តើអ្នកគួរប្រព្រឹត្តិចំពោះបេសកកម្មនាពេលអនាគតរបស់អ្នកយ៉ាងដូចម្តេច?

តើអ្នកអាចនិយាយប្រាប់ពីនិស្ស័យដែលព្រះជាម្ចាស់បានសម្តែងចេញនៅក្នុងយុគសម័យនីមួយៗឱ្យបានជាក់ស្ដែង ដោយប្រើភាសាសមស្រប និងមានអត្ថន័យនៃយុគសម័យនោះបានដែរទេ? តើអ្នក ដែលបានដកបទពិសោធកិច្ចការរបស់ព្រះជាម្ចាស់នៃគ្រាចុងក្រោយ អាចពណ៌នាពីនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់ឱ្យលម្អិតបានដែរឬទេ? តើអ្នកអាចធ្វើបន្ទាល់អំពីនិស្ស័យរបស់ព្រះជាម្ចាស់ឱ្យច្បាស់លាស់ និងត្រឹមត្រូវបានដែរឬទេ? តើអ្នកនឹងប្រាប់អ្វីដែលបានឃើញ និងបានដកបទពិសោធនោះទៅដល់ពួកអ្នកជឿសាសនាដែលគួរឱ្យអាណិត ទុរគត និងគោរពបូជា ដែលឃ្លាន និងស្រេកឃ្លានចង់បានសេចក្តីសុចរិត និងកំពុងរង់ចាំឱ្យអ្នកមកឃ្វាលពួកគេនោះយ៉ាងដូចម្តេច? តើ «មនុស្ស» ប្រភេទណាដែលកំពុងរង់ចាំឱ្យអ្នកមកឃ្វាលពួកគេ? តើអ្នកអាចស្រមៃឃើញទេ? តើអ្នកដឹងពីបន្ទុកនៅលើស្មារបស់អ្នក ពីការផ្ទុកផ្ដាក់របស់អ្នក និងពីទំនួលខុសត្រូវរបស់អ្នកដែរឬទេ? តើស្មារតីយល់ដឹងរបស់អ្នកអំពីបេសកកម្មជាប្រវត្តិសាស្ត្រនៅឯណា? តើអ្នកនឹងបំពេញតួនាទីបានត្រឹមត្រូវជាម្ចាស់នៃយុគសម័យបន្ទាប់ដោយរបៀបណា? តើអ្នកមានស្មារតីជាម្ចាស់ខ្លាំងដែរឬទេ? តើគួរពន្យល់ដូចម្តេចអំពីម្ចាស់នៃរបស់សព្វសារពើ? តើនេះពិតជាម្ចាស់នៃគ្រប់ភាវៈមានជីវិត និងវត្ថុធាតុនៅក្នុងពិភពលោកនេះមែនទេ? តើអ្នកមានផែនការអ្វីខ្លះសម្រាប់ការចម្រើនទៅមុខរបស់ដំណាក់កាលបន្ទាប់នៃកិច្ចការនេះ? តើមានមនុស្សប៉ុន្មាននាក់ដែលកំពុងរង់ចាំឱ្យអ្នកធ្វើជាគង្វាលរបស់ពួកគេ? តើកិច្ចការរបស់អ្នកជាកិច្ចការធ្ងន់ឬ? ពួកគេទុរគត គួរឱ្យអាណិត ខ្វាក់ និងវង្វេងផ្លូវផង ទាំងធ្លាក់ទៅក្នុងសេចក្ដីងងឹត និងកំពុងទ្រហោយំនៅទីនោះ តើផ្លូវនៅឯណា? ពួកគេប្រាថ្នាចង់ឱ្យពន្លឺ ដូចជាទេពច្យុតអ៊ីចឹង គឺធ្លាក់ចុះមកភ្លាមៗ និងបំបាត់កម្លាំងនៃសេចក្ដីងងឹត ដែលបានសង្កត់សង្កិនមនុស្សអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ពួកគេសង្ឃឹម និងប្រាថ្នាយ៉ាងអន្ទះសា ទាំងថ្ងៃទាំងយប់ ចង់ឃើញពន្លឺនោះ តើអ្នកណាអាចដឹងរឿងនេះទាំងស្រុងទៅ? សូម្បីតែនៅថ្ងៃដែលពន្លឺចាំងជះផុតក៏ដោយ ក៏មនុស្សដែលកំពុងរងទុក្ខយ៉ាងជ្រៅទាំងនោះ នៅតែជាប់នៅក្នុងគុកងងឹត មិនអាចទទួលបានការដោះលែងឡើយ។ តើពេលណាទើបពួកគេលែងយំតទៅទៀត? វិញ្ញាណដ៏ផុយស្រួយទាំងនេះ រងគ្រោះអកុសលខ្លាំងណាស់ ដែលមិនធ្លាប់ទទួលបានការសម្រាកឡើយ ហើយខ្សែចំណងដ៏គ្មានសេចក្ដីមេត្តាករុណា និងប្រវត្តិសាស្ត្រដែលកក បានចងពួកគេជាប់ជាយូរមកហើយ។ តើនរណាធ្លាប់ឮសំឡេងទ្រហោយំរបស់ពួកគេ? តើនរណាធ្លាប់បានមើលឃើញសភាពដ៏វេទនារបស់ពួកគេ? តើអ្នកធ្លាប់គិតទេថា ព្រះជាម្ចាស់ព្រួយព្រះហឫទ័យ និងសោកសង្រេងប៉ុនណា? តើទ្រង់ម្ដេចនឹងអាចទ្រាំទតឃើញមនុស្សដែលគ្មានទោសពៃរ៍ ដែលទ្រង់បានបង្កើតមកដោយព្រះហស្តទ្រង់ផ្ទាល់ រងការធ្វើបាបបែបនេះបានទៅ? តាមពិតទៅ មនុស្សជាតិគឺជាជនរងគ្រោះដែលត្រូវបានបំពុល។ ហើយទោះបីជាមនុស្សជាតិបានរស់រានមានជីវិតរហូតដល់ថ្ងៃនេះក៏ដោយ តើមាននរណាបានដឹងទៅថា មនុស្សជាតិត្រូវបានអាកំណាចបំពុលមកជាយូរហើយនោះ? តើអ្នកបានភ្លេចហើយមែនទេថា អ្នកក៏ជាជនរងគ្រោះម្នាក់ក្នុងចំណោមនោះដែរ? ដោយក្ដីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់ តើអ្នកគ្មានឆន្ទៈប្រឹងប្រែងដើម្បីសង្គ្រោះអ្នកដែលនៅរស់រានមានជីវិតទាំងអស់នេះទេឬ? តើអ្នកគ្មានឆន្ទៈលះបង់អស់ទាំងកម្លាំងរបស់ខ្លួន ដើម្បីតបស្នងព្រះជាម្ចាស់ដែលស្រឡាញ់មនុស្ស ដូចជាសាច់ឈាមរបស់ទ្រង់ផ្ទាល់ទេឬ? តើអ្នកយល់យ៉ាងណាឱ្យប្រាកដចំពោះការដែលត្រូវបានព្រះជាម្ចាស់ប្រើអ្នកឱ្យរស់នៅក្នុងជីវិតពិសេសខុសពីធម្មតានេះ? តើអ្នកពិតជាមានការតាំងចិត្ត និងសេចក្ដីជំនឿ ដើម្បីរស់នៅសម្ដែងចេញនូវជីវិតដ៏មានន័យជា «មនុស្សដែលគោរព និងបម្រើព្រះជាម្ចាស់» មែនទេ?

ខាង​ដើម៖ សាច់រឿងពិតនៃកិច្ចការនៃការយកឈ្នះ (៤)

បន្ទាប់៖ តើអ្នករាល់គ្នាមានការយល់ដឹងអ្វីខ្លះអំពីព្រះពរ?

គ្រោះមហន្តរាយបានកំពុងកើតឡើងជាបន្តបន្ទាប់នៅគ្រប់ទីកន្លែងកណ្តឹងរោទិ៍នៃគ្រាចុងក្រោយបានបន្លឺឡើងរួចហើយ។ សូមចុចលើប៊ូតុង ដើម្បីជួយអ្នកនិងក្រុមគ្រួសាររកឃើញវិធីទទួលបានការការពារពីព្រះជាម្ចាស់ នៅក្នុងគ្រោះមហន្តរាយ។

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ

សូមទាក់ទងមកកាន់យើងខ្ញុំ តាមរយៈ Messenger