វិធីដែលព្រះជាម្ចាស់បញ្ចប់យុគសម័យងងឹតនៃការត្រួតត្រារបស់សាតាំងនៅគ្រាចុងក្រោយ

05-09-2021

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

នៅពេលមនុស្សទទួលបានការធ្វើឱ្យពេញខ្នាតអស់ហើយ ហើយគ្រប់ប្រទេសទាំងអស់នៅលើផែនដីក្លាយជាព្រះនគររបស់ព្រះគ្រីស្ទ ពេលនោះវាគឺជាវេលាដែលផ្គរលាន់ទាំងប្រាំពីរបញ្ចេញសូរសព្ទ។ សព្វថ្ងៃនេះគឺជាជំហានឆ្ពោះទៅដំណាក់កាលនោះ ឯបន្ទុកត្រូវបានបញ្ចេញឆ្ពោះទៅថ្ងៃនោះហើយ។ នេះគឺជាផែនការរបស់ព្រះជាម្ចាស់ ហើយនៅពេលអនាគតដ៏ខ្លីខាងមុខនេះ វានឹងបានសម្រេច។ ទោះយ៉ាងណាក៏ដោយ ព្រះជាម្ចាស់ទទួលបាននូវអ្វីៗដែលទ្រង់បានថ្លែងរួចហើយ។ ដូច្នេះ វាច្បាស់ហើយថា ប្រទេសនៅលើផែនដីគ្រាន់តែជាប្រាសាទធ្វើពីដីខ្សាច់ ដែលញាប់ញ័រពេលជំនោរខ្ពស់មកជិតទេតើ៖ ថ្ងៃចុងក្រោយជិតមកដល់ហើយ នាគដ៏ធំមានសម្បុរក្រហម នឹងដួលរលំនៅក្រោមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ដើម្បីធានាថា ផែនការរបស់ទ្រង់ត្រូវបានអនុវត្តដោយជោគជ័យនោះ ទេវតានៅស្ថានសួគ៌បានចុះមកលើផែនដី ដោយធ្វើកិច្ចការខ្លាំងបំផុត ដើម្បីបំពេញព្រះហឫទ័យព្រះជាម្ចាស់។ ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដែលយកកំណើតជាមនុស្សបានដាក់ពង្រាយដល់សមរភូមិដើម្បីធ្វើសង្គ្រាមប្រឆាំងនឹងសត្រូវ។ កន្លែងដែលមានការយកកំណើតជាមនុស្ស គឺជាកន្លែងដែលសត្រូវវិនាសគ្មានសល់។ ចិនជាប្រទេសទីមួយដែលនឹងត្រូវកម្ទេចចោល វានឹងត្រូវបានបំផ្លាញទាំងស្រុងដោយព្រះហស្តរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់នឹងមិនត្រាប្រណីដល់ទីនោះជាដាច់ខាត។ ភស្តុតាងអំពីការដួលរលំនៃវឌ្ឍនភាពរបស់នាគដ៏ធំមានសម្បុរក្រហមអាចត្រូវបានគេមើលឃើញតាមរយៈភាពពេញវ័យជាបន្តបន្ទាប់របស់មនុស្ស ហើយការនេះមានភាពជាក់ស្ដែង និងអាចមើលឃើញដោយមនុស្សគ្រប់គ្នា។ ភាពពេញវ័យរបស់មនុស្សគឺជាទីសម្គាល់នៃការស្លាប់របស់សត្រូវ។ នេះគឺជាការពន្យល់បន្តិចបន្តួចពីអត្ថន័យនៃពាក្យ «ប្រកួត»។

(«ការបកស្រាយអាថ៌កំបាំងអំពី ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ១០ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

គ្រប់គ្នានឹងបានសម្រេចដោយព្រះបន្ទូលរបស់ខ្ញុំ។ គ្មានមនុស្សណាម្នាក់អាចចូលរួម ហើយក៏គ្មានមនុស្សណាម្នាក់អាចធ្វើកិច្ចការដែលខ្ញុំនឹងធ្វើនោះដែរ។ ខ្ញុំនឹងបោសសម្អាតខ្យល់នៃដែនដីទាំងឡាយឲ្យស្អាត ហើយលុបបំបាត់ដានរបស់ពួកអារក្សនៅលើផែនដីចេញ។ ខ្ញុំបានចាប់ផ្តើមរួចទៅហើយ ហើយខ្ញុំនឹងចាប់ផ្តើមជំហានទីមួយនៃកិច្ចការវាយផ្ចាលរបស់ខ្ញុំនៅទីកន្លែងដែលនាគដ៏ធំមានសម្បុរក្រហមរស់នៅ។ ដូច្នេះ គេអាចមើលឃើញថា ការវាយផ្ចាលរបស់ខ្ញុំ បានធ្វើឲ្យពិភពលោកទាំងមូលដួលរលំ ហើយនាគដ៏ធំមានសម្បុរក្រហម និងវិញ្ញាណអាក្រក់គ្រប់ប្រភេទនឹងគ្មានកម្លាំងដើម្បីនឹងរត់គេចពីការវាយផ្ចាលរបស់ខ្ញុំនោះទេ ព្រោះថាខ្ញុំទតមើលមកដែនដីទាំងអស់។ នៅពេលដែលកិច្ចការនៅលើផែនដីរបស់ខ្ញុំបានបញ្ចប់ គឺជាពេលដែលយុគសម័យនៃការជំនុំជម្រះមកដល់ទីបញ្ចប់ នោះខ្ញុំនឹងវាយផ្ចាលនាគដ៏ធំមានសម្បុរក្រហមជាផ្លូវការ។ រាស្ត្ររបស់ខ្ញុំពិតជានឹងមើលឃើញការវាយផ្ចាលនាគដ៏ធំមានសម្បុរក្រហមដ៏សុចរិតរបស់ខ្ញុំ គេពិតជានឹងថ្វាយការសរសើរដោយសារតែភាពសុចរិតរបស់ខ្ញុំ ហើយពិតជានឹងសរសើរតម្កើងព្រះនាមរបស់ខ្ញុំជារៀងរហូត ដោយសារតែភាពសុចរិតរបស់ខ្ញុំ។ ដូច្នេះ អ្នកនឹងបំពេញភារកិច្ចរបស់អ្នករាល់គ្នាជាផ្លូវការ ហើយនឹងសរសើរតម្កើងខ្ញុំជាផ្លូវការទូទាំងដែនដី ជានិច្ចនិរន្តរ៍តទៅ!

នៅពេលដែលយុគសម័យនៃការជំនុំជម្រះឈានដល់ចំណុចកំពូលរបស់វា នោះខ្ញុំនឹងមិនប្រញាប់ក្នុងការបញ្ចប់កិច្ចការរបស់ខ្ញុំនោះទេ ផ្ទុយទៅវិញ ខ្ញុំនឹងរួមបញ្ចូលភស្តុតាងនៃយុគសម័យនៃការវាយផ្ចាលទៅក្នុងកិច្ចការរបស់ខ្ញុំ និងអនុញ្ញាតឲ្យមនុស្សទាំងអស់មើលឃើញភស្តុតាងនេះ។ នៅក្នុងសេចក្ដីនេះ នឹងមានផលផ្លែរកាន់តែប្រសើរ។ ភស្តុតាងនេះគឺជាវិធីដែលខ្ញុំវាយផ្ចាលនាគដ៏ធំមានសម្បុរក្រហម ហើយខ្ញុំនឹងធ្វើឲ្យរាស្ត្ររបស់ខ្ញុំបានឃើញការនេះដោយភ្នែករបស់ពួកគេផ្ទាល់ នោះទើបពួកគេនឹងស្គាល់កាន់តែច្បាស់អំពីនិស្ស័យរបស់ខ្ញុំ។ ពេលវេលាដែលរាស្ត្ររបស់ខ្ញុំរីករាយជាមួយខ្ញុំ គឺជាពេលដែលនាគដ៏ធំមានសម្បុរក្រហមត្រូវបានវាយផ្ចាល។ ការធ្វើឲ្យមនុស្សនៃនាគដ៏ធំមានសម្បុរក្រហមក្រោកឡើង ហើយបះបោរប្រឆាំងនឹងនាគដ៏ធំមានសម្បុរក្រហមគឺជាផែនការរបស់ខ្ញុំ ហើយនេះគឺជាវិធីសាស្ត្រ ដែលខ្ញុំធ្វើឲ្យរាស្ត្ររបស់ខ្ញុំបានគ្រប់លក្ខណ៍ ហើយវាគឺជាឱកាសដ៏អស្ចារ្យមួយសម្រាប់រាស្ត្ររបស់ខ្ញុំទាំងអស់ដើម្បីរីកចម្រើនក្នុងជីវិត។ ... សព្វថ្ងៃនេះ ខ្ញុំបោះជំហានជាមួយមនុស្សចូលទៅក្នុងយុគសម័យនៃការវាយផ្ចាល ដោយធ្វើដំណើរទៅមុខជាមួយគេយ៉ាងទន្ទឹមគ្នា។ ខ្ញុំកំពុងតែធ្វើកិច្ចការរបស់ខ្ញុំ ឬអាចនិយាយថា ខ្ញុំយកដំបងរបស់ខ្ញុំវាយក្នុងចំណោមមនុស្ស ហើយវាធ្លាក់ទៅលើអ្វីដែលជាការបះបោរនៅក្នុងមនុស្ស។ នៅក្នុងក្រសែភ្នែករបស់មនុស្ស ដំបងរបស់ខ្ញុំហាក់ដូចជាមានអំណាចពិសេស៖ វាមករកអស់អ្នកណាដែលជាសត្រូវរបស់ខ្ញុំ ហើយដែលមិនងាយនឹងសម្លាប់បាន។ ក្នុងចំណោមអ្នកដែលប្រឆាំងជំទាស់នឹងខ្ញុំ ដំបងនេះធ្វើតាមតួនាទីដែលមានស្រាប់របស់វា។ អស់អ្នកដែលមាននៅក្នុងព្រះហស្តរបស់ខ្ញុំ បំពេញកាតព្វកិច្ចរបស់ពួកគេ ដោយផ្អែកលើបំណងប្រាថ្នារបស់ខ្ញុំ ហើយពួកគេមិនដែលបំពានចំពោះបំណងព្រះហឫទ័យរបស់ខ្ញុំ ឬក៏ផ្លាស់ប្តូរខ្លឹមសារនៃបំណងព្រះហឫទ័យនោះទេ។ ជាលទ្ធផល ទឹកនឹងស្រែកគ្រហឹម ភ្នំទាំងឡាយនឹងដួលរលំ ហើយទន្លេធំៗនឹងបែកខ្ញែក មនុស្សនឹងមិនទទួលបានការផ្លាស់ប្តូរ ព្រះអាទិត្យនឹងឡើងស្រអាប់ ព្រះចន្ទនឹងងងឹត មនុស្សនឹងគ្មានថ្ងៃរស់នៅក្នុងភាពស្ងប់សុខតទៅទៀត នឹងលែងមានពេលវេលាស្ងាត់ជ្រងំនៅលើដែនដីតទៅទៀតហើយ ស្ថានសួគ៌នឹងមិននៅស្ងៀមស្ងាត់ម្តងទៀតនោះទេ ហើយក៏លែងអត់ទ្រាំបានតទៅទៀតដែរ។ របស់សព្វសារពើនឹងត្រូវធ្វើឲ្យថ្មីឡើងវិញ ហើយនឹងស្តារឡើងវិញនូវរូបរាងដើមរបស់វា។ ផ្ទះសម្បែងនៅលើផែនដីទាំងអស់នឹងត្រូវរហែកចេញពីគ្នា ហើយជាតិសាសន៍ទាំងអស់នៅលើផែនដីនឹងបែកខ្ញែកពីគ្នា។ ពេលវេលាជួបជុំឡើងវិញរវាងប្តី និងប្រពន្ធនឹងលែងមានតទៅទៀតហើយ ម្តាយនិងកូនប្រុសនឹងលែងជួបគ្នាម្តងទៀត ហើយឪពុកនិងកូនស្រីក៏នឹងលែងមកជួបជុំគ្នាដែរ។ គ្រប់យ៉ាងដែលធ្លាប់មាននៅលើផែនដីនឹងត្រូវវាយបំផ្លាញដោយសារខ្ញុំ។

(«ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ២៨ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

មានន័យថា រាល់ព្រះសូរសៀងបច្ចុប្បន្ននេះ ទាយពីរឿងរ៉ាវនៅថ្ងៃអនាគត។ ព្រះសូរសៀងទាំងនេះ គឺជាវិធីដែលព្រះជាម្ចាស់រៀបចំសម្រាប់ជំហានបន្ទាប់នៃកិច្ចការរបស់ទ្រង់។ ព្រះជាម្ចាស់ជិតបញ្ចប់កិច្ចការរបស់ទ្រង់នៅក្នុងសមាជិកនៃក្រុមជំនុំហើយ ហើយបន្ទាប់មក ទ្រង់នឹងលេចមកនៅចំពោះមនុស្សទាំងអស់ដោយកំហឹង។ ដូចដែលព្រះជាម្ចាស់មានបន្ទូល «ខ្ញុំនឹងធ្វើឱ្យមនុស្សនៅលើផែនដីទទួលស្គាល់ទង្វើរបស់ខ្ញុំ ហើយទង្វើរបស់ខ្ញុំនឹងត្រូវបានអះអាងនៅចំពោះ 'តុជំនុំជម្រះ' នោះទើបពួកវាអាចត្រូវបានទទួលស្គាល់ក្នុងចំណោមមនុស្សនៅទូទាំងផែនដី ដែលពួកគេទាំងអស់នឹងផ្ដល់ការទទួលស្គាល់»។ តើអ្នកឃើញអ្វីមួយនៅក្នុងព្រះបន្ទូលទាំងនេះទេ? នៅក្នុងព្រះបន្ទូលទាំងនេះ វាគឺជាការសង្ខេបអំពីផ្នែកបន្ទាប់នៃកិច្ចការរបស់ព្រះជាម្ចាស់។ ទីមួយ ព្រះជាម្ចាស់នឹងធ្វើឱ្យឆ្កែចាំយាមទាំងអស់ ដែលមានអំណាចនយោបាយ ជឿយ៉ាងស្មោះស្ម័គ្រ ហើយទ្រង់នឹងធ្វើឱ្យពួកវាថយក្រោយពីដំណាក់កាលនៃប្រវត្តិសាស្ត្រនៃដំណើរផ្ទាល់ខ្លួនរបស់វា ដោយមិនដែលប្រយុទ្ធដើម្បីឋានៈម្ដងទៀត ហើយក៏មិនដែលជាប់ពាក់ព័ន្ធនឹងល្បិចកល និងការសមគំនិតម្ដងទៀតឡើយ។ កិច្ចការនេះ ត្រូវតែបានអនុវត្តតាមរយៈព្រះជាម្ចាស់ តាមយៈការបង្កើតឱ្យមានគ្រោះមហន្តរាយនានានៅលើផែនដី។ ប៉ុន្តែ វាមិនមែនជាករណីដែលព្រះជាម្ចាស់នឹងលេចមកនោះទេ។ នៅពេលនេះ ជាតិសាសន៍របស់សត្វនាគដ៏ធំមានសម្បុរក្រហម នឹងនៅតែជាដែនដីស្មោគគ្រោក ដូច្នេះហើយ ព្រះជាម្ចាស់នឹងមិនលេចមកនោះទេ ប៉ុន្តែ ទ្រង់គ្រាន់តែលេចមកតាមរយៈការវាយផ្ចាលប៉ុណ្ណោះ។ នេះគឺជានិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ ដែលគ្មាននរណាម្នាក់អាចគេចផុតបានទេ។ អំឡុងពេលនេះ អស់អ្នកដែលរស់នៅក្នុងជាតិសាសន៍នៃសត្វនាគដ៏ធំមានសម្បុរក្រហម នឹងទទួលការឈឺចាប់ដោយគ្រោះមហន្តរាយ ដែលជាធម្មជាតិ ក៏នឹងរួមបញ្ចូលនគរព្រះនៅលើផែនដី (ក្រុមជំនុំ) ផងដែរ។ នេះគឺជាពេលដែលការពិតលេចមក ដូច្នេះហើយ មនុស្សទាំងអស់មានបទពិសោធន៍ ហើយគ្មាននរណាម្នាក់អាចគេចផុតនោះទេ។ ការណ៍នេះ ត្រូវបានព្រះជាម្ចាស់កំណត់ទុកជាមុនរួចហើយ។ ដោយសារតែជំហាននៃកិច្ចការនេះហើយ ដែលព្រះជាម្ចាស់ទ្រង់មានបន្ទូលថា «ពេលនេះ គឺជាពេលដើម្បីអនុវត្តផែនការធំ»។ នៅថ្ងៃអនាគត ដោយសារតែនឹងគ្មានមនុស្សច្រើននៅលើផែនដី ហើយដោយសារតែមានការកើតឡើងនៃគ្រោះមហន្តរាយ នោះមនុស្សនឹងគ្រាន់តែអាចគិតអំពីអ្វីដែលនៅចំពោះមុខពួកគេប៉ុណ្ណោះ ហើយពួកគេនឹងមិនអើពើចំពោះគ្រប់យ៉ាងផ្សេងទៀត ហើយពួកគេនឹងពិបាកក្នុងការរីករាយនឹងព្រះជាម្ចាស់ក្នុងអំឡុងពេលនៃគ្រោះមហន្តរាយ។ ដូច្នេះ មនុស្សត្រូវបានស្នើសុំឱ្យស្រឡាញ់ព្រះជាម្ចាស់ឱ្យអស់ពីចិត្ត ក្នុងអំឡុងពេលដ៏អស្ចារ្យនេះ នោះទើបពួកគេមិនរំលងឱកាស។ នៅពេលដែលការពិតនេះរំលងផុតទៅ ព្រះជាម្ចាស់នឹងយកជ័យជម្នះទាំងស្រុងទៅលើសត្វនាគដ៏ធំមានសម្បុរក្រហម ដូច្នេះហើយ កិច្ចការនៃទីបន្ទាល់នៃរាស្ត្ររបស់ព្រះជាម្ចាស់នឹងបញ្ចប់។ បន្ទាប់ពីនោះ ព្រះជាម្ចាស់នឹងចាប់ផ្ដើមជំហានបន្ទាប់នៃកិច្ចការ ដោយការបំផ្លាញប្រទេសរបស់សត្វនាគដ៏ធំមានសម្បុរក្រហមគ្មានសល់ ហើយទីបញ្ចប់ ដោយការដំមនុស្សទាំងអស់ទូទាំងចក្កវាឡនឹងដែកគោល បញ្ច្រាសក្បាលមកក្រោមនៅលើឈើឆ្កាង ដែលក្រោយមក ទ្រង់នឹងធ្វើឱ្យមនុស្សជាតិទាំងអស់វិនាស។ នេះគឺជាជំហាននៅថ្ងៃអនាគតនៃកិច្ចការរបស់ព្រះជាម្ចាស់។

(«ការបកស្រាយអាថ៌កំបាំងអំពី ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ៤២ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

នៅពេលដែលព្រះជាម្ចាស់បន្ធូរសេចក្តីក្រោធដ៏ខ្លាំងរបស់ទ្រង់ ពិភពលោកទាំងមូលនឹងជួបគ្រោះមហន្តរាយគ្រប់ប្រភេទ ដូចជាការផ្ទុះភ្នំភ្លើងអ៊ីចឹង។ ដោយឈរយ៉ាងខ្ពស់នៅលើផ្ទៃមេឃ យើងអាចមើលឃើញថា នៅលើផែនដី រាល់ទម្រង់នៃគ្រោះទុក្ខភ័យខិតមករកមនុស្សជាតិទាំងអស់ ហើយខិតមកកាន់តែជិតពីមួយថ្ងៃទៅមួយថ្ងៃ។ ដោយមើលពីទីខ្ពស់មកក្រោម ផែនដីបង្ហាញទេសភាពជាច្រើនប្រភេទ ដូចទៅនឹងទេសភាពដែលមាននៅមុនពេលរញ្ជួយផែនដីដូច្នោះដែរ។ អណ្តាតភ្លើងដែលរាវឆេះឡើងសន្ធោរសន្ធៅដោយគ្មានការបង្អាក់ កំអែភ្នំភ្លើងហូរយ៉ាងសេរី ភ្នំទាំងឡាយរំកិល ហើយពន្លឺដ៏ត្រជាក់បានបញ្ចេញរស្មីដ៏ភ្លឺគ្របដណ្តប់របស់សព្វសារពើ។ ពិភពលោកទាំងមូលបានលិចទៅក្នុងភ្លើង។ នេះគឺជាទិដ្ឋភាពដែលព្រះជាម្ចាស់បញ្ចេញសេចក្តីក្រោធរបស់ទ្រង់ ហើយវាគឺជាពេលវេលានៃការជំនុំជម្រះរបស់ទ្រង់។ អស់អ្នកដែលនៅក្នុងសាច់ឈាម នឹងមិនអាចរត់គេចបានទេ។ ដូច្នេះហើយ ដើម្បីបំផ្លាញពិភពលោកទាំងមូល គឺមិនត្រូវការសង្គ្រាមរវាងប្រទេស និងប្រទេស ក៏ដូចជាជម្លោះរវាងមនុស្ស និងមនុស្សនោះទេ។ ផ្ទុយទៅវិញ ពិភពលោកនឹង «រីករាយដោយមិនភ្លេចខ្លួន» នៅក្នុងអង្រឹងនៃការវាយផ្ចាលរបស់ព្រះជាម្ចាស់។ គ្មាននរណាម្នាក់នឹងអាចរត់គេចបានទេ។ មនុស្សគ្រប់គ្នាត្រូវតែឆ្លងកាត់ការល្បងលនេះ ម្តងម្នាក់ៗ។ បន្ទាប់ពីនោះ ពិភពលោកទាំងមូលនឹងបញ្ចេញពន្លឺម្តងទៀត ដោយរស្មីដ៏បរិសុទ្ធ ហើយមនុស្សជាតិទាំងអស់នឹងចាប់ផ្តើមជីវិតថ្មីម្តងទៀត។ ព្រះជាម្ចាស់នឹងសម្រាកនៅពីលើពិភពលោក ហើយនឹងប្រទានពរដល់មនុស្សជាតិជារៀងរាល់ថ្ងៃ។

(«ការបកស្រាយអាថ៌កំបាំងអំពី ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ១៨ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ដរាបណាពិភពលោកចាស់នេះនៅតែបន្តមានវត្តមាន នោះខ្ញុំនឹងជះសេចក្ដីក្រោធរបស់ខ្ញុំ មកលើជាតិសាសន៍ទាំងអម្បាលម៉ាន ខ្ញុំនឹងចេញបញ្ញត្ដិរដ្ឋបាលរបស់ខ្ញុំ ពាសពេញសកលលោក ព្រមទាំងធ្វើការដាក់ទោសដល់មនុស្សណាដែលល្មើសនឹងបញ្ញត្ដិរដ្ឋបាលទាំងនេះ៖

ពេលខ្ញុំបែរព្រះភក្ត្ររបស់ខ្ញុំទៅកាន់សកលលោក ដើម្បីថ្លែងព្រះ បន្ទូល មនុស្សទាំងអស់ស្ដាប់ឮព្រះសូរសៀងរបស់ខ្ញុំ ហើយពេលនោះគេមើលឃើញកិច្ចការទាំងអស់ដែលខ្ញុំបានសាង នៅទូទាំងសកលលោក។ អស់អ្នកដែលបានតាំងខ្លួនទាស់ទទឹងនឹងព្រះហឫទ័យរបស់ខ្ញុំ ពោលគឺ មនុស្សដែលទាស់ទទឹងនឹងខ្ញុំ ដោយទង្វើរបស់មនុស្ស នឹងត្រូវនៅក្រោមការដាក់ទោសរបស់ខ្ញុំ។ ខ្ញុំនឹងយកផ្កាយជាច្រើននៅលើមេឃ រួចធ្វើវាឲ្យថ្មីវិញ ចូរអរព្រះគុណខ្ញុំ ដ្បិតព្រះអាទិត្យនិងព្រះចន្ទ នឹងបានថ្មីឡើង ផ្ទៃមេឃលែងចាស់ដូចពីមុន ហើយរបស់សព្វសារពើជាច្រើនអនេកនៅលើផែនដីនឹងបានជាថ្មីឡើងវិញដែរ។ អ្វីគ្រប់យ៉ាងនឹងបានសម្រេច តាមរយៈព្រះបន្ទូលរបស់ខ្ញុំ។ ជាតិសាសន៍ជាច្រើន នៅក្នុងសកលលោកនឹងត្រូវបែងចែកជាថ្មីម្ដងទៀត ហើយជំនួសដោយនគររបស់ខ្ញុំ ដើម្បីឲ្យប្រជាជាតិនានាលើផែនដីរលាយបាត់ទៅរហូត ហើយជាតិសាសន៍ទាំងអស់នឹងក្លាយទៅជានគរមួយ ដែលថ្វាយបង្គំខ្ញុំ ប្រជាជាតិទាំងអស់លើផែនដីនឹងត្រូវវិនាស ហើយលែងមានវត្តមានជារៀងរហូត។ មនុស្សទាំងអស់ដែលជាកម្មសិទ្ធិមេកំណាចនឹងត្រូវវិនាសសាបសូន្យ ហើយមនុស្សទាំងអស់ដែលថ្វាយបង្គំសាតាំង នឹងត្រូវពិការដោយភ្លើងដ៏សន្ធោសន្ធៅរបស់ខ្ញុំ ពោលគឺ មនុស្សទាំងអស់នឹងត្រូវក្លាយទៅជាផេះផង់ លើកលែងតែមនុស្សនៅក្នុងលំហូរនេះតែប៉ុណ្ណោះ។ ពេលខ្ញុំដាក់ទោសមនុស្សជាច្រើន តាមការប្រព្រឹត្តិខុសៗគ្នានោះ មនុស្សដែលនៅក្នុងចំណោមអ្នកកាន់កាន់សាសនា នឹងត្រឡប់មកឯនគររបស់ខ្ញុំ ត្រូវ បានបង្ក្រាបដោយកិច្ចការរបស់ខ្ញុំ ដ្បិតពួកគេនឹងបានឃើញការមកដល់របស់ព្រះដ៏បរិសុទ្ធ ដោយយាងគង់លើដុំពពកស។ មនុស្សទាំងអស់នឹងត្រូវញែកទៅតាមជំពូករបស់គេផ្ទាល់ ហើយគេនឹងទទួលនូវការដាក់ទោស ទៅតាមការប្រព្រឹត្តិរបស់គេ។ អស់អ្នកដែលបានក្រោកឡើងប្រឆាំងនឹងខ្ញុំ គេនឹងនឹងវិនាស ចំណែកមនុស្សដែលពុំមានសកម្មភាពពាក់ព័ន្ធនឹងខ្ញុំ នោះគេនឹងបន្តមានវត្តមាននៅលើផែនដី ក្រោមការគ្រប់គ្រងរបស់កូនប្រុសៗ និងរាស្ត្ររបស់ខ្ញុំ ដោយព្រោះតែរបៀបដែលគេបំពេញកាតព្វកិច្ចរបស់ខ្លួន។ ខ្ញុំនឹងសម្ដែងព្រះកាយរបស់ខ្ញុំឲ្យមនុស្ស និងជាតិសាសន៍ជាច្រើនបានឃើញ រួចខ្ញុំនឹងបន្លឺព្រះសូរសៀងផ្ទាល់របស់ខ្ញុំលើផែនដី ទាំងប្រកាសពីការសម្រេចកិច្ចការដ៏អស្ចារ្យរបស់ខ្ញុំ ដើម្បីឲ្យមនុស្សជាតិទាំងអស់បានឃើញផ្ទាល់ភ្នែករបស់គេ។

នៅពេលដែលសូរសៀងរបស់ខ្ញុំលេចជ្រៅទៅក្នុងប្រពលភាព ខ្ញុំក៏សង្កេតមើលសភាពនៃសកលលោក។ សត្តនិករជាច្រើនអនេកក៏ត្រូវបានបង្កើតជាថ្មី តាមរយៈបន្ទូលរបស់ខ្ញុំ។ ផ្ទៃមេឃផ្លាស់ប្ដូរ រីឯផែនដីក៏ផ្លាស់ប្ដូរដែរ។ មនុស្សលោកក៏សម្ដែងចេញនូវសណ្ឋានដើមរបស់ខ្លួនសន្សឹមៗ រួចមនុស្សម្នាក់ៗត្រូវបានញែកទៅតាមជំពូករបស់គេ ហើយរកឃើញផ្លូវត្រឡប់ទៅក្នុងភាពជិតស្និទ្ធនឹងគ្រួសាររបស់គេវិញដោយមិនដឹងខ្លួន។ ការនេះធ្វើឲ្យខ្ញុំគាប់ព្រះហឫទ័យជាខ្លាំង។ ខ្ញុំមានសេរីភាពពីការរំខាន ចំណែកកិច្ចការដ៏អស្ចារ្យរបស់ខ្ញុំវិញ ក៏បានសម្រេចដោយមិនដឹងខ្លួនគ្រប់យ៉ាងក្នុងសត្តនិករទាំងអស់ក៏ត្រូវបានបំផ្លាស់បំប្រែដែរ។ ពេលដែលខ្ញុំបង្កើតពិភពលោកនេះមក ខ្ញុំបង្កើតគ្រប់យ៉ាង តាមប្រភេទរបស់វា ដោយដាក់គ្រប់យ៉ាងទៅតាមសណ្ឋានព្រមគ្នានឹងប្រភេទរបស់វា។ នៅពេលចុងបញ្ចប់នៃផែនការគ្រប់គ្រងរបស់ខ្ញុំ កាន់តែខិតមកជិត ខ្ញុំនឹងស្ដារសណ្ឋានដើមនៃសត្តនិករ ខ្ញុំនឹងស្ដារគ្រប់យ៉ាងឲ្យដូចដើម ដោយផ្លាស់ប្ដូរគ្រប់យ៉ាងទាំងអស់ដើម្បីឲ្យគ្រប់យ៉ាងត្រឡប់ទៅជិតស្និទ្ធនឹងផែនការរបស់ខ្ញុំវិញ។ ពេលវេលាដល់ហើយ! ដំណាក់កាលចុងក្រោយនៃផែនការរបស់ខ្ញុំ ជិតនឹងសម្រេចហើយ។ ឱពិភពលោកដ៏ស្មោកគ្រោក ចាស់គំរិលអើយ! អ្នកនឹងធ្លាក់ទៅក្រោមបន្ទូលរបស់ខ្ញុំ! អ្នកប្រាកដជាក្លាយជាភាពទទេ ដោយសារផែនការរបស់ខ្ញុំ! អ្នកគ្រប់គ្នានឹងទទួលបាននូវជីវិតថ្មី នៅក្នុងព្រះបន្ទូលរបស់ខ្ញុំ អ្នកនឹងមានព្រះអម្ចាស់ ដ៏មានអធិបតេយ្យភាព! ឱពិភពលោកថ្មីដ៏បរិសុទ្ធ ហើយឥត សៅហ្មងអើយ! អ្នកនឹងបានរស់ឡើងវិញជាប្រាកដ នៅក្នុងសិរីរុងរឿងរបស់ខ្ញុំ! ឱភ្នំស៊ីយ៉ូនអើយ! ចូរកុំស្ងប់ស្ងាត់ទៀតអី ខ្ញុំបានត្រឡប់មកវិញដោយជ័យជម្នះ! ខ្ញុំបានពិនិត្យពិច័យផែនដីទាំងមូល ពីក្នុងចំណោមសត្តនិករទាំងអស់។ នៅលើផែនដី មនុស្សលោកបានចាប់ផ្ដើមជីវិតថ្មីមួយ ហើយបានទទួលសេចក្ដីសង្ឃឹមថ្មី។ ឱរាស្ត្រខ្ញុំអើយ! ម្ដេចក៏អ្នកមិនត្រឡប់មកឯជីវិត នៅក្នុងពន្លឺរបស់ខ្ញុំ? ម្ដេចក៏អ្នកមិនលោតដោយអំណរ ក្រោមការដឹកនាំរបស់ខ្ញុំ? ដែនដីកំពុងតែស្រែកហ៊ោដោយភាពរីករាយ ទឹកខ្ជោលឡើងដោយសំណើចដ៏រីករាយ! ឱអ៊ីស្រាអែលដែលបានរស់ឡើងវិញអើយ! ម្ដេចក៏អ្នកមិនអាចមានអំណួតចំពោះរឿងរ៉ាវនៃបុព្វវាសនារបស់ខ្ញុំ? តើនរណាយំសោក? តើនរណាទ្រហោរយំ? អ៊ីស្រាអែលចាស់លែងមានទៀតហើយ ហើយអ៊ីស្រាអែលសព្វថ្ងៃក៏បានក្រោកឡើង លេចឡើង ហើយត្រដែតឡើងនៅក្នុងលោកិយ និងបានឈរឡើងនៅក្នុងចិត្តរបស់មនុស្សទាំងអស់ផង។ អ៊ីស្រាអែលសព្វថ្ងៃ ច្បាស់ជាទទួលបាននូវប្រភពនៃវត្តមានជីវិត តាមរយៈរាស្ត្ររបស់ខ្ញុំ! ឱអេស៊ីព្ទដ៏គួរឲ្យស្អប់អើយ! អ្នកច្បាស់ជាមិននៅក្រោកឈរទាស់នឹងខ្ញុំទេ មែនទេ? ម្ដេចក៏អ្នកអាចកេងចំណេញពីព្រះគុណរបស់ខ្ញុំ ហើយព្យាយាមគេចចេញពីការវាយផ្ចាលរបស់ខ្ញុំដូច្នេះ? ម្ដេចក៏អ្នកមិនអាចមានវត្តមាននៅក្នុងការវាយផ្ចាលរបស់ខ្ញុំដូច្នេះ? អស់អ្នកណាដែលខ្ញុំស្រឡាញ់ នឹងរស់នៅអស់កល្បជានិច្ចជាប្រាកដ ហើយអស់អ្នកណាដែលទាស់ទទឹងនឹងខ្ញុំ នឹងត្រូវទទួលទោសពីខ្ញុំអស់កល្បជានិច្ចដែរ។ ដ្បិត ខ្ញុំជាព្រះដែលប្រចណ្ឌ ហើយដោយព្រោះគ្រប់យ៉ាងដែលមនុស្សបានធ្វើ ខ្ញុំនឹងមិនលើកលែងឲ្យគេស្រួលៗឡើយ។ ខ្ញុំនឹងឃ្លាំមើលផែនដីទាំងមូល ហើយខ្ញុំនឹងបង្ហាញព្រះកាយ ដល់មនុស្សដែលជាពួកបរិវារដ៏លើសលប់ ដោយលេចមកនៅខាងកើតផែនដី ដោយសេចក្ដីសុចរិត តេជានុភាព សេចក្ដីក្រោធ និងការវាយផ្ចាល!

(«ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ២៦ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

កិច្ចការរបស់ខ្ញុំមានរយៈពេល៦ពាន់ឆ្នាំប៉ុណ្ណោះ ហើយខ្ញុំបានសន្យាថាការគ្រប់គ្រងរបស់អារក្សលើមនុស្សជាតិទាំងមូល ក៏ស្ថិតនៅមិនលើសពី៦ពាន់ឆ្នាំដែរ។ ដូច្នេះឥលូវនេះ ដល់ពេលហើយ។ ខ្ញុំនឹងមិនបន្ដហើយក៏មិនពន្យារពេលតទៅទៀតដែរ៖ ក្នុងអំឡុងពេលគ្រាចុងក្រោយ ខ្ញុំនឹងធ្វើឲ្យសាតាំងវិនាស ខ្ញុំនឹងយកសិរីល្អទាំងអស់របស់ខ្ញុំត្រលប់មកវិញ ហើយខ្ញុំនឹងទាមទារព្រលឹងទាំងអស់ដែលជាកម្មសិទ្ធិរបស់ខ្ញុំនៅលើផែនដីត្រលប់មកវិញ ដើម្បីឲ្យព្រលឹងដែលរងទុក្ខព្រួយទាំងអស់នេះអាចគេចផុតពីសមុទ្រទុក្ខ យ៉ាងនោះកិច្ចការទាំងមូលរបស់ខ្ញុំនៅលើផែនដីនឹងត្រូវបញ្ចប់។ ចាប់ពីថ្ងៃនេះតទៅ ខ្ញុំនឹងមិនត្រលប់មកជាសាច់ឈាមនៅលើផែនម្ដងទៀតឡើយ ហើយវិញ្ញាណគ្រប់គ្រងទាំងអស់របស់ខ្ញុំក៏នឹងមិនធ្វើកិច្ចការនៅលើផែនដីម្ដងទៀតដែរ។ ខ្ញុំនឹងមិនធ្វើកិច្ចការអ្វីទៀតឡើយនៅលើផែនដីនេះ ក្រៅតែពីកិច្ចការម្យ៉ាងគឺ៖ ខ្ញុំនឹងបង្កើតមនុស្សជាតិជាថ្មី ជាមនុស្សជាតិដែលបរិសុទ្ធ និងជាទីក្រុងដ៏ស្មោះត្រង់របស់ខ្ញុំនៅលើផែនដី។ ប៉ុន្ដែចូរដឹងថា ខ្ញុំនឹងមិនបំផ្លាញពិភពលោកទាំងមូលឡើយ ហើយខ្ញុំក៏នឹងមិនបំផ្លាញមនុស្សជាតិទាំងមូលដែរ។ ខ្ញុំនឹងរក្សាទុកមនុស្សមួយភាគបី ជាមនុស្សដែលស្រលាញ់ខ្ញុំ និងជាមនុស្សដែលខ្ញុំបានបង្ក្រាបដោយហ្មត់ចត់ ហើយខ្ញុំនឹងធ្វើឲ្យមនុស្សមួយភាគបីនេះ បង្កើតផលផ្លែ និងចម្រើនកូនចៅឡើងនៅលើផែនដី ដូចជាជនជាតិអ៊ីស្រាអែលបានធ្វើក្រោមក្រឹត្យវិន័យដែរ ដោយប្រទានឲ្យពួកគេមានហ្វូងចៀម គោក្របីជាច្រើន និងទ្រព្យសម្បត្តិទាំងអស់នៅលើផែនដី។ មនុស្សជាតិនេះនឹងនៅជាប់ជាមួយខ្ញុំជារៀងរហូត ប៉ុន្ដែមិនមែនជាមនុស្សជាតិដែលកខ្វក់គួរឲ្យស្អប់ខ្ពើមនៅសព្វថ្ងៃនេះទេ តែជាមនុស្សជាតិមួយក្រុមដែលខ្ញុំបានទទួលមក។ មនុស្សជាតិប្រភេទនេះនឹងមិនត្រូវបំផ្លាញ រំខាន ឬក៏ឡោមព័ទ្ធដោយសាតាំងឡើយ ហើយពួកគេគឺជាមនុស្សជាតិតែមួយក្រុមគត់ដែលរស់នៅលើផែនដីក្រោយពេលដែលខ្ញុំយកជ័យជម្នះលើសាតាំង។ នេះគឺជាមនុស្សជាតិមួយក្រុមដែលខ្ញុំបានបង្ក្រាបនៅថ្ងៃនេះ និងបានទទួលសេចក្ដីសន្យារបស់ខ្ញុំ។ ដូច្នេះហើយ មនុស្សជាតិដែលត្រូវបានបង្ក្រាបក្នុងអំឡុងពេលគ្រាចុងក្រោយ ក៏ជាមនុស្សជាតិដែលនឹងនៅរស់រានមានជីវិត និងទទួលព្រះពរដ៏នៅអស់កល្បជានិច្ចរបស់ខ្ញុំដែរ។ វានឹងក្លាយជាភស្ដុតាងតែមួយគត់អំពីជ័យជម្នះរបស់ខ្ញុំលើសាតាំង និងជាជ័យភណ្ឌតែមួយគត់នៃចម្បាំងរបស់ខ្ញុំជាមួយសាតាំង។ ខ្ញុំបានសង្គ្រោះជ័យភណ្ឌទាំងនេះចេញពីការគ្រប់គ្រងរបស់សាតាំង ហើយពួកគេជាការបង្ហាញយ៉ាងច្បាស់និងជាផលផ្លែតែមួយនៃផែនការគ្រប់គ្រងរយៈពេល៦ពាន់ឆ្នាំរបស់ខ្ញុំ។ ពួកគេមកពីគ្រប់ជាតិសាសន៍ និងគ្រប់និកាយ ពីគ្រប់ទីកន្លែង និងគ្រប់ប្រទេសទាំងអស់នៅលើសាកលលោក។ ពួកគេមកពីពូជអំបូរផ្សេងគ្នា មានភាសាទំនៀមទម្លាប់ និងពណ៌សម្បុរផ្សេងគ្នា ហើយពួកគេបែកខ្ញែកទៅគ្រប់ប្រជាជាតិ និងគ្រប់និកាយទាំងអស់នៅលើសាកលលោក ព្រមទាំងគ្រប់ជ្រុងទាំងអស់នៅលើពិភពលោក។ នៅទីបំផុត ពួកគេនឹងមករួមគ្នាបង្កើតជាមនុស្សជាតិពេញលេញមួយក្រុម គឺជាក្រុមមនុស្សដែលកម្លាំងរបស់សាតាំងមិនអាចឈោងទៅដល់។ ក្នុងចំណោមមនុស្សជាតិទាំងនោះ អស់អ្នកដែលខ្ញុំមិនបានសង្គ្រោះ និងមិនបានបង្ក្រាប នឹងលិចលង់ទៅក្នុងជម្រៅសមុទ្រដោយស្ងាត់ៗ ហើយនឹងត្រូវឆេះដោយភ្លើងសន្ធោសន្ធៅអស់កល្បជានិច្ចរបស់ខ្ញុំ។ ខ្ញុំនឹងបំផ្លាញមនុស្សជាតិចាស់ និងកខ្វក់បំផុតនេះចោល ដូចដែលខ្ញុំបានបំផ្លាញកូនច្បងរបស់ជនជាតិអេស៊ីព្ទ និងគោក្របីរបស់ពួកគេដែរ ដោយទុកតែជនជាតិអ៊ីស្រាអែលដែលបានបរិភោគសាច់កូនចៀម និងបានផឹកឈាមកូនចៀម ព្រមទាំងបានលាបឈាមកូនចៀមនៅលើធ្នឹមទ្វាររបស់ពួកគេប៉ុណ្ណោះ។ តើមនុស្សដែលខ្ញុំបានបង្រ្កាប និងមនុស្សដែលនៅក្នុងគ្រួសាររបស់ខ្ញុំ មិនមែនជាមនុស្សដែលបរិភោគសាច់កូនចៀមដែលជារូបខ្ញុំ និងផឹកឈាមកូនចៀមដែលជារូបខ្ញុំ ព្រមទាំងបានប្រោសលោះដោយខ្ញុំនិងថ្វាយបង្គំខ្ញុំទេឬអី? តើសិរីល្អរបស់ខ្ញុំមិននៅជាមួយមនុស្សបែបនេះជានិច្ចទេឬអី? តើអ្នករាល់គ្នាដែលគ្មានសាច់កូនចៀមដែលជារូបខ្ញុំ មិនបានលិចលង់នៅក្នុងជម្រៅសមុទ្រដោយស្ងាត់ៗហើយទេឬអី?

(«គ្មាននរណាម្នាក់ដែលមានសាច់ឈាមអាចគេចផុតពីថ្ងៃនៃសេចក្ដីក្រោធបានឡើយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ការបោកបញ្ឆោតរបស់សាតាំង និងការធ្វើឱ្យមនុស្សជាតិពុករលួយ គឺជាឫសគល់នៃភាពងងឹត និងសេចក្ដីអាក្រក់នៅក្នុងលោកីយ៍

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖ អ័ដាម និងអេវ៉ា ដែលត្រូវបានបង្កើតដោយព្រះជាម្ចាស់កាលពីដើមដំបូងបង្អស់ គឺជាមនុស្សបរិសុទ្ធ ដែលអាចនិយាយបានថា...

គ្រោះថ្នាក់ និងផលវិបាកដែលទំនួលខុសត្រូវរបស់មនុស្សពុករលួយនឹងនាំយកចំពោះពួកគេ

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖ ដោយសារតែការបង្កើតវិទ្យាសាស្រ្តសង្គមរបស់មនុស្ស ទើបគំនិតរបស់គេត្រូវពង្វក់ដោយវិទ្យាសាស្ត្រ និងចំណេះដឹង។...