៥៨. ជម្រើសរបស់មន្ត្រីរដ្ឋាភិបាល

ប៉ាខ្ញុំបានល្មើសច្បាប់ ហើយត្រូវបានគេចាប់ខ្លួន មុនពេលខ្ញុំបានកើតមក។ រឿងបែបនេះពិតជាគួរឱ្យអាម៉ាស់ណាស់នៅទីជនបទនៃប្រទេសចិនក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ដូច្នេះ គ្រប់គ្នាបានមើលងាយគ្រួសារខ្ញុំ។ ខ្ញុំបានធំដឹងក្ដីក្នុងចំណោមការសើចចំអករបស់មនុស្សគ្រប់គ្នាដែលនៅជុំវិញខ្ញុំ។ ម្ដាយខ្ញុំតែងតែប្រាប់ខ្ញុំថា៖ «កូនត្រូវតែខំធ្វើការ ដើម្បីឱ្យពូកែជាងគេ។ យើងមិនអាចឱ្យគេមើលងាយគ្រួសារយើងបានឡើយ»។ ពាក្យទាំងនេះបានដក់ជាប់យ៉ាងជ្រៅក្នុងគំនិតខ្ញុំ។ ខ្ញុំបានសច្ចាថា ទៅថ្ងៃអនាគត ខ្ញុំនឹងលេចធ្លោពីបណ្ដាជន ហើយផ្លាស់ប្ដូរអាកប្បកិរិយារបស់មនុស្សគ្រប់គ្នាដែលមានចំពោះយើង។ ខ្ញុំបានខិតខំរៀនសូត្រ ហើយបានក្លាយជាគ្រូបង្រៀនម្នាក់ ក្រោយបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ។ នេះជាអាជីពមួយសមរម្យសម្រាប់ការរស់នៅ តែនៅមិនទាន់ដល់គោលដៅដែលខ្ញុំចង់បាននៅឡើយទេ។ ដូច្នេះហើយខ្ញុំបានពឹងពាក់ខ្សែបណ្ដាញរបស់ខ្ញុំ និងជូនអំណោយដល់ថ្នាក់ដឹកនាំស្រុក ដោយសង្ឃឹមថា គេនឹងផ្ទេរខ្ញុំឱ្យកាន់មុខតំណែងរដ្ឋាភិបាលណាមួយ។

ដូចបានសង្ឃឹមទុក ខ្ញុំបានទទួលមុខតំណែងជាលេខានៅការិយាល័យរដ្ឋាភិបាលក្រុងមួយ ដែលខ្ញុំត្រូវអមដំណើរថ្នាក់ដឹកនាំនានាចូលរួមព្រឹត្តិការណ៍ផ្សេងៗ។ មើលទៅពិតជាថ្លៃថ្នូរណាស់។ ជាពិសេស ពេលដែលខ្ញុំត្រឡប់ទៅស្រុកកំណើតវិញ មេភូមិ និងអ្នកភូមិទាំងអស់បានមកស្វាគមន៍ខ្ញុំយ៉ាងកក់ក្ដៅ ហើយមនុស្សជាច្រើនបានអែបអបខ្ញុំ ដូច្នេះ ក្រុមគ្រួសារខ្ញុំក៏បានទទួលប្រយោជន៍ពីតំណែងនេះផងដែរ ហើយមនុស្សក្នុងតំបន់ទាំងមូលមានចិត្តច្រណែនជាខ្លាំង។ ម្ដាយខ្ញុំបាននិយាយមកខ្ញុំទាំងរីករាយថា៖ «តាំងពីកូនធ្វើការងាររាជការមក គ្រប់ទីកន្លែងដែលប្អូនឯងទៅ វាប្រាប់គេគ្រប់គ្នាថាបងប្រុសវាជានរណា និងថាបងវាធ្វើការនៅកន្លែងណា។ នៅទីបំផុតប៉ុន្មានឆ្នាំមកនេះ យើងអាចងើបមុខឡើង និងមានមោទនភាពហើយ!» ពេលឮបែបនេះ ខ្ញុំពិតជារំភើបចិត្តជាខ្លាំង។ អស់រយៈពេលប៉ុន្មានឆ្នាំមកនេះ គ្រួសារយើងបានជួបការលំបាកជាច្រើន។ តើនេះមិនមែនជាថ្ងៃដែលយើងទន្ទឹងរង់ចាំទេឬ? ក្រោយមក ខ្ញុំចាប់ផ្ដើមប្រឹងធ្វើការកាន់តែខ្លាំង ដោយធ្វើការថែមម៉ោងដល់យប់ជ្រៅគ្រប់ពេល ហើយមិនសម្រាកនាចុងសប្ដាហ៍ឡើយ។ ខ្ញុំមានពេលកាន់តែតិចតួចសម្រាប់ប្រពន្ធ និងកូនខ្ញុំ។ ក្រោយមកក្នុងឆ្នាំ ២០០៨ ខ្ញុំបានទទួលយកកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្តានៃគ្រាចុងក្រោយ ប៉ុន្តែខ្ញុំនៅតែចំណាយពេលភាគច្រើនរបស់ខ្ញុំនៅកន្លែងការងារដដែល។ ខ្ញុំគ្រាន់តែចូលរួមការជួបជុំម្ដងម្កាល ហើយមិនបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ច្រើនឡើយ។ អាជីពរបស់ខ្ញុំបានដំណើរការយ៉ាងរលូន។ ខ្ញុំបានទទួលការកោតសរសើរពីថ្នាក់ដឹកនាំ និងការគោរពពីសហការី ហើយគ្រប់គ្នាបាននិយាយថា នៅពេលដែលមានការដំឡើងបុណ្យសក្ដិ ខ្ញុំច្បាស់ជាទទួលតំណែងនោះមិនខាន។ ខ្ញុំមានអារម្មណ៍ថា នោះជាឱកាសរបស់ខ្ញុំ ដើម្បីទទួលបាននូវអ្វីដែលខ្ញុំចង់បានក្នុងជីវិត ពោលគឺជាភាពលេចធ្លោ ដូច្នេះ ខ្ញុំចាប់ផ្ដើមប្រឹងធ្វើការកាន់តែខ្លាំង និងផ្គាប់ផ្គុនថ្នាក់ដឹកនាំ។ ក៏ប៉ុន្តែ ខ្ញុំនៅតែចាញ់ក្រោមដៃកូនរបស់ថ្នាក់ដឹកនាំ ហើយក្រោយមក គេបានផ្ទេរខ្ញុំទៅកាន់នាយកដ្ឋានមួយដែលមិនសំខាន់។

ការនេះធ្វើឱ្យខ្ញុំអន់ចិត្តជាខ្លាំង ហើយខ្ញុំគិតថា សហការីខ្ញុំប្រាកដជានិយាយដើម និងមើលងាយខ្ញុំមិនខាន។ ខ្ញុំមិនបានសប្បាយចិត្ត និងមិនចង់ជួបនរណាឡើយ។ ក្នុងអំឡុងពេលដ៏ពិបាកនោះ បងប្រុសម្នាក់នៅឯពួកជំនុំបានប្រាប់ខ្ញុំថា៖ «លោកមិនទទួលបានការដំឡើងឋានៈនេះ តែបែរជាត្រូវគេផ្ទេរទៅកាន់នាយកដ្ឋានមួយដែលមិនសំខាន់ទៅវិញ។ បើមើលទៅវាជាការអាក្រក់ តែតាមពិត វាជាការល្អវិញទេ! ប្រសិនបើលោកត្រូវបានគេដំឡើងឋានៈដូចដែលលោកចង់បានមែន ហើយលោកមានតំណែងកាន់តែខ្ពស់ នោះលោកនឹងចង់បានថែមទៀតមិនខាន។ លោកនឹងជួបសេចក្តីល្បួងកាន់តែច្រើន ដោយព្យាយាមខំពុះពារពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីបានកេរ្តិ៍ឈ្មោះ និងឋានៈបុណ្យសក្ដិ។ តើលោកនឹងមានពេល និងទំនោរចង់ស្វែងរកសេចក្តីពិតយ៉ាងដូចម្ដេចទៅ? នេះជាពេលវេលាដ៏សំខាន់សម្រាប់កិច្ចការរបស់ព្រះជាម្ចាស់ ដើម្បីសង្រ្គោះ និងប្រោសមនុស្សជាតិឱ្យបានគ្រប់លក្ខណ៍។ ប្រសិនបើលោកខ្ជះខ្ជាយថ្ងៃដ៏មានតម្លៃទាំងនេះ តើលោកអាចទទួលបានសេចក្តីសង្រ្គោះដោយរបៀបណាទៅ? បំណងព្រះហឫទ័យដ៏សប្បុរសរបស់ព្រះជាម្ចាស់ គឺមិនស្ថិតលើការទទួលបានការដំឡើងឋានៈនេះទេ ដ្បិតព្រះជាម្ចាស់មិនអាចទ្រាំទតឃើញយើងបន្តឱ្យសាតាំងលេងសើច និងធ្វើបាប ដោយរស់នៅប្រឹងប្រែង ដើម្បីតែកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ដោយខំពុះពារផង រៀបគម្រោងផង តែក្រោយមក បាត់បង់ឱកាសទទួលបានសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់នោះឡើយ»។ ពាក្យសម្តីរបស់គាត់បានដាស់ស្មារតីខ្ញុំ។ ខ្ញុំយល់ថា គាត់បាននិយាយត្រូវ។ កាលពីមុន ខ្ញុំផ្តោតទាំងស្រុងលើរបៀបក្លាយជាបុគ្គលលេចធ្លោម្នាក់ ដូច្នេះ ខ្ញុំមិនអាចរក្សាចិត្តស្ងប់ និងអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬស្វែងរកសេចក្តីពិតបានឡើយ។ ប្រហែលឧបសគ្គនេះគឺជាចំណុចបកក្រោយទៅរកមាគ៌ានៃសេចក្តីជំនឿរបស់ខ្ញុំវិញហើយ។

ក្រោយមក ខ្ញុំបានអានខគម្ពីរនេះនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «ក្នុងនាមជាមនុស្សធម្មតា និងជាមនុស្សដែលខិតខំស្រឡាញ់ព្រះជាម្ចាស់ នោះការចូលទៅក្នុងនគរព្រះ និងក្លាយជារាស្ដ្ររបស់ព្រះជាម្ចាស់ គឺជាអនាគតពិតប្រាកដរបស់អ្នករាល់គ្នា និងជាជីវិតមួយដែលមានតម្លៃខ្ពស់បំផុត និងមានសារៈសំខាន់បំផុត ហើយគ្មានអ្នកណាម្នាក់មានពរជាងអ្នករាល់គ្នាឡើយ។ ហេតុអ្វីបានជាខ្ញុំមានបន្ទូលបែបនេះ? ដ្បិតអស់អ្នកដែលមិនជឿលើព្រះជាម្ចាស់រស់នៅសម្រាប់តែសាច់ឈាម និងរស់នៅសម្រាប់សាតាំង ប៉ុន្តែសព្វថ្ងៃនេះ អ្នករាល់គ្នារស់នៅដើម្បីព្រះជាម្ចាស់ និងរស់នៅដើម្បីបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ហេតុនេះទើបខ្ញុំមានបន្ទូលថា ជីវិតរបស់អ្នករាល់គ្នាមានសារៈសំខាន់បំផុត។ មានតែមនុស្សមួយក្រុមដែលត្រូវបានព្រះជាម្ចាស់ជ្រើសរើសនេះទេ ទើបអាចរស់នៅក្នុងជីវិតដែលមានសារៈសំខាន់បំផុតបាន៖ គ្មាននរណាម្នាក់ផ្សេងទៀតនៅលើផែនដី អាចរស់នៅក្នុងជីវិតមួយដែលមានតម្លៃ និងមានន័យបែបនេះដូចជិវិតរបស់អ្នកឡើយ» («ស្គាល់កិច្ចការថ្មីបំផុតរបស់ព្រះជាម្ចាស់ និងដើរតាមដានព្រះបាទារបស់ព្រះអង្គ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានចែងយ៉ាងច្បាស់អំពីអ្វីដែលធ្វើឱ្យជីវិតមានន័យ។ ខ្ញុំបានគិតឡើងវិញអំពីពេលវេលាប៉ុន្មានឆ្នាំដែលខ្ញុំបានខំពុះពារដើម្បីបានកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ហើយទោះបីឥឡូវ មានបុណ្យសក្ដិ និងកិត្យានុភាពបន្ដិចបន្ដួចក្ដី ក៏ខ្ញុំនៅតែមានអារម្មណ៍ទទេដដែល។ ខ្ញុំតែងតែពាក់មុខក្លែងក្លាយនៅក្នុងចំណោមក្រុមមន្ត្រី។ ដោយគិតដល់បុណ្យសក្ដិ ខ្ញុំមិនគ្រាន់តែត្រូវអែបអបថ្នាក់ដឹកនាំប៉ុណ្ណោះទេ តែខ្ញុំក៏ត្រូវតទល់ជាមួយសហការីរបស់ខ្ញុំ ដោយខំប្រឹងប្រជែង និងប្រកួតជាមួយពួកគេ ព្រោះខ្លាចថា ពួកគេកំពុងតែរៀបគម្រោងផ្ដួលខ្ញុំផងដែរ។ ខ្ញុំពិតជាយល់ពីសេចក្តីវេទនា និងភាពតានតឹងចេញពីពិភពមួយនេះ។ ខ្ញុំបានសួរខ្លួនឯងថា៖ តើអ្វីទៅជាអត្ថន័យ និងគុណតម្លៃនៅពីក្រោយការខំប្រឹងធ្វើការពេញមួយជីវិតរបស់ខ្ញុំ ដើម្បីដណ្តើមតែឋានៈបុណ្យសក្ដិ និងកិត្យានុភាពនោះ? តើជីវិតខ្ញុំមួយនេះត្រឹមតែចង់ឱ្យគេឃើញថាខ្លួនល្បីល្បាញ និងនាំភាពរុងរឿងដល់គ្រួសារខ្ញុំឬ? អស់រយៈពេលជាច្រើនពាន់ឆ្នាំមកហើយ តើមិនមានមនុស្សជាច្រើនដែលមានឋានៈបុណ្យសក្ដិខ្ពង់ខ្ពស់ នៅតែស្លាប់ទៅដោយដៃទទេទេឬ? ព្រះជាម្ចាស់បានបង្កើតមនុស្សមក មិនមែនឱ្យយើងមានកេរ្តិ៍ឈ្មោះគង់វង្សជារៀងរហូត ឬខំពុះពារដើម្បីកេរ្តិ៍ឈ្មោះ និងឋានៈបុណ្យសក្ដិទេ ប៉ុន្តែដើម្បីឱ្យយើងរៀនសូត្រពីសេចក្តីពិត និងស្គាល់ព្រះជាម្ចាស់ រួចបំពេញភារកិច្ច ក្នុងនាមជាភាវៈដែលព្រះបានបង្កើតមក ហើយរស់នៅតាមលក្ខណៈជាមនុស្សដ៏ពិតប្រាកដ។ នោះជាប្រភេទនៃជីវិតតែមួយគត់ដែលមានអត្ថន័យ និងគុណតម្លៃ ហើយមានតែបែបនេះទេ ទើបនឹងទទួលបានការយល់ព្រមពីព្រះជាម្ចាស់។ ពេលដឹងបែបនេះ ខ្ញុំក៏អធិស្ឋានទៅព្រះជាម្ចាស់ ដោយត្រៀមខ្លួនបោះបង់ការដេញតាមកេរ្តិ៍ឈ្មោះ និងឋានៈបុណ្យសក្ដិ រួចបោះជំហានលើផ្លូវដ៏ត្រឹមត្រូវក្នុងជីវិតវិញ។

ក្នុងនាយកដ្ឋានដែលគេបានផ្ទេរខ្ញុំទៅនោះ ពេញមួយឆ្នាំ គឺមិនមានការរវល់សោះឡើយ។ ខ្ញុំបានយកឱកាសនោះអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ថែមទៀត និងបំពាក់បំប៉នខ្លួនដោយសេចក្តីពិត ហើយពេលដល់ថ្ងៃចុងសប្ដាហ៍ ខ្ញុំបានចូលរួមការជួបជុំ និងប្រកាសដំណឹងល្អជាមួយបងប្អូនប្រុសស្រី។ ខ្ញុំមានអារម្មណ៍សុខសាន្តជាខ្លាំង ហើយខ្ញុំលែងសេពគប់ជាមួយសហការីទៀតហើយ។ ខ្ញុំលែងចាប់អារម្មណ៍លើរឿងរ៉ាវដ៏រញ៉េរញ៉ៃទាំងនោះ ដូចជា ការកសាងទំនាក់ទំនង និងការទាញប្រយោជន៍ពីបណ្ដាញក្រៅផ្លូវការ ជាដើម។ ខ្ញុំមានសេរីភាព និងធូរចិត្តច្រើន។ តែចុងបញ្ចប់ គេបានផ្ទេរខ្ញុំចេញម្ដងទៀត ទៅកាន់នាយកដ្ឋានវាយកម្ទេចតាមការបញ្ជារបស់រដ្ឋ ជាទីដែលខ្ញុំបានឃើញផ្ទាល់ភ្នែកនូវវិធីដ៏អាក្រក់គ្រប់យ៉ាង ដែលបក្សកុម្មុយនីស្តបានប្រើ ដើម្បីសម្លុតបំភ័យ និងធ្វើបាបដល់ប្រជាជនសាមញ្ញ។ ការនេះធ្វើឱ្យខ្ញុំកាន់តែសោះអង្គើយចំពោះផ្លូវនៃអាជីពដែលខ្ញុំកំពុងតែស្ថិតនៅនេះ។

រដ្ឋាភិបាលតែងតែបង្ខំប្រជាជនឱ្យរើចេញពីលំនៅឋានរបស់ខ្លួន ដោយអះអាងថា ពួកគេត្រូវការកន្លែង ដើម្បីសាងសង់ទីក្រុង ហើយជាទូទៅ សំណងដែលគេផ្ដល់ជូនមានចំនួនតិចតួចបំផុត។ ប្រជាជនមិនសប្បាយចិត្តចំពោះការនេះទេ ហើយគេធ្វើការតវ៉ា។ វាស្ដែងយ៉ាងច្បាស់ថា រដ្ឋាភិបាលកំពុងតែលួចស៊ុមគ្រលំជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ ដោយទទួលបានប្រាក់ចំណេញដ៏ច្រើនសន្ធឹកសន្ធាប់ពីការដោះដូរ និងពីការគាបសង្កត់ប្រជាជនសាមញ្ញ។ ប៉ុន្តែ ពួកគេតែងតែបំភ្លៃការពិត ដោយនិយាយថា ប្រជាជនមិនព្រមរើចេញ ហើយការនេះរារាំងដល់ការសាងសង់ទីក្រុង។ ពេលថ្ងៃ ពួកគេបានឱ្យយើងប្រើមនោគមវិជ្ជាបញ្ចុះបញ្ចូលមនុស្ស តែនៅពេលយប់ ពួកគេបញ្ជូនមនុស្សឱ្យទៅរុកគួន និងបង្ខំពួកគេឱ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងការរើចេញ។ គ្មានអ្នកស្រុកណាម្នាក់បានសុខឡើយ។ បើមាននរណាមិនព្រមរើចេញ ពួកគេនឹងត្រូវចាប់ឃុំខ្លួន និងវាយដំទាំងបង្ខំ ដោយរងបទចោទប្រកាន់ថាបានរាំងស្ទះដល់ការអភិវឌ្ឍទីក្រុងឡើងវិញ។ ថ្នាក់ដឹកនាំទាំងនោះនឹងមិនឈប់ឡើយ រហូតដល់បុគ្គលនោះបានចុះហត្ថលេខា។ ប្រជាជនខ្លះបានអំពាវនាវទៅអាជ្ញាធរថ្នាក់លើ ប៉ុន្តែពួកគេត្រូវបានចាប់ខ្លួន និងវាយដំ។ មានមនុស្សម្នាក់ត្រូវគេវាយដំ រហូតដល់ពិការ រួចចុងក្រោយត្រូវស្លាប់ទៀតផង។ មានពេលម្ដងនោះ ថ្នាក់ដឹកនាំថែមទាំងនិយាយនៅមុខមនុស្សគ្រប់គ្នាក្នុងកិច្ចប្រជុំផ្ទៃក្នុង ទាំងញញឹមថា៖ «ចំពោះការស្លាប់របស់បុគ្គលនោះ មិនបាច់បារម្ភច្រើនពេកឡើយ។ នោះគ្រាន់តែជាការដាក់ពិន័យតិចតួចចំពោះអ្នកដែលប្រឆាំងនឹងយើងប៉ុណ្ណោះ!» អ្នកផ្សេងទៀតនៅទីនោះក៏ញញឹមផងដែរ។ ដោយឃើញមន្ត្រីរដ្ឋាភិបាលសម្លុតបំភ័យ និងកេងប្រវ័ញ្ចពីប្រជាជនធម្មតា ដោយគ្មានការគោរពទាល់តែសោះចំពោះជីវិតមនុស្ស ខ្ញុំបានដឹងថា ការបន្ដនៅក្នុងប្រព័ន្ធបក្សកុម្មុយនីស្ត និងការបន្តសេពគប់ជាមួយមនុស្សទាំងនោះ មិនអាចផ្ដល់ផលល្អនោះឡើយ។ ខ្ញុំចាប់ផ្ដើមព្យាយាមយ៉ាងអស់ពីលទ្ធភាព ដើម្បីគេចវេះពីពួកគេ ដោយមិនចង់ឡូកឡំជាមួយពួកគេទេ។ បើគេបញ្ជាខ្ញុំឱ្យទៅចរចាជាមួយបុគ្គលម្នាក់ ដែលត្រូវទៅរើចេញ វាយធ្វើបាបមនុស្ស ខ្ញុំនឹងធ្វើគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបាន ដើម្បីលួចគេចខ្លួន ឬទៅជួយរៀបចំសណ្ដាប់ធ្នាប់ជំនួសវិញ។ ពេលខ្ញុំឃើញនរណាម្នាក់នៅក្បែរខ្ញុំទ្រហោយំ ពេលរងការវាយដំ ទិដ្ឋភាពតែលតោលក្នុងកែវភ្នែកពួកគេ បានធ្វើឱ្យមនសិការខ្ញុំរងការចោទប្រកាន់ជាខ្លាំង។ ពេលខ្លះ ខ្ញុំថែមទាំងភ្ញាក់ឡើងកណ្ដាលអធ្រាត្រ ព្រោះតែសុបិនអាក្រក់ទៀតផង។ ការរស់នៅក្នុងបរិយាកាសបែបនេះរាល់ថ្ងៃ គឺជារឿងដ៏ឈឺចាប់ខ្លាំងណាស់។ ខ្ញុំមានអារម្មណ៍ថា បើខ្ញុំបន្តធ្វើការដែលគ្មានមនសិការនេះទៀត មិនយូរមិនឆាប់ ខ្ញុំនឹងត្រូវទទួលទោសមិនខាន ហើយខ្ញុំចង់ចាកចេញពីកន្លែងនោះឱ្យបានកាន់តែឆាប់តាមតែខ្ញុំអាចធ្វើទៅបាន។ ទោះបីថ្នាក់ដឹកនាំនិយាយបែបបញ្ឆិតបញ្ឆៀងលើកទឹកចិត្តខ្ញុំឱ្យដេញតាមអាជីពរបស់ខ្ញុំក៏ដោយ ក៏ខ្ញុំនៅតែគ្មានការជំរុញចិត្ត និងមិនព្យាយាមអែបអបពួកគេ ដើម្បីបានការដំឡើងឋានៈទៀតដែរ។ ប៉ុន្តែ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺថា ខ្ញុំបែរជាទទួលបានការដំឡើងឋានៈ ជាប្រធានការិយាល័យវិន័យក្រុងទៅវិញនាពេលនោះ។

បន្ទាប់ពីទទួលតំណែងថ្មីនោះ ជារឿយៗ ខ្ញុំបង្ហាញខ្លួននៅគ្រប់ការប្រជុំ រួមជាមួយមន្ត្រីក្រុងសំខាន់ៗផ្សេងទៀត។ សហការី និងអ្នកភូមិខ្ញុំបានរួសរាយរាក់ទាក់ជាមួយខ្ញុំយ៉ាងខ្លាំង ហើយពួកគេក៏ព្យាយាមផ្គាប់ចិត្តខ្ញុំផងដែរ។ ខ្ញុំពិតជារីករាយនឹងអារម្មណ៍បែបនេះជាខ្លាំង។ ដោយមិនដឹងខ្លួន ខ្ញុំចាប់ផ្ដើមគ្មានពេលសម្រាក និងចង់ឱ្យថ្នាក់ដឹកនាំផ្ដល់តម្លៃ និងទទួលស្គាល់ខ្ញុំ។ តែពេលខ្ញុំត្រូវមានដំណើរទស្សនកិច្ចការងារ ឬចេញទៅចូលរួមការប្រជុំណាមួយតំណាងឱ្យថ្នាក់ដឹកនាំ ការនេះបានប៉ះពាល់ដល់ការចូលរួមជួបជុំ និងការបំពេញភារកិច្ចរបស់ខ្ញុំ។ ខ្ញុំពិតជារារែកចិត្តជាខ្លាំង ព្រោះខ្ញុំដឹងថា ភារកិច្ចគឺជាការទទួលខុសត្រូវមួយដែលខ្ញុំមិនអាចគេចវេះបានឡើយ។ ខ្ញុំមិនអាចបោះបង់ភារកិច្ច ព្រោះតែការងារផ្ទាល់ខ្លួននោះទេ តែពេលថ្នាក់ដឹកនាំរៀបចំឱ្យខ្ញុំទទួលរ៉ាប់រងលើការងារបែបនេះ នោះមានន័យថា ពួកគេបានឱ្យតម្លៃខ្ពស់លើខ្ញុំ។ បើខ្ញុំមានលេសមិនចង់ធ្វើ តែបែរជាទៅបំពេញភារកិច្ចខ្ញុំវិញ តើពួកគេនឹងនិយាយថា ខ្ញុំកំពុងបោះបង់ឱកាសមាស ហើយក្រោយមក គេឈប់ចាត់តាំងខ្ញុំឱ្យកាន់ការធំដែរឬទេ? ពេលនោះ ខ្ញុំពិតជាពិបាកសម្រេចចិត្តណាស់ ដូច្នេះ ខ្ញុំបានយកបញ្ហានេះមកចំពោះព្រះជាម្ចាស់នៅក្នុងសេចក្តីអធិស្ឋាន ដោយទូលសុំឱ្យទ្រង់ដឹកនាំខ្ញុំ ដើម្បីយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់ ព្រមទាំងជួយខ្ញុំឱ្យរកឃើញផ្លូវអនុវត្ត។ ក្រោយមក ខ្ញុំបានអានបទគម្ពីរមួយនេះនៅក្នុងព្រះបន្ទូលរបស់ទ្រង់៖ «ការតយុទ្ធនៅពីក្រោយរឿងរ៉ាវគ្រប់យ៉ាងដែលកើតឡើង៖ នៅរាល់ពេលដែលមនុស្សអនុវត្តនូវសេចក្តីពិត ឬអនុវត្តនូវសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់ វាមានការតយុទ្ធយ៉ាងខ្លាំងក្លាមួយ ហើយទោះបីជាគ្រប់យ៉ាងអាចមើលទៅហាក់ដូចជាល្អជាមួយសាច់ឈាមរបស់ពួកគេក៏ដោយ ក៏តាមពិតទៅនៅក្នុងជម្រៅចិត្តរបស់ពួកគេ នឹងមានការតយុទ្ធស្លាប់រស់មួយកើតមានជាដរាប ហើយមានតែក្រោយពេលការតយុទ្ធដ៏ខ្លាំងក្លានេះចប់ និងក្រោយពេលការឆ្លុះបញ្ចាំងដ៏ច្រើនមហិមាចេញមកប៉ុណ្ណោះ ទើបអាចកំណត់ការឈ្នះចាញ់បាន។ គេមិនដឹងថាតើត្រូវសើច ឬយំនោះទេ។ ព្រោះបំណងជាច្រើននៅក្នុងខ្លួនមនុស្សគឺសុទ្ធតែខុសឆ្គង ឬដោយសារតែកិច្ចការរបស់ព្រះជាម្ចាស់ភាគច្រើនមានលក្ខណៈផ្ទុយពីសញ្ញាណរបស់ពួកគេ នៅពេលមនុស្សអនុវត្តនូវសេចក្តីពិត ការតយុទ្ធដ៏មហិមាមួយបានកើតឡើងនៅពីក្រោយឆាក។ ដោយបានអនុវត្តនូវសេចក្ដីពិតនេះ នៅពីក្រោយឆាក មនុស្សនឹងស្រក់ទឹកភ្នែកសោកសៅយ៉ាងច្រើនរាប់មិនអស់ មុនពេលដែលពួកគេរៀបចំចិត្តរបស់ខ្លួនដើម្បីបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅទីបំផុត។ ដោយសារតែការតយុទ្ធនេះ មនុស្សត្រូវស៊ូទ្រាំនឹងការរងទុក្ខ និងការបន្សុទ្ធ ហើយនេះគឺជាការរងទុក្ខពិតប្រាកដ។ នៅពេលការតយុទ្ធនេះកើតមានមកលើអ្នក ហើយប្រសិនបើអ្នកពិតជាអាចឈរនៅខាងព្រះជាម្ចាស់មែន នោះអ្នកនឹងអាចបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់បាន» («មានតែការស្រលាញ់ព្រះជាម្ចាស់តែប៉ុណ្ណោះទើបជាការជឿលើព្រះជាម្ចាស់ពិតប្រាកដ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ដោយគិតឡើងវិញអំពីបញ្ហានេះ ខ្ញុំបានឃើញថា នេះជាសមរភូមិមួយរវាងការបំពេញតាមព្រះហឫទ័យព្រះ ឬការបំពេញតាមចិត្តសាតាំង ដែលខ្ញុំត្រូវធ្វើការជ្រើសរើស។ ខ្ញុំដឹងថា ពេលណាដែលខ្ញុំជួបស្ថានការណ៍អ្វីមួយ ដំបូងឡើយ ខ្ញុំតែងតែពិចារណាលើអាកប្បកិរិយារបស់ថ្នាក់ដឹកនាំ និងអាជីពផ្ទាល់ខ្លួនរបស់ខ្ញុំ ដូច្នេះ កេរ្តិ៍ឈ្មោះ និងឋានៈបុណ្យសក្ដិនៅតែសំខាន់ខ្លាំងចំពោះខ្ញុំដដែល។ ខ្ញុំបានគិតពីរបៀបដែលព្រះជាម្ចាស់បានប្រថុយនឹងគ្រោះថ្នាក់ដ៏ធំមកសង្រ្គោះមនុស្សជាតិ ដោយត្រឡប់ជាសាច់ឈាមក្នុងប្រទេសនាគដ៏ធំមានសម្បុរក្រហម និងដើម្បីសម្ដែងសេចក្តីពិត។ ព្រះជាម្ចាស់បានប្រទានគ្រប់យ៉ាងដល់យើង ដោយគ្មានការរអ៊ូរទាំ ឬការស្ដាយក្រោយទេ តែខ្ញុំបែរជាមិនអាចលះបង់សូម្បីតែបន្ដិចសម្រាប់ជាប្រយោជន៍ដល់ភារកិច្ចរបស់ខ្ញុំទៅវិញ។ តើមនសិការខ្ញុំនៅឯណាទៅ? ការភ្ញាក់ខ្លួននេះធ្វើឱ្យខ្ញុំមានអារម្មណ៍អៀនខ្មាសជាខ្លាំង។ ខ្ញុំបានពោលពាក្យអធិស្ឋានមួយ ដោយចង់លះបង់ចោលផលប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីបំពេញភារកិច្ចរបស់ខ្ញុំ។ ក្រោយមក ខ្ញុំបានប្រឈមជាច្រើនដងទៀតជាមួយនឹងជម្រើសរវាងភារកិច្ច និងការងារ ហើយពេលខ្លះ ខ្ញុំមានអារម្មណ៍ទន់ខ្សោយ និងពិបាកសម្រេចចិត្តជាខ្លាំង។ ប៉ុន្តែ នៅពេលដែលខ្ញុំត្រៀមខ្លួនជាស្រេច ដើម្បីគាប់ព្រះហឫទ័យព្រះជាម្ចាស់ ខ្ញុំបានឃើញថា ព្រះអង្គតែងតែបើកផ្លូវសម្រាប់ខ្ញុំជានិច្ច ហើយខ្ញុំផ្សាយដំណឹងល្អ និងបំពេញភារកិច្ចរបស់ខ្ញុំនៅក្រោមភ្នែកច្រមុះរបស់ថ្នាក់ដឹកនាំ ដោយមិនត្រូវបានគេរកឃើញ។ នៅក្រោមការណែនាំរបស់ព្រះជាម្ចាស់ វាកាន់តែច្បាស់ថា ការផ្សាយដំណឹងល្អ និងការធ្វើបន្ទាល់អំពីព្រះជាម្ចាស់ គឺជាការត្រាស់ហៅដ៏ពិតរបស់ខ្ញុំ ហើយខ្ញុំកាន់តែមានការជំរុញចិត្តក្នុងការបំពេញភារកិច្ចរបស់ខ្ញុំ។ មិនយូរប៉ុន្មាន ក្រុមគ្រួសាររបស់ខ្ញុំទាំងអស់បានដឹងថា ខ្ញុំជាអ្នកជឿព្រះ និងកំពុងតែផ្សាយដំណឹងល្អ។ ពួកគេគ្រប់គ្នាចាប់ផ្ដើមប្រឆាំងនឹងសេចក្តីជំនឿរបស់ខ្ញុំ។

ភរិយាខ្ញុំជាគ្រូបង្រៀន ដូច្នេះ នាងក៏បើកប្រាក់ខែពីរដ្ឋាភិបាលដែរ។ នាងបានប្រាប់ខ្ញុំថា៖ «បងស្ថិតនៅក្នុងប្រព័ន្ធរបស់បក្សជាច្រើនឆ្នាំហើយ ដូច្នេះ បងគួរតែដឹងអំពីអាកប្បកិរិយារបស់ពួកគេដែលមានចំពោះសាសនាហើយ។ ពួកគេកំពុងចាប់ខ្លួនពួកអ្នកជឿនៅគ្រប់ទិសទី។ តាមរយៈការមានសេចក្តីជំនឿ និងការផ្សាយដំណឹងល្អ តើបងមិនកំពុងប្រថុយប្រថានពេកទេឬ? បើបងបន្តធ្វើបែបនេះទៀត ជីវិត និងក្រុមគ្រួសាររបស់យើងទាំងមូលនឹងត្រូវចប់មិនខាន!» ខ្ញុំបានចែកចាយទីបន្ទាល់អំពីការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ជាមួយនាង និងបាននិយាយពីសារៈសំខាន់នៃការមានសេចក្តីជំនឿ។ ខ្ញុំបាននិយាយថា៖ «ព្រះសង្រ្គោះបានយាងមករួចហើយ ដោយសម្ដែងចេញសេចក្តីពិត ដើម្បីសង្រ្គោះមនុស្សជាតិ។ នេះជាឱកាសតែម្ដងគត់ក្នុងជីវិត ដើម្បីទទួលបានសេចក្តីសង្រ្គោះ។ អត្ថប្រយោជន៍ និងឋានៈបុណ្យសក្ដិដែលយើងឃើញនៅចំពោះមុខ សុទ្ធតែជារឿងបណ្ដោះអាសន្នទេ។ ប្រសិនបើយើងគ្រាន់តែដើរតាមបក្សកុម្មុយនីស្ត តែងតែចង់មានចង់បាន តើវាអាចសង្រ្គោះយើងពីគ្រោះមហន្តរាយដែរឬទេ? ប្រសិនបើយើងធ្លាក់ទៅក្នុងមហន្តរាយ ទោះបីមានលុយច្រើនប៉ុនណា ក៏ជួយយើងមិនបានដែរ! សូមមើលសាវ័ករបស់ព្រះអម្ចាស់យេស៊ូវ ឈ្មោះម៉ាថាយចុះ។ គាត់ជាអ្នកទារពន្ធម្នាក់ ដែលមានអាជីពដ៏ល្អ។ ប៉ុន្តែ នៅពេលដែលគាត់បានឃើញព្រះអង្គសង្រ្គោះ ព្រះអម្ចាស់យេស៊ូវបានយាងមក គាត់បានប្រញាប់ប្រញាល់ដើរតាមទ្រង់ភ្លាម។ ក្រៅពីនេះ ប្រសិនបើយើងតែងតែដើរតាមបក្សទៅធ្វើអំពើអាក្រក់ យើងនឹងត្រូវទទួលកម្មពៀរ និងទទួលទោសមិនខាន។ ការដើរតាមព្រះគ្រីស្ទនៃគ្រាចុងក្រោយ គឺជាផ្លូវតែមួយគត់ ដើម្បីបានសង្រ្គោះ»។ ភរិយាខ្ញុំមិនចាប់អារម្មណ៍លើព្រះជាម្ចាស់ទេ ហើយក៏មិនស្ដាប់អ្វីដែលខ្ញុំនិយាយដែរ។ ប៉ុន្តែ ក្រោយមក នាងបានកត់សម្គាល់ឃើញថា តាំងពីខ្ញុំបានទទួលសេចក្តីជំនឿមក ខ្ញុំមិនបានចេញទៅផឹកស៊ីជាមួយសហការី និងសោះអង្គើយចំពោះកិច្ចការនៅក្នុងគ្រួសារឡើយ ប៉ុន្តែខ្ញុំកាន់តែមានសណ្ដាប់ធ្នាប់ជាងមុននៅក្នុងជីវិត ហើយមានពេលវេលាសម្រាប់នាង និងកូនរបស់យើង។ ពេលខ្លះ ខ្ញុំចាប់ផ្ដើមនិយាយអំពីរឿងទូទៅដែលត្រូវធ្វើជាមួយជីវិត។ បន្តិចម្ដងៗ នាងក៏ឈប់ព្យាយាមរារាំងផ្លូវខ្ញុំទៀត។ ប៉ុន្តែ នៅខាងគ្រួសាររបស់នាង គ្រប់គ្នាបានប្រឆាំងនឹងសេចក្តីជំនឿរបស់ខ្ញុំ។ ម្នាក់ក្នុងចំណោមពួកគេដែលធ្វើការងាររដ្ឋ បានផ្ដល់ដំបូន្មានខ្ញុំថា៖ «ទាន់ខ្លួននៅក្មេង ប្អូនគួរតែគិតពីរបៀបធ្វើយ៉ាងម៉េចឱ្យបានឡើងឋានៈ និងរកលុយទៅ នោះឪពុកម្ដាយ និងកូនរបស់ប្អូនអាចសប្បាយរីករាយរួមជាមួយប្អូន ដ្បិតនេះជារឿងជាក់ស្ដែងតែមួយគត់ដែលត្រូវធ្វើ។ អ្វីដែលប្អូនកំពុងតែធ្វើសម្រាប់សាសនារបស់ប្អូននេះ គឺជារឿងស្រពេចស្រពិល និងមិនជាក់ស្ដែងឡើយ!» ខ្ញុំបានប្រាប់គាត់វិញថា៖ «បងមិនមែនជាអ្នកជឿ ដូច្នេះ បងមិនយល់ពីអត្ថន័យ និងគុណតម្លៃនៃការមានសេចក្តីជំនឿ និងការស្វែងរកសេចក្តីពិតទេ។ សេចក្តីពិតមានតម្លៃខ្លាំងណាស់ ហើយវាអាចចង្អុលបង្ហាញផ្លូវនៃជីវិតសម្រាប់យើង សម្អាតសេចក្តីពុករលួយ និងសង្រ្គោះយើងបានទៀតផង។ របស់ទាំងអស់នេះមិនអាចត្រូវបានវាស់វែងដោយលុយបានទេ។ បងក៏ជាមនុស្សម្នាក់នៅក្នុងបក្សដែរ សូមប្រាប់ខ្ញុំមើល៍ រយៈពេលប៉ុន្មានឆ្នាំដែលបងបានទទួលឋានៈបុណ្យសក្ដិ និងភាពរីករាយខាងសម្ភារៈនេះ តើបងមានក្ដីសុខដ៏ពិតប្រាកដដែរទេ? តើបងមានសន្ដិភាពផ្លូវចិត្តដ៏ពិតដែរទេ?» គាត់គ្មានអ្វីឆ្លើយតបទេ។ ហើយពេលដែលបងថ្លៃខ្ញុំមិនអាចផ្លាស់ប្ដូរជំហរខ្ញុំបាន គាត់ក៏និយាយទាំងខឹងសម្បារថា៖ «បើឯងមិនទទួលយកដំបូន្មានរបស់យើង ពេលដែលថ្នាក់ដឹកនាំដឹងពីជំនឿសាសនានេះ នោះឯងនឹងអាចបាត់បង់ការងារមិនខាន។ ជាងនេះទៅទៀត ឯងអាចត្រូវគេចាប់ខ្លួន ក្រោយមក ឯងនឹងបាត់បង់ជីវិត និងទ្រព្យសម្បត្តិរបស់ឯង រីឯគ្រួសារឯងទាំងមូលក៏នឹងត្រូវជំពាក់ជំពិនផងដែរ!» ក៏មានអ្នកផ្សេងទៀតព្យាយាមបង្ខំខ្ញុំឱ្យបោះបង់ចោលសេចក្តីជំនឿរបស់ខ្ញុំដែរ។

ខ្ញុំបានបញ្ជាក់ច្បាស់ៗជាមួយពួកគេថា ខ្ញុំបានតាំងចិត្តបន្តដើរតាមព្រះជាម្ចាស់ ប៉ុន្តែក្រោយពេលត្រឡប់ទៅផ្ទះវិញ ខ្ញុំចាប់ផ្ដើមមានអារម្មណ៍ភ័យខ្លាច។ ប្រសិនបើថ្នាក់ដឹកនាំខ្ញុំដឹង នោះខ្ញុំនឹងមិនគ្រាន់តែទទួលទោស ឬបាត់បង់ការងារប៉ុណ្ណោះទេ តែខ្ញុំក៏អាចត្រូវគេចាប់ខ្លួន និងដាក់គុក ក្រោយមក ខ្ញុំនឹងគ្មានសល់អ្វីឡើយ ហើយមនុស្សគ្រប់គ្នាជុំវិញខ្ញុំក៏នឹងប្រាកដជាបដិសេធខ្ញុំ និងព្យាយាមនៅឱ្យឆ្ងាយពីខ្ញុំផងដែរ។ ខ្ញុំនឹងធ្លាក់ខ្លួនទាំងស្រុង។ តើខ្ញុំនឹងមិនសល់ដៃទទេទេឬ? ពេលគិតដល់រឿងនេះ ខ្ញុំមានអារម្មណ៍ប្រទាញប្រទង់ក្នុងចិត្ត ហើយមានអារម្មណ៍ស្ត្រេសជាខ្លាំង រហូតដល់គេងមិនលក់។ ដោយគិតថា មិនយូរមិនឆាប់ ខ្ញុំត្រូវបាត់បង់ជីវិតសុខស្រួល និងតំណែងដ៏មានឯកសិទ្ធិ ខ្ញុំពិតជាមានអារម្មណ៍គ្មានអ្វីសោះក្នុងខ្លួន និងពិបាកចិត្តជាខ្លាំង។ ទាំងក្តីឈឺចាប់ និងវេទនាក្នុងចិត្ត ខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់ ដោយទូលសុំឱ្យទ្រង់ណែនាំខ្ញុំ ដើម្បីយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់។ ក្រោយមក ខ្ញុំបានអានបទគម្ពីរនេះនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «មនុស្សដែលកើតមកក្នុងទឹកដីកខ្វក់បែបនេះ បានរងការខូចខាតពីសង្គមយ៉ាងខ្លាំង បានរងឥទ្ធិពលពីក្រមសីលធម៌សក្ដិភូមិ ហើយក៏ទទួលបានការបង្រៀននៅ 'វិទ្យាស្ថានឧត្ដមសិក្សា' ទៀតផង។ ការគិតថយក្រោយ ការអាក្រក់ខូចផ្នែកសីលធម៌ ការយល់ឃើញតូចទាបពីជីវិត ទស្សនៈវិទ្យាសម្រាប់ការរស់នៅដ៏គួរឱ្យស្អប់ខ្ពើម ជីវិតរស់នៅដែលគ្មានតម្លៃទាល់តែសោះ ព្រមទាំងរបៀបរស់នៅ និងទំនៀមទម្លាប់ដ៏ថោកទាប ដែលទាំងអស់នេះបានឈ្លានពានដួងចិត្ដរបស់មនុស្សយ៉ាងខ្លាំងក្លា ព្រមទាំងបានធ្វើឱ្យចុះខ្សោយ និងវាយប្រហារមនសិការរបស់ពួកគេផងដែរ។ ជាលទ្ធផល មនុស្សលោកកាន់តែស្ថិតនៅឆ្ងាយពីព្រះជាម្ចាស់ខ្លាំងណាស់ ហើយកាន់តែទាស់ប្រឆាំងនឹងព្រះជាម្ចាស់ច្រើនទៀតផង។ បន្តិចម្តងៗ និស្ស័យរបស់មនុស្សក៏កាន់តែសាហាវទៅៗដែរ ហើយមិនមាននរណាម្នាក់ដែលសុខចិត្ដបោះបង់គ្រប់យ៉ាងដើម្បីព្រះជាម្ចាស់ឡើយ គ្មាននរណាម្នាក់ដែលនឹងស្ដាប់បង្គាប់ព្រះជាម្ចាស់ចេញពីចិត្ដ ហើយលើសពីនេះទៅទៀតនោះ ក៏គ្មានបុគ្គលណាម្នាក់ដែលនឹងស្វែងរកការបង្ហាញព្រះកាយរបស់ព្រះជាម្ចាស់អស់ពីចិត្ដដែរ។ ផ្ទុយទៅវិញ ដោយស្ថិតក្រោមដែនត្រួតត្រារបស់សាតាំង មនុស្សលោកមិនបានធ្វើអ្វីទាល់តែសោះ ក្រៅពីចង់បានការសប្បាយ ដោយយល់ព្រមឱ្យភាពពុករលួយនៃសាច់ឈាមនៅក្នុងទឹកដីដែលពេញដោយភក់ជ្រាំនេះ។ សូម្បីពេលដែលពួកគេបានឮអំពីសេចក្ដីពិតហើយក្ដី អស់អ្នកដែលរស់នៅក្នុងភាពងងឹតមិនបានគិតដល់ការយកសេចក្ដីពិតទៅអនុវត្ដទេ ហើយពួកគេក៏មិនមានទំនោរក្នុងការស្វែងរកព្រះជាម្ចាស់ដែរ ទោះបីជាពួកគេបានឃើញការបង្ហាញព្រះកាយរបស់ព្រះជាម្ចាស់ហើយក្ដី។ តើមនុស្សលោកដែលគួរឱ្យស្អប់ខ្ពើមយ៉ាងនេះ អាចមានឱកាសទទួលបានការសង្គ្រោះបានយ៉ាងដូចម្ដេច? តើមនុស្សលោកដែលអាប់ឳនខ្លាំងយ៉ាងនេះ អាចរស់នៅក្នុងពន្លឺបានយ៉ាងដូចម្ដេច?» («ការនៅតែមិនផ្លាស់ប្ដូរនៅក្នុងនិស្ស័យ គឺជាការធ្វើជាសត្រូវនឹងព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបើកសម្ដែងពីប្រភពនៃការឈឺចាប់របស់ខ្ញុំ។ ហេតុអ្វីបានជាខ្ញុំពិបាកចិត្តក្នុងការជ្រើសរើសខ្លាំងម្ល៉េះ? នោះដោយសារតែខ្ញុំត្រូវបានសាតាំងធ្វើឱ្យពុករលួយដល់ឆ្អឹង ហើយតាំងពីខ្ញុំនៅតូចមកម្ល៉េះ ខ្ញុំបានជឿលើទស្សនវិជ្ជាបែបសាតាំង ដូចជា «ចូរមានភាពលេចធ្លោលើសអ្នកឯទៀត ហើយនាំកិត្តិយសជូនដូនតារបស់អ្នក» ដោយយកទស្សនៈទាំងនេះជាគោលដៅសម្រាប់ជីវិត។ ខ្ញុំបានស្វះស្វែងចង់បានការគោរព និងការកោតសរសើរពីមនុស្ស ដោយយល់ថា នោះជាការមានក្ដីសង្ឃឹមដ៏ខ្ពស់មួយ។ ដើម្បីសម្រេចក្ដីសង្ឃឹមនេះ ខ្ញុំបានក្លាយជាសិស្សឧស្សាហ៍ម្នាក់ ក្រោយមក បន្ទាប់ពីចាប់ផ្ដើមមានការងារ ខ្ញុំតែងតែព្យាយាមចាក់បណ្ដោយ លូនក្រាប និងអែបអប ដើម្បីទទួលបានការពេញចិត្តពីថ្នាក់ដឹកនាំ រួចហើយទទួលបានការដំឡើងឋានៈ។ ទោះបីដឹងទាំងស្រុងថា គ្រប់យ៉ាងដែលធ្វើជាមួយបក្សកុម្មុយនីស្តនឹងក្លាយជាអំពើឃោរឃៅព្រៃផ្សៃក៏ដោយ ក៏ខ្ញុំនៅតែស្របទៅជាមួយពួកគេ ដោយបម្រើសាតាំង ហើយរស់នៅក្នុងការឈឺចាប់ ដោយគ្មានសេចក្ដីសុខឡើយ។ ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាបានបង្ហាញឱ្យខ្ញុំឃើញពីគុណតម្លៃ និងអត្ថន័យនៃជីវិតរបស់យើង ហើយព្រះបន្ទូលរបស់ទ្រង់ក៏បានធ្វើឱ្យខ្ញុំមានអារម្មណ៍កាន់តែស្កប់ចិត្តផងដែរ។ ប៉ុន្ដែ ដោយប្រឈមនឹងជម្រើសនៃការអាចបាត់បង់ការងារ និងអនាគត បើខ្ញុំបន្តមានសេចក្តីជំនឿ និងការត្រូវអ្នកដទៃបដិសេធ ខ្ញុំបានមើលឃើញថា ទស្សនវិជ្ជាបែបសាតាំង «ចូរមានភាពលេចធ្លោលើសអ្នកឯទៀត ហើយនាំកិត្តិយសជូនដូនតារបស់អ្នក» នៅតែមានឥទ្ធិពលលើខ្ញុំយ៉ាងខ្លាំងដដែល។ ការសម្រេចចិត្តនោះពិតជាពិបាក និងឈឺចាប់ណាស់ ព្រោះថាការមិនដេញតាមកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ គឺជាការព្រងើយកន្ដើយចំពោះទំនួលខុសត្រូវពិតប្រាកដរបស់ខ្ញុំ ឬថែមទាំងបង្កឱ្យមានការខឹងសម្បារជាខ្លាំងទៀតផង។ ខ្ញុំមិនព្រមបាត់បង់កេរ្តិ៍ឈ្មោះ និងឋានៈបុណ្យសក្ដិរបស់ខ្ញុំឡើយ ព្រោះថាការបាត់បង់អ្វីៗទាំងនោះ ស្ទើរតែបាត់បង់ជីវិតខ្ញុំផ្ទាល់ទៅហើយ។ បើខ្ញុំមិនបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់អំពីការបើកសម្ដែងនេះទេ នោះខ្ញុំមិនបានឃើញពីរបៀបដែលសាតាំងប្រើការនេះ ដើម្បីកំបាំងភ្នែកមនុស្ស ធ្វើឱ្យយើងឈឺចាប់ និងនាំយើងឱ្យឃ្លាតចេញពីព្រះជាម្ចាស់ និងក្បត់ទ្រង់នោះឡើយ។ វាបានរំឭកខ្ញុំអំពីបទទំនុកតម្កើងមួយចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «ជីវិតទាំងមូលរបស់មនុស្ស គឺស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់ ហើយប្រសិនបើវាមិនមែនសម្រាប់ជាការតាំងចិត្តនៅចំពោះព្រះជាម្ចាស់ទេនោះ តើនរណាដែលនឹងចង់រស់នៅដោយឥតប្រយោជន៍ នៅក្នុងពិភពដ៏ទទេសូន្យរបស់មនុស្សនេះ? ហេតុអ្វីត្រូវខ្វល់? ចំពោះការរត់រប្រញាប់ប្រញាល់យ៉ាងប្រសេចប្រសាចពេញពិភពលោក ប្រសិនបើពួកគេមិនធ្វើអ្វីសោះសម្រាប់ព្រះជាម្ចាស់ នោះតើជីវិតរបស់ពួកគេទាំងមូលនឹងមិនខ្ជះខ្ជាយទេឬ? សូម្បីតែព្រះជាម្ចាស់ក៏មិនចាត់ទុកថា ការលើកឡើងអំពីទង្វើនានារបស់អ្នកមានតម្លៃដែរ តើអ្នកនឹងមិនផ្ដល់ស្នាមញញឹមនៃការពេញចិត្តនៅពេលដែលអ្នកស្លាប់ទេឬ?» («ការបញ្ចេញឱ្យឃើញអាថ៌កំបាំងអំពី 'ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល'» ជំពូកទី ៣៩ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ បទទំនុកតម្កើងនេះពិតជាបំផុសគំនិតខ្ញុំជាខ្លាំង។ ក្នុងជីវិតនេះ យើងមានត្រឹមតែពីរបីទសវត្សរ៍ប៉ុណ្ណោះ ដូច្នេះ យើងត្រូវតែឆក់យកឱកាសនេះ ដើម្បីដកពិសោធន៍កិច្ចការរបស់ព្រះជាម្ចាស់ និងទទួលបានសេចក្តីសង្រ្គោះ បំពេញភារកិច្ចក្នុងនាមជាភាវៈដែលព្រះបានបង្កើតមក ហើយទទួលសេចក្តីពិត និងជីវិត បើមិនដូច្នោះទេ ឱកាសសង្រ្គោះរបស់ព្រះជាម្ចាស់នេះនឹងត្រូវបាត់បង់មិនខាន។ បើបែបនេះ តើជីវិតយើងនឹងក្លាយជាគ្មានន័យហើយឬ? ប្រសិនបើបក្សកុម្មុយនីស្តចាប់ខ្លួន ដាក់គុក និងធ្វើទារុណកម្មខ្ញុំ ដោយព្រោះតែសេចក្តីជំនឿរបស់ខ្ញុំ ក្រោយមក បើទោះបីជាខ្ញុំត្រូវស្លាប់ក៏ដោយ ក៏ខ្ញុំទទួលស្គាល់ថា ខ្ញុំនឹងគ្មានអ្វីដែលត្រូវរអ៊ូរទាំឡើយ។ ព្រះជាម្ចាស់បានប្រទានឱកាសនៃជីវិតនេះដល់ខ្ញុំ ដូច្នេះ ខ្ញុំគួរតែថ្វាយវាដល់ព្រះជាម្ចាស់។ នៅពេលដែលខ្ញុំបានដឹងអំពីការនេះ ខ្ញុំបានអធិស្ឋានថា៖ «ឱព្រះជាម្ចាស់អើយ! ទូលបង្គំចង់មានសេរីភាពពីការរឹតត្បិត ពីច្រវាក់របស់នាគដ៏ធំមានសម្បុរក្រហម និងថ្វាយជីវិតទូលបង្គំទាំងស្រុងដល់ទ្រង់។ សូមព្រះអង្គជួយដឹកនាំទូលបង្គំ និងប្រទានសេចក្តីជំនឿដល់ទូលបង្គំ ព្រមទាំងជួយឱ្យទូលបង្គំឆ្លងផុតឧបសគ្គបន្ទាប់នេះផង»។

ក្រោយមក មានអ្វីមួយបានកើតឡើង ដែលបានបង្ខំឱ្យខ្ញុំចេញពីប្រព័ន្ធបក្សកុម្មុយនីស្តកាន់តែឆាប់កាន់តែល្អ។ ថ្នាក់ដឹកនាំម្នាក់បានរកឃើញថា សមាជិកម្នាក់នៃបក្សជាអ្នកកាន់សាសនា ហើយគាត់បាននិយាយទាំងខឹងសង្កៀតធ្មេញថា យើងត្រូវតែនាំវាទៅប៉ុស្ដិ៍ប៉ូលិស ដើម្បីផ្ដល់ធម៌ក្ដៅដល់វាខ្លះ។ ខ្ញុំតែងតែមានអារម្មណ៍ខ្លាច គ្រប់ពេលដែលខ្ញុំគិតអំពីអាកប្បកិរិយារបស់បក្សកុម្មុយនីស្តដែលមានចំពោះសាសនា។ ខ្ញុំបានគិតថា ពួកគេបានប្រឆាំងចំពោះជំនឿសាសនា និងស្អប់គ្រីស្ទបរិស័ទជាខ្លាំង មិនយូរមិនឆាប់ ខ្ញុំនឹងក្លាយជាផ្ទាំងស៊ីបរបស់គេមិនខាន។ វាជាកន្លែងគ្រោះថ្នាក់មួយ ដែលខ្ញុំគួរតែចាកចេញឱ្យបានឆាប់។ ជាងនេះទៀត រយៈពេលប៉ុន្មានឆ្នាំមកនេះ ខ្ញុំបាននិយាយល្អៗពីបក្សកុម្មុយនីស្ត និងបានចូលរួមជាមួយវាក្នុងការធ្វើអាក្រក់ជាច្រើន។ ប្រសិនបើខ្ញុំបន្តស្ថិតនៅក្នុងប្រព័ន្ធនោះទៀត ខ្ញុំនឹងជាប់ជំពាក់កាន់តែខ្លាំង ហើយដកខ្លួនមិនរួចឡើយ។ ខ្ញុំត្រូវតែដើរចេញពីស្ថាប័នបែបសាតាំងនោះ រួចផ្ដាច់ការទាក់ទងឱ្យបានឆាប់។

នៅពេលដែលខ្ញុំប្រាប់ភរិយាខ្ញុំអំពីគំនិតនេះ ស្រាប់តែនាងបានអន្ទះអន្ទែងជាខ្លាំង។ នាងបាននិយាយថា នាងអាចគាំទ្រខ្ញុំនៅក្នុងសេចក្តីជំនឿ តែនាងមិនអាចឱ្យខ្ញុំឈប់ពីការងារនោះទេ។ នាងថែមទាំងទូរស័ព្ទហៅបងប្អូនបង្កើតរបស់ខ្ញុំឱ្យមកបញ្ឈប់ខ្ញុំទៀតផង។ ពួកគេភាគច្រើនកំពុងធ្វើការនៅក្នុងសហគ្រាសរដ្ឋ ហើយពួកគេបារម្ភថា អាជីពរបស់ពួកគេក៏អាចរងផលប៉ះពាល់ផងដែរ បើខ្ញុំត្រូវបានគេចាប់ខ្លួន។ បងស្រីច្បងរបស់ខ្ញុំថែមទាំងលុតជង្គង់ចំពោះខ្ញុំ ដោយនិយាយទាំងយំ និងទាញដៃខ្ញុំថា៖ «ប្អូនមានការងារល្អ មានប្រាក់ខែខ្ពស់ ដែលសូម្បីតែមនុស្សដែលកាន់សញ្ញាប័ត្របណ្ឌិត ឬអនុបណ្ឌិត ក៏ពិបាកនឹងរកដែរ។ តើប្អូនអាចដើរចេញពីការងារដ៏ល្អបែបនេះ រួចទៅដើរតាមព្រះជាម្ចាស់ម្ដេចកើតទៅ?» គាត់ក៏បាននិយាយដែរថា បើខ្ញុំនៅតែបន្តរក្សាសេចក្តីជំនឿរបស់ខ្ញុំទៀត គាត់នឹងបន្តលុតជង្គង់នៅទីនោះ។ បងស្រីខ្ញុំម្នាក់ទៀតក៏ខឹងខ្លាំងផងដែរ ហើយបានរៀបរាប់ពីការលំបាកទាំងប៉ុន្មានដែលគាត់បានរងទុក្ខ ដើម្បីខំរកលុយជួយបង់ថ្លៃការសិក្សារបស់ខ្ញុំ ហើយមិនអាចរៀបការបាន រហូតដល់គាត់អាយុ៣០ឆ្នាំ។ ទីបំផុត ពួកយើងបានធូរធារ បន្ទាប់ពីការខិតខំទាំងនោះ ហើយក្រុមគ្រួសារទាំងមូលក៏ទទួលបានប្រយោជន៍ពីការនេះដែរ។ ប្រសិនបើខ្ញុំលាឈប់ពីការងារនោះ វានឹងធ្វើឱ្យគាត់ខកចិត្ត ក្រោយការខិតខំរបស់គាត់នាពេលប៉ុន្មានឆ្នាំមកនេះ។ បងស្រីច្បងក៏បានលើកឡើងដែរថា បើខ្ញុំលាឈប់ពីការងារ នោះគាត់នឹងមិនទទួលបានអត្ថប្រយោជន៍នៃការដាក់ច្បាប់ឈប់សម្រាកដោយសារជំងឺ ដែលទទួលបានកម្រៃពិសេសនៅឯសាលារៀនរបស់គាត់ទៀតឡើយ ហើយកូនប្រុសរបស់គាត់ក៏សង្ឃឹមថា ខ្ញុំអាចជួយរកការងារឱ្យគាត់ធ្វើផងដែរ។ គាត់និយាយថា ខ្ញុំមិនអាចគ្រាន់តែគិតពីខ្លួនឯងនៅក្នុងសេចក្តីជំនឿរបស់ខ្ញុំនោះទេ តែខ្ញុំក៏ត្រូវគិតពីក្រុមគ្រួសាររបស់ខ្ញុំផងដែរ។ ពេលនោះ ខ្ញុំពិបាកសម្រេចចិត្តជាខ្លាំង។ បងប្អូនប្រុសស្រីរបស់ខ្ញុំបាននៅជាមួយខ្ញុំហែលឆ្លងកាត់ការលំបាកជាច្រើន តាំងពីខ្ញុំនៅតូចម្ល៉េះ ហើយខ្ញុំតែងតែមានក្ដីសង្ឃឹមថា ពួកគាត់អាចមានជីវិតដែលល្អប្រសើរ ហើយមានមុខមានមាត់នឹងគេ។ ពួកគេប្រាកដជាសប្បាយចិត្តមិនខាន បើខ្ញុំយល់ស្របតាមគំនិតពួកគេ ប៉ុន្តែដោយសារតែឥឡូវនេះខ្ញុំជាអ្នកជឿ និងដើរតាមព្រះជាម្ចាស់ ខ្ញុំត្រូវតែបំពេញភារកិច្ចជាភាវៈដែលព្រះបានបង្កើតមក ដោយមិនធ្វើឱ្យខកខានព្រះគុណ និងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ឡើយ។ ប្រសិនបើខ្ញុំសន្យាចំពោះគ្រួសារខ្ញុំថា ខ្ញុំនឹងបោះបង់សេចក្តីជំនឿរបស់ខ្ញុំ តើនោះមិនមែនជាការក្បត់ចំពោះព្រះជាម្ចាស់ទេឬអី? ការក្បត់ព្រះជាម្ចាស់ គឺជាការប្រមាថដ៏ធំសម្បើម និងជាអ្វីមួយដែលខ្ញុំមិនអាចធ្វើបានឡើយ។ ព្រះជាម្ចាស់បានសម្ដែងចេញសេចក្តីពិតជាច្រើន ដើម្បីសង្រ្គោះមនុស្សជាតិ ហើយទ្រង់ក៏បានបង់ថ្លៃយ៉ាងធំធេងផងដែរ។ ប្រសិនបើខ្ញុំគ្មានបំណងចង់សងគុណទ្រង់ទេ ហើយថែមទាំងសម្របសម្រួលជាមួយអារក្សសាតាំង ដោយលុតជង្គង់នៅចំពោះវាទៀត នោះជារឿងគ្មានមនសិការឡើយ។ ខ្ញុំមានអារម្មណ៍ឈឺចាប់ និងទន់ខ្សោយ តែខ្ញុំបានដឹងថា ខ្ញុំត្រូវតែធ្វើការជ្រើសរើសបែបនោះ។ ខ្ញុំបាននិយាយទៅពួកគេថា៖ «មិនថាអ្នករាល់គ្នាមានលុយច្រើន ឬមានការងារល្អបែបណាឡើយ តើវាអាចប៉ះប៉ូវនូវការឈឺចាប់នៃភាពទទេដែរឬទេ? តើវាអាចទិញជីវិតផ្ទាល់បានដែរឬទេ? តើមិនមានអ្នកមានលុយមានអំណាចជាច្រើននាក់នៅតែបន្តរស់នៅក្នុងការឈឺចាប់ទេឬ? ការមានសេចក្តីជំនឿ និងការស្វែងរកសេចក្តីពិតគឺជាផ្លូវតែមួយគត់ ដើម្បីដោះស្រាយបញ្ហាទាំងនេះ។ ព្រះសង្រ្គោះបានយាងចុះមក ដោយសម្ដែងចេញសេចក្តីពិត ដើម្បីសង្រ្គោះមនុស្សជាតិ។ នេះជាឱកាសមួយដែលនឹងមិនកើតមានម្ដងទៀតឡើយ ហើយវាក៏មានពេលខ្លីផងដែរ។ គ្រោះមហន្តរាយធំៗនឹងកើតមានចំពោះយើងក្នុងពេលមួយប៉ប្រិចភ្នែក។ ប្រសិនបើយើងមិនដើរតាមព្រះជាម្ចាស់ និងប្រែចិត្តចំពោះទ្រង់ឥឡូវនេះទេ ទម្រាំដល់ពេលគ្រោះមហន្តរាយមកដល់ នោះវានឹងយឺតពេលសម្រាប់ការស្ដាយក្រោយមិនខាន! ខ្ញុំបានផ្សាយដំណឹងល្អខ្លះដែរជាមួយអ្នករាល់គ្នា ប៉ុន្តែអ្នកខ្លាចក្នុងការចូលរួម ដោយខ្លាចបក្សកុម្មុយនីស្តចាប់ខ្លួន។ អ្នកនៅតែទទូចដើរតាមបក្ស ដែលជាផ្លូវធ្លាក់នរកតែម្ដង។ តាមរយៈការបង្ខំខ្ញុំឱ្យបន្តដើរតាមវាតទៅទៀតនេះ តើអ្នករាល់គ្នាមិនកំពុងធ្វើបាបខ្ញុំទេឬ? តើអ្នករាល់គ្នាដឹងដែរឬទេ នៅក្នុងប្រព័ន្ធនោះមានមនុស្សបែបណាខ្លះ? ពួកគេគ្រប់គ្នាជាពួកអារក្សប្រឆាំងនឹងព្រះជាម្ចាស់ ដែលអាចធ្វើការអាក្រក់បានគ្រប់យ៉ាង។ ពួកគេនឹងត្រូវវិនាស និងត្រូវទទួលទោសមិនខាន។ គ្រោះមហន្តរាយកំពុងតែរីកធំឡើងគ្រប់ពេល។ ប្រសិនបើអ្នករាល់គ្នានៅតែមិនជឿលើព្រះជាម្ចាស់ និងប្រែចិត្តចំពោះទ្រង់ទៀត អ្នករាល់គ្នាក៏ត្រូវធ្លាក់ទៅក្នុងមហន្តរាយ និងត្រូវទទួលទោសផងដែរ។ ខ្ញុំរៀនបានសេចក្តីពិតមួយចំនួននាប៉ុន្មានឆ្នាំនៃសេចក្តីជំនឿរបស់ខ្ញុំនេះ ហើយខ្ញុំបានឃើញយ៉ាងច្បាស់ថា ការមានសេចក្តីជំនឿគឺជាផ្លូវដ៏ត្រឹមត្រូវតែមួយគត់នៅក្នុងជីវិត។ អ្នករាល់គ្នាជាគ្រួសារខ្ញុំ តើអ្នកមិនចង់ឱ្យខ្ញុំបានល្អទេឬ? ហេតុអ្វីបានជាអ្នករាល់គ្នាចេះតែទទូចឱ្យខ្ញុំដើរតាមផ្លូវដ៏អាក្រក់នេះជាមួយបក្សកុម្មុយនីស្តបែបនេះ? ខ្ញុំនឹងមិនជ្រៀតជ្រែកក្នុងជម្រើសផ្ទាល់ខ្លួនរបស់អ្នករាល់គ្នាឡើយ ប៉ុន្តែសម្រាប់ខ្ញុំ ខ្ញុំជ្រើសរើសមានសេចក្តីជំនឿ និងដើរតាមព្រះជាម្ចាស់។ បើទោះបីខ្ញុំត្រូវគេចាប់ខ្លួន និងបៀតបៀនក៏ដោយ ក៏ខ្ញុំនឹងដើរតាមផ្លូវនេះដល់ទីបញ្ចប់ដែរ!»។ ភរិយាខ្ញុំបានដើរចេញទាំងស្រងាកចិត្ត ហើយអ្នកផ្សេងទៀតមិនបាននិយាយអ្វីមកខ្ញុំទេ។ ក្រោយមក ដោយមានចេតនារារាំងខ្ញុំមិនឱ្យចូលរួមការជួបជុំ និងការបំពេញភារកិច្ច ភរិយាខ្ញុំបានចាក់សោខ្ញុំឱ្យនៅក្នុងផ្ទះ ហើយឱ្យបងថ្លៃខ្ញុំនៅទីនោះពេញមួយថ្ងៃ ដើម្បីឃ្លាំមើលខ្ញុំ ដោយមិនឱ្យខ្ញូំឃ្លាតចេញពីក្រសែភ្នែករបស់គាត់ឡើយ។ ខ្ញុំមិនអាចទៅណាបានឡើយក្នុងរយៈពេលបីថ្ងៃជាប់គ្នា។ ការនេះបានពន្យារពេលការងារនៅក្នុងភារកិច្ចរបស់ខ្ញុំ ហើយខ្ញុំមានអារម្មណ៍អន្ទះអន្ទែងជាខ្លាំង។ ដោយមិនដឹងថាត្រូវធ្វើអ្វី ខ្ញុំក៏បានអធិស្ឋានទៅព្រះជាម្ចាស់ និងទូលសុំការណែនាំពីទ្រង់ ដើម្បីឱ្យទ្រង់ប្រទានផ្លូវចេញមួយដល់ខ្ញុំ។ ក្រោយមក នាល្ងាចថ្ងៃទីបី ប៉ាខ្ញុំបានទូរស័ព្ទមកថា ម្ដាយខ្ញុំបានបាត់ខ្លួន ដូច្នេះ នៅទីបំផុត ខ្ញុំមានឱកាសចេញទៅស្វែងរកគាត់ជាមួយបងថ្លៃខ្ញុំ។ នៅតាមផ្លូវ គាត់បានព្រមានខ្ញុំថា៖ «ឯងត្រូវតែបោះបង់សេចក្តីជំនឿរបស់ឯង! ថ្ងៃស្អែក បងប្រុសរបស់ឯងនឹងមកទីនេះ ហើយគាត់បាននិយាយថា គាត់នឹងកាច់បំបាក់ជើងឯង បើឯងបន្តកាន់សាសនាទៀត និងនិយាយទៀតថា ទោះបីជាបែបណាក៏ដោយ គាត់នឹងរកវិធី ដើម្បីធ្វើឱ្យឯងបោះបង់ជំនឿនេះមិនខាន!» ពេលឮបែបនេះ ធ្វើឱ្យខ្ញុំកើតទុក្ខជាខ្លាំង។ ខ្ញុំដឹងថា បើខ្ញុំមិនរត់គេចចេញពីពួកគេឥឡូវនេះទេ នោះខ្ញុំនឹងគ្មានឱកាសម្ដងទៀតឡើយ។ ប៉ុន្តែ ពេលខ្ញុំហៀបនឹងរត់ចេញ ខ្ញុំបានឃើញថា វាពិតជាពិបាកណាស់ក្នុងការយកឈ្នះរនាំងខាងផ្លូវចិត្ត។ ពេលក្រឡេកមើលមនុស្សជាទីស្រឡាញ់របស់ខ្ញុំ និងតំបន់ដែលខ្ញុំធ្លាប់រស់នៅ ពេលគិតដល់ជីវិតសុខស្រួល និងការងារថ្លៃថ្នូរ ខ្ញុំមានអារម្មណ៍ចុកចាប់ជាខ្លាំង ដោយដឹងថា បន្ដិចទៀត ខ្ញុំត្រូវបាត់បង់អ្វីៗទាំងអស់នេះ។ ក្រោយមក បទទំនុកតម្កើងមួយចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលយើងបានច្រៀងជាច្រើនដងនៅក្នុងការជួបជុំ បានផុសឡើងក្នុងគំនិតរបស់ខ្ញុំ៖ «អ័ប្រាហាំលះបង់ដាក់ថ្វាយនូវអ៊ីសាក់ តើអ្នករាល់គ្នាបានលះបង់ដាក់ថ្វាយអ្វីខ្លះ? យ៉ូបបានលះបង់ថ្វាយនូវរបស់គ្រប់សព្វសារពើ តើអ្នករាល់គ្នាបានលះបង់ថ្វាយអ្វីខ្លះ? មានមនុស្សជាច្រើនដែលបានលះបង់ជីវិតរបស់ពួកគេ បានក្រាបក្បាលចុះ និងបង្ហូរឈាមរបស់ពួកគេដើម្បីស្វែងរកផ្លូវពិត។ តើអ្នករាល់គ្នាបានលះបង់តម្លៃនោះហើយឬនៅ?» («ខ្លឹមសារសំខាន់នៃការសង្គ្រោះកូនចៅរបស់ម៉ូអាប់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំដូចជាមានអារម្មណ៍ថា ព្រះជាម្ចាស់បានគង់នៅទីនោះដោយផ្ទាល់ជាមួយខ្ញុំ ហើយបានសួរខ្ញុំនូវសំណួរទាំងនេះអ៊ីចឹង។ នៅពេលអ័ប្រាហាំមានអាយុ១០០ឆ្នាំ ព្រះជាម្ចាស់បានប្រទានកូនប្រុសម្នាក់ដល់គាត់ ប៉ុន្តែគាត់នៅតែអាចថ្វាយកូនប្រុសនោះដល់ព្រះជាម្ចាស់បានដដែល។ ពួកសាវ័កជាច្រើនបានលះបង់ភាពយុវវ័យ និងបានបង្ហូរឈាមរបស់ខ្លួនសម្រាប់កិច្ចការដំណឹងល្អរបស់ព្រះជាម្ចាស់ ចុះរូបខ្ញុំវិញបានលះបង់អ្វីខ្លះហើយ? ខ្ញុំមានការឈឺចាប់ជាខ្លាំងចំពោះការបាត់បង់កេរ្តិ៍ឈ្មោះ និងឋានៈបុណ្យសក្ដិ ដែលជារបស់គ្មានតម្លៃ។ ខ្ញុំពិតជាអាត្មានិយម និងគួរឱ្យស្អប់ខ្ពើមខ្លាំងណាស់។ តើខ្ញុំស័ក្ដិសមនឹងការលះបង់ឱ្យព្រះជាម្ចាស់បានធ្វើ ដើម្បីចិញ្ចឹមបីបាច់ថែរក្សាខ្ញុំរយៈពេលប៉ុន្មានឆ្នាំនេះម្ដេចកើតទៅ? ជម្រើសដែលខ្ញុំជ្រើសរើសនោះក៏មានអត្ថន័យផងដែរ។ គឺដើម្បីសេចក្តីជំនឿរបស់ខ្ញុំ ដើម្បីបំពេញភារកិច្ច ក្នុងនាមជាភាវៈដែលព្រះបានបង្កើតមក និងដើម្បីសម្រេចបេសកកម្មរបស់ខ្ញុំ។ ប្រសិនបើខ្ញុំមិនជ្រើសយកភារកិច្ចរបស់ខ្ញុំទេ នោះខ្ញុំនឹងមានវិប្បដិសារីអស់មួយជីវិតមិនខាន។ ការគិតបែបនេះបានផ្ដល់ឱ្យខ្ញុំនូវការតាំងចិត្ត។ នៅពេលដែលបងថ្លៃរបស់ខ្ញុំឡើងទៅជាន់ខាងលើ ខ្ញុំបានឆ្លៀតឱកាសនេះ ដើម្បីលួចរត់។ តាំងពីពេលនោះមក ខ្ញុំបានបំពេញភារកិច្ចនៅក្នុងពួកជំនុំពេញម៉ោង។

តាំងពីពេលនោះមក ខ្ញុំបានឮថា មានថ្នាក់ដឹកនាំ និងសហការីមួយចំនួននៅក្នុងនាយកដ្ឋានរបស់ខ្ញុំ ដែលកំពុងតែជូន និងទទួលសំណូក ដើម្បីចង់បានឋានៈបុណ្យសក្ដិ ទ្រព្យសម្បត្តិ ហើយបានជាប់គុក ពេលរឿងនោះត្រូវបានលាតត្រដាង។ ខ្ញុំពិតជាអរសប្បាយជាខ្លាំង ដែលបានទទួលការការពារពីព្រះជាម្ចាស់។ កាលពីមុន ពេលដែលខ្ញុំព្យាយាមចង់ជោគជ័យក្នុងអាជីព ខ្ញុំបានជូនអំណោយដូចអ្នកផ្សេងទៀតបានធ្វើដែរ ហើយខ្ញុំក៏បានទទួលសំណូករបស់មនុស្សផងដែរ។ ប្រសិនបើខ្ញុំបន្តនៅក្នុងបរិយាកាសបែបនោះតទៅទៀត ចុងបញ្ចប់ ខ្ញុំនឹងដូចជាពួកគេផងដែរ។ ហើយឥឡូវ ទោះបីជាខ្ញុំមិនមានអត្ថប្រយោជន៍ទាំងនោះ ឬការកោតសរសើរ និងការច្រណែនពីអ្នកដទៃក៏ដោយ ក៏ខ្ញុំអាចបំពេញភារកិច្ចនៅក្នុងពួកជំនុំ ស្វែងរកសេចក្តីពិត និងធ្វើជាមនុស្សស្មោះត្រង់ម្នាក់បានដែរ។ ខ្ញុំមានអារម្មណ៍ស្កប់ចិត្ត និងរីករាយជាខ្លាំង។ នេះហើយជាជីវិតដែលមានអត្ថន័យ និងមានតម្លៃបំផុតនោះ។ ដូចជាមានចែងនៅក្នុងបទទំនុកតម្កើងមួយនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា៖ «អ្នកគឺជាភាវៈដែលព្រះបានបង្កើត ជាការពិតណាស់គឺអ្នកគួរតែថ្វាយបង្គំព្រះជាម្ចាស់ ហើយដេញតាមជីវិតមួយដែលមានន័យ។ ដោយសារតែអ្នកជាមនុស្សម្នាក់ អ្នកគួរតែលះបង់ខ្លួនសម្រាប់ព្រះជាម្ចាស់ ហើយស៊ូទ្រាំក្នុងគ្រប់ទុក្ខលំបាកចុះ! អ្នកគួរតែទទួលយកទាំងចិត្តរីករាយ និងប្រាកដជាក់ចំពោះទុក្ខលំបាកតិចតួចដែលអ្នកជួបនៅថ្ងៃនេះ ហើយរស់នៅក្នុងជីវិតដ៏មានន័យ ដូចជាយ៉ូប និងពេត្រុសចុះ។ អ្នករាល់គ្នាគឺជាមនុស្សដែលដេញតាមផ្លូវដ៏ត្រឹមត្រូវ ជាអ្នកដែលស្វែងរកការធ្វើឱ្យប្រសើរឡើង។ អ្នករាល់គ្នាជាមនុស្សដែលត្រូវរះត្រដែតឡើងនៅក្នុងប្រជាជាតិនៃនាគដ៏ធំមានសម្បុរក្រហម ជាអ្នកដែលព្រះជាម្ចាស់ហៅថាជាមនុស្សសុចរិត។ តើនេះមិនមែនជាជីវិតដ៏មានអត្ថន័យបំផុតទេឬ?» («ការអនុវត្ត (២)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាព្រះដែលបានសង្រ្គោះខ្ញុំ ដោយជួយឱ្យខ្ញុំបានរួចផុតពីការបំផ្លិចបំផ្លាញរបស់សាតាំង និងទទួលបានសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់។

ខាង​ដើម៖ ៥៣. ផ្លូវផ្សាយដំណឹងល្អរបស់ខ្ញុំ ពោរពេញដោយឧបសគ្គ និងការលំបាក

បន្ទាប់៖ ៦៤. អ្វីដែលខ្ញុំទទួលបានពីការធ្វើជាមនុស្សស្មោះត្រង់

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

២០. ការអនុវត្តសេចក្ដីពិត គឺជាគន្លឹះនៃការសម្របសម្រួលដ៏សុខដុម

ដោយ ដុងហ្វឹង (សហរដ្ឋអាមេរិក)នៅខែសីហា ឆ្នាំ ២០១៨ ភារកិច្ចរបស់ខ្ញុំគឺ ត្រូវធ្វើសម្ភារៈសម្ដែងភាពយន្តជាមួយបងវ៉ាង។ ដំបូង ខ្ញុំមានអារម្មណ៍ថា...

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ