ជំពូកទី ៤៨
ខ្ញុំថប់ព្រះទ័យណាស់ ប៉ុន្តែនៅក្នុងចំណោមអ្នករាល់គ្នា តើមានមនុស្សប៉ុន្មាននាក់អាចមានចិត្តគំនិតដូចខ្ញុំទៅ? អ្នកមិនយកចិត្តទុកដាក់ចំពោះព្រះបន្ទូលរបស់ខ្ញុំ ល្ងិតល្ងង់ទាំងស្រុង និងបរាជ័យក្នុងការផ្ដោតអារម្មណ៍ទៅលើព្រះបន្ទូលទាំងនោះ តែបែរជាផ្តោតទៅលើរឿងរាក់កំផែលរបស់ខ្លួនឯងផ្ទាល់ទៅវិញ។ អ្នកចាត់ទុកការមើលថែ និងកិច្ចខិតខំប្រឹងប្រែងយ៉ាងផ្ចិតផ្ចង់របស់ខ្ញុំជាការខ្ជះខ្ជាយ។ តើមនសិការរបស់អ្នករាល់គ្នាមិនត្រូវបានថ្កោលទោសទេឬ? អ្នកជាមនុស្សល្ងង់ខ្លៅ និងខ្វះនូវរកហេតុផល។ អ្នកទាំងអស់គ្នាសុទ្ធតែជាមនុស្សល្ងង់ ហើយមិនអាចបំពេញតាមព្រះហឫទ័យរបស់ខ្ញុំសោះឡើយ។ ខ្ញុំនៅខាងអ្នករាល់គ្នាទាំងស្រុងហើយ តើអ្នករាល់គ្នាអាចនៅខាងខ្ញុំវិញច្រើនកម្រិតណាទៅ? អ្នកបានយល់ច្រឡំពីចេតនារបស់ខ្ញុំ ហើយនេះគឺជាការខ្វាក់ភ្នែករបស់អ្នក និងជាការអសមត្ថភាពរបស់អ្នកក្នុងការមើលធ្លុះរឿងរ៉ាវ តែងតែធ្វើឱ្យខ្ញុំព្រួយព្រះទ័យអំពីអ្នករាល់គ្នា ហើយត្រូវចំណាយពេលលើអ្នករាល់គ្នា។ ឥឡូវនេះ តើអ្នកអាចលះបង់ និងបូជាថ្វាយនូវពេលវេលារបស់អ្នកចំនួនប៉ុន្មានទៅលើខ្ញុំ? អ្នកគួរតែសួរខ្លួនឯងអំពីសំណួរទាំងនេះឱ្យបានញឹកញាប់។
ចេតនារបស់ខ្ញុំគឺតែងតែគិតគូរអំពីអ្នករាល់គ្នា តើអ្នករាល់គ្នាយល់អំពីការនេះយ៉ាងពិតប្រាកដដែរឬទេ? បើអ្នកបានយល់អំពីការនេះយ៉ាងប្រាកដមែន អ្នករាល់គ្នានឹងបានយល់ពីចេតនារបស់ខ្ញុំ និងបានគិតគូរដល់បន្ទុករបស់ខ្ញុំតាំងពីយូរណាស់មកហើយ។ ចូរកុំធ្វេសប្រហែសម្ដងទៀតឡើយ បើមិនដូច្នោះទេ អ្នកនឹងមិនមានព្រះវិញ្ញាណបរិសុទ្ធធ្វើការនៅក្នុងអ្នករាល់គ្នាឡើយ ហើយការនេះនឹងធ្វើឱ្យវិញ្ញាណរបស់អ្នករាល់គ្នាស្លាប់ និងធ្លាក់ទៅក្នុងស្ថានឃុំព្រលឹងមិនខាន។ តើការនេះមិនអាក្រក់ពន់ពេកសម្រាប់អ្នកទេឬ? ខ្ញុំគ្មានភាពចាំបាច់អ្វីត្រូវរំឭកអ្នកម្ដងទៀតឡើយ។ អ្នកគួរតែស្វែងរកមនសិការរបស់ខ្លួន ហើយសួរខ្លួនឯងថា៖ តើវាដោយសារតែខ្ញុំមានព្រះទ័យស្រណោះចំពោះអ្នករាល់គ្នាពេកឬ? ឬក៏ដោយសារតែអ្នករាល់គ្នាជំពាក់ខ្ញុំច្រើនពេក? ចូរកុំច្រឡំត្រូវទៅជាខុសឡើយ។ មិនត្រូវខ្វះមនសិការឡើយ! ឥឡូវនេះមិនមែនជាពេលដែលត្រូវប្រយុទ្ធដណ្ដើមអំណាច និងផលប្រយោជន៍ ឬប្រើប្រាស់ឧបាយកលនោះឡើយ។ ផ្ទុយទៅវិញ អ្នកត្រូវតែប្រញាប់ទុករឿងទាំងនេះនៅម្ដុំសិន ជារឿងដែលធ្វើឱ្យខូចដល់ជីវិត ហើយព្យាយាមចូលទៅក្នុងភាពជាក់ស្ដែងវិញ។ អ្នកពិតជាធ្វេសប្រហែសណាស់! អ្នកមិនអាចយល់អំពីព្រះហឫទ័យរបស់ខ្ញុំ ឬមិនដឹងពីចេតនារបស់ខ្ញុំឡើយ។ មានរឿងជាច្រើនដែលខ្ញុំមិនគួរមានបន្ទូលឡើយ ប៉ុន្តែដោយសារតែអ្នករាល់គ្នាជាមនុស្សដែលច្របូកច្របល់បែបនេះហើយ ទើបអ្នកនៅតែមិនយល់នោះ ដូច្នេះហើយបានជាខ្ញុំត្រូវតែមានបន្ទូលម្ដងហើយម្ដងទៀត ហើយសូម្បីតែធ្វើបែបនេះក៏ដោយ ក៏អ្នករាល់គ្នានៅតែមិនបានបំពេញតាមព្រះហឫទ័យរបស់ខ្ញុំទៀត។
ដោយរាប់អ្នករាល់គ្នាម្ដងម្នាក់ៗ តើមានប៉ុន្មាននាក់ដែលអាចគិតគូរពីព្រះហឫទ័យរបស់ខ្ញុំយ៉ាងពិតប្រាកដទៅ?