៩៨. នៅពីក្រោយឆាកនៃការធ្វើបាបរបស់គ្រួសារ

នាខែតុលា ឆ្នាំ ២០០៩ ម្ដាយ និងបងស្រីខ្ញុំបានផ្សាយដំណឹងល្អរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៃគ្រាចុងក្រោយដល់ខ្ញុំ។ ក្រោយពេលទទួលយករួច ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ជារៀងរាល់ថ្ងៃ ហើយបានចូលរួមការជួបជុំ និងប្រកបគ្នាជាមួយបងប្អូនប្រុសស្រី។ ខ្ញុំបានយល់បន្ដិចម្ដងៗពីសេចក្តីពិតមួយចំនួនចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ខ្ញុំបានដឹងពីឫសគល់នៃសេចក្តីងងឹត និងការអាក្រក់នៅក្នុងពិភពលោក អ្វីដែលយើងគួរដេញតាមក្នុងជីវិតរបស់យើង និងរបៀបរស់នៅប្រកបដោយអត្ថន័យ។ ការស្វែងរកផ្លូវពិតក្នុងជីវិតបានធ្វើឱ្យខ្ញុំរីករាយយ៉ាងខ្លាំង បានធូរស្រាលចិត្ត និងគ្មានកង្វល់។ ស្វាមី និងកូនស្រីខ្ញុំបានកត់សម្គាល់ឃើញថា បន្ទាប់ពីក្លាយជាអ្នកជឿរួច ជានិច្ចកាល ខ្ញុំមានអារម្មណ៍ល្អ ដូច្នេះ ពួកគេមិនបានប្រឆាំងនឹងសេចក្តីជំនឿរបស់ខ្ញុំឡើយ។ ក្រោយមក ស្វាមីខ្ញុំត្រូវរើទៅធ្វើការនៅតំបន់ផ្សេង ដូច្នេះ ខ្ញុំត្រូវមើលថែកូនបណ្ដើរ ក្នុងពេលផ្សាយដំណឹងល្អបណ្ដើរ។

ល្ងាចមួយនៅនិទាឃរដូវឆ្នាំ២០១៣ ស្វាមីខ្ញុំបានទូរស័ព្ទមកខ្ញុំដោយមិនបានដឹងជាមុន ហើយបាននិយាយក្នុងសំឡេងបង្គាប់បញ្ជាថា៖ «ចាប់ពីពេលនេះតទៅ ចូរធ្វើអ្វីដែលអូនគួរធ្វើ ហើយស្នាក់នៅផ្ទះ មិនត្រូវជឿលើព្រះជាម្ចាស់ទៀតឡើយ។ ពួកគេកំពុងផ្សាយតាមអនឡាញ និងនៅលើព័ត៌មានតាមទូរទស្សន៍ថា ពួកអ្នកជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដាបោះបង់គ្រួសាររបស់ខ្លួន។ អូនមិនត្រូវដើរដល់ចំណុចបែរខ្នងដាក់គ្រួសាររបស់យើងឡើយ។ ទន្ទឹមគ្នានោះដែរ ការមានសេចក្តីជំនឿ គឺជារឿងខុសច្បាប់ក្នុងប្រទេសចិន ហើយបើពួកអាជ្ញាធរដឹង គេនឹងចាប់ខ្លួនអូនមិនខាន។ តើមនុស្សធម្មតាដូចជាពួកយើងអាចប្រឆាំងនឹងបក្សកុម្មុយនីស្តម្ដេចកើតទៅ? បើរដ្ឋាភិបាលថា អូនមិនអាចជឿព្រះ ចូរកុំជឿឡើយ។ កុំបង្ករឿងដោយគ្មានមូលហេតុនោះឡើយ!» ដោយខ្លាចទូរស័ព្ទខ្ញុំត្រូវបានប៉ូលិសតាមដាន ខ្ញុំមិនឱ្យគាត់និយាយទៀតទេ។ ក្រោយពេលបិទទូរស័ព្ទ ខ្ញុំមានអារម្មណ៍ពិបាកចិត្តយ៉ាងខ្លាំង។ តើគាត់អាចស្ដាប់ទាំងងងឹតងងុលតាមសេចក្តីកុហករបស់បក្សកុម្មុយនីស្តទាំងនោះម្ដេចកើតទៅ? គាត់បានដឹងថា ការជឿលើព្រះជាម្ចាស់គឺជារឿងល្អ ហើយគាត់បានគាំទ្រសេចក្តីជំនឿរបស់ខ្ញុំ ចុះហេតុអ្វីបានជាគាត់ព្យាយាមរារាំងផ្លូវខ្ញុំ ពេលដែលគាត់បានឮសេចក្តីកុហករបស់ពួកគេ? ច្បាស់ណាស់ ការដើរតាមព្រះជាម្ចាស់គឺជាផ្លូវត្រឹមត្រូវក្នុងជីវិត ហេតុអ្វីបានជាបក្សកុម្មុយនីស្តមិនអនុញ្ញាតឱ្យមនុស្សមានសេចក្តីជំនឿ? ក្នុងនាមជាអ្នកជឿ យើងមិនបានធ្វើអ្វីខុសច្បាប់ទេ ដូច្នេះ ហេតុអ្វីបានជាពួកគេទទូចក្នុងការចាប់ខ្លួន និងបៀតបៀនពួកយើងបែបនេះ? ក្រោយមក នៅក្នុងការជួបជុំមួយ ខ្ញុំបានប្រាប់បងស្រីម្នាក់អំពីភាពច្របូកច្របល់របស់ខ្ញុំ ហើយគាត់បានចែកចាយអត្ថបទមួយពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាមួយខ្ញុំ។ ព្រះជាម្ចាស់បានមានបន្ទូលថា៖ «នាគដ៏ធំមានសម្បុរក្រហមនេះបៀតបៀនព្រះជាម្ចាស់ និងជាខ្មាំងសត្រូវរបស់ព្រះជាម្ចាស់ ដូច្នេះហើយបានជាមនុស្សនៅក្នុងទឹកដីនេះ ត្រូវរងការអាម៉ាស់ និងការធ្វើទុក្ខបុកម្នេញដោយព្រោះការជឿលើព្រះជាម្ចាស់... កិច្ចការទាំងអស់របស់ព្រះជាម្ចាស់ ត្រូវជួបឧបសគ្គធំៗជាច្រើន ហើយព្រះបន្ទូលរបស់ទ្រង់ជាច្រើន មិនអាចសម្រេចបានភ្លាមៗនោះទេដោយសារតែកិច្ចការនេះបានចាប់ផ្ដើមនៅក្នុងទឹកដីមួយដែលប្រឆាំងនឹងព្រះជាម្ចាស់។ ដូច្នេះ មនុស្សត្រូវបានបន្សុទ្ធដោយសារផលនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលជាផ្នែកមួយនៃការរងទុក្ខផងដែរ។ វាពិតជាពិបាកខ្លាំងណាស់សម្រាប់ព្រះជាម្ចាស់ ក្នុងការបំពេញកិច្ចការរបស់ទ្រង់នៅក្នុងទឹកដីរបស់នាគដ៏ធំមានសម្បុរក្រហម ប៉ុន្ដែគឺតាមរយៈការលំបាកនេះហើយ ដែលព្រះជាម្ចាស់ធ្វើកិច្ចការរបស់ទ្រង់បានមួយដំណាក់កាល ដើម្បីឱ្យទ្រង់អាចបង្ហាញឱ្យឃើញច្បាស់នូវព្រះប្រាជ្ញាញាណ និងស្នាព្រះហស្តដ៏អស្ចារ្យរបស់ទ្រង់ ហើយព្រះជាម្ចាស់ប្រើប្រាស់ឱកាសនេះ ដើម្បីធ្វើឱ្យមនុស្សមួយក្រុមនេះបានពេញខ្នាត។ គឺតាមរយៈការរងទុក្ខរបស់មនុស្ស តាមរយៈគុណសម្បត្តិរបស់ពួកគេ និងតាមរយៈនិស្ស័យជាសាតាំងរបស់មនុស្សនៅក្នុងទឹកដីដ៏ស្មោកគ្រោកនេះហើយ ដែលព្រះជាម្ចាស់ធ្វើកិច្ចការបន្សុទ្ធ និងការយកឈ្នះរបស់ទ្រង់ ដើម្បីឱ្យតាមរយៈនេះទ្រង់បានទទួលសិរីល្អ និងអស់អ្នកដែលនឹងធ្វើបន្ទាល់ពីស្នាព្រះហស្តរបស់ទ្រង់។ នេះគឺជាចំណុចសំខាន់ទាំងស្រុងនៃការលះបង់ទាំងអស់ដែលព្រះជាម្ចាស់បានធ្វើសម្រាប់មនុស្សមួយក្រុមនេះ» («តើកិច្ចការរបស់ព្រះជាម្ចាស់ សាមញ្ញដូចមនុស្សគិតដែរឬទេ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ បន្ទាប់ពីអានអត្ថបទនេះរួច គាត់បានចែករំលែកការប្រកបគ្នានេះថា៖ «បក្សកុម្មុយនីស្តមិនជឿថាមានព្រះឡើយ។ វាជាអារក្សដែលប្រឆាំងនឹងព្រះជាម្ចាស់ ហើយវាច្បាស់ជាមិនអាចអត់ឱនឱ្យអ្នកណាដែលមានសេចក្តីជំនឿ និងថ្វាយបង្គំព្រះជាម្ចាស់ទេ។ ចាប់តាំងពីឡើងកាន់អំណាចមក វាបានកំពុងតែចាប់ខ្លួន និងបៀតបៀនគ្រីស្ទបរិស័ទ។ ឥឡូវ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានលេចមក និងកំពុងធ្វើការនៅគ្រាចុងក្រោយ ដោយសម្តែងចេញសេចក្តីពិត ដើម្បីសង្រ្គោះមនុស្សជាតិ បក្សកុម្មុយនីស្តខ្លាចថា មនុស្សនឹងអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា យល់ពីសេចក្តីពិត ហើយដឹងខុសត្រូវ។ ក្រោយមក ពួកគេនឹងមើលឃើញមុខមាត់ដ៏អាក្រក់របស់វា និងលែងចាញ់បញ្ឆោតវា រួចមនុស្សនឹងមិនដើរតាមវាទៀតឡើយ។ នោះហើយជាមូលហេតុដែលវាបង្កើនការប្រឆាំង និងការថ្កោលទោសចំពោះព្រះជាម្ចាស់យ៉ាងខ្លាំងក្លា និងការបៀតបៀនរបស់វាចំពោះអ្នកជឿព្រះ។ វាក៏កំពុងផ្សាយពាក្យចចាមអារ៉ាម និងសេចក្តីកុហកគ្រប់បែបយ៉ាង ដើម្បីបញ្ឆោតមិត្តភក្តិ និងគ្រួសាររបស់យើងដែលមិនជឿព្រះដែរ ហើយញុះញង់ពួកគេឱ្យបង្អាក់ និងរារាំងយើងដែលជាអ្នកជឿព្រះដែរ។ បក្សកុម្មុយនីស្តចង់ឱ្យមនុស្សគ្រប់គ្នាបដិសេធ និងក្បត់ព្រះជាម្ចាស់ ដើម្បីឱ្យយើងបាត់បង់សេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ ហើយចុងក្រោយ ត្រូវទទួលទោសក្នុងស្ថាននរករួមជាមួយវា។ បើយើងត្រូវបានបង្ខាំងដោយគ្រួសាររបស់យើង ហើយឈប់ដើរតាមព្រះជាម្ចាស់ និងបំពេញភារកិច្ច នោះមានន័យថា យើងបានចាញ់កលល្បិចរបស់សាតាំង ហើយយើងបាត់បង់ឱកាសទទួលបានសេចក្តីសង្រ្គោះ។ ព្រះជាម្ចាស់អនុញ្ញាតឱ្យយើងទទួលរងការបង្ក្រាប និងការចាប់ខ្លួនរបស់បក្សកុម្មុយនីស្ត ព្រះអង្គកំពុងប្រើវាជាអ្នកស៊ីឈ្នួលមួយ ដើម្បីឱ្យយើងអាចមើលធ្លុះពីសារជាតិអារក្ស ដឹងខុសត្រូវ រួចបដិសេធវា។ ទន្ទឹមគ្នានោះដែរ តាមរយៈការនេះ ព្រះជាម្ចាស់អាចប្រោសសេចក្តីជំនឿរបស់យើងឱ្យគ្រប់លក្ខណ៍ និងធ្វើឱ្យយើងក្លាយជាអ្នកមានជ័យជម្នះ។ ព្រះហឫទ័យសប្បុរសរបស់ព្រះជាម្ចាស់គឺស្ថិតក្នុងការនេះ!» ក្រោយស្ដាប់ការប្រកបគ្នារបស់បងស្រីរួច ខ្ញុំបានដឹងយ៉ាងច្បាស់ថា ព្រះជាម្ចាស់អនុញ្ញាតឱ្យមានការគាបសង្កត់របស់បក្សកុម្មុយនីស្ត និងការរំខានពីសំណាក់គ្រួសាររបស់ខ្ញុំ ដើម្បីឱ្យខ្ញុំអាចមើលឃើញច្បាស់ថា បក្សគឺជាសាតាំង ជាអារក្ស ជាខ្មាំងសត្រូវរបស់ព្រះជាម្ចាស់។ នេះជាព្រះប្រាជ្ញាញាណមួយនៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់។ បក្សកុម្មុយនីស្តផ្សាយសេចក្តីកុហកមកបញ្ឆោតមនុស្ស ដើម្បីឱ្យពួកគេចូលដៃជាមួយខ្លួនប្រឆាំងនឹងព្រះជាម្ចាស់ និងបៀតបៀនពួកអ្នកជឿ ដោយរារាំង និងបំផ្លាញដល់កិច្ចការរបស់ព្រះជាម្ចាស់។ នេះជាចេតនាអាក្រក់របស់បក្សកុម្មុយនីស្ត ហើយខ្ញុំដឹងថាខ្ញុំមិនអាចចាញ់ល្បិចរបស់សាតាំងបានទេ។

ក្រោយមក បងស្រីនោះបានអានអត្ថបទមួយទៀតពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ឱ្យខ្ញុំស្ដាប់ថា៖ «ក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់ ម្នាក់ៗក្នុងចំណោមអ្នករាល់គ្នា គួរតែយល់អំពីរបៀបដែលអ្នករាល់គ្នាបានទទួលការលើកតម្កើង និងការសង្គ្រោះដ៏អស្ចារ្យបំផុត តាមរយៈការទទួលយកនៅថ្ងៃនេះ នូវកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ និងគ្រប់កិច្ចការទាំងអស់នៃផែនការដែលទ្រង់ធ្វើនៅក្នុងអ្នក។ ព្រះជាម្ចាស់បានយកមនុស្សក្រុមនេះជាចំណុចស្នូលនៃកិច្ចការរបស់ទ្រង់ក្នុងសកលលោកទាំងមូល។ ទ្រង់បានលះបង់ព្រះលោហិតទាំងអស់នៃដួងព្រះហឫទ័យរបស់ទ្រង់សម្រាប់អ្នករាល់គ្នា ហើយទ្រង់បានទាមទារមកវិញ និងបានប្រទានកិច្ចការរបស់ព្រះវិញ្ញាណដល់អ្នករាល់គ្នា នៅទូទាំងសាកលលោក។ ដូច្នេះហើយ អ្នករាល់គ្នាគឺជាមនុស្សដែលមានសំណាង។ លើសពីនេះទៅទៀត ទ្រង់បានបង្វែរសិរីល្អរបស់ទ្រង់ពីអ៊ីស្រាអែល ដែលជារាស្ដ្ររើសតាំងរបស់ទ្រង់ ទៅឱ្យអ្នករាល់គ្នា ហើយទ្រង់នឹងធ្វើឱ្យគោលបំណងនៃផែនការរបស់ទ្រង់ ស្ដែងចេញឱ្យឃើញយ៉ាងជាក់ច្បាស់តាមរយៈមនុស្សមួយក្រុមនេះ។ ដូច្នេះ អ្នករាល់គ្នាជាមនុស្សដែលនឹងទទួលបានមរតករបស់ព្រះជាម្ចាស់ ហើយលើសពីនេះទៅទៀត អ្នកគឺជាទាយាទនៃសិរីល្អរបស់ព្រះជាម្ចាស់» («តើកិច្ចការរបស់ព្រះជាម្ចាស់ សាមញ្ញដូចមនុស្សគិតដែរឬទេ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ពេលអានអត្ថបទនេះរួច ខ្ញុំមានអារម្មណ៍ទទួលបានកិត្តិយសយ៉ាងខ្លាំង។ ដើម្បីសង្រ្គោះយើង ដែលត្រូវបានសាតាំងធ្វើឱ្យពុករលួយយ៉ាងខ្លាំង ព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម ហើយយាងមកផែនដី ដើម្បីធ្វើការជាលើកទីពីរ ដោយរងទុក្ខនឹងការប្រឆាំង ការថ្កោលទោស និងថែមទាំងការប្រមាថពីសំណាក់បក្សកុម្មុយនីស្ត និងពិភពសាសនាទៀតផង។ ព្រះអង្គបានទ្រាំនឹងភាពអាម៉ាស់ដ៏ធំ ដោយសម្ដែងចេញសេចក្តីពិត និងធ្វើកិច្ចការរបស់ទ្រង់ដើម្បីជួយសង្រ្គោះមនុស្សជាតិ ដោយប្រទាននូវញើសឈាម និងទឹកភ្នែកទាំងអស់របស់ទ្រង់។ នេះជាសេចក្តីស្រឡាញ់ដ៏អស្ចារ្យរបស់ព្រះជាម្ចាស់! កិច្ចការរបស់ព្រះជាម្ចាស់ ជិតបញ្ចប់ហើយ។ ឱកាសទទួលបានសេចក្តីសង្រ្គោះនេះ គឺជាឱកាសតែម្ដងគត់ក្នុងមួយឆាកជីវិតដែលខ្ញុំមិនអាចខកខាននោះឡើយ។ មិនថាបក្សកុម្មុយនីស្តគាបសង្កត់បែបណា ឬស្វាមីខ្ញុំរារាំងផ្លូវខ្ញុំតាមរបៀបណាឡើយ ខ្ញុំបានដឹងថា ខ្ញុំត្រូវតែមានសេចក្តីជំនឿ និងដើរតាមព្រះជាម្ចាស់។ ក្រោយមក ស្វាមីខ្ញុំបានបន្តទូរស័ព្ទមកខ្ញុំម្ដងហើយម្ដងទៀត ដើម្បីព្យាយាមរារាំងខ្ញុំកុំឱ្យជឿលើព្រះជាម្ចាស់ ថែមទាំងជេរខ្ញុំទៀតផង។ ពិតជាឈឺចាប់ណាស់ ប៉ុន្តែខ្ញុំដឹងថា ការមានសេចក្តីជំនឿគឺជារឿងត្រឹមត្រូវ និងសមរម្យ ដូច្នេះ ខ្ញុំមិនអាចរាថយដោយសារតែគាត់បានឡើយ ហើយខ្ញុំបន្តបំពេញភារកិច្ចដដែល។

ក្រោយមក ក្នុងខែឧសភា ឆ្នាំ២០១៤ ពេលដែលស្វាមីខ្ញុំបានឃើញខ្ញុំនៅតែមិនបោះបង់សេចក្តីជំនឿរបស់ខ្ញុំ គាត់បានធ្វើដំណើរពីកន្លែងដែលគាត់ធ្វើការ ត្រលប់មកក្រុងរបស់យើងវិញ។ គាត់បាននិយាយដាក់ខ្ញុំយ៉ាងព្រៃផ្សៃថា៖ «ខ្ញុំបានប្រាប់នាងម្ដងហើយម្ដងទៀតថា នាងឯងត្រូវតែបោះបង់សេចក្តីជំនឿរបស់នាង តែនាងឯងមិនស្ដាប់ទេ។ មនុស្សគ្រប់គ្នានៅលើអនឡាញ និងលើទូរទស្សន៍សុទ្ធតែនិយាយថា មនុស្សបោះបង់គ្រួសាររបស់ពួកគេ ក្រោយពេលក្លាយជាអ្នកជឿព្រះ តែនាងឯងនៅតែជឿទៀតឬ?» ខ្ញុំបានរិះគិតថា ការដែលបក្សកុម្មុយនីស្តចោទប្រកាន់ពួកអ្នកជឿថាបោះបង់គ្រួសាររបស់ខ្លួននោះ គឺគ្រាន់តែជាការទម្លាក់កំហុសលើជនរងគ្រោះប៉ុណ្ណោះ។ វាមិនចង់ឱ្យមនុស្សមានសេចក្តីជំនឿ និងដើរតាមផ្លូវត្រឹមត្រូវ ដូច្នេះ វាបានចាប់ខ្លួន និងធ្វើបាបគ្រីស្ទបរិស័ទយ៉ាងសាហាវ ដោយបង្ខំឱ្យបងប្អូនប្រុសស្រីជាច្រើននាក់រត់ចេញពីផ្ទះសម្បែងរបស់គេ និងត្រូវត្រាច់ចរពីកន្លែងមួយទៅកន្លែងមួយទៀត។ ច្បាស់ណាស់ បងប្អូនប្រុសស្រីមិនអាចត្រលប់ទៅផ្ទះបាន ដោយសារតែការគាបសង្កត់របស់បក្សកុម្មុយនីស្ត តែពួកគេបែរជានិយាយថា យើងបោះបង់គ្រួសាររបស់យើង ក្រោយក្លាយជាអ្នកជឿព្រះទៅវិញ។ តើនេះមិនមែនជាការបំភ្លៃការពិតទេឬអី? ដូច្នេះ ខ្ញុំបាននិយាយទៅស្វាមីខ្ញុំថា៖ «គ្រប់យ៉ាងនៅលើអនឡាញ គឺជារឿងក្លែងក្លាយ។ ព័ត៌មានទាំងនោះគឺជាសេចក្តីកុហករបស់បក្សកុម្មុយនីស្ត ដោយថ្កោលទោស បង្ខូចឈ្មោះពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាប៉ុណ្ណោះ...»។ ប៉ុន្តែ គាត់មិនស្ដាប់ខ្ញុំឡើយ។ គាត់គ្រាន់តែនិយាយថា៖ «ទោះជាយ៉ាងណាក៏ដោយ នោះជាអ្វីដែលពួកគេនិយាយនៅលើអ៊ីនធឺណិត ដូច្នេះ បើអូនបន្តជឿព្រះជាម្ចាស់ទៀត បើរដ្ឋាភិបាលដឹង គេនឹងចាប់ខ្លួនអូន ហើយជាប់គុកមិនខាន។ បក្សកុម្មុយនីស្តអាចធ្វើអ្វីគ្រប់បែបយ៉ាងបាន។ បើពួកគេថា អូនមិនគួរជឿ ចូរកុំជឿឡើយ។ តើពងមាន់អាចជល់ថ្មម្ដេចកើតទៅ? បងនឹងនៅផ្ទះ ហើយឃ្លាំមើលអូន។ បើអូនបន្តជឿទៀត យើងនឹងលែងលះគ្នា!» ខ្ញុំកំពុងគិតថា៖ បើយើងលែងលះគ្នាមែន តើកូនរបស់យើងទាំងពីរនាក់នឹងមាននរណាមើលថែទៅ? ចុងក្រោយ តើពួកគេនឹងដើរផ្លូវខុសឬទេ? ការបាត់បង់សេចក្តីស្រឡាញ់របស់ម្ដាយនៅវ័យក្មេងបែបនេះ នឹងធ្វើឱ្យពួកគេឈឺចាប់ខ្លាំងមិនខាន! ការគិតពីទំហំនៃការឈឺចាប់របស់កូនៗរបស់យើង ពិតជាធ្វើឱ្យខ្ញុំឈឺចិត្តយ៉ាងខ្លាំង។ ខ្ញុំបានប្រញាប់ចូលមកចំពោះព្រះជាម្ចាស់ដោយអធិស្ឋានថា៖ «ឱព្រះជាម្ចាស់អើយ! ស្វាមីខ្ញុំម្ចាស់ចង់លែងលះខ្ញុំម្ចាស់ ហើយខ្ញុំម្ចាស់មិនអាចទ្រាំនឹងលះបង់កូនៗរបស់ខ្ចុំម្ចាស់បានឡើយ។ សូមការពារខ្ញុំម្ចាស់ និងជួយឱ្យខ្ញុំម្ចាស់អាចឈររឹងមាំផង»។ បន្ទាប់ពីអធិស្ឋានរួច ខ្ញុំបានគិតដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា៖ «វាសនារបស់មនុស្សត្រូវគ្រប់គ្រងនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់។ អ្នកមិនមានសមត្ថភាពគ្រប់គ្រងលើខ្លួនឯងឡើយ៖ បើទោះបីជាមនុស្សតែងតែមានការប្រញាប់ប្រញាល់ និងរវល់នឹងរឿងផ្សេងៗរបស់ខ្លួនឯងក៏ដោយ ក៏គេនៅតែគ្មានសមត្ថភាពនៅក្នុងការគ្រប់គ្រងខ្លួនឯងដដែល។ ប្រសិនបើអ្នកអាចស្គាល់ពីក្ដីសង្ឃឹមទៅអនាគតរបស់ខ្លួនឯង ប្រសិនបើអ្នកអាចគ្រប់គ្រងលើវាសនារបស់ខ្លួនឯងបាន តើអ្នកនៅតែជាសត្តនិករដែលបានបង្កើតមកទៀតឬអី?» («ការស្រោចស្រង់ជីវិតធម្មតារបស់មនុស្សត្រឡប់មកវិញ និងការនាំមនុស្សទៅកាន់ទិសដៅដ៏អស្ចារ្យមួយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបំភ្លឺចិត្តខ្ញុំយ៉ាងប្រាកដមែន និងបានបង្ហាញខ្ញុំថា វាសនារបស់មនុស្សស្ថិតក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ទាំងស្រុង។ អ្វីដែលខ្ញុំអាចធ្វើបានច្រើនបំផុត គឺមើលថែកូនរបស់ខ្ញុំឱ្យបានល្អប្រសើរជាងមុនក្នុងជីវិតរបស់ពួកគេ តែខ្ញុំមិនអាចសម្រេចពីវាសនាបែបណាដែលពួកគេនឹងមានទៅថ្ងៃខាងមុខ ឬក៏ពួកគេអាចរងទុក្ខច្រើនប៉ុនណានោះឡើយ។ ខ្ញុំត្រូវតែថ្វាយពួកគេទៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ ហើយចុះចូលតាមការចាត់ចែង និងការរៀបចំរបស់ព្រះជាម្ចាស់។ គំនិតនេះបានជួយឱ្យខ្ញុំបានធូរស្រាលក្នុងចិត្តយ៉ាងខ្លាំង។ ខ្ញុំលែងឈឺចាប់ខ្លាំងទៀតហើយ។ ខ្ញុំក៏ដឹងដែរថា ស្វាមីខ្ញុំបានចាញ់បញ្ឆោតសេចក្តីកុហករបស់បក្សកុម្មុយនីស្ត ដោយព្យាយាមរារាំងខ្ញុំមិនឱ្យដើរតាមព្រះជាម្ចាស់ ហើយគំរាមខ្ញុំដោយការលែងលះនោះ គឺជាកលល្បិចគ្រប់យ៉ាងរបស់សាតាំង។ ខ្ញុំមិនអាចចាញ់បញ្ឆោតវាទេ។ ដូច្នេះ ខ្ញុំបានប្រាប់គាត់ថា៖ «ខ្ញុំមិនបោះបង់សេចក្តីជំនឿរបស់ខ្ញុំឡើយ។ ការជឿលើព្រះជាម្ចាស់ និងការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺជាការជួយឱ្យក្លាយជាមនុស្សល្អ និងដើរលើផ្លូវត្រឹមត្រូវ។ ហេតុអ្វីបានជាបងតែងតែនៅខាងបក្ស ហើយរារាំងផ្លូវខ្ញុំបែបនេះ?» ក្រោយមក គាត់ស្រាប់តែរុញខ្ញុំដួលទៅលើគ្រែ ហើយស្រែកទាំងកំរោលថា៖ «រដ្ឋាភិបាលយើងជារដ្ឋដែលប្រឆាំងនឹងសាសនា។ បើបក្សកុម្មុយនីស្តមិនចង់ឱ្យនាងក្លាយជាអ្នកជឿ ចូរកុំក្លាយជាអ្នកជឿឡើយ! តើនរណាអាចយកឈ្នះពួកគេបានទៅ?» កូនស្រីខ្ញុំបានឃើញផ្ទាល់ភ្នែកនូវទិដ្ឋភាពទាំងមូល ហើយមានអារម្មណ៍ខ្លាចយ៉ាងខ្លាំង រហូតដល់នាងបានរត់មកនិយាយថា៖ «ប៉ា តើប៉ាកំពុងធ្វើអ្វីហ្នឹង? តាំងពីគាត់ចាប់ផ្ដើមជឿលើព្រះជាម្ចាស់មក ម៉ាក់មានអារម្មណ៍សប្បាយចិត្តកាន់តែខ្លាំង។ សេចក្តីជំនឿគឺជារឿងល្អ! កុំជ្រៀតជ្រែកជំនឿគាត់អី!» ស្វាមីខ្ញុំមិនបានស្ដាប់នាងទេ ហើយថែមទាំងទះនាងទៀតផង។ ខ្ញុំខឹងខ្លាំងណាស់! គាត់បានវាយកូនស្រីរបស់យើង ដោយសារតែនាងនិយាយការពារខ្ញុំ។ ខ្ញុំបានឃើញស្វាមីខ្ញុំកំពុងតែដើរតាមជនកុម្មុយនីស្ត ហើយកំពុងក្លាយជាមនុស្សឆ្កួតក្នុងការរារាំងខ្ញុំពីសេចក្តីជំនឿរបស់ខ្ញុំ។ គាត់បានបាត់បង់វិចារណញ្ញាណអស់ហើយ។ ខ្ញុំមិនចង់និយាយអ្វីច្រើនទៀតទៅកាន់គាត់ទេ ហើយខ្ញុំបាននាំកូនស្រីខ្ញុំត្រលប់ទៅបន្ទប់របស់នាងវិញ។ រឿងដំបូងនៅថ្ងៃបន្ទាប់ យើងបានទៅការិយាល័យកិច្ចការស៊ីវិល។ មុនពេលយើងចាប់ផ្ដើមនីតិវិធីលែងលះរបស់យើង ពូរបស់ស្វាមីខ្ញុំបានបង្ហាញខ្លួន ហើយក្រោមដំបូន្មានរបស់គាត់ ស្វាមីខ្ញុំក៏សម្រេចចិត្តមិនលែងលះវិញ។

ក្រោយមក ស្វាមីខ្ញុំបន្តគាបសង្កត់ និងរារាំងផ្លូវនៃសេចក្តីជំនឿរបស់ខ្ញុំជានិច្ច។ គាត់តែងតែចំអកឡកឡឺយ និងពេបជ្រាយខ្ញុំ គ្រប់ពេលដែលគាត់ឃើញខ្ញុំត្រលប់ពីការជួបជុំវិញ។ អាកប្បកិរិយារបស់គាត់ក៏កាន់តែអវិជ្ជមានឡើងៗផងដែរ។ នាយប់មួយប្រហែលម៉ោង ១០ យប់ ស្វាមីខ្ញុំបានត្រលប់ផ្ទះវិញទាំងស្រវឹង ហើយបានអូសខ្ញុំចេញពីគ្រែដោយនិយាយគំហកថា៖ «ឥឡូវ នាងជឿលើព្រះជាម្ចាស់ ខ្ញុំគ្មានមុខនៅក្នុងពិភពលោកនេះទេ។ គ្រប់គ្នាកំពុងតែនិយាយពីសាសនារបស់នាង។ តើមិត្តភក្តិយើងគិតបែបណាចំពោះយើងទៅឥឡូវនេះ? បើនាងបន្តជឿព្រះនេះទៀត នាងនឹងត្រូវរដ្ឋាភិបាលចាប់ខ្លួន និងដោះស្រាយមិនខាន។ ចុងក្រោយ គ្រួសារយើងនឹងគ្មាននរណាម្នាក់អាចងើបមុខរួចឡើយ។ នាងមិនអាចបន្តជឿទៀតទេ!» ខ្ញុំជាមនុស្សម្នាក់ឆាប់ខ្លាច ដូច្នេះ ខ្ញុំមានអារម្មណ៍ខ្លាច ពេលឃើញគាត់មានសភាពសហាវបែបនេះ។ គាត់កំរោលចូលយ៉ាងខ្លាំង ហើយគាត់ក៏បានផឹកស្រវឹងយ៉ាងជោកជាំដែរ ខ្ញុំមិនដឹងថា គាត់អាចធ្វើអ្វីនោះឡើយ។ ខ្ញុំបន្តអំពាវនាវឱ្យព្រះជាម្ចាស់ការពារខ្ញុំ ហើយខ្ញុំព្យាយាមបន្ធូរអារម្មណ៍បន្ដិចម្ដងៗ។ ដោយឃើញថា ខ្ញុំនៅតែមិនបោះបង់សេចក្តីជំនឿរបស់ខ្ញុំ ស្វាមីខ្ញុំកាន់តែខឹងខ្លាំងឡើង។ គាត់បានលើកខ្ញុំចេញពីគ្រែ ហើយបោះខ្ញុំទៅលើឥដ្ឋ ក្រោយមក បានដាល់មុខខ្ញុំជាច្រើនដង ដោយធ្វើឱ្យភ្នែកខ្ញុំឡើងជាំខ្មៅ។ ខ្ញុំបានប្រាប់គាត់ថា៖ «ការដែលខ្ញុំមានសេចក្តីជំនឿនេះ គឺគ្មានអ្វីខុសឡើយ។ ហេតុអ្វីបានជាឯងវាយខ្ញុំបែបនេះ? ហេតុអ្វីបានជាឯងតែងតែឈរនៅខាងបក្សកុម្មុយនីស្ត ហើយគាបសង្កត់ខ្ញុំបែបនេះ?» គាត់មិនបានស្ដាប់សម្ដីខ្ញុំទេ តែបែរជាលើកខ្ញុំឡើង រួចបីខ្ញុំទៅបង្អួច ធ្វើសកម្មភាពដូចជាមនុស្សឡប់សតិអ៊ីចឹង។ ខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់ក្នុងចិត្តម្ដងហើយម្ដងទៀត។ គាត់បានបីខ្ញុំទៅគែមបង្អួច ចាប់កាន់កជើងខ្ញុំទាំងពីរ ហើយទម្លាក់ក្បាលខ្ញុំចុះទៅក្រោម ទាំងដងខ្លួនខ្ញុំយោលទៅមកនៅខាងក្រៅបង្អួច។ ក្រោយមក គាត់បានស្រែកថា៖ «ប្រាប់អញមក! ប្រាប់អញថា ឯងនឹងបោះបង់សេចក្តីជំនឿរបស់ឯង! បើឯងមិនបោះបង់ទេ អញនឹងទម្លាក់ឯងចុះក្រោមឥឡូវនេះភ្លាម!» យើងបានរស់នៅជាន់ទីប្រាំ ដូច្នេះ បើគាត់ទម្លាក់ខ្ញុំចុះមែន នោះជីវិតខ្ញុំនឹងត្រូវចប់មិនខាន។ ខ្ញុំមានអារម្មណ៍ខ្លាចជាខ្លាំង ហើយខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់ថា៖ «ឱព្រះជាម្ចាស់អើយ! សូមការពារខ្ញុំម្ចាស់ និងប្រទានសេចក្តីជំនឿដល់ខ្ញុំម្ចាស់ផង។ ទោះបីជាខ្ញុំត្រូវស្លាប់នៅថ្ងៃនេះក៏ដោយ ក៏ខ្ញុំម្ចាស់នឹងមិនចុះញ៉មនឹងសាតាំងដែរ!» នាពេលនោះ ខ្ញុំស្រាប់តែគិតដល់បទពិសោធន៍របស់យ៉ូប។ តាមរយៈការល្បងលរបស់គាត់ ព្រះជាម្ចាស់កំពុងទតមើលគាត់ ហើយសាតាំងក៏កំពុងតែឃ្លាំមើលដែរ។ ចុងក្រោយ យ៉ូបបានប្រកាន់ខ្ជាប់នូវទីបន្ទាល់ថ្វាយព្រះជាម្ចាស់ ហើយសាតាំងបានបាក់មុខ និងដកថយ។ ដូច្នេះ នៅក្នុងចិត្ត ខ្ញុំបានស្រែកទៅសាតាំងថា៖ «សាតាំងអើយ អញមិនខ្វល់ថា ឯងប្រើកលល្បិចអាក្រក់បែបណាចំពោះអញទេ អញនឹងមិនក្បត់ព្រះជាម្ចាស់ឡើយ។ អញនឹងបន្តជឿព្រះជាម្ចាស់ និងដើរតាមទ្រង់ ទោះបីជាអញត្រូវស្លាប់ក៏ដោយ!» ពេលខ្ញុំបានតាំងចិត្តបែបនេះរួច រូបកាយខ្ញុំហាក់ដូចស្រាលខ្លាំង ហើយទោះបីជាក្បាលខ្ញុំចុះក្រោមជើងខ្ញុំឡើងលើក៏ដោយ ក៏ខ្ញុំមានអារម្មណ៍ថា ឈាមមិនបានហូរចូលក្នុងខួរក្បាលខ្ញុំដែរ។ ខ្ញុំមានអារម្មណ៍ថា មានកម្លាំងអ្វីមួយកំពុងទ្ររូបកាយខ្ញុំ។ ពេលនោះ ខ្ញុំបានដឹងយ៉ាងច្បាស់ក្នុងចិត្តថា ស្វាមីខ្ញុំមិនមានកម្លាំងច្រើនឡើយ ហើយគាត់មិនអាចទ្រខ្ញុំបានទេ។ នោះជាការការពាររបស់ព្រះជាម្ចាស់ ហើយខ្ញុំបានអរព្រះគុណព្រះជាម្ចាស់ម្ដងហើយម្ដងទៀតនៅក្នុងចិត្ត។ ពេលនោះ កូនៗរបស់យើងបានឃើញទិដ្ឋភាពដែលកំពុងកើតឡើងពីយ៉ មួយទៀតរបស់យើង។ ពួកគេបានរត់មក ហើយចាប់ផ្ដើមគោះទ្វារ។ ពួកគេយំផងស្រែកផង តែស្វាមីខ្ញុំបានចាក់សោពីខាងក្នុង ដូច្នេះ ពួកគេមិនអាចចូលបានទេ។ កូនស្រីយើងបានទៅយ៉ម្ខាងទៀត ហើយស្រែកថា៖ «ប៉ា តើប៉ាគិតចង់ធ្វើអ្វីហ្នឹង?» នាងបានស្រែកយ៉ាងខ្លាំង ហើយបន្តស្រែកទៅគាត់មិនឱ្យទម្លាក់ខ្ញុំចុះឡើយ។ ពេលនោះ គាត់ហាក់ដូចជាភ្ញាក់ស្មារតី រួចបានទាញខ្ញុំឡើងលើវិញ។ ខ្ញុំពិតជាដឹងគុណយ៉ាងជ្រាលជ្រៅចំពោះព្រះជាម្ចាស់។ បើគ្មានការការពារពីព្រះជាម្ចាស់ទេ ខ្ញុំប្រាកដជាបាត់បង់ជីវិតមិនខានឡើយ។

នាល្ងាចនោះ ខ្ញុំគេងមិនលក់សោះ។ ខ្ញុំបានគិតដល់គ្រាដែលស្វាមីខ្ញុំ និងខ្ញុំបានខំប្រឹងធ្វើការជាមួយគ្នា។ យើងតែងតែចុះសម្រុងគ្នាយ៉ាងល្អ ហើយពេលដែលខ្ញុំមានសេចក្តីជំនឿដំបូងៗ គាត់មិនបានរារាំងខ្ញុំឡើយ។ តែឥឡូវនេះ គាត់បានជឿលើសេចក្តីកុហករបស់បក្សកុម្មុយនីស្ត និងបានគាបសង្កត់ខ្ញុំពីមួយពេលទៅមួយពេល។ គាត់មិនស្ដាប់ខ្ញុំទេ មិនថាខ្ញុំពន្យល់គាត់បែបណាឡើយ ហើយថែមទាំងគំរាមខ្ញុំដោយការលែងលះ ដើម្បីឱ្យខ្ញុំបោះបង់សេចក្តីជំនឿរបស់ខ្ញុំទៀតផង។ គាត់ថែមទាំងវាយតប់ខ្ញុំ និងសឹងតែបោះខ្ញុំទម្លាក់តាមបង្អួចនៅជាន់ទីប្រាំទៀតផង។ គាត់ដូចជាមនុស្សម្នាក់ថ្មីអ៊ីចឹង។ ខ្ញុំពិតជាឈឺចាប់ និងពិបាកចិត្តខ្លាំងណាស់។ ខ្ញុំមិនយល់ថា គាត់អាចប្រែប្រួលក្លាយជាបែបនេះដោយរបៀបណាឡើយ។ ពេលនោះ ខ្ញុំបានគិតដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះថា៖ «អ្នកជឿ និងអ្នកមិនជឿ មិនអាចចុះសម្រុងនឹងគ្នាពីធម្មជាតិឡើយ តែផ្ទុយទៅវិញ ពួកគេនឹងប្រឆាំងគ្នាទៅវិញទៅមក»។ «ជាងនេះទៅទៀត នរណាម្នាក់ដែលមិនជឿលើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សគឺជាពួកអារក្ស ហើយនឹងត្រូវបំផ្លាញចោល។ ... តើសាតាំងជានរណា តើអារក្សជានរណា ហើយតើសត្រូវរបស់ព្រះជាម្ចាស់ជានរណា ប្រសិនបើមិនមែនជាពួកតតាំងដែលមិនជឿលើព្រះជាម្ចាស់នោះ?» («ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំបានដឹងថា មិនមែនស្វាមីខ្ញុំទេដែលបានផ្លាស់ប្ដូរក្នុងនាមជាបុគ្គលម្នាក់នោះ តែជាសារជាតិរបស់គាត់វិញទេ ដែលត្រូវបានបើកសម្ដែងឡើង។ គាត់បានដឹងយ៉ាងច្បាស់ថា សេចក្តីជំនឿលើព្រះជាម្ចាស់គឺជារឿងល្អ ប៉ុន្តែគាត់នៅតែឈរខាងបក្សកុម្មុយនីស្ត ដោយប្រឆាំងនឹងខ្ញុំ។ គាត់មានសារជាតិស្អប់ និងប្រឆាំងព្រះជាម្ចាស់។ នោះជាមូលហេតុដែលគាត់អាចធ្វើដាក់ខ្ញុំយ៉ាងសាហាវបែបនេះ។ គាត់សឹងតែសម្លាប់ខ្ញុំទៅហើយ ហើយគាត់គ្មានវិចារណញ្ញាណសោះឡើយ។ នោះជាការបើកបង្ហាញមួយរបស់អារក្ស! ខ្ញុំកំពុងរស់នៅជាមួយអារក្ស ដែលប្រឆាំងផ្កាប់មុខនឹងព្រះជាម្ចាស់ ដូច្នេះ យើងដើរលើផ្លូវខុសគ្នា។ តើយើងអាចរីករាយជាមួយគ្នាម្ដេចកើតទៅ? ដំបូងឡើយ គាត់ធ្វើល្អដាក់ខ្ញុំ តែនោះដោយសារតែខ្ញុំបានបង្កើតកូនឱ្យគាត់ និងមើលថែផ្ទះសម្បែងប៉ុណ្ណោះ។ តែឥឡូវនេះ ដោយសារតែសេចក្តីជំនឿរបស់ខ្ញុំធ្វើឱ្យប៉ះពាល់ប្រយោជន៍របស់គាត់ មុខមាត់ពិតរបស់គាត់ក៏បានបង្ហាញចេញមក។ ការនេះបានជួយឱ្យខ្ញុំដឹងពីសារជាតិពិតរបស់ស្វាមីខ្ញុំ ហើយខ្ញុំអាចលះបង់គាត់បន្ដិចម្ដងៗនៅក្នុងចិត្ត។ ក្រោយមក ខ្ញុំបានអានអត្ថបទនេះនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា៖ «នៅពេលព្រះជាម្ចាស់បំពេញកិច្ចការ យកព្រះទ័យទុកដាក់ចំពោះបុគ្គលណាម្នាក់ និងពិនិត្យពិច័យលើបុគ្គលនេះ ហើយនៅពេលដែលទ្រង់ឃើញថាបុគ្គលនេះមានតម្លៃ និងសព្វព្រះទ័យចំពោះបុគ្គលនេះ សាតាំងក៏តាមយ៉ាងប្រកិត ដោយព្យាយាមបោកបញ្ឆោត និងនាំឱ្យអន្តរាយយ៉ាងធ្ងន់ធ្ងរដល់បុគ្គលនោះ។ ប្រសិនបើព្រះជាម្ចាស់សព្វព្រះទ័យទទួលបានមនុស្សម្នាក់នោះ សាតាំងនឹងធ្វើអ្វីគ្រប់យ៉ាងតាមអានុភាពរបស់វា ដើម្បីរារាំងព្រះជាម្ចាស់ ដោយប្រើកលល្បិចអាក្រក់ជាច្រើនមកល្បួង រំខាន និងធ្វើឱ្យខូចកិច្ចការរបស់ព្រះជាម្ចាស់ដើម្បីសម្រេចគោលដៅលាក់កំបាំងរបស់វា។ តើគោលបំណងនេះជាអ្វី? វាមិនចង់ឱ្យព្រះជាម្ចាស់ទទួលបាននរណាម្នាក់ឡើយ។ វាចង់កញ្ឆក់យកអ្នកដែលព្រះជាម្ចាស់មានព្រះបំណងទទួលបាន ដើម្បីវាអាចកាន់កាប់ពួកគេ ត្រួតត្រាពួកគេ និងគ្រប់គ្រងលើពួកគេ ដើម្បីឱ្យពួកគេថ្វាយបង្គំវា ហើយចូលរួមធ្វើការអាក្រក់ ដើម្បីទាស់ទទឹងនឹងព្រះជាម្ចាស់។ តើនេះមិនមែនជាបំណងចិត្ដអាក្រក់របស់សាតាំងទេឬអី?» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ IV» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ ខ្ញុំបានគិតពិចារណាពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយបានដឹងថា សាតាំងកំពុងប្រើកលល្បិចអាក្រក់គ្រប់បែបយ៉ាង ដើម្បីបំផ្លាញសេចក្តីជំនឿរបស់មនុស្ស ដោយហ៊ានធ្វើគ្រប់យ៉ាងដើម្បីដណ្ដើមយកមនុស្សពីព្រះជាម្ចាស់។ ការធ្វើរបៀបនោះ មនុស្សគ្រប់គ្នានឹងថ្វាយបង្គំសាតាំង និងក្បត់ព្រះជាម្ចាស់ ហើយក្រោយមក បាត់បង់ឱកាសរបស់ខ្លួនក្នុងការទទួលបានសេចក្តីសង្រ្គោះ។ ការបន្តរឹងមាំក្នុងសេចក្តីជំនឿរបស់អ្នកលើព្រះជាម្ចាស់ ការបន្ដស្ដាប់បង្គាប់ទ្រង់ និងការប្រកាន់ខ្ជាប់នូវទីបន្ទាល់ថ្វាយទ្រង់ គឺជាផ្លូវតែមួយគត់ ដើម្បីវាយបកនឹងកលល្បិចរបស់សាតាំង និងបំបាក់មុខវាយ៉ាងពិតប្រាកដ។ ខ្ញុំបានគិតដល់បទពិសោធន៍របស់យ៉ូប៖ យ៉ូបបានកោតខ្លាចព្រះជាម្ចាស់ និងគេចចេញពីការអាក្រក់ ហើយសាតាំងបានស្អប់យ៉ូប បានវាយប្រហារ និងល្បងលគាត់។ សាតាំងបានធ្វើឱ្យគាត់បាត់បង់ទ្រព្យសម្បត្តិ និងកូនទាំងអស់របស់គាត់ ហើយយ៉ូបមិនត្រឹមតែមិនស្ដីបន្ទោសព្រះជាម្ចាស់នោះទេ តែគាត់ថែមទាំងសរសើរតម្កើងព្រះនាមព្រះជាម្ចាស់ទៀតផង។ សាតាំងបានធ្វើឱ្យខ្លួនប្រាណរបស់យ៉ូបកើតដំបៅពេញខ្លួន និងឱ្យប្រពន្ធរបស់គាត់វាយប្រហារគាត់ ដោយព្យាយាមឱ្យគាត់បោះបង់ព្រះជាម្ចាស់ទៀតផង។ យ៉ូបមិនត្រឹមតែមិនធ្វើតាមនោះទេ តែគាត់បែរជាស្ដីបន្ទោសប្រពន្ធគាត់ថាជាស្ត្រីល្ងីល្ងើទៅវិញ។ ចុងក្រោយ យ៉ូបបានធ្វើបន្ទាល់ដ៏លាន់រំពងថ្វាយព្រះជាម្ចាស់។ សាតាំងបានបាក់មុខទាំងស្រុង។ ខ្ញុំបានគិតឡើងវិញពីបទពិសោធន៍ដែលខ្ញុំបានឆ្លងកាត់ គិតពីសេចក្តីកុហកដែលបក្សកុម្មុយនីស្តបានប្រឌិតឡើង គិតពីរបៀបដែលវាបានប្រើស្វាមីខ្ញុំម្ដងហើយម្ដងទៀត ដើម្បីប្រឆាំងនឹងសេចក្តីជំនឿរបស់ខ្ញុំ ដោយព្យាយាមឱ្យខ្ញុំក្បត់ព្រះជាម្ចាស់ ហើយចុងក្រោយធ្លាក់នរក និងទទួលទោសរួមជាមួយវា។ ខ្ញុំបានដឹងថា ខ្ញុំត្រូវតែដើរតាមគំរូរបស់យ៉ូប ហើយមិនថាសាតាំងបានប្រើកលល្បិចអាក្រក់បែបណាប្រឆាំងនឹងខ្ញុំឡើយ ខ្ញុំមិនអាចចុះចាញ់ទេ ប៉ុន្តែខ្ញុំត្រូវតែមានសេចក្តីជំនឿលើព្រះជាម្ចាស់ ពឹងអាងលើទ្រង់ និងប្រកាន់ខ្ជាប់នូវទីបន្ទាល់។ ពេលគិតបែបនេះរួច ខ្ញុំបានធូរចិត្តច្រើន និងមានសេរីភាពនៅក្នុងរបៀបមួយដែលខ្ញុំមិនធ្លាប់មានពីមុនមកឡើយ។ ក្រោយមក ស្វាមីខ្ញុំបានយល់ថា ខ្ញុំបានតាំងចិត្តបន្តជឿព្រះជាម្ចាស់ និងផ្សាយដំណឹងល្អ ដូច្នេះ ក្រោយមក គាត់ក៏មិនសូវខ្វល់ជាមួយនឹងសេចក្តីជំនឿខ្ញុំទៀត។

ក្រោយមក កូនស្រីខ្ញុំបានប្រឡងចូលរៀននៅសាកលវិទ្យាល័យ ប៉ុន្តែកូនប្រុសរបស់ខ្ញុំមិនបានប្រឡងទេ។ ស្វាមីខ្ញុំចង់ធ្វើអ្វីគ្រប់យ៉ាងដែលគាត់អាចធ្វើបាន ដើម្បីឱ្យកូនប្រុសយើងចូលធ្វើទាហាន។ នៅថ្ងៃមួយ ស្វាមីខ្ញុំបានត្រលប់មកវិញ ហើយបាននិយាយដាក់ខ្ញុំទាំងកំហឹងថា៖ «នាង និងម្ដាយនាងពិតជាធ្វើឱ្យខ្ញុំជិនណាយខ្លាំងណាស់! ខ្ញុំព្យាយាមឱ្យកូនប្រុសយើងចូលធ្វើទាហាន ប៉ុន្តែពួកគេរកឃើញថា ម្ដាយនាងជាអ្នកជឿព្រះ ដូច្នេះ ខ្ញុំត្រូវតែនិយាយបញ្ចុះបញ្ចូលពួកគេគ្រប់បែបយ៉ាង ចាយលុយ និងជូនអំណោយដល់ពួកគេ ដើម្បីសុំទុកកន្លែងមួយដល់កូនយើង។ កុំគិតថា អ្វីគ្រប់យ៉ាងឥឡូវនេះ ល្អនោះឡើយ! បើនាងបន្តមានសេចក្តីជំនឿរបស់នាងទៀត ហើយបើរដ្ឋាភិបាលដឹងរឿងនេះ កូនប្រុសយើងនឹងមិនអាចចូលធ្វើទាហានបានឡើយ ហើយកូនស្រីយើងក៏មិនអាចចូលរៀននៅសាកលវិទ្យាល័យបានដែរ។ ពួកគេនឹងគ្មានអនាគតមិនខាន។ ហេតុអ្វីបានជានាងមិនគិតពីគ្រួសារ គិតពីកូនៗរបស់យើងអ៊ីចឹង? បើនាងនៅតែទទូចបន្តសេចក្តីជំនឿរបស់នាងទៀត យើងគ្មានផ្លូវបន្តរួមរស់ជាមួយគ្នាទៀតឡើយ។ យើងមានតែលែងលះគ្នាប៉ុណ្ណោះ។ ចូរគិតឱ្យច្បាស់ពីរឿងនេះទៅ!» ពេលគាត់និយាយរួច ខ្ញុំបានខឹងយ៉ាងខ្លាំង។ បក្សកុម្មុយនីស្តពិតជាអាក្រក់ដល់កម្រិតកំពូលមែន។ វាកំពុងគំរាមកំហែងអនាគតកូនៗរបស់ខ្ញុំ ដើម្បីឱ្យខ្ញុំក្បត់ព្រះជាម្ចាស់។ ខ្ញុំស្អប់វាខ្លាំងណាស់! ប៉ុន្តែពេលគិតដល់ផលប៉ះពាល់លើអនាគតកូនៗដោយសារតែសេចក្តីជំនឿរបស់ខ្ញុំ ពួកគេនឹងស្ដីបន្ទោស និងស្អប់ខ្ញុំ ខ្ញុំពិបាកចិត្តខ្លាំងណាស់ និងមានអារម្មណ៍ថា ខ្ញុំបានជំពាក់ពួកគេ។ បន្ទាប់មក ខ្ញុំបានគិតដល់ព្រះបន្ទូលទាំងនេះរបស់ព្រះជាម្ចាស់ថា៖ «តើមនុស្សម្នាក់ប្រកបមុខរបរអ្វី ធ្វើអ្វីដើម្បីចិញ្ចឹមជីវិត និងមានទ្រព្យសម្បត្តិប៉ុនណានៅក្នុងជីវិត គឺមិនអាស្រ័យលើឪពុកម្ដាយ ទេពកោសល្យ ឬការខិតខំប្រឹងប្រែង និងមហិច្ឆិតារបស់ពួកគេនោះទេ គឺវាអាស្រ័យលើការកំណត់ទុកជាមុនរបស់ព្រះអាទិករ» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ នេះជាការពិត។ វាសនារបស់មនុស្សសុទ្ធតែស្ថិតក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ ហើយវាសនាកូនៗរបស់ខ្ញុំក៏ស្ថិតក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ដែរ។ មិនថាពួកគេមានអាជីព និងអនាគតបែបណានៅក្នុងជីវិតនោះទេ ការនោះត្រូវបានកំណត់ទុកដោយព្រះជាម្ចាស់តាំងពីយូរមកហើយ។ នេះមិនមែនជាអ្វីមួយដែលខ្ញុំអាចត្រួតត្រាបាន ហើយក៏មិនមែនជាអ្វីមួយដែលបក្សកុម្មុយនីស្តជាអ្នកសម្រេចនោះដែរ។ ក្រៅពីនេះ ទោះបីជាបក្សកុម្មុយនីស្តរារាំងកូនៗរបស់ខ្ញុំមិនឱ្យចូលរៀននៅសាកលវិទ្យាល័យ ហើយពួកគេមិនអាចរកបានការងារល្អក៏ដោយ នោះមានន័យថា គោលនយោបាយរបស់ពួកគេគឺអាក្រក់ពេកហើយ។ នេះមិនមែនជាកំហុសរបស់ខ្ញុំទេ។ នៅពេលដែលខ្ញុំគិតបែបនេះ ខ្ញុំបានលះបង់ក្ដីកង្វល់របស់ខ្ញុំបន្ដិចម្ដងៗ ហើយបាននិយាយទៅស្វាមីខ្ញុំថា៖ «ខ្ញុំបានគិតច្បាស់ហើយ។ សេចក្តីជំនឿរបស់ខ្ញុំគ្មានអ្វីខុសទេ ប៉ុន្តែបើបងខ្លាចជាប់ពាក់ព័ន្ធ ហើយពិតជាចង់លែងលះមែន សូមទៅរៀបចំឯកសារចុះ»។ គាត់បាននិយាយថា៖ «បើយើងលែងលះគ្នា នាងនឹងគ្មានចំណែកទទួលបានទ្រព្យសម្បត្តិគ្រួសាររបស់យើងទេ!» ពេលឮបែបនេះ ខ្ញុំបានខឹងយ៉ាងខ្លាំង។ យើងបានរៀបការជាមួយគ្នាអស់រយៈពេល២០ឆ្នាំ តែគាត់ចង់លែងលះ ដោយសារតែខ្ញុំជឿលើព្រះជាម្ចាស់ ហើយមិនឱ្យខ្ញុំមួយកាក់មួយសេននៃទ្រព្យសម្បត្តិគ្រួសាររបស់យើងដែលមានជាងមួយលានយ័ននោះ។ គាត់ចង់ឱ្យខ្ញុំសល់តែបាតដៃទទេ។ គាត់ពិតជាគ្មានចិត្តមេត្តាមែន! ខ្ញុំបានឃើញការពិតនៃអ្វីដែលហៅថាសេចក្តីស្រឡាញ់ប្ដីប្រពន្ធហើយ ហើយខ្ញុំបានលែងលះស្វាមីរបស់ខ្ញុំ ដោយគ្មានចិត្តអល់អែកឡើយ។

ខ្ញុំពិតជាមានសន្ដិភាពផ្លូវចិត្ត និងមានសេរីភាពយ៉ាងខ្លាំង នៅពេលដែលយើងបានដើរចេញពីការិយាល័យកិច្ចការស៊ីវិល។ នោះគឺព្រះជាម្ចាស់កំពុងតែដឹកនាំខ្ញុំម្ដងមួយជំហានៗ និងជាការបំភ្លឺចេញពីព្រះបន្ទូលរបស់ទ្រង់ ដែលបានជួយឱ្យខ្ញុំយកឈ្នះលើការល្បងល និងការវាយប្រហាររបស់សាតាំង។ ខ្ញុំពិតជាដឹងគុណយ៉ាងខ្លាំងចំពោះសេចក្តីមេត្តាករុណា និងការការពាររបស់ព្រះជាម្ចាស់! នៅក្នុងប្រទេសចិន ការមានសេចក្តីជំនឿមានន័យថា ជាការហែលឆ្លងការគាបសង្កត់ និងទុក្ខលំបាកជាច្រើន ប៉ុន្តែមិនថាទៅថ្ងៃខាងមុខ ខ្ញុំត្រូវឆ្លងកាត់អ្វីឡើយ ខ្ញុំបានតាំងចិត្តយ៉ាងមុតមាំថា ខ្ញុំនឹងដើរតាមព្រះជាម្ចាស់រហូតដល់ទីបញ្ចប់!

ខាង​ដើម៖ ៩៥. របៀបទទួលការលួសកាត់ និងការដោះស្រាយ

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

២០. ការអនុវត្តសេចក្ដីពិត គឺជាគន្លឹះនៃការសម្របសម្រួលដ៏សុខដុម

ដោយ ដុងហ្វឹង (សហរដ្ឋអាមេរិក)នៅខែសីហា ឆ្នាំ ២០១៨ ភារកិច្ចរបស់ខ្ញុំគឺ ត្រូវធ្វើសម្ភារៈសម្ដែងភាពយន្តជាមួយបងវ៉ាង។ ដំបូង ខ្ញុំមានអារម្មណ៍ថា...

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ