១. អ្នកធ្វើបន្ទាល់ថា «ផ្លេកបន្ទោរពីទិសខាងកើត» គឺជាផ្លូវពិត ប៉ុន្តែបក្សកុម្មុយនីស្តចិន ព្រមទាំងពួកគ្រូគង្វាល និងពួកចាស់ទុំភាគច្រើនចេញពីពិភពខាងសាសនា ឥឡូវនេះ ប្រឆាំង និងថ្កោលទោសកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ដែលបង្ហាញថា «ផ្លេកបន្ទោរពីទិសខាងកើត» មិនអាចក្លាយជាផ្លូវពិតបានទេ។ តើការដែលយើងយល់ឃើញបែបនេះខុសដែរឬទេ?

ចម្លើយ៖

នៅពេលស្រាវជ្រាវផ្លូវពិត មនុស្សជាច្រើនជឿថា អ្វីដែលបក្សកុម្មុយនីស្ដចិន និងគ្រូគង្វាល ព្រមទាំងអ្នកចាស់ទុំភាគច្រើនក្នុងពិភពខាងសាសនាប្រឆាំង និងថ្កោលទោស មិនអាចក្លាយជាផ្លូវពិតឡើយ។ តើមានមូលដ្ឋានណាមួយក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ចំពោះការយល់ឃើញ និងទស្សនៈបែបនេះឬទេ? តើពួកវាស្របនឹងគោលការណ៍សេចក្ដីពិតឬទេ? នៅពេលមនុស្សទាំងនេះស្រាវជ្រាវផ្លូវពិត ពួកគេមិនធ្វើដូច្នោះ ដោយផ្អែកលើព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវឡើយ ហើយពួកគេក៏មិនស្ដាប់អ្វីដែលព្រះដ៏មានគ្រប់ព្រះចេស្ដាសម្ដែងចេញ ដើម្បីឱ្យឃើញថា ព្រះបន្ទូលទាំងនេះជាសេចក្ដីពិតឬអត់ ថាព្រះបន្ទូលនេះជាព្រះបន្ទូលរបស់ព្រះវិញ្ញាណបរិសុទ្ធចំពោះក្រុមជំនុំឬអត់ឡើយ។ ផ្ទុយទៅវិញ ពួកគេយកចិត្តទុកដាក់ទៅលើពាក្យសម្ដីរបស់បក្សកុម្មុយនីស្ដចិន និងពាក្យសម្ដីរបស់គ្រូគង្វាលនិងអ្នកចាស់ទុំរបស់ពិភពខាងសាសនា។ តើរឿងនេះមិនគួរឱ្យអស់សំណើចទេឬ? បក្សកុម្មុយនីស្ដចិនជារបបរបស់សាតាំង ជាអារក្សដែលតតាំងនឹងព្រះជាម្ចាស់។ ចុះគ្រូគង្វាល និងអ្នកចាស់ទុំរបស់ពិភពខាងសាសនាជាអ្វី? ពួកគេជាពួកផារិស៊ី និងពួកទទឹងនឹងព្រះគ្រីស្ទ។ បក្សកុម្មុយនីស្ដចិន និងគ្រូគង្វាល ព្រមទាំងអ្នកចាស់ទុំរបស់ពិភពខាងសាសនា សុទ្ធតែជាអារក្សដែលប្រឆាំងនឹងព្រះជាម្ចាស់ ពួកគេទាំងអស់សុទ្ធតែជាកម្លាំងអាក្រក់ដែលជាសត្រូវចំពោះព្រះជាម្ចាស់។ បើមនុស្សប្រើប្រាស់ពាក្យសម្ដីបែបអារក្សរបស់បក្សកុម្មុយនីស្ដចិន និងពាក្យសម្ដីរបស់គ្រូគង្វាល ព្រមទាំងអ្នកចាស់ទុំរបស់ពិភពខាងសាសនា ជាបទដ្ឋានសម្រាប់ការវាស់ស្ទង់ផ្លូវពិត តើនេះមិនធ្វើឱ្យពួកគេល្ងីល្ងើយ៉ាងខ្លាំង និងអាក្រក់ហួសហេតុទេឬ? ចូររំលឹកពីរបៀបដែលព្រះអម្ចាស់យេស៊ូវត្រូវបានថ្កោលទោសដោយសម្ដេចសង្ឃ និងស្មៀនហ្លួងរបស់សាសនាពួកយូដា ដែលនិយាយថា ព្រះអម្ចាស់យេស៊ូវមិនមែនជាព្រះមេស៊ា ហើយថែមទាំងជ្រុលហួស ដោយព្យាយាមសហការជាមួយអាជ្ញាធររ៉ូម ក្នុងការដំទ្រង់នឹងដែកគោលនៅលើឈើឆ្កាងទៀតផង។ បន្ទាប់ពីឮពាក្យសម្ដីរបស់ពួកគេ ជនជាតិយូដាជាច្រើនចាប់ផ្ដើមបដិសេធ និងថ្កោលទោសព្រះអម្ចាស់យេស៊ូវ ដែលជាលទ្ធផល ទ្រង់ត្រូវបានគេឆ្កាង ហើយពួកគេត្រូវបានព្រះជាម្ចាស់ដាក់បណ្ដាសា និងដាក់ទោស។ តើពួកយូដាប្រព្រឹត្តកំហុសអ្វី? ពួកគេស្ដាប់ពាក្យសម្ដីរបស់របបសាតាំង និងសម្ដេចសង្ឃ ព្រមទាំងស្មៀនហ្លួងដែលមានតួនាទីខ្ពស់ ហើយពួកគេបដិសេធនូវការលេចមក និងកិច្ចការរបស់ព្រះអម្ចាស់យេស៊ូវ។ ពួកគេមិនស្ដាប់ព្រះបន្ទូលដែលព្រះអម្ចាស់យេស៊ូវសម្ដែងចេញ ឬពិនិត្យលើផ្លូវរបស់ព្រះអម្ចាស់យេស៊ូវឡើយ ប៉ុន្តែផ្ទុយទៅវិញ ពួកគេធ្វើការអះអាងដោយផ្អែកលើពាក្យសម្ដីរបស់មនុស្សពុករលួយ ដែលកាន់កាប់អំណាច និងមានតួនាទីខ្ពស់ ដូច្នេះហើយ ធ្វើឱ្យមានកំហុសដ៏ថោកទាប និងល្ងីល្ងើបំផុត។ បច្ចុប្បន្ននេះ នៅពេលដែលពួកយើងត្រួតពិនិត្យផ្លូវពិត តើវាមិនមែនល្ងីល្ងើទេឬ ក្នុងការជឿលើពាក្យសម្ដី និងពាក្យចាមអារ៉ាមបែបអារក្សរបស់បក្សកុម្មុយនីស្ដចិន និងពាក្យសម្ដីរបស់គ្រូគង្វាល ព្រមទាំងអ្នកចាស់ទុំ ដើម្បីឱ្យពួកយើងត្រូវបានពួកគេបោកបញ្ឆោត ដោយមិនពិនិត្យមើលផ្លូវពិត? នេះនឹងក្លាយជាកំហុសដូចទៅនឹងអ្វីដែលពួកយូដាបានធ្វើ នៅពេលដែលពួកគេជឿសម្ដេចសង្ឃ និងស្មៀនហ្លួង ហើយបដិសេធ និងថ្កោលទោសព្រះអម្ចាស់យេស៊ូវ។ នេះនឹងក្លាយជារឿងដែលល្ងីល្ងើ និងគ្មានហេតុផលទាល់តែសោះ។

ដូចដែលពួកយើងទាំងអស់ដឹង បក្សកុម្មុយនីស្ដចិន ជាបក្សនយោបាយដែលមិនជឿព្រះ ដែលប្រភពដើមរបស់វាគឺលទ្ធិម៉ាក ដែលជាសាតាំង។ បក្សកុម្មុយនីស្ដចិន អំពាវនាវឱ្យមានការបំផ្លាញចោលសេចក្ដីជំនឿសាសនាទាំងអស់ ដើម្បីឱ្យមនុស្សទាំងអស់ជឿ និងស្ដាប់បង្គាប់វាជំនួសវិញ ហើយមើលវាថាជាអ្នកសង្គ្រោះរបស់ពួកគេ។ ដូច្នេះហើយបានជាលទ្ធិម៉ាកគឺជាអារក្សដ៏ពិត ដែលបានប្រឆាំងនឹងព្រះជាម្ចាស់។ គាត់ជាជីដូនជីតា និងជាគ្រូធំរបស់បក្សកុម្មុយនីស្ដ ដូច្នេះហើយ នៅពេលដែលសមាជិករបស់វាស្លាប់ ពួកគេនឹងត្រឡប់ទៅកាន់លទ្ធិម៉ាកវិញ។ ចាប់តាំងពីកាន់អំណាច បក្សកុម្មុយនីស្ដចិនបានបដិសេធ ថ្កោលទោស និងប្រមាថព្រះជាម្ចាស់ដោយចំហ។ គ្រីស្ទសាសនា ត្រូវបានប្រកាសជា ស៊ី ចៀវ ព្រះគម្ពីរត្រូវបានរឹបអូស និងដុតបំផ្លាញជាអក្សរសិល្បិ៍ស៊ី ចៀវ ហើយក្រុមខាងសាសនាត្រូវបានគេបៀតបៀន និងសង្កត់សង្កិន ក្រោមស្លាកអង្គការស៊ី ចៀវ។ ជាពិសេស ចាប់តាំងពីការលេចមក និងកិច្ចការរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយក្នុងប្រទេសចិន គឺព្រះដ៏មានគ្រប់ព្រះចេស្ដា នោះបក្សកុម្មុយនីស្ដចិនកាន់តែវីវក់ក្នុងការតាមប្រមាញ់ព្រះគ្រីស្ទ។ វាសង្កត់សង្កិន និងបៀតបៀនយ៉ាងឃោរឃៅចំពោះគ្រីស្ទបរិស័ទដែលមកពីពួកជំនុំរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយប្រឌិតពាក្យចចាមអារ៉ាមគ្រប់ប្រភេទ ដើម្បីថ្កោលទោស និងបន្តុះបង្អាប់កិច្ចការនៃគ្រាចុងក្រោយរបស់ព្រះជាម្ចាស់ ដោយប៉ុនប៉ងលុបបំបាត់ពួកជំនុំរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ តថភាពទាំងនេះបញ្ជាក់ថា បក្សកុម្មុយនីស្ដចិន ជារបបសាតាំងដ៏អាក្រក់ ដែលមានការស្អប់បំផុតចំពោះសេចក្ដីពិត និងប្រឆាំងបំផុតចំពោះព្រះជាម្ចាស់! ដូច្នេះហើយ បក្សកុម្មុយនីស្ដចិនសង្កត់សង្កិន ថ្កោលទោស និងព្យាយាមលុបបំបាត់កិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាកាន់តែខ្លាំង នោះជាអំណះអំណាងកាន់តែធំធេង ដែលថា ការលេចមក និងកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាជាសេចក្ដីពិត ដែលវាមានសភាពពិតប្រាកដ និងថាវាមានសមត្ថភាពទាំងស្រុងក្នុងការបន្សុទ្ធ និងសង្គ្រោះមនុស្ស។ សូមពួកយើងក្រឡេកមើលគ្រូគង្វាល និងអ្នកចាស់ទុំរបស់ពិភពខាងសាសនា៖ តើពួកគេបានប្រព្រឹត្តអាក្រក់អ្វី? តើពួកគេបានប្រព្រឹត្តចំពោះកិច្ចការព្រះជាម្ចាស់ដោយរបៀបណា? ពួកគេឈរនៅខាងបក្សកុម្មុយនីស្ដចិន ហើយពួកគេផ្ទាល់ជាអ្នកគាំទ្រផ្កាប់មុខរបស់បក្សកុម្មុយនីស្ដចិន។ ពួកគេបានប្រឹងប្រែងអស់ពីលទ្ធភាពក្នុងការសហការជាមួយបក្សកុម្មុយនីស្ដចិន ដើម្បីប្រឆាំង ថ្កោលទោស និងបន្តុះបង្អាប់កិច្ចការរបស់ព្រះជាម្ចាស់ និងដើម្បីចាប់ខ្លួន ព្រមទាំងបៀតបៀនអស់អ្នកដែលធ្វើទីបន្ទាល់ចំពោះព្រះដ៏មានគ្រប់ព្រះចេស្ដា ដោយប្រព្រឹត្តសកម្មភាពដ៏អាក្រក់រាប់មិនអស់។ នេះបញ្ជាក់ថា ដូចជាថ្នាក់ដឹកនាំពួកយូដាដែរ ថ្នាក់ដឹកនាំរបស់ពិភពខាងសាសនា ជាពិរុទ្ធជនដ៏ចម្បងក្នុងការប្រឆាំង និងថ្កោលទោសព្រះគ្រីស្ទ ហើយថា ពួកគេជាពួកទទឹងនឹងព្រះគ្រីស្ទ ដែលស្អប់សេចក្ដីពិត និងប្រឆាំងព្រះជាម្ចាស់! សូម្បីតែបច្ចុប្បន្នេះនេះក៏ដោយ មនុស្សជាច្រើនក្នុងពិភពខាងសាសនា មានភាពងងឹតងងល់ចំពោះមុខមាត់អាក្រក់របស់ថ្នាក់ដឹកនាំពិភពខាងសាសនា និងបន្តឱ្យថ្នាក់ដឹកនាំនោះបំភាន់ នឹងត្រួតត្រា។ ពួកគេពិតជាឆ្កួត និងឆោតល្អង់មែន។ ពួកគេនៅក្នុងមាត់ជ្រោះនៃសេចក្ដីស្លាប់ ហើយពួកគេថែមទាំងមិនដឹងទៀតផង។

ចុះតើពួកយើងញែកពីភាពខុសគ្នារវាងផ្លូវពិត និងផ្លូវក្លែងក្លាយដូចម្ដេច? រឿងនេះត្រូវតែធ្វើឡើងដោយផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់។ វាមិនត្រូវធ្វើឡើងដោយផ្អែកលើពាក្យសម្ដីអារក្សរបស់បក្សកុម្មុយនីស្ដចិនដ៏ជាអារក្ស និងពាក្យសម្ដីរបស់គ្រូគង្វាល និងអ្នកចាស់ទុំរបស់ពិភពខាងសាសនាឡើយ។ នេះជាកម្រិតទាបបំផុតនៃហេតុផលជាទូទៅ ដែលអ្នកជឿលើព្រះជាម្ចាស់គួរតែមាន។ ពាក់ព័ន្ធនឹងរបៀបប្រាប់ពីភាពខុសគ្នារវាងផ្លូវពិត និងផ្លូវក្លែងក្លាយ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «វាមិនពិបាកក្នុងការពិនិត្យពិច័យរឿងបែបនេះឡើយ ប៉ុន្តែវាតម្រូវឱ្យយើងម្នាក់ៗដឹងអំពីសេចក្តីពិតមួយនេះជាមុនសិន៖ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស មានសារជាតិរបស់ព្រះជាម្ចាស់ ហើយព្រះដែលយកកំណើតជាមនុស្ស មានការសម្ដែងចេញនៃព្រះជាម្ចាស់។ ដោយសារតែព្រះជាម្ចាស់បានក្លាយជាសាច់ឈាម ដូច្នេះ ទ្រង់នឹងនាំយកជាមួយទ្រង់នូវកិច្ចការដែលទ្រង់បម្រុងធ្វើ ហើយដោយសារតែទ្រង់គឺជាព្រះជាម្ចាស់ ដែលយកកំណើតជាមនុស្ស ដូច្នេះទ្រង់នឹងសម្ដែងចេញនូវលក្ខណៈរបស់ព្រះជាម្ចាស់ ហើយទ្រង់អាចនាំសេចក្តីពិតទៅកាន់មនុស្ស ប្រទានជីវិតដល់គេ និងបង្ហាញផ្លូវដល់គេ។ សាច់ឈាមដែលគ្មានសារជាតិរបស់ព្រះជាម្ចាស់ ច្បាស់ណាស់ថាមិនមែនជាព្រះដែលយកកំណើតជាមនុស្សទេ។ ចំពោះរឿងនេះ វាគ្មានអ្វីដែលត្រូវសង្ស័យឡើយ។ ប្រសិនបើមនុស្សមានបំណងចង់ពិនិត្យពិច័យថាតើវាជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ឬយ៉ាងណា នោះគេត្រូវតែកំណត់ការណ៍នេះ ដោយចេញពីនិស្ស័យដែលទ្រង់សម្តែងចេញ និងព្រះបន្ទូលដែលទ្រង់មានបន្ទូល។ អាចនិយាយបានថា ដើម្បីកំណត់ថា តើវាជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ និងថាតើវាជាផ្លូវដ៏ពិតឬអត់ នោះគេត្រូវតែធ្វើការវែកញែកវា ដោយឈរលើមូលដ្ឋាននៃសារជាតិរបស់ទ្រង់។ ហើយដូច្នេះ ចំណុចគន្លឺះថា តើវាជាសាច់ឈាមរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សឬយ៉ាងណា ស្ថិតនៅលើសារជាតិរបស់ទ្រង់ (កិច្ចការរបស់ទ្រង់ ព្រះសូរសៀងរបស់ទ្រង់ និស្ស័យរបស់ទ្រង់ និងទិដ្ឋភាពជាច្រើនផ្សេងទៀត) ជាជាងផ្អែកលើរូបរាងពីខាងក្រៅ» («អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ចែងយ៉ាងច្បាស់អំពីគោលការណ៍ដែលពាក់ព័ន្ធនឹងការស្រាវជ្រាវពីផ្លូវពិត។ ក្នុងការកំណត់ថា កិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាជាផ្លូវពិតឬអត់ គឺសំខាន់ត្រូវសម្លឹងមើលថា ព្រះបន្ទូលដែលព្រះជាម្ចាស់បានសម្ដែងចេញជាសេចក្ដីពិតឬអត់ ថាព្រះបន្ទូលនោះជាព្រះសូរសៀងរបស់ព្រះជាម្ចាស់ឬអត់។ នេះជារឿងសំខាន់បំផុត និងជាមូលដ្ឋានបំផុត។ បើមនុស្សអាចទទួលស្គាល់ថា ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាជាសេចក្ដីពិត និងជាព្រះសូរសៀងរបស់ព្រះជាម្ចាស់ ហើយអាចទទួលយកកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះជាម្ចាស់ នោះពួកគេជាស្រ្តីព្រហ្មចារីឆ្លាតវៃ ដែលស្វាគមន៍ព្រះអម្ចាស់ និងត្រូវបានលើកឡើងចំពោះព្រះជាម្ចាស់។ បើពួកគេជឿយ៉ាងចចែសនូវពាក្យសម្ដីរបស់បក្សកុម្មុយនីស្ដចិន និងពាក្យសម្ដីរបស់គ្រូគង្វាលព្រមទាំងអ្នកចាស់ទុំរបស់ពិភពខាងសាសនា ហើយមិនយកចិត្តទុកដាក់លើការស្ដាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់ ក៏ដូចជាមិនស្រាវជ្រាវ ឬស្វែងរកកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា នោះពួកគេជាស្ត្រីព្រហ្មចារីឆោតល្ងង់ ដែលនៅទីបំផុតនឹងត្រូវព្រះជាម្ចាស់បោះបង់ និងលុបបំបាត់ ត្រូវបានបោះចូលទៅក្នុងគ្រោះមហន្តរាយ ដោយយំទាំងជូរចត់ និងសង្កៀតធ្មេញ!

ខាង​ដើម៖ ២. បច្ចុប្បន្ននេះ ខ្ញុំបានអានព្រះបន្ទូលជាច្រើនរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយបានរកឃើញថា ព្រះបន្ទូលទាំងនោះមានទាំងព្រះចេស្ដា និងសិទ្ធិអំណាច។ គ្រប់ទាំងព្រះសូរសៀងរបស់ទ្រង់សុទ្ធតែជាសេចក្តីពិត ជាព្រះសូរសៀងរបស់ព្រះជាម្ចាស់ ហើយព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់យេស៊ូវ។ ប៉ុន្តែ មានរឿងមួយដែលខ្ញុំមិនយល់៖ បច្ចុប្បន្ននេះ មានមនុស្សមួយចំនួនដែលកំពុងតែធ្វើពុតជាការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់យេស៊ូវ ហើយពួកគេក៏មានព្រះបន្ទូលដែលថ្លែងដោយព្រះឱស្ឋផងដែរ។ ពាក្យមួយចំនួនរបស់ពួកគេត្រូវបានចងក្រងជាសៀវភៅផ្សេងៗ ហើយមនុស្សជាច្រើនបានចាញ់បញ្ឆោត ដោយដើរតាមពួកគេ។ តើយើងអាចដឹងយ៉ាងដូចម្ដេចទៅថានោះជាពាក្យរបស់ព្រះគ្រីស្ទក្លែងក្លាយ?

បន្ទាប់៖ ២. អ្នកធ្វើបន្ទាល់ថា ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់យេស៊ូវ និងថាទ្រង់កំពុងសម្ដែងចេញនូវសេចក្តីពិត និងកំពុងធ្វើកិច្ចការជំនុំជម្រះនៃគ្រាចុងក្រោយ។ ទោះបីអ្វីដែលអ្នកធ្វើបន្ទាល់នោះស្របជាមួយព្រះគម្ពីរក៏ដោយ ក៏មនុស្សជាច្រើននៅក្នុងពួកជំនុំរបស់យើងមិនទទួលយកដែរ។ យើងជឿថា ដើម្បីក្លាយជាផ្លូវពិតបាន វាត្រូវតែទទួលយកដោយមនុស្សជាច្រើន និងជឿថា អ្វីដែលត្រូវបានទទួលយកដោយមនុស្សតិចតួចគឺជាផ្លូវក្លែងក្លាយ។ យើងនឹងរង់ចាំរហូតដល់មនុស្សជាច្រើននៅក្នុងពួកជំនុំរបស់យើងទទួលយកការនេះ មុនពេលយើងចាប់ផ្ដើមជឿលើវា។

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ