៤៨. ការឆ្លុះបញ្ចាំងពីការតបស្នងគុណស្រ័យ
ក្នុងឆ្នាំ ២០២២ ខ្ញុំទទួលបានលិខិតពីខាងពួកជំនុំនៅស្រុកកំណើតរបស់ខ្ញុំ សុំឱ្យខ្ញុំធ្វើការវាយតម្លៃលើបងស្រី ស៊ាង ហួរ លិខិតនោះបាននិយាយថា បងស្រីបានកំពុងតែបង្អាក់ជីវិតពួកជំនុំ ដោយធ្វើឱ្យមនុស្សទាស់នឹងគ្នា ហើយថែមទាំងប្រមូលផ្តុំអ្នកគាំទ្រខ្លួនឯងទៅវិញ។ អ្នកដឹកនាំបានព្យាយាមប្រកបគ្នាជាច្រើនលើក ប៉ុន្តែមិនបានសម្រេច ហើយគាត់បានតបតវិញដោយចង្អុលបង្ហាញពីកំហុសរបស់អ្នកដឹកនាំ។ ពួកជំនុំបានកំពុងប្រមូលព័ត៌មានចាំបាច់ក្នុងការបណ្ដេញ ស៊ាង ហួរ ចេញ ហើយបានសុំឱ្យខ្ញុំសរសេរការវាយតម្លៃអំពីគាត់។ នៅពេលដែលខ្ញុំបានឃើញលិខិត ខ្ញុំក៏ដឹងថា ស៊ាង ហួរ ទំនងជាត្រូវបានបណ្តេញចេញក្នុងគ្រានេះដែរ ដោយសារតែឥរិយាបថដែលនៅតែដដែលរបស់គាត់តាំងពីដើមមកនោះ ហើយនៅតែមិនកែប្រែដដែលនេះ។ នេះជាសភាពដ៏ធ្ងន់ធ្ងរខ្លាំងមួយ។ នៅពេលខ្ញុំស្រមៃពីការបណ្តេញ ស៊ាង ហួរ ចេញ ខ្ញុំមិនមានអារម្មណ៍ល្អសោះឡើយ។ គាត់បានដំឡើងឋានៈខ្ញុំពីមុន ហើយគាត់តែងតែព្យាយាមមើលថែខ្ញុំ។ ប្រសិនបើគាត់ដឹងថា ខ្ញុំបានលាតត្រដាងពីអំពើអាក្រក់របស់គាត់ ថាតើគាត់នឹងគិតយ៉ាងណាចំពោះខ្ញុំទៅ? គាត់នឹងនិយាយថា ខ្ញុំរមើលគុណ និងគ្មានចិត្តហើយ? ដោយគិតពីរឿងនេះ ខ្ញុំក៏ចង់គេចចេញពីបញ្ហា។ ចៃដន្យ ខ្ញុំមានការងារផ្សេងត្រូវធ្វើ ហើយក៏បានទុកចោលប៉ុន្មានថ្ងៃដែរ។
បញ្ហានោះនៅតែធ្វើឱ្យខ្ញុំបារម្ភជានិច្ច។ ខ្ញុំនៅចាំពីរឿងមួយកាលពីដប់ឆ្នាំមុន។ ពេលនោះ ស៊ាង ហួរ ជាអ្នកដឹកនាំពួកជំនុំ ហើយបានដំឡើងឋានៈឱ្យខ្ញុំបំពេញការងារខាងអត្ថបទ ទើបខ្ញុំអាចទទួលបានការអនុវត្តបន្ថែម។ ក្រោយមកទៀត ខ្ញុំក៏បានឡើងដំឡើងបន្តបន្ទាប់ ហើយទៅបំពេញភារកិច្ចនៅក្រៅក្រុង។ ខ្ញុំបានគិតថា លទ្ធភាពអាចបន្តបំពេញការងារខាងអត្ថបទបាន មានការពាក់ព័ន្ធនឹងឋានៈដែលគាត់បានដំឡើងឱ្យខ្ញុំកាលពីប៉ុន្មានឆ្នាំមុននោះដែរ។ ខ្ញុំបានគិតពីការប្រកបគ្នា ការជួយ និងការគាំទ្រដែលគាត់បានផ្តល់ឱ្យខ្ញុំក្នុងគ្រាដែលគាត់ជាអ្នកដឹកនាំ ពួកយើងត្រូវគ្នាខ្លាំង ហើយគាត់ថែរក្សាពួកយើងបានយ៉ាងល្អនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកយើង។ គាត់មិនត្រឹមតែបានរៀបចំលំនៅដ្ឋានដ៏ល្អសម្រាប់ទទួលពួកយើងនោះទេ តែប្រសិនបើពួកយើងខ្វះខាតសម្លៀកបំពាក់ ឬក៏របស់របរចាំបាច់ប្រចាំថ្ងៃនានា គាត់ក៏ឱ្យគេយករបស់របរទាំងអស់នោះមកឱ្យពួកយើងភ្លាមៗផងដែរ។ ខ្ញុំចាំបានថា គ្រាមួយនោះ គាត់បានរៀបចំការជួបជុំជាមួយពួកយើង នៅពេលគាត់លឺថា ខ្ញុំមានជំងឺថ្លើម គាត់បានទាក់ទងឱ្យបងប្រុសម្នាក់ដែលប្រកបវិជ្ជាជីវៈឱសថសាស្រ្ដ ផ្តល់ថ្នាំជំងឺថ្លើមជាច្រើនដបឱ្យខ្ញុំដោយឥតគិតថ្លៃ។ ខ្ញុំពិតជារំជួលចិត្តណាស់។ ក្រៅពីគ្រួសាររបស់ខ្ញុំ គ្មាននរណាបារម្ភពីជំងឺរបស់ខ្ញុំទេ។ ខ្ញុំតែងតែមានអារម្មណ៍ថា គាត់កោតសរសើរខ្ញុំ និងឱ្យតម្លៃខ្ញុំ ហើយខ្ញុំដឹងគុណរឿងនេះជារៀងរហូត។ ហេតុនេះ វាជារឿងឆ្គាំឆ្គងខ្លាំងណាស់ ដែលត្រូវបានសុំឱ្យសរសេរការវាយតម្លៃលើ ស៊ាង ហួរ ដោយសារខ្ញុំដឹងថា គាត់មានអំពើអាក្រក់ជាច្រើន ប្រសិនបើអំពើអាក្រក់ទាំងនេះត្រូវបានលាតត្រដាង ពួកគេនឹងបណ្តេញគាត់ចេញ។ ដូចជា ក្នុងភារកិច្ចរបស់គាត់ក្នុងនាមជាអ្នកដឹកនាំ គាត់បានធ្វេសប្រហែស ហើយប្រព្រឹត្តតាមចិត្ត ដោយធ្វើឱ្យខូចខាតដល់កិច្ចការរបស់ពួកជំនុំ។ ក្រោយពីត្រូវបានដកហូតដំណែងជាអ្នកដឹកនាំ គាត់បានទៅផ្សាយដំណឹងល្អ ប៉ុន្តែគាត់ចាប់ផ្តើមដើរតាមពួកទទឹងនឹងព្រះគ្រីស្ទទៅវិញ ដោយធ្វើការវិនិច្ឆ័យ និងវាយប្រហារលើអ្នកដឹកនាំថាជាអ្នកដឹកនាំក្លែងក្លាយ ក្នុងការប្រជែងយកភាពជាអ្នកដឹកនាំ។ ហេតុនេះហើយ អ្នកដឹកនាំ និងអ្នកធ្វើការមិនអាចបំពេញភារកិច្ចរបស់ខ្លួនបាន ហើយកិច្ចការពួកជំនុំត្រូវបានរំខានយ៉ាងធ្ងន់ធ្ងរផងដែរ។ បងស្រីរបស់គាត់ជាមនុស្សអាក្រក់។ ហើយនៅពេលដែលគាត់ត្រូវបានបណ្តេញចេញ ស៊ាង ហួរ មិនពេញចិត្ត ហើយក៏ជួយការពារគាត់ ដោយផ្សាយសញ្ញាណផ្សេងៗជាច្រើនទៀត ហើយខ្ញុំក៏ចាប់ផ្ដើមឆ្ងល់ថា ហេតុអ្វីបានជា ស៊ាង ហួរ តែងតែគាំទ្រមនុស្សខុស។ អញ្ចឹងហើយ ខ្ញុំក៏បានគិតពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ «មនុស្សជាច្រើននៅក្នុងពួកជំនុំគ្មានសមត្ថភាពវិនិច្ឆ័យទេ។ នៅពេលមានហេតុការណ៍ដែលមនុស្សត្រូវបានបំភាន់កើតឡើង ពួកគេឈរបញ្ច្រាសនៅខាងសាតាំងទៅវិញ។ ពួកគេថែមទាំងមានអារម្មណ៍ថារងអយុត្តិធម៌យ៉ាងខ្លាំងចំពោះការដែលត្រូវហៅថាជាអ្នកបម្រើរបស់សាតាំង។ ទោះបីជាមនុស្សអាចនិយាយថាពួកគេគ្មានសមត្ថភាពវិនិច្ឆ័យ ពួកគេតែងតែឈរនៅខាងដែលមិនមែនជាសេចក្ដីពិត ពួកគេមិនដែលឈរនៅម្ខាងនៃសេចក្តីពិតនៅចំពេលដែលសំខាន់នោះទេ ពួកគេមិនដែលក្រោកឈរ និងប្រកែកការពារសេចក្ដីពិតឡើយ។ តើពួកគេពិតជាខ្វះនូវសមត្ថភាពវិនិច្ឆ័យមែនទេ? ហេតុអ្វីបានជាពួកគេបញ្ច្រាសទៅយកខាងសាតាំងទៅវិញ? ហេតុអ្វីបានជាពួកគេមិនដែលនិយាយពាក្យមួយម៉ាត់ដែលយុត្តិធម៌ និងសមហេតុផល ក្នុងការគាំទ្រសេចក្តីពិត? តើស្ថានភាពនេះកើតឡើងយ៉ាងពិតប្រាកដ ដោយសារតែការភាន់ច្រឡំមួយពេលរបស់ពួកគេឬទេ? មនុស្សដែលមានសមត្ថភាពវិនិច្ឆ័យកាន់តែតិច នោះពួកគេកាន់តែមិនអាចឈរនៅខាងសេចក្តីពិតបាន។ តើនេះបង្ហាញពីអ្វី? តើវាមិនបង្ហាញថាមនុស្សដែលគ្មានសមត្ថភាពវិនិច្ឆ័យ ស្រលាញ់អំពើបាបទេឬ? តើវាមិនបានបង្ហាញថាពួកគេជាកូនចៅដ៏ស្មោះត្រង់របស់សាតាំងទេឬ? ហេតុអ្វីពួកគេតែងតែអាចឈរនៅខាងសាតាំង ហើយនិយាយភាសារបស់វាជានិច្ច? រាល់ពាក្យសម្តី និងការប្រព្រឹត្តរបស់ពួកគេ ការបង្ហាញចេញនៅលើផ្ទៃមុខរបស់ពួកគេ គឺគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា ពួកគេមិនមែនជាអ្នកដែលស្រឡាញ់សេចក្ដីពិតទេ។ ផ្ទុយទៅវិញ ពួកគេគឺជាមនុស្សដែលស្អប់សេចក្ដីពិត។ ការដែលពួកគេអាចឈរនៅខាងសាតាំង គឺគ្រប់គ្រាន់ដើម្បីបញ្ជាក់ថាសាតាំងពិតជាស្រឡាញ់អារក្សតូចៗទាំងនេះ ដែលបានចំណាយជីវិតរបស់ពួកគេដើម្បីប្រយុទ្ធបម្រើសាតាំង។ តើហេតុការណ៍ទាំងអស់នេះមិនច្បាស់ពេញលេញទេឬអី?» («ការព្រមានដល់អស់អ្នកដែលមិនអនុវត្តសេចក្តីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ តាមរយៈការបើកសម្តែងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការប្រៀបធៀបព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅនឹងអំពើអាក្រក់ពីមុន និងអាកប្បកិរិយាបច្ចុប្បន្នរបស់ ស៊ាង ហួរ ខ្ញុំបានឃើញថា គាត់កំពុងតែនៅខាងសាតាំងជានិច្ច ដោយរំខានកិច្ចការរបស់ពួកជំនុំ។ ខ្ញុំបានយល់ឃើញថា ការពិតទៅ គាត់ជាអ្នកបម្រើសាតាំង ជាមនុស្សអាក្រក់ដែលកំពុងតែបង្អាក់ និងរំខានកិច្ចការរបស់ពួកជំនុំ។ ប្រសិនបើខ្ញុំត្រូវលាតត្រដាងអំពើអាក្រក់ និងអាកប្បកិរិយាទាំងអស់របស់ ស៊ាង ហួរ នោះស្របទៅតាមគោលការណ៍របស់ពួកជំនុំ គាត់ប្រាកដជានឹងត្រូវបណ្តេញចេញជាមិនខាន។ ហើយ គាត់នឹងគ្មានតួនាទីអ្វីនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ហើយក៏គ្មានឱកាសទទួលបានសេចក្ដីសង្គ្រោះដែរ។ គាត់ស្ថិតក្នុងវ័យកណ្តាលទៅហើយ ហើយក៏មិនទាន់មានគ្រួសារដែរ។ ប្រសិនបើគាត់ត្រូវបានបណ្តេញចេញមែន តើគាត់នឹងមានកន្លែងណាត្រូវទៅដែរឬទេ? ពេលខ្ញុំគិតដល់ការថែទាំ និងការឡើងឋានៈដែលគាត់បានផ្តល់ឱ្យមកខ្ញុំ ខ្ញុំពិបាកសម្រេចចិត្ត។ ប្រសិនបើខ្ញុំលាតត្រដាងអំពីគាត់ គាត់ទំនងជានឹងត្រូវបណ្តេញចេញដោយសារតែអាកប្បកិរិយាមិនល្អរបស់គាត់។ ប្រសិនបើខ្ញុំមិនធ្វើទេ ខ្ញុំនឹងមិនកំពុងការពារកិច្ចការរបស់ពួកជំនុំ ឬមិនកំពុងស្មោះត្រង់នឹងព្រះជាម្ចាស់ទេ។ គិតដល់ចំណុចនេះ ខ្ញុំក៏មានវិធីកណ្ដាលមួយ។ ប៉ុន្មានឆ្នាំបានកន្លងផុតទៅ ហើយការចងចាំរបស់ខ្ញុំ ក៏មិនសូវល្អ។ ខ្ញុំបានភ្លេចព័ត៌មានលម្អិតជាច្រើនទៅហើយ ដូច្នេះគ្មានប្រយោជន៍អ្វីក្នុងការខំប្រឹងប្រែង ដើម្បីរំលឹកឡើងវិញដែរ។ ខ្ញុំគ្រាន់តែកត់ត្រាទុកចំណុចច្បាស់លាស់មួយចំនួន ហើយសម្រេចឈប់ត្រឹមនេះទៅ។ ពេលគំនិតនេះកើតឡើងក្នុងចិត្តខ្ញុំ ខ្ញុំមានអារម្មណ៍ស្តីបន្ទោសខ្លួនឯងនៅក្នុងចិត្តបន្តិច។ តើនេះមិនមែនគ្រាន់តែជាការបោកបញ្ឆោត និងការបំភាន់ទេឬ? ឥឡូវនេះ គឺជាដំណាក់កាលចុងក្រោយនៃការបើកសម្តែងក្នុងកិច្ចការរបស់ព្រះជាម្ចាស់ នៅពេលដែលមនុស្សត្រូវបានបែកចែកទៅតាមប្រភេទរបស់ពួកគេ។ លុះត្រាតែមនុស្សអាក្រក់ ពួកទទឹងនឹងព្រះគ្រីស្ទ អ្នកគ្មានជំនឿពិត និងវិញ្ញាណអាក្រក់ត្រូវបានដកចេញទេ ទើបពួកជំនុំនឹងត្រូវបានសម្អាត និងអាចប្រតិបត្តិកិច្ចការរបស់ខ្លួនបានយ៉ាងរលូនបាន។ ខ្ញុំបានដឹងច្បាស់ណាស់ថា ស៊ាង ហួរ ជាមនុស្សអាក្រក់ ប៉ុន្តែខ្ញុំមិនចង់លាតត្រដាងអំពីគាត់ទេ ខ្ញុំចង់ការពារគាត់ បិទបាំងឱ្យគាត់។ នេះជាការឈរនៅខាងសាតាំង ហើយទាស់ទទឹងព្រះជាម្ចាស់។ ដោយដឹងពីរឿងនេះ ខ្ញុំក៏ភ័យខ្លាច។ ខ្ញុំបានប្រឹងព្យាយាមរំលឹកពីសកម្មភាពទាំងអស់របស់គាត់ ហើយបានសរសេរអំពីសកម្មភាពទាំងនោះឱ្យអ្នកដឹកនាំ។
ក្រោយពីផ្ញើវារួច ខ្ញុំមានអារម្មណ៍ធូរស្រាលបន្តិច ប៉ុន្តែអារម្មណ៍សោកសៅនៅតែមាន។ ប្រសិនបើថ្ងៃណាមួយ ខ្ញុំត្រឡប់ទៅស្រុកកំណើតខ្ញុំវិញ ហើយ ស៊ាង ហួរ ដឹងថា ខ្ញុំជាអ្នកដែលបានលាតត្រដាងពីអំពើអាក្រក់របស់គាត់ តើគាត់នឹងនិយាយថា ខ្ញុំគ្មានមនោសញ្ចេតនា និងរមិលគុណហើយមែនទេ? អស់រយៈពេលជាច្រើនថ្ងៃ ពេលខ្ញុំបានគិតអំពីរឿងនេះ ខ្ញុំមានអារម្មណ៍ថាខ្ញុំបានធ្វើអ្វីមួយខុស។ ខ្ញុំនៅតែបានគិតថា៖ ខ្ញុំបានដឹងថា ការលាតត្រដាង និងការរាយការណ៍អំពីមនុស្សអាក្រក់គឺស្របតាមព្រះរាជបំណងរបស់ព្រះជាម្ចាស់ ហើយជាភារកិច្ចរបស់រាស្ត្ររើសតាំងទាំងអស់របស់ព្រះជាម្ចាស់ ដូច្នេះហេតុអ្វីបានជាខ្ញុំសោកសៅម្ល៉េះ ហើយមិនចង់លាតត្រដាងពីគាត់? ហេតុអ្វីបានជាខ្ញុំមានអារម្មណ៍ថាខ្ញុំបានជំពាក់គាត់អ្វីមួយអីចឹង? នៅពេលខ្ញុំឆ្លុះបញ្ចាំង ខ្ញុំបាននឹកឃើញថា នៅពេលដែលព្រះជាម្ចាស់បានវែកញែកពាក្យសម្ដីផ្សេងៗអំពីការប្រព្រឹត្តខាងសីលធម៌ ទ្រង់បានលើកឡើងពីប្រធានបទអំពីការតបស្នងគុណស្រ័យ ដូច្នេះ ខ្ញុំបានចាប់ផ្តើមអានព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ថ្លែងថា៖ «គំនិតដែលថា ពេលទទួលបានគុណ ត្រូវសងគុណវិញដោយក្តីរីករាយ គឺជាលក្ខណៈវិនិច្ឆ័យដ៏គំរូមួយនៅក្នុងវប្បធម៌ប្រពៃណីចិន សម្រាប់វិនិច្ឆ័យថាតើការប្រព្រឹត្តខាងសីលធម៌របស់មនុស្សម្នាក់ល្អ ឬអាក្រក់។ នៅពេលវាយតម្លៃថាតើភាពជាមនុស្សរបស់នរណាម្នាក់ល្អ ឬអាក្រក់ ហើយថាតើការប្រព្រឹត្តខាងសីលធម៌របស់ពួកគេយ៉ាងណានោះ មានខ្នាតមួយក្នុងចំណោមខ្នាតនានាគឺត្រូវមើលថាតើពួកគេតបស្នងចំពោះគុណ ឬជំនួយដែលពួកគេទទួលបានដែរឬទេ ពោលគឺថាតើពួកគេជាមនុស្សដែលចេះតបស្នងដោយក្តីដឹងគុណចំពោះគុណស្រ័យដែលពួកគេទទួលបានដែរឬទេ។ នៅក្នុងវប្បធម៌ប្រពៃណីចិន និងសូម្បីតែនៅក្នុងវប្បធម៌ប្រពៃណីរបស់មនុស្សជាតិក៏ដោយ ក៏មនុស្សចាត់ទុកចំណុចនេះថាជាស្តង់ដាដ៏សំខាន់មួយសម្រាប់វាស់វែងការប្រព្រឹត្តខាងសីលធម៌របស់មនុស្សដែរ។ ប្រសិនបើមនុស្សម្នាក់មិនចេះតបស្នងដោយក្តីដឹងគុណចំពោះគុណស្រ័យដែលខ្លួនទទួលបានទេ នោះគេនឹងត្រូវគេមើលឃើញថាជាមនុស្សរមិលគុណ ជាមនុស្សដែលគ្មានមនសិការ និងមិនសមនឹងសេពគប់ជាមួយឡើយ ជាមនុស្សដែលគួរតែត្រូវបានមើលងាយ និងស្អប់ខ្ពើម និងបដិសេធដោយមនុស្សទាំងអស់។ ផ្ទុយទៅវិញ ប្រសិនបើមនុស្សម្នាក់ចេះតបស្នងដោយក្តីដឹងគុណចំពោះគុណស្រ័យដែលខ្លួនទទួលបាន ពោលគឺបន្ទាប់ពីពួកគេទទួលបានគុណ ឬជំនួយពីអ្នកដទៃ ពួកគេមិនរមិលគុណ ហើយពួកគេខិតខំអស់ពីសមត្ថភាពដើម្បីតបស្នងដល់បុគ្គលនោះវិញ នោះពួកគេនឹងត្រូវបានចាត់ទុកថាជាមនុស្សដែលមានមនសិការ និងមានភាពជាមនុស្ស។ ប្រសិនបើនរណាម្នាក់ទទួលបានគុណ ឬជំនួយពីអ្នកដទៃ ប៉ុន្តែមិនចេះតបស្នងចំពោះគុណស្រ័យរបស់គេ ឬគ្រាន់តែបង្ហាញការដឹងគុណរបស់ពួកគេដោយពាក្យ 'អរគុណ' ធម្មតាមួយម៉ាត់ ហើយគ្មានអ្វីលើសពីនេះ តើអ្នកដែលមានគុណស្រ័យលើពួកគេនឹងមិនមានអារម្មណ៍មិនសុខស្រួលនៅក្នុងចិត្តទេឬ? តើពួកគេនឹងមិនគិតទេឬថា 'អាម្នាក់ហ្នឹងមិនសមនឹងទទួលបានជំនួយទេ គេមិនមែនជាមនុស្សល្អឡើយ។ ខ្ញុំបានជួយគេច្រើនណាស់ ប៉ុន្តែគេមិនទាំងចេះតបស្នងដល់ខ្ញុំផង។ គេពិតជាគ្មានមនសិការ ឬភាពជាមនុស្សសោះ ហើយមិនសមនឹងទាក់ទងជាមួយឡើយ'? ប្រសិនបើពួកគេជួបមនុស្សប្រភេទនេះម្ដងទៀត តើពួកគេនៅតែជួយគេដែរឬទេ? ពួកគេប្រហែលជាមិនចង់ជួយទេ។ តាមរយៈបទពិសោធពីមុនរបស់ពួកគេ ពួកគេមុខជាបានរៀនមេរៀនមួយថា៖ 'ខ្ញុំមិនអាចចេះតែជួយអ្នកណាម្នាក់ផ្ដេសផ្ដាសបានទេ ពួកគេត្រូវតែចេះតបស្នងចំពោះគុណស្រ័យដែលពួកគេទទួលបាន។ ប្រសិនបើពួកគេជាមនុស្សប្រភេទរមិលគុណ ដែលមិនតបស្នងដល់ខ្ញុំចំពោះជំនួយដែលខ្ញុំបានផ្ដល់ឱ្យពួកគេទេនោះ យកល្អខ្ញុំមិនបាច់ជួយពួកគេទេ'។ ប្រសិនបើអ្នករាល់គ្នាជួបប្រទះស្ថានភាពបែបនេះ តើនេះនឹងមិនមែនជាទស្សនៈរបស់អ្នករាល់គ្នាទេឬអី? (ត្រូវហើយ។)» («អត្ថន័យនៃការដេញតាមសេចក្តីពិត (៧)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៦៖ អំពីការដេញតាមសេចក្តីពិត)។ បន្ទាប់ពីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានរកឃើញមូលហេតុដែលខ្ញុំមានអារម្មណ៍សោកសៅខ្លាំង ហើយមានអារម្មណ៍ថាខ្ញុំជំពាក់គាត់អ្វីមួយនោះ។ ខ្ញុំត្រូវបានគេបំភាន់ និងបំពុលដោយពាក្យសម្តីនៃការតបស្នងគុណស្រ័យ។ តាំងពីកុមារភាពរហូតដល់ពេញវ័យ ពេលដែលឪពុកម្តាយខ្ញុំ មនុស្សចាស់ ឬអ្នកភូមិកំពុងនិយាយគ្នា ឃ្លាថា «ការតបស្នងគុណស្រ័យ» ជារឿយៗតែងមាននៅក្នុងការសន្ទនារបស់ពួកគាត់។ ពេលពួកគាត់ឮថា មាននរណាម្នាក់បានទទួលជំនួយ ហើយក្រោយមកបានសងគុណវិញ ពួកគាត់នឹងសរសើរមនុស្សម្នាក់នេះ ហើយនិយាយថាពួកគេល្អ មានសតិសម្បជញ្ញៈ ហើយស័ក្តិសមនឹងធ្វើជាមិត្ត។ ពួកគាត់បានកោតសរសើរ និងគោរពមនុស្សបែបនេះ ហើយនឹងរាក់ទាក់ពួកគេដោយក្តីរីករាយនៅពេលពួកគាត់បានជួបពួកគេ។ ប៉ុន្តែនៅពេលដែលនរណាម្នាក់មិនបានសងគុណវិញ ពួកគាត់មិនចង់រាប់អានជាមួយទេ។ នៅពីក្រោយខ្នង ពួកគេបានដាក់ស្លាកមនុស្សបែបនេះថាជាមនុស្សរមិលគុណ ខ្វះសតិសម្បជញ្ញៈ និងខ្វះភាពជាមនុស្ស ហើយមិនបានរាក់ទាក់ពួកគេទាល់តែសោះ។ ដោយត្រូវបានជ្រួតជ្រាបយ៉ាងស៊ីជម្រៅក្នុងបរិយាកាសកុមារភាពរបស់ខ្ញុំ ខ្ញុំតែងតែបានព្យាយាមប្រព្រឹត្តខ្លួនស្របតាមគំនិតនៃការតបស្នងគុណស្រ័យ។ ខ្ញុំត្រូវចងចាំអ្នកគ្រប់គ្នាដែលបានជួយខ្ញុំ ឬក្រុមគ្រួសារខ្ញុំ និងសងគុណពួកគេវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ប្រសិនបើមិនអាចធ្វើបាននៅពេលនោះទេ ខ្ញុំត្រូវរង់ចាំសងគុណពួកគេវិញនៅពេលក្រោយ នៅពេលដែលខ្ញុំអាចធ្វើបាន។ នេះហាក់ដូចជាការប្រព្រឹត្តខ្លួនខ្ញុំឱ្យថ្លៃថ្នូរ មានសតិសម្បជញ្ញៈ ទៀងត្រង់ ហើយវាបានធ្វើឲ្យខ្ញុំទទួលបានការកោតសរសើរពីអ្នកនៅជុំវិញខ្ញុំ។ ប៉ុន្តែសម្រាប់ ស៊ាង ហួរ ខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនទាន់បានសងគុណចំពោះការឡើងឋានៈ ការយកចិត្តទុកដាក់ និងការជួយទាំងអស់របស់គាត់នៅឡើយទេ ហើយខ្ញុំថែមទាំងលាតត្រដាងពីអំពើអាក្រក់របស់គាត់ទៀត។ ខ្ញុំមានអារម្មណ៍ថាខុសឆ្គង និងរមិលគុណ។ ការគិតទាំងនេះនៅតែដិតជាប់នឹងខ្ញុំថា ទោះបីជាខ្ញុំដឹងថា មនុស្សអាក្រក់ និងអ្នកគ្មានជំនឿពិត អាចត្រឹមតែរំខានដល់កិច្ចការរបស់ពួកជំនុំ និងភារកិច្ចរបស់បងប្អូនប្រុសស្រីក៏ដោយ ក៏ខ្ញុំនៅតែមិនមានបំណងចង់លាតត្រដាងពីអំពើអាក្រក់របស់គាត់ដែរ។ ខ្ញុំត្រូវបានបំភាន់ និងចងជាប់យ៉ាងខ្លាំងដោយគោលគំនិតនៃការតបស្នងគុណស្រ័យ។
ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់បន្ថែមទៀត ដែលបានចែងថា៖ «ពាក្យពោលស្ដីពីការប្រព្រឹត្តខាងសីលធម៌ ដូចជា 'ពេលទទួលបានគុណ ត្រូវសងគុណវិញដោយក្តីរីករាយ' មិនបានប្រាប់មនុស្សឱ្យច្បាស់ថា តើពួកគេគួរតែបំពេញទំនួលខុសត្រូវអ្វីខ្លះនៅក្នុងសង្គមមនុស្សនោះទេ។ ផ្ទុយទៅវិញ ពាក្យពោលទាំងនេះតម្រូវឱ្យមនុស្សធ្វើសកម្មភាព និងអនុវត្តស្របទៅតាមពាក្យពោលទាំងនេះ មិនថាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ រឿងរ៉ាវបែបនេះត្រូវបានបន្សល់ទុកតាំងពីសម័យចិនបុរាណមកម្ល៉េះ។ ឧទាហរណ៍៖ ក្មេងប្រុសសុំទានម្នាក់ដែលកំពុងឃ្លានដាច់ពោះ ត្រូវបានគ្រួសារមួយទទួលយកទៅចិញ្ចឹម ដោយផ្ដល់អាហារ សម្លៀកបំពាក់ បណ្ដុះបណ្ដាលក្បាច់គុន និងបង្រៀនចំណេះដឹងគ្រប់បែបយ៉ាងដល់វា។ ពួកគេរង់ចាំរហូតដល់វាធំពេញវ័យ ហើយបន្ទាប់មកក៏ចាប់ផ្ដើមប្រើវាជាឧបករណ៍រកលុយ ដោយបញ្ជូនវាឱ្យទៅធ្វើអាក្រក់ សម្លាប់មនុស្ស និងធ្វើរឿងដែលវាមិនចង់ធ្វើ។ ប្រសិនបើអ្នកមើលរឿងនេះដោយផ្អែកលើគុណទាំងអស់ដែលវាបានទទួល នោះអ្វីដែលបានកើតឡើងចំពោះវា គឺជារឿងល្អ។ ប៉ុន្តែ ប្រសិនបើអ្នកពិចារណាលើអ្វីដែលវាត្រូវបានបង្ខំឱ្យធ្វើនៅពេលក្រោយវិញ តើវាពិតជារឿងល្អ ឬអាក្រក់? (ជារឿងអាក្រក់។) ប៉ុន្តែ នៅក្រោមការបណ្ដុះគំនិតនៃវប្បធម៌ប្រពៃណី ដូចជា 'ពេលទទួលបានគុណ ត្រូវសងគុណវិញដោយក្តីរីករាយ' មនុស្សមិនអាចបែងចែករឿងនេះបានឡើយ។ មើលពីខាងក្រៅ វាហាក់ដូចជាក្មេងប្រុសនោះគ្មានជម្រើសអ្វីក្រៅពីធ្វើអំពើអាក្រក់ និងធ្វើបាបមនុស្ស ធ្វើជាឃាតករឡើយ ដែលជារឿងដែលមនុស្សភាគច្រើនមុខជាមិនចង់ធ្វើ។ ប៉ុន្តែ តើការពិតដែលថាវាបានធ្វើរឿងអាក្រក់ទាំងនេះ និងបានសម្លាប់មនុស្សតាមបញ្ជារបស់ចៅហ្វាយខ្លួន មិនមែនកើតចេញពីបំណងប្រាថ្នាដ៏ជ្រាលជ្រៅក្នុងការតបស្នងចំពោះគុណស្រ័យរបស់គាត់ទេឬ? ជាពិសេស ដោយសារតែការបណ្ដុះគំនិតនៃវប្បធម៌ប្រពៃណីចិន ដូចជា 'ពេលទទួលបានគុណ ត្រូវសងគុណវិញដោយក្តីរីករាយ' មនុស្សមិនអាចជៀសផុតពីទទួលឥទ្ធិពល និងត្រូវបានគ្រប់គ្រងដោយគំនិតទាំងនេះឡើយ។ របៀបដែលពួកគេធ្វើសកម្មភាព ព្រមទាំងចេតនា និងបំណងជំរុញចិត្តនៅពីក្រោយសកម្មភាពរបស់ពួកគេ ច្បាស់ជាត្រូវបានរឹតត្បិតដោយគំនិតទាំងនេះ។ នៅពេលដែលគ្រួសារនេះញុះញង់ឱ្យវាធ្វើអាក្រក់ តើគំនិតដំបូងរបស់វាគឺជាអ្វី? 'គ្រួសារនេះបានសង្គ្រោះខ្ញុំ ហើយពួកគេមានគុណស្រ័យមកលើខ្ញុំ។ ខ្ញុំត្រូវតែតបស្នងដល់ពួកគេវិញ។ ដោយសារខ្ញុំជំពាក់ពួកគេនូវជីវិតរបស់ខ្ញុំ ខ្ញុំត្រូវតែលះបង់ជីវិតនេះជូនពួកគេ។ ខ្ញុំគួរតែធ្វើអ្វីៗគ្រប់យ៉ាងដែលពួកគេសុំឱ្យខ្ញុំធ្វើ ទោះបីជាពួកគេសុំឱ្យខ្ញុំធ្វើអាក្រក់ និងសម្លាប់មនុស្សក៏ដោយ ក៏ខ្ញុំមិនអាចចាត់ទុកថាវាខុស ឬត្រូវដែរ ខ្ញុំត្រូវតែផ្ដោតតែលើការតបស្នងចំពោះគុណស្រ័យរបស់ពួកគេប៉ុណ្ណោះ។ តើខ្ញុំនៅតែស័ក្តិសមនឹងត្រូវបានគេហៅថាជាមនុស្សដែរឬទេ ប្រសិនបើខ្ញុំមិនតបស្នងចំពោះគុណស្រ័យដ៏ធំធេងបែបនេះ?' ដូច្នេះ ដើម្បីតបស្នងសងគុណចំពោះគុណស្រ័យរបស់ពួកគេ វាបានធ្វើអ្វីៗគ្រប់យ៉ាងដែលពួកគេសុំឱ្យធ្វើដោយមិនគិតពីអ្វីទាំងអស់ សូម្បីតែគេត្រូវបានសុំឱ្យសម្លាប់មនុស្ស និងធ្វើរឿងអាក្រក់ក៏ដោយ។ គ្រាន់តែដើម្បីតបស្នងចំពោះគុណស្រ័យរបស់ពួកគេ វាបានធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ដោយគ្មានការស្ទាក់ស្ទើរ និងគ្មានមន្ទិលសង្ស័យអ្វីឡើយ។ ដូច្នេះ តើទស្សនៈអ្វីដែលគ្រប់គ្រងលើអាកប្បកិរិយា និងការបង្ហាញចេញដែលវាបានធ្វើ ដើម្បីតបស្នងចំពោះគុណស្រ័យរបស់ពួកគេ? តើវាមិនមែនកំពុងបំពេញតាមលក្ខណៈវិនិច្ឆ័យនៃការប្រព្រឹត្តខាងសីលធម៌ទេឬ? (ត្រូវហើយ។) តើអ្នកឃើញអ្វីខ្លះពីឧទាហរណ៍នេះ? តើពាក្យពោល 'ពេលទទួលបានគុណ ត្រូវសងគុណវិញដោយក្តីរីករាយ' ជារឿងល្អ ឬមិនល្អ? (មិនល្អទេ វាមិនមានគោលការណ៍ចំពោះរឿងនេះឡើយ។) តាមពិតទៅ ក្មេងប្រុសនោះមានគោលការណ៍មួយ ហើយគោលការណ៍នោះគឺ៖ 'ពេលទទួលបានគុណ ត្រូវសងគុណវិញដោយក្តីរីករាយ។ ប្រសិនបើនរណាម្នាក់មានគុណស្រ័យចំពោះអ្នក អ្នកត្រូវតែសងគុណពួកគេវិញ។ ប្រសិនបើអ្នកមិនធ្វើដូច្នេះទេ នោះអ្នកមិនមែនជាមនុស្សឡើយ ហើយអ្នកគ្មានអ្វីត្រូវនិយាយទេ ប្រសិនបើអ្នកត្រូវបានគេថ្កោលទោសចំពោះរឿងនេះ។ ពាក្យពោលពោលថា៖ «គុណស្រ័យត្រឹមតែទឹកមួយតំណក់ គួរតែត្រូវបានតបស្នងវិញដោយប្រភពទឹកបាញ់ចេញមួយ» ដែលមិនបាច់និយាយដល់ស្ថានភាពរបស់ខ្ញុំផង អ្វីដែលខ្ញុំទទួលបានមិនមែនជាគុណស្រ័យតូចតាចទេ ប៉ុន្តែជាគុណស្រ័យមួយដែលសង្គ្រោះជីវិត។ ខ្ញុំកាន់តែគួរតែតបស្នងវិញដោយជីវិតរបស់ខ្ញុំ'។ វាមិនដឹងថាដែនកំណត់ ឬគោលការណ៍សម្រាប់ការតបស្នងចំពោះគុណស្រ័យគឺជាអ្វីឡើយ។ វាបានជឿថា ជីវិតរបស់វាត្រូវបានផ្ដល់ឱ្យដោយគ្រួសារនោះ ដូច្នេះ វាត្រូវតែលះបង់ជីវិតជូនពួកគេវិញ ហើយធ្វើអ្វីៗគ្រប់យ៉ាងដែលពួកគេទាមទារពីវា រួមទាំងការសម្លាប់មនុស្ស ឬអំពើអាក្រក់ផ្សេងទៀត។ របៀបនៃការតបស្នងចំពោះគុណស្រ័យនេះគ្មានគោលការណ៍ ឬដែនកំណត់ឡើយ។ វាបានធ្វើជាអ្នកសមគំនិតជាមួយពួកអ្នកប្រព្រឹត្តអាក្រក់ ហើយក៏បានបំផ្លាញខ្លួនឯងនៅក្នុងដំណើរការនេះ។ តើវាត្រឹមត្រូវទេដែលវាតបស្នងចំពោះគុណស្រ័យតាមរបៀបនេះ? ច្បាស់ណាស់ថាមិនត្រឹមត្រូវទេ។ វាជាវិធីដ៏ល្ងង់ខ្លៅមួយដែលធ្វើបែបនេះ» («អត្ថន័យនៃការដេញតាមសេចក្តីពិត (៧)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៦៖ អំពីការដេញតាមសេចក្តីពិត)។ តាមរយៈគំរូដែលព្រះជាម្ចាស់បង្ហាញអំពីអ្នកសុំទានដែលសងគុណចំពោះការតបស្នងគុណស្រ័យ ខ្ញុំបានឃើញថា វប្បធម៌ប្រពៃណីនៃការតបស្នងគុណស្រ័យ គឺជាជំនឿខុសបែបសាតាំងដែលមានបំណងបំពុលយើង។ គំនិតនៃការតបស្នងគុណស្រ័យមិនត្រឹមតែរឹតត្បិតព្រលឹងរបស់យើងប៉ុណ្ណោះទេ ថែមទាំងបំភ្លៃគំនិតរបស់យើងទៀតផង ដោយប្រែក្លាយការជួយគ្នាធម្មតារវាងមនុស្សទៅជាបំណុលគុណ ដែលត្រូវតែចងចាំក្នុងចិត្ត និងសងវិញ ដោយខ្លាចថា ត្រូវបានគេដាក់ស្លាកថាខ្វះសតិសម្បជញ្ញៈ និងខ្វះភាពជាមនុស្ស។ មានមនុស្សប៉ុន្មាននាក់ហើយដែលលែងប្រកាន់យកការប្រព្រឹត្តខ្លួនឱ្យបានត្រឹមត្រូវដោយសារតែវប្បធម៌ប្រពៃណីបំភាន់ និងបំពុលមួយនេះ! មិនថាអ្នកណាធ្វើគុណនោះទេ ទោះបីជាមនុស្សអាក្រក់ ឬនរណាម្នាក់ដែលមានចេតនាលាក់កំបាំងក៏ដោយ អ្នកណាក៏ដោយដែលទទួលបានផលប្រយោជន៍ ត្រូវតែសងគុណវិញទាំងកាយទាំងចិត្ត សូម្បីតែដល់កម្រិតឃាតកម្ម និងអំពើអាក្រក់ផ្សេងៗទៀតក៏ដោយ។ ហើយទើបខ្ញុំបានដឹងថា ជំនឿខុសអំពីការតបស្នងគុណស្រ័យ ពិតជាបំពុលមនុស្សមែន។ ពេលខ្ញុំគិតពីការវាយប្រហាររបស់ ស៊ាង ហួរ លើអ្នកដឹកនាំ និងអ្នកធ្វើការ និងការបង្អាក់របស់គាត់ដល់កិច្ចការរបស់ពួកជំនុំ ខ្ញុំបានដឹងថា គោលដៅរបស់អ្នកដឹកនាំក្នុងការស្នើសុំការវាយតម្លៃ គឺដើម្បីយល់ឱ្យច្បាស់ថាតើស៊ាង ហួរ ជាធម្មតា មានអាកប្បកិរិយាបែបណា ក្នុងគោលបំណងវាយតម្លៃ ថាតើត្រូវបណ្តេញគាត់ចេញ ឬក៏អត់។ ប៉ុន្តែក្រោមការបំភាន់ និងឥទ្ធិពលនៃ «ការតបស្នងគុណស្រ័យ» គ្រាន់តែគិតដល់ការដំឡើងឋានៈ និងយកចិត្តទុកដាក់របស់ ស៊ាង ហួរ ចំពោះខ្ញុំ ពោលគឺ គុណទាំងអស់របស់គាត់ ធ្វើឱ្យខ្ញុំចង់បិទបាំងពីអំពើអាក្រក់របស់គាត់។ ខ្ញុំវង្វេងវង្វាន់ខ្លាំងពេករហូតមិនអាចបែងចែកពីភាពខុសគ្នារវាងល្អនិងអាក្រក់ ខ្មៅនិងសបាន! នៅត្រង់នេះ ខ្ញុំអាចសម្គាល់ឃើញចំណុចខ្លះអំពីគំនិតនៃការតបស្នងគុណស្រ័យ។ ខ្ញុំអាចមើលឃើញថាវាមិនមែនជារឿងវិជ្ជមានទេ ប៉ុន្តែវាជាគំនិតខុសឆ្គងទាំងស្រុង ដែលសាតាំងប្រើដើម្បីបំភាន់ និងធ្វើឲ្យមនុស្សពុករលួយ។ ខ្ញុំបានដឹងថាខ្ញុំមិនគួរប្រតិបត្តិតាមរឿងនេះទេ មិនគួរយកវាជាគោលការណ៍នៃការប្រព្រឹត្តខ្លួនឡើយ។
ក្រោយមក ខ្ញុំបានអានបន្ថែមនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលបានចែងថា៖ «ទស្សនៈវប្បធម៌ប្រពៃណីដែលថា 'ពេលទទួលបានគុណ ត្រូវសងគុណវិញដោយក្តីរីករាយ' ត្រូវតែមានការវិភាគបែងចែក។ ផ្នែកដ៏សំខាន់បំផុតគឺពាក្យ 'គុណស្រ័យ' តើអ្នកគួរយល់ឃើញយ៉ាងណាចំពោះគុណស្រ័យនេះ? តើវាសំដៅទៅលើទិដ្ឋភាព និងលក្ខណៈនៃគុណស្រ័យបែបណា? តើការតបស្នងចំពោះគុណស្រ័យនេះដោយក្តីដឹងគុណ មានអត្ថន័យដូចម្តេច? មនុស្សត្រូវតែស្វែងយល់ពីចម្លើយចំពោះសំណួរទាំងនេះ ហើយមិនត្រូវត្រូវបានរឹតត្បិតដោយគំនិតនៃការតបស្នងចំពោះគុណស្រ័យនេះ ទោះក្នុងកាលៈទេសៈណាក៏ដោយ ចំពោះអ្នកណាដែលដេញតាមសេចក្ដីពិត រឿងនេះគឺពិតជាចាំបាច់ណាស់។ យោងតាមសញ្ញាណរបស់មនុស្ស តើ 'គុណស្រ័យ' គឺជាអ្វី? និយាយពីកម្រិតតូចមួយ គុណស្រ័យគឺជាការដែលនរណាម្នាក់ជួយអ្នក នៅពេលដែលអ្នកមានការលំបាក។ ឧទាហរណ៍៖ នរណាម្នាក់ឱ្យបាយអ្នកមួយចាន នៅពេលដែលអ្នកកំពុងឃ្លានខ្លាំង ឬឱ្យទឹកអ្នកមួយដប នៅពេលដែលអ្នកស្រេកទឹកស្ទើរស្លាប់ ឬជួយលើកអ្នកឡើង នៅពេលដែលអ្នកដួល ហើយងើបមិនរួច។ ទាំងនេះសុទ្ធតែជាគុណស្រ័យ។ គុណស្រ័យដ៏ធំធេងសំដៅទៅលើគុណស្រ័យដែលបានសង្គ្រោះជីវិត ឬគុណស្រ័យនៃការជួយសង្គ្រោះនរណាម្នាក់។ ឧទាហរណ៍៖ នៅពេលដែលអ្នកជួបគ្រោះមួយ ហើយមាននរណាម្នាក់ជួយសង្គ្រោះអ្នក ដោយជួយអ្នកឱ្យឆ្លងផុតគ្រោះនោះ ឬនៅពេលដែលអ្នកជួបគ្រោះថ្នាក់ដល់ជីវិត ហើយមាននរណាម្នាក់ជួយអ្នក ដោយជួយឱ្យអ្នករួចពីស្លាប់ ទាំងនេះគឺជាអ្វីដែលមនុស្សចាត់ទុកថាជាគុណស្រ័យដ៏ធំធេង។ នៅក្នុងភ្នែករបស់មនុស្ស គុណស្រ័យប្រភេទនេះមានតម្លៃលើសពីគុណតូចតាចជាសម្ភារៈទៅទៀត វាគឺជាគុណស្រ័យដ៏ធំធេង ដែលមិនអាចវាស់វែងជាលុយកាក់ ឬសម្ភារៈបានឡើយ។ អ្នកដែលទទួលបានសន្តានចិត្តល្អមានអារម្មណ៍ថាមិនអាចសម្តែងចេញនូវការដឹងគុណប្រភេទនេះ ដោយគ្រាន់តែពាក្យអរគុណពីរបីម៉ាត់នោះទេ។ ប៉ុន្តែ តើវាត្រឹមត្រូវដែរឬទេ ដែលមនុស្សវាស់វែងគុណតាមរបៀបនេះ? (មិនត្រឹមត្រូវទេ។) ហេតុអ្វីបានជាអ្នកនិយាយថាវាមិនត្រឹមត្រូវ? (ពីព្រោះការវាស់វែងនេះ គឺផ្អែកលើស្តង់ដានៃវប្បធម៌ប្រពៃណី។) នេះគឺជាចម្លើយដែលផ្អែកលើទ្រឹស្ដី និងគោលលទ្ធិ ហើយទោះបីជាវាអាចហាក់ដូចជាត្រឹមត្រូវក៏ដោយ ក៏វាមិនបានចូលដល់សារជាតិនៃបញ្ហានេះដែរ។ ដូច្នេះ តើគេអាចពន្យល់រឿងនេះតាមវិធីជាក់ស្ដែងដោយរបៀបណា? ចូរត្រិះរិះពិចារណាអំពីរឿងនេះឱ្យបានដិតដល់។ មួយរយៈមុន មានវីដេអូមួយនៅលើអ៊ីនធឺណិត ដែលបង្ហាញពីបុរសម្នាក់បានធ្វើឱ្យជ្រុះកាបូបលុយរបស់គាត់ដោយមិនដឹងខ្លួន។ មានកូនឆ្កែមួយក្បាលនៅក្បែរនោះបានឃើញ ហើយវាក៏ពាំកាបូបលុយនោះ រត់ដេញតាមគាត់។ បុរសនោះយល់ច្រឡំថាឆ្កែនោះបានលួចកាបូបលុយរបស់គាត់ ហើយគាត់ក៏វាយដំវា។ ហួសហេតុពេកហើយ មែនទេ? បុរសនោះមានសីលធម៌តិចជាងឆ្កែទៅទៀត! ទង្វើរបស់ឆ្កែនោះ គឺស្របតាមស្តង់ដាសីលធម៌របស់មនុស្សទាំងស្រុង។ មនុស្សមុខជានឹងស្រែកប្រាប់ថា 'អ្នកធ្វើឱ្យជ្រុះកាបូបលុយរបស់អ្នកហើយ!' ប៉ុន្តែដោយសារតែឆ្កែមិនចេះនិយាយ វាគ្រាន់តែពាំកាបូបលុយនោះយ៉ាងស្ងៀមស្ងាត់ ហើយរត់ដេញតាមបុរសនោះប៉ុណ្ណោះ។ ដូច្នេះ ប្រសិនបើឆ្កែអាចមានអាកប្បកិរិយាល្អៗមួយចំនួនដែលត្រូវបានជំរុញទឹកចិត្តដោយវប្បធម៌ប្រពៃណី ចុះចំណែកឯមនុស្សវិញ? មនុស្សកើតមកមានមនសិការ និងវិចារណញ្ញាណ ដូច្នេះ ពួកគេទាំងអស់កាន់តែមានសមត្ថភាពធ្វើរឿងទាំងនេះបាន។ ឱ្យតែនរណាម្នាក់មានមនសិការ ពួកគេអាចបំពេញទំនួលខុសត្រូវ និងកាតព្វកិច្ចបែបនេះបានហើយ។ វាមិនចាំបាច់ត្រូវខិតខំប្រឹងប្រែងខ្លាំង ឬលះបង់អ្វីឡើយ វាត្រូវការការប្រឹងប្រែងតែបន្តិចបន្តួចប៉ុណ្ណោះ ហើយគ្រាន់តែជារឿងនៃការធ្វើអ្វីមួយដែលមានប្រយោជន៍ អ្វីមួយដែលមានអត្ថប្រយោជន៍ដល់អ្នកដទៃ។ ប៉ុន្តែ តើលក្ខណៈនៃទង្វើនេះពិតជាមានគុណសម្បត្តិជា 'គុណស្រ័យ' ដែរឬទេ? តើវាឈានដល់កម្រិតនៃទង្វើនៃគុណស្រ័យដែរឬទេ? (មិនដល់ទេ។) ដោយសារវាមិនដល់កម្រិតនោះ តើមនុស្សចាំបាច់និយាយអំពីការតបស្នងដែរឬទេ? នោះជារឿងមិនចាំបាច់ឡើយ» («អត្ថន័យនៃការដេញតាមសេចក្តីពិត (៧)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៦៖ អំពីការដេញតាមសេចក្តីពិត)។ ពេលដែលខ្ញុំបានសញ្ជឹងគិតអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ចិត្តខ្ញុំត្រូវបានបំភ្លឺ។ ព្រះជាម្ចាស់មានបន្ទូលថា៖ «ផ្នែកដ៏សំខាន់បំផុតគឺពាក្យ 'គុណស្រ័យ' តើអ្នកគួរយល់ឃើញយ៉ាងណាចំពោះគុណស្រ័យនេះ?» ពេលណាដែលខ្ញុំអាចស្វែងយល់ដឹងពីរបៀបមើល «គុណស្រ័យ» ខ្ញុំនឹងឃើញសេចក្ដីពិត ហើយលែងត្រូវបានវាបំភាន់ ឬរឹតត្បិតទៀតហើយ។ ដូច្នេះ ខ្ញុំបានពិចារណាដោយប្រុងប្រយ័ត្នអំពីរឿងនេះ។ ខ្ញុំបានជឿថា ស៊ាង ហួរ បានបង្ហាញគុណស្រ័យចំពោះខ្ញុំតាមវិធីសំខាន់ពីរយ៉ាង។ វិធីទីមួយ គាត់បានដំឡើងឋានៈឱ្យខ្ញុំ។ វិធីទីពីរ គាត់បានឱ្យបង/ប្អូនប្រុសម្នាក់ផ្តល់ថ្នាំឱ្យខ្ញុំ ពេលដែលគាត់នៅជាអ្នកដឹកនាំ។ ឥឡូវនេះ តើទាំងអស់នេះពិតជាគុណស្រ័យឬទេ? តាមពិតទៅ នៅពេលដែលនរណាម្នាក់ឈឺ ឬជួបប្រទះការលំបាកណាមួយ ការជួយដើម្បីផ្តល់ការធូរស្បើយខ្លះនោះ គឺជាអាកប្បកិរិយាធម្មតា ពោលគឺ វាជាការទទួលខុសត្រូវ ហើយវាក៏ជារឿងដែលមនុស្សគ្រប់គ្នាដឹង អ្នកដែលមានសតិសម្បជញ្ញៈ និងវិចារណញ្ញាណ អាចសម្រេចបាននូវរឿងនោះ ហើយវាស្ទើរតែមិនមែនជាគុណស្រ័យពិសេសមួយដែលត្រូវតែសងគុណវិញនោះទេ។ ប៉ុន្តែខ្ញុំបានយកការជួយរបស់គាត់មកទុកក្នុងចិត្ត ហើយបានដាក់ស្លាកវាថាជាគុណស្រ័យពិសេសដែលត្រូវតែសងគុណវិញ។ ថែមទាំងព្យាយាមទុកគាត់នៅក្នុងពួកជំនុំដោយបិទបាំងនូវអំពើអាក្រក់របស់គាត់ទៀតផង។ ដោយតបស្នងចំពោះគុណស្រ័យរបស់គាត់តាមរបៀបនេះ តើខ្ញុំមិនមែនកំពុងលះបង់ផលប្រយោជន៍របស់ពួកជំនុំដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ខ្ញុំទេឬ? ខ្ញុំពិតជាវង្វេងវង្វាន់ខ្លាំងណាស់! ខ្ញុំក៏ឆ្ងល់ផងដែរថាតើការដែល ស៊ាង ហួរ ដំឡើងឋានៈឱ្យខ្ញុំ ត្រូវរាប់ជាគុណស្រ័យពិសេសដែរឬទេ។ ខ្ញុំបានគិតពីរឿងនេះនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «អ្នករាល់គ្នាត្រូវតែយល់ថា មិនថាព្រះជាម្ចាស់កំពុងបំពេញកិច្ចការរបស់ទ្រង់នៅពេលណា ឬដំណាក់កាលណានោះទេ ទ្រង់តែងតែត្រូវការមនុស្សមួយចំនួនដើម្បីធ្វើការជាមួយទ្រង់ជានិច្ច។ ការដែលមនុស្សទាំងនេះសហការជាមួយកិច្ចការរបស់ព្រះជាម្ចាស់ ឬបំពេញផ្នែករបស់ពួកគេក្នុងការផ្សាយដំណឹងល្អ គឺជាអ្វីដែលទ្រង់បានកំណត់ទុកជាមុន។ ... តើមានអ្នករាល់គ្នាណាម្នាក់ដែលកំពុងបំពេញភារកិច្ចរបស់អ្នកនៅក្នុងដំណាក់របស់ព្រះជាម្ចាស់នៅពេលនេះ ដោយចៃដន្យដែរឬទេ? មិនថាអ្នកមកពីប្រវត្តិបែបណាដើម្បីបំពេញភារកិច្ចរបស់អ្នកនោះទេ គ្មានអ្វីកើតឡើងដោយចៃដន្យឡើយ។ ភារកិច្ចនេះមិនអាចត្រូវបានបំពេញដោយគ្រាន់តែរកអ្នកជឿពីរបីនាក់ដោយព្រាវៗនោះទេ នេះគឺជាអ្វីដែលព្រះជាម្ចាស់បានកំណត់ទុកជាមុនតាំងពីមុនយុគសម័យមកម្ល៉េះ។ តើការដែលត្រូវបានកំណត់ទុកជាមុន មានន័យដូចម្តេច? តើមានលម្អិតអ្វីខ្លះ? វាមានន័យថា នៅក្នុងផែនការគ្រប់គ្រងទាំងមូលរបស់ទ្រង់ ព្រះជាម្ចាស់បានគ្រោងទុកតាំងពីយូរមកហើយថា តើអ្នកនឹងមកកាន់ពិភពមនុស្សប៉ុន្មានដង តើអ្នកនឹងកើតនៅក្នុងត្រកូលណា និងគ្រួសារណានៅគ្រាចុងក្រោយ តើស្ថានភាពគ្រួសារនេះនឹងទៅជាយ៉ាងណា តើអ្នកនឹងទៅជាប្រុស ឬស្រី តើអ្នកនឹងមានចំណុចខ្លាំងអ្វីខ្លះ តើអ្នកនឹងមានកម្រិតវប្បធម៌កម្រិតណា តើអ្នកនឹងមានវោហារសាស្ត្រកម្រិតណា តើអ្នកនឹងមានគុណសម្បត្តិបែបណា និងមានរូបរាងយ៉ាងណា។ ទ្រង់បានគ្រោងទុកថា តើអ្នកនឹងមកកាន់ដំណាក់របស់ព្រះជាម្ចាស់នៅអាយុប៉ុន្មាន ហើយចាប់ផ្ដើមបំពេញភារកិច្ចរបស់អ្នក និងថាតើអ្នកនឹងបំពេញភារកិច្ចអ្វីនៅពេលណា។ ព្រះជាម្ចាស់បានកំណត់ជំហាននីមួយៗទុកជាមុនសម្រាប់អ្នកតាំងពីយូរមកហើយ។ នៅពេលដែលអ្នកមិនទាន់កើតមកម្ល៉េះ និងនៅពេលដែលអ្នកមកកាន់ផែនដីក្នុងពីរបីជាតិមុនរបស់អ្នក ព្រះជាម្ចាស់បានរៀបចំរួចជាស្រេចសម្រាប់អ្នក នូវភារកិច្ចដែលអ្នកនឹងត្រូវបំពេញនៅក្នុងដំណាក់កាលចុងក្រោយនៃកិច្ចការនេះ» («ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ខ្ញុំកាន់តែសញ្ជឹងគិតពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្វីៗក៏កាន់តែច្បាស់ឡើងប៉ុននោះ ការងារខាងអត្ថបទរបស់ខ្ញុំហាក់ដូចជាបានកើតឡើង ដោយសារតែ ស៊ាង ហួរ ដំឡើងឋានៈឱ្យខ្ញុំ ប៉ុន្តែតាមពិតទៅ ព្រះជាម្ចាស់គឺជាអ្នកដែលកាន់កាប់អធិបតេយ្យភាព និងរៀបចំអ្វីៗគ្រប់យ៉ាង។ គឺទ្រង់ដែលបានដឹកនាំខ្ញុំចូលមកក្នុងតួនាទីនេះបន្តិចម្តងៗ។ ប្រសិនបើដំណាក់របស់ព្រះជាម្ចាស់មិនមានការងារនេះទេ ខ្ញុំក៏មិនអាចបំពេញភារកិច្ចនេះបានឡើយ។ ដូច្នេះ តើអ្វីៗទាំងនេះមិនមែនកើតឡើងដោយសារកិច្ចការរបស់ព្រះជាម្ចាស់ទេឬ? ខ្ញុំគួរតែបានអរគុណ និងបានដឹងគុណចំពោះព្រះជាម្ចាស់ ក៏ប៉ុន្តែ ខ្ញុំបែរជាចាត់ទុក ស៊ាង ហួរ ជាប្រភពនៃគុណបំណាច់នេះ ហើយខ្ញុំចង់សងគុណគាត់ចំពោះគុណបំណាច់នេះទៅវិញ។ ខ្ញុំមិនអាចមើលឃើញព្រះគុណរបស់ព្រះជាម្ចាស់ បែរជាឃើញតែគុណស្រ័យរបស់មនុស្សប៉ុណ្ណោះ។ ខ្ញុំពិតជាខ្វាក់ភ្នែក ល្ងង់ខ្លៅ មិនមានហេតុផល ថែមទាំងភ្លីភ្លើ។ ភារកិច្ចរបស់ ស៊ាង ហួរ ក្នុងនាមជាអ្នកដឹកនាំពួកជំនុំ គឺត្រូវបណ្ដុះបណ្ដាល និងដំឡើងឋានៈមនុស្ស ស្របតាមតម្រូវការកិច្ចការរបស់ដំណាក់របស់ព្រះជាម្ចាស់ ពោលគឺ ខ្ញុំគួរតែបានអរព្រះគុណព្រះជាម្ចាស់ ជាជាងចាត់គុណស្រ័យនេះថាជារបស់មនុស្សផ្សេង។ ពេលដែលខ្ញុំបានយល់ពីរឿងនេះហើយ ខ្ញុំមានអារម្មណ៍ធូរស្រាល។ ការដឹងគុណដែលខ្ញុំមានចំពោះគាត់អស់រយៈពេលជាងដប់ឆ្នាំ ការអរគុណចំពោះការដែលគាត់មើលឃើញគុណតម្លៃរបស់ខ្ញុំ ហើយបំណងប្រាថ្នារបស់ខ្ញុំចង់សងគុណគាត់វិញបានរលាយបាត់ទៅអស់រលីង។ ខ្ញុំលែងមានអារម្មណ៍ថាជំពាក់គុណគាត់ ឬសោកស្តាយចំពោះការលាតត្រដាងពីអំពើអាក្រក់របស់គាត់ទៀតហើយ។ អារម្មណ៍មានទោសថាខ្ញុំមិនចេះដឹងគុណ ក៏បាត់ទៅដែរ ហើយលែងមានការងឿងឆ្ងល់អ្វីទៀតអំពីគុណស្រ័យរវាងពួកយើងទៀតហើយ។ ដូចដែលព្រះជាម្ចាស់មានបន្ទូល «ចំពោះខ្ញុំ ពាក្យពោលនេះអំពីការតបស្នងចំពោះគុណស្រ័យគឺមិនសមហេតុផលទាល់តែសោះ។ មិនអាចនិយាយថា ការតបស្នងចំពោះគុណស្រ័យគឺខុសទាំងស្រុងនោះទេ អ្នកគ្រាន់តែត្រូវចាត់ទុកវាជាកាតព្វកិច្ច និងជាទំនួលខុសត្រូវមួយទៅបានហើយ។ នេះក៏ជាសភាវគតិមួយនៃមនសិការនៃភាពជាមនុស្សរបស់មនុស្សម្នាក់ៗដែរ។ ប្រសិនបើនរណាម្នាក់ពិតជាមានគុណស្រ័យចំពោះអ្នក ហើយជាមនុស្សល្អមែននោះ នៅពេលដែលគេមានការលំបាក អ្នកគួរតែបំពេញទំនួលខុសត្រូវ និងកាតព្វកិច្ចរបស់អ្នក ហើយជួយគេតាមលទ្ធភាពដែលអ្នកអាចធ្វើបាន។ ប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយ» («អត្ថន័យនៃការដេញតាមសេចក្តីពិត (៧)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៦៖ អំពីការដេញតាមសេចក្តីពិត)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានរំដោះខ្ញុំចេញពីចំណងនៃគំនិតនៃការតបស្នងគុណស្រ័យ និងបានកែតម្រូវទស្សនៈរបស់ខ្ញុំចំពោះបញ្ហាទាំងនេះ។ ខ្ញុំពិតជាអរព្រះគុណចំពោះទ្រង់ខ្លាំងណាស់។
ដូច្នេះយ៉ាងណាក៏ដោយ ខ្ញុំគិតថារឿងនេះចប់ហើយ។ ប៉ុន្តែមិនយូរប៉ុន្មាន ពួកជំនុំនៅស្រុកកំណើតរបស់ខ្ញុំបានសរសេរមកខ្ញុំម្តងទៀត ស្នើសុំឱ្យខ្ញុំសរសេរអំពីឥរិយាបថរបស់ ស៊ាង ហួរ ឱ្យបានច្បាស់លាស់ ជាមួយនឹងពេលវេលា និងទីកន្លែងដែលបានកើតឡើង។ ពេលដែលគាត់បានគាំទ្រពួកទទឹងនឹងព្រះគ្រីស្ទ និងមនុស្សអាក្រក់ ហើយបានដើរតាមពួកទទឹងនឹងព្រះគ្រីស្ទ ដើម្បីធ្វើអំពើអាក្រក់។ បើគ្មានភស្តុតាងបែបនេះទេ វាមិនអាចទៅរួចទេក្នុងការកំណត់លក្ខណៈ និងបណ្តេញគាត់ចេញ។ បន្ទាប់ពីទទួលបានលិខិតនោះ ខ្ញុំនៅតែមានអារម្មណ៍មិនស្រួលបន្តិច។ ប្រសិនបើខ្ញុំសរសេរពីរឿងនេះ ស៊ាង ហួរ ច្បាស់ជាត្រូវបណ្តេញចេញ។ គាត់ល្អចំពោះខ្ញុំណាស់ ហើយប្រសិនបើខ្ញុំធ្វើបែបនេះមែន ខ្ញុំនឹងមិន ប៉ុន្តែខ្ញុំបានដឹងយ៉ាងលឿន ថាគោលការណ៍សាតាំងស្តីពីការតបស្នងគុណស្រ័យកំពុងដំណើរការនៅទីនេះ។ ខ្ញុំមិនអើពើនឹងគំនិតនេះ ហើយត្រូវប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ខ្ញុំចាំបានថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់មានបន្ទូលថា៖ «តើព្រះបន្ទូលរបស់ព្រះជាម្ចាស់តម្រូវឱ្យមនុស្សប្រព្រឹត្តចំពោះអ្នកដទៃដោយផ្អែកលើគោលការណ៍អ្វី? ស្រឡាញ់អ្វីដែលព្រះជាម្ចាស់ស្រឡាញ់ និងស្អប់អ្វីដែលព្រះជាម្ចាស់ស្អប់៖ នេះគឺជាគោលការណ៍ដែលមនុស្សគួរតែប្រកាន់ខ្ជាប់។ ព្រះជាម្ចាស់ស្រឡាញ់ចំពោះអស់អ្នកណាដែលដេញតាមសេចក្ដីពិត និងអាចធ្វើតាមបំណងព្រះហឫទ័យរបស់ទ្រង់ ទាំងនេះគឺជាមនុស្សដែលយើងគួរតែស្រឡាញ់ដែរ។ អស់អ្នកណាដែលមិនអាចធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ អ្នកណាដែលស្អប់ និងបះបោរទាស់នឹងព្រះជាម្ចាស់ មនុស្សទាំងនេះត្រូវបានព្រះជាម្ចាស់ស្អប់ខ្ពើម ហើយយើងក៏គួរតែស្អប់ខ្ពើមពួកគេដែរ។ នេះគឺជាអ្វីដែលព្រះជាម្ចាស់តម្រូវពីមនុស្ស។ ... នៅក្នុងយុគសម័យនៃព្រះគុណ ព្រះអម្ចាស់យេស៊ូវមានបន្ទូលថា៖ 'តើនរណាជាម្ដាយរបស់ខ្ញុំ? ហើយតើនរណាជាបងប្អូនរបស់ខ្ញុំ?' 'អស់អ្នកណាដែលធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះវរបិតារបស់ខ្ញុំដែលគង់នៅស្ថានសួគ៌ អ្នកនោះហើយជាបងប្អូនប្រុសស្រី និងជាម្ដាយរបស់ខ្ញុំ'។ ព្រះបន្ទូលទាំងនេះមានតាំងពីក្នុងយុគសម័យនៃព្រះគុណមកម្ល៉េះ ហើយឥឡូវនេះ ព្រះបន្ទូលរបស់ព្រះជាម្ចាស់កាន់តែច្បាស់លាស់ថែមទៀត៖ 'ស្រឡាញ់អ្វីដែលព្រះជាម្ចាស់ស្រឡាញ់ និងស្អប់អ្វីដែលព្រះជាម្ចាស់ស្អប់'។ ព្រះបន្ទូលទាំងនេះចាក់ចំចំណុច ប៉ុន្តែមនុស្សតែងតែមិនអាចចាប់យល់ពីអត្ថន័យពិតនៃព្រះបន្ទូលទាំងនោះឡើយ» («មានតែការទទួលស្គាល់ទស្សនៈមិនត្រឹមត្រូវរបស់ខ្លួនឯងប៉ុណ្ណោះ ទើបមនុស្សម្នាក់អាចធ្វើការផ្លាស់ប្រែបានយ៉ាងពិតប្រាកដ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់មានបន្ទូលយ៉ាងច្បាស់ថា៖ យើងគួរតែប្រព្រឹត្តចំពោះមនុស្សដោយគោលការណ៍ ស្រឡាញ់អ្វីដែលព្រះជាម្ចាស់ស្រឡាញ់ និងស្អប់អ្វីដែលព្រះជាម្ចាស់ស្អប់។ អ្នកដែលដេញតាម និងប្រតិបត្តិសេចក្ដីពិត គឺជាបងប្អូនប្រុសស្រីរបស់យើង ហើយគួរតែត្រូវបានប្រព្រឹត្តចំពោះដោយសេចក្ដីស្រឡាញ់។ អ្នកណាដែលមិនដេញតាមសេចក្ដីពិត ឬប្រតិបត្តិវាទាល់តែសោះ ឬសូម្បីតែប្រព្រឹត្តអំពើអាក្រក់ដែលបង្អាក់ដល់កិច្ចការរបស់ពួកជំនុំ មិនមែនជាបងប្អូនប្រុសស្រីទេ ប៉ុន្តែជាអ្នកបម្រើរបស់សាតាំង ជាមនុស្សអាក្រក់។ ពួកគេត្រូវតែលាតត្រដាង ត្រូវតែវែកញែកឲ្យច្បាស់ និងត្រូវតែសម្អាតចេញពីពួកជំនុំ មានតែរឿងនេះប៉ុណ្ណោះដែលស្របតាមព្រះរាជបំណងរបស់ព្រះជាម្ចាស់ ខ្ញុំមិនស្ទាក់ស្ទើរទេ បន្ទាប់ពីយល់ពីរឿងនេះ។ ដោយយោងតាមឯកសារដែលខ្ញុំបានផ្តល់មុននេះ ហើយដោយនឹកចាំឡើងវិញយ៉ាងប្រុងប្រយ័ត្ន ខ្ញុំបានរៀបរាប់អំពីអំពើអាក្រក់របស់គាត់ បន្ទាប់ពីផ្ញើការឆ្លើយតបរបស់ខ្ញុំទៅវិញ ខ្ញុំមានអារម្មណ៍ស្ងប់ចិត្ត និងស្រួលខ្លួន។ ទីបំផុត ខ្ញុំបានរួចផុតពីការរឹតត្បិតនៃគំនិតការតបស្នងគុណស្រ័យ ហើយចិត្តខ្ញុំមានអារម្មណ៍ធូរស្រាល។