ជំពូកទី ៤៧

ព្រះដ៏មានគ្រប់ព្រះចេស្ដានៃសេចក្ដីសុចរិត ព្រះដ៏មានគ្រប់ចេស្ដាអើយ! នៅក្នុងព្រះអង្គគ្មានអ្វីលាក់កំបាំង ទាល់តែសោះ។ គ្រប់ទាំងអាថ៌កំបាំងតាំងពីយូរលង់មកហើយ រហូតដល់អស់កល្បជានិច្ច ដែលមិនដែលត្រូវបានមនុស្សលាតត្រដាង នៅក្នុងព្រះអង្គអាថ៌កំបាំងទាំងនោះឥតលាក់កំបាំង ហើយជាក់ច្បាស់ទាំងអស់។ យើងមិនចាំបាច់ស្វះស្វែង និងរាវរកទៀតទេ ពីព្រោះសព្វថ្ងៃនេះ រូបអង្គរបស់ទ្រង់ត្រូវបានបង្ហាញឱ្យយើងខ្ញុំស្គាល់ដោយឥតលាក់លៀម ព្រះអង្គគឺជាអាថ៌កំបាំងដែលត្រូវបានបើកសម្ដែង ព្រះអង្គគឺជាព្រះដ៏ជាក់ស្ដែង។ ដ្បិតសព្វថ្ងៃនេះ ព្រះអង្គបានយាងមកឯយើងខ្ញុំ ដោយមុខទល់នឹងមុខ ហើយនៅពេលដែលយើងឃើញរូបអង្គរបស់ទ្រង់ នោះយើងក៏ឃើញអាថ៌កំបាំងទាំងអស់នៃពិភពខាងវិញ្ញាណដែរ។ ពិតប្រាកដណាស់ នេះគឺជាអ្វីដែលគ្មានអ្នកណាម្នាក់អាចនឹកស្មានដល់នោះទេ! ព្រះអង្គស្ថិតនៅក្នុងចំណោមយើងខ្ញុំសព្វថ្ងៃនេះ ថែមទាំងនៅក្នុងយើងខ្ញុំទៀតផង ព្រះអង្គនៅជិតនឹងយើងខ្ញុំណាស់។ វាពិបាកនឹងពិពណ៌នាណាស់! អាថ៌កំបាំងខាងក្នុង រកអ្វីមកប្រៀបផ្ទឹមពុំបានឡើយ!

ព្រះដ៏មានគ្រប់ព្រះចេស្ដាបានបញ្ចប់ផែនការគ្រប់គ្រងរបស់ព្រះអង្គ។ ព្រះអង្គគឺជាស្ដេចដែលមានជ័យជម្នះលើសាកលលោក។ អ្វីៗទាំងអស់ និងរឿងរ៉ាវទាំងអស់ត្រូវបានគ្រប់គ្រងដោយព្រះហស្តរបស់ព្រះអង្គ។ មនុស្សទាំងអស់លុតជង្គង់ថ្វាយបង្គំ ដោយស្រែករកព្រះនាមរបស់ព្រះដ៏ពិត គឺព្រះដ៏មានគ្រប់ព្រះចេស្ដា។ អ្វីៗទាំងអស់បានសម្រេច ដោយសារព្រះបន្ទូលចេញពីព្រះឱស្ឋរបស់ព្រះអង្គ។ ហេតុអ្វីបានជាអ្នករាល់គ្នាខ្ជិលច្រអូស មិនអាចឱ្យខ្លួនអ្នករាល់គ្នាធ្វើការយ៉ាងអស់ពីចិត្តជាមួយព្រះអង្គ មិនអាចចូលរួមយ៉ាងជិតស្និទ្ធជាមួយព្រះអង្គ ហើយចូលទៅក្នុងសិរីល្អជាមួយព្រះអង្គយ៉ាងដូច្នេះ? តើអ្នកសុខចិត្តរងទុក្ខដោយសារតែការនេះឬ? តើអ្នកព្រមឱ្យខ្លួនឯងត្រូវគេផាត់ចោលដែរឬទេ? តើអ្នករាល់គ្នាគិតថា ខ្ញុំមិនដឹងថាអ្នកណាស្មោះត្រង់អស់ពីចិត្តចំពោះខ្ញុំ ហើយអ្នកណាបានលះបង់ខ្លួនគេអស់ពីចិត្តដើម្បីខ្ញុំឬ? មនុស្សល្ងង់ខ្លៅអើយ! មនុស្សល្ងីល្ងើអើយ! អ្នកមិនអាចយល់បំណងព្រះហឫទ័យរបស់ខ្ញុំបានទេ ហើយអ្នកក៏រឹតតែមិនអាចបង្ហាញពីការយកចិត្ដទុកដាក់ចំពោះបន្ទុករបស់ខ្ញុំបានដែរ អ្នកតែងតែធ្វើឱ្យខ្ញុំព្រួយបារម្ភអំពីអ្នករាល់គ្នា ហើយនឿយហត់ជំនួសអ្នក។ តើពេលណានឹងចប់ទៅ?

ដើម្បីសម្ដែងឱ្យឃើញអំពីខ្ញុំនៅក្នុងគ្រប់ការទាំងអស់ ដើម្បីធ្វើបន្ទាល់អំពីខ្ញុំនៅក្នុងគ្រប់ការទាំងអស់ តើទង្វើបែបនេះ គ្រាន់តែជាការបើកមាត់របស់អ្នករាល់គ្នា ហើយរៀបចំពាក្យពីរបីម៉ាត់ ដើម្បីនិយាយឱ្យគេយល់ប៉ុណ្ណោះឬ? អ្នកមិនដឹងពីភាពខុសគ្នារវាងល្អ និងអាក្រក់ទេ! អ្នកគ្មានខ្ញុំនៅក្នុងកិច្ចការដែលអ្នកធ្វើទេ ហើយរឹតតែគ្មានវត្តមានរបស់ខ្ញុំនៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកទៀតផង។ ខ្ញុំដឹងថា អ្នករាល់គ្នាមិនចាត់ទុកថា ការជឿលើព្រះជាម្ចាស់គឺជារឿងធំដុំនោះទេ ទាំងនេះហើយជាផលផ្លែដែលអ្នករាល់គ្នាបង្កើតបាន! អ្នកនៅតែមិនភ្ញាក់ខ្លួន ហើយបើអ្នកនៅតែបន្តដូច្នេះទៀត នោះអ្នកនឹងបន្ថោកព្រះនាមរបស់ខ្ញុំ។

ពេលអ្នកនិយាយ ចូរសួរខ្លួនឯងថា តើខ្ញុំនៅជាមួយ អ្នកទេ? ពេលអ្នកបរិភោគ ឬស្លៀកសម្លៀកបំពាក់ តើសេចក្ដីសន្យារបស់ខ្ញុំនៅទីនោះទេ? ប្រាកដណាស់ អ្នកមិនចេះគិតទេ! នៅពេលណាដែលបញ្ហារបស់អ្នកមិនត្រូវបានគេទិតៀនដោយផ្ទាល់ នោះអ្នកនឹងបង្ហាញចរិតពិតរបស់អ្នក ហើយគ្មានអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាយល់ស្របតាមឡើយ។ បើមិនដូច្នោះទេ អ្នករាល់គ្នានឹងគិតថា ខ្លួនឯងអស្ចារ្យ ហើយគិតថា អ្នកមានរបស់ជាច្រើននៅក្នុងអ្នក។ តើអ្នកមិនដឹងថា នៅខាងក្នុងអ្នក មានទឹកមុខដ៏អាក្រក់របស់សាតំាងនៅពេញទេឬ? ចូរធ្វើការជាមួយខ្ញុំ ដើម្បីចាក់របស់ទាំងអស់នេះចេញ។ ចូរឱ្យបុគ្គលិកលក្ខណៈនិងអ្វីៗដែលជាកម្មសិទ្ធិរបស់ខ្ញុំ បានគ្រប់គ្រងអ្នកទាំងស្រុង។ មានតែអ្នកទេដែលអាចសម្ដែងឱ្យឃើញអំពីខ្ញុំ ធ្វើបន្ទាល់អំពីខ្ញុំដោយតថភាពកាន់តែច្រើន ហើយធ្វើជាហេតុផលដែលនាំឱ្យមានមនុស្សជាច្រើនចុះចូលនៅចំពោះបល្ល័ង្ករបស់ខ្ញុំ។ អ្នកត្រូវតែដឹងថា បន្ទុកដែលនៅលើស្មារបស់អ្នករាល់គ្នាធ្ងន់យ៉ាងណា៖ ការលើកតម្កើងព្រះគ្រីស្ទ ការបង្ហាញឱ្យស្គាល់អំពីព្រះគ្រីស្ទ ការធ្វើបន្ទាល់អំពីព្រះគ្រីស្ទ ដើម្បីឱ្យមនុស្សរាប់ពាន់នាក់ទទួលបានសេចក្ដីសង្រ្គោះ ដែលធ្វើឱ្យអាណាចក្ររបស់ខ្ញុំរឹងមាំ ហើយឥតរង្គើ។ ខ្ញុំចង្អុលបង្ហាញរឿងទាំងអស់នេះ ដើម្បីកុំឱ្យអ្នកងាយនឹងភាន់ច្រឡំ ដោយមិនយល់ពីសារៈសំខាន់នៃការងារថ្ងៃនេះ។

ពេលប្រឈមនឹងបញ្ហា អ្នកប្រៀបដូចជាសត្វស្រមោចនៅក្នុងខ្ទះក្ដៅ រត់ទៅ រត់មក គ្មានទីពឹង៖ នេះហើយជានិស្ស័យរបស់អ្នករាល់គ្នា។ មើលពីខាងក្រៅ អ្នករាល់គ្នាប្រៀបដូចជាមនុស្សពេញវ័យ ប៉ុន្តែជីវិតខាងក្នុងរបស់អ្នករាល់គ្នាគឺដូចជាកូនក្មេង។ គ្រប់យ៉ាងដែលអ្នកចេះ គឺធ្វើឱ្យមានបញ្ហា ហើយបន្ថែមបន្ទុកដល់ខ្ញុំ។ ប្រសិនបើមានកិច្ចការតិចតួចបំផុតមួយដែលខ្ញុំមិនរវល់ អ្នករាល់គ្នានឹងបង្កឱ្យមានបញ្ហា។ តើមិនមែនដូច្នោះទេឬ? ចូរកុំធ្វើជាមនុស្សដែលរាប់ខ្លួនឯងជាសុចរិតឡើយ។ អ្វីដែលខ្ញុំនិយាយ គឺជាការពិត។ ចូរកុំគិតជានិច្ចថា ខ្ញុំតែងតែបង្រៀនអ្នករាល់គ្នា ហាក់ដូចជាខ្ញុំគ្រាន់តែប្រើពាក្យសម្ដីហួសហេតុនោះឡើយ។ នេះហើយគឺជាស្ថានភាពពិតរបស់អ្នករាល់គ្នា។

ខាង​ដើម៖ ជំពូកទី ៤៦

បន្ទាប់៖ ជំពូកទី ៤៨

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ