ជំពូកទី ៤១

តើព្រះជាម្ចាស់ធ្វើការបែបណាចំពោះមនុស្ស? តើអ្នកគិតឃើញហើយឬនៅ? តើអ្នកច្បាស់ទេ? ហើយតើទ្រង់ធ្វើការបែបណានៅក្នុងក្រុមជំនុំ? តើអ្នកយល់យ៉ាងណាចំពោះរឿងទាំងនេះ? តើអ្នកធ្លាប់ពិចារណាអំពីសំណួរទាំងនេះទេ? តើអ្វីជាបំណងដែលទ្រង់ចង់សម្រេចបាន តាមរយៈកិច្ចការរបស់ទ្រង់នៅក្នុងក្រុមជំនុំ? តើអ្នកយល់ច្បាស់ចំពោះរឿងទាំងនេះទេ? ប្រសិនបើមិនច្បាស់ទេ នោះគ្រប់យ៉ាងដែលអ្នកធ្វើគឺឥតប្រយោជន៍ និងគ្មានបានការទេ! តើពាក្យទាំងអស់នេះបានប៉ះពាល់ចិត្តរបស់អ្នកទេ? ដោយគ្រាន់តែធ្វើឱ្យមានដំណើរការយ៉ាងសកម្ម តែគ្មានការដកថយឥតសកម្មភាព តើនេះនឹងបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឬទេ? តើការសហការដ៏ងងឹតងងល់គ្រប់គ្រាន់ឬទេ? តើអ្នកគួរធ្វើអ្វី ប្រសិនបើអ្នកស្រពេចស្រពិលអំពីនិមិត្ត? តើអ្នកនឹងមិនស្វែងរកបន្ថែមទៀតទេឬ? ព្រះជាម្ចាស់មានបន្ទូលថា «ខ្ញុំធ្លាប់ខិតខំប្រឹងប្រែងយ៉ាងធំធេងនៅក្នុងចំណោមនុស្ស ប៉ុន្តែពួកគេមិនចាប់អារម្មណ៍នោះទេ ដូច្នេះ ខ្ញុំត្រូវតែប្រើប្រាស់ព្រះបន្ទូលរបស់ខ្ញុំដើម្បីបើកសម្ដែងពីព្រះបន្ទូលនេះចំពោះពួកគេជាជំហានៗ។ ទោះបីជាយ៉ាងណា មនុស្សនៅតែមិនយល់ព្រះបន្ទូលរបស់ខ្ញុំ ហើយគេនៅតែមិនដឹងអំពីគោលបំណងនៃផែនការរបស់ខ្ញុំ»។ តើព្រះបន្ទូលទាំងនេះមានន័យដូចម្ដេច? តើអ្នកធ្លាប់ពិចារណាអំពីគោលបំណងនេះទេ? តើអ្នកពិតជាបានធ្វើឱ្យវាសប្បាយ និងឥតគោលដៅឬ? ប្រសិនបើដូច្នោះ តើអ្វីជាមូលហេតុ? ប្រសិនបើគោលបំណងនេះ មានសភាពស្រពេចស្រពិល និងមិនអាចយល់បានចំពោះអ្នក នោះធ្វើដូចម្ដេចទើបអាចសម្រេចការសហការដ៏ពិតប្រាកដបាន? ព្រះជាម្ចាស់មានបន្ទូលថា ការស្វែងរករបស់មនុស្សទាំងអស់ គឺនៅលើសមុទ្រដែលគ្មានព្រំដែន នៅក្នុងគោលលទ្ធិដែលត្រូវបានសរសេរដោយពាក្យដែលឥតបានការ។ ចំពោះការដេញតាមរបស់អ្នករាល់គ្នា សូម្បីតែអ្នកក៏មិនអាចពន្យល់បានថាបំណងប្រាថ្នានោះនៅក្នុងប្រភេទអ្វីដែរ។ តើអ្វីទៅដែលព្រះជាម្ចាស់ចង់សម្រេចបាននៅក្នុងមនុស្ស? អ្នកគួរតែច្បាស់លាស់លើរឿងទាំងអស់នេះ។ តើវាគ្រាន់តែដើម្បីធ្វើឱ្យសត្វនាគដ៏ធំមានសម្បុរក្រហមអាម៉ាស់ តាមវិធីអវិជ្ជមានមួយឬ? ដោយការធ្វើឱ្យសត្វនាគដ៏ធំមានសម្បុរក្រហមអាម៉ាស់ តើព្រះជាម្ចាស់នឹងគ្រាន់ទៅយាងទៅក្នុងភ្នំដោយដៃទទេ ហើយរស់នៅទីនោះដាច់ពីគេឬ? ដូច្នេះ តើព្រះជាម្ចាស់ចង់បានអ្វី? តើព្រះជាម្ចាស់ពិតជាចង់បានចិត្តរបស់មនុស្សឬ? ឬតើទ្រង់ចង់បានជីវិតរបស់ពួកគេឬ? ឬចង់បានទ្រព្យសម្បត្តិ និងតំណែងរបស់ពួកគេ? តើទាំងអស់នេះមានប្រយោជន៍អ្វី? ពួកវាគ្មានប្រយោជន៍ចំពោះព្រះជាម្ចាស់ទេ។ តើព្រះជាម្ចាស់បានធ្វើកិច្ចការជាច្រើនលើមនុស្ស ដោយគ្រាន់តែចង់ប្រើប្រាស់គេជាភស្ដុតាងនៃជ័យជម្នះរបស់ទ្រង់លើសាតាំង ដើម្បីឱ្យទ្រង់អាចបង្ហាញអំពី «សមត្ថភាព» របស់ទ្រង់ឬ? ដូច្នេះ តើព្រះជាម្ចាស់នឹងមិនហាក់ដូចជា «កំប៉ិកកំប៉ុក» ណាស់ទេឬ? តើព្រះជាម្ចាស់ជាព្រះជាម្ចាស់ប្រភេទនោះឬ? មនុស្សម្នាក់ដែលដូចជាកូនក្មេង តើនរណាទាញមនុស្សធំឱ្យទៅវាយជាមួយគេ? តើនោះមានហេតុផលអ្វី? មនុស្សតែងតែប្រើប្រាស់សញ្ញាណរបស់ខ្លួនជានិច្ចដើម្បីវាស់ស្ទង់ព្រះជាម្ចាស់។ ព្រះជាម្ចាស់ធ្លាប់បានមានបន្ទូលថា «ក្នុងមួយឆ្នាំមានបួនរដូវ ហើយមួយរដូវមានរយៈពេលបីខែ»។ មនុស្សបានស្ដាប់ព្រះបន្ទូលទាំងនេះ បានប្ដេជ្ញាថានឹងចងចាំ ហើយបាននិយាយជានិច្ចថា ក្នុងមួយរដូវមានរយៈពេលបីខែ ហើយក្នុងមួយឆ្នាំមានបួនរដូវ។ នៅពេលដែលព្រះជាម្ចាស់បានសួរថា «តើក្នុងមួយឆ្នាំមានប៉ុន្មានរដូវ? ហើយក្នុងមួយរដូវមានប៉ុន្មានខែ?» មនុស្សបានឆ្លើយតបរួមគ្នាថា «បួនរដូវ បីខែ»។ មនុស្សតែងតែព្យាយាមផ្ដល់និយមន័យឱ្យព្រះជាម្ចាស់តាមវិធីរបស់បទបញ្ញត្តិនានា ហើយពេលនេះ ដោយការបានចូលទៅក្នុងសម័យកាលនៃ «បីរដូវកាលក្នុងមួយឆ្នាំ បួនខែក្នុងមួយរដូវ» នោះមនុស្សនៅតែមិនដឹងដដែល វាហាក់ដូចជាគេខ្វាក់អ៊ីចឹង ដោយស្វែងរកបទបញ្ញត្តិនៅក្នុងរបស់សព្វសារពើ។ ហើយបច្ចុប្បន្ននេះ មនុស្សជាតិព្យាយាមអនុវត្ត «បទបញ្ញត្តិ» របស់ពួកគេ ចំពោះព្រះជាម្ចាស់! ពួកគេពិតជាខ្វាក់មែន! តើពួកគេមិនឃើញទេឬអីថា ពេលនេះ លែងមាន «រដូវរងារ» ហើយមានតែ «និទាឃរដូវ រដូវក្ដៅ និងរដូវស្លឹកឈើជ្រុះ»? មនុស្សគឺពិតជាឡប់មែន! បានមកដល់ទីនេះហើយនៅតែមិនដឹងពីវិធីដើម្បីស្គាល់ព្រះជាម្ចាស់ទៀត គឺដូចជាបុគ្គលម្នាក់ក្នុងទសវត្សរ៍ឆ្នាំ ១៩២០ អ៊ីចឹង ដែលគិតថា មធ្យោបាយធ្វើដំណើរមិនមានភាពងាយស្រួល ហើយមនុស្សទាំងអស់គួរតែដើរ ឬដឹកលាតូចមួយក្បាល ឬអ្នកដែលគិតថា មនុស្សគួរតែប្រើប្រាស់ចង្កៀងប្រេង ឬអ្នកដែលជឿថា វិធីជីវិតតាមបែបធម្មជាតិនៅតែមានឥទ្ធិពល។ តើទាំងអស់នេះមិនមែនជាសញ្ញាណដែលមាននៅក្នុងខួរក្បាលរបស់មនុស្សទេឬ? ហេតុអ្វីបានជាពួកគេនៅតែនិយាយអំពីសេចក្ដីមេត្តាករុណា និងសេចក្ដីស្រលាញ់អស់ពីព្រះទ័យបច្ចុប្បន្ននេះ? តើនិយាយបែបនេះមានប្រយោជន៍អ្វី? វាដូចជាការនិយាយភ្លេចភ្លាំងរបស់ស្ត្រីចាស់ជរាម្នាក់អំពីអតីតកាលរបស់គាត់អ៊ីចឹង តើពាក្យទាំងអស់នេះមានប្រយោជន៍អ្វី? សរុបមក បច្ចុប្បន្ន គឺជាបច្ចុប្បន្ន។ តើពេលវេលាអាចវិលត្រឡប់ទៅរក ២០ ឬ៣០ ឆ្នាំមុនបានទេ? មនុស្សទាំងអស់ដើរតាមទំនោរ។ ហេតុអ្វីបានជាពួកគេស្ទាក់ស្ទើរខ្លាំងម៉្លេះក្នុងការទទួលយកការពិតនេះ? នៅក្នុងសម័យកាលនៃការវាយផ្ចាលបច្ចុប្បន្ន តើការនិយាយអំពីសេចក្ដីមេត្តាករុណា និងសេចក្ដីស្រលាញ់អស់ពីព្រះទ័យមានប្រយោជន៍អ្វី? សេចក្ដីមេត្តាករុណា និងសេចក្ដីស្រលាញ់អស់ពីព្រះទ័យ តើមានតែប៉ុណ្ណេះឬចំពោះព្រះជាម្ចាស់? ហេតុអ្វីបានជាមនុស្សបន្តហូប «កន្ទក់ និងបន្លែព្រៃ» នៅក្នុងសម័យនៃ «ម៉្សៅ និងអង្ករ»? អ្វីដែលព្រះជាម្ចាស់មិនសព្វព្រះទ័យធ្វើ គឺមនុស្សបង្ខិតបង្ខំទ្រង់ឱ្យធ្វើ។ ប្រសិនបើទ្រង់ជំទាស់ នោះទ្រង់នឹងត្រូវបានដាក់ឈ្មោះថា «ប្រឆាំងបដិវត្ដន៍» ហើយទោះបីជាវាធ្លាប់ត្រូវបាននិយាយម្ដងហើយម្ដងទៀតថា ព្រះជាម្ចាស់មិនមានសេចក្ដីមេត្តាករុណា និងជាព្រះជាម្ចាស់ដ៏គួរឱ្យស្រឡាញ់ពីកំណើតក៏ដោយ តើនរណាស្ដាប់? មនុស្សពិតជាមិនសមហេតុផលពេកហើយ។ វាហាក់ដូចជាព្រះបន្ទូលរបស់ព្រះជាម្ចាស់គ្មានឥទ្ធិពលអ៊ីចឹង។ មនុស្សតែងតែមើលឃើញព្រះបន្ទូលរបស់ខ្ញុំក្នុងពន្លឺខុសៗគ្នា។ គ្រប់ពេល ព្រះជាម្ចាស់ត្រូវបានមនុស្សសើចចំអកដាក់ ហាក់ដូចជាបទឧក្រិដ្ឋត្រូវបានគេធ្វើទៅលើជនស្លូតត្រង់ដោយគ្មានមូលដ្ឋានអ៊ីចឹង។ ដូច្នេះ តើនរណាអាចមានចិត្តដូចព្រះជាម្ចាស់? អ្នករាល់គ្នាតែងតែចង់រស់នៅក្នុងសេចក្ដីមេត្តាករុណា និងសេចក្ដីស្រលាញ់អស់ពីព្រះទ័យរបស់ព្រះជាម្ចាស់ ដូច្នេះ តើមានអ្វីឱ្យព្រះជាម្ចាស់ធ្វើ ក្រៅពីអត់ទ្រាំនឹងការប្រមាថរបស់មនុស្ស? ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំសង្ឃឹមថា អ្នករាល់គ្នានឹងស្វែងរកយ៉ាងលម្អិតអំពីវិធីដែលព្រះវិញ្ញាណបរិសុទ្ធធ្វើការជាមុនសិន មុនពេលដែលអ្នកប្រកែកជាមួយនឹងព្រះជាម្ចាស់។ ប៉ុន្តែខ្ញុំទទូចឱ្យអ្នកមើលយ៉ាងប្រុងប្រយ័ត្នទៅក្នុងអត្ថន័យដើមនៃព្រះបន្ទូលរបស់ព្រះជមា្ចស់ កុំគិតថាខ្លួនឯងឆ្លាតក្នុងការជឿថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់ «ត្រូវបានលាយ» ឱ្យសោះ។ មិនចាំបាច់ធ្វើបែបនោះទេ! តើនរណាអាចប្រាប់ថាព្រះបន្ទូលរបស់ព្រះជាម្ចាស់ «ត្រូវបានលាយ» ដូចម្ដេចនោះ? លុះត្រាតែព្រះជាម្ចាស់មានបន្ទូលដូច្នោះដោយផ្ទាល់ ឬទ្រង់ចង្អុលបង្ហាញបែបនេះយ៉ាងច្បាស់។ ចូរកុំលើកតម្កើងខ្លួនឯងពេក។ ប្រសិនបើអ្នកអាចមើលឃើញផ្លូវនៃការអនុវត្តចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះអ្នកនឹងបានបំពេញតាមសេចក្ដីតម្រូវរបស់ទ្រង់ហើយ។ តើអ្នកចង់ឃើញអ្វីទៀត? ព្រះជាម្ចាស់បានមានបន្ទូលថា «ខ្ញុំនឹងឈប់បង្ហាញសេចក្ដីមេត្តាករុណាចំពោះភាពទន់ខ្សោយរបស់មនុស្សទៀតហើយ»។ ប្រសិនបើអ្នកមិនអាចយល់ពីអត្ថន័យនៃការថ្លែងដ៏សាមញ្ញ និងច្បាស់ៗនេះទេ នោះតើការសិក្សា និងការស្រាវជ្រាវបន្ថែមនឹងមានប្រយោជន៍អ្វី? បើគ្មានសូម្បីតែចំណេះដឹងមូលដ្ឋានបំផុតអំពីយន្ដសាស្ដ្រ តើអ្នកនឹងអាចមានលក្ខណៈសម្បត្តិដើម្បីបង្កើតគ្រាប់រ៉ុកកែតឬទេ? តើបុគ្គលម្នាក់នេះ មិនមែនជាម្នាក់ដែលបង្កើតអំនួតឥតខ្លឹមសារទេឬ? មនុស្សមិនមានធនធានដើម្បីធ្វើកិច្ចការរបស់ព្រះជាម្ចាស់ទេ។ គឺជាព្រះជាម្ចាស់ទេតើ ដែលលើកសរសើរគេ។ ការបម្រើទ្រង់យ៉ាងសាមញ្ញ ដោយមិនដឹងថាទ្រង់ស្រឡាញ់អ្វី និងស្អប់អ្វីផង តើនេះមិនមែនជាគ្រឿងផ្សំសម្រាប់គ្រោះមហន្តរាយទេឬ? មនុស្សមិនស្គាល់ខ្លួនឯងទេ ប៉ុន្តែគិតដល់ខ្លួនឯងយ៉ាងពិសេស។ តើពួកគេគិតថាពួកគេជានរណា! ពួកគេគ្មានយោបល់ពីអ្វីល្អ ឬអ្វីដែលអាក្រក់នោះទេ។ ចូរគិតត្រឡប់ទៅអតីតកាល ហើយសម្លឹងមើលទៅអនាគតខាងមុខ តើនិយាយបែបនោះយ៉ាងម៉េចដែរ? បន្ទាប់មក ចូរស្គាល់ខ្លួនឯង។

ព្រះជាម្ចាស់បានបើកសម្ដែងនូវដំណោះស្រាយដ៏ធំមួយអំពីបំណង និងគោលដៅរបស់មនុស្ស។ ទ្រង់បានមានបន្ទូលថា «មានតែដូច្នោះទេ ទើបខ្ញុំឃើញយ៉ាងច្បាស់អំពីបំណង និងគោលដៅរបស់មនុស្ស។ ខ្ញុំដកដង្ហើមធំពីក្នុងពពក៖ ហេតុអ្វីបានជាមនុស្សតែងតែធ្វើសកម្មភាពសម្រាប់ខ្លួនឯង? តើការវាយផ្ចាលរបស់ខ្ញុំមិនបានមានបំណងដើម្បីធ្វើឱ្យពួកគេគ្រប់លក្ខណ៍ទេឬ? តើខ្ញុំវាយប្រហារដោយចេតនាទៅលើអាកប្បកិរិយាវិជ្ជមានរបស់ពួកគេឬ?» តើអ្នករៀនអំពីខ្លួនឯងបានប៉ុនណាចេញពីព្រះបន្ទូលទាំងនេះ? តើបំណង និងគោលដៅរបស់មនុស្សពិតជាបានបាត់អស់ហើយឬ? តើអ្នកបានពិនិត្យមើលរឿងនេះដោយខ្លួនឯងទេ? អ្នកក៏អាចមកចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ ហើយព្យាយាមយល់ពីបញ្ហានេះដែរ៖ តើលទ្ធផលអ្វីដែលត្រូវបានសម្រេចដោយកិច្ចការនៃការវាយផ្ចាល ដែលព្រះជាម្ចាស់បានធ្វើនៅក្នុងអ្នករាល់គ្នា? តើអ្នកបានសង្ខេបវាទេ? ប្រហែលជាលទ្ធផលនោះតូច។ បើមិនដូច្នោះទេ អ្នកអាចនិយាយពីវាក្នុងន័យធំសម្បើមរួចហើយ។ តើព្រះជាម្ចាស់ចង់ឱ្យអ្នករាល់គ្នាសម្រេចបានអ្វី? ក្នុងចំណោមព្រះបន្ទូលជាច្រើនដែលបានមានបន្ទូលទៅកាន់អ្នករាល់គ្នា តើមានព្រះបន្ទូលប៉ុន្មានដែលទទួលបានផ្លែផ្កា ហើយមានព្រះបន្ទូលប៉ុន្មានដែលគ្មានផល? នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ មានតែព្រះបន្ទូលរបស់ទ្រង់មួយចំនួនតិចប៉ុណ្ណោះទទួលបានផ្លែផ្កា។ នេះក៏ដោយសារតែមនុស្សមិនដែលអាចបកស្រាយពីអត្ថន័យដើមនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ ហើយអ្វីដែលគេទទួលយក គឺគ្មានអ្វីក្រៅពីសម្លេងបន្ទររបស់ព្រះបន្ទូល ដែលបោកផ្ទប់ទៅនឹងជញ្ញាំងនោះទេ។ តើនេះគឺជាមធ្យោបាយដើម្បីស្គាល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឬ? នៅក្នុងអនាគតដ៏ខ្លីខាងមុខ ព្រះជាម្ចាស់នឹងមិនមានកិច្ចការសម្រាប់មនុស្សធ្វើតទៅទៀតនោះទេ។ តើមនុស្សអាចសម្រេចបានការងារនោះ ដោយកម្ពស់ដ៏តូចល្អិតដែលគេមាននៅពេលបច្ចុប្បន្ននេះទេ? បើគេមិនងាកចេញ ក៏ប្រព្រឹត្តខុស ឬក៏ក្រអឺតក្រទមដែរ។ វាហាក់ដូចជា នេះគឺជាធម្មជាតិរបស់មនុស្សអ៊ីចឹង។ ខ្ញុំពិតជាពិបាកយល់ពីបញ្ហានេះ៖ ទោះបីជាព្រះជាម្ចាស់បានមានបន្ទូលជាច្រើនក៏ដោយ ហេតុអ្វីបានជាមនុស្សមិនបានយកព្រះបន្ទូលណាមួយដាក់ក្នុងចិត្តអ៊ីចឹង? តើព្រះជាម្ចាស់អាចនឹងមានបន្ទូលលេងសើចជាមួយមនុស្ស ហើយមិនស្វែងរកលទ្ធផលណាមួយឬ? ឬឱ្យមនុស្សសម្ដែងរឿង ដែលមានចំណងជើងថា «សេចក្ដីអំណរ កំហឹង សេចក្ដីទុក្ខព្រួយ និងសុភមង្គល»? ការធ្វើឱ្យមនុស្សសប្បាយរីករាយមួយសន្ទុះ ក្រោយមកឱ្យពួកគេយំ ហើយបន្ទាប់មកនៅពេលដែលមនុស្សចុះពីលើឆាក គេត្រូវបានទុកចោលទៅកន្លែងរៀងខ្លួនឬ? តើនេះនឹងមានលទ្ធផលបែបណា? «ហេតុអ្វីបានជាការទាមទារដែលខ្ញុំធ្វើចំពោះមនុស្ស តែងតែគ្មានបានអ្វីអ៊ីចឹង? តើវាអាចទៅរួចទេ ដែលខ្ញុំស្នើសុំឱ្យសត្វសុនខឡើងដើមឈើ? តើវាអាចទៅរួចទេដែលខ្ញុំខ្វល់ខ្វាយជាច្រើន ចំពោះភាពគ្មានអ្វីសោះ?» រាល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងអស់ គឺសំដៅត្រង់ទៅលើសភាពពិតរបស់មនុស្ស។ វានឹងមិនបង្កគ្រោះថ្នាក់នោះទេ ក្នុងការសម្លឹងទៅខាងក្នុងរបស់មនុស្សទាំងអស់ ដើម្បីមើលឱ្យឃើញថា តើនរណាដែលកំពុងរស់នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ «សូម្បីតែពេលនេះ ដែនដីជាច្រើនបន្ដផ្លាស់ប្ដូរ។ ថ្ងៃមួយ ប្រសិនបើដែនដីពិតជាផ្លាស់ប្ដូរទៅជាប្រភេទអ្វីមួយផ្សេង នោះខ្ញុំនឹងបោះវាចោលទៅម្ខាងដោយព្រហស្ដរបស់ខ្ញុំ តើនេះពិតជាមិនមែនជាកិច្ចការរបស់ខ្ញុំនៅក្នុងដំណាក់កាលបច្ចុប្បន្នទេ?» តាមពិតទៅ សូម្បីតែពេលនេះ ក៏ព្រះជាម្ចាស់កំពុងតែធ្វើកិច្ចការនេះដែរ។ ទោះបីជាយ៉ាងណាក៏ដោយ អ្វីដែលទ្រង់បានមានបន្ទូលអំពី «ការបោះវាចោលទៅម្ខាងដោយរបស់ព្រះហស្ដខ្ញុំ» សំដៅទៅលើធម្មជាតិ ដោយសារតែអ្វីៗគ្រប់យ៉ាងត្រូវតែមានដំណើរការមួយ។ កិច្ចការបច្ចុប្បន្នរបស់ព្រះជាម្ចាស់មានទំនោរបែបនេះ តើវាច្បាស់សម្រាប់អ្នកទេ? មានគុណវិបត្តិនៅក្នុងបំណងរបស់មនុស្ស ហើយវិញ្ញាណកខ្វក់បានចាប់យកឱកាសនេះដើម្បីចូលទៅក្នុងនោះ។ នៅពេលនេះ «ដែនដីផ្លាស់ប្ដូរទៅជាប្រភេទអ្វីមួយផ្សេង»។ ដូច្នេះ មនុស្សនឹងបានឆ្លងកាត់ការផ្លាស់ប្ដូរប្រកបដោយគុណភាព ទោះបីជាមិនមែនជាកាផ្លាស់ប្ដូរនៅក្នុងលក្ខណៈរបស់ពួកគេក៏ដោយ ដ្បិតនឹងមានរបស់ផ្សេងទៀតនៅលើផែនដីដែលប្រសើរជាមុន។ ម៉្យាងទៀត ផែនដីចាស់មានទំហំតូចជាង ប៉ុន្តែបន្ទាប់ពីមានការធ្វើឱ្យប្រសើរឡើង នោះវានឹងត្រូវបានប្រើប្រាស់។ ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីវាត្រូវបានប្រើប្រាស់ក្នុងរយៈពេលជាក់លាក់មួយ ហើយនឹងមិនត្រូវបានប្រើតទៅទៀត នោះវានឹងត្រឡប់មករករូបរាងចាស់របស់វាម្ដងបន្ដិចៗ។ នេះគឺជាសេចក្ដីសង្ខេបនៃជំហានបន្ទាប់នៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់។ កិច្ចការនៅថ្ងៃអនាគត នឹងមានសភាពស្មុគស្មាញជាងនេះ ដោយសារតែវាគឺជាពេលវេលាសម្រាប់របស់សព្វសារពើដែលត្រូវញែកចេញពីគ្នា ទៅតាមប្រភេទរបស់ពួកវា។ នៅកន្លែងជួបជុំ នៅពេលដែលអ្វីៗបានមកដល់ទីបញ្ចប់ នោះច្បាស់ជាមានភាពវឹកវរជាមិនខាន ហើយមនុស្សនឹងលែងមានការតាំងចិត្តមាំមួនទៀតហើយ។ វាដូចទៅនឹងអ្វីដែលព្រះជាម្ចាស់បានមានបន្ទូលថា៖ «មនុស្សទាំងអស់គឺជាតារាសម្ដែង ដែលច្រៀងរួមជាមួយបទភ្លេងទាំងអស់ដែលកំពុងលេង»។ មនុស្សមានសមត្ថភាពច្រៀងជាមួយភ្លេងដែលកំពុងលេង ដូច្នេះ ព្រះជាម្ចាស់ឆ្លៀតយកផលប្រយោជន៍ពីភាពខ្វះចន្លោះនេះនៅក្នុងពួកគេ ដើម្បីអនុវត្តជំហាននៅក្នុងកិច្ចការរបស់ទ្រង់ ដោយអនុញ្ញាតឱ្យមនុស្សទាំងអស់ព្យាបាលនូវចំណុចខ្វះខាតនេះ។ វាដោយសារតែពួកគេមិនមានកម្ពស់ដ៏ពិតប្រាកដ ទើបមនុស្សអាចក្លាយជា «ស្មៅដែលដុះនៅលើជញ្ជាំង»។ ប្រសិនបើពួកគេពិតជាបានទទួលកម្ពស់ នោះពួកគេនឹងក្លាយជាដើមឈើដ៏ខ្ពស់កប់ពពក។ ព្រះជាម្ចាស់សព្វព្រះហឫទ័យចង់ប្រើប្រាស់ចំណែកនៃកិច្ចការរបស់វិញ្ញាណអាក្រក់ ដើម្បីធ្វើឱ្យចំណែករបស់មនុស្សគ្រប់លក្ខណ៍ ដោយអនុញ្ញាតឱ្យមនុស្សទាំងនេះមើលធ្លុះទាំងស្រុងនូវអំពើទុច្ចរិតរបស់អារក្ស ដែលមនុស្សទាំងអស់នឹងស្គាល់ «ដូនតា» របស់ពួកវាយ៉ាងពិតប្រាកដ។ មានតែតាមរយៈមធ្យោបាយនេះប៉ុណ្ណោះ ដែលមនុស្សអាចមានសេរីភាពពេញលេញ មិនត្រឹមតែបោះបង់ចោលសៀវភៅរបស់អារក្សនោះទេ ថែមទាំងបោះបង់ចោលដូនតារបស់អារក្សទៀតផង។ នេះគឺជាគោលបំណងដ៏ពិតរបស់ព្រះជាម្ចាស់ ក្នុងការវាយយកឈ្នះទាំងស្រុងទៅលើសត្វនាគដ៏ធំមានសម្បុរក្រហម ធ្វើដូច្នោះ ទើបមនុស្សទាំងអស់ស្គាល់សណ្ឋានពិតរបស់សត្វនាគដ៏ធំមានសម្បុរក្រហម ដើម្បីបើករបាំងមុខរបស់វាចេញឱ្យអស់ ហើយដើម្បីមើលសណ្ឋានពិតរបស់វា។ នេះគឺជាអ្វីដែលព្រះជាម្ចាស់ចង់សម្រេចបាន វាគឺជាគោលដៅចុងក្រោយនៃកិច្ចការទាំងអស់ដែលព្រះជាម្ចាស់បានធ្វើនៅលើផែនដី ហើយវាគឺជាអ្វីដែលទ្រង់សព្វព្រះហឫទ័យចង់សម្រេចបាននៅក្នុងមនុស្សទាំងអស់។ នេះគេហៅថា ការប្រមូលផ្ដុំរបស់សព្វសារពើដើម្បីបម្រើគោលបំណងរបស់ព្រះជាម្ចាស់។

ចំពោះកិច្ចការនៅថ្ងៃអនាគត តើអ្នកយល់ច្បាស់អំពីវិធីដែលវានឹងត្រូវធ្វើទេ? អ្នកត្រូវតែយល់អំពីអ្វីៗទាំងនេះ។ ឧទាហរណ៍៖ ហេតុអ្វីបានជាព្រះជាម្ចាស់មានបន្ទូលថា មនុស្សមិនដែលចូលរួមលើអ្វីដែលពួកគេគួរធ្វើអ៊ីចឹង? ហេតុអ្វីបានជាទ្រង់មានបន្ទូលថា មានមនុស្សជាច្រើនបរាជ័យក្នុងការបំពេញកិច្ចការផ្ទះដែលទ្រង់បានដាក់ឱ្យពួកគេធ្វើ? តើអ្វីៗទាំងនេះ អាចត្រូវបានសម្រេចយ៉ាងដូចម្ដេច? តើអ្នកធ្លាប់គិតពិចារណាអំពីសំណួរទាំងនេះទេ? តើទាំងអស់នេះ បានក្លាយជាប្រធានបទនៃការប្រកបគ្នាសម្រាប់អ្នកឬទេ? កិច្ចការនៅក្នុងដំណាក់កាលនេះ មនុស្សត្រូវតែយល់អំពីបំណងព្រះហឫទ័យបច្ចុប្បន្នរបស់ព្រះជាម្ចាស់។ នៅពេលដែលកិច្ចការត្រូវបានសម្រេច នោះកិច្ចការផ្សេងៗទៀតអាចត្រូវបានពិភាក្សា តើនេះមិនមែនជាមធ្យោបាយដ៏អស្ចារ្យដើម្បីចាប់ផ្ដើមធ្វើអ្វីៗទេឬ? អ្វីដែលព្រះជាម្ចាស់បានសព្វព្រះហឫទ័យចង់សម្រេចបាននៅក្នុងមនុស្ស ទាមទារឱ្យមានការពន្យល់ឱ្យបានច្បាស់លាស់ បើមិនដូច្នោះទេ គ្រប់យ៉ាងនឹងឥតប្រយោជន៍ ហើយកុំថាឡើយសម្រេចបានវានោះ សូម្បីតែចូល ក៏មនុស្សនឹងមិនអាចចូលទៅក្នុងវាបានដែរ ហើយគ្រប់យ៉ាងនឹងក្លាយជាការនិយាយឥតបានការ។ ដូចដែលព្រះជាម្ចាស់បានមានបន្ទូលថ្ងៃនេះថា តើអ្នកបានរកឃើញផ្លូវដើម្បីយកព្រះបន្ទូលនោះទៅអនុវត្តទេ? មនុស្សទាំងអស់មានអារម្មណ៍ជ្រួលជ្រើមអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ពួកគេមិនអាចយល់ព្រះបន្ទូលនោះយ៉ាងពេញលេញបានទេ ប៉ុន្តែពួកគេក៏ភ័យខ្លាចមិនហានប្រមាថព្រះជាម្ចាស់ដែរ។ កន្លងមក តើមានវិធីហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុន្មានហើយដែលត្រូវបានរកឃើញ? មនុស្សភាគច្រើនមិនដឹងពីវិធីហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះទេ។ តើបញ្ហាអាចត្រូវបានដោះស្រាយដោយរបៀបណា? តើអ្នកបានរកឃើញវិធីហូប និងផឹកនៅក្នុងព្រះបន្ទូលបច្ចុប្បន្នហើយឬនៅ? តើអ្នកនឹងព្យាយាមសហការបែបណាដើម្បីធ្វើដូច្នោះ? ហើយនៅពេលដែលអ្នកទាំងអស់គ្នាបានហូប និងបានផឹកព្រះបន្ទូលរួចហើយ តើតាមរយៈមធ្យោបាយអ្វីដែលអ្នកនឹងពិភាក្សាការយល់ឃើញរបស់អ្នកអំពីព្រះបន្ទូល? តើនេះមិនមែនជាអ្វីដែលមនុស្សគួរតែធ្វើទេឬ? តើមនុស្សម្នាក់អាចចេញវេជ្ជបញ្ជាផ្ដល់ឱសថដ៏ត្រឹមត្រូវដល់អ្នកជំងឺដោយរបៀបណា? តើអ្នកនៅតែត្រូវការឱ្យព្រះជាម្ចាស់បញ្ចេញព្រះសូរសៀងដោយផ្ទាល់ទៀតឬ? តើរឿងនេះវាចាំបាច់ទេ? តើបញ្ហាខាងលើអាចត្រូវបានលុបបំបាត់ទាំងស្រុងដោយរបៀបណា? រឿងនេះ ផ្អែកលើ ថាតើអ្នកអាចសហការជាមួយព្រះវិញ្ញាណបរិសុទ្ធនៅក្នុងសកម្មភាពជាក់ស្ដែងរបស់អ្នករាល់គ្នាឬអត់។ ជាមួយនឹងការសហការដ៏សមស្រប នោះព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើកិច្ចការដ៏អស្ចារ្យ។ បើគ្មានការសហការដ៏សមស្រប ប៉ុន្តែមានត្រឹមតែភាពច្របូកច្របល់ទេនោះ នោះព្រះវិញ្ញាណបរិសុទ្ធនឹងមិនស្ថិតនៅចំណុចដែលនឹងបញ្ចេញព្រះចេស្ដារបស់ទ្រង់នោះទេ។ «ប្រសិនបើអ្នកស្គាល់ខ្លួនឯង ហើយអ្នកស្គាល់សត្រូវរបស់អ្នក នោះជ័យជម្នះនឹងតែងតែនៅជាមួយអ្នកជានិច្ច»។ នរណាក៏ដោយ ដែលនិយាយព្រះបន្ទូលទាំងនេះជាលើកទីមួយ នោះព្រះបន្ទូលទាំងនេះអាចត្រូវបានប្រើប្រាស់យ៉ាងសមស្របចំពោះអ្នករាល់គ្នា។ សរុបមក អ្នកត្រូវតែស្គាល់ខ្លួនឯងមុនពេលដែលអ្នកអាចស្គាល់សត្រូវរបស់អ្នក ហើយមានតែបន្ទាប់ពីអ្នកធ្វើរឿងទាំងពីរនេះទេ ទើបអ្នកនឹងឈ្នះរាល់ការប្រយុទ្ធ។ ទាំងនេះគឺជាគ្រប់យ៉ាងដែលអ្នករាល់គ្នាគួរតែអាចធ្វើបាន។ មិនថាអ្វីដែលព្រះជាម្ចាស់ស្នើសុំពីអ្នកនោះទេ អ្នកគ្រាន់តែត្រូវការធ្វើវាដោយអស់ពីកម្លាំងរបស់អ្នកប៉ុណ្ណោះ ហើយខ្ញុំសង្ឃឹមថា នៅទីបញ្ចប់ អ្នកនឹងអាចមកចំពោះព្រះភ័ក្រ្ដរបស់ព្រះជាម្ចាស់ ហើយថ្វាយការលះបង់ដ៏ច្រើនបំផុតរបស់អ្នកទៅទ្រង់។ ដរាបណាអ្នកអាចមើលឃើញស្នាមញញឹមដ៏គាប់ព្រះទ័យរបស់ព្រះជាម្ចាស់ ខណៈដែលទ្រង់គង់នៅលើបល្ល័ង្ករបស់ទ្រង់ សូម្បីតែពេលនេះគឺជាពេលដែលសេចក្ដីស្លាប់របស់អ្នកមកដល់ក៏ដោយ ក៏អ្នកគួរតែអាចសើច និងញញឹមបានដែរ ខណៈពេលដែលអ្នកបិទភ្នែករបស់អ្នក។ អំឡុងពេលដែលអ្នកមានជីវិតនៅលើផែនដី អ្នកត្រូវតែបំពេញភារកិច្ចចុងក្រោយរបស់អ្នកសម្រាប់ព្រះជាម្ចាស់។ កាលពីអតីតកាល ពេត្រុស ត្រូវបានគេឆ្កាងបញ្ច្រាសក្បាល ដើម្បីផលប្រយោជន៍របស់ព្រះជាម្ចាស់។ ប៉ុន្តែអ្នកត្រូវតែធ្វើឱ្យព្រះជាម្ចាស់សព្វព្រះហឫទ័យនៅទីបញ្ចប់ ហើយបញ្ចេញថាមពលទាំងអស់របស់អ្នកដើម្បីផលប្រយោជន៍របស់ទ្រង់។ តើអ្វីដែលភាវៈត្រូវបានបង្កើតមកអាចធ្វើតំណាងឱ្យព្រះជាម្ចាស់? ដូច្នេះ អ្នកគួរតែថ្វាយខ្លួនរបស់អ្នកទៅព្រះជាម្ចាស់ កាន់តែឆាប់កាន់តែល្អ ដើម្បីឱ្យទ្រង់លះបង់អ្នកតាមតែទ្រង់សព្វព្រះទ័យ។ នៅពេលដែលវាធ្វើឱ្យព្រះជាម្ចាស់សប្បាយព្រះទ័យ និងសព្វព្រះទ័យ នោះចូរឱ្យទ្រង់ធ្វើតាមតែទ្រង់នឹងសព្វព្រះទ័យជាមួយអ្នកចុះ។ តើមនុស្សមានសិទ្ធិអ្វីក្នុងការនិយាយពាក្យរអ៊ូរទាំ?

ខាង​ដើម៖ ជំពូកទី ៤០

បន្ទាប់៖ ជំពូកទី ៤២

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ