៨៥. ពេលមួយនៃការធ្វើទារុណកម្មដ៏ឃោរឃៅ

ដោយ ជិន ហួយ (ចិន)

ខ្ញុំបានធំដឹងក្ដីក្នុងគ្រួសារសាមញ្ញមួយក្នុងប្រទេសចិន។ ឪពុករបស់ខ្ញុំធ្វើទាហាន ហើយដោយសារតែខ្ញុំត្រូវបានបំពាក់បំប៉ន និងទទួលឥទ្ធិពលដោយសារគាត់តាំងពីក្មេង នោះខ្ញុំជឿថា ការកោះហៅ និងភារកិច្ចរបស់ទាហាន គឺដើម្បីបម្រើមាតុភូមិ ស្ដាប់តាមបញ្ជា និងបម្រើក្នុងនាមបក្សកុម្មុយនីស្ដ និងក្នុងនាមប្រជាជន ដោយគ្មានគិតពីខ្លួនឯងឡើយ។ ខ្ញុំក៏បានតាំងចិត្តដើម្បីធ្វើជាទាហានមួយរូបផងដែរ ហើយដើរតាមជំហានរបស់ឪពុកខ្ញុំ។ ទោះបីជាយ៉ាងណាក៏ដោយ ខណៈដែលពេលវេលាចេះតែដើរទៅមុខ ហើយព្រឹត្តិការណ៍ជាក់លាក់នានាបានកើតឡើង នោះមាគ៌ាជីវិតរបស់ខ្ញុំ និងការតម្រង់ទិសនៃការតាមរករបស់ខ្ញុំត្រូវបានផ្លាស់ប្ដូរបន្តិចម្ដងៗ។ ក្នុងឆ្នាំ ១៩៨៣ ខ្ញុំបានឮដំណឹងល្អរបស់ព្រះអម្ចាស់យេស៊ូវ។ វាគឺជាការដឹកនាំដ៏ពិសេសរបស់ព្រះវិញ្ញាណបរិសុទ្ធដែលបានអនុញ្ញាតឱ្យមនុស្សម្នាក់ដូចជាខ្ញុំដែលត្រូវបានបំពុលដោយមនោគមកុម្មុយនីស្ដចិន និងការមិនជឿព្រះតាំងពីក្មេង បានរំជួលចិត្តយ៉ាងជ្រាលជ្រៅដោយសេចក្ដីស្រឡាញ់របស់ព្រះអម្ចាស់យេស៊ូវ។ ដោយបានឮដំណឹងល្អ នោះខ្ញុំបានចាប់ផ្ដើមជីវិតនៃជំនឿលើព្រះជាម្ចាស់ ខ្ញុំបានចាប់ផ្ដើមចូលរួមក្រុមជំនុំ អធិស្ឋាន និងច្រៀងទំនុកសរសើររបស់ព្រះអម្ចាស់។ ជីវិតថ្មីនេះ បាននាំឱ្យខ្ញុំនូវភាពស្ងប់ និងសន្តិភាពដ៏ធំធេង។ ក្នុងឆ្នាំ ១៩៩៩ ខ្ញុំបានទទួលយកដំណឹងល្អនៃគ្រាចុងក្រោយរបស់ព្រះអម្ចាស់យេស៊ូវ ដែលបានយាងត្រឡប់មក ជាព្រះដ៏មានគ្រប់ព្រះចេស្ដា។ តាមរយៈការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ឥតឈប់ឈរ និងការជួបជុំ ព្រមទាំងការប្រកបគ្នាជាមួយបងប្អូនប្រុសស្រីរបស់ខ្ញុំ នោះខ្ញុំបានយល់សេចក្ដីពិតជាច្រើន និងដឹងពីបំណងព្រះហឫទ័យបន្ទាន់របស់ព្រះជាម្ចាស់ ដើម្បីសង្គ្រោះមនុស្សជាតិ។ ខ្ញុំមានអារម្មណ៍ថា ព្រះជាម្ចាស់បានប្រទានដល់ពួកយើងម្នាក់ៗនូវការងារ និងទំនួលខុសត្រូវដ៏ធំធេង ដូច្នេះហើយខ្ញុំដាក់ខ្លួនក្នុងកិច្ចការផ្សាយដំណឹងល្អយ៉ាងក្លាហាន។

ទោះបីជាយ៉ាងណាក៏ដោយ ការធ្វើទុក្ខបុកម្នេញដ៏ឃោរឃៅរបស់រដ្ឋាភិបាលបក្សកុម្មុយនីស្ដចិន បានបំផ្លាញជីវិតដ៏រីករាយ និងស្ងប់សុខរបស់ខ្ញុំ។ ក្នុងខែសីហា ឆ្នាំ ២០០២ ខ្ញុំបានធ្វើដំណើរទៅទិសពាយព្យជាមួយស្វាមីរបស់ខ្ញុំ ដើម្បីផ្សព្វផ្សាយដំណឹងល្អទៅកាន់អ្នករួមការងារក្នុងព្រះអម្ចាស់ពីរបីនាក់។ យប់មួយ ខណៈពេលដែលខ្ញុំកំពុងជួបជុំជាមួយបងប្អូនប្រុសស្រីពីរនាក់ដែលទើបតែទទួលយកកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយថ្មីៗ រំពេចនោះខ្ញុំស្រាប់តែឮសម្លេងដ៏ខ្លាំង និងបានឃើញទ្វារត្រូវបានធាក់ឱ្យរលំចុះយ៉ាងបង្ខំ ហើយប៉ូលិសដែលមើលទៅសាហាវប្រាំមួយ ឬប្រាំពីរនាក់ ដោយកាន់ដំបង បានសម្រុកចូលមក។ ប៉ូលិសម្នាក់បានចង្អុលខ្ញុំ ហើយនិយាយដោយគ្រហឹមយ៉ាងសាហាវថា «ដាក់ខ្នោះនាងទៅ!» ប៉ូលិសពីរនាក់បានបញ្ជាឱ្យពួកយើងឈរនៅជាប់ជញ្ជាំង និងមិនឱ្យកម្រើកឡើយ ខណៈដែលពួកគេចាប់ផ្ដើមឆែកឆេរប្រអប់ និងហិបនានានៅក្នុងផ្ទះ ដូចជាក្រុមចោរព្រៃដែលកំពុងឆ្មក់ចូលអ៊ីចឹង។ ពួកគេរុករកយ៉ាងប្រុងប្រយ័ត្ននូវអ្វីមួយដែលពួកគេសង្ស័យថា អាចត្រូវបានប្រើដើម្បីលាក់បាំងអ្វីៗ ហើយមិនយូរប៉ុន្មាន ពួកគេបានធ្វើឱ្យទីកន្លែងនោះទៅជារញ៉េរញ៉ៃក្រឡាប់ផ្កាប់ផ្ងារ។ ទីបំផុត ប៉ូលិសម្នាក់បានរកឃើញសៀវភៅដំណឹងល្អ និងសៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងកាបូបរបស់បងស្រីខ្ញុំ ហើយបានសម្លក់ខ្ញុំយ៉ាងសាហាវ ដោយស្រែកថា «ចង្រៃយ៎ តើនាងចង់ងាប់ឬ? ដោយមកទីនេះ ហើយផ្សព្វផ្សាយដំណឹងល្អរបស់នាង។ តើសៀវភៅទាំងនេះបានមកពីណា?» ខ្ញុំមិនបានឆ្លើយតបឡើយ ដូច្នេះហើយគាត់បានស្រែកដាក់ខ្ញុំដោយនិយាយថា «មិននិយាយ អ្ហេ៎? ពួកយើងនឹងបើកមាត់នាង។ យកគេទៅ! នាងនឹងនិយាយនៅកន្លែងដែលពួកយើងនឹងទៅ!» ដោយការនិយាយនោះ គាត់បានអូសខ្ញុំចេញពីផ្ទះ ហើយបោះខ្ញុំចូលទៅក្នុងរថយន្ដរបស់ប៉ូលិស។ នៅពេលនោះ ខ្ញុំបានដឹងថា ពួកគេមិនត្រឹមតែបានបញ្ជូនប៉ូលិសប្រាំមួយ ឬប្រាំពីរនាក់ប៉ុណ្ណោះទេ គឺមានប៉ូលិសពិសេសប្រដាប់ដោយអាវុធជាច្រើននាក់ កំពុងឈរតម្រង់ជួរទាំងសងខាងផ្លូវនៅខាងក្រៅ។ នៅពេលដែលខ្ញុំបានឃើញពីចំនួនកម្លាំងដែលពួកគេបានដាក់ពង្រាយចាប់ខ្លួនពួកយើង នោះខ្ញុំភ័យខ្លាចណាស់ ហើយដោយមិនបានគិតអ្វី ខ្ញុំបានចាប់ផ្ដើមអធិស្ឋានទៅព្រះជាម្ចាស់ ដោយសុំឱ្យទ្រង់ប្រទានការដឹកនាំ និងការការពាររបស់ទ្រង់។ មិនយូរប៉ុន្មាន ព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយចំនួន បានចូលមកក្នុងគំនិតរបស់ខ្ញុំ «អ្នកដឹងថា អ្វីៗទាំងអស់នៅក្នុងបរិយាកាសដែលព័ទ្ធជុំវិញអ្នក គឺនៅមាន ដោយសារការអនុញ្ញាតពីខ្ញុំ ដែលខ្ញុំបានគ្រោងទុក។ ចូរមើលឲ្យច្បាស់ ហើយបំពេញដួងព្រះហឫទ័យរបស់ខ្ញុំនៅក្នុងបរិយាកាសដែលខ្ញុំបានប្រទានដល់អ្នក។ ចូរកុំខ្លាច ដ្បិតព្រះដ៏មានគ្រប់ព្រះចេស្ដាច្បាស់ជានឹងគង់នៅជាមួយអ្នក។ ទ្រង់ឈរនៅពីក្រោយអ្នករាល់គ្នា ហើយទ្រង់គឺជាខែលរបស់អ្នក» («ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ២៦ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំបានគិតថា «ត្រឹមត្រូវហើយ!»។ «ព្រះជាម្ចាស់គឺជាសរសរស្ដម្ភរបស់ខ្ញុំ។ មិនថាស្ថានភាពអ្វីដែលខ្ញុំអាចជួបប្រទះឡើយ ព្រះជាម្ចាស់ ដែលជាព្រះត្រួតត្រា និងព្រះអាទិករនៃរបស់សព្វសារពើ តែងតែគង់នៅជិតខ្ញុំ។ ទ្រង់នឹងដឹកនាំខ្ញុំដើម្បីយកឈ្នះស្ថានភាពអ្វីក៏ដោយដែលខ្ញុំប្រឈម។ ដ្បិតទ្រង់ស្មោះត្រង់ ហើយគឺទ្រង់ដែលត្រួតត្រា និងចាត់ចែងរបស់សព្វសារពើ»។ ដោយការគិតអំពីរឿងទាំងនេះ នោះខ្ញុំបានទទួលភាពស្ងប់។

នៅពេលដែលខ្ញុំត្រូវបាននាំទៅកាន់កងប៉ូលិសឧក្រិដ្ឋកម្ម គឺម៉ោងប្រហែលដប់យប់ហើយ។ គេថតខ្ញុំ ហើយក្រោយមកគេនាំខ្ញុំទៅកាន់បន្ទប់សួរចម្លើយ។ គួរឱ្យភ្ញាក់ផ្អើល ដែលមានមនុស្សដែលមើលទៅឃោរឃៅ បួន ឬប្រាំនាក់នៅទីនោះរួចហើយ ដែលសម្លក់ដាក់ខ្ញុំនៅពេលដែលខ្ញុំដើរចូល។ ដរាបណាខ្ញុំបានចូលទៅក្នុងបន្ទប់ ពួកគេបានមកនៅជុំវិញខ្ញុំដូចជាសត្វចចកកំពុងស្រេកឃ្លានមួយហ្វូង ដែលហាក់ដូចជាត្រូវបានចិញ្ចឹមដើម្បីសម្លាប់អ៊ីចឹង។ ខ្ញុំភ័យខ្លាចជាខ្លាំង ហើយបានអធិស្ឋានទៅព្រះជាម្ចាស់យ៉ាងខ្លាំង។ ដំបូងឡើយ ក្រុមប៉ូលិសទាំងនេះមិនបានប៉ះពាល់ខ្ញុំបន្តិចឡើយ ប៉ុន្តែគ្រាន់តែបញ្ជាឱ្យខ្ញុំនៅឈររយៈពេលបី ឬបួនម៉ោងប៉ុណ្ណោះ។ ខ្ញុំបានឈរយ៉ាងយូររហូតដល់ជើងរបស់ខ្ញុំចាប់ផ្ដើមឈឺ និងស្ពឹក ហើយរាងកាយទាំងមូលរបស់ខ្ញុំអស់កម្លាំង។ នៅម៉ោងប្រហែលមួយ ឬពីរទៀបភ្លឺ មេកងប៉ូលិសឧក្រិដ្ឋកម្មបានចូលមកសួរចម្លើយខ្ញុំ។ ខ្ញុំគ្មានអ្វីក្រៅពីញ័រដោយភាពភ័យខ្លាចឡើយ។ គាត់បានសម្លក់ខ្ញុំ ហើយចាប់ផ្ដើមឈ្លេចសួរខ្ញុំដោយនិយាយថា «និយាយទៅ! តើនាងមកពីណា? តើនាងមានទំនាក់ទំនងជាមួយនរណានៅទីនេះ? តើនរណាជាមេរបស់នាង? តើនាងបានជួបជុំគ្នានៅកន្លែងណា? តើមានមនុស្សប៉ុន្មាននាក់ធ្វើការនៅក្រោមបង្គាប់នាង?» នៅពេលដែលខ្ញុំមិននិយាយ នោះគាត់ខឹង ដោយក្របួចសក់ខ្ញុំ ព្រមទាំងដាល់ និងទាត់ខ្ញុំជាច្រើន។ នៅពេលដែលខ្ញុំត្រូវបានវាយឱ្យដួលនៅលើដី នោះគាត់បានបន្តទាត់ខ្ញុំកាន់តែខ្លាំង។ ភ្លាមៗនោះ ត្រចៀករបស់ខ្ញុំចាប់ផ្ដើមហ៊ឹង ដូច្នេះហើយខ្ញុំស្ដាប់អ្វីមិនបាន ហើយក្បាលរបស់ខ្ញុំមានអារម្មណ៍ដូចជិតផ្ទុះដោយការឈឺចាប់ដ៏ចាក់ដោត។ ខ្ញុំគ្មានអ្វីក្រៅពីស្រែកយំដោយការឈឺចាប់ឡើយ។ បន្ទាប់ពីការតស៊ូពីរបីលើករួចមក ខ្ញុំបានដេកនឹងកម្រាលឥដ្ឋដោយមិនអាចកម្រើកបានឡើយ។ មេប៉ូលិសនោះបានក្របួចសក់ខ្ញុំម្ដងទៀត ហើយទាញខ្ញុំឱ្យឈរ ដែលនៅពេលនោះ ក្រុមមនុស្សឃោរឃៅបួន ឬប្រាំនាក់ទាំងនោះបានប្រមូលផ្ដុំនៅជំវិញខ្ញុំ ហើយចាប់ផ្ដើមទាត់ និងដាល់ខ្ញុំ។ ខ្ញុំដួលចុះ ដៃរបស់ខ្ញុំបាំងក្បាល ដោយរមួល និងប្រែចុះប្រែឡើងដោយការឈឺចាប់។ ក្រុមប៉ូលិសទាំងនេះ មិនថមថយកម្លាំងឡើយ រាល់ការទាត់ និងការដាល់នីមួយៗមានកម្លាំងខ្លាំងណាស់៖ ខណៈដែលពួកគេវាយខ្ញុំ ពួកគេបានស្រែកថា «នាងនិយាយឬអត់? ខ្ញុំហ៊ានភ្នាល់ បើនាងមិននិយាយ! និយាយទៅ បើមិនដូច្នោះទេនាងនឹងស្លាប់!» នៅពេលដែលមេប៉ូលិសបានឃើញថា ខ្ញុំនៅតែមិននិយាយ នោះគាត់បានទាត់កជើងខ្ញុំយ៉ាងសាហាវ។ រាល់ពេលដែលគាត់ទាត់ខ្ញុំ វាមានអារម្មណ៍ដូចជានរណាម្នាក់បានដំដែកគោលចូលក្នុងឆ្អឹងខ្ញុំអ៊ីចឹង វាឈឺខ្លាំងណាស់។ បន្ទាប់មក ពួកគេបន្តទាត់ខ្ញុំរហូតទាល់តែខ្ញុំមានអារម្មណ៍ថា ដូចពួកគេបំបាក់ឆ្អឹងទាំងអស់នៅក្នុងរាងកាយរបស់ខ្ញុំអ៊ីចឹង ហើយការកន្ត្រាក់សាច់ដុំដ៏ខ្លាំង ដែលធ្វើឱ្យក្នុងខ្លួនឈឺ បានបណ្ដាលឱ្យខ្ញុំឈឺចាប់ណាស់ រហូតដល់ខ្ញុំពិបាកដកដង្ហើម។ ខ្ញុំដេកនឹងដី ដោយត្រដរខ្យល់ និងស្រក់ទឹកភ្នែកស្រែកយំដោយការឈឺចាប់បំផុត។ នៅក្នុងចិត្តរបស់ខ្ញុំ ខ្ញុំបានស្រែករកព្រះជាម្ចាស់ដោយនិយាយថា «ព្រះជាម្ចាស់ជាទីស្រឡាញ់អើយ! ទូលបង្គំមិនអាចបន្តទៀតបានទេ។ សូមការពារទូលបង្គំផង ដោយសារទូលបង្គំខ្លាចទូលបង្គំមិនអាចអត់ទ្រាំឆ្លងផុតយប់នេះបាន។ ព្រះជាម្ចាស់ជាទីស្រឡាញ់អើយ! សូមប្រទានកម្លាំងដល់ទូលបង្គំផង...» ខ្ញុំមិនបានដឹងថា ទារុណកម្មមកលើខ្ញុំមានរយៈពេលយូរប៉ុនណាឡើយ។ ខ្ញុំគ្រាន់តែមានអារម្មណ៍វិលមុខ និងឈឺចាប់ដ៏ធ្ងន់ធ្ងរ រហូតដល់ខ្ញុំមានអារម្មណ៍ហាក់ដូចជាខ្ញុំខ្សោះដៃជើងអ៊ីចឹង។ ការឈឺចាប់នោះខ្លាំងណាស់ រហូតដល់ខ្ញុំស្ពឹកទាំងស្រុង។ ប៉ូលិសម្នាក់បាននិយាយថា «មើលទៅនាងនៅតែមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ អូ នាងនឹងនិយាយ មិនអីទេ!» ខណៈពេលដែលគាត់និយាយ គាត់បានចាប់កាន់អ្វីមួយដែលមើលទៅដូចជាញញួរអគ្គិសនី ហើយបានរុញផ្ទប់នឹងថ្ងាសខ្ញុំ។ ខ្ញុំមានអារម្មណ៍ថា រាល់ការវាយនីមួយគឺបានចូលទៅដល់ខួរឆ្អឹងរបស់ខ្ញុំ ហើយរាល់ពេលដែលគាត់វាយខ្ញុំ នោះរាងកាយទាំងមូលរបស់ខ្ញុំស្ពឹក ដូច្នេះខ្ញុំដើរខ្ញើចៗ និងញ័រឥតឈប់។ នៅពេលដែលពួកគេបានឃើញថាខ្ញុំរងទុក្ខប៉ុនណា នោះពួកគេហាក់ដូចជាពេញចិត្តនឹងកិច្ចការរបស់ពួកគេ ហើយចាប់ផ្ដើមផ្ទុះសំណើច។ ក្នុងពេលនៃការរងទុក្ខរបស់ខ្ញុំ នោះព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយចំនួន បានប្រទាននូវការដឹកនាំ និងការបំភ្លឺដល់ខ្ញុំ៖ «អ្នកត្រូវតែរងទុក្ខលំបាកដើម្បីសេចក្តីពិត អ្នកត្រូវតែថ្វាយខ្លួនអ្នកដល់សេចក្តីពិត អ្នកត្រូវតែស៊ូទ្រាំនឹងការប្រមាថមើលងាយដើម្បីសេចក្តីពិត ហើយដើម្បីទទួលបានសេចក្តីពិតកាន់តែច្រើន អ្នកត្រូវតែរងទុក្ខវេទនាកាន់តែច្រើនដែរ» («បទពិសោធរបស់ពេត្រុស៖ ចំណេះដឹងរបស់គាត់អំពីការវាយផ្ចាល និងការជំនុំជម្រះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ បានប្រទានកម្លាំងដ៏អស្ចារ្យដល់ខ្ញុំ ហើយខ្ញុំបានទន្ទេញព្រះបន្ទូលនោះម្ដងហើយម្ដងទៀតនៅក្នុងគំនិតរបស់ខ្ញុំ។ ខ្ញុំបានគិតថា៖ «ខ្ញុំមិនអាចចុះញ៉មនឹងសាតាំង ហើយធ្វើឱ្យព្រះជាម្ចាស់ខកព្រះហឫទ័យឡើយ។ ដើម្បីទទួលបានសេចក្ដីពិត ខ្ញុំសច្ចាថានឹងអត់ទ្រាំនូវការរងទុក្ខគ្រប់យ៉ាង ហើយទោះបីជាត្រូវស្លាប់ក៏ដោយ ក៏វាមានតម្លៃដែរ ហើយខ្ញុំនឹងមិនរស់ដោយឥតប្រយោជន៍ឡើយ!» ក្រុមអារក្សនេះ បានសួរចម្លើយខ្ញុំតាំងពីយប់រហូតទល់ព្រឹក ប៉ុន្តែដោយសារតែខ្ញុំមានព្រះបន្ទូលរបស់ព្រះជាម្ចាស់លើកទឹកចិត្តខ្ញុំ នោះខ្ញុំអាចទប់ទល់នឹងទារុណកម្មរបស់ពួកគេបាន។ នៅទីបញ្ចប់ ពួកគេហត់នឿយនឹងយុទ្ធសាស្ត្រចុងក្រោយនីមួយៗ ដែលពួកគេគិត ហើយបាននិយាយទាំងអស់សង្ឃឹមថា «នាងហាក់ដូចជាមេផ្ទះដ៏សាមញ្ញម្នាក់ដែលគ្មានទេពកោសល្យជាក់លាក់ឡើយ ម៉េចបានជាព្រះជាម្ចាស់របស់នាងផ្ដល់កម្លាំងដ៏មហិមាដល់នាង?» ខ្ញុំបានដឹងថា មិនមែនខ្ញុំទេដែលធ្វើឱ្យប៉ូលិសទាំងនេះទន់ចិត្ត តែផ្ទុយទៅវិញ ពួកគេកំពុងតែចុះចាញ់ក្រោមសិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះជាម្ចាស់។ ខ្ញុំបានឃើញដោយផ្ទាល់ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិត ថាព្រះបន្ទូលអាចបំពេញមនុស្សនូវកម្លាំងដ៏មហិមា ហើយថា តាមរយៈការអនុវត្តស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះមនុស្សម្នាក់អាចយកឈ្នះភាពភ័យខ្លាចរបស់ពួកគេចំពោះសេចក្ដីស្លាប់ និងយកឈ្នះសាតាំង។ ជាលទ្ធផលនៃការណ៍ទាំងអស់នេះ នោះសេចក្ដីជំនឿរបស់ខ្ញុំលើព្រះជាម្ចាស់កាន់តែរឹងមាំឡើង។

នៅម៉ោងប្រហែលប្រាំពីរនាព្រឹកថ្ងៃទីពីរ មេប៉ូលិសបានចូលមកសួរចម្លើយខ្ញុំម្ដងទៀត។ នៅពេលដែលគាត់បានឃើញថា ខ្ញុំនៅតែមិនសុខចិត្តនិយាយ នោះគាត់បានព្យាយាមអូសទាញខ្ញុំដោយល្បិចកលបោកបញ្ឆោតមួយទៀត។ ប៉ូលិសដែលស្លៀកពាក់ស្អាត និងក្បាលទំពែកម្នាក់បានចូលមក ជួយលើកខ្ញុំឡើង ហើយគ្រាខ្ញុំទៅកាន់សាឡុង។ គាត់បានបបោសអាវខ្ញុំ និងទះស្មាខ្ញុំ ហើយដោយការបារម្ភដ៏ពុតត្បុត បាននិយាយទាំងញញឹមក្លែងក្លាយថា «មើលនាងចុះ មិនសមរងទុក្ខដូចនេះឡើយ។ និយាយប្រាប់ពួកយើងទៅ នោះនាងអាចទៅផ្ទះបានហើយ។ ហេតុអ្វីបានជាស្នាក់នៅទីនេះ ហើយអត់ទ្រាំនឹងទារុណកម្មទាំងអស់នេះ? កូនៗរបស់នាងកំពុងតែរង់ចាំនាងនៅផ្ទះ។ តើនាងដឹងទេថា វាធ្វើឱ្យខ្ញុំឈឺចាប់ប៉ុនណា ដែលឃើញនាងរងទុក្ខដូចនេះ?» ដោយការស្ដាប់ការភូតកុហកទាំងអស់របស់គាត់ និងការមើលទៅទឹកមុខដ៏អាម៉ាស់ និងគួរឱ្យស្អប់ នោះខ្ញុំសង្កៀតធ្មេញដោយកំហឹង ហើយបានគិតក្នុងចិត្តថា «អ្នកគ្រាន់តែជាអារក្ស ដែលបញ្ចេញការភូតកុហកគ្រប់ប្រភេទដើម្បីបោកបញ្ឆោតខ្ញុំប៉ុណ្ណោះ។ អ្នកកុំគិតថា ខ្ញុំនឹងក្បត់ព្រះជាម្ចាស់នោះ! អ្នកក៏កុំស្រមៃសោះថា ខ្ញុំនឹងនិយាយមួយម៉ាត់អំពីក្រុមជំនុំនោះ!» នៅពេលដែលប៉ូលិសបានឃើញថា ខ្ញុំនៅតែមិនត្រូវបានរុញច្រាន នោះគាត់បានសម្លក់ខ្ញុំ ហើយចាប់ផ្ដើមយកដៃអង្អែលខ្ញុំ។ ខ្ញុំបានរំកិលខ្លួនចេញពីគាត់យ៉ាងស្វ័យប្រវត្តិ ប៉ុន្តែជនលាមកនោះកាន់ដៃខ្ញុំម្ខាង ដូច្នេះហើយខ្ញុំមិនអាចរំកិលខ្លួនចេញបាន នោះគាត់បានយកដៃម្ខាងទៀតច្បាមទ្រូងខ្ញុំ។ ខ្ញុំស្រែកដោយការឈឺចាប់ ហើយមានអារម្មណ៍ថាស្អប់ខ្លាំងចំពោះបុរសនេះ។ ខ្ញុំខឹងខ្លាំងណាស់ ទើបធ្វើឱ្យរាងកាយទាំងមូលរបស់ខ្ញុំញ័រ ហើយទឹកភ្នែកបានស្រក់ពីថ្ពាល់។ ខ្ញុំសម្លក់គាត់ពេញដោយកំហឹង ដោយបានឃើញភ្នែករបស់ខ្ញុំបែបនោះ នោះគាត់បានដោះលែងខ្ញុំ។ តាមរយៈបទពិសោធន៍ផ្ទាល់ខ្លួន នោះខ្ញុំពិតជាបានឃើញនូវសារជាតិដ៏អាក្រក់ ប្រតិកិរិយា និងឃោរឃៅរបស់រដ្ឋាភិបាលបក្សកុម្មុយនីស្ដចិន។ ខ្ញុំបានឃើញថា «ប៉ូលិសរបស់ប្រជាជន» ដែលធ្វើកិច្ចការសម្រាប់ស្ថាប័នបក្សកុម្មុយនីស្ដចិន ពិតជាក្រុមមនុស្សគ្មានភាពអាម៉ាស់ គួរឱ្យស្អប់ និងជីវិតថោកទាប ដោយគ្មានមនសិការទាល់តែសោះ! ដោយសារតែខ្ញុំមិនបានទទួលទានទឹកមួយដំណក់ឡើយ ក្នុងរយៈពេល ២៤ម៉ោង នោះរាងកាយរបស់ខ្ញុំហេវហត់ និងទន់ខ្សោយយ៉ាងគ្រោះថ្នាក់ ហើយខ្ញុំពិតជាមិនច្បាស់ថា ខ្ញុំអាចបន្តបានយូរទៀតឬអត់ឡើយ។ ភ្លាមៗនោះ ខ្ញុំត្រូវបានវាយលុកដោយអារម្មណ៍នៃសេចក្ដីទុក្ខព្រួយ និងភាពគ្មានសង្ឃឹមដ៏ជ្រាលជ្រៅ។ នៅពេលនោះ ខ្ញុំបានគិតអំពីទំនុកសរសើររបស់ក្រុមជំនុំ។ «ការចាប់ខ្លួន និងការបៀតបៀនដ៏ឃោរឃៅ បើកសម្ដែងមុខមាត់របស់សាតាំង។ តាមរយៈការលំបាក និងការល្បងលទាំងនេះ ព្រះបន្ទូលព្រះជាម្ចាស់មានអារម្មណ៍ថាកាន់តែមានតម្លៃ។ ព្រះជាម្ចាស់បានលេចមកជាសាច់ឈាម ម្ដេចបានជាខ្ញុំមិនដើរតាមទ្រង់? ខ្ញុំស្អប់សាតាំង និងដើរតាមព្រះជាម្ចាស់ដោយបំណងរឹងមាំដូចដែកថែប។ ទីណាដែលអារក្សកាន់កាប់អំណាច នោះមាគ៌ាជឿលើព្រះជាម្ចាស់លំបាកក្រៃលែង។ សាតាំងកាច់បំបាក់កែងជើងខ្ញុំ។ គ្មានកន្លែងសុវត្ថិភាពដើម្បីស្នាក់នៅឡើយ។ ការជឿ និងការថ្វាយបង្គំព្រះជាម្ចាស់ ពិតជារឿងត្រឹមត្រូវដែលត្រូវធ្វើ។ ដោយបានជ្រើសរើសស្រឡាញ់ព្រះជាម្ចាស់ នោះខ្ញុំនឹងស្មោះត្រង់រហូតដល់ទីបញ្ចប់។ ល្បិចរបស់អារក្សឃោរឃៅ អាក្រក់ និងពិតជាគួរឱ្យស្អប់។ ដោយបានទទួលការយល់ឃើញដ៏ច្បាស់អំពីភាពឃោរឃៅរបស់អារក្ស នោះខ្ញុំស្រឡាញ់ព្រះគ្រីស្ទកាន់តែច្រើន។ ខ្ញុំនឹងមិនចុះចាញ់សាតាំង ឬបំពេញបន្ថែមអាត្ថិភាពដែលគ្មានតម្លៃឡើយ។ ខ្ញុំនឹងរងទុក្ខនូវការធ្វើទារុណកម្ម ការលំបាក និងការឈឺចាប់ ហើយអត់ទ្រាំនឹងយប់ដ៏ខ្មៅងងឹតបំផុត។ ដើម្បីថ្វាយភាពស្ងប់សុខដល់ព្រះជាម្ចាស់ ខ្ញុំនឹងធ្វើជាស្មរបន្ទាល់ជោគជ័យ និងបំបាក់មុខសាតាំង» («ការងើបឡើងក្នុងភាពខ្មៅងងឹត និងការសង្កត់សង្កិន» នៅក្នុង បទចំរៀង ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី)។ ទំនុកសរសើរដ៏មានកម្លាំង និងកងរំពងនេះ គឺជាការជំរុញទឹកចិត្តដ៏ធំធេងសម្រាប់ខ្ញុំ៖ អារក្សទាំងនេះកំពុងតែធ្វើទុក្ខបុកម្នេញអ្នកជឿរបស់ព្រះជាម្ចាស់តាមវិធីនេះ ពីព្រោះពួកគេស្អប់ព្រះជាម្ចាស់។ គោលដៅដ៏អាក្រក់ និងកំសាករបស់ពួកគេ គឺបញ្ឈប់ពួកយើងមិនឱ្យជឿ និងដើរតាមព្រះជាម្ចាស់ ដូច្នេះហើយរំខាន និងបំផ្លាញកិច្ចការរបស់ព្រះជាម្ចាស់ និងបំផ្លាញឱកាសរបស់មនុស្សជាតិក្នុងការត្រូវបានសង្គ្រោះ។ នៅពេលដ៏មានសារៈសំខាន់នៃសង្គ្រាមខាងវិញ្ញាណនេះ ខ្ញុំមិនអាចក្រាបចុះ និងឱ្យខ្លួនឯងក្លាយជាគោលដៅនៃការលេងសើចរបស់សាតាំងឡើយ។ សាតាំងកាន់តែធ្វើទារុណកម្មខ្ញុំ នោះខ្ញុំកាន់តែឃើញច្បាស់អំពីមុខមាត់អារក្សរបស់វា ហើយខ្ញុំកាន់តែចង់បោះបង់វាចោល និងឈរនៅខាងព្រះជាម្ចាស់។ ខ្ញុំជឿថាព្រះជាម្ចាស់នឹងយកឈ្នះ ហើយថាសាតាំងនឹងត្រូវវិនាសដោយបរាជ័យ។ ខ្ញុំមិនអាចបោះបង់បានទេ ហើយខ្ញុំចង់ពឹងពាក់លើព្រះជាម្ចាស់ និងធ្វើទីបន្ទាល់ដ៏ខ្ទរខ្ទារ និងរឹងមាំសម្រាប់ទ្រង់។

នៅពេលដែលប៉ូលិសដឹងថា ពួកគេមិនអាចទទួលបានព័ត៌មានដែលមានតម្លៃណាមួយពីខ្ញុំ នោះពួកគេបោះបង់ការសួរចម្លើយ ហើយនៅល្ងាចនោះ ពួកគេបានដឹកជញ្ជូនខ្ញុំទៅកាន់មន្ទីរឃុំឃាំង។ នៅត្រង់ចំណុចនោះ ខ្ញុំត្រូវគេវាយរហូតគេមើលលែងស្គាល់ មុខរបស់ខ្ញុំហើម ខ្ញុំមិនអាចបើកភ្នែកបានទេ ហើយបបូរមាត់របស់ខ្ញុំពេញដោយដំបៅ។ អ្នកយាមពន្ធនាគារនៅឯមន្ទីរឃុំឃាំងសម្លឹងមើលខ្ញុំ ហើយដោយឃើញថា ខ្ញុំត្រូវគេវាស្ទើរស្លាប់ នោះពួកគេមិនចង់ទទួលខុសត្រូវណាមួយចំពោះអ្វីដែលបានកើតឡើងឡើយ ហើយពួកគេបដិសេធមិនទទួលយកខ្ញុំ។ ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីការចរចាមួយចំនួនរួចមក ទីបំផុតខ្ញុំត្រូវបានអនុញ្ញាតឱ្យចូល នៅម៉ោងប្រហែលប្រាំពីរនៅល្ងាចនោះ ហើយខ្ញុំត្រូវបានគេអមទៅក្នុងបន្ទប់ឃុំឃាំង។

នៅយប់នោះ ខ្ញុំហូបអាហារជាលើកដំបូងរបស់ខ្ញុំ ចាប់តាំងពីខ្ញុំត្រូវបានចាប់ខ្លួន៖ នំប៉ាវចំហុយរឹង ខ្មៅ និងគ្រើម ដែលពិបាកទំពារ ហើយពិបាកលេប និងទឹកស៊ុបបន្លែស្វិត ដែលមានដង្កូវងាប់អណ្ដែត និងកករនៅបាតចាន។ គ្មានចំណុចណាមួយដែលបញ្ឈប់ខ្ញុំមិនឱ្យហូបអាហារយ៉ាងលឿនតាមតែខ្ញុំអាចធ្វើបានឡើយ។ ដោយសារតែខ្ញុំជាអ្នកជឿ នៅថ្ងៃបន្ទាប់ៗមក មន្ត្រីកែប្រែតែងតែចាក់រុកអ្នកនៅក្នុងបន្ទប់ជាមួយ ដើម្បីធ្វើឱ្យជីវិតរបស់ខ្ញុំដូចនរក។ ពេលមួយ មេអ្នកទោសនៅក្នុងបន្ទប់របស់ពួកយើងបានចេញបញ្ជារ ហើយកូនចៅរបស់គាត់បានក្របួចសក់ខ្ញុំ និងទង្គិចក្បាលខ្ញុំនឹងជញ្ជាំង។ ពួកគេទង្គិចក្បាលខ្ញុំយ៉ាងធ្ងន់ ធ្វើឱ្យខ្ញុំវិលមុខ និងមិនអាចមើលត្រង់បានទេ។ នៅពេលយប់ ពួកគេក៏មិនឱ្យខ្ញុំដេកលើគ្រែដែរ ដូច្នេះហើយខ្ញុំត្រូវតែដេកលើកម្រាលថ្មដ៏ត្រជាក់ ដែលនៅជាប់បង្គន់។ ជាងនេះទៅទៀត អ្នកយាមពន្ធនាគារឱ្យខ្ញុំទន្ទេញច្បាប់វិន័យរបស់មន្ទីរឃុំឃាំង ហើយបើខ្ញុំទន្ទេញខុស ឬភ្លេចច្បាប់វិន័យនោះ នោះពួកគេវាយខ្ញុំនឹងខ្សែក្រវាត់។ ដោយប្រឈមមុខនឹងទារុណកម្ម និងការប្រមាថដ៏ឃោរឃៅស្ទើរតែឥតស្រាកស្រាន្ដនេះ ខ្ញុំទន់ខ្សោយ ហើយគិតថា ស្លាប់ប្រសើរជាងរងទុក្ខដូចសត្វជាប់ទ្រុងរហូតបែបនេះ។ ជាច្រើនលើក ខណៈពេលដែលខ្ញុំជិតត្រូវបានគេទង្គិចក្បាលនឹងជញ្ជាំង និងជិតឈប់ នោះព្រះបន្ទូលរបស់ព្រះជាម្ចាស់បានដឹកនាំខ្ញុំ ដោយថ្លែងថា «ក្នុងអំឡុងពេលនៃគ្រាចុងក្រោយទាំងនេះ អ្នករាល់គ្នាត្រូវតែធ្វើបន្ទាល់អំពីព្រះជាម្ចាស់។ មិនថាទុក្ខវេទនារបស់អ្នកធំធេងប៉ុនណាឡើយ អ្នកគួរតែដើររហូតដល់ទីបំផុត ហើយទោះបីជាដល់ដង្ហើមចុងក្រោយរបស់អ្នកក៏ដោយ ក៏អ្នកត្រូវតែបន្តស្មោះត្រង់ចំពោះព្រះជាម្ចាស់ ហើយចុះចូលចំពោះការចាត់ចែងរបស់ព្រះជាម្ចាស់ដដែល ពោលគឺមានតែបែបនេះទេ ទើបជាការស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ ហើយមានតែបែបនេះទេ ទើបជាការធ្វើបន្ទាល់ដ៏រឹងមាំ និងលាន់កងរំពង» («មានតែតាមរយៈការឆ្លងកាត់ការល្បងលដ៏ឈឺចាប់ទេ ទើបអ្នកអាចដឹងអំពីភាពគួរឱ្យស្រឡាញ់របស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានផ្ដល់ឱ្យខ្ញុំនូវការលើកទឹកចិត្ត និងធ្វើឱ្យចិត្តរបស់ខ្ញុំកក់ក្ដៅ។ ខណៈពេលដែលខ្ញុំសញ្ជឹងគិតពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះទឹកភ្នែកខ្ញុំហូរ។ ខ្ញុំបានគិតដល់ពេលដែលខ្ញុំត្រូវបានក្រុមប៉ូលិសវាយយ៉ាងឃោរឃៅ វាគឺជាសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ដែលបានថែរក្សាខ្ញុំគ្រប់ពេលវេលា ទ្រង់បានដឹកនាំខ្ញុំដោយព្រះបន្ទូលរបស់ទ្រង់ ហើយទ្រង់បានប្រទានសេចក្ដីជំនឿ និងកម្លាំងដល់ខ្ញុំ ព្រមទាំងបានអនុញ្ញាតឱ្យខ្ញុំមានជីវិតរស់នៅយ៉ាងតស៊ូ តាមរយៈទារុណកម្មដ៏សាហាវនោះ។ បន្ទាប់ពីត្រូវបានរំលោភបំពាន និងធ្វើបាបដោយមេអ្នកទោសនៅក្នុងបន្ទប់របស់ពួកយើង និងដោយអ្នកនៅក្នុងបន្ទប់ជាមួយគ្នា ដល់ចំណុចដែលខ្ញុំស្ទើរតែវិកលចរិត ហើយចង់បញ្ចប់ជីវិតខ្លួន នោះព្រះបន្ទូលរបស់ព្រះជាម្ចាស់បានប្រទានសេចក្ដីជំនឿ និងភាពក្លាហានដល់ខ្ញុំម្ដងទៀត ដើម្បីក្រោកឈរសារជាថ្មី។ បើព្រះជាម្ចាស់មិនគង់នៅជាមួយខ្ញុំ មើលថែខ្ញុំទេ នោះខ្ញុំត្រូវបានមនុស្សកំណាចទាំងនោះ ធ្វើទារុណកម្មដល់ស្លាប់តាំងពីយូរមកហើយ។ នៅចំពោះមុខនៃសេចក្ដីស្រឡាញ់ និងសេចក្ដីមេត្តាករុណាដ៏ធំធេងរបស់ព្រះជាម្ចាស់ នោះខ្ញុំលែងរឹងទទឹងយ៉ាងប្រឆាំង និងបង្កទុក្ខព្រួយដល់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ទៀតហើយ។ ខ្ញុំត្រូវតែឈរយ៉ាងរឹងមាំជាមួយព្រះជាម្ចាស់ និងតបស្នងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ដោយភក្ដីភាព។ ជារឿងដែលមិននឹកស្មានដល់ នៅពេលដែលខ្ញុំកែតម្រូវសភាពនៃគំនិតរបស់ខ្ញុំ នោះព្រះជាម្ចាស់បានបណ្ដាលឱ្យអ្នករួមបន្ទប់ម្នាក់ទៀតក្រោកឡើង និងតវ៉ាជំនួសខ្ញុំ ហើយគាត់និងមេអ្នកទោសមានជម្លោះដ៏ធំជាមួយគ្នា។ ទីបំផុត មេអ្នកទោសបានចុះញ៉ម ហើយអនុញ្ញាតឱ្យខ្ញុំដេកនៅលើគ្រែ។ អរព្រះគុណព្រះជាម្ចាស់។ បើមិនមែនដោយសារសេចក្ដីមេត្តាករុណារបស់ព្រះជាម្ចាស់ទេ នោះការដេកយូរនៅលើកម្រាលថ្មត្រជាក់ និងសើមបានសម្លាប់ខ្ញុំ ឬធ្វើឱ្យខ្ញុំពិការទៅហើយ ដោយសារតែខ្លួនទន់ខ្សោយ។ នៅក្នុងវិធីនេះ ខ្ញុំអាចមានជីវិតរស់នៅអស់រយៈពេលពីរខែដ៏សាហាវឃោរឃៅនៅក្នុងមន្ទីរឃុំឃាំង។ អំឡុងពេលនោះ ក្រុមប៉ូលិសបានសួរចម្លើយខ្ញុំលើសមុនពីរដង ដោយប្រើប្រាស់យុទ្ធសាស្ត្រប៉ូលិសល្អ និងប៉ូលិសអាក្រក់។ ប៉ុន្តែ ដោយការការពាររបស់ព្រះជាម្ចាស់ នោះខ្ញុំអាចមើលឃើញល្បិចកលបោកប្រាសរបស់សាតាំង ហើយធ្វើឱ្យល្បិចកលអាក្រក់របស់ពួកគេមិនបានសម្រេច។ នៅទីបញ្ចប់ ពួកគេអស់វិធីសាស្ត្រ និងបន្ទាប់ពីការសួរចម្លើយទាំងអស់របស់ពួកគេបរាជ័យ នោះទីបំផុត ខ្ញុំត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារបីឆ្នាំ និងបានបញ្ជូនខ្ញុំទៅកាន់ពន្ធនាគារស្ត្រីទីពីរ ដើម្បីអនុវត្តទោសរបស់ខ្ញុំ។

ចាប់តាំងពីថ្ងៃទីមួយដែលខ្ញុំបានទៅដល់ពន្ធនាគារ ខ្ញុំត្រូវបានបង្ខំឱ្យធ្វើការប្រើកម្លាំងដ៏ហត់នឿយ។ ខ្ញុំត្រូវតែធ្វើការជាងដប់ម៉ោងក្នុងមួយថ្ងៃ ហើយខ្ញុំត្រូវតែដេរអាវរងារមួយ ឬធ្វើបំណែកសម្លៀកបំពាក់ឱ្យបានសាមសិប ឬសែសិប ឬខ្ចប់ចង្កឹះឱ្យបានមួយម៉ឺនគូក្នុងមួយថ្ងៃ។ បើខ្ញុំមិនអាចសម្រេចកិច្ចការទាំងនេះទេ នោះរយៈពេលជាប់ពន្ធនាគាររបស់ខ្ញុំនឹងត្រូវបានពន្យារ។ វាហាក់ដូចជាការងារប្រើកម្លាំងដ៏ខ្លាំង នៅមិនហត់នឿយគ្រប់គ្រាន់អ៊ីចឹង នៅពេលយប់ ពួកយើងត្រូវបានបង្ខំឱ្យចូលរួមការរៀនសូត្រផ្នែកនយោបាយ ដោយមានបំណងចង់បំបែកវិញ្ញាណរបស់ពួកយើង ដែលពួកយើងត្រូវសិក្សាពីច្បាប់វិន័យពន្ធនាគារ ច្បាប់ គំនិតម៉ាក-លេនីន និងគំនិតរបស់ម៉ៅសេទុង។ នៅពេលដែលខ្ញុំបានឮមន្ត្រីកែប្រែអះអាងពីភាពមិនសមហេតុផលនៃការមិនជឿព្រះរបស់ពួកគេ នោះខ្ញុំចង់ក្អួត ហើយមានអារម្មណ៍ស្អប់មែនទែន ចំពោះវិធីដ៏គួរឱ្យអាម៉ាស់ និងគួរឱ្យស្អប់របស់ពួកគេ។ ក្នុងរយៈពេលដែលខ្ញុំនៅក្នុងពន្ធនាគារទាំងមូល ខ្ញុំមិនដែលដេកបានស្រួលមួយយប់ណាឡើយ ពួកយើងតែងតែត្រូវបានធ្វើឱ្យភ្ញាក់ពីដំណេកពាក់កណ្ដាលយប់ ដោយកញ្ចែរបស់អ្នកយាមពន្ធនាគារ។ ពួកគេបានធ្វើឱ្យពួកយើងក្រោក ហើយឈរនៅវ៉េរ៉ង់ដាដោយគ្មានហេតុផលផង និងចាត់តាំងកិច្ចការឱ្យពួកយើង ដូចជាជញ្ជូនដំឡូង ពោត និងស្បៀងអាហារផង។ បាវនីមួយៗមានទម្ងន់ជាង ៥០ គីឡូក្រាម។ អំឡុងពេលយប់នារដូវរងារ ពួកយើងត្រូវតែពេញចិត្តនឹងខ្សល់ដ៏ត្រជាក់ដល់ឆ្អឹង និងឮសូរវូៗ។ ពួកយើងដើរលបៗ និងមួយៗនៅតាមផ្លូវរបស់ពួកយើង ម្ដងជើងម្ខាង ពេលខ្លះថែមទាំងដួលនៅក្រោមទម្ងន់ផ្ទុករបស់ពួកយើងទៀតផង។ ជារឿយៗ ខ្ញុំអូសខ្លួនត្រឡប់ទៅកាន់បន្ទប់វិញនៅម៉ោងពីរ ឬបីទៀបភ្លឺ ដោយហត់នឿយ និងផ្សាភ្នែក។ នៅយប់បែបនោះ ការលាយឡំនៃភាពអស់កម្លាំង អាកាសធាតុត្រជាក់ និងកំហឹង បានធ្វើឱ្យខ្ញុំដេកវិញមិនលក់ឡើយ។ នៅពេលដែលខ្ញុំបានគិតអំពីការនៅអត់ទ្រាំបីឆ្នាំទៀតនៅក្នុងគុក នោះខ្ញុំកាន់តែអស់សង្ឃឹម ហើយរាងកាយទាំងមូលរបស់ខ្ញុំមានអារម្មណ៍ថាកម្រើកមិនរួចដោយភាពនឿយហត់។ ព្រះជាម្ចាស់ទ្រង់ជ្រាបយ៉ាងច្បាស់អំពីការរងទុក្ខរបស់ខ្ញុំ ហើយនៅចំណុចដ៏ទាបបំផុតរបស់ខ្ញុំ នោះទ្រង់បានដឹកនាំខ្ញុំឱ្យចងចាំនូវព្រះបន្ទូលរបស់ទ្រង់នេះ «កុំបាក់ទឹកចិត្ត កុំទន់ជ្រាយឲ្យសោះ ហើយខ្ញុំនឹងប្រាប់ឲ្យអ្នកដឹងរឿងច្បាស់ៗតែម្ដង។ ផ្លូវទៅកាន់នគរព្រះមិនសូវរលូនទេ។ គ្មានអ្វីសាមញ្ញម្ល៉ឹងទេ! អ្នកចង់ឲ្យព្រះពរកើតមានចំពោះអ្នកដោយស្រួលៗ មិនអ៊ីចឹងឬ? នៅថ្ងៃនេះ មនុស្សគ្រប់គ្នានឹងត្រូវជួបការល្បងលដ៏ជូរចត់។ បើគ្មានការល្បងលបែបនេះទេ នោះដួងចិត្តស្រឡាញ់ដែលអ្នករាល់គ្នាមានសម្រាប់ខ្ញុំនឹងមិនចម្រើនឡើងកាន់តែរឹងមាំឡើយ ហើយអ្នកក៏នឹងគ្មានសេចក្តីស្រឡាញ់ដ៏ពិតសម្រាប់ខ្ញុំដែរ។ ទោះបីជាការល្បងលទាំងនេះផ្សំនូវកាលៈទេសៈតូចៗក៏ដោយ ក៏មនុស្សគ្រប់គ្នាត្រូវតែឆ្លងកាត់វាដែរ» («ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ៤១ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាការលួងលោមដ៏ជ្រាលជ្រៅ សម្រាប់ចិត្តដ៏រងទុក្ខ និងទុក្ខព្រួយរបស់ខ្ញុំ ហើយព្រះបន្ទូលនោះបានអនុញ្ញាតឱ្យខ្ញុំយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់។ ស្ថានភាពដែលខ្ញុំបានជួបប្រទះដោយខ្លួនឯងនៅពេលនេះ គឺជាការសាកល្បងដ៏ពិត។ ព្រះជាម្ចាស់សព្វព្រះហឫទ័យចង់ឃើញថា ខ្ញុំនៅមានភក្ដីភាពចំពោះទ្រង់ឬអត់ នៅក្នុងការរងទុក្ខបែបនេះ ហើយថាខ្ញុំពិតជាស្រឡាញ់ទ្រង់ឬអត់។ ទោះបីជាបីឆ្នាំនៅក្នុងពន្ធនាគារ ជារយៈពេលដ៏យូរក៏ដោយ ជាមួយនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដឹកនាំខ្ញុំ និងសេចក្ដីស្រឡាញ់របស់ទ្រង់គាំទ្រខ្ញុំ នោះខ្ញុំដឹងថា ខ្ញុំមិនឯកោឡើយ។ ខ្ញុំបានពឹងពាក់ព្រះជាម្ចាស់ ដើម្បីអត់ទ្រាំនឹងការឈឺចាប់ និងការរងទុក្ខទាំងអស់ ព្រមទាំងយកឈ្នះសាតាំង។ ខ្ញុំមិនអាចអនុញ្ញាតឱ្យខ្លួនឯងកំសាកឡើយ។

ភាពខ្មៅងងឹត និងសេចក្ដីអាក្រក់របស់រដ្ឋាភិបាលបក្សកុម្មុយនីស្ដចិន គឺឃើញច្បាស់នៅគ្រប់ទិដ្ឋភាពទាំងអស់នៃពន្ធនាគារនេះ ដែលពួកវាមើលខុសត្រូវ ប៉ុន្តែសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់តែងតែគង់នៅជាមួយខ្ញុំជានិច្ច។ ពេលមួយ អ្នកយាមពន្ធនាគារបានបញ្ជាឱ្យខ្ញុំជញ្ជូនចង្កឹះមួយបាវឡើងទៅជាន់ទីប្រាំ។ ពីព្រោះជណ្ដើរគ្របដណ្ដប់ដោយទឹកកក នោះខ្ញុំត្រូវតែដើរយ៉ាងយឺតៗ ដោយសារតែទម្ងន់របស់បាវ។ ទោះបីជាយ៉ាងណា អ្នកយាមចេះតែប្រាប់ខ្ញុំឱ្យប្រញាប់ ហើយដោយខ្លាចត្រូវបានគេវាយបើខ្ញុំមិនអាចបំពេញការចាត់តាំងនេះបាន នោះខ្ញុំបារម្ភ ហើយក្នុងភាពប្រញាប់ប្រញាល់របស់ខ្ញុំ នោះខ្ញុំបានរអិលធ្លាក់ពីកាំជណ្ដើរ ហើយបាក់ឆ្អឹងកែងជើង។ ខ្ញុំបានដេកសន្ធឹងនៅលើកម្រាលឥដ្ឋដោយមិនអាចធ្វើចលនាជើងបានទេ ហើយចេញញើសត្រជាក់ដោយសារតែការឈឺចាប់ដ៏ខ្លាំងពីការបាក់នោះ។ ទោះបីជាយ៉ាងណា អ្នកយាមមិនបានបង្ហាញការចាប់អារម្មណ៍បន្តិចឡើយ។ គាត់បាននិយាយថា ខ្ញុំកំពុងតែធ្វើពុត ហើយបានបញ្ជាឱ្យខ្ញុំក្រោកឡើង និងបន្តធ្វើកិច្ចការ ប៉ុន្តែខាងរាងកាយ ខ្ញុំមិនអាចក្រោកឈរបានទេ។ បងស្រីម្នាក់មកពីក្រុមជំនុំ ដែលកំពុងតែអនុវត្តទោសនៅក្នុងពន្ធនាគារជាមួយខ្ញុំដែរនោះ បានឃើញអ្វីដែលបានកើតឡើង ហើយភ្លាមៗនោះបានគ្រាខ្ញុំទៅកាន់គ្លីនិករបស់ពន្ធនាគារ។ នៅឯគ្លីនិក ពេទ្យប្រចាំការគ្រាន់តែយកបង់រុំជើងរបស់ខ្ញុំ ឱ្យថ្នាំថោកៗមកខ្ញុំពីរបីគ្រាប់ ហើយបញ្ជូនខ្ញុំមកវិញ។ ដោយខ្លាចថាខ្ញុំមិនអាចបំពេញតាមចំនួនកំណត់នៃកិច្ចការរបស់ខ្ញុំ នោះអ្នកយាមពន្ធនាគារបដិសេធមិនអនុញ្ញាតឱ្យខ្ញុំទទួលការព្យាបាលឡើយ ដូច្នេះខ្ញុំត្រូវតែបន្តធ្វើការទាំងជើងបាក់។ នៅពេលដែលពួកយើងទៅធ្វើការ បងស្រីបានគ្រាខ្ញុំនៅខ្នងរបស់គាត់ទៅកន្លែងធ្វើការ។ ដោយសារតែសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់បានចងចិត្តរបស់ពួកយើងជាមួយគ្នា នោះពេលណាក៏ដោយដែលគាត់មានឱកាស នោះបងស្រីនោះបានធ្វើការប្រកបគ្នាអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាមួយខ្ញុំ ដើម្បីលើកទឹកចិត្តខ្ញុំ។ នេះគឺជាការលួងលោមដ៏មហិមាចំពោះខ្ញុំ ក្នុងពេលដ៏លំបាកបំផុត និងដុនដាបបំផុតរបស់ខ្ញុំ។ អំឡុងពេលនោះ ខ្ញុំមិនដឹងថា ខ្ញុំមានអារម្មណ៍ឈឺខ្លាំង និងទន់ខ្សោយរហូតដល់ខ្ញុំពិបាកក្រោកពីដំណេក និងស្ទើរតែគ្មានកម្លាំងដកដង្ហើមប៉ុន្មានលើកទេ ដូច្នេះហើយជាច្រើនលើក ខ្ញុំនៅពួនក្នុងភួយ ដោយអធិស្ឋានទៅព្រះជាម្ចាស់ទាំងយំ ប៉ុន្តែទំនុកសរសើរពីរនេះ តែងតែផ្ដល់ការលើកទឹកចិត្ត និងភាពធូរស្បើយក្នុងចិត្តដល់ខ្ញុំ៖ «ដែលអ្នកអាចទទួលយកនូវការជំនុំជម្រះ ការវាយផ្ចាល ការវាយដំ និងការបន្សុទ្ធនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយលើសពីនេះទៅទៀត អាចទទួលយកនូវបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់បាន គឺព្រះជាម្ចាស់បានកំណត់ទុកជាមុនតាំងពីមុនយុគសម័យនានាទៅទៀត ហើយដូចនេះ អ្នកមិនត្រូវមានទុក្ខព្រួយពេកនៅពេលអ្នកត្រូវវាយផ្ចាលឡើយ។ គ្មាននរណាម្នាក់អាចដកយកចេញនូវកិច្ចការដែលបានធ្វើនៅក្នុងអ្នករាល់គ្នា និងព្រះពរដែលបានចាក់បង្ហូរមកលើអ្នកឡើយ ហើយក៏គ្មាននរណាម្នាក់អាចដកយកចេញនូវអ្វីទាំងអស់ដែលបានប្រទានឲ្យអ្នករាល់គ្នាដែរ។ មនុស្សដែលកាន់សាសនាមិនអាចអត់ទ្រាំការមិនប្រៀបធៀបនឹងអ្នករាល់គ្នាបានឡើយ។ អ្នករាល់គ្នាមិនមានជំនាញអស្ចារ្យនៅក្នុងព្រះគម្ពីរឡើយ ហើយក៏មិនបានទទួលការបំពាក់បំប៉ននូវទ្រឹស្ដីផ្នែកសាសនាដែរ ប៉ុន្ដែដោយសារតែព្រះជាម្ចាស់បានធ្វើការនៅក្នុងអ្នករាល់គ្នា នោះអ្នករាល់គ្នាទទួលបានកាន់តែច្រើន គឺច្រើនជាងនរណាទាំងអស់នៅគ្រប់សម័យកាល ហើយនេះជាព្រះពរដ៏អស្ចារ្យបំផុតរបស់អ្នករាល់គ្នា។» («អ្នកមិនអាចធ្វើឲ្យព្រះជាម្ចាស់ខកព្រះហឫទ័យបានទេ» នៅក្នុង បទចំរៀង ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី)។ «ផ្លូវទៅកាន់នគរព្រះ មានការឡើងចុះជាច្រើន។ ខ្ញុំស្ថិតនៅកណ្ដាលជីវិតនិងសេចក្ដីស្លាប់ ក្នុងទារុណកម្មនិងទឹកភ្នែក។ បើគ្មានការការពាររបស់ព្រះជាម្ចាស់ទេ តើនរណាអាចមកដល់ថ្ងៃនេះបាន? ការដែលបានកើតនៅគ្រាចុងក្រោយ ដែលព្រះជាម្ចាស់កំពុងត្រួតត្រា និងចាត់ចែង នោះខ្ញុំមានភ័ព្វសំណាងក្នុងការដើរតាមព្រះគ្រីស្ទ។ ព្រះជាម្ចាស់បន្ទាបខ្លួនអង្គទ្រង់ដើម្បីក្លាយជាបុត្រមនុស្ស ហើយព្រះអង្គរងទុក្ខនូវភាពអាម៉ាស់យ៉ាងច្រើន។ ព្រះជាម្ចាស់បានរងទុក្ខច្រើនណាស់ បើខ្ញុំមិនស្រឡាញ់ព្រះអង្គទេ តើខ្ញុំអាចត្រូវបានហៅថាជាមនុស្សដូចម្ដេចកើត? ... ការដែលបានបោះជំហានចូលក្នុងមាគ៌ាស្រលាញ់ព្រះជាម្ចាស់ ខ្ញុំនឹងមិនដែលសោកស្ដាយចំពោះការដែលបានដើរតាមព្រះអង្គ និងធ្វើបន្ទាល់ចំពោះព្រះអង្គឡើយ។ ទោះបីជាខ្ញុំអាចមានភាពទន់ខ្សោយ និងអវិជ្ជមានក៏ដោយ ក៏ខ្ញុំនៅតែស្រឡាញ់ព្រះជាម្ចាស់ទាំងទឹកភ្នែកដែរ។ ខ្ញុំរងទុក្ខ និងថ្វាយសេចក្ដីស្រឡាញ់របស់ខ្ញុំទៅទ្រង់ មិនដែលបង្កភាពទុក្ខព្រួយដល់ទ្រង់ឡើយ។ ការត្រូវបានលត់ដំក្នុងទុក្ខវេទនា គឺល្អប្រសើរដូចមាសត្រូវបានល្បងលដោយភ្លើងអ៊ីចឹង។ ម្ដេចបានជាខ្ញុំមិនអាចលះបង់ដួងចិត្តរបស់ខ្ញុំបាន? ទោះបីជាផ្លូវទៅកាន់ស្ថានសួគ៌លំបាក ហើយនឹងមានទឹកភ្នែកជាច្រើនក៏ដោយ ខ្ញុំត្រូវតែស្រឡាញ់ព្រះជាម្ចាស់ជារៀងរហូត ដោយគ្មានវិប្បដិសារីឡើយ» («ចម្រៀងនៃការស្រឡាញ់ព្រះជាម្ចាស់ដោយគ្មានវិប្បដិសារី» នៅក្នុង បទចំរៀង ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ បានសង្គ្រោះខ្ញុំចេញពីជម្រៅនៃភាពអស់សង្ឃឹម ហើយជាថ្មីម្ដងទៀត បានប្រទាននូវភាពក្លាហានដល់ខ្ញុំក្នុងការបន្តរស់នៅ។ នៅក្នុងនរកដ៏ងងឹត និងត្រជាក់នៅលើផែនដីនេះ ខ្ញុំបានឆ្លងកាត់បទពិសោធន៍នូវភាពកក់ក្ដៅ និងការការពារនៃសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ហើយខ្ញុំបានតាំងចិត្តដើម្បីបន្តរស់នៅ ប្រយោជន៍ឱ្យខ្ញុំអាចតបស្នងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់។ មិនថាខ្ញុំបានរងទុក្ខយ៉ាងធំធេងបែបណាឡើយ ខ្ញុំត្រូវតែបន្តទៅមុខទៀត។ ទោះបីជាខ្ញុំនៅសល់តែមួយដង្ហើមក៏ដោយ ក៏ខ្ញុំនៅតែមានភក្ដីភាពចំពោះព្រះជាម្ចាស់ដែរ។ នៅក្នុងរយៈពេលបីឆ្នាំរបស់ខ្ញុំនៅក្នុងពន្ធនាគារ ខ្ញុំបានរំជួលចិត្តយ៉ាងជ្រាលជ្រៅ នៅពេលដែលបងស្រីរបស់ខ្ញុំបានឱ្យសំណេរដោយដៃជាច្រើនទំព័រនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ការដែលខ្ញុំអាចអានព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងគុក ដែលគ្រប់គ្រងដោយអារក្ស និងត្រូវបានរឹតបន្តឹងតឹងជាងកន្លែងហ្វតណត់ទៀតនោះ គឺពិតជាការតាំងសញ្ញាចំពោះសេចក្ដីស្រឡាញ់ និងសេចក្ដីមេត្តាករុណដ៏មហិមាដែលព្រះជាម្ចាស់កំពុងតែបង្ហាញខ្ញុំ។ គឺព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះហើយដែលបានលើកទឹកចិត្ត និងដឹកនាំខ្ញុំដោយអនុញ្ញាតឱ្យខ្ញុំអត់ទ្រាំនឹងពេលវេលានៃការព្យាយាមបំផុតទាំងនោះ។

នៅខែកញ្ញា ឆ្នាំ ២០០៥ រយៈពេលជាប់ពន្ធនាគាររបស់ខ្ញុំដល់ទីបញ្ចប់ ហើយទីបំផុតខ្ញុំអាចយកពេលវេលាដ៏ខ្មៅងងឹតនៃពន្ធនាគារចេញពីខ្ញុំ។ ខណៈពេលដែលខ្ញុំដើរចេញពីពន្ធនាគារ នោះខ្ញុំបានដកដង្ហើមវែង ហើយអរព្រះគុណព្រះជាម្ចាស់ចេញពីជម្រៅចិត្តរបស់ខ្ញុំចំពោះសេចក្ដីស្រឡាញ់ និងការការពាររបស់ទ្រង់ដែលបានអនុញ្ញាតឱ្យខ្ញុំមានជីវិតរស់នៅ អំឡុងពេលនៃការជាប់ពន្ធនាគាររបស់ខ្ញុំ។ ដោយសារតែបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ ក្នុងការត្រូវបានចាប់ខ្លួន និងធ្វើទុក្ខបុកម្នេញដោយរដ្ឋាភិបាលបក្សកុម្មុយនីស្ដចិន នោះពេលនេះខ្ញុំដឹងពីអ្វីសុចរិត និងអ្វីអាក្រក់ អ្វីល្អ និងអ្វីអាក្រក់ ព្រមទាំងអ្វីវិជ្ជមាននិងអ្វីអវិជ្ជមាន។ ខ្ញុំដឹងអ្វីដែលខ្ញុំគួរតែបោះបង់គ្រប់យ៉ាងដើម្បីតាមរក និងអ្វីដែលខ្ញុំគួរបដិសេធដោយការស្អប់ និងបណ្ដាសា។ តាមរយៈបទពិសោធន៍នេះ ខ្ញុំពិតជាដឹងថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាជីវិតរបស់ព្រះជាម្ចាស់ផ្ទាល់ ហើយត្រូវបានវិនិយោគដោយព្រះចេស្ដាដ៏ហួសវិស័យ ដែលអាចក្លាយជាការជំរុញទឹកចិត្តដ៏នាំមុខ នៅពីក្រោយជីវិតរបស់មនុស្ស។ ដរាបណាមនុស្សរស់នៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះគេអាចយកឈ្នះកម្លាំងទាំងអស់របស់សាតាំង ហើយថែមទាំងយកឈ្នះស្ថានភាពដ៏អាក្រក់បំផុតផងដែរ។ អរព្រះគុណព្រះជាម្ចាស់!

ខាង​ដើម៖ ៨៤. សេចក្ដីជំនឿដែលមិនអាចបំបែកបាន

បន្ទាប់៖ ៨៦. ពីមួយថ្ងៃទៅមួយថ្ងៃ នៅក្នុងពន្ធនាគាររបស់បក្សកុម្មុយនីស្ដចិន

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

២០. ការអនុវត្តសេចក្ដីពិត គឺជាគន្លឹះនៃការសម្របសម្រួលដ៏សុខដុម

ដោយ ដុងហ្វឹង (សហរដ្ឋអាមេរិក)នៅខែសីហា ឆ្នាំ ២០១៨ ភារកិច្ចរបស់ខ្ញុំគឺ ត្រូវធ្វើសម្ភារៈសម្ដែងភាពយន្តជាមួយបងវ៉ាង។ ដំបូង ខ្ញុំមានអារម្មណ៍ថា...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ