ផលវិបាកដែលមនុស្សម្នាក់ស្ថិតក្រោមអំណាចនៃការបោកបញ្ឆោត និងការត្រួតត្រារបស់ពួកផារិស៊ី និងពួកទទឹងនឹងព្រះគ្រីស្ទរបស់ពិភពសាសនា ហើយថាតើពួកគេអាចត្រូវបានព្រះជាម្ចាស់សង្គ្រោះឬអត់

05-09-2021

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

តើមនុស្សម្នាក់ត្រូវបំពេញតាមលក្ខខណ្ឌអ្វីខ្លះ ដើម្បីទទួលនូវសេចក្ដីសង្គ្រោះ? ជាដំបូង ពួកគេត្រូវមានសមត្ថភាពកំណត់អត្តសញ្ញាណពួកទទឺងនឹងព្រះគ្រីស្ទរបស់សាតាំង។ ពួកគេត្រូវមានទិដ្ឋភាពនៃសេចក្ដីពិតនេះ។ ទាល់តែមានទិដ្ឋភាពនៃសេចក្ដីពិត ទើបពួកគេអាចជឿលើព្រះជាម្ចាស់យ៉ាងពិតប្រាកដ ហើយចៀងវាងពីការថ្វាយបង្គំ ឬដើរតាមមនុស្សបាន។ មានតែមនុស្សដែលអាចកំណត់អត្តសញ្ញាណពួកទទឹងនឹងព្រះគ្រីស្ទទេ ទើបមានសមត្ថភាពជឿលើព្រះជាម្ចាស់ពិតប្រាកដ ហើយដើរតាម និងធ្វើបន្ទាល់ពីទ្រង់ផង។ ដើម្បីកំណត់អត្តសញ្ញាណពួកទទឹកនឹងព្រះគ្រីស្ទ ដំបូង មនុស្សត្រូវរៀនមើលមនុស្ស និងសេចក្ដីនានា ដោយភាពច្បាស់លាស់ និងការយល់ដឹងទាំងស្រុង។ ពួកគេត្រូវតែអាចយល់អំពីសារជាតិរបស់ពពួកទទឹងនឹងព្រះគ្រីស្ទ ហើយពួកគេត្រូវតែមើលធ្លុះការសមគំនិត ល្បិចកិច្ចកល ការជំរុញចិត្តខាងក្នុង និងគោលបំណងរបស់ពួកគេ។ ប្រសិនបើអ្នកអាចធ្វើដូច្នេះបាន នោះអ្នកអាចឈរមាំហើយ។ ប្រសិនបើអ្នកចង់ទទួលបាននូវសេចក្ដីសង្គ្រោះ ជាដំបូង ការល្បងលទី១ដែលអ្នកត្រូវឆ្លងឱ្យផុត គឺរៀនពីរបៀបធ្វើឱ្យសាតាំងបរាជ័យ ហើយរៀនពុះពារ និងយកឈ្នះកម្លាំងសត្រូវ និងការជ្រៀតជ្រែកពីពិភពខាងក្រៅ។ កាលណាអ្នកមានកម្ពស់ និងសេចក្ដីពិតល្មមនឹងទ្រាំទ្រដល់ទីបញ្ចប់នៅក្នុងការប្រយុទ្ធតតាំងនឹងកម្លាំងរបស់សាតាំង ហើយយកឈ្នះវាបាន នោះទើបអ្នកអាចដេញតាមសេចក្ដីពិតយ៉ាងជាប់លាប់ ហើយទាល់តែពេលនោះ ទើបអ្នកអាចឈានដើរយ៉ាងខ្ជាប់ខ្ជួន និងបានទទួលនូវសេចក្ដីសង្គ្រោះ។ ប្រសិនបើអ្នកមិនអាចឆ្លងផុតការល្បងលនេះទេ នោះអាចនិយាយបានថា អ្នកកំពុងមានគ្រោះថ្នាក់ធំហើយ ហើយអ្នកមុខជាត្រូវពួកទទឹងនឹងព្រះគ្រីស្ទចាប់យកទៅ ហើយរស់ក្រោមឥទ្ធិពលរបស់សាតាំងជាមិនខាន។ បច្ចុប្បន្ននេះ ក្នុងចំណោមអ្នករាល់គ្នា អាចមានមនុស្សខ្លះដែលរារាំង និងធ្វើឱ្យមនុស្សដែលកំពុងដេញតាមសេចក្ដីពិតជំពប់ដួល ហើយពួកគេជាសត្រូវរបស់ពួកមនុស្សទាំងនោះហើយ។ តើអ្នកទទួលយកការនេះទេ? មានមនុស្សខ្លះមិនហ៊ានប្រឈមនឹងការពិតនេះទេ ហើយគេក៏មិនហ៊ានទទួលវាជាការពិតដែរ។ តាមការពិត សេចក្ដីទាំងនេះពិតជាមាននៅក្នុងក្រុមជំនុំមែន គ្រាន់តែថា មនុស្សខ្លះមិនដឹងពីសេចក្ដីនេះប៉ុណ្ណោះ។ ប្រសិនបើអ្នកមិនអាចឆ្លងផុតការល្បងលនេះទេ ពោលគឺការល្បងលរបស់ពួកទទឹងនឹងព្រះគ្រីស្ទ នោះអ្នកអាចនឹងត្រូវចាញ់បញ្ឆោត ហើយត្រូវបានគ្រប់គ្រងដោយពួកទទឹងនឹងព្រះគ្រីស្ទ ឬត្រូវបានធ្វើឱ្យរងទុក្ខ ធ្វើទារុណកម្ម បណ្ដេញចេញ សង្កត់សង្កិន ហើយត្រូវបានបំពានដោយពួកគេ។ ទីបំផុត ជីវិតដ៏តូចទាបរបស់អ្នកនឹងធន់មិនបានយូរឡើយ ហើយនឹងចុះខ្សោយទៅ។ អ្នកនឹងលែងមានសេចក្ដីជំនឿលើព្រះជាម្ចាស់តទៅទៀត ហើយអ្នកនឹងចាកចេញពីទ្រង់ ទាំងពោលថា «សូម្បីព្រះជាម្ចាស់ក៏មិនសុចរិតដែរ។ ឯណាទៅព្រះជាម្ចាស់? គ្មានទេសេចក្ដីសុចរិត ឬពន្លឺនៅក្នុងលោកិយនេះ ហើយសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់សម្រាប់មនុស្ស ក៏គ្មានដូចគ្នា។ យើងអាចយកពេលវេលារបស់យើងទៅធ្វើការ និងរកប្រាក់វិញ!» អ្នកអាចបដិសេធព្រះជាម្ចាស់ ហើយលែងជឿថា ទ្រង់មានវត្តមាន។ សេចក្ដីដែលអ្នកសង្ឃឹមថានឹងទទួលបានសេចក្ដីសង្គ្រោះ រលាយបាត់ទាំងស្រុង។ ដូច្នេះ ប្រសិនបើអ្នកចង់ទៅដល់កន្លែងមួយដែលអ្នកអាចទទួលបានសេចក្ដីសង្គ្រោះ ដំបូង ការល្បងលទី១ដែលអ្នកត្រូវឆ្លងឱ្យផុតគឺ ការដែលអាចមើលធ្លុះសាតាំង ហើយអ្នកក៏ត្រូវតែមានសេចក្ដីក្លាហានក្រោកឈរ និងបកអាក្រាត ហើយបោះបង់សាតាំងចោលដែរ។ ដូច្នេះ តើសាតាំងនៅឯណា? សាតាំងនៅក្បែរអ្នក និងនៅជុំវិញអ្នក។ វាអាចនឹងកំពុងរស់នៅក្នុងចិត្តរបស់អ្នក។ ប្រសិនបើអ្នកកំពុងរស់នៅក្នុងនិស្ស័យរបស់សាតាំង អាចនិយាយបានថា អ្នកជាកម្មសិទ្ធិរបស់សាតាំងហើយ។ អ្នកមិនអាចមើលឃើញ ឬប៉ះពាល់សាតាំងដែលនៅក្នុងពិភពខាងវិញ្ញាណបានឡើយ ប៉ុន្តែ សាតាំងដែលមានវត្តមានក្នុងជីវិតជាក់ស្ដែង វានៅគ្រប់ទីកន្លែង។ មនុស្សណាក៏ដោយដែលស្អប់សេចក្ដីពិត គឺជាមនុស្សអាក្រក់ ហើយអ្នកដឹកនាំ ឬអ្នកបម្រើព័ន្ធកិច្ចណាដែលមិនទទួលសេចក្ដីពិត គឺជាពួកទទឹកនឹងព្រះគ្រីស្ទ ហើយជាមនុស្សអាក្រក់ផង។ តើមនុស្សទាំងនោះ ពុំមែនជាសាតាំងដែលកំពុងតែរស់នៅទេឬអី? មនុស្សទាំងអស់នេះអាចជាមនុស្សដែលអ្នកថ្វាយបង្គំ និងស្ញប់ស្ញែង។ ពួកគេអាចជាមនុស្សដែលដឹកនាំអ្នក ឬជាមនុស្សដែលអ្នកមានសង្ឃឹមចំពោះ ស្ងើចសរសើរ ជឿទុកចិត្ត និងពឹងអាងពួកគេ នៅក្នុងចិត្តអ្នកជាយូរមកហើយ។ ប៉ុន្ដែតាមការពិត ពួកគេជារនាំងដែលកំពុងបង្ខាំងផ្លូវរបស់អ្នក ហើយកំពុងបង្អាក់អ្នកមិនឱ្យទទួលនូវសេចក្ដីសង្គ្រោះ។ ពួកគេជាពួកទទឹងនឹងព្រះគ្រីស្ទ។ ពួកគេអាចគ្រប់គ្រងជីវិតរបស់អ្នក និងផ្លូវដែលអ្នកដើរ ហើយពួកគេអាចបំផ្លាញឱកាស របស់អ្នកក្នុងការទទួលសេចក្ដីសង្គ្រោះ។ ប្រសិនបើអ្នកបរាជ័យក្នុងការកំណត់អត្តសញ្ញាណរបស់ពួកគេ ហើយមើលពួកគេឱ្យធ្លុះ នោះអ្នកអាចនឹងធ្លាក់ទៅក្នុងអន្ទាក់របស់ពួកគេ ឬត្រូវពួកគេចាប់នាំយកទៅឆ្ងាយ នៅវេលាណាមួយជាមិនខានឡើយ។ ហេតុនេះ អ្នកកំពុងស្ថិតក្នុងគ្រោះថ្នាក់ធំហើយ។ តើមាននរណាអាចគេចផុតពីគ្រោះថ្នាក់នេះបានទេ? តើអ្នករាល់គ្នាបានគេចផុតពីគ្រោះថ្នាក់នេះហើយឬនៅ?

មានមនុស្សខ្លះដែលហៅខ្លួនឯងថាជាអ្នកដេញតាមសេចក្ដីពិត ហើយនិយាយថា ពួកគេមិនខ្លាចពួកទទឹងនឹងព្រះគ្រីស្ទទេ តើនេះមិនមែនគ្រាន់តែជាមនុស្សក្អេងក្អាងទេឬអី? មនុស្សកំសត់ និងកំពុងប្រព្រឹត្តអាក្រក់អើយ ពេលអ្នកជួបនឹងពួកទទឹងនឹងព្រះគ្រីស្ទកំពុងបញ្ចេញចង្កូម និងយារក្រញ៉ាំរបស់ពួកគេ នោះអ្នកប្រាកដ ជាដឹងថាគឺពួកគេនេះហើយ។ ប៉ុន្តែប្រសិនបើមានពួកទទឹងនឹងព្រះគ្រីស្ទដែលមើលទៅត្រឹមត្រូវ ហើយយល់ព្រមនឹងសញ្ញាណរបស់មនុស្ស ជាមនុស្សដែលមានភាពជាមនុស្សយ៉ាងល្អល្អាច់ មានសម្ដី និងការប្រព្រឹត្តយ៉ាងប៉ិនប្រសប់ សុភាព ហើយរាបសារ នោះអ្នកនឹងមិនអាចមើលធ្លុះពួកគេនោះទេ ដោយឡែក ឥរិយាបថ ការគិត និងទស្សនៈ ព្រមទាំងវិធីប្រព្រឹត្ត និងសូម្បីតែវិធីឈ្វេងយល់សេចក្ដីពិតរបស់ពួកគេ គឺសុទ្ធតែអាចជះឥទ្ធិពលដល់អ្នក។ តើឥទ្ធិពលរបស់ពួកគេមានវិសាលភាពកម្រិតណា? ពួកវាអាចជះឥទ្ធិពលដល់របៀបដែលអ្នកប្រព្រឹត្ត ផ្លូវដែលអ្នកដើរ និងអាកប្បកិរិយាដែលអ្នកមានចំពោះព្រះជាម្ចាស់។ នៅទីបំផុត ពួកវានឹងក្លាយជាព្រះក្លែងក្លាយរបស់អ្នក ហើយវានឹងមានឋានៈមួយនៅក្នុងចិត្តរបស់អ្នក ហើយអ្នកនឹងមិនអាចបោះបង់សេចក្ដីទាំងនេះចេញពីជីវិតរបស់អ្នកបានឡើយ។ កាលណាអ្នករងឥទ្ធិពលដល់ម្ល៉ឹង សេចក្ដីសង្ឃឹមដែលអ្នកមានចំពោះសេចក្ដីសង្គ្រោះ នឹងរឹតតែស្ដួចស្ដើង។ អ្នកត្រូវបានកែច្នៃដោយព្រះជាម្ចាស់ និងដោយសេចក្ដីពិតដល់កម្រិតមួយដែលជាការស្វាគមន៍ និងជាការល្អមួយ តែអ្នកបែរជាត្រូវគ្រប់គ្រង រហូតក្លាយជាមនុស្សម្នាក់ដែលពុករលួយដោយសារសាតាំង ឬមនុស្សដូចសាតាំង តើនោះជាសេចក្ដីអន្តរាយ ឬជាព្រះពរសម្រាប់អ្នក? វានឹងក្លាយជាអន្តរាយសម្រាប់អ្នក ហើយគ្មានផ្លូវដែលវាអាចក្លាយជាព្រះពរនោះទេ។ ទោះបីជាវាអាចផ្ដល់ឱ្យអ្នកនូវផ្លូវបណ្ដោះអាសន្នមួយ ឬផ្គត់ផ្គង់អ្នក ជួយអ្នក ស្អាងអ្នកឡើង ។ល។ បានជាបណ្ដោះអាសន្ន ហើយទោះបីជាការនេះមើលទៅមានប្រយោជន៍ច្រើនសម្រាប់អ្នកក៏ដោយ ដរាបណាវាមានកន្លែងណាមួយពិតប្រាកដនៅក្នុងចិត្តរបស់អ្នក ហើយអាចគ្រប់គ្រង និងរៀបចំគំនិត និងទស្សនៈរបស់អ្នក រហូតដល់អាចរៀបចំទិសដៅទៅមុខរបស់អ្នក នោះអ្នកមានបញ្ហាធំហើយ អ្នកនឹងនៅក្រោមអំណាចគ្រប់គ្រងរបស់សាតាំងហើយ។ មានមនុស្សខ្លះនិយាយអំពីអាទទឹងនឹងព្រះគ្រីស្ទថា «វាពុំមែនជាសាតាំងទេ! វាជាមនុស្សខាងវិញ្ញាណដែលដេញតាមសេចក្ដីពិត!» តើនោះជាសម្ដីយកជាការបានទេ? ការដឹកនាំ ជំនួយ និងការផ្គត់ផ្គង់ពីបុគ្គលម្នាក់ដែលដេញតាមសេចក្ដីពិតដោយពិតប្រាកដផ្ដល់ឱ្យអ្នក ពោលគឺឥទ្ធិពល ឬអត្ថប្រយោជន៍ដែល ពួកគេនាំមកជូនអ្នក នាំអ្នកឱ្យមកចំពោះព្រះជាម្ចាស់ ប្រយោជន៍ឱ្យ អ្នកអាចស្វែងរកព្រះបន្ទូលរបស់ទ្រង់ និងសេចក្ដីពិត ហើយអ្នកមកចំពោះព្រះជាម្ចាស់ ហើយរៀនពឹងអាងលើទ្រង់ និងស្វែងរកទ្រង់ នោះទំនាក់ទំនងរបស់អ្នកជាមួយនឹងទ្រង់ កាន់តែស្និទ្ធស្នាលឡើងៗ។ ផ្ទុយទៅវិញ ប្រសិនបើ ទំនាក់ទំនងរបស់អ្នកជាមួយបុគ្គលម្នាក់នោះ ស្និទ្ធស្នាលឡើងៗ តើនឹងមានអ្វីកើតឡើង? ផ្លូវដែលអ្នកកំពុងដើរ ពេលនេះ បញ្ច្រាសទិសហើយ ហើយអ្នកក៏កំពុងដើរឆ្ពោះទៅរកផ្លូវខុសដែរ។ តើការនេះនឹងនាំទៅរកលទ្ធផលអ្វីខ្លះ? ការដែលត្រូវនាំមកចំពោះមនុស្ស អ្នកនឹងនៅឆ្ងាយពីព្រះជាម្ចាស់ ហើយកាលណាព្រះជាម្ចាស់ធ្វើរឿងអ្វីមួយដែលគ្មានប្រយោជន៍ដល់មនុស្សដែលអ្នកគោរពថ្វាយបង្គំ នោះអ្នកនឹងបះបោរភ្លាម។ នេះជារឿងហេតុដែលកើតឡើងជាធម្មតា។ កាលណាអ្នកដឹកនាំខ្លះត្រូវគេចូលមកជំនួស ឬក្នុងករណីខ្លះ ត្រូវគេបណ្ដេញចេញ នោះអ្នកដែលដើរតាមគេ ក៏ចាកចេញទៅតាមពួកគេ ហើយឈប់ជឿដែរ។ តើនេះមិនមែនជារឿងហេតុដែលកើតឡើងជាធម្មតាទេឬអី? ម្ដេចបានជាពួកគេឈប់ជឿ? ពួកគេនិយាយថា «ប្រសិនបើអ្នកដឹកនាំរបស់ខ្ញុំមិនអាចបានសង្គ្រោះ តើខ្ញុំមានសង្ឃឹមអ្វីទៀត?» តើនេះមិនមែនជាពាក្យសម្ដីមិនបានការទេឬអី? ម្ដេចបានជាពួកគេនិយាយពាក្យនេះចេញមកកើត? អ្នកដឹកនាំរបស់ពួកគេ បានបញ្ឆោតពួកគេហើយ។ តើអ្វីទៅជាលទ្ធផលនៃការចាញ់បញ្ឆោត។ មានន័យថា ពួកគេស្ថិតក្រោមអំណាចគ្រប់គ្រងនៃអ្នកដឹកនាំរបស់ពួកគេទៅហើយ។ គ្រប់ទាំងពាក្យសម្ដី និងទង្វើរបស់អ្នកដឹកនាំគេ គ្រប់ទាំងការប្រព្រឹត្ត និងចលនា ព្រមទាំងទស្សនៈដែលអ្នកដឹកនាំរបស់គេប្រកាន់ខ្ជាប់ ពួកគេទទួលយកទាំងអស់ រួចប្រើវាជាខ្នាតគំរូ និងជាឧទាហរណ៍ ហើយចាត់ទុកជាសេចក្ដីពិតទាំងស្រុង។ ដូច្នេះ ពួកគេមិនអាចបណ្ដោយឱ្យនរណាម្នាក់និយាយថា ពាក្យសម្ដី ទង្វើ ឬទស្សនៈអ្នកដឹកនាំរបស់ពួកគេ ខុសឆ្គង ឬនិយាយអ្វីអវិជ្ជមានអំពីសេចក្ដីទាំងនោះ ឬថ្កោលទោស និងធ្វើការសន្និដ្ឋានសេចក្ដីទាំងនេះឡើយ។ កាលណាអ្នកដឹកនាំរបស់ពួកគេត្រូវបណ្ដេញចេញ ឬត្រូវរំសាយ នោះមនុស្សដែលអ្នកនោះគ្រប់គ្រងនឹងចាកចេញជាមួយគេដែរ ការជឿជាក់របស់គេមិនរង្គើសោះឡើយ ហើយទោះបីជាគេបញ្ចុះបញ្ចូលយ៉ាងណា ក៏មិនអាចនាំពួកគេត្រឡប់មកវិញបានដែរ។ តើពួកគេមិនមែនស្ថិតក្រោមអំណាចអ្នកគ្រប់គ្រងរបស់ពួកគេទេឬអី? ទាល់តែនៅក្រោមការគ្រប់គ្រងរបស់គេ ទើបអ្នកព្រមតស៊ូដើម្បីយុត្តិធម៌ជំនួសគេ ឬចែករំលែកក្ដីកង្វល់របស់គេ គំនិតរបស់ពួកគេ ទឹកភ្នែករបស់ពួកគេ និងទុក្ខព្រួយរបស់ពួកគេ រហូតដល់លែងស្គាល់ព្រះជាម្ចាស់ទៀតផង។ គោលបំណងរបស់ពួកគេ គឺធ្វើជាព្រះអម្ចាស់របស់អ្នក ជាព្រះជាម្ចាស់របស់អ្នក ជាទីពឹងអាងរបស់អ្នក ដើម្បីឱ្យអ្នកស្ដាប់បង្គាប់ និងដើរតាមគេដោយស្រួលអស់ពីជម្រៅចិត្តរបស់អ្នក ហើយអ្នកព្រមទទួលអាកប្បកិរិយាបដិសេធចំពោះព្រះជាម្ចាស់។ អ្នកនឹងចាត់ទុកអាទទឹងនឹងព្រះគ្រីស្ទ ជាព្រះជាម្ចាស់ ហើយអ្នកនឹងយកពួកគេធ្វើជាព្រះអម្ចាស់ និងជាព្រះជាម្ចាស់របស់អ្នក។ ចំពោះអ្នក ព្រះជាម្ចាស់មិនមែនជាអ្វីទាំងអស់ នោះហើយជាលទ្ធផល។ ការនិយាយថា អ្នកមិនខ្វល់អំពីការចាញ់បញ្ឆោតពួកទទឹងនឹងព្រះគ្រីស្ទ និងនិយាយាថា អ្នកមិនខ្លាចការដើរតាមនរណាម្នាក់ គឺជារឿងឥតប្រយោជន៍ទេ ដ្បិតប្រសិនបើផ្លូវដែលអ្នកដើរ គឺជាផ្លូវខុស នៅទីបំផុត នេះជាលទ្ធផលដែលចៀសមិនរួច។ អ្នកមិនអាចគេចផុតឡើយ ហើយអ្នកមិនអាចផ្លាស់ប្ដូរការពិតនេះបានឡើយ។ ពេលអ្នកដើរតាមផ្លូវដែលអ្នកជ្រើសរើស លទ្ធផលនេះនឹងអណ្ដែតចេញមក ហើយបង្ហាញខ្លួនបន្ដិចម្ដងៗ នេះជារឿងដែលចៀសមិនរួច។

«ពួកគេបដិសេធ និងវាយប្រហារអស់អ្នកដែលស្វែងរកសេចក្ដីពិត» នៅក្នុងសៀវភៅ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ

អ្នករាល់គ្នាត្រូវតែដឹងអំពីពួកទទឹងនឹងព្រះគ្រីស្ទ។ ប្រសិនបើអ្នកមិនដែលយកចិត្តទុកដាក់លើបញ្ហានេះឲ្យបានប្រាកដប្រជានោះទេ អ្នកនឹងមិនដឹងថាតើអ្នកអាចនឹងត្រូវដឹកនាំឲ្យវង្វេងដោយពួកគេក្នុងស្ថានភាពបែបណាឡើយ ហើយអ្នកថែមទាំងអាចដើរតាមពួកទទឹងនឹងព្រះគ្រីស្ទក្នុងភាពស្រពេចស្រពិលដែរ ដោយទាំងមិនដឹងថាមានអ្វីកំពុងកើតឡើងផង។ នៅពេលអ្នកចាប់ផ្តើមដើរតាមពួកគេ អ្នកមិនបានដឹងថាមានអ្វីខុសឆ្គងទេ ហើយអ្នកក៏អាចមានអារម្មណ៍ថាអ្វីដែលពួកទទឹងនឹងព្រះគ្រីស្ទកំពុងតែនិយាយ ត្រឹមត្រូវដែរ។ ដោយមិនដឹងខ្លួន អ្នកត្រូវបាននាំឲ្យវង្វេង។ នៅពេលដែលអ្នកត្រូវបានគេបោកបញ្ឆោត ព្រះជាម្ចាស់លែងចង់បានអ្នកទៀតហើយ។ ជាទូទៅ មនុស្សខ្លះហាក់ដូចជាមិនអីទេ ហើយពួកគេត្រូវបានពួកទទឹងនឹងព្រះគ្រីស្ទនាំយកទៅជាបណ្តោះអាសន្ន ដូច្នេះនៅទីបំផុត ពួកជំនុំអាចធ្វើឲ្យពួកគេត្រឡប់មកវិញតាមរយៈការព្រមាន និងការប្រកបជាមួយពួកគេ។ ទោះយ៉ាងណាក៏ដោយ អ្នកខ្លះមិនត្រឡប់មកវិញទេ ទោះបីពួកគេទទួលបានការប្រកបបែបណាក៏ដោយ។ ជំនួសមកវិញ ពួកគេបានសម្រេចចិត្ដយ៉ាងជាក់ក្នុងការដើរតាមពួកទទឹងនឹងព្រះគ្រីស្ទ។ តើការនេះនឹងមិនត្រូវវិនាសទេឬអី? ហេតុអ្វីបានជាពួកគេមិនត្រឡប់មកវិញ? គឺដោយសារតែព្រះជាម្ចាស់មិនធ្វើឲ្យវាកើតឡើង។ មនុស្សខ្លះនិយាយដោយមានចេតនាយ៉ាងល្អថា «អូហ៍ ប៉ុន្តែគាត់ពិតជាមនុស្សល្អណាស់។ គាត់បានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំ ហើយបានពលិកម្ម និងលះបង់យ៉ាងច្រើន។ គាត់ពិតជាទៀងត្រង់ ហើយពិតជាបានបំពេញទៅតាមភារកិច្ចរបស់គាត់ បូករួមទាំងជំនឿរបស់គាត់លើព្រះជាម្ចាស់ពិតជាអស្ចារ្យណាស់។ គាត់ជាអ្នកដែលជឿដ៏ពិត»។ នោះគឺជាអ្វីដែលយើងមើលឃើញពីខាងក្រៅដោយផ្អែកលើបំណងល្អរបស់មនុស្ស ប៉ុន្តែអ្នកមិនអាចមើលឃើញពីដួងចិត្តខាងក្នុងរបស់មនុស្សនោះទេ។ អ្នកមិនអាចមើលឃើញថាគាត់ជាមនុស្សប្រភេទណា ឬគាត់មានសារជាតិយ៉ាងណានោះទេ។ លើសពីនេះ អ្នកអាចព្យាយាមជួយសង្រ្គោះគាត់តាមរយៈភាពល្អនៃដួងចិត្តរបស់អ្នក ប៉ុន្តែទោះបីជាអ្នកប្រកបជាមួយគាត់ក៏ដោយ ក៏គាត់នឹងមិនបែរក្រោយដែរ ហើយអ្នកក៏មិនដឹងថាតើមានហេតុផលអ្វីនៅពីក្រោយការនេះដែរ។ តាមពិតគឺថា ព្រះជាម្ចាស់មិនចង់បានគាត់ទៀតទេ។ ហេតុអ្វីបានជាព្រះជាម្ចាស់មិនចង់បានគាត់ទៀត? មានហេតុផលដ៏ជាក់ច្បាស់ និងអាចសង្កេតបានយ៉ាងងាយចំពោះរឿងនេះ។ ពួកទាស់ទទឹងនឹងព្រះគ្រីស្ទមួយចំនួន គឺមានវិញ្ញាណអាក្រក់យ៉ាងជាក់ច្បាស់ រីឯពួកទាស់ទទឹងនឹងព្រះគ្រីស្ទមួយចំនួនទៀត មិនបានបង្ហាញចេញមកថាជាវិញ្ញាណអាក្រក់នោះទេ ដែលធ្វើឲ្យយើងមិនអាចកំណត់ពួកគេថាដូច្នេះបាន។ សម្រាប់ពួកទាស់ទទឹងនឹងព្រះគ្រីស្ទដែលអាចឃើញច្បាស់ថាជាវិញ្ញាណអាក្រក់ ហើយពេលដែលមាននរណាម្នាក់ដើរតាមពួកគេ តើព្រះជាម្ចាស់នៅតែទទួលស្គាល់មនុស្សនោះដោយការពិចារណាពីសារជាតិ និងនិស្ស័យរបស់ព្រះជាម្ចាស់ឬទេ? ព្រះជាម្ចាស់គឺបរិសុទ្ធ ហើយទ្រង់ជាព្រះដែលប្រច័ណ្ឌ។ ទ្រង់បដិសេធនឹងអ្នកដែលបានដើរតាមវិញ្ញាណអាក្រក់។ ទោះបីមើលពីខាងក្រៅ មនុស្សម្នាក់នេះហាក់ដូចជាល្អចំពោះអ្នកក៏ដោយ ក៏ព្រះជាម្ចាស់មិនសំឡឹងមើលទិដ្ឋភាពនោះឡើយ។ តើអ្វីទៅជា «ការប្រច័ណ្ឌ?» តើ «ការប្រច័ណ្ឌ» មានន័យយ៉ាងដូចម្តេចត្រង់ចំណុចនេះ? ប្រសិនជាមានការមិនច្បាស់ទៅលើពាក្យនេះ សូមមើលថាតើអ្នករាល់គ្នាអាចយល់ពីការពន្យល់របស់ខ្ញុំដែរឬអត់។ ចាប់ផ្តើមពីពេលដែលមនុស្សម្នាក់ត្រូវបានព្រះជាម្ចាស់ជ្រើសរើស រហូតដល់ពេលដែលពួកគេដឹងថាព្រះជាម្ចាស់ជាសេចក្តីពិត ថាទ្រង់មានភាពសុចរិត មានព្រះប្រាជ្ញាញាណ និងមានគ្រប់ចេស្ដា ថាទ្រង់គឺជាព្រះមួយអង្គ ហើយមានតែទ្រង់ប៉ុណ្ណោះជាព្រះ។ នៅពេលពួកគេយល់គ្រប់ការទាំងអស់នេះ ពួកគេទទួលបានការយល់ដឹងជាមូលដ្ឋាននៅក្នុងជម្រៅដួងចិត្តរបស់ពួកគេ អំពីនិស្ស័យ និងសារជាតិរបស់ព្រះជាម្ចាស់ ក៏ដូចជាអ្វីដែលទ្រង់មាន និងអ្វីដែលជាទ្រង់។ ការយល់ដឹងជាមូលដ្ឋាននេះ នឹងក្លាយទៅជាជំនឿរបស់ពួកគេ ហើយវាក្លាយទៅជាអ្វីដែលជំរុញពួកគេឲ្យដើរតាមព្រះជាម្ចាស់ ដោយការលះបង់ខ្លួនឯងសម្រាប់ព្រះជាម្ចាស់ និងការបំពេញភារកិច្ចរបស់ពួកគេ។ នេះហើយជាកម្ពស់របស់គេ មែនទេ? (មែន) អ្វីៗទាំងនេះបានចាក់ឫសនៅក្នុងជីវិតរបស់ពួកគេ ហើយពួកគេនឹងមិនបដិសេធព្រះជាម្ចាស់ទៀតឡើយ។ ប៉ុន្តែប្រសិនបើពួកគេមិនមានចំណេះដឹងពិតអំពីព្រះគ្រីស្ទ ឬអំពីព្រះជាម្ចាស់ពិតប្រាកដ ពួកគេនៅតែគោរពបូជា ហើយដើរតាមពួកទទឹងនឹងព្រះគ្រីស្ទដដែល។ មនុស្សប្រភេទនេះនៅតែស្ថិតក្នុងភាពគ្រោះថ្នាក់នៅឡើយ។ ពួកគេអាចនៅតែបោះបង់ចោលព្រះគ្រីស្ទទៅតាមសាច់ឈាមដើម្បីដើរតាមពួកទទឹងនឹងព្រះគ្រីស្ទ ដែលអាក្រក់។ ការនេះនឹងបដិសេធព្រះគ្រីស្ទជាចំហ ហើយកាត់ផ្តាច់ចំណងមេត្រីភាពជាមួយព្រះជាម្ចាស់។ ខ្លឹមសារដ៏កំបាំងអំពីការនេះគឺថា «ខ្ញុំនឹងមិនតាមទ្រង់ទៀតទេ ប៉ុន្តែខ្ញុំនឹងតាមសាតាំង។ ខ្ញុំស្រឡាញ់សាតាំង ហើយចង់បម្រើវា។ ខ្ញុំចង់ដើរតាមសាតាំង ហើយមិនថាវាប្រព្រឹត្តចំពោះខ្ញុំយ៉ាងដូចម្ដេចទេ ថាតើវាបំផ្លាញខ្ញុំ ជាន់ឈ្លីខ្ញុំ ហើយធ្វើឲ្យខ្ញុំពុករលួយក៏ដោយ ក៏ខ្ញុំកាន់តែមានឆន្ទៈដើរតាម។ មិនថាទ្រង់សុចរិតបែបណា និងបរិសុទ្ធបែបណា ខ្ញុំមិនចង់ដើរតាមទ្រង់ទៀតទេ។ ខ្ញុំមិនចង់ដើរតាមទ្រង់ទោះបីជាការពិត ទ្រង់គឺជាព្រះជាម្ចាស់ក៏ដោយ»។ ហើយពួកគេចាកចេញបែបហ្នឹង ដោយដើរតាមនរណាម្នាក់ដែលមិនបានធ្វើអ្វីសោះសម្រាប់ពួកគេ ដែលអ្នកនោះជាខ្មាំងសត្រូវរបស់ព្រះជាម្ចាស់ ឬគ្រាន់តែជាវិញ្ញាណអាក្រក់។ តើព្រះជាម្ចាស់នៅតែចង់បានមនុស្សប្រភេទនោះទេ? តើជាការសមហេតុផលទេដែលព្រះជាម្ចាស់ស្អប់ខ្ពើមពួកគេនោះ? វាពិតជាសមហេតុផលខ្លាំងណាស់។ តាមការយល់ឃើញជាទូទៅ មនុស្សទាំងអស់ដឹងថាព្រះជាម្ចាស់ជាព្រះដែលប្រច័ណ្ឌ ថាទ្រង់គឺបរិសុទ្ធ ប៉ុន្តែតើអ្នកយល់ពីស្ថានភាពជាក់ស្តែងថាមានអ្វីដែលនៅពីក្រោយរឿងនេះទេ? តើអ្វីដែលខ្ញុំកំពុងនិយាយនៅទីនេះមិនត្រឹមត្រូវទេឬ? (គឺត្រឹមត្រូវ)។ បើដូច្នោះមែន តើព្រះជាម្ចាស់នឹងបោះបង់ចោលមនុស្សនោះ ដោយរាប់ថាជាមនុស្សឃោរឃៅនៅក្នុងចំណែករបស់ទ្រង់ឬ? ព្រះជាម្ចាស់ធ្វើកិច្ចការទៅតាមគោលការណ៍។ ប្រសិនបើអ្នកដឹងថាព្រះជាម្ចាស់ជានរណា ប៉ុន្តែអ្នកមិនចង់ដើរតាមទ្រង់ ហើយអ្នកដឹងថាសាតាំងជានរណា ហើយអ្នកនៅតែចង់ដើរតាមវា អ៊ីចឹងខ្ញុំនឹងមិនបង្ខំទេ។ ខ្ញុំនឹងឲ្យអ្នកដើរតាមសាតាំងជារៀងរហូត ហើយខ្ញុំនឹងមិនសុំឲ្យអ្នកត្រឡប់មកវិញទេ ប៉ុន្តែខ្ញុំនឹងបោះបង់ចោលអ្នក។ តើនេះជាប្រភេទនិស្ស័យអ្វីនៃចំណែករបស់ព្រះជាម្ចាស់? តើវាជាការរឹងចចេសឬ? តើទ្រង់ធ្វើសកម្មភាពដោយប្រើអារម្មណ៍ ឬដោយសេចក្ដីថ្លៃថ្នូរ? នេះមិនមែនជាសេចក្តីថ្លៃថ្នូរ និងភាពរឹងចចេសទេ ប៉ុន្តែជាផ្នែកនៃ «ការប្រច័ណ្ឌ» របស់ព្រះជាម្ចាស់។ នោះគឺប្រសិនបើអ្នក ដែលជាមនុស្សទ្រង់បានបង្កើត រីករាយក្នុងការក្លាយជាមនុស្សគ្មានគុណធម៌ តើព្រះជាម្ចាស់អាចមានបន្ទូលអ្វីខ្លះទៅ? ប្រសិនបើអ្នកចង់ក្លាយជាមនុស្សគ្មានគុណធម៌ នោះគឺជាជម្រើសផ្ទាល់ខ្លួនរបស់អ្នក។ ទីបំផុតអ្នកនឹងទទួលរងនូវផលវិបាក ហើយមានតែអ្នកខ្លួនឯងប៉ុណ្ណោះដែលនឹងត្រូវបន្ទោសខ្លួនឯង។ គោលការណ៍របស់ព្រះជាម្ចាស់សម្រាប់ដោះស្រាយជាមួយមនុស្ស គឺមិនចេះប្រែប្រួលឡើយ។ ដូច្នេះ ប្រសិនបើអ្នកសប្បាយចិត្តនឹងភាពគ្មានគុណធម៌នោះ ទីបំផុតរបស់អ្នកនឹងមិនអាចជៀសរួចពីការទទួលទណ្ឌកម្មនោះទេ។ វាមិនសំខាន់ថា រយៈពេលប៉ុន្មានឆ្នាំដែលអ្នកបានដើរតាមព្រះជាម្ចាស់ពីមុនមកនោះទេ។ ប្រសិនបើអ្នកចង់ធ្វើជាមនុស្សគ្មានគុណធម៌ ព្រះជាម្ចាស់នឹងមិនជួយអ្នកតាមជម្រើសរបស់អ្នកទេ ហើយក៏មិនបង្ខំអ្នកដែរ។ អ្នកខ្លួនឯងមានឆន្ទៈដើរតាមសាតាំង ដែលនឹងត្រូវបំភាន់ និងបង្ខូចដោយសាតាំង ហើយនៅទីបំផុតអ្នកត្រូវទទួលរងនូវផលវិបាក។

«ពួកគេជាមនុស្សអាក្រក់ គួរឲ្យស្អប់ខ្ពើម និងបោកបញ្ឆោត (II)» នៅក្នុងសៀវភៅ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ

មិនថាមានមនុស្សប៉ុន្មាននាក់ជឿលើព្រះជាម្ចាស់ទេ នៅពេលដែលសេចក្ដីជំនឿរបស់ពួកគេ ត្រូវបានទ្រង់ហៅថាជាសាសនា ឬជាក្រុម នោះទ្រង់បានកំណត់រួចហើយថា ពួកគេមិនអាចត្រូវបានសង្គ្រោះឡើយ។ ហេតុអ្វីបានជាខ្ញុំមានបន្ទូលដូច្នេះ? នៅក្នុងក្រុម ឬហ្វូងមនុស្សដែលគ្មានកិច្ចការ និងការដឹកនាំរបស់ព្រះជាម្ចាស់ ហើយពួកគេមិនថ្វាយបង្គំទ្រង់ទាល់តែសោះ តើពួកគេថ្វាយបង្គំនរណា? តើពួកគេដើរតាមនរណា? នៅក្នុងសណ្ឋាន និងឈ្មោះ គឺពួកគេដើរតាមមនុស្ស ប៉ុន្តែតើនរណាដែលពួកគេដើរតាមជាចាំបាច់នោះ? បើគិតឱ្យជ្រៅទៅ ពួកគេទទួលស្គាល់ព្រះជាម្ចាស់ ប៉ុន្តែតាមពិត ពួកគេគឺជាប្រធានបទនៃការរៀបចំ និងការចាត់ចែង ព្រមទាំងការគ្រប់គ្រងរបស់មនុស្ស។ ពួកគេដើរតាមសាតាំង ដែលជាអារក្ស។ ពួកគេដើរតាមកម្លាំងដែលមានសភាពជាគូបដិបក្ខរបស់ព្រះជាម្ចាស់ និងកម្លាំងដែលជាសត្រូវរបស់ទ្រង់។ តើព្រះជាម្ចាស់អាចសង្គ្រោះមនុស្សមួយក្រុមបែបនេះទេ? (ទេ)។ ហេតុអ្វីបានជាមិនអាច? តើពួកគេអាចមានការប្រែចិត្តបានទេ? (ទេ)។ ពួកគេគ្រវីទង់សេចក្ដីជំនឿ ដោយអនុវត្តកិច្ចការរបស់មនុស្ស និងអនុវត្តការគ្រប់គ្រប់ផ្ទាល់ខ្លួនរបស់ពួកគេ ហើយពួកគេរត់បញ្ច្រាសនឹងផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់សម្រាប់សេចក្ដីសង្គ្រោះរបស់មនុស្សជាតិ។ លទ្ធផលចុងក្រោយរបស់ពួកគេ គឺជាលទ្ធផលមួយដែលព្រះជាម្ចាស់ស្អប់បំផុត និងបដិសេធ។ ទ្រង់មិនអាចសង្គ្រោះមនុស្សទាំងនេះបានទេ ពួកគេមិនអាចប្រែចិត្តឡើយ ពួកគេត្រូវបានសាតាំងចាប់បានហើយ។ ពួកគេស្ថិតនៅក្នុងដៃរបស់សាតាំងទាំងស្រុង។ នៅក្នុងសេចក្ដីជំនឿរបស់អ្នក តើចំនួនឆ្នាំដែលអ្នកបានជឿលើព្រះជាម្ចាស់ ជារឿងសំខាន់ទេ ដែលឱ្យព្រះជាម្ចាស់សរសើរអ្នក ឬអត់នោះ? តើពិធី និងច្បាប់ដែលអ្នកប្រកាន់ខ្ជាប់ជារឿងសំខាន់ទេ? តើព្រះជាម្ចាស់ទតមើលវិធីសាស្ត្រអនុវត្តរបស់មនុស្សឬទេ? តើទ្រង់ទតមើលអំពីចំនួនមនុស្សទេ? ទ្រង់បានជ្រើសរើសមនុស្សជាតិមួយផ្នែក។ តើធ្វើដូចម្ដេចទើបទ្រង់អាចវាស់វែងថា ពួកគេអាច ឬមិនអាចត្រូវបានសង្គ្រោះ? ទ្រង់ធ្វើការសម្រេចព្រះទ័យនេះ ដោយផ្អែកលើផ្លូវដែលមនុស្សទាំងនេះដើរ។ នៅក្នុងយុគសម័យនៃព្រះគុណ ទោះបីជាសេចក្ដីពិតដែលព្រះជាម្ចាស់បានមានបន្ទូលប្រាប់មនុស្ស មានចំនួនតិចជាងសព្វថ្ងៃ ហើយមិនជាក់លាក់ក៏ដោយ ក៏ទ្រង់នៅតែអាចធ្វើឱ្យមនុស្សគ្រប់លក្ខណ៍បានដែរនៅពេលនោះ ហើយសេចក្ដីសង្គ្រោះនៅតែអាចកើតឡើង។ ដូច្នេះ ចំពោះមនុស្សនៅក្នុងសម័យនេះ ដែលបានឮសេចក្ដីពិតជាច្រើន ហើយបានយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ប្រសិនបើពួកគេមិនអាចដើរតាមមាគ៌ារបស់ទ្រង់ ហើយមិនអាចដើរលើមាគ៌ានៃសេចក្ដីសង្គ្រោះបានទេ នោះតើលទ្ធផលចុងក្រោយរបស់ពួកគេនឹងជាអ្វី? លទ្ធផលចុងក្រោយរបស់ពួកគេ នឹងដូចគ្នាទៅនឹងលទ្ធផលរបស់អ្នកជឿលើជំនឿគ្រីស្ទបរិស័ទ និងជំនឿពួកយូដា។ នឹងមិនមានលទ្ធផលខុសគ្នាទេ។ នេះគឺជានិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់! មិនថា អ្នកបានស្ដាប់ការអធិប្បាយច្រើនប៉ុនណា ឬមិនថាអ្នកបានយល់សេចក្ដីពិតច្រើនប៉ុនណាឡើយ ទីបំផុត ប្រសិនបើអ្នកនៅតែដើរតាមមនុស្ស និងសាតាំង ហើយនៅទីបញ្ចប់ ប្រសិនបើអ្នកនៅតែមិនអាចដើរតាមមាគ៌ារបស់ព្រះជាម្ចាស់បាន និងមិនអាចកោតខ្លាចទ្រង់ ព្រមទាំងចៀសវាងសេចក្ដីក្រក់ នោះមនុស្សបែបនេះនឹងត្រូវបានព្រះជាម្ចាស់ស្អប់ និងបដិសេធ។ ចំពោះរូបរាងខាងក្រៅទាំងអស់ មនុស្សដែលព្រះជាម្ចាស់ស្អប់ និងបដិសេធបែបនេះ អាចនិយាយបានច្រើនអំពីអក្សរ និងគោលលទ្ធិ ហើយអាចយល់សេចក្ដីពិតជាច្រើន ប៉ុន្តែពួកគេមិនអាចថ្វាយបង្គំព្រះជាម្ចាស់ឡើយ។ ពួកគេមិនអាចកោតខ្លាចព្រះជាម្ចាស់ និងចៀសវាងសេចក្ដីអាក្រក់បានទេ ហើយពួកគេមិនអាចចុះចូលទ្រង់ទាំងស្រុងឡើយ។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ ទ្រង់ហៅពួកគេថាជាផ្នែកនៃសាសនាមួយ គឺត្រឹមតែជាក្រុមមនុស្សមួយក្រុមប៉ុណ្ណោះ ដែលជាក្រុមមនុស្ស និងជាអាស្រមអាស្រ័យរបស់សាតាំង។ ពួកគេទាំងអស់សំដៅលើក្រុមរបស់សាតាំង ហើយមនុស្សទាំងនេះ ត្រូវបានព្រះជាម្ចាស់ស្អប់ជាខ្លាំង។

«មានតែតាមរយៈការរស់នៅចំពោះព្រះភ័ក្រព្រះជាម្ចាស់យ៉ាងជាប់លាប់ប៉ុណ្ណោះ ទើបមនុស្សម្នាក់អាចដើរលើមាគ៌ាទៅកាន់សេចក្ដីសង្គ្រោះបាន» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

មូលហេតុដែលព្រះអម្ចាស់យេស៊ូវបានដាក់បណ្ដាសាពួកផារិស៊ី និងអ្វីដែលជាសារជាតិរបស់ពួកផារិស៊ី

ខគម្ពីរយោង៖ «បន្ទាប់មក ពួកអាចារ្យ និងពួកផារិស៊ីបានមកឯព្រះយេស៊ូវ ដែលគង់នៅឯក្រុងយេរូសាឡឹម ដោយពោលថា...

គ្រូគង្វាលនិងចាស់ទុំខាងសាសនា ត្រូវបានតែងតាំងដោយព្រះជាម្ចាស់ឬអត់ ហើយការស្ដាប់បង្គាប់គ្រូគង្វាលនិងចាស់ទុំ គឺជាការគោរព និងការដើរតាមព្រះជាម្ចាស់ឬអត់

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖ ព្រះជាម្ចាស់តែងតែមានគោលការណ៍របស់ទ្រង់នៅក្នុងការជ្រើសរើសមនុស្សឲ្យបម្រើទ្រង់។ ការបម្រើព្រះជាម្ចាស់...

មូលហេតុពិតនៅពីក្រោយការគាបសង្កត់ និងការធ្វើទុក្ខបុកម្នេញដ៏ឆ្កួតលីលារបស់បក្សកុម្មុយនីស្ដចិន ចំពោះពួកជំនុំរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖ ការបើកបង្ហាញនៃសត្វនាគដ៏ធំមានសម្បុរក្រហម គឺការប្រឆាំងជំទាស់នឹងខ្ញុំ ការខ្វះការយល់ដឹង...

មូលហេតុដែលនិយាយថា គ្រូគង្វាលនិងចាស់ទុំខាងសាសនាទាំងអស់កំពុងតែដើរលើមាគ៌ារបស់ពួកផារិស៊ី និងអ្វីដែលជាសារជាតិរបស់ពួកគេ

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖ មនុស្សបានក្លាយជាខូចអាក្រក់ និងរស់នៅក្នុងអន្ទាក់សាតាំង។...