មូលហេតុដែលនិយាយថា គ្រូគង្វាលនិងចាស់ទុំខាងសាសនាទាំងអស់កំពុងតែដើរលើមាគ៌ារបស់ពួកផារិស៊ី និងអ្វីដែលជាសារជាតិរបស់ពួកគេ

05-09-2021

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

មនុស្សបានក្លាយជាខូចអាក្រក់ និងរស់នៅក្នុងអន្ទាក់សាតាំង។ មនុស្សទាំងអស់រស់នៅតាមសាច់ឈាមរស់នៅតាមចំណង់ចិត្តអាត្មានិយម ហើយក៏គ្មាននរណាម្នាក់ ក្នុងចំណោមពួកគេចុះសម្រុងនឹងខ្ញុំឡើយ។ មានមនុស្សមួយចំនួននិយាយថា ពួកគេចុះសម្រុងនឹងខ្ញុំតែមនុស្សទាំងនោះ សុទ្ធតែថ្វាយបង្គំព្រះក្លែងក្លាយគ្រប់គ្នា។ បើទោះបីជាពួកគេទទួលស្គាល់នាមខ្ញុំថា បរិសុទ្ធ តែពួកគេដើរតាមផ្លូវបញ្ច្រាសពីខ្ញុំ ហើយពាក្យសម្តីពួកគេ ពោរពេញដោយភាពក្អេងក្អាង និងការជឿជាក់លើខ្លួនឯង។ នេះដោយសារតែពួកគេប្រឆាំងទាស់នឹងខ្ញុំ ហើយនៅមិនចុះសម្រុងនឹងខ្ញុំ តាំងពីក្នុងជម្រៅចិត្តរបស់គេមក។ រៀងរាល់ថ្ងៃ ពួកគេស្វែងរកដានរបស់ខ្ញុំនៅក្នុងព្រះគម្ពីរ ហើយបានឃើញសារ «ស័ក្តិសម» ដោយចៃដន្យ ជាសារដែលពួកគេអានមិនចេះចប់មិនចេះហើយនិងទន្ទេញដូចគម្ពីរ។ ពួកគេមិនដឹងពីវិធីចុះសម្រុងនឹងខ្ញុំទេ ហើយក៏មិនដឹងថា ការទាស់ទទឹងនឹងខ្ញុំ គឺជាអ្វីដែរ។ ពួកគេគ្រាន់តែអានគម្ពីរទាំងងងឹតងងុល។ នៅក្នុងព្រះគម្ពីរពួកគេដាក់កំហិតព្រះដ៏ស្រពេចស្រពិល ដែលពួកគេមិនធ្លាប់បានជួបសោះ និងគ្មានសមត្ថភាព អាចមើលឃើញបាន ហើយយកគម្ពីរមកមើលពេលទំនេរ។ ពួកគេជឿថា វត្តមានខ្ញុំមានតែនៅក្នុងវិសាលភាពនៃព្រះគម្ពីរ ហើយពួកគេចាត់ទុកខ្ញុំស្មើនឹងព្រះគម្ពីរពោលគឺ គ្មានព្រះគម្ពីរគឺគ្មានខ្ញុំ ហើយគ្មានខ្ញុំគឺគ្មានព្រះគម្ពីរ។ ពួកគេព្រងើយកន្តើយចំពោះវត្តមាន និងសកម្មភាពខ្ញុំ ផ្ទុយទៅវិញពួកគេយកចិត្តទុកដាក់ជ្រុល និងជាពិសេស លើគ្រប់ពាក្យពេចន៍ក្នុងបទគម្ពីរ។ មនុស្សច្រើនជាងនេះទៀត ជឿថាខ្ញុំមិនគួរធ្វើអ្វីដែលខ្ញុំចង់ធ្វើទេ លុះត្រាតែមានការទាយទុកក្នុងបទគម្ពីរ។ ពួកគេផ្ដល់សារៈសំខាន់ខ្លាំងពេកដល់បទគម្ពីរ។ អាចនិយាយបានថា ពួកគេផ្តល់សារៈសំខាន់ដល់ពាក្យពេចន៍ និងសំនួនសំណេរខ្លាំងពេក ដល់ថ្នាក់ពួកគេប្រើខគម្ពីរ ដើម្បីវាស់ស្ទង់ព្រះបន្ទូលដែលខ្ញុំថ្លែង រួចថ្កោលទោសខ្ញុំ។ អ្វីដែលពួកគេស្វែងរក មិនមែនជាវិធីចុះសម្រុងនឹងខ្ញុំ ឬវីធីចុះសម្រុងនឹងសេចក្តីពិតនោះទេ ប៉ុន្តែជាការចុះសម្រុងនឹងនឹងពាក្យពេចន៍ក្នុងគម្ពីរ ហើយពួកគេជឿថា អ្វីដែលមិនស្របនឹងព្រះគម្ពីរ មិនមែនជាកិច្ចការរបស់ខ្ញុំទេ មិនថាមួយណាក៏ដោយ។ តើមនុស្សបែបនោះ មិនមែនជាពូជពង្សដ៏ស្មោះត្រង់របស់ពួកផារិស៊ីទេឬអី? ពួកផារិស៊ីជនជាតិយូដាបានប្រើក្រឹត្យវិន័យម៉ូសេមកដាក់ទោសព្រះយេស៊ូវ។ ពួកគេមិនស្វែងរកការចុះសម្រុងជាមួយនឹងព្រះយេស៊ូវនាពេលនោះទេ ប៉ុន្តែបានធ្វើតាមន័យពាក្យក្នុងក្រឹត្យវិន័យយ៉ាងខ្ជាប់ខ្ជួន រហូតដល់ថ្នាក់ដំព្រះយេស៊ូវដែលឥតទោស ភ្ជាប់នឹងឈើឆ្កាង នៅទីបំផុត បន្ទាប់ពីពួកគេបានចោទព្រះយេស៊ូវថា មិនធ្វើតាមក្រឹត្យវិន័យនៃគម្ពីរសញ្ញាចាស់ និងមិនមែនជាព្រះមែស្ស៊ីទេ តើអ្វីទៅជាចេតនាពិតរបស់គេ? តើមិនមែនមកពីពួកគេមិនបានស្វែងរកវិធីចុះសម្រុងនឹងសេចក្តីពិតទេឬអី? ពួកគេងប់នឹងពាក្យពេចន៍គ្រប់ម៉ាត់ក្នុងបទគម្ពីរតែមិនធ្វើព្រងើយនឹងព្រះហឫទ័យរបស់ខ្ញុំ ហើយថែមទាំងមិនខ្វល់ពីជំហាន និងវិធីសាស្ត្រអនុវត្តកិច្ចការរបស់ខ្ញុំឡើយ។ ពួកគេមិនមែនជាមនុស្សដែលស្វែងរកសេចក្តីពិតទេ ប៉ុន្តែជាមនុស្សដែលប្រកាន់ខ្ជាប់នឹងពាក្យពេចន៍ជាខ្លាំង។ ពួកគេមិនមែនជាមនុស្សដែលជឿលើព្រះទេ ប៉ុន្តែជាមនុស្សដែលជឿលើព្រះគម្ពីរ។ សំខាន់បំផុត គឺពួកគេជាអ្នកចាំដានព្រះគម្ពីរ។ ដើម្បីរក្សាប្រយោជន៍នៃព្រះគម្ពីរ ដើម្បីរក្សាកិត្តិយសនៃព្រះគម្ពីរ និងដើម្បីការពារកេរ្តិ៍ឈ្មោះនៃព្រះគម្ពីរ ពួកគេដល់ថ្នាក់ឆ្កាងព្រះយេស៊ូវដែលពេញព្រះទ័យមេត្តាករុណានៅលើឈើឆ្កាង។ ពួកគេធ្វើបែបនេះ គ្រាន់តែដើម្បីការពារព្រះគម្ពីរ និងដើម្បីរក្សាសារៈសំខាន់នៃពាក្យពេចន៍គ្រប់ម៉ាត់នៃព្រះគម្ពីរនៅក្នុងចិត្តមនុស្ស។ ដូចនេះបានជាពួកគេស៊ូ បោះបង់អនាគតរបស់ខ្លូន និងតង្វាយធួនបាប ដើម្បីថ្កោលទោសព្រះយេស៊ូវ ដែលមិនសម្របតាមគោលលទ្ធិនៃព្រះគម្ពីរ រហូតដល់សុគត។ តើពួកគេទាំងអស់គ្នា មិនមែនជាកញ្ជះនៃពាក្យពេចន៍គ្រប់ម៉ាត់ ក្នុងបទគម្ពីរទេឬអី?

ចុះមនុស្សសព្វថ្ងៃ យ៉ាងដូចម្តេចដែរ? ព្រះគ្រីស្ទបានយាងមក ដើម្បីបង្ហាញសេចក្តីពិត តែពួកគេបែរជាកម្ចាត់ទ្រង់ចេញពីពិភពលោកនេះ ដើម្បីឱ្យពួកគេអាចទទួលបានសិទ្ធចូលទៅកាន់ស្ថានសួគ៌ និងទទួលព្រះគុណទៅវិញ។ ពួកគេចង់បដិសេធការមកដល់នៃសេចក្តីពិតទាំងស្រុង ដើម្បីរក្សាប្រយោជន៍នៃព្រះគម្ពីរ ហើយពួកគេមុខជាចង់ដំដែកគោលឆ្កាងព្រះគ្រីស្ទ ដែលយាងមកជាសាច់ឈាមទៅនឹងឈើឆ្កាងម្តងទៀតដើម្បីធានាវត្តមានដ៏គង់វង្សរបស់ព្រះគម្ពីរ។ តើមនុស្សអាចទទួលសេចក្តីសង្គ្រោះរបស់ខ្ញុំម្តេចបាន បើដួងចិត្តពួកគេព្រៃផ្សៃ ហើយសន្តានពួកគេប្រឆាំងទាស់នឹង ខ្ញុំដល់ម្ល៉ឹង? ខ្ញុំរស់នៅក្នុងចំណោមមនុស្ស តែមនុស្សមិនដឹងពីវត្តមានខ្ញុំសោះ។ នៅពេលខ្ញុំជះពន្លឺរបស់ខ្ញុំទៅលើមនុស្ស ក៏គេនៅតែមិនអើពើពីវត្តមានខ្ញុំដែរ។ នៅពេលខ្ញុំបញ្ចេញសេចក្តីក្រោធលើគេ គេកាន់តែបដិសេធវត្តមានខ្ញុំខ្លាំងឡើង។ មនុស្សស្វែងរកការចុះសម្រុងនឹងពាក្យពេចន៍ និងចុះសម្រុងនឹងព្រះគម្ពីរ ប៉ុន្តែមិនមាននរណាម្នាក់មកចំពោះមុខខ្ញុំ ដើម្បីស្វែងរកវិធីចុះសម្រុងនឹងសេចក្តីពិតឡើយ។ មនុស្សសម្លឹងមើលមកខ្ញុំនៅស្ថានសួគ៌ ហើយបានថ្វាយក្តីបារម្ភជាពិសេសចំពោះវត្តមានខ្ញុំនៅស្ថានសួគ៌ប៉ុន្តែ គ្មាននរណាម្នាក់យកចិត្តទុកដាក់ចំពោះខ្ញុំ ជាសាច់ឈាមឡើយ ដ្បិតខ្ញុំដែលរស់នៅក្នុងចំណោមមនុស្ស គ្មានសារៈសំខាន់ឡើយ។ អស់អ្នកណាដែលគ្រាន់តែស្វែងរកការចុះសម្រុងនឹងបន្ទូលក្នុងព្រះគម្ពីរ និងអ្នកដែលស្វែងរកការចុះសម្រុងនឹងព្រះដ៏ស្រពេចស្រពិល គឺជាទិដ្ឋភាពដ៏អាក្រក់ដល់ខ្ញុំ។ នោះគឺដោយសារអ្វីដែលពួកគេថ្វាយបង្គំ គឺជាពាក្យពេចន៍សោះកក្រោះ និងព្រះដែលមានសមត្ថភាពប្រទានឱ្យពួកគេនូវទ្រព្យសម្បត្តិដែលមិនអាចបរិយាយបាន អ្វីដែលពួកគេថ្វាយបង្គំ គឺជាព្រះដែលដាក់ខ្លួនឲ្យនៅក្រោមការគ្រប់គ្រងរបស់មនុស្សទាំងស្រុង ពោលគឺជាព្រះដែលមិនមានលើលោក។ ដូច្នេះ តើមនុស្សទាំងនោះអាចទទួលបានអ្វីខ្លះពីខ្ញុំ? មនុស្សថោកទាបដល់ថ្នាក់គ្មានពាក្យបរិយាយទេ។ អស់អ្នកណាដែលប្រឆាំងទាស់នឹងខ្ញុំ អស់អ្នកណាដែលទាមទារពីខ្ញុំមិនចេះអស់មិនចេះហើយ អស់អ្នកណាដែលគ្មានសេចក្តីស្រឡាញ់ចំពោះសេចក្តីពិត អស់អ្នកណាដែលបះបោរប្រឆាំងនឹងខ្ញុំ តើពួកគេអាចចុះសម្រុងនឹងខ្ញុំយ៉ាងដូចម្តេច?

(«អ្នកគួរតែស្វះស្វែងរកវិធីដែលស្របនឹងព្រះគ្រីស្ទ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

មានអ្នកដែលអានព្រះគម្ពីរនៅក្នុងព្រះវិហារធំៗ ហើយសូត្រព្រះគម្ពីរពេញមួយថ្ងៃ ប៉ុន្តែ គ្មាននរណាម្នាក់ក្នុងចំណោមពួកគេ យល់ពីគោលបំណងនៃ កិច្ចការរបស់ព្រះជាម្ចាស់ឡើយ។ ក្នុងចំណោមពួកគេ គ្មាននរណាម្នាក់អាចស្គាល់ព្រះជាម្ចាស់ឡើយ ក្នុងចំណោមពួកគេ ក៏រឹតតែគ្មាននរណាម្នាក់ អាចធ្វើតាមព្រះហឫទ័យរបស់ព្រះបានឡើយ។ ពួកគេទាំងអស់សុទ្ធតែជាមនុស្សអប្រិយ គ្មានតម្លៃ ហើយម្នាក់ៗឈរនៅទីដ៏ខ្ពស់ដើម្បីបង្រៀនព្រះជាម្ចាស់។ ពួកគេប្រឆាំងទាស់នឹងព្រះដោយចេតនា ទាំងដែលពួកគេកំពុងកាន់ទង់របស់ព្រះជាម្ចាស់ ពួកគេនៅតែស៊ីសាច់ និងហុតឈាមមនុស្ស ខណៈដែលគេកំពុងប្រកាសអំពីជំនឿរបស់ខ្លួនចំពោះព្រះ។ មនុស្សទាំងអស់នេះសុទ្ធតែជាបិសាចដែលលេបត្របាក់ព្រលឹងមនុស្ស ជាវិញ្ញាណអាក្រក់ដែលមានចេតនា ដើរចូលក្នុងផ្លូវរបស់ អស់អ្នកណាដែលព្យាយាមដើរលើផ្លូវត្រូវ ហើយជាថ្មជំពប់ ដែលបង្អាក់ដល់អ្នកដែលស្វែងរកព្រះជាម្ចាស់ផង។ ពួកគេអាចមាននូវ «អត្តភាពត្រឹមត្រូវ» ប៉ុន្តែ ធ្វើដូចម្ដេចឲ្យអ្នកដែលដើរតាមពួកគេដឹងថា ពួកគេគ្រាន់តែជាពួកទទឹងនឹងព្រះគ្រីស្ទ ដែលដឹកនាំមនុស្ស ឲ្យទាស់ ទទឹងនឹងព្រះជាម្ចាស់? តើធ្វើម្ដេចឲ្យអ្នកដែលដើរតាមពួកគេ ដឹងថា ពួកគេជាវិញ្ញាណអាក្រក់ដ៏មានជីវិត ដែលតាំងចិត្តលេបត្របាក់ព្រលឹងមនុស្ស? អ្នកដែលលើកស្ទួយខ្លួនឯងឲ្យខ្ពង់ខ្ពស់ នៅចំពោះវត្តមានរបស់ព្រះជាម្ចាស់ គឺជាមនុស្សទាបថោកបំផុត ចំណែកអ្នកដែលបន្ទាបខ្លួន គឺជាមនុស្សមានកិត្តិយសបំផុត។ ហើយជាងនេះទៀត អ្នកដែលគិតថា ពួកគេស្គាល់កិច្ចការរបស់ព្រះ និងអ្នកដែលមានសមត្ថភាព ក្នុងការប្រកាសប្រាប់ពីកិច្ចការរបស់ព្រះ ដល់អ្នកដទៃ ដោយសំឡេងឮៗ ទាំងក្នុងខណៈដែលពួកគេសម្លឹងមើលទៅទ្រង់ដោយផ្ទាល់ អ្នកទាំងនេះគឺជាមនុស្សល្ងង់ខ្លៅបំផុត។ មនុស្សបែបនេះ គេគ្មានទីបន្ទាល់ពីព្រះជាម្ចាស់ទេ តែក្រអឺតក្រទម និងពោរពេញដោយអំនួត។ អស់អ្នកណាដែលជឿថា ពួកគេមានចំណេះដឹងតិចតួចអំពីព្រះ ទោះបីជាគេមានបទពិសោធន៍ និងចំណេះដឹងជាក់ស្តែងអំពីទ្រង់ច្រើនក្តី គឺជាមនុស្សដែលទ្រង់សព្វព្រះទ័យបំផុត។ មានតែមនុស្សបែបនេះទេ ទើបមានទីបន្ទាល់ដ៏ពិតប្រាកដ ហើយពិតជាអាចត្រូវបានប្រោសឲ្យបានគ្រប់លក្ខណ៍ ពីសំណាក់ព្រះជាម្ចាស់។ អស់អ្នកណាដែលមិន យល់អំពីព្រះហឫទ័យរបស់ព្រះ នោះគឺជាអ្នកប្រឆាំងទាស់នឹងព្រះ។ អស់អ្នកណាដែលយល់ពីព្រះហឫទ័យរបស់ព្រះ តែពុំបានប្រព្រឹត្ដតាមសេចក្ដីពិត គឺជាអ្នកប្រឆាំងទាស់នឹងព្រះ។ អស់អ្នកណាដែលទទួលទាន និងផឹកព្រះបន្ទូលរបស់ព្រះ តែប្រឆាំងទាស់នឹងខ្លឹមសារនៃព្រះបន្ទូលរបស់ព្រះ គឺជាអ្នកប្រឆាំងទាស់នឹងព្រះ។ អស់អ្នកណាដែលមានសញ្ញាណអំពីព្រះដែលយកកំណើតជាសាច់ឈាម ហើយមានគំនិតចូលរួមក្នុងការបះបោរ គឺជាអ្នកប្រឆាំងទាស់នឹងព្រះ។ អស់អ្នកណាដែលតិទៀនព្រះ គឺជាអ្នកប្រឆាំងទាស់នឹងព្រះ។ ហើយអស់អ្នកណាដែលមិនអាចស្គាល់ព្រះបាន ឬមិនអាចធ្វើជាទីបន្ទាល់សម្រាប់ទ្រង់បាន គឺជាអ្នកប្រឆាំងទាស់នឹងព្រះ។

(«មនុស្សគ្រប់គ្នាដែលមិនស្គាល់ព្រះជាម្ចាស់ គឺជាមនុស្សដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

យើងបានប្រកាសដំណឹងល្អម្ដងហើយម្ដងទៀតទៅកាន់អ្នកដឹកនាំជាច្រើននាក់នៅក្នុងរង្វង់សាសនា ប៉ុន្តែមិនថាយើងប្រកបគ្នាលើសេចក្តីពិតជាមួយពួកគេបែបណាឡើយ ពួកគេមិនទទួលយកសេចក្តីពិតនោះឡើយ។ ហេតុអ្វីបានជាបែបនេះ? នោះគឺដោយសារតែភាពក្រអឺតក្រទមរបស់ពួកគេបានក្លាយជាធម្មជាតិទីពីរ ហើយព្រះជាម្ចាស់លែងមានកន្លែងនៅក្នុងដួងចិត្តរបស់ពួកគេតទៅទៀត! មនុស្សខ្លះអាចនិយាយថា «មនុស្សនៅក្រោមការដឹកនាំរបស់គ្រូគង្វាលខ្លះនៅក្នុងពិភពសាសនាមានការជំរុញចិត្តយ៉ាងច្រើន ហើយវាហាក់ដូចជាពួកគេមានព្រះជាម្ចាស់នៅកណ្ដាលចំណោមពួកគេអ៊ីចឹង!» តើអ្នកយកអារម្មណ៍រំជើបរំជួលជាការជំរុញចិត្តឬ? មិនថាសេចក្តីអធិប្បាយរបស់គ្រូគង្វាលទាំងនោះស្ដាប់ទៅដូចជាខ្ពង់ខ្ពស់បែបណា តើពួកគេស្គាល់ព្រះជាម្ចាស់ដែរឬទេ? បើពួកគេពិតជាបានគោរពព្រះជាម្ចាស់ពីក្នុងជម្រៅចិត្តមែន តើពួកគេនឹងធ្វើឲ្យមនុស្សមកដើរតាមពួកគេ និងលើកតម្កើងពួកគេដែរឬទេ? តើពួកគេខំប្រមូលមនុស្សមកផ្ដាច់មុខតែឯងដែរឬទេ? តើពួកគេហ៊ានរារាំងអ្នកដទៃមិនឲ្យស្វែងរកសេចក្ដីពិត និងពិនិត្យពិច័យលើផ្លូវពិតដែរឬ? បើពួកគេជឿថាចៀមរបស់ព្រះជាម្ចាស់ពិតជាចៀមរបស់ពួកគេ និងជឿថា អ្នកទាំងអស់នោះគួរតែស្ដាប់តាមពួកគេ តើនេះមិនមែនជាករណីថា ពួកគេចាត់ទុកខ្លួនឯងជាព្រះជាម្ចាស់ទេឬអី? មនុស្សបែបនេះគឺអាក្រក់ជាងពួកផារីស៊ីទៅទៀត។ តើពួកគេមិនមែនជាពួកទទឹងនឹងព្រះគ្រីស្ទទេឬ? ដូច្នេះហើយ ធម្មជាតិក្រអឺតក្រទមរបស់ពួកគេនេះអាចត្រួតត្រាលើពួកគេឲ្យធ្វើកិច្ចការដែលក្បត់នឹងព្រះជាម្ចាស់បាន។

«ធម្មជាតិក្រអឺតក្រទមគឺជាឫសគល់នៃការរឹងទទឹងរបស់មនុស្សចំពោះព្រះជាម្ចាស់» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

តើមនុស្សជាច្រើនមិនប្រឆាំងទាស់នឹងព្រះជាម្ចាស់និងបង្អាក់ដល់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ដោយសារតែគេមិនស្គាល់កិច្ចការដែលាមានបម្រែបម្រួល និងខុសប្លែកពីគ្នារបស់ព្រះជាម្ចាស់ ហើយ លើសពីនេះទៀត ដោយសារពួកគេមានតែចំណេះដឹង និងគោលលទ្ធិតិចតួច យកមកវាស់ស្ទង់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេឬអី? យ៉ាងណាមិញ បទពិសោធន៍មនុស្សបែបនេះជាបទពិសោធន៍ រាក់កំផែល ពួកគេក្រអឺតក្រទម និងមានសន្ដានបណ្ដែតបណ្ដោយហើយពួកគេមិនឲ្យតម្លៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេ ហើយជាងនេះទៅទៀត ពួកគេប្រើការជជែកវែកញែកដ៏ចាស់គំរិលរាក់កំផែលរបស់គេមក «អះអាង» ពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ពួកគេក៏ធ្វើពុតជាសម្ដែង ហើយជឿស្លុងលើការរៀនសូត្រនិងចំណេះវិជ្ជាជ្រៅជ្រះរបស់គេ ហើយជឿថា ពួកគេអាចធ្វើដំណើរជុំវិញពិភពលោកបាន។ តើមនុស្សបែបនេះ មិនមែនជាមនុស្សដែលត្រូវព្រះវិញ្ញាណបរិសុទ្ធស្អប់ និងបដិសេធ ហើយពួកគេមិនត្រូវលុបបំបាត់ក្នុងយុគសម័យថ្មីទេឬអី? តើអ្នកទាំងនោះមិនមែនជាមនុស្សដែលចូលមកចំពោះព្រះជាម្ចាស់ ហើយប្រឆាំងទាស់នឹងទ្រង់ទាំងបើកចំហរ ជាមនុស្សក្រអឺតក្រទម និងខ្វះព័ត៌មាន ក៏ជាមនុស្សដែលគ្រាន់តែខិតខំបង្អួតថា ពួកគេចំណានយ៉ាងណាទេឬអី? ពួកគេព្យាយាមចូលទៅក្នុង «មជ្ឈដ្ឋានអប់រំ» របស់លោកិយ ដោយប្រើចំណេះដឹងដ៏តិចតួចរបស់គេ ហើយជាមួយគោលលទ្ធិរាក់កំផែលដែលគេយកទៅបង្រៀនមនុស្ស ពួកគេព្យាយាមបង្វែរកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធហើយព្យាយាមធ្វើឲ្យកិច្ចការនោះ នៅវិលវល់ជុំវិញដំណើរនៃតម្រិះរបស់គេ។ ពួកគេមើលឃើញមិនច្បាស់យ៉ាងណា ពួកគេព្យាយាមមើលកិច្ចការរយៈពេល៦.០០០ឆ្នាំរបស់ព្រះជាម្ចាស់ឲ្យឃើញអស់ ត្រឹមតែមួយកន្ទុយភ្នែកយ៉ាងនោះដែរ។ ពួកមនុស្សទាំងនោះ ពុំមានញាណសតិដែលសមនឹងលើកយកមកនិយាយឡើយ! តាមការពិតមនុស្សដែលស្គាល់ព្រះជាម្ចាស់រឹតតែខ្លាំង គេរឹតតែយឺតក្នុងការវិនិច្ឆ័យកិច្ចការរបស់ព្រះជាម្ចាស់។ ជាងនេះទៀត ពួកគេនិយាយតែពីចំណេះដឹងដ៏តិចតួច ទាក់ទងនឹងកិច្ចការរបស់ព្រះជាម្ចាស់នាពេលសព្វថ្ងៃ ប៉ុន្តែពួកគេមិនរួសរាន់ក្នុងការវិនិច្ឆ័យរបស់គេនោះទេ។ មនុស្សដែលស្គាល់ព្រះជាម្ចាស់កាន់តែតិច ពួកគេកាន់តែក្រអឺតក្រទម និងកាន់តែជឿជាក់លើខ្លួនឯង ហើយពួកគេរឹតតែប្រកាសអំពីអត្តភាពរបស់ព្រះជាម្ចាស់ដោយមិនសំចៃ ប៉ុន្តែពួកគេនិយាយតែពីទ្រឹស្ដី និងមិនផ្ដល់ភ័ស្តុតាងជាក់ស្ដែង សោះ។ មនុស្សបែបនេះ គឺជាមនុស្សពុំមានតម្លៃអ្វីទាំងអស់។ អ្នកដែលចាត់ទុកកិច្ចការ ព្រះ វិញ្ញាណបរិសុទ្ធថាជាការកម្សាន្ដ គឺជាមនុស្សល្ងីល្ងើ! មនុស្សដែលមិនប្រយ័ត្ន ពេលគេជួបប្រទះកិច្ចការថ្មីរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺជា មនុស្សនិយាយមិនចេះគិត ប្រញាប់វិនិច្ឆ័យ បដិសេធភាពត្រឹមត្រូវនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធតាមទំនើងចិត្ត ហើយថែមទាំង មើលងាយ និងប្រមាថកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទៀតផង តើមនុស្សឈ្លើយបែបនេះមិនមែនជាមនុស្សល្ងង់មិនស្គាល់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេឬអី? ជាងនេះទៅទៀត តើពួកគេមិនមែនជាមនុស្សក្រអឺតក្រទមខ្លាំង ជាមនុស្សដែលមានអំណួត និងមិនអាចគ្រប់គ្រងបានតាំងពីកំណើតទេឬអី? បើទោះបីថ្ងៃមួយមកដល់ នៅពេលដែលមនុស្សបែបនេះទទួលយកកិច្ចការថ្មីរបស់ព្រះវិញ្ញាណបរិសុទ្ធក៏ព្រះជាម្ចាស់នៅតែមិនអធ្យាស្រ័យឲ្យពួកគេដែរ។ ពួកគេមិនត្រឹមតែមើលងាយអស់អ្នកដែលធ្វើការថ្វាយព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ប្រមាថព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដែរ។ មនុស្សក្លាហានជ្រុលបែបនេះ នឹងមិនត្រូវបានអត់ទោសឲ្យឡើយ ទោះបីក្នុងយុគសម័យនេះ ឬយុគសម័យដែលនឹងត្រូវមកដល់ក្ដី ហើយពួកគេនឹងត្រូវវិនាសនៅឯស្ថាននរក! មនុស្សឈ្លើយ ហើយទន់ខ្សោយដូចជាពួកគេ កំពុងធ្វើពុតជាជឿលើព្រះជាម្ចាស់ ហើយកាលណាមនុស្សកាន់តែមានចរិតបែបនេះ ពួកគេក៏កាន់តែងាយប្រព្រឹត្តល្មើសបញ្ញត្ដិរដ្ឋបាលរបស់ព្រះជាម្ចាស់ទៀតផង។ តើមនុស្សក្រអឺតក្រទមដែលជាមនុស្សមិនចេះប្រយ័ត្នមាត់ពីកំណើត និងមនុស្សដែលមិនស្ដាប់បង្គាប់នរណាសោះសុទ្ធតែដើរលើផ្លូវនេះឬ? តើពួកគេមិនមែនប្រឆាំងទាស់នឹងព្រះជាម្ចាស់ ជាព្រះដែលថ្មីជានិច្ច និងមិនចេះចាស់ពីមួយថ្ងៃទៅមួយថ្ងៃទេឬអី?

(«ការស្គាល់ដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺជាផ្លូវនាំទៅរកការស្គាល់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

តើអ្នករាល់គ្នាចង់ដឹងអំពីឫសគល់នៃមូលហេតុ ដែលពួកផារិស៊ីប្រឆាំងទាស់ជាមួយព្រះយេស៊ូវដែរឬទេ? តើអ្នករាល់គ្នាចង់ដឹងពីសារជាតិរបស់ពួកផារិស៊ីទេ? ពួកគេពោរពេញដោយការស្រមើស្រមៃអំពីព្រះមែស្ស៊ី។ ជាងនេះទៅទៀត ពួកគេជឿត្រឹមថា ព្រះមែស្ស៊ីនឹងយាងមក ប៉ុន្តែពួកគេមិនបានស្វែងរកសេចក្តីពិតនៃជីវិតឡើយ។ ហេតុនេះ សូម្បីសព្វថ្ងៃនេះ ក៏ពួកគេនៅតែទន្ទឹងរង់ចាំព្រះមែស្ស៊ីដែរ ដ្បិតពួកគេមិនស្គាល់ផ្លូវនៃជីវិត ហើយក៏មិនដឹងថា ផ្លូវនៃសេចក្ដីពិតនោះជាអ្វីដែរ។ តើមនុស្សល្ងីល្ងើ ចចេសរឹងរូស និងល្ងង់ខ្លៅដូចជាអ្នករាល់គ្នា អាចទទួលបានព្រះពរពីព្រះជាម្ចាស់បានដោយវិធីណា? តើពួកគេអាចមើលឃើញព្រះមែស្ស៊ីបានដោយរបៀបណា? ពួកគេប្រឆាំងទាស់នឹងព្រះយេស៊ូវ ព្រោះពួកគេមិនស្គាល់ទិសដៅនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ព្រោះពួកគេមិនស្គាល់ផ្លូវនៃសេចក្ដីពិតដែលព្រះយេស៊ូវមានបន្ទូលប្រាប់ ហើយលើសនេះទៅទៀត គឺមកពីពួកគេមិនយល់អំពីព្រះមែស្ស៊ី។ ហើយដោយសារតែពួកគេមិនធ្លាប់បានឃើញព្រះមែស្ស៊ី និងមិនធ្លាប់បានប្រកបជាមួយនឹងព្រះមែស្ស៊ី ទើបពួកគេបានប្រព្រឹត្តកំហុសមួយ គឺប្រកាន់ខ្ជាប់នូវព្រះនាមរបស់ព្រះមែស្ស៊ី ជាអសារឥតការ ទាំងដែលពួកគេកំពុងប្រឆាំងទាស់នឹងនិស្ស័យពិតរបស់ព្រះមែស្ស៊ី អស់ពីលទ្ធភាពដែលគេមាន។ សារជាតិនៃពួកផារិស៊ីនេះ គឺចចេសរឹងរូស ក្រអឺតក្រទម ហើយមិនស្ដាប់បង្គាប់តាមសេចក្ដីពិតឡើយ។ គោលការណ៍នៃសេចក្តីជំនឿរបស់ពួកគេចំពោះព្រះជាម្ចាស់គឺ៖ បើទោះបីសេចក្ដីបង្រៀនរបស់អ្នកជ្រៅជ្រះយ៉ាងណា ទោះបីជាសិទ្ធិអំណាចរបស់អ្នកខ្ពង់ខ្ពស់យ៉ាងណា ក៏អ្នកមិនមែនជាព្រះគ្រីស្ទដែរ លុះត្រាតែគេហៅថា ព្រះមែស្ស៊ី។ តើទស្សនៈទាំងនេះមិនគួរឲ្យអស់សំណើច និងខុសទំនងទេឬអី? ខ្ញុំសូមសួរអ្នករាល់គ្នាទៀតចុះថា៖ អ្នករាល់គ្នាគ្មានការយល់ដឹងអំពីព្រះយេស៊ូវ សូម្បីតែបន្តិច តើការប្រព្រឹត្តកំហុសដូចនឹងពួកផារិស៊ីសម័យដើម វាមិនងាយស្រួលជ្រុលពេក សម្រាប់អ្នករាល់គ្នាទេឬអី? តើអ្នកអាចស្គាល់ផ្លូវនៃសេចក្ដីពិត បានដែរឬទេ? តើអ្នកពិតជាអាចធានាបានថា អ្នកនឹងមិនប្រឆាំងទាស់នឹងព្រះគ្រីស្ទបានដែរឬទេ? តើអ្នកអាចធ្វើតាមកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ បានដែរឬទេ? ប្រសិនបើអ្នកមិនដឹងថា អ្នកនឹងប្រឆាំងទាស់នឹងព្រះគ្រីស្ទ ឬក៏អត់នោះ ខ្ញុំសូមប្រាប់ថា អ្នកកំពុងរស់ក្បែរមាត់ច្រកនៃសេចក្ដីស្លាប់ហើយ។ អស់អ្នកណាដែលមិនស្គាល់ព្រះមែស្ស៊ី គឺសុទ្ធតែអាចប្រឆាំងទាស់នឹងព្រះយេស៊ូវ អាចបដិសេធព្រះយេស៊ូវ ហើយក៏អាចនិយាយបង្កាច់បង្ខូចទ្រង់បានដែរ។ មនុស្សដែលមិនស្គាល់ព្រះយេស៊ូវ សុទ្ធតែអាចបដិសេធទ្រង់ និងអាចជេរប្រមាថទ្រង់បាន។ ជាងនេះទៀត ពួកគេអាចយល់ឃើញថា ការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវ គឺជាការបោកបញ្ឆោតរបស់សាតាំងទៅវិញ ហើយមនុស្សកាន់តែច្រើននឹងផ្ដន្ទាទោសព្រះយេស៊ូវដែលបានត្រឡប់មកជាសាច់ឈាមវិញ។ តើកត្តាអស់ទាំងនេះ មិនធ្វើឲ្យអ្នករាល់គ្នាខ្លាចរអារទេឬអី? អ្វីដែលអ្នករាល់គ្នាជួបប្រទះ គឺជាការប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធ គឺជាការបំផ្លាញព្រះបន្ទូលនៃព្រះវិញ្ញាណបរិសុទ្ធទៅកាន់ពួកជំនុំនិងជាការច្រានចោលអស់ទាំងសេចក្ដីដែលសម្ដែងឲ្យឃើញ តាមរយៈព្រះយេស៊ូវ។ ប្រសិនបើអ្នករាល់គ្នាវង្វេងវង្វាន់យ៉ាងនេះ តើអ្នកអាចទទួលបានអ្វីខ្លះពីព្រះយេស៊ូវ? ប្រសិនបើអ្នករាល់គ្នា មានះបដិសេធមិនព្រមទទួលស្គាល់កំហុសខ្លួន ពេលទ្រង់យាងត្រឡប់ជាសាច់ឈាមវិញ នៅលើពពកស តើអ្នករាល់គ្នាអាចយល់ពីកិច្ចការរបស់ព្រះយេស៊ូវ បានដោយវិធីណា? ខ្ញុំសូមប្រាប់អ្នករាល់គ្នាដូច្នេះថា៖ មនុស្សដែលមិនទទួលបានសេចក្ដីពិត ហើយនៅទន្ទឹងចាំការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវ នៅលើពពកស ទាំងងងឹតងងុល គេច្បាស់ជាប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធជាក់ជាមិនខាន ហើយពួកគេគឺជាក្រុមមនុស្សដែលនឹងត្រូវវិនាសទៅ។ អ្នករាល់គ្នាគ្រាន់តែជាចង់បានព្រះគុណរបស់ព្រះយេស៊ូវ និងគ្រាន់តែចង់ត្រេកអរ សប្បាយនឹង នគរស្ថានសួគ៌ ដ៏មានសិរីរុងរឿង ប៉ុន្តែអ្នកមិនបានស្ដាប់បង្គាប់តាមព្រះបន្ទូលរបស់ព្រះ យេស៊ូវ និងមិនបានទទួលសេចក្ដីពិត ដែលព្រះយេស៊ូវបើកសម្ដែង ពេលទ្រង់យាងត្រឡប់ជាសាច់ឈាមវិញឡើយ។ តើអ្នកនឹងប្រកាន់ខ្ជាប់នូវរបស់អ្វីខ្លះ ដើម្បីប្ដូរជាមួយសេចក្តីពិតនៃការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវនៅលើពពកស? តើការដែលអ្នករមែងប្រព្រឹត្តអំពើបាបដដែលៗ រួចលន់តួបាបម្ដងហើយម្ដងទៀតនោះវាជាភាពស្មោះត្រង់ដែរឬទេ? តើអ្នករាល់គ្នានឹងថ្វាយអ្វីខ្លះជាតង្វាយដល់ព្រះយេស៊ូវដែលយាងត្រឡប់មកវិញនៅលើពពកស? តើវាជាកិច្ចការរាប់សិបឆ្នាំ ដែលអ្នកអួតសរសើរដល់ខ្លួនឯងនោះមែនទេ? តើអ្នកនឹងប្រកាន់ខ្ជាប់អ្វីខ្លះ ដើម្បីធ្វើឲ្យព្រះយេស៊ូវដែលយាងត្រឡប់មកវិញនោះ មានព្រះហឫទ័យទុកចិត្តចំពោះអ្នក? តើជាសារជាតិក្រអឺតក្រទមរបស់អ្នករាល់គ្នា ដែលមិនព្រមស្ដាប់បង្គាប់តាមសេចក្ដីពិតនោះមែនទេ?

(«ទម្រាំដល់ពេលដែលអ្នកបានឃើញព្រះកាយខាងវិញ្ញាណរបស់ព្រះយេស៊ូវពីចម្ងាយ នោះព្រះជាម្ចាស់បានបង្កើតឋានសួគ៌ និងផែនដីថ្មីរួចស្រេចបាត់ទៅហើយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ពួកអារក្ស និងពួកវិញ្ញាណអាក្រក់បានកំពុងតែរត់យ៉ាងលឿនខ្មឺតនៅលើផែនដីនាពេលមួយ ហើយពួកវាបានបិទបាំងទាំងបំណងព្រះហឫទ័យ និងកិច្ចខិតខំប្រឹងប្រែងរបស់ព្រះជាម្ចាស់យ៉ាងខ្លាំង ដើម្បីកុំឲ្យមនុស្សបានដឹង។ ជាការពិត នេះជាអំពើបាបដ៏អាក្រក់ក្រៃលែង! តើព្រះជាម្ចាស់អាចមិនមានព្រះទ័យអន្ទះសាយ៉ាងម៉េចកើតទៅ? តើព្រះជាម្ចាស់អាចមិនមានព្រះពិរោធយ៉ាងម៉េចកើតទៅ? ពួកវាបានរារាំង និងប្រឆាំងផ្កាប់មុខចំពោះកិច្ចការរបស់ព្រះជាម្ចាស់៖ បះបោរពេកហើយ! សូម្បីតែពួកអារក្ស ទាំងតូចទាំងធំ ប្រព្រឹត្តដូចជាពួកឆ្កែព្រៃដែលចាំនៅកែងជើងសត្វតោ ហើយដើរតាមចរន្តដ៏អាក្រក់ ដោយបង្កជាការរំខាន នៅពេលដែលពួកវាទៅ។ ដោយដឹងអំពីសេចក្តីពិត ពួកគេតាំងចិត្តប្រឆាំងនឹងវា នេះពិតជាពួកបះបោរផ្កាប់មុខមែន! វាហាក់ដូចជាឥឡូវនេះស្ដេចនៃស្ថាននរករបស់ពួកវាបានយាងឡើងគង់នៅលើបល្ល័ង្ករបស់ស្ដេចអ៊ីចឹង ពួកគេចាប់ផ្ដើមក្រអឺតក្រទម និងឥតកង្វល់ ដោយប្រមាថមើលងាយមនុស្សទាំងអស់។ តើមានមនុស្សប៉ុន្មាននាក់នៅក្នុងចំណោមពួកគេដែលស្វែងរកសេចក្តីពិត ហើយដើរតាមសេចក្តីសុចរិតទៅ? ពួកវាទាំងអស់ដូចជាសត្វតិរច្ឆាន គ្មានខុសអ្វីពីសត្វជ្រូក និងសត្វឆ្កែ ដែលជាមេនៃពពួករុយក្បាលខៀវ ដែលកំពុងតែឈ្មុលក្បាលនៅក្នុងការអបអរសាទរខ្លួនឯងទាំងក្រអឺតក្រទម ហើយបង្កឲ្យមានភាពចលាចលគ្រប់បែបយ៉ាង[១] នៅក្នុងចំណោមគំនរអាចម៍សត្វ។ ពួកវាជឿថា ស្ដេចនៃស្ថាននរករបស់ពួកវា គឺជាស្ដេចដ៏មានអំណាចខ្លាំងបំផុត ទាំងមិនដឹងថា តាមពិតទៅ ពួកវាគ្មានខុសអ្វីពីពួកសត្វរុយក្បាលខៀវនោះឡើយ។ ប៉ុន្តែ ពួកវាបានកេងចំណេញចេញពីអំណាចនៃសត្វជ្រូក និងសត្វឆ្កែ ដែលជាឪពុកម្ដាយរបស់វា ដើម្បីនិយាយមូលបង្កាច់ពីវត្ដមានរបស់ព្រះជាម្ចាស់។ ក្នុងនាមជាសត្វរុយដ៏តូច ពួកវាជឿថា ឪពុកម្ដាយរបស់វាមានមាឌធំដូចជាត្រីបាឡែនមានធ្មេញអ៊ីចឹង។[២] ពួកវាមិនបានដឹងឡើយថា ក្នុងពេលដែលពួកវាមានមាឌតូច ឪពុកម្ដាយរបស់វាគឺជាសត្វជ្រូក និងសត្វឆ្កែដ៏គគ្រក់ស្មោកគ្រោករាប់រយលានដងខ្លាំងជាងពួកវាទៅទៀត។ ដោយមិនដឹងអំពីភាពទន់ទាបរបស់ខ្លួន ពួកវាពឹងអាងលើក្លិនស្អុយនៃភាពពុករលួយ ដែលត្រូវបានសាយភាយចេញពីសត្វជ្រូក និងសត្វឆ្កែដែលរត់យ៉ាងលឿនខ្មឺតពាសពេញផ្លូវ ទាំងគិតដោយអសារចង់បង្កើតជំនាន់ក្រោយដ៏មានអនាគតល្អ នេះពិតជាគំនិតដ៏រវើរវាយគួរឲ្យអាម៉ាស់មែន! ដោយមានស្លាបបៃតងលើខ្នងរបស់វា (ការនេះសំដៅទៅលើការអះអាងរបស់វាថាជឿលើព្រះជាម្ចាស់) ពួកវាពេញដោយភាពក្រអឺតក្រទម ហើយដើរអួតគ្រប់ទីកន្លែងអំពីសម្រស់ និងភាពទាក់ទាញរបស់វា ក្នុងពេលដែលពួកវាលួចចោលភាពមិនបរិសុទ្ធដែលមាននៅលើរាងកាយរបស់វាទៅលើមនុស្ស។ លើសពីនេះទៅទៀត ពួកវាងប់ងល់នឹងខ្លួនវាយ៉ាងខ្លាំង ដូចពួកវាអាចប្រើស្លាបដ៏ចម្រុះពណ៌មួយគូរបស់វា ដើម្បីគ្របបាំងភាពមិនបរិសុទ្ធរបស់វាអ៊ីចឹង ហើយតាមរយៈមធ្យោបាយទាំងនេះ ពួកវាដាក់ការសង្កត់សង្កិនរបស់វាទៅលើអត្ថិភាពអំពីព្រះដ៏ពិត (ការនេះសំដៅទៅលើអ្វីដែលស្ថិតនៅពីក្រោយឈុតឆាកនៅក្នុងពិភពខាងសាសនា)។ តើមនុស្សអាចដឹងយ៉ាងដូចម្ដេចទៅថា សត្វរុយដែលមានស្លាបដ៏ស្រស់ស្អាតគួរឲ្យទាក់ទាញនេះ គ្មានអ្វីខុសពីសត្វដ៏តូចមួយ ដែលមានពោះពេញដោយសេចក្តីស្មោកគ្រោក និងរូបកាយពេញដោយមេរោគ? ដោយសារតែពួកវាមានសត្វជ្រូក និងសត្វឆ្កែ ជាឪពុកម្ដាយរបស់វា ពួកគេខំរត់យ៉ាងលឿនខ្មឺតនៅទូទាំងទឹកដី (ការនេះសំដៅទៅលើរបៀបដែលមន្ត្រីសាសនាបៀតបៀនព្រះជាម្ចាស់ ដោយអាង ខ្នងដ៏ធំរបស់រដ្ឋាភិបាលនៃប្រទេសដែលបះបោរប្រឆាំងនឹងព្រះដ៏ពិតតែមួយអង្គ និង សេចក្តីពិត) ដែលកញ្ជ្រោលនៅក្នុងភាពកាចសាហាវរបស់ពួកវា។ វាដូចជាព្រលឹងខ្មោចរបស់ពួកផារីស៊ីសាសន៍យូដា ដែលបានត្រលប់មកវិញជាមួយព្រះជាម្ចាស់ មកកាន់ប្រជាជាតិនៃសត្វនាគដ៏ធំសម្បុរក្រហម ចូលក្នុងសំបុកចាស់របស់គេអ៊ីចឹង។ ពួកវាបានចាប់ផ្ដើមការបៀតបៀនមួយជុំទៀត ដោយចាប់ផ្ដើមសាជាថ្មីនូវកិច្ចការរបស់ពួកវាតាំងពីរាប់ពាន់ឆ្នាំមុន។ មនុស្សដែលគ្មានព្រះធម៌ក្នុងខ្លួនទាំងនេះ នៅទីបំផុត នឹងប្រាកដជាត្រូវវិនាសនៅលើផែនដីមិនខាន! បើមើលទៅវាហាក់ដូចជា ក្រោយពេលជាច្រើនសហស្សវត្សរ៍ ពួកវិញ្ញាណអាក្រក់កាន់តែមានភាពវាងវៃ និងពេញដោយកលល្បិច។ ពួកវាចេះតែគិតអំពីរបៀបលួចលាក់បំផ្លាញដល់កិច្ចការរបស់ព្រះជាម្ចាស់។ ជាមួយកលល្បិច និងឧបាយកលគ្រប់ជំពូក ពួកវាចង់ប្រព្រឹត្តសាជាថ្មីនូវសោកនាដកម្មដែលបានកើតឡើងនៅក្នុងស្រុកកំណើតរបស់ពួកវាកាលពីរាប់ពាន់ឆ្នាំមុន ដែលជាការចាក់ជន្លួញព្រះជាម្ចាស់សឹងតែដល់ចំណុចនៃការស្រែកថ្ងូរ។ ព្រះអង្គពិបាកទប់អង្គទ្រង់ក្នុងការយាងត្រលប់ទៅកាន់ស្ថានសួគ៌ជាន់ទីបី ដើម្បីបំផ្លាញពួកវាឲ្យវិនាសសាបសូន្យ។

(«កិច្ចការ និងការចូលទៅក្នុង (៧)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

លេខយោង៖

១. «បង្កឲ្យមានភាពចលាចលគ្រប់បែបយ៉ាង» សំដៅទៅលើមនុស្សដែលឡប់ឆ្កួតធ្វើកុប្បកម្ម ក្នុងចេតនាបង្អាក់ និងប្រឆាំងដល់កិច្ចការរបស់ព្រះជាម្ចាស់។

២. «ត្រីបាឡែនមានធ្មេញ» ត្រូវបានប្រើក្នុងន័យចំអក។ វាជាន័យប្រៀបធៀបមួយអំពីរបៀបដែលសត្វរុយមានមាឌតូច ហើយសត្វជ្រូក និងសត្វឆ្កែ ដែលតាំងខ្លួនហាក់ដូចជាមានមាឌធំ ដូចជាត្រីបាឡែន។

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

មូលហេតុពិតនៅពីក្រោយការគាបសង្កត់ និងការធ្វើទុក្ខបុកម្នេញដ៏ឆ្កួតលីលារបស់បក្សកុម្មុយនីស្ដចិន ចំពោះពួកជំនុំរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖ ការបើកបង្ហាញនៃសត្វនាគដ៏ធំមានសម្បុរក្រហម គឺការប្រឆាំងជំទាស់នឹងខ្ញុំ ការខ្វះការយល់ដឹង...

គ្រូគង្វាលនិងចាស់ទុំខាងសាសនា ត្រូវបានតែងតាំងដោយព្រះជាម្ចាស់ឬអត់ ហើយការស្ដាប់បង្គាប់គ្រូគង្វាលនិងចាស់ទុំ គឺជាការគោរព និងការដើរតាមព្រះជាម្ចាស់ឬអត់

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖ ព្រះជាម្ចាស់តែងតែមានគោលការណ៍របស់ទ្រង់នៅក្នុងការជ្រើសរើសមនុស្សឲ្យបម្រើទ្រង់។ ការបម្រើព្រះជាម្ចាស់...

ផលវិបាកដែលមនុស្សម្នាក់ស្ថិតក្រោមអំណាចនៃការបោកបញ្ឆោត និងការត្រួតត្រារបស់ពួកផារិស៊ី និងពួកទទឹងនឹងព្រះគ្រីស្ទរបស់ពិភពសាសនា ហើយថាតើពួកគេអាចត្រូវបានព្រះជាម្ចាស់សង្គ្រោះឬអត់

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖ តើមនុស្សម្នាក់ត្រូវបំពេញតាមលក្ខខណ្ឌអ្វីខ្លះ ដើម្បីទទួលនូវសេចក្ដីសង្គ្រោះ? ជាដំបូង...

មូលហេតុដែលព្រះអម្ចាស់យេស៊ូវបានដាក់បណ្ដាសាពួកផារិស៊ី និងអ្វីដែលជាសារជាតិរបស់ពួកផារិស៊ី

ខគម្ពីរយោង៖ «បន្ទាប់មក ពួកអាចារ្យ និងពួកផារិស៊ីបានមកឯព្រះយេស៊ូវ ដែលគង់នៅឯក្រុងយេរូសាឡឹម ដោយពោលថា...