លោកយ៉ូបថ្វាយព្រះពរព្រះនាមព្រះជាម្ចាស់ និងមិនគិតពីព្រះពរ ឬក្ដីអន្តរាយនោះឡើយ

24-02-2021

មាន​ការពិតមួយ ដែលមិនធ្លាប់បានលើកមកនិយាយនៅក្នុងរឿងរបស់លោកយ៉ូបនៅ​ក្នុងបទគម្ពីរទេ ហើយការពិតនេះនឹងក្លាយជាចំណុចផ្ដោតរបស់យើងនៅថ្ងៃនេះ។ ថ្វីបើ​លោក​​យ៉ូបមិនធ្លាប់បានឃើញព្រះជាម្ចាស់ ឬពុំបានឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ ផ្ទាល់នឹងត្រចៀក​របស់​គាត់​ក៏​ដោយ​ ក៏ព្រះជាម្ចាស់មានតំណែងមួយនៅក្នុងដួងចិត្តរបស់លោកយ៉ូបដែរ។ តើលោកយ៉ូប​មានឥរិយាបទបែបណាខ្លះចំពោះព្រះជាម្ចាស់? ឥរិយាបទនោះត្រូវបានលើកឡើងពីខាងដើម ដោយ​​ពាក្យថា «សូមថ្វាយព្រះពរដល់ព្រះនាមព្រះយេហូវ៉ា»។ ការដែលលោកថ្វាយព្រះពរ​ព្រះនាម​ព្រះជា​ម្ចាស់គឺឥតលក្ខខណ្ឌ ឥតគិតអំពីបរិបទ និងមិនជាប់ចំណងហេតុផលណាឡើយ។ យើង​ឃើញ​ថា លោកយ៉ូបបានថ្វាយដួងចិត្តរបស់លោកដល់ព្រះជាម្ចាស់ ដោយអនុញ្ញាតឲ្យចិត្តរបស់គាត់ត្រូវបាន​គ្រប់គ្រងដោយព្រះជាម្ចាស់ គ្រប់យ៉ាងដែលលោកគិត គ្រប់យ៉ាងដែលលោកសម្រេចចិត្ត និង​គ្រប់​យ៉ាងដែលលោកគ្រោងទុកនៅក្នុងចិត្តរបស់លោក ត្រូវបានបើកចំហនៅចំពោះព្រះជាម្ចាស់ និងមិន​ត្រូវ​បានកាត់ផ្ដាច់ពីព្រះជាម្ចាស់ឡើយ។ ដួងចិត្តរបស់លោក មិនឈរក្នុងការប្រឆាំង​ទាស់​នឹង​ព្រះ​ជាម្ចាស់ ហើយលោកក៏ពុំដែលទូលសុំព្រះជាម្ចាស់ឲ្យធ្វើអ្វីសម្រាប់លោក ឬប្រទានអ្វីឲ្យលោក ហើយ​លោកក៏ពុំធ្លាប់លាក់សេចក្ដីប្រាថ្នាដ៏ហួសប្រមាណនៅក្នុងចិត្តរបស់លោកថា លោកនឹងទទួល​បានអ្វីមួយពីការថ្វាយបង្គំដែលលោកមានចំពោះព្រះជាម្ចាស់ឡើយ។ លោកយ៉ូបមិនបានផ្ដោះផ្ដង​ពាក្យសម្ដីជាមួយព្រះជាម្ចាស់ឡើយ ហើយក៏មិនបានទូលសុំ ឬបង្គាប់បញ្ជាដល់ព្រះជាម្ចាស់នោះ​ដែរ។ ការដែលលោកសរសើរព្រះនាមរបស់ព្រះជាម្ចាស់ គឺដោយសារតែព្រះជាម្ចាស់មានព្រះចេស្ដា និងសិទ្ធិអំណាចធំក្នុងការគ្រប់គ្រងលើរបស់សព្វសារពើទាំងអស់ ហើយមិនមែនអាស្រ័យលើថា តើ​លោក​ទទួលបានព្រះពរ ឬត្រូវវាយប្រហាដោយសេចក្ដីអន្តរាយនោះឡើយ។ លោកជឿថា ទោះបី​ជា​ព្រះជាម្ចាស់ប្រទានព្រះពរដល់មនុស្ស ឬក៏ប្រទានសេចក្ដីអន្តរាយដល់គេ ឬអត់ក៏ដោយ ក៏ព្រះ​ចេស្តា និងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់មិនប្រែប្រួលដែរ ដូច្នេះហើយ ទោះបីជាមនុស្ស​ជួបស្ថាន​ភាពយ៉ាងណា ក៏ព្រះនាមរបស់ព្រះជាម្ចាស់ គួរតែត្រូវបានសរសើរដែរ។ មនុស្សម្នាក់នោះបាន​ទទួល​ព្រះ​ពរពីព្រះជាម្ចាស់ ដោយសារតែអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ហើយនៅពេល​ដែលសេចក្ដីអន្តរាយកើតមានដល់មនុស្ស ក៏ដោយសារអធិតេយ្យភាពរបស់ព្រះជាម្ចាស់ដែរ។ ព្រះ​ចេស្ដា និងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់គ្រប់គ្រង និងរៀបចំអ្វីៗគ្រប់យ៉ាងរបស់មនុស្ស ហើយ​ការផ្លាស់​ប្ដូរ​នៃជោគវាសនារបស់មនុស្ស គឺជាការបង្ហាញអំពីព្រះចេស្ដា និងសិទ្ធិអំណាចរបស់​ព្រះ​ជាម្ចាស់ ហើយទោះបីជាមនុស្សមានទស្សនៈយ៉ាងណាក៏​ដោយ ក៏ព្រះនាមរបស់ព្រះជាម្ចាស់ គួរត្រូវ​បាន​សរសើរដែរ។ នេះគឺជាអ្វីដែលលោកយ៉ូបបានឆ្លងកាត់ និងចាប់ផ្ដើមស្គាល់ក្នុងគ្រាដែលលោក​យ៉ូប​នៅមានជីវិត។ ទាំងគំនិត និងសកម្មភាពរបស់លោកយ៉ូប បានឮដល់ព្រះការណ៍របស់​ព្រះ​ជា​ម្ចាស់ និងបានមកនៅចំពោះព្រះជាម្ចាស់ ហើយត្រូវបានព្រះជាម្ចាស់ចាត់ទុកជាការសំខាន់។ ព្រះជា​ម្ចាស់សព្វព្រះទ័យនឹងចំណេះដឹងរបស់លោកយ៉ូបណាស់ ហើយឲ្យតម្លៃលោកយ៉ូបចំពោះការ​ដែល​​មានដួងចិត្តដូច្នេះ។ ដួងចិត្តនេះរង់ចាំសេចក្ដីបង្គាប់របស់ព្រះជាម្ចាស់ជានិច្ច ហើយមិនថានៅ​ពេល​ណា ឬកន្លែងណា ក៏ដួងចិត្តនេះទទួលស្វាគមន៍អ្វីៗគ្រប់យ៉ាង ដែលកើតឡើងចំពោះគេ និងនៅគ្រប់​ទី​កន្លែងទាំង​អស់​។ លោកយ៉ូបមិនទាមទារអ្វីពីព្រះជាម្ចាស់ទេ។ អ្វីដែលលោកទាមទារពីខ្លួនអ្នក គឺ​រង់ចាំ ទទួលយក ប្រឈមមុខ និងស្ដាប់តាមការចាត់ចែងទាំងអស់ ដែលមកពីព្រះជាម្ចាស់ លោក​យ៉ូប​ជឿថា នេះជាភារកិច្ចរបស់លោក ហើយវាច្បាស់ជាអ្វីដែលព្រះជាម្ចាស់ចង់បាន។ លោកយ៉ូប​មិនធ្លាប់បានឃើញព្រះជាម្ចាស់ ក៏មិនធ្លាប់បានឮទ្រង់មានព្រះបន្ទូលមួយម៉ាត់ណា មិនធ្លាប់​ចេញ សេចក្ដីបង្គាប់ណាមួយ មិនធ្លាប់ផ្ដល់សេចក្ដីបង្រៀនណាមួយ ឬទូន្មានលោកអំពីរឿង ណាមួយនោះ​ឡើយ​។ នៅក្នុងព្រះបន្ទូលសព្វថ្ងៃ ដែលគាត់អាចមានចំណេះដឹង និងឥរិយាបទដែលគាត់មាន​ចំពោះ​​ព្រះជាម្ចាស់ នៅពេលដែលព្រះជាម្ចាស់ពុំបានប្រទាននូវការបំភ្លឺ ការដឹកនាំ ឬការផ្គត់​ផ្គង់​ទាក់​ទងនឹងសេចក្ដីពិត គឺមានតម្លៃណាស់ ហើយដែលគាត់អាចបង្ហាញសេចក្ដីទាំងនេះ ក៏គ្រប់​គ្រាន់​សម្រាប់ព្រះជាម្ចាស់ ហើយទីបន្ទាល់របស់គាត់ក៏ត្រូវបានព្រះជាម្ចាស់សរសើរ និងសព្វ​ព្រះ​ទ័យ​ដែរ។ លោកយ៉ូប មិនដែលបានឃើញព្រះជាម្ចាស់ ឬបានឮព្រះជាម្ចាស់មានបន្ទូល​បង្រៀន​គាត់​ផ្ទាល់នោះឡើយ តែចំពោះព្រះជាម្ចាស់ ដួងចិត្តរបស់លោក និងខ្លួនលោកផ្ទាល់ មានតម្លៃជាងអស់​អ្នក​ដែលអាចត្រឹមនិយាយពីទ្រឹស្ដីស៊ីជម្រៅនៅចំពោះព្រះជាម្ចាស់ ជាងអស់អ្នកដែលអាចត្រឹមបង្អួត និងជជែកអំពីការថ្វាយតង្វាយ ប៉ុន្តែជាអ្នកដែលគ្មានចំណេះដឹងពិតពីព្រះជាម្ចាស់ និងមិនដែល​កោត​ខ្លាច​ព្រះជាម្ចាស់ពិតប្រាកដនោះឡើយ។ ដ្បិតដួងចិត្តរបស់លោកយ៉ូបបរិសុទ្ធ និងមិនត្រូវបាន​លាក់​បំពួនពីព្រះជាម្ចាស់ ហើយភាពជាមនុស្សរបស់លោកក៏ស្មោះត្រង់ និងមានសេចក្ដីមេត្តា ហើយ​លោក​​ស្រឡាញ់ភាពយុត្តិធម៌ និងអ្វីដែលវិជ្ជមាន។ មានតែមនុស្សមានចិត្ត និងភាពជាមនុស្ស​ដូច​គាត់ទេ ទើបអាចដើរតាមផ្លូវរបស់ព្រះជាម្ចាស់ ហើយអាចកោតខ្លាចព្រះជាម្ចាស់ ​ហើយ​គេចចេញពីសេចក្ដីអាក្រក់បាន។ មនុស្សបែបនេះ អាចមើលឃើញអធិបតេយ្យភាពរបស់​ព្រះ​ជាម្ចាស់ អាចមើលឃើញសិទ្ធិអំណាច និងព្រះចេស្ដារបស់ទ្រង់ ហើយអាចសម្រេចបាន​នូវការ​ស្ដាប់​បង្គាប់ តាមអធិបតេយ្យភាព និងការចាត់ចែងរបស់ទ្រង់បាន។ មានតែមនុស្សបែបនេះទេ ទើបពិត​ជា​អាចសរសើរព្រះនាមរបស់ព្រះជាម្ចាស់បាន។ នោះគឺមកពីគាត់មិនបានសម្លឹងមើលថា ព្រះជា​ម្ចាស់​នឹងប្រទានពរឲ្យគាត់ ឬនាំសេចក្ដីអន្តរាយដល់គាត់ ឬអត់នោះឡើយ ប៉ុន្ដែមកពីគាត់ដឹងថា អ្វីៗ​គ្រប់យ៉ាងត្រូវបានគ្រប់គ្រងដោយព្រះហស្តរបស់ព្រះជាម្ចាស់ និងដឹងថា ចំពោះមនុស្ស ការខ្វល់ខ្វាយ គឺជាសញ្ញានៃភាពល្ងីល្ងើ ភាពល្ងង់ខ្លៅ កង្វះវិចារណញាណ និងជាសញ្ញានៃក្ដីមន្ទិល ចំពោះការពិតអំពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើអ្វីៗគ្រប់យ៉ាងទាំងអស់ និងជាសញ្ញានៃការ មិនកោតខ្លាចព្រះជាម្ចាស់។ ចំណេះដឹងរបស់លោកយ៉ូប គឺច្បាស់ជាអ្វីដែលព្រះជាម្ចាស់សព្វ​ព្រះ​ហឫទ័យ​ចង់បាន។ ដូច្នេះ តើលោកយ៉ូបមានចំណេះដឹងខាងទ្រឹស្ដីអំពីព្រះជាម្ចាស់ ច្រើនជាងអ្នក​រាល់​គ្នាមែនទេ? មកពីកិច្ចការ និង​ព្រះ​សូរ​សៀងរបស់ព្រះជាម្ចាស់នៅពេល​នោះ​​​មានតិចណាស់ ហើយការសម្រេចបានចំណេះដឹងអំពីព្រះជាម្ចាស់ គឺមិនមែនជារឿងងាយ​ស្រួល​នោះទេ។ សមិទ្ធិផលរបស់លោកយ៉ូបនេះ ជាសមិទ្ធិផលដែលចាត់ទុកថាអស្ចារ្យហើយ។ លោក​​​មិនបានឆ្លងកាត់កិច្ចការរបស់ព្រះជាម្ចាស់ទេ ក៏មិនធ្លាប់បានឮព្រះជាម្ចាស់មានបន្ទូល ហើយក៏​មិនធ្លាប់ឃើញព្រះភក្ត្ររបស់ព្រះជាម្ចាស់នោះដែរ។ ដែលលោកមានឥរិយាបទបែបនេះ​ចំពោះ​ព្រះ​ជាម្ចាស់ គឺជាលទ្ធផលដែលបានមកពីភាពជាមនុស្សរបស់លោក និង​ការ​ដេញ​ដេញ​​តាម​​របស់​​លោក​ផ្ទាល់ទាំងស្រុង ពោល​​គឺជាភាពជាមនុស្ស និងការដេញ​តាម​ដែលមនុស្ស​នៅ​បច្ចុ​ប្បន្ន​នេះ​គ្មាន​ឡើយ។ ដូច្នេះ ទើបនៅក្នុងសម័យនោះ ព្រះជាម្ចាស់មានបន្ទូលថា «នៅលើផែនដីនេះ គ្មាននរណា​ម្នាក់​​​ដែលជាមនុស្សគ្រប់លក្ខណ៍ ហើយទៀងត្រង់ដូច​គាត់​ឡើយ»។ ក្នុងយុគសម័យនោះ ព្រះជាម្ចាស់បានធ្វើការវាយតម្លៃបែបនេះចំពោះលោករួចហើយ ហើយក៏បានឈានដល់ការ​សន្និដ្ឋាន​បែបនេះដែរ។ តើសេចក្ដីនេះ នឹងកាន់ពិតយ៉ាងណាសព្វថ្ងៃនេះ?

(«កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ការយល់ច្រឡំរបស់មនុស្សជាច្រើន ចំពោះលោកយ៉ូប

ការលំបាកដែលលោកយ៉ូបបានទទួលរង មិនមែនជាកិច្ចការរបស់អ្នកនាំសារដែល​ព្រះ​ជា​ម្ចាស់​ចាត់មកឡើយ ក៏មិនមែនបង្កឡើងដោយផ្ទាល់ព្រះហស្តរបស់ព្រះជាម្ចាស់ដែរ។...

ទំនាក់ទំនងរវាងការដែលព្រះជាម្ចាស់ផ្ញើលោកយ៉ូបទុកនឹងសាតាំង និងគោលដៅនៃកិច្ចការ​របស់ព្រះជាម្ចាស់

ទោះបីជាពេលនេះមនុស្សភាគច្រើនទទួលស្គាល់ថា លោកយ៉ូបជាមនុស្សគ្រប់លក្ខណ៍ ហើយ​ទៀង​ត្រង់ និងទទួលស្គាល់ថា លោកកោតខ្លាចព្រះជាម្ចាស់...

លោកយ៉ូបយកឈ្នះសាតាំង ហើយក្លាយជាមនុស្សពិត នៅចំពោះព្រះនេត្ររបស់ព្រះ​ជាម្ចាស់

កាលលោកយ៉ូបឆ្លងកាត់ការល្បងលរបស់គាត់ជាលើកដំបូង លោកបានបាត់បង់ទ្រព្យ​សម្បត្តិ និងកូនៗរបស់គាត់ទាំងអស់ ប៉ុន្តែជាលទ្ធផល គាត់មិនបានដួលចុះ...

ទោះបីព្រះជាម្ចាស់ត្រូវលាក់​បំពួនអង្គ​ទ្រង់​ពីមនុស្ស ក៏ទង្វើរបស់ព្រះអង្គក្នុងរបស់សព្វ សារពើ ល្មមនឹងឲ្យមនុស្សស្គាល់ទ្រង់ហើយ

លោកយ៉ូបមិនធ្លាប់បានឃើញព្រះភ័ក្ដ្ររបស់ព្រះជាម្ចាស់ ក៏មិនធ្លាប់បានឮព្រះបន្ទូល​ដែលថ្លែងដោយព្រះជាម្ចាស់ដែរ...