ការយល់ច្រឡំរបស់មនុស្សជាច្រើន ចំពោះលោកយ៉ូប

24-02-2021

ការលំបាកដែលលោកយ៉ូបបានទទួលរង មិនមែនជាកិច្ចការរបស់អ្នកនាំសារដែល​ព្រះ​ជា​ម្ចាស់​ចាត់មកឡើយ ក៏មិនមែនបង្កឡើងដោយផ្ទាល់ព្រះហស្តរបស់ព្រះជាម្ចាស់ដែរ។ ផ្ទូយទៅវិញ វាជាការបង្កឡើងដោយផ្ទាល់ពីសំណាក់សាតាំង ដែលជាខ្មាំងសត្រូវរបស់ព្រះជាម្ចាស់។ ដូច្នេះ កម្រិតនៃការលំបាកដែលលោកយ៉ូបទទួលរង គឺពិតជាខ្លាំងក្លាណាស់។ ដោយឡែក ក្នុងវេលានេះ លោកយ៉ូបបានសម្ដែងឲ្យឃើញ អំពីចំណេះដឹងប្រចាំថ្ងៃរបស់គាត់​ចំពោះព្រះជាម្ចាស់នៅ​ក្នុងចិត្ត​របស់គាត់ គោលការណ៍នៃសកម្មភាពប្រចាំថ្ងៃរបស់គាត់ និងកិរិយាដែលគាត់មាន​ចំពោះ​ព្រះ​ជា​ម្ចាស់ ដោយគ្មានការលាក់លៀម ហើយនេះគឺជាសេចក្ដីពិត។ ប្រសិនបើលោកយ៉ូប​មិនត្រូវ​បាន​ល្បួង ប្រសិនបើព្រះជាម្ចាស់មិនបានដាក់ការល្បងលចំពោះលោកយ៉ូប នៅពេលដែលលោកយ៉ូប​ពោលថា «ព្រះយេហូវ៉ាបានប្រទានឲ្យ ហើយព្រះយេហូវ៉ាក៏ដកយកទៅវិញដែរ។ សូមថ្វាយព្រះពរដល់ព្រះនាមព្រះយេហូវ៉ា»។ អ្នកមុខជានិយាយថា លោកយ៉ូបគឺជាមនុស្សកំពុត ព្រះជាម្ចាស់បានប្រទានឲ្យគាត់​នូវ​ទ្រព្យ​សម្បត្តិ​ច្រើនណាស់ ដូច្នេះ គាត់មុខជាថ្វាយព្រះពរព្រះនាមព្រះយេហូវ៉ាហើយ។ មុនពេលដែល​គាត់​ត្រូវ​ល្បង​ល ប្រសិនបើលោកយ៉ូបនិយាយថា «យើងទទួលសេចក្ដីល្អពីព្រះហស្តព្រះជាម្ចាស់បាន ម្ដេចក៏យើងទទួលសេចក្ដីអាក្រក់មិនបាន?» អ្នកមុខជានិយាយថា លោកយ៉ូបនិយាយបំផ្លើស ហើយ ថា លោកមុខជាមិនបោះបង់ចោលព្រះនាមរបស់ព្រះជាម្ចាស់ ដ្បិតលោកតែងតែទទួលព្រះពរពី​ព្រះ​ហស្តរបស់ព្រះជាម្ចាស់។ អ្នកមុខជានិយាយថា ប្រសិនបើព្រះជាម្ចាស់នាំសេចក្ដីអន្តរាយមក​ដាក់​លើគាត់ នោះគាត់ច្បាស់ជាបោះបង់ចោលព្រះនាមរបស់ព្រះជាម្ចាស់ជាមិនខាន។ ដោយឡែក នៅពេលដែលលោកយ៉ូបដឹងខ្លួនថា លោកស្ថិតក្នុងស្ថានភាពដែលគ្មាននរណាម្នាក់ចង់បាន ឬចង់​ឃើញ ស្ថានភាពដែលគ្មាននរណាម្នាក់ចង់ឲ្យកើតមានដល់ពួកគេ ស្ថានភាពដែលពួកគេខ្លាច​នឹង​កើត​មានដល់ពួកគេ ជាស្ថានភាពដែលសូម្បីតែព្រះជាម្ចាស់ ក៏មិនអាចទ្រាំទតមើលបាន ក៏លោក​យ៉ូប​នៅតែប្រកាន់ខ្ជាប់នូវសច្ចភាពរបស់គាត់ថា៖ «ព្រះយេហូវ៉ាបានប្រទានឲ្យ ហើយព្រះយេហូវ៉ាក៏ដកយកទៅវិញដែរ។ សូមថ្វាយព្រះពរដល់ព្រះនាមព្រះយេហូវ៉ា»។ និងពោលថា «យើងទទួលសេចក្ដីល្អពីព្រះហស្តព្រះជាម្ចាស់បាន ម្ដេចក៏យើងទទួលសេចក្ដីអាក្រក់មិនបាន?» ដោយបានឃើញកិរិយារបស់​លោក​យ៉ូប​នៅពេលនេះ អស់អ្នកដែលចូលចិត្តនិយាយពាក្យពីរោះ និងអ្នកដែលចូលចិត្តនិយាយ​ពាក្យ​ន័យ​ត្រង់ និងគោលលទ្ធិ គឺសុទ្ធតែនិយាយលែងចេញ។ អស់អ្នកណាដែល​សរសើរ​តម្កើង​ព្រះ​នាម​របស់ព្រះជាម្ចាស់ ត្រឹមពាក្យសម្ដី តែមិនធ្លាប់បានទទួលការល្បងលរបស់ព្រះជាម្ចាស់ ត្រូវ​បាន​ថ្កោល​​ទោសដោយសារសច្ចភាពដែលលោកយ៉ូបប្រកាន់ខ្ជាប់ ហើយអស់អ្នកណាដែលពុំជឿថា មនុស្សអាចប្រកាន់ខ្ជាប់ផ្លូវរបស់ព្រះជាម្ចាស់ ក៏ត្រូវជំនុំជម្រះដោយទីបន្ទាល់របស់លោកយ៉ូបដែរ។ ដោយបានឃើញកិរិយារបស់លោកយ៉ូបនៅក្នុងការល្បងលទាំងអស់នេះ និងបានឃើញពាក្យ​ពេចន៍​ដែលលោកនិយាយស្ដីផងនោះ មនុស្សខ្លះក៏មានអារម្មណ៍ភ័ន្តច្រឡំ អ្នកខ្លះមានអារម្មណ៍ច្រណែន អ្នកខ្លះមានអារម្មណ៍សង្ស័យ ហើយខ្លះទៀតក៏ហាក់ដូចជាទើសទាល់ចិត្ត ទាំងបដិសេធ​មិនទទួល​ទីបន្ទាល់​របស់លោកយ៉ូប ដោយ សារតែពួកគេ​មិន​ត្រឹម​តែមើ​ល​មិន​ឃើញ​ទណ្ឌកម្ម​ដែល​កើត​មាន​ដល់​លោក​យ៉ូបនោះទេ តែពួកគេក៏មិនបានឃើញ «ភាពកម្សោយ» របស់មនុស្ស ដែលលោកយ៉ូប​បង្ហាញចេញមក នៅពេលដែលការល្បងលកើតមានចំពោះលោកដែរ។ ពួកគេជឿថា «ភាព កម្សោយ​នេះ» ជាចំណុចខ្វះខាតដែលគេរាប់បញ្ចូលក្នុងភាពគ្រប់លក្ខណ៍របស់លោកយ៉ូប ជាភាព​សៅ​ហ្មង​របស់មនុស្សម្នាក់ដែលគ្រប់លក្ខណ៍នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់។ មានន័យថា គេជឿថា មនុស្សដែលគ្រប់លក្ខណ៍ជាមនុស្សឥតខុសសោះ ឥតសៅហ្មង និងឥត​ស្នាម​ប្រឡាក់ ជឿថា ពួកគេគ្មានភាពកម្សោយ ពុំស្គាល់ការឈឺចាប់ ពួកគេមិនដែលមានអារម្មណ៍​មិន​សប្បាយ​ចិត្ត ឬក៏អស់កម្លាំងចិត្ត និងគ្មានសេចក្ដីសម្អប់ ឬគ្មានអាកប្បកិរិយាខាងក្រៅហួសហេតុ ជាលទ្ធផល មនុស្សភាគច្រើនមិនដឹងថា លោកយ៉ូបជាមនុស្សគ្រប់លក្ខណ៍ពិតនោះទេ។ កិរិយា​ជា​ច្រើនដែលគាត់មាននៅក្នុងគ្រាល្បងល គឺមនុស្សមិនសរសើរទេ។ ឧទាហរណ៍ នៅពេលដែល លោក​យ៉ូបបាត់បង់ទ្រព្យសម្បត្តិ និងកូនៗរបស់លោក គឺលោកមិនបានទ្រហោរយំ ដូច ដែល​មនុស្សភាគច្រើនស្រមៃនោះទេ។ «កង្វះសុជីវធម៌» របស់លោក ធ្វើឲ្យមនុស្សជាច្រើនគិតថា លោក​ជាមនុស្សឈាមត្រជាក់ ដ្បិតលោកគ្មានទឹកភ្នែក ឬក្ដីស្រឡាញ់សម្រាប់គ្រួសាររបស់លោក​ឡើយ។ នេះជាចំណាប់អារម្មណ៍មិនល្អដំបូងដែលពួកគេមានចំពោះលោកយ៉ូប។ ពួកគេយល់ថា កិរិយារបស់គាត់បន្ទាប់ពីនោះ គឺរឹតតែគួរឲ្យឆ្ងល់ជាងនេះទៅទៀត៖ «ហែកអាវរបស់គាត់» ត្រូវបានមនុស្សជាច្រើនបកស្រាយថា ជាការមិនគោរព ដែលលោកមានចំពោះព្រះជាម្ចាស់ និង «កោរសក់របស់គាត់» ត្រូវបានគេជឿទាំងខុសថា ជាការប្រមាថ និងការទាស់ទទឹង​របស់​លោក​យ៉ូបចំពោះព្រះជាម្ចាស់។ ក្រៅពីសម្ដីដែលលោកយ៉ូបនិយាយថា «ព្រះយេហូវ៉ាប្រទានឲ្យ ព្រះ​យេហូវ៉ា​​ក៏ដកយកវិញដែរ សូមថ្វាយព្រះពរព្រះនាមព្រះយេហូវ៉ា» មនុស្សមិនដឹងអំពីភាពសុចរិត​ដែលព្រះជាម្ចាស់សរសើរនៅក្នុងលោកយ៉ូបទាល់តែសោះ ហេតុនេះ ការវាយតម្លៃលើលោកយ៉ូប​ដែលត្រូវបានធ្វើឡើងពីសំណាក់មនុស្សភាគច្រើន គ្មានអ្វីក្រៅពីការយល់មិនដល់ ការយល់ច្រឡំ ការ​សង្ស័យ ការថ្កោលទោស និងការសរសើរនៅក្នុងទ្រឹស្ដីតែប៉ុណ្ណោះ។ ក្នុងចំណោមពួកគេ គ្មាន​នរណាពិតជាអាចយល់ និងឲ្យតម្លៃព្រះបន្ទូលរបស់ព្រះយេហូវ៉ាដែលថ្លែងថា លោកយ៉ូបគឺ​ជា​មនុស្ស​គ្រប់លក្ខណ៍ ហើយទៀងត្រង់ ជាមនុស្សដែលកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដី​អាក្រក់​នោះទេ។

ផ្អែកលើចំណាប់អារម្មណ៍របស់ពួកគេចំពោះលោកយ៉ូបពីខាងដើម មនុស្សកាន់តែសង្ស័យ លើភាពសុចរិតរបស់គាត់ ដ្បិតសកម្មភាពរបស់លោកយ៉ូប និងកិរិយារបស់គាត់ដែល ត្រូវបាន​កត់​ត្រា​ទុកក្នុងបទគម្ពីរ មិនសំខាន់ខ្លាំងដូចដែលមនុស្សធ្លាប់ស្រមៃឡើយ។ លោកមិនត្រឹមតែ​មិន​អនុវត្ត​ភាពក្លាហានដ៏អស្ចារ្យណាមួយប៉ុណ្ណោះទេ លោកថែមទាំងយកអំបែងឆ្នាំងមកកោសខ្លួនអ្នក ទាំង​ដែលកំពុងអង្គុយនៅក្នុងផេះទៀតផង។ ទង្វើនេះក៏ធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើល ហើយ​ធ្វើ​ឲ្យពួកគេសង្ស័យ ថែមទាំងបដិសេធភាពសុចរិតរបស់លោកយ៉ូបទៀតផង ដ្បិតខណៈ​ដែល​លោក​យ៉ូបកំពុងកោសខ្លួនអ្នក នោះលោកមិនបានអធិដ្ឋាន ឬសន្យាអ្វីនឹងព្រះជាម្ចាស់ឡើយ ជាង​នេះ​ទៅទៀត ពួក​គេក៏មិនឃើញលោកយំយែកឈឺចាប់អ្វីបន្តិចសោះ។ នៅពេលនេះ​មនុស្ស​មើល​ឃើញ​តែភាពកម្សោយរបស់លោកយ៉ូបតែប៉ុណ្ណោះ ហើយគ្មានអ្វីលើសពីនេះឡើយ ហេតុនេះ ទើប នៅពេលដែលពួកគេស្ដាប់ឮលោកយ៉ូបពោលថា «យើងទទួលសេចក្ដីល្អពីព្រះហស្តព្រះជាម្ចាស់បាន ម្ដេចក៏យើងទទួលសេចក្ដីអាក្រក់មិនបាន?» ពួកគេថែមទាំងមិនរំភើប ឬពុំនោះទេ គឺពួក​គេឯកភាព ហើយនៅតែមិនអាចស្គាល់ពីភាពសុចរិតរបស់លោក តាមរយៈសម្ដីរបស់លោក​នោះទេ​។ ចំណាប់អារម្មណ៍ដ៏សំខាន់មួយដែលលោកយ៉ូប ផ្ដល់ឲ្យមនុស្សទាំងនេះ​ក្នុងគ្រា​ដែល​គាត់​ទទួល​ទណ្ឌកម្មនៃការល្បងលគឺ គាត់មិនដាក់ខ្លួន ហើយក៏មិនអួតខ្លួនដែរ។ មនុស្សមើលមិនឃើញ​រឿង​ដែលនៅពីក្រោយអាកប្បកិរិយាដែលវិវឌ្ឍន៍ឡើងនៅក្នុងជម្រៅចិត្តរបស់លោកនោះឡើយ ពួក​គេ​ក៏​មើល​​មិនឃើញការកោតខ្លាចព្រះជាម្ចាស់នៅក្នុងចិត្តរបស់លោក ឬការដែលលោកប្រកាន់ ខ្ជាប់ តាមគោលការណ៍នៃផ្លូវគេចចេញពីសេចក្ដីអាក្រក់ដែរ។ ភាពស្ងប់ស្ងាត់នៅក្នុងចិត្តរបស់លោក ធ្វើ ឲ្យមនុស្សជាច្រើនគិតថា ភាពគ្រប់លក្ខណ៍ និងភាពទៀងត្រង់របស់លោក គ្រាន់តែជាសម្ដីឥតន័យ​​ហើយពួក​គេគិតថា ការដែលគាត់កោតខ្លាចព្រះជាម្ចាស់ គ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ «ភាពកម្សោយ» ខណៈដែលគាត់បង្ហាញចេញមកខាងក្រៅនេះ បន្សល់ឲ្យពួកគេនូវចំណាប់​អារម្មណ៍​ដ៏ខ្លាំងក្លាមួយ ដែលផ្ដល់ឲ្យពួកគេនូវ «គំនិតថ្មី» ហើយថែមទាំងជា «ការយល់ដឹងថ្មី» មួយ ចំពោះ​មនុស្ស​ម្នាក់ដែលព្រះជាម្ចាស់ឲ្យនិយមន័យថា ជាមនុស្សគ្រប់លក្ខណ៍ ហើយទៀងត្រង់ទៀត​ផង​។ «គំនិតថ្មី» និង «ការយល់ដឹងថ្មី» នេះ ត្រូវបានបញ្ជាក់នៅពេលដែលលោកយ៉ូបបើកមាត់ និងជេរ​ប្រមាថដល់ថ្ងៃដែលគាត់កើត។

ទោះបីជាកម្រិតនៃទណ្ឌកម្មដែលគាត់បានទទួលរង មនុស្សគ្រប់គ្នាស្មានមិនដល់ ហើយរក​យល់​មិនបាន ក៏លោកមិនបាននិយាយពាក្យដែលខុសឆ្គងដែរ ប៉ុន្តែ លោកបានត្រឹមតែបន្ធូរ​បន្ថយ​ការឈឺចាប់នៃរាងកាយរបស់លោកទៅតាមមធ្យោបាយរបស់លោកផ្ទាល់ប៉ុណ្ណោះ។ លោកក៏​បាន​​និយាយដូចដែលបានកត់ត្រានៅក្នុងបទគម្ពីរថា «សូមឲ្យថ្ងៃដែលទូលបង្គំកើត និងយប់​ដែល​គេ​និយាយ​ថាមានកូនប្រុសម្នាក់មកចាប់កំណើតនោះ វិនាសទៅ» (យ៉ូប ៣:៣)។ ប្រហែល​ជា​គ្មាន​នរណា​ធ្លាប់ពិចារណាអំពីពាក្យពេចន៍សំខាន់នេះទេ ហើយប្រហែលជាមានមនុស្ស ដែលធ្លាប់​យក​ចិត្ត​ទុកដាក់នឹងពាក្យទាំងនេះដែរ។ តាមទស្សនៈរបស់អ្នករាល់គ្នា តើពាក្យទាំងនេះមានន័យថា លោកយ៉ូបបានប្រឆាំងទាស់នឹងព្រះជាម្ចាស់ដែរឬទេ? តើពាក្យទាំងនេះគឺជាការត្អូញត្អែរទាស់នឹង​ព្រះជាម្ចាស់ដែរឬទេ? ខ្ញុំដឹងថា អ្នករាល់គ្នាភាគច្រើនសុទ្ធតែមានគំនិតជាក់លាក់ចំពោះពាក្យ​ពេចន៍​ដែលលោកយ៉ូបបានពោលឡើង និងជឿថា ប្រសិនបើលោកយ៉ូបជាមនុស្សគ្រប់លក្ខណ៍ ហើយ​ទៀង​ត្រង់ នោះលោកមិនគួរបង្ហាញនូវភាពកម្សោយ ឬទុក្ខសោកឡើយ ហើយផ្ទុយទៅវិញ គាត់គួរ​តែប្រឈមនឹងការវាយប្រហារពីសាតាំងដោយវិជ្ជមាន ហើយថែមទាំងញញឹមនៅចំពោះ​ការ​ល្បួង​​របស់សាតាំងទៀតផង។ គាត់មិនគួរមានប្រតិកម្មដ៏តិចតួចចំពោះទណ្ឌកម្មណាមួយ ដែល​សាតាំងបាននាំមកដាក់លើសាច់ឈាមរបស់គាត់ឡើយ គាត់ក៏មិនគួរក្បត់អារម្មណ៍ណាមួយ ដែល​មាន​ក្នុងចិត្តរបស់គាត់ដែរ។ គាត់គួរតែទូលសុំទៅព្រះជាម្ចាស់ធ្វើឲ្យការល្បងលនេះកាន់តែ​ឃោរ​ឃៅ​វិញ។ នេះជាអ្វីដែលគួរត្រូវបានបង្ហាញ និងត្រូវមាន ពីសំណាក់មនុស្សម្នាក់ដែលឥតរង្គើ ហើយជា​មនុស្សដែលពិតជាកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់។ នៅកណ្ដាល​ទណ្ឌ​កម្ម​ដ៏ឃោរឃៅបំផុតនេះ លោកយ៉ូបបានត្រឹមតែជេរថ្ងៃដែលគាត់កើតមកប៉ុណ្ណោះ។ គាត់​មិន​បាន​ត្អូញ​ត្អែរអំពីព្រះជាម្ចាស់ ក៏រឹតតែគ្មានចេតនាប្រឆាំងទាស់នឹងព្រះជាម្ចាស់ដែរ។ រឿងនេះ និយាយ​គឺងាយជាងធ្វើ ដ្បិតតាំងពីសម័យបុរាណដរាបដល់បច្ចុប្បន្ននេះ គឺគ្មាននរណាម្នាក់​បានឆ្លង​កាត់​ការ​ល្បួងបែបនេះ ឬបានទទួលរងនូវការល្បួង ដែលកើតឡើងចំពោះលោកយ៉ូបនោះឡើយ។ ដូច្នេះ ហេតុ​អ្វីបានជាគ្មាននរណាម្នាក់ធ្លាប់បានរងការល្បួងប្រភេទដូចគ្នានឹងលោកយ៉ូប? មូលហេតុ​គឺមក​ពី​គ្មាននរណាម្នាក់អាចទ្រាំនឹងទំនួលខុសត្រូវ ឬការប្រតិបត្តិ ដូចដែលព្រះជាម្ចាស់ទតឃើញនោះទេ គ្មាននរណាម្នាក់អាចធ្វើបានដូចលោកយ៉ូបឡើយ ហើយជាងនេះទៀត ក្រៅពីការដាក់បណ្ដាសា​ថ្ងៃដែលគេកើតមក គ្មាននរណាម្នាក់នៅតែមិនអាចបោះបង់ចោលព្រះនាមរបស់ព្រះជាម្ចាស់ និង​បន្ត​ថ្វាយព្រះពរព្រះនាមរបស់ព្រះយេហូវ៉ាដ៏ជាព្រះ ដូចដែលលោកយ៉ូបបានធ្វើ កាលដែល​ទណ្ឌ​កម្ម​កើត​មានដល់គាត់នោះឡើយ។ តើនរណាអាចធ្វើដូច្នេះបាន? នៅពេលយើងនិយាយពីលោកយ៉ូប ដូច្នេះ តើយើងសរសើរពី​អាកប្បកិរិយារបស់គាត់ដែរទេ? លោកជាមនុស្សសុចរិតម្នាក់ ហើយ អាច​ធ្វើបន្ទាល់ពីព្រះជាម្ចាស់បែបនេះ និងអាចធ្វើឲ្យសាតាំងរត់គេចទាំងយកដៃខ្ទប់មុខរបស់វា ដើម្បី​កុំ​ឲ្យ​វាត្រឡប់មកចោទប្រកាន់គាត់នៅចំពោះព្រះជាម្ចាស់ម្ដងទៀត ដូច្នេះ តើការសរសើរគាត់​មានអ្វី​ទាស់​ខុស? អាចមកពីអ្នករាល់គ្នាមានបទដ្ឋានខ្ពស់ជាងព្រះជាម្ចាស់ទេដឹង? តើអាចទេថា មកពី​អ្នក​នឹងប្រព្រឹត្តបានល្អជាងលោកយ៉ូប នៅពេលដែលការល្បងលកើតមានដល់អ្នករាល់គ្នា? លោកយ៉ូប​ត្រូវបានព្រះជាម្ចាស់សរសើរ តើអ្នករាល់គ្នាមានអ្វីជំទាស់ទៀត?

លោកយ៉ូបដាក់បណ្ដាសាថ្ងៃកំណើតរបស់លោក ពីព្រោះគាត់មិនចង់ឲ្យព្រះជាម្ចាស់​កង្វល់​ដោយសារលោក

ខ្ញុំតែងតែនិយាយថា ព្រះជាម្ចាស់ទតក្នុងចិត្តរបស់មនុស្ស ខណៈដែលមនុស្សសម្លឹង​មើល​អការៈ​ខាងក្រៅរបស់មនុស្ស។ ដោយសារព្រះជាម្ចាស់ទតក្នុងចិត្តរបស់មនុស្ស ទើបទ្រង់យល់ពី​សារជាតិរបស់ពួកគេ ខណៈដែលមនុស្សកំណត់សារជាតិរបស់មនុស្ស ដោយផ្អែកលើ​អាការៈ​ខាង​ក្រៅ​របស់ពួក​គេ។ នៅពេលដែលលោកយ៉ូបបើកមាត់របស់លោក ហើយដាក់បណ្ដាសាថ្ងៃកំណើត​របស់លោក ទង្វើនេះបានឲ្យបុគ្គលខាងវិញ្ញាណទាំងអស់ភ្ញាក់ផ្អើល រួមទាំងសម្លាញ់ទាំងបីនាក់របស់​លោកផង។ មនុស្សមកពីព្រះជាម្ចាស់ ហើយគួរតែដឹងគុណចំពោះជីវិត និងសាច់ឈាម ដែលព្រះ​ជាម្ចាស់ប្រទានឲ្យគេ ក៏ដូចជាថ្ងៃកំណើតរបស់គេដែ ហើយគាត់មិនគួរដាក់បណ្ដាសាសេច ក្ដី​ទាំង​នេះទេ។ នេះគឺជារឿងមួយដែលមនុស្សទូទៅអាចយល់ និងស្រមៃបាន។ ដ្បិត មនុស្សណាដែល​ដើរ​តាម​ព្រះជាម្ចាស់ ការយល់ដឹងនេះ ពិសិដ្ឋ និងល្មើសមិនបានទេ ហើយវាជាសេចក្ដីពិតមួយ​ដែល​មិន​អាចផ្លាស់ប្ដូរបាន។ ម្យ៉ាងទៀត លោកយ៉ូបល្មើសវិន័យ គាត់បានដាក់បណ្ដាសាថ្ងៃកំណើត​របស់​គាត់​។ នេះជាទង្វើមួយដែលមនុស្សទូទៅចាត់ទុកជាហេតុដែលនាំឲ្យមានការឆ្លងទៅតំបន់ត្រួតត្រា​ដែលត្រូវហាមឃាត់។ លោកយ៉ូបមិនត្រឹមតែគ្មានសិទ្ធិទទួលការយោគយល់ និងចិត្តអាណិតអាសូរ​ពីមនុស្សប៉ុណ្ណោះទេ លោកក៏គ្មានសិទ្ធិទទួលការអត់ទោសពីព្រះជាម្ចាស់ដែរ។ នៅក្នុងពេល ជាមួយគ្នា មនុស្សកាន់តែច្រើន មានចិត្តសង្ស័យចំពោះភាពសុចរិតរបស់លោកយ៉ូប ដ្បិតគេហាក់​មើល​ឃើញថា ការដែលព្រះជា​ម្ចាស់​សព្វព្រះទ័យចំពោះលោកយ៉ូប បានធ្វើឲ្យលោកក្លាយទៅជា​មនុស្ស​បណ្ដោយខ្លួន ហើយការនេះបានធ្វើឲ្យលោកក្លាហាន និងព្រហើន ដល់ថ្នាក់លោក​មិន​ត្រឹមតែ​មិនអរព្រះគុណព្រះជាម្ចាស់ចំពោះការប្រទានព្រះពរដល់លោក ក្នុងពេលដែលលោកមាន​ជីវិត​រស់តែ ប៉ុន្តែលោកបានជេរថ្ងៃដែលលោកកើតមក ឲ្យវិនាសទៀតផង។ ប្រសិនបើនេះមិនមែន​ជាការ​ប្រឆាំង​ទាស់នឹងព្រះជាម្ចាស់ទេ តើជាអ្វីវិញ? ភាពលំៗបែបនេះ ផ្ដល់ឲ្យមនុស្សនូវភ័ស្តុតាង ក្នុងការ​ថ្កោល​ទោសទង្វើរបស់លោកយ៉ូប ប៉ុន្តែ តើនរណាអាចដឹងពិតពីអ្វីដែលលោកយ៉ូបកំពុង​គិតនៅ​ពេល​នោះ? តើនរណាអាចដឹងពីមូលហេតុ ដែលលោកយ៉ូបប្រព្រឹត្តតាមវិធីនេះ? មានតែព្រះជាម្ចាស់ និងលោកយ៉ូបខ្លួនអ្នកប៉ុណ្ណោះ ទើបដឹងរឿងលម្អិត និងហេតុផលទាំងអស់ត្រង់នេះ។

នៅពេលដែលសាតាំងសន្ធឹងដៃរបស់វាទៅពាល់ឆ្អឹងរបស់លោកយ៉ូប លោកយ៉ូបក៏ ធ្លាក់ទៅ​ក្នុងកណ្ដាប់ដៃរបស់វា ដោយគ្មានមធ្យោបាយគេចចេញ ឬគ្មានកម្លាំងតតាំងនោះឡើយ។ រាងកាយ និងព្រលឹងរបស់លោក រងនូវការឈឺចាប់យ៉ាងខ្លាំងក្លា ហើយការឈឺចាប់នេះបានធ្វើឲ្យគាត់ដឹង​ច្បាស់​អំពីភាពឥតតម្លៃ ភាពទន់ខ្សោយ និងភាពគ្មានអំណាចរបស់មនុស្សដែលកំពុងរស់​នៅក្នុង​សាច់​ឈាម។ នៅក្នុងពេលជាមួយគ្នា គាត់ក៏ទទួលបាននូវការឲ្យតម្លៃ និងការយល់ដឹងដ៏ជ្រាលជ្រៅ អំពីមូលហេតុដែលព្រះជាម្ចាស់យក​ព្រះទ័យទុកដាក់ និងថែរក្សាមនុស្សជាតិ។ នៅក្នុងកណ្ដាប់​ដៃ​របស់សាតាំង លោកយ៉ូបក៏បានដឹងថា មនុស្សដែលមានសាច់ និងឈាម តាមការពិតគ្មាន​អំណាច និងទន់ខ្សោយណាស់។ នៅពេលដែលលោកលុតជង្គង់ និងអធិដ្ឋានទៅរកព្រះជាម្ចាស់ លោក​​ហាក់មានអារម្មណ៍ថា ព្រះជាម្ចាស់កំពុងបាំងព្រះភក្ត្រ និងបំពួនព្រះកាយរបស់ទ្រង់ ដ្បិត​ព្រះ​ជាម្ចាស់បានដាក់លោក ទៅក្នុងដៃរបស់សាតាំងទាំងស្រុង។ ក្នុងពេលជាមួយគ្នា ព្រះជាម្ចាស់​ក៏ព្រះ​កន្សែង​ជួសលោកដែរ ហើយជាងនេះទៀត ទ្រង់ក៏ឈឺចាប់ជួសលោកដែរ ព្រះជា​ម្ចាស់​​វេទនាដោយសារភាពវេទនារបស់លោក ហើយទ្រង់ក៏ឈឺចាប់ ដោយសារតែការឈឺចាប់​របស់​លោកដែរ...។ លោកយ៉ូបដឹងពីភាពវេទនារបស់ព្រះជាម្ចាស់ ក៏ដឹងដែរថា ព្រះជាម្ចាស់​ពិបាក​ទ្រាំយ៉ាងណា...។ លោកយ៉ូបក៏មិនចង់នាំយកទុក្ខសោកបន្ថែមទៀតមកដាក់លើព្រះជាម្ចាស់ ក៏មិនចង់ឲ្យព្រះជាម្ចាស់ ព្រះ​កន្សែងជួសលោក ហើយរឹតតែមិនចង់ឃើញ​ព្រះជាម្ចាស់​វេទនា​ដោយសារតែលោកនោះដែរ។ នៅវេលានេះ លោកយ៉ូបចង់តែបោះបង់សាច់ឈាម​របស់​លោក​ផ្ទាល់កុំឲ្យនៅទ្រាំនឹងភាពវេទនាដែលសាច់ឈាមផ្ដល់ឲ្យលោកទៀត ដ្បិតការនេះ មុខជា​ឈប់ធ្វើឲ្យព្រះជាម្ចាស់ត្រូវរងទណ្ឌកម្មដោយសារភាពវេទនារបស់លោក តែលោកមិនអាចធ្វើបាន ហើយលោកមិនត្រឹមតែត្រូវបណ្ដោយតាមការឈឺចាប់នៃសាច់ឈាមប៉ុណ្ណោះទេ តែលោកក៏ត្រូវ​បណ្ដោយ​តាមទណ្ឌកម្មនៃការដែលមិនចង់ធ្វើឲ្យព្រះជាម្ចាស់ព្រួយព្រះទ័យដែរ។ សេចក្ដីវេទនាទាំង​ពីរនេះ ដែលមួយមកពីសាច់ឈាម ឯមួយទៀតមកពីវិញ្ញាណ បាននាំមកនូវភាពសោក​សៅ​ដ៏​ខ្លាំង​ក្លា និងភាពវេទនាដ៏លើសលុបដល់លោកយ៉ូប ហើយបានធ្វើឲ្យលោកដឹងថា កំហិតរបស់មនុស្ស ដែលស្ថិតនៅក្នុងសាច់ និងឈាមនេះ អាចធ្វើឲ្យគេមានអារម្មណ៍តប់ប្រមល់ និងឥតទីពឹងកម្រិត​ណា​។ ក្នុងស្ថានការណ៍នេះ ការដែលគាត់ចង់បានព្រះជាម្ចាស់បានកើន​កាន់ខែខ្លាំង​ឡើង​ៗ ហើយ​ចិត្តស្អប់ដែលគាត់មានចំពោះសាតាំង ក៏កាន់តែខ្លាំងឡើងដែរ។ នៅពេលនេះ លោកយ៉ូប​មុខ​ជា​មិន​ចង់ឲ្យខ្លួនអ្នកមកក្នុងពិភពមនុស្សនេះទេ ស៊ូកុំឲ្យគាត់មានជីវិតរស់នៅ ល្អជាងមើលឃើញទឹក​ព្រះនេត្ររបស់ព្រះជាម្ចាស់ ឬឲ្យព្រះជាម្ចាស់ព្រួយព្រះទ័យដោយសារគាត់។ គាត់ចាប់ផ្ដើមស្អប់​សាច់​ឈាមគាត់ខ្លាំងណាស់ ចាប់ផ្ដើមធុញទ្រាន់ ហើយនឿយណាយនឹងខ្លួនអ្នក ស្អប់ថ្ងៃដែល​គាត់​កើត ហើយថែមទាំងស្អប់អ្វីៗគ្រប់យ៉ាងដែលពាក់ព័ន្ធនឹងគាត់។ គាត់មិនចង់ឲ្យគេរំឭកពីថ្ងៃ​ដែល​គាត់​កើត និងមិនចង់រំឭកដល់អ្វីដែលពាក់ព័ន្ធនឹងថ្ងៃនោះដែរ រួចលោកក៏បើកមាត់ ហើយដាក់​បណ្ដាសាថ្ងៃដែលគាត់បាន​កើតមកនោះថា «សូមឲ្យថ្ងៃដែលទូលបង្គំកើត និងយប់ដែលគេនិយាយថាមានកូនប្រុសម្នាក់មកចាប់កំណើតនោះ វិនាសទៅ។ សូមឲ្យថ្ងៃនោះប្រែទៅជាងងឹត សូមកុំឲ្យព្រះជាម្ចាស់នឹករកថ្ងៃនោះពីស្ថានលើមក ហើយសូមកុំឲ្យពន្លឺចាំងមកនៅថ្ងៃនោះឡើយ»។ (យ៉ូប ៣:៣-៤) សម្ដីដែលលោកយ៉ូបពោលថា «សូមឲ្យថ្ងៃដែលទូលបង្គំកើត និងយប់ដែលគេនិយាយ​ថា មានកូនប្រុសម្នាក់មកចាប់កំណើតនោះ វិនាសទៅ» មានបង្កប់នូវសេចក្ដីសម្អប់ចំពោះ​លោក​ខ្លួន​អ្នក ក៏ដូចជាមានបង្កប់ន័យបន្ទោស ដែលលោកមានចំពោះខ្លួនអ្នក ព្រមទាំងមានស្មារតីដឹងពីការ​ជំពាក់​គុណចំពោះការបង្កឲ្យព្រះជាម្ចាស់ព្រួយព្រះទ័យ នៅក្នុងឃ្លាដែលថា «សូមឲ្យថ្ងៃនោះ​ប្រែទៅ​ជា​ងងឹត សូមកុំឲ្យព្រះជាម្ចាស់នឹករកថ្ងៃនោះពីស្ថានលើមក ហើយសូមកុំឲ្យពន្លឺចាំងមកនៅថ្ងៃនោះឡើយ»។ ពាក្យទាំងពីរឃ្លានេះ គឺជាសេចក្ដីបញ្ជាក់ដ៏សំខាន់បំផុត ស្ដីពីអារម្មណ៍របស់លោក​យ៉ូប​នៅ​ពេល​នោះ ហើយវាក៏បង្ហាញចេញយ៉ាងច្បាស់ពីភាពគ្រប់លក្ខណ៍ និងភាពទៀងត្រង់របស់​លោកឲ្យមនុស្ស​ទាំង​អស់បានឃើញ។ នៅក្នុងពេលជាមួយគ្នា សេចក្ដីជំនឿ ការស្ដាប់បង្គាប់​ដែល​គាត់មានចំពោះ​ព្រះ​ជាម្ចាស់ ក៏ដូចជាការកោតខ្លាចរបស់គាត់ចំពោះព្រះជាម្ចាស់ ក៏ត្រូវបានលើក​ឡើងដូចលោក​យ៉ូប​ចង់បាន។ ពិតណាស់ ការលើកឡើងនេះ គឺច្បាស់ជាលទ្ធផល​ដែល​ព្រះជា​ម្ចាស់​​រំពឹងចង់បាន។

(«កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ពុំមានការសង្ស័យចំពោះការល្បងលរបស់ព្រះជាម្ចាស់

ក្រោយពេលដែលទទួលបានទីបន្ទាល់ពីលោកយ៉ូប បន្ទាប់​ពី​ការ ល្បង​លរបស់លោកបញ្ចប់ ព្រះជាម្ចាស់ក៏បានតាំងព្រះទ័យថា ព្រះអង្គនឹងយកមនុស្សដូចលោក​យ៉ូប...

សាតាំងល្បួងលោក​យ៉ូបជាលើកទីមួយ (ហ្វូងសត្វរបស់លោកត្រូវគេលួច ហើយសោកនាដកម្មបានធ្លាក់មកលើកូនៗរបស់លោក)

ក. ព្រះបន្ទូលដែលថ្លែងដោយព្រះជាម្ចាស់ យ៉ូប ១:៨ រួចព្រះ‌យេហូវ៉ាសួរសាតាំងថា តើឯងបានពិនិត្យឃើញយ៉ូប ជាអ្នកបម្រើរបស់អញឬទេ?...

ទោះបីព្រះជាម្ចាស់ត្រូវលាក់​បំពួនអង្គ​ទ្រង់​ពីមនុស្ស ក៏ទង្វើរបស់ព្រះអង្គក្នុងរបស់សព្វ សារពើ ល្មមនឹងឲ្យមនុស្សស្គាល់ទ្រង់ហើយ

លោកយ៉ូបមិនធ្លាប់បានឃើញព្រះភ័ក្ដ្ររបស់ព្រះជាម្ចាស់ ក៏មិនធ្លាប់បានឮព្រះបន្ទូល​ដែលថ្លែងដោយព្រះជាម្ចាស់ដែរ...

ការវាយតម្លៃលោកយ៉ូប ពីសំណាក់ព្រះជាម្ចាស់ និងនៅក្នុងព្រះគម្ពីរ

យ៉ូប ១:១ មានបុរសម្នាក់នៅស្រុកអ៊ូស មានឈ្មោះថាយ៉ូប ហើយបុរសម្នាក់នោះ គឺជាមនុស្សគ្រប់លក្ខណ៍ ហើយទៀងត្រង់ និងជាមនុស្សដែលកោតខ្លាចព្រះជាម្ចាស់...