ការមើលឃើញការទ្រទ្រង់របស់ព្រះជាម្ចាស់សម្រាប់មនុស្ស តាមរយៈមជ្ឈដ្ឋានរស់នៅជាមូលដ្ឋានដែលទ្រង់បានបង្កើតមក

24-02-2021

តាមរបៀបដែលព្រះជាម្ចាស់បានរៀបចំលក្ខខណ្ឌជាមូលដ្ឋានទាំងប្រាំយ៉ាងសម្រាប់ឲ្យមនុស្សរស់រាននេះ តើអ្នករាល់គ្នាអាចមើលឃើញពីរបៀបដែលទ្រង់ផ្គត់ផ្គង់ដល់មនុស្សជាតិឬទេ? (ឃើញ)។ និយាយឲ្យចំគឺថា ព្រះជាម្ចាស់ជាអ្នកបង្កើតលក្ខខណ្ឌចាំបាច់បំផុតគ្រប់យ៉ាងសម្រាប់ការរស់រានរបស់មនុស្ស ហើយព្រះជាម្ចាស់ក៏កំពុងតែគ្រប់គ្រង និងត្រួតត្រារបស់ទាំងនេះដែរ។ សូម្បីតែឥឡូវនេះ បន្ទាប់ពីមានវត្ដមានមនុស្សច្រើនពាន់ឆ្នាំមកហើយ ព្រះជាម្ចាស់នៅតែបន្តកែប្រែមជ្ឈដ្ឋានបរិស្ថានរស់នៅរបស់ពួកគេដដែល ដោយផ្ដល់ឲ្យពួកគេនូវបរិស្ថានដ៏សមស្របបំផុត ​និងល្អបំផុតដើម្បីឲ្យពួកគេនៅតែអាចមានជីវិតតាមរបៀបធម្មតា។ តើស្ថានភាពបែបនេះអាចស្ថិតនៅយូរបានរយៈពេលប៉ុន្មាន? ម៉្យាងទៀត តើព្រះជាម្ចាស់នឹងបន្តផ្ដល់បរិស្ថានបែបនេះរហូតដល់ពេលណា? វានឹងមានរហូតដល់ពេលព្រះជាម្ចាស់បញ្ចប់កិច្ចការគ្រប់គ្រងរបស់ទ្រង់ទាំងស្រុង។ បន្ទាប់មក ព្រះជាម្ចាស់នឹងផ្លាស់ប្ដូរបរិស្ថានរស់នៅរបស់មនុស្សជាតិ។ ប្រហែលជា ទ្រង់នឹងធ្វើការផ្លាស់ប្ដូរទាំងនេះតាមវិធីសាស្ត្រដូចគ្នា ឬអាចតាមវិធីសាស្ត្រផ្សេងទៀត ប៉ុន្តែអ្វីដែលមនុស្សត្រូវតែដឹងនោះគឺថា ព្រះជាម្ចាស់កំពុងតែបន្តផ្គត់ផ្គង់ដល់តម្រូវការរបស់មនុស្សជាតិ គ្រប់គ្រងបរិស្ថានដែលមនុស្សជាតិរស់នៅ និងអភិរក្ស ការពារ ព្រមទាំងថែរក្សាបរិស្ថាននោះ។ ជាមួយបរិស្ថានបែបនេះ​ រាស្ត្រ​រើស​តាំង​របស់​ព្រះជាម្ចាស់​អាចរស់នៅតាមរបៀបធម្មតា ហើយទទួលយកសេចក្ដីសង្គ្រោះ និងការវាយផ្ចាល ក៏ដូចជាការជំនុំជម្រះរបស់ព្រះជាម្ចាស់។ របស់សព្វសារពើបន្តរស់រានដោយសារអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ហើយមនុស្សជាតិទាំងអស់បន្តឆ្ពោះទៅមុខដោយសារការផ្គត់ផ្គង់ទាំងនេះដែលមកពីព្រះជាម្ចាស់។

តើផ្នែកចុងក្រោយនៃការប្រកបគ្នារបស់យើងនេះបាននាំឲ្យអ្នករាល់គ្នាមានគំនិតថ្មីៗឬទេ? តើឥឡូវនេះអ្នករាល់គ្នាបានដឹងអំពីភាពខុសគ្នាដ៏ធំបំផុតរវាងព្រះជាម្ចាស់ និងមនុស្សជាតិហើយឬនៅ? នៅទីបំផុត តើអ្នកណាជាម្ចាស់នៃរបស់សព្វសារពើ? តើមនុស្សឬ? (ទេ)។ អ៊ីចឹង តើព្រះជាម្ចាស់ និងមនុស្សប្រព្រឹត្ដខុសគ្នាដូចម្ដេចខ្លះចំពោះអ្វីៗដែលបានបង្កើតមក? (ព្រះជាម្ចាស់គ្រប់គ្រង និងរៀបចំរបស់សព្វសារពើ រីឯមនុស្សរីករាយនឹងរបស់សព្វសារពើទាំងនោះ)។ តើអ្នករាល់គ្នាយល់ស្របនឹងចម្លើយនេះទេ? ភាពខុសគ្នាធំបំផុតរវាងព្រះជាម្ចាស់ និងមនុស្សជាតិគឺថា ព្រះជាម្ចាស់គ្រប់គ្រង និងផ្គត់ផ្គង់ដល់អ្វីៗដែលបានបង្កើតមក។ ទ្រង់ជាប្រភពនៃអ្វីៗទាំងអស់ ហើយក្នុងពេលដែលព្រះជាម្ចាស់ផ្គត់ផ្គង់ដល់អ្វីៗដែលបានបង្កើតមក មនុស្សជាតិវិញរីករាយនឹងអ្វីៗដែលត្រូវបានបង្កើតមក។ និយាយឲ្យចំគឺថា មនុស្សរីករាយនឹងរបស់ដែលបានបង្កើតមកទាំងអស់ នៅពេលពួកគេទទួលស្គាល់ជីវិតដែលព្រះជាម្ចាស់ប្រទានដល់របស់សព្វសារពើ។ ព្រះជាម្ចាស់គឺជាម្ចាស់ ឯមនុស្សជាតិរីករាយនឹងផលផ្លែពីការបង្កើតរបស់សព្វសារពើដោយព្រះជាម្ចាស់។ ចុះបើគិតអំពីរបស់ដែលបានបង្កើតមកទាំងអស់ដោយព្រះជាម្ចាស់ តើអ្វីទៅជាភាពខុសគ្នារវាងព្រះជាម្ចាស់ និងមនុស្សជាតិ? ព្រះជាម្ចាស់អាចមើលឃើញយ៉ាងច្បាស់អំពីច្បាប់នានាស្ដីពីរបៀបលូតលាស់នៃរបស់សព្វសារពើ ហើយទ្រង់គ្រប់គ្រង និងត្រួតត្រាច្បាប់ទាំងនេះ។ ពោលគឺ របស់សព្វសារពើស្ថិតក្រោមការទតមើលរបស់ព្រះជាម្ចាស់ និងស្ថិតក្នុងវិសាលភាពនៃការស្ទង់មើលរបស់ទ្រង់។ តើមនុស្សជាតិអាចមើលឃើញរបស់សព្វសារពើបានឬទេ? មនុស្សជាតិអាចមើលឃើញតែអ្វីៗដែលនៅចំពោះមុខរបស់ពួកគេប៉ុណ្ណោះ។ ប្រសិនបើអ្នកឡើងភ្នំ នោះអ្វីដែលអ្នកមើលឃើញ គឺត្រឹមតែជាភ្នំនោះប៉ុណ្ណោះ។ អ្នកមិនអាចមើលឃើញអ្វីៗដែលនៅផ្នែកម្ខាងទៀតនៃភ្នំនេះបានទេ។ ប្រសិនបើអ្នកទៅកាន់ឆ្នេរខ្សាច់ នោះអ្វីដែលអ្នកមើលឃើញ គឺគ្រាន់តែជាផ្នែកមួយនៃមហាសមុទ្រប៉ុណ្ណោះ ហើយអ្នកមិនអាចដឹងថា តើផ្នែកម្ខាងទៀតនៃមហាសមុទ្រនោះដូចម្ដេចឡើយ។ ប្រសិនបើអ្នកចូលទៅក្នុងព្រៃ អ្នកអាចមើលឃើញរុក្ខជាតិគ្រប់ប្រភេទដែលនៅពីមុខរបស់អ្នក និងនៅជុំវិញអ្នក ប៉ុន្តែអ្នកមិនអាចមើលឃើញអ្វីៗដែលនៅឆ្ងាយជាងនោះទៀតទេ។ មនុស្សមិនអាចមើលឃើញទីខ្ពស់ៗ ឆ្ងាយៗ និងជ្រៅៗបានទេ។ អ្វីទាំងអស់ដែលពួកគេអាចមើលឃើញ គឺជាអ្វីៗដែលនៅផ្ទាល់ពីមុខពួកគេ នៅក្នុងដែនគំហើញរបស់ពួកគេ។ ទោះបីជាមនុស្សដឹងពីច្បាប់ដែលកំណត់រដូវទាំងបួនក្នុងមួយឆ្នាំ ឬច្បាប់នានាអំពីការលូតលាស់នៃរបស់សព្វសារពើក៏ដោយ ក៏ពួកគេនៅតែមិនអាចគ្រប់គ្រង ឬកំណត់របស់សព្វសារពើនោះបានដែរ។ ក៏ប៉ុន្តែរបៀបដែលព្រះជាម្ចាស់ទតមើលអ្វីៗដែលបានបង្កើតទាំងអស់ គឺដូចរបៀបដែលទ្រង់ទតមើលម៉ាស៊ីនដែលទ្រង់បានបង្កើតដោយផ្ទាល់ព្រះអង្គអីចឹងដែរ។ ទ្រង់ស្គាល់រាល់ធាតុផ្សំ និងរាល់ការតភ្ជាប់ទាំងអស់យ៉ាងស៊ីជម្រៅ ដូចជា គោលការណ៍របស់ពួកវា លំនាំគំរូរបស់ពួកវា និងគោលបំណងរបស់ពួកវាជាដើម ព្រះជាម្ចាស់ស្គាល់អ្វីៗទាំងអស់នេះក្នុងកម្រិតច្បាស់លាស់បំផុត។ ដូច្នេះហើយ ព្រះជាម្ចាស់គឺព្រះជាម្ចាស់ ឯមនុស្សគឺមនុស្ស! ទោះបីជាមនុស្សអាចស្រាវជ្រាវយ៉ាងជ្រាលជ្រៅអំពីវិទ្យាសាស្ត្រ និងច្បាប់នានាដែលគ្រប់គ្រងរបស់សព្វសារពើក៏ដោយ ក៏ការស្រាវជ្រាវនោះនៅតែមានដែនកំណត់ ចំណែកឯព្រះជាម្ចាស់វិញ ទ្រង់គ្រប់គ្រងអ្វីៗគ្រប់យ៉ាង។ សម្រាប់មនុស្ស ការគ្រប់គ្រងរបស់ព្រះជាម្ចាស់ គឺគ្មានដែនកំណត់ទេ។ មនុស្សម្នាក់អាចចំណាយពេលពេញមួយជីវិតដើម្បីស្រាវជ្រាវអំពីកិច្ចការដ៏តូចបំផុតរបស់ព្រះជាម្ចាស់ដោយមិនទទួលបានលទ្ធផលពិតអ្វីឡើយ។ ដូច្នេះហើយ ប្រសិនបើអ្នកប្រើតែចំណេះដឹង និងអ្វីៗដែលអ្នកបានរៀនដើម្បីសិក្សាអំពីព្រះជាម្ចាស់ នោះអ្នកនឹងមិនអាចស្គាល់ព្រះជាម្ចាស់ ឬយល់ពីទ្រង់បានឡើយ។ ប៉ុន្តែប្រសិនបើអ្នកជ្រើសរើសយកផ្លូវស្វែងរកការពិត និងស្វែងរកព្រះជាម្ចាស់ ហើយក្រឡេកមើលព្រះជាម្ចាស់តាមបែបបែរមកស្គាល់ទ្រង់ នោះនៅថ្ងៃណាមួយ អ្នកនឹងទទួលស្គាល់ថា សកម្មភាព និងព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ គឺមាននៅគ្រប់ទីកន្លែងក្នុងពេលតែមួយ ហើយអ្នកនឹងដឹងពីមូលហេតុដែលគេថា ព្រះជាម្ចាស់គឺជា ម្ចាស់នៃរបស់សព្វសារពើ និងជាប្រភពនៃជីវិតសម្រាប់របស់សព្វសារពើ។ បើអ្នកមានការយល់ដឹងបែបនេះកាន់តែច្រើន នោះអ្នកនឹងកាន់តែយល់ពីមូលហេតុដែលគេថា ព្រះជាម្ចាស់គឺជាម្ចាស់នៃរបស់សព្វសារពើមិនខាន។ របស់សព្វសារពើគ្រប់យ៉ាង ដែលរួមទាំងខ្លួនអ្នកផង សុទ្ធតែកំពុងទទួលការប្រទានពីព្រះជាម្ចាស់ជាហូរហែយ៉ាងមាំទាំឥតឈប់ឈរ។ អ្នកក៏នឹងអាចដឹងយ៉ាងច្បាស់ផងដែរថា នៅក្នុងពិភពលោកនេះ និងនៅក្នុងចំណោមមនុស្សជាតិនេះ ក្រៅពីព្រះជាម្ចាស់ គ្មាននរណាម្នាក់ដែលអាចមានសមត្ថភាព និងសារជាតិក្នុងការត្រួតត្រា គ្រប់គ្រង និងថែរក្សាវត្ដមាននៃរបស់សព្វសារពើដូចទ្រង់បានឡើយ។ នៅពេលអ្នកឈានដល់កម្រិតយល់ដឹងនេះ អ្នកនឹងពិតជាទទួលស្គាល់ថា ព្រះជាម្ចាស់គឺជាព្រះជាម្ចាស់របស់អ្នក។ នៅពេលអ្នកឈានដល់ចំនុចនេះ អ្នកពិតជានឹងបានទទួលយកព្រះជាម្ចាស់ ហើយអនុញ្ញាតឲ្យទ្រង់ធ្វើជាព្រះជាម្ចាស់របស់អ្នក និងធ្វើជាម្ចាស់របស់អ្នក។ នៅពេលអ្នកបានទទួលការយល់ដឹងបែបនេះ ហើយជីវិតរបស់អ្នកបានឈានដល់ចំនុចបែបនេះ នោះព្រះជាម្ចាស់នឹងលែងសាកល្បង និងជំនុំជម្រះអ្នកទៀតហើយ ហើយទ្រង់ក៏នឹងមិនទាមទារអ្វីពីអ្នកទៀតដែរ ពីព្រោះអ្នកមុខជាយល់ពីព្រះជាម្ចាស់ មុខជាស្គាល់ព្រះហឫទ័យរបស់ទ្រង់ ហើយមុខជាបានទទួលយកព្រះជាម្ចាស់ចូលក្នុងដួងចិត្ដរបស់អ្នកពិតប្រាកដមែន។ នេះហើយជាហេតុផលដ៏សំខាន់ក្នុងការប្រកបគ្នាអំពីប្រធានបទទាំងនេះអំពីការត្រួតត្រា និងការគ្រប់គ្រងរបស់សព្វសារពើដោយព្រះជាម្ចាស់។ ការធ្វើដូច្នេះគឺដើម្បីផ្ដល់ឲ្យមនុស្សនូវចំណេះដឹង និងការយល់ដឹងបន្ថែមទៀត ដែលមិនគ្រាន់តែឲ្យអ្នកទទួលស្គាល់ប៉ុណ្ណោះទេ តែថែមទាំងឲ្យអ្នកដឹង និងយល់ពីសកម្មភាពរបស់ព្រះជាម្ចាស់តាមរបៀបកាន់តែជាក់ស្ដែងថែមទៀត។

(«ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ VIII» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

បរិស្ថានចាំបាច់សម្រាប់ជីវិតដែលព្រះជាម្ចាស់បង្កើតសម្រាប់មនុស្សជាតិ—លំហូរ​ខ្យល់

តើវត្ថុទីប្រាំនេះគឺជាអ្វី? វត្ថុនេះទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងជីវិតប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ។...

ព្រំដែនបានលេចឡើង ដោយសាររបៀបរស់នៅខុសៗគ្នារបស់មនុស្សជាតិ

ព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើ ហើយទ្រង់បានបង្កើតព្រំដែនសម្រាប់ពួកគេ។ ក្នុងចំណោមនោះ ទ្រង់បានចិញ្ចឹមបីបាច់វត្ថុមានជីវិតគ្រប់ប្រភេទ។...