ជំពូកទី ៣៨

ការពិចារណាលើលក្ខណៈដែលមានស្រាប់របស់មនុស្សជាតិ ដែលជាមុខមាត់ពិតរបស់មនុស្សជាតិ ភាពដែលអាចបន្តរហូតដល់ពេលនេះ គឺពិតជាលំបាក ហើយមានតែតាមរយៈការពិចារណានេះប៉ុណ្ណោះ ទើបព្រះចេស្ដាដ៏មានឫទ្ធានុភាពរបស់ព្រះជាម្ចាស់ស្ដែងចេញឱ្យឃើញយ៉ាងពិតប្រាកដ។ ការពិចារណាលើលក្ខណៈរបស់សាច់ឈាម ក៏ដូចជាតថភាពដែលថា រហូតមកដល់ពេលនេះ មនុស្សត្រូវបានធ្វើឱ្យពុករលួយដោយសត្វនាគដ៏ធំមានសម្បុរក្រហម តើធ្វើដូចម្ដេចទើបគេអាចបន្តឈររហូតដល់បច្ចុប្បន្ន ប្រសិនបើមិនមានការដឹកនាំនៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ទេនោះ? មនុស្សមិនមានតម្លៃក្នុងការចូលមកចំពោះព្រះជាម្ចាស់នោះទេ ប៉ុន្តែដើម្បីផលប្រយោជន៍នៃការគ្រប់គ្រងរបស់ទ្រង់ និងដើម្បីធ្វើឱ្យកិច្ចការដ៏អស្ចារ្យរបស់ទ្រង់បង្កើតផលផ្លែបាន មុនពេលដែលវាយឺតពេល នោះព្រះជាម្ចាស់ស្រឡាញ់មនុស្សជាតិ។ និយាយការពិត សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់សម្រាប់មនុស្សជាតិ គឺជាអ្វីមួយដែលគ្មានមនុស្សណាអាចសងនៅក្នុងជីវិតរបស់គេនៅជាតិនេះនោះទេ។ ប្រហែលជាមានមនុស្សមួយចំនួនដែលចង់តបស្នងព្រះគុណរបស់ព្រះជាម្ចាស់តាមរយៈការលះបង់ជីវិតរបស់ពួកគេ ប៉ុន្តែខ្ញុំប្រាប់អ្នកចុះ៖ មនុស្សគឺគ្មានតម្លៃក្នុងការស្លាប់នៅចំពោះព្រះជាម្ចាស់នោះទេ ដូច្នេះហើយ សេចក្ដីស្លាប់របស់គេនឹងគ្មានប្រយោជន៍ទេ។ នេះក៏ដោយសារតែចំពោះព្រះជាម្ចាស់ សេចក្ដីស្លាប់របស់មនុស្សមិនមានតម្លៃសូម្បីតែលើកយកមកនិយាយ មិនមានតម្លៃស្មើនឹងកាក់មួយសេនផង ដូចជាសេចក្ដីស្លាប់របស់ស្រមោចមួយក្បាលនៅលើដីអ៊ីចឹង។ ខ្ញុំទូន្មានមនុស្សមិនឱ្យផ្ដល់សារៈសំខាន់ខ្លាំងលើតម្លៃខ្លួនឯងនោះទេ ហើយមិនត្រូវគិតថា ការស្លាប់ដើម្បីព្រះជាម្ចាស់មានទម្ងន់ដ៏ធ្ងន់ ដូចជាទម្ងន់របស់ភ្នំថៃសានឡើយ។ តាមពិត សេចក្ដីស្លាប់របស់មនុស្សគ្មានអ្វីក្រៅពីស្រាលដូចស្លាបបក្សីនោះទេ មិនមានតម្លៃឱ្យនិយាយពីវាទេ។ ប៉ុន្តែជាថ្មីម្ដងទៀត សាច់ឈាមរបស់មនុស្សគឺកើតឡើងដើម្បីស្លាប់ដោយធម្មជាតិ ដូច្នេះហើយ នៅទីបំផុត រូបរាងកាយត្រូវដល់ទីបញ្ចប់នៅផែនដី។ នេះគឺជាតថភាពពិតមួយ ដែលគ្មាននរណាម្នាក់អាចបដិសេធបានទេ។ នេះគឺជា «ច្បាប់ធម្មជាតិ» ដែលខ្ញុំដកស្រង់ចេញពីបទពិសោធជីវិតទាំងស្រុងរបស់មនុស្ស ដូច្នេះហើយ ព្រះជាម្ចាស់បានកំណត់ទីបញ្ចប់របស់មនុស្សតាមវិធីនេះ ដោយគ្មាននរណាម្នាក់ដឹងនោះទេ។ តើអ្នកយល់ទេ? មិនខ្វល់ថា ព្រះជាម្ចាស់មានបន្ទូលថា «ខ្ញុំស្អប់ការមិនស្ដាប់បង្គាប់របស់មនុស្សជាតិ។ ខ្ញុំមិនដឹងថាហេតុអ្វីនោះទេ។ វាហាក់ដូចជាខ្ញុំបានស្អប់មនុស្សចាប់តាំងពីដំបូងមកអ៊ីចឹង ប៉ុន្តែខ្ញុំមានព្រះទ័យអាណិតអាសូរដ៏ជ្រាលជ្រៅចំពោះគេ។ ដូច្នេះ ទើបមនុស្សតែងតែមានអាកប្បកិរិយាពីរយ៉ាងចំពោះខ្ញុំ ដ្បិតខ្ញុំស្រឡាញ់មនុស្ស ហើយខ្ញុំក៏ស្អប់គេដែរ»។

តើនរណាដែលមិនសរសើតម្កើងព្រះជាម្ចាស់ ចំពោះវត្តមានរបស់ទ្រង់ និងការលេចមករបស់ទ្រង់? នៅពេលនេះ វាហាក់ដូចជាខ្ញុំបានភ្លេចទាំងស្រុងនូវភាពមិនបរិសុទ្ធ និងភាពទុច្ចរិតនៅក្នុងមនុស្ស។ ខ្ញុំយកភាពសុចរិតផ្ទាល់ខ្លួន សារៈសំខាន់ផ្ទាល់ខ្លួន ការមិនស្ដាប់បង្គាប់ ការរឹងទទឹងរបស់មនុស្ស និងរាល់ការបះបោររបស់ពួកគេ ហើយរុញវាទាំងអស់ទៅក្រោយព្រះតម្រិះរបស់ខ្ញុំ ហើយបំភ្លេចពួកវា។ ព្រះជាម្ចាស់មិនត្រូវបានរាំងស្ទះដោយសារលក្ខណៈទាំងអស់នេះរបស់មនុស្សនោះទេ។ ចាប់តាំងពីខ្ញុំ «មានការឈឺចាប់» ដូចព្រះជាម្ចាស់ នោះខ្ញុំក៏រំដោះខ្លួនខ្ញុំចេញពីបញ្ហានេះដែរ កុំថាឡើយខ្ញុំត្រូវបានមនុស្សរាំងស្ទះជាងនេះនោះ។ ហេតុអ្វីបានជាត្រូវខ្វល់អំពីរឿងទាំងអស់នេះ? ដោយសារមនុស្សមិនចង់ចូលរួមក្នុងគ្រួសាររបស់ព្រះជាម្ចាស់ជាមួយខ្ញុំ តើខ្ញុំអាចប្រើប្រាស់ព្រះចេស្ដារបស់ខ្ញុំដើម្បីបង្ខំពួកគេយ៉ាងដូចម្ដេចកើត? ខ្ញុំមិនធ្វើអ្វីដែលគាបសង្កត់មនុស្សនោះទេ ហើយច្បាស់ណាស់ថា ដោយសារតែខ្ញុំបានប្រសូតចូលមកក្នុងគ្រួសាររបស់ព្រះជាម្ចាស់ ដូច្នេះ ជាការពិត មនុស្សនិងខ្ញុំតែងតែខុសគ្នា។ ភាពខុសគ្នានេះបាននាំទៅរកសភាពបរាជ័យដ៏គួរឱ្យអាណិត ដែលគេរកឃើញនៅក្នុងខ្លួនគេនាពេលបច្ចុប្បន្ននេះ។ ប៉ុន្តែខ្ញុំបន្តផ្ដល់ទីកន្លែងដ៏ទូលាយមួយដល់ភាពទន់ខ្សោយរបស់មនុស្ស។ តើខ្ញុំមានជម្រើសអ្វី? តើនេះមិនមែនដោយសារតែខ្ញុំគ្មានអំណាចទេឬ? មិនថាព្រះជាម្ចាស់ស្វែងរកដើម្បី «ចូលនិវត្តន៍» ពី «អង្គភាពកិច្ចការ» របស់មនុស្សជាតិ នោះទេ ជាងនេះទៅទៀត ទ្រង់ទាមទារ «ប្រាក់សោធននិវត្តន៍» ទៀតផង។ នៅពេលដែលខ្ញុំមានបន្ទូលតាមទស្សនៈរបស់មនុស្ស នោះមនុស្សមិនស្ដាប់នោះទេ ប៉ុន្តែតើមនុស្សធ្លាប់ស្ដាប់បង្គាប់ឬទេ នៅពេលដែលខ្ញុំមានបន្ទូលតាមទស្សនៈរបស់ព្រះជាម្ចាស់? ប្រហែលជាពេលវេលានឹងមកដល់ ជាពេលដែលព្រះជាម្ចាស់ពិតជា «ចូលនិវត្តន៍» មួយរំពេច ពី «អង្គភាពកិច្ចការ» របស់មនុស្សជាតិ ហើយនៅពេលដែលពេលនោះមកដល់ នោះព្រះបន្ទូលរបស់ព្រះជាម្ចាស់នឹងកាន់តែសាហាវជាងមុន។ បច្ចុប្បន្ននេះ វាអាចដោយសារតែខ្ញុំ ទើបព្រះជាម្ចាស់មានបន្ទូលតាមរបៀបនេះ ហើយប្រសិនបើថ្ងៃនោះមកដល់ នោះព្រះជាម្ចាស់នឹងមិនដូចខ្ញុំ ដែល «និទានរឿងឱ្យសិស្សមត្តេយ្យស្ដាប់» ដោយទន់ភ្លន់ និងអត់ធ្មត់នោះទេ។ ប្រហែលជាអ្វីដែលខ្ញុំមានបន្ទូល គឺមិនសូវជាសក្ដិសមប៉ុន្មានទេ ប៉ុន្តែព្រះជាម្ចាស់ចង់បន្ធូរបន្ថយកណ្ដាប់ព្រះហស្ដរបស់ទ្រង់លើមនុស្សបន្ដិច គឺដោយសារតែព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស។ បើមិនដូច្នោះទេ ការរំពឹងទុកនឹងគួរឱ្យរន្ធត់ខ្លាំងមិនអាចថ្លឹងថ្លែងបានទេ។ ដូចដែលព្រះជាម្ចាស់បានមានបន្ទូល «ខ្ញុំធ្លាប់បន្ធូរបន្ថយកណ្ដាប់ព្រះហស្ដរបស់ខ្ញុំលើមនុស្សក្នុងកម្រិតមួយជាក់លាក់ ដោយអនុញ្ញាតឱ្យពួកគេផ្ដេកផ្ដួលយ៉ាងសេរីនៅក្នុងបំណងប្រាថ្នាខាងសាច់ឈាមរបស់ពួកគេ ហើយដោយសារតែមូលហេតុនេះ ទើបពួកគេហ៊ានប្រព្រឹត្តនៅក្នុងឥរិយាបថតាមអំពើចិត្ត ដោយគ្មានការទប់ស្កាត់ណាមួយឡើយ ដែលនេះអាចមើលឃើញថា ពួកគេមិនស្រឡាញ់ខ្ញុំយ៉ាងពិតប្រាកដនោះទេ ដោយសារតែពួកគេទាំងអស់កំពុងតែរស់នៅក្នុងសាច់ឈាម»។ ហេតុអ្វីបានជាព្រះជាម្ចាស់មានបន្ទូលថា «ផ្ដេកផ្ដួលនៅក្នុងបំណងប្រាថ្នា» ហើយ «កំពុងតែរស់នៅក្នុងសាច់ឈាម» នៅទីនេះ? និយាយការពិត មនុស្សនឹងយល់ព្រះបន្ទូលជាធម្មជាតិដូចព្រះបន្ទូលទាំងអស់នេះ ដោយមិនចាំបាច់មានការបកស្រាយរបស់ខ្ញុំទេ។ ប្រហែលជាមានមនុស្សមួយចំនួនដែលនឹងនិយាយថា ពួកគេមិនយល់ ហើយខ្ញុំមានបន្ទូលថា នេះគឺជាករណីដែលត្រូវសួរនៅពេលដែលមនុស្សម្នាក់ដឹងពីចម្លើយរួចហើយ ជាករណីនៃការផ្ដើមសកម្មភាពមួយ។ ពាក្យដាស់តឿនមួយចំនួន៖ ហេតុអ្វីបានជាព្រះជាម្ចាស់មានបន្ទូល «គ្រប់យ៉ាងដែលខ្ញុំស្នើសុំពីមនុស្ស តើគេសហការជាមួយខ្ញុំទេ»? ហេតុអ្វីបានជាព្រះជាម្ចាស់មានបន្ទូលដែរថា ធម្មជាតិរបស់មនុស្សពិបាកផ្លាស់ប្ដូរ? ហេតុអ្វីបានជាព្រះជាម្ចាស់ស្អប់ធម្មជាតិរបស់មនុស្ស? ហើយតើអ្វីជាធម្មជាតិរបស់មនុស្សយ៉ាងពិតប្រាកដនោះ? តើអ្វីដែលមិនមែនជាធម្មជាតិរបស់មនុស្ស? តើមាននរណាម្នាក់បានគិតអំពីសំណួរទាំងនេះទេ? ប្រហែលជានេះគឺជាប្រធានបទថ្មីសម្រាប់មនុស្ស ប៉ុន្តែខ្ញុំនៅតែទទូចឱ្យមនុស្សផ្ដល់ការពិចារណាដ៏សមស្របចំពោះសំណួរទាំងនេះ បើមិនដូច្នេះទេ មនុស្សនឹងតែងតែប្រមាថព្រះជាម្ចាស់ ជាមួយនឹងឃ្លាដូចជា «ធម្មជាតិរបស់មនុស្ស គឺពិបាកនឹងផ្លាស់ប្ដូរ»។ តើវាល្អបែបណាទៅ ក្នុងការប្រឆាំងនឹងទ្រង់តាមវិធីនេះ? នៅទីបញ្ចប់ តើវាមិនមែនគ្រាន់តែជាការស្នើសុំបញ្ហាទេឬ? តើវានឹងមិនមកដល់ទីបញ្ចប់ដូចជាពងមាន់ជល់នឹងថ្មទេឬ?

នៅក្នុងសេចក្ដីពិត ការល្បងល និងការល្បួងទាំងអស់ដែលមនុស្សត្រូវទទួល គឺជាមេរៀនដែលព្រះជាម្ចាស់តម្រូវឱ្យមនុស្សរៀន។ ដោយផ្អែកលើបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ នោះមនុស្សអាចសម្រេចបានរបស់ទាំងអស់នេះ ទោះបីជាគេត្រូវតែលះបង់នូវអ្វីដែលគេស្រឡាញ់ក៏ដោយ ប៉ុន្តែដោយសារតែមនុស្សតែងតែស្រឡាញ់ខ្លួនឯង នោះគេបរាជ័យក្នុងការសហការយ៉ាងពិតប្រាកដជាមួយព្រះជាម្ចាស់។ ព្រះជាម្ចាស់មិនស្នើសុំច្រើនពីមនុស្សទេ។ គ្រប់យ៉ាងដែលទ្រង់ស្នើសុំពីមនុស្ស គឺមានបំណងដើម្បីឱ្យសម្រេចបានយ៉ាងងាយស្រួល និងយ៉ាងសប្បាយរីករាយ។ វាគ្រាន់តែថា មនុស្សមិនចង់ឈឺចាប់ដោយសារតែការលំបាកប៉ុណ្ណោះ។ ដូចជាក្នុងនាមជាកូនរបស់នរណាម្នាក់អ៊ីចឹង មនុស្សម្នាក់អាចបំពេញភារកិច្ចរបស់ពួកគេដោយការរស់នៅយ៉ាងសន្សំសំចៃ ហើយសន្សំទុកដើម្បីមើលថែឪពុកម្ដាយរបស់ពួកគេ។ ប៉ុន្តែពួកគេភ័យខ្លាចថា ពួកគេមិនអាចទទួលទានគ្រប់គ្រាន់ ឬខ្លាចថា សម្លៀកបំពាក់របស់ពួកគេនឹងសាមញ្ញពេក ដូច្នេះ ដោយសារហេតុផលមួយ ឬពីរ នោះបំណុលដែលពួកគេជំពាក់ឪពុកម្ដាយរបស់ពួកគេចំពោះការមើលថែប្រកបដោយក្ដីស្រឡាញ់របស់ពួកគាត់ ត្រូវបានបំភ្លេចចោលទាំងស្រុង វាហាក់ដូចជាកិច្ចការមើលថែចំពោះពួកគេ អាចរង់ចាំរហូតដល់កូនមានបានអ៊ីចឹង។ នៅត្រង់នេះខ្ញុំមើលឃើញថា នៅក្នុងចិត្តរបស់មនុស្ស គ្មានសេចក្ដីស្រឡាញ់ដែលជាប់ជំពាក់ចំពោះឪពុកម្ដាយនោះទេ ពោលគឺពួកគេទាំងអស់គឺជាកូនដែលគ្មានសេចក្ដីស្រឡាញ់ដែលជាប់ជំពាក់ចំពោះឪពុកម្ដាយ។ ប្រហែលជាការអះអាងរបស់ខ្ញុំហួសហេតុពេកទេដឹង ប៉ុន្តែខ្ញុំមិនអាចមានបន្ទូលឥតបានការនៅចំពោះមុខការពិតបានទេ។ ខ្ញុំមិនអាច «ដេញជើងអ្នកដទៃ» អំពីការទាស់ទទឹងនឹងព្រះជាម្ចាស់ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ខ្ញុំនោះទេ។ វាពិតជាដោយសារតែគ្មាននរណាម្នាក់នៅលើផែនដី មានចិត្តជាប់ជំពាក់ទេ ទើបព្រះជាម្ចាស់មានបន្ទូលថា «នៅស្ថានសួគ៌ សាតាំងគឺជាសត្រូវរបស់ខ្ញុំ។ នៅលើផែនដី មនុស្សគឺជាសត្រូវរបស់ខ្ញុំ។ ដោយសារតែការរួមបញ្ចូលគ្នារវាងស្ថានសួគ៌និងផែនដី នោះខ្ញុំបានដាក់ពួកគេទាំងអស់ឱ្យជាប់មានពិរុទ្ធរហូតដល់សាច់ញាតិជំនាន់ទី ៩»។ សាតាំងគឺជាសត្រូវរបស់ព្រះជាម្ចាស់។ មូលហេតុដែលព្រះជាម្ចាស់មានបន្ទូលដូច្នេះ គឺដោយសារតែសាតាំងមិនតបស្នងទៅព្រះជាម្ចាស់ ចំពោះសេចក្ដីសណ្ដោស និងសេចក្ដីសប្បុរសដ៏ធំធេងរបស់ទ្រង់ ផ្ទុយទៅវិញ វា «អុំបញ្ច្រាសចរន្តទឹក» ហើយដោយការធ្វើដូច្នេះ វាមិនបំពេញភារកិច្ចរបស់ខ្លួនដើម្បីបង្ហាញភក្ដីភាពដ៏ជាប់ជំពាក់ទៅកាន់ព្រះជាម្ចាស់នោះទេ។ តើមនុស្សក៏មិនដូច្នេះដែរឬ? ពួកគេមិនបង្ហាញការគោរពដ៏ជាប់ជំពាក់ចំពោះ «ឪពុកម្ដាយ» របស់ពួកគេទេ ហើយក៏មិនដែលសងបំណុលដែលពួកគេជំពាក់ «ឪពុកម្ដាយ» របស់ពួកគេចំពោះការថែរក្សាប្រកបដោយសេចក្ដីស្រឡាញ់របស់ពួកគាត់ដែរ។ ហេតុផលនេះគ្រប់គ្រាន់ក្នុងការបង្ហាញថា មនុស្សនៅលើផែនដីគឺជាសាច់ញាតិនៅស្ថានសួគ៌របស់សាតាំង។ មនុស្ស និងសាតាំង គឺមានចិត្តគំនិតតែមួយក្នុងការទាស់ទទឹងនឹងព្រះជាម្ចាស់ ដូច្នេះ វាមិនខ្វល់ថា ព្រះជាម្ចាស់នឹងបញ្ចូលពួកគេទៅក្នុងសាច់ញាតិជំនាន់ទី ៩ ហើយមិនលើកលែងទោសឱ្យនរណាម្នាក់នោះទេ។ នៅក្នុងអតីតកាល ព្រះជាម្ចាស់និងអ្នកបម្រើលូនក្រាបរបស់ទ្រង់នៅស្ថានសួគ៌ គ្រប់គ្រងមនុស្ស ប៉ុន្តែអ្នកបម្រើនោះមិនស្ដាប់បង្គាប់នោះទេ ផ្ទុយទៅវិញគេផ្ដេកផ្ដួលទៅតាមអារម្មណ៍របស់គេ ហើយបះបោរ។ តើមនុស្សដែលបះបោរ មិនមែនកំពុងតែដើរឆ្ពោះទៅរកផ្លូវនេះដែរទេឬ? មិនថាព្រះជាម្ចាស់រឹតបន្តឹង «ខ្សែបង្ហៀរ» ប៉ុនណានោះទេ មនុស្សនឹងគ្រាន់តែមិនរង្គោះរង្គើ ហើយមិនអាចត្រឡប់ចេញពីផ្លូវរបស់ពួកគេបានទេ។ តាមទស្សនៈរបស់ខ្ញុំ ប្រសិនបើមនុស្សបន្តនៅក្នុងផ្លូវនេះ ពួកគេនឹងបង្កឱ្យមានការបំផ្លាញផ្ទាល់ខ្លួនរបស់ពួកគេ។ ប្រហែលជាពេលនេះ អ្នកយល់អត្ថន័យដ៏ពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះហើយ៖ «មនុស្សមិនអាចកាត់ផ្ដាច់ចំណងដែលស្អិតជាប់ទៅនឹងធម្មជាតិចាស់របស់ពួកគេ»។ ព្រះជាម្ចាស់បានរំលឹកមនុស្សជាច្រើនលើកច្រើនសាថា៖ «ដោយសារតែការមិនស្ដាប់បង្គាប់របស់មនុស្ស ខ្ញុំក៏ចាកចេញពីគេ»។ ហេតុអ្វីបានជាព្រះជាម្ចាស់មានបន្ទូលអំពីរឿងនេះម្ដងហើយម្ដងទៀត? តើព្រះជាម្ចាស់ពិតជាអាចគ្មានដួងព្រះហឫទ័យឬ? ហេតុអ្វីបានជាព្រះជាម្ចាស់មានបន្ទូលដូចនេះដែរ «ខ្ញុំមិនមែនជាម្នាក់នៃពូជមនុស្សទេ»? អស់រយៈពេលជាច្រើនថ្ងៃដែលឥតការធ្វើ តើមាននរណាម្នាក់ដែលគិតយ៉ាងយកចិត្តទុកដាក់ដល់បញ្ហាលម្អិតទាំងនេះទេ? ខ្ញុំទទូចឱ្យមនុស្សជាតិប្រើប្រាស់ខ្លួនឯងដោយកម្លាំងកាន់តែខ្លាំងជាងមុន ចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយមិនត្រូវប្រព្រឹត្តចំពោះព្រះបន្ទូលដោយគ្រាន់តែបង្គ្រប់កិច្ចនោះទេ។ ការធ្វើបែបនោះ នឹងមិនផ្ដល់ផលប្រយោជន៍ដល់អ្នក ឬអ្នកដទៃទេ។ វាជារឿងល្អបំផុត ក្នុងការមិននិយាយអ្វីដែលមិនត្រូវការនិយាយ ហើយមិនគិតអំពីអ្វីដែលមិនត្រូវការគិត។ តើនេះនឹងសាមញ្ញជាងមុនឬ? តើកំហុសអ្វីដែលអាចកើតចេញពីការអនុវត្ត? មុនពេលដែលព្រះជាម្ចាស់ប្រកាសអំពីទីបញ្ចប់នៃកិច្ចការរបស់ទ្រង់នៅលើផែនដី គ្មាននរណាម្នាក់នឹងឈប់ «ធ្វើចលនា» បានទេ។ គ្មាននរណាម្នាក់អាចលាងជម្រះធូលីចេញពីដៃរបស់ពួកគេបានទេ។ ពេលនេះ មិនទាន់ដល់ពេលវេលាទេ។ ចូរកុំសន្មតថានឹងធ្វើជាអ្នកនាំផ្លូវសម្រាប់ព្រះជាម្ចាស់ ឬជាទ័ពស្រួចឱ្យសោះ។ ខ្ញុំគិតថា វាលឿនពេកហើយដែលបញ្ឈប់នៅពេលនេះ ហើយលែងធ្វើចលនាទៅមុខទៀតនោះ។ តើអ្នកគិតដូចម្ដេច?

ព្រះជាម្ចាស់នាំយកមនុស្សទៅកណ្ដាលការវាយផ្ចាល ហើយទ្រង់នាំយកពួកគេទៅក្នុងមជ្ឈដ្ឋាននៃសេចក្ដីស្លាប់មួយ ប៉ុន្តែ ផ្ទុយមកវិញ តើព្រះជាម្ចាស់នឹងឱ្យមនុស្សធ្វើអ្វីនៅលើផែនដី? ច្បាស់ណាស់ បំណងប្រាថ្នារបស់មនុស្សគឺមិនមែនដើម្បីបម្រើជាទូដាក់សម្លៀកបំពាក់នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ទេ ពោលគឺជាអ្វីមួយដែលមិនអាចទទួលទាន ឬស្លៀកពាក់បាន ប៉ុន្តែបានត្រឹមតែអាចសម្លឹងមើលប៉ុណ្ណោះ។ ប្រសិនបើវាដូច្នេះ ហេតុអ្វីបានជាទ្រង់ប្រើប្រាស់ដំណើរការស្មុគស្មាញជាច្រើន ដើម្បីធ្វើឱ្យមនុស្សឈឺចាប់ជាខ្លាំងនៅក្នុងសាច់ឈាម? ព្រះជាម្ចាស់មានបន្ទូលថា «ខ្ញុំជូនដំណើរមនុស្សដល់ 'ទីលានប្រហារជីវិត' ដ្បិតការប្រព្រឹត្តល្មើសរបស់មនុស្ស គឺគ្រប់គ្រាន់នឹងទទួលបានការវាយផ្ចាលរបស់ខ្ញុំ»។ តើព្រះជាម្ចាស់អនុញ្ញាតឱ្យមនុស្សដើរទៅកាន់កន្លែងប្រហារជីវិតដោយខ្លួនឯងនៅពេលនេះឬ? ហេតុអ្វីបានជាគ្មាននរណាម្នាក់ «អង្វរសុំសេចក្ដីសណ្ដោសរបស់ពួកគេ»? ដូច្នេះ តើមនុស្សគួរសហការយ៉ាងដូចម្ដេច? តើមនុស្សអាចប្រព្រឹត្តយ៉ាងពិតប្រាកដដូចព្រះជាម្ចាស់ធ្វើនៅពេលដែលទ្រង់ធ្វើការជំនុំជម្រះរបស់ទ្រង់ ដោយគ្មានឥទ្ធិពលនៃអារម្មណ៍ដែរទេ? ប្រសិទ្ធភាពរបស់ព្រះបន្ទូលទាំងនេះ គឺអាស្រ័យជាចម្បងទៅលើវិធីដែលមនុស្សប្រព្រឹត្ត។ នៅពេលដែលឪពុកនាំយកប្រាក់ដែលគាត់រកបានទៅផ្ទះ ប្រសិនបើម្ដាយមិនដឹងពីវិធីដើម្បីសហការជាមួយគាត់ ឬពីវិធីដើម្បីចាត់ចែងផ្ទះសម្បែង នោះតើផ្ទះនោះនឹងមានសភាពដូចម្ដេច? ចូរក្រឡេកមើលសភាពនៃក្រុមជំនុំនៅពេលនេះ៖ ក្នុងនាមជាថ្នាក់ដឹកនាំ តើអ្នករាល់គ្នាមានអារម្មណ៍ដូចម្ដេចអំពីក្រុមជំនុំ? អ្នកក៏អាចរៀបចំការប្រជុំមួយ ដើម្បីពិភាក្សាអំពីការយល់ឃើញផ្ទាល់ខ្លួនរបស់អ្នកដែរ។ ប្រសិនបើអ្វីៗនៅឯផ្ទះ ត្រូវបានម្ដាយធ្វើឱ្យខូច នោះតើកូនៗនៅក្នុងគ្រួសារនោះនឹងទៅជាបែបណា? ដូចជាកូនកំព្រា? ឬដូចជាអ្នកសុំទាន? មិនថាព្រះជាម្ចាស់មានបន្ទូល៖ «មនុស្សទាំងអស់គិតថា ផែនការរបស់ខ្ញុំគឺជាធម្មជាតិនៃព្រះដែលខ្វះ 'គុណភាពនៃបញ្ញា' ប៉ុន្តែតើនរណាអាចយល់ថា ខ្ញុំអាចមើលធ្លុះគ្រប់យ៉ាងនៅក្នុងភាពជាមនុស្សរបស់ខ្ញុំ?» ចំពោះស្ថានភាពជាក់ស្ដែងដូច្នោះ មិនចាំបាច់ព្រះជាម្ចាស់មានបន្ទូលចេញពីភាពជាព្រះរបស់ទ្រង់ឡើយ។ ដូចព្រះជាម្ចាស់បានមានបន្ទូលថា៖ «មិនត្រូវការប្រើញញួរធំដើម្បីដំដែកគោលនោះទេ»។ ប្រហែលជានៅពេលនេះ មានអ្នកដែលមានបទពិសោធជាក់ស្ដែងជាមួយនឹងសុភាសិតរបស់ព្រះជាម្ចាស់ «ក្នុងចំណោមមនុស្ស គ្មាននរណាម្នាក់ដែលស្រឡាញ់ខ្ញុំទេ»។ នៅត្រង់ចំណុចនេះ វាដូចគ្នានឹងអ្វីដែលព្រះជាម្ចាស់បានមានបន្ទូលថា៖ «ដោយសារតែពួកគេបានមកដល់សភាពបច្ចុប្បន្ននៃកិច្ចការ ទើបមនុស្សទាំងអស់ស្ទាក់ស្ទើរក្នុងការឱនក្បាលរបស់ពួកគេ ប៉ុន្តែនៅក្នុងចិត្តរបស់ពួកគេ ពួកគេនៅតែមិនជឿដដែល»។ ព្រះបន្ទូលទាំងនេះ គឺដូចទៅនឹងកែវពង្រីកមួយ។ នៅពេលអនាគតមិនយូរប៉ន្មាន មនុស្សនឹងបានដើរចូលទៅក្នុងស្ថានភាពមួយផ្សេងទៀត។ ការនេះត្រូវបានហៅថា ភាពមិនអាចកែតម្រង់បាន។ តើអ្នកយល់ទេ? នេះគឺជាចម្លើយចំពោះសំណួរទាំងពីររបស់ព្រះជាម្ចាស់៖ «តើមនុស្សមិនវៀរចាកពីអំពើបាប ដោយសារតែពួកគេភ័យខ្លាចថា ខ្ញុំនឹងចាកចេញទេឬ? តើវាមិនពិតទេឬដែលពួកគេមិនរអ៊ូរទាំ ដោយសារតែពួកគេភ័យខ្លាចការវាយផ្ចាលនោះ?» តាមពិត មនុស្សទាំងអស់នៅក្នុងដំណាក់កាលបច្ចុប្បន្ននេះ អស់កម្លាំង ហាក់ដូចជាគ្របដណ្ដប់ដោយភាពគ្មានកម្លាំងកំហែងអ៊ីចឹង។ ពួកគេគ្មានអារម្មណ៍យកចិត្តទុកដាក់ចំពោះកិច្ចការរបស់ព្រះជាម្ចាស់ទាល់តែសោះ ប៉ុន្តែអារម្មណ៍របស់ពួកគេកំពុងតែខ្វល់ខ្វាយអំពីការរៀបចំ និងការផ្គត់ផ្គង់សម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ។ តើមិនមែនបែបនេះទេឬ?

ខាង​ដើម៖ ជំពូកទី ៣៦

បន្ទាប់៖ ជំពូកទី ៣៩

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ