឹងប្រមាថដល់និស្ស័យរបស់ព្រះជាម្ចាស់ដោយមិនដឹងខ្លួនមិនខាន ចុងក្រោយក៏ត្រូវធ្លាក់ចូលទៅក្នុងភាពងងឹត បាត់បង់វត្តមានរបស់ព្រះវិញ្ញាណបរិសុទ្ធ និងបាត់បង់ពន្លឺ។ ដោយសារតែក្នុងសកម្មភាពរបស់អ្នករាល់គ្នា គ្មានគោលការណ៍ ដោយសារតែអ្នករាល់គ្នាធ្វើនិងនិយាយអ្វីដែលអ្នករាល់គ្នាមិនគួរធ្វើនិងនិយាយ ដូច្នេះហើយ អ្នករាល់គ្នានឹងត្រូវទទួលកម្មពៀរដែលស័ក្តិសម។ អ្នកគួរតែដឹងថា ទោះបីជានៅក្នុងពាក្យសម្ដីនិងការប្រព្រឹត្ដរបស់អ្នកគ្មានគោលការណ៍ក៏ដោយ តែព្រះជាម្ចាស់មានគោលការណ៍នៅក្នុងចំណុចទាំងពីរនេះណាស់។ មូលហេតុដែលអ្នកទទួលកម្មពៀរ គឺដោយសារតែអ្នកបានប្រមាថព្រះជាម្ចាស់ មិនមែនដោយសារអ្នកប្រមាថបុគ្គលណាម្នាក់ទេ។ នៅក្នុងជីវិតរបស់អ្នក ប្រសិនបើអ្នកប្រព្រឹត្ដអំពើប្រមាថដល់និស្ស័យរបស់ព្រះជាម្ចាស់ច្រើន នោះអ្នកនឹងក្លាយជាកូននរកមិនខាន។ ក្នុងភ្នែកមនុស្ស មើលទៅដូចជាអ្នកបានប្រព្រឹត្តតែអំពើមួយចំនួនតូចដែលមិនស្របនឹងសេចក្ដីពិតប៉ុណ្ណោះ មិនបានធ្វើអ្វីផ្សេងឡើយ។ ក៏ប៉ុន្តែ តើអ្នកដឹងទេថា នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ អ្នកបានក្លាយជាមនុស្សម្នាក់ដែលគ្មានតង្វាយលោះបាបរួចទៅហើយ? ដោយសារតែអ្នកបានប្រព្រឹត្តខុសនឹងបញ្ញត្ដិរដ្ឋបាលរបស់ព្រះជាម្ចាស់ច្រើនដងមកហើយ ហើយជាងនេះទៅទៀត អ្នកមិនបានបង្ហាញពីសញ្ញានៃការប្រែចិត្តអ្វីទេ ហេតុដូច្នេះ អ្នកគ្មានអ្វីជាគ្រឿងពឹងអាងផ្សេង ក្រៅតែពីត្រូវធ្លាក់ទៅឋាននរក ជាកន្លែងដែលព្រះជាម្ចាស់ដាក់ទោសមនុស្សឡើយ។ ពេលកំពុងដើរតាមព្រះជាម្ចាស់ មានមនុស្សមួយចំនួនតូចទៀត បានប្រព្រឹត្ដអំពើមួយចំនួនដែលបានបំពានគោលការណ៍ ប៉ុន្តែបន្ទាប់ពីបានដោះស្រាយជាមួយ និងបានទទួលការណែនាំរួច ពួកគេក៏បានមើលឃើញពីសេចក្ដីពុករលួយរបស់ខ្លួនគេផ្ទាល់បន្តិចម្ដងៗ ហើយបន្ទាប់មកទៀត ក៏បានដើរលើផ្លូវនៃតថភាពដែលត្រឹមត្រូវវិញ ហើយសព្វថ្ងៃនេះ ពួកគេនៅតែបន្ទាបខ្លួនដដែល។ មនុស្សបែបនេះ គឺជាមនុស្សដែលនឹងត្រូវបន្ដរស់នៅរហូតដល់ទីបញ្ចប់។ ទោះយ៉ាងណាក៏ដោយ ក៏ខ្ញុំនៅតែស្វែងរកភាពស្មោះត្រង់ដដែល។ ប្រសិនបើអ្នកជាមនុស្សស្មោះត្រង់ និងជាមនុស្សម្នាក់ដែលធ្វើតាមគោលការណ៍ នោះអ្នកអាចក្លាយជាមនុស្សជំនិតរបស់ព្រះជាម្ចាស់បានហើយ។ នៅក្នុងសកម្មភាពរបស់អ្នក ប្រសិនបើអ្នកមិនបានប្រមាថដល់និស្ស័យរបស់ព្រះជាម្ចាស់ទេ ហើយបានស្វែងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងមានចិត្តគោរពព្រះជាម្ចាស់ នោះសេចក្ដីជំនឿរបស់អ្នកនឹងស្របតាមបទដ្ឋានហើយ។ អ្នកណាដែលមិនគោរពព្រះជាម្ចាស់ និងគ្មានចិត្តញាប់ញ័រខ្លបខ្លាចទេ ភាគច្រើនគឺអាចប្រព្រឹត្តខុសនឹងបញ្ញត្ដិរដ្ឋបាលរបស់ព្រះជាម្ចាស់។ មនុស្សជាច្រើនបម្រើព្រះជាម្ចាស់ដោយអំណាចនៃចិត្តស្រឡាញ់របស់ពួកគេ ប៉ុន្តែពួកគេគ្មានការយល់ដឹងពីបញ្ញត្ដិរដ្ឋបាលរបស់ព្រះជាម្ចាស់ទេ ហើយក៏គ្មានការយល់ដឹងអ្វីច្រើនពីអត្ថន័យនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ។ ហេតុដូច្នេះហើយទើបចេតនាល្អរបស់គេ តែងនាំគេឱ្យធ្វើអ្វីៗដែលបង្អាក់ដល់ការរៀបចំរបស់ព្រះជាម្ចាស់ទៅវិញ។ ក្នុងករណីធ្ងន់ធ្ងរ ពួកគេនឹងត្រូវបណ្តេញចេញ លែងមានឱកាសដើរតាមព្រះជាម្ចាស់តទៅទៀត ហើយត្រូវបោះចូលទៅឋាននរក ហើយទំនាក់ទំនងទាំងអស់ជាមួយនឹងដំណាក់របស់ព្រះជាម្ចាស់ ក៏ត្រូវបញ្ចប់។ មនុស្សទាំងនេះ ធ្វើការនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ដោយកំលាំងនៃចេតនាល្អតែល្ងង់ខ្លៅ ហើយចុងក្រោយ ក៏ធ្វើឱ្យនិស្ស័យរបស់ព្រះជាម្ចាស់ក្រោធ។ មនុស្សនាំយកទម្លាប់នៃការបម្រើពួកអ្នកដឹកនាំ និងម្ចាស់របស់ពួកគេមកប្រើក្នុងដំណាក់របស់ព្រះជាម្ចាស់ និងព្យាយាមអនុវត្តទម្លាប់ទាំងនោះ ដោយគិតទាំងឥតបានការថា ទម្លាប់ទាំងនោះ អាចអនុវត្តបានដោយងាយនៅទីនេះ។ ពួកគេមិនដែលនឹកស្រម៉ៃថា ព្រះជាម្ចាស់មិនមែនមាននិស្ស័យជាកូនចៀមទេ តែទ្រង់មាននិស្ស័យជាសត្វសិង្ហវិញទេតើ។ ដូច្នេះ អ្នកដែលទាក់ទងព្រះជាម្ចាស់ជាលើកដំបូង មិនអាចប្រាស្រ័យទាក់ទងជាមួយទ្រង់បានទេ ដ្បិតព្រះហឫទ័យរបស់ព្រះជាម្ចាស់ ខុសពីដួងចិត្ដមនុស្ស។ ទាល់តែអ្នកបានយល់ពីសេចក្ដីពិតបានច្រើនហើយ ទើបអ្នកអាចបន្ដស្វែងយល់ពីព្រះជាម្ចាស់បាន។ ចំណេះដឹងនេះមិនមែនមានតែពាក្យសម្ដី និងគោលលទ្ធិទេ តែក៏អាចប្រើជារតនសម្បត្តិបានផងដែរ តាមរយៈការជឿជាក់លើព្រះជាម្ចាស់កាន់តែខ្លាំង ហើយក៏ជាសេចក្ដីសម្អាងថា ព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងអ្នកដែរ។ ប្រសិនបើអ្នកខ្វះតថភាពនៃចំណេះដឹង ហើយមិនបានបំពាក់បំប៉នខ្លួនដោយសេចក្ដីពិតទេ នោះការបម្រើដោយងប់ងល់របស់អ្នក នាំមកតែការជិនឆ្អន់ និងការស្អប់ខ្ពើមពីព្រះជាម្ចាស់ប៉ុណ្ណោះ។

(ដកស្រង់ពី «សេចក្ដីដាស់តឿនទាំងបី» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៦៦៣. គ្រប់ប្រយោគដែលខ្ញុំបានថ្លែងប្រាប់ សុទ្ធតែបង្កប់នូវនិស្ស័យរបស់ព្រះជាម្ចាស់។ អ្នករាល់គ្នាគួរខំប្រឹងសញ្ជឹងគិតអំពីព្រះបន្ទូលរបស់ខ្ញុំដោយយកចិត្តទុកដាក់ នោះអ្នករាល់គ្នានឹងទទួលផលពីព្រះបន្ទូលនេះជាប្រាកដ។ សារជាតិរបស់ព្រះជាម្ចាស់ ពិបាកនឹងយល់ណាស់ ប៉ុន្តែខ្ញុំជឿជាក់ថា យ៉ាងហោចណាស់អ្នករាល់គ្នានឹងបានដឹងខ្លះអំពីនិស្ស័យរបស់ព្រះជាម្ចាស់ដែរ។ ពេលនោះខ្ញុំសង្ឃឹមថា អ្នកនឹងមានអ្វីបន្ថែមទៀតឱ្យខ្ញុំឃើញពីរឿងរ៉ាវដែលអ្នកបានធ្វើ ដែលមិនបំពានដល់និស្ស័យរបស់ព្រះជាម្ចាស់។ ពេលនោះ ខ្ញុំនឹងរឹតតែមានទំនុកចិត្ត។ ឧទាហរណ៍ដូចជាឱ្យព្រះជាម្ចាស់គង់ក្នុងចិត្តអ្នករាល់គ្នាគ្រប់ពេលវេលា។ កាលណាអ្នកធ្វើអ្វីមួយ ចូរធ្វើការនោះឱ្យស្របទៅនឹងព្រះបន្ទូលរបស់ទ្រង់។ ចូរឈ្វេងយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់ក្នុងគ្រប់កិច្ចការទាំងអស់ ហើយរក្សាខ្លួនពីការប្រព្រឹត្តនូវទង្វើទាំងឡាយណាដែលនាំឱ្យគេមើលងាយ និងបង្អាប់ដល់ព្រះជាម្ចាស់។ អ្នកក៏រឹតតែពុំគួរដកព្រះជាម្ចាស់ចេញពីគំនិតរបស់អ្នក ដើម្បីបំពេញអនាគតដែលនៅចន្លោះក្នុងចិត្តរបស់អ្នកដែរ។ ប្រសិនបើអ្នកធ្វើដូច្នេះ អ្នកមុខជាបំពាននិស្ស័យរបស់ព្រះជាម្ចាស់ហើយ។ ឧបមាថា អ្នកពុំដែលនិយាយប្រមាថ ឬរអ៊ូរទាំទាស់នឹងព្រះជាម្ចាស់សោះក្នុងមួយជីវិតរបស់អ្នក ហើយឧបមាទៀតថា អ្នកអាចបោះបង់ទ្រព្យសម្បត្តិគ្រប់យ៉ាងដែលទ្រង់បានប្រទានមកឱ្យអ្នក ហើយអាចចុះចូលចំពោះព្រះបន្ទូលទាំងអស់របស់ទ្រង់ពេញមួយជីវិតរបស់អ្នក ពេលនោះ អ្នកនឹងបានចៀសផុតពីសេចក្ដីរំលងដែលប្រព្រឹត្តទាស់នឹងបញ្ញត្តិគ្រប់គ្រងនោះហើយ។ ឧទាហរណ៍ ប្រសិនបើអ្នកធ្លាប់និយាយថា «ហេតុអ្វីបានជាខ្ញុំមិនគិតសោះថា ទ្រង់ជាព្រះជាម្ចាស់?» «ខ្ញុំគិតថា ព្រះបន្ទូលទាំងអស់នេះ គ្មានន័យអ្វីទេ គ្រាន់តែជាការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធតែប៉ុណ្ណោះ» «ចំពោះគំនិតរបស់ខ្ញុំវិញ ខ្ញុំគិតថា មិនមែនគ្រប់យ៉ាងដែលព្រះជាម្ចាស់ទ្រង់ធ្វើសុទ្ធតែត្រូវរហូតនោះទេ» «ភាពជាមនុស្សរបស់ព្រះជាម្ចាស់ មិនប្រសើរជាងខ្ញុំនោះទេ» «ព្រះបន្ទូលរបស់ព្រះជាម្ចាស់គ្មានអ្វីគួរឱ្យជឿទេ» ឬក៏ធ្លាប់និយាយសម្ដីវិនិច្ឆ័យដទៃទៀត នោះខ្ញុំទូន្មានអ្នករាល់គ្នាឱ្យលន់តួ ហើយប្រែចិត្តពីអំពើបាបរបស់ខ្លួនឱ្យបានរឿយៗជាងនេះ។ ពុំនោះទេអ្នកនឹងគ្មានឱកាសទទួលបានការអត់ទោសសោះឡើយ ដ្បិតអ្នកមិនមែនបំពានមនុស្សទេ តែបំពានព្រះជាម្ចាស់ផ្ទាល់ព្រះអង្គវិញ។ អ្នកប្រហែលជាគិតថា អ្នកកំពុងវិនិច្ឆ័យមនុស្ស ប៉ុន្តែព្រះវិញ្ញាណនៃព្រះជាម្ចាស់ មិនមានព្រះតម្រិះដូច្នេះឡើយ។ ការដែលអ្នកប្រមាថសាច់ឈាមរបស់ទ្រង់ គឺស្មើនឹងប្រមាថដល់ទ្រង់ហើយ។ ដូច្នេះ អ្នកមិនបានបំពាននិស្ស័យរបស់ព្រះជាម្ចាស់ទេ មែនទេ? អ្នកត្រូវចងចាំថា គ្រប់កិច្ចការដែលបានធ្វើឡើងដោយព្រះវិញ្ញាណនៃព្រះជាម្ចាស់ គឺត្រូវបានធ្វើឡើង ដើម្បីរក្សាការពារកិច្ចការរបស់ព្រះអង្គនៅក្នុងសាច់ឈាម និងដើម្បីឱ្យកិច្ចការនោះសម្រេចបានយ៉ាងប្រសើរ។ ប្រសិនបើអ្នកមិនអើពើចំពោះរឿងនេះ នោះខ្ញុំសូមមានបន្ទូលប្រាប់អ្នករាល់គ្នាឱ្យដឹងថា អ្នកជាមនុស្សដែលពុំអាចទទួលបានជោគជ័យ ក្នុងការជឿលើព្រះជាម្ចាស់ឡើយ។ ដោយព្រោះអ្នករាល់គ្នាបានជំរុញសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ ហេតុដូច្នេះហើយ ទ្រង់នឹងប្រើទណ្ឌកម្មដ៏សក្ដិសម មកបង្រៀនមេរៀនមួយដល់អ្នកវិញ។

(ដកស្រង់ពី «ការយល់ដឹងអំពីនិស្ស័យរបស់ព្រះជាម្ចាស់ ពិតជាសំខាន់ក្រៃលែង» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៦៦៤. ក្រោយបានយល់អំពីនិស្ស័យរបស់ព្រះជាម្ចាស់ និងកម្មសិទ្ធិ ព្រមទាំងលក្ខណៈរបស់ទ្រង់ហើយ តើអ្នករាល់គ្នាបានទាញសេចក្តីសន្និដ្ឋានណាមួយអំពីរបៀបដែលអ្នកគួរតែប្រព្រឹត្តចំពោះព្រះជាម្ចាស់ឬទេ? ចុងបញ្ចប់ ដើម្បីឆ្លើយសំណួរនេះ ខ្ញុំចង់ផ្ដល់នូវដំបូន្មានចំនួនបីចំណុចដល់អ្នករាល់គ្នា៖ ដំបូន្មានទីមួយ មិនត្រូវល្បងលព្រះជាម្ចាស់ឡើយ។ មិនថាអ្នករាល់គ្នាយល់អំពីព្រះជាម្ចាស់កម្រិតណា មិនថាអ្នកចេះដឹងអំពីនិស្ស័យរបស់ព្រះជាម្ចាស់បែបណានោះឡើយ ប៉ុន្តែមិនត្រូវល្បងលទ្រង់នោះឡើយ។ ដំបូន្មានទីពីរ មិនត្រូវប្រយុទ្ធចង់បានឋានៈជាមួយព្រះជាម្ចាស់ឡើយ។ ទោះបីព្រះជាម្ចាស់ប្រទានឋានៈអ្វីដល់អ្នក ឬទ្រង់ផ្ទុកផ្ដាក់កិច្ចការបែបណាដល់អ្នក មិនថាទ្រង់បានតាំងអ្នកឡើងឱ្យបំពេញភារកិច្ចអ្វី ហើយមិនថាអ្នកបានលះបង់ខ្លួន និងពលីសម្រាប់ព្រះជាម្ចាស់ច្រើនយ៉ាងណាក៏ដោយ គឺអ្នកមិនត្រូវប្រកួតចង់បានឋានៈជាមួយទ្រង់នោះឡើយ។ ដំបូន្មានទីបី មិនត្រូវប្រកួតជាមួយព្រះជាម្ចាស់ឡើយ។ មិនថាអ្នកយល់ដឹងកម្រិតណា ឬប្រសិនបើអ្នកអាចចុះចូលចំពោះអ្វីដែលព្រះជាម្ចាស់ធ្វើជាមួយអ្នក អ្វីដែលទ្រង់រៀបចំទុកសម្រាប់អ្នក និងកិច្ចការដែលទ្រង់ប្រទានដល់អ្នកក៏ដោយ គឺអ្នកមិនត្រូវប្រកួតជាមួយព្រះជាម្ចាស់ឡើយ។ ប្រសិនបើអ្នកអាចធ្វើតាមដំបូន្មានទាំងបីនេះ នោះអ្នកនឹងមានសុវត្ថិភាព ហើយអ្នកនឹងមិនឆាប់ធ្វើឱ្យព្រះជាម្ចាស់ខ្ញាល់នោះឡើយ។

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

៦៦៥. ប្រហែលមកដល់នឹងពេលបច្ចុប្បន្ននេះ អ្នកធ្លាប់បានរងទុក្ខច្រើនគួរសម​ ប៉ុន្តែអ្នកនៅតែមិនយល់អ្វីសោះ អ្នកនៅតែល្ងិតល្ងង់មិនយល់រឿងគ្រប់យ៉ាងអំពីជីវិតដដែល​។ ទោះបីជាអ្នកធ្លាប់បានវាយផ្ចាល និងជំនុំជម្រះ ក៏អ្នកមិនធ្លាប់បានផ្លាស់ប្រែទាល់តែសោះ ហើយក្នុងជម្រៅចិត្តរបស់អ្នកគឺអ្នកមិនទទួលបានជីវិតឡើយ។ លុះពេលវេលាដែលត្រូវល្បងលកិច្ចការរបស់អ្នកមកដល់ អ្នកនឹងឆ្លងកាត់នូវការល្បងលដ៏សន្ធោសន្ធៅដូចអណ្ដាតភ្លើង និងទុក្ខវេទនាដែលខ្លាំងក្លាជាងមុនទៅទៀត។ អណ្ដាតភ្លើងនេះនឹងឆេះបន្សុសលក្ខណៈទាំងមូលរបស់អ្នកឱ្យក្លាយទៅជាផេះផង់។ ពេលមនុស្សម្នាក់ដែលគ្មានជីវិត មនុស្សម្នាក់ដែលគ្មានមាសសុទ្ធក្នុងខ្លួនសូម្បីតែបន្តិច មនុស្សម្នាក់ដែលស្អិតជាប់នឹងនិស្ស័យពុករលួយដ៏ចាស់គំរិល និងមនុស្សម្នាក់ដែលសូម្បីត្រឹមធ្វើជារូបឆ្លុះក៏មិនអាចធ្វើបានល្អផងនោះ តើមិនឱ្យ​ដកអ្នកចេញយ៉ាងម៉េចកើតទៅ? តើ​មនុស្សដែលមានតម្លៃមិនបានមួយកាក់មួយសេន និងមនុស្ស​ដែលគ្មានជីវិតផងនោះ អាចប្រើជាប្រយោជន៍​អ្វី​បាន​ដល់​កិច្ចការនៃការយកឈ្នះទៅ? លុះវេលានោះមកដល់ សម័យកាលដែលអ្នករស់នៅ នឹងលំបាកជាងសម័យរបស់ណូអេ និងក្រុងសូដុមទៅទៀត! ពេលនោះការអធិដ្ឋាននឹងគ្មានប្រយោជន៍សម្រាប់អ្នកទៀតឡើយ។ តើ​អ្នកនឹងអាចត្រឡប់​ក្រោយ ហើយចាប់ផ្ដើមប្រែចិត្តសាជាថ្មីបានទេ នៅពេលដែលកិច្ចការនៃការសង្គ្រោះបានបញ្ចប់​​? នៅពេលដែលគ្រប់កិច្ចការ​នៃការសង្គ្រោះត្រូវបានធ្វើរួចហើយ នោះនឹងគ្មានកិច្ចការនេះទៀតឡើយ។ កិច្ចការដែលនឹងត្រូវមាន គឺជាការចាប់ផ្ដើមកិច្ចការនៃការដាក់ទោសអស់អ្នកដែលជាមនុស្សអាក្រក់វិញ។ អ្នកទាស់ទទឹង អ្នកបះបោរ ហើយអ្នកមានចេតនាប្រព្រឹត្តអាក្រក់។ តើអ្នកមិនមែនជាគោលដៅនៃការដាក់ទោសដ៏ធ្ងន់ធ្ងរទេឬអី? ថ្ងៃនេះ ខ្ញុំកំពុងពន្យល់ប្រាប់អ្នកអំពីរឿងនេះយ៉ាងល្អិតល្អន់។ ប្រសិនបើអ្នកសម្រេចចិត្តមិនព្រមស្ដាប់ ដូច្នេះ នៅពេលដែលសេចក្ដីអន្តរាយធ្លាក់មកលើអ្នកនៅពេលក្រោយ ហើយពេលនោះទើបអ្នកចាប់ផ្ដើមមានអារម្មណ៍ស្ដាយក្រោយ និងចាប់ផ្ដើមជឿ តើនោះនឹងមិនយឺតពេលទៅហើយទេឬអី? ខ្ញុំកំពុងផ្ដល់ឱកាសមួយឱ្យអ្នកបានប្រែចិត្តនៅថ្ងៃនេះ ប៉ុន្តែអ្នកមិនព្រមធ្វើដូច្នេះសោះ។ តើអ្នកចង់នៅចាំដល់កាលណាទៀត? ចាំរហូតដល់ថ្ងៃដាក់ទោសមែនទេ? ថ្ងៃនេះ ខ្ញុំមិននឹកចាំអំពីសេចក្ដីរំលងរបស់អ្នកពីអតីតកាលនោះទេ។ ខ្ញុំអត់ទោសឱ្យអ្នករាល់គ្នាម្ដងហើយម្ដងទៀត ទាំងបែរចេញពីចំណុចអវិជ្ជមានរបស់អ្នក ដើម្បីសម្លឹងមើលតែភាពវិជ្ជមានរបស់អ្នក ដ្បិតព្រះបន្ទូល និងកិច្ចការបច្ចុប្បន្នរបស់ខ្ញុំ គឺធ្វើឡើងដើម្បីសង្គ្រោះអ្នក ហើយខ្ញុំក៏គ្មានចេតនាអាក្រក់ចំពោះអ្នកដែរ។ ប៉ុន្តែ អ្នកបដិសេធមិនព្រមចូលសោះ អ្នកមិនអាចបែងចែកការល្អពីការអាក្រក់ ហើយមិនដឹងថាត្រូវឱ្យតម្លៃសេចក្ដីសប្បុរសយ៉ាងណាផង។ តើមនុស្សបែបនេះ មិនមែនរង់ចាំតែការមកដល់នៃទណ្ឌកម្ម និងការដាក់ទោសដ៏សុចរិតទេឬអី?

(ដកស្រង់ពី «សាច់រឿងពិតនៃកិច្ចការនៃការយកឈ្នះ (១)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៦៦៦. កិច្ចការរបស់ខ្ញុំក្នុងចំណោមអ្នករាល់គ្នា គឺមិនសុទ្ធតែដូចគ្នានឹងកិច្ចការដែលព្រះយេហូវ៉ាបានបំពេញនៅស្រុកអ៊ីស្រាអែលទាំងអស់ឡើយ ហើយជាពិសេស កិច្ចការនេះ មិនដូចគ្នានឹងកិច្ចការដែលព្រះយេស៊ូវបានធ្វើនៅស្រុកយូដាឡើយ។ ខ្ញុំមានព្រះបន្ទូល និងបំពេញកិច្ចការដោយសេចក្ដីអន់ឱនខ្លាំងបំផុត ហើយខ្ញុំយកឈ្នះលើមនុស្សគ្មានគុណធម៌ទាំងអស់នេះ ដោយកំហឹង និងការជំនុំជម្រះ។ វាគ្មានអ្វីដែលដូចទៅនឹងការដែលព្រះយេហូវ៉ាធ្វើការដឹកនាំរាស្រ្តរបស់ទ្រង់នៅអ៊ីស្រាអែលឡើយ។ កិច្ចការរបស់ទ្រង់នៅអ៊ីស្រាអែល គឺដើម្បីប្រទានអាហារនិងទឹករស់ ហើយទ្រង់ពោរពេញដោយមេត្តាធម៌ និងសេចក្ដីស្រឡាញ់ចំពោះរាស្រ្តរបស់ទ្រង់ នៅពេលដែលទ្រង់ប្រទានដល់ពួកគេ។ កិច្ចការនាពេលសព្វថ្ងៃនេះ ត្រូវធ្វើឡើងក្នុងចំណោមជាតិសាសន៍ដែលជាប់បណ្ដាសា ដែលមិនមែនជារាស្រ្តដែលត្រូវបានរើសតាំងឡើយ។ គឺមិនមានអាហារច្រើនបរិបូរណ៍ទេ ហើយក៏គ្មានការបំពេញ សេចក្ដី ស្រេកឃ្លានដោយទឹករស់ដែរ ហើយកាន់តែគ្មាន ការផ្គត់ផ្គង់ចំណីអាហារដ៏ច្រើនលើសលប់ដែរ។ មានតែការប្រទាននូវការជំនុំជម្រះ បណ្ដាសា និងការវាយផ្ចាលយ៉ាងច្រើនតែប៉ុណ្ណោះ។ ពពួកសត្វដង្កូវដែលកំពុងរស់នៅក្នុងគំនរលាមកទាំងអស់នេះ គឺគ្មានតម្លៃនឹងទទួលបានភ្នំដែលមានពេញទៅដោយគោក្របី និងចៀមរាប់សិបក្បាល ទ្រព្យសម្បត្តិដ៏ច្រើនមហិមា និងកូនចៅដ៏ស្រស់ស្អាតជាងគេបំផុតនៅលើដែនដីទាំងអស់នេះ ដូចដែលខ្ញុំបានប្រទានដល់អ៊ីស្រាអែលឡើយ។ ប្រទេសអ៊ីស្រាអែលនាពេលសព្វថ្ងៃនេះ បូជានូវតង្វាយជាគោក្របីនិងចៀម និងគ្រឿងមាស គ្រឿងប្រាក់នៅលើទីសក្ការៈបូជា ដែលខ្ញុំចិញ្ចឹមបីបាច់រាស្រ្តនៃប្រទេសនេះ ដែលលើសពីតង្វាយមួយភាគដប់ដែលព្រះយេហូវ៉ាតម្រូវឱ្យយកនៅទៅតាមក្រឹត្យវិន័យកំណត់ ដូច្នេះហើយ ទើបខ្ញុំបានប្រទានរបស់ទាំងអស់នោះកាន់តែច្រើន គឺច្រើនជាងរាប់រយដង ដែលពួកអ៊ីស្រាអែល បានទទួលនៅក្រោមក្រឹត្យវិន័យនោះ។ អ្វីដែលខ្ញុំបានផ្គត់ផ្គង់ដល់អ៊ីស្រាអែល ច្រើនលើសអ្វីទាំងអស់ដែលអ័ប្រាហាំបានទទួល និងលើសអ្វីទាំងអស់ដែលអ៊ីសាក់បានទទួល។ ខ្ញុំនឹងធ្វើឱ្យគ្រួសារអ៊ីស្រាអែលបានផលផ្លែ និងស្ម័យគុណ ហើយខ្ញុំនឹងធ្វើឱ្យរាស្រ្តអ៊ីស្រាអែលរបស់ខ្ញុំរីកសាយនៅទូទាំងផែនដីនេះ។ អស់អ្នកណាដែលខ្ញុំប្រទានពរ និងយកព្រះទ័យទុកដាក់ គឺនៅតែជារាស្រ្តអ៊ីស្រាអែលដែលបានជ្រើសរើសដដែល ពោលគឺ ជារាស្រ្តដែលបានលះបង់គ្រប់បែបយ៉ាងថ្វាយដល់ខ្ញុំ និងជាអ្នកដែលបានទទួលបានគ្រប់សព្វបែបយ៉ាងពីខ្ញុំ។ នោះគឺដោយសារពួកគេទុកខ្ញុំនៅក្នុងចិត្តរបស់ពួកគេ ទើបពួកគេបូជានូវកូនគោនិងកូនចៀមទើបនឹងកើត នៅទីសក្ការៈដ៏បរិសុទ្ធរបស់ខ្ញុំ និងថ្វាយសព្វគ្រប់យ៉ាងដែលពួកគេមាននៅចំពោះខ្ញុំ សូម្បីតែកូនទើបកើតថ្មីដែលជាកូនដំបូងរបស់ពួកគេ ដោយសង្ឃឹមចាំការយាងត្រឡប់មកវិញរបស់ខ្ញុំ។ ហើយចុះចំណែកអ្នករាល់គ្នាវិញ? អ្នកដាស់សេចក្ដីក្រោធរបស់ខ្ញុំ ទាមទារពីខ្ញុំ និងលួចតង្វាយរបស់គេដែលបានដាក់ថ្វាយដល់ខ្ញុំ ហើយអ្នកមិនដឹងថាអ្នកកំពុងបំពានដល់ខ្ញុំឡើយ។ ហេតុនេះ អ្វីដែលអ្នករាល់គ្នាទទួលបាន គឺការទួញសោក និងការដាក់ទោសនៅក្នុងភាពងងឹត។ អ្នករាល់គ្នាបានធ្វើឱ្យខ្ញុំក្រោធជាច្រើនសា ហើយខ្ញុំបានធ្វើឱ្យភ្លើងកំពុងឆេះធ្លាក់មកជាភ្លៀង រហូតដល់ចំណុចមួយដែលមានមនុស្សតិចតួចណាស់ធ្លាប់ជួបប្រះនូវទីបញ្ចប់ដ៏សោកសង្រេងបែបនេះ ហើយផ្ទះដែលសុខុមដុមបានក្លាយជាផ្នូរខ្មោចដ៏សែនកណ្ដោចកណ្ដែង។ គ្រប់យ៉ាងដែលខ្ញុំមានសម្រាប់ពួកដង្កូវទាំងអស់នេះ គឺជាកំហឹងគ្មានទីបញ្ចប់ ហើយខ្ញុំគ្មានបំណងព្រះហឫទ័យនឹងប្រទានពរដល់ពួកគេឡើយ។ នោះគឺដោយសារតែប្រយោជន៍ដល់កិច្ចការរបស់ខ្ញុំប៉ុណ្ណោះ ទើបខ្ញុំបានធ្វើការលើកលែង និងលើកស្ទួយអ្នករាល់គ្នា ហើយបានស៊ូទ្រាំនឹងការអាម៉ាស់យ៉ាងខ្លាំង និងបានធ្វើការក្នុងចំណោមអ្នករាល់គ្នា។ ប្រសិនបើមិនមែនដើម្បីបំណងព្រះហឫទ័យរបស់ព្រះវរបិតាខ្ញុំទេ តើខ្ញុំអាចរស់នៅក្នុងផ្ទះតែមួយជាមួយសត្វដង្កូវដែលវារនៅជុំវិញគំនរលាមកបានដោយរបៀបណា? ខ្ញុំមានព្រះទ័យស្អប់ខ្ពើមជាខ្លាំងចំពោះទង្វើ និងពាក្យសម្ដីរបស់អ្នករាល់គ្នា ហើយទោះបីយ៉ាងនេះក្ដី ក៏ខ្ញុំមាន «ប្រយោជន៍» ខ្លះៗពីភាពស្មោកគ្រោក និងការបះបោររបស់អ្នកដែរ ហើយវាបានក្លាយជាការប្រមូលផ្ដុំព្រះបន្ទូលរបស់ខ្ញុំយ៉ាងច្រើន។ បើពុំដូច្នេះទេ ខ្ញុំប្រាកដជានឹងមិនបន្តរួមរស់នៅក្នុងចំណោមអ្នករាល់គ្នាអស់ពេលជាយូរយ៉ាងនេះឡើយ។ ហេតុនេះ អ្នករាល់គ្នាគប្បីដឹងថាឥរិយាបថរបស់ខ្ញុំចំពោះអ្នករាល់គ្នា គឺគ្រាន់តែជាសេចក្ដីករុណា និងការអាណិតអាសូរប៉ុណ្ណោះ។ ខ្ញុំគ្មានសេចក្ដីស្រឡាញ់ចំពោះអ្នកសូម្បីតែមួយដំណក់។ អ្វីដែលខ្ញុំមានសម្រាប់អ្នករាល់គ្នា គឺគ្រាន់តែជាការអត់ឱនប៉ុណ្ណោះ ដ្បិតខ្ញុំធ្វើបែបនេះ ដើម្បីជាប្រយោជន៍ដល់កិច្ចការរបស់ខ្ញុំប៉ុណ្ណោះ។ ហើយអ្នករាល់គ្នាបានឃើញនូវទង្វើរបស់ខ្ញុំ ក៏ដោយសារតែខ្ញុំបានចាត់ទុកភាពស្មោកគ្រោក និងការបះបោរ ជា «វត្ថុធាតុដើម» ប៉ុណ្ណោះ។ បើពុំដូច្នេះទេ ខ្ញុំប្រាកដជានឹងមិនបើកសម្ដែងនូវទង្វើរបស់ខ្ញុំដល់ពួកដង្កូវទាំងនេះឡើយ។ ខ្ញុំធ្វើការក្នុងចំណោមអ្នករាល់គ្នាដោយស្ទាក់ស្ទើរតែប៉ុណ្ណោះ មិនដូចជាខ្ញុំបានត្រៀមព្រះកាយ និងមានបំណងធ្វើវា ដូចកាលខ្ញុំបានបំពេញកិច្ចការរបស់ខ្ញុំនៅអ៊ីស្រាអែលឡើយ។ ខ្ញុំទប់កំហឹងរបស់ខ្ញុំ ដោយបានបង្ខំអង្គខ្ញុំឱ្យមានព្រះបន្ទូលក្នុងចំណោមអ្នករាល់គ្នា។ ប្រសិនបើមិនមែនដើម្បីកិច្ចការដ៏អស្ចារ្យរបស់ខ្ញុំទេ តើខ្ញុំអាចអត់ទ្រាំនឹងមើលពួកដង្កូវបែបនេះបានដោយរបៀបណា? ប្រសិនបើមិនមែនដើម្បីព្រះនាមរបស់ខ្ញុំទេ ខ្ញុំនឹងឡើងទៅកាន់ទីខ្ពស់ជាយូរណាស់មកហើយ ហើយនឹងធ្វើឱ្យពួកដង្កូវទាំងអស់នេះចាប់កំណើតជាមួយនឹងគំនរលាមករបស់ពួកគេជាមិនខាន! ប្រសិនបើមិនមែនដើម្បីសិរីល្អរបស់ខ្ញុំទេ តើខ្ញុំអាចអនុញ្ញាតឱ្យអារក្សកំណាចប្រឆាំងទាស់នឹងខ្ញុំដោយបើកចំហ ដោយងក់ក្បាលនៅចំពោះព្រះនេត្ររបស់ខ្ញុំបានដោយរបៀបណា? ប្រសិនបើមិនត្រូវបញ្ចប់កិច្ចការរបស់ខ្ញុំឱ្យបានរលូន ដោយគ្មានការរំខានសូម្បីបន្តិចទេនោះ តើខ្ញុំអាចអនុញ្ញាតឱ្យពួកមនុស្សដូចសត្វដង្កូវទាំងអស់នេះធ្វើបាបខ្ញុំដោយគ្មានត្រាប្រណីយ៉ាងដូចម្តេចបាន? ប្រសិនបើមនុស្សមួយរយនាក់នៅក្នុងភូមិមួយនៃស្រុកអ៊ីស្រាអែលក្រោកឈរប្រឆាំងទាស់នឹងខ្ញុំដូច្នេះ សូម្បីតែពួកគេបានលះបង់ថ្វាយដល់ខ្ញុំក្ដី ក៏ខ្ញុំនឹងនៅតែធ្វើឱ្យពួកគេវិនាសសាបសូន្យ និងទម្លាក់ពួកគេចូលទៅក្នុងក្រហែងដី ដើម្បីកុំឱ្យរាស្រ្តនៅក្នុងទីក្រុងផ្សេងទៀតបះបោរជាថ្មីឡើយ។ ខ្ញុំគឺជាព្រះដែលសោយភ្លើង ហើយខ្ញុំនឹងមិនអត់ឱនចំពោះកំហុសណាមួយឡើយ។ ដោយសារខ្ញុំជាអ្នកបង្កើតមនុស្សទាំងអស់នេះមក ដូច្នេះ អ្វីក៏ដោយដែលខ្ញុំមានព្រះបន្ទូលនិងធ្វើ ពួកគេត្រូវតែស្ដាប់តាម ហើយពួកគេមិនអាចបះបោរបានឡើយ។ មនុស្សគ្មានសិទ្ធិជ្រៀតជ្រែកក្នុងកិច្ចការរបស់ខ្ញុំឡើយ ហើយពួកគេកាន់តែគ្មានគុណសម្បត្តិក្នុងការវិភាគថាកិច្ចការរបស់ខ្ញុំ និងព្រះបន្ទូលរបស់ខ្ញុំ មួយណាត្រូវ ឬមួយណាខុសណាស់។ ខ្ញុំគឺជាព្រះអម្ចាស់ដែលបង្កើតសព្វសារពើ ហើយសត្តនិករដែលបានបង្កើតមក គប្បីសម្រេចនូវគ្រប់យ៉ាងដែលខ្ញុំតម្រូវចង់បាន ដោយមានដួងចិត្តកោតខ្លាចចំពោះខ្ញុំ។ ពួកគេមិនគម្បីព្យាយាមដេញដោលរកហេតុផលជាមួយខ្ញុំឡើយ ហើយជាពិសេស ពួកគេមិនគួរប្រឆាំងទាស់នឹងខ្ញុំឡើយ។ ខ្ញុំគ្រប់គ្រងលើរាស្រ្តរបស់ខ្ញុំដោយសិទ្ធិអំណាចរបស់ខ្ញុំ ហើយអស់អ្នកណាដែលជាចំណែកនៃការបង្កើតរបស់ខ្ញុំ គប្បីចុះចូលនឹងសិទ្ធិអំណាចរបស់ខ្ញុំ។ បើទោះបីជាសព្វថ្ងៃនេះ អ្នករាល់គ្នាអង់អាចក្លាហាន និងមិនកោតក្រែងចំពោះខ្ញុំក្ដី បើទោះបីជាអ្នកមិនស្ដាប់បង្គាប់តាមព្រះបន្ទូលដែលខ្ញុំបង្រៀនដល់អ្នករាល់គ្នាក្ដី និងគ្មានការភ័យខ្លាចក្ដី ក៏ខ្ញុំមានត្រឹមតែការអត់ឱនចំពោះការបះបោររបស់អ្នកប៉ុណ្ណោះ។ ខ្ញុំនឹងមិនភ្លាត់ចេញនូវសេចក្ដីក្រោធ និងប៉ះពាល់ដល់កិច្ចការរបស់ខ្ញុំដោយសារតែពួកដង្កូវតូចតាច និងគ្មានបានការដែលបានកកូរកកាយដីនៅក្នុងគំនរលាមកឡើយ។ ខ្ញុំអត់ឱនចំពោះការបន្តជីវិតរស់នៅនៃគ្រប់យ៉ាងដែលខ្ញុំស្អប់ និងគ្រប់សព្វសារពើដែលខ្ញុំមិនចូលចិត្ត ក៏ព្រោះតែបំណងព្រះហឫទ័យនៃព្រះវរបិតារបស់ខ្ញុំដែរ ហើយខ្ញុំនឹងធ្វើបែបនេះឡើយ រហូតទាល់តែព្រះសូរសៀងរបស់ខ្ញុំបានសម្រេចការ រហូតដល់ពេលវេលាចុងក្រោយបំផុតរបស់ខ្ញុំ។ ចូរកុំបារម្ភអី! ខ្ញុំមិនអាចលិចចុះទៅដល់កម្រិតដែលដូចគ្នានឹងសត្វដង្កូវដែលគ្មានឈ្មោះឡើយ ហើយខ្ញុំនឹងមិនប្រៀបធៀបកម្រិតជំនាញរបស់ខ្ញុំជាមួយអ្នកឡើយ។ ខ្ញុំស្អប់អ្នក ប៉ុន្តែខ្ញុំអាចអត់ទ្រាំបាន។ អ្នកមិនស្ដាប់បង្គាប់ខ្ញុំ ប៉ុន្តែអ្នកមិនអាចគេចផុតពីថ្ងៃដែលខ្ញុំនឹងវាយផ្ចាលអ្នកឡើយ ដែលព្រះវរបិតាបានសន្យារនឹងខ្ញុំ។ តើសត្វដង្កូវដែលបានបង្កើតមកនេះ អាចប្រៀបធៀបនឹងព្រះអម្ចាស់ដែលបង្កើតសព្វសារពើបានដែរឬទេ? នៅសរទរដូវ ស្លឹកឈើជ្រុះធ្លាក់ទៅគល់វិញ នោះអ្នកនឹងត្រឡប់ទៅផ្ទះរបស់ «ឪពុក» អ្នកវិញ ហើយខ្ញុំនឹងត្រឡប់ទៅខាងឯព្រះវរបិតារបស់ខ្ញុំវិញ។ នោះខ្ញុំនឹងបានហ៊ុំព័ទ្ធដោយសេចក្ដីស្រឡាញ់ដ៏កក់ក្ដៅពីទ្រង់ ហើយអ្នកនឹងទទួលបាននូវការជាន់ឈ្លីពីឪពុករបស់អ្នក។ ខ្ញុំនឹងមាននូវសិរីល្អរបស់ព្រះវរបិតារបស់ខ្ញុំ ហើយអ្នកនឹងមាននូវភាពអាម៉ាស់របស់ឪពុកអ្នក។ ខ្ញុំនឹងប្រើការវាយផ្ចាលដែលខ្ញុំបានទ្រាំទុកជាយូរមកហើយ ដើម្បីអមដំណើរអ្នក ហើយអ្នកនឹងជួបនូវការវាយផ្ចាលរបស់ខ្ញុំដោយមានក្លិនខារពីខាងសាច់ឈាមដែលត្រូវធ្វើឱ្យពុករលួយអស់រាប់សិបពាន់ឆ្នាំមកហើយ។ ជាមួយនឹងការអត់ឱន ខ្ញុំនឹងបានបញ្ចប់កិច្ចការនៃព្រះបន្ទូលរបស់ខ្ញុំចំពោះអ្នក ហើយអ្នកនឹងចាប់ផ្ដើមបំពេញតួនាទីដោយត្រូវទទួលរងគ្រោះមហន្តរាយដ៏វេទនាពីព្រះបន្ទូលរបស់ខ្ញុំ។ ខ្ញុំនឹងអរសប្បាយយ៉ាងខ្លាំង និងបំពេញកិច្ចការនៅអ៊ីស្រាអែល។ អ្នកនឹងទួញសោក និងសង្កៀតធ្មេញរបស់អ្នកដោយចាប់កំណើត ហើយស្លាប់ទៅវិញនៅក្នុងភក់ជ្រាំ។ ខ្ញុំនឹងយកនូវលក្ខណៈដើមរបស់ខ្ញុំត្រឡប់មកវិញ ហើយនឹងលែងគង់នៅក្នុងភាពស្មោកគ្រោកជាមួយអ្នកទៀតហើយ ចំណែកអ្នកវិញ នឹងទទួលបាននូវសារធាតុអាក្រក់ដែលជាសារជាតិដើមរបស់អ្នកវិញ និងបន្តត្បុលនៅជុំវិញគំនរលាមកនោះ។ នៅពេលកិច្ចការនិងព្រះបន្ទូលរបស់ខ្ញុំបានចប់សព្វគ្រប់ហើយ នោះថ្ងៃនៃអំណរសប្បាយសម្រាប់ខ្ញុំនឹងចូលមកដល់។ នៅពេលដែលការប្រឆាំងទាស់ និងការបះបោរបានបញ្ចប់ នោះថ្ងៃនៃការទួញសោកសម្រាប់អ្នក នឹងចូលមកដល់។ ខ្ញុំនឹងមិនអាណិតអាសូរដល់អ្នកឡើយ ហើយអ្នកនឹងមិនដែលឃើញខ្ញុំម្ដងទៀតឡើយ។ ខ្ញុំនឹងលែងបានសន្ទនាជាមួយអ្នកទៀត ហើយអ្នកនឹងមិនដែលជួបខ្ញុំម្ដងទៀតឡើយ។ ខ្ញុំនឹងស្អប់ការបះបោររបស់អ្នក ហើយអ្នកនឹងនឹកដល់ភាពគួរឱ្យស្រឡាញ់របស់ខ្ញុំ។ ខ្ញុំនឹងវាយបំបាក់អ្នក ហើយអ្នកនឹងប្រាថ្នាចង់បានខ្ញុំ។ ខ្ញុំនឹងយាងចេញពីអ្នកដោយរីករាយ ហើយអ្នកនឹងដឹងអំពីបំណុលដែលអ្នកជំពាក់ខ្ញុំ។ ខ្ញុំនឹងមិនទតឃើញអ្នកម្ដងទៀតឡើយ ប៉ុន្តែអ្នកនឹងតែងតែសង្ឃឹមចង់ជួបខ្ញុំជានិច្ច។ ខ្ញុំនឹងស្អប់អ្នក ដ្បិតបច្ចុប្បន្ននេះ អ្នកប្រឆាំងទាស់នឹងខ្ញុំ ហើយអ្នកនឹងនឹកដល់ខ្ញុំ ដ្បិតបច្ចុប្បន្ននេះ ខ្ញុំវាយផ្ចាលអ្នក។ ខ្ញុំនឹងមិនអាចរួមរស់ជាមួយអ្នកបានទៀតឡើយ ប៉ុន្តែអ្នកនឹងទន្ទឹងរង់ចាំដោយជូរចត់ ដើម្បីបានរស់នៅជាមួយខ្ញុំ និងទួញសោកអស់កល្បជានិច្ច ដ្បិតអ្នកនឹងសោកស្ដាយចំពោះគ្រប់យ៉ាងដែលអ្នកបានធ្វើដាក់ខ្ញុំ។ អ្នកនឹងមានអារម្មណ៍ស្ដាយ ក្រោយចំពោះការបះបោរ និងការប្រឆាំងទាស់របស់អ្នក អ្នកនឹងទម្លាក់មុខចុះទៅដីដោយក្ដីសោកស្ដាយ និងដួលចុះនៅចំពោះខ្ញុំ ហើយស្បថថានឹងមិនដែលឈប់ស្ដាប់បង្គាប់ខ្ញុំទៀតឡើយ។ ក៏ប៉ុន្តែ នៅក្នុងដួងចិត្តរបស់អ្នក អ្នកបានត្រឹមតែស្រឡាញ់ខ្ញុំប៉ុណ្ណោះ ប៉ុន្តែអ្នកនឹងមិនអាចស្ដាប់ឮព្រះសូរសៀងរបស់ខ្ញុំឡើយ។ ខ្ញុំនឹងធ្វើឱ្យអ្នកខ្មាសអៀនចំពោះខ្លួនឯង។

(ដកស្រង់ពី «នៅពេលស្លឹកឈើជ្រុះធ្លាក់ទៅគល់វិញ នោះអ្នកនឹងសោកស្ដាយនូវរាល់អំពើអាក្រក់ទាំងអស់ដែលអ្នកបានធ្វើ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៦៦៧. ពេលនេះ ខ្ញុំកំពុងទតមើលសាច់ឈាមដែលគ្មានទោសរបស់អ្នក ដែលតែងបញ្ជោរខ្ញុំ ហើយខ្ញុំមានតែការព្រមានតិចតួចចំពោះអ្នកប៉ុណ្ណោះ តែខ្ញុំនឹងមិន «ប្រទានទោស» អ្នកដោយការវាយផ្ចាលឡើយ។ អ្នកគប្បីដឹងថា អ្នកគួរបំពេញតួនាទីអ្វីនៅក្នុងកិច្ចការរបស់ខ្ញុំ នោះខ្ញុំនឹង បានសព្វព្រះហឫទ័យហើយ។ ចំពោះបញ្ហាផ្សេងពីនេះ ប្រសិនបើអ្នកប្រឆាំងទាស់នឹងខ្ញុំ ឬចាយប្រាក់របស់ខ្ញុំ ឬស៊ីតង្វាយដែលគេថ្វាយដល់ខ្ញុំដែលជាព្រះយេហូវ៉ា ឬប្រសិនបើអ្នករាល់គ្នាជាសត្វដង្កូវដែលខាំគ្នាទៅវិញទៅមក ឬប្រសិនបើអ្នកជាសត្តនិករដែលដូចនឹងសត្វឆ្កែ មានជម្លោះ ឬបំពានគ្នាទៅវិញទៅមក នោះខ្ញុំនឹងមិនខ្វាយខ្វល់ចំពោះរឿងនេះសោះឡើយ។ អ្នករាល់គ្នាត្រូវដឹងថា អ្នកជាប្រភេទសត្តនិករណា នោះខ្ញុំនឹងបានសព្វព្រះហឫទ័យហើយ។ ក្រៅពីរឿងទាំងអស់នេះ ប្រសិនបើអ្នករាល់គ្នាចង់ដកគ្រឿងសាស្រ្តាវុធដាក់គ្នា ឬវាយច្បាំងគ្នាដោយពាក្យសម្ដី នោះក៏តាមចិត្តចុះ។ ខ្ញុំគ្មានបំណងនឹងជ្រៀតជ្រែកក្នុងរឿងទាំងអស់នេះទេ ហើយខ្ញុំមិនពាក់ព័ន្ធសូម្បីតែបន្តិចនៅក្នុងបញ្ហារបស់មនុស្ស។ នោះមិនមែនដោយសារខ្ញុំមិនយកព្រះទ័យទុកដាក់ចំពោះទំនាស់រវាងអ្នករាល់គ្នានោះទេ។ នោះគឺដោយសារខ្ញុំមិនមែនជាមនុស្សម្នាក់ក្នុងចំណោមអ្នករាល់គ្នាឡើយ ហើយហេតុនេះ ខ្ញុំមិនត្រូវចូលពាក់ព័ន្ធក្នុងបញ្ហារបស់អ្នករាល់គ្នាឡើយ។ ខ្ញុំផ្ទាល់ព្រះអង្គឯងនេះ មិនមែនជាសត្តនិករដែលបានបង្កើតមកទេ ហើយខ្ញុំក៏មិនមែនជាពិភពលោកដែរ ដូចនេះ ខ្ញុំស្អប់ជីវិតមនុស្សដែលរវល់ខ្លាំង និងរញ៉េរញ៉ៃ និងមានទំនាក់ទំនងមិនត្រឹមត្រូវ។ ជាពិសេស ខ្ញុំស្អប់ហ្វូងមនុស្សដែលស្រែកត្អូញត្អែរ។ ក៏ប៉ុន្តែខ្ញុំបានជ្រាបដឹងយ៉ាងជ្រៅអំពីភាពមិនបរិសុទ្ធនៅក្នុងដួងចិត្តរបស់សត្តនិករនីមួយៗដែលបានបង្កើតមកនេះ ហើយនៅមុនពេលខ្ញុំបានបង្កើតអ្នករាល់គ្នាមក ខ្ញុំបានដឹងរួចជាស្រេចហើយនូវសេចក្ដីទុច្ចរិតដែលមានយ៉ាងជ្រៅនៅខាងក្នុងដួងចិត្តរបស់មនុស្ស ហើយខ្ញុំបានជ្រាបយ៉ាងច្បាស់នូវរាល់ការបោកបញ្ឆោត និងសេចក្ដីវៀចវេរនៅក្នុងដួងចិត្តមនុស្ស។ ហេតុនេះ បើទោះបីជាគ្មានដានអ្វីទាល់តែសោះ នៅពេលមនុស្សប្រព្រឹត្តអំពើទុច្ចរិត ក៏ខ្ញុំនៅតែជ្រាបថា សេចក្ដីទុច្ចរិតដែលមាននៅក្នុងដួងចិត្តរបស់អ្នករាល់គ្នា មានច្រើនលើសពីរបស់សព្វសារពើទាំងអស់ដែលខ្ញុំបានបង្កើតមក។ មនុស្សគ្រប់គ្នាក្នុងចំណោមអ្នករាល់គ្នា បានត្រដែតឡើងទៅដល់កំពូលនៃហ្វូងមនុស្ស។ អ្នកបានឡើងទៅជាបុព្វបុរសនៃពួកមហាជន។ អ្នករាល់គ្នាពិតជាធ្វើតាមតែអំពើចិត្តខ្លាំងណាស់ ហើយអ្នកជ្រួលច្របល់ក្នុងចំណោមពពួកសត្វដង្កូវទាំងអស់នោះដោយស្វែងរកកន្លែងសុខស្រួល និងព្យាយាមលេបត្របាក់ពពួកដង្កូវដែលតូចជាងខ្លួនអ្នក។ នៅក្នុងដួងចិត្តរបស់អ្នករាល់គ្នា គឺពោរពេញដោយចិត្តព្យាបាទ និងទុច្ចរិត ដែលលើសជាងខ្មោចដែលបានលិចនៅបាតសមុទ្រទៅទៀត។ អ្នករស់នៅក្រោមបាតគំនរលាមក ដោយរុកគួនពួកដង្កូវតាំងពីកំពូលទៅបាតក្រោម រហូតដល់ពួកវាគ្មានសេចក្ដីស្ងប់សុខ ដោយតយុទ្ធនឹងគ្នាទៅវិញទៅមកអស់មួយរយៈ រួចក៏ស្ងប់ទៅវិញ។ អ្នកមិនស្គាល់កន្លែងរបស់អ្នកឡើយ ប៉ុន្តែអ្នកនៅតែច្បាំងជាមួយគ្នាទៅវិញទៅមក នៅក្នុងគំនរលាមកនោះដដែល។ តើអ្នកអាចទទួលបានអ្វីខ្លះពីការខំពុះពារនេះ? ប្រសិនបើអ្នករាល់គ្នាមានចិត្តដែលកោតខ្លាចដ៏ពិតប្រាកដចំពោះខ្ញុំមែន តើអ្នកអាចច្បាំងជាមួយគ្នាទៅវិញទៅមកនៅពីក្រោយខ្នងរបស់ខ្ញុំបានដោយរបៀបណា? មិនថាអ្នកមានឋានៈខ្ពស់យ៉ាងណានោះទេ តើអ្នកមិនមែននៅតែជាកូនដង្កូវស្អុយគគ្រក់នៅក្នុងគំនរលាមកទេឬអី? តើអ្នកនឹងអាចដុះស្លាប និងក្លាយជាសត្វព្រាបនៅលើមេឃបានដែរឬទេ? អ្នករាល់គ្នាជាកូនដង្កូវដែលស្អុយគគ្រក់ ដែលលួចតង្វាយពីទីសក្ការៈរបស់ខ្ញុំ ដែលជាព្រះយេហូវ៉ា។ ក្នុងការធ្វើបែបនេះ តើអ្នកអាចរំដោះកេរ្តិ៍ឈ្មោះដែលស្អុយរលួយ និងខូចបង់ ហើយក្លាយជារាស្រ្តរើសតាំងនៃស្រុកអ៊ីស្រាអែលបានដែរឬទេ? អ្នកគឺជាមនុស្សទុច្ចរិតដែលគ្មានការអៀនខ្មាសទាល់តែសោះ! តង្វាយទាំងអស់នៅលើទីសក្ការៈ គឺមនុស្សដាក់ថ្វាយដល់ខ្ញុំ ជាការសម្ដែងនូវអារម្មណ៍មេត្តាធម៌របស់អស់អ្នកដែលគោរពកោតខ្លាចខ្ញុំ។ តង្វាយទាំងនោះ គឺសម្រាប់ការគ្រប់គ្រងរបស់ខ្ញុំ និងសម្រាប់ការប្រើប្រាស់របស់ខ្ញុំ ហេតុនេះ តើអ្នកអាចប្លន់យកពីខ្ញុំនូវកូនលលកដែលមនុស្សបានថ្វាយដល់ខ្ញុំនោះដោយរបៀបណា? តើអ្នកមិនខ្លាចថានឹងត្រូវក្លាយជាយូដាសទេឬអី? តើអ្នកមិនខ្លាចថា ដែនដីរបស់អ្នកនឹងក្លាយជាវាលឈាមទេឬអី? អ្នកគឺមិនចេះអៀនខ្មាសទាល់តែសោះ! តើអ្នកគិតថាសត្វដែលមនុស្សបានដាក់ជាតង្វាយ គឺដើម្បីចម្អែតពោះជាសត្វដង្កូវរបស់អ្នកនេះមែនទេ? អ្វីដែលខ្ញុំបានប្រទានដល់អ្នក គឺជាអ្វីដែលខ្ញុំពេញចិត្ត និងសព្វព្រះទ័យនឹងប្រទានដល់អ្នក។ អ្វីដែលខ្ញុំបានប្រទានដល់អ្នកគឺជាអ្វីដែលខ្ញុំមានគ្រប់គ្រាន់។ អ្នកមិនចាំបាច់អីត្រូវលួចតង្វាយរបស់ខ្ញុំនោះទេ។ អ្នកដែលធ្វើកិច្ចការ គឺជាអង្គខ្ញុំដែលជាព្រះយេហូវ៉ា ដែលជាព្រះអម្ចាស់ដែលបង្កើតរបស់សព្វសារពើ ហើយមនុស្សដាក់តង្វាយក៏ដ្បិតអង្គខ្ញុំនេះដែរ។ តើអ្នកគិតថា នេះគឺជាការតបស្នងចំពោះការរវល់ដែលអ្នកធ្វើមែនទេ? អ្នកពិតជាឥតអៀនខ្មាសមែន! តើអ្នករវល់ដោយសារនរណា? តើមិនមែនដោយសារខ្លួនឯងទេឬអី? តើហេតុអ្វីបានជាអ្នកលួចតង្វាយរបស់ខ្ញុំ? តើហេតុអ្វីបានជាអ្នកលួចប្រាក់ពីថង់ប្រាក់របស់ខ្ញុំ? តើអ្នកមិនមែនជាកូនរបស់យូដាសអ៊ីស្ការីយ៉ុតទេឬអី? តង្វាយថ្វាយដល់ខ្ញុំ ដែលជាព្រះយេហូវ៉ា គឺដើម្បីដល់ពួកសង្ឃបានអាស្រ័យ។ តើអ្នកជាពួកសង្ឃមែនទេ? អ្នកហ៊ានលួចលាក់ស៊ីតង្វាយរបស់ខ្ញុំ ហើយហ៊ានសូម្បីដាក់ក្រាលតង្វាយនៅលើតុថែមទៀត។ អ្នកគ្មានតម្លៃអ្វីទាល់តែសោះ! អ្នកជាមនុស្សទុច្ចរិតដែលគ្មានតម្លៃទាល់តែសោះ! ភ្លើងរបស់ខ្ញុំ ដែលជាភ្លើងរបស់ព្រះយេហូវ៉ា នឹងដុតកម្លោចអ្នក!

(ដកស្រង់ពី «នៅពេលស្លឹកឈើជ្រុះធ្លាក់ទៅគល់វិញ នោះអ្នកនឹងសោកស្ដាយនូវរាល់អំពើអាក្រក់ទាំងអស់ដែលអ្នកបានធ្វើ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៦៦៨. ខ្ញុំបានធ្វើកិច្ចការ និងបានមានបន្ទូលតាមរបៀបនេះនៅក្នុងចំណោមអ្នករាល់គ្នា ហើយខ្ញុំបានចំណាយកម្លាំង និងការខំប្រឹងប្រែងយ៉ាងច្រើន ប៉ុន្ដែតើនៅពេលណាដែលអ្នករាល់គ្នាធ្លាប់ស្ដាប់អ្វីដែលខ្ញុំមានបន្ទូលប្រាប់អ្នករាល់គ្នាយ៉ាងច្បាស់នោះ? តើនៅកន្លែងណាដែលអ្នករាល់គ្នាបានឱនចុះ នៅចំពោះខ្ញុំ ដែលជាព្រះដ៏មានគ្រប់ចេស្ដា។ តើហេតុអ្វីបានជាអ្នករាល់គ្នាប្រព្រឹត្ដចំពោះខ្ញុំបែបនេះ? តើហេតុអ្វីបានជាអ្វីៗដែលអ្នករាល់គ្នានិយាយ និងធ្វើ ជំរុញឱ្យសេចក្ដីក្រោធរបស់ខ្ញុំឆួលឡើងបែបនេះ? តើហេតុអ្វីបានជាចិត្តរបស់អ្នករាល់គ្នារឹងរូសដូច្នេះ? តើខ្ញុំធ្លាប់វាយអ្នករាល់គ្នាឬទេ? តើហេតុអ្វីបានជាអ្នករាល់គ្នា មិនធ្វើអ្វីសោះ ក្រៅពីធ្វើឱ្យខ្ញុំព្រួយព្រះទ័យ និងថប់បារម្ភដូច្នេះ? តើអ្នករាល់គ្នាកំពុងរង់ចាំឱ្យថ្ងៃនៃសេចក្ដីក្រោធរបស់ខ្ញុំដែលជាព្រះយេហូវ៉ា ធ្លាក់មកលើអ្នករាល់គ្នាឬ? តើអ្នករាល់គ្នាកំពុងរង់ចាំឱ្យខ្ញុំបញ្ជូនសេចក្ដីក្រោធរបស់ខ្ញុំ ដែលបានឆួលឡើងដោយសារការបះបោររបស់អ្នករាល់គ្នាឬ? តើអ្វីៗគ្រប់យ៉ាងដែលខ្ញុំធ្វើ មិនមែនសម្រាប់អ្នករាល់គ្នាទេឬអី? ប៉ុន្ដែជានិច្ចកាល អ្នករាល់គ្នាតែងតែប្រព្រឹត្តចំពោះខ្ញុំដែលជាព្រះយេហូវ៉ាបែបនេះគឺ៖ លួចយញ្ញបូជារបស់ខ្ញុំ យកតង្វាយពីអាសនារបស់ខ្ញុំទៅកាន់ជម្រករបស់ឆ្កែចចក ដើម្បីផ្ដល់ចំណីដល់កូនឆ្កែចចកទាំងអស់នោះ ហើយនិងកូននៃកូនឆ្កែចចកទៀត មនុស្សប្រយុទ្ធប្រឆាំងគ្នាទៅវិញទៅមក ប្រឈមមុខដាក់គ្នាដោយសេចក្ដីក្រេវក្រោធ និងដាវលំពែង បោះចោលព្រះបន្ទូលរបស់ខ្ញុំដែលជាព្រះដ៏មានគ្រប់ចេស្ដា ទៅក្នុងបង្គន់ឱ្យក្លាយទៅជាលាមកដ៏កខ្វក់។ តើឯណាទៅសេចក្តីថ្លៃថ្នូររបស់អ្នករាល់គ្នា? សារជាតិជាមនុស្សរបស់អ្នករាល់គ្នាបានក្លាយទៅជាសត្វសាហាវ! បេះដូងរបស់អ្នករាល់គ្នាបានក្លាយទៅជាដុំថ្មជាយូរមកហើយ។ តើអ្នករាល់គ្នាមិនដឹងទេឬអីថា នៅពេលដែលថ្ងៃនៃសេចក្ដីក្រោធរបស់ខ្ញុំមកដល់ គឺជាពេលដែលខ្ញុំនឹងជំនុំជម្រះការអាក្រក់ដែលអ្នករាល់គ្នាប្រព្រឹត្តទាស់នឹងខ្ញុំ ដែលជាព្រះដ៏មានគ្រប់ចេស្ដា នៅថ្ងៃនេះ? តើអ្នករាល់គ្នាគិតថា តាមរយៈការបោកបញ្ឆោតខ្ញុំបែបនេះ ការបោះចោលព្រះបន្ទូលរបស់ខ្ញុំទៅក្នុងភក់ជ្រាំ និងមិនស្ដាប់តាមព្រះបន្ទូលទាំងនោះ តើអ្នករាល់គ្នាគិតថាតាមរយៈការធ្វើបែបនេះនៅក្រោយខ្នងខ្ញុំ អ្នករាល់គ្នាអាចគេចផុតពីការឃ្លាំមើលដែលពោរពេញដោយសេចក្ដីក្រោធរបស់ខ្ញុំឬអី? តើអ្នករាល់គ្នាមិនដឹងថាខ្ញុំដែលជាព្រះយេហូវ៉ា បានទតមើលឃើញអ្នករាល់គ្នាដោយព្រះនេត្ររបស់ខ្ញុំហើយទេឬអី នៅពេលដែលអ្នករាល់គ្នាបានលួចយកយញ្ញបូជារបស់ខ្ញុំ និងលោភយកទ្រព្យសម្បត្តិរបស់ខ្ញុំនោះ? តើអ្នករាល់គ្នាមិនដឹងទេឬអីថា នៅពេលដែលអ្នករាល់គ្នាបានលួចយកយញ្ញបូជារបស់ខ្ញុំ គឺអ្នករាល់គ្នាបានប្រព្រឹត្តទង្វើបែបនេះនៅមុខអាសនា ដែលគេបានថ្វាយយញ្ញបូជា? តើអ្នករាល់គ្នាអាចជឿបានយ៉ាងដូចម្ដេចថា ខ្លួនឯងឆ្លាតដ៏ម្ល៉េះ និងអាចបោកបញ្ឆោតខ្ញុំតាមរបៀបនេះបាន? តើសេចក្ដីក្រោធរបស់ខ្ញុំអាចឃ្លាតចេញពីអំពើបាបដ៏សាហាវរបស់អ្នករាល់គ្នាយ៉ាងដូចម្ដេចកើត? តើសេចក្ដីក្រេវក្រោធដ៏លើសលប់របស់ខ្ញុំ អាចរំលងអំពើអាក្រក់របស់អ្នករាល់គ្នាយ៉ាងដូចម្ដេចកើត? ការអាក្រក់ដែលអ្នករាល់គ្នាប្រព្រឹត្តនៅថ្ងៃនេះ មិនមែនបើកផ្លូវចេញសម្រាប់អ្នករាល់គ្នាទេ ប៉ុន្ដែគឺសន្សំទោសសម្រាប់អ្នករាល់គ្នានៅថ្ងៃស្អែកវិញ ព្រោះវាជំរុញការវាយផ្ចាល់របស់ខ្ញុំដែលជាព្រះដ៏មានគ្រប់ចេស្ដា ចំពោះអ្នករាល់គ្នា។ តើអំពើអាក្រក់ និងពាក្យសម្ដីអាក្រក់ៗរបស់អ្នករាល់គ្នា អាចគេចផុតពីការវាយផ្ចាលរបស់ខ្ញុំយ៉ាងដូចម្ដេចកើត? តើសេចក្ដីអធិស្ឋានរបស់អ្នករាល់គ្នាអាចទៅដល់ព្រះកាណ៌របស់ខ្ញុំយ៉ាងដូចម្ដេចកើត? តើខ្ញុំអាចបើកផ្លូវចេញសម្រាប់សេចក្ដីទុច្ចរិតរបស់អ្នករាល់គ្នាយ៉ាងដូចម្ដេចកើត? តើខ្ញុំអាចលើកលែងចំពោះអំពើអាក្រក់របស់អ្នករាល់គ្នាដែលបះបោរទាស់នឹងខ្ញុំបានយ៉ាងដូចម្ដេចកើត? តើខ្ញុំអាចមិនកាត់ផ្ដាច់អណ្ដាតរបស់អ្នករាល់គ្នា ដែលមានពិសដូចជាអណ្ដាតពស់យ៉ាងដូចម្ដេចកើត? អ្នករាល់គ្នាមិនអំពាវនាវរកខ្ញុំ សម្រាប់ជាប្រយោជន៍ដល់សេចក្ដីសុចរិតរបស់អ្នករាល់គ្នាទេ ប៉ុន្ដែអ្នករាល់គ្នាបែរជាសន្សំសេចក្ដីក្រោធរបស់ខ្ញុំទុកដោយសារសេចក្ដីទុច្ចរិតរបស់អ្នករាល់គ្នាទៅវិញ។ តើខ្ញុំអាចអត់ទោសឱ្យអ្នករាល់គ្នាយ៉ាងដូចម្ដេចកើត? នៅក្នុងព្រះនេត្ររបស់ខ្ញុំដែលជាព្រះដ៏មានគ្រប់ចេស្ដា គឺពាក្យសម្ដី និងទង្វើរបស់អ្នករាល់គ្នាសុទ្ធតែកខ្វក់។ ព្រះនេត្ររបស់ខ្ញុំដែលជាព្រះដ៏មានគ្រប់ចេស្ដា ទតឃើញសេចក្ដីទុច្ចរិតរបស់អ្នករាល់គ្នាជាការវាយផ្ចាលដែលគ្មានបន្ធូរ។ តើការវាយផ្ចាល និងការជំនុំជម្រះដ៏សុចរិតរបស់ខ្ញុំ អាចឃ្លាតចេញពីអ្នករាល់គ្នាយ៉ាងដូចម្ដេចកើត? ដោយព្រោះអ្នករាល់គ្នាធ្វើបែបនេះចំពោះខ្ញុំ ដោយធ្វើឱ្យខ្ញុំព្រួយព្រះទ័យ និងពេញដោយសេចក្ដីក្រោធ តើខ្ញុំអាចបណ្ដោយឱ្យអ្នករាល់គ្នាគេចផុតពីព្រះហស្ដរបស់ខ្ញុំ និងឃ្លាតចេញពីថ្ងៃដែលខ្ញុំជាព្រះយេហូវ៉ា វាយផ្ចាល និងដាក់បណ្ដាសាអ្នករាល់គ្នាយ៉ាងដូចម្ដេចកើត? តើអ្នករាល់គ្នាមិនដឹងថាពាក្យសម្ដី និងសូរស័ព្ទដ៏អាក្រក់ដែលចេញពីមាត់របស់អ្នករាល់គ្នាបានឮទៅដល់ព្រះកាណ៌ខ្ញុំហើយទេឬអី? តើអ្នករាល់គ្នាមិនដឹងថាសេចក្ដីទុច្ចរិតរបស់អ្នករាល់គ្នាបានធ្វើឱ្យប្រឡាក់ព្រះពស្រ្ដនៃសេចក្ដីសុចរិតរបស់ខ្ញុំហើយទេឬអី? តើអ្នករាល់គ្នាមិនដឹងថា ការបះបោរ​របស់អ្នករាល់គ្នាបានជំរុញឱ្យសេចក្ដីក្រោធដ៏ខ្លាំងក្លារបស់ខ្ញុំឆួលឡើងហើយទេឬអី? តើអ្នករាល់គ្នាមិនដឹងទេឬអីថា អ្នករាល់គ្នាបានទុកខ្ញុំចោលឱ្យខឹងក្រេវក្រោធ និងបានសាកល្បងភាពអត់ធ្មត់របស់ខ្ញុំជាយូរមកហើយ? តើអ្នករាល់គ្នាមិនដឹងទេឬអីថា អ្នករាល់គ្នាបានបំផ្លាញសាច់ឈាមដែលខ្ញុំសណ្ឋិតក្នុងនោះរួចទៅហើយ ដោយធ្វើឱ្យវាដាច់រហែកជាបំណែកៗ? ខ្ញុំបានស៊ូទ្រាំរហូតមកដល់ពេលនេះ ទើបខ្ញុំបង្ហាញសេចក្ដីក្រោធរបស់ខ្ញុំចេញទៅ ដោយមិនលើកលែងឱ្យអ្នករាល់គ្នាទៀតឡើយ។ តើអ្នករាល់គ្នាមិនដឹងថាព្រះនេត្ររបស់ខ្ញុំបានទតឃើញអំពើអាក្រក់របស់អ្នករាល់គ្នា ហើយការអំពាវនាវរបស់ខ្ញុំបានឮទៅដល់ព្រះកាណ៌របស់ព្រះវរបិតាខ្ញុំហើយទេឬអី? តើទ្រង់អាចបណ្ដោយឱ្យអ្នករាល់គ្នាប្រព្រឹត្តចំពោះខ្ញុំបែបនេះយ៉ាងដូចម្ដេចកើត? តើមានកិច្ចការណាមួយដែលខ្ញុំធ្វើនៅក្នុងអ្នករាល់គ្នា ដែលមិនមែនជាប្រយោជន៍សម្រាប់អ្នករាល់គ្នា? ប៉ុន្ដែ តើនរណាក្នុងចំណោមអ្នករាល់គ្នា បានស្រលាញ់កិច្ចការរបស់ខ្ញុំដែលជាព្រះយេហូវ៉ាកាន់តែខ្លាំង? តើខ្ញុំអាចមិនស្មោះត្រង់ចំពោះព្រះហឫទ័យនៃព្រះវរបិតារបស់ខ្ញុំដោយសារតែខ្ញុំទន់ខ្សោយ និងដោយសារតែខ្ញុំបានរងទុក្ខយ៉ាងដូចម្ដេចកើត? តើអ្នករាល់គ្នាមិនយល់ពីព្រះហឫទ័យរបស់ខ្ញុំទេឬអី? ខ្ញុំមានបន្ទូលទៅកាន់អ្នករាល់គ្នា ដូចដែលព្រះយេហូវ៉ាបានធ្វើ តើខ្ញុំមិនបានបូជាអ្វីច្រើនសម្រាប់អ្នករាល់គ្នាទេឬអី? ទោះបីជាខ្ញុំព្រមទទួលការរងទុក្ខទាំងអស់នេះសម្រាប់ជាប្រយោជន៍ដល់កិច្ចការនៃព្រះវរបិតារបស់ខ្ញុំក៏ដោយ តើអ្នករាល់គ្នាអាចរួចផុតពីការវាយផ្ចាលដែលខ្ញុំនាំមកលើអ្នករាល់គ្នា ដោយសារលទ្ធផលនៃការរងទុក្ខរបស់ខ្ញុំយ៉ាងដូចម្ដេចកើត? តើអ្នករាល់គ្នាមិនបានរីករាយយ៉ាងខ្លាំងចំពោះខ្ញុំទេឬអី? ថ្ងៃនេះ ព្រះវរបិតាខ្ញុំបានប្រទានខ្ញុំមកឱ្យអ្នករាល់គ្នា តើអ្នករាល់គ្នាមិនដឹងថា អ្នករាល់គ្នាបានរីករាយយ៉ាងខ្លាំង លើសពីព្រះបន្ទូលដ៏សប្បុរសរបស់ខ្ញុំទេឬអី? តើអ្នករាល់គ្នាមិនដឹងថាជីវិតរបស់ខ្ញុំត្រូវបានប្ដូរដើម្បីជីវិត និងអ្វីៗដែលអ្នករាល់គ្នារីករាយជាមួយទេឬអី? តើអ្នករាល់គ្នាមិនដឹងទេឬអីថា ព្រះវរបិតាខ្ញុំបានប្រើជីវិតរបស់ខ្ញុំ ដើម្បីធ្វើចម្បាំងជាមួយសាតាំង ហើយថាទ្រង់ក៏បានប្រទានជីវិតរបស់ខ្ញុំមកឱ្យអ្នករាល់គ្នា ដើម្បីធ្វើឱ្យអ្នករាល់គ្នាទទួលបានជីវិតមួយរយដង និងអនុញ្ញាតឱ្យអ្នករាល់គ្នាជៀសផុតពីសេចក្ដីល្បួងជាច្រើន? តើអ្នករាល់គ្នាមិនដឹងទេឬអីថា មានតែតាមរយៈកិច្ចការរបស់ខ្ញុំប៉ុណ្ណោះ ទើបអ្នករាល់គ្នាបានរួចផុតពីសេចក្ដីល្បួង និងពីការវាយផ្ចាលដ៏ធ្ងន់ធ្ងរជាច្រើន? តើអ្នករាល់គ្នាមិនដឹងទេឬអីថា ដោយសារខ្ញុំតែមួយគត់ ទើបព្រះវរបិតាខ្ញុំអនុញ្ញាតឱ្យអ្នករាល់គ្នារីករាយរហូតមកដល់ពេលនេះ? តើថ្ងៃនេះអ្នករាល់គ្នាអាចនៅរឹងរូស និងមិនបន្ទន់ចិត្ដ ហាក់ដូចជាភាពចចេសបានរីកចម្រើននៅក្នុងចិត្តរបស់អ្នករាល់គ្នាយ៉ាងដូចម្ដេចកើត? តើការអាក្រក់ដែលអ្នករាល់គ្នាប្រព្រឹត្ដនៅថ្ងៃនេះ អាចគេចផុតពីថ្ងៃនៃសេចក្ដីក្រោធ ដែលនឹងកើតឡើងក្រោយពេលដែលខ្ញុំចាកចេញពីផែនដីយ៉ាងដូចម្ដេចកើត? តើខ្ញុំអាចបណ្ដោយឱ្យអស់អ្នកដែលរឹងរូស និងមិនបន្ទន់ចិត្ត គេចផុតពីសេចក្ដីក្រោធរបស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេចកើត?

(ដកស្រង់ពី «គ្មាននរណាម្នាក់ដែលមានសាច់ឈាមអាចគេចផុតពីថ្ងៃនៃសេចក្ដីក្រោធបានឡើយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៦៦៩. ចូរគិតពីអតីតកាលចុះ៖ តើនៅពេលណាដែលព្រះនេត្ររបស់ខ្ញុំក្រេវក្រោធ ហើយព្រះសូរសៀងរបស់ខ្ញុំទាស់នឹងអ្នករាល់គ្នា? តើនៅពេលណាដែលខ្ញុំបានធ្លាប់យកពាក្យសម្ដីតូចតាចមកវែកញែកជាមួយអ្នករាល់គ្នា? តើនៅពេលណាដែលខ្ញុំបានស្ដីបន្ទោសអ្នករាល់គ្នាដោយមិនសមហេតុផល? តើនៅពេលណាដែលខ្ញុំបានស្ដីបន្ទោសអ្នករាល់គ្នានៅចំពោះមុខ? តើវាមិនមែនសម្រាប់ជាប្រយោជន៍នៃកិច្ចការរបស់ខ្ញុំទេឬអី ដែលខ្ញុំទូលសុំព្រះវរបិតារបស់ខ្ញុំឱ្យជួយអ្នករាល់គ្នាគេចផុតពីសេចក្ដីល្បួងគ្រប់បែបយ៉ាង? តើហេតុអ្វីបានជាអ្នករាល់គ្នាប្រព្រឹត្តចំពោះខ្ញុំបែបនេះ? តើខ្ញុំធ្លាប់បានប្រើសិទ្ធិអំណាចរបស់ខ្ញុំ ដើម្បីវាយធ្វើបាបសាច់ឈាមរបស់អ្នករាល់គ្នាឬទេ? តើហេតុអ្វីបានជាអ្នករាល់គ្នាសងខ្ញុំវិញបែបនេះ? បន្ទាប់ពីការប្រែប្រួលចិត្តដាក់ខ្ញុំ ឥឡូវអ្នកលែងខ្វល់លែងខ្វាយជាមួយខ្ញុំ ហើយបន្ទាប់មក អ្នករាល់គ្នាក៏ព្យាយាមបញ្ឆោតខ្ញុំ និងលាក់បាំងអ្វីៗពីខ្ញុំ ហើយមាត់របស់អ្នករាល់គ្នាពេញដោយពាក្យសម្ដីរបស់មនុស្សទុច្ចរិត។ តើអ្នករាល់គ្នាគិតថាអណ្ដាតរបស់អ្នករាល់គ្នាអាចបោកប្រាស់វិញ្ញាណរបស់ខ្ញុំបានឬ? តើអ្នករាល់គ្នាគិតថាអណ្ដាតរបស់អ្នករាល់គ្នាអាចគេចផុតពីសេចក្ដីក្រោធរបស់ខ្ញុំឬ? ទោះជាពួកគេប្រាថ្នាបែបនេះក៏ដោយ តើអ្នករាល់គ្នាគិតថាអណ្ដាតរបស់អ្នករាល់គ្នាអាចធ្វើការវិនិច្ឆ័យចំពោះទង្វើរបស់ខ្ញុំ ដែលជាព្រះយេហូវ៉ាបានឬ? តើខ្ញុំគឺជាព្រះជាម្ចាស់ ដែលមនុស្សធ្វើការវិនិច្ឆ័យឬ? តើខ្ញុំអាចបណ្ដោយឱ្យដង្កូវដ៏តូចមួយប្រមាថខ្ញុំបែបនេះឬទេ? តើខ្ញុំអាចដាក់កូនដែលបះបោរ​បែបនេះនៅក្នុងចំណោមព្រះពរដ៏អស់កល្បជានិច្ចរបស់ខ្ញុំយ៉ាងដូចម្ដេចកើត? ពាក្យសម្ដី និងទង្វើរបស់អ្នករាល់គ្នាបានលាតត្រដាង និងបានថ្កោលទោសអ្នករាល់គ្នាជាយូរមកហើយ។ នៅពេលដែលខ្ញុំលាតសន្ធឹងផ្ទៃមេឃ និងបង្កើតអ្វីៗទាំងអស់មក ខ្ញុំមិនបានបណ្ដោយឱ្យភាវៈដែលព្រះបង្កើតមក​ណាមួយ ចូលរួមតាមដែលពួកគេពេញចិត្តនោះទេ ព្រោះខ្ញុំមិនបណ្ដោយឱ្យអ្វីមករំខានដល់កិច្ចការ និងការគ្រប់គ្រងរបស់ខ្ញុំឡើយ ទោះបីជាពួកគេប្រាថ្នាចង់ធ្វើបែបនេះក៏ដោយ។ ខ្ញុំមិនលើកលែងចំពោះមនុស្សណាម្នាក់ ឬក៏វត្ថុណាមួយឡើយ តើខ្ញុំអាចអនុគ្រោះឱ្យអស់អ្នកដែលឃោរឃៅ និងគ្មានមនុស្សធម៌ចំពោះខ្ញុំយ៉ាងដូចម្ដេចកើត? តើខ្ញុំអាចអត់ទោសដល់អស់អ្នកដែលក្បត់នឹងព្រះបន្ទូលរបស់ខ្ញុំយ៉ាងដូចម្ដេចកើត? តើខ្ញុំអាចអនុគ្រោះឱ្យអស់អ្នកដែលបះបោរ​ទាស់​នឹង​ខ្ញុំយ៉ាងដូចម្ដេចកើត? តើជោគវាសនារបស់មនុស្សមិនស្ថិតនៅក្នុងព្រះហស្ដរបស់ខ្ញុំ ដែលជាព្រះដ៏មានគ្រប់ចេស្ដាទេឬអី? តើខ្ញុំអាចរាប់សេចក្ដីទុច្ចរិតនិងការបះបោរ​របស់អ្នកជាបរិសុទ្ធយ៉ាងដូចម្ដេចកើត? តើអំពើបាបរបស់អ្នកអាចធ្វើឱ្យកខ្វក់ដល់ភាពបរិសុទ្ធរបស់ខ្ញុំយ៉ាងដូចម្ដេចកើត? ខ្ញុំមិនកខ្វក់ដោយសារភាពមិនបរិសុទ្ធរបស់មនុស្សទុច្ចរិតឡើយ ហើយខ្ញុំក៏មិនរីករាយចំពោះតង្វាយរបស់មនុស្សទុច្ចរិតដែរ។ ប្រសិនបើអ្នកស្មោះត្រង់ចំពោះខ្ញុំដែលជាព្រះយេហូវ៉ា តើអ្នកអាចយកយញ្ញបូជានៅអាសនារបស់ខ្ញុំសម្រាប់ខ្លួនឯងយ៉ាងដូចម្ដេចកើត? តើអ្នកអាចប្រើអណ្ដាតពិសពុលរបស់អ្នកមកប្រមាថព្រះនាមដ៏បរិសុទ្ធរបស់ខ្ញុំឬទេ? តើអ្នកអាចក្បត់​នឹងព្រះបន្ទូលរបស់ខ្ញុំតាមរបៀបនេះឬទេ? តើអ្នកអាចប្រព្រឹត្តចំពោះសិរីល្អ និងព្រះនាមដ៏បរិសុទ្ធរបស់ខ្ញុំ ទុកជាឧបករណ៍មួយដែលបម្រើដល់សាតាំង ដែលជាមេកំណាចឬទេ? ជីវិតរបស់ខ្ញុំបានប្រទានមកសម្រាប់ជាការរីករាយរបស់ពួកបរិសុទ្ធ។ តើខ្ញុំអាចអនុញ្ញាតឱ្យអ្នកលេងសើចជាមួយជីវិតរបស់ខ្ញុំតាមដែលអ្នកប្រាថ្នានិងប្រើប្រាស់ធ្វើជាឧបករណ៍បង្កទំនាស់នៅក្នុងចំណោមអ្នករាល់គ្នាយ៉ាងដូចម្ដេចកើត? តើអ្នករាល់គ្នាអាចគ្មានចិត្ត និងខ្វះសេចក្ដីល្អចំពោះខ្ញុំយ៉ាងដូចម្ដេចកើត? តើអ្នករាល់គ្នាមិនដឹងថា ខ្ញុំបានកត់ត្រាអំពើអាក្រក់របស់អ្នករាល់គ្នានៅក្នុងព្រះបន្ទូលនៃជីវិតទាំងនេះទេឬអី? តើអ្នករាល់គ្នាអាចគេចផុតពីថ្ងៃនៃសេចក្ដីក្រោធ នៅពេលដែលខ្ញុំវាយផ្ចាលប្រទេសអេស៊ីព្ទយ៉ាងដូចម្ដេចកើត? តើខ្ញុំអាចបណ្ដោយឱ្យអ្នករាល់គ្នាប្រឆាំង និងបះបោរទាស់នឹង​ខ្ញុំតាមរបៀបនេះម្ដងហើយម្ដងទៀតយ៉ាងដូចម្ដេចកើត? ខ្ញុំសូមប្រាប់អ្នករាល់គ្នាដោយត្រង់ថា នៅពេលដែលថ្ងៃនោះមកដល់ ទោសរបស់អ្នករាល់គ្នានឹងកាន់តែពិបាកទ្រាំជាងទោសរបស់ប្រទេសអេស៊ីព្ទទៅទៀត។ តើអ្នករាល់គ្នាអាចគេចផុតពីថ្ងៃនៃសេចក្ដីក្រោធរបស់ខ្ញុំយ៉ាងដូចម្ដេចបាន? ខ្ញុំសូមប្រាប់អ្នករាល់គ្នាជាប្រាកដថា៖ ការស៊ូទ្រាំរបស់ខ្ញុំត្រូវបានរៀបចំសម្រាប់អំពើអាក្រក់របស់អ្នករាល់គ្នា ហើយក៏មានសម្រាប់ការវាយផ្ចាល អ្នករាល់គ្នានៅថ្ងៃនោះដែរ។ នៅពេលដែលការស៊ូទ្រាំរបស់ខ្ញុំដល់ទីបញ្ចប់ តើអ្នករាល់គ្នាមិនមែនជាមនុស្សដែលនឹងត្រូវទទួលរងការជំនុំជម្រះដែលពេញដោយសេចក្ដីក្រោធទេឬអី? តើអ្វីៗមិនស្ថិតនៅក្នុងព្រះហស្ដរបស់ខ្ញុំដែលជាព្រះដ៏មានគ្រប់ចេស្ដាទេឬអី? នៅក្រោមមេឃនេះ តើខ្ញុំអាចបណ្ដោយឱ្យអ្នករាល់គ្នាបះបោរ​ទាស់​នឹង​ខ្ញុំបែបនេះយ៉ាងដូចម្ដេចកើត? ជីវិតអ្នករាល់គ្នានឹងជួបការលំបាកយ៉ាងខ្លាំង ព្រោះអ្នករាល់គ្នាបានជួបជាមួយព្រះមែស្ស៊ីដែលត្រូវបានថ្លែងថា ទ្រង់នឹងយាងមក ប៉ុន្ដែបែរជាមិនបានយាងមក។ តើអ្នករាល់គ្នាមិនមែនជាសត្រូវរបស់ទ្រង់ទេឬអី? ព្រះយេស៊ូវបានធ្វើមិត្តសម្លាញ់ជាមួយអ្នករាល់គ្នា ប៉ុន្ដែអ្នករាល់គ្នាគឺជាសត្រូវរបស់ព្រះមែស្ស៊ី។ តើអ្នករាល់គ្នាមិនដឹងទេឬអីថា ទោះបីជាអ្នករាល់គ្នាគឺជាមិត្តសម្លាញ់នឹងព្រះយេស៊ូវក៏ដោយ ក៏អំពើអាក្រក់របស់អ្នករាល់គ្នាបានបំពេញភាជន៍របស់អស់អ្នកដែលគួរឱ្យស្អប់ខ្ពើមទាំងនោះដែរ? ទោះបីជាអ្នករាល់គ្នាជិតស្និទ្ធយ៉ាងខ្លាំងជាមួយព្រះយេហូវ៉ាក៏ដោយ តើអ្នករាល់គ្នាមិនដឹងថាពាក្យសម្ដីដ៏អាក្រក់របស់អ្នករាល់គ្នា បានឮទៅដល់ព្រះកាណ៌របស់ព្រះយេហូវ៉ា និងបានធ្វើឱ្យសេចក្ដីក្រោធរបស់ទ្រង់ឆួលឡើងហើយទេឬអី? តើទ្រង់អាចជិតស្និទ្ធជាមួយអ្នកយ៉ាងដូចម្ដេចកើត ហើយតើទ្រង់អាចមិនដុតបំផ្លាញភាជន៍ទាំងអស់របស់អ្នក ដែលពេញដោយអំពើអាក្រក់ យ៉ាងដូចម្ដេចកើត? តើទ្រង់អាចមិនធ្វើជាសត្រូវរបស់អ្នកយ៉ាងដូចម្ដេចកើត?

(ដកស្រង់ពី «គ្មាននរណាម្នាក់ដែលមានសាច់ឈាមអាចគេចផុតពីថ្ងៃនៃសេចក្ដីក្រោធបានឡើយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៦៧០. អ្នករាល់គ្នាសុទ្ធតែអង្គុយលើកៅអីនៃឧត្តមភាព ដោយបង្រៀនក្មេងជំនាន់ក្រោយដែលជាក្រុមបក្សពួករបស់អ្នករាល់គ្នា និងឱ្យពួកគេអង្គុយជាមួយអ្នក។ អ្នកមិនដឹងថា «កូនចៅ» របស់អ្នករាល់គ្នា អស់ខ្យល់ដង្ហើម និងបានបាត់បង់កិច្ចការរបស់ខ្ញុំជាយូរណាស់មកហើយ។ សិរីល្អរបស់ខ្ញុំ ចាំងចែងពីដែនដីនៃទិសខាងកើតទៅដែនដីនៃទិសខាងលិច តែវាបានរីកសាយទៅចុងផែនដី និងចាប់ផ្ដើមរះឡើង និងចាំងចែងបន្តពីទីនោះ ខ្ញុំនឹងយកសិរីល្អរបស់ខ្ញុំពីទិសខាងកើត និងនាំយកវាទៅទិសខាងលិច ដើម្បីឱ្យមនុស្សក្នុងទីងងឹតដែលបានបោះបង់ខ្ញុំនៅទិសខាងកើត លែងមាននូវការស្រាយបំភ្លឺចាប់តាំងពីពេលនោះតទៅ។ នៅពេលរឿងនេះកើតឡើង អ្នករាល់គ្នានឹងរស់នៅក្នុងជ្រលងភ្នំនៃសេចក្ដីស្លាប់។ បើទោះបីជាមនុស្សសព្វថ្ងៃនេះ ប្រសើរជាងមនុស្សជំនាន់មុនរាប់រយដងក្ដី ក៏ពួកគេនៅតែមិនអាចបំពេញតាមសេចក្ដីតម្រូវរបស់ខ្ញុំបានឡើយ ហើយពួកគេនៅតែមិនមែនជាទីបន្ទាល់ចំពោះសិរីល្អរបស់ខ្ញុំដដែល។ ការដែលអ្នករាល់គ្នាអាចប្រសើរជាងពីមុនរាប់រយដងបាន គឺទាំងស្រុងដោយសារតែផលនៃកិច្ចការរបស់ខ្ញុំ។ វាគឺជាផលផ្លែដែលកើតចេញពីកិច្ចការរបស់ខ្ញុំនៅលើផែនដី។ ក៏ប៉ុន្តែ ខ្ញុំនៅតែមានអារម្មណ៍ជិនឆ្អន់នឹងពាក្យសម្ដី និងទង្វើរបស់អ្នករាល់គ្នា រួមទាំងចរិតរបស់អ្នករាល់គ្នាផង ហើយខ្ញុំមានអារម្មណ៍ខកបំណងជាខ្លាំងចំពោះការដែលអ្នករាល់គ្នាប្រព្រឹត្តនៅចំពោះខ្ញុំ ដ្បិតអ្នករាល់គ្នាមិនមានការយល់ដឹងអ្វីចំពោះខ្ញុំសោះឡើយ។ ដូច្នេះ តើអ្នកអាចរស់នៅក្នុងសិរីល្អរបស់ខ្ញុំបានដោយរបៀបណា ហើយតើអ្នកអាចមានភាពស្មោះត្រង់ពិតប្រាកដចំពោះកិច្ចការទៅអនាគតរបស់ខ្ញុំបានដោយរបៀបណា? សេចក្ដីជំនឿរបស់អ្នករាល់គ្នា ស្រស់បំព្រងខ្លាំងណាស់។ អ្នកនិយាយថា អ្នកសុខចិត្តលះបង់ពេលវេលាក្នុងជីវិតរបស់អ្នកទាំងស្រុងដើម្បីកិច្ចការរបស់ខ្ញុំ ហើយអ្នកសុខចិត្តលះបង់ជីវិតរបស់អ្នកសម្រាប់កិច្ចការនេះ ប៉ុន្តែនិស្ស័យរបស់អ្នក មិនបានបំផ្លាស់បំប្រែអ្វីច្រើននោះទេ។ អ្នកគ្រាន់តែនិយាយដោយក្រអឺតក្រទម ទាំងដែលការពិតឥរិយាបថជាក់ស្ដែងរបស់អ្នក អាក្រក់ជាខ្លាំង។ វាហាក់ដូចជាអណ្ដាត និងបបូរមាត់របស់មនុស្សនៅឯស្ថានសួគ៌ ប៉ុន្តែជើងរបស់ពួកគេ នៅឆ្ងាយឯផែនដីឯណេះ ហេតុនេះហើយ សម្ដីនិងទង្វើរបស់ពួកគេ និងកេរ្តិ៍ឈ្មោះរបស់ពួកគេ គឺនៅតែអាប់ឱន និងខូចបង់។ កេរ្តិ៍ឈ្មោះរបស់អ្នក ត្រូវបានបំផ្លាញ ចរិតរបស់អ្នក ត្រូវអាប់ឱន របៀបដែលអ្នកនិយាយ កាន់តែទាបទៅៗ ហើយជីវិតរបស់អ្នករាល់ក្នាគួរឱ្យស្អប់ខ្ពើម។ ហើយសូម្បីតែភាពជាមនុស្សរបស់អ្នករាល់គ្នា ក៏បានលិចចូលទៅក្នុងភាពតូចទាបដែរ។ អ្នកមានគំនិតចង្អៀតចង្អល់ចំពោះអ្នកដទៃ ហើយអ្នកជជែកតវ៉ាចំពោះរឿងតូចតាច។ អ្នកប្រកែកគ្នាជុំវិញកេរ្តិ៍ឈ្មោះនិងឋានៈរបស់អ្នក រហូតដល់ចំណុចមួយដែលអ្នកសុខចិត្តចុះនរក និងចុះទៅក្នុងបឹងភ្លើង។ ពាក្យសម្ដី និងទង្វើរបស់អ្នករាល់គ្នាក្នុងពេលបច្ចុប្បន្ននេះ គឺគ្រប់គ្រាន់ឱ្យខ្ញុំកំណត់ថា អ្នករាល់គ្នាជាមនុស្សមានបាបហើយ។ អាកប្បកិរិយារបស់អ្នកចំពោះកិច្ចការរបស់ខ្ញុំ គឺគ្រប់គ្រាន់ឱ្យខ្ញុំកំណត់ថា អ្នករាល់គ្នាជាមនុស្សទុច្ចរិត ហើយគ្រប់និស្ស័យទាំងអស់របស់អ្នករាល់គ្នា គឺគ្រប់គ្រាន់ដើម្បីចង្អុលបង្ហាញថា អ្នកជាព្រលឹងស្មោកគ្រោក ដែលពោរពេញទៅដោយការស្អប់ខ្ពើម។ ការបង្ហាញរបស់អ្នករាល់គ្នា និងអ្វីដែលអ្នកបើកសម្ដែង គឺគ្រប់គ្រាន់នឹងនិយាយថា អ្នករាល់គ្នាជាមនុស្សដែលបានផឹកនូវឈាមនៃវិញ្ញាណមិនបរិសុទ្ធរបស់អ្នក។ នៅពេលនិយាយដល់ការចូលទៅក្នុងនគរស្ថានសួគ៌ អ្នករាល់គ្នាមិនបានបង្ហាញអារម្មណ៍របស់អ្នកឡើយ។ តើអ្នករាល់គ្នាជឿថា ផ្លូវរបស់អ្នករាល់គ្នាក្នុងពេលនេះ គឺគ្រប់គ្រាន់ដើម្បីឱ្យអ្នកដើរកាត់ច្រកផ្លូវទៅកាន់នគរស្ថានសួគ៌របស់ខ្ញុំហើយមែនទេ? តើអ្នកជឿថា អ្នកអាចទទួលបានច្រកចូលទៅក្នុងដែនដីបរិសុទ្ធនៃកិច្ចការនិងព្រះបន្ទូលរបស់ខ្ញុំ ដោយខ្ញុំមិនមានការល្បងលលើពាក្យសម្ដី និងទង្វើផ្ទាល់របស់អ្នករាល់គ្នាមែនទេ? តើនរណាអាចបោកបញ្ឆោតខ្ញុំបាន? តើឥរិយាបថ និងការសន្ទនាដែលគួរឱ្យស្អប់ និងទាបថោករបស់អ្នកអាចគេចផុតពីខ្សែព្រះនេត្ររបស់ខ្ញុំបានដោយរបៀបណា? ជីវិតរបស់អ្នករាល់គ្នា ត្រូវបានខ្ញុំជាអ្នកកំណត់ ជាជីវិតដែលផឹកឈាម និងហូបសាច់ស្រស់នៃវិញ្ញាណមិនបរិសុទ្ធទាំងអស់នោះ ដោយសារអ្នករាល់គ្នាត្រាប់តាមពួកគេនៅចំពោះព្រះភ័ក្រខ្ញុំជារៀងរាល់ថ្ងៃ។ នៅចំពោះខ្ញុំ ឥរិយាបថរបស់អ្នកអាក្រក់ជាខ្លាំង ដូច្នេះ តើខ្ញុំអាចមិនខ្ពើមរអើមចំពោះអ្នកដូចម្ដេចបាន? ពាក្យសម្ដីរបស់អ្នក មាននូវភាពមិនបរិសុទ្ធនៃវិញ្ញាណមិនបរិសុទ្ធ៖ អ្នកបញ្ចើចបញ្ចើ លាក់កំបាំង និងបញ្ជោរ ដូចជាអ្នកដែលពាក់ព័ន្ធនឹងមន្ដអាគម និងដូចជាអ្នកផិតក្បត់ ដែលផឹកឈាមនៃពួកទុច្ចរិតដែរ។ រាល់ការសម្ដែងចេញរបស់មនុស្ស គឺទុច្ចរិតខ្លាំងណាស់ ដូច្នេះ តើមនុស្សទាំងអស់អាចដាក់ឱ្យនៅលើដែនដីបរិសុទ្ធ ដែលអ្នកសុចរិតរស់នៅបានដោយរបៀបណា? តើអ្នកគិតថា ឥរិយាបថគួរឱ្យស្អប់របស់អ្នកនោះ អាចឱ្យអាចសម្គាល់អ្នកបានថាអ្នកបរិសុទ្ធ បើធៀបនឹងអ្នកទុច្ចរិតទាំងអស់នោះមែនទេ? អណ្ដាតដែលប្រៀបដូចជាសត្វពស់របស់អ្នក ចុងក្រោយនឹងបំផ្លាញសាច់ឈាមរបស់អ្នក ដែលបង្កមហន្តរាយយ៉ាងខ្លាំង និងនាំមកនូវការស្អប់ខ្ពើម ហើយចុងក្រោយ ដៃរបស់អ្នកដែលប្រលាក់ទៅដោយឈាមនៃវិញ្ញាណមិនបរិសុទ្ធ ក៏នឹងទាញវិញ្ញាណរបស់អ្នកឱ្យធ្លាក់ទៅក្នុងស្ថាននរកផងដែរ។ ដូច្នេះ តើហេតុអ្វីបានជាអ្នកមិនចាប់យកឱកាសនេះដើម្បីសម្អាតដៃដ៏កខ្វក់របស់អ្នកទៅ? ហើយហេតុអ្វីបានជាអ្នកមិនទាញប្រយោជន៍ពីឱកាសនេះដើម្បីកាត់អណ្ដាតរបស់អ្នកដែលនិយាយពាក្យមិនសុចរិតទៅ? តើវាអាចថា អ្នកសុខចិត្តរងទុក្ខនៅក្នុងអណ្ដាតភ្លើងនៃស្ថាននរកដើម្បីជាប្រយោជន៍ដល់ដៃ អណ្ដាត និងបបូរមាត់របស់អ្នកឬ? ខ្ញុំបន្តឃ្លាំមើលដួងចិត្តរបស់មនុស្សគ្រប់គ្នាដោយព្រះនេត្រទាំងគូររបស់ខ្ញុំ ដោយសារមុនពេលដែលខ្ញុំបានបង្កើតមនុស្សលោកមក ខ្ញុំបានយល់ពីដួងចិត្តរបស់ពួកគេដូចជាបាតដៃរបស់ខ្ញុំដែរ។ ខ្ញុំបានមើលធ្លុះដួងចិត្តមនុស្សជាយូរណាស់មកហើយ ដូច្នេះ តើគំនិតរបស់ពួកគេអាចគេចចេញពីព្រះនេត្ររបស់ខ្ញុំដូចម្តេចបាន? តើវាមិនយឺតពេលពេកទេ ដែលពួកគេត្រូវគេចចេញពីការដុតកម្ទេចដោយព្រះវិញ្ញាណរបស់ខ្ញុំនោះ?

(ដកស្រង់ពី «អ្នករាល់គ្នាសុទ្ធតែមានចរិតថោកទាបណាស់!» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៦៧១. ខ្ញុំបានស្ថិតក្នុងចំណោមអ្នករាល់គ្នា ដោយទាក់ទងនឹងអ្នកជាច្រើនរដូវមកហើយ ទាំងរដូវផ្ការីក និងរដូវស្លឹកឈើជ្រុះ។ ខ្ញុំបានរស់នៅក្នុងចំណោមអ្នករាល់គ្នាអស់រយៈពេលជាយូរមកហើយ និងបានរស់នៅជាមួយអ្នករាល់គ្នានេះ។ តើឥរិយាបថដ៏គួរឱ្យស្អប់របស់អ្នកបានគេចផុតពីព្រះនេត្ររបស់ខ្ញុំច្រើនប៉ុនណា? ពាក្យលួងចិត្តទាំងអស់របស់អ្នក គឺគ្រាន់តែលាន់ឮនៅក្នុងត្រចៀករបស់ខ្ញុំប៉ុណ្ណោះ។ សេចក្ដីប្រាថ្នារាប់សិបលានរបស់អ្នករាល់គ្នា ត្រូវបានដាក់នៅលើទីសក្ការៈរបស់ខ្ញុំ ច្រើនរាប់មិនអស់។ ក៏ប៉ុន្តែ បើគិតពីការលះបង់របស់អ្នករាល់គ្នា និងអ្វីដែលអ្នករាល់គ្នាបានលះបង់វិញ អ្នកមិនបានលះបង់សូម្បីតែបន្តិចសោះឡើយ។ អ្នករាល់គ្នាមិនបានដាក់សេចក្ដីស្មោះត្រង់សូម្បីតែមួយកូនដំណក់់នៅលើទីសក្ការៈរបស់ខ្ញុំ។ តើផលផ្លែនៃជំនឿរបស់អ្នករាល់គ្នាចំពោះខ្ញុំនៅត្រង់ណា? អ្នករាល់គ្នាបានទទួលនូវព្រះគុណរាប់មិនអស់ពីខ្ញុំ ហើយអ្នកបានឃើញនូវអាថ៌កំបាំងយ៉ាងច្រើនពីស្ថានសួគ៌។ ខ្ញុំក៏បានបង្ហាញដល់អ្នករាល់គ្នាសូម្បីតែអណ្ដាតភ្លើងនៃស្ថានសួគ៌ដែរ ប៉ុន្តែមិនដែលមានព្រះហឫទ័យដុតបំផ្លាញអ្នករាល់គ្នាឡើយ។ ក៏ប៉ុន្តែ តើអ្នកបានប្រគល់អ្វីដល់ខ្ញុំខ្លះ? តើអ្នករាល់គ្នាសុខចិត្តលះបង់ថ្វាយដល់ខ្ញុំច្រើនប៉ុនណា? ខ្ញុំបានប្រទានអាហារដាក់ក្នុងដៃរបស់អ្នក ហើយអ្នកត្រឡប់ជាយកអាហារនោះមកថ្វាយដល់ខ្ញុំ ហើយថែមទាំងនិយាយថា អាហារនោះបានមកពីញើសឈាមរបស់អ្នកផ្ទាល់ដែលខំប្រឹងធ្វើការ ហើយដូច្នេះ អ្នកក៏ថ្វាយដល់ខ្ញុំនូវអ្វីគ្រប់យ៉ាងដែលអ្នកមាន។ តើអ្នកអាចមិនដឹងម្ដេចបានថា «ការបរិច្ចាគ» របស់អ្នក ថ្វាយដល់ខ្ញុំ គឺសុទ្ធតែជារបស់ដែលបានលួចពីទីសក្ការៈរបស់ខ្ញុំនោះ? បន្ថែមលើនេះ អ្នកថែមទាំងថ្វាយរបស់ទាំងនោះដល់ខ្ញុំក្នុងពេលនេះទៀត តើអ្នកមិនមែនកំពុងបោកប្រាស់ខ្ញុំទេឬអី? តើអ្នកអាចមិនដឹងថា អ្វីដែលខ្ញុំត្រេកអរសប្បាយក្នុងពេលនេះ គឺជាតង្វាយនៅលើទីសក្ការៈរបស់ខ្ញុំ និងមិនមែនជាអ្វីដែលបានមកពីការខំប្រឹងប្រែងធ្វើការរបស់អ្នក រួចដាក់ថ្វាយដល់ខ្ញុំនោះទេ? តាមពិតទៅ អ្នកហ៊ានបោកប្រាស់ខ្ញុំដោយបែបនេះ ដូច្នេះ តើខ្ញុំអាចអត់ទោសដល់អ្នករាល់គ្នាបានដោយរបៀបណា? តើអ្នកអាចរំពឹងឱ្យខ្ញុំអត់ទ្រាំរបៀបនេះ យូរប៉ុនណា? ខ្ញុំបានប្រទានគ្រប់យ៉ាងដល់អ្នករាល់គ្នា។ ខ្ញុំបានបើកបង្ហាញគ្រប់យ៉ាងដល់អ្នករាល់គ្នា បានប្រទានដល់អ្នករាល់គ្នានូវអ្វីដែលអ្នកត្រូវការ និងបានបើកភ្នែករបស់អ្នករាល់គ្នា ក៏ប៉ុន្តែអ្នករាល់គ្នាបោកប្រាស់ខ្ញុំបែបនេះ ដោយមិនអើពើនឹងសតិសម្បជញ្ញៈរបស់ខ្លួន។ ខ្ញុំបានប្រទានគ្រប់យ៉ាងដល់អ្នករាល់គ្នាដោយឥតកំណាញ់ បើទោះបីជាអ្នករាល់គ្នាត្រូវរងទុក្ខក្ដី ដើម្បីឱ្យអ្នកនៅបន្តទទួលបានពីខ្ញុំនូវគ្រប់យ៉ាងដែលខ្ញុំបាននាំមកពីស្ថានសួគ៌។ ក្រៅពីរឿងនេះ អ្នករាល់គ្នាមិនមានការលះបង់អ្វីទាល់តែសោះ ហើយបើទោះបីជាអ្នកបានបរិច្ចាគតិចតួចក្ដី ក៏អ្នកព្យាយាម «ទាមទារសំណង» ជាមួយនឹងខ្ញុំនៅពេលក្រោយវិញដែរ។ តើការបរិច្ចាគរបស់អ្នក មិនទៅជាអសារឥតការទេឬអី? អ្វីដែលអ្នកបានផ្ថល់ឱ្យខ្ញុំ គឺគ្រាន់តែជាគ្រាប់ខ្សាច់ប៉ុណ្ណោះ ប៉ុន្តែអ្វីដែលអ្នកស្នើសុំពីខ្ញុំ គឺជាមាសរាប់ពាន់គីឡូ។ តើអ្នកមិនហួសហេតុពេកទេឬអី? ខ្ញុំបំពេញកិច្ចការក្នុងចំណោមអ្នករាល់គ្នា។ គ្មានដានសូម្បីបន្តិចសោះពីចំនួនដប់ភាគដែលខ្ញុំគប្បីទទួលបាន មិនបាច់និយាយអ្វីដល់ដង្វាយបន្ថែមនោះទេ។ បន្ថែមលើនេះ ចំណែកដប់ភាគដែលដាក់ថ្វាយដោយពួកកោតខ្លាចព្រះ ត្រូវពួកទុច្ចរិតយកអស់។ តើអ្នករាល់គ្នាមិនឃ្លាតចេញឆ្ងាយពីខ្ញុំទេឬអី? តើអ្នកមិនសុទ្ធតែប្រឆាំងទាស់នឹងខ្ញុំទេឬអី? តើអ្នកមិនកំពុងបំផ្លាញទីសក្ការៈរបស់ខ្ញុំទេឬអី? តើមនុស្សបែបនេះអាចចាត់ទុកជាកំណប់ទ្រព្យក្នុងព្រះនេត្ររបស់ខ្ញុំបានដោយរបៀបណា? តើពួកគេមិនមែនជាសត្វជ្រូក និងសត្វឆ្កែដែលខ្ញុំស្អប់ទេឬអី? តើខ្ញុំអាចចាត់ទុកអំពើអាក្រក់របស់អ្នកជាកំណប់ទ្រព្យបានដោយរបៀបណា? តើកិច្ចការរបស់ខ្ញុំធ្វើដើម្បីនរណាឱ្យពិតប្រាកដ? តើវាអាចថា គោលបំណងនៃកិច្ចការនេះ គឺគ្រាន់តែដើម្បីវាយផ្ដួលអ្នករាល់គ្នា ដើម្បីបើកសម្ដែងនូវសិទ្ធិអំណាចរបស់ខ្ញុំមែនទេ? តើជីវិតរបស់អ្នករាល់គ្នា មិនពឹងផ្អែកលើព្រះបន្ទូលរបស់ខ្ញុំសូម្បីមួយម៉ាត់ឬ? តើហេតុអ្វីបានជាខ្ញុំគ្រាន់តែប្រើព្រះបន្ទូលដើម្បីណែនាំអ្នករាល់គ្នា និងមិនបានបង្វែរព្រះបន្ទូលនោះជាការពិតដើម្បីវាយផ្ដួលអ្នករាល់គ្នាឱ្យបានឆាប់តាមដែលខ្ញុំអាចធ្វើបានទៅ? តើគោលបំណងនៃព្រះបន្ទូល និងកិច្ចការរបស់ខ្ញុំ គ្រាន់តែដើម្បីវាយផ្ដួលមនុស្សលោកប៉ុណ្ណេះឬ? តើខ្ញុំគឺជាព្រះជាម្ចាស់ដែលសម្លាប់អ្នកគ្មានទោសទាំងមិនរើសមុខឬ? ពេលនេះ តើមានអ្នករាល់គ្នាប៉ុន្មាននាក់ដែលមកចំពោះខ្ញុំដោយដួចចិត្តអ្នកទាំងស្រុងស្វែងរកផ្លូវនៃជីវិតមនុស្សដ៏ត្រឹមត្រូវនោះ? វាគ្រាន់តែជារូបរាងកាយរបស់អ្នករាល់គ្នាប៉ុណ្ណោះ ដែលស្ថិតនៅចំពោះខ្ញុំ។ ដួងចិត្តរបស់អ្នក នៅតែរត់គេចដដែល ហើយស្ថិតនៅឆ្ងាយពីខ្ញុំ។ ដោយសារអ្នករាល់គ្នាមិនស្គាល់អ្វីជាកិច្ចការពិតប្រាកដរបស់ខ្ញុំ មានមនុស្សជាច្រើនដែលចង់ចាកចេញពីខ្ញុំ និងធ្វើឱ្យខ្លួនគេឃ្លាតចេញពីខ្ញុំ ដោយសង្ឃឹមថានឹងត្រូវរស់នៅក្នុងស្ថានសួគ៌ ដែលគ្មានការវាយផ្ចាល ឬការជំនុំជម្រះ។ តើនេះមិនមែនជាអ្វីដែលដួងចិត្តមនុស្សចង់បានទេឬអី? ខ្ញុំប្រាកដជាមិនព្យាយាមបង្ខិតបង្ខំអ្នកឡើយ។ មិនថាផ្លូវណាមួយដែលអ្នកដើរនោះទេ គឺជាជម្រើសផ្ទាល់ខ្លួនរបស់អ្នក។ ផ្លូវនាពេលសព្វថ្ងៃនេះ គឺជាផ្លូវមួយដែលមានការជំនុំជម្រះ និងបណ្ដាសា ប៉ុន្តែអ្នករាល់គ្នាសុទ្ធតែត្រូវដឹងថា អ្វីគ្រប់យ៉ាងខ្ញុំបានប្រទានដល់អ្នករាល់គ្នា (មិនថាជាការជំនុំជម្រះ ឬការវាយផ្ចាលឡើយ) គឺសុទ្ធតែជាអំណោយដ៏ល្អបំផុតដែលខ្ញុំអាចប្រទានដល់អ្នករាល់គ្នាបាន ហើយអ្វីទាំងអស់នោះសុទ្ធតែជាអ្វីដែលអ្នករាល់គ្នាត្រូវការជាបន្ទាន់។

(ដកស្រង់ពី «អ្នករាល់គ្នាសុទ្ធតែមានចរិតថោកទាបណាស់!» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៦៧២. ព្រលឹងទាំងអស់ដែលសាតាំងបានធ្វើឱ្យពុករលួយ សុទ្ធតែជាទាសករនៅក្នុងដែនត្រួតត្រារបស់សាតាំង។ មានតែអស់អ្នកដែលជឿលើព្រះគ្រីស្ទប៉ុណ្ណោះ ដែលត្រូវបានញែកដាច់ដោយឡែក និងបានសង្គ្រោះចេញពីជុំរុំរបស់សាតាំង ព្រមទាំងនាំចូលទៅក្នុងនគរព្រះនាពេលសព្វថ្ងៃនេះ។ មនុស្សទាំងអស់នេះលែងរស់នៅក្រោមឥទ្ធិពលរបស់សាតាំងទៀតហើយ។ ទោះបីជាដូច្នេះក៏ដោយ ក៏ធម្មជាតិរបស់មនុស្សនៅតែចាក់ឫសក្នុងសាច់ឈាមរបស់មនុស្សដែរ ពោលគឺទោះបីជាព្រលឹងរបស់អ្នករាល់គ្នាបានសង្គ្រោះហើយក៏ដោយ ក៏ធម្មជាតិរបស់អ្នករាល់គ្នានៅតែដូចមុនដែរ ហើយឱកាសដែលអ្នករាល់គ្នានឹងក្បត់ខ្ញុំក៏នៅមួយរយភាគរយដែរ។ នេះហើយជាមូលហេតុដែលកិច្ចការរបស់ខ្ញុំស្ថិតនៅយូរអង្វែង ដូចដែលធម្មជាតិរបស់អ្នករាល់គ្នាអាចយល់បាន។ ឥលូវនេះ អ្នករាល់គ្នាសុទ្ធតែកំពុងឆ្លងកាត់ការលំបាកអស់ពីសមត្ថភាពរបស់អ្នក នៅពេលដែលអ្នកបំពេញភារកិច្ចរបស់ខ្លួន ប៉ុន្ដែម្នាក់ៗក្នុងចំណោមអ្នករាល់គ្នាសុទ្ធតែអាចក្បត់ខ្ញុំ ហើយត្រលប់ទៅរកដែនត្រួតត្រារបស់សាតាំង ទៅរកជុំរុំរបស់វា និងត្រលប់ទៅរកជីវិតចាស់របស់អ្នករាល់គ្នាវិញ ហើយនេះគឺជាការពិតមួយដែលមិនអាចបដិសេធបាន។ នៅពេលនោះ អ្នករាល់គ្នាមិនអាចនឹងបង្ហាញពីចំណែកណាមួយនៃភាពជាមនុស្ស ឬក៏លក្ខណៈជាមនុស្ស ដូចដែលអ្នកបង្ហាញនៅពេលឥលូវនេះឡើយ។ ក្នុងករណីធ្ងន់ធ្ងរ អ្នកនឹងត្រូវបំផ្លាញចោល ហើយលើសពីនោះទៀត អ្នកនឹងត្រូវផ្ដន្ទាទោសជារៀងរហូត ដាក់ទោសយ៉ាងធ្ងន់ធ្ងរ និងមិនបានចាប់កំណើតម្ដងទៀតឡើយ។ នេះគឺជាបញ្ហាដែលបានលាតត្រដាងនៅចំពោះមុខអ្នករាល់គ្នា។ ជាដំបូង ខ្ញុំសូមរំឭកអ្នករាល់គ្នាតាមរបៀបនេះ ដើម្បីកុំឱ្យកិច្ចការរបស់ខ្ញុំក្លាយជាអសារឥតការ ហើយបន្ទាប់មកទៀត គឺដើម្បីឱ្យអ្នករាល់គ្នាអាចរស់នៅក្នុងគ្រានៃពន្លឺ។ តាមពិតទៅ ទោះបីជាកិច្ចការរបស់ខ្ញុំក្លាយជាអសារឥតការ ក៏មិនមែនជាបញ្ហាធំដុំអ្វីដែរ។ អ្វីដែលសំខាន់នោះគឺ អ្នករាល់គ្នាមានជីវិតរីករាយ និងមានអនាគតមួយដ៏ត្រចះត្រចង់។ កិច្ចការរបស់ខ្ញុំ គឺជាកិច្ចការនៃការសង្គ្រោះព្រលឹងមនុស្ស។ ប្រសិនបើព្រលឹងរបស់អ្នកធ្លាក់ទៅក្នុងដៃរបស់សាតាំង រូបកាយរបស់អ្នកនឹងមិនរស់នៅក្នុងសន្ដិភាពឡើយ។ ប្រសិនបើខ្ញុំការពាររូបកាយរបស់អ្នក ព្រលឹងរបស់អ្នកក៏ប្រាកដជានឹងស្ថិតនៅក្រោមការថែទាំរបស់ខ្ញុំដែរ។ ប្រសិនបើខ្ញុំពិតជាស្អប់អ្នក នោះរូបកាយ និងព្រលឹងរបស់អ្នកនឹងធ្លាក់ទៅក្នុងដៃរបស់សាតាំងភ្លាម។ ដូច្នេះ តើអ្នកអាចស្រមៃពីស្ថានភាពរបស់អ្នកបានទេ? ប្រសិនបើនៅថ្ងៃណាមួយ ព្រះបន្ទូលរបស់ខ្ញុំត្រូវបាត់បង់ដោយសារអ្នក នោះខ្ញុំនឹងប្រគល់អ្នករាល់គ្នាទៅឱ្យសាតាំង ដែលនឹងធ្វើទារុណកម្មអ្នករាល់គ្នាយ៉ាងខ្លាំង រហូតដល់កំហឹងរបស់ខ្ញុំបានរលាយបាត់ទាំងស្រុង ឬក៏ខ្ញុំនឹងដាក់ទោសអ្នករាល់គ្នាជាមនុស្សដែលមិនអាចលើកលែងឱ្យបាននេះដោយផ្ទាល់ ដ្បិតចិត្តរបស់អ្នករាល់គ្នាដែលក្បត់ខ្ញុំ នឹងមិនដែលផ្លាស់ប្ដូរឡើយ។

(ដកស្រង់ពី «បញ្ហាដ៏ធ្ងន់ធ្ងរមួយ៖ អំពើក្បត់ (២)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៦៧៣. ខ្ញុំគ្រាន់តែសង្ឃឹមថា ក្នុងដំណាក់កាលចុងក្រោយនៃកិច្ចការរបស់ខ្ញុំ អ្នករាល់គ្នានឹងអាចផ្តល់ឱ្យនូវស្នាដៃដ៏លេចធ្លោបំផុតរបស់អ្នក ហើយអ្នកនឹងលះបង់ខ្លួនឯងអស់ពីដួងចិត្ត ហើយលែងមានបេះដូងមួយចំហៀងទៀតហើយ។ ជាការពិត ខ្ញុំក៏សង្ឃឹមថាអ្នករាល់គ្នា អាចមានទិសដៅល្អទាំងអស់គ្នា។ ទោះយ៉ាងណា ខ្ញុំនៅតែមានសេចក្ដីតម្រូវរបស់ខ្ញុំ ដែលសម្រាប់អ្នករាល់គ្នាធ្វើការសម្រេចចិត្តដ៏ល្អបំផុត ក្នុងការថ្វាយដល់ខ្ញុំ នូវការលះបង់តែមួយ និងចុងក្រោយរបស់អ្នក។ ប្រសិនបើនរណាម្នាក់មិនមានការលះបង់តែមួយនោះទេ នោះគេប្រាកដជាជាកម្មសិទ្ធិរបស់សាតាំងហើយខ្ញុំនឹងមិនទុកគេប្រើទៀតទេ ប៉ុន្តែនឹងបញ្ជូនគេទៅផ្ទះ ដើម្បីទទួលការមើលថែពីសំណាក់ឪពុកម្តាយរបស់គេ។ កិច្ចការរបស់ខ្ញុំ គឺជាជំនួយដ៏អស្ចារ្យដល់អ្នករាល់គ្នា។ អ្វីដែលខ្ញុំសង្ឃឹមថា នឹងទទួលបានពីអ្នករាល់គ្នា គឺជាដួងចិត្តដែលស្មោះត្រង់ ហើយប្រាថ្នាខ្ពស់ ប៉ុន្តែរហូតមកដល់ពេលនេះ ព្រះហស្ដរបស់ខ្ញុំនៅទំនេរនៅឡើយ។ ចូរគិតអំពីការនេះ៖ ប្រសិនបើថ្ងៃណាមួយខ្ញុំនៅតែមានការសោកសៅខ្លាំងហួសពីកម្រិតនៃពាក្យដែលត្រូវរៀបរាប់ តើពេលនោះអាកប្បកិរិយារបស់ខ្ញុំចំពោះអ្នករាល់គ្នានឹងទៅជាយ៉ាងណា? តើនៅពេលនោះ ខ្ញុំគួរឱ្យគោរពនៅចំពោះអ្នក ដូចពេលឥឡូវនេះដែរឬទេ? តើនៅពេលនោះ ព្រះហឫទ័យខ្ញុំនឹងស្ងប់ស្ងាត់ដូចពេលឥឡូវនេះទេ? តើអ្នករាល់គ្នាយល់ពីអារម្មណ៍របស់មនុស្សម្នាក់ដែលបានភ្ជួររាស់ដីយ៉ាងផ្ចិតផ្ចង់ ដោយមិនបានប្រមូលផលសូម្បីតែមួយគ្រាប់ទេ? តើអ្នកដឹងទេថាតើដួងចិត្តរបស់មនុស្សម្នាក់ត្រូវបានរងរបួសយ៉ាងដូចម្តេច នៅពេលដែលគេត្រូវបានគេធ្វើបាបយ៉ាងខ្លាំងនោះ? តើអ្នករាល់គ្នាអាចភ្លក្សរសជាតិជូរចត់របស់មនុស្សម្នាក់បានទេ នៅពេលដែលគេពោរពេញដោយក្តីសង្ឃឹម តើអ្នកណាដែលនៅចំណែកដែលមិនល្អទៅ? តើអ្នករាល់គ្នាបានឃើញនូវកំហឹង ចេញពីមនុស្សម្នាក់ដែលត្រូវបានគេធ្វើឱ្យខឹងដែរឬទេ? តើអ្នករាល់គ្នាអាចដឹងពីការចង់សងសឹករបស់មនុស្សម្នាក់ ដែលត្រូវបានធ្វើបាបដោយខ្មាំងសត្រូវ និងការបោកបញ្ឆោតទេ? ប្រសិនបើអ្នករាល់គ្នាយល់ពីចិត្តគំនិតរបស់មនុស្សទាំងនេះ នោះខ្ញុំគិតថាវាមិនគួរពិបាកសម្រាប់អ្នករាល់គ្នា ដើម្បីស្រមៃមើលអាកប្បកិរិយាដែលព្រះជាម្ចាស់នឹងមាន នៅពេលនៃការដាក់ទោសរបស់ទ្រង់នោះទេ! ជាចុងបញ្ចប់ ខ្ញុំសង្ឃឹមថាអ្នករាល់គ្នាខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីជាប្រយោជន៍ដល់ទិសដៅរបស់អ្នកផ្ទាល់ ទោះបីអ្នកមិនបានប្រើមធ្យោបាយបោកបញ្ឆោតក្នុងកិច្ចប្រឹងប្រែងរបស់អ្នកក៏ដោយ បើមិនដូច្នេះទេ ខ្ញុំនឹងនៅតែខកព្រះទ័យនឹងអ្នករាល់គ្នានៅក្នុងព្រះហឫទ័យរបស់ខ្ញុំ។ ហើយតើការខកចិត្តបែបនេះ នាំឱ្យមាន អ្វី? តើអ្នករាល់គ្នាមិនបំភាន់ខ្លួនឯងទេឬអី? អស់អ្នកណាដែលគិតដល់ទិសដៅរបស់ខ្លួន តែបំផ្លាញវា គឺជាមនុស្សដែលមិនអាចបានសង្គ្រោះឡើយ។ ទោះបីគេមានការខឹង និងអន់ចិត្តក៏ដោយ តើនរណានឹងអាណិតដល់មនុស្សបែបនេះ? សរុបសេចក្ដីមក ខ្ញុំនៅតែចង់ឱ្យអ្នករាល់គ្នាមានទិសដៅទាំងសមរម្យផង ទាំងល្អផង ហើយលើសពីនេះ ខ្ញុំសង្ឃឹមថាគ្មានអ្នកណាម្នាក់ក្នុង ចំណោមអ្នករាល់គ្នានឹងធ្លាក់ទៅក្នុងគ្រោះមហន្តរាយឡើយ។

(ដកស្រង់ពី «អំពីគោលដៅចុងក្រោយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៦៧៤. កិច្ចការចុងក្រោយរបស់ខ្ញុំ គឺមិនត្រឹមតែសម្រាប់ជាប្រយោជន៍ដល់ការដាក់ទោសមនុស្សប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ជាប្រយោជន៍ដល់ការរៀបចំទិសដៅរបស់មនុស្សផងដែរ។ លើសពីនេះទៅទៀត គឺដើម្បីឱ្យមនុស្សទាំងអស់អាចទទួលស្គាល់ពីអំពើ និងសកម្មភាពរបស់ខ្ញុំ។ ខ្ញុំនឹងធ្វើឱ្យមនុស្សរាល់គ្នាឃើញថា គ្រប់យ៉ាងដែលខ្ញុំបានធ្វើ គឺត្រឹមត្រូវ ហើយគ្រប់យ៉ាងដែលខ្ញុំបានធ្វើ គឺជាការបង្ហាញពីនិស្ស័យរបស់ខ្ញុំ។ វាមិនមែនជាទង្វើរបស់មនុស្ស​ក៏​មិន​មែន​ធម្មជាតិ​ទេដែល​បាន​បង្កើត​មនុស្ស​ជាតិ​ដែរ។ គឺ​ជា​ខ្ញុំ​ទេ​ដែល​ចិញ្ចឹម​បីបាច់រាល់​ភាវៈ​រស់​ទាំងអស់​ដែល​ត្រូវ​បាន​បង្កើត​មក។ បើគ្មានអត្ថិភាពរបស់ខ្ញុំទេ មនុស្សជាតិនឹងត្រូវវិនាស ហើយទទួលរងនូវទុក្ខវេទនាដែលបង្កដោយគ្រោះមហន្តរាយជាមិនខាន។ គ្មានមនុស្សណាម្នាក់នឹងបានឃើញព្រះអាទិត្យ និងព្រះចន្ទដ៏សែនស្អាត ឬពិភពលោកដ៏ស្រស់បំព្រងម្ដងទៀតឡើយ មនុស្សជាតិនឹងជួបប្រទះតែរាត្រីដ៏ត្រជាក់ និងជ្រោះស្រមោលនៃសេចក្ដីស្លាប់ដែលមិនអាចទប់ទល់បាន។ ខ្ញុំជាសេចក្ដីសង្គ្រោះតែមួយគត់របស់មនុស្សជាតិ។ ខ្ញុំជាសេចក្ដីសង្ឃឹមតែមួយគត់របស់មនុស្សជាតិ ហើយជាងនេះទៅទៀត ខ្ញុំជាព្រះដែលទ្រទ្រង់អត្ថិភាពនៃមនុស្សជាតិទាំងអស់។ បើគ្មានខ្ញុំទេ មនុស្សជាតិនឹងឈានដល់ភាពនៅទ្រឹងយ៉ាងឆាប់រហ័ស។ បើគ្មានខ្ញុំទេ មនុស្សជាតិនឹងរងគ្រោះមហន្តរាយ ហើយត្រូវពួកខ្មោចគ្រប់បែបយ៉ាងជាន់ឈ្លីក្រោមជើង ទោះបីជាគ្មាននរណាម្នាក់យកចិត្តទុកដាក់ចំពោះខ្ញុំក្ដី។ ខ្ញុំបានធ្វើកិច្ចការដែលគ្មានអ្នកណាម្នាក់អាចធ្វើបាន ហើយខ្ញុំគ្រាន់តែសង្ឃឹមថា មនុស្សអាចតបស្នងខ្ញុំវិញដោយការធ្វើអំពើល្អខ្លះៗតែប៉ុណ្ណោះ។ ទោះបីជាមានតែមនុស្សតិចតួចអាចតបស្នងខ្ញុំវិញក៏ដោយ ក៏ខ្ញុំនៅតែបញ្ចប់ដំណើររបស់ខ្ញុំនៅក្នុងពិភពមនុស្សដដែល ហើយចាប់ផ្តើមជំហានបន្ទាប់នៃកិច្ចការដែលខ្ញុំកំពុងបង្ហាញឱ្យឃើញ ព្រោះការប្រញាប់ប្រញាល់ទាំងអម្បាលម៉ានរបស់ខ្ញុំនៅក្នុងចំណោមមនុស្ស ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ទទួលបានផ្លែផ្កា ហើយខ្ញុំក៏សព្វព្រះហឫទ័យណាស់ដែរ។ អ្វីដែលខ្ញុំយកចិត្តទុកដាក់មិនមែនជាចំនួនមនុស្សទេ តែផ្ទុយទៅវិញ គឺជាអំពើល្អរបស់ពួកគេ។ ទោះក្នុងករណីណាក៏ដោយ ខ្ញុំសង្ឃឹមថា អ្នករាល់គ្នាត្រៀមខ្លួនធ្វើអំពើល្អឱ្យបានគ្រប់គ្រាន់សម្រាប់ទិសដៅរបស់ខ្លួនឯងផ្ទាល់។ ពេលនោះខ្ញុំនឹងសព្វព្រះហឫទ័យ បើមិនដូច្នោះទេគ្មាននរណាម្នាក់អាចរួចផុតពីមហន្តរាយដែលនឹងកើតឡើងឡើយ។ មហន្តរាយនេះកើតចេញពីខ្ញុំ ហើយប្រាកដណាស់ថា ខ្ញុំក៏ជាអ្នកចាត់ចែងវាយ៉ាងហ្មត់ចត់ដែរ។ បើអ្នករាល់គ្នាមិនអាចធ្វើខ្លួនឱ្យល្អ ក្នុងព្រះនេត្ររបស់ខ្ញុំទេ នោះអ្នករាល់គ្នានឹងគេចមិនផុតពីការរងទុក្ខដោយសារមហន្តរាយឡើយ។ ក្នុងអំឡុងពេលរងទុក្ខខ្លាំង សកម្មភាព និងអំពើរបស់អ្នករាល់គ្នា មិនត្រូវបានចាត់ទុកថាសមស្របទាំងស្រុងឡើយ ដ្បិតសេចក្ដីជំនឿ និងសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នាប្រហោងក្នុង ហើយវាគ្រាន់តែបង្ហាញថាអ្នករាល់គ្នាជាមនុស្សកំសាក ឬរឹងមាំប៉ុណ្ណោះ។ ចំពោះបញ្ហានេះ ខ្ញុំនឹងធ្វើការវិនិច្ឆ័យតែទៅលើសេចក្ដីល្អ ឬសេចក្ដីអាក្រក់ប៉ុណ្ណោះ។ ខ្ញុំនៅតែបារម្ភអំពីរបៀបដែលអ្នករាល់គ្នាប្រព្រឹត្ត និងសម្ដែងអំពីខ្លួនឯង ហើយខ្ញុំនឹងកំណត់ទីបញ្ចប់របស់អ្នករាល់គ្នាដោយផ្អែកលើមូលដ្ឋាននេះ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំត្រូវតែធ្វើការនេះឱ្យបានច្បាស់លាស់៖ ចំពោះអស់អ្នកដែលបង្ហាញខ្ញុំថា គ្មានភក្ដីភាពទាល់តែសោះ ក្នុងអំឡុងពេលរងទុក្ខខ្លាំង ខ្ញុំនឹងមិនប្រោសប្រណីទៀតឡើយ ដ្បិតសេចក្ដីមេត្តាករុណារបស់ខ្ញុំលាតសន្ធឹងដល់ត្រឹមនេះតែប៉ុណ្ណោះ។ ជាងនេះទៅទៀត ខ្ញុំគ្មានចំណូលចិត្តចំពោះអ្នកណាដែលធ្លាប់ក្បត់ខ្ញុំម្តងហើយនោះទេ ហើយខ្ញុំពិតជាមិនចូលចិត្តសេពគប់ជាមួយអ្នកណាដែលលក់ផលប្រយោជន៍មិត្តភក្តិរបស់ខ្លួនឡើយ។ មិនខ្វល់ថាបុគ្គលនោះជាអ្វីនោះទេ នេះជានិស្ស័យរបស់ខ្ញុំ។ ខ្ញុំត្រូវតែប្រាប់អ្នករាល់គ្នាដូចនេះថា៖ អ្នកណាដែលធ្វើឱ្យខ្ញុំខូចចិត្ត ពួកគេនឹងមិនទទួលបានការប្រោសប្រណីពីខ្ញុំជាលើកទីពីរឡើយ ចំណែកឯអ្នកណាដែលស្មោះត្រង់ចំពោះខ្ញុំ ពួកគេនឹងស្ថិតនៅក្នុងដួងព្រះហឫទ័យរបស់ខ្ញុំជារៀងរហូត។

(ដកស្រង់ពី «ចូរត្រៀមខ្លួនធ្វើអំពើល្អឱ្យបានគ្រប់គ្រាន់សម្រាប់គោលដៅចុងក្រោយរបស់អ្នក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ខាង​ដើម៖ ខ. សេចក្តីដាស់តឿន និងសេចក្តីលួងលោមរបស់ព្រះជាម្ចាស់ចំពោះមនុស្ស

បន្ទាប់៖ XIV. ព្រះបន្ទូលស្ដីពីស្ដង់ដារបស់ព្រះជាម្ចាស់សម្រាប់កំណត់លទ្ធផលរបស់មនុស្ស និងស្ដីពីទីចុងបញ្ចប់សម្រាប់មនុស្សគ្រប់ប្រភេទ

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ