ជំពូកទី ៤០
ចំពោះព្រះជាម្ចាស់ មនុស្សគឺដូចជារបស់លេងនៅក្នុងកណ្ដាប់ព្រះហស្ដរបស់ទ្រង់អ៊ីចឹង ដូចជាសរសៃមីប្រវែងមួយហត្ថនៅក្នុងព្រះហស្ដរបស់ទ្រង់ គឺជាម្នាក់ដែលអាចត្រូវបានធ្វើឱ្យស្ដើង ឬក្រាស់តាមតែព្រះជាម្ចាស់សព្វព្រះទ័យ និងធ្វើជាមួយតាមតែទ្រង់សព្វព្រះទ័យ។ វាសមហេតុផលដែលនិយាយថា មនុស្សពិតជារបស់លេងនៅក្នុងព្រះហស្ដរបស់ទ្រង់មែន ដូចជាសត្វឆ្មាពើស៊ី ដែលស្រ្តីម្នាក់បានទិញពីផ្សារអ៊ីចឹង។ មិនបាច់សង្ស័យឡើយ គេគឺជារបស់លេងនៅក្នុងព្រះហស្ដរបស់ទ្រង់ ដូច្នោះហើយ គ្មានអ្វីខុសអំពីចំណេះដឹងរបស់ពេត្រុសឡើយ។ តាមរយៈសេចក្ដីនេះ គេអាចមើលឃើញថា ព្រះបន្ទូលនិងសកម្មភាពរបស់ព្រះជាម្ចាស់នៅក្នុងមនុស្ស ត្រូវបានសម្រេចដោយភាពងាយស្រួល និងភាពពេញចិត្ត។ ទ្រង់មិនប្រើខួរក្បាលរបស់ទ្រង់ព្រះតម្រិះ ឬធ្វើផែនការ ដូចដែលមនុស្សស្រមៃគិតឡើយ។ កិច្ចការដែលទ្រង់ធ្វើនៅក្នុងមនុស្សគឺសាមញ្ញណាស់ ដូចទៅនឹងព្រះបន្ទូលដែលទ្រង់ថ្លែងទៅកាន់មនុស្សអ៊ីចឹង។ នៅពេលដែលព្រះជាម្ចាស់មានបន្ទូល ទ្រង់ហាក់ដូចជាអនុញ្ញាតឱ្យអណ្ដាតរបស់ទ្រង់រត់ចេញជាមួយទ្រង់ ទ្រង់មានបន្ទូលអ្វីដែលចូលមកក្នុងព្រះរាជ្យតម្រិះរបស់ទ្រង់ ដោយគ្មានបង្ខិតបង្ខំឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ហើយ នោះមនុស្សជឿទាំងស្រុង ពួកគេវង្វេងដោយសារតែព្រះបន្ទូល ពួកគេបើកភ្នែកធំ ហើយស្រឡាំងកាំង។ តើអ្វីកំពុងកើតឡើងនៅទីនេះ? នេះបង្ហាញយ៉ាងល្អអំពីភាពអស្ចារ្យនៃព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់។ ដូចដែលមនុស្សស្រមៃគិតអ៊ីចឹង ប្រសិនបើកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងមនុស្ស ត្រូវតែបានដាក់ផែនការយ៉ាងផ្ចិតផ្ចង់ឱ្យច្បាស់លាស់ និងត្រឹមត្រូវ នោះបើគិតឱ្យកាន់តែជ្រៅអំពីការស្រមៃគិតទាំងនេះ ព្រះប្រាជ្ញាញាណ ភាពអស្ចារ្យ និងភាពមិនអាចវាស់ស្ទង់បានរបស់ព្រះជាម្ចាស់នឹងអាចកំណត់បរិមាណបាន ដែលបង្ហាញថាការឱ្យតម្លៃរបស់មនុស្សចំពោះព្រះជាម្ចាស់គឺទាបណាស់។ ដោយសារតែងតែមានភាពភ្លីភ្លើនៅក្នុងសកម្មភាពរបស់មនុស្ស នោះពួកគេវាស់ស្ទង់ព្រះជាម្ចាស់តាមវិធីដូចគ្នា។ ព្រះជាម្ចាស់មិនបង្កើតផែនការ ឬការរៀបចំសម្រាប់កិច្ចការរបស់ទ្រង់ឡើយ។ ផ្ទុយទៅវិញ វាត្រូវបានអនុវត្តដោយផ្ទាល់ដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ហើយគោលការណ៍ដែលព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ធ្វើកិច្ចការ គឺសេរី និងមិនអាចដាក់កំហិតបានឡើយ។ វាហាក់ដូចជាព្រះជាម្ចាស់មិនយកព្រះទ័យទុកដាក់លើសភាពរបស់មនុស្ស ហើយមានបន្ទូលតាមតែទ្រង់សព្វព្រះទ័យអ៊ីចឹង ប៉ុន្តែមនុស្សនៅតែអាចផ្ដាច់ខ្លួនយ៉ាងលំបាកចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយសារតែព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់។ សរុបមក ការពិត នៅតែជាការពិត។ ពីព្រោះកិច្ចការនៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់នៅក្នុងមនុស្សទាំងអស់គឺច្បាស់ណាស់ ចំណុចនេះគឺគ្រប់គ្រាន់ដើម្បីបង្ហាញអំពីគោលការណ៍នៃកិច្ចការរបស់ព្រះជាម្ចាស់។ ប្រសិនបើព្រះជាម្ចាស់ត្រូវបង់ថ្លៃយ៉ាងសម្បើមក្នុងកិច្ចការរបស់ទ្រង់នៅក្នុងភាវៈដែលត្រូវបានបង្កើតមក តើនោះមិនមែនជាករណីនៃការយកឈើប្រណីតទៅប្រើប្រាស់សម្រាប់រឿងកំប៉ិកកំប៉ុកទេឬ? តើព្រះជាម្ចាស់ត្រូវតែធ្វើសកម្មភាពនៅក្នុងមនុស្សឬ? តើវានឹងមានតម្លៃដែរឬ? ដោយសារតែព្រះវិញ្ញាណរបស់ព្រះជាម្ចាស់កំពុងតែធ្វើកិច្ចការអស់រយៈពេលយ៉ាងយូរ ប៉ុន្តែក្នុងយុគសម័យនានា ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់មិនដែលធ្វើការតាមវិធីនេះឡើយ ដូច្នេះគ្មាននរណាម្នាក់ធ្លាប់ដឹងពីមធ្យោបាយ និងគោលការណ៍ដែលព្រះជាម្ចាស់ធ្វើកិច្ចការឡើយ ពួកគេមិនដែលច្បាស់ឡើយ។ បច្ចុប្បន្ននេះ ពួកគេច្បាស់លាស់ហើយ ដោយសារតែព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានបើកសម្ដែងដល់ពួកគេដោយផ្ទាល់ ហើយការនេះច្បាស់ណាស់ ត្រូវបានបង្ហាញដោយផ្ទាល់ដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ មិនមែនសរុបដោយមនុស្សឡើយ។ ហេតុអ្វីបានជាមិនធ្វើដំណើរទៅស្ថានសួគ៌ជាន់ទីបី ហើយមើលថាតើរឿងនេះពិតជាអ្វីដែលកំពុងកើតឡើងឬអត់។ ដើម្បីឱ្យឃើញថា បន្ទាប់ពីធ្វើកិច្ចការទាំងអស់នេះ កម្លាំងពលកម្មរបស់ព្រះជាម្ចាស់ធ្វើឱ្យទ្រង់នឿយហត់ឬអត់ ខ្នងរបស់ទ្រង់ឈឺ ហើយព្រះបាទរបស់ទ្រង់ឈឺឬអត់ ឬក៏ទ្រង់មិនអាចសោយ ឬមិនអាចផ្ទំឬអត់។ ហើយថា តើទ្រង់ត្រូវតែអានឯកសារយោងជាច្រើនដើម្បីថ្លែងព្រះបន្ទូលទាំងនេះឬអត់ ថាតើសេចក្ដីព្រាងនៃព្រះសូរសៀងរបស់ព្រះជាម្ចាស់ត្រូវបានចែកចាយនៅលើតុឬអត់ ហើយថាតើទ្រង់ស្ងួតព្រះឱស្ឋបន្ទាប់ពីមានបន្ទូលច្រើនឬអត់។ តថភាពគឺច្បាស់ជាផ្ទុយពីនេះ៖ ព្រះបន្ទូលខាងលើ គ្មានអ្វីដូចគ្នានឹងទីកន្លែងដែលព្រះជាម្ចាស់គង់នៅឡើយ។ ព្រះជាម្ចាស់មានបន្ទូលថា «ខ្ញុំបានចំណាយពេលវេលាជាច្រើន ហើយបង់ថ្លៃដ៏សម្បើមដើម្បីប្រយោជន៍របស់មនុស្ស ប៉ុន្តែនៅពេលនេះ ដោយមិនដឹងហេតុផលអ្វី មនសិការរបស់មនុស្សនៅតែមិនអាចបំពេញតួនាទីដើមរបស់ពួកវាបាន»។ មិនថាមនុស្សដឹងពីសេចក្ដីទុក្ខព្រួយរបស់ព្រះជាម្ចាស់ឬអត់ឡើយ ប្រសិនបើពួកគេអាចចូលទៅដល់សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ដោយមិនប្រឆាំងនឹងមនសិការរបស់ពួកគេ នោះការនេះអាចនឹងត្រូវបានចាត់ទុកថាសមហេតុសមផល និងមានហេតុផល។ ភាពភ័យខ្លាចតែមួយគឺថាពួកគេមិនចង់បំពេញតួនាទីដើមនៃមនសិការ។ តើអ្នកនិយាយដូចម្ដេច តើវាត្រឹមត្រូវឬទេ? តើព្រះបន្ទូលទាំងនេះជួយអ្នកឬទេ? សេចក្ដីសង្ឃឹមរបស់ខ្ញុំគឺថា អ្នករាល់គ្នាជាកម្មសិទ្ធិនៃប្រភេទអ្វីៗដែលមានមនសិការ ជាជាងក្លាយជាសំរាមដោយគ្មានមនសិការ។ តើអ្នកគិតដូចម្ដេចចំពោះព្រះបន្ទូលទាំងនេះ? តើមាននរណាម្នាក់ដឹងអំពីរឿងនេះទេ? តើការមានម្ជុលមួយដោតជាប់នៅក្នុងបេះដូងរបស់អ្នក មិនឈឺទេឬ? តើព្រះជាម្ចាស់ចាក់ម្ជុលនៅក្នុងសាកសពដែលមិនដឹងអីឬ? តើព្រះជាម្ចាស់យល់ច្រឡំឬ តើវ័យចំណាស់ធ្វើឱ្យការទតរបស់ទ្រង់ស្រវាំងឬ? ខ្ញុំមានបន្ទូលថា វាមិនអាចទៅរួចឡើយ! ទោះជាយ៉ាងណា រឿងនេះត្រូវតែជាកំហុសរបស់មនុស្ស។ ហេតុអ្វីបានជាមិនទៅមន្ទីរពេទ្យ ហើយពិនិត្យមើល? វាច្បាស់ជាមានបញ្ហាមួយនៅក្នុងបេះដូងរបស់មនុស្ស។ វាត្រូវការដាក់ «គ្រឿងបន្លាស់» ថ្មី តើអ្នកគិតដូចម្ដេច? តើអ្នកនឹងធ្វើដូច្នោះទេ?
ព្រះជាម្ចាស់មានបន្ទូលថា «ខ្ញុំទតមើលមុខដ៏អាក្រក់របស់ពួកគេ និងសភាពដ៏ចម្លែករបស់ពួកគេ ហើយខ្ញុំចាកចេញពីមនុស្សម្ដងទៀត។ ស្ថិតក្រោមស្ថានភាពបែបនេះ មនុស្សនៅតែមិនយល់ ហើយទទួលយកអ្វីដែលខ្ញុំបានបដិសេធត្រឡប់មកវិញម្ដងទៀត ដោយទន្ទឹងរង់ចាំការវិលត្រឡប់របស់ខ្ញុំ»។ ហេតុអ្វីបានជាក្នុងអំឡុងពេលនៃ «យុគសម័យបច្ចេកវិទ្យាថ្មី» ព្រះជាម្ចាស់នៅតែមានបន្ទូលអំពីរទេះគោ? ហេតុអ្វីបានជាដូច្នេះ? តើវាដោយសារតែព្រះជាម្ចាស់សព្វព្រះទ័យនឹងមានបន្ទូលច្រំដែលៗឬ? តើព្រះជាម្ចាស់រំលងពេលវេលា ដោយសារតែទ្រង់គ្មានអ្វីធ្វើប្រសើរជាងនេះឬ? តើព្រះជាម្ចាស់ដូចទៅនឹងមនុស្សដែលសម្រាកឥតប្រយោជន៍បន្ទាប់ពីទទួលទានអាហារឆ្អែតឬ? តើមានប្រយោជន៍ណាមួយទេ ដែលត្រូវមានបន្ទូលឡើងវិញអំពីព្រះបន្ទូលទាំងនេះម្ដងហើយម្ដងទៀត? ខ្ញុំបានមានបន្ទូលថា មនុស្សគឺជាអ្នករងទុក្ខវេទនា ដែលអ្នកតែងតែត្រូវញ៉ឹងត្រចៀកពួកគេដើម្បីទៅដល់ពួកគេ។ បន្ទាប់ពីព្រះបន្ទូលត្រូវបានថ្លែងទៅកាន់ពួកគេនៅថ្ងៃនេះ នោះពួកគេនឹងភ្លេចព្រះបន្ទូលនោះមួយរំពេចនៅថ្ងៃស្អែក វាហាក់ដូចជាពួកគេកំពុងតែទទួលរងទុក្ខដោយសារជំងឺដេកមិនលក់អ៊ីចឹង។ ដូច្នេះ វាមិនមែនជាករណីដែលថាព្រះបន្ទូលមួយចំនួនមិនត្រូវបានមានបន្ទូលនោះទេ តែជាករណីដែលមនុស្សមិនបានធ្វើសកម្មភាពលើព្រះបន្ទូលវិញ។ ប្រសិនបើអ្វីមួយត្រូវបាននិយាយម្ដង ឬពីរដង មនុស្សនៅតែមិនយល់ នោះវាត្រូវតែត្រូវបាននិយាយបីដង នេះគឺជាចំនួនអប្បបរមា។ ក៏មាន «បុរសវ័យចំណាស់» មួយចំនួន ដែលវាត្រូវតែបាននិយាយពីដប់ដង ទៅម្ភៃដងដែរ។ តាមរបៀបនេះ រឿងដដែលត្រូវបាននិយាយម្ដងហើយម្ដងទៀត តាមវិធីផ្សេងៗគ្នា ដើម្បីឱ្យឃើញថា មនុស្សបានផ្លាស់ប្ដូរឬអត់។ តើអ្នករាល់គ្នាពិតជាបានធ្វើកិច្ចការតាមវិធីនេះឬ? ខ្ញុំមិនចង់ប្រើអំណាចដាក់មនុស្សទេ ប៉ុន្តែពួកគេទាំងអស់កំពុងតែប្រព្រឹត្តល្ងីល្ងើដាក់ព្រះជាម្ចាស់។ ពួកគេទាំងអស់ដឹងថាត្រូវប្រើអាហារបំប៉នបន្ថែមទៀត ប៉ុន្តែពួកគេមិនមានអារម្មណ៍ខ្វល់ខ្វាយដោយសារព្រះជាម្ចាស់ តើនេះគឺជាការបម្រើព្រះជាម្ចាស់ឬ? តើនេះជាការស្រឡាញ់ព្រះជាម្ចាស់ឬ? ច្បាស់ណាស់ថា ពួកគេចំណាយពេលពេញមួយថ្ងៃ ដោយមិនខ្វល់ពីលោកីយ៍ សម្រាកឥតប្រយោជន៍ និងនៅស្ងៀមស្ងាត់។ ប៉ុន្តែទោះបីជាបែបនោះក្ដី មនុស្សមួយចំនួននៅតែមិនពេញចិត្ត ហើយបង្កើតសេចក្ដីទុក្ខព្រួយផ្ទាល់ខ្លួនរបស់ពួកគេដដែល។ ប្រហែលជាខ្ញុំកំពុងតែម៉ឺងម៉ាត់បន្តិចហើយ ប៉ុន្តែនេះគឺជាអ្វីដែលត្រូវបានស្គាល់ថា មានមនោសញ្ចេតនាខ្លាំងពេកអំពីខ្លួនឯង! តើព្រះជាម្ចាស់ឬ ដែលធ្វើឱ្យអ្នកមានអារម្មណ៍ទុក្ខព្រួយ? តើនេះមិនមែនជាករណីនៃការនាំយកការរងទុក្ខមកដាក់លើខ្លួនឯងទេឬ? តើគ្មានព្រះគុណណាមួយរបស់ព្រះជាម្ចាស់ មានលក្ខណៈសម្បត្តិក្លាយជាប្រភពនៃសេចក្ដីសុខរបស់អ្នកទេឬ? ទាំងអស់នេះ អ្នកមិនបានយកចិត្តទុកដាក់ដល់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ ហើយអ្នកអវិជ្ជមាន សុខភាពទន់ខ្សោយ និងពិបាកចិត្ត ហេតុអ្វីបានជាបែបនេះ? តើវាជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឬ ដែលធ្វើឱ្យអ្នករស់នៅក្នុងសាច់ឈាម? អ្នកមិនស្គាល់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ អ្នកមិនស្រួលនៅក្នុងចិត្តផ្ទាល់ខ្លួនរបស់អ្នក អ្នករអ៊ូរទាំ និងត្អូញត្អែរ ហើយចំណាយពេលពេញមួយថ្ងៃដុសលាង ហើយសាច់ឈាមរបស់អ្នកទទួលរងនូវការឈឺចាប់ និងទារុណកម្ម នោះគឺជាអ្វីដែលអ្នកសមនឹងទទួល! អ្នកស្នើសុំឱ្យអ្នកដទៃសរសើរតម្កើងព្រះជាម្ចាស់ក្នុងពេលនៃការវាយផ្ចាល ស្នើសុំឱ្យពួកគេចាកចេញពីការវាយផ្ចាល ស្នើសុំឱ្យពួកគេមិនត្រូវជាប់កំហិតដោយសារការវាយផ្ចាល ប៉ុន្តែអ្នកបានធ្លាក់ទៅក្នុងការវាយផ្ចាល ហើយមិនអាចគេចចេញបានឡើយ។ វាត្រូវការពេលវេលាជាច្រើនឆ្នាំ ដើម្បីដេញជើងឱ្យទាន់ «ស្មារតីនៃការលះបង់ខ្លួនឯង» ដូច ដុង កុនរុយ នេះ។ នៅពេលដែលអ្នកបង្រៀនព្រះបន្ទូល និងគោលលទ្ធិ តើអ្នកមិនអាអារម្មណ៍អាម៉ាស់ទេឬ? តើអ្នកស្គាល់ខ្លួនឯងទេ? តើអ្នកបានទុកខ្លួនឯងដោយឡែកឬទេ? តើអ្នកពិតជាស្រឡាញ់ព្រះជាម្ចាស់ឬទេ? តើអ្នកបានទុកការយល់ឃើញ និងវាសនារបស់អ្នកមួយឡែកឬទេ? មិនបាច់ឆ្ងល់ឡើយ ព្រះជាម្ចាស់មានបន្ទូលថា មនុស្សគឺជាម្នាក់ដែលអស្ចារ្យ និងមិនអាចវាស់ស្ទង់បានឡើយ។ តើនរណានឹងបានគិតថា មាន «រតនសម្បត្តិ» ជាច្រើននៅក្នុងមនុស្ស ដែលមិនទាន់បានគាស់យកនោះ? ថ្ងៃនេះ ការមើលឃើញរតនសម្បត្តិនោះ គឺគ្រប់គ្រាន់ដើម្បី «បើកភ្នែករបស់គេ» ថាមនុស្សគឺ «អស្ចារ្យ» ខ្លាំងណាស់! វាហាក់ដូចជាខ្ញុំគឺជាកូនក្មេងម្នាក់ដែលមិនអាចរាប់ចំនួនបានអ៊ីចឹង។ សូម្បីតែបច្ចុប្បន្ននេះ ក៏ខ្ញុំមិនទាន់រកឃើញពីចំនួនមនុស្សដែលស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដឡើយ។ ខ្ញុំមិនអាចនឹកឃើញអំពីចំនួនបានឡើយ ដូច្នេះហើយ ដោយសារតែ «ការមិនមានភក្ដីភាព» របស់ខ្ញុំ នៅពេលដែលពេលវេលាមកដល់ដើម្បីរៀបរាប់នៅចំពោះព្រះជាម្ចាស់ នោះខ្ញុំតែងតែបរាជ័យ មិនអាចធ្វើអ្វីតាមតែខ្ញុំសព្វព្រះទ័យឡើយ ខ្ញុំតែងតែនៅក្នុងការជាប់បំណុលរបស់ព្រះជាម្ចាស់។ ជាលទ្ធផល នៅពេលដែលខ្ញុំរៀបរាប់ នោះខ្ញុំតែងតែត្រូវបានព្រះជាម្ចាស់ «ស្ដីបន្ទោស»។ ខ្ញុំមិនដឹងពីមូលហេតុដែលមនុស្សសាហាវដល់ម៉្លេះឡើយ ដែលតែងតែធ្វើឱ្យខ្ញុំទទួលរងទុក្ខដោយសារតែរឿងនេះ។ មនុស្សប្រើប្រាស់ឱកាសនេះ ដើម្បីចំកោងខ្លួនសើច ពួកគេពិតជាមិនមែនជាមិត្តភក្ដិរបស់ខ្ញុំឡើយ។ នៅពេលដែលខ្ញុំមានបញ្ហា ពួកគេមិនផ្តល់ជំនួយណាមួយដល់ខ្ញុំឡើយ ប៉ុន្តែពួកគេសើចចំអកដាក់ខ្ញុំដោយចេតនាទៅវិញ ពួកគេពិតជាគ្មានមនសិការមែន!