ក្រឹត្យវិន័យរបស់ព្រះជាម្ចាស់សម្រាប់របស់សព្វសារពើត្រូវបានតភ្ជាប់ជាសាន់វ័ណ្ឌជាមួយការរស់រានរបស់មនុស្សជាតិ

24-02-2021

បន្ទាប់ពីនិយាយអំពីរឿងទាំងនេះខ្លះៗហើយ ពេលនេះតើអ្នករាល់គ្នាមានអារម្មណ៍ថា អ្នករាល់គ្នាបានទទួលមេរៀនអ្វីម៉្យាងអំពីប្រធានបទសំខាន់ដែលយើងទើបតែបានពិភាក្សាឬទេ? តើអ្នកមានអារម្មណ៍ថា អ្នកកំពុងតែចាប់ផ្តើមយល់ពីវាឬទេ? ខ្ញុំជឿជាក់ថា ពេលនេះអ្នកគួរតែមានគំនិតស្រពិចស្រពិលមួយស្តីពីមូលហេតុ ដែលខ្ញុំបានជ្រើសរើសនិយាយអំពីទិដ្ឋភាពទាំងនេះ នៅក្នុងប្រធានបទដ៏ធំទូលាយ។ តើជាករណីនោះមែនទេ? ប្រហែលជាអ្នកអាចនិយាយបន្តិច អំពីកម្រិតដែលអ្នករាល់គ្នាបានយល់។ (មនុស្សជាតិទាំងអស់ត្រូវបានចិញ្ចឹមបីបាច់ដោយបញ្ញត្តិដែលព្រះជាម្ចាស់បានកំណត់សម្រាប់របស់សព្វសារពើ។ នៅពេលដែលព្រះជាម្ចាស់កំពុងតែកំណត់បញ្ញត្តិទាំងនេះ ទ្រង់បានប្រទានបរិស្ថានខុសៗគ្នា របៀបរស់នៅខុសៗគ្នា អាហារខុសៗគ្នា ព្រមទាំងអាសធាតុ និងសីតុណ្ហភាពខុសៗគ្នាសម្រាប់ពួកគេ។ គឺដោយសារបែបនេះហើយ ទើបមនុស្សជាតិទាំងអស់អាចតាំងទីលំនៅលើផែនដី ហើយរស់នៅបាន។ តាមរយៈការនេះ ខ្ញុំអាចមើលឃើញថា ផែនការរបស់ព្រះជាម្ចាស់សម្រាប់ការរស់នៅរបស់មនុស្សជាតិ គឺច្បាស់លាស់ណាស់ ហើយខ្ញុំអាចឃើញពីព្រះប្រាជ្ញាញាណ និងភាពគ្រប់លក្ខណ៍របស់ទ្រង់ ព្រមទាំងសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះមនុស្ស)។ (បញ្ញត្តិ និងទំហំនានា ដែលកំណត់ដោយព្រះជាម្ចាស់ គឺមិនអាចផ្លាស់ប្តូរដោយសារមនុស្សណាម្នាក់ ព្រឹត្តការណ៍ណាមួយ ឬវត្ថុណាមួយបានឡើយ។ គ្រប់យ៉ាងគឺសុទ្ធតែស្ថិតនៅក្រោមការត្រួតត្រារបស់ទ្រង់)។ ការសម្លឹងមើលចេញពីទិដ្ឋភាពនៃបញ្ញត្តិដែលព្រះជាម្ចាស់បានកំណត់ សម្រាប់ការរីកចម្រើនលូតលាស់នៃរបស់សព្វសារពើ តើមនុស្សជាតិទាំងអស់ដែលមានពូជសាសន៍ខុសៗគ្នា មិនត្រូវបានផ្គត់ផ្គង់ និងចិញ្ចឹមបីបាច់ដោយព្រះជាម្ចាស់ទេឬអី? ប្រសិនបើបញ្ញត្តិទាំងនេះត្រូវបានបំផ្លាញ ឬប្រសិនបើព្រះជាម្ចាស់មិនបានបង្កើតបញ្ញត្តិទាំងនេះសម្រាប់មនុស្សជាតិ តើសេចក្តីរំពឹងរបស់មនុស្សជាតិនឹងទៅជាយ៉ាងណា? បន្ទាប់ពីមនុស្សបាត់បង់បរិស្ថានសម្រាប់រស់នៅជាមូលដ្ឋានរបស់ពួកគេ តើពួកគេនឹងអាចមានប្រភពអាហារឬទេ? វាអាចទៅរួចដែលថា ប្រភពអាហារនឹងក្លាយជាបញ្ហាមួយ។ ប្រសិនបើមនុស្សបាត់បង់ប្រភពអាហាររបស់ពួកគេ ពោលគឺប្រសិនបើពួកគេមិនអាចទទួលបានអ្វីដើម្បីទទួលទាន តើពួកគេអាចបន្តរស់នៅបានប៉ុន្មានថ្ងៃ? អាចថា ពួកគេនឹងមិនអាចរស់នៅបានសូម្បីតែមួយខែផង ហើយការរស់នៅរបស់ពួកគេនឹងក្លាយជាបញ្ហាមួយ។ ដូច្នេះ រាល់រឿងរ៉ាវនីមួយៗដែលព្រះជាម្ចាស់ធ្វើសម្រាប់ការរស់នៅរបស់មនុស្ស សម្រាប់ការបន្តវត្តមានរបស់ពួកគេ សម្រាប់ការបង្កកំណើតរបស់ពួកគេ និងសម្រាប់ការចិញ្ចឹមបីបាច់របស់ពួគេ គឺមានសារៈសំខាន់ខ្លាំងណាស់។ រាល់រឿងរ៉ាវនីមួយៗដែលព្រះជាម្ចាស់ធ្វើនៅក្នុងវត្ថុដែលទ្រង់បង្កើត គឺទាក់ទងយ៉ាងជិតស្និទ្ធជាមួយនឹងការរស់នៅរបស់មនុស្សជាតិ និងមិនអាចបំបែកចេញបានឡើយ។ ប្រសិនបើការរស់នៅរបស់មនុស្សជាតិក្លាយជាបញ្ហាមួយ តើការគ្រប់គ្រងរបស់ព្រះជាម្ចាស់អាចបន្តទៀតបានទេ? តើការគ្រប់គ្រងរបស់ព្រះជាម្ចាស់នឹងនៅតែមានឬទេ? ការគ្រប់គ្រងរបស់ព្រះជាម្ចាស់ គឺនៅជាមួយនឹងការរស់នៅរបស់មនុស្សជាតិទាំងអស់ ដែលទ្រង់បានចិញ្ចឹមបីបាច់ ដូច្នេះ មិនថាព្រះជាម្ចាស់រៀបចំអ្វីសម្រាប់របស់សព្វសារពើនៃការបង្កើតរបស់ទ្រង់ ហើយមិនថាទ្រង់ធ្វើអ្វីសម្រាប់មនុស្សនោះទេ ទាំងអស់នេះគឺមានភាពចាំបាច់ចំពោះទ្រង់ ហើយវាមានសារៈសំខាន់សម្រាប់ការរស់នៅរបស់មនុស្សជាតិ។ ប្រសិនបើបញ្ញត្តិដែលព្រះជាម្ចាស់បានកំណត់សម្រាប់របស់សព្វសារពើទាំងនេះត្រូវបានសម្លាប់ ប្រសិនបើបញ្ញត្តិទាំងនេះត្រូវបានបំពាន ឬរំខាន នោះរបស់សព្វសារពើនឹងមិនអាចមានវត្តមានតទៅទៀតឡើយ បរិស្ថានសម្រាប់ការរស់នៅរបស់មនុស្សជាតិនឹងមិនបន្តមានវត្តមានតទៅទៀតទេ ទាំងការទ្រទ្រង់ប្រចាំថ្ងៃរបស់ពួកគេ និងខ្លួនរបស់ពួកគេផ្ទាល់ក៏ដូច្នោះដែរ។ ដោយសារហេតុផលនេះ ការគ្រប់គ្រងរបស់ព្រះជាម្ចាស់សម្រាប់សេចក្ដីសង្គ្រោះរបស់មនុស្សជាតិ ក៏នឹងលែងមានដែរ។

គ្រប់យ៉ាងដែលយើងបានពិភាក្សា រឿងរ៉ាវនីមួយៗ គ្រប់ចំណុចនីមួយៗ គឺសុទ្ធតែទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងការរស់នៅរបស់មនុស្សម្នាក់ៗ។ អ្នករាល់គ្នាអាចនិយាយថា “អ្វីដែលអ្នកកំពុងនិយាយ គឺធំទូលាយខ្លាំងណាស់ វាមិនមែនជាអ្វីមួយដែលយើងអាចមើលឃើញទេ” ហើយប្រហែលជាមានមនុស្សដែលនឹងនិយាយថា “អ្វីដែលអ្នកកំពុងតែនិយាយ គឺគ្មានអ្វីពាក់ព័ន្ធនឹងខ្ញុំទេ”។ ទោះបីជាយ៉ាងណាក៏ដយ ចូរកុំភ្លេចថា អ្នកកំពុងតែរស់នៅក្នុងនាមជាផ្នែកមួយនៃរបស់សព្វសារពើ។ អ្នកគឺជាម្នាក់ក្នុងចំណោមរបស់សព្វសារពើនៃការបង្កើតដែលស្ថិតក្រោមការត្រួតត្រារបស់ព្រះជាម្ចាស់។ វត្ថុដែលព្រះជាម្ចាស់បង្កើតមកមិនអាចកាត់ផ្តាច់ចេញពីការត្រួតត្រារបស់ទ្រង់បានទេ ហើយក៏គ្មាននរណាម្នាក់អាចផ្តាច់ខ្លួនចេញពីការត្រួតត្រារបស់ទ្រង់បានដែរ។ ការបាត់បង់ការត្រួតត្រារបស់ទ្រង់ និងការបាត់បង់បញ្ញត្តិរបស់ទ្រង់ គឺមានន័យថា ជីវិតរបស់មនុស្ស ជីវិតខាងសាច់ឈាមរបស់មនុស្សនឹងបាត់ទៅ។ នេះគឺជាចំណុចសំខាន់ដែលព្រះជាម្ចាស់បង្កើតបរិស្ថានសម្រាប់ការរស់នៅដល់មនុស្សជាតិ។ មិនថាអ្នកមានពូជសាសន៍អ្វី ឬអ្នករស់នៅលើទឹកដីកន្លែងណា នៅតំបន់ភាគខាងលិច ឬក៏នៅតំបន់ភាគខាងកើតនោះទេ អ្នកមិនអាចផ្តាច់ខ្លួនចេញពីបរិស្ថានសម្រាប់ការរស់នៅ ដែលព្រះជាម្ចាស់បានបង្កើតសម្រាប់មនុស្សជាតិបានឡើយ ហើយអ្នកក៏មិនអាចផ្តាច់ខ្លួនចេញពីការចិញ្ចឹមបីបាច់ និងការផ្គត់ផ្គង់នៃបរិស្ថានសម្រាប់ការរស់នៅ ដែលទ្រង់បានបង្កើតសម្រាប់មនុស្សបានដែរ។ មិនថារបរចិញ្ចឹមជីវិតរបស់អ្នកជាអ្វី អ្នកពឹងពាក់លើអ្វីសម្រាប់រស់នៅ ហើយអ្នកពឹងពាក់លើអ្វីដើម្បីធ្វើឲ្យជីវិតខាងសាច់ឈាមរបស់អ្នកមានស្ថិរភាពនោះទេ គឺអ្នកមិនអាចផ្តាច់ខ្លួនចេញពីការត្រួតត្រារបស់ព្រះជាម្ចាស់ និងការគ្រប់គ្រងរបស់ទ្រង់បានឡើយ។ មនុស្សមួយចំនួននិយាយថា “ខ្ញុំមិនមែនជាកសិករ ខ្ញុំមិនដាំដំណាំដើម្បីចិញ្ចឹមជីវិតនោះទេ។ ខ្ញុំមិនពឹងពាក់លើមេឃសម្រាប់អាហារ ដូច្នេះការរស់នៅរបស់ខ្ញុំគឺមិនស្ថិតនៅក្នុងបរិស្ថានសម្រាប់ការរស់នៅដែលព្រះជាម្ចាស់បានបង្កើតនោះទេ។ បរិស្ថានប្រភេទនោះមិនបានផ្តល់អ្វីឲ្យខ្ញុំផង”។ តើការនិយាយបែបនោះត្រូវទេ? អ្នកនិយាយថា អ្នកមិនដាំដំណាំសម្រាប់ចិញ្ចឹមជីវិត ប៉ុន្តែតើអ្នកមិនទទួលទានធញ្ញជាតិទេឬ? តើអ្នកមិនទទួលទានសាច់ និងស៊ុតទេឬ? ហើយតើអ្នកមិនទទួលទានបន្លែ និងផ្លែឈើទេឬ? គ្រប់យ៉ាងដែលអ្នកទទួលទាន គ្រប់យ៉ាងដែលអ្នកត្រូវការទាំងនេះ គឺមិនអាចកាត់ផ្តាច់ពីបរិស្ថានសម្រាប់ការរស់នៅដែលព្រះជាម្ចាស់បានបង្កើតសម្រាប់មនុស្សជាតិបានទេ។ ហើយប្រភពនៃគ្រប់យ៉ាងដែលមនុស្សត្រូវការ មិនអាចកាត់ផ្តាច់ពីវត្ថុដែលព្រះជាម្ចាស់បានបង្កើតមក ដែលពួកវាទាំងអស់ចូលរួមបង្កើតបរិស្ថានសម្រាប់ការរស់នៅរបស់អ្នកនោះឡើយ។ ទឹកដែលអ្នកផឹក សម្លៀកបំពាក់ដែលអ្នកស្លៀក និងវត្ថុគ្រប់យ៉ាងដែលអ្នកប្រើប្រាស់ តើវត្ថុណាមួយក្នុងចំណោមវត្ថុទាំងនេះ មិនទទួលបានពីក្នុងចំណោមវត្ថុដែលព្រះជាម្ចាស់បានបង្កើតមកនោះ? មនុស្សមួយចំនួននិយាយថា “មានវត្ថុមួយចំនួនដែលមិនបានមកពីវត្ថុដែលព្រះជាម្ចាស់បានបង្កើត។ អ្នកឃើញទេ ថង់ផ្លាស្ទិកគឺជាវត្ថុមួយក្នុងចំណោមវត្ថុទាំងនោះ។ វាគឺជាវត្ថុដែលមានសារធាតុគីមី គឺជាវត្ថុដែលមនុស្សបង្កើត”។ តើការនិយាយបែបនោះត្រូវទេ? ពិតណាស់ ថង់ផ្លាស្ទិកគឺជាវត្ថុដែលមនុស្សបង្កើត ហើយវាគឺជាវត្ថុដែលមានសារធាតុគីមី ប៉ុន្តែតើសមាសធាតុផ្សំដើមរបស់ថង់ផ្លាស្ទិកបានមកពីណា? សមាសធាតុផ្សំដើម គឺទទួលបានពីវត្ថុធាតុដើមដែលព្រះជាម្ចាស់បានបង្កើត។ វត្ថុទាំងឡាយដែលអ្នកមើលឃើញ ហើយរីករាយជាមួយ វត្ថុនីមួយៗដែលអ្នកប្រើប្រាស់ គឺទាំងអស់នេះបានមកពីវត្ថុដែលព្រះជាម្ចាស់បានបង្កើត។ អាចនិយាយបានថា មិនថាមនុស្សម្នាក់ស្ថិតក្នុងពូជសាសន៍អ្វី មិនថារបរចិញ្ចឹមជីវិតជាអ្វី ឬមិនថាបរិស្ថានសម្រាប់ការរស់នៅប្រភេទណាដែលពួកគេអាចរស់នៅ គឺពួកគេមិនអាចផ្តាច់ខ្លួនចេញពីអ្វីដែលព្រះជាម្ចាស់បានប្រទាននោះទេ។ ដូច្នេះ តើវត្ថុទាំងនេះ ដែលយើងបានពិភាក្សាថ្ងៃនេះ ទាក់ទងនឹងប្រធានបទរបស់យើង “ព្រះជាម្ចាស់គឺជាប្រភពនៃជីវិតសម្រាប់របស់សព្វសារពើ” ឬទេ? តើរឿងរ៉ាវនានាដែលយើងបានពិភាក្សាថ្ងៃនេះ ស្ថិតនៅក្រោមប្រធានបទដ៏ទូលាយនេះទេ? (ត្រូវហើយ)។ ប្រហែលជារឿងរ៉ាវមួយចំនួនដែលខ្ញុំបាននិយាយថ្ងៃនេះ គឺមានលក្ខណៈអរូបីបន្តិច ហើយពិបាកក្នុងការពិភាក្សា។ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំគិតថា ពេលនេះអ្នករាល់គ្នាប្រហែលជាមានការយល់ដឹងអំពីរឿងនេះប្រសើរជាងមុន។

ការប្រកបគ្នាពីរបីដងចុងក្រោយទាំងនេះ ប្រធានបទជាច្រើនដែលយើងមាននៅក្នុងការប្រកបគ្នា គឺមានលក្ខណៈទូលំទូលាយបន្តិច ហើយទំហំរបស់ពួកវាក៏ធំបន្តិចដែរ ដូច្នេះ វាត្រូវការឲ្យអ្នករាល់គ្នាមានការប្រឹងប្រែងបន្ដិចដើម្បីយល់បានទាំងអស់។ នេះគឺដោយសារតែប្រធានបទទាំងនេះ គឺជារឿងរ៉ាវនានាដែលមិនដែលត្រូវបានដោះស្រាយពីមុនមកនៅក្នុងសេចក្តីជំនឿរបស់មនុស្សលើព្រះជាម្ចាស់។ មនុស្សមួយចំនួនស្តាប់ឮរឿងរ៉ាវទាំងនេះទុកដូចជាអាថ៌កំបាំងមួយ ហើយមនុស្សមួយចំនួនស្តាប់ឮទុកដូចជារឿងនិទានមួយ។ តើការគិតណាមួយដែលត្រឹមត្រូវ? តើអ្នកមានគំនិតបែបណានៅពេលដែលអ្នកស្តាប់ឮការយល់ឃើញទាំងអស់នេះ? (យើងបានឃើញពីវិធីដែលព្រះជាម្ចាស់បានរៀបចំទៅតាមវិធីសាស្ត្រ នូវរបស់សព្វសារពើដែលទ្រង់បានបង្កើតមក ហើយថារបស់សព្វសារពើសុទ្ធតែមានបញ្ញត្តិ ហើយតាមរយៈព្រះបន្ទូលទាំងនេះ យើងអាចយល់កាន់តែច្រើនជាងមុនអំពីទង្វើរបស់ព្រះជាម្ចាស់ និងការរៀបចំយ៉ាងផ្ចិតផ្ចង់របស់ទ្រង់ សម្រាប់សេចក្ដីសង្គ្រោះរបស់មនុស្សជាតិ)។ តាមរយៈពេលវេលាក្នុងការប្រកបគ្នាទាំងនេះ តើអ្នករាល់គ្នាបានឃើញថា ការគ្រប់គ្រងរបស់ព្រះជាម្ចាស់លើរបស់សព្វសារពើមានវិសាលភាពយ៉ាងណាដែរ? (លើមនុស្សជាតិទាំងអស់ លើអ្វីៗគ្រប់យ៉ាង)។ តើព្រះជាម្ចាស់គឺជាព្រះជាម្ចាស់នៃពូជសាសន៍តែមួយមែនទេ? តើទ្រង់គឺជាព្រះជាម្ចាស់សម្រាប់តែមនុស្សជាតិមួយក្រុមតូចឬ? (ទេ ទ្រង់មិនមែនទេ)។ ដោយសារមិនមែនបែបនេះ ផ្អែកលើចំណេះដឹងរបស់អ្នកអំពីព្រះជាម្ចាស់ ប្រសិនបើទ្រង់គ្រាន់តែជាព្រះជាម្ចាស់នៃមនុស្សជាតិមួយក្រុមតូច ឬប្រសិនបើទ្រង់គឺជាព្រះជាម្ចាស់សម្រាប់តែអ្នករាល់គ្នា តើការគិតបែបនេះត្រឹមត្រូវទេ? ដោយសារតែព្រះជាម្ចាស់គ្រប់គ្រង និងត្រួតត្រាលើរបស់សព្វសារពើ មនុស្សគួរតែមើលឃើញទង្វើរបស់ទ្រង់ ព្រះប្រាជ្ញាញាណរបស់ទ្រង់ និងភាពមានគ្រប់ទាំងព្រះចេស្តារបស់ទ្រង់ ដែលត្រូវបានបើកសម្តែងនៅក្នុងការត្រួតត្រារបស់ទ្រង់លើរបស់សព្វសារពើ។ នេះគឺជាអ្វីម៉្យាងដែលមនុស្សត្រូវតែដឹង។ ប្រសិនបើអ្នកនិយាយថា ព្រះជាម្ចាស់គ្រប់គ្រងលើរបស់សព្វសារពើ ត្រួតត្រាលើរបស់សព្វសារពើ ហើយត្រួតត្រាលើមនុស្សជាតិទាំងអស់ ប៉ុន្តែប្រសិនបើអ្នកមិនមានការយល់ដឹង ឬការយល់ឃើញជ្រៅជ្រះ នៅក្នុងការត្រួតត្រារបស់ទ្រង់លើមនុស្សជាតិ តើអ្នកអាចទទួលស្គាល់យ៉ាងពិតប្រាកដថា ទ្រង់ត្រួតត្រាលើរបស់សព្វសារពើឬទេ? អ្នកអាចគិតនៅក្នុងចិត្តរបស់អ្នក “ខ្ញុំអាច ដោយសារតែខ្ញុំមើលឃើញថា ជីវិតរបស់ខ្ញុំត្រូវបានព្រះជាម្ចាស់ត្រួតត្រាទាំងស្រុង”។ ប៉ុន្តែ តើព្រះជាម្ចាស់ពិតជាតូចបែបនោះឬ? ទេ ទ្រង់មិនមែនតូចបែបនោះទេ! អ្នកមើលឃើញត្រឹមតែសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់សម្រាប់អ្នក និងកិច្ចការរបស់ទ្រង់នៅក្នុងអ្នកប៉ុណ្ណោះ ហើយអ្នកមើលឃើញការត្រួតត្រារបស់ទ្រង់តាមរយៈរបស់ទាំងនេះតែប៉ុណ្ណោះ។ ការមើលឃើញបែបនោះមានទំហំតូចពេកហើយ ហើយវាមានផលប៉ះពាល់ទៅលើការរំពឹងរបស់អ្នក សម្រាប់ចំណេះដឹងដ៏ពិតអំពីព្រះជាម្ចាស់។ វាក៏កម្រិតដែនកំណត់នៃចំណេះដឹងដ៏ពិតប្រាកដរបស់អ្នកចំពោះការត្រួតត្រារបស់ព្រះជាម្ចាស់លើរបស់សព្វសារពើដែរ។ ប្រសិនបើអ្នកកម្រិតដែនកំណត់ចំណេះដឹងរបស់អ្នកចំពោះព្រះជាម្ចាស់ ទៅតាមទំហំនៃអ្វីដែលព្រះជាម្ចាស់ប្រទានសម្រាប់អ្នក និងសេចក្ដីសង្គ្រោះរបស់ទ្រង់សម្រាប់អ្នក នោះអ្នកនឹងមិនអាចទទួលស្គាល់ថា ទ្រង់ត្រួតត្រាលើអ្វីៗគ្រប់យ៉ាង ទ្រង់ត្រួតត្រាលើរបស់សព្វសារពើ ហើយទ្រង់ត្រួតត្រាលើមនុស្សជាតិឡើយ។ នៅពេលដែលអ្នកបរាជ័យក្នុងការទទួលស្គាល់រឿងទាំងអស់នេះ តើអ្នកពិតជាអាចទទួលស្គាល់ការពិតដែលថា ព្រះជាម្ចាស់ត្រួតត្រាលើជោគវាសនារបស់អ្នកទេ? ទេ អ្នកមិនអាចទទួលស្គាល់ទេ។ នៅក្នុងចិត្តរបស់អ្នក អ្នកនឹងមិនអាចទទួលស្គាល់ទស្សនៈនោះបានទេ អ្នកនឹងមិនអាចឈានទៅដល់កម្រិតខ្ពស់នៃការយល់ដឹងបែបនោះបានទេ។ អ្នកយល់ពីអ្វីដែលខ្ញុំកំពុងតែនិយាយ មែនទេ? តាមពិត ខ្ញុំដឹងពីកម្រិតដែលអ្នករាល់គ្នាអាចយល់ពីប្រធានបទទាំងនេះ និងមាតិកាដែលខ្ញុំកំពុងតែនិយាយ ដូច្នេះ ហេតុអ្វីបានជាខ្ញុំនៅតែបន្តនិយាយអំពីរឿងនេះ? គឺដោយសារតែប្រធានបទទាំងនេះ គឺជាវត្ថុដែលអ្នកដើរតាមព្រះជាម្ចាស់ម្នាក់ៗ និងគ្រប់គ្នាដែលចង់ឲ្យព្រះជាម្ចាស់សង្គ្រោះ ត្រូវតែកោតសរសើរ។ វាមានសារៈសំខាន់ក្នុងការស្វែងយល់ពីប្រធានបទទាំងនេះ។ ទោះបីជានៅពេលនេះ អ្នកមិនយល់ពីប្រធានបទទាំងនេះក៏ដោយ ក៏ថ្ងៃណាមួយ នៅពេលដែលជីវិតរបស់អ្នក និងបទពិសោធន៍នៃសេចក្តីពិតរបស់អ្នក ឈានដល់ចំណុចជាក់លាក់មួយ នៅពេលដែលការផ្លាស់ប្តូរនៅក្នុងនិស្ស័យជីវិតរបស់អ្នក ឈានដល់ចំណុចជាក់លាក់ណាមួយ ហើយអ្នកទទួលបានកម្រិតកម្ពស់ជាក់លាក់មួយ គឺមានតែពេលនោះទេ ទើបប្រធានបទទាំងនេះ ដែលខ្ញុំកំពុងតែពិភាក្សាជាមួយអ្នករាល់គ្នា តាមរយៈការប្រកបគ្នា ពិតជាផ្តល់ និងបំពេញចិត្តតាមការស្វែងរកចំណេះដឹងអំពីព្រះជាម្ចាស់របស់អ្នក។ ដូច្នេះ ព្រះបន្ទូលទាំងនេះ គឺដើម្បីបង្កើតជាមូលដ្ឋានគ្រឹះ ដើម្បីរៀបចំអ្នករាល់គ្នាសម្រាប់ការយល់ដឹងទៅថ្ងៃអនាគតរបស់អ្នក ទាក់ទងនឹងព្រះជាម្ចាស់ត្រួតត្រាលើរបស់សព្វសារពើ និងដើម្បីការយល់ដឹងរបស់អ្នកអំពីព្រះជាម្ចាស់ផ្ទាល់ ព្រះអង្គ។

ទោះបីជាមានការយល់ដឹងច្រើនប៉ុនណាអំពីព្រះជាម្ចាស់ជាច្រើននៅក្នុងចិត្តរបស់មនុស្សក៏ដោយ ក៏នោះគឺជាទំហំនៃទីតាំងដែលទ្រង់គង់នៅក្នុងចិត្តរបស់ពួកគេដែរ។ ទោះបីជាមានកម្រិតនៃចំណេះដឹងដ៏អស្ចា្យអំពីព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេក៏ដោយ ក៏នោះគឺជាភាពអស្ចារ្យដែលព្រះជាម្ចាស់គង់នៅក្នុងចិត្តរបស់ពួកគេដែរ។ ប្រសិនបើព្រះជាម្ចាស់ដែលអ្នកស្គាល់ គឺទទេ និងមិនច្បាស់លាស់ នោះព្រះជាម្ចាស់ដែលអ្នកជឿ ក៏ទទេ ហើយក៏មិនច្បាស់លាស់ដែរ។ ព្រះជាម្ចាស់ដែលអ្នកស្គាល់ គឺត្រូវបានកំណត់ត្រឹមទំហំនៃជីវិតផ្ទាល់ខ្លួនរបស់អ្នក ហើយមិនមានអ្វីពាក់ព័ន្ធនឹងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដ៏ពិតប្រាកដនោះទេ។ ដូច្នេះហើយ ការស្គាល់សកម្មភាពជាក់ស្តែងរបស់ព្រះជាម្ចាស់ ការស្គាល់ការពិតរបស់ព្រះជាម្ចាស់ និងសព្វានុភាពរបស់ទ្រង់ ការស្គាល់អត្តសញ្ញាណពិតរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ការស្គាល់ពីកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ ការស្គាល់សកម្មភាពដែលទ្រង់បានសម្តែងឲ្យឃើញនៅក្នុងចំណោមរបស់សព្វសារពើដែលទ្រង់បានបង្កើត ទាំងអស់នេះមានសារៈសំខាន់ណាស់សម្រាប់មនុស្សម្នាក់ៗ ដែលស្វែងរកចំណេះដឹងអំពីព្រះជាម្ចាស់។ ពួកវាមានមានឥទ្ធិពលផ្ទាល់មួយទៅលើ ថាតើមនុស្សអាចចូលទៅក្នុងការពិតនៃសេចក្តីពិតបានទេ។ ប្រសិនបើអ្នកកម្រិតដែនកំណត់នៃការយល់ដឹងរបស់អ្នកអំពីព្រះជាម្ចាស់ ត្រឹមតែជាពាក្យសម្តី ប្រសិនបើអ្នកកម្រិតដែនកំណត់វាត្រឹមជាបទពិសោធន៍តិចតួចផ្ទាល់ខ្លួនរបស់អ្នក ត្រឹមអ្វីដែលអ្នកវាស់ស្ទង់ពីព្រះគុណរបស់ព្រះជាម្ចាស់ ឬក៏ត្រឹមទីបន្ទាល់តិចតួចរបស់អ្នកចំពោះព្រះជាម្ចាស់ នោះខ្ញុំនិយាយថា ព្រះជាម្ចាស់ដែលអ្នកជឿគឺពិតជាមិនមែនជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដ៏ពិតនោះទេ។ មិនត្រឹមតែប៉ុណ្ណោះទេ វាថែមទាំងអាចនិយាយបានថា ព្រះជាម្ចាស់ដែលអ្នកជឿ គឺជាព្រះជាម្ចាស់នៅក្នុងក្តីស្រមៃ មិនមែនជាព្រះជាម្ចាស់ដ៏ពិតនោះទេ។ នេះដោយសារតែព្រះជាម្ចាស់ដ៏ពិត គឺជាព្រះមួយអង្គដែលត្រួតត្រាលើអ្វីៗគ្រប់យ៉ាង ដែលយាងក្នុងអ្វីៗគ្រប់យ៉ាង និងដែលគ្រប់គ្រងលើអ្វីៗគ្រប់យ៉ាង។ ទ្រង់គឺជាព្រះមួយអង្គដែលកាន់កាប់ជោគវាសនារបស់មនុស្សជាតិទាំងអស់ និងអ្វីៗគ្រប់យ៉ាងដែលមាននៅក្នុងព្រះហស្ដរបស់ទ្រង់។ កិច្ចការ និងសកម្មភាពរបស់ព្រះជាម្ចាស់ដែលខ្ញុំកំពុងតែនិយាយ គឺមិនត្រូវបានកំណត់ត្រឹមតែជាមនុស្សមួយចំណែកដ៏តូចនោះទេ។ មានន័យថា ពួកគេមិនត្រូវបានកំណត់ត្រឹមតែមនុស្សដែលដើរតាមទ្រង់ពេលនេះនោះទេ។ ទង្វើរបស់ទ្រង់ត្រូវបានបង្ហាញនៅក្នុងរបស់សព្វសារពើ នៅក្នុងការរស់នៅនៃរបស់សព្វសារពើ និងនៅក្នុងបញ្ញត្តិនៃការផ្លាស់ប្តូរនៃរបស់សព្វសារពើ។

ប្រសិនបើអ្នកមិនអាចមើលឃើញ ឬស្គាល់ទង្វើណាមួយរបស់ព្រះជាម្ចាស់នៅក្នុងរបស់សព្វសារពើនៃការបង្កើតរបស់ទ្រង់ នោះអ្នកមិនអាចនាំទីបន្ទាល់ចំពោះទង្វើណាមួយរបស់ទ្រង់នោះទេ។ ប្រសិនបើអ្នកមិនអាចនាំយកទីបន្ទាល់ថ្វាយព្រះជាម្ចាស់ ប្រសិនបើអ្នកបន្តនិយាយពី “ព្រះជាម្ចាស់” ដ៏តូចដែលអ្នកស្គាល់ ព្រះជាម្ចាស់នោះហើយដែលត្រូវបានកម្រិតដែនកំណត់ទៅតាមទស្សនៈផ្ទាល់របស់អ្នក និងមានវត្តមានតែនៅក្នុងដែនកំណត់តូចចង្អៀតនៃចិត្តរបស់អ្នក ប្រសិនបើអ្នកបន្តនិយាយអំពីព្រះជាម្ចាស់ប្រភេទនោះ នោះព្រះជាម្ចាស់នឹងមិនដែលសរសើរសេចក្តីជំនឿរបស់អ្នកនោះទេ។ នៅពេលដែលអ្នកនាំយកទីបន្ទាល់សម្រាប់ព្រះជាម្ចាស់ ប្រសិនបើអ្នកធ្វើដូច្នោះត្រឹមតែអំពីវិធីដែលអ្នករីករាយនឹងព្រះគុណរបស់ព្រះជាម្ចាស់ វិធីដែលអ្នកទទួលយកវិន័យរបស់ព្រះជាម្ចាស់ និងការវាយផ្ចាលរបស់ទ្រង់ និងវិធីដែលអ្នករីករាយនឹងព្រះពររបស់ទ្រង់នៅក្នុងទីបន្ទាល់របស់អ្នកសម្រាប់ទ្រង់ នោះគ្មានផ្លូវដែលនៅជិត ឬក្បែរចំណុចដែលអាចធ្វើឲ្យព្រះជាម្ចាស់សព្វព្រះហឫទ័យនោះទេ។ ប្រសិនបើអ្នកចង់នាំយកទីបន្ទាល់សម្រាប់ព្រះជាម្ចាស់ តាមវិធីដែលស្របតាមបំណងព្រះហឫទ័យរបស់ទ្រង់ ដើម្បីនាំយកទីបន្ទាល់សម្រាប់ព្រះជាម្ចាស់ផ្ទាល់ដ៏ពិត នោះអ្នកត្រូវតែមើលឃើញអ្វីដែលព្រះជាម្ចាស់មាន និងអ្វីជាទ្រង់ចេញពីសកម្មភាពរបស់ទ្រង់។ អ្នកត្រូវតែមើលសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ចេញពីការគ្រប់គ្រងអ្វីៗគ្រប់យ៉ាងរបស់ទ្រង់ ហើយមើលសេចក្តីពិតនៃវិធីដែលទ្រង់ប្រទានសម្រាប់មនុស្សជាតិទាំងអស់។ ប្រសិនបើអ្នកត្រឹមតែទទួលស្គាល់ថា ការទ្រទ្រង់ប្រចាំថ្ងៃរបស់អ្នក និងវត្ថុចាំបាច់នៅក្នុងជីវិតរបស់អ្នកមកពីព្រះជាម្ចាស់ ប៉ុន្តែអ្នកបរាជ័យក្នុងការមើលឃើញសេចក្តីពិត ដែលព្រះជាម្ចាស់បានយករបស់សព្វសារពើនៃការបង្កើតរបស់ទ្រង់សម្រាប់ការផ្គត់ផ្គង់មនុស្សជាតិ ហើយតាមរយៈការត្រួតត្រាលើរបស់សព្វសារពើ ទ្រង់កំពុងតែដឹកនាំមនុស្សជាតិទាំងអស់ នោះអ្នកនឹងមិនអាចនាំយកទីបន្ទាល់សម្រាប់ព្រះជាម្ចាស់បានទេ។ តើអ្វីជាបំណងព្រះហឫទ័យរបស់ខ្ញុំក្នុងការនិយាយរឿងទាំងអស់នេះ? នោះគឺ អ្នករាល់គ្នាមិនយកចិត្តទុកដាក់តិចតួចចំពោះរឿងនេះ នោះគឺអ្នកមិនជឿដោយច្រឡំថា ប្រធានបទដែលខ្ញុំបាននិយាយទាំងនេះ មិនទាក់ទង់នឹងការចូលផ្ទាល់ខ្លួនរបស់អ្នក ទៅក្នុងជីវិត ហើយអ្នកមិនយកប្រធានបទទាំងនេះត្រឹមតែជាប្រភេទនៃចំណេះដឹង ឬគោលលទ្ធិប៉ុណ្ណោះទេ។ ប្រសិនបើអ្នករាល់គ្នាស្តាប់អ្វីដែលខ្ញុំកំពុងតែនិយាយ ដោយឥរិយាបថប្រភេទនោះ នោះអ្នករាល់គ្នានឹងមិនទទួលបានអ្វីសូម្បីតែមួយនោះទេ។ អ្នករាល់គ្នានឹងបាត់បង់ឱកាសដ៏អស្ចារ្យនេះដើម្បីស្គាល់ព្រះជាម្ចាស់។

តើអ្វីជាគោលដៅរបស់ខ្ញុំក្នុងការនិយាយអំពីរឿងទាំងអស់នេះ? គោលបំណងរបស់ខ្ញុំគឺដើម្បីឲ្យមនុស្សស្គាល់ព្រះ ដើម្បីឲ្យមនុស្សយល់ពីសកម្មភាពជាក់ស្តែងរបស់ព្រះជាម្ចាស់។ នៅពេលដែលអ្នកយល់ពីព្រះជាម្ចាស់ ហើយអ្នកស្គាល់សកម្មភាពរបស់ទ្រង់ មានតែពេលនោះទេទើបអ្នកមានឱកាស ឬលទ្ធភាពដើម្បីស្គាល់ទ្រង់។ ឧទាហរណ៍ ប្រសិនបើអ្នកចង់យល់អំពីមនុស្សម្នាក់ តើអ្នកយល់ពួកគេតាមវិធីណា? តើអាចតាមរយៈការសម្លឹងមើលរូបរាងខាងក្រៅរបស់ពួកគេបានទេ? តើអាចតាមរយៈការសម្លឹងមើលអ្វីដែលពួកគេស្លៀកពាក់ និងរបៀបដែលពួកគេស្លៀកពាក់បានទេ? តើអាចតាមរយៈការសម្លឹងមើលរបៀបដែលពួកគេដើរបានទេ? តើអាចតាមរយៈការសម្លើងមើលកម្រិតនៃចំណេះដឹងរបស់ពួកគេបានទេ? (ទេ)។ ដូច្នេះ តើអ្នកយល់អំពីមនុស្សម្នាក់ដោយវិធីណា? អ្នកធ្វើការកាត់សេចក្តីដោយផ្អែកលើការនិយាយ និងអាកប្បកិរិយារបស់មនុស្សម្នាក់ គំនិតរបស់ពួកគេ និងវត្ថុទាំងឡាយដែលពួកគេបញ្ចេញ និងបើកបង្ហាញអំពីខ្លួនអ្នក។ នេះគឺជាវិធីដែលអ្នកស្គាល់មនុស្សម្នាក់ និងវិធីដែលអ្នកយល់អំពីមនុស្សម្នាក់។ ដូច្នេះហើយ ប្រសិនបើអ្នកចង់ស្គាល់ព្រះជាម្ចាស់ ប្រសិនបើអ្នកចង់យល់អំពីចំហៀងជាក់ស្តែងរបស់ទ្រង់ ចំហៀងដ៏ពិតរបស់ទ្រង់ នោះអ្នកត្រូវតែស្គាល់ទ្រង់តាមរយៈទង្វើរបស់ទ្រង់ និងតាមរយៈកិច្ចការជាក់ស្តែងនីមួយៗដែលទ្រង់ធ្វើ។ នេះគឺជាវិធីដែលល្អបំផុត ហើយវាគឺជាវិធីតែមួយ។

(«ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ IX» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

បរិស្ថានចាំបាច់សម្រាប់ជីវិតដែលព្រះជាម្ចាស់បង្កើតសម្រាប់មនុស្សជាតិ—ខ្យល់

ដំបូង ព្រះជាម្ចាស់បានបង្កើតខ្យល់ដើម្បីឲ្យមនុស្សអាចដកដង្ហើមបាន។ ខ្យល់គឺជាសារធាតុដែលមនុស្សអាចប៉ះរាល់ថ្ងៃបាន...

រឿងទី ២ ភ្នំធំមួយ អូរតូចមួយ ខ្យល់ខ្លាំងមួយ និងរលកយក្សមួយ

មានអូរតូចមួយដែលបត់បែនទៅមករហូតដល់ជើងភ្នំដ៏ធំមួយ។ ភ្នំនេះបានរាំងផ្លូវរបស់អូរដ៏តូចនេះ ដូច្នេះអូរក៏បាននិយាយទៅកាន់ភ្នំដោយសម្លេងខ្សោយតិចៗថា...

ព្រំដែនបានលេចឡើង ដោយសាររបៀបរស់នៅខុសៗគ្នារបស់មនុស្សជាតិ

ព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើ ហើយទ្រង់បានបង្កើតព្រំដែនសម្រាប់ពួកគេ។ ក្នុងចំណោមនោះ ទ្រង់បានចិញ្ចឹមបីបាច់វត្ថុមានជីវិតគ្រប់ប្រភេទ។...

Leave a Reply