២៦. គេតាមចាប់ខ្លួន តែគ្មានកំហុស

ក្នុងខែឧសភា ឆ្នាំ ២០១៤ បក្សកុម្មុយនីស្តចិនបានបង្កើតករណី ស៊ាវយ័ន នៅក្នុងក្រុង សានទុង ដើម្បីប្រឌិតរឿងទម្លាក់កំហុស និងមួលបង្កាច់ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយភ្លាមៗនោះ បានចាប់ផ្ដើមនូវ «ការបង្ក្រាបរយៈពេលមួយរយថ្ងៃ» ទូទាំងផ្ទៃប្រទេស ដើម្បីចាប់ខ្លួនសមាជិកពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា។ បងប្អូនប្រុសស្រីជាច្រើននាក់ត្រូវបានគេចាប់ខ្លួន។ ត្រឹមតែរយៈពេលពីរខែសោះ ពោលគឺចាប់ពីខែកញ្ញា ដល់ខែវិច្ឆិកា មានបងប្អូនប្រុសស្រីជាង៣០នាក់ក្នុងតំបន់របស់ខ្ញុំ ត្រូវបានគេចាប់ខ្លួនជាបន្តបន្ទាប់។

នៅពេលនោះ ខ្ញុំបានទទួលខុសត្រូវលើកិច្ចការពួកជំនុំជាច្រើនកន្លែង ហើយរាល់ថ្ងៃ ដោយស្ថិតក្រោមការឃ្លាំមើលរបស់ប៉ូលិស ខ្ញុំបានរៀបចំជម្លៀសបងប្អូនប្រុសស្រីដែលមានគ្រោះថ្នាក់ និងសៀវភៅនានាអំពីសេចក្តីជំនឿលើព្រះជាម្ចាស់ ទៅកាន់កន្លែងផ្សេង។ ខ្ញុំត្រូវប្រថុយនឹងគ្រោះថ្នាក់អាចត្រូវគេចាប់ខ្លួនបានគ្រប់ពេល។ នាយប់មួយ បងម្នាក់ដែលត្រូវបានគេចាប់ខ្លួន និងដោះលែងវិញ បានប្រាប់ខ្ញុំថា នៅពេលដែលប៉ូលិសសួរចម្លើយគាត់ ពួកគេបានលើកឡើងពីព័ត៌មានផ្ទាល់ខ្លួនរបស់ខ្ញុំ ហើយថែមទាំងបង្ហាញរូបថតខ្ញុំទៅគាត់ និងសួរថា តើគាត់បានស្គាល់ខ្ញុំឬអត់ទៀតផង។ បងប្រុសនោះបាននិយាយថា ខ្ញុំជាផ្ទាំងស៊ីបចម្បងមួយនៃការតាមចាប់ខ្លួន ហើយបានផ្ដល់ដំបូន្មានឱ្យខ្ញុំចាកចេញជាប្រញាប់។ ខ្ញុំបានគិតថា៖ «មានបងប្អូនប្រុសស្រីជាច្រើននាក់ត្រូវបានគេចាប់ខ្លួន ហើយនៅមានកិច្ចការគ្រោះថ្នាក់ជាច្រើនទៀតដែលត្រូវដោះស្រាយ។ ក្រៅពីនេះ បងប្អូនប្រុសស្រីខ្លះក៏មានអារម្មណ៍ទន់ខ្សោយ ដោយសារតែការចាប់ខ្លួន និងការបៀតបៀនពីសំណាក់នាគដ៏ធំមានសប្បុរក្រហមផងដែរ ហើយពួកគេត្រូវការការគាំទ្រ និងជំនួយ។ ខ្ញុំនឹងចាកចេញក្នុងពេលពីរបីថ្ងៃទៀត»។ តែបងប្រុសនោះបានជំរុញខ្ញុំដោយទទូចថា៖ «យកល្អ ប្អូនគួរតែចាកចេញយប់នេះទៅ។ កុំនៅទីនេះទៀត។ តាមផ្លូវមានកាមេរ៉ានៅគ្រប់កន្លែង ហើយប៉ូលិសនឹងរកប្អូនឃើញមិនខាន ពេលដែលគេឆែកមើលកាមេរ៉ាសុវត្ថិភាព»។ ពេលខ្ញុំឮបែបនេះ ភ្លាមៗ ខ្ញុំមានអារម្មណ៍ភ័យតក់ស្លុត ហើយខ្ញុំចាប់ផ្ដើមស្លន់ស្លោ។ ដូច្នេះ ខ្ញុំប្រញាប់រៀបចំកិច្ចការពួកជំនុំដែលនៅសេសសល់ ហើយរត់ទៅកាន់តំបន់ជិតខាង។

បងប្អូនប្រុសស្រីវ័យចំណាស់ពីរនាក់បានប្រថុយទទួលយកខ្ញុំឱ្យស្នាក់នៅ។ ដោយសារតែមានកាមេរ៉ានៅខាងក្រៅ ខ្ញុំមិនអាចចេញទៅក្រៅបានទេ ដូច្នេះ ខ្ញុំត្រូវបន្តស្នាក់នៅក្នុងផ្ទះរបស់ពួកគាត់។ កូនប្រុសរបស់ពួកគាត់បានធ្វើការនៅសាលារៀនមួយ ហើយរដ្ឋាភិបាលបានចេញសារាចរមួយថា បុគ្គលិកបង្រៀនទាំងអស់ និងសមាជិកគ្រួសាររបស់ពួកគេមិនអាចមានជំនឿសាសនាបានឡើយ បើមិនដូច្នោះទេ ពួកគេនឹងត្រូវបណ្ដេញចេញពីមុខតំណែងរបស់ខ្លួនមិនខាន ដូច្នេះ កូនប្រុសរបស់ពួកគេខ្លាចថា អនាគតរបស់ខ្លួននឹងត្រូវរងផលប៉ះពាល់ គេបានជំទាស់មិនឱ្យឪពុកម្ដាយរបស់ខ្លួនជឿលើព្រះជាម្ចាស់ឡើយ។ បងស្រីខ្លាចកូនប្រុសរបស់គាត់មកឃើញខ្ញុំនៅផ្ទះ រួចរាយការណ៍ប្រាប់ប៉ូលិស ដូច្នេះ គាត់ត្រូវរៀបចំឱ្យខ្ញុំស្នាក់នៅជាន់ដាក់អីវ៉ាន់ខាងលើ។ គ្រប់ពេលដែលកូនប្រុសរបស់បងស្រីត្រឡប់មកវិញ ខ្ញុំមានអារម្មណ៍ភិតភ័យយ៉ាងខ្លាំង។ មានពេលម្ដងនោះ កូនប្រុសគាត់បានឡើងទៅជាន់លើ ដើម្បីយកអ្វីម្យ៉ាង។ ខ្ញុំខ្លាចគាត់រកខ្ញុំឃើញ ដូច្នេះ ខ្ញុំបានពួននៅពីក្រោយទ្វារ ហើយមិនហ៊ានកម្រើកខ្លួនទេ។ ចៃដន្យអ្វីពេលនោះ ផ្សែងមកពីប្រេងឆានៅផ្ទះបាយបានហុយឡើងតាមបំពង់ផ្សែង ហើយខ្ញុំមិនអាចទប់ក្អកបានឡើយ។ ខ្ញុំបានយកភួយក្រាស់មកគ្របឃ្លុំក្បាល និងមាត់ខ្ញុំជិត ហើយខ្ញុំប៊ិះតែដាច់ដង្ហើមទៅហើយ។ បងស្រីមានកូនប្រុសម្នាក់ទៀតដែលរស់នៅក្បែរនោះ ហើយខ្ញុំអាចឮសំឡេងទូរទស្សន៍របស់គាត់ ដូច្នេះ ដើម្បីលាក់ខ្លួន ខ្ញុំមិនហ៊ានបើកភ្លើងនៅក្នុងបន្ទប់ជាន់លើនោះទេ ហើយជានិច្ចកាល ខ្ញុំរក្សាសំឡេងខ្ញុំឱ្យឮតិចបំផុត។ នៅពេលនោះជារដូវរងា ហើយបន្ទប់ត្រជាក់យ៉ាងខ្លាំង ប៉ុន្តែខ្ញុំមិនហ៊ានចេញទៅក្រោមកម្ដៅព្រះអាទិត្យទេ។ ក្រោយពេលមួយរយៈមក ខ្ញុំចាប់ផ្ដើមមានអារម្មណ៍បាក់ទឹកចិត្តជាខ្លាំង ដោយឆ្ងល់ថា «តើនៅពេលណាទើបខ្ញុំអាចឈប់រស់នៅបែបនេះទៀត? តើពេលណាទើបខ្ញុំអាចជួបជុំជាមួយគ្រួសារខ្ញុំវិញ និងចេញទៅជាមួយបងប្អូនប្រុសស្រីរបស់ខ្ញុំ ដើម្បីបំពេញភារកិច្ច?» នៅពេលនោះ ខ្ញុំអធិស្ឋានទៅព្រះជាម្ចាស់ជារឿយៗ ដោយទូលសុំឱ្យទ្រង់ដឹកនាំ និងបំភ្លឺខ្ញុំ ដើម្បីឱ្យខ្ញុំអាចយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់ និងដឹងពីរបៀបឆ្លងផុតមជ្ឈដ្ឋានបែបនេះ។ ក្រោយមក ខ្ញុំបានអានបទគម្ពីរមួយចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា៖ «ប្រហែលជាអ្នករាល់គ្នានឹកចាំអំពីពាក្យទាំងអស់នេះហើយថា៖ 'ដ្បិតទុក្ខលំបាកដ៏ស្រាលរបស់យើង គឺតែមួយភ្លែតទេ តែវានឹងធ្វើឱ្យយើងមានសិរីរុងរឿងយ៉ាងច្រើនលើសលុប អស់កល្បជានិច្ច'។ អ្នករាល់គ្នាធ្លាប់ស្ដាប់ឮពាក្យទាំងអស់នេះពីមុនមកហើយ ប៉ុន្ដែក្នុងចំណោមអ្នករាល់គ្នា គ្មាននរណាម្នាក់យល់ពីអត្ថន័យពិតប្រាកដនៃពាក្យទាំងនេះទេ។ ថ្ងៃនេះ អ្នករាល់គ្នាដឹងយ៉ាងច្បាស់អំពីសារៈសំខាន់ពិតប្រាកដនៃពាក្យទាំងនេះហើយ។ ពាក្យទាំងនេះ នឹងបានសម្រេចដោយព្រះជាម្ចាស់នៅគ្រាចុងក្រោយ ហើយវានឹងបានសម្រេចនៅក្នុងអស់អ្នកដែលទទួលរងការបៀតបៀនយ៉ាងឃោរឃៅពីសំណាក់នាគដ៏ធំមានសម្បុរក្រហមនៅក្នុងទឹកដីដែលវាបានរុំព័ទ្ធជុំជិត។ នាគដ៏ធំមានសម្បុរក្រហមនេះបៀតបៀនព្រះជាម្ចាស់ និងជាខ្មាំងសត្រូវរបស់ព្រះជាម្ចាស់ ដូច្នេះហើយបានជាមនុស្សនៅក្នុងទឹកដីនេះ ត្រូវរងការអាម៉ាស់ និងការធ្វើទុក្ខបុកម្នេញដោយព្រោះការជឿលើព្រះជាម្ចាស់ ហើយជាលទ្ធផល ពាក្យទាំងនេះនឹងសម្រេចនៅក្នុងអ្នករាល់គ្នាដែលជាមនុស្សមួយក្រុមនេះ។ កិច្ចការទាំងអស់របស់ព្រះជាម្ចាស់ ត្រូវជួបឧបសគ្គធំៗជាច្រើន ហើយព្រះបន្ទូលរបស់ទ្រង់ជាច្រើន មិនអាចសម្រេចបានភ្លាមៗនោះទេដោយសារតែកិច្ចការនេះបានចាប់ផ្ដើមនៅក្នុងទឹកដីមួយដែលប្រឆាំងនឹងព្រះជាម្ចាស់។ ដូច្នេះ មនុស្សត្រូវបានបន្សុទ្ធដោយសារផលនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលជាផ្នែកមួយនៃការរងទុក្ខផងដែរ។ វាពិតជាពិបាកខ្លាំងណាស់សម្រាប់ព្រះជាម្ចាស់ ក្នុងការបំពេញកិច្ចការរបស់ទ្រង់នៅក្នុងទឹកដីរបស់នាគដ៏ធំមានសម្បុរក្រហម ប៉ុន្ដែគឺតាមរយៈការលំបាកនេះហើយ ដែលព្រះជាម្ចាស់ធ្វើកិច្ចការរបស់ទ្រង់បានមួយដំណាក់កាល ដើម្បីឱ្យទ្រង់អាចបង្ហាញឱ្យឃើញច្បាស់នូវព្រះប្រាជ្ញាញាណ និងស្នាព្រះហស្តដ៏អស្ចារ្យរបស់ទ្រង់ ហើយព្រះជាម្ចាស់ប្រើប្រាស់ឱកាសនេះ ដើម្បីធ្វើឱ្យមនុស្សមួយក្រុមនេះបានពេញខ្នាត» («តើកិច្ចការរបស់ព្រះជាម្ចាស់ សាមញ្ញដូចមនុស្សគិតដែរឬទេ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានយល់ថា នៅពេលដែលមនុស្សម្នាក់ជឿលើព្រះជាម្ចាស់នៅក្នុងប្រទេសមួយដែលត្រូវបានគ្រប់គ្រងដោយបក្សកុម្មុយនីស្តចិន (CCP) នោះការបៀតបៀនចៀសមិនផុតឡើយ ប៉ុន្តែព្រះជាម្ចាស់ប្រើមជ្ឈដ្ឋានបែបនេះ ដើម្បីប្រោសសេចក្តីជំនឿរបស់មនុស្សឱ្យបានគ្រប់លក្ខណ៍។ ខ្ញុំបានគិតដល់ពេលដែលខ្ញុំមិនបានស្ថិតក្នុងមជ្ឈដ្ឋានបែបនេះ ខ្ញុំគិតថា ខ្ញុំអាចស៊ូទ្រាំនឹងការលំបាក និងមានសេចក្តីជំនឿលើព្រះជាម្ចាស់។ ប៉ុន្តែ ពេលដែលខ្ញុំត្រូវបានគេតាមប្រមាញ់ដល់ចំណុចមួយដែលគ្មានផ្ទះសម្បែង លាក់ខ្លួន និងបាត់បង់សេរីភាពទាំងស្រុង ហើយខ្ញុំត្រូវរងទុក្ខលំបាកយ៉ាងពិតប្រាកដ ខ្ញុំបែរជាមានការរអ៊ូរទាំនៅក្នុងចិត្ត ហើយអ្វីដែលខ្ញុំចង់បានគឺចង់រត់គេចខ្លួនទៅវិញ។ គឺមានតែតាមរយៈរឿងរ៉ាវដែលការពិតបើកសម្ដែងប៉ុណ្ណោះ ទើបខ្ញុំទទួលស្គាល់ថា ខ្ញុំគ្មានសេចក្តីជំនឿដ៏ពិតលើព្រះជាម្ចាស់សោះឡើយ គ្មានការស្ដាប់បង្គាប់ទេ ហើយកម្ពស់ខ្ញុំទៀតសោតក៏នៅទាបណាស់ដែរ។ ក្នុងអំឡុងពេលពីរបីខែនេះ CCP បានរើកកាយតាមផ្ទះ និងចាប់ខ្លួនមនុស្សយ៉ាងវីវក់ បានរឹបអូសយកប្រាក់របស់ពួកជំនុំ ហើយបានធ្វើឱ្យបងប្អូនប្រុសស្រីជាច្រើននាក់រត់ភៀសខ្លួនចេញពីផ្ទះរបស់ខ្លួន ធ្វើឱ្យជីវិតរបស់ពួកគេជួបការលំបាកយ៉ាងខ្លាំង និងនាំឱ្យពួកគេគ្មានសូម្បីតែកន្លែងរស់នៅ។ CCP បានធ្វើរឿងអាក្រក់ជាច្រើន ដោយចាប់ខ្លួន និងបៀតបៀនមនុស្ស។ តើគោលបំណងមិនគ្រាន់តែបង្វែរមនុស្សចេញពីព្រះជាម្ចាស់ និងធ្វើឱ្យពួកគេក្បត់ព្រះជាម្ចាស់ទេឬ? ប្រសិនបើខ្ញុំចុះខ្សោយ ដកខ្លួន និងរអ៊ូរទាំនៅក្នុងមជ្ឈដ្ឋានបែបនេះ ខ្ញុំនឹងចាញ់ល្បិចកលរបស់សាតាំង ហើយបាត់បង់ទីបន្ទាល់របស់ខ្ញុំមិនខាន។ ពេលខ្ញុំដឹងបែបនេះ ខ្ញុំមានអារម្មណ៍ឈឺចាប់ និងរងទារុណកម្មកាន់តែតិចនៅក្នុងចិត្ត។ ខ្ញុំបានគិតថា៖ «មិនថាខ្ញុំត្រូវបន្តស្នាក់នៅទីនេះយូរប៉ុនណា ឬត្រូវរងទុក្ខខ្លាំងបែបណាឡើយ ខ្ញុំចង់ចុះចូលតាមការរៀបចំរបស់ព្រះជាម្ចាស់»។

ពីរបីខែក្រោយមក ការស៊ើបអង្កេតហាក់មិនសូវជាតឹងតែងខ្លាំង ដូច្នេះ ខ្ញុំបានទៅកាន់ទីក្រុងមួយទៀត ដើម្បីបំពេញភារកិច្ចរបស់ខ្ញុំ។ ដើម្បីសុវត្ថិភាព ខ្ញុំបានកាត់សក់វែងចោល ហើយខ្ញុំបានពាក់មួក ពាក់ម៉ាស់ និងវ៉ែនតា នៅពេលដែលខ្ញុំចេញទៅជួបជុំគ្នា។ ខ្ញុំបានដើរតាមច្រកតូចៗ និងផ្លូវក្រវេចក្រវៀន ដោយព្យាយាមកុំឱ្យគេចាប់អារម្មណ៍។ ខ្ញុំគិតថា ដរាបណាខ្ញុំមានការប្រុងប្រយ័ត្ន នោះខ្ញុំនៅតែអាចបំពេញភារកិច្ចរបស់ខ្ញុំបានដដែល។ ប្រហែលពីរបីខែក្រោយមក នាល្ងាចមួយ ខ្ញុំបានភ្ញាក់ផ្អើល ពេលដែលអ្នកដឹកនាំរបស់ខ្ញុំបានរត់សំដៅមករកខ្ញុំ ទាំងនិយាយថា៖ «ប៉ូលិសបានផ្សាយព័ត៌មានរបស់ប្អូននៅលើអ៊ីនធឺណិត។ ពួកគេកំពុងស្វែងរកប្អូន។ សេចក្តីជូនដំណឹងអំពីមនុស្សដែលប៉ូលិសតាមចាប់នេះ ត្រូវបានបញ្ជូនទៅកាន់ទូរស័ព្ទដៃរបស់អ្នកស្រុកនៅក្នុងតំបន់កណ្ដាលទីក្រុងរបស់យើង ព្រមទាំងបណ្ដាស្រុកដែលនៅជុំវិញជាច្រើន ដើម្បីប្រាប់ពួកគេឱ្យរាយការណ៍ បើពួកគេបានឃើញប្អូន។ ប៉ូលិសបានដឹងថា ពូរបស់ប្អូនបានផ្សាយដំណឹងល្អដល់ប្អូន ហើយពួកគេបានចាប់ខ្លួនពូ និងមីងរបស់ប្អូនរួចហើយ។ ដើម្បីសុវត្ថិភាព ប្អូនមិនអាចចេញទៅបំពេញភារកិច្ចរបស់ប្អូនបានទៀតឡើយ»។ ក្រោយមក ខ្ញុំបានទទួលដំណឹងថា ប៉ូលិសបានរកឃើញជីតាខ្ញុំដែលមានអាយុ៨០ឆ្នាំ ហើយបានសួរនាំគាត់អំពីទីកន្លែងរបស់ខ្ញុំ។ ពួកគេក៏បានបិទមជ្ឈមណ្ឌលព្យាបាលដោយចលនារបស់ពូខ្ញុំផងដែរ។ ជាងនេះទៀត ប៉ូលិសកំពុងតែស្វែងរកម្ដាយ និងបងស្រីខ្ញុំ ដូច្នេះ ពួកគាត់មិនអាចទៅផ្ទះវិញបានឡើយ។ ពេលដែលខ្ញុំបានឮដំណឹងនេះ ខ្ញុំបានខឹងយ៉ាងខ្លាំង។ ជំនឿរបស់ខ្ញុំលើព្រះជាម្ចាស់គឺជារឿងត្រឹមត្រូវ និងសមរម្យ។ ហេតុអ្វីបានជាបក្សកុម្មុយនីស្តកំពុងតែគាបសង្កត់មនុស្សដែលជឿលើព្រះជាម្ចាស់យ៉ាងព្រៃផ្សៃបែបនេះ? ហេតុអ្វីបានជានៅក្នុងប្រទេសចិនគ្មានភាពយុត្តិធម៌ និងសេរីភាពនៃជំនឿអ៊ីចឹង? ដំបូង ខ្ញុំមានគម្រោងចង់លួចត្រឡប់ទៅជួបគ្រួសារខ្ញុំវិញ តែខ្ញុំមិនបានរំពឹងថា ខ្ញុំស្ថិតក្នុងបញ្ជីមនុស្សដែលប៉ូលិសត្រូវតាមចាប់ខ្លួន ឬថាពួកគេនឹងគំរាមកំហែង និងសម្លុតបំភ័យគ្រួសារខ្ញុំបែបនេះឡើយ។ ទោះបីខ្ញុំមានផ្ទះក៏ដោយ ក៏ខ្ញុំមិនអាចត្រឡប់ទៅផ្ទះវិញបានដែរ ហើយគ្រួសារខ្ញុំបានជាប់ជំពាក់ជំពិន និងត្រូវគេចាប់ខ្លួន។ ខ្ញុំបានដឹងថា ឥឡូវ ខ្ញុំជាឧក្រិដ្ឋជនដែលគេតាមចាប់ ហើយខ្ញុំឆ្ងល់ថាតើសាច់ញាតិ និងមិត្តភក្ដិនឹងនិយាយបែបណាអំពីខ្ញុំ? តើពួកគេនឹងគិតថា ខ្ញុំបានធ្វើអ្វីមួយអាក្រក់ឬ? តើខ្ញុំអាចប្រឈមនឹងពួកគេទៅថ្ងៃអនាគតដូចម្ដេចទៅ? ពេលខ្ញុំគិតអំពីរឿងនេះ ខ្ញុំមិនអាចទប់ទឹកភ្នែកបានឡើយ។ បើខ្ញុំគិតរឿងនេះកាន់តែច្រើន ខ្ញុំកាន់តែពិបាកចិត្ត។ ខ្ញុំមានអារម្មណ៍ថា ការជឿលើព្រះជាម្ចាស់នៅក្នុងប្រទេសចិន ពិតជាពិបាកពេកហើយ។ កំពុងតែឈឺចាប់ ខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់ថា៖ «ឱព្រះជាម្ចាស់អើយ! ទូលបង្គំមិនដឹងជាត្រូវឆ្លងកាត់មជ្ឈដ្ឋាននេះបែបណាឡើយ។ សូមប្រទានទំនុកចិត្ត និងកម្លាំងដល់ទូលបង្គំ ព្រមទាំងដឹកនាំទូលបង្គំឱ្យយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់ផង»។ បន្ទាប់ពីអធិស្ឋានរួច ខ្ញុំបានគិតដល់បទទំនុកតម្កើងមួយចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់អំពី «ជីវិតដ៏មានអត្ថន័យបំផុត» ដែលចែងថា៖ «អ្នកគឺជាភាវៈដែលព្រះបានបង្កើត ជាការពិតណាស់គឺអ្នកគួរតែថ្វាយបង្គំព្រះជាម្ចាស់ ហើយដេញតាមជីវិតមួយដែលមានន័យ។ ដោយសារតែអ្នកជាមនុស្សម្នាក់ អ្នកគួរតែលះបង់ខ្លួនសម្រាប់ព្រះជាម្ចាស់ ហើយស៊ូទ្រាំក្នុងគ្រប់ទុក្ខលំបាកចុះ! អ្នកគួរតែទទួលយកទាំងចិត្តរីករាយ និងប្រាកដជាក់ចំពោះទុក្ខលំបាកតិចតួចដែលអ្នកជួបនៅថ្ងៃនេះ ហើយរស់នៅក្នុងជីវិតដ៏មានន័យ ដូចជាយ៉ូប និងពេត្រុសចុះ។ អ្នករាល់គ្នាគឺជាមនុស្សដែលដេញតាមផ្លូវដ៏ត្រឹមត្រូវ ជាអ្នកដែលស្វែងរកការធ្វើឱ្យប្រសើរឡើង។ អ្នករាល់គ្នាជាមនុស្សដែលត្រូវរះត្រដែតឡើងនៅក្នុងប្រជាជាតិនៃនាគដ៏ធំមានសម្បុរក្រហម ជាអ្នកដែលព្រះជាម្ចាស់ហៅថាជាមនុស្សសុចរិត។ តើនេះមិនមែនជាជីវិតដ៏មានអត្ថន័យបំផុតទេឬ?» («ការអនុវត្ត (២)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ពេលស្ដាប់បទនេះរួច ខ្ញុំបានរំជួលចិត្តរហូតដល់យំ។ វាជារឿងត្រឹមត្រូវ និងសមរម្យ ដែលភាវៈដែលព្រះបានបង្កើតមក ត្រូវជឿលើព្រះជាម្ចាស់ និងថ្វាយបង្គំទ្រង់ ហើយព្រះជាម្ចាស់ក៏យល់ព្រមចំពោះរឿងនេះដែរ។ ខ្ញុំបានគិតដល់យ៉ូប ដែលបានកោតខ្លាចព្រះជាម្ចាស់ និងគេចចេញពីអំពើអាក្រក់។ ទោះបីគាត់បានបាត់បង់កូនៗ ទ្រព្យសម្បត្តិ មានដំបៅពេញខ្លួន ហើយត្រូវបានប្រពន្ធ និងមិត្តភក្តិរបស់គាត់វិនិច្ឆ័យ និងយល់ច្រឡំក៏ដោយ ក៏គាត់នៅតែរក្សាសេចក្តីជំនឿរបស់គាត់លើព្រះជាម្ចាស់ បានសរសើរតម្កើងព្រះជាម្ចាស់នៅក្នុងទុក្ខវេទនារបស់គាត់ បានប្រកាន់ខ្ជាប់ និងធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ ព្រមទាំងបំបាក់មុខសាតាំងបានដដែល។ ក្នុងនោះ ក៏មានពេត្រុសផងដែរ ដែលបានស្វែងរកចង់ស្គាល់ព្រះជាម្ចាស់ និងស្រឡាញ់ព្រះជាម្ចាស់ពេញមួយជីវិតរបស់គាត់ បានឆ្លងកាត់នូវការល្បងល និងការបន្សុទ្ធរាប់រយដង បានស៊ូទ្រាំនឹងការឈឺចាប់យ៉ាងខ្លាំង ហើយចុងបញ្ចប់ ត្រូវបានគេឆ្កាងក្បាលចុះក្រោមជើងឡើងលើដើម្បីព្រះជាម្ចាស់ ដែលការនេះបង្កើតឱ្យមានទីបន្ទាល់ដ៏ស្រស់បំព្រង និងល្បីរន្ទឺ។ ក្នុងនាមជាភាវៈដែលព្រះបង្កើតមក ពិតជាមានអត្ថន័យណាស់ក្នុងការប្រកាន់ខ្ជាប់ និងធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ ព្រមទាំងទទួលបានការយល់ព្រមរបស់ព្រះអាទិករ! សព្វថ្ងៃនេះ បក្សកុម្មុយនីស្តចង់បាន និងតាមចាប់ខ្លួនខ្ញុំ ដោយសារតែជំនឿរបស់ខ្ញុំលើព្រះជាម្ចាស់។ ទោះបីជាសាច់ញាតិ និងមិត្តភក្ដិយល់ច្រឡំ និងបោះបង់ខ្ញុំចោលក៏ដោយ ក៏វាគ្មានអ្វីដែលត្រូវអៀនខ្មាសដែរ ដោយសារតែខ្ញុំកំពុងតែដើរតាមផ្លូវត្រឹមត្រូវនៅក្នុងជីវិត និងធ្វើរឿងដ៏សុចរិតបំផុត។ ពេលខ្ញុំពិចារណាអំពីការនេះ ខ្ញុំឈឺចាប់កាន់តែតិច ហើយបែរជាមានអារម្មណ៍មោទនភាពចំពោះខ្លួនឯងដែលអាចរងទុក្ខបែបនេះបានទៅវិញ។

ថ្ងៃមួយ នៅខែមករា ឆ្នាំ២០១៦ បងស្រីខ្ញុំហុចបៀមួយហ៊ូដល់ខ្ញុំ។ ខ្ញុំបានយកវា ហើយឃើញថា រូបថត និងព័ត៌មាននៃអត្តសញ្ញាណរបស់ខ្ញុំត្រូវបានគេបោះពុម្ពនៅលើសន្លឹកបៀនោះ។ ឈ្មោះខ្ញុំ លេខអត្តសញ្ញាណប័ណ្ណខ្ញុំ និងអាសយដ្ឋានផ្ទះដែលបានចុះបញ្ជីសុទ្ធតែមាននៅលើនោះ ហើយខ្ញុំក៏ត្រូវបានគេកត់ត្រាជាជនរត់គេចខ្លួនតាមអនឡាញ ដោយការិយាល័យសន្ដិសុខសាធារណៈថាជា «ឧក្រិដ្ឋជនដែលសង្ស័យថាបានរៀបចំ និងប្រើប្រាស់អង្គការសាសនាខុសឆ្គង ដើម្បីធ្វើឱ្យខូចដល់ការអនុវត្តច្បាប់»។ នៅលើសន្លឹកបៀនោះ ក៏មានបោះផ្សាយលេខទូរស័ព្ទរាយការណ៍បន្ទាន់ និងឃ្លាដែលបញ្ជាក់ថា អ្នកផ្ដល់ព័ត៌មានអាចទទួលបានរង្វាន់ផងដែរ។ បងស្រីខ្ញុំបាននិយាយថា ប៉ូលិសកំពុងចែកចាយសន្លឹកបៀជាច្រើនហ៊ូ ដោយមានផ្ទុកនូវរូបថត និងព័ត៌មានរបស់ខ្ញុំ ព្រមទាំងបងស្រីបីនាក់ផ្សេងទៀតដែលទទួលខុសត្រូវលើកិច្ចការពួកជំនុំ រួមទាំងឃាតក និងពួកចោរប្លន់ផងដែរ។ ក្រោយមក ខ្ញុំបានឮពីបងប្អូនប្រុសស្រីខ្ញុំថា ពួកគេបានឃើញសេចក្តីជូនដំណឹងតាមចាប់ខ្លួនខ្ញុំនៅលើកញ្ចក់ទូរទស្សន៍ធំៗជាច្រើននៅខាងក្រៅស្ថានីយ៍រថភ្លើង និងក្តារបិទប្រកាសនៅតាមច្រកចូលការិយាល័យសន្ដិសុខសាធារណៈ។ ពេលឮបែបនេះ ធ្វើឱ្យខ្ញុំងឿងឆ្ងល់ជាខ្លាំង។ ខ្ញុំចង់សួរពួកគេថា៖ «តើខ្ញុំបានល្មើសច្បាប់អ្វី? តើខ្ញុំបានធ្វើអ្វី ដែលបំពានច្បាប់ទៅ? ហេតុអ្វីបានជាអ្នកប្រើប្រាស់មធ្យោបាយគ្មានសីលធម៌បែបនេះ ដើម្បីតាមប្រមាញ់ និងចាប់ខ្លួនខ្ញុំ?» ខ្ញុំមិនអាចធ្វើអ្វីបាន ក្រៅពីនឹកចាំពីបទគម្ពីរមួយចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា៖ «អស់រយៈពេលរាប់ពាន់ឆ្នាំ ទឹកដីនេះបានក្លាយជាទឹកដីនៃសេចក្តីស្មោកគ្រោក។ វាកខ្វក់យ៉ាងខ្លាំង ពេញដោយសេចក្តីកំសត់វេទនា ព្រលឹងខ្មោចហោះហើរពាសពេញគ្រប់កន្លែង ជាទីដែលពេញដោយកលល្បិចនិងការបោកបញ្ឆោត ចោទប្រកាន់គ្មានមូលដ្ឋាន[១] គ្មានមេត្តានិងកាចសាហាវ ចូរដើរចេញពីទីក្រុងខ្មោចនេះ ហើយទុកឱ្យវាមានពេញទៅដោយសាកសពចុះ។ ក្លិនដ៏ស្អុយរលួយមានពាសពេញដី ហុយឡើងពាសពេញអាកាសវេហា ហើយវាត្រូវបានការពារយ៉ាងមាំ។[២] តើនរណាអាចមើលឃើញពិភពលោកដែលហួសពីមេឃទៅ? អារក្សចងរឹតរាងកាយមនុស្សយ៉ាងជាប់ណែន វាគ្របបាំងភ្នែករបស់គេទាំងពីរ ហើយបិទមាត់របស់គេយ៉ាងជិត។ ស្ដេចអារក្សបានច្រឡោតអស់រយៈពេលរាប់ពាន់ឆ្នាំ រហូតដល់សព្វថ្ងៃនេះ វានៅតែយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើទីក្រុងខ្មោច គឺដូចទីក្រុងនេះជារាជវាំងហាមប្រាមរបស់ពួកអារក្សអ៊ីចឹង។ ក្នុងពេលនេះ ពួកឃ្លាំមើលមួយក្រុមនេះខំប្រឹងសម្លក់សម្លឹង ទាំងក្នុងចិត្តភ័យខ្លាចថា ព្រះជាម្ចាស់នឹងចាប់ពួកវាទាំងមិនដឹងខ្លួន ហើយបោសសម្អាតពួកវាទាំងអស់ចោល ដោយគ្មានទុកកន្លែងឱ្យពួកវាមានសេចក្តីសុខ និងសុភមង្គលឡើយ។ តើមនុស្សនៃទីក្រុងខ្មោចមួយនេះអាចធ្លាប់ឃើញព្រះជាម្ចាស់ដោយរបៀបណាទៅ? តើពួកវាធ្លាប់ទទួលបានការថ្នាក់ថ្នម និងភាពគួរឱ្យស្រឡាញ់របស់ព្រះជាម្ចាស់ដែរឬទេ? តើពួកវាមានការកោតសរសើរអ្វីខ្លះចំពោះកិច្ចការនៅពិភពរបស់មនុស្ស? តើមានមនុស្សណាខ្លះដែលអាចយល់អំពីបំណងព្រះហឫទ័យដ៏ជ្រាលជ្រៅរបស់ព្រះជាម្ចាស់? វាគ្មានអ្វីដែលត្រូវឆ្ងល់ឡើយថា ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សបន្តលាក់កំបាំងទាំងស្រុងនោះ៖ នៅក្នុងសង្គមដ៏ខ្មៅងងឹត ជាទីដែលពួកអារក្សដ៏គ្មានមេត្តា និងកាចសាហាវស្ថិតនៅនេះ តើស្ដេចអារក្សដែលសម្លាប់មនុស្សមិនប៉ប្រិចភ្នែកនេះ អាចទទួលយកអត្ថិភាពរបស់ព្រះជាម្ចាស់ ដែលជាព្រះដ៏គួរឱ្យស្រឡាញ់ សប្បុរស និងបរិសុទ្ធបានដោយរបៀបណា? តើវាអាចទះដៃសាទរ និងអបអរចំពោះការមកដល់របស់ព្រះជាម្ចាស់យ៉ាងដូចម្ដេចទៅ? ឱ ពួកកញ្ជះដាច់ថ្លៃអើយ! តាំងពីយូរមកហើយ ពួកគេតបស្នងសេចក្តីសប្បុរសដោយសេចក្តីស្អប់ ពួកគេបានចាប់ផ្ដើមចាត់ទុកព្រះជាម្ចាស់ជាសត្រូវតាំងពីយូរមកហើយ ពួកគេបំពានព្រះជាម្ចាស់ ពួកវាច្រឡោតខឹងយ៉ាងខ្លាំង ពួកវាគ្មានការគោរពចំពោះព្រះជាម្ចាស់សូម្បីតែបន្ដិច ពួកវាជាចោរលួចប្លន់ ពួកវាបានបាត់បង់មនសិការ ពួកវាប្រព្រឹត្តផ្ទុយពីមនសិការ ហើយពួកវាបានល្បួងមនុស្សស្លូតត្រង់ឱ្យប្រព្រឹត្តអំពើដ៏ល្ងង់ខ្លៅ។ តើនេះឬជាបុព្វបុរសពីសម័យបុរាណនោះ? ជាមេដឹកនាំដ៏គួរឱ្យស្រឡាញ់ឬ? ពួកវាសុទ្ធតែប្រឆាំងនឹងព្រះជាម្ចាស់! ការជ្រៀតជ្រែករបស់ពួកវាបានធ្វើឱ្យពិភពក្រោមមេឃស្ថិតនៅក្នុងសភាពខ្មៅងងឹត និងភាពជ្រួលច្របល់! តើនេះឬជាសេរីភាពសាសនានោះ? ជាសិទ្ធិស្របច្បាប់ និងជាផលប្រយោជន៍របស់ពលរដ្ឋនោះឬ? ទាំងអស់នេះគ្រាន់តែជាកលល្បិច ដើម្បីគ្របបាំងអំពើបាបតែប៉ុណ្ណោះ!» («កិច្ចការ និងការចូល (៨)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបើកសម្ដែងពីធម្មជាតិដ៏ពិតរបស់នាគដ៏ធំមានសម្បុរក្រហម។ CCP គឺជាខ្មាំងសត្រូវរបស់ព្រះជាម្ចាស់ ជាអារក្សដែលប្រឆាំង និងស្អប់ព្រះជាម្ចាស់ ហើយទីដែលវាគ្រប់គ្រង គឺជាជម្រករបស់សាតាំង និងអារក្ស។ វាបដិសេធមិនអនុញ្ញាតឱ្យព្រះជាម្ចាស់មានវត្តមាន ហើយវាកាន់តែមិនអនុញ្ញាតឱ្យមនុស្សជឿលើព្រះដ៏ពិត និងដើរតាមមាគ៌ាដ៏ត្រឹមត្រូវទៀតផង។ នេះជាហេតុផលដែលវាចាត់ទុកគ្រីស្ទសាសនាជា «លទ្ធិខុសឆ្គង» និងព្រះគម្ពីរជាអក្សរសាស្ត្រនៃ «លទ្ធិខុសឆ្គង» ហើយចាប់ខ្លួនគ្រីស្ទបរិស័ទដោយគ្មានមេត្តាបែបនេះ។ សព្វថ្ងៃនេះ ដើម្បីកម្ចាត់កិច្ចការរបស់ព្រះជាម្ចាស់នៃគ្រាចុងក្រោយ វាបង្កើតពាក្យចចាមអារ៉ាមគ្រប់បែបយ៉ាង និងបង្កើតករណីបទឧក្រិដ្ឋក្លែងក្លាយ ដើម្បីប្រឌិតរឿង និងបង្ខូចកិត្តិយសពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា វាដេញតាម និងតាមដានពួកអ្នកជឿលើព្រះ ធ្វើដូចជាពួកគេជាឧក្រិដ្ឋជនដ៏សាហាវយង់ឃ្នង់បំផុតអ៊ីចឹង ហើយវាបោកបញ្ឆោត និងញុះញុងមនុស្សដែលមិនដឹងការពិតឱ្យស្អប់ពួកអ្នកជឿលើព្រះ ហើយចូលរួមប្រឆាំងនឹងព្រះជាម្ចាស់ផងដែរ។ បក្សកុម្មុយនីស្តពិតជានិយាយកុហក និងធ្វើអាក្រក់គ្រប់យ៉ាងមែន! ពេលខ្ញុំដឹងបែបនេះ វាបានជួយពង្រឹងការតាំងចិត្តរបស់ខ្ញុំក្នុងការបោះបង់នាគដ៏ធំមានសម្បុរក្រហម ហើយដើរតាមព្រះជាម្ចាស់ដល់ទីបំផុត! ក្រោយមក ខ្ញុំបានឮពីអ្នកដឹកនាំថា បងស្រីពីរនាក់ដែលស្ថិតក្នុងបញ្ជីតាមចាប់ខ្លួនជាមួយខ្ញុំនៅលើសន្លឹកបៀនោះ ត្រូវបានគេចាប់ខ្លួន ហើយកាត់ទោសឱ្យជាប់ពន្ធនាគារចំនួនបួនឆ្នាំ។

បួនខែក្រោយមក ប៉ូលិសបានផ្ដល់រង្វាន់បន្ថែមចំនួន ១០,០០០ យ័នសម្រាប់ការចាប់ខ្លួនខ្ញុំ។ បងស្រីម្នាក់នៅស្រុកកំណើតខ្ញុំបានផ្ញើសំបុត្រមួយមកខ្ញុំ ហើយប្រាប់ខ្ញុំថា លេខាបក្សភូមិកំពុងតែផ្សព្វផ្សាយពាក្យចចាមអារ៉ាមថា ដោយសារតែខ្ញុំជឿលើព្រះជាម្ចាស់ ខ្ញុំលែងចង់ជួបក្រុមគ្រួសារ ឬសាច់ញាតិរបស់ខ្ញុំទៀតហើយ និងផ្សាយទៀតថា ខ្ញុំកំពុងប្រព្រឹត្តទង្វើដែលប្រឆាំងនឹងរដ្ឋាភិបាល។ ពេលវេលាកន្លងផុតទៅ ពាក្យចចាមអារ៉ាមកាន់តែហួសហេតុ ហើយអ្នកខ្លះចាប់ផ្ដើមនិយាយថា ខ្ញុំបានបាត់បង់សតិ ឬថាខ្ញុំកំពុងតែលក់គ្រឿងញៀន។ នៅពេលដែលមនុស្សនៅក្នុងភូមិក្បែរខាងឮពាក្យចចាមអារ៉ាមទាំងនេះ ពួកគេគ្រប់គ្នាបាននិយាយមួលបង្កាច់ និងថ្កោលទោសខ្ញុំ។ ប្អូនប្រុសខ្ញុំបានដឹងពីពាក្យចចាមអារ៉ាមទាំងនេះ មិនអាចទ្រាំបាន ហើយក៏បារម្ភខ្លាំងចំពោះខ្ញុំ រហូតដល់គាត់យំខ្សឹកខ្សួល និងចង់តាមរកខ្ញុំ។ នៅពេលដែលខ្ញុំបានឮដំណឹងនេះ ខ្ញុំមិនអាចស្ងប់ចិត្ត ឬទប់ទឹកភ្នែកបានឡើយ។ ខ្ញុំពិតជាចង់ឈរនៅចំពោះមុខសាច់ញាតិ និងមិត្តភក្ដិរបស់ខ្ញុំ រួចពន្យល់ថា ខ្ញុំបានជឿលើព្រះដ៏ពិត ដើរតាមផ្លូវត្រឹមត្រូវ និងមិនបានធ្វើអ្វីខុសច្បាប់ឡើយ។ ខ្ញុំចង់តែហោះទៅរកប្អូនប្រុសខ្ញុំ កម្សាន្តចិត្តគាត់ និងប្រាប់គាត់កុំឱ្យបារម្ភពីខ្ញុំទេ។ ប៉ុន្តែប្រសិនបើខ្ញុំត្រឡប់ទៅបែបនេះ ខ្ញុំនឹងប្រាកដជាត្រូវប៉ូលិសចាប់ខ្លួន ហើយខ្ញុំក៏នាំគ្រោះថ្នាក់ដល់បងប្អូនប្រុសស្រីដែលខ្ញុំមានទំនាក់ទំនងជាមួយផងដែរ។ ខ្ញុំបានដើរចុះឡើងនៅក្នុងបន្ទប់ទាំងអន្ទះសា។ បើខ្ញុំគិតរឿងទាំងនេះកាន់តែច្រើន ខ្ញុំកាន់តែអង្គុយមិនស្ងៀម។ ចុងក្រោយ ខ្ញុំសម្រេចចិត្តប្រថុយទូរស័ព្ទទៅប្អូនប្រុសខ្ញុំ។

ខ្ញុំដឹងថា ទូរស័ព្ទដៃរបស់ប្អូនប្រុសខ្ញុំ អាចត្រូវបានប៉ូលិសតាមដាន ប៉ុន្តែអ្វីដែលខ្ញុំចង់ធ្វើនាពេលនោះ គឺគ្រាន់តែចង់និយាយទៅគាត់ប៉ុណ្ណោះ ដូច្នេះ ខ្ញុំមិនបាច់ខ្វល់នឹងសេចក្តីលម្អិតបែបនេះទេ។ ខ្ញុំបានបន្លំខ្លួន ហើយជិះកង់ទៅកន្លែងមួយចម្ងាយប្រហែលដប់ម្ភៃគីឡូម៉ែត្រ ដើម្បីតេទូរស័ព្ទទៅគាត់ ប៉ុន្តែទូរស័ព្ទទាក់ទងមិនចូលឡើយ។ ខ្ញុំមិនព្រមបោះបង់ទេ ដូច្នេះ ខ្ញុំបានព្យាយាមទូរស័ព្ទម្ដងទៀត ប៉ុន្តែលទ្ធផលនៅតែដដែល។ ភ្លាមៗនោះ ខ្ញុំមានសញ្ញាណបែបស្រពេចស្រពិលមួយថា នេះប្រហែលជាការរារាំងរបស់ព្រះជាម្ចាស់។ ប្រសិនបើទូរស័ព្ទប្អូនប្រុសខ្ញុំត្រូវបានគេតាមដាន នោះគាត់ និងខ្ញុំនឹងមានគ្រោះថ្នាក់មិនខាន។ ដោយគិតបែបនេះ ខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់ថា៖ «ឱព្រះជាម្ចាស់អើយ! ថ្ងៃនេះ ទូលបង្គំប៊ិះតែធ្លាក់ទៅក្នុងកលល្បិចមួយរបស់សាតាំងទៅហើយ។ ប្រសិនបើទ្រង់មិនបានបញ្ឈប់ទូលបង្គំទាន់ពេលទេ នោះទូលបង្គំនឹងមានគ្រោះថ្នាក់មិនខាន។ ព្រះជាម្ចាស់អើយ ទ្រង់ជ្រាបពីចំណុចខ្សោយរបស់ទូលបង្គំ។ សូមដឹកនាំ និងណែនាំទូលបង្គំ ព្រមទាំងប្រទានទំនុកចិត្ត និងកម្លាំងដល់ទូលបង្គំផង...»។ នៅពេលដែលខ្ញុំត្រលប់ទៅផ្ទះដែលខ្ញុំស្នាក់អាស្រ័យ ដើម្បីថ្វាយបង្គំខាងវិញ្ញាណ ខ្ញុំបានឃើញបទគម្ពីរមួយចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា៖ «អ្នកដែលព្រះជាម្ចាស់ចង់សំដៅថាជា 'អ្នកដែលមានជ័យជំនះ' គឺជាអ្នកដែលនៅតែអាចឈរមាំធ្វើជាទីបន្ទាល់ និងរក្សាទំនុកចិត្តដើមរបស់ពួកគេ និងការលះបង់ខ្លួនគេចំពោះព្រះជាម្ចាស់នៅពេលដែលស្ថិតនៅក្រោមឥទ្ធិពលរបស់សាតាំង ហើយនៅពេលដែលខ្លួនត្រូវឡោមព័ទ្ធដោយសាតាំង នោះហើយជាពេលដែលពួកគេរកឃើញខ្លួនឯងនៅក្នុងកម្លាំងនៃភាពងងឹត។ ប្រសិនបើអ្នកនៅតែអាចរក្សាចិត្តបរិសុទ្ធនៅចំពោះព្រះជាម្ចាស់ ហើយរក្សានូវសេចក្ដីស្រឡាញ់ពិតរបស់អ្នកចំពោះព្រះជាម្ចាស់មិនថាមានអ្វីកើតឡើងក៏ដោយ នោះអ្នកកំពុងឈរមាំធ្វើជាទីបន្ទាល់នៅចំពោះព្រះជាម្ចាស់ ហើយនេះគឺជាអ្វីដែលព្រះជាម្ចាស់ចង់សំដៅថាជា 'អ្នកមានជ័យជម្នះ'» («អ្នកគប្បីរក្សាភាពស្មោះត្រង់របស់អ្នកចំពោះព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានយល់ថា ព្រះជាម្ចាស់បង្កើតអ្នកមានជ័យជម្នះមួយក្រុមនៅគ្រាចុងក្រោយ។ មិនថាពួកគេត្រូវរងការឈឺចាប់ ឬការបន្សុទ្ធបែបណា ឬកម្លាំងរបស់សាតាំងតាមរំខាន និងវាយប្រហារពួកគេដោយរបៀបណាឡើយ ពួកគេអាចថែរក្សាសេចក្តីជំនឿរបស់ខ្លួនលើព្រះជាម្ចាស់ និងដើរតាមព្រះជាម្ចាស់ដល់ទីបញ្ចប់។ ក្រោយមក ខ្ញុំបានគិតអំពីរបៀបដែលខ្ញុំរងការមួលបង្កាច់ និងបង្ខូចកេរ្តិ៍ឈ្មោះ ខ្ញុំប្រែជាមានអារម្មណ៍អវិជ្ជមាន និងទន់ខ្សោយ ដោយសារតែខ្ញុំខ្លាចកេរ្តិ៍ឈ្មោះរបស់ខ្ញុំត្រូវបានបំផ្លាញ។ ខ្ញុំក៏ខ្លាចដែរថា ប្អូនប្រុសខ្ញុំនឹងមិនយល់ ដូច្នេះ ដើម្បីឱ្យគាត់បានស្ងប់ចិត្ត ខ្ញុំមិនបានខ្វល់ពីសុវត្ថិភាពរបស់បងប្អូនប្រុសស្រីរបស់ខ្ញុំទេ។ ខ្ញុំយល់ឃើញថា ខ្ញុំមិនមានសេចក្តីជំនឿ ឬភក្ដីភាពចំពោះព្រះជាម្ចាស់ឡើយ។ តើខ្ញុំមិនកំពុងបាត់បង់ការធ្វើបន្ទាល់របស់ខ្ញុំទេឬ? ឥឡូវ នាគដ៏ធំមានសម្បុរក្រហមកំពុងតែតាមប្រមាញ់ខ្ញុំ ធ្វើដូចខ្ញុំជាឧក្រិដ្ឋជនម្នាក់ ដោយញុះញុងគ្រប់គ្នាឱ្យវាយប្រហារ និងមួលបង្កាច់ខ្ញុំ និងនាំឱ្យសាច់ញាតិខ្ញុំយល់ច្រឡំពីខ្ញុំ។ វាកំពុងតែប្រឌិតរឿងទាំងនេះ ដោយសារតែវាចង់ធ្វើឱ្យខ្ញុំប្រែជាអវិជ្ជមាន និងទន់ខ្សោយ ហើយបង្ខំខ្ញុំឱ្យក្បត់នឹងព្រះជាម្ចាស់។ ខ្ញុំមិនអាចបណ្តោយឱ្យកលល្បិចដ៏វៀចវេររបស់នាគដ៏ធំមានសម្បុរក្រហមទទួលបានជោគជ័យឡើយ។ ពេលខ្ញុំដឹងរឿងនេះ ខ្ញុំបានប្ដូរចិត្ត៖ ខ្ញុំនឹងប្រកាន់ខ្ជាប់នូវទីបន្ទាល់នៅក្រោមការឡោមព័ទ្ធរបស់សាតាំង ដើម្បីផ្គាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយខ្ញុំនឹងបំបាក់មុខរបស់នាគដ៏ធំមានសប្បុរក្រហមឱ្យបាន!

ជំងឺក៏ជាបញ្ហាមួយដែលបានរំខានខ្ញុំក្នុងអំឡុងពេលលាក់ខ្លួនរបស់ខ្ញុំដែរ។ ខ្ញុំបានវះកាត់សួតឆ្វេង ពេលដែលខ្ញុំមានអាយុ១៥ឆ្នាំ ហើយសួតស្ដាំរបស់ខ្ញុំក៏មិនសូវជាល្អប៉ុន្មានដែរ។ នៅពេលនោះ វេជ្ជបណ្ឌិតបានប្រាប់ខ្ញុំឱ្យស្រូបយកខ្យល់បរិសុទ្ធឱ្យបានច្រើន និងធ្វើលំហាត់ប្រាណឱ្យបានត្រឹមត្រូវ ដើម្បីបង្កើនសមត្ថភាពសួតរបស់ខ្ញុំ។ ប៉ុន្តែ ដោយសារតែខ្ញុំត្រូវបានប៉ូលិសតាមចាប់ ខ្ញុំត្រូវបានបង្ខំចិត្តសម្ងំលាក់ខ្លួននៅក្នុងផ្ទះអស់រយៈពេលយ៉ាងយូរ។ ខ្ញុំមិនអាចចេញក្រៅ ដើម្បីស្រូបខ្យល់បរិសុទ្ធឡើយ។ ខ្ញុំថែមទាំងមិនមានឱកាសឈរនៅលើរានហាល ដើម្បីធ្វើលំហាត់ប្រាណទៀតផង។ ខ្ញុំត្រូវតែប្រុងប្រយ័ត្នបំផុត ពេលដែលខ្ញុំបើកទ្វារបង្ហួចម្ដងម្កាល ដើម្បីស្រូបខ្យល់បរិសុទ្ធខ្លះ ព្រោះថាបើអ្នកជិតខាងស្គាល់ខ្ញុំ នោះវានឹងមិនគ្រាន់តែបង្កគ្រោះថ្នាក់ដល់ខ្លួនឯងប៉ុណ្ណោះទេ តែក៏នាំឱ្យបងប្អូនប្រុសស្រីដែលទទួលខ្ញុំឱ្យស្នាក់នៅនោះ ជួបគ្រោះថ្នាក់ផងដែរ។ បន្ទាប់ពីស្នាក់នៅក្នុងមជ្ឈដ្ឋានបែបនេះអស់រយៈពេលយូរ ស្ថានភាពនៃរាងកាយខ្ញុំចាប់ផ្ដើមចុះទ្រុឌទ្រោម។ ខ្ញុំមិនអាចស្រូបខ្យល់ពីខាងក្នុងផ្ទះបានទេ ដូច្នេះ ដង្ហើមរបស់ខ្ញុំកាន់តែមិនល្អ មានអារម្មណ៍ថប់ក្នុងទ្រូង ក្រោយមក ខ្ញុំចាប់ផ្តើមឈឺសួត ហើយខ្ញុំក្អកជាញឹកញាប់។ នៅពេលដែលខ្ញុំលុតជង្គង់អធិស្ឋាន ខ្ញុំមានអារម្មណ៍ដូចជាមានសារធាតុរាវហៀបនឹងចេញពីមាត់របស់ខ្ញុំ។ ពេលដែលខ្ញុំគេងផ្អៀង ខ្ញុំអាចមានអារម្មណ៍ដូចជាសារធាតុរាវកំពុងតែមានចលនានៅក្នុងសួតខ្ញុំអ៊ីចឹង។ ក្រោយមក ពេលស្ថានភាពកាន់តែអាក្រក់ ខ្ញុំចាប់ផ្ដើមក្អកធ្លាក់ឈាម។ បងប្អូនប្រុសស្រីរបស់ខ្ញុំបានផ្ដល់ដំបូន្មានឱ្យខ្ញុំទៅមន្ទីរពេទ្យ ប៉ុន្តែដើម្បីទៅមន្ទីរពេទ្យ និងជួបគ្រូពេទ្យបាន ខ្ញុំត្រូវតែចុះឈ្មោះ ដោយប្រើអត្តសញ្ញាណប័ណ្ណរបស់ខ្ញុំ។ ខ្ញុំជាជនរត់គេចខ្លួន ដូច្នេះ បើមានរឿងអ្វីកើតឡើង ខ្ញុំនឹងត្រូវគេចាប់ខ្លួន ហើយបងប្អូនប្រុសស្រីដែលជួយមើលថែខ្ញុំក៏នឹងត្រូវជាប់ពាក់ព័ន្ធផងដែរ ដូច្នេះ ខ្ញុំមិនហ៊ានទៅមន្ទីរពេទ្យទេ។ បងប្អូនប្រុសស្រីខ្លះបានយកថ្នាំចិនសែឱ្យខ្ញុំ ប៉ុន្តែបន្ទាប់ពីលេបថ្នាំទាំងនោះ ស្ថានភាពខ្ញុំមិនបានប្រសើរឡើយ។ ខ្ញុំនៅតែក្អកធ្លាក់ឈាមដដែល។ ខ្ញុំញ៉ាំមិនបាន ហើយរាងកាយខ្ញុំកាន់តែខ្សោយទៅៗ។ ខ្ញុំមានអារម្មណ៍ខ្លាចបន្ដិចដែរ ព្រោះថាបើខ្ញុំបន្តបណ្ដោយឱ្យជំងឺខ្ញុំមិនទទួលការព្យាបាល ហើយវាចេះតែអាក្រក់ទៅៗបែបនេះ ចុងក្រោយ តើខ្ញុំនឹងលែងដកដង្ហើម ហើយសា្លប់ដោយថប់ដង្ហើមឬ? តើនេះមិនមានន័យថា ក្ដីសង្ឃឹមរបស់ខ្ញុំសម្រាប់សេចក្តីសង្រ្គោះ និងទិសដៅដ៏ស្រស់ស្អាតត្រូវរលាយអស់ទេឬអី? តើរយៈពេលប៉ុន្មានឆ្នាំនៃការបោះបង់ ការលះបង់ និងការខំប្រឹងធ្វើកិច្ចការនៅក្នុងជំនឿរបស់ខ្ញុំលើព្រះជាម្ចាស់ មិនក្លាយជាអសារឥតការហើយទេឬអី? ខ្ញុំពិតជាមិនចង់ស្លាប់ទេ។ នៅពេលដែលខ្ញុំបានឃើញថា ស្ថានភាពរបស់ខ្ញុំកាន់តែអាក្រក់ទៅៗពីមួយថ្ងៃទៅមួយថ្ងៃ ហើយខ្ញុំក្អកធ្លាក់ឈាមទៀត ខ្ញុំមិនអាចធ្វើអ្វីក្រៅពីស្រែកយំ និងមានអារម្មណ៍កើតទុក្ខជាខ្លាំងឡើយ។

ក្រោយមក ខ្ញុំបានស្វែងរកផ្នែកខ្លះនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលត្រូវនឹងសភាពរបស់ខ្ញុំ ហើយខ្ញុំបានរកឃើញបទគម្ពីរមួយនេះ៖ «យ៉ូបពុំបាននិយាយពាក្យដោះដូរជាមួយព្រះជាម្ចាស់ឡើយ ហើយក៏មិនបានទូលសុំ ឬទាមទារអ្វីពីព្រះជាម្ចាស់នោះដែរ។ ការដែលគាត់សរសើរព្រះនាមរបស់ព្រះជាម្ចាស់ គឺដោយសារតែព្រះជាម្ចាស់មានព្រះចេស្ដា និងសិទ្ធិអំណាចអស្ចារ្យក្នុងការគ្រប់គ្រងលើរបស់សព្វសារពើ ហើយវាមិនមែនអាស្រ័យលើថាតើគាត់ទទួលបានព្រះពរ ឬត្រូវវាយប្រហាដោយគ្រោះមហន្តរាយនោះទេ។ គាត់ជឿថា ទោះព្រះជាម្ចាស់ប្រទានព្រះពរដល់មនុស្ស ឬក៏នាំសេចក្ដីអន្តរាយដល់គេក៏ដោយ ក៏ព្រះចេស្តា និងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់នឹងមិនប្រែប្រួលដដែល ដូច្នេះហើយ មិនថាមនុស្សជួបកាលៈទេសៈបែបណាទេ ក៏គេត្រូវលើកសរសើរពីព្រះនាមរបស់ព្រះជាម្ចាស់ដែរ។ ព្រះជាម្ចាស់ប្រទានពរដល់មនុស្សម្នាក់ ដោយសារតែអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ហើយនៅពេលដែលមហន្តរាយកើតមានដល់មនុស្ស ក៏ដោយសារតែអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ដែរ។ ព្រះចេស្ដា និងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់គ្រប់គ្រង និងរៀបចំលើអ្វីៗគ្រប់យ៉ាងពាក់ព័ន្ធនឹងមនុស្ស ហើយការផ្លាស់ប្ដូរវាសនារបស់មនុស្ស គឺជាការបង្ហាញពីព្រះចេស្ដា និងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ហើយទោះបីជាមនុស្សមានទស្សនៈយ៉ាងណាក៏ដោយ ក៏ព្រះនាមរបស់ព្រះជាម្ចាស់ គួរត្រូវលើកសរសើរដែរ។ នេះគឺជាអ្វីដែលយ៉ូបបានឆ្លងកាត់ និងបានដឹងក្នុងអំឡុងពេលរាប់សិបឆ្នាំដែលគាត់បានរស់នៅ។ ទាំងចិត្តគំនិត ទាំងសកម្មភាពរបស់យ៉ូប បានឮដល់ព្រះការណ៍របស់ព្រះជាម្ចាស់ បានទតឃើញដោយព្រះនេត្ររបស់ព្រះជាម្ចាស់ ហើយត្រូវព្រះជាម្ចាស់ចាត់ទុកជារឿងសំខាន់។ ព្រះជាម្ចាស់សព្វព្រះទ័យនឹងការយល់ដឹងរបស់យ៉ូបនេះណាស់ ហើយឱ្យតម្លៃយ៉ូបដែលគាត់មានដួងចិត្តបែបនេះ។ ដួងចិត្តនេះរង់ចាំសេចក្ដីបង្គាប់ពីព្រះជាម្ចាស់ជានិច្ច ហើយគ្រប់ទីកន្លែងទាំងអស់ ហើយមិនថានៅពេលណា ឬកន្លែងណាទេ ក៏ដួងចិត្តនេះបានស្វាគមន៍រឿងគ្រប់យ៉ាងដែលកើតឡើងចំពោះគាត់ដែរ។ យ៉ូបមិនបានទាមទារអ្វីពីព្រះជាម្ចាស់ទេ។ អ្វីដែលគាត់ទាមទារពីខ្លួនគាត់នោះគឺ រង់ចាំ ទទួលយក ប្រឈមមុខ និងស្ដាប់បង្គាប់តាមការចាត់ចែងទាំងអស់ដែលមកអំពីព្រះជាម្ចាស់។ យ៉ូបជឿថា នេះជាភារកិច្ចរបស់គាត់ ហើយនោះច្បាស់ ជាអ្វីដែលព្រះជាម្ចាស់ចង់បាន» («កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ ក្រោយពេលអានព្រះបន្ទូលរបស់ព្រះជាម្ចាស់រួច ខ្ញុំបានយល់បន្ដិចអំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ការពិតដែលជំងឺរបស់ខ្ញុំកាន់តែធ្ងន់ទៅៗនេះ គឺព្រះជាម្ចាស់អនុញ្ញាតឱ្យមានបែបនេះ។ នោះជាការល្បងលរបស់ព្រះជាម្ចាស់សម្រាប់ខ្ញុំ ដើម្បីចង់ដឹងថាតើខ្ញុំមានសេចក្តីជំនឿ និងការស្ដាប់បង្គាប់ដ៏ពិតឬអត់។ ប៉ុន្តែ នៅពេលដែលខ្ញុំមានការឈឺចាប់ គ្រប់យ៉ាងដែលខ្ញុំបានគិតគឺ ជីវិត សេចក្តីស្លាប់ និងទិសដៅចុងក្រោយរបស់ខ្ញុំ។ ខ្ញុំខ្លាចថា ខ្ញុំនឹងបាត់បង់សេចក្តីសង្រ្គោះរបស់ខ្ញុំ ប្រសិនបើខ្ញុំស្លាប់ទៅ។ ខ្ញុំយល់ឃើញថា ខ្ញុំជឿលើព្រះជាម្ចាស់គ្រាន់តែចង់បានព្រះពរ ជឿថា ខ្ញុំកំពុងតែមានចេតនាដោះដូរជាមួយព្រះជាម្ចាស់ ថាខ្ញុំខ្វះនូវមនសិការ និងហេតុផល ដែលភាវៈដែលព្រះបង្កើតមកគួរតែមាន និងយល់ឃើញទៀតថា ខ្ញុំមិនមានការស្ដាប់បង្គាប់ណាមួយចំពោះព្រះជាម្ចាស់ឡើយ។ ខ្ញុំបានគិតដល់យ៉ូប។ មិនថាព្រះជាម្ចាស់បានប្រទានទ្រព្យសម្បត្តិដ៏ធំសម្បើមដល់គាត់ ឬអនុញ្ញាតឱ្យសាតាំងដកយកអ្វីគ្រប់យ៉ាងពីគាត់នោះឡើយ គាត់បានសរសើរតម្កើងព្រះនាមរបស់ព្រះជាម្ចាស់ និងជឿថា មិនថាព្រះជាម្ចាស់ប្រទាន ឬក៏ដកចេញឡើយ ព្រះជាម្ចាស់គឺសុចរិត។ ជំនឿរបស់យ៉ូបលើព្រះជាម្ចាស់មិនមានបំណងផ្ទាល់ខ្លួនឡើយ គាត់មិនបានពិចារណាពីផលប្រយោជន៍ ចំណេញខាតឡើយ ហើយមិនថាព្រះជាម្ចាស់បានធ្វើអ្វីនោះទេ គាត់អាចឈរនៅក្នុងឋានៈជាភាវៈដែលព្រះបានបង្កើតមក និងគ្រាន់តែស្ដាប់បង្គាប់ព្រះជាម្ចាស់ប៉ុណ្ណោះ។ គាត់បានមើលឃើញការស្ដាប់បង្គាប់ព្រះជាម្ចាស់ជាការសំខាន់ជាងជីវិតរបស់គាត់ទៅទៀត។ ភាពជាមនុស្ស និងមនសិការរបស់យ៉ូបបានធ្វើឱ្យខ្ញុំអៀនខ្មាសជាខ្លាំង។ ចាប់តាំងពីខ្ញុំជឿលើព្រះជាម្ចាស់រហូតមកដល់ចំណុចនេះ ខ្ញុំបានកំពុងតែព្យាយាមធ្វើការដោះដូរជាមួយព្រះជាម្ចាស់ ហើយខ្ញុំនៅតែបះបោរ និងពុករលួយយ៉ាងខ្លាំង។ ទោះបីជាខ្ញុំត្រូវស្លាប់ដោយសារតែជំងឺនេះក៏ដោយ ក៏នោះជាសេចក្តីសុចរិតរបស់ព្រះជាម្ចាស់ដែរ។ នៅពេលដែលខ្ញុំយល់ឃើញបែបនេះ ខ្ញុំបានដឹងពីរបៀបប្រឈមនឹងជំងឺ និងសេចក្តីស្លាប់ ដូច្នេះ ខ្ញុំបានរិះគិតថា៖ «មិនថាជំងឺខ្ញុំវិវឌ្ឍបែបណាទេ ខ្ញុំនឹងថ្វាយខ្លួនខ្ញុំទៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ និងចុះចូលតាមការរៀបចំរបស់ព្រះជាម្ចាស់ជានិច្ច»។

ព្រឹកមួយនៅខែវិច្ឆិកា ឆ្នាំ ២០១៦ ពេលដែលខ្ញុំទើបតែក្រោកពីគេង ខ្ញុំចាប់ផ្តើមឈឺសួតខ្ញុំ។ ខ្ញុំបានចំណាយពេលប្រហែលដប់នាទី ហើយប្រើកម្លាំងទាំងអស់របស់ខ្ញុំដើម្បីក្រោកឡើង និងផ្អែកខ្លួនទៅលើក្បាលគ្រែ។ នៅពេលនោះ ខ្យល់ត្រជាក់បានបក់ចូលតាមបង្អួច ហើយខ្ញុំមានអារម្មណ៍អស់សង្ឃឹមយ៉ាងខ្លាំង។ ខ្ញុំមិនអាចទប់ទឹកភ្នែកបានទេ។ មួយសន្ទុះក្រោយមក ខ្ញុំចាប់ផ្ដើមដកដង្ហើមញាប់ បេះដូងលោតញាប់ រាងកាយទាំងមូលតានតឹង ខ្ញុំពិបាកដកដង្ហើមចេញចូល ហើយរាងកាយទាំងមូលរសេះរសោះ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំអាចថប់ដង្ហើមស្លាប់បានគ្រប់ពេល ហើយខ្ញុំគិតថា ពេលនេះ ខ្ញុំអាចនឹងមិនរស់ទេ។ ពេលដែលពួកគេបានឃើញខ្ញុំបែបនេះ ពួកបងស្រីៗដែលនៅជាមួយខ្ញុំ បានច្រាស់ច្រាល់យ៉ាងខ្លាំង ពួកគេមិនដឹងជាត្រូវធ្វើអ្វីឡើយ ដូច្នេះ ពួកគេបានទូរស័ព្ទហៅបងស្រីម្នាក់ដែលមានគ្លីនិកឱ្យមកពិនិត្យខ្ញុំ។ គាត់បានប្រញាប់ដាក់សេរ៉ូមខ្ញុំ ប៉ុន្តែទោះបីជាគាត់ចាក់ម្ជុលចូលសាច់ក៏ដោយ ក៏ការចាក់បញ្ចូលនោះមិនចូលដែរ ព្រោះឈាមរបស់ខ្ញុំបានកកស្ទះភាគច្រើន។ ដោយអស់សង្ឃឹម គាត់បានដើរទៅមាត់ទ្វារបន្ទប់ ទាំងគ្រវីក្បាល និងនិយាយថា៖ «យើងមិនអាចជួយអ្វីបានឡើយ»។ បងស្រីមួយចំនួនបានបែរចេញ រួចលួចជូតទឹកភ្នែក។ ខ្ញុំបានដឹងថា ខ្ញុំជិតស្លាប់ ហើយខ្ញុំហាក់ដូចជាភ័យខ្លាចបន្ដិចដែរ។ ខ្ញុំខ្លាចថា បើខ្ញុំស្លាប់ទៅ ខ្ញុំនឹងមិនបានឃើញនគរព្រះក្លាយជាការពិតទេ។ នៅពេលនោះ សម្តីរបស់យ៉ូបបានបន្តលេចឡើងនៅក្នុងគំនិតរបស់ខ្ញុំ៖ «ព្រះយេហូវ៉ាបានប្រទានឱ្យ ហើយព្រះយេហូវ៉ាក៏ដកយកទៅវិញដែរ។ សូមតម្កើងព្រះនាមព្រះយេហូវ៉ា» (យ៉ូប ១:២១)។ ខ្ញុំក៏បានគិតអំពីបទគម្ពីរមួយចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលខ្ញុំបានអានកាលលើកមុនដែរនោះគឺ៖ «នៅពេលដែលអ្នកប្រឈមមុខនឹងការរងទុក្ខ អ្នកត្រូវតែអាចទុកនូវកង្វល់ខាងសាច់ឈាមមួយឡែក ហើយកុំត្អូញត្អែរប្រឆាំងនឹងព្រះជាម្ចាស់។ នៅពេលដែលព្រះជាម្ចាស់លាក់អង្គទ្រង់ពីអ្នក អ្នកត្រូវតែអាចមានជំនឿ ដើម្បីដើរតាមទ្រង់ ដើម្បីរក្សាសេចក្តីស្រឡាញ់ពីមុនរបស់អ្នក ដោយមិនឱ្យវារសាត់ចេញ ឬរលាយបាត់ឡើយ។ មិនថាព្រះជាម្ចាស់ធ្វើយ៉ាងដូចម្ដេចទេ អ្នកត្រូវតែចុះចូលនឹងការរចនារបស់ទ្រង់ ហើយត្រៀមដាក់បណ្តាសាសាច់ឈាមរបស់អ្នកផ្ទាល់ ជាជាងការត្អូញត្អែរទាស់ប្រឆាំងនឹងទ្រង់។ នៅពេលដែលអ្នកប្រឈមនឹងការល្បងល អ្នកត្រូវតែផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ ទោះបីអ្នកអាចនឹងយំយ៉ាងជូរចត់ ឬមានអារម្មណ៍ស្ទាក់ស្ទើរក្នុងការផ្ដាច់ខ្លួនចេញពីវត្ថុដែលជាទីស្រឡាញ់ខ្លះក៏ដោយ។ មានតែការនេះទេ ដែលជាសេចក្តីស្រឡាញ់ និងសេចក្ដីជំនឿដ៏ពិត» («អស់អ្នកដែលនឹងត្រូវប្រោសឱ្យបានគ្រប់លក្ខណ៍ ត្រូវតែឆ្លងកាត់ការបន្សុទ្ធ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានប៉ះពាល់ចិត្តខ្ញុំជាខ្លាំង។ កាលពីមុន ខ្ញុំខ្លាចស្លាប់ ដូច្នេះ ខ្ញុំមិនបានស្ដាប់បង្គាប់ព្រះជាម្ចាស់ឡើយ តែលើកនេះខ្ញុំមិនអាចមិនស្ដាប់បង្គាប់ព្រះជាម្ចាស់ទៀតឡើយ។ ទោះបីជាត្រូវស្លាប់ក៏ដោយ ក៏ខ្ញុំមិនរអ៊ូរទាំដែរ។ ខ្ញុំជាភាវៈដែលព្រះបង្កើតមក ដូច្នេះ ខ្ញុំគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់។ ជាងនេះទៅទៀត ខ្ញុំមានសំណាងណាស់ដែលបានទទួលយកដំណឹងល្អរបស់ព្រះជាម្ចាស់នៃគ្រាចុងក្រោយ និងបានឮសេចក្តីពិតដែលពួកបរិសុទ្ធទាំងអស់កាលពីយុគសម័យនាអតីតកាល មិនដែលបានឮឡើយ។ ប្រការនេះជាព្រះពរ និងសេចក្តីប្រណីសន្ដោសរបស់ព្រះជាម្ចាស់ចំពោះខ្ញុំរួចទៅហើយ។ ទោះបីជាត្រូវប្រឈមនឹងសេចក្តីស្លាប់ក៏ដោយ ក៏ខ្ញុំនៅតែត្រូវអរព្រះគុណព្រះជាម្ចាស់ដែរ! ដូច្នេះ ខ្ញុំព្យាយាមខំនិយាយពាក្យពីរម៉ាត់ ពោលគឺក្រដាស ប៊ិក។ បងស្រីៗក៏ប្រញាប់យកវាមក ហើយខ្ញុំបានផ្អែកលើពួកគាត់ ហើយប្រើកម្លាំងទាំងអស់ដែលខ្ញុំមាន ដើម្បីសរសេរនៅក្នុងសៀវភៅថា៖ ព្រះជាម្ចាស់សុចរិតជារៀងរហូត! ព្រះអង្គសក្ដិសមនឹងទទួលការសរសើរតម្កើងរបស់យើងជានិច្ច! ពេលដែលខ្ញុំសរសេរចប់ និងប្រលែងដៃ ភ្នែករបស់ខ្ញុំក៏បានស្រអាប់បន្តិចម្ដងៗ។

បងប្អូនស្រីៗបានយំ និងកាន់ដៃខ្ញុំ ដោយលើកទឹកចិត្តខ្ញុំឱ្យពឹងអាងលើព្រះជាម្ចាស់ និងតស៊ូតទៅទៀត ប៉ុន្តែដោយប្រឈមនឹងការពិតដែលមានចំពោះមុខ ខ្ញុំមានអារម្មណ៍ថា ខ្ញុំពិតជាមិនអាចទ្រាំបានតទៅទៀតឡើយ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនអាចមានជីវិតរស់នោះទេ។ នាពេលនោះ ខ្ញុំមានអារម្មណ៍ដូចជាបេះដូងកំពុងលិចលង់ទៅក្នុងមហាសាគរ ហើយសំឡេងជុំវិញខ្ញុំបានរសាត់បាត់ទៅបន្តិចម្ដងៗ។ ប៉ុន្តែ នៅពេលដែលខ្ញុំមានអារម្មណ៍ថាគ្មានសង្ឃឹម ស្រាប់តែមានបទគម្ពីរមួយនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់បានលេចឡើងយ៉ាងច្បាស់នៅក្នុងគំនិតខ្ញុំថា៖ «នៅពេលដែលអ្វីមួយមិនអាចមើលឃើញដោយភ្នែកទទេបាន នោះតម្រូវឱ្យមានសេចក្ដីជំនឿ។ នៅពេលដែលអ្នកមិនអាចលះបង់សញ្ញាណផ្ទាល់ខ្លួនរបស់អ្នកបានទេ នោះតម្រូវឱ្យមានសេចក្ដីជំនឿ។ នៅពេលដែលអ្នកមិនមានភាពច្បាស់លាស់អំពីកិច្ចការរបស់ព្រះជាម្ចាស់ទេ នោះអ្វីដែលត្រូវការចាំបាច់ គឺឱ្យអ្នកមានសេចក្ដីជំនឿ ប្រកាន់ជំហររឹងមាំ និងប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួន។ នៅពេលដែលយ៉ូបឈានដល់ចំណុចនេះ ព្រះជាម្ចាស់បានលេចមកចំពោះគាត់ និងមានព្រះបន្ទូលទៅកាន់គាត់។ គឺមានតែពេលដែលអ្នកមានសេចក្ដីជំនឿប៉ុណ្ណោះ ដែលអ្នកនឹងអាចមើលឃើញព្រះជាម្ចាស់បាន។ នៅពេលដែលអ្នកមានសេចក្ដីជំនឿ ព្រះជាម្ចាស់នឹងប្រោសអ្នកឱ្យបានគ្រប់លក្ខណ៍ ហើយប្រសិនបើអ្នកគ្មានសេចក្ដីជំនឿទេ ទ្រង់មិនអាចប្រោសអ្នកឱ្យគ្រប់លក្ខណ៍បានឡើយ» («អស់អ្នកដែលនឹងត្រូវប្រោសឱ្យបានគ្រប់លក្ខណ៍ ត្រូវតែឆ្លងកាត់ការបន្សុទ្ធ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ការបំភ្លឺនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់បានប្រទានឱ្យខ្ញុំនូវការកម្សាន្តចិត្ត និងការលើកទឹកចិត្តយ៉ាងខ្លាំង។ ជីវិតខ្ញុំមកពីព្រះជាម្ចាស់ ហើយមិនថាខ្ញុំរស់ ឬស្លាប់ឡើយ ថ្ងៃនោះស្ថិតក្នុងព្រះហស្តរបស់ព្រះជាម្ចាស់។ បើគ្មានការអនុញ្ញាតរបស់ព្រះជាម្ចាស់ទេ កម្លាំងអាក្រក់របស់សាតាំង ឬជំងឺមិនអាចដកយកជីវិតខ្ញុំបានឡើយ។ ដរាបណាខ្ញុំនៅសល់តែមួយដង្ហើម ខ្ញុំនឹងមិនបោះបង់ឡើយ ហើយខ្ញុំក៏មិនគួរបាក់ទឹកចិត្ត ឬខកចិត្តជាមួយព្រះជាម្ចាស់នោះដែរ។ ខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់ថា៖ «ឱព្រះជាម្ចាស់អើយ! ទោះបីទូលបង្គំត្រូវប្រឈមនឹងសេចក្តីស្លាប់នៅថ្ងៃនេះក៏ដោយ ក៏ទូលបង្គំមានអារម្មណ៍យ៉ាងជ្រាលជ្រៅថា ព្រះអង្គតែងតែគង់នៅក្បែរទូលបង្គំជានិច្ច។ ព្រះជាម្ចាស់អើយ ទូលបង្គំសូមថ្វាយខ្លួនទូលបង្គំដល់ព្រះអង្គទាំងស្រុង ហើយទូលបង្គំសូមថ្វាយការរស់ និងការស្លាប់របស់ទូលបង្គំឱ្យព្រះអង្គជាអ្នកសម្រេចទាំងស្រុងហើយ! ទូលបង្គំជឿថា មិនថាទ្រង់ធ្វើអ្វីឡើយ ព្រះអង្គនៅតែសុចរិតដដែល។ ទូលបង្គំបានមកចំពោះទ្រង់នៅក្នុងជីវិតនេះ ហើយទទួលបានចំណេះដឹងមួយចំនួនពីទ្រង់ ដូច្នេះ ទោះបីជាទូលបង្គំត្រូវស្លាប់ក៏ដោយ ក៏ទូលបង្គំនឹងមិនរអ៊ូរទាំ និងសោកស្ដាយដែរ។ ប្រសិនបើទូលបង្គំមិនស្លាប់នៅថ្ងៃនេះ បើទូលបង្គំអាចបន្តមានជីវិតរស់ នោះទូលបង្គំព្រមស្វែងរកសេចក្តីពិត បំពេញភារកិច្ចរបស់ទូលបង្គំឱ្យបានល្អ និងតបស្នងសងគុណចំពោះសេចក្តីស្រឡាញ់ដ៏ធំធេងរបស់ទ្រង់»។ នាពេលនោះ បងស្រីម្នាក់បានចាក់បទទំនុកតម្កើង «សេចក្តីស្រឡាញ់ដ៏បរិសុទ្ធ ដោយឥតសៅហ្មង» «'សេចក្តីស្រឡាញ់' គឺសំដៅលើមនោសញ្ចេតនាដ៏បរិសុទ្ធ និងឥតសៅហ្មង ដែលអ្នកប្រើដួងចិត្តរបស់អ្នកដើម្បីស្រឡាញ់ ដើម្បីមានអារម្មណ៍ និងដើម្បីគិតគូរ។ នៅក្នុងសេចក្តីស្រឡាញ់ គ្មានលក្ខខណ្ឌ គ្មានរនាំងខណ្ឌចែក និងគ្មានគម្លាតនោះទេ។ នៅក្នុងសេចក្តីស្រឡាញ់ គ្មានមន្ទិលសង្ស័យគ្មានការបោកបញ្ឆោត និងគ្មានកលល្បិចនោះទេ។ នៅក្នុងសេចក្តីស្រឡាញ់ គ្មានទេការដោះដូរ និងគ្មានភាពមិនបរិសុទ្ធអ្វីសោះឡើយ។ បើអ្នកស្រឡាញ់ នោះអ្នកនឹងលះបង់ខ្លួនឯងដោយក្តីរីករាយ សុខចិត្តរងការលំបាក ដោយក្តីរីករាយ អ្នកនឹងមានការចុះសម្រុងជាមួយនឹងខ្ញុំ» («មនុស្សជាច្រើនត្រូវបានត្រាស់ហៅ តែមានមនុស្សតិចណាស់ដែលត្រូវបានជ្រើសរើស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ បន្ទាប់ពីស្តាប់ឮអត្ថបទចម្រៀងទាំងនេះមក ខ្ញុំមានអារម្មណ៍ថា ខ្លួនបានធ្វើខុសយ៉ាងច្រើន។ បន្ទាប់ពីជឿលើព្រះជាម្ចាស់អស់រយៈពេលជាយូរមក ខ្ញុំមិនបានអនុវត្តតាមព្រះបន្ទូលណាមួយរបស់ព្រះជាម្ចាស់ទេ ហើយខ្ញុំក៏មិនបានស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដដែរ។ ឥឡូវ មិនថាខ្ញុំរស់ ឬស្លាប់ទេ ខ្ញុំគ្រាន់តែចង់ស្វែងរកការស្ដាប់បង្គាប់ព្រះជាម្ចាស់ប៉ុណ្ណោះ។ នៅពេលដែលខ្ញុំកំពុងសញ្ជឹងគិតលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ការអស្ចារ្យមួយបានកើតឡើង។ ក្នុងពេលមួយភ្លែត ដង្ហើមរបស់ខ្ញុំបានធូរស្រាលបន្តិចម្ដងៗ ខ្ញុំលែងសូវដកដង្ហើមញាប់ ហើយបេះដូងខ្ញុំក៏បានធូរស្បើយច្រើនដែរ។ នៅពេលដែលបងប្អូនស្រីៗបានឃើញថា ខ្ញុំបានធូរស្បើយ ពួកគាត់បានអរព្រះគុណព្រះជាម្ចាស់ដោយក្ដីរំភើប ហើយខ្ញុំបានឃើញទង្វើដ៏អស្ចារ្យរបស់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ។ ថ្វីត្បិតតែខ្ញុំអាចដកដង្ហើមបានធម្មតាវិញក៏ដោយ ប៉ុន្តែរាងកាយរបស់ខ្ញុំបានទន់ខ្សោយជាខ្លាំង ដូច្នេះ បងប្អូនស្រីៗនៅតែផ្ដល់ដំបូន្មានឱ្យខ្ញុំទៅព្យាបាលនៅមន្ទីរពេទ្យដដែល។ ម្នាក់ក្នុងចំណោមពួកគាត់បានឱ្យអត្តសញ្ញាណប័ណ្ណរបស់គាត់ដល់ខ្ញុំ ប៉ុន្តែខ្ញុំខ្លាចជាប់ពាក់ព័ន្ធដល់គាត់។ គាត់បានកាន់ដៃខ្ញុំ រួចនិយាយថា៖ «តោះយើងអធិស្ឋានទៅព្រះជាម្ចាស់ជាមួយគ្នា។ អ្វីដែលសំខាន់ឥឡូវនេះ គឺត្រូវទៅកាន់មន្ទីរពេទ្យ។ សូមគ្រាន់តែអធិស្ឋានទៅព្រះជាម្ចាស់សម្រាប់ការស៊ូទ្រាំចុះ នោះនឹងប្រសើរឡើងមិនខាន»។ ខ្ញុំបានរំជួលចិត្តជាខ្លាំង រហូតដល់មិនដឹងថាត្រូវនិយាយអ្វីឡើយ ហើយខ្ញុំក៏គ្មានកម្លាំងនិយាយផងដែរ ដូច្នេះ ខ្ញុំអាចគ្រាន់តែងក់ក្បាលដោយដឹងថា គ្រប់ការទាំងនេះគឺជាសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ ក្រោយពេលមកដល់មន្ទីរពេទ្យ ទោះបីវេជ្ជបណ្ឌិតមានមន្ទិលខ្លះអំពីអត្តសញ្ញាណប័ណ្ណរបស់ខ្ញុំក៏ដោយ ក៏ពួកគេមិនបានពិនិត្យមើលដិតដល់ពីអត្តសញ្ញាណពិតរបស់ខ្ញុំឡើយ ហើយដំណើរការព្យាបាលបានប្រព្រឹត្តទៅយ៉ាងរលូន។ ស្ថានភាពរបស់ខ្ញុំបានប្រសើរឡើងបន្តិចម្ដងៗ ហើយមួយសប្ដាហ៍ក្រោយមក ខ្ញុំបានចេញពីមន្ទីរពេទ្យ។

ក្រោយពេលចេញពីពេទ្យ ខ្ញុំបានបន្តរស់នៅក្នុងការលាក់ខ្លួនដដែល។ ដោយសារតែបងប្អូនប្រុសស្រីជុំវិញខ្ញុំត្រូវបានគេចាប់ខ្លួនម្ដងមួយៗ ដូច្នេះ ជារឿយៗ ខ្ញុំត្រូវផ្លាស់ប្តូរទីកន្លែងជាបន្ទាន់ទៅកាន់កន្លែងថ្មី ដែលវាក្លាយជាការងារដ៏គួរឱ្យភ័យខ្លាចមួយសម្រាប់ខ្ញុំ។ ខ្ញុំត្រូវពាក់ម៉ាស់ នៅពេលដែលខ្ញុំផ្លាស់ប្តូរទីកន្លែង ដើម្បីចៀសផុតពីកាមេរ៉ាថតជាប់ ប៉ុន្តែវាធ្វើឱ្យខ្ញុំពិបាកដកដង្ហើម។ មានពេលម្ដងនោះ ខ្ញុំមិនអាចដកដង្ហើមបានទេ។ ពិតជាពិបាកខ្លាំងណាស់ក្នុងការជិះឡានក្រុង ហើយពេលដែលខ្ញុំឡើងឡាន មានមនុស្សជាច្រើននៅក្នុងនោះ ហើយខ្យល់បានអាប់អួយ៉ាងខ្លាំង រហូតដល់ខ្ញុំត្រូវខំដកដង្ហើមវែងៗ។ ទ្រូងខ្ញុំបានតឹងណែនឈឺចាប់ ហើយភ្នែកខ្ញុំក៏រីកធំឡើងដែរ។ ខ្ញុំមានអារម្មណ៍ថា បើខ្ញុំមិនចុះចេញពីឡានក្រុងនោះទេ ខ្ញុំអាចនឹងត្រូវស្លាប់នៅក្នុងនោះមិនខាន។ ខ្ញុំបានអធិស្ឋាន និងស្រែករកព្រះជាម្ចាស់នៅក្នុងចិត្ត ហើយបន្ដិចក្រោយមក ខ្ញុំចាប់ផ្ដើមមានអារម្មណ៍ប្រសើរឡើងវិញ។ ក្រោយពេលផ្លាស់ប្តូរកន្លែងជាច្រើនដង ខ្ញុំមានអារម្មណ៍ទន់ខ្សោយ ហើយខ្ញុំខ្លាចថា រាងកាយខ្ញុំនឹងមិនអាចទ្រាំទ្របាន និងខ្លាចទៀតថា ទារុណកម្មនេះនឹងសម្លាប់ខ្ញុំ ប្រសិនបើវាចេះតែបន្តកើតមានទៀត។ ក្រោយមក ខ្ញុំបានឃើញបទគម្ពីរមួយចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា៖ «នៅក្នុងដំណាក់កាលនេះនៃកិច្ចការ សេចក្ដីជំនឿ និងសេចក្ដីស្រឡាញ់ គឺត្រូវការខ្លាំងណាស់ពីយើងទាំងអស់គ្នា ហើយយើងអាចជំពប់ដួលព្រោះតែការធ្វេសប្រហែសតែបន្តិចប៉ុណ្ណោះ ដ្បិតដំណាក់កាលនៃកិច្ចការនេះគឺខុសពីមុនៗទាំងអស់៖ អ្វីដែលព្រះជាម្ចាស់នឹងធ្វើឱ្យបានគ្រប់លក្ខណ៍ គឺជាសេចក្ដីជំនឿរបស់មនុស្ស ទាំងអរូបី និងប៉ះមិនបាន។ អ្វីដែលព្រះជាម្ចាស់ធ្វើគឺបំប្លែងព្រះបន្ទូលទៅជាជំនឿ សេចក្ដីស្រឡាញ់ និងជីវិត។ មនុស្សត្រូវតែឈានដល់ចំណុចដែលពួកគេត្រូវស៊ូទ្រាំនឹងការបន្សុទ្ធរាប់រយដង និងកាន់សេចក្ដីជំនឿឱ្យខ្លាំងជាងយ៉ូប ដែលតម្រូវឱ្យពួកគេស៊ូទ្រាំនឹងការរងទុក្ខដែលមិនគួរឱ្យជឿ និងរងទារុណកម្មគ្រប់បែបយ៉ាងដោយមិនបោះបង់ព្រះជាម្ចាស់ម្ដងណាឡើយ។ នៅពេលពួកគេចុះចូលរហូតដល់ស្លាប់ ហើយមានជំនឿមុតមាំលើព្រះជាម្ចាស់ នោះដំណាក់កាលនៃកិច្ចការរបស់ព្រះជាម្ចាស់នឹងបញ្ចប់» («ផ្លូវ ... (៨)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ វាជាការពិត មាគ៌ាដើរតាមព្រះជាម្ចាស់ពិតជារលាក់ និងពិបាកខ្លាំង។ ការធ្វើបាបរបស់បក្សកុម្មុយនីស្តចំពោះគ្រីស្ទបរិស័ទមិនដែលស្រាកស្រាន្តឡើយ។ ប្រសិនបើយើងជឿលើព្រះជាម្ចាស់ យើងត្រូវប្រឈមនឹងគ្រោះថ្នាក់នៃការចាប់ខ្លួន ការធ្វើទារុណកម្ម ឬថែមទាំងត្រូវស្លាប់គ្រប់ពេលទៀតផង ប៉ុន្តែព្រះជាម្ចាស់ប្រើប្រាស់មជ្ឈដ្ឋានបែបនេះ ដើម្បីប្រោសសេចក្តីជំនឿរបស់មនុស្សឱ្យបានគ្រប់លក្ខណ៍។ ឥឡូវនេះ ក្រោយពេលឆ្លងកាត់នូវការបៀតបៀន និងទុក្ខវេទនាទាំងនេះមក ខ្ញុំដឹងថា ការនេះក៏ជាទុក្ខវេទនាដែលខ្ញុំត្រូវតែស៊ូទ្រាំ ក្នុងនាមជាបុគ្គលម្នាក់ដែលជឿ និងដើរតាមព្រះជាម្ចាស់ផងដែរ។ ពេលខ្ញុំគិតដល់ចំណុចនេះ សេចក្តីជំនឿរបស់ខ្ញុំបានកែជាថ្មីឡើងវិញ។

ពេលក្រឡេកមើលរយៈពេលប៉ុន្មានឆ្នាំកន្លងមកដែលខ្ញុំជឿលើព្រះជាម្ចាស់ ខ្ញុំយល់ឃើញថា បក្សកុម្មុយនីស្តចិនបានប្រើមធ្យោបាយផ្សេងៗ ដើម្បីរុញខ្ញុំឱ្យធ្លាក់ទៅក្នុងផ្លូវទ័លមួយជំហានម្ដងៗ ប៉ុន្តែព្រះបន្ទូលរបស់ព្រះជាម្ចាស់តែងតែដឹកនាំ និងបំភ្លឺខ្ញុំជានិច្ច។ ឥឡូវនេះ ខ្ញុំបានស្គាល់សារជាតិបែបអារក្សនៃ CCP ហើយខ្ញុំបានយល់ដឹងខ្លះពីភាពមិនបរិសុទ្ធនៃការស្វែងរកព្រះពរនៅក្នុងសេចក្តីជំនឿរបស់ខ្ញុំ ហើយខ្ញុំក៏បានដឹងពីរបៀបចូលមកចំពោះព្រះជាម្ចាស់ដោយសមហេតុផលដែរ។ ខ្ញុំក៏បានឃើញពីទង្វើដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ដែរ។ នៅពេលដែលខ្ញុំស្ថិតលើមាត់ជ្រោះនៃសេចក្តីស្លាប់ ព្រះជាម្ចាស់បានដឹកនាំខ្ញុំឆ្ពោះទៅរកការរស់រានមានជីវិតយ៉ាងពិតប្រាកដ ហើយសេចក្តីជំនឿរបស់ខ្ញុំលើព្រះជាម្ចាស់កាន់តែរឹងមាំ។ ការទាំងអស់នេះគឺជាអ្វីដែលខ្ញុំមិនអាចទទួលបាននៅក្នុងមជ្ឈដ្ឋានសុខស្រួលនោះទេ។ ខ្ញុំបានតាំងចិត្តថា មិនថា CCP បៀតបៀនខ្ញុំបែបណា ហើយមិនថាស្ថានភាពប្រែជាពិបាកដល់កម្រិតណាឡើយ ខ្ញុំនឹងដើរតាមព្រះជាម្ចាស់ បំពេញភារកិច្ចរបស់ខ្ញុំឱ្យបានត្រឹមត្រូវ និងតបស្នងសងគុណចំពោះសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ជានិច្ច។

លេខយោង៖

១. «ចោទប្រកាន់គ្មានមូលដ្ឋាន» សំដៅទៅលើវិធីសាស្ត្រដែលអារក្សប្រើ ដើម្បីធ្វើបាបមនុស្ស។

២. «ត្រូវបានការពារយ៉ាងមាំ» បង្ហាញថា វិធីសាស្ត្រដែលអារក្សប្រើ ដើម្បីធ្វើបាបមនុស្សនោះមានភាពសាហាវព្រៃផ្សៃយ៉ាងពិសេស ហើយវាត្រួតត្រាមនុស្សយ៉ាងខ្លាំង រហូតដល់ពួកគេមិនអាចកម្រើកបាន។

ខាង​ដើម៖ ២៤. ពេលវេលាដែលខ្ញុំផ្សាយដំណឹងល្អនៅជួរមុខ

បន្ទាប់៖ ២៧. ផលផ្លែនៃការផ្សាយដំណឹងល្អ

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

២០. ការអនុវត្តសេចក្ដីពិត គឺជាគន្លឹះនៃការសម្របសម្រួលដ៏សុខដុម

ដោយ ដុងហ្វឹង (សហរដ្ឋអាមេរិក)នៅខែសីហា ឆ្នាំ ២០១៨ ភារកិច្ចរបស់ខ្ញុំគឺ ត្រូវធ្វើសម្ភារៈសម្ដែងភាពយន្តជាមួយបងវ៉ាង។ ដំបូង ខ្ញុំមានអារម្មណ៍ថា...

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ