ការបោកបញ្ឆោតរបស់សាតាំង និងការធ្វើឱ្យមនុស្សជាតិពុករលួយ គឺជាឫសគល់នៃភាពងងឹត និងសេចក្ដីអាក្រក់នៅក្នុងលោកីយ៍

05-09-2021

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

អ័ដាម និងអេវ៉ា ដែលត្រូវបានបង្កើតដោយព្រះជាម្ចាស់កាលពីដើមដំបូងបង្អស់ គឺជាមនុស្សបរិសុទ្ធ ដែលអាចនិយាយបានថា ក្នុងពេលដែលស្ថិតនៅក្នុងសួនអេដែន ពួកគេជាមនុស្សបរិសុទ្ធ ដោយគ្មានប្រឡាក់ប្រឡូសនឹងសេចក្តីស្មោកគ្រោកឡើយ។ ពួកគេក៏ស្មោះត្រង់ចំពោះព្រះយេហូវ៉ាដែរ ហើយមិនដឹងអ្វីសោះអំពីទង្វើក្បត់ចំពោះព្រះយេហូវ៉ា។ នេះគឺដោយសារតែពួកគេគ្មានសេចក្តីរំខាននៃឥទ្ធិពលរបស់អារក្សសាតាំង គ្មានពិសរបស់អារក្សសាតាំង ហើយពួកគេបរិសុទ្ធបំផុតក្នុងចំណោមមនុស្សជាតិទាំងអស់។ ពួកគេបានរស់នៅក្នុងសួនអេដែន មិនប្រឡាក់កខ្វក់ដោយអ្វីៗដែលស្មោកគ្រោក មិនត្រូវបានកាន់កាប់ដោយសាច់ឈាម ហើយគោរពកោតខ្លាចចំពោះព្រះយេហូវ៉ា។ ក្រោយមក នៅពេលដែលពួកគេត្រូវបានអារក្សសាតាំងល្បួង ពួកគេមានពិសរបស់សត្វពស់ និងមានបំណងចង់ក្បត់ព្រះយេហូវ៉ា ហើយពួកគេបានរស់នៅក្រោមឥទ្ធិពលរបស់អារក្សសាតាំង។ កាលពីដើមដំបូង ពួកគេជាមនុស្សបរិសុទ្ធ ហើយគោរពកោតខ្លាចព្រះយេហូវ៉ា គឺមានតែនៅក្នុងសភាពបែបនេះទេ ទើបពួកគេជាមនុស្ស។ ក្រោយមកទៀត បន្ទាប់ពីអារក្សសាតាំងបានល្បួងពួកគេ ពួកគេបានទទួលទានផ្លែឈើចេញពីដើមដឹងខុសត្រូវ ហើយបានរស់នៅក្រោមឥទ្ធិពលរបស់អារក្សសាតាំង។ បន្ដិចម្ដងៗ សាតាំងបានធ្វើឲ្យពួកគេពុករលួយ ហើយពួកគេបានបាត់បង់រូបភាពដើមជាមនុស្ស។ កាលពីដើមដំបូង មនុស្សមានខ្យល់ដង្ហើមរបស់ព្រះយេហូវ៉ា គេគ្មានការមិនស្ដាប់បង្គាប់សូម្បីតែបន្ដិច ហើយគ្មានសេចក្ដីអាក្រក់នៅក្នុងចិត្តរបស់គេឡើយ។ នាពេលនោះ មនុស្សគឺជាមនុស្សដ៏ពិតប្រាកដ។ ក្រោយពេលដែលអារក្សធ្វើឲ្យពុករលួយ មនុស្សបានក្លាយជាសត្វតិរច្ឆាន។ គំនិតរបស់គេបានពេញដោយការអាក្រក់ និងសេចក្តីស្មោកគ្រោក ដោយគ្មានការល្អ ឬភាពបរិសុទ្ធសោះឡើយ។ តើនេះមិនមែនជាសាតាំងទេឬអី?

(«បទពិសោធរបស់ពេត្រុស៖ ចំណេះដឹងរបស់គាត់អំពីការវាយផ្ចាល និងការជំនុំជម្រះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ដោយសារតែការបង្កើតវិទ្យាសាស្រ្តសង្គមរបស់មនុស្ស ទើបគំនិតរបស់គេត្រូវពង្វក់ដោយវិទ្យាសាស្ត្រ និងចំណេះដឹង។ ក្រោយមក វិទ្យាសាស្រ្ត និងចំណេះដឹងក៏បានក្លាយជាឧបករណ៍ សម្រាប់គ្រប់គ្រងមនុស្សលោក ហើយលែងមានចន្លោះគ្រប់គ្រាន់ សម្រាប់ឲ្យមនុស្សថ្វាយបង្គំព្រះជាម្ចាស់ និងលែងមានលក្ខខណ្ឌអនុគ្រោះសម្រាប់ការថ្វាយបង្គំព្រះទៀតដែរ។ ឋានៈរបស់ព្រះជាម្ចាស់ បានធ្លាក់ចុះកាន់តែទាបនៅក្នុងចិត្តមនុស្ស។ បើគ្មានព្រះនៅក្នុងចិត្តទេ ពិភពខាងក្នុងរបស់មនុស្សនឹងងងឹត អស់សង្ឃឹម និងទទេស្អាត។ ក្រោយៗមកទៀត អ្នកវិទ្យាសាស្រ្ត សង្គម អ្នកប្រវត្តិសាស្រ្ត និងអ្នកនយោបាយជាច្រើន បានក្លាយជាអ្នកនាំមុខគេ ក្នុងការបង្ហាញពីទ្រឹស្ដីវិទ្យាសាស្រ្តសង្គម ទ្រឹស្ដីនៃការវិវត្តរបស់មនុស្សលោក និងទ្រឹស្ដីផ្សេងៗទៀត ដែលផ្ទុយទៅនឹងសេចក្តីពិតដែលព្រះបានបង្កើតមនុស្សលោក ដើម្បីបំពេញតាមចិត្ត និងគំនិតរបស់មនុស្សលោក។ ដោយសារតែបែបនេះ ទើបមនុស្សដែលជឿថា ព្រះជាម្ចាស់បានបង្កើតអ្វីៗគ្រប់យ៉ាង មានកាន់តែតិចទៅៗ ហើយមនុស្សដែលជឿលើទ្រឹស្ដីនៃការវិវត្ត នោះក៏កាន់តែមានចំនួនច្រើនឡើងៗ។ មនុស្សកាន់តែច្រើនឡើង ចាត់ទុកកំណត់ត្រានៃកិច្ចការរបស់ព្រះជាម្ចាស់ និងបន្ទូលរបស់ទ្រង់ក្នុងសម័យនៃព្រះគម្ពីរសញ្ញាចាស់ ជាទេវកថា និងជារឿងព្រេងនិទាន។ នៅក្នុងដួងចិត្តរបស់ពួកគេ មនុស្សលែងអើពើចំពោះភាពថ្លៃថ្នូ និងភាពមហិមារបស់ព្រះជាម្ចាស់ទៀតហើយ គេលែងអើពើចំពោះគោលជំនឿថា ព្រះជាម្ចាស់មានពិត និងមានអំណាចត្រួតត្រាលើគ្រប់អ្វីៗទាំងអស់។ ការរស់រានរបស់មនុស្សលោក និងវាសនាប្រទេសនិងជាតិសាសន៍នានា លែងសំខាន់ចំពោះពួកគេទៀតហើយ ហើយមនុស្សរស់នៅក្នុងពិភពដែលគ្មានខ្លឹមសារ ដែលខ្វល់ខ្វាយតែនឹងរឿងហូបចុក ស៊ីផឹក និងរឿង សប្បាយ។ ... មានមនុស្សតិចណាស់ដែលគិតថា ខ្លួនមានកាតព្វកិច្ច ក្នុងការស្វែងរកទីកន្លែងដែលព្រះបំពេញកិច្ចការរបស់ទ្រង់នាពេលសព្វថ្ងៃនេះ ឬព្យាយាមស្វែងយល់ពីរបៀបដែលទ្រង់គ្រប់គ្រង និងរៀបចំគោលដៅរបស់មនុស្សលោក។ ហើយដោយបែបនេះ ទើបអរិយធម៌របស់មនុស្ស កាន់តែមិនអាចត្រួសត្រាយក្ដីប្រាថ្នារបស់មនុស្សលោកបាន ក៏លែងមានមនុស្សស្គាល់ ហើយខណៈកំពុងរស់នៅក្នុងពិភពបែបនេះ ទើបមនុស្សច្រើនណាស់មានអារម្មណ៍ថា ពួកគេសប្បាយចិត្ត តិចជាងមនុស្សដែលបានស្លាប់ទៅហើយ។ សូម្បីតែប្រជាជននៃប្រទេសដែលធ្លាប់មានអរិយធម៌ថ្កុំថ្កើង ក៏ជួបនឹងទុក្ខព្រួយបែបនេះដែរ។ មិនថា មេដឹកនាំ និងអ្នកប្រាជ្ញសង្គមវិទ្យា ខំប្រឹងប្រើខួរក្បាលរបស់ពួកគេ ដើម្បីថែរក្សាអរិយធម៌របស់មនុស្សលោកយ៉ាងណាក៏ដោយ ក៏វាគ្មានបានការអ្វីដែរ ដ្បិតគ្មានការដឹកនាំរបស់ព្រះជាម្ចាស់។ គ្មាននរណាម្នាក់អាចបំពេញដួងចិត្តទទេស្អាតរបស់មនុស្សលោកបានទេ ដ្បិតគ្មាននរណាម្នាក់អាចធ្វើជាជីវិតរបស់មនុស្សលោកបានឡើយ ហើយគ្មានទ្រឹស្ដីសង្គមណាមួយ អាចរំដោះមនុស្សចេញពីភាពទទេស្អាត ដែលធ្វើឲ្យគេរងទុក្ខវេទនាបានដែរ។ វិទ្យាសាស្រ្ត ចំណេះដឹង សេរីភាព លទ្ធិប្រជាធិបតេយ្យ ការកម្សាន្ត ភាពស្រាកស្រាន្ត កត្តាទាំងអស់នេះ អាចលួងលោមចិត្តមនុស្សបានបណ្ដោះអាសន្ន ប៉ុណ្ណោះ។ ទោះបីជាមានកត្តាទាំងអស់នេះក្ដី ក៏មនុស្សនឹងនៅតែមានបាប និងទួញសោកចំពោះអំពើអយុត្តិធម៌ក្នុងសង្គម ដោយជៀសមិនផុតដែរ។ ចំណុចទាំងអស់នេះ មិនអាចហាមឃាត់ចំណង់ និងសេចក្តីប្រាថ្នារបស់មនុស្ស ដើម្បីរុករកអ្វីថ្មីៗបានឡើយ។ នេះគឺដោយសារព្រះជាម្ចាស់បង្កើតមនុស្សលោកមក ហើយការលះបង់ និងការរុករកឥតន័យខ្លឹមសាររបស់មនុស្ស អាចត្រឹមនាំទៅរកសេចក្ដីទុក្ខព្រួយកាន់តែខ្លាំងឡើង និងធ្វើឲ្យមនុស្សរស់នៅក្នុងអារម្មណ៍ភ័យខ្លាចឥតឈប់តែប៉ុណ្ណោះ ទាំងមិនដឹងថា ត្រូវប្រឈមមុខចំពោះអនាគតរបស់ មនុស្សលោកដោយរបៀបណា ឬត្រូវប្រឈមមុខនឹងផ្លូវនៅខាងមុខនោះដោយបែបណាឡើយ។ មនុស្សនឹង កាន់តែកោតខ្លាច ចំពោះវិទ្យាសាស្រ្ត និងចំណេះដឹង និងកាន់តែភ័យខ្លាចចំពោះអារម្មណ៍ទទេស្អាត។ នៅក្នុងពិភពលោកនេះ មិនថាអ្នករស់នៅក្នុងប្រទេសសេរី ឬប្រទេសដែលគ្មានសិទ្ធិមនុស្សឡើយ អ្នកគ្មានសមត្ថភាពគេចចេញពីវាសនារបស់មនុស្សលោកបានឡើយ។ មិនថា អ្នកជាមេដឹកនាំ ឬត្រូវគេដឹកនាំនោះទេ ទីបំផុត អ្នកនៅតែគ្មានសមត្ថភាពគេចពីចំណង់ក្នុងការរុករកវាសនា សេចក្ដីអាថ៌កំបាំង និងគោលដៅរបស់មនុស្សលោកបានឡើយ ហើយអ្នកកាន់តែគ្មានសមត្ថភាពគេចចេញពីគំនិតវិលវល់នៃអារម្មណ៍ទទេស្អាតនេះដែរ។ បាតុភូតបែបនេះ កើតមានជាទូទៅចំពោះមនុស្សគ្រប់រូប ហើយត្រូវអ្នកសង្គមវិទ្យាហៅថា បាតុភូតសង្គម ប៉ុន្តែ គ្មានមនុស្សអស្ចារ្យណាម្នាក់ដែលអាចមកដោះស្រាយបញ្ហាបែបនេះបានឡើយ។ ចុងក្រោយទៅ មនុស្សនៅតែជាមនុស្ស ហើយគ្មានមនុស្សណាម្នាក់ ដែលអាចជំនួសឋានៈ និងព្រះជន្មរបស់ព្រះជាម្ចាស់បានឡើយ។ មនុស្សលោកមិនត្រឹមតែត្រូវការសង្គមមួយដែលមានយុត្តិធម៌ ដែលមនុស្សគ្រប់គ្នាមានអាហារគ្រប់គ្រាន់ រស់នៅស្មើភាពគ្នា និងមានសេរីភាពនោះទេ តែអ្វីដែលមនុស្សលោកត្រូវការ គឺសេចក្តីសង្គ្រោះរបស់ព្រះជាម្ចាស់និងការប្រទានជីវិតពីទ្រង់ដល់ពួកគេ។ ទាល់តែមនុស្សទទួលបានការប្រទានជីវិតពីព្រះ និងការសង្រ្គោះរបស់ទ្រង់ ពេលនោះទើបសេចក្តីត្រូវការ ការស្រេកឃ្លានក្នុងការរុករក និងភាពទទេស្អាតនៃវិញ្ញាណរបស់មនុស្ស អាចដោះស្រាយបាន។ ប្រសិនបើប្រជាជននៃប្រទេស ឬជាតិសាសន៍មួយ មិនអាចទទួលបានសេចក្តីសង្គ្រោះ និងព្រះទ័យទុកដាក់ពីព្រះជាម្ចាស់ទេ ដូច្នេះ ប្រទេស ឬជាតិសាសន៍នោះ នឹងធ្វើដំណើរលើផ្លូវទៅកាន់សេចក្ដីវិនាសហិនហោច ឆ្ពោះទៅរកភាពងងឹត និងត្រូវព្រះជាម្ចាស់ធ្វើឲ្យវិនាសសាបសូន្យ។

(«ឧបសម្ព័ន្ធ ២៖ ព្រះជាម្ចាស់គ្រប់គ្រងលើវាសនារបស់មនុស្សលោកទាំងអស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ចាប់តាំងពីស្ថានលើដល់ស្ថានក្រោម ហើយចាប់តាំងពីដើមរហូតដល់ចប់ សាតាំងបានកំពុងតែរំខានដល់កិច្ចការរបស់ព្រះជាម្ចាស់ ហើយប្រឆាំងនឹងទ្រង់ជារៀងរហូតមក។ រាល់ទាំងមេរៀនអំពី «កេរដំណែលវប្បធម៌ពីសម័យបុរាណ» «ចំណេះដឹងដ៏មានតម្លៃអំពីវប្បធម៌សម័យបុរាណ» «សេចក្តីបង្រៀនអំពីលទ្ធិតាវ និងលទ្ធិខុងជឺ» និង «វណ្ណគតិខុងជឺ និងក្បួនពិធីបែបសក្ដិភូមិ» បាននាំមនុស្សឲ្យធ្លាក់នរក។ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដ៏ជឿនលឿននាសម័យទំនើប ក៏ដូចជាឧស្សាហកម្ម កសិកម្ម និងការធ្វើធុរកិច្ចតាមបែបអភិវឌ្ឍខ្ពស់ ក៏មិនត្រូវបានពួកគេមើលឃើញនោះដែរ។ ផ្ទុយទៅវិញ អ្វីដែលវាធ្វើនោះគឺសង្កត់ធ្ងន់ទៅលើក្បួនពិធីបែបសក្ដិភូមិ ដែលត្រូវបានផ្សព្វផ្សាយដោយ «ពួកមនុស្សស្វា» នាសម័យបុរាណ ដើម្បីមានចេតនាបង្អាក់ ប្រឆាំង និងរាំងស្ទះដល់កិច្ចការរបស់ព្រះជាម្ចាស់។ វាមិនគ្រាន់តែតាមធ្វើបាបមនុស្ស រហូតមកដល់ពេលសព្វថ្ងៃនេះប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងចង់លេប[១] មនុស្សចូលទាំងមូលទៀតផង។ ការផ្ទេរសេចក្តីបង្រៀនអំពីសីលធម៌ និងក្រមសីលធម៌របស់លទ្ធិសក្ដិភូមិ និងការផ្ទេរបន្តចំណេះដឹងអំពីវប្បធម៌បុរាណ បានធ្វើឲ្យមនុស្សរងទុក្ខជាយូរយារណាស់មកហើយ គឺវាបានប្រែក្លាយពួកគេឲ្យក្លាយជាពួកអារក្ស ទាំងតូចទាំងធំ។ មានមនុស្សតិចណាស់ដែលនឹងទទួលយកព្រះជាម្ចាស់យ៉ាងរីករាយ មានមនុស្សតិចណាស់ដែលស្វាគមន៍ការយាងមករបស់ទ្រង់ដោយចិត្តត្រេកអរ។ ទឹកមុខរបស់មនុស្សទាំងអស់ពោរពេញដោយចេតនាចង់ធ្វើឃាត ហើយនៅគ្រប់ទីកន្លែង ដង្ហើមនៃការកាប់សម្លាប់បានហោះហើរពាសពេញមេឃ។ ពួកវាព្យាយាមបណ្ដេញព្រះជាម្ចាស់ចេញពីទឹកដីនេះ ហើយទាំងកាន់កាំបិត និងដាវនៅក្នុងដៃ ពួកវាត្រៀមខ្លួនចូលប្រយុទ្ធ ដើម្បីកម្ចាត់ព្រះជាម្ចាស់ចោល «ឲ្យវិនាសសាបសូន្យ»។ នៅទូទាំងទឹកដីរបស់អារក្ស ជាទីដែលមនុស្សតែងតែទទួលការបង្ហាត់បង្រៀនថា គ្មានឡើយព្រះជាម្ចាស់ ជាទីដែលរូបព្រះចម្លាក់មាននៅគ្រប់ច្រកល្ហក និងជាទីដែលខ្យល់អាកាសត្រូវបានបក់ផាត់ពេញដោយក្លិនផ្សែងដ៏គួរឲ្យចង់ក្អួតចេញពីការដុតក្រដាស និងធូប ផ្សែងអ័ព្ទយ៉ាងក្រាស់ សឹងតែស្ទះដង្ហើមស្លាប់។ វាមានក្លិនស្អុយដូចភក់ជ្រាំដែលភាយឡើងវិលវល់ដូចចលនាសត្វពស់ពិស ហើយស្អុយខ្លាំងពេក រហូតដល់ធ្វើឲ្យមនុស្សចង់ក្អួត។ ក្រៅពីនេះ ក៏មានឮសំឡេងសូត្រគម្ពីររបស់ពួកអារក្ស ជាសំឡេងមួយដែលហាក់ដូចជាចេញមកពីទីដ៏សែនឆ្ងាយនៅស្ថាននរក ហើយវាលាន់ឮខ្លាំងពេក រហូតដល់ធ្វើឲ្យមនុស្សម្នាក់ភ័យញាប់ញ័រ។ នៅគ្រប់ទីកន្លែងនៅក្នុងទឹកដីនេះ មានសុទ្ធតែរូបព្រះចម្រុះពណ៌ ដែលប្រែទឹកដីនេះឲ្យក្លាយជាពិភពមួយដែលត្រេកត្រអាលនឹងកាមគុណ ខណៈឯស្ដេចអារក្សបន្តសើចយ៉ាងអាក្រក់ គឺដូចផែនការអាក្រក់របស់វាបានជោគជ័យអ៊ីចឹង។ ក្នុងគ្រានេះ មនុស្សបន្តភ្លេចភ្លាំងទាំងស្រុង ហើយក៏មិនបានដឹងខ្យល់អ្វីសោះថា អារក្សបានធ្វើឲ្យគេពុករលួយ រហូតដល់កម្រិតមួយដែលពួកគេគ្មានអារម្មណ៍ដឹង ហើយគ្របបាំងក្បាលទាំងអាម៉ាស់។ ក្នុងពេលដូចគ្នានេះ វាក៏ចង់បោសសម្អាតចោលនូវអ្វីៗគ្រប់យ៉ាងអំពីព្រះជាម្ចាស់ ហើយបង្ខូច និងធ្វើឃាតទ្រង់ម្ដងទៀត គឺនេះហើយជាចេតនារបស់វាដែលចង់បំផ្លាញ និងបង្អាក់ដល់កិច្ចការរបស់ទ្រង់។ តើវាអាចអនុញ្ញាតឲ្យព្រះជាម្ចាស់មានឋានៈស្មើនឹងវាយ៉ាងដូចម្ដេចទៅ? តើវាអាចអត់ទ្រាំឲ្យព្រះជាម្ចាស់ «ជ្រៀតជ្រែង» កិច្ចការរបស់វានៅកណ្ដាលចំណោមមនុស្សនៅលើផែនដីដោយរបៀបណា? តើវាអាចអនុញ្ញាតឲ្យព្រះជាម្ចាស់បកអាក្រាតមុខមាត់ដ៏គួរឲ្យខ្ពើមរបស់វាយ៉ាងម៉េចទៅ? តើវាអាចអនុញ្ញាតឲ្យព្រះជាម្ចាស់ធ្វើឲ្យកិច្ចការរបស់វារញ៉េរញ៉ៃយ៉ាងដូចម្ដេច? តើអារក្សដែលចូលចិត្តច្រឡោតខឹងនេះ អាចអនុញ្ញាតឲ្យព្រះជាម្ចាស់គ្រប់គ្រងលើដំណាក់ស្ដេចរបស់វានៅលើផែនដីដោយរបៀបណា? តើវាអាចព្រមក្រាបចុះនៅចំពោះព្រះចេស្ដារបស់ទ្រង់ដែលខ្លាំងជាងវាដោយរបៀបណា? ទឹកមុខដ៏គួរឲ្យខ្ពើមរបស់វាត្រូវបានលាតត្រដាងឲ្យឃើញច្បាស់ ដើម្បីឲ្យមនុស្សមិនដឹងជាត្រូវសើច ឬយំឡើយ ហើយវាពិតជាពិបាកក្នុងការពិពណ៌នា។ តើនេះមិនមែនជាសារជាតិរបស់វាទេឬ? ជាមួយព្រលឹងដ៏កខ្វក់ វានៅតែជឿថា ខ្លួនវាស្រស់ស្អាតហួសអ្វីនឹងថ្លែង។ នេះជាក្រុមឧក្រិដ្ឋជនហើយ![២] ពួកវាចុះមកក្នុងពិភពរបស់មនុស្ស ដើម្បីញុះឲ្យមានការសប្បាយភ្លើតភ្លើន និងបង្កឲ្យមានកោលាហល ព្រមទាំងចលាចលយ៉ាងខ្លាំង រហូតដល់ពិភពលោកក្លាយជាទីកន្លែងមួយដែលមានចិត្តប្រែប្រួល និងសាវា ហើយដួងចិត្តរបស់មនុស្សពេញដោយភាពស្លន់ស្លោ និងការខ្វល់ខ្វាយ ហើយពួកវាបានលេងសើចជាមួយមនុស្សខ្លាំងជ្រុល រហូតដល់រូបរាងរបស់គេក្លាយជាមនុស្សមិនចំមនុស្ស សត្វមិនចំសត្វ គឺអាក្រក់យ៉ាងខ្លាំង ហើយបានធ្វើឲ្យបាត់ដានចុងក្រោយរបស់មនុស្សដើមដែលបរិសុទ្ធ។ លើសពីនេះទៅទៀត ពួកវាថែមទាំងចង់កាន់កាប់អំណាចជាស្ដេចនៅលើផែនដី។ ពួកវានៅចាំរារាំងដល់កិច្ចការរបស់ព្រះជាម្ចាស់ រហូតដល់ទៅណាមិនកើត សូម្បីតែកំរិលខ្លួនតែបន្ដិចក៏មិនបានផង ហើយពួកវាបានរឹតមនុស្សយ៉ាងណែន ដូចជាស្ករតាំងម៉ែ។ ដោយបានប្រព្រឹត្តអំពើបាបដ៏ធ្ងន់ធ្ងរជាច្រើន និងបង្កឲ្យមានគ្រោះមហន្តរាយរាប់មិនអស់ តើពួកវានៅតែរំពឹងចង់បានអ្វីមួយ ក្រៅពីការវាយផ្ចាលទៀតឬ? ពួកអារក្ស និងពួកវិញ្ញាណអាក្រក់បានកំពុងតែរត់យ៉ាងលឿនខ្មឺតនៅលើផែនដីនាពេលមួយ ហើយពួកវាបានបិទបាំងទាំងបំណងព្រះហឫទ័យ និងកិច្ចខិតខំប្រឹងប្រែងរបស់ព្រះជាម្ចាស់យ៉ាងខ្លាំង ដើម្បីកុំឲ្យមនុស្សបានដឹង។ ជាការពិត នេះជាអំពើបាបដ៏អាក្រក់ក្រៃលែង! តើព្រះជាម្ចាស់អាចមិនមានព្រះទ័យអន្ទះសាយ៉ាងម៉េចកើតទៅ? តើព្រះជាម្ចាស់អាចមិនមានព្រះពិរោធយ៉ាងម៉េចកើតទៅ? ពួកវាបានរារាំង និងប្រឆាំងផ្កាប់មុខចំពោះកិច្ចការរបស់ព្រះជាម្ចាស់៖ បះបោរពេកហើយ!

(«កិច្ចការ និងការចូលទៅក្នុង (៧)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

នៅក្នុងចំណេះដឹងរបស់មនុស្ស សាតាំងបានបញ្ជ្រាបនូវមនោគមរបស់វាមួយចំនួនអំពីការរស់នៅ និងការគិតរបស់វា។ ហើយនៅពេលដែលសាតាំងធ្វើបែបនេះ វាអនុញ្ញាតឲ្យមនុស្សប្រើគំនិត មនោគម និងទស្សនៈរបស់វា ដើម្បីឲ្យមនុស្សបដិសេធចំពោះព្រះវត្តមានរបស់ព្រះជាម្ចាស់ បដិសេធការត្រួតត្រារបស់ព្រះជាម្ចាស់ទៅលើរបស់សព្វសារពើ និងទៅលើជោគវាសនារបស់មនុស្ស។ ដូច្នេះ នៅពេលដែលការសិក្សារបស់មនុស្សកាន់តែវិវឌ្ឍទៅមុខ ហើយគេទទួលបានចំណេះដឹងកាន់តែច្រើន នោះគេមានអារម្មណ៍កាន់តែស្រពេចស្រពិលអំពីព្រះវត្ដមានរបស់ព្រះជាម្ចាស់ ហើយគេថែមទាំងលែងមានអារម្មណ៍ថា ព្រះជាម្ចាស់មានពិតមែនទៀតផង។ នៅពេលដែលសាតាំងបានបន្ថែមទស្សនៈ សញ្ញាណ និងគំនិតចូលទៅក្នុងខួរក្បាលរបស់មនុស្ស តើមនុស្សមិនត្រូវបានពុករលួយ ក្នុងអំឡុងដំណាក់កាលនេះទេឬ? (ពិតមែនហើយ) ឥឡូវនេះ តើមនុស្សផ្អែកជីវិតរបស់គេទៅលើអ្វីទៅ? តើគេពិតជាកំពុងតែរស់នៅដោយផ្អែកលើមូលដ្ឋាននៃចំណេះដឹងនេះឬ? អត់ទេ។ មនុស្សកំពុងតែផ្អែកជីវិតរបស់គេទៅលើគំនិត ទស្សនៈ និងទស្សនវិជ្ជារបស់សាតាំង ដែលបានបង្កប់នៅក្នុងចំណេះដឹងនេះ។ នេះជាកន្លែងដែលផ្នែកសំខាន់នៃសេចក្តីពុករលួយរបស់សាតាំងលេចឡើង ព្រោះថានេះជាគោលដៅរបស់សាតាំង និងជាវិធីសាស្ត្ររបស់វា ដើម្បីធ្វើឲ្យមនុស្សពុករលួយ។

(«ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ V» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

សាតាំងធ្វើឱ្យមនុស្សពុករលួយតាមរយៈការអប់រំ និងឥទ្ធិពលនៃរដ្ឋាភិបាលថ្នាក់ជាតិ មនុស្សល្បីល្បាញ និងមនុស្សអស្ចារ្យ។ ពាក្យសម្តីស្មោកគ្រោករបស់ពួកគេ បានក្លាយទៅជាធម្មជាតិនៃជីវិតរបស់មនុស្ស។ «មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់»។ ជាឃ្លាមួយដ៏ល្បីរបស់សាតាំងដែលត្រូវបានបញ្ចូលទៅក្នុងគ្រប់គ្នា ហើយវាក្លាយជាជីវិតរស់នៅរបស់មនុស្ស។ មានពាក្យផ្សេងទៀតនិយាយពីជីវិតរស់នៅរបស់អ្នកទស្សនៈវិទូផ្សេងៗដែលមានលក្ខណៈបែបដូច្នេះដែរ។ សាតាំងប្រើប្រាស់ភាពល្អប្រសើរនៃទំនៀមទំលាប់វប្បធម៌បុរាណមកអប់រំមនុស្ស បណ្តាលឱ្យមនុស្សជាតិធ្លាក់់ចុះ ហើយហ៊ុំព័ទ្ធដោយរណ្ដៅនៃសេចក្តីហីនវិនាស ហើយនៅទីបំផុតគេនឹងត្រូវបានបំផ្លាញដោយព្រះជាម្ចាស់ ព្រោះតែពួកគេបម្រើសាតាំង ហើយតតាំងនឹងព្រះជាម្ចាស់។ សាកស្រមៃមើលថា ប្រសិនបើអ្នកសួរនរណាម្នាក់ដែលគាត់សកម្មនៅក្នុងសង្គមអស់រយៈពេលរាប់ទសវត្សរ៍នូវសំណួរនេះ៖ «ដោយសារអ្នកបានរស់នៅអស់រយៈពេលជាយូរមកហើយ និងសម្រេចសមិទ្ធផលបានជាច្រើន តើពាក្យសំខាន់ណាមួយដែលអ្នករស់នៅតាម?» គាត់អាចនិយាយថា «អ្វីដែលសំខាន់បំផុតគឺ មន្រ្តីមិនបង្កការលំបាកដល់អ្នកដែលឱ្យអំណោយទេ ហើយអ្នកដែលមិនចេះនិយាយបញ្ជោ ក៏មិនសម្រេចបានអ្វីដែរ»។ តើពាក្យទាំងនេះមិនមែនជាការតំណាងឱ្យធម្មជាតិរបស់បុគ្គលនោះទេឬ? ការប្រើមធ្យោបាយណាមួយ ដើម្បីទទួលបានតំណែង បានក្លាយជាធម្មជាតិរបស់គាត់ទៅហើយ ហើយការក្លាយជាមន្ត្រីគឺជាអ្វីដែលផ្តល់ឱ្យគាត់នូវជីវិត។ នៅតែមានថ្នាំពុលអាក្រក់ជាច្រើននៅក្នុងជីវិតរបស់មនុស្ស ពួកគេមិនមានសេចក្តីពិតទាល់តែសោះនៅក្នុងកិរិយាមាយាទ និងអាកប្បកិរិយារបស់ពួកគេ។ ជាឧទាហរណ៍ ទស្សនវិជ្ជាសម្រាប់ជីវិតរស់នៅ របៀបដែលពួកគេធ្វើកិច្ចការ សុភាសិតដែលនៅក្នុងជីវិតរបស់ពួកគេទាំងអស់ត្រូវបានបំពុលពេញដោយថ្នាំពុលនៃនាគដ៏ធំមានសម្បុរក្រហមដែលមកពីសាតាំង ហើយគ្រប់អ្វីៗដែលហូរចេញមកពីឆ្អឹង និងឈាមរបស់គេគឺសុទ្ធតែចេញមកពីសាតាំង។ មន្រ្តីដែលកាន់ការទាំងអស់ អ្នកដែលក្តោបក្តាប់អំណាច ហើយនិងអ្នកដែលដែលបំពេញកិច្ចការជាច្រើន មាននូវមាគ៌ា និងអាថ៌កំបាំងររៀងៗខ្លួន ពីភាពជោគជ័យរបស់ពួកគេ។ តើអាថ៌កំបាំងទាំងនោះមិនមែនជាតំណាងយ៉ាងឥតខ្ចោះ ដែលតំណាងឱ្យជីវិតរបស់ពួកគេទេឬ? ពួកគេបានធ្វើកិច្ចការធំៗជាច្រើននៅលើផែនដីនេះ ហើយគ្មាននរណាម្នាក់អាចមើលឃើញពីគ្រោងការណ៍ និងល្បិចកល្បទុច្ចរិតរបស់ពួកគេ ដែលនៅខាងក្រោយទាល់តែសោះ។ នេះបង្ហាញពីរបៀបដែលគេប្រើកលល្បិច និងភាពពិសពុលនៃសារជាតិរបស់ពួកគេថា វាយ៉ាងណា។ មនុស្សជាតិត្រូវបានធ្វើឱ្យពុករលួយយ៉ាងសម្បើមពីសំណាក់សាតាំង។ ភាពពិសពុលរបស់សាតាំងត្រូវបានបង្ហូរចេញមកតាមរយៈឈាមនៃបុគ្គលគ្រប់គ្នា ដែលយើងអាចមើលឃើញថា ធម្មជាតិរបស់គេ គឺពុករលួយ អាក្រក់ ហើយប្រតិកម្មនិយម និងត្រូវបានបំពេញ និងបំពុលដោយទស្សនវិជ្ជារបស់សាតាំង គឺជាធម្មជាតិដែលក្បត់នឹងព្រះជាម្ចាស់ទាំងស្រុង។ នេះហើយជាមូលហេតុដែលមនុស្សបដិសេដ ហើយប្រឆាំងទាស់នឹងព្រះជាម្ចាស់ទៅវិញ។

«របៀបស្គាល់ពីធម្មជាតិរបស់មនុស្ស» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ក្នុងអំឡុងពេលនៃដំណើរការរៀនសូត្រពីចំណេះដឹងរបស់មនុស្ស សាតាំងប្រើវិធីសាស្រ្តគ្រប់បែបយ៉ាង មិនថាតាមរយៈការនិទានរឿងជាច្រើននោះទេ គឺសុទ្ធតែដើម្បីផ្ដល់ឲ្យគេនូវចំណេះដឹងខ្លះៗ ឬអនុញ្ញាតឲ្យពួកគេបំពេញបំណងប្រាថ្នា ឬមហិច្ឆិតារបស់ពួកគេ។ តើផ្លូវអ្វីដែលសាតាំងចង់ដឹកនាំឯងចុះទៅ? មនុស្សគិតថាវាមិនមានអ្វីខុសឆ្គងទេចំពោះការរៀនសូត្រពីចំណេះដឹងនោះ ដ្បិតវាជារឿងធម្មតាទៅហើយ។ និយាយឲ្យស្រួលស្ដាប់ទៅ ដើម្បីឲ្យមានការជំរុញឧត្តមគតិខ្ពង់ខ្ពស់ ឬឲ្យមានមហិច្ឆិតា គឺត្រូវតែមានការជំរុញ ហើយនេះគឺជាផ្លូវត្រឹមត្រូវក្នុងជីវិត។ តើវាមិនមែនជាវិធីដ៏ប្រសើររុងរឿងមួយទេឬអី សម្រាប់មនុស្សក្នុងការរស់នៅ ប្រសិនបើពួកគេអាចដឹងពីឧត្តមគតិផ្ទាល់ខ្លួនរបស់ពួកគេ ឬសម្រេចបាននូវអាជីពដោយជោគជ័យ? តាមរយៈការធ្វើអ្វីៗទាំងនេះ មនុស្សមិនត្រឹមតែអាចគោរពដល់បុព្វបុរសរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានឱកាសបន្សល់ទុកនូវប្រវតិ្តសាស្រ្តផងដែរ តើនេះមិនមែនជារឿងល្អទេឬអី? នេះជារឿងល្អនៅក្នុងក្រសែភ្នែករបស់មនុស្សលោកីយ៍ ហើយចំពោះពួកគេ វាគួរតែជារឿងត្រឹមត្រូវ និងវិជ្ជមាន។ ដូច្នេះ ចំពោះបំណងអាក្រក់របស់សាតាំង ដែលនាំមនុស្សដើរលើផ្លូវប្រភេទនេះ តើវាមិនល្អដែរទេឬអី? វាមិនមែនជារឿងល្អនោះទេ។ តាមពិតទៅ មិនថាឧត្តមគតិរបស់មនុស្សខ្ពស់យ៉ាងណា ទោះបីជាបំណងប្រាថ្នារបស់មនុស្សមានភាពប្រាកដនិយម ឬវាមើលទៅសមហេតុផលយ៉ាងណាក៏ដោយ ក៏អី្វៗដែលមនុស្សទាំងអស់ចង់សម្រេចបាន ឬស្វែងរក មានជាប់ទាក់ទងទៅនឹងពាក្យពីរម៉ាត់នេះដែរ។ ពាក្យទាំងពីរនេះ គឺសំខាន់ណាស់សម្រាប់ជីវិតរបស់មនុស្សគ្រប់គ្នា ហើយវាជាអ្វីដែលសាតាំងមានបំណងចង់បណ្តុះនៅក្នុងមនុស្ស។ តើពាក្យទាំងពីរម៉ាត់នេះជាអ្វី? ពាក្យទាំងពីរម៉ាត់នោះរួមមាន៖ «កិត្តិយស» និង «បុណ្យសក្តិ»។ សាតាំងប្រើវិធីសាស្រ្ដដែលឈ្លាសវៃបំផុត ជាវិធីសាស្រ្តមួយដែលមានភាពស៊ីសង្វាក់គ្នាយ៉ាងខ្លាំងទៅនឹងការយល់ដឹងរបស់មនុស្ស និងមិនមានលក្ខណៈតឹងតែងទាល់តែសោះ ដោយសារតែបែបនេះហើយ ទើបវាធ្វើឲ្យមនុស្សទទួលយករបៀបរបប ច្បាប់ទំលាប់រស់នៅរបស់វាដោយមិនដឹងខ្លួន ដើម្បីសម្រេចបានគោលដៅ ហើយនិងទិសដៅជីវិតនៅក្នុងជីវិតរបស់ពួកគេ មិនតែប៉ុណ្ណោះ ការធ្វើដូច្នេះ ក៏ធ្វើឲ្យពួកគេមានមហិច្ឆតាក្នុងជីវិតដោយមិនដឹងខ្លួនផងដែរ។ មិនថាមហិច្ឆតាជីវិតទាំងនេះមើលទៅអស្ចារ្យប៉ុនណានោះទេ តែវាត្រូវបានផ្សារភ្ជាប់ទៅនឹងពាក្យពីរម៉ាត់គឺ «កិត្តិយស» និង «បុណ្យសក្តិ»។ តាមពិតទៅ គ្រប់មនុស្សទាំងអស់ មិនថាមនុស្សអស្ចារ្យ ឬល្បីល្បាញ ឬមនុស្សធម្មតានោះទេ គឺសុទ្ធតែរស់នៅមានទំនាក់ទំនងទៅនឹងពាក្យទាំងពីរម៉ាត់នេះគឺ «កិត្តិយស» និង «បុណ្យសក្តិ»។ មនុស្សគិតថា នៅពេលដែលគេមានកិត្តិយស និងបុណ្យសក្តិហើយ នោះគេអាចទាញយកប្រយោជន៍ពីវាបាន ដូចជាទទួលបានឋានៈខ្ពស់ និងមានទ្រព្យសម្បត្ដិស្តុកស្តម្ភ ព្រមទាំងរស់នៅរីករាយនៅក្នុងជីវិត។ ពួកគេគិតថាកិត្តិយស និងបុណ្យសក្តិ គឺជាដើមទុនមួយដែលពួកគេអាចប្រើ ដើម្បីទទួលបានជីវិតស្កប់ស្កល់ និងភាពរីករាយនៃជីវិត។ ដោយសារភាពលោភលន់របស់មនុស្យជាតិ ចង់បានកិត្តិយស និងបុណ្យសក្តិនេះ មនុស្សហ៊ានស្ម័គ្រចិត្ត ប្រគល់រាងកាយ ចិត្តគំនិត និងអ្វីទាំងអស់ដែលពួកគេមាន រួមទាំងអនាគត និងជោគវាសនារបស់ពួកគេទៅសាតាំងដោយមិនស្តាយស្រណោះ។ ពួកគេធ្វើដូច្នេះ ដោយគ្មានការស្ទាក់ស្ទើរសូម្បីតែបន្តិច ថែមទាំងមិនខ្វល់ខ្វាយ ដើម្បីស្តារអ្វីៗទាំងអស់ដែលពួកគេបានប្រគល់ឲ្យមកវិញឡើយ។ តើមនុស្សអាចគ្រប់គ្រងលើខ្លួនឯងបានទេ នៅពេលដែលពួកគេស្ថិតក្រោមជំរករបស់សាតាំង និងស្មោះត្រង់ចំពោះវានោះ? ពិតជាមិនអាចទេ។ ពួកគេត្រូវបានគ្រប់គ្រងដោយសាតាំងទាំងស្រុង។ ពួកគេបានលិចចូលយ៉ាងជ្រៅទៅក្នុងភក់ ហើយមិនអាចរំដោះខ្លួនឯងបានឡើយ។ នៅពេលដែលមនុស្សម្នាក់មាន កិត្តិយស និងបុណ្យសក្តិ ពួកគេលែងស្វែងរកអ្វីដែលភ្លឺ អ្វីដែលសុចរិត ឬអ្វីដែលស្រស់ស្អាត និងល្អទៀតហើយ។ នេះគឺដោយសារតែអំណាចងប់ងល់នៃកិត្តិយស និងបុណ្យសក្តិ នៅលើមនុស្សវាធំខ្លាំងពេក ហើយពួកវាបានក្លាយជាអ្វីដែលមនុស្សដេញតាមស្វែងរកនៅក្នុងជីវិតរបស់ពួកគេ និងអស់កល្បជានិច្ចគ្មានទីបញ្ចប់។ តើនេះមិនពិតទេឬអី? មនុស្សមួយចំនួននឹងនិយាយថាការរៀនសូត្រពីចំណេះដឹង គឺគ្មានអ្វីក្រៅពីការអានសៀវភៅ ឬរៀនអ្វីមួយចំនួនដែលពួកគេមិនបានដឹង ដើម្បីកុំឲ្យដើរក្រោយគេ ឬរត់តាមពិភពលោកមិនទាន់។ ចំណេះដឹងត្រូវតែរៀនសូត្រ ដើម្បីមានអនាគតល្អប្រសើរ និងមានលទ្ធភាពផ្គត់ផ្គង់នូវតម្រូវការចាំបាច់នានារបស់ខ្លួនបាន។ តើមានមនុស្សណាដែលស៊ូទ្រាំនឹងការខិតខំសិក្សាអស់រយៈពេលរាប់ឆ្នាំ ដើម្បីគ្រាន់តែអាចបំពេញតែតម្រូវការប្រចាំថ្ងៃ ឬក៏ដើម្បីតែដោះស្រាយបញ្ហាក្រពះតែមួយមុខនោះ? ទេ គ្មាននរណាធ្វើបែបនេះឡើយ។ ដូច្នេះ ហេតុអ្វីបានជាមនុស្សត្រូវទទួលរងនូវការលំបាកទាំងនេះ អស់រយៈពេលជាច្រើនឆ្នាំបែបនេះ? គឺដើម្បីកិត្តិយស និងបុណ្យសក្ដិនេះឯង។ កិត្តិយស និងបុណ្យសក្ដិកំពុងរង់ចាំពួកគេពីចម្ងាយ ហើយក៏កំពុងហៅពួកគេផងដែរ ពួកគេជឿថាមានតែតាមរយៈការឧស្សាហ៍ព្យាយាម ការលំបាក និងការតស៊ូរបស់ពួកគេប៉ុណ្ណោះ ទើបពួកគេអាចដើរតាមផ្លូវ ដែលនាំឲ្យពួកគេទទួលបានកិត្តិយស និងបុណ្យសក្តិបាន។ មនុស្សបែបនេះ ត្រូវតែរងនូវការលំបាកទាំងនេះ សម្រាប់ផ្លូវអនាគតផ្ទាល់ខ្លួន ដើម្បីភាពរីករាយនាពេលអនាគត និងដើម្បីទទួលបានជីវិតប្រសើរ។ តើឯងរាល់គ្នាអាចប្រាប់ខ្ញុំបានទេថា ចំណេះដឹងនេះជាអ្វី? តើវាមិនមែនជាច្បាប់នៃការរស់នៅដែលមាននៅក្នុងខ្លួនមនុស្ស ជាច្បាប់ដែលសាតាំងបង្រៀនពួកគេនៅក្នុងមេរៀនចំណេះដឹងរបស់ពួកគេទេឬអី? តើវាមិនមែនជា «ឧត្តមគតិដ៏ខ្ពង់ខ្ពស់» នៃជីវិតដែលសាតាំងបានបណ្តុះនៅក្នុងមនុស្សទេឬអី? ជាឧទាហរណ៍ សូមគិតអំពីគំនិតរបស់មនុស្សអស្ចារ្យ សេចក្តីស្មោះត្រង់របស់មនុស្សល្បីឈ្មោះ ឬភាពក្លាហាននៃឥស្សរជន វីរៈបុរស ឬក៏ភាពក្លាហានប្រកបដោយសីលធម៌ និងសេចក្តីសប្បុរសរបស់តួឯក និងអ្នកគុនដាវនៅក្នុងប្រលោមលោកសិល្បៈក្បាច់គុនជាដើម តើទាំងនេះមិនមែនជារបៀបដែលសាតាំងបញ្ចូលក្នុងគំនិតទាំងអស់នេះទេឬអី? (មែន! គឺវាដូច្នេះមែន)។ គំនិតទាំងនេះជះឥទ្ធិពលដល់មនុស្សពីជំនាន់មួយទៅជំនាន់មួយ ហើយមនុស្សនៅក្នុងជំនាន់នីមួយៗ ត្រូវបាននាំឲ្យទៅទទួលយកគំនិតទាំងនេះ រស់នៅតាមគំនិតទាំងនេះ និងដេញតាមពួកវាដោយគ្មានទីបញ្ចប់។ នេះជាផ្លូវ ជាបណ្តាញ ដែលសាតាំងប្រើចំណេះដឹង ដើម្បីបំផ្លាញមនុស្ស។ ដូច្នេះ បន្ទាប់ពីសាតាំងបានដឹកនាំមនុស្សមកតាមផ្លូវនេះហើយ តើពួកគេនៅតែអាចថ្វាយបង្គំព្រះជាម្ចាស់បានឬទេ? តើចំណេះដឹង និងគំនិតដែលសាតាំងបានបណ្តុះនៅក្នុងមនុស្ស មាននៅក្នុងការថ្វាយបង្គំព្រះជាម្ចាស់ដែរឬទេ? តើពួកគេមានកាន់អ្វីដែលជាកម្មសិទ្ធិរបស់សេចក្តីពិតដែរឬទេ? តើពួកគេមានអ្វីដែលកោតខ្លាចដល់ព្រះជាម្ចាស់ ហើយងាកចេញពីអំពើអាក្រក់ដែរឬទេ? (ទេពួកគេមិនមានទេ)។

(«ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ VI» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

សាតាំងប្រើកិត្តិយស និងបុណ្យសក្តិ ដើម្បីគ្រប់គ្រងគំនិតរបស់មនុស្សឲ្យគិតតែពីកិត្តិយស និងបុណ្យសក្តិរហូត។ ពួកគេតស៊ូប្រឹងប្រែងដើម្បីកិត្តិយស និងបុណ្យសក្តិ ទទួលរងទុក្ខលំបាកដើម្បីកិត្តិយស និងបុណ្យសក្តិ ស៊ូទ្រាំភាពអាម៉ាស់ដើម្បីកិត្តិយស និងបុណ្យសក្តិ លះបង់អ្វីៗគ្រប់យ៉ាងដែលពួកគេមានដើម្បីកិត្តិយស និងបុណ្យសក្តិ ហើយពួកគេនឹងធ្វើការវិនិច្ឆ័យ ឬការសម្រេចចិត្តណាមួយដើម្បីកិត្តិយស និងបុណ្យសក្តិ។ តាមវិធីនេះសាតាំងបានចងមនុស្សជាមួយនឹងខ្សែដែលមើលមិនឃើញ ហើយពួកគេមិនមានកម្លាំង ឬភាពក្លាហានក្នុងការបោះចោលរបស់នេះឡើយ។ ពួកគេកំពុងទ្រាំទ្រនឹងឧបសក្គ និងទុក្ខលំបាកដ៏ខ្លាំងជាច្រើន ដោយមិនដឹងខ្លួន។ ដោយសារ កិត្តិយស និងបុណ្យសក្តិនេះ មនុស្សជាតិបានបដិសេធចោលព្រះជាម្ចាស់ ព្រមទាំងក្បត់ព្រះអង្គ ហើយក្លាយជាមនុស្សអាក្រក់កាន់តែខ្លាំងឡើងៗ។ ហេតុដូច្នេះ ពីជំនាន់មួយទៅជំនាន់មួយ មនុស្សត្រូវបានបំផ្លាញក្រោមឥទ្ធិពលកិត្តិយស និងបុណ្យសក្តិរបស់សាតាំង។ សូមសំឡឹងមើល ពីទង្វើរបស់សាតាំង តើបំណងអាក្រក់របស់វា មិនគួរជាទីស្អប់ខ្ពើមណាស់ទេឬអី? ប្រហែលជាថ្ងៃនេះ ឯងរាល់គ្នា នៅតែមិនអាចមើលឃើញបំណងអាក្រក់របស់សាតាំង ពីព្រោះឯងគិតថាមនុស្សម្នាក់មិនអាចរស់នៅដោយគ្មានកិត្តិយស និងបុណ្យសក្តិបានទេ។ ឯងគិតថាប្រសិនបើមនុស្សចាកចោលកិត្តិយស និងបុណ្យសក្តិ នោះពួកគេនឹងលែងមើលឃើញផ្លូវទៅមុខ លែងមើលឃើញគោលដៅរបស់ពួកគេទៀតហើយ ព្រមទាំងថាអនាគតរបស់ពួកគេនឹងក្លាយជាងងឹតអាប់អួរជាមិនខាន។ ក៏ប៉ុន្តែ យូរៗទៅ នៅថ្ងៃណាមួយឯងរាល់គ្នានឹងដឹងថាកិត្តិយស និងបុណ្យសក្តិ គឺជាខ្សែដ៏អាក្រក់ជាទីបំផុតដែលសាតាំងប្រើដើម្បីចងមនុស្ស។ នៅពេលដែលថ្ងៃនោះមកដល់ ឯងនឹងតទល់យ៉ាងម៉ឺងម៉ាត់ចំពោះការគ្រប់គ្រងរបសសាតាំង ហើយប្រឆាំងយ៉ាងខ្លាំងនឹងខ្សែដែលសាតាំងប្រើដើម្បីចងឯង។ នៅពេលដែលពេលវេលាដែលឯងចង់បោះចោលរបស់ទាំងអស់ ដែលសាតាំងបានបណ្តុះក្នុងខ្លួនឯងមកដល់ នោះឯងនឹងបែកចេញពីសាតាំង ហើយឯងនឹងស្អប់អ្វីទាំងអស់ដែលសាតាំងបាននាំយកមកឲ្យឯង។ មានតែពេលនោះទេ ដែលមនុស្សជាតិ នឹងមានសេចក្តីស្រឡាញ់ ព្រមទាំងប្រាថ្នាចង់បានព្រះជាម្ចាស់យ៉ាងពិតប្រាកដ។

(«ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ VI» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

អ្វីដែលវិទ្យាសាស្ត្រផ្ដល់ជូននោះ គឺគ្រាន់តែអនុញ្ញាតឲ្យមនុស្សមើលឃើញវត្ថុនៅក្នុងពិភពលោកខាងក្រៅតិនេះ ហើយជួយចម្អែតនូវចំណង់ចង់ដឹងចង់ស្គាល់របស់មនុស្សតែប៉ុណ្ណោះ ប៉ុន្តែវាមិនអាចជួយឲ្យមនុស្សមើលឃើញពីច្បាប់ដែលបង្ហាញថា ព្រះជាម្ចាស់ជាព្រះត្រួតត្រាលើអ្វីៗសព្វសារពើនោះឡើយ។ មនុស្សហាក់ដូចជាចង់ស្វែងរកចម្លើយនៅក្នុងវិទ្យាសាស្ត្រ ប៉ុន្តែចម្លើយទាំងនោះធ្វើឲ្យមានភាពច្របូកច្របល់ ហើយនាំមកនូវការពេញចិត្តតែបណ្ដោះអាសន្ន ជាការពេញចិត្តមួយដែលគ្រាន់តែជួយបង្ខាំងដួងចិត្តរបស់មនុស្សសម្រាប់តែពិភពដែលយើងមើលឃើញប៉ុណ្ណោះ។ មនុស្សមានអារម្មណ៍ថា ពួកគេបានទទួលចម្លើយពីវិទ្យាសាស្ត្រ ដូច្នេះ មិនថាមានរឿងអ្វីកើតឡើងនោះឡើយ ពួកគេប្រើប្រាស់ទស្សនៈបែបវិទ្យាសាស្ត្រមកធ្វើជាមូលដ្ឋាន ដើម្បីបញ្ជាក់ និងទទួលយកបញ្ហានោះ។ ដួងចិត្តរបស់មនុស្សបានងប់ងល់នឹងវិទ្យាសាស្ត្រ ហើយត្រូវបានទាក់ចិត្តនឹងវា រហូតដល់ចំណុចមួយដែលមនុស្សលែងមានគំនិត ដើម្បីចង់ស្គាល់ព្រះជាម្ចាស់ ចង់ថ្វាយបង្គំព្រះជាម្ចាស់ និងជឿថា អ្វីៗសព្វសារពើមកពីព្រះជាម្ចាស់ និងជឿទៀតថា មនុស្សគួរតែសម្លឹងទៅរកទ្រង់សម្រាប់ចម្លើយនោះឡើយ។ តើវាមិនដូច្នេះទេឬ? ប្រសិនបើមនុស្សជឿលើវិទ្យាសាស្ត្រកាន់តែច្រើន នោះគេកាន់តែភ្លើ ទាំងជឿថា អ្វីៗគ្រប់យ៉ាងមានដំណោះស្រាយបែបវិទ្យាសាស្ត្រ និងជឿទៀតថា ការស្រាវជ្រាវអាចដោះស្រាយអ្វីៗគ្រប់យ៉ាងបាន។ ពួកគេមិនស្វែងរកព្រះជាមា្ចស់ ហើយគេមិនជឿថា ព្រះជាម្ចាស់មានព្រះវត្ដមានពិតប្រាកដឡើយ។ ទោះបីជាមនុស្សខ្លះដែលបានដើរតាមព្រះជាម្ចាស់អស់ពេលជាច្រើនឆ្នាំហើយក៏ដោយ ក៏នឹងទៅស្រាវជ្រាវបាក់តេរីបែបត្រឡប់ត្រឡិន ឬស្វែងរកព័ត៌មានមួយចំនួនសម្រាប់ចម្លើយចំពោះបញ្ហាមួយទៅវិញ។ មនុស្សបែបនេះមិនសម្លឹងទៅកាន់បញ្ហាចេញពីទិដ្ឋភាពនៃសេចក្តីពិតឡើយ ហើយនៅក្នុងករណីភាគច្រើន ពួកគេចង់ពឹងអាងលើទស្សនៈ ឬចំណេះដឹងបែបវិទ្យាសាស្ត្រ ឬដំណោះស្រាយបែបវិទ្យាសាស្ត្រ ដើម្បីដោះស្រាយបញ្ហា ហើយគេមិនពឹងអាងលើព្រះជាម្ចាស់ និងស្វែងរកព្រះជាម្ចាស់ឡើយ។ តើមនុស្សបែបនេះមានព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់គេដែរឬទេ? (អត់ទេ) ថែមទាំងមានមនុស្សខ្លះទៀតដែលចង់ស្រាវជ្រាវអំពីព្រះជាម្ចាស់នៅរបៀបដូចគ្នាដែលគេសិក្សាអំពីវិទ្យាសាស្ត្រ។ ឧទាហរណ៍ មានអ្នកជំនាញផ្នែកសាសនាជាច្រើននាក់ដែលបានឡើងទៅលើភ្នំ ជាកន្លែងដែលទូកធំបានកល់ ហើយពួកគេបានបញ្ជាក់អំពីវត្តមាននៃទូកធំនោះ។ ប៉ុន្តែ ទោះបីគេទទួលស្គាល់ពីវត្តមានរបស់ទូកធំនោះក៏ដោយ ក៏ពួកគេមើលមិនឃើញពីព្រះវត្ដមានរបស់ព្រះជាម្ចាស់នោះដែរ។ ពួកគេជឿតែទៅលើសាច់រឿង និងប្រវត្តិសាស្ត្រប៉ុណ្ណោះ ហើយនេះជាលទ្ធផលចេញពីការស្រាវជ្រាវ និងការសិក្សាបែបវិទ្យាសាស្ត្ររបស់គេអំពីពិភពលោកដែលយើងមើលឃើញ។ ប្រសិនបើអ្នកស្រាវជ្រាវលើវត្ថុអ្វីមួយ មិនថាជាអតិសុខុមជីវសាស្ត្រ តារាសាស្ត្រ ឬភូមិសាស្ត្រឡើយ នោះអ្នកនឹងមិនដែលរកឃើញលទ្ធផលដែលកំណត់ថា ព្រះជាម្ចាស់មានមែន ឬថា ទ្រង់មានអធិបតេយ្យភាពលើអ្វីៗសព្វសារពើនោះឡើយ។ ដូច្នេះ តើវិទ្យាសាស្ត្រមានប្រយោជន៍អ្វីខ្លះសម្រាប់មនុស្ស? តើវាមិនធ្វើឲ្យមនុស្សនៅឆ្ងាយពីព្រះជាម្ចាស់ទេឬ? តើវាមិនធ្វើឲ្យមនុស្សយកព្រះជាម្ចាស់មកធ្វើជាប្រធានបទសិក្សាទេអី? តើវាមិនធ្វើឲ្យមនុស្សកាន់តែសង្ស័យអំពីព្រះវត្ដមានរបស់ព្រះជាម្ចាស់ទេឬ? (មែនហើយ) ដូច្នេះ តើសាតាំងចង់ប្រើប្រាស់វិទ្យាសាស្ត្រ ដើម្បីធ្វើឲ្យមនុស្សពុករលួយដោយរបៀបណា? តើសាតាំងមិនចង់ប្រើសេចក្តីសន្និដ្ឋានបែបវិទ្យាសាស្ត្រ ដើម្បីបោកបញ្ឆោតមនុស្ស និងធ្វើឲ្យមនុស្សទៅជាស្ពឹក ហើយប្រើចម្លើយមិនច្បាស់លាស់មកដាក់នៅក្នុងដួងចិត្តរបស់មនុស្ស ដើម្បីឲ្យពួកគេនឹងមិនស្វែងរក ឬមិនជឿលើព្រះវត្ដមានរបស់ព្រះជាម្ចាស់ទេឬ? (មែនហើយ) ដូច្នេះ នេះជាហេតុផលដែលខ្ញុំនិយាយថា វិទ្យាសាស្ត្រគឺជាផ្លូវមួយនៅក្នុងចំណោមផ្លូវជាច្រើនទៀតដែលសាតាំងប្រើ ដើម្បីធ្វើឲ្យមនុស្សពុករលួយនោះ។

(«ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ V» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

សាតាំងបានប្រឌិត និងបង្កើតរឿងព្រេងឬរឿងរ៉ាវជាច្រើន ដែលមាននៅក្នុងសៀវភៅប្រវត្តិសាស្រ្តដែលធ្វើឱ្យមនុស្សមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះតួលេខវប្បធម៌ ឬ អបិយជំនឿជាដើម។ ឧទាហរណ៍នៅក្នុងប្រទេសចិនមានរឿងព្រេងល្បីៗមួយចំនួនដូចជា៖ «មនុស្សអមតៈទាំង៨ នាក់ ដែលឆ្លងកាត់សមុទ្រ» «ដំណើរផ្សងព្រេងរបស់លោកគ្រូថាងចេង» «អធិរាជមេឃា» «ទេវបុត្រណាចាយកឈ្នះលើស្តេចនាគ» និង «ពិធីតែងតាំងទេវតា» ជាដើម។ តើអ្វីៗទាំងនេះមិនមាននៅក្នុងគំនិតរបស់មនុស្សទេឬអី? ទោះបីជាអ្នកខ្លះមិនដឹងសាច់រឿងលម្អិតទាំងអស់នេះក៏ដោយ ក៏អ្នកនៅតែដឹងរឿងរ៉ាវទូទៅ ហើយខ្លឹមសារទូទៅនេះ នឹងដក់នៅក្នុងចិត្ត និងគំនិតរបស់អ្នក ដែលធ្វើឲ្យអ្នកមិនអាចបំភ្លេចវាបានឡើយ។ ទាំងនេះគឺជាគំនិត ឬរឿងព្រេងផ្សេងៗដែលសាតាំងបានរៀបចំសម្រាប់មនុស្សតាំងពីយូរយារណាស់មកហើយ ហើយវាត្រូវបានផ្សព្វផ្សាយនៅក្នុងសម័យកាលខុសៗគ្នា។ រឿងទាំងនេះបង្កអន្តរាយដោយផ្ទាល់ និងស៊ីរូងព្រលឹងមនុស្សបន្តិចម្តងៗ ព្រមទាំងដាក់អំពើលើមនុស្សមួយហើយមួយទៀត។ នោះគឺមានន័យថា នៅពេលដែលអ្នកបានទទួលយកវប្បធម៌បុរាណ រឿងព្រេង ឬរឿងអបិយជំនឿបែបនេះ ហើយនៅពេលដែលពួកវាត្រូវបានកកើតឡើងនៅក្នុងគំនិតរបស់អ្នក ព្រមទាំងបានដក់ជាប់នៅក្នុងចិត្តរបស់អ្នកហើយនោះ គឺប្រៀបដូចជាអ្នកត្រូវអំពើអ៊ីចឹង គឺអ្នកបានជាប់នៅក្នុងសំណាញ់ និងរងឥទ្ធិពលពីអន្ទាក់នៃវប្បធម៌ ផ្នត់គំនិត និងរឿងព្រេងបុរាណទាំងអស់នោះ។ ពួកវាជះឥទ្ធិពលលើជីវិតរបស់អ្នក ទស្សនៈជីវិតរបស់អ្នក ហើយនិងការវិនិច្ឆ័យទៅលើរឿងរ៉ាវផ្សេងៗរបស់អ្នកដែរ។ លើសពីនេះទៅទៀត ពួកវាក៏ជះឥទ្ធិពលលើការស្វែងរកផ្លូវពិតនៃជីវិតរបស់អ្នកដែរ។ វាគឺពិតជាដាក់អំពើមួយដ៏អាក្រក់បំផុត។ សូមព្យាយាមធ្វើឲ្យអស់ពីសមត្ថភាពរបស់អ្នក គឺអ្នកមិនអាចបេះវាចេញពីអ្នកបានទេ អ្នកចញ្ច្រាំវា តែវាអត់ខ្ទេចទេ អ្នកវាយវា តែវាមិនឈឺទេ។ លើសពីនេះទៀត ក្រោយពីមនុស្សធ្លាក់ទៅក្នុងអំពើប្រភេទនេះហើយ នោះពួកគេនឹងចាប់ផ្តើមថ្វាយបង្គំសាតាំង ព្រមទាំងបង្កើតរូបភាពរបស់សាតាំងនៅក្នុងចិត្តរបស់ពួកគេដោយមិនដឹងខ្លួន។ អាចនិយាយម៉្យាងទៀតបានថា គឺពួកគេយកសាតាំងធ្វើជារូបព្រះរបស់ពួកគេ ជារបស់សម្រាប់ពួកគេ គោរពថ្វាយបង្គំ និងទុកជាទីសង្ឃឹម ហើយជាងនេះទៀតគឺ ពួកគេចាត់ទុកវាជាព្រះថែមទៀតផង។ រឿងទាំងនេះស្ថិតនៅក្នុងចិត្តរបស់មនុស្ស វាបានគ្រប់គ្រងពាក្យសម្ដី និងការប្រព្រឹត្ដិរបស់ពួកគេដោយមិនដឹងខ្លួន។ លើសពីនេះទៅទៀត ពីដំបូងឡើយ អ្នកចាត់ទុករឿងបុរាណ និងរឿងព្រេងនិទានទាំងនេះជារឿងមិនពិត ក៏ប៉ុន្តែក្រោយមកទៀត អ្នកបែរជាទទួលស្គាល់អត្ថិភាពរបស់ពួកវាដោយមិនដឹងខ្លួន ដោយធ្វើឲ្យពួកវាក្លាយជារូបភាពពិត ព្រមទាំងប្រែក្លាយវាទៅជាវត្ថុពិតដែលមានជីវិតទៅវិញ។ ដោយការធ្វេសប្រហែសរបស់អ្នក អ្នកក៏ទទួលគំនិតទាំងនេះ និងអត្ថិភាពនៃវត្ថុទាំងនេះដោយមិនដឹងខ្លួន។ អ្នកក៏ទទួលអារក្ស សាតាំង រួមនិងរូបព្រះជាច្រើន ចូលទៅក្នុងផ្ទះរបស់អ្នក និងទៅក្នុងចិត្តរបស់អ្នកដោយមិនដឹងខ្លួនដែរ នេះគឺពិតជាការដាក់អំពើមួយយ៉ាងជាក់។

(«ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ VI» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

សកម្មភាពអបិយជំនឿដែលមនុស្សមាន គឺជាអ្វីដែលព្រះជាម្ចាស់ស្អប់បំផុត ប៉ុន្តែ មនុស្សជាច្រើននៅតែមិនអាចបោះបង់វាចោល ដ្បិតគេគិតថា សកម្មភាពអបិយជំនឿទាំងនេះត្រូវបានបង្គាប់មកពីព្រះជាម្ចាស់ ហើយសូម្បីតែសព្វថ្ងៃនេះ ក៏មិនទាន់មាននរណាម្នាក់កម្ចាត់វាចោលបានទាំងស្រុងដែរ។ អបិយជំនឿទាំងនេះមានជាអាទិ៍ ការរៀបចំចាត់ចែងរបស់យុវជនយុវនារីសម្រាប់ពិធីមង្គលការ និងគ្រឿងលម្អកូនក្រមុំ អំណោយជាលុយ បាច់ផ្កា និងរបៀបស្រដៀងគ្នាផ្សេងទៀតក្នុងការប្រារព្ធពិធីសប្បាយៗ។ ទំនៀមទម្លាប់ពីបុរាណដែលបានបន្តមកដល់ជំនាន់ក្រោយៗ រួមទាំងសកម្មភាពអរិយជំនឿដ៏គ្មានន័យទាំងអស់ដែលត្រូវបានធ្វើសម្រាប់មនុស្សដែលបានស្លាប់ និងពិធីបុណ្យសព ហើយទង្វើទាំងនេះកាន់តែគួរឲ្យស្អប់ខ្ពើមចំពោះព្រះជាម្ចាស់ថែមទៀត។ សូម្បីតែថ្ងៃនៃការថ្វាយបង្គំ (រួមទាំង ថ្ងៃសប្ប័ទ ដែលត្រូវបានគោរពដោយពិភពសាសនា) ក៏គួរឲ្យស្អប់ខ្ពើមចំពោះព្រះជាម្ចាស់ផងដែរ ហើយទំនាក់ទំនងសង្គម និងអន្តរកម្មខាងលោកីយ៍រវាងមនុស្ស និងមនុស្ស គឺសុទ្ធតែគួរឲ្យស្អប់ខ្ពើមកាន់តែខ្លាំងចំពោះព្រះជាម្ចាស់ ហើយត្រូវបានទ្រង់បដិសេធ។ សូម្បីតែពិធីបុណ្យចូលឆ្នាំចិន និងពិធីបុណ្យណូអែល ដែលមនុស្សគ្រប់គ្នាបានស្គាល់នោះ ក៏មិនត្រូវបានបង្គាប់ពីព្រះជាម្ចាស់ដែរ ចំណែកឯរបស់របរលេង និងការតុបតែងសម្រាប់ថ្ងៃឈប់សម្រាកជាតិទាំងនេះ ដូចជា ពាក្យស្លោកនៃសិរីសួស្ដី ការដុតផាវ ការបង្ហោះគោម ពិធីលៀងព្រះអម្ចាស់ ការជូនកាដូថ្ងៃបុណ្យគ្រីស្ទម៉ាស់ និងពិធីបុណ្យណូអែល តើពិធីទាំងនេះមិនមែនជារូបព្រះនៅក្នុងគំនិតរបស់មនុស្សទេឬ? ការកាច់នំប៉័ងនៅថ្ងៃសប្ប័ទ ការផឹកស្រា និងសំពត់ទេសឯក កាន់តែជារូបព្រះហើយ។ គ្រប់ទាំងថ្ងៃបុណ្យប្រពៃណីជាតិដ៏ធំៗនៅក្នុងប្រទេសចិន ដូចជា ពិធីរាំម៉ុងសាយ ពិធីប្រណាំងទូក ពិធីបង្ហោះគោម ពិធីឡាបា (Laba Festival) និងបុណ្យចូលឆ្នាំថ្មី ព្រមទាំងពិធីបុណ្យផ្សេងទៀតនៅក្នុងពិភពខាងសាសនា ដូចជា បុណ្យព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ បុណ្យជ្រមុជទឹក និងថ្ងៃបុណ្យណូអែល ដែលពិធីបុណ្យដ៏មិនសមហេតុផលទាំងអស់នេះត្រូវបានរៀបចំ និងបដិបត្ដិបន្ត ដោយមនុស្សជាច្រើន តាំងពីជំនាន់ដើម រហូតមកដល់សព្វថ្ងៃ។ វាជាការស្រមើស្រមៃដ៏សម្បូរបែប និងគោលគំនិតដ៏ប៉ិនប្រសប់របស់មនុស្ស ដែលបានជួយឲ្យពួកគេផ្ទេរបន្តនូវពិធីបុណ្យទាំងនេះរហូតមកដល់ពេលបច្ចុប្បន្ន។ ពិធីទាំងនេះមើលទៅហាក់ដូចជាគ្មានគុណវិបត្តិឡើយ ប៉ុន្តែ វាជាកលល្បិចដែលអារក្សសាតាំងបង្ហាញទៅកាន់មនុស្ស។ បើកន្លែងមួយមានមនុស្សកាន់តែច្រើននៅជាមួយសាតាំង ទីនោះកាន់តែមានភាពហួសសម័យកាល និងយឺតយ៉ាវ ហើយវានឹងមានទំនៀមទម្លាប់ដ៏ចាស់គំរឹលចាក់ឫសយ៉ាងជ្រៅផងដែរ។ ជំនឿទាំងនេះបានចងមនុស្សយ៉ាងជាប់ ដោយគ្មានទុកកន្លែងឲ្យកម្រើកខ្លួនបានឡើយ។ ពិធីបុណ្យជាច្រើននៅក្នុងពិភពខាងសាសនា ហាក់ដូចជាបង្ហាញនូវភាពច្នៃប្រឌិតដ៏ខ្លាំង និងបង្កើតជាស្ពានទៅរកកិច្ចការរបស់ព្រះជាម្ចាស់ ប៉ុន្តែ តាមពិតទៅ ពិធីទាំងនេះជាចំណងអរូបិយ ដែលអារក្សសាតាំងចង និងរារាំងមនុស្សមិនឲ្យមកស្គាល់ព្រះជាម្ចាស់វិញទេ ដ្បិតអ្វីៗទាំងអស់នេះជាកលល្បិចដ៏ប៉ិនប្រសប់របស់អារក្សសាតាំង។ ជាការពិត នៅពេលដែលដំណាក់កាលមួយនៃកិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានបញ្ចប់ ទ្រង់បានបំផ្លាញឧបករណ៍ និងស្ទីលនៃគ្រានោះរួចហើយ ដោយគ្មានបន្សល់ដានអ្វីឡើយ។ យ៉ាងណាមិញ «អ្នកជឿដ៏ស្មោះត្រង់» បន្តថ្វាយបង្គំវត្ថុរូបិយទាំងនោះ ហើយក្នុងគ្រាដដែលនោះ ពួកគេលាក់ទុកអ្វីដែលព្រះជាម្ចាស់មាននៅខាងក្រោយនៃគំនិតរបស់គេ លែងសិក្សាតទៅទៀត ធ្វើខ្លួនដូចជាពេញដោយសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ នៅពេលដែលជាក់ស្ដែង ពួកគេបានបណ្ដេញទ្រង់ចេញពីផ្ទះរបស់គេ តាំងពីយូរយារ ហើយបានដាក់អារក្សសាតាំងនៅលើតុ ដើម្បីថ្វាយបង្គំ។ រូបព្រះយេស៊ូវ រូបឈើឆ្កាង រូបនាងម៉ារា រូបបុណ្យជ្រមុជទឹករបស់ព្រះយេស៊ូវ និងពិធីលៀងព្រះអម្ចាស់ មនុស្សគោរពសក្ការៈរូបទាំងនេះទុកដូចជាព្រះអម្ចាស់នៃស្ថានសួគ៌ ក្នុងពេលដែលគេបន្តស្រែកឡើងដដែលៗថា «ឱ ព្រះអម្ចាស់ ព្រះវរបិតាដែលគង់នៅស្ថានសួគ៌»។ តើទាំងអស់នេះមិនមែនជារឿងកំប្លែងទេឬ? មកដល់សព្វថ្ងៃនេះ មានពាក្យស្លោក និងការប្រណិប័តន៍ស្រដៀងគ្នាជាច្រើនដែលត្រូវបានផ្ទេរបន្តនៅក្នុងចំណោមមនុស្ស គឺជារឿងដ៏គួរឲ្យស្អប់ចំពោះព្រះជាម្ចាស់ ដ្បិតវាពិតជាបង្អាក់ដល់ផ្លូវខាងមុខសម្រាប់ព្រះជាម្ចាស់ ហើយលើសពីនេះទៀត វាបង្កើតជាឧបសគ្គដ៏ធំចំពោះការចូលទៅក្នុងរបស់មនុស្ស។ ដោយព្រងើយកន្តើយចំពោះកម្រិតដែលសាតាំងបានធ្វើឲ្យមនុស្សពុករលួយ ផ្នែកខាងក្នុងរបស់មនុស្សត្រូវបានពេញពោរទាំងស្រុងដោយអ្វីៗ ដូចជា ក្រឹត្យវិន័យរបស់លោក វីតនេស លី (Witness Lee) បទពិសោធន៍របស់លោក ឡូរិនស៍ (Lawrence) ការស្ទង់មតិ ដោយលោក វ៉ូចមែន នី (Watchman Nee) និងកិច្ចការរបស់លោកប៉ុល។ ព្រះជាម្ចាស់គ្មានផ្លូវក្នុងការធ្វើការពីលើមនុស្សលោកឡើយ ដោយសារតែនៅក្នុងគំនិតរបស់គេ មានពោរពេញទៅដោយភាពបុគ្គលនិយម ក្រឹត្យវិន័យ ក្បួនច្បាប់ បទបញ្ញត្តិ ប្រព័ន្ធ ជាដើម ហើយដោយបន្ថែមពីលើទំនោរអបិយជំនឿដ៏ចាស់គំរឹលរបស់មនុស្ស រឿងទាំងនេះបានធ្វើឲ្យមនុស្សងប់ងុល និងវក់វីយ៉ាងខ្លាំង។ គឺវាប្រៀបបីដូចជាគំនិតរបស់មនុស្ស ជាខ្សែភាពយន្តដ៏គួរឲ្យចាប់អារម្មណ៍ ដែលចាក់បញ្ចាំងអំពីរឿងព្រេងនិទាននៅក្នុងភាពចម្រុះពណ៌ ហើយមានតួអង្គដ៏អស្ចារ្យកំពុងតែជិះលើពពក ពេញដោយការស្រមើស្រមៃ ដែលធ្វើឲ្យពួកគេភ្ញាក់ផ្អើល ភាំងស្មារតី និងលែងមាត់ក។ និយាយការពិត កិច្ចការដែលព្រះជាម្ចាស់យាងមកធ្វើនៅថ្ងៃនេះ គឺផ្ដោតជាចម្បងទៅលើការដោះស្រាយ និងការលុបបំបាត់គំនិតអបិយជំនឿរបស់មនុស្សលោក ហើយបំផ្លាស់បំប្រែទស្សនៈរបស់គេទាំងស្រុង។ កិច្ចការរបស់ព្រះជាម្ចាស់មិនបានស្ថិតស្ថេរ រហូតមកដល់ពេលសព្វថ្ងៃ ដោយសារតែកេរមរតកដែលត្រូវបានផ្ទេរបន្តដល់មនុស្សជំនាន់ក្រោយៗ ដោយមនុស្សឡើយ ប៉ុន្តែ វាជាកិច្ចការដែលទ្រង់បានផ្ដួចផ្ដើមឡើងដោយអង្គទ្រង់ ហើយបញ្ចប់ដោយអង្គទ្រង់ ដោយគ្មានតម្រូវការទទួលបានកេរដំណែលរបស់បុគ្គលខាងវិញ្ញាណដ៏អស្ចារ្យណាម្នាក់ ឬស្នងមរតកកិច្ចការណាមួយនៃធម្មជាតិតំណាងណាមួយដែលព្រះជាម្ចាស់បានធ្វើនៅក្នុងយុគសម័យណាមួយឡើយ។ មនុស្សលោកមិនចាំបាច់មានកង្វល់ជាមួយរឿងទាំងនេះឡើយ។ ព្រះជាម្ចាស់នាពេលសព្វថ្ងៃមានរបៀបនៃការថ្លែងបន្ទូល និងរបៀបនៃការធ្វើការមួយបែបទៀត ដូច្នេះ ហេតុអ្វីបានជាមនុស្សលោកគួរតែយកចិត្តទុកដាក់ទៅ? ប្រសិនបើមនុស្សដើរនៅលើផ្លូវនាពេលសព្វថ្ងៃនៅក្នុងចរន្តបច្ចុប្បន្ន ខណៈពេលបន្តកេរដំណែលនៃ «បុព្វបុរស» របស់គេ នោះពួកគេនឹងមិនទៅដល់វាសនារបស់គេឡើយ។ ព្រះជាម្ចាស់មានអារម្មណ៍ស្អប់ខ្ពើមយ៉ាងជ្រាលជ្រៅចំពោះឥរិយាបថរបស់មនុស្សបែបនេះ គឺដូចជាទ្រង់ស្អប់ខ្ពើមថ្ងៃ ខែ ឆ្នាំនៃពិភពរបស់មនុស្សអ៊ីចឹងដែរ។

(«កិច្ចការ និងការចូលទៅក្នុង (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

សាតាំងធ្វើបាបមនុស្ស តាមរយៈនិន្នាការសង្គម។ «និន្នាការសង្គម» រួមមានរឿងរ៉ាវជាច្រើន។ មនុស្សខ្លះនិយាយថា «តើវាសំដៅលើម៉ូតសំលៀកបំពាក់ គ្រឿងសំអាង ស្ទីលម៉ូដសក់ និងអាហារឆ្ងាញ់ៗ នាពេលថ្មីៗនេះឬ?» តើរឿងទាំងនេះត្រូវបានគេចាត់ទុកថាជានិន្នាការសង្គមដែរទេ? ពួកវាបង្កើតផ្នែកមួយនៃនិន្នាការសង្គម ក៏ប៉ុន្តែយើងនឹងមិននិយាយអំពីពួកវានៅត្រង់នេះទេ។ យើងគ្រាន់តែចង់និយាយអំពីគំនិត ដែលនិន្នាការសង្គមនាំមកនៅក្នុងមនុស្ស របៀបដែលពួកវាបណ្តាលឲ្យមនុស្សប្រតិបត្តិខ្លួននៅក្នុងពិភពលោក គោលដៅជីវិត និងទស្សនវិស័យដែលពួកវានាំមកនៅក្នុងមនុស្សតែប៉ុណ្ណោះ។ ទាំងនេះគឺសំខាន់ណាស់។ ពួកវាអាចគ្រប់គ្រង និងជះឥទ្ធិពលដល់ស្ថានភាពផ្លូវចិត្តរបស់មនុស្ស។ និន្នាការទាំងនេះ កើតឡើងពីមួយទៅមួយ ហើយពួកវាទាំងអស់សុទ្ធតែមានឥទ្ធិពលអាក្រក់ ដែលតែងតែបណ្តាលឲ្យមនុស្សជាតិអាប់អោនកិត្តិយស បាត់បង់មនសិការ ភាពជាមនុស្ស និងគ្មានហេតុផល ធ្វើឲ្យសីលធម៌ និងចរិតលក្ខណៈរបស់ពួកគេចុះខ្សោយកាន់តែខ្លាំងដល់កម្រិតដែលយើងអាចនិយាយបានថា មនុស្សភាគច្រើនលែងមានភាពស្មោះត្រង់ គ្មានភាពជាមនុស្ស ហើយពួកគេនឹងលែងមានមនសិការ និងរឹតតែគ្មានហេតុផលជា។ ដូច្នេះតើនិន្នាការទាំងនេះគឺជាអ្វី? ពួកវាគឺជានិន្នាការដែលអ្នក មិនអាចមើលឃើញដោយភ្នែកទទេបានឡើយ។ នៅពេលដែលនិន្នាការថ្មីសាយពាសពេញពិភពលោក ប្រហែលជាមានមនុស្សមួយចំនួនតូចប៉ុណ្ណោះដែលកំពុងដើរតួជាអ្នកដើរតាមនិន្នាការនោះ។ ពួកគេចាប់ផ្តើមធ្វើរឿងរ៉ាវថ្មីបន្ទាប់មកទទួលយកគំនិត ឬទស្សនៈទាំងនោះ។ ទោះយ៉ាងណា មនុស្សភាគច្រើននឹងត្រូវប៉ះពាល់ ជ្រួតជ្រាបនិងទាក់ទាញជាបន្តបន្ទាប់ដោយនិន្នាការបែបនេះ នៅក្នុងស្ថានភាពដែលមិនដឹងខ្លួន រហូតទាល់តែពួកគេទាំងអស់ទទួលយកវា ព្រមទាំងត្រូវជោគជាំ និងគ្រប់គ្រងដោយវា ដោយមិនដឹងខ្លួន និងដោយអចេតនា។ ពីមួយទៅមួយ និន្នាការបែបនេះបណ្តាលឲ្យមនុស្ស ដែលមានចិត្ត និងគំនិតមិនត្រឹមត្រូវ មិនស្គាល់អ្វីជាសេចក្តីពិត និងមិនចេះវែកញែកពីភាពខុសគ្នារវាងចំណុចវិជ្ជមាន និងចំណុចអវិជ្ជមាន ទទួលយកសេចក្តីរីករាយ ក៏ដូចជាទស្សនៈជីវិត និងគុណតម្លៃដែលមកពីសាតាំងវិញ។ ពួកគេទទួលយកនូវអ្វីៗ ដែលសាតាំងប្រាប់ពួកគេអំពីរបៀបចូលទៅក្នុងជីវិត និងរបៀបរស់នៅដែលសាតាំង «ផ្តល់ឲ្យ» ពួកគេ ហើយពួកគេក៏មិនមានកម្លាំង ឬសមត្ថភាពអ្វី ហើយរឹតតែមិនសូវបានដឹង ដើម្បីទប់ទល់បានឡើយ។ ...

... សាតាំងប្រើនិន្នាការសង្គមទាំងនេះ ដើម្បីទាក់ទាញមនុស្សមួយជំហានម្តងៗ ឲ្យចូលទៅក្នុងសំបុករបស់វា ដូច្នេះ មនុស្សដែលធ្លាក់ចូលក្នុងនិន្នាការសង្គម ក៏មានបំណងប្រាថ្នាចង់បានប្រាក់ និងសម្ភារៈនិយម ប្រព្រឹត្តអំពើអាក្រក់ និងអំពើហិង្សាដោយមិនដឹងខ្លួន។ នៅពេលដែលអ្វីៗទាំងអស់បានចូលមកក្នុងចិត្ដរបស់មនុស្សហើយ តើមនុស្សនឹងទៅជាយ៉ាងណា? មនុស្សក្លាយជាអារក្ស ដែលជាសាតាំង! ហេតុអ្វី? តើដោយព្រោះតែទំនោរចិត្តសាស្ត្រដែលមាននៅក្នុងចិត្តរបស់មនុស្សឬ? តើមនុស្សគោរពអ្វី? មនុស្សចាប់ផ្តើមរីករាយនឹងអំពើអាក្រក់ អំពើឃោរឃៅ លែងមានសេចក្តីស្រឡាញ់ចំពោះភាពស្រស់ស្អាត ឬសេចក្ដីល្អ និងរឹតតែលែងមានសន្ដិភាព។ មនុស្សមិនសុខចិត្តរស់នៅក្នុងជីវិតសាមញ្ញនៃភាពជាមនុស្សធម្មតាទេ តែផ្ទុយទៅវិញ គេមានបំណងចង់ទទួលបានឋានៈខ្ពង់ខ្ពស់ និងមានទ្រព្យសម្បត្ដិស្តុកស្តម្ភ ដើម្បីត្រេកត្រអាលនឹងភាពហ៊ឺហាខាងសាច់ឈាម ខិតខំប្រឹងប្រែងដើម្បីបំពេញចិត្តចំណង់សាច់ឈាមរបស់ខ្លួន លែងមានលក្ខខណ្ឌ លែងមានការកម្រិតសម្រាប់ខ្ឡួនឯងទៀតហើយ ឬអាចនិយាយម្យ៉ាងទៀតថា ពួកគេធ្វើអ្វីៗដែលពួកគេចង់ធ្វើ។ ដូច្នេះនៅពេលដែលមនុស្សបានជ្រួតជ្រាបទៅក្នុងនិន្នាការទាំងនេះ តើចំណេះដឹង ដែលអ្នកបានរៀនសូត្រអាចជួយរំដោះអ្នកឲ្យមានសេរីភាពបានទេ? តើការយល់ដឹងរបស់អ្នកអំពីវប្បធម៌ និងអបិយជំនឿ អាចជួយអ្នកឲ្យរត់គេចពីស្ថានភាពលំបាកនេះបានទេ? តើសីលធម៌ និងពិធីប្រពៃណីដែលមនុស្សបានស្គាល់ អាចជួយមនុស្សឲ្យអត់ធ្មត់បានទេ? ចូរយកអក្សរបុរាណបីតួមកធ្វើជាឧទាហរណ៍។ តើវាអាចជួយទាញជើងរបស់មនុស្សចេញពីនិន្នាការនៃភក់ជ្រៅនេះបានទេ? (ទេ វាមិនអាចទេ)។ ដូច្នេះ វាធ្វើឲ្យមនុស្សកាន់តែអាក្រក់ទៅៗ មានចរិតក្រអឺតក្រទម អួតអាង អាត្មានិយម និងសាហាវឃោរឃៅ។ មួយវិញទៀត ក៏ធ្វើឲ្យមនុស្ស លែងមានការរាប់អានរវាងគ្នានឹងគ្នា លែងមានសេចក្តីស្រឡាញ់រវាងសមាជិកគ្រួសារ លែងមានការយោគយល់ក្នុងចំណោមសាច់ញាតិ និងមិត្តភក្តិទៀតហើយ ហើយទំនាក់ទំនងរបស់មនុស្សត្រូវបានកំណត់ដោយអំពើហិង្សាវិញ។ មនុស្សម្នាក់ៗព្យាយាមប្រើវិធីឃោរឃៅ ដើម្បីរស់នៅក្នុងចំណោមបក្សពួករបស់ខ្លួន ពួកគេប្រើអំពើហិង្សា ដើម្បីក្រពះប្រចាំថ្ងៃរបស់ពួកគេ ពួកគេប្រើអំពើហិង្សា ដើម្បីដណ្តើមយកតំណែង ហើយទទួលបានប្រាក់ចំណេញរបស់ពួកគេ។ និយាយយ៉ាងខ្លី គឺពួកគេប្រើមធ្យោបាយឃោរឃៅ និងអាក្រក់ ដើម្បីធ្វើអ្វីៗដែលពួកគេចង់បាន។ តើភាពជាមនុស្សប្រភេទនេះ មិនគួរឲ្យព្រឺព្រួចទេឬ? (មែន គឺគួរឲ្យខ្លាចណាស់!)

(«ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ VI» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

មានល្បិចកលសំខាន់ៗ ៦យ៉ាង ដែលសាតាំងប្រើដើម្បីធ្វើឲ្យមនុស្សពុករលួយ។

ល្បិចទីមួយ គឺការគ្រប់គ្រង និងការបង្ខិតបង្ខំ។ នោះគឺមានន័យថា សាតាំង វានឹងធ្វើអ្វីៗគ្រប់យ៉ាងតាមដែលអាចធ្វើបានដើម្បីគ្រប់គ្រងចិត្តរបស់ឯង។ តើ «ការបង្ខិតបង្ខំ» មានន័យដូចម្តេច? វាមានន័យថា ប្រើវិធីគំរាមកំហែង និងបង្ខំដើម្បីធ្វើឲ្យអ្នកគោរពតាមវា ហើយវាធ្វើឲ្យអ្នកគិតពីផលវិបាកដែលកើតចំពោះអ្នក ប្រសិនបើអ្នកមិនគោរពវា។ ដោយសាតែអ្នកខ្លាច និងមិនហ៊ានជំទាស់នឹងវា ហេតុដូច្នេះ អ្នកនឹងចុះចូលចំពោះវាជាមិនខាន។

ទីពីរ គឺការបោកប្រាស់ និងកលល្បិច។ តើ «ការបោកប្រាស់ និងឧបាយកល» រួមបញ្ចូលអ្វីខ្លះ? សាតាំងបង្កើតរឿង និងការកុហកមួយចំនួន ដើម្បីបញ្ឆោតអ្នកឲ្យជឿលើពួកវា។ ជាទូទៅ វាមិនដែលប្រាប់អ្នកថា មនុស្សគឺព្រះជាម្ចាស់ជាអ្នកបង្កើតឡើងមកទេ ហើយវាក៏មិនបាននិយាយដោយផ្ទាល់ថាអ្នកមិនបានបង្កើតដោយព្រះជាម្ចាស់ដែរ។ វាមិនប្រើពាក្យថា «ព្រះជាម្ចាស់» ទាល់តែសោះ តែផ្ទុយទៅវិញ វាប្រើរបស់ផ្សេងទៀតមកជំនួសវិញ ដោយប្រើរឿងនេះមកបញ្ឆោតអ្នក ដើម្បីឲ្យអ្នកមានគំនិតថាគ្មានព្រះជាម្ចាស់ទេ។ តាមពិតទៅ «កលល្បិច» នេះរួមបញ្ចូលនូវទិដ្ឋភាពជាច្រើនផ្សេងទៀត មិនមែនតែមួយនេះប៉ុណ្ណឹងទេ។

ទីបី គឺការដាក់មនោគមវិជ្ជាដោយបង្ខំ។ តើមនោគមអ្វីខ្លះដែលមនុស្សត្រូវបានបង្ខំឲ្យទទួលយក? តើការដាក់មនោគមវិជ្ជាដោយបង្ខំ ធ្វើឡើងដោយមនុស្សផ្ទាល់ខ្លួនឯងជាអ្នកជ្រើសរើសឬ? តើវាត្រូវបានធ្វើដោយការយល់ព្រមពីមនុស្សទេ? (ទេ! អត់ទេ) ទោះបីអ្នកមិនយល់ព្រមក៏ដោយ ក៏គ្មានអ្វីដែលអ្នកអាចទាមទារបានដែរ។ ដោយការធ្វេសប្រហែសរបស់អ្នក សាតាំងបានដាក់មនោគមលើអ្នក ដោយដំឡើងផ្នត់គំនិត ច្បាប់ទំលាប់ជីវិត ព្រមទាំងសារជាតិរបស់វានៅក្នុងអ្នក។

ទីបួន គឺការបំភិតបំភ័យ និងការលួងបញ្ឆោត។ មានន័យថា សាតាំងប្រើល្បិចផ្សេងៗ ដើម្បីធ្វើឲ្យអ្នកទទួលយកវា ដើរតាមវា ហើយធ្វើការនៅក្នុងសេវាកម្មរបស់វាដែរ។ វានឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីសម្រេចគោលដៅរបស់វា។ មានម្តងម្កាល វាយកចិត្តអ្នកបន្ដិចបន្ដួច ដើម្បីធ្វើយ៉ាងណាបញ្ឆោតអ្នកឲ្យប្រព្រឹត្ដអំពើបាប។ ប្រសិនបើអ្នកមិនធ្វើតាមវាទេ វានឹងដាក់ទោសអ្នក ហើយធ្វើឲ្យអ្នករងទុក្ខ ហើយវានឹងប្រើវិធីផ្សេងៗដើម្បីវាយប្រហារ និងបោកបញ្ឆោតអ្នក។

ទីប្រាំ គឺការបំភាន់ និងការគាំងធ្វើអ្វីមិនកើត «ការបំភាន់ និងការគាំងធ្វើអ្វីមិនកើត» គឺនៅពេលដែលសាតាំងប្រើពាក្សសំដីផ្អែមល្អែម និងគោលគំនិតដែលស៊ីគ្នានឹងគំនិតរបស់មនុស្ស ដើម្បីធ្វើឲ្យមើលទៅដូចជាកំពុងយកចិត្តទុកដាក់នឹងស្ថានភាពខាងសាច់ឈាមរបស់មនុស្ស ក៏ដូចជាជីវិត និងអនាគតរបស់ពួកគេដែរ តែតាមពិតទៅ គោលដៅរបស់វាគឺដើម្បីបំភាន់អ្នករាល់គ្នាតែប៉ុណ្ណោះ។ បន្ទាប់មក វានឹងធ្វើឲ្យឯងគាំងមិនអាចដឹងថាអ្វីត្រូវ និងអ្វីខុសនោះទេ យ៉ាងនោះអ្នកក៏ចាញ់កល្បិចរបស់វា ហើយស្ថិតក្រោមការគ្រប់គ្រងរបស់វាដោយមិនដឹងខ្លួន។

ទីប្រាំមួយ គឺការបំផ្លាញរាងកាយ និងចិត្តគិនិត។ តើសាតាំងបំផ្លាញផ្នែកណាខ្លះរបស់មនុស្ស? (គឺចិត្តគំនិត និងរាងកាយទាំងមូលរបស់មនុស្ស) សាតាំងបំផ្លាញគំនិតរបស់អ្នក ធ្វើឲ្យអ្នកលែងមានកម្លាំងដើម្បីតទល់ជាមួយវាបាន មានន័យថា ចិត្តរបស់អ្នក នឹងងាកទៅរកសាតាំងបន្តិចម្តងៗ ដោយខ្លួនឯង។ វាបានបណ្តុះរឿងទាំងនេះនៅក្នុងអ្នកជារៀងរាល់ថ្ងៃ ដោយប្រើគំនិត និងវប្បធម៌ទាំងនេះដើម្បីជះឥទ្ធិពល និងអន្ទងចិត្តអ្នក ដើម្បីធ្វើឲ្យឆន្ទៈរបស់អ្នកអន្តរាយបន្តិចម្តង ៗ ហើយនៅទីបំផុត អ្នកនឹងលែងចង់ក្លាយធ្វើមនុស្សល្អ ព្រមទាំងលែងចង់ប្រកាន់ខ្ជាប់នូវអ្វីដែលអ្នកហៅថា «សេចក្តីសុចរិត» ទៀតហើយ។ អ្នកនឹងលែងមានអំណាចចិត្តដើម្បីប្រឆាំងនឹងស្ថានភាពបច្ចុប្បន្ននេះតទៅទៀត ប៉ុន្តែផ្ទុយទៅវិញ អ្នកនឹងបណ្តោយខ្លួនទៅតាមវាដោយមិនដឹងខ្លួន។ «ការបំផ្លាញ» មានន័យថាសាតាំងធ្វើទារុណកម្មមនុស្សយ៉ាងខ្លាំងរហូតធ្វើឲ្យពួកគេក្លាយជាស្រមោលរបស់ខ្លួនឯង លែងជាមនុស្សតទៅទៀតហើយ។ ការនេះកើតឡើងនៅពេលដែលសាតាំងវាយប្រហារ រឹបអូស និងលេបត្របាក់ពួកគេ។

កលល្បិចនីមួយៗដែលសាតាំងប្រើដើម្បីធ្វើឲ្យមនុស្សពុករលួយ ធ្វើឲ្យមនុស្សលែងមានកម្លាំងតទល់ ហើយកលល្បិចនីមួយៗនេះ មានគ្រោះថ្នាក់យ៉ាងខ្លាំងដល់មនុស្ស។ អាចនិយាយម៉្យាងទៀតបានថា អ្វីក៏ដោយដែលសាតាំងធ្វើ និងកលល្បិចទាំងឡាយដែលវាប្រើ សុទ្ធតែអាចបណ្តាលឲ្យអ្នកចុះខ្សោយ នាំអ្នកឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់សាតាំង ហើយអាចធ្វើឲ្យអ្នកធ្លាក់ទៅក្នុងកណ្តាប់ដៃនៃអំពើអាក្រក់ និងអំពើបាបទៀតផង។ នេះជាកលល្បិចដែលសាតាំងប្រើដើម្បីធ្វឲ្យមនុស្សពុករលួយ។

(«ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ VI» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

សាតាំងសាងកេរ្តិ៍ឈ្មោះរបស់វា តាមរយៈការបោកបញ្ឆោតមនុស្ស ហើយជារឿយៗ វាតាំងខ្លួនជាមេទ័ព និងជាបុគ្គលគំរូនៃសេចក្តីសុចរិត។ ក្រោមការក្លែងបន្លំធ្វើជាការពារសេចក្តីសុចរិត វាធ្វើបាបមនុស្ស បំផ្លាញព្រលឹងពួកគេ ហើយប្រើប្រាស់គ្រប់ទាំងមធ្យោបាយ ដើម្បីធ្វើឲ្យស្ពឹក បញ្ឆោត និងញុះញុងមនុស្ស។ គោលដៅរបស់វា គឺធ្វើឲ្យមនុស្សយល់ស្រប និងអនុវត្តតាមការប្រព្រឹត្តអាក្រក់របស់វា ព្រមទាំងធ្វើឲ្យមនុស្សចូលដៃជាមួយវា ដើម្បីប្រឆាំងនឹងសិទ្ធិអំណាច និងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់។ យ៉ាងណាមិញ នៅពេលដែលមនុស្សម្នាក់មើលឃើញពីផែនការ និងគម្រោងការអាក្រក់របស់វា ព្រមទាំងមើលធ្លុះដល់ចរិតដ៏ថោកទាបរបស់វា ហើយនៅពេលដែលមនុស្សមិនចង់បន្តជំពប់ដួល និងចាញ់បោកវា ឬមិនចង់បន្តក្លាយជាទាសករវា ឬមិនចង់ទទួលទោស និងត្រូវបំផ្លាញរួមជាមួយវា នោះសាតាំងផ្លាស់ប្ដូររូបរាងជាពួកបរិសុទ្ធកាលពីមុនរបស់វា ហើយហែកចោលម៉ាស់មុខក្លែងក្លាយរបស់វា ដើម្បីបើកសម្ដែងពីមុខមាត់ពិតរបស់វា ដែលអាក្រក់ សាហាវ កខ្វក់ និងឃោរឃៅ។ វាគ្មានស្រឡាញ់អ្វី ក្រៅពីបំផ្លិចបំផ្លាញអស់អ្នកដែលបដិសេធមិនដើរតាមវា និងអស់អ្នកដែលប្រឆាំងនឹងកម្លាំងអាក្រក់របស់វានោះឡើយ។ នៅចំណុចនេះ សាតាំងលែងមានរូបរាងដ៏គួរឲ្យទុកចិត្ត ជាសុភាពបុរសទៀតហើយ ប៉ុន្តែ រូបរាងដ៏កខ្វក់ និងដូចបិសាចរបស់វាត្រូវបានបើកសម្ដែងចេញ ដោយស្ថិតនៅក្រោមស្បែកចៀម។ នៅពេលដែលផែនការអាក្រក់របស់សាតាំងត្រូវបានលាតត្រដាងឲ្យឃើញ ហើយពេលរូបរាងដ៏ពិតរបស់វាត្រូវបានបកអាក្រាត នោះវានឹងផ្ទុះកំហឹង ហើយបង្ហាញពីភាពសាហាវយង់ឃ្នងរបស់វាមិនខាន។ ក្រោយមក បំណងរបស់វាដែលចង់ធ្វើបាប និងបំផ្លាញមនុស្ស នឹងមានកាន់តែខ្លាំងឡើងៗ។ នេះគឺដោយសារតែវាបានកំរោលចូល នៅពេលដែលមនុស្សភ្ញាក់ខ្លួនមកស្គាល់សេចក្តីពិត ហើយវាចងគំនុំកាន់តែខ្លាំងចំពោះមនុស្ស ដោយសារតែពួកគេមានការជំរុញចិត្តចង់បានសេរីភាព និងពន្លឺ ហើយចង់ផ្ដាច់ខ្លួនចេញពីគុករបស់វា។ កំរោលរបស់វាត្រូវបានបង្ហាញចេញ ដើម្បីការពារ និងគាំទ្រដល់ការអាក្រក់របស់វា ហើយនេះក៏ជាការបើកសម្ដែងដ៏ពិតអំពីនិស្ស័យដ៏សាហាវរបស់វាផងដែរ។

នៅក្នុងអ្វីៗគ្រប់យ៉ាង អាកប្បកិរិយារបស់សាតាំងបង្ហាញចេញពីនិស្ស័យដ៏អាក្រក់របស់វា។ នៅក្នុងចំណោមទង្វើដ៏អាក្រក់ទាំងអស់ដែលសាតាំងបានធ្វើចំពោះមនុស្ស ចាប់តាំងពីកិច្ចខិតខំប្រឹងប្រែងកាលពីដំបូងរបស់វា ដើម្បីបញ្ឆោតមនុស្សឲ្យដើរតាមវា ដល់ការកេងប្រវ័ញ្ចលើមនុស្ស ដែលវាខំអូសទាញមនុស្សឲ្យប្រព្រឹត្តអំពើអាក្រក់របស់វា រហូតដល់ការចងគំនុំរបស់វាចំពោះមនុស្ស ក្រោយពេលរូបរាងដ៏ពិតរបស់វាត្រូវបានបកអាក្រាត ហើយមនុស្សបានស្គាល់ និងបោះបង់វាចោល គឺគ្មានទង្វើណាមួយដែលមិនលាតត្រដាងពីសារជាតិដ៏អាក្រក់របស់សាតាំង ហើយក៏គ្មានទង្វើណាមួយដែលមិនបញ្ជាក់ពីការពិតថា សាតាំងគ្មានទំនាក់ទំនងជាមួយអ្វីៗដែលវិជ្ជមាន និងបញ្ជាក់ទៀតថា សាតាំងជាប្រភពនៃអ្វីៗដែលអាក្រក់ទាំងអស់នោះដែរ។ គ្រប់ទង្វើរបស់វាសុទ្ធតែការពារដល់អំពើអាក្រក់របស់វា ថែរក្សាការបន្តធ្វើអាក្រក់របស់វា ប្រឆាំងនឹងអ្វីៗដែលយុត្តិធម៌ និងវិជ្ជមាន ព្រមទាំងបំផ្លាញច្បាប់ និងសណ្ដាប់ធ្នាប់នៃការរស់រានមានជីវិតតាមធម្មតារបស់មនុស្ស។ ទង្វើរបស់សាតាំងទាំងនេះប្រឆាំងនឹងព្រះជាម្ចាស់ ហើយវានឹងត្រូវបំផ្លាញ ដោយសេចក្ដីក្រោធរបស់ព្រះជាម្ចាស់មិន ខាន។ ទោះបីសាតាំងមានកំរោលក៏ដោយ ក៏កំរោលរបស់វាគ្រាន់តែជាផ្លូវមួយ ដើម្បីបញ្ចេញពីនិស្ស័យដ៏អាក្រក់របស់វាប៉ុណ្ណោះ។ ហេតុផលដែលនាំឲ្យសាតាំងក្ដៅក្រហាយ និងខឹងខ្លាំងគឺថា៖ ផែនការអាក្រក់ដែលមិនអាចនិយាយបានរបស់វាត្រូវបានលាតត្រដាង។ ផែនការអាក្រក់របស់វាត្រូវបានរលាយបាត់។ មហិច្ឆតា និងបំណងប្រាថ្នាដ៏ព្រៃផ្សៃរបស់វាដែលចង់ជំនួសកន្លែងរបស់ព្រះជាម្ចាស់ និងចង់ដើរតួជាព្រះជាម្ចាស់នោះ ត្រូវបានបំផ្លាញ និងរាំងស្ទះ។ ហើយគោលដៅរបស់វាដែលចង់ត្រួតត្រាលើមនុស្សទាំងអស់ ឥឡូវ គ្មានបានផលអ្វីឡើយ ហើយក៏មិនអាចសម្រេចបាននោះដែរ។ អ្វីដែលបានបញ្ឈប់ផែនការអាក្រក់របស់សាតាំងមិនឲ្យបានសម្រេច និងទប់ស្កាត់កុំឲ្យអំពើអាក្រក់របស់សាតាំង ត្រូវបានផ្សព្វផ្សាយ និងរីកសាយ គឺជាការបញ្ចេញសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ដដែលៗ ម្ដងហើយម្ដងទៀត។ ដោយសារហេតុផលនេះហើយ ទើបសាតាំងស្អប់ និងខ្លាចសេចក្ដីក្រោធរបស់ព្រះជាម្ចាស់។ គ្រប់ពេលដែលសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ធ្លាក់ចុះមក វាមិនគ្រាន់តែលាតត្រដាងពីរូបរាងពិតដ៏អប្រិយរបស់សាតាំងប៉ុណ្ណោះទេ ប៉ុន្តែ វាក៏បកអាក្រាតពីបំណងអាក្រក់របស់សាតាំងដែរ ហើយនៅក្នុងដំណើរការនេះ ហេតុផលដែលនាំឲ្យសាតាំងកំរោលខឹងទាស់នឹងមនុស្ស ក៏ត្រូវបានលាតត្រដាងដែរ។ ការផ្ទុះកំហឹងរបស់សាតាំង គឺជាការបើកសម្ដែងដ៏ពិតអំពីនិស្ស័យដ៏អាក្រក់របស់វា និងជាការលាតត្រដាងពីផែនការអាក្រក់របស់វា។ ជាការពិត គ្រប់ពេលដែលសាតាំងខឹងសម្បា វាក៏ប្រកាសពីសេចក្តីវិនាសនៃអ្វីៗដែលអាក្រក់ និងប្រកាសពីការការពារ និងការបន្តរស់រានរបស់អ្វីៗដែលវិជ្ជមានដែរ។ វាប្រកាសពីការពិតដែលថា សេចក្ដីក្រោធរបស់ព្រះជាម្ចាស់មិនអាចបំពានបានឡើយ!

(«ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

លេខយោង៖

១. «លេប» សំដៅទៅលើឥរិយាបថដ៏សាហាវរបស់ស្ដេចអារក្ស ដែលកាន់កាប់មនុស្សទាំងស្រុង។

២. «ក្រុមឧក្រិដ្ឋជន» គឺដូចគ្នាទៅនឹង «ក្រុមជើងកាង»។

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

វិធីដែលព្រះជាម្ចាស់បញ្ចប់យុគសម័យងងឹតនៃការត្រួតត្រារបស់សាតាំងនៅគ្រាចុងក្រោយ

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖ នៅពេលមនុស្សទទួលបានការធ្វើឱ្យពេញខ្នាតអស់ហើយ ហើយគ្រប់ប្រទេសទាំងអស់នៅលើផែនដីក្លាយជាព្រះនគររបស់ព្រះគ្រីស្ទ...

គ្រោះថ្នាក់ និងផលវិបាកដែលទំនួលខុសត្រូវរបស់មនុស្សពុករលួយនឹងនាំយកចំពោះពួកគេ

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖ ដោយសារតែការបង្កើតវិទ្យាសាស្រ្តសង្គមរបស់មនុស្ស ទើបគំនិតរបស់គេត្រូវពង្វក់ដោយវិទ្យាសាស្ត្រ និងចំណេះដឹង។...