គ្រោះថ្នាក់ និងផលវិបាកដែលទំនួលខុសត្រូវរបស់មនុស្សពុករលួយនឹងនាំយកចំពោះពួកគេ

05-09-2021

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

ដោយសារតែការបង្កើតវិទ្យាសាស្រ្តសង្គមរបស់មនុស្ស ទើបគំនិតរបស់គេត្រូវពង្វក់ដោយវិទ្យាសាស្ត្រ និងចំណេះដឹង។ ក្រោយមក វិទ្យាសាស្រ្ត និងចំណេះដឹងក៏បានក្លាយជាឧបករណ៍ សម្រាប់គ្រប់គ្រងមនុស្សលោក ហើយលែងមានចន្លោះគ្រប់គ្រាន់ សម្រាប់ឲ្យមនុស្សថ្វាយបង្គំព្រះជាម្ចាស់ និងលែងមានលក្ខខណ្ឌអនុគ្រោះសម្រាប់ការថ្វាយបង្គំព្រះទៀតដែរ។ ឋានៈរបស់ព្រះជាម្ចាស់ បានធ្លាក់ចុះកាន់តែទាបនៅក្នុងចិត្តមនុស្ស។ បើគ្មានព្រះនៅក្នុងចិត្តទេ ពិភពខាងក្នុងរបស់មនុស្សនឹងងងឹត អស់សង្ឃឹម និងទទេស្អាត។ ក្រោយៗមកទៀត អ្នកវិទ្យាសាស្រ្ត សង្គម អ្នកប្រវត្តិសាស្រ្ត និងអ្នកនយោបាយជាច្រើន បានក្លាយជាអ្នកនាំមុខគេ ក្នុងការបង្ហាញពីទ្រឹស្ដីវិទ្យាសាស្រ្តសង្គម ទ្រឹស្ដីនៃការវិវត្តរបស់មនុស្សលោក និងទ្រឹស្ដីផ្សេងៗទៀត ដែលផ្ទុយទៅនឹងសេចក្តីពិតដែលព្រះបានបង្កើតមនុស្សលោក ដើម្បីបំពេញតាមចិត្ត និងគំនិតរបស់មនុស្សលោក។ ដោយសារតែបែបនេះ ទើបមនុស្សដែលជឿថា ព្រះជាម្ចាស់បានបង្កើតអ្វីៗគ្រប់យ៉ាង មានកាន់តែតិចទៅៗ ហើយមនុស្សដែលជឿលើទ្រឹស្ដីនៃការវិវត្ត នោះក៏កាន់តែមានចំនួនច្រើនឡើងៗ។ មនុស្សកាន់តែច្រើនឡើង ចាត់ទុកកំណត់ត្រានៃកិច្ចការរបស់ព្រះជាម្ចាស់ និងបន្ទូលរបស់ទ្រង់ក្នុងសម័យនៃព្រះគម្ពីរសញ្ញាចាស់ ជាទេវកថា និងជារឿងព្រេងនិទាន។ នៅក្នុងដួងចិត្តរបស់ពួកគេ មនុស្សលែងអើពើចំពោះភាពថ្លៃថ្នូ និងភាពមហិមារបស់ព្រះជាម្ចាស់ទៀតហើយ គេលែងអើពើចំពោះគោលជំនឿថា ព្រះជាម្ចាស់មានពិត និងមានអំណាចត្រួតត្រាលើគ្រប់អ្វីៗទាំងអស់។ ការរស់រានរបស់មនុស្សលោក និងវាសនាប្រទេសនិងជាតិសាសន៍នានា លែងសំខាន់ចំពោះពួកគេទៀតហើយ ហើយមនុស្សរស់នៅក្នុងពិភពដែលគ្មានខ្លឹមសារ ដែលខ្វល់ខ្វាយតែនឹងរឿងហូបចុក ស៊ីផឹក និងរឿង សប្បាយ។ ... មានមនុស្សតិចណាស់ដែលគិតថា ខ្លួនមានកាតព្វកិច្ច ក្នុងការស្វែងរកទីកន្លែងដែលព្រះបំពេញកិច្ចការរបស់ទ្រង់នាពេលសព្វថ្ងៃនេះ ឬព្យាយាមស្វែងយល់ពីរបៀបដែលទ្រង់គ្រប់គ្រង និងរៀបចំគោលដៅរបស់មនុស្សលោក។ ហើយដោយបែបនេះ ទើបអរិយធម៌របស់មនុស្ស កាន់តែមិនអាចត្រួសត្រាយក្ដីប្រាថ្នារបស់មនុស្សលោកបាន ក៏លែងមានមនុស្សស្គាល់ ហើយខណៈកំពុងរស់នៅក្នុងពិភពបែបនេះ ទើបមនុស្សច្រើនណាស់មានអារម្មណ៍ថា ពួកគេសប្បាយចិត្ត តិចជាងមនុស្សដែលបានស្លាប់ទៅហើយ។ សូម្បីតែប្រជាជននៃប្រទេសដែលធ្លាប់មានអរិយធម៌ថ្កុំថ្កើង ក៏ជួបនឹងទុក្ខព្រួយបែបនេះដែរ។ មិនថា មេដឹកនាំ និងអ្នកប្រាជ្ញសង្គមវិទ្យា ខំប្រឹងប្រើខួរក្បាលរបស់ពួកគេ ដើម្បីថែរក្សាអរិយធម៌របស់មនុស្សលោកយ៉ាងណាក៏ដោយ ក៏វាគ្មានបានការអ្វីដែរ ដ្បិតគ្មានការដឹកនាំរបស់ព្រះជាម្ចាស់។ គ្មាននរណាម្នាក់អាចបំពេញដួងចិត្តទទេស្អាតរបស់មនុស្សលោកបានទេ ដ្បិតគ្មាននរណាម្នាក់អាចធ្វើជាជីវិតរបស់មនុស្សលោកបានឡើយ ហើយគ្មានទ្រឹស្ដីសង្គមណាមួយ អាចរំដោះមនុស្សចេញពីភាពទទេស្អាត ដែលធ្វើឲ្យគេរងទុក្ខវេទនាបានដែរ។ វិទ្យាសាស្រ្ត ចំណេះដឹង សេរីភាព លទ្ធិប្រជាធិបតេយ្យ ការកម្សាន្ត ភាពស្រាកស្រាន្ត កត្តាទាំងអស់នេះ អាចលួងលោមចិត្តមនុស្សបានបណ្ដោះអាសន្ន ប៉ុណ្ណោះ។ ទោះបីជាមានកត្តាទាំងអស់នេះក្ដី ក៏មនុស្សនឹងនៅតែមានបាប និងទួញសោកចំពោះអំពើអយុត្តិធម៌ក្នុងសង្គម ដោយជៀសមិនផុតដែរ។ ចំណុចទាំងអស់នេះ មិនអាចហាមឃាត់ចំណង់ និងសេចក្តីប្រាថ្នារបស់មនុស្ស ដើម្បីរុករកអ្វីថ្មីៗបានឡើយ។ នេះគឺដោយសារព្រះជាម្ចាស់បង្កើតមនុស្សលោកមក ហើយការលះបង់ និងការរុករកឥតន័យខ្លឹមសាររបស់មនុស្ស អាចត្រឹមនាំទៅរកសេចក្ដីទុក្ខព្រួយកាន់តែខ្លាំងឡើង និងធ្វើឲ្យមនុស្សរស់នៅក្នុងអារម្មណ៍ភ័យខ្លាចឥតឈប់តែប៉ុណ្ណោះ ទាំងមិនដឹងថា ត្រូវប្រឈមមុខចំពោះអនាគតរបស់ មនុស្សលោកដោយរបៀបណា ឬត្រូវប្រឈមមុខនឹងផ្លូវនៅខាងមុខនោះដោយបែបណាឡើយ។ មនុស្សនឹង កាន់តែកោតខ្លាច ចំពោះវិទ្យាសាស្រ្ត និងចំណេះដឹង និងកាន់តែភ័យខ្លាចចំពោះអារម្មណ៍ទទេស្អាត។ នៅក្នុងពិភពលោកនេះ មិនថាអ្នករស់នៅក្នុងប្រទេសសេរី ឬប្រទេសដែលគ្មានសិទ្ធិមនុស្សឡើយ អ្នកគ្មានសមត្ថភាពគេចចេញពីវាសនារបស់មនុស្សលោកបានឡើយ។ មិនថា អ្នកជាមេដឹកនាំ ឬត្រូវគេដឹកនាំនោះទេ ទីបំផុត អ្នកនៅតែគ្មានសមត្ថភាពគេចពីចំណង់ក្នុងការរុករកវាសនា សេចក្ដីអាថ៌កំបាំង និងគោលដៅរបស់មនុស្សលោកបានឡើយ ហើយអ្នកកាន់តែគ្មានសមត្ថភាពគេចចេញពីគំនិតវិលវល់នៃអារម្មណ៍ទទេស្អាតនេះដែរ។ បាតុភូតបែបនេះ កើតមានជាទូទៅចំពោះមនុស្សគ្រប់រូប ហើយត្រូវអ្នកសង្គមវិទ្យាហៅថា បាតុភូតសង្គម ប៉ុន្តែ គ្មានមនុស្សអស្ចារ្យណាម្នាក់ដែលអាចមកដោះស្រាយបញ្ហាបែបនេះបានឡើយ។ ចុងក្រោយទៅ មនុស្សនៅតែជាមនុស្ស ហើយគ្មានមនុស្សណាម្នាក់ ដែលអាចជំនួសឋានៈ និងព្រះជន្មរបស់ព្រះជាម្ចាស់បានឡើយ។ មនុស្សលោកមិនត្រឹមតែត្រូវការសង្គមមួយដែលមានយុត្តិធម៌ ដែលមនុស្សគ្រប់គ្នាមានអាហារគ្រប់គ្រាន់ រស់នៅស្មើភាពគ្នា និងមានសេរីភាពនោះទេ តែអ្វីដែលមនុស្សលោកត្រូវការ គឺសេចក្តីសង្គ្រោះរបស់ព្រះជាម្ចាស់និងការប្រទានជីវិតពីទ្រង់ដល់ពួកគេ។ ទាល់តែមនុស្សទទួលបានការប្រទានជីវិតពីព្រះ និងការសង្រ្គោះរបស់ទ្រង់ ពេលនោះទើបសេចក្តីត្រូវការ ការស្រេកឃ្លានក្នុងការរុករក និងភាពទទេស្អាតនៃវិញ្ញាណរបស់មនុស្ស អាចដោះស្រាយបាន។ ប្រសិនបើប្រជាជននៃប្រទេស ឬជាតិសាសន៍មួយ មិនអាចទទួលបានសេចក្តីសង្គ្រោះ និងព្រះទ័យទុកដាក់ពីព្រះជាម្ចាស់ទេ ដូច្នេះ ប្រទេស ឬជាតិសាសន៍នោះ នឹងធ្វើដំណើរលើផ្លូវទៅកាន់សេចក្ដីវិនាសហិនហោច ឆ្ពោះទៅរកភាពងងឹត និងត្រូវព្រះជាម្ចាស់ធ្វើឲ្យវិនាសសាបសូន្យ។

(«ឧបសម្ព័ន្ធ ២៖ ព្រះជាម្ចាស់គ្រប់គ្រងលើវាសនារបស់មនុស្សលោកទាំងអស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ប្រហែលបច្ចុប្បន្ននេះ ប្រទេសរបស់អ្នកកំពុងរីកចម្រើន ប៉ុន្តែ ប្រសិនបើអ្នកអនុញ្ញាតឲ្យប្រជាជនអ្នក វង្វេងចេញពីព្រះជាម្ចាស់ ដូច្នេះ ប្រទេសនោះនឹងត្រូវឃ្លាតឆ្ងាយពីព្រះពររបស់ព្រះជាម្ចាស់។ អរិយធម៌នៃប្រទេសរបស់អ្នក នឹងត្រូវគេជាន់ឈ្លីកាន់តែច្រើនឡើង មិនយូរប៉ុន្មាន មនុស្សនឹងក្រោកឡើងទាស់ទទឹងនឹងព្រះជាម្ចាស់ និងដាក់បណ្ដាសាស្ថានសួគ៌ជាមិនខាន។ ដូច្នេះហើយ វាសនានៃប្រទេសនោះនឹងត្រូវវិនាសហិនហោចទាំងមិនឲ្យមនុស្សដឹង។ ព្រះជាម្ចាស់ នឹងលើកប្រទេសដែលមានអំណាចឲ្យខ្ពស់ឡើង ដើម្បីប្រឈមមុខជាមួយប្រទេសនានា ដែលព្រះជាម្ចាស់បានដាក់បណ្ដាសា ហើយអាចនឹងកម្ចាត់ប្រទេសទាំងនោះឲ្យអស់ពីផែនដីផង។ ការងើបឡើង និងការធ្លាក់ចុះនៃប្រទេស ឬជាតិសាសន៍មួយ គឺអាស្រ័យត្រង់ថា មេដឹកនាំប្រទេសនោះ ថ្វាយបង្គំព្រះជាម្ចាស់ដែរឬអត់ ហើយពួកគេដឹកនាំប្រជាជនរបស់ពួកគេឲ្យមានភាពស្និទស្នាលជាមួយព្រះជាម្ចាស់ និងថ្វាយបង្គំទ្រង់ ដែរឬអត់។ ក៏ប៉ុន្តែ នៅក្នុងសម័យចុងក្រោយនេះ ដោយសារមនុស្សដែលស្វែងរក និងថ្វាយបង្គំព្រះជាម្ចាស់ពិតប្រាកដ កាន់តែកម្រ ទើបព្រះជាម្ចាស់ប្រទាន ការអនុគ្រោះពិសេស ចំពោះប្រទេសនានា ដែលយកគ្រីស្ទសាសនា ជាសាសនារបស់រដ្ឋ។ ទ្រង់ប្រមូលផ្ដុំប្រទេសទាំងនោះ បញ្ចូលគ្នា ដើម្បីបង្កើតជាជំរុំសុចរិតបណ្ដោះអាសន្នរបស់ពិភពលោក ចំណែកប្រទេសដែលមិនជឿលើព្រះ និងអស់អ្នកណាដែលមិនថ្វាយបង្គំព្រះដ៏ពិត នឹងក្លាយជាសត្រូវនៃជំរុំសុចរិតនេះ។ ដោយបែបនេះ ព្រះជាម្ចាស់មិនត្រឹមតែមានកន្លែងមួយនៅក្នុងចំណោមមនុស្សលោក ដើម្បីបំពេញកិច្ចការរបស់ទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែក៏ទទួលបាននូវបណ្ដាប្រទេសដែលអាចអនុវត្តសិទ្ធិអំណាចសុចរិត ដោយអនុញ្ញាតឲ្យមានការដាក់ទណ្ឌកម្ម និងការដាក់កំហិតលើប្រទេសដែលប្រឆាំងទាស់នឹងទ្រង់។ បើទោះបីជាបែបនេះក្ដី ក៏មានមនុស្សតិចតួចណាស់ ដែលមក ថ្វាយបង្គំព្រះជាម្ចាស់ ដ្បិតមនុស្សលោកបានវង្វេងឆ្ងាយខ្លាំងពី ទ្រង់ រួចមនុស្សបានបំភ្លេចព្រះជាម្ចាស់ជាយូរមកហើយ។ មានតែប្រទេសដែលអនុវត្តតាមសេចក្តីសុចរិត និងប្រឆាំងទាស់នឹងសេចក្តីទុច្ចរិតទេ ទើបនៅមានវត្តមានលើផែនដី។ ប៉ុន្តែ ការនេះ នៅឆ្ងាយពីព្រះទ័យចង់បានរបស់ព្រះជាម្ចាស់ណាស់ ដ្បិតគ្មានមេដឹកនាំប្រទេសណា នឹងអនុញ្ញាតឲ្យព្រះជាម្ចាស់គ្រប់គ្រងលើប្រជាជនរបស់ពួកគេឡើយនិងគ្មានគណបក្សនយោបាយណាមួយ ដែលនឹងប្រមូលផ្ដុំប្រជាជនរបស់ខ្លួន ដើម្បីថ្វាយបង្គំព្រះជាម្ចាស់ឡើយ។ ព្រះជាម្ចាស់បានបាត់បង់ឋានៈពេញសិទ្ធិរបស់ទ្រង់នៅក្នុងដួងចិត្តនៃគ្រប់បណ្ដាប្រទេស ជាតិសាសន៍ គណបក្សកាន់អំណាចទាំងអស់និងសូម្បីតែក្នុង ដួងចិត្តនៃមនុស្សគ្រប់រូប។ ថ្វីបើអំណាចដ៏សុចរិត មានពិតនៅក្នុងពិភពលោកនេះ តែប្រភេទអំណាចដ៏ផុយស្រួយ ដែលធ្វើឲ្យព្រះគង់ក្នុងដួងចិត្តរបស់គេមិនបាន គឺនៅតែមាន។ ប្រសិនបើគ្មានព្រះពរពីព្រះជាម្ចាស់ទេ សង្វៀននយោបាយត្រូវធ្លាក់ក្នុងភាពច្របូកច្របល់ និងងាយស្រួលរងនូវការវាយប្រហារ។ សម្រាប់មនុស្សលោក ការដែលគ្មាន ព្រះពរពីព្រះជាម្ចាស់ គឺដូចជាការដែលគ្មានព្រះអាទិត្យដូច្នោះដែរ។ មិនថា មេដឹកនាំប្រឹងប្រែងបម្រើប្រជាជនរបស់ពួកគេយ៉ាងណានោះទេ មិនថា មនុស្សលោកមានជំនុំសុចរិតច្រើនប៉ុនណា ក៏ក្នុងចំណោមកត្តាទាំងអស់នេះ គ្មានអ្វីនឹងផ្លាស់ប្ដូរដំណើរនៃហេតុការណ៍ ឬផ្លាស់ប្ដូរវាសនារបស់មនុស្សលោកបានឡើយ។ មនុស្សជឿថា ប្រទេសមួយដែលប្រជាជនមានចំណីអាហារ និងសម្លៀកបំពាក់ នៅក្នុងប្រទេសដែលពួកគេអាចរស់នៅរួមគ្នាដោយសុខសាន្ត ហើយមានអ្នកដឹកនាំល្អ គឺជាប្រទេសល្អ។ ប៉ុន្តែ ព្រះជាម្ចាស់ពុំបានគិតដូច្នេះឡើយ។ ទ្រង់ជឿថា ប្រទេសមួយដែលគ្មាននរណាថ្វាយបង្គំទ្រង់ គឺជាប្រទេសដែលទ្រង់ត្រូវធ្វើឲ្យវិនាសហិនហោច។ របៀបគិតគូររបស់មនុស្សលោក គឺខុសគ្នាស្រឡះពីការគិតរបស់ព្រះជាម្ចាស់។ ដូច្នេះ ប្រសិនបើអ្នកដឹកនាំប្រទេសមួយ ពុំថ្វាយបង្គំព្រះជាម្ចាស់ដូច្នេះ វាសនារបស់ប្រទេសនោះ នឹងត្រូវជួបគ្រោះមហន្តរាយ ហើយប្រទេសនោះនឹងគ្មានគោលដៅច្បាស់លាស់ទេ។

ព្រះជាម្ចាស់ពុំចូលរួមក្នុងរឿងនយោបាយរបស់មនុស្សលោកឡើយ តែវាសនារបស់ប្រទេស ឬជាតិសាសន៍មួយ គឺព្រះជាម្ចាស់ជាអ្នកគ្រប់គ្រង។ ព្រះជាម្ចាស់គ្រប់គ្រងពិភពលោកនេះ និងសាកលលោកទាំងមូល។ វាសនារបស់មនុស្សលោក និងផែនការរបស់ព្រះជាម្ចាស់ មានការជាប់ពាក់ព័ន្ធគ្នាយ៉ាងជិតស្និទ ហើយគ្មានមនុស្សគ្មានប្រទេស ឬជាតិសាសន៍ណាមួយ ត្រូវបានលើកលែងចេញពីអំណាចគ្រប់គ្រងរបស់ព្រះជាម្ចាស់ឡើយ។ ប្រសិនបើមនុស្សចង់ដឹងពីវាសនារបស់ខ្លួន ដូចនេះ គេត្រូវមកចំពោះព្រះជាម្ចាស់។ ព្រះជាម្ចាស់ត្រូវធ្វើឲ្យអស់អ្នកណាដែលដើរតាម និងថ្វាយបង្គំ ទ្រង់បានរីកចម្រើន និងធ្វើឲ្យអស់អ្នកណាដែលប្រឆាំងទាស់ និងបដិសេធទ្រង់ ជួបការអន់ថយ និងវិនាសហិនហោច។

ចូរនឹកចាំពីដំណើររឿងនៅក្នុងព្រះគម្ពីរ កាលដែលព្រះជាម្ចាស់បំផ្លាញក្រុងសូដុម និងគិតអំពីការដែលប្រពន្ធរបស់ឡុត ក្លាយទៅជាបង្គោលអំបិល។ ចូរត្រឡប់ទៅគិតពីការដែលប្រជាជននៃក្រុងនីនីវេ ប្រែចិត្តចេញពីអំពើបាបរបស់ខ្លួន ដោយស្លៀកសំពត់ធ្មៃ រួចអង្គុយក្នុងផេះ ហើយនឹកឃើញដល់រឿងរ៉ាវដែល បានកើតឡើង ក្រោយពេលពួកយូដា ដំភ្ជាប់ព្រះយ៊េសូវទៅនឹងឈើឆ្កាងកាលពី ២,០០០ ឆ្នាំមុន។ ពួកយូដាត្រូវបានបណ្ដេញចេញពីអ៊ីស្រាអែល និងភៀសខ្លួនទៅប្រទេសជាច្រើន នៅជុំវិញពិភពលោក។ មនុស្សជាច្រើនត្រូវបានកាប់សម្លាប់ ហើយជាតិសាសន៍យូដាទាំងមូលត្រូវស្ថិតក្រោមការបំផ្លិចបំផ្លាញដោយឥតព្រៀងទុក។ ពួកគេបានឆ្កាងព្រះជាម្ចាស់នៅលើឈើឆ្កាង គឺបានប្រព្រឹត្តអំពើបាបយ៉ាងសាហាវយង់ឃ្នង និងបានញុះញង់ឲ្យមានការដាក់ទោសព្រះ។ ពួកគេត្រូវបានបង្កើតឡើង ដើម្បីតបស្នងនូវអ្វីដែលពួកគេបានធ្វើ និងត្រូវបានបង្កើតឡើង ដើម្បីទទួលលទ្ធផលនៃការប្រព្រឹត្តរបស់ពួកគេ។ ពួកគេធ្វើគុតព្រះជាម្ចាស់ បដិសេធព្រះជាម្ចាស់ ហេតុដូច្នេះ វាសនាពួកគេមានតែមួយគត់ គឺត្រូវព្រះជាម្ចាស់ដាក់ទោស។ នេះជាលទ្ធផលដ៏ជូរចត់ និងជាសោកនាដកម្មដែលមេដឹកនាំរបស់ពួកគេបានបង្កមកលើជាតិសាសន៍ និងប្រទេសរបស់ពួកគេ។

សព្វថ្ងៃនេះ ព្រះជាម្ចាស់បានយាងត្រឡប់មកលោកិយវិញ ដើម្បីបំពេញកិច្ចការរបស់ទ្រង់។ ទីសំចតដំបូងរបស់ទ្រង់ គឺជាទីជំនុំធំនៃពួកមេដឹកនាំផ្ដាច់ការ៖ ប្រទេសចិនជាកំពែងការពារដ៏រឹងមាំរបស់ពួកមិនជឿលើព្រះ។ ព្រះជាម្ចាស់ទទួលយកមនុស្សមួយក្រុម ដោយព្រះប្រាជ្ញាញាណ និងព្រះចេស្ដារបស់ទ្រង់។ ក្នុងអំឡុងពេលនេះ ទ្រង់ត្រូវបានគណបក្សកាន់អំណាចរបស់ចិនកំពុងតាមប្រម៉ាញ់ដោយប្រើគ្រប់មធ្យោបាយទាំងអស់ ហើយទ្រង់ត្រូវរងទុក្ខយ៉ាងខ្លាំង និងគ្មានកន្លែងឲ្យទ្រង់ដាក់ព្រះកេសផ្ទំបាន ហើយមិនអាចស្វែងរកទីជម្រកបាន។ ថ្វីបើបែបនេះក្ដី ព្រះជាម្ចាស់នៅតែបន្តកិច្ចការដែលទ្រង់មានបំណងចង់ធ្វើដដែល៖ ទ្រង់បញ្ចេញព្រះសូរសៀងរបស់ទ្រង់និងផ្សាយដំណឹងល្អ។ គ្មាននរណាម្នាក់អាចយល់ពីឫទ្ធានុភាពរបស់ព្រះជាម្ចាស់បានឡើយ។ ព្រះជាម្ចាស់មិនដែលបញ្ឈប់កិច្ចការរបស់ទ្រង់ នៅក្នុងប្រទេសចិន ជាប្រទេសដែលចាត់ទុកព្រះជាម្ចាស់ជាសត្រូវនោះឡើយ។ ផ្ទុយទៅវិញ មនុស្សកាន់តែច្រើនឡើងៗ ទទួលយកកិច្ចការ និងព្រះបន្ទូលរបស់ទ្រង់ ដ្បិតព្រះជាម្ចាស់បំពេញគ្រប់កិច្ចការដែលទ្រង់អាចធ្វើបាន ដើម្បីសង្គ្រោះមនុស្សលោកគ្រប់គ្នា។ យើងជឿថា គ្មានប្រទេស ឬមហាអំណាចណាមួយដែលអាចឈររាំងកិច្ចការដែលព្រះជាម្ចាស់ចង់សម្រេចឲ្យបាននោះឡើយ។ អស់អ្នកដែលរារាំងកិច្ចការរបស់ព្រះជាម្ចាស់ តតាំងនឹងព្រះបន្ទូលរបស់ព្រះ ហើយរំខាន និងធ្វើឲ្យខូចផែនការរបស់ព្រះជាម្ចាស់ ចុងក្រោយនឹងត្រូវព្រះជាម្ចាស់ដាក់ទោស។ អ្នកណាដែលប្រឆាំងនឹងកិច្ចការរបស់ព្រះជាម្ចាស់ នឹងត្រូវបញ្ចូនទៅស្ថាននរក។ ប្រទេសណាដែលប្រឆាំងនឹងកិច្ចការរបស់ព្រះជាម្ចាស់នឹងត្រូវរងនូវការបំផ្លិចបំផ្លាញ។ ជាតិសាសន៍ណាដែលក្រោកឡើងប្រឆាំងទាស់នឹងកិច្ចការរបស់ព្រះ នឹងត្រូវកម្ចាត់ចេញពីផែនដីនេះ និងលែងមានទៀត។

(«ឧបសម្ព័ន្ធ ២៖ ព្រះជាម្ចាស់គ្រប់គ្រងលើវាសនារបស់មនុស្សលោកទាំងអស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ចំណេះដឹងអំពីវប្បធម៌សម័យបុរាណ និងប្រវត្តិសាស្ត្រអស់រយៈពេលរាប់ពាន់ឆ្នាំមកនេះ បានបិទគំនិត សញ្ញាណ និងទស្សនៈយល់ឃើញរបស់មនុស្សយ៉ាងតឹងណែន ដោយមិនអាចជ្រួតជ្រាប និងមិនអាចបំបែកធាតុបានឡើយ។[១] មនុស្សរស់នៅក្នុងវដ្ដ ទីដប់ប្រាំបីជាន់នៃស្ថាននរក ជាទីដែលពួកគេដូចជាត្រូវបានព្រះជាម្ចាស់បំបោះបង់ចោលទៅក្នុងគុកដ៏ងងឹត ដែលពួកគេមិនអាចមើលឃើញពន្លឺថ្ងៃនោះឡើយ។ គំនិតសក្ដិភូមិបានសង្កត់សង្កិនមនុស្សយ៉ាងខ្លាំង រហូតដល់ពួកគេស្ទះខ្យល់ សឹងតែដកដង្ហើមមិនរួច។ ពួកគេអស់ខ្យល់ ហើយគ្មានកម្លាំងក្នុងការតបតឡើយ ដូច្នេះ អ្វីដែលពួកគេអាចធ្វើបាន គឺជាការអត់ទ្រាំ ទាំងខាំធ្មេញសង្កត់ចិត្តអត់មាត់មួយម៉ាត់...។ គ្មាននរណាម្នាក់ហ៊ានរើបម្រះ ឬក្រោកឈរទាមទារចង់បានសេចក្តីសុចរិត និងសេចក្តីយុត្តិធម៌ឡើយ ដូច្នេះ មនុស្សគ្រាន់តែរស់នៅជីវិតមួយ អន់ជាងសត្វធាតុ ក្រោមការវាយធ្វើបាប និងការរំលោភបំពាននៃក្រមសីលធម៌បែបសក្ដិភូមិ ពីមួយថ្ងៃទៅមួយថ្ងៃ និងពីមួយឆ្នាំទៅមួយឆ្នាំ។ ពួកគេមិនធ្លាប់គិតចង់ស្វែងរកព្រះជាម្ចាស់ ដើម្បីរីករាយនឹងសុខសុភមង្គលនៅក្នុងពិភពលោករបស់មនុស្សឡើយ។ វាដូចជាមនុស្សបានរងការវាយដំខ្លាំងពេក រហូតដល់ថ្នាក់ ពួកគេដូចជាស្លឹកឈើដែលជ្រុះធ្លាក់នាសរទរដូវ ដែលស្វិតស្រពោន ស្ងួត និងមានស្លឹកពណ៌លឿងត្នោត។ មនុស្សបានបាត់បង់ការចងចាំ តាំងពីយូរយារណាស់មកហើយ។ ពួកគេរស់នៅក្នុងភាពតែលតោលនៅស្ថាននរក ដែលជាពិភពរបស់មនុស្ស ទាំងកំពុងទន្ទឹងរង់ចាំការយាងមកនៃគ្រាចុងក្រោយ ដើម្បីឲ្យពួកគេអាចត្រូវវិនាសជាមួយគ្នានៅស្ថាននរកនេះ គឺដូចគ្រាចុងក្រោយដែលពួកគេទន្ទឹងចាំនោះ ជាថ្ងៃដែលមនុស្សនឹងទទួលបានសេចក្ដីស្ងប់សុខអ៊ីចឹង។ ក្រមសីលធម៌បែបសក្ដិភូមិបានឆក់យកជីវិតរបស់មនុស្សឲ្យធ្លាក់ទៅក្នុង «ស្ថានឃុំព្រលឹង» ដោយធ្វើឲ្យមនុស្សមានកម្លាំងកាន់តែខ្សោយទៅៗក្នុងការប្រឆាំងតបត។ រាល់ការសង្កត់សង្កិនរុញច្រានមនុស្សមួយជំហានម្ដងៗឲ្យធ្លាក់កាន់តែជ្រៅចូលក្នុងស្ថានឃុំព្រលឹង គឺកាន់តែឆ្ងាយទៅៗពីព្រះជាម្ចាស់ រហូតដល់សព្វថ្ងៃនេះ ពួកគេបានក្លាយជាមនុស្សចម្លែកទាំងស្រុងចំពោះព្រះជាម្ចាស់ ហើយព្យាយាមគេចវេះចេញពីទ្រង់ នៅពេលដែលពួកគេជួបទ្រង់។ មនុស្សមិនយកចិត្តទុកដាក់ចំពោះទ្រង់ ហើយទុកព្រះអង្គឲ្យឈរតែម្នាក់ឯងនៅជ្រុងម្ខាង គឺដូចមនុស្សមិនដែលស្គាល់ទ្រង់ និងមិនដែលបានឃើញទ្រង់ពីមុនមកអ៊ីចឹង។ ... ចំណេះដឹងអំពីវប្បធម៌សម័យបុរាណបានសម្ងំលួចមនុស្សពីព្រះវត្តមានរបស់ព្រះជាម្ចាស់ ហើយប្រគល់ពួកគេទៅឲ្យស្ដេចអារក្ស និងបរិវាររបស់វា។ សៀវភៅទាំងបួន និងវណ្ណគតិទាំងប្រាំ[ក] បាននាំយកគំនិត និងសញ្ញាណរបស់មនុស្សឲ្យចូលទៅក្នុងយុគសម័យនៃការបះបោរមួយទៀត ដោយធ្វើឲ្យពួកគេលើកតម្កើងកាន់តែខ្លាំងជាងពេលមុនៗចំពោះមនុស្សដែលបានចងក្រងសៀវភៅ/វណ្ណគតិនៃឯកសារទាំងនេះ ហើយជាលទ្ធផល វាធ្វើឲ្យសញ្ញាណរបស់គេអំពីព្រះជាម្ចាស់កាន់តែធ្ងន់ធ្ងរឡើង។ អ្វីដែលមនុស្សមិនបានដឹងនោះគឺថា ស្ដេចអារក្សបានបណ្ដេញព្រះជាម្ចាស់ចេញពីដួងចិត្តរបស់គេដោយគ្មានមេត្តា ហើយខ្លួនវាបានចូលកាន់កាប់យ៉ាងសប្បាយរីករាយ។ ចាប់តាំងពីពេលនោះមក មនុស្សបានមានព្រលឹងដ៏គគ្រក់ និងអាក្រក់ ហើយមានទឹកមុខរបស់ស្ដេចអារក្ស។ ចិត្តស្អប់ចំពោះព្រះជាម្ចាស់មានពេញក្នុងទ្រូងរបស់វា ហើយចិត្តព្យាបាទចងគំនុំរបស់ស្ដេចអារក្សបានសាយភាយនៅក្នុងមនុស្សពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់វាបានសាយភាពសព្វកន្លែងក្នុងគេ។ មនុស្សលែងមានសេរីភាពទៀតហើយ ហើយគេក៏គ្មានផ្លូវអាចផ្ដាច់ចំណងរបស់ស្ដេចអារក្សបានដែរ។ គេគ្មានជម្រើសអ្វីក្រៅពីជាប់ចំណងនៅមួយកន្លែង ទាំងលើកទង់ជ័យស ហើយលុតជង្គង់សុំចុះចូលនៅចំពោះវត្តមានរបស់វានោះទេ។ ជាច្រើនឆ្នាំមុន កាលដួងចិត្តនិងព្រលឹងរបស់មនុស្សនៅក្មេងខ្ចីនៅឡើយ ស្ដេចអារក្សបានដាំនៅក្នុងចិត្តរបស់គេនូវគ្រាប់ពូជនៃដុំសាច់លទ្ធិទមិឡ ដោយបង្រៀនគេអំពីជំនឿខុសឆ្គង ដូចជា «ត្រូវសិក្សាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ត្រូវទទួលស្គាល់ទំនើបភាវូបនីយកម្មទាំងបួន ហើយនៅក្នុងលោកនេះ វាគ្មានឡើយព្រះជាម្ចាស់»។ លើសពីនេះទៅទៀត វាស្រែកឡើងនៅគ្រប់ឱកាសថា៖ «ចូរយើងពឹងអាងលើការខិតខំប្រឹងប្រែង និងការឧស្សាហ៍ព្យាយាមរបស់យើង ដើម្បីកសាងនូវទឹកដីមួយដ៏ស្រស់បំព្រង» ដោយបង្គាប់ឲ្យមនុស្សគ្រប់គ្នាត្រៀមខ្លួន តាំងពីកុមារភាព ដើម្បីបម្រើយ៉ាងស្មោះត្រង់ចំពោះប្រទេសរបស់គេ។ ដោយមិនដឹងខ្លួន មនុស្សត្រូវបាននាំចូលទៅក្នុងវត្តមានរបស់វា ជាទីដែលវាខំស្រវាយកគ្រប់ទាំងការសរសើរសម្រាប់ខ្លួនវា ដោយគ្មានរអៀសខ្លួនទាល់តែសោះ (មានន័យថា រាល់ទាំងការសរសើរដែលជារបស់ព្រះជាម្ចាស់សម្រាប់ការគ្រប់គ្រងលើមនុស្សជាតិទាំងអស់នៅក្នុងព្រះហស្តរបស់ទ្រង់)។ វាបានធ្វើបែបនេះ ដោយគ្មានខ្មាសអៀនសោះឡើយ។ លើសពីនេះទៅទៀត ដោយគ្មានកេរ្តិ៍ខ្មាស វាបានដណ្ដើមយកប្រជារាស្ត្ររបស់ព្រះជាម្ចាស់ ហើយអូសពួកគេចូលទៅក្នុងផ្ទះរបស់វា ជាទីដែលវាលោតផ្លោះរំលងតុ ដូចជាសត្វកណ្ដុរ ហើយឲ្យមនុស្សថ្វាយបង្គំវាដូចជាព្រះជាម្ចាស់។ នេះជាជនឧក្រិដ្ឋច្បាស់ក្រឡែត! វាស្រែកឡើងនូវពាក្យបង្កាច់បង្ខូចដ៏រន្ធត់ ដូចជា៖ «នៅក្នុងលោកនេះ គ្មានព្រះជាម្ចាស់អ្វីឡើយ។ ខ្យល់កើតមកពីបម្រែបម្រួលនៅក្នុងធម្មជាតិ។ ភ្លៀងកើតចេញមក នៅពេលដែលទឹកហួតឡើងលើមេឃ ហើយជួបជាមួយសីតុណ្ហភាពត្រជាក់ ក៏ចាប់ផ្ដើមកកក្លាយជាតំណក់ទឹកធ្លាក់មកលើផែនដី។ រញ្ជួយផែនដីគឺជាការរញ្ជួយនៃស្រទាប់ខាងលើនៃភពផែនដី ដោយសារតែការផ្លាស់ប្ដូរភូមិសាស្ត្រ។ ភាពរាំងស្ងួតកើតឡើង ដោយសារតែភាពស្ងួតនៅក្នុងខ្យល់ ដែលបង្កឡើងដោយការបំបែកចេញណឺត្រុងនៅលើផ្ទៃខាងលើនៃព្រះអាទិត្យ។ ទាំងនេះគឺជាបាតុភូតធម្មជាតិ។ នៅក្នុងហេតុការណ៍ទាំងអស់នេះ តើឯណាទៅជាអំពើរបស់ព្រះជាម្ចាស់នោះ?» ថែមទាំងមានមនុស្សខ្លះស្រែកឡើងនូវប្រយោគដូចខាងក្រោម ជាប្រយោគដែលមិនគួរត្រូវបាននិយាយទាល់តែសោះ៖ «មនុស្សបានវិវត្តន៍ចេញពីសត្វស្វានៅក្នុងសម័យបុរាណ ហើយពិភពលោកសព្វថ្ងៃកើតចេញមកពីការប្រមូលផ្ដុំចូលគ្នានៃសារធាតុតូចៗ ចាប់តាំងពីរាប់លានឆ្នាំមុន។ ប្រទេសមួយរុងរឿង ឬដួលរលំ គឺអាស្រ័យទាំងស្រុងលើដៃនៃប្រជាជនប្រទេសនោះ»។ នៅលើជញ្ជាំង វាធ្វើឲ្យមនុស្សដាក់តាំងព្យួរវា ឬតាំងវានៅលើតុ ដើម្បីសម្ដែងការគោរព និងសែនព្រេនដល់វា។ ក្នុងពេលតែមួយដែលវាស្រែកឡើងថា «គ្មានព្រះជាម្ចាស់» វាក៏តាំងខ្លួនជាព្រះជាម្ចាស់ ដោយព្រហើនហ៊ានរុញច្រានព្រះជាម្ចាស់ចេញពីដែននៃផែនដី ខណៈពេលវាកំពុងតែឈរជំនួសកន្លែងព្រះជាម្ចាស់ ហើយកាន់តួនាទីជាស្ដេចអារក្ស។ វាពិតជាគ្មានវិចារណញ្ញាណទាល់តែសោះ! វាធ្វើឲ្យមនុស្សម្នាក់ស្អប់វាយ៉ាងខ្លាំង។ មើលទៅហាក់ដូចជា ព្រះជាម្ចាស់ និងវាជាសត្រូវស៊ូពូជ គឺបើមានម្នាក់ ត្រូវតែអត់ម្នាក់ទៀត។ វាមានគម្រោងបណ្ដេញព្រះជាម្ចាស់ចេញ ខណៈឯវាវិញដើរហើរធ្វើអ្វីតាមអំពើចិត្តនៅខាងក្រៅដែននៃច្បាប់។[២] នេះហើយជាចរិតស្ដេចអារក្សនោះ! តើអត្ថិភាពរបស់វាអាចត្រូវបានប្រឆាំងយ៉ាងម៉េចកើតទៅ? វានឹងមិនសម្រាកឡើយ លុះត្រាតែវាបានបង្កឲ្យមានភាពរញ៉េរញ៉ៃដល់កិច្ចការរបស់ព្រះជាម្ចាស់ ហើយធ្វើឲ្យកិច្ចការរបស់ទ្រង់ច្របូកច្របល់ទាំងស្រុង[៣] គឺដូចវាចង់ប្រឆាំងនឹងព្រះជាម្ចាស់ដល់ទីបំផុត រហូតដល់ប្រយុទ្ធស្លាប់រស់ ទាល់តែមានអ្នកស្លាប់ម្ខាងៗ វាបានតាំងខ្លួនជាសត្រូវនឹងព្រះជាម្ចាស់ ហើយស៊ូប្រយុទ្ធកាន់តែខ្លាំងទៅៗ។ មុខដ៏គួរឲ្យស្អប់របស់វាត្រូវបានលាតត្រដាងតាំងពីយូរណាស់មកហើយ ឥឡូវនេះ វាត្រូវបានវាយឡើងជាំមុខ[៤] និងស្ថិតនៅក្នុងស្ថានភាពដ៏គួរឲ្យអាណិត ប៉ុន្តែ វានឹងមិនបន្ថយចិត្តស្អប់របស់វាចំពោះព្រះជាម្ចាស់ឡើយ គឺលុះត្រាតែបានលេបត្របាក់ព្រះជាម្ចាស់យ៉ាងពេញមាត់ ទើបវានឹងអាចបន្ធូរអារម្មណ៍ស្អប់ ដែលបានលាក់ទុកនៅក្នុងចិត្តរបស់វាតាំងពីយូរ។ ធ្វើយ៉ាងម៉េចឲ្យយើងអាចអត់ទ្រាំចំពោះវា ដែលជាខ្មាំងសត្រូវរបស់ព្រះជាម្ចាស់នេះទៅ! មានតែពេលវាត្រូវវិនាសហិនហោច និងអន្តរាយទាំងស្រុងទេ ទើបបំណងប្រាថ្នានៃជីវិតរបស់យើងនឹងក្លាយជាការពិតបាន។ តើវាត្រូវបានបណ្ដោយឲ្យបន្តរត់ខ្មឺតដោយរបៀបណា? វាបានធ្វើឲ្យមនុស្សក្លាយជាពុករលួយដល់កម្រិតមួយដែលគេលែងស្គាល់មេឃដី ហើយក្លាយជាស្ពឹកស្រពន់ និងគ្មានអារម្មណ៍ទាល់តែសោះ។ មនុស្សបានបាត់បង់នូវការត្រិះរិះពិចារណាជាមនុស្សធម្មតា។ ហេតុអ្វីមិនពលីខ្លួនរបស់យើងទាំងមូល ដើម្បីបំផ្លាញវា ហើយដុតវាចោល ដើម្បីលុបបំបាត់គ្រប់ទាំងការខ្វល់ខ្វាយសម្រាប់ពេលអនាគត ហើយអនុញ្ញាតឲ្យកិច្ចការរបស់ព្រះជាម្ចាស់ឆាប់ទទួលបានសិរីរុងរឿងកាន់តែឆាប់តាមតែអាចធ្វើទៅបាន? ពួកចោលម្សៀតមួយក្រុមនេះបានចូលក្នុងពិភពរបស់មនុស្ស ហើយបានបង្កឲ្យមានចលាចលកើតឡើង។ ពួកវាបាននាំមនុស្សជាតិទាំងអស់ឲ្យចូលទៅមាត់ជ្រោះ ដោយរៀបចំផែនការស្ងាត់ៗក្នុងការរុញច្រានពួកគេឲ្យវិនាសហិចហោចក្លាយជាបំណែកតូចៗ ដើម្បីឲ្យពួកវាអាចស៊ីត្របាក់សាកសពរបស់ពួកគេ។ ពួកវាសង្ឃឹមដោយអសារចង់បំផ្លាញផែនការរបស់ព្រះជាម្ចាស់ ហើយចង់ចូលប្រកួតទាស់នឹងទ្រង់ ដោយហ៊ានភ្នាល់អ្វីៗទាំងអស់នៅក្នុងការប្រកួតមួយដៃនេះ។[៥] ការនេះមិនស្រួលសោះឡើយ! ជារួមមក ឈើឆ្កាងត្រូវបានរៀបចំជាស្រេចសម្រាប់ស្ដេចអារក្ស ដែលមានទោសពីបទឧក្រិដ្ឋដ៏ធ្ងន់ធ្ងរបំផុត។ ព្រះជាម្ចាស់មិនមែនជាកម្មសិទ្ធិនៃឈើឆ្កាងឡើយ។ ទ្រង់បានបោះវាទៅម្ខាងសម្រាប់អារក្សរួចស្រេចទៅហើយ។ ព្រះជាម្ចាស់បានមានជ័យជម្នះតាំងពីយូរ ហើយទ្រង់លែងមានព្រះទ័យទួញសោកចំពោះអំពើបាបរបស់មនុស្សជាតិទៀតហើយ ប៉ុន្តែព្រះអង្គនឹងនាំសេចក្តីសង្រ្គោះទៅកាន់មនុស្សជាតិទាំងអស់វិញ។

(«កិច្ចការ និងការចូលទៅក្នុង (៧)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ក្រោយពីមានការធ្លាក់ចូលក្នុងសេចក្ដីខូចអាក្រក់ជាច្រើនពាន់ឆ្នាំមក មនុស្សលោកមានភាពស្ពឹកស្រពន់ និងល្ងិតល្ងង់ ដ្បិតគេបានក្លាយជាអារក្សដែលបានទាស់ប្រឆាំងនឹងព្រះជាម្ចាស់ រហូតដល់ការបះបោររបស់មនុស្សចំពោះព្រះជាម្ចាស់ត្រូវបានចងក្រងក្នុងសៀវភៅប្រវត្ដិសាស្ដ្រ ហើយមនុស្សលោកខ្លួនឯងទៀតសោត ក៏មិនអាចរៀបរាប់អស់អំពីទង្វើបះបោររបស់ខ្លួនបានពេញលេញដែរ ដ្បិតមនុស្សត្រូវបានសាតាំងបណ្ដាលឲ្យក្លាយជាខូចអាក្រក់អស់ ហើយសាតាំងក៏បាននាំឲ្យមនុស្សវង្វេង រហូតដល់មិនដឹងថា តើត្រូវងាកមកវិញនៅត្រង់ណាដែរ។ សូម្បីសព្វថ្ងៃនេះក្ដី មនុស្សលោកនៅតែក្បត់នឹងព្រះជាម្ចាស់ដដែល ដ្បិតនៅពេលមនុស្សបានមើលឃើញព្រះជាម្ចាស់ហើយ ក៏គេនៅតែក្បត់នឹងទ្រង់ ហើយនៅពេលដែលគេមិនអាចឃើញព្រះអង្គ នោះក៏គេនៅតែក្បត់នឹងព្រះអង្គដដែល។ ជាងនេះទៀត សូម្បីតែអ្នកដែលបានធ្វើជាសក្ខីភាពនៃបណ្ដាសា និងសេចក្តីក្រោធរបស់ព្រះជាម្ចាស់ហើយក៏ដោយ ក៏នៅតែក្បត់នឹងព្រះអង្គទៀត។ ដូច្នេះ ខ្ញុំសូមប្រាប់ថា វិចារណញ្ញាណរបស់មនុស្សបានបាត់បង់សារជាតិដើមហើយ រីឯមនសិការរបស់មនុស្សក៏ដូចគ្នាដែរ។ មនុស្សលោកដែលខ្ញុំរៀបរាប់នេះ គឺជាសត្វសាហាវនៅក្នុងសណ្ឋានជាមនុស្ស គេជាសត្វពស់ដែលមានពិស ហើយមិនថាគេព្យាយាមសម្ដែងជាគួរឲ្យអាណិតយ៉ាងណានៅចំពោះមុខខ្ញុំ ក៏ខ្ញុំគ្មានក្ដីអាណិតចំពោះគេដែរ ដ្បិតមនុស្សលោកមិនចេះបែងចែកខ្មៅ និងស មិនចេះបែងចែកសេចក្ដីពិត និងសេចក្ដីមិនពិត។ វិចារណញ្ញាណរបស់មនុស្សមានភាពស្រពន់ណាស់ ប៉ុន្ដែគេនៅតែប្រាថ្នាចង់បានព្រះពរថែមទៀត ភាពជាមនុស្សរបស់គេមានភាពអាប់ឱនខ្លាំងណាស់ ប៉ុន្ដែ គេក៏នៅតែប្រាថ្នាចង់បានអធិបតេយ្យភាពរបស់អង្គក្សត្រា។ តើមនុស្សដែលមានការយល់ឃើញបែបនេះ ត្រូវធ្វើជាស្ដេចរបស់នរណាទៅ? តើមនុស្សដែលមានសារជាតិជាមនុស្សបែបនេះ អាចអង្គុយលើបល័្លង្កបានយ៉ាងដូចម្ដេចទៅ? មនុស្សលោកពិតជាគ្មានការអៀនខ្មាស់ទាល់តែសោះ! គេជាមនុស្សមានអំណួត! ចំពោះអ្នករាល់គ្នាដែលប្រាថ្នាចង់ទទួលបានព្រះពរ នោះខ្ញុំសូមប្រាប់អ្នករាល់គ្នាថា ដំបូង ត្រូវរកកញ្ចក់ឆ្លុះជាមុនសិន រួចក្រឡេកមើលពីភាពអាក្រក់របស់ខ្លួនឯង ហើយសួរថា តើអ្នករាល់គ្នាមានមុខមាត់ជាមនុស្សម្នាក់ ដែលអាចទទួលបានព្រះពរដែរឬទេ? គឺអ្នករាល់គ្នាមិនមានការផ្លាស់់ប្ដូរនិស្ស័យបន្ដិចណាសោះ ហើយអ្នករាល់គ្នាក៏មិនទាន់បានយកសេចក្ដីពិតទៅអនុវត្ដតាមដែរ តែអ្នករាល់គ្នានៅតែប្រាថ្នាចង់បានសេចក្ដីអស្ចារ្យ នៅថ្ងៃបន្ទាប់ដដែល។ អ្នករាល់គ្នាកំពុងតែបោកបញ្ឆោតខ្លួនឯងហើយ! មនុស្សដែលកើតមកក្នុងទឹកដីកខ្វក់បែបនេះ បានរងការខូចខាតពីសង្គមយ៉ាងខ្លាំង បានរងឥទ្ធិពលពីក្រមសីលធម៌សក្ដិភូមិ ហើយក៏ទទួលបានការបង្រៀននៅ «វិទ្យាស្ថានឧត្ដមសិក្សា» ទៀតផង។ ការគិតថយក្រោយ ការអាក្រក់ខូចផ្នែកសីលធម៌ ការយល់ឃើញតូចទាបពីជីវិត ទស្សនៈវិទ្យាសម្រាប់ការរស់នៅដ៏គួរឲ្យស្អប់ខ្ពើម ជីវិតរស់នៅដែលគ្មានតម្លៃទាល់តែសោះ ព្រមទាំង របៀបរស់នៅ និងទំនៀមទម្លាប់ដ៏ថោកទាប ដែលទាំងអស់នេះបានឈ្លានពានដួងចិត្ដរបស់មនុស្សយ៉ាងខ្លាំងក្លា ព្រមទាំងបានធ្វើឲ្យចុះខ្សោយ និងវាយប្រហារមនសិការរបស់ពួកគេផងដែរ។ ជាលទ្ធផល មនុស្សលោកកាន់តែស្ថិតនៅឆ្ងាយពីព្រះជាម្ចាស់ខ្លាំងណាស់ ហើយកាន់តែទាស់ប្រឆាំងនឹងព្រះជាម្ចាស់ច្រើនទៀតផង។ បន្តិចម្តងៗ និស្ស័យរបស់មនុស្សក៏កាន់តែសាហាវទៅៗដែរ ហើយមិនមាននរណាម្នាក់ដែលសុខចិត្ដបោះបង់គ្រប់យ៉ាងដើម្បីព្រះជាម្ចាស់ឡើយ គ្មាននរណាម្នាក់ដែលនឹងស្ដាប់បង្គាប់ព្រះជាម្ចាស់ចេញពីចិត្ដ ហើយលើសពីនេះទៅទៀតនោះ ក៏គ្មានបុគ្គលណាម្នាក់ដែលនឹងស្វែងរកការបង្ហាញព្រះកាយរបស់ព្រះជាម្ចាស់អស់ពីចិត្ដដែរ។ ផ្ទុយទៅវិញ ដោយស្ថិតក្រោមដែនត្រួតត្រារបស់សាតាំង មនុស្សលោកមិនបានធ្វើអ្វីទាល់តែសោះ ក្រៅពីចង់បានការសប្បាយ ដោយយល់ព្រមឲ្យសាច់ឈាមខូចអាក្រក់នៅក្នុងទឹកដីដែលពេញដោយភក់ជ្រាំនេះ។ សូម្បីពេលដែលពួកគេបានឮអំពីសេចក្ដីពិតហើយក្ដី អស់អ្នកដែលរស់នៅក្នុងភាពងងឹតមិនបានគិតដល់ការយកសេចក្ដីពិតទៅអនុវត្ដទេ ហើយពួកគេក៏មិនមានទំនោរក្នុងការស្វែងរកព្រះជាម្ចាស់ដែរ ទោះបីជាពួកគេបានឃើញការបង្ហាញព្រះកាយរបស់ព្រះជាម្ចាស់ហើយក្ដី។ តើមនុស្សលោកដែលគួរឲ្យស្អប់ខ្ពើមយ៉ាងនេះ អាចមានឱកាសទទួលបានការសង្គ្រោះបានយ៉ាងដូចម្ដេច? តើមនុស្សលោកដែលអាប់អោនខ្លាំងយ៉ាងនេះ អាចរស់នៅក្នុងពន្លឺបានយ៉ាងដូចម្ដេច?

(«ការមាននិស្ស័យដែលមិនចេះផ្លាស់ប្ដូរ គឺជាការប្រឆាំងនឹងព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

មនុស្សជាតិ គឺគ្មានអ្វីក្រៅពីជាសត្រូវរបស់ខ្ញុំនោះទេ។ មនុស្សជាតិ គឺជាមនុស្សអាក្រក់ដែលប្រឆាំងទាស់ និងមិនស្ដាប់បង្គាប់ខ្ញុំ។ មនុស្សជាតិគឺគ្មានអ្វីក្រៅពីកូនចៅ នៃមេកំណាច ដែលខ្ញុំស្អប់ខ្ពើមឡើយ។ មនុស្សជាតិ គឺគ្មានអ្វីក្រៅពីពូជពង្យមហាទេវតាដែលបានក្បត់ខ្ញុំឡើយ។ មនុស្សជាតិ គឺគ្មានអ្វីក្រៅពីកេរ្តិ៍ដំណែលនៃមនុស្សអាក្រក់ ដែលខ្ញុំបានបោះបង់ជាយូរមកហើយ និងជាសត្រូវដែលមិនអាចផ្សះផ្សារបានជាមួយនឹងខ្ញុំតាំងពីពេលនោះមក។ ដ្បិតមេឃនៅខាងលើមនុស្សជាតិ គឺខ្មៅ និងងងឹតសូន្យសុង គ្មានពន្លឺមើលច្បាស់សូម្បីបន្តិចសោះឡើយ ហើយពិភពមនុស្សបានធ្លាក់ទៅក្នុងភាពងងឹតសូន្យសុង ដូចនេះ មនុស្សដែលរស់នៅក្នុងពិភពនោះ មិនអាចមើលឃើញដៃរបស់ខ្លួនដែលលាតសន្ធឹងនៅចំពោះមុខខ្លួន ឬឃើញព្រះអាទិត្យ នៅពេលគេងើបក្បាលឡើងលើឡើយ។ ផ្លូវនៅខាងក្រោមជើងរបស់គេ ជាដីភក់ និងសប្បូរទៅដោយគ្រហុក ខ្វាត់ខ្វែង និងក្រវិចក្រវៀន។ ដីទាំងមូលពោរពេញទៅដោយសាកសព។ ជ្រុងដែលងងឹតៗ មានពេញទៅដោយសាកសពនៃអ្នកស្លាប់ ហើយនៅជ្រុងដែលត្រជាក់ និងមានស្រមោលបាំង ពួកវិញ្ញាណកំណាចជាច្រើនបានយកធ្វើជាទីលំនៅ។ ហើយនៅគ្រប់ទីកន្លែងទាំងអស់ នៅក្នុងពិភពមនុស្ស វិញ្ញាណអាក្រក់បានចូលមកទាំងក្រុមៗ។ កូនសត្វគ្រប់ប្រភេទទាំងអស់ ដែលប្រឡាក់ទៅដោយភាពស្មោកគ្រោគ ត្រូវជាប់នៅក្នុងសង្គ្រាមឈ្លានពាន ដែលសំឡេងនៃសង្គ្រាមនោះធ្វើឲ្យមានការភ័យតក់ស្លុតនៅក្នុងចិត្ត។ នៅពេលនោះ ស្ថិតក្នុងពិភពមួយបែបនេះ នៅក្នុង «ស្ថានសួគ៌លោកិយ» មួយបែបនេះ តើមនុស្សទៅស្វែងរកកន្លែងបរមសុខនៅក្នុងជីវិតនៅទីណាបាន? តើមនុស្សអាចទៅស្វែងរកវាសនាជីវិតរបស់ខ្លួននៅទីណាបាន? ចាប់តាំងពីត្រូវសាតាំងជាន់ឈ្លីនៅក្រោមបាទជើងមក ជាលើកដំបូងហើយដែលមនុស្សជាតិបានក្លាយធ្វើជាតួអង្គដែលយកតាមរូបកាយរបស់សាតាំង លើសពីនេះ មនុស្សជាតិគឺជាតំណាងរបស់សាតាំង និងធ្វើជាទីសម្អាងដែលធ្វើបន្ទាល់ឲ្យសាតាំង ដោយសំឡេងឮៗ និងច្បាស់ៗ។ តើពូជមនុស្សបែបនេះ ក្រុមមនុស្សថោកទាបគ្មានគុណធម៌បែបនេះ កូនចៅនៃអំបូរមនុស្សពុករលួយបែបនេះ អាចធ្វើទីបន្ទាល់សម្រាប់ព្រះជាម្ចាស់បានដោយរបៀបណា? តើសិរីល្អរបស់ខ្ញុំចូលមកដល់នៅពេលណា? តើនៅទីណាដែលមនុស្សអាចចាប់ផ្ដើមនិយាយអំពីទីបន្ទាល់របស់ខ្ញុំបាន? ដ្បិតសត្រូវដែលឈរទទឹងទាស់នឹងខ្ញុំ ដែលបានធ្វើឲ្យមនុស្សជាតិពុករលួយ បានដណ្ដើមយកមនុស្សជាតិរួចជាស្រេចទៅហើយ ព្រមទាំងធ្វើឲ្យពួកគេប្រឡាក់អស់ជាមនុស្សជាតិដែលខ្ញុំបានបង្កើតតាំងពីយូរមកហើយ និងបានទទួលនូវសិរីល្អរបស់ខ្ញុំ និងការសម្ដែងចេញរបស់ខ្ញុំ តាមរយៈការស់នៅ។ វាបានឆក់យកនូវ សិរីល្អរបស់ខ្ញុំ ហើយអ្វីទាំងអស់ដែលវាបានបញ្ជ្រាបចូលទៅក្នុងខ្លួនមនុស្សនោះគឺថ្នាំពុល ដែលបានលាយយ៉ាងច្រើននឹងភាពអាក្រក់របស់សាតាំង រួមនឹងទឹកផ្លែឈើពីផ្លែឈើនៃដើមដឹងខុសត្រូវផង។ ការពីដើមឡើយ ខ្ញុំបានបង្កើតមនុស្សជាតិ ពោលគឺខ្ញុំបានបង្កើតដូនតារបស់មនុស្សជាតិមក គឺអ័ដាម។ គាត់ត្រូវបានផ្ដល់ឲ្យនូវទម្រង់ និងរូបអង្គ ដែលពេញប្រៀបទៅដោយថាមពល ពេញប្រៀបទៅដោយភាពក្លៀវក្លា រួមជាមួយនឹងសិរីល្អរបស់ខ្ញុំថែមទៀតផង។ នោះគឺជាថ្ងៃដ៏មានសិរីល្អ នៅពេលដែលខ្ញុំបានបង្កើតមនុស្ស។ ក្រោយមក អេវ៉ា ត្រូវបង្កើតចេញពីរូបកាយរបស់អ័ដាម ហើយនាងក៏ជាជីដូនជីតារបស់មនុស្សដែរ ដូច្នេះ មនុស្សដែលខ្ញុំបានបង្កើតមក ត្រូវបំពេញដោយខ្យល់ដង្ហើមរបស់ខ្ញុំ និងពេញប្រៀបទៅដោយសិរីល្អរបស់ខ្ញុំ។ ដំបូងឡើយ អ័ដាមកើតចេញពីស្នាព្រះហស្ដរបស់ខ្ញុំ ហើយជារូបអង្គតំណាងរបស់ខ្ញុំ។ ហេតុនេះ អត្ថន័យដំបូងរបស់ «អ័ដាម» គឺជាភាវៈមួយដែលត្រូវបានបង្កើតឡើងដោយខ្ញុំ ពោរពេញទៅដោយអនុភាពជីវិតរបស់ខ្ញុំ ជ្រួតជ្រាបទៅដោយសិរីល្អរបស់ខ្ញុំ ដោយមានទម្រង់ និងរូបអង្គ ដោយមានព្រលឹង និងខ្យល់ដង្ហើម។ គាត់គឺជាសភាវៈដែលត្រូវបង្កើតមកតែមួយគត់ ដែលមានព្រលឹង មានសមត្ថភាពតំណាងឲ្យខ្ញុំបាន អាចមានរូបអង្គរបស់ខ្ញុំបាន និងអាចទទួលបានខ្យល់ដង្ហើមជីវិតរបស់ខ្ញុំ។ កាលដើមដំបូងឡើយ អេវ៉ា គឺជាមនុស្សទីពីរដែលទទួលបានការផ្ដល់ខ្យល់ដង្ហើមជីវិត ជាស្នាព្រះហស្ដដែលខ្ញុំបានបង្កើតឡើង ដូចនេះ អត្ថន័យរបស់ «អេវ៉ា» គឺជាសភាវៈ ដែលត្រូវបង្កើតឡើង ដែលនឹងបន្តសិរីល្អរបស់ខ្ញុំ និងពេញទៅដោយភាពក្លៀវក្លារបស់ខ្ញុំ ព្រមទាំងទទួលបាននូវការផ្ដល់សិរីល្អរបស់ខ្ញុំទៀតផង។ អេវ៉ាកើតចេញពីអ័ដាម ដូចនេះ នាងក៏មានរូបអង្គរបស់ខ្ញុំដែរ ដ្បិតនាងជាមនុស្សទីពីរដែលត្រូវបានបង្កើតឡើងក្នុងរូបអង្គរបស់ខ្ញុំ។ អត្ថន័យដើមរបស់ «អេវ៉ា» គឺជាមនុស្សរស់ ដែលមានព្រលឹង សាច់ឈាម និងឆ្អឹង ជាទីបន្ទាល់ទីពីររបស់ខ្ញុំ ក៏ដូចជារូបអង្គទីពីររបស់ខ្ញុំក្នុងចំណោមមនុស្សជាតិដែរ។ ពួកគេជាជីដូនជីតារបស់មនុស្សជាតិ ជាសម្បត្តិដ៏ល្អបរិសុទ្ធ និងមានតម្លៃរបស់មនុស្ស ហើយពីដំបូងឡើយ ភាវៈមានជីវិត ត្រូវបានផ្ដល់នូវព្រលឹង។ ក៏ប៉ុន្តែ មេកំណាចបានជាន់ឈ្លី និងចាប់កូនចៅនៃជីដូនជីតារបស់មនុស្សជាតិជាឈ្លើយ ដោយទម្លាក់ពិភពមនុស្សទៅក្នុងភាពងងឹតសូន្យសុង និងធ្វើឲ្យពិភពនេះទៅជាបែបនេះ ដើម្បីឲ្យកូនចៅគេលែងជឿលើវត្តមានរបស់ខ្ញុំទៀត។ អ្វីដែលគួរឲ្យស្អប់ខ្ពើមជាងនេះទៀតនោះគឺថា មេកំណាចមិនត្រឹមតែធ្វើឲ្យមនុស្សពុករលួយ និងជាន់ឈ្លីលើពួកគេនោះទេ វាសាហាវឃោឃៅដោយដណ្ដើមយកនូវសិរីល្អរបស់ខ្ញុំ ទីបន្ទាល់របស់ខ្ញុំ សេចក្តីក្លៀវក្លាដែលខ្ញុំបានផ្ដល់ឲ្យពួកគេ ខ្យល់ដង្ហើម និងជីវិតដែលខ្ញុំបានផ្លុំបញ្ចូលទៅឲ្យពួកគេ គ្រប់សិរីល្អរបស់ខ្ញុំនៅក្នុងពិភពមនុស្ស និងគ្រប់ឈាមនៅក្នុងបេះដូងដែលខ្ញុំបានចំណាយទៅលើមនុស្សជាតិ។ មនុស្សជាតិលែងស្ថិតនៅក្នុងពន្លឺទៀតហើយ មនុស្សបានបាត់បង់នូវអ្វីគ្រប់យ៉ាងដែលខ្ញុំបានផ្ដល់ឲ្យគេ ហើយពួកគេបានលះបង់នូវសិរីល្អដែលខ្ញុំបានផ្ដល់ឲ្យពួកគេ។ តើពួកគេអាចទទួលស្គាល់ថាខ្ញុំជាព្រះអម្ចាស់នៃភាវៈទាំងអស់ដែលបង្កើតឡើងមកនោះដោយរបៀបណា? តើពួកគេអាចបន្តជឿលើវត្តមានរបស់ខ្ញុំនៅស្ថានសួគ៌បានដោយរបៀបណា? តើពួកគេអាចស្វែងរកការសម្ដែងឲ្យឃើញនូវសិរីល្អរបស់ខ្ញុំនៅលើផែនដីនេះបានដោយរបៀបណា? តើចៅប្រុស និងចៅស្រីទាំងអស់នេះ អាចទទួលយកព្រះជាម្ចាស់ ដែលជីដូនជីតារបស់ពួកគេគោរពបូជា ជាព្រអម្ចាស់ដែលបង្កើតគេមកនោះ បានដោយរបៀបណា? ចៅប្រុស និងចៅស្រីដ៏គួរឲ្យអាណិតទាំងអស់នេះ បាន «ផ្ដល់ជូន» ដោយសុទ្ធចិត្តនូវសិរីល្អ រូបអង្គ និងទីបន្ទាល់ដែលខ្ញុំបានផ្ដល់ដល់អ័ដាមនិងអេវ៉ា ក៏ដូចជាជីវិតដែលខ្ញុំបានផ្ដល់ឲ្យមនុស្សជាតិ ដែលពួកគេត្រូវការដើម្បីរស់រាននោះ ទៅឲ្យមេកំំណាច។ ហើយពួកគេមិនបានចាប់ភ្លឹកទាល់តែសោះចំពោះវត្តមានរបស់មេកំណាចនិងបានផ្ដល់នូវ សិរីល្អទាំងអស់របស់ខ្ញុំ ទៅឲ្យវា។ តើនេះមិនមែនជាប្រភព នៃងារ «មនុស្សថោកទាប» ទេឬអី? តើមនុស្សបែបនេះ អារក្សកំណាចបែបនេះ សាកសពចេះដើរបែបនេះ រូបតំណាងរបស់សាតាំងបែបនេះ សត្រូវរបស់ខ្ញុំបែបនេះ អាចទទួលបាននូវសិរីល្អរបស់ខ្ញុំដោយរបៀបណា? ខ្ញុំនឹងយកមកវិញនូវសិរីល្អរបស់ខ្ញុំ យកមកវិញនូវទីបន្ទាល់របស់ខ្ញុំដែលមាននៅក្នុងចំណោមមនុស្ស និងអ្វីគ្រប់ទាំងអស់ដែលធ្លាប់ជារបស់ខ្ញុំ និងអ្វីដែលខ្ញុំបានផ្ដល់ទៅឲ្យមនុស្សជាតិជាយូរលង់មកហើយ ខ្ញុំនឹងយកឈ្នះលើមនុស្សជាតិ ឲ្យបានទាំងស្រុង។ ក៏ប៉ុន្តែ អ្នករាល់គ្នាគួរដឹងថា មនុស្សដែលខ្ញុំបានបង្កើតមក គឺជាមនុស្សដែលមានរូបអង្គរបស់ខ្ញុំ និងមានសិរីល្អរបស់ខ្ញុំ។ ពួកគេមិនមែនជាកម្មសិទ្ធិរបស់សាតាំងឡើយ ហើយពួកគេក៏មិនមែនជារបស់ដែលត្រូវឲ្យវាជាន់ឈ្លីដែរ ប៉ុន្តែជាការបើកបង្ហាញដ៏បរិសុទ្ធរបស់ខ្ញុំ ដោយមិនមានដានជាតិពុលរបស់សាតាំងសូម្បីបន្តិច។ អាស្រ័យដូចនេះ ខ្ញុំប្រាប់មនុស្សថា ខ្ញុំគ្រាន់តែចង់បានអ្វីដែលខ្ញុំបានបង្កើតឡើងដោយដែរបស់ខ្ញុំតែប៉ុណ្ណោះ ជារបស់បរិសុទ្ធដែលខ្ញុំស្រឡាញ់ និងរបស់ដែលមិនមែនជាកម្មសិទ្ធិរបស់អ្នកណាមួយ។ បន្ថែមលើនេះ ខ្ញុំនឹងមានសេចក្តីរីករាយពីរបស់ទាំងនោះ និងចាត់ទុកវាជាសិរីល្អរបស់ខ្ញុំ។ ក៏ប៉ុន្តែ អ្វីដែលខ្ញុំចង់បាន គឺមិនមែនជាមនុស្សជាតិដែលត្រូវបានសាតាំងធ្វើឲ្យពុករលួយនោះទេ ហើយក៏មិនមែនជាកម្មសិទ្ធិរបស់សាតាំងក្នុងពេលសព្វថ្ងៃនេះដែរ ព្រោះនោះលែងជារបស់ដើមដែលខ្ញុំបានបង្កើតឡើងទៀតហើយ។ ដោយសារខ្ញុំមានបំណងចង់យកមកវិញនូវសិរីល្អរបស់ខ្ញុំដែលមាននៅក្នុងពិភពមនុស្ស ខ្ញុំត្រូវយកឈ្នះលើ អ្នកនៅរស់ក្នុងចំណោមមនុស្សជាតិឲ្យបានទាំងស្រុង ជាសេចក្តីសម្អាងនៃសិរីល្អរបស់ខ្ញុំនៅក្នុងការយកឈ្នះលើសាតាំង។ ខ្ញុំគ្រាន់តែធ្វើទីបន្ទាល់របស់ខ្ញុំ ដែលជារូបអង្គដ៏ច្បាស់របស់ខ្ញុំប៉ុណ្ណោះ ជារបស់នៃសេចក្តីសប្បាយរីករាយរបស់ខ្ញុំ។ នេះគឺជាបំណងចិត្តរបស់ខ្ញុំ។

វាត្រូវការពេលរាប់សិបពាន់ឆ្នាំក្នុងប្រវត្តិសាស្រ្តរបស់មនុស្សជាតិ ដើម្បីចូលមកដល់ពេលបច្ចុប្បន្ននេះ ក៏ប៉ុន្តែ មនុស្សជាតិដែលខ្ញុំបានបង្កើតតាំងពីដើមដំបូងមក បានលិចចូលទៅក្នុងភាពចុះអន់ថយជាយូរលង់មកហើយ។ មនុស្សលែងជាមនុស្សដែលខ្ញុំចង់បានទៀតហើយ ហេតុនេះ នៅក្នុងភ្នែករបស់ខ្ញុំ មនុស្សលែងសមនឹងទទួលឈ្មោះជាមនុស្សជាតិទៀតហើយ។ ផ្ទុយទៅវិញ ពួកគេជាមនុស្សជាតិថោកទាបដែលសាតាំងបានចាប់ជាឈ្លើយ ជាសាកសពរលួយស្អុយដែលចេះដើរ ដែលសាតាំងសណ្ឋិតនៅ និងដែលសាតាំងយកធ្វើជាសម្លៀកបំពាក់របស់វា។ មនុស្សពុំមានសេចក្តីទុកចិត្តលើវត្តមានរបស់ខ្ញុំ ហើយពួកគេមិនស្វាគមន៍ចំពោះការត្រឡប់មកវិញរបស់ខ្ញុំឡើយ។ មនុស្សជាតិគ្រាន់តែឆ្លើយតបទៅនឹងសំណើរបស់ខ្ញុំ ដោយសេចក្តីច្រណែនឈ្នានីស ដោយយល់ព្រមជាបណ្ដោះអាសន្នចំពោះសំណើទាំងនោះ តែមិនបានរួមសុខទុក្ខជាមួយខ្ញុំនៅក្នុងជីវិតដោយស្មោះត្រង់នោះទេ។ ដោយសារមនុស្សគិតថាខ្ញុំមិនអាចយល់បាន ពួកគេញញឹមដោយសេចក្តីឈ្នានីស អត្តចរិតរបស់ពួកគេត្រេកអរចំពោះអ្នកដែលមានអំណាច ដ្បិតមនុស្សពុំមានចំណេះដឹងអំពីកិច្ចការរបស់ខ្ញុំឡើយ ហើយកាន់តែមិនដឹងអំពីបំណងចិត្តរបស់ខ្ញុំក្នុងពេលសព្វថ្ងៃនេះដែរ។ ខ្ញុំនឹងនិយាយដោយត្រង់ចំពោះអ្នករាល់គ្នា៖ នៅពេលថ្ងៃនោះបានមកដល់ ទុក្ខសោករបស់មនុស្សដែលថ្វាយបង្គំខ្ញុំ នឹងបានធូរស្បើយជាងទុក្ខសោករបស់អ្នករាល់គ្នា។ កម្រិតនៃសេចក្តីជំនឿរបស់អ្នកចំពោះខ្ញុំ តាមពិតទៅ មិនលើសពីសេចក្តីជំនឿរបស់យ៉ូបឡើយបើទោះបីជាសេចក្តីជំនឿ របស់ពួកផារិស៊ីជាតិយូដា ក៏លើសពីសេចក្តីជំនឿរបស់អ្នករាល់គ្នាដែរ ហើយដូច្នេះ ប្រសិនបើថ្ងៃដែលភ្លើងធ្លាក់មក ទុក្ខសោករបស់អ្នករាល់គ្នានឹងកាន់តែធ្ងន់ធ្ងរជាងទុក្ខសោករបស់ពួកផារិស៊ី នៅពេលដែលព្រះយេស៊ូវ បានស្ទីបន្ទោសឲ្យ ហើយក៏ខ្លាំងជាងពួកមេដឹកនាំទាំង 250 នាក់ ដែលប្រឆាំងទាស់នឹងម៉ូសេ និងខ្លាំងជាងក្រុងសូដូមដែលត្រូវបំផ្លិចបំផ្លាញដោយអណ្ដាតភ្លើងដែលឆេះរោលរាលនោះទៅទៀត។

(«តើក្លាយជាមនុស្សពិតប្រាកដម្នាក់មានន័យដូចម្តេច» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

អស់អ្នកដែលប្រព្រឹត្តអាក្រក់ ពេញមួយជីវិតរបស់ពួកគេ សុទ្ធតែធ្វើអ្វីៗសម្រាប់តែខ្លួនគេ។ ទស្សនៈ និងពាក្យសម្តីរបស់ពួកគេចេញមកពីសាតាំង ដូចជាគេនិយាយថា «មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់»។ ពាក្យសម្តីដែលបាននិយាយដោយមេអារក្ស បុគ្គលអស្ចារ្យ និងអ្នកទស្សនវិជ្ជានៃផែនដីនេះ បានក្លាយជារបៀបរស់នៅនៃមនុស្សទាំងនោះ។ ជាពិសេសនោះ ពាក្យសម្ដីភាគច្រើនរបស់ខុងជឺ ជាអ្នកដែលជនជាតិចិនបានសរសើរថាជា «អ្នកប្រាជ្ញ» បានក្លាយជាជីវិតរបស់មនុស្ស។ ក៏មានសុភាសិតល្បីល្បាញពីអ្នកជឿខាងពុទ្ធសាសនា និងសាសនាតាវ និងពាក្យភាសិតបុរាណនិយាយពីបុគ្គលមួយចំនួនដែរ។ សេចក្តីទាំងអស់នេះជាការបញ្ជាក់នៃទស្សនៈវិទូសាតាំង និងធម្មជាតិរបស់សាតាំង។ ទាំងនេះក៏ជាការបង្ហាញឱ្យឃើញច្បាស់ និងជាការពន្យល់ឱ្យពីធម្មជាតិរបស់សាតាំងដែរ។ ថ្នាំពុលដែលត្រូវបានដាក់ទៅក្នុងដួងចិត្តរបស់មនុស្សទាំងនេះ គឺសុទ្ធតែមកពីសាតាំង មិនមែនមកពីព្រះជាម្ចាស់ សូម្បីតែបន្តិច។ ពាក្យសម្តីអស់ទាំងនោះ ក៏ជាអ្វីមួយដែលប្រឆាំងទាស់នឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយផ្ទាល់ដែរ។ វាជាការពិតជាក់ច្បាស់ខ្លាំងណាស់ ដែលភាពពិតនៃគ្រប់អ្វីៗដែលវិជ្ជមានទាំងអស់ សុទ្ធតែចេញមកពីព្រះជាម្ចាស់ ហើយអ្វីៗដែលអវិជ្ជមានដែលបំពុលមនុស្ស គឺមកពីសាតាំង។ ហេតុដូច្នេះហើយ អ្នកអាចស្ទង់មើលធម្មជាតិនៃបុគ្គលណាម្នាក់ និងមើលថា តើគេស្ថិតនៅក្រោមឥទ្ធិពលរបស់នរណា តាមរយៈទស្សនៈជីវិត និងគុណតម្លៃរបស់គេ។ សាតាំងធ្វើឱ្យមនុស្សពុករលួយតាមរយៈការអប់រំ និងឥទ្ធិពលនៃរដ្ឋាភិបាលថ្នាក់ជាតិ មនុស្សល្បីល្បាញ និងមនុស្សអស្ចារ្យ។ ពាក្យសម្តីស្មោកគ្រោករបស់ពួកគេ បានក្លាយទៅជាធម្មជាតិនៃជីវិតរបស់មនុស្ស។ «មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់»។ ជាឃ្លាមួយដ៏ល្បីរបស់សាតាំងដែលត្រូវបានបញ្ចូលទៅក្នុងគ្រប់គ្នា ហើយវាក្លាយជាជីវិតរស់នៅរបស់មនុស្ស។ មានពាក្យផ្សេងទៀតនិយាយពីជីវិតរស់នៅរបស់អ្នកទស្សនៈវិទូផ្សេងៗដែលមានលក្ខណៈបែបដូច្នេះដែរ។ សាតាំងប្រើប្រាស់ភាពល្អប្រសើរនៃទំនៀមទំលាប់វប្បធម៌បុរាណមកអប់រំមនុស្ស បណ្តាលឱ្យមនុស្សជាតិធ្លាក់់ចុះ ហើយហ៊ុំព័ទ្ធដោយរណ្ដៅនៃសេចក្តីហីនវិនាស ហើយនៅទីបំផុតគេនឹងត្រូវបានបំផ្លាញដោយព្រះជាម្ចាស់ ព្រោះតែពួកគេបម្រើសាតាំង ហើយតតាំងនឹងព្រះជាម្ចាស់។

«របៀបស្គាល់ពីធម្មជាតិរបស់មនុស្ស» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ក្រៅពីការប្រើប្រាស់ ការរកឃើញ និងការសន្និដ្ឋានផ្សេងៗនៃវិទ្យាសាស្ត្រ ដើម្បីបំភាន់មនុស្សរួចមក សាតាំងក៏ប្រើវិទ្យាសាស្ត្រជាមធ្យោបាយមួយ ដើម្បីអនុវត្តការបំផ្លិចបំផ្លាញ និងការកេងប្រវ័ញ្ចបរិស្ថានរស់នៅដែលព្រះជាម្ចាស់បានប្រទានដល់មនុស្សផងដែរ។ វាធ្វើបែបនេះក្រោមលេសថាប្រសិនបើមនុស្សធ្វើការស្រាវជ្រាវបែបវិទ្យាសាស្ត្រ នោះបរិយាកាសរស់នៅ និងគុណភាពជីវិតរបស់មនុស្សនឹងកាន់តែប្រសើរឡើងជាបន្តបន្ទាប់ ហើយគោលបំណងនៃការអភិវឌ្ឍវិទ្យាសាស្ត្រ គឺដើម្បីបំពេញបំណងនៃការកើនឡើងនូវតម្រូវការសម្ភារៈនិយមជាប្រចាំថ្ងៃរបស់មនុស្ស ហើយតម្រូវការរបស់ពួកគេបន្តធ្វើឲ្យប្រសើរឡើងនូវគុណភាពជីវិតរបស់ពួកគេ។ នេះគឺជាមូលដ្ឋានខាងទ្រឹស្តី នៃការអភិវឌ្ឍវិទ្យាសាស្ត្ររបស់សាតាំង។ ទោះជាយ៉ាងណាក៏ដោយ តើវិទ្យាសាស្ត្របាននាំអ្វីខ្លះដល់មនុស្សជាតិ? តើបរិស្ថានដែលយើងមានទំនាក់ទំនងជាមួយមានអ្វីខ្លះ? តើខ្យល់ដង្ហើមដែលមនុស្សជាតិដកយក មិនត្រូវបានបំពុលទេឬអី? តើទឹកដែលយើងផឹកនៅតែបរិសុទ្ធឬទេ? (គឺអត់ទេ)។ តើអាហារដែលយើងទទួលទាន ពិតជាធម្មជាតិឬទេ? ភាគច្រើន វាត្រូវបានដាំដុះដោយប្រើជីគីមី និងដាំដុះដោយប្រើការកែប្រែហ្សែន ហើយវាក៏មានការផ្លាស់ប្តូរហ្សែនបង្កឡើងដោយការប្រើប្រាស់វិធីសាស្ត្រវិទ្យាសាស្ត្រផ្សេងៗផងដែរ។ សូម្បីតែបន្លែ និងផ្លែឈើដែលយើងញ៉ាំក៏លែងមានលក្ខណៈធម្មជាតិទៀតដែរ។ សព្វថ្ងៃ សូម្បីតែស៊ុតធម្មជាតិក៏ពិបាករកដែរ ហើយស៊ុតទៀតសោត ក៏លែងមានរសជាតិដូចពីកាលមុនដែរ ទាំងអស់នេះគឺដោយសារតែអ្វីៗត្រូវបំលែង និងកែច្នៃទាំងស្រុងដោយដំណើរការវិទ្យាសាស្ត្ររបស់សាតាំង។ សូមក្រឡេកមើលរូបភាពធំៗ បរិយាកាសទាំងមូល ត្រូវបានបំផ្លាញ និងបំពុល។ ភ្នំ បឹងបួរ ព្រៃឈើ ទន្លេ មហាសមុទ្រ និងអ្វីៗទាំងអស់ទាំងនៅខាងលើ និងនៅខាងក្រោមដី ត្រូវបានបំផ្លាញដោយអ្វីដែលគេហៅថា សមិទ្ធិផលវិទ្យាសាស្ត្រ។ សរុបសេចក្ដីមក បរិស្ថានធម្មជាតិទាំងមូល ដែលជាបរិស្ថានរស់នៅដែលព្រះជាម្ចាស់ប្រទានឲ្យមនុស្ស គឺត្រូវបានបំផ្លាញ និងខូចខ្ទេចខ្ទីដោយវិទ្យាសាស្ត្រ។ ទោះបីជាមានមនុស្សជាច្រើនដែលទទួលបាននូវអ្វីដែលពួកគេតែងតែសង្ឃឹមចង់បាន ដើម្បីបំពេញទៅលើគុណភាពនៃជីវិត ទាំងសេចក្តីប៉ងប្រាថ្នា និងរូបសាច់របស់ពួកគេក៏ដោយ ក៏បរិស្ថានដែលមនុស្សរស់នៅត្រូវបានបំផ្លាញ និងខូចខ្ទេចខ្ទី ដោយសមិទ្ធិផលផ្សេងៗដែលកើតចេញមកពីវិទ្យាសាស្ត្រដែរ។ ឥឡូវនេះយើងលែងមានសិទ្ធិដកដង្ហើមយកខ្យល់អាកាសបរិសុទ្ធទៀតហើយ។ តើនេះមិនមែនជាទុក្ខព្រួយរបស់មនុស្សជាតិទេឬអី? តើមានសុភមង្គលណាខ្លះនៅសល់ ដែលនិយាយជំនួសមនុស្សទេ នៅពេលដែលគេត្រូវរស់នៅក្នុងកន្លែងបែបនេះ? ទីកន្លែង និងបរិយកាសដែលមនុស្សបានរស់នៅនេះ គឺកាលដើមដំបូងឡើយ ព្រះជាម្ចាស់បានបង្កើតមកសម្រាប់មនុស្ស។ ទឹកសម្រាប់មនុស្សផឹក ខ្យល់សម្រាប់មនុស្សដកដង្ហើម អាហារសម្រាប់មនុស្សបរិភោគ រុក្ខជាតិ ព្រៃព្រឹក្សា មហាសមុទ្រ ហើយនិងគ្រប់ផ្នែកទាំងអស់នៃ បរិយាកាសរស់នៅនេះ ត្រូវបានប្រទានមកមនុស្សតាមរយៈព្រះជាម្ចាស់ ហើយវាមានលក្ខណៈធម្មជាតិ ដែលដំណើរការស្របតាមច្បាប់ធម្មជាតិដែលព្រះជាម្ចាស់បានបង្កើតឡើង។ ប្រសិនបើគ្មានវិទ្យាសាស្រ្តទេ នោះមនុស្សនឹងសប្បាយចិត្ត ហើយអាចរីករាយនឹងអ្វីៗគ្រប់យ៉ាងដែលល្អបំផុត ស្របតាមមាគ៌ារបស់ព្រះជាម្ចាស់ និងស្របតាមអ្វីដែលព្រះជាម្ចាស់បានប្រទានដល់ពួកគេ ដើម្បីទទួលបានភាពរីករាយ។ ឥឡូវនេះ អ្វីៗទាំងអស់ត្រូវបានបំផ្លាញដោយសាតាំង។ ទីកន្លែងរស់នៅជាមូលដ្ឋានរបស់មនុស្ស គឺលែងមានលក្ខណៈដើមរបស់វាទៀតហើយ។ ក៏ប៉ុន្តែគ្មាននរណាម្នាក់ មានសមត្ថភាពអាចដឹងអំពីអ្វី ដែលបណ្តាល ឬរបៀបដែលធ្វើឲ្យបញ្ហានេះកើតឡើងយ៉ាងដូចម្តេចនោះទេ ហើយមានមនុស្សជាច្រើនទៀតចូលទៅរកវិទ្យាសាស្ត្រ ព្រមទាំងយល់ដឹងពីវា តាមរយៈគំនិតដែលសាតាំងបានបណ្តុះឡើងនៅក្នុងពួកគេ។ តើនេះមិនគួរឲ្យស្អប់ខ្ពើម និងគួរឲ្យអាណិតអាសូរទេឬអី? ពេលនេះ សាតាំងបានយកកន្លែងដែលមានមនុស្សរស់នៅ ព្រមទាំងបរិយាកាសរស់នៅរបស់ពួកគេ ដោយបំផ្លាញពួកគេនៅក្នុងជោគវាសនានេះ ហើយនិងធ្វើឲ្យមនុស្សជាតិបន្តរស់នៅតាមរបៀបនេះដដែល តើព្រះជាម្ចាស់ ត្រូវបំផ្លាញមនុស្សទាំងនេះចោលដែរឬទេ? ប្រសិនបើមនុស្សបន្តរស់នៅតាមរបៀបនេះ តើពួកគេនឹងទៅជាយ៉ាងណា? (ពួកគេនឹងត្រូវបានលុបបំបាត់ចោល)។ តើពួកគេនឹងត្រូវលុបបំបាត់ចោលដោយរបៀបណា? បន្ថែមពីលើភាពលោភលន់របស់មនុស្ស ដែលចង់បានកិត្តិយស និងបុណ្យសក្តិ នោះពួកគេបន្តការរុករកវិទ្យាសាស្ត្រ និងធ្វើការស្រាវជ្រាវឲ្យកាន់តែស៊ីជម្រៅ ហើយបន្តធ្វើសកម្មភាពដោយឥតឈប់ឈរ ដើម្បីបំពេញតំរូវការសម្ភារៈនិយម និងបំណងប្រាថ្នាផ្ទាល់របស់ខ្លួន។ តើអ្វីជាផលវិបាកចំពោះមនុស្ស? ជាដំបូង គឺតុល្យភាពបរិស្ថានត្រូវខូច ហើយនៅពេលដែលវាកើតឡើង នោះរាងកាយរបស់មនុស្ស សរីរាង្គខាងក្នុងរបស់ពួកគេត្រូវកខ្វក់ និងខូចខាតដោយសារបរិយាកាសគ្មានតុល្យភាពនេះ ហើយបណ្តាលឲ្យកើតមានជំងឺឆ្លង និងជំងឺរាតត្បាតផ្សេងៗជាច្រើន រាលដាលពាសពេញពិភពលោក។ តើវាមិនពិតទេឬអី ដែលថាស្ថានភាពពេលនេះគឺ មនុស្សមិនអាចគ្រប់គ្រងបានឡើយ? ឥឡូវ ដែលអ្នករាល់គ្នាយល់អំពីរឿងនេះហើយ ប្រសិនបើមនុស្សមិនធ្វើតាមព្រះជាម្ចាស់ តែបែរទៅធ្វើតាមសាតាំងវិញ តាមរយៈការប្រើចំណេះដឹងដើម្បីបង្កើនខ្លួនឯង ការប្រើវិទ្យាសាស្ត្រដើម្បីរុករកឥតឈប់ឈរអំពីអនាគតនៃជីវិតមនុស្សជាតិ និងការប្រើវិធីសាស្រ្តបែបនេះដើម្បីបន្តរស់នៅ នោះតើអ្នកអាចដឹងទេថាវិធីនេះនឹងបញ្ចប់មនុស្សជាតិយ៉ាងដូចម្ដេច? (វាមានន័យថាផុតពូជ)។ ត្រូវហើយវានឹងចប់ជារៀងរហូត។ មនុស្សជាតិកាន់តែខិតជិតដល់ការផុតពូជរបស់ខ្លួនមួយជំហានម្តងមួយៗ!

(«ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ VI» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

លេខយោង៖

១. «មិនអាចបំបែកធាតុបាន» ត្រូវបានប្រើនៅក្នុងចេតនាដៀលត្មះ ដោយមានន័យថា មនុស្សប្រិតប្រៀងនៅក្នុងចំណេះដឹង វប្បធម៌ និងទស្សនៈខាងវិញ្ញាណរបស់ពួកគេ។

២. «ដើរហើរធ្វើអ្វីតាមអំពើចិត្តនៅខាងក្រៅដែននៃច្បាប់» បង្ហាញថា អារក្សក្លាយជាឆ្កួតឡប់ ហើយរត់ពាសវាលពាសកាល។

៣. «ច្របូកច្របល់ទាំងស្រុង» សំដៅទៅលើរបៀបដែលឥរិយាបថហិង្សារបស់អារក្ស ពិបាកអត់ទ្រាំក្នុងការមើលណាស់។

៤. «វាយឡើងជាំមុខ» សំដៅទៅលើមុខមាត់ដ៏អាក្រក់របស់ស្ដេចអារក្ស។

៥. «ដោយហ៊ានភ្នាល់អ្វីៗទាំងអស់នៅក្នុងការប្រកួតមួយដៃនេះ» មានន័យថា ភ្នាល់លុយទាំងអស់របស់ខ្លួននៅមួយក្ដារចុងក្រោយ ដោយសង្ឃឹមថា ខ្លួននឹងឈ្នះនៅទីបំផុត។ នេះគឺជាន័យប្រៀបធៀបមួយសម្រាប់ផែនការអាក្រក់ និងគួរឲ្យខ្លាចរបស់អារក្ស។ ឃ្លានេះត្រូវបានប្រើនៅក្នុងន័យចំអក។

ក. សៀវភៅទាំងបួន និងវណ្ណគតិទាំងប្រាំ គឺជាសៀវភៅនៃលទ្ធិកុងហ្វ៊ូរបស់អាជ្ញាធរក្នុងប្រទេសចិន។

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

វិធីដែលព្រះជាម្ចាស់បញ្ចប់យុគសម័យងងឹតនៃការត្រួតត្រារបស់សាតាំងនៅគ្រាចុងក្រោយ

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖ នៅពេលមនុស្សទទួលបានការធ្វើឱ្យពេញខ្នាតអស់ហើយ ហើយគ្រប់ប្រទេសទាំងអស់នៅលើផែនដីក្លាយជាព្រះនគររបស់ព្រះគ្រីស្ទ...

ការបោកបញ្ឆោតរបស់សាតាំង និងការធ្វើឱ្យមនុស្សជាតិពុករលួយ គឺជាឫសគល់នៃភាពងងឹត និងសេចក្ដីអាក្រក់នៅក្នុងលោកីយ៍

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖ អ័ដាម និងអេវ៉ា ដែលត្រូវបានបង្កើតដោយព្រះជាម្ចាស់កាលពីដើមដំបូងបង្អស់ គឺជាមនុស្សបរិសុទ្ធ ដែលអាចនិយាយបានថា...

Leave a Reply