១. ខ្ញុំលែងឱបដៃមើលពេលមានរឿងទៀតហើយ
ខ្ញុំរវល់ខ្លាំងនឹងការបំពេញភារកិច្ចរបស់ខ្ញុំ ហើយមិនបានប្រឈមនឹងការលួសកាត់ និងសេចក្តីប្រៀនប្រដៅយូរគួរសមហើយ។ រាល់ថ្ងៃ ក្រៅពីការចំណាយពេលខាងវិញ្ញាណជាប្រចាំ ការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការស្ដាប់ចម្រៀងទំនុកបរិសុទ្ធ ខ្ញុំគ្រាន់តែបំពេញភារកិច្ចតែប៉ុណ្ណោះ។ នៅចុងបញ្ចប់នៃថ្ងៃ ខ្ញុំមិនបានរៀនមេរៀនអ្វីទេ ហើយខ្ញុំក៏មិនដឹងពីរបៀបរៀនមេរៀនដែរ។ ខ្ញុំបានចំណាយពេលមួយថ្ងៃៗបែបនេះ ទាំងក្នុងស្ថានភាពច្របូក ហើយមានអារម្មណ៍ថាទទេស្អាតនៅក្នុងចិត្ត។ មួយរយៈក្រោយមក ខ្ញុំមានអារម្មណ៍ថា ជីវិតខ្ញុំមិនលូតលាស់សោះ ហើយមិនបានចូលទៅក្នុងសេចក្តីពិតនៅផ្នែកណាមួយឡើយ អ្វីៗទាំងអស់នៅត្រឹមកម្រិតនៃពាក្យពេចន៍ និងគោលលទ្ធិតែប៉ុណ្ណោះ ហើយខ្ញុំព្រួយបារម្ភខ្លាំងចំពោះរឿងនេះ។ ថ្ងៃមួយ ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «តើក្ដីសង្ឃឹមនៃការសង្គ្រោះត្រូវបានបង្កើតឡើងដោយផ្អែកលើមូលដ្ឋានអ្វី? វាត្រូវបានបង្កើតឡើងដោយផ្អែកលើមូលដ្ឋានដែលអ្នកអាចខិតខំឆ្ពោះទៅរកសេចក្ដីពិត ត្រិះរិះពិចារណាអំពីសេចក្ដីពិត និងប្រឹងប្រែងចំពោះសេចក្ដីពិត នៅពេលមានរឿងនីមួយៗកើតឡើង។ មានតែផ្អែកលើមូលដ្ឋាននេះទេ ទើបអ្នកអាចយល់សេចក្ដីពិត អនុវត្តសេចក្ដីពិត និងសម្រេចបានសេចក្ដីសង្គ្រោះ។ ក៏ប៉ុន្តែ ប្រសិនបើអ្នកតែងតែជាអ្នកឈរមើលនៅពេលមានរឿងកើតឡើង ដោយមិនធ្វើការវាយតម្លៃ ឬកំណត់លក្ខណៈ ហើយមិនបញ្ចេញមតិផ្ទាល់ខ្លួនណាមួយទេ ហើយអ្នកគ្មានទស្សនៈលើអ្វីទាំងអស់ ឬទោះបីជាអ្នកមានទស្សនៈក៏ដោយ ក៏អ្នកមិនបញ្ចេញវាដែរ ហើយអ្នកមិនដឹងថាវាត្រូវឬខុសនោះទេ ប៉ុន្តែគ្រាន់តែលាក់វាទុកយ៉ាងជិតនៅក្នុងចិត្តរបស់អ្នក ហើយគិតអំពីវា នោះនៅទីបំផុត អ្នកនឹងមិនទទួលបានសេចក្ដីពិតឡើយ។ ចូរគិតអំពីវាចុះ នេះគឺដូចជាការអត់ឃ្លាន ខណៈពេលកំពុងអង្គុយនៅឯពិធីជប់លៀងដ៏ធំមួយអ៊ីចឹង។ តើអ្នកមិនគួរឱ្យអាណិតទេឬ? នៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់ ប្រសិនបើអ្នកបានជឿអស់រយៈពេលដប់ឆ្នាំ ហើយបានធ្វើជាអ្នកឈរមើលពេញមួយរយៈពេលនោះ ឬអ្នកបានជឿអស់រយៈពេល ២០ ឬ ៣០ ឆ្នាំ ហើយបានធ្វើជាអ្នកឈរមើលពេញមួយរយៈពេលនោះ នោះនៅទីបំផុត នៅពេលដល់ពេលត្រូវកំណត់លទ្ធផលរបស់អ្នក ពិន្ទុដែលព្រះជាម្ចាស់ដាក់ឱ្យកំណត់ត្រារបស់អ្នក នឹងមានចំនួនពីរពិន្ទុ ដូច្នេះ អ្នកនឹងក្លាយជាមនុស្សល្ងង់ខ្លៅឥតតម្លៃ ហើយឱកាសរបស់អ្នកក្នុងការទទួលបានសេចក្ដីពិត និងក្ដីសង្ឃឹមរបស់អ្នកក្នុងការត្រូវបានសង្គ្រោះ នឹងត្រូវបំផ្លាញចោលទាំងស្រុងដោយខ្លួនអ្នកផ្ទាល់។ នៅទីបញ្ចប់ អ្នកនឹងត្រូវគេចាត់ទុកថាជាមនុស្សល្ងង់ខ្លៅឥតតម្លៃ ហើយវាស័ក្តិសមនឹងអ្នកហើយ តើមែនទេ? (មែនហើយ។) តើអ្វីជាអាថ៌កំបាំងដើម្បីកុំឱ្យក្លាយជាមនុស្សល្ងង់ខ្លៅឥតតម្លៃ? (អាថ៌កំបាំងគឺមិនត្រូវធ្វើជាអ្នកឈរមើលទេ។) ចូរកុំធ្វើជាអ្នកឈរមើលឱ្យសោះ។ អ្នកជឿលើព្រះជាម្ចាស់ ដូច្នេះ អ្នកត្រូវតែដកពិសោធកិច្ចការរបស់ព្រះជាម្ចាស់ ដើម្បីទទួលបានសេចក្ដីពិត។ អ្នកខ្លះប្រហែលជាសួរថា៖ 'អ៊ីចឹង តើព្រះអង្គកំពុងតម្រូវឱ្យទូលបង្គំចូលរួមក្នុងគ្រប់រឿងទាំងអស់ឬ? ប៉ុន្តែមនុស្សនិយាយថា «ចូរកុំអធិប្បាយលើអ្វីដែលមិនទាក់ទងនឹងអ្នក»'។ ការតម្រូវឱ្យអ្នកចូលរួម មានន័យថាតម្រូវឱ្យអ្នកស្វែងរកសេចក្ដីពិត និងរៀនមេរៀនពីរឿងនានាដែលអ្នកជួបប្រទះ។ ឧទាហរណ៍៖ នៅពេលអ្នកជួបប្រទះមនុស្សប្រភេទណាមួយ អ្នកត្រូវតែទទួលបានការញែកដឹងតាមរយៈការបង្ហាញចេញរបស់គេ និងរឿងនានាដែលគេធ្វើ។ ប្រសិនបើគេបំពានសេចក្ដីពិត អ្នកត្រូវតែញែកឱ្យដឹងពីអ្វីដែលគេបានធ្វើ ដែលបំពានសេចក្ដីពិត។ ប្រសិនបើអ្នកដទៃនិយាយថា បុគ្គលនេះគឺជាមនុស្សអាក្រក់ អ្នកត្រូវតែញែកឱ្យដឹងពីអ្វីដែលគេបាននិយាយ និងបានធ្វើ ព្រមទាំងការបង្ហាញចេញនៃការប្រព្រឹត្តអំពើអាក្រក់អ្វីខ្លះដែលគេមាន ទើបបានជាបុគ្គលនេះត្រូវបានកំណត់លក្ខណៈថាជាមនុស្សអាក្រក់។ ប្រសិនបើអ្នកដទៃនិយាយថា បុគ្គលនេះមិនការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ទេ ហើយជួយអ្នកខាងក្រៅដោយធ្វើឱ្យខាតបង់ដល់ដំណាក់ព្រះជាម្ចាស់ នោះអ្នកគួរតែសាកសួរអំពីអ្វីដែលបុគ្គលនេះបាននិងកំពុងធ្វើ។ ហើយបន្ទាប់ពីសាកសួររួច ការគ្រាន់តែដឹងពីរឿងទាំងនេះ គឺមិនគ្រប់គ្រាន់ទេ។ អ្នកក៏ត្រូវត្រិះរិះពិចារណាផងដែរថា៖ 'តើខ្ញុំអាចធ្វើរឿងបែបនេះបានដែរឬទេ? ប្រសិនបើគ្មានអ្នកណារំលឹកខ្ញុំទេ ខ្ញុំក៏ប្រហែលជាធ្វើរឿងដូចគ្នាដែរ ហើយពេលនោះ តើខ្ញុំនឹងមិនមានលទ្ធផលដូចបុគ្គលនោះទេឬ? តើនេះមិនមែនជារឿងគ្រោះថ្នាក់ទេឬ? សំណាងល្អហើយ ព្រះជាម្ចាស់បានរៀបចំមជ្ឈដ្ឋាននេះឡើង ដើម្បីប្រទានការដាស់តឿនដល់ខ្ញុំ ដែលនេះគឺជាការការពារដ៏ធំធេងបំផុតសម្រាប់ខ្ញុំ!' បន្ទាប់ពីត្រិះរិះពិចារណាអំពីវា អ្នកដឹងរឿងមួយថា៖ អ្នកមិនអាចដើរតាមផ្លូវដែលមនុស្សប្រភេទនោះកំពុងដើរតាមឡើយ អ្នកមិនអាចធ្វើជាមនុស្សប្រភេទនោះទេ ហើយអ្នកត្រូវតែព្រមានខ្លួនឯង។ មិនថាអ្នកជួបប្រទះរឿងអ្វីក៏ដោយ អ្នកត្រូវតែរៀនមេរៀនពីរឿងទាំងនោះ។ ប្រសិនបើមានរឿងដែលអ្នកមិនយល់ទាំងស្រុង ហើយអ្នកមានអារម្មណ៍នៅក្នុងចិត្តថាវាចម្លែក អ្នកគួរតែសួរសំណួរអំពីវា និងស្វែងយល់អំពីវា ហើយបញ្ជាក់ពីសភាពពិតនៃរឿងរ៉ាវ ដោយការស្វែងរកសេចក្ដីពិត។ នេះមិនមែនជាការចង់ដឹងចង់ឃើញទេ វាគឺជាការស្វែងរកយ៉ាងម៉ឺងម៉ាត់។ ការស្វែងរកយ៉ាងម៉ឺងម៉ាត់ មិនមែនមានន័យថាធ្វើឱ្យតែរួចពីដៃ ឬធ្វើតាមគេតាមឯងនោះទេ វាគឺជាអាកប្បកិរិយានៃការទទួលខុសត្រូវ។ តាមរយៈការទទួលបានភាពច្បាស់លាស់អំពីបញ្ហា ហើយបន្ទាប់មកស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយបញ្ហាទាំងនោះ មានតែពេលនោះទេ នៅពេលប្រឈមមុខនឹងស្ថានភាពស្រដៀងគ្នានៅពេលអនាគត ទើបអ្នកនឹងមានផ្លូវនៃការអនុវត្ត អាចអនុវត្តបានយ៉ាងត្រឹមត្រូវ និងមានអារម្មណ៍សុខសាន្ត និងស្ងប់ចិត្ត។ អ្នកកំពុងស្វែងរកយ៉ាងម៉ឺងម៉ាត់ដោយផ្អែកលើគោលការណ៍នៃការព្យាយាមយល់ពីសភាពពិតនៃអង្គហេតុ ហើយទទួលបានសេចក្ដីពិតពីអង្គហេតុទាំងនោះ ព្រមទាំងរៀនពីរបៀបមើលមនុស្ស និងរឿងរ៉ាវ ជាជាងការធ្វើតាមអ្នកដទៃ និងបណ្ដែតបណ្ដោយតាមគេតាមឯងក្នុងគ្រប់រឿងទាំងអស់។ មានតែការស្វែងរកយ៉ាងម៉ឺងម៉ាត់នៅក្នុងសកម្មភាពរបស់អ្នកទេ ទើបអ្នកអាចឈានទៅអនុវត្តសេចក្ដីពិត និងប្រព្រឹត្តដោយផ្អែកលើគោលការណ៍បាន។ អស់អ្នកដែលមិនស្វែងរកយ៉ាងម៉ឺងម៉ាត់ ងាយនឹងធ្វើតាមអ្នកដទៃ និងបណ្ដែតបណ្ដោយតាមគេតាមឯង ហើយតាមរបៀបនេះ ពួកគេងាយនឹងបំពានគោលការណ៍សេចក្ដីពិតណាស់» («របៀបដេញតាមសេចក្ដីពិត (២)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៧៖ អំពីការដេញតាមសេចក្តីពិត)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានចង្អុលបង្ហាញផ្លូវសម្រាប់ការដេញតាមសេចក្តីពិតដល់មនុស្ស គឺត្រូវរៀនមេរៀនពីមនុស្ស ព្រឹត្តិការណ៍ និងរបស់ផ្សេងៗ ដែលយើងជួបប្រទះប្រចាំថ្ងៃ។ ទោះជាអ្វីដែលយើងឃើញ ឮ ឬឆ្លងកាត់ផ្ទាល់ខ្លួនក៏ដោយ យើងគួរតែស្វែងរកសេចក្តីពិតនៅក្នុងនោះ។ ជាពិសេស ពេលយើងឃើញនរណាម្នាក់បង្អាក់ និងរំខានកិច្ចការរបស់ពួកជំនុំ យើងមិនអាចគ្រាន់តែស្តាប់ដោយចង់ដឹង ហើយទុកវានៅត្រឹមហ្នឹងបានទេ។ ផ្ទុយទៅវិញ យើងគួរតែស្វែងយល់យ៉ាងសកម្មពីឥរិយាបថជាក់លាក់របស់បុគ្គលនោះ ស្វែងរកសេចក្តីពិតដើម្បីមានការបែងចែក ហើយរៀនមេរៀនពីវា ដោយសញ្ជឹងគិតពីរបៀបដែលយើងអាចចៀសវាងកុំឲ្យធ្វើខុសដូចគ្នា ហើយកុំរំខាន និងបង្អាក់ការងាររបស់ពួកជំនុំ។ មានតែតាមរបៀបនេះទេ ទើបយើងអាចយល់សេចក្តីពិត និងរៀនមេរៀនបាន។ ខ្ញុំគិតអំពីការដែលព្រះជាម្ចាស់សម្ដែងសេចក្តីពិតជាច្រើន និងរៀបចំមនុស្ស ព្រឹត្តិការណ៍ របស់ និងបរិយាកាសផ្សេងៗ ដើម្បីហ្វឹកហាត់ក្នុងការចូលទៅក្នុងតថភាពនៃសេចក្ដីពិត។ ឧទាហរណ៍ ការលេចមកនៃមនុស្សអាក្រក់ អ្នកដឹកនាំក្លែងក្លាយ និងពួកទទឹងនឹងព្រះគ្រីស្ទនៅក្នុងពួកជំនុំ គឺដើម្បីបណ្ដុះបណ្ដាលយើងក្នុងការមើលមនុស្ស និងព្រឹត្តិការណ៍ស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ប៉ុន្តែ ខ្ញុំមិនបានយកចិត្តទុកដាក់ឱ្យបានហ្មត់ចត់ចំពោះមនុស្ស ព្រឹត្តិការណ៍ និងរបស់ផ្សេងៗនៅជុំវិញខ្ញុំទេ។ អ្វីក៏ដោយដែលបានកើតឡើង ខ្ញុំគ្រាន់តែស្តាប់ ហើយបន្ទាប់មកឲ្យវាហូរកាត់ទៅ។ រាល់ថ្ងៃ ខ្ញុំតែងតែដោះស្រាយបញ្ហាផ្សេងៗតែសំបកក្រៅ ហើយជីវិតខ្ញុំមិនលូតលាស់ទេ។ ប្រសិនបើខ្ញុំបន្តបែបនេះ ជីវិតខ្ញុំនឹងរងការខាតបង់យ៉ាងធំ។ ពេលសញ្ជឹងគិតពីការនេះ ខ្ញុំមានអារម្មណ៍ថាចិត្តកាន់តែភ្លឺស្វាង ហើយខ្ញុំចង់ចាប់ផ្ដើមអនុវត្តសេចក្តីពិតតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ចាប់ពីពេលនោះមក។
នឹកស្មានមិនដល់ នៅថ្ងៃដដែលនោះ ខ្ញុំឃើញបងស្រី វីននី ចាកចេញពីក្រុមការងារទាំងអស់ភ្លាមៗ។ ខ្ញុំគិតក្នុងចិត្តថា តើគាត់ត្រូវបានដកហូតតំណែងមែនទេ? ដោយគិតអំពីអ្វីដែលព្រះជាម្ចាស់បានប្រកប ខ្ញុំដឹងថា ព្រះជាម្ចាស់ចង់ឲ្យយើងចង់ដឹងចង់ឃើញអំពីអ្វីដែលកើតឡើងជុំវិញខ្លួនក្នុងជីវិតប្រចាំថ្ងៃ ចូលរួម ស្វែងរកសេចក្តីពិត ហើយរៀនមេរៀនពីវា ជាជាងគ្រាន់តែជាអ្នកឈរមើល។ ដូច្នេះ ខ្ញុំសួរបងប្អូនប្រុសស្រីខ្លះអំពីមូលហេតុនៃការដកហូតតំណែងគាត់។ ខ្ញុំដឹងថា គាត់ក្រអឺតក្រទម ហើយចូលចិត្តស្តីបន្ទោសអ្នកដទៃ។ តាំងពីគាត់ទទួលតួនាទីជាអ្នកមើលការខុសត្រូវមក ពេលណាដែលគាត់ឃើញថា ប្រសិទ្ធភាពភារកិច្ចរបស់បងប្អូនប្រុសស្រីកំពុងធ្លាក់ចុះ គាត់នឹងស្តីបន្ទោសពួកគេដោយមិនបែងចែកខុសត្រូវ។ បងប្អូនប្រុសស្រីខ្លះខ្លាចរាល់ពេលគាត់ចង់តាមដានការងាររបស់គេ ហើយពួកគេរអ៊ូរទាំអំពីគាត់ច្រើនណាស់។ ពេលបងប្អូនប្រុសស្រីផ្ដល់យោបល់ គាត់មិនទទួលយកទេ ហើយបែរជាស្តីឱ្យពួកគេយ៉ាងខ្លាំងទៅវិញ។ គ្រប់គ្នាមានអារម្មណ៍ថាត្រូវបានគាត់រឹតត្បិត ហើយបានរាយការណ៍ពីឥរិយាបថរបស់គាត់ជាបន្តបន្ទាប់។ លើសពីនេះ ភារកិច្ចរបស់គាត់គ្មានផលផ្លែទេ ដូច្នេះ ពួកជំនុំបានដកហូតតំណែងគាត់ស្របតាមគោលការណ៍។ ខ្ញុំភ្ញាក់ផ្អើលពេលឮពីការប្រព្រឹត្តរបស់គាត់។ ខ្ញុំមិននឹកស្មានថា គាត់ក្រអឺតក្រទមដល់ថ្នាក់អាចស្តីបន្ទោសគេតាមអំពើចិត្ត រឹតត្បិតគេ ហើយប៉ះពាល់ដល់កិច្ចការផ្សាយដំណឹងល្អរបស់ពួកជំនុំដោយផ្ទាល់បែបនេះទេ។ ការដែលគាត់ត្រូវបានដកហូតតំណែង គឺជាសេចក្តីសុចរិតរបស់ព្រះជាម្ចាស់។ ម្យ៉ាងទៀត គឺដើម្បីការពារការងារពួកជំនុំ និងផលប្រយោជន៍របស់បងប្អូនប្រុសស្រី។ បន្ទាប់មក ខ្ញុំបានឆ្លុះបញ្ចាំងពីខ្លួនឯង។ តើខ្ញុំមានបញ្ហាដូចគ្នានឹង វីននី ក្នុងការស្តីប្រដៅគេឯងដែរឬទេ? ខ្ញុំនឹកឃើញបទពិសោធកាលពីពីរឆ្នាំមុន។ នៅពេលនោះ ខ្ញុំកំពុងហាត់ការបំពេញភារកិច្ចជាអ្នកដឹកនាំ។ ពេលបងប្អូនប្រុសស្រីមានការលំបាក ឬស្ថិតក្នុងសភាពមិនល្អ ពួកគេតែងមករកខ្ញុំដើម្បីប្រកបគ្នា ហើយខ្ញុំចែករំលែកបទពិសោធរបស់ខ្ញុំទៅតាមសភាពរបស់ពួកគេ។ នេះបានជួយបងប្អូនប្រុសស្រីបានមួយកម្រិត។ បងស្រី រីតា ដែលសហការជាមួយខ្ញុំ តែងតែសុំយោបល់ខ្ញុំ ពេលគាត់ជួបបញ្ហាដែលគាត់មិនយល់។ ខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថា ខ្ញុំមានតថភាពនៃសេចក្តីពិតខ្លះៗ ហើយសមត្ថភាពមើលមនុស្ស និងរបស់ខ្ញុំគឺប្រសើរជាងអ្នកដទៃ។ មួយរយៈនោះ ស៊ូសាន និង ធីហ្វានី មិនបានសហការគ្នាដោយចុះសម្រុងទេ។ ស៊ូសានតែងតែរាយការណ៍បញ្ហារបស់ធីហ្វានី ហើយធីហ្វានីក៏តែងតែនិយាយមិនល្អពីស៊ូសានដែរ។ ខ្ញុំគិតថា ពួកគេទាំងពីរមានបញ្ហា ហើយមិនបានស្វែងរកសេចក្តីពិត ឬឆ្លុះបញ្ចាំងពីខ្លួនឯងទេ។ ម្ដងនោះ ស៊ូសានបានរាយការណ៍ម្ដងទៀតថា ធីហ្វានីមិនបានធ្វើតាមគោលការណ៍នៅក្នុងភារកិច្ចរបស់គាត់ឡើយ។ ដោយមិនបានស្វែងយល់ពីស្ថានភាពជាក់ស្តែង ខ្ញុំសន្មតថា ស៊ូសានគ្រាន់តែចង់ចាប់កំហុសម្ដងទៀតប៉ុណ្ណោះ ហើយខ្ញុំបានស្តីប្រដៅគាត់យ៉ាងខ្លាំងថា «ហេតុអ្វីអ្នកមិនឆ្លុះបញ្ចាំងពីខ្លួនឯង? អ្នកតែងតែសម្លឹងមើលអ្នកដទៃ ចាប់កំហុស គេ ហើយមិនព្រមលែងសោះ។ អ្នកទាំងពីរចេះតែបន្ទោសគ្នាទៅវិញទៅមក។ តើនោះមិនមែនគ្រាន់តែជាការឈ្លោះប្រកែកគ្នារឿងកំប៉ិកកំប៉ុកទេឬអី? នេះគឺកំពុងបង្អាក់ និងរំខានដល់ជីវិតពួកជំនុំហើយ!» ក្រោយមក ខ្ញុំបានដឹងថា ការរាយការណ៍របស់ស៊ូសានគឺត្រឹមត្រូវ ប៉ុន្តែ ក្រោយពី «ការលួសកាត់» របស់ខ្ញុំរួច គាត់ខ្លាចមិនហ៊ានរាយការណ៍ពីការបំពានគោលការណ៍របស់ធីហ្វានីឡើយ។ ចុងក្រោយ ធីហ្វានីបានធ្វើផ្ទុយពីគោលការណ៍ ហើយបណ្ដាលឲ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរដល់ការងាររបស់ពួកជំនុំ។ ដោយឃើញថា ការលួសកាត់ដែលគ្មានគោលការណ៍របស់ខ្ញុំ គ្រាន់តែនាំឲ្យប៉ះពាល់ដល់អ្នកដទៃ និងបង្កជាការរំខាន ខ្ញុំដឹងថា ការដែលវីននីត្រូវបានដកហូតតំណែង ក៏ជាការព្រមាន និងការរំលឹកដល់ខ្ញុំដែរ។ ខ្ញុំដឹងថា និស្ស័យពុករលួយរបស់ខ្ញុំនៅក្នុងផ្នែកនេះក៏ធ្ងន់ធ្ងរដែរ ដូច្នេះ ខ្ញុំបានអធិស្ឋានក្នុងចិត្ត ដោយសុំឲ្យព្រះជាម្ចាស់ណែនាំខ្ញុំឲ្យយល់សេចក្តីពិត និងស្គាល់ខ្លួនឯងកាន់តែច្បាស់ ដើម្បីកុំឲ្យខ្ញុំបង្កផលប៉ះពាល់ដល់បងប្អូនប្រុសស្រីតទៅទៀត។
ថ្ងៃមួយ ខ្ញុំកត់សម្គាល់ឃើញថា បងស្រី ឡូណា មិនបានធ្វើការរចនាច្រើនទេ ហើយខ្ញុំគិតក្នុងចិត្តថា ប្រសិទ្ធភាពក្នុងការរចនារបស់គាត់បានធ្លាក់ចុះមួយរយៈហើយ។ ខ្ញុំធ្លាប់បានផ្ដល់វិធីសាស្ត្រ និងរបៀបល្អៗដល់គាត់ពីមុនមក តែប្រសិទ្ធភាពរបស់គាត់នៅតែមិនប្រសើរឡើងច្រើនសោះ។ ខ្ញុំមានអារម្មណ៍ថា គាត់គ្រាន់តែបំពេញភារកិច្ចដោយគ្មានបន្ទុក មិនខិតខំកែលម្អ។ ពេលគិតដល់ចំណុចនេះ ខ្ញុំចាប់ផ្ដើមមានអារម្មណ៍ខឹង ហើយចង់ដោះស្រាយជាមួយគាត់អំពីបញ្ហានេះ។ ទោះយ៉ាងណា ពេលខ្ញុំហៀបនឹងស្តីបន្ទោសគាត់ ខ្ញុំនឹកឃើញថា វីននីចូលចិត្តស្តីបន្ទោសគេតាមអំពើចិត្ត ដែលធ្វើឲ្យគេមានអារម្មណ៍ថាត្រូវបាន រឹតត្បិត ពេលកំពុងបំពេញភារកិច្ច។ ខ្ញុំគិតក្នុងចិត្តថា «ចុះបើ ឡូណា មិនមែនធ្វេសប្រហែសក្នុងភារកិច្ច តែមានការលំបាកផ្សេងទៀតវិញ? តើគាត់នឹងមិនត្រូវបានរឹតត្បិតទេឬ បើខ្ញុំបន្ទោសគាត់ ដោយមិនយល់ពីអ្វីដែលកំពុងកើតឡើងនោះ? ខ្ញុំគួរតែសួរអំពីភារកិច្ចរបស់គាត់ជាមុនសិន»។ ពេលនោះទើបខ្ញុំដឹងថា ឡូណា ពិតជាចង់បំពេញភារកិច្ចឲ្យបានល្អ ប៉ុន្តែ ដោយសារគុណសម្បត្តិគាត់នៅមានកម្រិត ហើយមិនទាន់យល់ច្បាស់ពីគោលការណ៍ គាត់តែងតែជាប់គាំងលើចំណុចលម្អិតខ្លះៗ។ គាត់មិនទាន់អាចយកវិធីសាស្ត្រដែលខ្ញុំបានបង្រៀនទៅអនុវត្តដោយបត់បែនបានទេ ហើយវាបានធ្វើឲ្យប្រសិទ្ធភាពគាត់ទាប។ បន្ទាប់មក ខ្ញុំបានផ្តល់ការណែនាំជាក់ស្តែងខ្លះៗដល់គាត់ ផ្អែកលើការលំបាករបស់គាត់។ ក្រោយមក ប្រសិទ្ធភាពរបស់គាត់បានប្រសើរឡើងមួយកម្រិត។ បន្ទាប់មកទៀត ខ្ញុំគិតក្នុងចិត្តថា «សំណាងហើយ ដែលខ្ញុំមិនបានចាប់ផ្ដើមដោយការស្តីបន្ទោស ឡូណា ពុំនោះទេ ខ្ញុំច្បាស់ជាធ្វើឲ្យគាត់ឈឺចាប់មិនខាន»។ ដូច្នេះ ខ្ញុំបានស្វែងរកសេចក្តីពិត និងឆ្លុះបញ្ចាំងពីបញ្ហានៅក្នុងខ្លួនខ្ញុំ។
ក្នុងអំឡុងការចំណាយពេលខាងវិញ្ញាណរបស់ខ្ញុំ ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «តើអ្នកអាចជួយមនុស្សឱ្យយល់សេចក្ដីពិត និងចូលទៅក្នុងតថភាពបានដែរឬទេ ប្រសិនបើអ្នកគ្រាន់តែនិយាយពាក្យពេចន៍ និងគោលលទ្ធិ ដើម្បីស្ដីប្រដៅ និងលួសកាត់ពួកគេនោះ? ប្រសិនបើអ្វីដែលអ្នកប្រកបគ្នា គឺមិនជាក់ស្ដែង ហើយប្រសិនបើវាគ្មានអ្វីក្រៅពីពាក្យពេចន៍ និងគោលលទ្ធិទេ នោះមិនថាអ្នកលួសកាត់ និងស្ដីប្រដៅពួកគេខ្លាំងប៉ុនណាទេ ក៏វានឹងឥតប្រយោជន៍ដែរ។ តើអ្នកគិតថា ការដែលមនុស្សមានការខ្លាចរអាចំពោះអ្នក ធ្វើតាមអ្វីដែលអ្នកប្រាប់ពួកគេ និងមិនហ៊ានជំទាស់ គឺដូចគ្នាទៅនឹងការដែលពួកគេយល់ពីសេចក្ដីពិត និងចុះចូលដែរឬទេ? នេះគឺខុសស្រឡះហើយ។ ការចូលទៅក្នុងជីវិត មិនមែនងាយស្រួលបែបនេះទេ។ មនុស្សមួយចំនួនដែលមកធ្វើជាអ្នកដឹកនាំ គឺប្រៀបដូចជាអ្នកគ្រប់គ្រងថ្មីដែលព្យាយាមបង្ហាញអំណាចអ៊ីចឹង ពួកគេចាប់ផ្ដើមដោយការព្យាយាមដាក់អំណាចថ្មីថ្មោងរបស់ខ្លួនទៅលើរាស្រ្ដរើសតាំងរបស់ព្រះជាម្ចាស់ និងធ្វើឱ្យមនុស្សគ្រប់គ្នាស្ដាប់បង្គាប់ពួកគេ។ ពួកគេគិតថា បែបនេះនឹងធ្វើឱ្យការងាររបស់ពួកគេកាន់តែងាយស្រួល។ ប្រសិនបើអ្នកគ្មានតថភាពនៃសេចក្ដីពិត ហើយមិនអាចប្រកបគ្នាអំពីសេចក្ដីពិតដើម្បីដោះស្រាយបញ្ហាទេ នោះមិនយូរប៉ុន្មាន កម្ពស់ពិតប្រាកដរបស់អ្នកនឹងត្រូវបានបើកសម្ដែង មុខមាត់ពិតរបស់អ្នកនឹងត្រូវបានលាតត្រដាង ហើយអ្នកអាចនឹងត្រូវបានគេជម្រុះចោលជាមិនខាន។ នៅក្នុងកិច្ចការរដ្ឋបាលមួយចំនួន ការលួសកាត់ និងការប្រៀនប្រដៅមនុស្សបន្តិចបន្តួច គឺអាចទទួលយកបាន។ ប៉ុន្តែប្រសិនបើអ្នកគ្មានសមត្ថភាពក្នុងការប្រកបគ្នាអំពីសេចក្ដីពិតទេ នៅទីបញ្ចប់ អ្នកនឹងនៅតែមិនអាចដោះស្រាយបញ្ហាបានដដែល ហើយវានឹងប៉ះពាល់ដល់លទ្ធផលនៃកិច្ចការ។ មិនថាមានបញ្ហាអ្វីកើតឡើងនៅក្នុងពួកជំនុំទេ ប្រសិនបើអ្នកតែងតែស្ដីប្រដៅមនុស្ស និងទម្លាក់កំហុសឥតឈប់ឈរ ហើយប្រសិនបើអ្វីទាំងអស់ដែលអ្នកតែងតែធ្វើ គឺគ្រាន់តែបង្ហាញអាកប្បកិរិយាមិនល្អដាក់មនុស្ស នោះនេះគឺជានិស្ស័យពុករលួយរបស់អ្នកដែលកំពុងតែបញ្ចេញឱ្យឃើញពីវាខ្លួនឯង ហើយអ្នកបានបង្ហាញមុខមាត់ដ៏អាក្រក់នៃសេចក្ដីពុករលួយរបស់អ្នកហើយ។ ប្រសិនបើអ្នកតែងតែតាំងខ្លួនខ្ពស់ និងស្ដីប្រដៅមនុស្សបែបនេះ នោះយូរៗទៅ មនុស្សនឹងមិនអាចទទួលបានការផ្គត់ផ្គង់ជីវិតពីអ្នកទេ ពួកគេនឹងមិនទទួលបានអ្វីដែលជាក់ស្ដែងឡើយ ហើយផ្ទុយទៅវិញ ពួកគេនឹងស្អប់ខ្ពើមអ្នក និងខ្ពើមរអើមអ្នក។ បន្ថែមលើនេះ នឹងមានមនុស្សមួយចំនួន ដែលដោយសារតែរងឥទ្ធិពលពីអ្នក ព្រោះខ្វះការញែកដឹង ពួកគេនឹងរៀនស្ដីប្រដៅអ្នកដទៃ និងលួសកាត់អ្នកដទៃ ពួកគេក៏នឹងខឹងសម្បា និងបាត់បង់ការគ្រប់គ្រងអារម្មណ៍ផងដែរ។ អ្នកមិនត្រឹមតែមិនអាចដោះស្រាយបញ្ហារបស់មនុស្សបានប៉ុណ្ណោះទេ តែអ្នកថែមទាំងកំពុងបណ្ដុះនិស្ស័យពុករលួយរបស់ពួកគេទៀតផង។ ហើយតើនេះមិនមែនជាការដឹកនាំមនុស្សទៅកាន់ផ្លូវឆ្ពោះទៅរកសេចក្ដីអន្តរាយទេឬ? តើនេះមិនមែនជាទង្វើអាក្រក់ទេឬ? អ្នកដឹកនាំគួរតែដឹកនាំជាចម្បង តាមរយៈការប្រកបគ្នាអំពីសេចក្ដីពិត និងការផ្គត់ផ្គង់ជីវិត។ ប្រសិនបើអ្នកតែងតែតាំងខ្លួនខ្ពស់ និងស្ដីប្រដៅអ្នកដទៃ តើពួកគេនឹងអាចយល់សេចក្ដីពិតបានដែរឬទេ? ប្រសិនបើអ្នកធ្វើការតាមរបៀបនេះមួយរយៈ ហើយមនុស្សចាប់ផ្ដើមមើលឃើញយ៉ាងច្បាស់ពីអ្វីដែលជាធាតុពិតរបស់អ្នក នោះពួកគេនឹងបដិសេធអ្នក។ តើអ្នកអាចនាំមនុស្សមកចំពោះព្រះជាម្ចាស់ តាមរយៈការធ្វើការតាមរបៀបនេះបានដែរឬទេ? ដាច់ខាតគឺមិនបានទេ។ អ្នកគ្រាន់តែធ្វើឱ្យកិច្ចការរបស់ពួកជំនុំមានភាពវឹកវរ និងធ្វើឱ្យរាស្រ្ដរើសតាំងរបស់ព្រះជាម្ចាស់ស្អប់ខ្ពើម និងបដិសេធអ្នកប៉ុណ្ណោះ» («ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំយល់ថា ក្នុងការធ្វើការងារ យើងមិនអាចចេះតែលួសកាត់ និងស្តីប្រដៅគេដោយមិនរើសមុខបានទេ យើងត្រូវគិតពីប្រវត្តិជាក់ស្តែង និងស្ថានភាពពិតប្រាកដ។ បើបញ្ហានោះពាក់ព័ន្ធនឹងការបង្អាក់ និងរំខានដល់ការងាររបស់ពួកជំនុំ ឬការធ្វើឲ្យខូចខាតដល់ផលប្រយោជន៍នៃគេហដ្ឋានរបស់ព្រះជាម្ចាស់ នោះបុគ្គលនោះអាចត្រូវបានលួសកាត់ ឬដកហូតតំណែង និងផ្លាស់ប្ដូរភារកិច្ច។ ទោះយ៉ាងណា បើបងប្អូនប្រុសស្រីមិនយល់ពីគោលការណ៍នៃសេចក្តីពិត ដែលនាំឲ្យមានការវៀចវេរ និងបញ្ហាខ្លះក្នុងការបំពេញភារកិច្ចរបស់ពួកគេ ឬនិស្ស័យពុករលួយរបស់ពួកគេ នាំឲ្យលទ្ធផលនៃការបំពេញភារកិច្ចមិនល្អ នោះយើងត្រូវប្រកបសេចក្តីពិតបន្ថែមទៀត និងផ្តល់ការណែនាំ ព្រមទាំងជំនួយ ដើម្បីអនុញ្ញាតឲ្យពួកគេឃើញបញ្ហារបស់ខ្លួន និងមានផ្លូវនៃការអនុវត្ត។ បើយើងចេះតែខឹង និងស្តីប្រដៅគេ ដោយមិនខ្វល់ពីស្ថានភាព ឬប្រវត្តិ វាមិនត្រឹមតែមិនអាចដោះស្រាយបញ្ហា និងការលំបាកជាក់ស្តែងរបស់ពួកគេប៉ុណ្ណោះទេ តែវានឹងគាបសង្កត់ពួកគេ និងប៉ះពាល់មិនល្អដល់ការងារទៀតផង។ ឧទាហរណ៍ ពេលខ្ញុំឃើញថា ប្រសិទ្ធភាពក្នុងការបំពេញភារកិច្ចរបស់ ឡូណា មិនបានប្រសើរឡើង ហើយគាត់មិនសូវមានវឌ្ឍនភាពសោះមួយរយៈ ខ្ញុំសន្មតថា គាត់មិនបានយកចិត្តទុកដាក់ទេ ហើយខ្ញុំបានបញ្ចេញអារម្មណ៍ឆាប់ខឹងក្នុងចិត្ត និងចង់ប្រដៅគាត់មួយមេរៀន។ តែតាមពិត គាត់ក៏ចង់បំពេញភារកិច្ចឲ្យបានល្អដែរ គ្រាន់តែគាត់មានកម្រិតគុណសម្បត្តិទាប ហើយមិនយល់ច្បាស់ពីគោលការណ៍ ដែលធ្វើឲ្យការធ្វើភារកិច្ចរបស់គាត់មានប្រសិទ្ធភាពទាប។ អ្វីដែលគាត់ត្រូវការ គឺជំនួយបន្ថែមពីខ្ញុំ។ បើខ្ញុំលួសកាត់ និងស្តីប្រដៅគេ ដោយមិនគិតពីប្រវត្តិ ឬគុណសម្បត្តិ និងកម្ពស់របស់ម្នាក់ៗទេ មិនត្រឹមតែខ្ញុំនឹងបរាជ័យក្នុងការជួយពួកគេប៉ុណ្ណោះទេ តែខ្ញុំអាចនឹងគាបសង្កត់ពួកគេ ដែលធ្វើឲ្យពួកគេគិតអវិជ្ជមាន និងធ្លាក់ទឹកចិត្ត ហើយមិនអាចបំពេញភារកិច្ចបានត្រឹមត្រូវ។ តើនេះមិនមែនជាការបង្អាក់ទេឬ? យូរៗទៅ បងប្អូនប្រុសស្រីនឹងមើលធ្លុះពីធាតុពិតរបស់ខ្ញុំ ហើយបោះបង់ខ្ញុំចោលមិនខាន។ នេះធ្វើឲ្យខ្ញុំនឹកឃើញដល់ វីននី។ ពេលណាដែលគាត់ឃើញបងប្អូនប្រុសស្រីធ្វើអ្វីមួយមិនស្របតាមបំណងរបស់គាត់ ឬធ្វើខុសបន្តិចបន្តួចក្នុងកិច្ចការរបស់ពួកគេ គាត់នឹងអាងឋានៈខ្លួន ហើយស្តីប្រដៅពួកគេ ដែលធ្វើឲ្យពួកគេមានអារម្មណ៍ថាត្រូវបាន គាបសង្កត់ ដូច្នេះបងប្អូនប្រុសស្រីតែងតែខ្លាច រាល់ពេលឮថាគាត់នឹងមកពិនិត្យការងាររបស់ពួកគេ។ ដោយសារតែការលួសកាត់តាមអំពើចិត្តរបស់គាត់ គាត់បានបង្អាក់ និងរំខានកិច្ចការផ្សាយដំណឹងល្អយ៉ាងធ្ងន់ធ្ងរ ដែលនាំឲ្យមានការរអ៊ូរទាំជាច្រើន និងការរាយការណ៍ជាច្រើនប្រឆាំងនឹងគាត់។ ចុងក្រោយ គាត់ត្រូវបានពួកជំនុំដកហូតតំណែង ផ្អែកលើគោលការណ៍។ នេះបង្ហាញថា ការមិនអនុវត្តតាមសេចក្តីពិត និងការស្តីប្រដៅគេតាមចិត្តរបស់ខ្លួន អាចនាំឲ្យមានផលវិបាកធ្ងន់ធ្ងរណាស់។
ខ្ញុំសញ្ជឹងគិតម្ដងទៀតថា៖ ហេតុអ្វីបានជាខ្ញុំមានទំនោរចង់ស្តីប្រដៅអ្នកដទៃដោយមិនរើសមុខ? តើអ្វីជាមូលហេតុដើមនៅពីក្រោយរឿងនេះ? ដូច្នេះ ខ្ញុំបានស្វែងរកព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលពាក់ព័ន្ធ ហើយបានឃើញអត្ថបទមួយនេះ៖ «ភាពក្រអឺតក្រទម គឺជាឫសគល់នៃនិស្ស័យពុករលួយរបស់មនុស្ស។ មនុស្សកាន់តែក្រអឺតក្រទម ពួកគេកាន់តែគ្មានវិចារណញ្ញាណ ហើយពួកគេកាន់តែគ្មានវិចារណញ្ញាណ ពួកគេកាន់តែងាយនឹងទាស់ទទឹងនឹងព្រះជាម្ចាស់។ តើបញ្ហានេះធ្ងន់ធ្ងរកម្រិតណា? ដោយសារតែមនុស្សមាននិស្ស័យក្រអឺតក្រទម ពួកគេមិនត្រឹមតែចាត់ទុកអ្នកផ្សេងនៅក្រោមខ្លួនប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលអាក្រក់បំផុតនោះគឺ ពួកគេថែមទាំងមិនទុកព្រះជាម្ចាស់នៅក្នុងខ្សែភ្នែកឡើយ ហើយពួកគេគ្មានចិត្តកោតខ្លាចព្រះជាម្ចាស់ទាល់តែសោះ។ បើទោះបីជាមនុស្សជឿលើព្រះជាម្ចាស់ និងដើរតាមទ្រង់ក៏ដោយ ក៏ពួកគេមិនប្រព្រឹត្តចំពោះទ្រង់ជាព្រះជាម្ចាស់ទាល់តែសោះដែរ។ ពួកគេតែងតែមានអារម្មណ៍ថា ពួកគេមានសេចក្ដីពិត និងលើកតម្កើងខ្លួនឯងហួសហេតុ។ នេះគឺជាសារជាតិនិងឫសគល់នៃនិស្ស័យក្រអឺតក្រទម ហើយវាមកពីសាតាំង។ ហេតុនេះ បញ្ហានៃភាពក្រអឺតក្រទម ត្រូវតែដោះស្រាយចេញ។ ការចាត់ទុកអ្នកគ្រប់គ្នានៅក្រោមខ្លួន គឺជារឿងតូចតាចទេ។ បញ្ហាសំខាន់គឺថា និស្ស័យក្រអឺតក្រទមរារាំងមនុស្សមិនឱ្យចុះចូលនឹងព្រះជាម្ចាស់ អធិបតេយ្យភាពរបស់ទ្រង់ និងការរៀបចំរបស់ទ្រង់ ហើយវាក៏ធ្វើឱ្យមនុស្សព្យាយាមប្រកួតប្រជែងដណ្ដើមអំណាចជាមួយព្រះជាម្ចាស់ និងគ្រប់គ្រងអ្នកដទៃជានិច្ចផងដែរ។ មនុស្សបែបនេះគ្មានចិត្តកោតខ្លាចព្រះជាម្ចាស់សូម្បីតែបន្តិចឡើយ ដោយមិននិយាយដល់ការស្រឡាញ់ព្រះជាម្ចាស់ ឬការចុះចូលនឹងទ្រង់ទេ។ មនុស្សដែលក្រអឺតក្រទម និងអួតខ្លួនហួសហេតុ ជាពិសេសអស់អ្នកដែលក្រអឺតក្រទមខ្លាំងរហូតដល់ពួកគេបាត់បង់វិចារណញ្ញាណរបស់ខ្លួន មិនអាចចុះចូលនឹងព្រះជាម្ចាស់ក្នុងសេចក្ដីជំនឿរបស់ពួកគេចំពោះទ្រង់បានទេ ហើយថែមទាំងលើកតម្កើង និងធ្វើបន្ទាល់ឱ្យខ្លួនពួកគេទៀតផង។ មនុស្សបែបនេះ ទាស់ទទឹងនឹងព្រះជាម្ចាស់ខ្លាំងបំផុត ហើយគ្មានចិត្តកោតខ្លាចព្រះជាម្ចាស់សោះឡើយ។ ប្រសិនបើមនុស្សចង់ទៅដល់ចំណុចដែលពួកគេមានចិត្តកោតខ្លាចព្រះជាម្ចាស់ នោះពួកគេត្រូវតែដោះស្រាយនិស្ស័យក្រអឺតក្រទមរបស់ពួកគេជាមុនសិន។ ដើម្បីដោះស្រាយនិស្ស័យក្រអឺតក្រទម មនុស្សត្រូវតែឆ្លងកាត់ការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់។ នៅពេលដែលមនុស្សម្នាក់ដឹងថា និស្ស័យក្រអឺតក្រទម ជានិស្ស័យបែបសាតាំង ហើយថានិស្ស័យក្រអឺតក្រទម គឺជាមុខមាត់ដ៏ទុច្ចរិត និងអាក្រក់របស់សាតាំង នោះពួកគេនឹងមានដួងចិត្តដែលកោតខ្លាចព្រះជាម្ចាស់។ និស្ស័យក្រអឺតក្រទមរបស់មនុស្សម្នាក់ត្រូវបានដោះស្រាយកាន់តែហ្មត់ចត់ គេកាន់តែមានវិចារណញ្ញាណ ហើយគេកាន់តែអាចកោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់។ មានតែចិត្តកោតខ្លាចព្រះជាម្ចាស់ទេ ទើបមនុស្សអាចចុះចូលនឹងព្រះជាម្ចាស់ ទទួលបានសេចក្ដីពិត និងស្គាល់ទ្រង់បាន។ មានតែអស់អ្នកដែលទទួលបានសេចក្ដីពិតទេ ទើបជាមនុស្សពិតប្រាកដ» («ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ក្រោយពីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំដឹងថា ទំនោររបស់ខ្ញុំក្នុងការស្តីបន្ទោសគេដោយមិនរើសមុខ គឺមកពីនិស្ស័យក្រអឺតក្រទម និងអួតខ្លួនរបស់ខ្ញុំ។ ភាពក្រអឺតក្រទម និងអួតខ្លួននេះ មានន័យថា ខ្ញុំបរាជ័យក្នុងការវិភាគធម្មជាតិនៃស្ថានភាពដែលខ្ញុំបានជួបដោយសមហេតុផល មិនបានយល់ច្បាស់ពីប្រវត្តិនៃបញ្ហា ហើយមើលមនុស្ស និងព្រឹត្តិការណ៍ ដោយផ្អែកលើបទពិសោធ និងការស្រមើស្រមៃរបស់ខ្លួនឯង ដោយទុកចិត្តលើការវិនិច្ឆ័យរបស់ខ្លួនឯងពេក ហើយធ្វើការវិនិច្ឆ័យចំពោះគេ និងស្តីប្រដៅគេដោយមិនរើសមុខ។ ពេលឆ្លុះបញ្ចាំងពីពេលបំពេញភារកិច្ចជាអ្នកដឹកនាំ ខ្ញុំឃើញថា ដោយសារខ្ញុំអាចប្រកបសេចក្តីពិត និងដោះស្រាយបញ្ហាខ្លះៗ ហើយបងស្រីដែលខ្ញុំសហការជាមួយ តែងមករកខ្ញុំដើម្បីស្វែងរក និងពិភាក្សាបញ្ហាដែលពួកគេមើលមិនធ្លុះ ខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថា សមត្ថភាពមើលមនុស្ស និងរបស់របស់ខ្ញុំគឺប្រសើរជាងអ្នកដទៃ។ ដូច្នេះ ខ្ញុំបានចាត់ទុកការនេះជាដើមទុន ហើយចាប់ផ្ដើមក្រអឺតក្រទម។ ឧទាហរណ៍ ពេល ស៊ូសាន បានរាយការណ៍ថា មានបញ្ហាជាមួយការបំពេញភារកិច្ចរបស់ ធីហ្វានី ក្នុងកាលៈទេសៈធម្មតា ខ្ញុំគួរតែស្វែងយល់ និងផ្ទៀងផ្ទាត់ស្ថានភាពជាមុនសិន ហើយបន្ទាប់មកប្រកបគ្នាដើម្បីដោះស្រាយវា ស្របតាមកាលៈទេសៈជាក់ស្តែង។ ទោះយ៉ាងណា ខ្ញុំបានវិនិច្ឆ័យស្ថានភាពតាមអត្តនោម័តិ។ ដោយឃើញថា អ្នកទាំងពីរជាធម្មតាមិនសហការគ្នាដោយចុះសម្រុង និងមិនចេះឆ្លុះបញ្ចាំងពីខ្លួនឯងពេលមានរឿងកើតឡើង ខ្ញុំបានសន្និដ្ឋានថា ការរាយការណ៍របស់ ស៊ូសាន អំពី ធីហ្វានី ប្រាកដជាបណ្ដាលមកពីអារម្មណ៍ឆាប់ខឹង ហើយថាគាត់គ្រាន់តែចាប់កំហុសប៉ុណ្ណោះ ហើយខ្ញុំបានស្តីបន្ទោស ស៊ូសាន ដោយមិនបានព្យាយាមស្វែងយល់ថានរណាខុស នរណាត្រូវសោះឡើយ។ ជាលទ្ធផល ស៊ូសាន ត្រូវបានគាបសង្កត់ ហើយនៅពេលក្រោយមកទៀត ពេលគាត់ឃើញថា ធីហ្វានី កំពុងបំពានគោលការណ៍ក្នុងការបំពេញភារកិច្ច គាត់មិនហ៊ានរាយការណ៍ឡើយ ដែលនាំឲ្យមានការខាតបង់ដល់ផលប្រយោជន៍របស់ពួកជំនុំ។ ដូចគ្នាដែរ ចំពោះបញ្ហារបស់ ឡូណា ខ្ញុំក៏បានវិភាគវាដោយផ្អែកលើបទពិសោធរបស់ខ្ញុំដែរ ដោយគិតថា ដោយសារខ្ញុំបានណែនាំគាត់រួចហើយ តែគាត់គ្មានវឌ្ឍនភាព វាប្រាកដជាមកពីគាត់មិនបានយកចិត្តទុកដាក់ក្នុងភារកិច្ចរបស់គាត់ហើយ។ និស្ស័យក្រអឺតក្រទមរបស់ខ្ញុំស្ទើរតែនាំឲ្យខ្ញុំស្តីបន្ទោសគាត់ទៅហើយ ដែលនឹងធ្វើឲ្យគាត់ត្រូវបានគាបសង្កត់ និងឈឺចាប់។ នេះធ្វើឲ្យខ្ញុំដឹងថា និស្ស័យក្រអឺតក្រទមរបស់ខ្ញុំធ្ងន់ធ្ងរពេកហើយ។ ខ្ញុំបានប្រព្រឹត្តចំពោះមនុស្សដោយផ្អែកលើការស្រមើស្រមៃរបស់ខ្លួនឯង ដោយយកស្ដង់ដារនៃការវាស់វែងរបស់ខ្លួនឯងធ្វើជាគោលការណ៍នៃសេចក្តីពិត ភាពក្រអឺតក្រទមរបស់ខ្ញុំពិតជាគ្មានហេតុផលសោះ! ពេលណាខ្ញុំជួបបញ្ហានៅពេលក្រោយទៀត ខ្ញុំត្រូវតែដោះស្រាយវាដោយចិត្តដែលកោតខ្លាចព្រះជាម្ចាស់ ដោយចូលមកចំពោះព្រះជាម្ចាស់ជាមុនសិន ដើម្បីស្វែងរកបន្ថែម និងស្វែងយល់ឲ្យបានច្បាស់ពីបញ្ហារបស់បងប្អូនប្រុសស្រី។ ខ្ញុំមិនអាចសន្និដ្ឋានទាំងងងឹតងងុល ឬស្តីបន្ទោសគេដោយមិនរើសមុខ ផ្អែកលើនិស្ស័យក្រអឺតក្រទមរបស់ខ្ញុំបានទេ ព្រោះវាមិនត្រឹមតែមានទំនោរធ្វើឲ្យប៉ះពាល់ ដល់បងប្អូនប្រុសស្រីប៉ុណ្ណោះទេ តែថែមទាំងបង្អាក់ និងរំខានដល់ការងាររបស់ពួកជំនុំ និងប្រមាថដល់និស្ស័យរបស់ព្រះជាម្ចាស់ទៀតផង។ បន្ទាប់ពីនោះមក ខ្ញុំក៏បានស្វែងរកសេចក្តីពិត ដើម្បីដោះស្រាយផ្នែកនៃនិស្ស័យពុករលួយរបស់ខ្ញុំនេះ។
ក្នុងការស្វែងរករបស់ខ្ញុំ ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «យ៉ាងហោចណាស់ រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់គួរតែមានមនសិការ និងវិចារណញ្ញាណ ហើយទាក់ទង សេពគប់ និងធ្វើការជាមួយអ្នកដទៃ ស្របតាមគោលការណ៍ និងស្តង់ដារដែលព្រះជាម្ចាស់តម្រូវពីមនុស្ស។ នេះគឺជាមធ្យោបាយដ៏ល្អបំផុត។ ការនេះអាចធ្វើឱ្យព្រះជាម្ចាស់សព្វព្រះហឫទ័យ។ ដូច្នេះ តើគោលការណ៍សេចក្ដីពិតដែលព្រះជាម្ចាស់តម្រូវមានអ្វីខ្លះ? គឺថាមនុស្សចេះយោគយល់ដល់អ្នកដទៃ នៅពេលដែលពួកគេទន់ខ្សោយ និងអវិជ្ជមាន ដោយចេះគិតគូរដល់ការឈឺចាប់ និងការលំបាករបស់ពួកគេ ហើយបន្ទាប់មកសួរនាំអំពីរឿងទាំងនេះ ផ្ដល់ជំនួយ និងការគាំទ្រ ហើយអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ឱ្យពួកគេស្ដាប់ ដើម្បីជួយពួកគេដោះស្រាយបញ្ហារបស់ខ្លួន ដោយធ្វើឱ្យពួកគេយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងឈប់ទន់ខ្សោយ ហើយនាំពួកគេមកចំពោះព្រះជាម្ចាស់។ តើរបៀបនៃការអនុវត្តបែបនេះមិនស្របតាមគោលការណ៍ទេឬអី? ការអនុវត្តតាមរបៀបនេះ គឺស្របតាមគោលការណ៍សេចក្ដីពិត។ ជាការពិតណាស់ ទំនាក់ទំនងប្រភេទនេះរឹតតែស្របតាមគោលការណ៍សេចក្ដីពិតទៅទៀត។ នៅពេលដែលមនុស្សមានចេតនាបង្កការរំខាន និងការបង្អាក់ ឬមានចេតនាបំពេញភារកិច្ចរបស់ខ្លួនដោយការបង្គ្រប់កិច្ច ប្រសិនបើអ្នកឃើញបែបនេះ ហើយអាចចង្អុលបង្ហាញរឿងទាំងនេះប្រាប់ពួកគេ ស្ដីបន្ទោសពួកគេ និងជួយពួកគេស្របតាមគោលការណ៍ នោះការនេះគឺស្របតាមគោលការណ៍សេចក្ដីពិតហើយ។ ប្រសិនបើអ្នកធ្វើមិនដឹងមិនឮ ឬបណ្ដែតបណ្ដោយតាមអាកប្បកិរិយារបស់ពួកគេ ហើយបិទបាំងឱ្យពួកគេ ថែមទាំងហ៊ាននិយាយពាក្យល្អៗដើម្បីសរសើរ និងលើកសរសើរពួកគេទៀតនោះ របៀបនៃការទាក់ទងជាមួយមនុស្ស ការដោះស្រាយ និងការចាត់ចែងបញ្ហាទាំងនេះ ច្បាស់ជាផ្ទុយនឹងគោលការណ៍សេចក្ដីពិតហើយ និងគ្មានមូលដ្ឋាននៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ ដូច្នេះ របៀបនៃការទាក់ទងជាមួយមនុស្ស និងការដោះស្រាយបញ្ហាទាំងនេះ ច្បាស់ជាមិនត្រឹមត្រូវទេ ហើយរឿងនេះពិតជាមិនងាយរកឃើញឡើយ ប្រសិនបើមិនវែកញែក និងញែកដឹងស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះ» («ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (១៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៥ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ)។ «តើព្រះជាម្ចាស់ប្រព្រឹត្តចំពោះមនុស្សម្នាក់ៗយ៉ាងដូចម្ដេច? មនុស្សមួយចំនួនទើបតែជឿលើព្រះជាម្ចាស់បានរយៈពេលខ្លីប៉ុណ្ណោះ ហើយមានកម្ពស់មិនទាន់ចាស់ទុំ មនុស្សមួយចំនួននៅវ័យក្មេង និងមានបទពិសោធជីវិតតិចតួច មនុស្សមួយចំនួនមានគុណសម្បត្តិខ្សោយ និងល្ងង់ខ្លៅបន្តិច ប៉ុន្តែសារជាតិធម្មជាតិរបស់ពួកគេមិនអាក្រក់ទេ ហើយពួកគេមិនមែនជាមនុស្សអាក្រក់ឡើយ ហើយមនុស្សមួយចំនួនត្រូវបានរឹតត្បិតខ្លាំងពេកតាមវិធីផ្សេងៗ និងមិនអាចចូលរួមការជួបជុំ ឬបំពេញភារកិច្ចរបស់ពួកគេជាធម្មតាបានទេ មិនទាន់យល់សេចក្ដីពិតនៅឡើយ ហើយថែមទាំងមិនទាន់ក្ដាប់បាននូវមូលដ្ឋានគ្រឹះនៃការចូលទៅក្នុងជីវិតទៀតផង ដូច្នេះ វាជារឿងលំបាកសម្រាប់ពួកគេក្នុងការជៀសវាងការធ្វើរឿងល្ងង់ខ្លៅ ឬប្រព្រឹត្តដោយល្ងង់ខ្លៅ។ ប៉ុន្តែព្រះជាម្ចាស់មិនខ្វល់អំពីភាពល្ងង់ខ្លៅមួយឆាវរបស់មនុស្សឡើយ ទ្រង់ខ្វល់អំពីថាតើដួងចិត្តរបស់ពួកគេស្រឡាញ់សេចក្ដីពិតដែរឬទេ។ ប្រសិនបើពួកគេមានការតាំងចិត្តក្នុងការដេញតាមសេចក្ដីពិត ដែលជារឿងត្រឹមត្រូវ ហើយនេះគឺជាគោលដៅដែលពួកគេដេញតាម នោះព្រះជាម្ចាស់កំពុងទតអង្កេតពួកគេ រង់ចាំពួកគេ និងប្រទានពេលវេលា ព្រមទាំងឱកាសដែលអនុញ្ញាតឱ្យពួកគេចូលទៅក្នុង។ វាមិនមែនជារឿងដែលព្រះជាម្ចាស់នឹងបោះបង់ពួកគេចោល ដោយសារតែអំពើរំលងតែមួយដងនោះទេ។ គឺមានតែមនុស្សអាក្រក់ទេដែលធ្វើរឿងបែបនេះ ព្រះជាម្ចាស់មិនដែលប្រព្រឹត្តចំពោះមនុស្សបែបនោះឡើយ។ ប្រសិនបើព្រះជាម្ចាស់មិនប្រព្រឹត្តចំពោះមនុស្សតាមរបៀបនោះទេ ចុះហេតុអ្វីបានជាមនុស្សប្រព្រឹត្តចំពោះអ្នកដទៃតាមរបៀបនោះ? តើនេះមិនមែនជានិស្ស័យពុករលួយរបស់ពួកគេទេឬ? នេះពិតជានិស្ស័យពុករលួយរបស់ពួកគេមែន។ អ្នកត្រូវតែមើលពីរបៀបដែលព្រះជាម្ចាស់ប្រព្រឹត្តចំពោះមនុស្សអវិជ្ជា និងល្ងង់ខ្លៅ របៀបដែលទ្រង់ប្រព្រឹត្តចំពោះអស់អ្នកដែលមានកម្ពស់មិនទាន់ចាស់ទុំ របៀបដែលទ្រង់ប្រព្រឹត្តចំពោះអស់អ្នកដែលមានការបញ្ចេញឱ្យឃើញជាធម្មតានូវនិស្ស័យពុករលួយ និងរបៀបដែលទ្រង់ប្រព្រឹត្តចំពោះអស់អ្នកដែលព្យាបាទ។ ព្រះជាម្ចាស់ប្រព្រឹត្តចំពោះមនុស្សផ្សេងៗគ្នា តាមរបៀបខុសៗគ្នា ហើយទ្រង់ក៏មានវិធីផ្សេងៗក្នុងការចាត់ចែងសភាពផ្សេងៗរបស់មនុស្សផងដែរ។ អ្នកត្រូវតែយល់ពីសេចក្ដីពិត។ ពេលដែលអ្នកបានយល់ពីសេចក្តីពិតទាំងនេះហើយ នោះអ្នកនឹងដឹងអំពីរបៀបដកពិសោធន៍ក្នុងបញ្ហាផ្សេងៗ ហើយប្រព្រឹត្តដាក់មនុស្សស្របទៅតាមគោលការណ៍មិនខាន» («ដើម្បីទទួលបានសេចក្តីពិត គេត្រូវតែរៀនមេរៀនពីមនុស្ស ព្រឹត្តិការណ៍ និងរបស់ផ្សេងៗក្បែរខ្លួន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ក្រោយពីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំចាប់ផ្ដើមដឹងថា គុណសម្បត្តិ និងកម្ពស់របស់មនុស្សម្នាក់ៗគឺខុសគ្នា ហើយប្រវត្តិ និងបរិយាកាសដែលពួកគេរស់នៅតាមពេលវេលាផ្សេងៗគ្នាក៏ខុសគ្នាដែរ។ សភាព និងការលំបាករបស់ពួកគេក៏ដូច្នោះដែរ។ ទោះបីជាពួកគេសុទ្ធតែមានបញ្ហា និងការវៀចវេរក្នុងការបំពេញភារកិច្ចក៏ដោយ ក៏ធម្មជាតិនៃបញ្ហាទាំងនេះគឺខុសគ្នាដែរ។ ចំពោះអ្នកខ្លះ ដែលទើបតែចាប់ផ្ដើមហាត់បំពេញភារកិច្ច ពួកគេអាចជួបការលំបាក ដោយសារមិនស៊ាំនឹងជំនាញវិជ្ជាជីវៈ ហើយក្នុងករណីបែបនេះ យើងគួរតែផ្តល់ជំនួយ និងប្រកបដោយក្តីស្រឡាញ់ ដោយណែនាំពួកគេឲ្យយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដើម្បីឲ្យពួកគេអាចមានផ្លូវអនុវត្តក្នុងការបំពេញភារកិច្ចរបស់ខ្លួន។ ចំពោះអ្នកផ្សេងទៀត បើពួកគេយល់សេចក្តីពិត តែមិនព្រមយកទៅអនុវត្ត ដោយចេះតែធ្វើឲ្យតែរួចពីដៃជាប្រចាំ និងបង្អាក់ ព្រមទាំងរំខានដល់ការងាររបស់ពួកជំនុំ នោះពួកគេត្រូវការការលួសកាត់។ ប្រសិនបើធម្មជាតិធ្ងន់ធ្ងរ វាអាចចាំបាច់ត្រូវផ្លាស់ប្ដូរភារកិច្ច ឬដកហូតតំណែងស្របតាមគោលការណ៍។ នៅក្នុងដំណាក់ព្រះជាម្ចាស់ មានគោលការណ៍សម្រាប់ប្រព្រឹត្តចំពោះមនុស្ស វាអាស្រ័យលើប្រវត្តិរបស់ពួកគេ ហើយមិនអាចយកមកនិយាយជារួមបានទេ។ ទោះយ៉ាងណា ពេលខ្ញុំប្រព្រឹត្តចំពោះបងប្អូនប្រុសស្រី ខ្ញុំតែងតែខ្វះគោលការណ៍ ដោយធ្វើការវិនិច្ឆ័យចំពោះគេ និងស្តីបន្ទោសពួកគេតាមអំពើចិត្ត ចេញពីនិស្ស័យក្រអឺតក្រទម ដែលពិតជាគ្មានហេតុផលសោះ! ពេលឆ្លុះបញ្ចាំងពីបងស្រី ស៊ូសាន ទោះបីជាគាត់មានគំនិតលំអៀងលើ ធីហ្វានី ក៏ដោយ ខ្ញុំគួរតែផ្ទៀងផ្ទាត់ជាមុនសិនថា តើការរាយការណ៍របស់គាត់អំពីការបំពានគោលការណ៍របស់ ធីហ្វានី នៅក្នុងភារកិច្ច គឺជាការពិតឬអត់។ ប្រសិនបើខ្ញុំបានដោះស្រាយស្ថានភាពនោះ ដោយចាត់ទុកគ្រាន់តែជាការចាប់កំហុស ដោយមិនបានស្វែងយល់ពីវា វាមិនត្រឹមតែមិនអាចជួយ ស៊ូសាន ប៉ុណ្ណោះទេ តែវានឹងនាំមកនូវការប៉ះពាល់ និង ការគាបសង្កត់ដល់គាត់ទៀតផង។ ដូចគ្នាដែរ ទោះបីជាប្រសិទ្ធភាពក្នុងការបំពេញភារកិច្ចរបស់បងស្រី ឡូណា ទាបក៏ដោយ ខ្ញុំត្រូវស្វែងយល់ថាតើនេះមកពីគាត់ខ្វះគុណសម្បត្តិ ឬមកពីគាត់ធ្វើឲ្យតែរួចពីដៃ និងព្រងើយកន្តើយក្នុងការបំពេញភារកិច្ច។ ខ្ញុំត្រូវស្វែងយល់ឲ្យច្បាស់ជាមុនសិន ហើយបន្ទាប់មកដោះស្រាយវាស្របតាមគោលការណ៍។ ការគ្រាន់តែវិនិច្ឆ័យដោយផ្អែកលើរូបភាពខាងក្រៅ ហើយសន្និដ្ឋានទាំងប្រញាប់ប្រញាល់ មិនត្រឹមតែបរាជ័យក្នុងការជួយអ្នកដទៃប៉ុណ្ណោះទេ តែថែមទាំងអាចធ្វើឲ្យពួកគេកាន់តែអវិជ្ជមាន និងអសកម្មទៀតផង។ ឥឡូវនេះ ខ្ញុំយល់ពីគោលការណ៍ខ្លះៗសម្រាប់ប្រព្រឹត្តចំពោះមនុស្ស ខ្ញុំត្រូវអនុវត្តការប្រព្រឹត្តចំពោះបងប្អូនប្រុសស្រី ស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅពេលអនាគត។
ថ្មីៗនេះ ទោះបីជាខ្ញុំមិនបានជួបការលួសកាត់ណាមួយក៏ដោយ ការឆ្លុះបញ្ចាំងពីបរាជ័យរបស់ វីននី បានធ្វើឲ្យខ្ញុំដឹងពីទំនោររបស់ខ្លួនឯងក្នុងការស្តីបន្ទោសអ្នកដទៃដោយមិនរើសមុខ។ ខ្ញុំដឹងថា នេះបណ្ដាលមកពីការត្រួតត្រាដោយនិស្ស័យក្រអឺតក្រទមរបស់ខ្ញុំ ហើយក៏បានរៀនពីគោលការណ៍សម្រាប់ប្រព្រឹត្តចំពោះបងប្អូនប្រុសស្រីផងដែរ ដោយទទួលបានផលខ្លះៗ។ ឥឡូវនេះ ខ្ញុំឃើញថា ការស្វែងរកសេចក្តីពិត និងការរៀនមេរៀនពីស្ថានភាពប្រចាំថ្ងៃពិតជាសំខាន់ខ្លាំងណាស់។ ខ្ញុំចាប់ផ្ដើមដឹងថា បើយើងចង់យល់សេចក្តីពិត និងលូតលាស់ក្នុងជីវិត យើងមិនចាំបាច់រង់ចាំទាល់តែមានការលួសកាត់ធំៗ ការល្បងល ឬការបន្សុទ្ធ ទើបទទួលបានអ្វីមួយនោះទេ។ គន្លឹះសំខាន់គឺត្រូវចាប់ផ្ដើមពីមនុស្ស ព្រឹត្តិការណ៍ និងរបស់ផ្សេងៗ ដែលនៅជុំវិញខ្លួនយើង។ ទោះជាអ្វីដែលយើងឃើញ ឮ ឬឆ្លងកាត់ផ្ទាល់ខ្លួនក៏ដោយ យើងគួរតែចូលរួមក្នុងរឿងទាំងនោះ ដោយចិត្តដែលស្វែងរកសេចក្តីពិត។ បន្ទាប់មក យើងគួរតែស្វែងរកព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលពាក់ព័ន្ធ ហើយរៀនមើលមនុស្ស និងរបស់ ប្រព្រឹត្តខ្លួន និងធ្វើសកម្មភាពស្របតាមសេចក្តីពិត។ តាមរបៀបនេះ ជីវិតរបស់យើងអាចបន្តលូតលាស់បាន។