៨៦. ពីមួយថ្ងៃទៅមួយថ្ងៃ នៅក្នុងពន្ធនាគាររបស់បក្សកុម្មុយនីស្ដចិន

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា «នៅតាមកន្លែងជាច្រើន ព្រះជាម្ចាស់បានថ្លែងទំនាយថា ទ្រង់នឹងទទួលយកអ្នកមានជ័យជម្នះមួយក្រុមនៅក្នុងស្រុកស៊ីនីម។ ដោយសារតែស្រុកនេះនៅទិសខាងកើតនៃពិភពលោកដែលអ្នកមានជ័យជន្នះនឹងត្រូវបានព្រះជាម្ចាស់ទទួលយក ដូច្នេះ កន្លែងដែលព្រះជាម្ចាស់ដាក់ព្រះបាទានៅក្នុងការយកកំណើតជាមនុស្សលើកទីពីររបស់ទ្រង់ គ្មានអ្វីគួរឲ្យសង្ស័យឡើយ គឺជាស្រុកស៊ីនីម ជាទីដ៏ប្រាកដដែលសត្វនាគដ៏ធំសម្បុរក្រហមស្ថិតនៅ។ នៅទីនោះ ព្រះជាម្ចាស់នឹងទទួលយកពូជពង្សរបស់សត្វនាគដ៏ធំសម្បុរក្រហម ដើម្បីឲ្យវាត្រូវបានចាញ់ និងអាម៉ាស់ទាំងស្រុង។ ព្រះជាម្ចាស់កំពុងតែដាស់មនុស្សទាំងនេះឡើង ជាអ្នកដែលរងទុក្ខវេទនាយ៉ាងខ្លាំង គឺដាស់ពួកគេឡើង រហូតដល់ពួកគេភ្ញាក់ឡើងដឹងស្មារតីទាំងស្រុង និងធ្វើឲ្យពួកគេដើរចេញពីផ្សែងដ៏អ័ព្ទអួរ ហើយបដិសេធសត្វនាគដ៏ធំសម្បុរក្រហមនោះ។ ពួកគេនឹងភ្ញាក់ពីសុបិនរបស់ខ្លួន ស្គាល់ពីអត្ថន័យដ៏ពិតនៃសត្វនាគដ៏ធំសម្បុរក្រហមនោះ អាចថ្វាយដួងចិត្តរបស់គេទាំងស្រុងដល់ព្រះជាម្ចាស់ ក្រោកឡើងចេញពីការសង្កត់សង្កិននៃកម្លាំងដ៏ខ្មៅងងឹត ក្រោកឈរនៅក្នុងទិសខាងកើតនៃពិភពលោក ហើយក្លាយជាភស្តុតាងបញ្ជាក់អំពីជ័យជម្នះរបស់ព្រះជាម្ចាស់។ មានតែបែបនេះទេ ទើបព្រះជាម្ចាស់នឹងទទួលបានសិរីល្អ» («កិច្ចការ និងការចូលទៅក្នុង (៦)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ បន្ទាប់ពីអានព្រះបន្ទូលទាំងនេះ ខ្ញុំបានគិតដល់ការចាប់ខ្លួនរបស់ខ្ញុំ ដោយបក្សកុម្មុយនីស្ដចិនកាលពីដប់ឆ្នាំមុន។

គឺនៅថ្ងៃទី ២៣ ខែមករា ឆ្នាំ២០០៤ ខ្ញុំក្រោកពីដំណេកពីព្រលឹម ដើម្បីទៅសួរសុខទុក្ខបងស្រីម្នាក់ដែលមកពីក្រុមជំនុំ។ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំត្រូវបានចាប់ខ្លួនយ៉ាងខុសច្បាប់ ដោយប៉ូលិសបក្សកុម្មុយនីស្ដចិន នៅតាមផ្លូវទៅទីនោះ។ ពួកគេបានរុះរើកាបូបរបស់ខ្ញុំ និងបានរកឃើញសម្ភារនៃសេចក្ដីជំនឿមួយចំនួន ទូរស័ព្ទដៃ និងប្រដាប់បញ្ជូនសម្លេង។ល។ ក្រោយមក ពួកគេបាននាំខ្ញុំទៅកាន់ការិយាល័យសន្តិសុខសាធារណៈ។ នៅពេលដែលពួកយើងទៅដល់ទីនោះ ប៉ូលិសបាននាំខ្ញុំទៅក្នុងបន្ទប់មួយ។ ម្នាក់ក្នុងចំណោមពួកគេបានលេងប្រដាប់បញ្ជូនសម្លេង និងទូរស័ព្ទដៃរបស់ខ្ញុំ ដោយស្វែងរកតម្រុយ។ គាត់បានបើកទូរស័ព្ទ ប៉ុន្តែវាបង្ហាញថាថ្មខ្សោយ ហើយក្រោយមកថ្មក៏រលត់ទាំងស្រុង។ ទោះបីជាគាត់ព្យាយាមជាច្រើនក៏ដោយ គាត់មិនអាចបើកទូរស័ព្ទនោះបានឡើយ។ មើលទៅគាត់ដូចជាព្រួយចិត្ត ដោយដៃកាន់ទូរស័ព្ទ។ ខ្ញុំក៏មិនដឹងធ្វើម៉េចដែរ ខ្ញុំទើបតែបញ្ចូលថ្មទូរស័ព្ទនៅព្រឹកនោះ។ ម៉េចបានជាវាគ្មានភ្លើង? ភ្លាមៗនោះ ខ្ញុំបានដឹងថា ព្រះជាម្ចាស់បានរៀបចំយ៉ាងអស្ចារ្យនូវហេតុការណ៍នេះ ដើម្បីបញ្ឈប់ប៉ូលិសពីការស្វែងរកព័ត៌មានអំពីបងប្អូនប្រុសស្រីដទៃទៀត។ ខ្ញុំក៏បានយល់ពីព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែង៖ «អ្វីៗគ្រប់យ៉ាងទាំងអស់ ទាំងរបស់មានជីវិត និងគ្មានជីវិត នឹងផ្លាស់វេន ផ្លាស់ប្ដូរ ផ្លាស់ជាថ្មី ព្រមទាំងបាត់ទៅវិញតាមព្រះតម្រិះរបស់ព្រះជាម្ចាស់។ នេះជារបៀបដែលព្រះជាម្ចាស់គ្រប់គ្រងលើអ្វីៗទាំងអស់» («ព្រះជាម្ចាស់ គឺជាប្រភពនៃជីវិតមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ពិតណាស់ របស់សព្វសារពើ និងហេតុការណ៍ទាំងអស់ស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់។ មិនថារបស់មានជីវិត និងគ្មានជីវិតទេ គឺរបស់សព្វសារពើសុទ្ធតែឆ្លងកាត់ការផ្លាស់ប្ដូរ ស្របតាមព្រះតម្រិះរបស់ព្រះជាម្ចាស់។ នៅពេលនេះ ខ្ញុំបានទទួលការយល់ដឹងពិតអំពីរបៀបដែលព្រះជាម្ចាស់កាន់កាប់អធិបតេយ្យភាព និងចាត់ចែងរបស់សព្វសារពើ។ ជាងនេះទៅទៀត ខ្ញុំបានទទួលភាពជឿជាក់ដែលខ្ញុំត្រូវការ ដើម្បីពឹងពាក់លើព្រះជាម្ចាស់ក្នុងការប្រឈមនឹងការសួរចម្លើយ ដែលនឹងមកដល់នៅពេលខាងមុខ។ ដោយចង្អុលទៅរបស់របរនៅក្នុងកាបូប នោះមន្ត្រីប៉ូលិសបានសួរយ៉ាងចោទប្រកាន់ថា៖ «ទាំងនេះបង្ហាញថា នាងច្បាស់ជាមិនមែនជាសមាជិកក្រុមជំនុំធម្មតាឡើយ។ នាងត្រូវតែជាម្នាក់ក្នុងចំណោមអ្នកដែលមានតួនាទីដឹកនាំជាន់ខ្ពស់ ជាមនុស្សម្នាក់ដែលសំខាន់ ដោយសារអ្នកដឹកនាំថ្នាក់ក្រោម គ្មានប្រដាប់បញ្ជូនសម្លេង ឬទូរស័ព្ទដៃឡើយ។ តើយើងនិយាយត្រូវទេ?» ខ្ញុំបានតបថា «ខ្ញុំមិនយល់ពីអ្វីដែលអ្នកកំពុងតែនិយាយទេ»។ គាត់បានស្រែកគ្រហឹមថា៖ «នាងកំពុងតែធ្វើពុតជាមិនដឹង!» បន្ទាប់មកគាត់បានបញ្ជាឱ្យខ្ញុំអង្គុយចុះ ហើយចាប់ផ្ដើមនិយាយ។ ដោយឃើញថា ខ្ញុំមិនព្រមធ្វើតាមពួកគេបញ្ជា នោះពួកគេបានឡោមព័ទ្ធខ្ញុំ ហើយចាប់ផ្ដើមដាល់ខ្ញុំ និងទាត់ខ្ញុំ ហាក់ដូចជាពួកគេចង់សម្លាប់ខ្ញុំអ៊ីចឹង។ ដោយមុខរបស់ខ្ញុំចេញឈាម និងហើម រាងកាយទាំងមូលរបស់ខ្ញុំឈឺចុកចាប់ស្ទើរទ្រាំមិនបាន នោះខ្ញុំបានដួលទៅនឹងកម្រាល។ ខ្ញុំខឹង។ ខ្ញុំចង់និយាយពីហេតុផលទៅកាន់ពួកគេ ដើម្បីតវ៉ាពីករណីរបស់ខ្ញុំ៖ តើខ្ញុំបានធ្វើអ្វីខុស? ហេតុអ្វីបានជាអ្នកវាយខ្ញុំដូច្នោះ? ប៉ុន្តែខ្ញុំគ្មានផ្លូវនិយាយពីហេតុផលជាមួយពួកគេទេ ពីព្រោះរដ្ឋាភិបាលបក្សកុម្មុយនីស្ដចិន មិននិយាយពីហេតុផលឡើយ។ ខ្ញុំវង្វេងវង្វាន់ ប៉ុន្តែខ្ញុំមិនចង់ចុះចាញ់ចំពោះការវាយរបស់ពួកគេឡើយ។ គ្រាន់តែខ្ញុំវង្វេងស្មារតី ភ្លាមៗនោះខ្ញុំបានគិតថា ដោយសារមន្ត្រីអាក្រក់របស់រដ្ឋាភិបាលបក្សកុម្មុយនីស្ដចិនមិនមានហេតុផលសោះ ដោយសារពួកគេមិនឱ្យខ្ញុំនិយាយពីហេតុផលមួយម៉ាត់ឡើយ នោះខ្ញុំមិនត្រូវការនិយាយអ្វីទៅកាន់ពួកគេឡើយ។ ខ្ញុំនៅស្ងៀមប្រសើរជាង តាមវិធីនោះ ខ្ញុំគ្មានប្រយោជន៍ចំពោះពួកគេឡើយ។ នៅពេលដែលខ្ញុំគិតពីរឿងនេះ ខ្ញុំឈប់យកចិត្តទុកដាក់ទៅលើអ្វីដែលពួកគេកំពុងនិយាយទៀតហើយ។ ដោយឃើញថា វិធីសាស្ត្រនេះគ្មានឥទ្ធិពលលើខ្ញុំ នោះប៉ូលិសអាក្រក់បានខឹង និងកាន់តែឃោរឃៅ៖ ពួកគេបានប្ដូរទៅធ្វើទារុណកម្ម ដើម្បីទទួលបានការសារភាព។ ពួកគេបានដាក់ខ្នោះខ្ញុំជាប់នឹងកៅអីដែក ដែលមួលជាប់នឹងដី នៅក្នុងជំហរដែលខ្ញុំអង្គុយក៏មិនបាន ឈរក៏មិនបាន។ ម្នាក់ក្នុងចំណោមពួកគេបានដាក់ដៃដែលមិនជាប់ខ្នោះរបស់ខ្ញុំទៅលើកៅអី ហើយវាយវានឹងស្បែកជើង ដោយឈប់នៅពេលដែលដៃរបស់ខ្ញុំខ្មៅ និងខៀវប៉ុណ្ណោះ ខណៈដែលម្នាក់ទៀតជាន់ជើងខ្ញុំនឹងស្បែកជើងស្បែក ដោយលុញស្បែកជើងរបស់គាត់លើម្រាមជើងខ្ញុំដើម្បីបំបែកពួកវា គឺពេលនោះហើយដែលខ្ញុំបានទទួលបទពិសោធន៍នៃការឈឺចាប់ដ៏ស្រួចស្រាវ និងហួសនិស្ស័យដែលចាក់ទៅដល់បេះដូងរបស់ខ្ញុំ។ បន្ទាប់មក ប៉ូលិសប្រាំមួយ ឬប្រាំពីរនាក់បានប្ដូរវេនគ្នាធ្វើដាក់ខ្ញុំ។ ម្នាក់ក្នុងចំណោមពួកគេបានផ្ដោតលើសន្លាក់របស់ខ្ញុំ ហើយក្ដិចពួកវាយ៉ាងធ្ងន់ រហូតដល់មួយខែក្រោយមក ខ្ញុំនៅតែមិនអាចបត់ដៃខ្ញុំបាន។ ម្នាក់ទៀតបានក្របួចសក់ខ្ញុំ ហើយអង្រួនក្បាលខ្ញុំពីម្ខាងទៅម្ខាង ក្រោយមកកាច់ទៅក្រោយ ដូច្នេះខ្ញុំងើយទៅលើ។ គាត់បាននិយាយយ៉ាងឃោរឃៅថា «សម្លឹងមើលទៅលើមេឃទៅ ហើយមើលមើល៍ថា មានព្រះជាម្ចាស់ឬអត់!» ពួកគេបានបន្ដរហូតដល់យប់ជ្រៅ។ ដោយឃើញថា ពួកគេមិនបានអ្វីពីខ្ញុំទេ និងដោយសារតែវាជារដូវចូលឆ្នាំចិនផង នោះពួកគេបានបញ្ជូនខ្ញុំទៅកាន់មន្ទីរឃុំឃាំងតែម្ដង។

នៅពេលដែលខ្ញុំបានទៅដល់មន្ទីរឃុំឃាំង នោះអ្នកយាមបានដាក់ខ្ញុំនៅក្នុងបន្ទប់ឃុំឃាំង ហើយក្រោយមកបង្កើតពាក្យចចាមអារ៉ាមយ៉ាងច្រើនពីខ្ញុំ ហើយញុះញង់ឱ្យអ្នកទោសធ្វើទារុណកម្មខ្ញុំ។ អ្នកទោសលេងល្បិចដាក់ខ្ញុំជារៀងរាល់ថ្ងៃ៖ នៅពេលដែលសីតុណ្ហភាពប្រហែលជា ៨ ឬ ៩ អង្សារក្រោមសូន្យ នោះពួកគេត្រាំស្បែកជើងរបស់ខ្ញុំ។ ពួកគេលួចចាក់ទឹកមិនបានដាំពុះដាក់ជើងរបស់ខ្ញុំ។ នៅពេលល្ងាច នៅពេលដែលខ្ញុំងងុយដេក នោះពួកគេបានយកអាវរងារដែលធ្វើពីកប្បាសរបស់ខ្ញុំជ្រលក់ទឹក។ ពួកគេបានឱ្យខ្ញុំដេកជាប់បង្គន់ ហើយពួកគេតែងតែទាញភួយខ្ញុំចេញនៅពេលយប់ និងទាញសក់ខ្ញុំដើម្បីមិនឱ្យខ្ញុំដេកបាន។ ពួកគេលួចឆក់យកនំប៉ាវរបស់ខ្ញុំ។ ពួកគេបង្ខំខ្ញុំឱ្យសម្អាតបន្ទប់ទឹក និងបញ្ច្រកថ្នាំដែលនៅសល់របស់ពួកគេក្នុងមាត់ខ្ញុំ ពួកគេមិនឱ្យខ្ញុំស្រាកស្រាន្ដឡើយ និងមានច្រើនទៀត។ ប្រសិនបើខ្ញុំមិនធ្វើអ្វី នោះពួកគេនិយាយថា ពួកគេនឹងប្រមូលគ្នាមកវាយខ្ញុំ ហើយជារឿយៗ នៅពេលបែបនោះ មន្ត្រីកែប្រែ ឬអ្នកល្បាតប្រញាប់រត់ចេញមិនឱ្យឃើញ ឬធ្វើពុតជាពួកគេមិនបានឃើញអ្វី។ ជួនកាល ពួកគេថែមទាំងពួនលបមើលទៀតផង។ ប្រសិនបើអ្នកទោសមិនបានធ្វើទារុណកម្មខ្ញុំពីរបីថ្ងៃ នោះមន្ត្រីកែប្រែញុះញង់ពួកគេឱ្យវាយខ្ញុំ។ ទារុណកម្មដ៏ឃោរឃៅរបស់អ្នកយាមបានបំពេញខ្ញុំដោយសេចក្ដីស្អប់ចំពោះពួកគេ។ ប្រសិនបើខ្ញុំមិនបានឃើញរឿងនេះផ្ទាល់នឹងភ្នែក និងទទួលបានបទពិសោធន៍ពីរឿងនេះទេ នោះខ្ញុំមិនដែលជឿថា រដ្ឋាភិបាលបក្សកុម្មុយនីស្ដចិនដែលត្រូវបានចាត់ទុកថាពេញដោយសេចក្ដីសណ្ដោសប្រណី និងសីលធម៌ អាចខ្មៅងងឹត គួរឱ្យខ្លាច និងអាក្រក់យ៉ាងនេះសោះ ពោលគឺខ្ញុំមិនដែលឃើញពីមុខមាត់ពិតរបស់វា ជាមុខមាត់ដែលបោកបញ្ឆោត និងវៀចវេរឡើយ។ ការនិយាយទាំងអស់របស់វាអំពី «ការបម្រើប្រជាជន ការបង្កើតសង្គមដ៏សុខដុមរមនា និងមានអារ្យធម៌» ទាំងនេះ គឺជាការភូតកុហក ដែលបង្កើតឡើងដើម្បីបោកបញ្ឆោត និងអូសទាញប្រជាជន សម្តីទាំងនេះជាមធ្យោបាយ ជាល្បិចកល ក្នុងកាកែលម្អខ្លួនវា និងទទួលបានការសរសើរដែលវាមិនសមទទួល។ នៅពេលនោះ ខ្ញុំបានគិតឃើញអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «វាគ្មានអ្វីដែលត្រូវឆ្ងល់ឡើយថា ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សបន្តលាក់កំបាំងទាំងស្រុងនោះ៖ នៅក្នុងសង្គមដ៏ខ្មៅងងឹត ជាទីដែលពួកអារក្សដ៏គ្មានមេត្តា និងកាចសាហាវស្ថិតនៅនេះ តើស្ដេចអារក្ស ដែលសម្លាប់មនុស្សមិនប៉ប្រិចភ្នែកនេះ អាចទទួលយកអត្ថិភាពរបស់ព្រះជាម្ចាស់ ដែលជាព្រះដ៏គួរឲ្យស្រឡាញ់ សប្បុរស និងបរិសុទ្ធបានដោយរបៀបណា? តើវាអាចទះដៃសាទរ និងអបអរចំពោះការមកដល់របស់ព្រះជាម្ចាស់យ៉ាងដូចម្ដេចទៅ? ឱ ពួកកញ្ជះដាច់ថ្លៃអើយ! តាំងពីយូរមកហើយ ពួកវាតបស្នងសេចក្តីសប្បុរសដោយសេចក្តីស្អប់ ពួកវាបានមាក់ងាយព្រះជាម្ចាស់ ពួកវាបានបំពានព្រះជាម្ចាស់ ពួកវាច្រឡោតខឹងយ៉ាងខ្លាំង ពួកវាគ្មានការគោរពចំពោះព្រះជាម្ចាស់សូម្បីតែបន្ដិច ពួកវាជាចោរលួចប្លន់ ពួកវាបានបាត់បង់មនសិការ ពួកវាប្រព្រឹត្តផ្ទុយពីមនសិការ ហើយពួកវាបានល្បួងមនុស្សស្លូតត្រង់ឲ្យប្រព្រឹត្តអំពើដ៏ល្ងង់ខ្លៅ។ តើនេះឬជាបុព្វបុរសពីសម័យបុរាណនោះ? ជាមេដឹកនាំដ៏គួរឲ្យស្រឡាញ់ឬ? ពួកវាសុទ្ធតែប្រឆាំងនឹងព្រះជាម្ចាស់! ការជ្រៀតជ្រែករបស់ពួកវាបានធ្វើឲ្យពិភពក្រោមមេឃស្ថិតនៅក្នុងសភាពខ្មៅងងឹត និងភាពជ្រួលច្របល់! តើនេះឬជាសេរីភាពសាសនានោះ? ជាសិទ្ធិស្របច្បាប់ និងជាផលប្រយោជន៍របស់ពលរដ្ឋនោះឬ? ទាំងអស់នេះគ្រាន់តែជាកលល្បិច ដើម្បីគ្របបាំងអំពើបាបតែប៉ុណ្ណោះ!» («កិច្ចការ និងការចូលទៅក្នុង (៨)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ដើម្បីបង្ខំឱ្យបដិសេធ និងក្បត់ព្រះជាម្ចាស់ បក្សកុម្មុយនីស្ដចិន មិនបញ្ឈប់ធ្វើទារុណកម្ម និងបំផ្លិចបំផ្លាញខ្ញុំឡើយ ប៉ុន្តែខ្ញុំបានដឹងតិចតួចថា វាកាន់តែធ្វើទារុណកម្មខ្ញុំ នោះខ្ញុំឃើញកាន់តែច្បាស់ពីមុខមាត់អារក្សរបស់វា ហើយខ្ញុំកាន់តែស្អប់ និងបដិសេធវាចេញពីជម្រៅដួងចិត្តខ្ញុំ។ ខ្ញុំតាំងចិត្តកាន់តែច្រើនក្នុងការដើរតាមព្រះជាម្ចាស់។

ដោយឃើញថា ពួកគេមិនអាចធ្វើឱ្យខ្ញុំនិយាយអ្វីដែលពួកគេចង់បាន នោះពួកគេមិនខ្លាចនឹងចំណាយឡើយ មិនថាជាកម្លាំងមនុស្ស ឬប្រភពហិរញ្ញវត្ថុ និងសម្ភារឡើយ ដើម្បីទៅតំបន់ភ្នំ និងជ្រលងភ្នំដោយសួររកអំណះអំណាងថា ខ្ញុំគឺជាអ្នកជឿលើព្រះជាម្ចាស់។ បីខែក្រោយមក រាល់ការស្រវេស្រវារបស់ពួកគេ មិនទទួលបានអ្វីសោះ។ នៅទីបំផុត ពួកគេលេងសន្លឹកបៀរចុងក្រោយ៖ ពួកគេរកបានអ្នកសួរចម្លើយជំនាញម្នាក់។ គេនិយាយថា គ្រប់គ្នាដែលត្រូវបានទៅរកគាត់ គឺត្រូវទទួលរងទារុណកម្មបីសណ្ឋានរបស់គាត់ ហើយគ្មាននរណាម្នាក់មិនបានសារភាពឡើយ។ ថ្ងៃមួយ មន្ត្រីប៉ូលិសបួននាក់ចូលមក ហើយនិយាយមកកាន់ខ្ញុំថា៖ «ថ្ងៃនេះ ពួកយើងនឹងនាំនាងទៅកាន់ផ្ទះថ្មី»។ បន្ទាប់មក ពួកគេបានរុញខ្ញុំចូលក្នុងរថយន្តដឹកជញ្ជូនអ្នកទោស ដាក់ខ្នោះដៃខ្ញុំទៅក្រោយខ្នង និងពាក់គម្របលើក្បាលខ្ញុំ។ ខ្ញុំមិនដឹងថា ពួកគេមានផែនការធ្វើទារុណកម្មចំពោះខ្ញុំបែបណាឡើយ ដូច្នេះខ្ញុំមានអារម្មណ៍ព្រួយបារម្ភបន្តិចដែរ។ ស្រាប់តែពេលនោះ ខ្ញុំបានគិតឃើញព្រះបន្ទូលរបស់ព្រះជាម្ចាស់ «ដ្បិតអស់អ្នកដែលនឹងសង្គ្រោះជីវិតរបស់ខ្លួននឹងបាត់បង់ជីវិត៖ ហើយអស់អ្នកដែលនឹងបាត់បង់ជីវិតរបស់ខ្លួនព្រោះតែខ្ញុំ នោះនឹងបានជីវិតវិញ» (ម៉ាថាយ ១៦:២៥)។ ព្រះបន្ទូលរបស់ព្រះអម្ចាស់ បានផ្ដល់សេចក្ដីជំនឿ និងកម្លាំងដល់ខ្ញុំ។ បើពួកយើងចង់ជឿ និងដើរតាមព្រះជាម្ចាស់ក្នុងទីក្រុងខ្មោចរបស់ប្រទេសចិន នោះពួកយើងត្រូវតែមានភាពក្លាហាន ក្នុងការថ្វាយជីវិតរបស់ពួកយើង។ ខ្ញុំបានត្រៀមខ្លួនរួចហើយ ដើម្បីស្លាប់សម្រាប់ព្រះជាម្ចាស់។ ជារឿងគួរឱ្យភ្ញាក់ផ្អើលសម្រាប់ខ្ញុំ បន្ទាប់ពីចូលទៅក្នុងរថយន្ដ នោះខ្ញុំស្ដាប់ឮការសន្ទនារវាងប៉ូលិសអាក្រក់យ៉ាងគ្រោះថ្នាក់។ វាហាក់ដូចជាពួកគេកំពុងតែនាំខ្ញុំទៅកន្លែងផ្សេងទៀតដើម្បីសួរចម្លើយ។ អ្ហា! ពួកគេមិននាំខ្ញុំទៅប្រហារជីវិតឡើយ ហើយខ្ញុំបានត្រៀមខ្លួនដើម្បីស្លាប់ជាទុក្ករបុគ្គលសម្រាប់ព្រះជាម្ចាស់! គ្រាន់តែខ្ញុំគិតពីរឿងនេះ ប៉ូលិសម្នាក់បានរឹតខ្សែរុំក្បាលខ្ញុំដោយមិនដឹងមូលហេតុអ្វីឡើយ។ មិនយូរប៉ុន្មាន ខ្ញុំចាប់ផ្ដើមមានអារម្មណ៍មិនស្រួល វាមានអារម្មណ៍ដូចជាខ្ញុំថប់ដង្ហើមអ៊ីចឹង។ ខ្ញុំចាប់ផ្ដើមបែកពពុះមាត់ ហើយចេះតែក្អួតមិនឈប់។ វាមានអារម្មណ៍ដូចជាខ្ញុំនឹងក្អួតបារចេញពីក្នុងពោះអ៊ីចឹង។ ខ្ញុំមានអារម្មណ៍វិលមុខ ក្បាលរបស់ខ្ញុំមិនដឹងអីសោះ ហើយខ្ញុំមិនអាចបើកភ្នែកបានទេ។ ខ្ញុំគ្មានកម្លាំងនៅកន្លែងណាមួយក្នុងខ្លួនខ្ញុំឡើយ ហាក់ដូចជាខ្ញុំពិការអ៊ីចឹង។ វាមានអារម្មណ៍ដូចមានអ្វីមួយស្អិតនៅក្នុងមាត់របស់ខ្ញុំអ៊ីចឹង រហូតដល់ខ្ញុំមិនអាចយកវាចេញបាន។ ខ្ញុំតែងតែទន់ខ្សោយ ហើយបន្ទាប់ពីត្រូវបានគេរំលោភបំពានដូចនេះ ខ្ញុំមានញាណដឹងថា ខ្ញុំមានបញ្ហាហើយ ហើយថាខ្ញុំអាចឈប់ដកដង្ហើមនៅពេលណាមួយ។ ស្ថិតក្នុងការឈឺចាប់ ខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់ថា៖ «ឱ! ព្រះជាម្ចាស់អើយ! ទូលបង្គំសុំឱ្យទ្រង់ការពារចិត្តរបស់ទូលបង្គំ។ មិនថាទូលបង្គំរស់ ឬស្លាប់ឡើយ ទូលបង្គំនឹងមិនក្បត់ទ្រង់ឡើយ»។ មួយសន្ទុះក្រោយមក រថយន្ដបានទៅដល់សណ្ឋាគារមួយ។ ពួកគេគ្រាខ្ញុំទៅកាន់បន្ទប់ដែលបិទជិត។ មួយសន្ទុះក្រោយមក «អ្នកជំនាញសួរចម្លើយ» ដែលប៉ូលិសបាននិយាយ បានមកដល់។ គាត់បានដើរនៅខាងមុខខ្ញុំ ហើយចាប់ខ្ញុំ។ បន្ទាប់ពីទះមុខខ្ញុំជាងដប់លើករួចមក គាត់ដាល់ទ្រូង និងខ្នងខ្ញុំធ្ងន់ៗបីបួនដៃ រួចដោះស្បែកជើងម្ខាងរបស់គាត់វាយមុខខ្ញុំ។ បន្ទាប់ពីត្រូវបានគាត់វាយដូច្នេះ ខ្ញុំបាត់បង់អារម្មណ៍ដែលថាមានអ្វីមួយនៅក្នុងមាត់ខ្ញុំ ឬនៅក្នុងក្រពះរបស់ខ្ញុំ ដែលខ្ញុំមិនអាចយកចេញបាន។ ខ្ញុំលែងមានអារម្មណ៍វង្វេងស្មារតីទៀតហើយ ហើយខ្ញុំអាចបើកភ្នែករបស់ខ្ញុំបាន។ អារម្មណ៍បានត្រឡប់ទៅរកអវយវៈបន្តិចម្ដងៗ ហើយកម្លាំងចាប់ផ្តើមត្រឡប់មករករាងកាយវិញ។ បន្ទាប់មក គាត់ចាប់ស្មារខ្ញុំយ៉ាងណែន ហើយរុញខ្ញុំផ្អឹបទៅនឹងជញ្ជាំង ដោយបញ្ជាខ្ញុំឱ្យសម្លឹងមើលគាត់ និងឆ្លើយសំណួររបស់គាត់។ ដោយឃើញថាខ្ញុំមិនយកចិត្តទុកដាក់ចំពោះគាត់ នោះធ្វើឱ្យគាត់ខឹង ហើយគាត់ព្យាយាមចង់បានប្រតិកម្មតបពីខ្ញុំ ដោយការនិយាយអាក្រក់ ការបង្កាច់បង្ខូច និងការប្រមាថព្រះជាម្ចាស់។ គាត់បានប្រើមធ្យោបាយដ៏គួរឱ្យស្អប់ និងថោកទាបបំផុត ដើម្បីធ្វើជានុយទាក់ទាញខ្ញុំ ហើយនិយាយយ៉ាងគំរាមកំហែងថា «យើងមានចេតនាធ្វើទារុណកម្មនាង ជាមួយនឹងអ្វីដែលសាច់ឈាម និងព្រលឹងរបស់នាងអត់ទ្រាំមិនបាន ដើម្បីធ្វើឱ្យនាងរងទុក្ខនូវការឈឺចាប់ ដែលបុគ្គលធម្មតាមិនអាចរងទុក្ខបាន នាងនឹងចង់ស្លាប់។ នៅទីបញ្ចប់ នាងនឹងអង្វរខ្ញុំឱ្យដោះលែងនាង ហើយពេលនោះហើយ ដែលនាងនឹងនិយាយពីហេតុផល ហើយនិយាយថា វាសនារបស់នាងមិនស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់ឡើយ គឺស្ថិតនៅក្នុងដៃយើង។ បើយើងចង់ឱ្យនាងស្លាប់ នោះវានឹងកើតឡើងភ្លាមៗ។ បើយើងចង់ឱ្យនាងរស់នោះនាងនឹងរស់ ហើយភាពលំបាកអ្វីក៏ដោយដែលខ្ញុំចង់ឱ្យនាងរងទុក្ខ នោះនាងនឹងរងទុក្ខ។ ព្រះដ៏មានគ្រប់ព្រះចេស្ដារបស់នាងមិនអាចសង្គ្រោះនាងបានទេ នាងនឹងរស់បើនាងអង្វរពួកយើងឱ្យសង្គ្រោះនាងប៉ុណ្ណោះ»។ ប្រឈមមុខនឹងឧក្រិដ្ឋជនដ៏ថោកទាប ឥតកេរ្ដិ៍ខ្មាស់ និងគួរឱ្យស្អប់ទាំងនេះ សត្វព្រៃទាំងនេះ អារក្សអាក្រក់ទាំងនេះ នោះខ្ញុំពិតជាចង់តយុទ្ធជាមួយពួកគេណាស់។ ខ្ញុំបានគិតថា «របស់សព្វសារពើនៅលើស្ថានសួគ៌ និងផែនដី ត្រូវបានព្រះជាម្ចាស់បង្កើត និងត្រូវបានទ្រង់ត្រួតត្រា»។ «វាសនារបស់ខ្ញុំក៏ស្ថិតនៅក្រោមអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់ដែរ។ ព្រះជាម្ចាស់គឺជាអាជ្ញាកណ្ដាលនៃជីវិត និងសេចក្ដីស្លាប់។ តើអ្នកគិតថា ខ្ញុំនឹងស្លាប់ដោយគ្រាន់តែអ្នកចង់ឱ្យខ្ញុំស្លាប់ឬ?» នៅពេលនោះ ចិត្តរបស់ខ្ញុំពេញដោយកំហឹង។ សកម្មភាពដ៏គួរឱ្យស្អប់ទាំងអស់របស់ប៉ូលិស បានវាយលុកខ្ញុំ ហើយអ្វីៗដែលតតាំងនឹងព្រះជាម្ចាស់ និងអ្វីៗដែលជាការប្រមាថដែលពួកគេបាននិយាយនៅថ្ងៃនេះ បានលាតត្រដាងយ៉ាងច្បាស់នូវលក្ខណៈអារក្សរបស់ពួកគេ ដែលជាអ្នកស្អប់សេចក្ដីពិត និងអ្នកតតាំងរបស់ព្រះជាម្ចាស់ ហើយការណ៍នេះនឹងក្លាយជាភស្ដុតាងដែលត្រូវការ ដើម្បីធានាពីការថ្កោលទោស ការដាក់ទោស និងការបំផ្លាញរបស់ព្រះជាម្ចាស់។

ការបដិសេធមិនសារភាពរបស់ខ្ញុំ បានធ្វើឱ្យអ្នកដែលគេចាត់ទុកថាជាអ្នកជំនាញបាក់មុខយ៉ាងច្រើន។ គាត់មួលដៃម្ខាងរបស់ខ្ញុំទៅក្រោយខ្នងយ៉ាងខឹងសម្បារ ហើយទាញដៃម្ខាងទៀតទៅក្រោយស្មាររបស់ខ្ញុំ ក្រោយមកដាក់ខ្នោះដៃខ្ញុំជាមួយគ្នាយ៉ាងណែន។ បន្ទាប់ពីជាងកន្លះម៉ោង ដំណក់ញើសដ៏ធំបានស្រក់ចុះពីផ្ទៃមុខខ្ញុំចូលភ្នែក ដោយមិនឱ្យខ្ញុំបើកភ្នែកបានឡើយ។ ដោយឃើញថា ខ្ញុំនៅតែមិនឆ្លើយតបនឹងសំណួររបស់គាត់ នោះគាត់បោះខ្ញុំទៅលើដី បន្ទាប់មកចាប់ទាញខ្នោះនៅក្រោយខ្នងខ្ញុំដើម្បីលើកខ្ញុំឡើង។ ខ្ញុំមានអារម្មណ៍ឈឺដៃភ្លាមៗ ហាក់ដូចជាពួកវាបានបាក់អ៊ីចឹង។ វាឈឺខ្លាំងណាស់ដែលខ្ញុំពិបាកដកដង្ហើម។ ក្រោយមក គាត់គ្រវែងខ្ញុំផ្ទប់នឹងជញ្ជាំង ហើយខ្ញុំឈរទល់មុខជញ្ជាំង។ ញើសបានធ្វើឱ្យភ្នែកខ្ញុំស្រវាំង។ វាឈឺខ្លាំងណាស់ ដែលធ្វើឱ្យរាងកាយទាំងមូលរបស់ខ្ញុំគ្របដណ្ដប់ដោយញើស សូម្បីតែស្បែកជើងរបស់ខ្ញុំក៏ទទឹកជោកដែរ។ ខ្ញុំតែងតែទន់ខ្សោយ ហើយនៅពេលនេះ ខ្ញុំដួល។ វាហាក់ដូចជាខ្ញុំបានបាត់បង់សមត្ថភាពក្នុងការដកដង្ហើមតាមច្រមុះអ៊ីចឹង។ ខ្ញុំគ្រាន់តែអាចដង្ហក់ដោយបើកមាត់ប៉ុណ្ណោះ។ ខ្ញុំមានអារម្មណ៍ថា សេចក្ដីស្លាប់កំពុងតែរំកិលមករកខ្ញុំម្ដងទៀតហើយ ប្រហែលជាពេលនេះ ខ្ញុំពិតជាស្លាប់ហើយ។ ប៉ុន្តែនៅពេលនោះ ខ្ញុំបានគិតដល់លូកា ដែលជាម្នាក់ក្នុងចំណោមសាវ័ករបស់ព្រះយេស៊ូវ និងបទពិសោធន៍របស់គាត់ក្នុងការត្រូវបានគេព្យួររហូតដល់ស្លាប់។ នៅក្នុងចិត្តរបស់ខ្ញុំ ខ្ញុំទទួលបានកម្លាំងឡើងវិញដោយឯកឯង ហើយបន្តនិយាយរឿងដដែលម្ដងហើយម្ដងទៀត ដើម្បីរំលឹកខ្លួនឯង៖ «លូកាស្លាប់ដោយត្រូវបានគេព្យួរ។ ខ្ញុំដែរ ខ្ញុំត្រូវតែក្លាយជាលូកា ខ្ញុំត្រូវតែក្លាយជាលូកា ក្លាយជាលូកា។ ខ្ញុំសុខចិត្តស្ដាប់បង្គាប់ការចាត់ចែង និងការរៀបចំរបស់ព្រះជាម្ចាស់ ហើយខ្ញុំចង់មានភក្ដីភាពចំពោះព្រះជាម្ចាស់រហូតដល់ស្លាប់ដូចលូកាអ៊ីចឹង»។ គ្រាន់តែការឈឺចាប់មិនអាចទ្រាំបាន ហើយខ្ញុំជិតស្លាប់ ភ្លាមៗនោះ ខ្ញុំឮប៉ូលិសអាក្រក់ម្នាក់និយាយថា ពួកគេបានចាប់ខ្លួនអ្នកជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដាបីបួននាក់។ នៅក្នុងចិត្តរបស់ខ្ញុំ ខ្ញុំភ្ញាក់ផ្អើល៖ បងប្អូនប្រុសស្រីបីបួននាក់ទៀតនឹងត្រូវបានគេធ្វើទារុណកម្ម។ ពួកគេត្រូវតែប្រព្រឹត្តយ៉ាងធ្ងន់ធ្ងរចំពោះបងប្អូនប្រុសស្រីហើយ។ ចិត្តរបស់ខ្ញុំពេញដោយក្ដីបារម្ភ។ ខ្ញុំបន្តអធិស្ឋានឱ្យពួកគេយ៉ាងស្ងៀមស្ងាត់។ ប្រហែលជាខ្ញុំអាចត្រូវបានព្រះវិញ្ញាណបរិសុទ្ធប៉ះពាល់។ ខ្ញុំអធិស្ឋានកាន់តែច្រើន នោះខ្ញុំកាន់តែត្រូវបានជំរុញចិត្ត។ ខ្ញុំភ្លេចការឈឺចាប់របស់ខ្ញុំដោយមិនដឹងខ្លួន។ ខ្ញុំដឹងយ៉ាងច្បាស់ថា ទាំងនេះគឺជាការរៀបចំដ៏មានព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់យកព្រះហឫទ័យទុកដាក់ចំពោះភាពទន់ខ្សោយរបស់ខ្ញុំ ហើយកំពុងតែដឹកនាំខ្ញុំតាមរយៈពេលវេលាដ៏ឈឺចាប់បំផុតរបស់ខ្ញុំ។ នៅយប់នោះ ខ្ញុំលែងបារម្ភថាប៉ូលិសនឹងប្រព្រឹត្តចំពោះខ្ញុំបែបណាទៀតហើយ ហើយខ្ញុំមិនយកចិត្តទុកដាក់បន្តិចសោះចំពោះសំណួររបស់ពួកគេ។ ដោយឃើញអ្វីដែលកំពុងកើតឡើង នោះប៉ូលិសអាក្រក់បានប្រើកណ្ដាប់ដៃរបស់គេវាយលើផ្ទៃមុខរបស់ខ្ញុំ រួចរុំសក់ដែលនៅថ្ងាស់របស់ខ្ញុំនឹងម្រាមដៃរបស់ពួកគេ ហើយមួលវា។ ត្រចៀករបស់ខ្ញុំហើមដោយសារត្រូវបានមួល មុខរបស់ខ្ញុំមើលលែងស្គាល់ គូទនិងភ្លៅរបស់ខ្ញុំមានស្នាមជាំ ហើយបានបែកនៅពេលដែលពួកគេវាយខ្ញុំនឹងកំណាត់ឈើដ៏ក្រាស់ ហើយម្រាមជើងខ្ញុំក៏ឡើងខ្មៅ និងខៀវផងដែរ បន្ទាប់ពីត្រូវបានវាយដោយកំណាត់ឈើ។ បន្ទាប់ពីខ្ញុំត្រូវបានព្យួរដោយខ្នោះអស់រយៈពេលប្រាំមួយម៉ោង នៅពេលដែលប៉ូលិសអាក្រក់ដោះខ្នោះចេញ នោះសាច់នៅក្រោមមេដៃឆ្វេងរបស់ខ្ញុំត្រូវបានត្រដុសយ៉ាងរលោង មានតែស្បែកដ៏ស្ដើងប៉ុណ្ណោះនៅដណ្ដប់ឆ្អឺង។ ខ្នោះក៏បានធ្វើឱ្យកដៃឆ្វេងរបស់ខ្ញុំគ្របដណ្ដប់ដោយពងបែកពណ៌លឿងផងដែរ ហើយគ្មានផ្លូវធ្វើឱ្យពួកវាវិលមករកភាពដើមវិញឡើយ។ នៅពេលនោះ មន្ត្រីប៉ូលិសជានារីដែលមើលទៅសំខាន់ម្នាក់បានដើរចូលមក។ គាត់សម្លឹងខ្ញុំពីលើដល់ក្រោម រួចនិយាយទៅពួកគេថា៖ «អ្នកមិនអាចវាយម្នាក់នេះទៀតទេ មើលទៅនាងដូចជាជិតស្លាប់ហើយ»។ ប៉ូលិសបានចាក់សោរខ្ញុំនៅក្នុងបន្ទប់មួយរបស់សណ្ឋាគារ។ វាំងននរបស់វាត្រូវបានទាញបិទយ៉ាងណែនម្ភៃបួនម៉ោងក្នុងមួយថ្ងៃ។ មនុស្សម្នាក់ត្រូវបានចាត់តាំងឱ្យយាមទ្វារ ហើយគ្មានបុគ្គលិកសេវាកម្មណាម្នាក់ត្រូវបានអនុញ្ញាតឱ្យចូលឡើយ ហើយក៏គ្មាននរណាម្នាក់ត្រូវបានអនុញ្ញាតឱ្យឃើញហេតុការណ៍ដែលពួកគេធ្វើទារុណកម្ម និងវាយខ្ញុំនៅក្នុងបន្ទប់ដែរ។ ពួកគេប្ដូរវេនគ្នាសួរចម្លើយខ្ញុំដោយគ្មានពេលសម្រាកឡើយ។ អស់រយៈពេលប្រាំថ្ងៃប្រាំយប់ ពួកគេមិនឱ្យខ្ញុំដេក ពួកគេមិនឱ្យខ្ញុំអង្គុយ ឬចោងហោង ហើយពួកគេក៏មិនអនុញ្ញាតឱ្យខ្ញុំហូបអាហារឆ្អែតឡើយ។ ខ្ញុំត្រូវបានអនុញ្ញាតឱ្យតែឈរផ្អែកនឹងជញ្ជាំងប៉ុណ្ណោះ។ ថ្ងៃមួយ មន្ត្រីម្នាក់បានចូលមកសួរចម្លើយខ្ញុំ។ ដោយឃើញថា ខ្ញុំមិនអើពើនឹងគាត់ នោះគាត់ខឹង ហើយបានទាត់ខ្ញុំប៉ើងទៅក្រោមតុ។ ក្រោយមក គាត់បានទាញខ្ញុំចេញហើយដាល់ខ្ញុំ ដែលបណ្ដាលឱ្យហូរឈាមចេញពីចង្វែកមាត់ខ្ញុំ។ ដើម្បីបិទបាំងភាពសាហាវរបស់គាត់ ភ្លាមៗនោះគាត់បានបិទទ្វារ ដើម្បីមិនឱ្យនរណាម្នាក់ចូលមកឡើយ។ បន្ទាប់មក គាត់បានហែកក្រដាសអនាម័យមួយក្ដាប់ដៃ ហើយជូតឈាមខ្ញុំចេញ ដោយយកទឹកសម្អាតឈាមដែលនៅលើផ្ទៃមុខខ្ញុំ និងសម្អាតឈាមចេញពីកម្រាលឥដ្ឋ។ ខ្ញុំមានចេតនាបន្សល់ទុកឈាមនៅលើអាវពណ៌សរបស់ខ្ញុំ។ ទោះបីជាយ៉ាងណា នៅពេលដែលខ្ញុំត្រឡប់ទៅកាន់មន្ទីរឃុំឃាំងវិញ ប៉ូលិសអាក្រក់បានប្រាប់ទៅអ្នកទោសដទៃទៀតថា ឈាមនៅលើអាវខ្ញុំ គឺមាននៅពេលដែលខ្ញុំត្រូវបានបង្គាប់ឱ្យទៅមន្ទីរពេទ្យរោគចិត្ត ហើយថា ខ្ញុំបាននៅទីនោះបីបួនថ្ងៃកន្លងមកនេះ។ របួស និងឈាមនៅលើរាងកាយខ្ញុំ គឺបណ្ដាលមកពីអ្នកជំងឺ ពួកគេដែលជាប៉ូលិស មិនបានប៉ះពាល់ខ្ញុំឡើយ។ តថភាពដ៏ឃោរឃៅទាំងនេះបានបង្ហាញខ្ញុំអំពីភាពគ្មានមេត្តា កលល្បិច ការបោកបញ្ឆោត និងភាពឃោរឃៅនៃប៉ូលិសរបស់ប្រជាជន ហើយទន្ទឹមនឹងនេះ ខ្ញុំពិតជាមានអារម្មណ៍អំពីការការពារ និងការមើលថែរបស់ព្រះជាម្ចាស់ចំពោះខ្ញុំ។ គ្រប់ពេលដែលការឈឺចាប់របស់ខ្ញុំដល់ចំណុចអាក្រក់បំផុត នោះព្រះជាម្ចាស់បានបំភ្លឺ និងដឹកនាំខ្ញុំ ដោយការបង្កើនសេចក្ដីជំនឿ និងកម្លាំង ប្រទានឱ្យខ្ញុំនូវភាពក្លាហាន ដើម្បីឈរធ្វើបន្ទាល់ថ្វាយទ្រង់។ នៅពេលដែលភាពឃោរឃៅរបស់ប៉ូលិសអាក្រក់ បានធ្វើឱ្យខ្ញុំស្ថិតនៅមាត់ជ្រោះនៃសេចក្ដីស្លាប់ នោះព្រះជាម្ចាស់បានអនុញ្ញាតឱ្យខ្ញុំស្ដាប់ដំណឹងអំពីការចាប់ខ្លួនរបស់បងប្អូនប្រុសស្រីដទៃទៀត ដោយប្រើហេតុការណ៍នេះដើម្បីជំរុញឱ្យខ្ញុំបន្ថែមទៀត ឱ្យអធិស្ឋានសម្រាប់ពួកគេ ដើម្បីឱ្យខ្ញុំបំភ្លេចការឈឺចាប់ផ្ទាល់ខ្លួន និងយកឈ្នះការដាក់កំហឹតរបស់សេចក្ដីស្លាប់ដោយមិនដឹងខ្លួន។ ដោយសាតាំងធ្វើសកម្មភាពដូចជាមនុស្សបន្ទាប់បន្សំដ៏អាក្រក់ និងឃោរឃៅ នោះខ្ញុំបានឃើញថា មានតែព្រះជាម្ចាស់ប៉ុណ្ណោះ ជាសេចក្ដីពិត ជាផ្លូវ និងជាជីវិត ហើយថា មានតែនិស្ស័យរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ជានិមិត្តរូបនៃសេចក្ដីសុចរិត និងសេចក្ដីល្អ។ មានតែព្រះជាម្ចាស់ប៉ុណ្ណោះ ត្រួតត្រាគ្រប់យ៉ាង និងរៀបចំគ្រប់យ៉ាង ហើយទ្រង់បានប្រើប្រាស់ព្រះចេស្ដា និងព្រះប្រាជ្ញាញាណដ៏អស្ចារ្យរបស់ទ្រង់ ដើម្បីដឹកនាំរាល់ជំហានក្នុងការយកឈ្នះលើការឡោមព័ទ្ធរបស់ហ្វូងអារក្ស ក្នុងការយកឈ្នះភាពទន់ខ្សោយរបស់សាច់ឈាម និងការដាក់កំហិតរបស់សេចក្ដីស្លាប់ ដូច្នេះអនុញ្ញាតឱ្យខ្ញុំមានជីវិតយ៉ាងតស៊ូនៅក្នុងរូងដ៏ងងឹតនេះ។ ខណៈពេលដែលខ្ញុំគិតអំពីសេចក្ដីស្រឡាញ់ និងសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ នោះខ្ញុំមានអារម្មណ៍ជំរុញចិត្តយ៉ាងធំធេង ហើយខ្ញុំបានតាំងចិត្តតយុទ្ធនឹងសាតាំងរហូតដល់ទីបញ្ចប់។ ទោះបីជាខ្ញុំត្រូវរលួយនៅក្នុងពន្ធនាគារក៏ដោយ ក៏ខ្ញុំនឹងឈរយ៉ាងរឹងមាំក្នុងទីបន្ទាល់របស់ខ្ញុំ និងផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់។

បន្ទាប់ពីព្យាយាមគ្រប់យ៉ាង ប៉ូលិសអាក្រក់មិនបានទទួលអ្វីពីខ្ញុំឡើយ។ នៅទីបញ្ចប់ ពួកគេបាននិយាយដោយភាពប្រាកដប្រជាថា «បក្សកុម្មុយនីស្ដចិនផលិតពីដែក ប៉ុន្តែអស់អ្នកដែលជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដាផលិតពីពេជ្រ ពួកគេគឺជាអ្នកដែលល្អជាងបក្សកុម្មុយនីស្ដចិនគ្រប់ផ្នែកទាំងអស់»។ បន្ទាប់ពីឮពាក្យសម្ដីទាំងនេះ នៅក្នុងចិត្តរបស់ខ្ញុំ ខ្ញុំគ្មានអ្វីក្រៅពីអបអរ និងសរសើរតម្កើងព្រះជាម្ចាស់ឡើយ៖ «ឱ! ព្រះជាម្ចាស់អើយ! ទូលបង្គំអរព្រះគុណ និងសរសើរតម្កើងទ្រង់! ដោយព្រះចេស្ដា និងព្រះប្រាជ្ញាញាណរបស់ទ្រង់ នោះទ្រង់បានយកឈ្នះសាតាំង និងយកឈ្នះសត្រូវរបស់ទ្រង់។ ទ្រង់គឺជាសិទ្ធិអំណាចដ៏ខ្ពស់បំផុត និងសូមឱ្យសិរីល្អមានចំពោះទ្រង់!» មានតែនៅពេលនេះទេ ទើបខ្ញុំឃើញថា មិនថារដ្ឋាភិបាលបក្សកុម្មុយនីស្ដចិនសាហាវឃោរឃៅបែបណាឡើយ ក៏វាត្រូវបានត្រួតត្រា និងចាត់ចែងដោយព្រះហស្ដរបស់ព្រះជាម្ចាស់ដែរ។ ដូចជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ថ្លែងថា៖ «របស់សព្វសារពើនៅលើផ្ទៃមេឃ និងនៅលើដី ត្រូវតែមកនៅក្រោមអំណាចត្រួតត្រារបស់ទ្រង់។ ពួកគេមិនអាចមានជម្រើសអ្វីផ្សេងឡើយ ហើយត្រូវតែចុះចូលចំពោះការចាត់ចែងរបស់ទ្រង់គ្រប់យ៉ាង។ នេះគឺជាបញ្ញត្តិរបស់ព្រះជាម្ចាស់ ហើយវាគឺជាសិទ្ធិអំណាចរបស់ព្រះជាម្ចាស់» («ជោគជ័យ ឬបរាជ័យ អាស្រ័យលើផ្លូវដែលមនុស្សដើរ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ថ្ងៃមួយ ប៉ូលិសអាក្រក់បានចូលមកសួរចម្លើយខ្ញុំម្ដងទៀត។ ពេលនេះ ពួកគេទាំងអស់ហាក់ដូចជាចម្លែកបន្តិច។ ពួកគេសម្លឹងមកខ្ញុំនៅពេលដែលពួកគេនិយាយ ប៉ុន្តែហាក់ដូចជាពួកគេមិននិយាយរកខ្ញុំឡើយ។ ពួកគេហាក់ដូចជាពិភាក្សាអ្វីមួយ។ ដូចពេលមុនៗដែរ ប៉ូលិសអាក្រក់បាននាំខ្ញុំត្រឡប់ទៅកាន់បន្ទប់ឃុំឃាំងវិញ។ នៅតាមផ្លូវ ស្រាប់តែខ្ញុំបានឮពួកគេនិយាយថា វាមើលទៅដូចជាខ្ញុំនឹងត្រូវបានដោះលែងថ្ងៃទីមួយ ខែក្រោយអ៊ីចឹង។ ដោយឮពីរឿងនេះ ចិត្តរបស់ខ្ញុំស្ទើរតែផ្ទុះចេញដោយការរំភើប៖ ខ្ញុំបានគិតថា «នេះមានន័យថា ខ្ញុំនឹងបានចាកចេញក្នុងរយៈពេលបីថ្ងៃទៀត!» «ទីបញ្ចប់ ខ្ញុំអាចចាកចេញពីនរករបស់អារក្សនេះហើយ!» ដោយការទប់នូវភាពរីករាយនៅក្នុងចិត្ត ខ្ញុំបានរំពឹង និងរង់ចាំ ខណៈពេលដែលរាល់វិនាទីបានកន្លងផុតទៅ។ បីថ្ងៃមានអារម្មណ៍ដូចជាបីឆ្នាំអ៊ីចឹង។ ទីបំផុត ថ្ងៃទីមួយនៃខែបានចូលមកដល់! នៅថ្ងៃនោះ ខ្ញុំចេះតែសម្លឹងមើលទៅទ្វារ ដោយរង់ចាំនរណាម្នាក់ហៅឈ្មោះរបស់ខ្ញុំ។ ពេលព្រឹកបានកន្លងផុតទៅ ហើយគ្មានអ្វីកើតឡើងឡើយ។ ខ្ញុំដាក់សេចក្ដីសង្ឃឹមទាំងអស់របស់ខ្ញុំថានឹងចាកចេញនៅពេលរសៀល ប៉ុន្តែពេលដែលល្ងាចចូលមកដល់ នៅតែគ្មានអ្វីកើតឡើងដដែល។ ពេលដែលដល់ពេលអាហារពេលល្ងាច នោះខ្ញុំមានអារម្មណ៍ថាមិនចង់ហូបឡើយ។ នៅក្នុងចិត្តរបស់ខ្ញុំ ខ្ញុំមានញាណនៃការបាត់បង់។ នៅពេលនោះ ចិត្តរបស់ខ្ញុំដូចជាបានធ្លាក់ពីស្ថានសួគ៌ចូលក្នុងនរកអ៊ីចឹង។ មន្ត្រីកែប្រែបានសួរអ្នកទោសម្នាក់ទៀតថា៖ «ម៉េចបានជានាងមិនហូបអ៊ីចឹង?» អ្នកទោសម្នាក់ទៀតបានតបថា «នាងមិនបានហូបអាហារច្រើនឡើយ តាំងពីនាងត្រឡប់មកពីការសួរចម្លើយនៅថ្ងៃនោះ»។ មន្ត្រីកែប្រែបាននិយាយថា៖ «ស្ទាបថ្ងាសរបស់នាងមើល៍។ តើនាងឈឺឬ?»។ អ្នកទោសម្នាក់បានមកស្ទាបថ្ងាសរបស់ខ្ញុំ។ គាត់បាននិយាយថា ថ្ងាសក្ដៅណាស់ ថាខ្ញុំមានជំងឺគ្រុនក្ដៅ។ ខ្ញុំពិតជាគ្រុនក្ដៅមែន។ ជំងឺបានចូលមកភ្លាមៗ ហើយវាមានសភាពធ្ងន់ធ្ងរណាស់។ នៅពេលនោះ ខ្ញុំសន្លប់បាត់ស្មារតី។ ក្នុងរយៈពេលពីរម៉ោង គ្រុនក្ដៅរបស់ខ្ញុំកាន់តែធ្ងន់ធ្ងរទៅៗ។ ខ្ញុំបានយំ! ពួកគេទាំងអស់ រួមទាំងមន្ត្រីកែប្រែផង បានមើលខ្ញុំយំ។ ពួកគេទាំងអស់សុទ្ធតែឆ្ងល់៖ ការយល់ឃើញរបស់ពួកគេចំពោះខ្ញុំគឺ ជាមនុស្សម្នាក់ដែលមិនត្រូវបានអូសទាញដោយធម៌ត្រជាក់ ហើយក៏មិនភ័យដោយសារធម៌ក្ដៅដែរ ជាអ្នកដែលមិនស្រក់ទឹកភ្នែកមួយដំណក់ឡើយ រាល់ពេលដែលនាងប្រឈមមុខនឹងទារុណកម្មដ៏គ្មានមេត្តា និងជាអ្នកដែលត្រូវបានព្យួរដោយខ្នោះរយៈពេលប្រាំមួយម៉ោង ដោយគ្មានតំអូញឡើយ។ ប៉ុន្តែថ្ងៃនេះ គ្មានការធ្វើទារុណកម្មផង ខ្ញុំបែរជាយំ។ ពួកគេពិតជាមិនដឹងថា ទឹកភ្នែករបស់ខ្ញុំស្រក់មកពីណាទេ ពួកគេគ្រាន់តែគិតថាខ្ញុំឈឺធ្ងន់ប៉ុណ្ណោះ។ តាមពិត មានតែព្រះជាម្ចាស់និងខ្ញុំទេដែលដឹងពីហេតុផល។ គ្រប់យ៉ាងគឺបណ្ដាលមកពីការបះបោរ និងការមិនស្ដាប់បង្គាប់របស់ខ្ញុំ។ ទឹកភ្នែកទាំងនេះស្រក់ដោយសារខ្ញុំមានអារម្មណ៍អស់សង្ឃឹម នៅពេលដែលការរំពឹងទុករបស់ខ្ញុំ គ្មានអ្វីកើតឡើងសោះ ហើយសេចក្ដីសង្ឃឹមរបស់ខ្ញុំបានរលាយទៅ។ ពួកវាគឺជាទឹកភ្នែកនៃការបះបោរ និងសេចក្ដីទុក្ខព្រួយ។ នៅពេលនោះ ខ្ញុំលែងចង់តាំងចិត្តដើម្បីធ្វើទីបន្ទាល់ចំពោះព្រះជាម្ចាស់ទៀតហើយ។ ខ្ញុំថែមទាំងមិនមានភាពក្លាហានក្នុងការសាកល្បងបែបនេះម្ដងទៀតដែរ។ នៅល្ងាចនោះ ខ្ញុំបានស្រក់ទឹកភ្នែកនៃសេចក្ដីទុក្ខព្រួយ ពីព្រោះខ្ញុំឆ្អែតនឹងជីវិតនៅក្នុងពន្ធនាគារ ហើយខ្ញុំស្អប់អារក្សទាំងនេះ ជាងនេះទៅទៀត ខ្ញុំស្អប់ដែលនៅក្នុងទីកន្លែងដ៏អាក្រក់នេះ។ ខ្ញុំមិនចង់ចំណាយពេលមួយវិនាទីណាទៀតនៅទីនោះឡើយ។ ខ្ញុំគិតពីវាកាន់តែច្រើន នោះខ្ញុំកាន់តែខូចចិត្ត ហើយខ្ញុំកាន់តែមានអារម្មណ៍ដឹងពីសេចក្ដីទុក្ខព្រួយ ភាពសង្វេក និងភាពកណ្ដោចកណ្ដែងដ៏ធំធេង។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំដូចជាទូកដែលតែលតោលនៅលើសមុទ្រអ៊ីចឹង ជាទូកមួយដែលអាចត្រូវបានបក់ផាត់ដោយទឹកគ្រប់ពេលវេលា។ ជាងនេះទៅទៀត ខ្ញុំមានអារម្មណ៍ថា អ្នកដែលនៅជុំវិញខ្ញុំទាំងនោះមានល្បិចកល និងគួរឱ្យខ្លាច ដែលពួកគេអាចបញ្ចេញកំហឹងរបស់ពួកគេដាក់ខ្ញុំគ្រប់ពេលវេលា។ ខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់ម្ដងហើយម្ដងទៀត ហើយព្រះបន្ទូលទាំងនេះដែលមកពីទ្រង់ បានកើតឡើងចំពោះខ្ញុំ៖ «សម្រាប់មនុស្សគ្រប់គ្នាដែលចង់ស្រឡាញ់ព្រះជាម្ចាស់ នោះវាមាននូវសេចក្ដីពិត ដែលគេអាចទទួលបានជានិច្ច ហើយក៏មាននូវភាពយុត្តិធម៌ ដែលពួកគេអាចប្រកាន់ខ្ជាប់យ៉ាងមាំដែរ។ តើអ្នកគួរតែរស់នៅក្នុងជីវិតរបស់អ្នកយ៉ាងដូចម្ដេច? តើអ្នកគួរតែស្រឡាញ់ព្រះជាម្ចាស់ និងប្រើសេចក្តីស្រឡាញ់នេះ ដើម្បីបំពេញតាមបំណងព្រះហឫទ័យរបស់ទ្រង់ដោយរបៀបណា? គ្មានអ្វីមួយដែលសំខាន់ជាងនេះទៀតឡើយនៅក្នុងជីវិតរបស់អ្នក។ លើសពីនេះ អ្នកត្រូវតែមានការជំរុញចិត្ត និងការតស៊ូបែបនេះ ហើយមិនគួរធ្វើដូចជាមនុស្សដែលទន់ជ្រាយ ជាមនុស្សកំសាកនោះឡើយ។ អ្នកត្រូវតែរៀនពីរបៀបដកពិសោធន៍នូវជីវិតដែលមានន័យ និងដកពិសោធន៍នូវសេចក្តីពិតដ៏មានន័យ ហើយមិនគួរប្រព្រឹត្តនៅក្នុងរបៀបបែបបង្រ្គប់កិច្ចនោះឡើយ» («បទពិសោធរបស់ពេត្រុស៖ ចំណេះដឹងរបស់គាត់អំពីការវាយផ្ចាល និងការជំនុំជម្រះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានផ្ដល់សេចក្ដីជំនឿមកខ្ញុំ។ ខ្ញុំបានគិតដល់របៀបដែលខ្ញុំបានស្បថយ៉ាងប្រាកដប្រជានៅចំពោះព្រះជាម្ចាស់ថា មិនថាខ្ញុំអាចរងទុក្ខប៉ុនណាឡើយ ខ្ញុំនឹងឈរធ្វើបន្ទាល់ និងបំបាក់មុខសាតាំង។ ប៉ុន្តែនៅពេលដែលខ្ញុំប្រឈមមុខនឹងការធ្វើទារុណកម្មរបស់ប៉ូលិសរយៈពេលយូរ នោះខ្ញុំបាត់បង់ការតាំងចិត្តរបស់ខ្ញុំទៅវិញ និងគ្រាន់តែសង្ឃឹមចង់បានថ្ងៃដែលខ្ញុំអាចគេចចេញពីទីកន្លែងដ៏អាក្រក់នោះ។ តើនោះជាការចុះចូលមួយប្រភេទយ៉ាងម៉េចទៅ? តើនោះជាទីបន្ទាល់មួយប្រភេទយ៉ាងម៉េចទៅ? នៅក្នុងការអធិស្ឋានទៅរកព្រះជាម្ចាស់ ខ្ញុំបានស្បថថា ទោះបីជាខ្ញុំត្រូវចំណាយពេលពេញមួយជីវិតក្នុងពន្ធនាគារក៏ដោយ ខ្ញុំនឹងមិនចុះញ៉មនឹងសាតាំងឡើយ។ ខ្ញុំនឹងឈរធ្វើបន្ទាល់ និងបំបាក់មុខសាតាំង។ ក្រោយមក នៅថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០០៥ ខ្ញុំត្រូវបានដោះលែង បញ្ចប់នូវជីវិតនៅក្នុងពន្ធនាគារដ៏នរកនោះ។

បន្ទាប់ពីឆ្លងកាត់បទពិសោធន៍នៃការចាប់ខ្លួន និងការធ្វើទុក្ខបុកម្នេញនេះ ទោះបីជាសាច់ឈាមខ្ញុំបានអត់ទ្រាំនឹងការលំបាកមួយចំនួនក៏ដោយ ក៏ខ្ញុំបានអភិវឌ្ឍការយល់យ៉ាងស៊ីជម្រៅ និងសុភវិនិច្ឆ័យ ហើយពិតជាឃើញថា រដ្ឋាភិបាលបក្សកុម្មុយនីស្ដចិន គឺជាតំណាងរបស់សាតាំងដ៏ជាអារក្ស ជាក្រុមឃាតករដែលសម្លាប់មនុស្សដោយគ្មានព្រិចភ្នែកឡើយ ប៉ុន្តែខ្ញុំក៏បានយល់ពីសព្វានុភាព និងព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ ព្រមទាំងសេចក្ដីសុចរិត និងភាពបរិសុទ្ធរបស់ទ្រង់ផងដែរ។ ខ្ញុំអរគុណចំពោះបំណងព្រះហឫទ័យដ៏ល្អរបស់ព្រះជាម្ចាស់ ក្នុងការសង្គ្រោះខ្ញុំ និងការមើលថែ ព្រមទាំងការថែរក្សារបស់ទ្រង់ចំពោះខ្ញុំ ដែលអនុញ្ញាតឱ្យខ្ញុំយកឈ្នះសាតាំងម្ដងមួយជំហានៗ និងឈរយ៉ាងរឹងមាំក្នុងទីបន្ទាល់របស់ខ្ញុំ អំឡុងពេលនៃភាពឃោរឃៅរបស់សាតាំង។ ចាប់ពីថ្ងៃនេះតទៅ ខ្ញុំចង់ថ្វាយខ្លួនទាំងមូលរបស់ខ្ញុំទៅព្រះជាម្ចាស់ ហើយខ្ញុំនឹងដើរតាមទ្រង់ឥតឈប់ ដែលខ្ញុំអាចត្រូវបានទ្រង់ទទួលយកកាន់តែឆាប់តាមតែអាចធ្វើបាន។

ខាង​ដើម៖ ៨៥. ពេលមួយនៃការធ្វើទារុណកម្មដ៏ឃោរឃៅ

បន្ទាប់៖ ៨៧. ទារុណកម្មដ៏ឃោរឃៅ បានពង្រឹងសេចក្ដីជំនឿរបស់ខ្ញុំ

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

២០. ការអនុវត្តសេចក្ដីពិត គឺជាគន្លឹះនៃការសម្របសម្រួលដ៏សុខដុម

ដោយ ដុងហ្វឹង (សហរដ្ឋអាមេរិក)នៅខែសីហា ឆ្នាំ ២០១៨ ភារកិច្ចរបស់ខ្ញុំគឺ ត្រូវធ្វើសម្ភារៈសម្ដែងភាពយន្តជាមួយបងវ៉ាង។ ដំបូង ខ្ញុំមានអារម្មណ៍ថា...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ