លក្ខណៈនៃវាសនាដ៏អស្ចារ្យរបស់មនុស្ស

05-09-2021

ខគម្ពីរយោង៖

«ហើយខ្ញុំបានឃើញស្ថានសួគ៌ថ្មី និងផែនដីថ្មី៖ ដ្បិតស្ថានសួគ៌ដំបូង និងផែនដីដំបូងបានរសាត់ផុតទៅហើយ។ ហើយក៏គ្មានសមុទ្រតទៅទៀតដែរ។ ចំណែកខ្ញុំ ជាយ៉ូហានបានឃើញទីក្រុងដ៏វិសុទ្ធ ជាទីក្រុងយេរូសាឡឹមថ្មី បានចុះមកពីស្ថានសួគ៌ គឺចុះមកពីព្រះជាម្ចាស់ ដោយបានរៀបចំខ្លួនដូចភរិយាសម្រាប់ស្វាមីរបស់ខ្លួន។ ហើយខ្ញុំក៏បានឮសម្លេងដ៏អស្ចារ្យមកពីស្ថានសួគ៌ ដោយពោលថា មើល៎រោងឧបោសថរបស់ព្រះជាម្ចាស់នៅជាមួយមនុស្ស ហើយទ្រង់នឹងរស់នៅជាមួយពួកគេ ហើយពួកគេនឹងធ្វើជារាស្ដ្ររបស់ទ្រង់ ហើយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គនឹងគង់នៅជាមួយពួកគេ និងធ្វើជាព្រះរបស់ពួកគេ។ ហើយព្រះជាម្ចាស់នឹងជូតអស់ទាំងទឹកភ្នែកចេញពីភ្នែករបស់ពួកគេ។ ហើយនឹងមិនមានសេចក្ដីស្លាប់ទៀត គ្មានសេចក្ដីទុក្ខសោក គ្មានការទួញយំ ហើយក៏នឹងគ្មានការឈឺចាប់ទៀតដែរ៖ ដ្បិតរឿងពីមុនបានកន្លងផុតទៅហើយ» (វិវរណៈ ២១:១-៤)

«ហើយទីក្រុងមិនត្រូវការព្រះអាទិត្យ មិនត្រូវការព្រះចន្ទ ដើម្បីបំភ្លឺឡើយ៖ ដ្បិតសិរីល្អរបស់ព្រះជាម្ចាស់បានបំភ្លឺក្រុងនេះ ហើយកូនចៀមគឺជាពន្លឺរបស់ក្រុងដែរ។ ហើយប្រជាជាតិនានា ជាអ្នកដែលត្រូវបានសង្គ្រោះ នឹងដើរនៅក្នុងពន្លឺនៃក្រុងនេះ៖ ហើយស្ដេចនានានៃផែនដីនាំយកនូវសិរីល្អរបស់ខ្លួន និងកិត្តិយសចូលមកទីក្នុងក្រុងនេះ។ រីឯក្លោងទ្វារនៃទីក្រុងនេះនឹងមិនត្រូវបិទនៅពេលថ្ងៃឡើយ៖ ដ្បិតនឹងមិនមានពេលយប់ឡើយ។ ពួកគេនឹងនាំយកនូវសិរីល្អ និងកិត្តិយសនៃប្រជាជាតិនានាចូលក្នុងទីក្រុងនេះ។ ហើយនឹងមិនមានអ្វីដែលស្មោកគ្រោកចូលក្នុងទីក្រុងនេះឡើយ ក៏មិនមានអ្វីដែលជាអំពើគួរឱ្យស្អប់ ឬអ្វីដែលនាំឱ្យមានសេចក្ដីកុហកចូលមកឡើយ៖ លើកលែងតែអស់អ្នកដែលត្រូវបានកត់ត្រាទុកនៅក្នុងក្រាំងជីវិតរបស់កូនចៀមប៉ុណ្ណោះទើបអាចចូលបាន។ ហើយគាត់បានបង្ហាញខ្ញុំនូវទន្លេជីវិតមួយ ថ្លាដូចកែវចរណៃ កំពុងហូរចេញពីបល្ល័ង្ករបស់ព្រះជាម្ចាស់ និងកូនចៀម។ នៅសងខាងទន្លេនេះ មានដើមជីវិតដែលបង្កើតផ្លែដប់ពីរដង គឺរៀងរាល់ខែ ឯស្លឹករបស់វា គឺសម្រាប់ប្រោសប្រជាជាតិនានាឲ្យជា។ នឹងគ្មានបណ្ដាសាទៀតឡើយ គឺមានតែបល្ល័ង្ករបស់ព្រះ និងកូនចៀមនៅទីនោះវិញ ហើយអ្នកបម្រើទ្រង់ នឹងនៅបម្រើទ្រង់ ពួកគេនឹងមើលឃើញ ព្រះ ភក្ត្រទ្រង់ ហើយព្រះនាមទ្រង់ នឹងឆ្លាក់នៅជាប់នឹងថ្ងាសរបស់គេ។ នៅទីនោះគ្មានពេលយប់ទេ ហើយពួកគេក៏មិនត្រូវការទៀន ឬត្រូវការពន្លឺព្រះអាទិត្យឡើយ ដ្បិតព្រះអម្ចាស់ដ៏ជាព្រះ ប្រទានពន្លឺឲ្យគេ ហើយពួកគេ នឹងគ្រងរាជ្យដរាបអស់កល្បជានិច្ច» (វិវរណៈ ២១:២៣-២២:៥)

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

នៅពេលដែលព្រះបន្ទូលរបស់ខ្ញុំបានសម្រេច នោះនគរព្រះនឹងលេចរូបរាងឡើងបន្តិចម្តងៗនៅលើផែនដី ហើយមនុស្សនឹងត្រឡប់មកភាពប្រក្រតីវិញបន្តិចម្តងៗ ដូច្នេះ នៅក្នុងព្រះហឫទ័យរបស់ខ្ញុំ គឺមាននគរព្រះបានបង្កើតនៅលើផែនដីហើយ។ នៅក្នុងនគរនោះ រាស្ដ្ររបស់ព្រះជាម្ចាស់ទាំងអស់ស្តារជីវិតជាមនុស្សប្រក្រតីឡើងវិញ។ រដូវរងារដ៏ត្រជាក់បាត់ទៅ ដោយត្រូវជំនួសដោយពិភពទីក្រុងនៃរដូវផ្ការីក ជាកន្លែងដែលមានផ្ការីកពេញមួយឆ្នាំ។ មនុស្សមិនប្រឈមមុខនឹងភាពងងឹត មិនប្រឈមមុខនឹងពិភពមនុស្សដែលអកុសល ហើយពួកគេមិនអត់ធន់នឹងភាពត្រជាក់នៃពិភពរបស់មនុស្សតទៅទៀតទេ។ មនុស្សមិនឈ្លោះគ្នា ប្រទេសជាតិមិនធ្វើសង្គ្រាមប្រឆាំងគ្នា លែងមានការកាប់សម្លាប់គ្នា និងលែងមានឈាមដែលហូរចេញពីការសម្លាប់គ្នាតទៅទៀត។ ដែនដីទាំងអស់ពេញទៅដោយសុភមង្គល ហើយគ្រប់ទីកន្លែងពោរពេញទៅដោយភាពកក់ក្តៅរវាងមនុស្ស និងមនុស្ស។ ខ្ញុំផ្លាស់ទៅគ្រប់កន្លែងនៃពិភពលោក ខ្ញុំរីករាយពីលើកំពូលបល្ល័ង្គរបស់ខ្ញុំ ហើយខ្ញុំគង់នៅក្នុងចំណោមដួងតារាទាំងពួង។ ពួកទេវតាច្រៀងចំរៀងថ្មី និងរាំបទថ្មីថ្វាយខ្ញុំ។ ភាពបែកបាក់របស់ពួកគេ ឈប់ធ្វើឲ្យពួកគេស្រក់ទឹកភ្នែកតទៅទៀតហើយ។ ខ្ញុំលែងឮសម្លេងរបស់ពួកទេវតាយំខ្សឹកខ្សួលនៅចំពោះមុខខ្ញុំតទៅទៀតហើយ ហើយក៏លែងមាននរណាម្នាក់រអ៊ូរទាំដាក់ខ្ញុំពីការលំបាកតទៅទៀតដែរ។ ថ្ងៃនេះ អ្នករាល់គ្នារស់នៅចំពោះមុខខ្ញុំ។ ថ្ងៃស្អែក អ្នករាល់គ្នានឹងរស់នៅក្នុងនគររបស់ខ្ញុំ។ តើនេះ មិនមែនជាព្រះពរដ៏ធំបំផុតដែលខ្ញុំប្រទានដល់មនុស្សទេឬអី?

(«ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ២០ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

នៅពេលដែលនគរព្រះចុះមកផែនដីទាំងស្រុង មនុស្សទាំងអស់នឹងស្តារសភាពដើមរបស់ពួកគេឡើងវិញ។ ដូច្នេះ ព្រះជាម្ចាស់ទ្រង់មានបន្ទូលថា «ខ្ញុំរីករាយពីលើកំពូលបល្ល័ង្គរបស់ខ្ញុំ ហើយខ្ញុំគង់នៅក្នុងចំណោមដួងតារាទាំងពួង។ ពួកទេវតាច្រៀងចំរៀងថ្មី និងរាំបទថ្មីថ្វាយខ្ញុំ។ ភាពបែកបាក់របស់ពួកគេ ឈប់ធ្វើឲ្យពួកគេស្រក់ទឹកភ្នែកតទៅទៀតហើយ។ ខ្ញុំលែងឮសម្លេងរបស់ពួកទេវតាយំខ្សឹកខ្សួលនៅចំពោះមុខខ្ញុំតទៅទៀតហើយ ហើយក៏លែងមាននរណាម្នាក់រអ៊ូរទាំដាក់ខ្ញុំពីការលំបាកតទៅទៀតដែរ»។ នេះបង្ហាញថា ថ្ងៃដែលព្រះជាម្ចាស់ទទួលបានសិរីរុងរឿងពេញបរិបូរណ៍ គឺជាថ្ងៃដែលមនុស្សរីករាយនឹងការសម្រាករបស់គេហើយមនុស្សមិនប្រញាប់ប្រញាល់ដោយសារការរំខានរបស់សាតាំងតទៅទៀតឡើយ ពិភពលោកលែងដំណើរការទៅមុខទៀត ហើយមនុស្សរស់នៅដោយស្រាកស្រាន្ត ដោយសារតែដួងតារាជាច្រើននៅលើមេឃត្រូវបានកែលម្អជាថ្មី ហើយព្រះអាទិត្យ ព្រះច័ន្ទ តារា និងអ្វីៗផ្សេងទៀត ហើយអស់ទាំងភ្នំ និងទន្លេនៅលើស្ថានសួគ៌ និងផែនដីទាំងអស់ ត្រូវបានផ្លាស់ប្តូរ។ ហើយដោយសារតែមនុស្សបានផ្លាស់ប្តូរ ហើយព្រះជាម្ចាស់ក៏បានផ្លាស់ប្តូរ នោះគ្រប់ទាំងរបស់សព្វសារពើនឹងផ្លាស់ប្តូរដែរ។ នេះគឺជាគោលបំណងចុងក្រោយនៃផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយនេះជាអ្វីដែលនឹងសម្រេចបាននៅទីបញ្ចប់។

(«ការបកស្រាយអាថ៌កំបាំងអំពី ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ២០ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

នៅក្នុងពន្លឺនៃផ្លេកបន្ទោរមួយ រាល់សត្វទាំងអស់ត្រូវបានបង្ហាញក្នុងទម្រង់ដ៏ពិតរបស់វា។ ដូចគ្នានេះដែរ ដោយត្រូវបានបំភ្លឺដោយពន្លឺរបស់ខ្ញុំ មនុស្សក៏បានទទួលភាពបរិសុទ្ធនៃជីវិតដែលគាត់ធ្លាប់មានឡើងវិញ។ ឱពិភពលោកចាស់ដ៏ពុករលួយអើយ! នៅទីបំផុត វាបានដួលរលំទៅក្នុងទឹកដែលគួរឲ្យខ្ពើម ហើយវាបានរលាយទៅជាភក់ជ្រាំ ដោយលិចនៅខាងក្រោមផ្ទៃដី! ឱមនុស្សជាតិទាំងអស់ ដែលជាការបង្កើតរបស់ខ្ញុំអើយ! នៅទីបំផុត ពួកគេបានត្រឡប់មករកជីវិតសារជាថ្មីនៅក្នុងពន្លឺ ពួកគេបានរកឃើញមូលដ្ឋានគ្រឹះនៃជីវិត ហើយឈប់ជាប់គាំងនៅក្នុងភក់ជ្រាំទៀតហើយ! ឱរបស់សព្វសារពើនៃការបង្កើតជាច្រើន ដែលខ្ញុំកាន់នៅក្នុងព្រះហស្តរបស់ខ្ញុំអើយ! តាមរយៈព្រះបន្ទូលរបស់ខ្ញុំ តើពួកវាមិនអាចផ្លាស់ប្រែជាថ្មីបានយ៉ាងដូចម្តេចទៅ? នៅក្នុងពន្លឺ តើពួកវាមិនអាចធ្វើតាមតួនាទីរបស់ពួកវាបានយ៉ាងដូចម្តេចទៅ? ផែនដីលែងនៅស្ងៀម ហើយនៅទ្រឹងដូចស្លាប់តទៀតហើយ ស្ថានសួគ៌លែងសោះកក្រោះ និងទុក្ខព្រួយតទៅទៀតហើយ។ ដោយមិនត្រូវបានចែកខណ្ឌដោយលំហតទៅទៀត ស្ថានសួគ៌ និងផែន រួមគ្នាតែមួយ និងមិនដែលកាត់ចេញពីគ្នាម្តងទៀតនោះទេ។ ក្នុងឱកាសដ៏រីករាយ និងពេលវេលាដ៏សប្បាយនេះ សេចក្តីសុចរិត និងភាពបរិសុទ្ធរបស់ខ្ញុំបានពង្រីកទូទាំងពិភពលោក ហើយមនុស្សជាតិទាំងអស់កោតសរសើរដល់សេចក្តីសុចរិត និងភាពបរិសុទ្ធនោះឥតឈប់ឈរ។ ទីក្រុងទាំងឡាយនៃស្ថានសួគ៌ កំពុងតែសើចដោយក្តីសប្បាយរីករាយ។ ហើយនគរនៃផែនដីកំពុងរាំច្រៀងយ៉ាងសប្បាយ។ នៅពេលនេះ តើនរណាមិនរីករាយ ហើយតើនរណាមិនយំ? ផែនដីដែលនៅក្នុងសភាវៈដំបូងរបស់ខ្លួន គឺជាកម្មសិទ្ធិរបស់ស្ថានសួគ៌ ហើយស្ថានសួគ៌រួបរួមជាមួយផែនដី។ មនុស្សគឺជាខ្សែភ្ជាប់រវាងស្ថានសួគ៌ និងផែនដី ហើយដោយសារតែភាពបរិសុទ្ធ និងការផ្លាស់ប្រែជាថ្មីរបស់មនុស្ស នោះស្ថានសួគ៌លែងលាក់បាំងពីផែនដីតទៅទៀតហើយ ចំណែកផែនដីក៏លែងស្ងប់ស្ងាត់ចំពោះស្ថានសួគ៌ដែរ។ ទឹកមុខរបស់មនុស្សជាតិ ពោរពេញទៅដោយស្នាមញញឹមនៃភាពរីករាយ ហើយនៅក្នុងចិត្តរបស់ពួកគេ មានបង្កប់នូវភាពផ្អែមល្ហែមមួយ ដែលភាពផ្អែមល្ហែមនោះ មិនផ្លាស់ប្តូរនោះទេ។ មនុស្សមិនឈ្លោះទាស់ទែងជាមួយមនុស្ស ឬក៏វាយគ្នានោះទេ។ តើនៅក្នុងពន្លឺរបស់ខ្ញុំ មានមនុស្សដែលមិនរស់នៅដោយសុខក្សេមក្សាន្តជាមួយអ្នកដទៃឬទេ? តើនៅក្នុងរជ្ជកាលរបស់ខ្ញុំ មានមនុស្សដែលធ្វើឲ្យខូចកិត្តិយសព្រះនាមរបស់ខ្ញុំឬទេ? មនុស្សទាំងអស់តម្រង់ការសម្លឹងដោយគោរពរបស់ពួកគេឆ្ពោះមករកខ្ញុំ ហើយនៅក្នុងចិត្តរបស់ពួកគេ ពួកគេស្រែករកខ្ញុំដោយអាថ៌កំបាំង។ ខ្ញុំបានតាមរកមើលគ្រប់សកម្មភាពរបស់មនុស្សជាតិ៖ នៅក្នុងចំណោមមនុស្សដែលបានលាងសម្អាត គ្មាននរណាម្នាក់ដែលមិនស្តាប់បង្គាប់ខ្ញុំនោះទេ ហើយក៏គ្មាននរណាម្នាក់ផ្ទេរការជំនុំជម្រះថ្វាយខ្ញុំនោះដែរ។ គ្រប់មនុស្សជាតិទាំងអស់ត្រូវបានផ្សព្វផ្សាយដោយនិស្ស័យរបស់ខ្ញុំ។ មនុស្សទាំងអស់កំពុងតែមកស្គាល់ខ្ញុំ កំពុងតែមកកាន់តែជិតខ្ញុំ ហើយកំពុងតែស្រឡាញ់ខ្ញុំ។ ខ្ញុំឈរយ៉ាងមាំមួននៅក្នុងវិញ្ញាណរបស់មនុស្ស ខ្ញុំត្រូវបានលើកតម្កើងទៅកាន់កំពូលដ៏ខ្ពស់បំផុតនៅក្នុងក្រសែភ្នែករបស់មនុស្ស ហើយខ្ញុំហូរតាមលោហិតនៅក្នុងសរសៃឈាមរបស់មនុស្ស។ ការលើកតម្កើងដ៏រីករាយនៅក្នុងចិត្តរបស់មនុស្ស បំពេញគ្រប់ទីកន្លែងនៅលើផែនដី ខ្យល់មានសភាពត្រជាក់និងបរិសុទ្ធ អ័ភ្រដ៏ក្រាស់ក៏លែងក្រាលគ្របលើដីតទៅទៀត ហើយព្រះអាទិត្យបញ្ចេញរស្មីយ៉ាងត្រចះត្រចង់។

(«ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ១៨ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

នៅក្នុងពន្លឺរបស់អញ មនុស្សមើលឃើញពន្លឺម្តងទៀត។ នៅក្នុងព្រះបន្ទូលរបស់អញ មនុស្សស្វែងរកអ្វីៗដែលពួកគេរីករាយ។ អញបានយាងមកពីទិសខាងកើតអញចេញមកពីទិសខាងកើត។ នៅពេលដែលសិរីល្អរបស់អញបញ្ចេញពន្លឺឡើងនោះជាតិសាសន៍ទាំងអស់ត្រូវបានបំភ្លឺ គ្រប់យ៉ាងត្រូវបាននាំមកនៅក្នុងពន្លឺ មិនមែនអ្វីមួយនៅក្នុងភាពងងឹតឡើយ។ នៅក្នុងនគរព្រះ ជីវិតដែលរាស្ត្ររបស់ព្រះជាម្ចាស់រស់នៅជាមួយព្រះជាម្ចាស់ គឺមានសេចក្តីសុខមិនអាចវាស់ស្ទង់បាន។ ទឹករាំដោយអំណរនៅខាងមុខជីវិតដែលប្រកបដោយព្រះពររបស់មនុស្ស ភ្នំរីករាយជាមួយមនុស្សដែលជាភាពបរិបូរណ៍របស់អញ។ មនុស្សទាំងអស់តស៊ូ ធ្វើការយ៉ាងប្រឹងប្រែង ដោយបង្ហាញភក្តីភាពរបស់ពួកគេនៅក្នុងនគររបស់អញ។ នៅក្នុងនគរព្រះ ការបះបោរលែងមានតទៅទៀតហើយ ការទាស់ទទឹងក៏លែងមានទៀតដែរ។ ស្ថានសួគ៌ និងផែនដីពឹងអាស្រ័យគ្នាទៅវិញទៅមកអញ និងមនុស្សចូលមកជិតគ្នាដោយអារម្មណ៍ដ៏ជ្រាលជ្រៅដោយការផ្អែកខ្នងដាក់គ្នា តាមរយៈសុភមង្គលដ៏ផ្អែមល្ហែមរបស់ជីវិត...។ នៅពេលនេះ អញចាប់ផ្តើមជីវិតរបស់អញនៅស្ថានសួគ៌ជាផ្លូវការ។ ការរំខានរបស់សាតាំងលែងមាន តទៅទៀត ហើយមនុស្សចូលទៅក្នុងទីសម្រាក។ ទូទាំងសាកលលោកទាំងមូល រាស្ត្ររើសតាំងរបស់អញ រស់នៅក្នុងសិរីល្អរបស់ផងអញ ដោយទទួលព្រះពរមិនអាចប្រៀបធៀបបាន មិនដូចជាមនុស្សដែលរស់នៅក្នុងចំណោមមនុស្សនោះទេ ប៉ុន្តែ ជាមនុស្សដែលរស់នៅជាមួយព្រះជាម្ចាស់។ មនុស្សទាំងអស់បានឆ្លងកាត់សេចក្តីពុករលួយរបស់សាតាំង ហើយបានផឹកភាពល្វីងជូរចត់ និងភាពផ្អែមល្ហែមនៃជីវិតរហូតទាល់តែអស់។ ពេលនេះ តើបុគ្គលម្នាក់អាចមិនអរសប្បាយក្នុងការរស់នៅក្នុងពន្លឺរបស់អញបានយ៉ាងដូចម្ដេចកើត? តើបុគ្គលម្នាក់អាចរំលងពេលវេលាដ៏សែនស្រស់បំព្រងនេះ ហើយបណ្តោយឲ្យវាកន្លងទៅបានយ៉ាងដូចម្ដេចកើត? ម្នាលបណ្ដាជនទាំងឡាយអើយ! ចូរច្រៀងចម្រៀងនៅក្នុងចិត្តរបស់ឯង ហើយរាំដោយក្តីអំណរដើម្បីអញ! ចូរលើកចិត្តដ៏ស្មោះស្ម័គ្ររបស់ឯងឡើង ហើយថ្វាយវាមកអញ! ចូរទូងស្គររបស់ឯង ហើយលេងយ៉ាងរីករាយដើម្បីអញ! អញបញ្ចេញសេចក្តីអំណររបស់អញទៅទូទាំងសាកលលោកទាំងមូល! អញបើកសម្តែងព្រះភ័ក្ត្រដ៏រុងរឿងរបស់អញចំពោះមនុស្ស! អញនឹងស្រែកដោយសម្លេងយ៉ាងឮ! អញនឹងទៅហួសពីសាកលលោក! អញសោយរាជ្យនៅក្នុងមនុស្សរួចហើយ! អញត្រូវបានមនុស្សលើកតម្កើង! អញរសាត់នៅក្នុងស្ថានសួគ៌ពណ៌ខៀវនៅខាងលើ ហើយមនុស្សដើរជាមួយអញ។ អញយាងក្នុងចំណោមមនុស្ស ហើយរាស្ត្ររបស់អញ នៅជុំវិញអញ! ចិត្តរបស់មនុស្សសប្បាយរីករាយ ចម្រៀងរបស់ពួកគេ អង្រួនសាកលលោកដោយបន្ទរស្ថានសួគ៌! សាកលលោកលែងគ្របដណ្តប់ដោយអ័ព្ទតទៅទៀតហើយ លែងមានភក់ជ្រាំតទៅទៀត និងលែងមានគំនរសំរាមតទៅទៀត។ ឱមនុស្សបរិសុទ្ធនៃសាកលលោកអើយ! នៅក្រោមការត្រួតពិនិត្យរបស់អញ ឯងបង្ហាញទឹកមុខពិតរបស់ឯង។ ឯងមិនមែនជាមនុស្សដែលគ្រប់ដណ្តប់ដោយភាពកខ្វក់នោះទេ ប៉ុន្តែជាពួកបរិសុទ្ធដែលបរិសុទ្ធដូចកែវចរណៃ ឯងទាំងអស់គ្នាជាមនុស្សជាទីស្រឡាញ់របស់អញ ឯងទាំងអស់គ្នាជាក្តីអំណររបស់អញ! របស់សព្វសារពើបានត្រឡប់ទៅជាមានជីវិត! ពួកបរិសុទ្ធទាំងអស់បានត្រឡប់មកបម្រើអញនៅស្ថានសួគ៌ដោយចូលទៅក្នុងការឱបក្រសោបដ៏កក់ក្តៅរបស់អញ លែងយំ លែងព្រួយបារម្ភតទៅទៀតហើយ ដោយថ្វាយខ្លួនចំពោះអញ ត្រឡប់មកដំណាក់របស់អញ ហើយនៅក្នុងស្រុកកំណើតរបស់ពួកគេ ពួកគេនឹងស្រឡាញ់អញដោយគ្មានទីបញ្ចប់! ភាពអស់កល្បទាំងអស់មិនដែលផ្លាស់ប្តូរឡើយ! ឯណាទៅក្តីទុក្ខព្រួយ! ឯណាទៅទឹកភ្នែក! ឯណាទៅសាច់ឈាម! ផែនដីកន្លងផុតទៅ ប៉ុន្តែ ស្ថានសួគ៌ស្ថិតនៅអស់កល្បជានិច្ច។ អញលេចមកចំពោះមនុស្សទាំងអស់ ហើយមនុស្សទាំងអស់សរសើរតម្កើងអញ។ ជីវិតនេះ ភាពស្រស់បំព្រងនេះ ចាប់ពីពេលដែលមិនអាចបំភ្លេចបាននេះ រហូតដល់ចុងបញ្ចប់ នឹងមិនផ្លាស់ប្តូរឡើយ។ នេះគឺជាជីវិតនៃនគរព្រះ។

(«ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ចូរអរសប្បាយ ម្នាលជនទាំងឡាយអើយ! នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះប្រាជ្ញាញាណរបស់ខ្ញុំនៅគ្រប់ទីកន្លែងនៅលើផែនដី និងនៅទូទាំងសកលលោកទាំងមូល។ ក្នុងចំណោមរបស់សព្វសារពើគឺជាផលផ្លែនៃព្រះប្រាជ្ញាញាណរបស់ខ្ញុំ ក្នុងចំណោមមនុស្សទាំងអស់គឺពោរពេញទៅដោយស្នាដៃនៃព្រះប្រាជ្ញាញាណរបស់ខ្ញុំ អ្វីៗគ្រប់យ៉ាងគឺដូចរបស់សព្វសារពើនៅក្នុងព្រះនគររបស់ខ្ញុំ ហើយមនុស្សទាំងអស់រស់នៅក្នុងសេចក្ដីស្ងប់ក្រោមផ្ទៃមេឃរបស់ខ្ញុំដូចចៀមនៅលើវាលស្មៅរបស់ខ្ញុំអ៊ីចឹង។ ខ្ញុំផ្លាស់ទីពីលើមនុស្សទាំងអស់ ហើយខ្ញុំកំពុងមើលគ្រប់ទីកន្លែង។ គ្មានអ្វីមួយដែលមើលទៅចាស់ទេ ហើយក៏គ្មាននរណាម្នាក់មានសភាពដូចពួកគេធ្លាប់មានពីមុនមកនោះដែរ។ ខ្ញុំសម្រាកនៅលើរាជបល្ល័ង្ក ខ្ញុំទម្រេតព្រះកាយពីលើសកលលោកទាំងមូល ហើយខ្ញុំសព្វព្រះហឫទ័យទាំងស្រុង ត្បិតរបស់សព្វសារពើបានទទួលមកវិញនូវភាពបរិសុទ្ធ ហើយខ្ញុំអាចគង់នៅយ៉ាងមានសន្តិភាពនៅក្នុងក្រុងស៊ីយ៉ូនម្ដងទៀត ហើយមនុស្សនៅលើផែនដីអាចដឹកនាំភាពស្ងប់ស្ងៀម ដោយរីករាយនឹងជីវិតក្រោមការណែនាំរបស់ខ្ញុំ។ មនុស្សទាំងអស់កំពុងគ្រប់គ្រងអ្វីគ្រប់យ៉ាងនៅក្នុងព្រះហស្តរបស់ខ្ញុំ មនុស្សទាំងអស់បានទទួលមកវិញនូវរូបរាងដើម និងប្រាជ្ញាពីមុនរបស់ពួកគេ។ ពួកគេលែងគ្របដណ្ដប់ដោយធូលីទៀតហើយ ប៉ុន្តែនៅក្នុងព្រះនគររបស់ខ្ញុំ ពួកគេគឺបរិសុទ្ធដូចជាថ្លើមថ្មអ៊ីចឹង ដោយម្នាក់ៗមានផ្ទៃមុខដូចជាអ្នកដ៏បរិសុទ្ធនៅក្នុងដួងចិត្តរបស់មនុស្សអ៊ីចឹង ដ្បិតព្រះនគររបស់ខ្ញុំត្រូវបានបង្កើតឡើងនៅក្នុងចំណោមមនុស្ស។

(«ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ១៦ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

«ខ្ញុំផ្លាស់ទីពីលើមនុស្សទាំងអស់ ហើយខ្ញុំកំពុងមើលគ្រប់ទីកន្លែង។ គ្មានអ្វីមួយដែលមើលទៅចាស់ទេ ហើយក៏គ្មាននរណាម្នាក់មានសភាពដូចពួកគេធ្លាប់មានពីមុនមកនោះដែរ។ ខ្ញុំសម្រាកនៅលើរាជបល្ល័ង្ក ខ្ញុំទម្រេតព្រះកាយពីលើសកលលោកទាំងមូល...»។ នេះជាលទ្ធផលនៃកិច្ចការបច្ចុប្បន្នរបស់ព្រះជាម្ចាស់។ រាស្ត្ររើសតាំងទាំងអស់របស់ព្រះជាម្ចាស់ ត្រឡប់ទៅជាទម្រង់ដើមរបស់ពួកគេវិញ ពីព្រោះពួកទេវតាដែលបានរងទុក្ខអស់ពេលជាច្រើនឆ្នាំ ត្រូវបានដោះលែង ដូចព្រះជាម្ចាស់មានព្រះបន្ទូលថា «ពួកគេមានផ្ទៃមុខដូចជាអ្នកដ៏បរិសុទ្ធនៅក្នុងដួងចិត្តរបស់មនុស្សអ៊ីចឹង»។ ដោយសារពួកទេវតាធ្វើការនៅលើផែនដី និងបម្រើព្រះជាម្ចាស់នៅលើផែនដី ហើយដោយសារតែសិរីល្អរបស់ព្រះជាម្ចាស់សាយភាយពាសពេញពិភពលោក ទើបស្ថានសួគ៌មកដល់ផែនដី រីឯផែនដីឡើងដល់ស្ថានសួគ៌។ ហេតុដូច្នេះហើយ មនុស្សគឺជាតំណដែលភ្ជាប់ស្ថានសួគ៌ និងផែនដី។ ស្ថានសួគ៌ និងផែនដីលែងឃ្លាតគ្នាទៀតហើយ លែងបែកគ្នាទៀតហើយ ប៉ុន្តែភ្ជាប់គ្នាតែមួយ។ នៅទូទាំងពិភពលោក មានតែព្រះជាម្ចាស់ និងមនុស្សប៉ុណ្ណោះ។ មិនមានធូលី ឬភាពកខ្វក់ឡើយ ហើយអ្វីៗទាំងអស់សុទ្ធតែថ្មីឡើងវិញ ដូចកូនចៀមដែលដេកនៅលើវាលស្មៅបៃតងក្រោមមេឃ ដោយរីករាយនឹងព្រះគុណគ្រប់យ៉ាងរបស់ព្រះជាម្ចាស់។ ហើយដោយសារតែការមកដល់នៃភាពបៃតង ទើបដង្ហើមជីវិតភ្លឺចែងចាំងឡើង ដ្បិតព្រះជាម្ចាស់យាងមកកាន់ពិភពលោកដើម្បីរស់នៅជាមួយមនុស្សអស់កល្បជានិច្ចដូចដែលព្រះជាម្ចាស់បានមានព្រះបន្ទូលចេញពីព្រះឱស្ឋថា «ខ្ញុំអាចគង់នៅយ៉ាងមានសន្តិភាពនៅក្នុងក្រុងស៊ីយ៉ូនម្ដងទៀត»។ នេះគឺជានិមិត្តរូបនៃការចាញ់របស់សាតាំង វាគឺជាថ្ងៃដែលព្រះជាម្ចាស់សម្រាក ហើយថ្ងៃនេះនឹងត្រូវបានប្រកាសលើកសរសើរដោយមនុស្សទាំងអស់ និងធ្វើពិធីរំឭកដោយមនុស្សទាំងអស់។ នៅពេលព្រះជាម្ចាស់សម្រាកនៅលើរាជបល្ល័ង្ក នោះក៏ជាពេលដែលព្រះជាម្ចាស់បញ្ចប់កិច្ចការរបស់ទ្រង់នៅលើផែនដីនេះដែរ ហើយវាគឺជាពេលដែលអាថ៌កំបាំងទាំងអស់របស់ព្រះជាម្ចាស់ត្រូវបានបង្ហាញដល់មនុស្ស ព្រះជាម្ចាស់ព្រមទាំងមនុស្ស នឹងមានភាពសុខដុមនឹងគ្នា លែងបែកគ្នាជារៀងរហូត ទាំងនេះគឺជាទស្សនីយភាពដ៏ស្រស់ស្អាតនៃនគរព្រះ!

(«ការបកស្រាយអាថ៌កំបាំងអំពី ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ១៦ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

នៅពេលមនុស្សចូលទៅក្នុងគោលដៅដ៏អស់កល្បជានិច្ច នោះមនុស្សនឹងថ្វាយបង្គំព្រះអាទិករ ហើយដ្បិតមនុស្សបានទទួលនូវសេចក្ដីសង្គ្រោះ និងបានចូលក្នុងភាពអស់កល្បជានិច្ច នោះមនុស្សនឹងមិនស្វែងរកគោលដៅណាមួយឡើយ ហើយបន្ថែមលើនេះ គេក៏នឹងមិនត្រូវការព្រួយបារម្ភចំពោះការឡោមព័ទ្ធពីសំណាក់សាតាំងដែរ។ នៅពេលនេះ មនុស្សនឹងដឹងពីកន្លែងរបស់គេ ហើយនឹងបំពេញភារកិច្ចរបស់គេ ហើយបើទោះបីជាពួកគេមិនត្រូវបានវាយផ្ចាល ឬជំនុំជម្រះក្ដី ក៏មនុស្សម្នាក់ៗនឹងត្រូវបំពេញភារកិច្ចរបស់ពួកគេដែរ។ នៅពេលនោះ មនុស្សនឹងមានទាំងអត្តសញ្ញាណនិងឋានៈជាសត្តនិករ។ នឹងលែងមានភាពខុសគ្នារវាងខ្ពស់ និងទាប។ មនុស្សម្នាក់ៗ នឹងគ្រាន់តែត្រូវបំពេញមុខងារផ្សេងៗគ្នាតែប៉ុណ្ណោះ។ បែបនេះក្ដី ក៏មនុស្សនៅតែបន្តរស់នៅក្នុងគោលដៅដែលត្រឹមត្រូវនិងសមស្របសម្រាប់មនុស្សជាតិ។ មនុស្សនឹងបំពេញភារកិច្ចរបស់ខ្លួនដើម្បីបានថ្វាយបង្គំព្រះអាទិករ ហើយគឺមនុស្សជាតិនេះហើយ ដែលនឹងត្រូវក្លាយជាមនុស្សជាតិអស់កល្បជានិច្ច។ នៅពេលនោះ មនុស្សនឹងបានទទួលនូវជីវិតមួយដែលព្រះជាម្ចាស់បានបំភ្លឺ ជាជីវិតមួយដែលស្ថិតក្រោមការបីបាច់ និងការការពារពីព្រះជាម្ចាស់ ជាជីវិតមួយសមប្រកបជាមួយព្រះជាម្ចាស់។ មនុស្សជាតិនឹងដឹកនាំជីវិតសាមញ្ញធម្មតាមួយនៅលើផែនដី ហើយមនុស្សទាំងអស់នឹងចូលទៅក្នុងផ្លូវដែលត្រឹមត្រូវ។ នៅទីបំផុត ផែនការនៃការគ្រប់គ្រងរយៈពេល ៦,០០០ ឆ្នាំ នឹងបានបង្ក្រាបលើសាតាំង មានន័យថា ព្រះជាម្ចាស់នឹងបានស្រោចស្រង់នូវរូបកាយដើមរបស់មនុស្ស ដែលទ្រង់បានបង្កើតមក យ៉ាងនោះ ទើបបំណងព្រះហឫទ័យដើមរបស់ព្រះជាម្ចាស់ នឹងបានសម្រេចជោគជ័យ។

(«ការស្រោចស្រង់ជីវិតធម្មតារបស់មនុស្សត្រឡប់មកវិញ និងការនាំមនុស្សទៅកាន់ទិសដៅដ៏អស្ចារ្យមួយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ការរស់នៅក្នុងសេចក្ដីសម្រាក សំដៅលើជីវិតមួយដែលគ្មានចម្បាំង គ្មានភាពស្មោកគ្រោក និងគ្មានការតតាំងជាមួយសេចក្ដីទុច្ចរិត។ មានន័យថា ជីវិតនេះ គឺជាជីវិតមួយដែលគ្មានការរំខានពីសាតាំង (ក្នុងន័យនេះ «សាតាំង» សំដៅលើអំណាចសត្រូវ) និងសេចក្ដីពុករលួយរបស់សាតាំង ហើយជីវិតនេះ នឹងមិនរងនូវការឈ្លានពានពីអំណាចណាមួយដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់ឡើយ។ គឺជាជីវិតមួយដែលគ្រប់សព្វសារពើទាំងអស់ ដើរតាមប្រភេទរៀងៗខ្លួន និងអាចថ្វាយបង្គំព្រះអម្ចាស់ដែលបង្កើតសព្វសារពើបាន ហើយស្ថានសួគ៌ និងផែនដី មានសភាពស្ងប់ស្ងាត់ទាំងស្រុង។ នេះគឺជាអត្ថន័យពាក្យថា «ជីវិតស្រាកស្រាន្តរបស់មនុស្ស»។ នៅពេលដែលព្រះជាម្ចាស់សម្រាក សេចក្ដីទុច្ចរិតនឹងលែងមាននៅលើផែនដីនេះទៀតហើយ ហើយក៏លែងមានការឈ្លានពានបន្ថែមទៀតពីអំណាចសត្រូវដែរ ហើយមនុស្សជាតិនឹងចូលទៅក្នុងពិភពថ្មីមួយ គេលែងជាមនុស្សជាតិដែលត្រូវសាតាំងធ្វើឲ្យពុករលួយទៀតហើយប៉ុន្តែផ្ទុយទៅវិញ ជាមនុស្សជាតិដែលត្រូវបានសង្គ្រោះ ក្រោយពីត្រូវបានសាតាំងធ្វើឲ្យពុករលួយ។ ថ្ងៃសម្រាករបស់មនុស្សជាតិ ក៏នឹងក្លាយជាថ្ងៃសម្រាក របស់ព្រះជាម្ចាស់ដែរ។ ព្រះជាម្ចាស់បានបាត់បង់សេចក្ដីសម្រាក របស់ទ្រង់ដោយសារមនុស្សជាតិមិនអាចចូលទៅក្នុងសេចក្ដីសម្រាកបាន មិនមែនដោយសារទ្រង់មិនអាចចូលទៅក្នុងសេចក្ដីសម្រាកបានតាំងពីដើមមកនោះទេ។ ការចូលទៅក្នុងសេចក្ដីសម្រាកពុំមានន័យថា អ្វីគ្រប់សព្វសារពើឈប់កម្រើក ឬឈប់វិវឌ្ឍនោះទេ ហើយវាក៏មិនមានន័យថា ព្រះជាម្ចាស់ឈប់បំពេញកិច្ចការ ឬមានន័យថា មនុស្សឈប់រស់នៅដែរ។ ទីសម្គាល់នៃការចូលទៅក្នុងសេចក្ដីសម្រាក គឺនៅពេលដែលសាតាំងត្រូវបានបំផ្លាញ នៅពេលដែលមនុស្សទុច្ចរិតដែលចូលដៃជើងក្នុងការប្រព្រឹត្តអំពើអាក្រក់របស់វា ត្រូវបានដាក់ទោស និងត្រូវកម្ចាត់ចោល និងនៅពេលដែលគ្រប់អំណាចទាំងអស់ដែលទទឹងនឹងព្រះជាម្ចាស់លែងកើតមាន។ ព្រះជាម្ចាស់ដែលយាងចូលទៅក្នុងសេចក្ដីសម្រាក សំដៅលើថា ទ្រង់នឹងលែងបំពេញកិច្ចការរបស់ទ្រង់ក្នុងសេចក្ដីសង្គ្រោះមនុស្សលោកទៀត។ មនុស្សជាតិចូលទៅក្នុងសេចក្ដីសម្រាក មានន័យថា មនុស្សជាតិទាំងមូល នឹងរស់នៅក្នុងពន្លឺរបស់ព្រះជាម្ចាស់ និងក្រោមព្រះពររបស់ទ្រង់គ្មានសេចក្ដីពុករលួយរបស់សាតាំង ហើយសេចក្ដីទុច្ចរិត ក៏នឹងលែងកើតមានទៀត។ ស្ថិតក្រោមការថែទាំរបស់ព្រះជាម្ចាស់ មនុស្សលោកនឹងរស់នៅតាមធម្មតានៅលើផែនដី។ នៅពេលដែលព្រះជាម្ចាស់ និងមនុស្សជាតិចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា មានន័យថា មនុស្សជាតិត្រូវបានសង្គ្រោះ ហើយសាតាំងត្រូវបានបំផ្លាញ ហើយកិច្ចការរបស់ព្រះជាម្ចាស់ចំពោះមនុស្ស ត្រូវបានបញ្ចប់ទៅទាំងស្រុង។ ព្រះជាម្ចាស់ នឹងលែងបន្តបំពេញកិច្ចការចំពោះមនុស្សលោក ហើយពួកគេនឹងលែងរស់នៅក្រោមដែនត្រួតត្រារបស់សាតាំងទៀត។ ដូច្នេះ ព្រះជាម្ចាស់នឹងលែងជាប់រវល់ទៀត ហើយមនុស្សនឹងលែងត្រូវដើរឥតឈប់ទៀតហើយ។ ព្រះជាម្ចាស់ និងមនុស្សជាតិ នឹងចូលទៅក្នុងសេចក្ដីសម្រាកក្នុងពេលជាមួយគ្នា។ ព្រះជាម្ចាស់ នឹងត្រឡប់ទៅកាន់កន្លែងដើមរបស់ទ្រង់វិញ ហើយមនុស្សម្នាក់ៗ នឹងត្រូវត្រឡប់ទៅកាន់កន្លែងរបស់គេរៀងៗខ្លួនវិញ។ ទាំងអស់នេះ គឺជាគោលដៅដែលព្រះជាម្ចាស់ និងមនុស្សលោកនឹងត្រូវរស់នៅ នៅពេលការគ្រប់គ្រងទាំងស្រុងរបស់ព្រះជាម្ចាស់ ត្រូវបានបញ្ចប់។ ព្រះជាម្ចាស់មានគោលដៅរបស់ព្រះជាម្ចាស់ ហើយមនុស្សជាតិមានគោលដៅរបស់មនុស្សជាតិ។ នៅពេលសម្រាក ព្រះជាម្ចាស់នឹងបន្តដឹកនាំមនុស្សលោកទាំងអស់នៅក្នុងជីវិតរស់នៅរបស់ពួកគេនៅលើផែនដី ហើយនៅពេលស្ថិតក្នុងពន្លឺរបស់ទ្រង់ពួកគេនឹងថ្វាយបង្គំព្រះជាម្ចាស់ដ៏ពិតតែមួយអង្គគត់នៅលើស្ថានសួគ៌។ ព្រះជាម្ចាស់នឹងលែងរស់នៅក្នុងចំណោមមនុស្សលោក ហើយមនុស្សលោកក៏នឹងលែងអាចរស់នៅជាមួយព្រះជាម្ចាស់នៅក្នុងគោលដៅរបស់ទ្រង់ទៀតបានដែរ។ ព្រះជាម្ចាស់និងមនុស្សលោក មិនអាចរស់នៅក្នុងពិភពដូចគ្នាបានទេ ក៏ប៉ុន្តែ ទាំងព្រះជាម្ចាស់និងមនុស្សលោក មានលក្ខណៈនៃការរស់នៅរៀងៗខ្លួន។ ព្រះជាម្ចាស់ គឺជាព្រះដែលដឹកនាំមនុស្សជាតិទាំងអស់ ហើយគ្រប់មនុស្សជាតិទាំងអស់ គឺជាការបង្ហាញឲ្យឃើញច្បាស់អំពីកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ មនុស្សលោក គឺជាមនុស្សដែលត្រូវព្រះជាម្ចាស់ដឹកនាំនិងគ្មានសារជាតិដូចព្រះជាម្ចាស់ឡើយ។ «សម្រាក» មានន័យថា ត្រឡប់ទៅកាន់កន្លែងដើមរៀងៗខ្លួនវិញ។ ហេតុនេះ នៅពេលដែលព្រះជាម្ចាស់យាងចូលទៅក្នុងសេចក្ដីសម្រាក មានន័យថា ទ្រង់បានយាងត្រឡប់ទៅកាន់កន្លែងដើមរបស់ទ្រង់វិញហើយ។ ទ្រង់នឹងលែងរស់នៅលើផែនដីនេះ ឬគង់ក្នុងចំណោមមនុស្សជាតិ ដើម្បីរួមចំណែកក្នុងភាពសប្បាយរីករាយ និងទុក្ខសោករបស់ពួកគេទៀតហើយ។ នៅពេលដែលមនុស្សចូលទៅក្នុងសេចក្ដីសម្រាក មានន័យថា ពួកគេបានក្លាយជារបស់ពិតប្រាកដនៃការបង្កើតសព្វសារពើមក។ ពួកគេនឹងថ្វាយបង្គំព្រះជាម្ចាស់ពីផែនដីនេះ និងរស់នៅក្នុងជីវិតជាមនុស្សសាមញ្ញធម្មតា។ មនុស្សនឹងលែងរឹងចចេសនឹងព្រះជាម្ចាស់ ឬលែងប្រឆាំងនឹងទ្រង់ទៀតហើយ ហើយគេនឹងត្រូវត្រឡប់ទៅកាន់ជីវិតដើមជាអ័ដាម និងអេវ៉ាវិញ។ ទាំងអស់នេះ នឹងក្លាយជាជីវិត និងគោលដៅរៀងៗខ្លួនរបស់ព្រះជាម្ចាស់ និងមនុស្សលោក បន្ទាប់ពីព្រះជាម្ចាស់ និងមនុស្សលោកចូលទៅក្នុងសេចក្ដីសម្រាក។ ការបរាជ័យរបស់សាតាំង គឺជារឿងដែលមិនអាចគេចផុតបាន នៅក្នុងសង្គ្រាមរវាងសាតាំងនឹងព្រះជាម្ចាស់។ ដូច្នេះ ការចូលទៅក្នុងសេចក្ដីសម្រាករបស់ព្រះជាម្ចាស់ ក្រោយពីបញ្ចប់កិច្ចការគ្រប់គ្រងរបស់ទ្រង់និងបញ្ចប់ការសង្គ្រោះមនុស្សជាតិទាំងស្រុង រួចចូលទៅក្នុងសេចក្ដីសម្រាក ក៏បានក្លាយជារឿងដែលមិនអាចគេចផុតដូចគ្នាដែរ។ កន្លែងសម្រាករបស់មនុស្សជាតិគឺនៅលើផែនដី ហើយកន្លែងសម្រាករបស់ព្រះជាម្ចាស់ គឺនៅឯស្ថានសួគ៌។ ពេលមនុស្សលោកថ្វាយបង្គំព្រះជាម្ចាស់ ក្នុងសេចក្ដីសម្រាក ពួកគេនឹងរស់នៅលើផែនដីនេះ ហើយពេលព្រះជាម្ចាស់ដឹកនាំមនុស្សជាតិ ដែលនៅសេសសល់ ក្នុងសេចក្ដីសម្រាក ទ្រង់នឹងដឹកនាំពួកគេពីស្ថានសួគ៌ មិនមែនពីផែនដីឡើយ។ ព្រះជាម្ចាស់នឹងនៅតែជាព្រះវិញ្ញាណដដែល ចំណែកមនុស្សនឹងនៅតែជាសាច់ឈាមដដែល។ ព្រះជាម្ចាស់ និងមនុស្សលោក សម្រាកក្នុងលក្ខណៈខុសគ្នា។ នៅពេលដែលព្រះ ជាម្ចាស់សម្រាក ទ្រង់នឹងយាងយក ហើយលេចឡើងក្នុងចំណោម មនុស្សលោក។ នៅពេលដែលមនុស្សលោកសម្រាក ព្រះជាម្ចាស់នឹងដឹកនាំពួកគេទៅលេងស្ថានសួគ៌ក៏ដូចជាទៅត្រេកអរ សប្បាយនឹងជីវិតនៅទីនោះផងដែរ។ បន្ទាប់ពីព្រះជាម្ចាស់ និងមនុស្សជាតិចូលទៅក្នុងសេចក្ដីសម្រាក សាតាំងនឹងលែងកើតមានទៀតហើយ។ ដូចគ្នានេះដែរ មនុស្សទុច្ចរិតទាំងនោះ ក៏នឹងលែងមានវត្តមាននៅលើផែនដីនេះទៀតដែរ។ នៅមុនពេលដែលព្រះជាម្ចាស់ និងមនុស្សជាតិសម្រាក មនុស្សទុច្ចរិតដែលធ្លាប់បានបៀតបៀនព្រះជាម្ចាស់នៅលើផែនដី ក៏ដូចជាសត្រូវដែលរឹងចចេសនឹងទ្រង់នៅលើផែនដីនេះ នឹងត្រូវបានបំផ្លាញរួចជាស្រេចហើយ។ ពួកគេនឹងត្រូវកម្ចាត់ចោលដោយគ្រោះមហន្តរាយយ៉ាងធំក្រៃលែងនៅគ្រាចុងក្រោយ។ នៅពេលដែលមនុស្សទុច្ចរិតទាំងនោះត្រូវវិនាសសាបសូន្យទាំងស្រុង ផែនដីនឹងលែងស្គាល់នូវការយាយីរបស់សាតាំងជាថ្មីទៀតហើយ។ ទាល់តែពេលនោះ ទើបមនុស្សជាតិនឹងទទួលបាននូវសេចក្ដីសង្គ្រោះទាំងស្រុង ហើយកិច្ចការរបស់ព្រះជាម្ចាស់ ក៏នឹងត្រូវបញ្ចប់ដោយទាំងស្រុងផងដែរ។ ទាំងនេះ គឺជាលក្ខខណ្ឌតម្រូវទុកមុន សម្រាប់ឲ្យព្រះជាម្ចាស់ និងមនុស្សជាតិ ចូលទៅក្នុងសេចក្ដីសម្រាក។

(«ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

នៅពេលដែលមនុស្សលោកត្រូវបានស្រោចស្រង់មកជាលក្ខណៈដើមរបស់ពួកគេវិញ ហើយនៅពេលដែលពួកគេអាចបំពេញភារកិច្ចរៀងខ្លួន រក្សាទីតាំងត្រឹមត្រូវរបស់ខ្លួន និងចុះចូលនឹងការរៀបចំទាំងអស់របស់ព្រះជាម្ចាស់បាន នោះព្រះជាម្ចាស់នឹង ទទួលយកមនុស្សមួយក្រុមនៅលើផែនដីដែលថ្វាយបង្គំទ្រង់ ហើយទ្រង់ក៏នឹងបានបង្កើតនគរមួយនៅលើផែនដីដែលថ្វាយបង្គំទ្រង់ផងដែរ។ ទ្រង់នឹងមានជ័យជម្នះជាអស់កល្បជានិច្ចនៅលើផែនដីនេះ ហើយអ្នកដែលប្រឆាំងនឹងទ្រង់ នឹងត្រូវវិនាសហិនហោចជាអស់កល្បជានិច្ច។ កិច្ចការនេះនឹងស្រោចស្រង់នូវបំណងព្រះហឫទ័យដើមរបស់ទ្រង់នៅក្នុងការបង្កើតមនុស្សជាតិនេះត្រឡប់មកវិញ។ វានឹងស្រោចស្រង់នូវបំណងព្រះហឫទ័យរបស់ទ្រង់ក្នុងការបង្កើតគ្រប់សព្វសារពើ ហើយក៏នឹងស្រោចស្រង់នូវសិទ្ធិអំណាចរបស់ទ្រង់នៅលើផែនដី ក្នុងចំណោមគ្រប់សព្វសារពើ និងក្នុងចំណោមសត្រូវរបស់ទ្រង់ត្រឡប់មកវិញផងដែរ។ ទាំងអស់នេះ នឹងក្លាយជានិមិត្តរូបនៃជ័យជម្នះទាំងស្រុងរបស់ទ្រង់។ ចាប់ពីពេលនោះមក មនុស្សជាតិនឹងចូលទៅក្នុងសេចក្ដីសម្រាក និងចាប់ផ្ដើមជីវិតមួយដែលស្ថិតនៅលើផ្លូវត្រូវ។ ព្រះជាម្ចាស់ ក៏នឹងចូលទៅក្នុងសេចក្ដីសម្រាកជាអស់កល្បជានិច្ចជាមួយមនុស្សជាតិផងដែរ និងចាប់ផ្ដើមជីវិតដ៏អស់កល្បជានិច្ច រួមគ្នាដោយទ្រង់ផ្ទាល់ព្រះអង្គ និងដោយមនុស្សលោក។ ភាពស្មោកគ្រោក និងការមិនស្ដាប់បង្គាប់នៅលើផែនដី នឹងត្រូវបាត់អស់ ហើយអ្នកស្រែកទួញថ្ងូរ នឹងបានរសាយចិត្ត ហើយគ្រប់សព្វសារពើទាំងអស់នៅក្នុងពិភពលោកនេះ ដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់ នឹងត្រូវឈប់កើតមានទៀត។ មានតែព្រះជាម្ចាស់ និងអ្នកដែលទទួលបាននូវសេចក្ដីសង្គ្រោះរបស់ទ្រង់ប៉ុណ្ណោះ ដែលនឹងនៅបន្តទៀត។ មានតែសព្វសារពើដែលទ្រង់បង្កើតមកប៉ុណ្ណោះ ដែលនឹងត្រូវនៅបន្តទៀត។

(«ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

អ្វីដែលព្រះជាម្ចាស់សន្យាចំពោះអស់អ្នកដែលបានទទួលសេចក្ដីសង្គ្រោះ និងអស់អ្នកដែលត្រូវបានធ្វើឱ្យគ្រប់លក្ខណ៍

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖ នគរព្រះកំពុងពង្រីកនៅក្នុងចំណោមមនុស្ស វាកំពុងតែលេចរូបរាងនៅក្នុងចំណោមមនុស្ស...

Leave a Reply