៥៤. តើលុយពិតជានាំមកនូវសុភមង្គលមែនទេ?

ដោយ ម៉ៃឃើល នូវែលសេឡង់

នៅពេលខ្ញុំមានអាយុ 8 ឆ្នាំ គ្រួសាររបស់ខ្ញុំបានជួបប្រទះនូវហេតុការណ៍ដែលនឹកស្មានមិនដល់មួយ។ ចាប់តាំងពីពេលនោះមក ម្ដាយរបស់ខ្ញុំ និងខ្ញុំបានរស់នៅអាស្រ័យគ្នាទៅវិញទៅមកដើម្បីទ្រទ្រង់ជីវិត ហើយគាត់បាននាំខ្ញុំត្រឡប់ទៅផ្ទះរបស់យើងនៅឯជនបទវិញ។ នៅពេលនោះ ពួកយើងមានជីវភាពក្រីក្រតោកយ៉ាកខ្លាំងណាស់។ អ្នកដទៃរស់នៅក្នុងផ្ទះថ្មខ្ពស់ៗ ឯពួកយើងគ្រាន់តែរស់នៅក្នុងខ្ទមប្រក់ក្បឿងប៉ុណ្ណោះ ពួកយើងខ្វះខាតខ្លាំងណាស់។ ខ្ញុំច្រណែននឹងអ្នកដទៃ ហើយសង្ឃឹមថា ខ្ញុំអាចរកលុយបានច្រើននៅពេលខ្ញុំធំឡើង ដើម្បីឱ្យជីវភាពរបស់ម្ដាយខ្ញុំ និងខ្ញុំបានធូរធារ។ ដើម្បីរកលុយ ខ្ញុំមិនបានបន្តការសិក្សាទេ បន្ទាប់ពីបញ្ចប់ការសិក្សានៅវិទ្យាល័យ។ កាលនោះ បងប្អូនប្រុសស្រីចង់ឱ្យខ្ញុំចូលរួមជាមួយពួកជំនុំ និងរស់នៅជីវិតជាពួកជំនុំ។ ប៉ុន្តែ ខ្ញុំព្រួយបារម្ភថា ការជួបជុំនឹងរារាំងដល់ការរកលុយរបស់ខ្ញុំ។ ខ្ញុំនៅក្មេងនៅឡើយ ហើយខ្ញុំត្រូវរៀបការ និងប្រកបរបរចិញ្ចឹមជីវិតនៅថ្ងៃអនាគត។ ខ្ញុំត្រូវការលុយសម្រាប់អ្វីៗគ្រប់យ៉ាងដែលខ្ញុំធ្វើ។ ដូច្នេះ ខ្ញុំបានបដិសេធពាក្យពេចន៍ និងដំបូន្មានដ៏ល្អរបស់បងប្អូនប្រុសស្រី ហើយបានបោះជំហានយ៉ាងពេញទំហឹងទៅលើផ្លូវនៃការដេញតាមលុយកាក់ កេរ្តិ៍ឈ្មោះ និងលាភសក្ការៈ។

ខ្ញុំបានធ្វើការសំណង់ ហើយក៏បានធ្វើការជាកម្មករលីសែងផងដែរ។ ក្រោយមក ខ្ញុំបានសិក្សាផ្នែកទីផ្សារ និងធ្វើជំនួញជាមួយសាច់ញាតិមួយចំនួន។ នៅទីបំផុត មុខជំនួញចេះតែកាក់កបឡើងៗ ហើយហាងតូចដែលយើងបានចាប់ផ្តើមជាមួយនោះ បានពង្រីកក្លាយជាក្រុមហ៊ុនតូចមួយដែលមានបុគ្គលិកជាងដប់នាក់ ក្នុងរយៈពេលត្រឹមតែប៉ុន្មានឆ្នាំប៉ុណ្ណោះ។ នៅក្នុងវ័យក្មេងនោះ ខ្ញុំបានក្លាយជាថៅកែ និងរកលុយបានមួយចំនួន។ ស្ថានភាពហិរញ្ញវត្ថុគ្រួសាររបស់ខ្ញុំបានប្រសើរឡើង ខ្ញុំបានទិញផ្ទះមួយ ហើយខ្ញុំអាចផ្គត់ផ្គង់រាល់ការចំណាយក្នុងជីវភាពរស់នៅជាមូលដ្ឋានបាន។ ទោះបីជាខ្ញុំរកលុយបានកាន់តែច្រើនឡើង ហើយតម្រូវការសាច់ឈាមរបស់ខ្ញុំត្រូវបានបំពេញក្តី ខ្ញុំកាន់តែគ្មានសេចក្ដីសុខ។ ដើម្បីតែរកលុយ ខ្ញុំត្រូវតែធ្វើមុខរីករាយដាក់អតិថិជន ដោយបញ្ជោរ និងផ្គាប់ចិត្តពួកគេ ហើយការកុហក និងការបោកប្រាស់មនុស្សបានក្លាយជាទម្លាប់ប្រចាំថ្ងៃរបស់ខ្ញុំ។ ខ្ញុំហ៊ានធ្វើអ្វីៗគ្រប់បែបយ៉ាងដោយមិនរើសមុខ ដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ហើយមិនបានរស់នៅដូចជាមនុស្សទាល់តែសោះ។ កាលពីមុន ខ្ញុំធ្លាប់បានឃើញថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់ប្រាប់ឱ្យយើងធ្វើជាមនុស្សស្មោះត្រង់។ រាល់ពេលដែលខ្ញុំគិតដល់រឿងនេះ ខ្ញុំមានវិប្បដិសារីយ៉ាងខ្លាំង។ លើសពីនេះទៅទៀត រាល់ថ្ងៃ ខ្ញុំបានផ្ដោតពេលវេលា និងកម្លាំងទាំងអស់ទៅលើមុខជំនួញ ដោយរក្សាចរិត និងអាកប្បកិរិយាល្អជានិច្ចជាមួយអតិថិជន។ នៅពេលដែលពួកគេហៅខ្ញុំឱ្យរៀបចំអ្វីមួយ ខ្ញុំនឹងដោះស្រាយវាភ្លាមៗ ដូចជាតាមព្រះរាជបញ្ជាអញ្ចឹង។ ប៉ុន្តែ នៅពេលដែលម្ដាយរបស់ខ្ញុំចង់ឱ្យខ្ញុំជួយធ្វើការងារផ្ទះ ឬជជែកជាមួយគាត់ ខ្ញុំតែងតែប្រាប់គាត់ថាខ្ញុំរវល់ ហើយសុំកុំឱ្យគាត់រំខានខ្ញុំ។ ខ្ញុំមិនបានចូលរួមការជួបជុំទេ ហើយខ្ញុំសឹងតែមិនដែលបានអធិដ្ឋានទាល់តែសោះ។ សភាពរបស់ខ្ញុំគឺដូចជាអ្នកមិនជឿដែលគ្មានជំនឿ។ ខ្ញុំបានក្លាយជាមនុស្សថោកទាបបន្តិចម្ដងៗដោយមិនដឹងខ្លួន។ ដោយសារតែទំនាក់ទំនងគឺមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងមុខជំនួញ រាល់ថ្ងៃ ខ្ញុំតែងគិតអំពីរបៀបរក្សាទំនាក់ទំនងជាមួយអតិថិជន។ មិនថាខ្ញុំទាក់ទងជាមួយនរណាក៏ដោយ ឲ្យតែពួកគេអាចនាំមកនូវផលប្រយោជន៍ដល់ខ្ញុំ ខ្ញុំនឹងសរសើរពួកគេ ហើយនិយាយពាក្យមិនស្មោះត្រង់ដើម្បីផ្គាប់ចិត្តពួកគេ។ ខ្ញុំកាន់តែមានពុតត្បុត និងបោកបញ្ឆោតខ្លាំងឡើងៗ ហើយវាពិតជាបានឈានដល់ចំណុចដែលខ្ញុំប្រព្រឹត្តខ្លួនជាមនុស្សមុខពីរ។ ខ្ញុំខ្ពើមរអើមនឹងអាកប្បកិរិយារបស់ខ្ញុំបែបនេះណាស់។ ខ្ញុំស្អប់ខ្លួនឯងកាន់តែខ្លាំងឡើងៗ ហើយក៏ស្អប់របៀបរស់នៅបែបនេះដែរ។

ប៉ុន្មានឆ្នាំក្រោយមក នៅពេលដែលជំងឺកូវីដបានឆ្លងរាលដាលទូទាំងប្រទេស ខ្ញុំបានឆ្លងជំងឺនេះ ហើយរាងកាយទាំងមូលរបស់ខ្ញុំមានការឈឺចាប់យ៉ាងខ្លាំង។ ពីរបីម៉ោងមុនពេលរោគសញ្ញារបស់ខ្ញុំចាប់ផ្តើម ខ្ញុំពោរពេញដោយកម្លាំង ដោយរវល់នឹងកិច្ចការជំនួញផ្សេងៗ ស្រាប់តែភ្លាមនោះ ខ្ញុំគ្មានកម្លាំងសូម្បីតែក្រោកឈរ។ ខ្ញុំដេកនៅលើគ្រែ សាច់ដុំរបស់ខ្ញុំទាំងអស់ឈឺចាប់យ៉ាងខ្លាំង ហើយក្បាលរបស់ខ្ញុំមានអារម្មណ៍ដូចជាចង់ផ្ទុះ។ ដោយសារតែខ្ញុំក្តៅខ្លួនខ្លាំងមិនព្រមថយចុះ បបូរមាត់របស់ខ្ញុំប្រេះអស់។ ខ្ញុំក្អួត និងរាករូស ខ្ញុំមានអារម្មណ៍ពិបាកក្នុងខ្លួនខ្លាំងណាស់ ហាក់ដូចជាសេចក្ដីស្លាប់នៅមិនឆ្ងាយប៉ុន្មានឡើយ។ នោះហើយជាពេលដែលខ្ញុំមានអារម្មណ៍ថា មនុស្សមានភាពផុយស្រួយ និងតូចល្អិតកម្រិតណា។ នៅពេលនោះ ខ្ញុំចាប់ផ្តើមឆ្លុះបញ្ចាំង ដោយគិតថា «តើខ្ញុំរស់នៅបែបនេះដើម្បីអ្វីទៅ?» ព្រឹត្តិការណ៍កន្លងមកបានលេចឡើងម្ដងមួយឆាកៗនៅក្នុងចិត្តរបស់ខ្ញុំ ដូចជាឈុតឆាកក្នុងភាពយន្ត ហើយខ្ញុំបានគិតថា «រាល់ថ្ងៃ ខ្ញុំបានខំគិតសឹងតែផ្ទុះក្បាលរកវិធីដើម្បីរកលុយឱ្យបានកាន់តែច្រើន។ តើខ្ញុំពិតជារស់នៅគ្រាន់តែដើម្បីប្រឹងរកលុយស្ទើរស្លាប់ស្ទើររស់ និងធ្វើការបែបនេះឬ? តើវាគ្រាន់តែដើម្បីបំពេញអំនួត និងមុខមាត់របស់ខ្ញុំ ដើម្បីឱ្យគេសរសើរខ្ញុំឬ? គ្រាន់តែដើម្បីលង់នឹងការស៊ីផឹក និងការសប្បាយផ្សេងៗឬ? តើនេះជាគោលបំណងក្នុងជីវិតរបស់ខ្ញុំឬ? តើជីវិតរបស់ខ្ញុំមានតែប៉ុណ្ណឹងឬ? តើខ្ញុំពិតជានឹងស្លាប់បែបនេះឬ?» ពេលគិតដល់ចំណុចនេះ ខ្ញុំមានវិប្បដិសារីយ៉ាងខ្លាំង។ ខ្ញុំស្ដាយក្រោយដែលខ្ញុំមិនបានជឿលើព្រះជាម្ចាស់ឱ្យបានត្រឹមត្រូវ និងមិនបានរស់នៅជាជីវិតពួកជំនុំតាំងពីដំបូង។ ខ្ញុំពិតជាស្ដាយក្រោយខ្លាំងណាស់ ហើយខ្ញុំមិនចង់ស្លាប់បែបនេះទេ។ ខ្ញុំបានគិតដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលខ្ញុំធ្លាប់បានអានកាលពីអតីតកាល៖ «គ្រោះមហន្តរាយគ្រប់បែបយ៉ាង នឹងកើតឡើងជាបន្តបន្ទាប់។ គ្រប់ប្រទេស និងគ្រប់ទីកន្លែងទាំងអស់ នឹងជួបគ្រោះមហន្តរាយ៖ គ្រោះកាច គ្រោះទុរ្ភិក្ស គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងគ្រោះរញ្ជួយដី កើតឡើងនៅគ្រប់ទីកន្លែង។ គ្រោះមហន្តរាយទាំងនេះមិនត្រឹមតែកើតឡើងតែមួយ ឬពីរកន្លែងប៉ុណ្ណោះទេ ហើយក៏នឹងមិនបញ្ចប់ទៅវិញត្រឹមមួយថ្ងៃ ឬពីរថ្ងៃនោះដែរ។ ផ្ទុយទៅវិញ គ្រោះមហន្តរាយទាំងនោះនឹងរាលដាលកាន់តែធំឡើងៗក្នុងតំបន់ ហើយកាន់តែធ្ងន់ធ្ងរទៅៗ។ អំឡុងពេលនេះ គ្រោះសត្វល្អិតចង្រៃគ្រប់ប្រភេទ នឹងកើតមានឡើងជាបន្តបន្ទាប់ ហើយបាតុភូតមនុស្សស៊ីសាច់មនុស្ស នឹងកើតមានឡើងគ្រប់ទីកន្លែង។ នេះគឺជាការជំនុំជម្រះរបស់ខ្ញុំលើបណ្ដាប្រទេសនិងប្រជាជាតិដ៏ច្រើនអនេក» («ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ៦៥ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «មនុស្សចំណាយពេលពេញមួយជីវិតរបស់ពួកគេដេញតាមលុយកាក់ ហើយកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ពួកគេចាត់ទុករឿងទាំងនេះជាខ្សែជីវិត ជាមធ្យោបាយទ្រទ្រង់តែមួយគត់សម្រាប់ពួកគេ ហាក់ដូចជាការមានរបស់ទាំងនេះ មានន័យថាពួកគេអាចរស់នៅបន្ត និងគេចផុតពីសេចក្ដីស្លាប់អ៊ីចឹង។ ប៉ុន្តែ មានតែពេលដែលពួកគេជិតស្លាប់ប៉ុណ្ណោះ ទើបពួកគេដឹងថា លុយកាក់ កេរ្តិ៍ឈ្មោះ និងលាភសក្ការៈ នៅឆ្ងាយពីពួកគេប៉ុនណា ហើយនៅចំពោះមុខសេចក្ដីស្លាប់ តើពួកគេទន់ខ្សោយ និងគ្មានអំណាចប៉ុនណា តើពួកគេងាយរងគ្រោះប៉ុនណា ហើយតើពួកគេឯកោ និងគ្មានទីពឹងប៉ុនណា ដោយគ្មានកន្លែងពឹងពាក់ឡើយ។ ពួកគេទទួលស្គាល់ថា លុយកាក់ ឬកេរ្តិ៍ឈ្មោះ និងលាភសក្ការៈមិនអាចដោះដូរនឹងជីវិតបានឡើយ មិនថាគេជាមនុស្សមានទ្រព្យសម្បត្តិច្រើនប៉ុនណា មិនថាឋានៈរបស់ពួកគេខ្ពង់ខ្ពស់យ៉ាងណា ទាំងអស់គ្នាគឺក្រីក្រ និងតូចទាបយ៉ាងស្មើៗគ្នានៅចំពោះសេចក្តីស្លាប់។ ពួកគេទទួលស្គាល់ថា ទឹកប្រាក់មិនអាចទិញជីវិតបាន កេរ្តិ៍ឈ្មោះ និងលាភសក្ការៈមិនអាចឱ្យមនុស្សម្នាក់គេចពីសេចក្តីស្លាប់បានទេ ហើយទឹកប្រាក់ និងកេរ្តិ៍ឈ្មោះ និងលាភសក្ការៈមិនអាចពន្យារជីវិតរបស់គេបានឡើយ សូម្បីតែមួយនាទី ឬមួយវិនាទីក៏មិនបានផង។ បើមនុស្សមានអារម្មណ៍បែបនេះកាន់តែច្រើន នោះពួកគេនឹងស្រេកឃ្លានចង់បន្តរស់នៅកាន់តែខ្លាំង។ បើមនុស្សមានអារម្មណ៍បែបនេះកាន់តែច្រើន នោះពួកគេនឹងខ្លាចការមកដល់នៃសេចក្តីស្លាប់កាន់តែខ្លាំង។ មានតែមកដល់ចំណុចនេះទេ ទើបពួកគេដឹងខ្លួនដោយពិតប្រាកដថា ជីវិតរបស់គេមិនមែនជាកម្មសិទ្ធិរបស់គេ និងមិនមែនសម្រាប់ឱ្យពួកគេត្រួតត្រា ហើយទទួលស្គាល់ថា គេគ្មានអំណាចអ្វីនឹងសម្រេចថាតើគេត្រូវមានជីវិតរស់នៅ ឬស្លាប់នោះឡើយ វាគឺហួសពីដែនត្រួតត្រារបស់នរណាម្នាក់ហើយ» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ តាមពិតទៅ ខ្ញុំធ្លាប់បានអានព្រះបន្ទូលទាំងនេះជាច្រើនដងរួចមកហើយ។ ទោះបីជាខ្ញុំខ្លាចគ្រោះមហន្តរាយក៏ដោយ ឲ្យតែវាមិនកើតឡើងចំពោះខ្ញុំ ខ្ញុំតែងតែមានអារម្មណ៍ថា វាស្ថិតនៅឆ្ងាយណាស់ ហើយបន្តដេញតាមទ្រព្យសម្បត្តិ និងដេញតាមជីវិតដែលខ្ញុំចង់បាន ដូចដែលខ្ញុំធ្លាប់ធ្វើពីមុនដដែល។ ឥឡូវនេះ ខ្ញុំកំពុងដេកនៅលើគ្រែ ដោយឈឺចាប់ពេញរាងកាយ និងទាល់តម្រិះ ហើយទើបខ្ញុំយល់ថា ទោះបីជាទ្រព្យសម្បត្តិអាចនាំមកនូវភាពសប្បាយខាងសម្ភារៈខ្លះដល់មនុស្សក៏ដោយ វាពិតជាគ្មានប្រយោជន៍សោះឡើយ នៅពេលប្រឈមមុខនឹងជំងឺកូវីដ។ ទីបំផុត ខ្ញុំបានដឹងយ៉ាងច្បាស់ថា ខ្ញុំពិតជាល្ងង់ខ្លៅ និងងងឹតងងល់មែន។ ខ្ញុំពិតជារឹងទទឹងណាស់! ពេលពិនិត្យមើលឱ្យដិតដល់ទៅ ទោះបីជាខ្ញុំជឿលើព្រះជាម្ចាស់ក៏ដោយ ក៏ខ្ញុំបានព្រងើយកន្តើយនឹងព្រះបន្ទូលរបស់ព្រះអង្គទាំងស្រុង ហើយមិនដែលបញ្ឈប់ការដេញតាមទ្រព្យសម្បត្តិ កេរ្តិ៍ឈ្មោះ និងលាភសក្ការៈឡើយ នេះគឺជាអាកប្បកិរិយាពិតរបស់ខ្ញុំចំពោះព្រះជាម្ចាស់ និងព្រះបន្ទូលរបស់ព្រះអង្គ។ ទាល់តែពេលខ្ញុំឆ្លងជំងឺកូវីដ ទើបខ្ញុំចាប់ផ្តើមឆ្លុះបញ្ចាំងពីខ្លួនឯង។ ខ្ញុំនឹកឃើញដល់អ្វីដែលព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា៖ «តើគាត់នឹងបានផលចំណេញអ្វី ប្រសិនបើមនុស្សម្នាក់ទទួលបានពិភពលោកទាំងមូល ហើយបាត់បង់ព្រលឹងរបស់ខ្លួននោះ? ឬថាតើមនុស្សត្រូវផ្ដល់អ្វីដើម្បីដោះដូរព្រលឹងវិញ្ញាណរបស់ខ្លួន?» (ម៉ាថាយ ១៦:២៦)។ ទីបំផុត ខ្ញុំមានការយល់ដឹងផ្ទាល់ខ្លួនបន្តិចបន្តួចអំពីអត្ថន័យនៃព្រះបន្ទូលទាំងនេះ។ មនុស្សពិតជាមិនអាចប្រើលុយដើម្បីទិញជីវិតបានឡើយ! ខ្ញុំបានប្រឹងប្រែខ្លួននៅលើគ្រែ ហើយលុតជង្គង់ចុះដើម្បីអធិដ្ឋាន «ឱ ព្រះដ៏មានគ្រប់ព្រះចេស្ដាអើយ ទូលបង្គំពិតជាល្ងង់ខ្លៅ និងងងឹតងងល់ណាស់។ ទូលបង្គំអាចបន្ទោសតែខ្លួនឯងប៉ុណ្ណោះ ដែលធ្វើឱ្យជីវិតធ្លាក់មកដល់ចំណុចនេះ។ ព្រះអង្គបានសង្រ្គោះទូលបង្គំរហូតមក ដោយប្រើបងប្អូនប្រុសស្រីឱ្យមកបបួលទូលបង្គំម្ដងហើយម្ដងទៀត ដើម្បីចូលរួមក្នុងជីវិតពួកជំនុំ ប៉ុន្តែទូលបង្គំមិនដែលចង់ទទួលយកឡើយ ហើយបានបដិសេធសេចក្ដីសង្រ្គោះរបស់ព្រះអង្គ។ ឱ ព្រះជាម្ចាស់អើយ ទូលបង្គំមានវិប្បដិសារីខ្លាំងណាស់។ ឥឡូវនេះ ទូលបង្គំយល់ហើយថា លុយមិនអាចទិញសុខភាព ឬទិញជីវិតបានទេ។ ទូលបង្គំតែងតែដេញតាមលុយកាក់ ដោយចង់ប្រើវាដើម្បីកែលម្អជីវិតរបស់ទូលបង្គំ ប៉ុន្តែដើម្បីរកលុយ ទូលបង្គំរស់នៅក្នុងភាពនឿយហត់ទាំងផ្លូវកាយ និងផ្លូវចិត្ត ហើយវាស្ទើរតែធ្វើឱ្យទូលបង្គំអស់ជីវិតទៅហើយ។ ទូលបង្គំមិនចង់បន្តរស់នៅក្នុងភាពឈឺចាប់បែបនេះទៀតទេ។ ទូលបង្គំមិនចង់បន្តរស់នៅដូចជាមនុស្សមានពុត នៅក្នុងមជ្ឈដ្ឋាននៃការបោកប្រាស់គ្នាទៅវិញទៅមក ដែលពោរពេញទៅដោយការបោកប្រាស់ និងការកុហកនេះឡើយ។ ឱ ព្រះជាម្ចាស់អើយ សូមអត់ទោសឱ្យទូលបង្គំផង ហើយផ្តល់ឱកាសឱ្យទូលបង្គំម្ដងទៀត។ សូមសង្រ្គោះទូលបង្គំផង!» នោះហើយជារបៀបដែលខ្ញុំអធិដ្ឋាន និងសារភាពបាប។ ទោះបីជាការឈឺចាប់ខាងផ្លូវកាយរបស់ខ្ញុំមិនបានធូរស្រាលសូម្បីបន្តិចក៏ដោយ នៅពេលនោះ ចិត្តរបស់ខ្ញុំមានអារម្មណ៍កក់ក្ដៅ ដូចជាកូនក្មេងនៅក្នុងរង្វង់ដៃឪពុកម្ដាយ។

ថ្ងៃបន្ទាប់ ម្ដាយរបស់ខ្ញុំបានឮថាខ្ញុំឆ្លងជំងឺ ហើយបានមកមើលថែខ្ញុំ។ គាត់បានអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាជាច្រើនឱ្យខ្ញុំស្ដាប់ ហើយព្រះបន្ទូលខ្លះបានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះខ្ញុំ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «សាតាំងប្រើកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ដើម្បីគ្រប់គ្រងគំនិតរបស់មនុស្ស ធ្វើឱ្យពួកគេមិនគិតពីអ្វីក្រៅពីរឿងទាំងពីរនេះ ហើយធ្វើឱ្យពួកគេតស៊ូដើម្បីកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ រងទុក្ខលំបាកដើម្បីកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ទ្រាំទ្រការអាម៉ាស់ និងទទួលបន្ទុកធ្ងន់ដើម្បីកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ លះបង់អ្វីៗគ្រប់យ៉ាងដែលពួកគេមានដើម្បីកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ហើយធ្វើការវិនិច្ឆ័យ ឬការសម្រេចចិត្តគ្រប់យ៉ាង ដើម្បីកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ។ តាមរបៀបនេះ សាតាំងដាក់ខ្នោះដែលមើលមិនឃើញមកលើមនុស្ស ហើយនៅពេលមានខ្នោះទាំងនេះជាប់នឹងខ្លួន ពួកគេមិនមានសមត្ថភាព ហើយក៏មិនមានភាពក្លាហានក្នុងការរំដោះខ្លួនដែរ។ ដោយមិនដឹងខ្លួន ពួកគេរែកពុនខ្នោះទាំងនេះ នៅពេលពួកគេដើរទៅមុខមួយជំហានម្តងៗដោយការលំបាកយ៉ាងខ្លាំង។ ដើម្បីកេរ្តិ៍ឈ្មោះ និងលាភសក្ការៈនេះ មនុស្សជាតិវង្វេងចេញពីព្រះជាម្ចាស់ ហើយក្បត់ទ្រង់ ហើយកាន់តែក្លាយជាទុច្ចរិតទៅៗ។ តាមរបៀបនេះ មួយជំនាន់ហើយមួយជំនាន់ទៀត ត្រូវបានបំផ្លាញនៅក្នុងកេរ្តិ៍ឈ្មោះ និងលាភសក្ការៈរបស់សាតាំង» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ VI» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ «'លុយអាចប្រើខ្មោចឱ្យកិនម្សៅបាន' គឺជាទស្សនវិជ្ជារបស់សាតាំង។ វារីករាលដាលយ៉ាងខ្លាំងនៅក្នុងចំណោមមនុស្ស និងក្នុងគ្រប់សង្គមជាតិទាំងអស់។ អ្នកអាចនិយាយបានថា នេះគឺជានិន្នាការមួយ។ នេះគឺដោយសារតែទស្សនវិជ្ជានេះត្រូវបានគេបណ្ដុះគំនិតនៅក្នុងដួងចិត្តរបស់មនុស្សម្នាក់ៗដែលពីដើមដំបូងឡើយ មនុស្សនេះមិនបានទទួលយកភាសិតនេះទេ ប៉ុន្តែបន្ទាប់មក ក៏ព្រមទទួលយកដោយស្ងាត់ស្ងៀម នៅពេលដែលពួកគេចាប់ផ្ដើមមានពិសោធជាមួយជីវិតជាក់ស្ដែង ហើយចាប់ផ្ដើមមានអារម្មណ៍ថា ពាក្យទាំងនេះពិតជាត្រឹមត្រូវមែន។ តើនេះមិនមែនជាដំណើរការនៃការធ្វើឱ្យមនុស្សពុករលួយរបស់សាតាំងទេឬអី? ប្រហែលមនុស្សមិនមានកម្រិតនៃការយល់ដឹងអំពីព្រះបន្ទូលនេះដូចគ្នានោះទេ ប៉ុន្តែមនុស្សគ្រប់គ្នាមានកម្រិតនៃការបកស្រាយ និងកម្រិតនៃការទទួលស្គាល់ភាសិតនេះខុសៗគ្នា ផ្អែកលើរឿងរ៉ាវដែលបានកើតឡើងជុំវិញខ្លួនពួកគេ និងផ្អែកលើបទពិសោធរបស់ពួកគេផ្ទាល់។ តើរឿងមិនបែបនេះទេឬអី? មិនថាមនុស្សម្នាក់មានបទពិសោធន៍ច្រើនប៉ុនណាពាក់ព័ន្ធពាក្យភាសិតនេះឡើយ តើវាអាចមានផលអវិជ្ជមានអ្វីខ្លះទៅលើចិត្តរបស់មនុស្សណាម្នាក់? រឿងខ្លះត្រូវបានបើកសម្ដែងតាមរយៈនិស្ស័យរបស់មនុស្សនៅក្នុងលោកីយ៍នេះ រួមទាំងអ្នករាល់គ្នាគ្រប់ៗរូបផងដែរ។ តើនេះវាជាអ្វីទៅ? នេះជាការថ្វាយបង្គំលុយ។ តើវាពិបាកនឹងដកចេញពីដួងចិត្តរបស់មនុស្សម្នាក់មែនទេ? ពិតជាពិបាកណាស់! ហាក់ដូចជាការដែលសាតាំងធ្វើឱ្យមនុស្សពុករលួយនោះ ជ្រាលជ្រៅខ្លាំងណាស់! សាតាំងប្រើលុយដើម្បីអន្ទងចិត្តមនុស្ស និងធ្វើឱ្យពួកគេទាំងអស់ពុករលួយ ធ្លាក់ខ្លួនទៅក្នុងការថ្វាយបង្គំលុយ និងសម្ភារៈ។ ហើយការថ្វាយបង្គំលុយនេះ សម្ដែងចេញតាមរយៈឥរិយាបថរបស់មនុស្សយ៉ាងដូចម្តេច? តើអ្នករាល់គ្នាមិនគិតថា នៅក្នុងពិភពលោកនេះ អ្នកមិនអាចរស់បានឡើយ បើគ្មានលុយ ហើយថាអ្នកមិនអាចរស់នៅបានសូម្បីតែមួយថ្ងៃ បើគ្មានវាទេឬអី? ចំនួនលុយដែលមនុស្សមាន កំណត់ថាតើឋានៈរបស់ពួកគេខ្ពស់កម្រិតណា និងថាតើពួកគេថ្លៃថ្នូរកម្រិតណា។ អ្នកក្រមិនមានអារម្មណ៍ថាពួកគេអាចងើបមុខមាត់បានឡើយ ចំណែកឯអ្នកមានវិញ មានឋានៈខ្ពស់ ងើបមុខមាត់ ហើយអាចនិយាយដោយសំឡេងខ្លាំងៗ និងរស់នៅដោយភាពក្រអឺតក្រទម និងតាមអំពើចិត្ត។ តើពាក្យភាសិត និងនិន្នាការនេះ នាំអ្វីខ្លះដល់មនុស្ស? តើវាមិនមែនជាការពិតទេឬអី ដែលមនុស្សជាច្រើនសុខចិត្តលះបង់គ្រប់យ៉ាង ដើម្បីលុយនោះ? តើមិនមែនមានមនុស្សជាច្រើនដែលបាត់បង់សេចក្តីថ្លៃថ្នូរ និងភាពសុចរិតរបស់ខ្លួនដោយសារតែដេញតាមលុយកាក់កាន់តែច្រើនទេឬអី? តើមិនមែនមានមនុស្សជាច្រើនដែលបាត់បង់ឱកាសក្នុងការបំពេញភារកិច្ចរបស់ខ្លួន និងដើរតាមព្រះជាម្ចាស់ដើម្បីតែប្រាក់នេះទេឬអី? តើការបាត់បង់ឱកាសដើម្បីទទួលបានសេចក្ដីពិត និងត្រូវបានសង្រ្គោះ មិនមែនជាការបាត់បង់ដ៏ធំធេងបំផុតសម្រាប់មនុស្សទេឬអី? គ្រាន់តែប្រើប្រាស់វិធីសាស្ត្រនេះ និងពាក្យភាសិតនេះ សាតាំងបានធ្វើឱ្យមនុស្សពុករលួយដល់កម្រិតនេះ។ តើបំណងចិត្តរបស់សាតាំង មិនមែនពិសពុលទេឬអី? តើនេះមិនមែនជាកលល្បិចព្យាបាទទេឬអី?» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ V» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ ការអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ខ្ញុំមានអារម្មណ៍ថា គ្រប់ឃ្លាគឺជាសេចក្ដីពិត។ ព្រះបន្ទូលដែលព្រះអង្គមានបន្ទូលគឺត្រឹមត្រូវណាស់ ហើយចាក់ដោតដល់ជម្រៅចិត្តរបស់ខ្ញុំ។ ខ្ញុំមានសភាពដូចអ្វីដែលព្រះជាម្ចាស់បានបើកសម្ដែងអញ្ចឹង៖ តែងតែថ្វាយបង្គំលុយកាក់ ដោយប្រព្រឹត្តតាមគំនិតដែលថា «លុយជាធំ»។ ខ្ញុំជឿថា ប្រសិនបើខ្ញុំមានលុយ ខ្ញុំនឹងមានអ្វីៗគ្រប់យ៉ាង ហើយអាចរស់នៅក្នុងជីវិតជាអ្នកខ្ពង់ខ្ពស់ រស់នៅតាមចិត្តដែលខ្ញុំចង់ ហើយត្រូវបានអ្នកដទៃកោតសរសើរ ផ្ទុយទៅវិញ ប្រសិនបើខ្ញុំគ្មានលុយ ខ្ញុំនឹងមិនអាចធ្វើអ្វីបានឡើយ។ តាមរយៈអ្វីដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបើកសម្ដែង ខ្ញុំបានឃើញពីភាពព្យាបាទ និងបំណងដ៏គួរឱ្យស្អប់ខ្ពើមរបស់សាតាំង។ សាតាំងបានប្រើលុយកាក់ កេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ដើម្បីគ្រប់គ្រងគំនិតរបស់ខ្ញុំ ដោយធ្វើឱ្យខ្ញុំវង្វេងយ៉ាងជ្រៅនៅក្នុងរបស់ទាំងនេះ ហើយធ្វើឱ្យការរកលុយ ក្លាយជាគោលដៅ និងទិសដៅដែលខ្ញុំដេញតាមក្នុងជីវិត ហេតុនេះ ធ្វើឱ្យខ្ញុំគេចចេញ និងក្បត់ព្រះជាម្ចាស់ ហើយកាន់តែក្លាយជាមនុស្សបោកបញ្ឆោត កាចសាហាវ និងលោភលន់ឡើងៗ ដើម្បីឱ្យខ្ញុំត្រូវវិនាសជាមួយសាតាំងនៅទីបំផុត។ កាលពីមុន ខ្ញុំតែងតែរស់នៅតាមគំនិតដែលសាតាំងបានបញ្ចូលក្នុងខ្លួនខ្ញុំ ដោយចិត្តរបស់ខ្ញុំមិនគិតអ្វីក្រៅពីលុយកាក់ កេរ្តិ៍ឈ្មោះ និងលាភសក្ការៈឡើយ។ ខ្ញុំជឿថា មនុស្សមិនអាចធ្វើអ្វីបានឡើយបើគ្មានលុយ ហើយថា អ្នកដែលមានលុយអាចរីករាយនឹងជីវិតប្រសើរជាងមុន និងធ្វើឱ្យអ្នកដទៃកោតសរសើរពួកគេ។ ជំនឿដែលមើលទៅហាក់ដូចជាសាមញ្ញនេះ បានចងខ្ញុំដោយច្រវាក់ដែលមើលមិនឃើញ ដោយឃុំខ្ញុំយ៉ាងជិតនៅក្រោមការគ្រប់គ្រងរបស់សាតាំង ដោយគ្មានភាពក្លាហានសូម្បីបន្តិចដើម្បីរើបម្រះឱ្យរួចខ្លួន។ នេះហើយជារបៀបដែលខ្ញុំត្រូវបានសាតាំងបោកប្រាស់ និងធ្វើឱ្យពុករលួយ។ ដើម្បីតែលុយកាក់ កេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ខ្ញុំបានក្លាយជាមនុស្សព្រងើយកន្តើយ និងដាច់ធម៌មេត្តា ដោយធ្វើគ្រប់បែបយ៉ាងមិនរើសមធ្យោបាយ ហើយពោរពេញទៅដោយការកុហក និងការបោកប្រាស់។ ខ្ញុំមិនបានរស់នៅដូចជាមនុស្សទាល់តែសោះ។ បន្ទាប់ពីរកលុយបានខ្លះ ខ្ញុំបានដើរលេងគ្រប់ទីកន្លែង ដោយចង់កាត់បន្ថយការឈឺចាប់របស់ខ្ញុំ។ តាមពិតទៅ នេះគ្រាន់តែជាវិធីធ្វើឱ្យខ្លួនឯងស្ពឹកស្រពន់មួយគ្រាប៉ុណ្ណោះ។ ទោះបីជាខ្ញុំបានផ្តោតកម្លាំង និងពេលវេលាទាំងអស់ទៅលើការងារក៏ដោយ ដោយចង់ឱ្យការណ៍នេះធ្វើឱ្យជីវិតខ្ញុំមានន័យ ក៏ខ្ញុំមិនអាចរំដោះខ្លួនចេញពីភាពទទេស្អាតដែលខ្ញុំមានអារម្មណ៍នៅក្នុងចិត្តបានដែរ។ គឺព្រះបន្ទូលរបស់ព្រះជាម្ចាស់ហើយ ដែលបានដាស់ចិត្តរបស់ខ្ញុំ។ ខ្ញុំចាប់ផ្តើមពិនិត្យមើលការដេញតាមរបស់ខ្ញុំយ៉ាងម៉ត់ចត់ ហើយខ្ញុំមិនចង់បន្តដេញតាមលុយកាក់ កេរ្តិ៍ឈ្មោះ និងលាភសក្ការៈយ៉ាងងប់ងុលទៀតទេ។ របស់ទាំងនេះមិនមានឫទ្ធិអំណាចខ្លាំងក្លាដូចដែលខ្ញុំបានស្រមៃនោះទេ។ នៅពេលដែលខ្ញុំឈឺដេកនៅលើគ្រែ មិនអាចក្រោកបាន ភាពសប្បាយខាងសម្ភារៈ និងលុយកាក់ ហាក់ដូចជាគ្មានន័យអ្វីសោះ។ លុយមិនអាចសង្រ្គោះជីវិតមនុស្សបានទេ ហើយវាមិនមែនជាឫសគល់នៃការរស់រានរបស់មនុស្សឡើយ។ វាមិនរំដោះមនុស្សចេញពីការឈឺចាប់បានទេ។

បន្ទាប់មក ខ្ញុំចាប់ផ្តើមស្វែងរក ថាតើខ្ញុំគួរដេញតាមរបៀបណា ដើម្បីរស់នៅក្នុងជីវិតដែលមានតម្លៃ និងមានអត្ថន័យ។ នៅពេលនោះ ខ្ញុំបានអានព្រះបន្ទូលទាំងនេះរបស់ព្រះជាម្ចាស់៖ «ក្នុងនាមជាមនុស្សធម្មតា និងជាមនុស្សដែលខិតខំស្រឡាញ់ព្រះជាម្ចាស់ នោះការចូលទៅក្នុងនគរព្រះ និងក្លាយជារាស្ដ្ររបស់ព្រះជាម្ចាស់ គឺជាអនាគតពិតប្រាកដរបស់អ្នករាល់គ្នា និងជាជីវិតមួយដែលមានតម្លៃខ្ពស់បំផុត និងមានសារៈសំខាន់បំផុត ហើយគ្មានអ្នកណាម្នាក់មានពរជាងអ្នករាល់គ្នាឡើយ។ ហេតុអ្វីបានជាខ្ញុំមានបន្ទូលបែបនេះ? ដ្បិតអស់អ្នកដែលមិនជឿលើព្រះជាម្ចាស់រស់នៅសម្រាប់តែសាច់ឈាម និងរស់នៅសម្រាប់សាតាំង ប៉ុន្តែសព្វថ្ងៃនេះ អ្នករាល់គ្នារស់នៅដើម្បីព្រះជាម្ចាស់ និងរស់នៅដើម្បីបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ហេតុនេះទើបខ្ញុំមានបន្ទូលថា ជីវិតរបស់អ្នករាល់គ្នាមានសារៈសំខាន់បំផុត។ មានតែមនុស្សមួយក្រុមដែលត្រូវបានព្រះជាម្ចាស់ជ្រើសរើសនេះទេ ទើបអាចរស់នៅក្នុងជីវិតដែលមានសារៈសំខាន់បំផុតបាន៖ គ្មាននរណាម្នាក់ផ្សេងទៀតនៅលើផែនដី អាចរស់នៅក្នុងជីវិតមួយដែលមានតម្លៃ និងមានន័យបែបនេះដូចជិវិតរបស់អ្នកឡើយ» («ស្គាល់កិច្ចការថ្មីបំផុតរបស់ព្រះជាម្ចាស់ និងដើរតាមដានព្រះបាទារបស់ព្រះអង្គ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «មិនថាមនុស្សបំពេញភារកិច្ចអ្វីទេ តើមានអ្វីត្រឹមត្រូវជាងនេះដែរឬទេ? នេះជាអ្វីមួយដែលស្រស់ស្អាត និងសុចរិតបំផុតក្នុងចំណោមមនុស្ស។ ភាវៈដែលត្រូវបានបង្កើតមក គួរតែបំពេញភារកិច្ចរបស់ខ្លួន ដើម្បីទទួលបានការយល់ព្រមពីព្រះអាទិករ។ ភាវៈដែលព្រះបានបង្កើត រស់នៅក្រោមការត្រួតត្រារបស់ព្រះអាទិករ ហើយពួកគេទទួលយកអ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់បានផ្គត់ផ្គង់ និងអ្វីគ្រប់យ៉ាងដែលមកពីព្រះជាម្ចាស់ ដូចនេះ ពួកគេគួរតែបំពេញទំនួលខុសត្រូវ និងកាតព្វកិច្ចរបស់ខ្លួន។ ការណ៍នេះគឺត្រឹមត្រូវឥតខ្ចោះតាមធម្មជាតិ និងត្រូវបានកំណត់ទុកដោយព្រះជាម្ចាស់។ តាមរយៈចំណុចនេះ គេអាចឃើញថា ការដែលមនុស្សបំពេញភារកិច្ចជាភាវៈដែលព្រះបានបង្កើត គឺមានភាពយុត្តិធម៌ ស្រស់ស្អាត និងថ្លៃថ្នូរជាងអ្វីផ្សេងទៀតដែលគេបានធ្វើ ក្នុងពេលដែលពួកគេរស់នៅក្នុងពិភពមនុស្សទៅទៀត។ ក្នុងចំណោមមនុស្សជាតិ គ្មានអ្វីដែលមានន័យ និងមានតម្លៃជាងនេះទៀតឡើយ ហើយក៏គ្មានអ្វីដែលនាំមកនូវអត្ថន័យ និងតម្លៃចំពោះជីវិតរបស់មនុស្សដែលព្រះបានបង្កើត ខ្លាំងជាងការបំពេញភារកិច្ចជាភាវៈដែលត្រូវបានបង្កើតមកនោះដែរ។ នៅលើផែនដី មានតែមនុស្សមួយក្រុមដែលបំពេញភារកិច្ចជាភាវៈដែលត្រូវបានបង្កើតមក ដោយពិតប្រាកដ និងស្មោះត្រង់ប៉ុណ្ណោះ ទើបជាមនុស្សដែលស្ដាប់បង្គាប់តាមព្រះអាទិករ។ ក្រុមមួយនេះមិនដើរតាមនិន្នាការនៃពិភពខាងក្រៅទេ។ ពួកគេស្ដាប់បង្គាប់តាមការដឹកនាំ និងការណែនាំរបស់ព្រះជាម្ចាស់ ពួកគេស្ដាប់តាមព្រះបន្ទូលរបស់ព្រះអាទិករតែមួយប៉ុណ្ណោះ ពួកគេទទួលយកសេចក្តីពិតដែលព្រះអាទិករសម្ដែងចេញ ពួកគេរស់នៅតាមព្រះបន្ទូលរបស់ព្រះអាទិករ។ នេះជាទីបន្ទាល់ពិតប្រាកដ និងលាន់កងរំពងខ្លាំងបំផុត ហើយវាជាបន្ទាល់នៃសេចក្តីជំនឿដ៏ប្រសើរបំផុតលើព្រះជាម្ចាស់។ ការដែលភាវៈដែលព្រះបានបង្កើតមក អាចបំពេញភារកិច្ចជាភាវៈដែលបានបង្កើតមក អាចផ្គាប់ព្រះហឫទ័យព្រះអាទិករ នោះគឺជារឿងដ៏អស្ចារ្យបំផុតក្នុងចំណោមមនុស្សជាតិ និងក៏ជាអ្វីមួយដែលគួរឱ្យសាទរក្នុងចំណោមមនុស្សផងដែរ។ រាល់អ្វីៗដែលព្រះអាទិករបានប្រទានដល់ភាវៈដែលត្រូវបានបង្កើតមក ពួកគេគួរតែទទួលយកដោយឥតលក្ខខណ្ឌ។ សម្រាប់មនុស្សជាតិ នេះជាព្រះពរ និងសិរីល្អ ហើយសម្រាប់អស់អ្នកដែលបំពេញភារកិច្ចជាភាវៈដែលព្រះបានបង្កើតមក គ្មានអ្វីដែលអស្ចារ្យ ឬស័ក្ដិសមនឹងកិត្តិយសជាងនេះទៀតឡើយ ពោលគឺនេះជាអ្វីមួយដែលវិជ្ជមាន» (ដកស្រង់ពី «ចំណុចទីប្រាំបួន (ផ្នែកទីប្រាំពីរ)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ តាមរយៈការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានរកឃើញទិសដៅនៅក្នុងជីវិត។ ខ្ញុំបានយល់ថា ក្នុងនាមជាភាវៈដែលព្រះបានបង្កើត មនុស្សគួរតែរស់នៅដើម្បីដេញតាមសេចក្ដីពិត ដើម្បីបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងដើម្បីទទួលបានការសព្វព្រះទ័យពីព្រះអាទិករ។ ក្នុងនាមជាភាវៈដែលព្រះបានបង្កើត មនុស្សគួរតែទទួលយកភារកិច្ច និងបំពេញទំនួលខុសត្រូវរបស់ខ្លួន គ្មានអ្វីដែលមានតម្លៃ ឬមានអត្ថន័យជាងនេះឡើយ។ ក្នុងការដើរតាមសាតាំង និងដេញតាមលុយកាក់ កេរ្តិ៍ឈ្មោះ និងលាភសក្ការៈ មិនត្រឹមតែមិនអាចទទួលបានសុភមង្គលពិតប្រាកដប៉ុណ្ណោះទេ តែពួកគេក៏នឹងកាន់តែមានភាពអាត្មានិយម និងលោភលន់ឡើងៗដែរ។ នៅទីបំផុត ពួកគេនឹងត្រូវសាតាំងចាប់យកទាំងស្រុង ហើយធ្លាក់ទៅក្នុងការឈឺចាប់ដែលគ្មានទីបញ្ចប់។ ឥឡូវនេះ កិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយជិតបញ្ចប់ហើយ ប្រសិនបើខ្ញុំនៅតែមិនអាចចាប់យកឱកាសនេះដើម្បីជឿលើព្រះជាម្ចាស់ឱ្យបានត្រឹមត្រូវទេនោះ ខ្ញុំពិតជាល្ងង់ខ្លៅពេកហើយ។ ខ្ញុំមិនចង់បន្តរងការធ្វើបាបដោយគំនិតដែលសាតាំងបានបញ្ចូលមកក្នុងខ្លួនខ្ញុំទៀតទេ ហើយខ្ញុំបានតាំងចិត្តថានឹងរំដោះខ្លួនចេញពីជីវិតដ៏ឈឺចាប់នេះ។ នៅថ្ងៃទីបីដែលខ្ញុំដេកសម្រាកនៅលើគ្រែ ខ្ញុំនៅតែក្តៅខ្លួន ប៉ុន្តែខ្ញុំមិនសូវមានការឈឺចាប់ខ្លាំងដូចមុនទេ។ ខ្ញុំបាននិយាយទៅកាន់ម្ដាយរបស់ខ្ញុំថា «ខ្ញុំចង់ចូលរួមការជួបជុំ»។ មិនយូរប៉ុន្មាន ខ្ញុំបានចាប់ផ្តើមរស់នៅជីវិតជាពួកជំនុំ ហើយខ្ញុំបានអរព្រះគុណព្រះជាម្ចាស់នៅក្នុងចិត្ត។ ព្រះជាម្ចាស់បានផ្ដល់ឱកាសឱ្យខ្ញុំម្ដងទៀតដើម្បីត្រឡប់មកកាន់ដំណាក់របស់ព្រះអង្គវិញ ហើយខ្ញុំត្រូវតែចេះរក្សាឱ្យបានល្អនូវឱកាសនេះ ខ្ញុំមិនអាចធ្វើឱ្យព្រះអង្គខកបំណងឡើយ។ ទោះជាយ៉ាងណា ខ្ញុំនៅតែមានបញ្ហាទើសទាល់នៅចំពោះមុខ។ ខ្ញុំមានអតិថិជនចាស់ៗមួយចំនួនជាមួយមុខជំនួញរបស់ខ្ញុំ ហើយទោះបីជាខ្ញុំមិនបានខិតខំប្រឹងប្រែងខ្លាំងដើម្បីពង្រីកមុខជំនួញក៏ដោយ ក៏ខ្ញុំនៅតែផ្តោតកម្លាំងរបស់ខ្ញុំទៅលើរឿងនោះដែរ។ ខ្ញុំនៅមិនសុខក្នុងចិត្តឡើយអំឡុងពេលការជួបជុំ ដោយមិនអាចធ្វើចិត្តឱ្យស្ងប់នៅចំពោះព្រះជាម្ចាស់បានទេ។ នៅពេលការជួបជុំបញ្ចប់ ខ្ញុំនឹងដកទូរសព្ទរបស់ខ្ញុំមកមើល ហើយមិនឃើញអ្វីក្រៅពីការហៅចូលដែលមិនបានទទួល និងសារពីអតិថិជននោះទេ។ រាល់ពេលជួបជុំ ខ្ញុំជួបប្រទះការរំខានគ្រប់បែបយ៉ាង។ ខ្ញុំចាំថាមានពេលមួយ ខ្ញុំកំពុងធ្វើដំណើរទៅចូលរួមការជួបជុំ ស្រាប់តែខ្ញុំត្រូវទទួលទូរសព្ទភ្លាមៗពីអតិថិជនម្នាក់ដែលត្រូវការទំនិញជាបន្ទាន់។ ខ្ញុំជិតទៅដល់កន្លែងដែលយើងជួបជុំទៅហើយ ប៉ុន្តែ ដោយសារចាញ់សម្ពាធរបស់អតិថិជន ខ្ញុំបានទៅកន្លែងជួបជុំ ហើយប្រាប់បងប្អូនប្រុសស្រីថាមានការងារបន្ទាន់ រួចក៏ប្រញាប់ចេញទៅវិញ។ ខ្ញុំមានអារម្មណ៍ថា ការណ៍នេះរំខានដល់ការជួបជុំខ្លាំងពេក ហើយខ្ញុំចង់បោះបង់មុខជំនួញចោល ប៉ុន្តែខ្ញុំមានការតស៊ូក្នុងចិត្តយ៉ាងខ្លាំង។ កាលពីមុន ខ្ញុំបានជួបអតិថិជនពេញមួយថ្ងៃ ដោយចង់រក្សាទំនាក់ទំនងជាមួយពួកគេតាមគ្រប់មធ្យោបាយ។ ប្រសិនបើខ្ញុំឈប់នៅពេលនេះ ហើយធ្វើឱ្យការខិតខំកន្លងមករបស់ខ្ញុំត្រូវអសារបង់ វាពិតជាគួរឱ្យស្តាយណាស់។ ខ្ញុំចង់ចូលរួមការជួបជុំ ប៉ុន្តែមិនអាចបោះបង់លុយកាក់បានទេ ដូច្នេះ ខ្ញុំបានអធិដ្ឋានទៅព្រះជាម្ចាស់ ហើយសុំឱ្យព្រះអង្គបង្ហាញផ្លូវចេញដល់ខ្ញុំ។

ថ្ងៃមួយ ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គ៖ «ប្រសិនបើខ្ញុំដាក់លុយខ្លះនៅចំពោះមុខអ្នករាល់គ្នាឥឡូវនេះ ហើយផ្តល់សេរីភាពឱ្យអ្នករាល់គ្នាជ្រើសរើស ហើយប្រសិនបើខ្ញុំមិនថ្កោលទោសអ្នករាល់គ្នាដោយព្រោះតែការសម្រេចចិត្តរបស់អ្នករាល់គ្នាទេនោះ អ្នករាល់គ្នាភាគច្រើននឹងជ្រើសរើសយកលុយ ហើយបោះបង់សេចក្ដីពិត។ ក្នុងចំណោមអ្នករាល់គ្នា អ្នកដែលប្រសើរជាងនឹងលះបង់លុយកាក់ ហើយជ្រើសរើសសេចក្ដីពិតទាំងស្ទាក់ស្ទើរ ចំណែកឯអ្នកដែលនៅចន្លោះកណ្ដាល ដៃម្ខាងយកលុយ ដៃម្ខាងទៀតយកសេចក្ដីពិត។ ដូច្នេះ តើសន្ដានពិតរបស់អ្នករាល់គ្នា មិនក្លាយជាភស្តុតាងបញ្ជាក់ដោយខ្លួនឯងទេឬអី? កាលណាត្រូវជ្រើសរើសរវាងសេចក្តីពិត និងអ្វីៗដែលអ្នករាល់គ្នាមានភាពស្មោះត្រង់ចំពោះ នោះអ្នករាល់គ្នានឹងជ្រើសរើសក្នុងរបៀបនេះ ហើយអាកប្បកិរិយារបស់អ្នករាល់គ្នា នឹងនៅដដែល។ តើវាដូច្នោះមែន ឬមិនមែន? ក្នុងចំណោមអ្នករាល់គ្នា តើមិនមានគ្នាច្រើនទេឬដែលរេរារវាងភាពខុសឆ្គង និងភាពត្រឹមត្រូវ? នៅក្នុងគ្រប់ការតស៊ូទាំងអស់រវាងភាពវិជ្ជមាន និងអវិជ្ជមាន រវាងខ្មៅ និងស រវាងគ្រួសារ និងព្រះជាម្ចាស់ រវាងកូនៗ និងព្រះជាម្ចាស់ រវាងភាពសុខដុម និងការបែកបាក់ រវាងទ្រព្យសម្បត្តិ និងភាពក្រីក្រ រវាងឋានៈ និងភាពសាមញ្ញ រវាងការទទួលបានការគាំទ្រ និងការទទួលបានការបដិសេធ ជាដើមនោះ អ្នករាល់គ្នាច្បាស់ជាដឹងហើយពីជម្រើសដែលអ្នករាល់គ្នាបានជ្រើស! រវាងគ្រួសារដែលចុះសម្រុងគ្នា និងគ្រួសារដែលបែកបាក់ អ្នករាល់គ្នាបានជ្រើសរើសយកទីមួយ ហើយអ្នករាល់គ្នាបានជ្រើសរើសដូច្នេះដោយគ្មានការស្ទាក់ស្ទើរឡើយ។ រវាងទ្រព្យសម្បត្តិ និងភារកិច្ច អ្នករាល់គ្នាបានជ្រើសរើសយកទីមួយម្ដងទៀត ថែមទាំងគ្មានឆន្ទៈក្នុងការត្រឡប់ក្រោយទៀតផង។ រវាងភាពប្រណីត និងភាពក្រីក្រ អ្នករាល់គ្នាបានជ្រើសរើសយកទីមួយ។ នៅពេលជ្រើសរើសរវាងកូនៗ ភរិយា និងស្វាមីរបស់អ្នករាល់គ្នា ឬខ្ញុំ អ្នករាល់គ្នាបានជ្រើសរើសយកជម្រើសទី១ ហើយរវាងសញ្ញាណ និងសេចក្ដីពិត អ្នករាល់គ្នានៅតែជ្រើសរើសយកទីមួយដដែល។ ពេលប្រឈមមុខនឹងអំពើអាក្រក់គ្រប់បែបយ៉ាងរបស់អ្នករាល់គ្នា ខ្ញុំអស់ជំនឿលើអ្នករាល់គ្នាតែម្ដង ខ្ញុំពិតជាហួសព្រះទ័យណាស់។ ដួងចិត្តរបស់អ្នករាល់គ្នាមិនអាចបន្ទន់បានដោយនឹកស្មានមិនដល់។ ព្រះលោហិតបេះដូងដែលខ្ញុំបានលះបង់អស់ជាច្រើនឆ្នាំ បែរជាមិនបានផ្ដល់អ្វីដល់ខ្ញុំ ក្រៅពីការបោះបង់ចោល និងការទទួលយកទាំងគ្មានជម្រើសរបស់អ្នករាល់គ្នាទៅវិញ ប៉ុន្តែក្តីសង្ឃឹមរបស់ខ្ញុំសម្រាប់អ្នករាល់គ្នាកើនឡើងរាល់ថ្ងៃ ព្រោះថ្ងៃរបស់ខ្ញុំត្រូវបានលាតត្រដាងទាំងស្រុងនៅចំពោះមុខមនុស្សគ្រប់គ្នា។ ឥឡូវនេះ អ្នករាល់គ្នានៅតែដេញតាមអ្វីដែលងងឹត និងអាក្រក់ ហើយមិនព្រមទម្លាក់វាចោលទេ។ ដូច្នេះ តើលទ្ធផលរបស់អ្នករាល់គ្នានឹងទៅជាយ៉ាងណា? តើអ្នករាល់គ្នាធ្លាប់បានពិចារណាយ៉ាងយកចិត្តទុកដាក់ចំពោះរឿងនេះទេ? ប្រសិនបើគេឱ្យអ្នករាល់គ្នាជ្រើសរើសម្តងទៀត តើអ្វីជាគោលជំហររបស់អ្នករាល់គ្នា? តើវានៅតែជាជម្រើសទីមួយដដែលមែនទេ? តើអ្នករាល់គ្នានៅតែតបស្នងមកខ្ញុំនូវការខកព្រះទ័យ និងឈឺចាប់សោកសៅបន្តទៀតទេ? តើចិត្តរបស់អ្នករាល់គ្នានៅតែមានភាពកក់ក្ដៅត្រឹមតែបន្តិចបន្តួចប៉ុណ្ណោះឬ? តើអ្នករាល់គ្នានៅតែមិនដឹងថាគួរធ្វើអ្វីដើម្បីលួងលោមព្រះហឫទ័យរបស់យើងទេឬ? នៅខណៈនេះ តើអ្នករាល់គ្នាជ្រើសរើសយកអ្វី? តើអ្នករាល់គ្នានឹងចុះចូលនឹងពាក្យរបស់ខ្ញុំ ឬធុញទ្រាន់នឹងពាក្យទាំងអស់នេះ?» («តើអ្នកស្មោះត្រង់ចំពោះអ្នកណាឱ្យប្រាកដ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ បន្ទាប់ពីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់រួច ខ្ញុំបានទទួលស្គាល់ថា ដូចដែលព្រះជាម្ចាស់មានបន្ទូលអញ្ចឹង ខ្ញុំគឺជាមនុស្សដែលដៃម្ខាងក្តាប់លុយ និងដៃម្ខាងទៀតក្តាប់សេចក្ដីពិត។ ទោះបីជាខ្ញុំបានឃើញយ៉ាងច្បាស់ថា លុយមិនអាចសង្គ្រោះជីវិតមនុស្សបានក៏ដោយ ថាវាមិនមែនជាឫសគល់នៃការរស់រានរបស់មនុស្ស ហើយថាវាមិនអាចរំដោះមនុស្សចេញពីការឈឺចាប់បានក៏ដោយ ក៏ខ្ញុំនៅតែមិនអាចទប់ទល់នឹងការល្បួងរបស់វាបានដែរ។ នៅពេលដែលខ្ញុំមានជំនួញដែលត្រូវធ្វើ ដែលជាន់គ្នានឹងពេលវេលាជួបជុំ ខ្ញុំបានយកលុយជាធំ ហើយមិនអាចធ្វើការជ្រើសរើសដ៏ត្រឹមត្រូវបានទេ។ តើខ្ញុំមិនរឹងទទឹង និងគ្មានហេតុផលពេកទេឬអី? ខ្ញុំគឺដូចអ្វីដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបើកសម្ដែងអញ្ចឹង៖ «ឥឡូវនេះ អ្នករាល់គ្នានៅតែដេញតាមអ្វីដែលងងឹត និងអាក្រក់ ហើយមិនព្រមទម្លាក់វាចោលទេ»។ ចិត្តរបស់ខ្ញុំរឹងទទឹង និងមានៈខ្លាំងណាស់ ខ្ញុំមិនយល់ពីចេតនាដ៏ផ្ចិតផ្ចង់របស់ព្រះជាម្ចាស់សូម្បីបន្តិចសោះ ហើយខ្ញុំមិនបានយល់ទាំងស្រុងអំពីរបៀបដែលព្រះជាម្ចាស់នៅតែបន្តរង់ចាំមនុស្សឡើយ។ ខ្ញុំចង់ជឿលើព្រះជាម្ចាស់ឱ្យបានត្រឹមត្រូវ ខ្ញុំមិនអាចធ្វើឱ្យព្រះអង្គខកបំណងតទៅទៀតបានទេ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំដឹងថា កម្ពស់របស់ខ្ញុំនៅទាប ហើយខ្ញុំមិនអាចជម្នះរឿងនេះដោយខ្លួនឯងបានទេ។ ខ្ញុំបានអធិដ្ឋានយ៉ាងទទូចទៅព្រះជាម្ចាស់ថា «ឱ ព្រះជាម្ចាស់អើយ! ទូលបង្គំចង់រំដោះខ្លួនចេញពីជីវិតនេះ។ ទូលបង្គំរវល់នឹងការធ្វើការ និងរកលុយពេញមួយថ្ងៃ ហើយទូលបង្គំមិនអាចអានព្រះបន្ទូលរបស់ព្រះអង្គ និងជួបជុំដោយស្ងប់ចិត្តបានទេ។ ការរស់នៅបែបនេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវិតជាពួកជំនុំរបស់ទូលបង្គំ។ ឱ ព្រះជាម្ចាស់អើយ សូមបង្ហាញផ្លូវចេញដល់ទូលបង្គំផង។ ទូលបង្គំពិតជាចង់ផ្លាស់ប្ដូរ សូមប្រទានជំនឿ និងកម្លាំងដល់ទូលបង្គំ ដើម្បីរំដោះខ្លួនចេញពីជីវិតដ៏ឈឺចាប់នេះផង»។

ក្រោយមក ក្នុងអំឡុងពេលនៃការជួបជុំមួយ ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ពីរវគ្គ ដែលធ្វើឱ្យខ្ញុំរំជួលចិត្តយ៉ាងខ្លាំង។ ព្រះជាម្ចាស់មានបន្ទូលថា៖ «ភ្នែកដែលពោរពេញដោយការបោកប្រាស់ និងការលម្អៀងចំពោះអ្នកដទៃ មិនមែនជាអ្វីដែលយុវវ័យគួរមានឡើយ ហើយយុវជនក៏មិនគប្បីប្រព្រឹត្តអំពើដែលបង្កការវិនាសអន្តរាយគួរឱ្យស្អប់ខ្ពើមដែរ។ យុវវ័យមិនគួរគ្មានឧត្តមគតិ ក្ដីប្រាថ្នា និងបំណងដ៏ក្លៀវក្លា ក្នុងការធ្វើខ្លួនឱ្យបានល្អប្រសើរនោះទេ។ ពួកគេមិនគួរខូចចិត្តចំពោះក្ដីសង្ឃឹមរបស់ខ្លួន ហើយពួកគេក៏មិនត្រូវអស់ក្តីសង្ឃឹមក្នុងជីវិត ឬទំនុកចិត្តលើអនាគតនោះដែរ។ ពួកគេគប្បីមានសេចក្ដីទ្រាំទ្រ ដើម្បីបន្តដើរតាមមាគ៌ានៃសេចក្ដីពិត ដែលពួកគេបានជ្រើសរើសនៅពេលនេះដើម្បីសម្រេចបំណងប្រាថ្នារបស់ពួកគេ ក្នុងការចំណាយពេលពេញមួយជីវិតរបស់ពួកគេសម្រាប់ខ្ញុំ។ ពួកគេមិនគួរគ្មានសេចក្ដីពិត ហើយពួកគេក៏មិនគួរលាក់ភាពពុតត្បុត និងសេចក្ដីទុច្ចរិតដែរ ពួកគេគួរប្រកាន់គោលជំហរម៉ឺងម៉ាត់ក្នុងឥរិយាបថដែលត្រឹមត្រូវ។ ពួកគេមិនគួរបណ្ដែតបណ្ដោយខ្លួន ឱ្យរសាត់អណ្ដែតគ្មានគោលដៅនោះទេ ប៉ុន្តែពួកគេគួរតែមានស្មារតីហ៊ានធ្វើពលីកម្មនិងតស៊ូ ដើម្បីយុត្តិធម៌និងសេចក្ដីពិត។ យុវជនគួរតែមានភាពក្លាហាន មិនចុះចាញ់ចំពោះការជិះជាន់ ដោយកម្លាំងនៃភាពងងឹត និងដើម្បីបំប្លែងសារៈសំខាន់នៃអត្ថិភាពរបស់ពួកគេ។ យុវជនមិនគួរចុះចាញ់សត្រូវរបស់ខ្លួនឡើយ តែពួកគេគួរបើកចិត្តឱ្យទូលាយ និងស្មោះត្រង់ ក្នុងស្មារតីអធ្យាស្រ័យចំពោះបងប្អូនរបស់ខ្លួន។ ... យុវជនមិនគួរគ្មានការប្តេជ្ញាចិត្ត ប្រើការវិនិច្ឆ័យលើបញ្ហានានា និងស្វែងរកយុត្តិធម៌ ព្រមទាំងសេចក្ដីពិតនោះទេ។ អ្នករាល់គ្នាគួរតែស្វែងរកអ្វីគ្រប់យ៉ាងដែលស្រស់ស្អាត និងល្អប្រពៃ ហើយអ្នកគួរតែទទួលបានការពិតនៃរឿងរ៉ាវវិជ្ជមានទាំងអស់។ អ្នកគួរតែទទួលខុសត្រូវចំពោះជីវិតរបស់អ្នក ហើយអ្នកមិនត្រូវមើលស្រាលវាឡើយ» («ព្រះបន្ទូលសម្រាប់យុវជន និងមនុស្សចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «បងប្អូនប្រុសៗអើយ ចូរភ្ញាក់ខ្លួនឡើង! បងប្អូនស្រីៗអើយ ចូរភ្ញាក់ខ្លួនឡើង! ថ្ងៃរបស់ខ្ញុំនឹងមិនត្រូវពន្យារឡើយ។ ពេលវេលាជាជីវិត ហើយការយកពេលវេលាមកវិញ គឺជាការសង្រ្គោះជីវិត! ពេលវេលានៅមិនឆ្ងាយទេ! ប្រសិនបើអ្នករាល់គ្នាធ្លាក់នៅក្នុងការប្រលងចូលរៀននៅមហាវិទ្យាល័យ អ្នកអាចរៀននិងប្រលងម្ដងហើយម្ដងទៀតបាន។ ក៏ប៉ុន្តែ ថ្ងៃរបស់ខ្ញុំនឹងលែងពន្យារពេលតទៅទៀតហើយ។ ចូរចាំ! ចូរចាំទុកចុះ! ទាំងនេះគឺជាសម្ដីដាស់តឿនដោយសុទ្ធចិត្តរបស់ខ្ញុំ។ ទីបញ្ចប់នៃពិភពលោក ត្រូវបានលាតត្រដាងនៅនឹងមុខអ្នករាល់គ្នាហើយ ហើយគ្រោះមហន្តរាយដ៏ធំនឹងចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។ តើមួយណាសំខាន់ជាង៖ ជីវិតរបស់អ្នករាល់គ្នា ឬក៏ដំណេករបស់អ្នករាល់គ្នា ម្ហូបអាហារ ភេសជ្ជៈ និងការស្លៀកពាក់របស់អ្នករាល់គ្នា? ពេលវេលាដែលអ្នករាល់គ្នាត្រូវថ្លឹងថ្លែងអំពីការទាំងនេះបានមកដល់ហើយ!» («ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ៣០ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ នៅពេលអានព្រះបន្ទូលទាំងនេះរបស់ព្រះជាម្ចាស់ ចិត្តរបស់ខ្ញុំរំជួលយ៉ាងខ្លាំង ហើយខ្ញុំបានគិតថា «ខ្ញុំបានបាត់បង់ឱកាសជាច្រើនរួចទៅហើយ ហើយខ្ញុំនឹងមិនអាចយកពេលវេលានោះត្រឡប់មកវិញបានទេ។ សព្វថ្ងៃនេះ ស្ថានការណ៍នៅក្នុងគ្រប់ប្រទេសទាំងអស់កំពុងមានភាពច្របូកច្របល់ ដោយមានគ្រោះរញ្ជួយដី សង្គ្រាម ជំងឺរាតត្បាត និងគ្រោះមហន្តរាយធម្មជាតិ និងគ្រោះមហន្តរាយបង្កដោយមនុស្សផ្សេងទៀត កើតឡើងមិនឈប់ឈរ។ នឹងមិនមានពេលវេលាច្រើនទៀតទេសម្រាប់ពួកយើងដើម្បីដេញតាមសេចក្ដីពិត។ ប្រសិនបើខ្ញុំនៅតែបន្តបាត់បង់ឱកាសទៀត ខ្ញុំអាចនឹងបាត់បង់ជារៀងរហូត ខ្ញុំប្រហែលជាមិនមានឱកាសម្ដងទៀតទេ។ តើខ្ញុំពិតជានឹងរង់ចាំទាល់តែខ្ញុំប្រឈមមុខនឹងសេចក្ដីស្លាប់ ទើបជឿលើព្រះជាម្ចាស់ឬ? តើវាមិនយឺតពេលពេកទេឬ? តើមួយណាសំខាន់ជាង ការរកលុយ ឬជីវិតរបស់ខ្ញុំ? ដល់ពេលដែលខ្ញុំត្រូវថ្លឹងថ្លែងរឿងទាំងអស់នេះហើយ»។ ខ្ញុំបានយល់ដឹងពីបំណងព្រះហឫទ័យ និងតម្រូវការរបស់ព្រះជាម្ចាស់ចំពោះមនុស្សវ័យក្មេង តាមរយៈព្រះបន្ទូលរបស់ព្រះអង្គដែលថា៖ «យុវជនគួរតែមានភាពក្លាហាន មិនចុះចាញ់ចំពោះការជិះជាន់ ដោយកម្លាំងនៃភាពងងឹត និងដើម្បីបំប្លែងសារៈសំខាន់នៃអត្ថិភាពរបស់ពួកគេ» («ព្រះបន្ទូលសម្រាប់យុវជន និងមនុស្សចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានផ្ដល់ជំនឿ និងកម្លាំងដល់ខ្ញុំ។ ខ្ញុំមិនអាចបន្តរឹងទទឹង និងគ្មានវិចារណញ្ញាណបែបនេះទៀតទេ។ ខ្ញុំមិនគួររស់នៅដើម្បីលុយកាក់ កេរ្តិ៍ឈ្មោះ និងលាភសក្ការៈឡើយ អ្វីដែលខ្ញុំគួរធ្វើ គឺដើរលើផ្លូវនៃការជឿលើព្រះជាម្ចាស់ និងការដេញតាមសេចក្ដីពិត។ ខ្ញុំត្រូវការបញ្ចប់ជីវិតអតីតកាលរបស់ខ្ញុំ ដូច្នេះ ខ្ញុំបានតាំងចិត្តថានឹងបោះបង់មុខជំនួញនេះចោល។

បន្ទាប់ពីនោះមក ខ្ញុំបានលើកឡើងពីគំនិតនេះប្រាប់សាច់ញាតិរបស់ខ្ញុំ។ ពួកគេបានធ្វើគ្រប់បែបយ៉ាងដើម្បីបញ្ចុះបញ្ចូលខ្ញុំកុំឱ្យធ្វើបែបនេះ ដោយនិយាយថា ពួកគេនឹងដំឡើងទាំងប្រាក់រង្វាន់ចុងឆ្នាំ និងប្រាក់ខែគោលរបស់ខ្ញុំ។ តាមរបៀបនោះ ខ្ញុំនឹងរកចំណូលបានជាង 10 000 យ័ន ក្នុងមួយខែ ហើយបូកបញ្ចូលជាមួយប្រាក់រង្វាន់ចុងឆ្នាំ ខ្ញុំនឹងរកបានជិត 200 000 យ័ន ក្នុងមួយឆ្នាំ។ ចំនួននេះគឺច្រើនណាស់ទៅហើយសម្រាប់អ្នករស់នៅក្នុងក្រុងដ៏តូចមួយ។ ខ្ញុំមានការល្បួងចិត្តយ៉ាងខ្លាំង ហើយទោះបីជាវាជាការផ្តល់ជូនដ៏ទាក់ទាញក៏ដោយ ក៏ខ្ញុំបានតាំងចិត្តរួចហើយដែរ។ ខ្ញុំមិនចង់បន្តរស់នៅក្នុងជីវិតដែលដៃម្ខាងក្តាប់លុយ និងដៃម្ខាងទៀតក្តាប់សេចក្ដីពិតទៀតទេ។ ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់បន្ថែមទៀត៖ «ប្រសិនបើអ្នកមានឋានៈខ្ពស់ មានកេរ្តិ៍ឈ្មោះកិត្តិយស មានចំណេះដឹងខ្ពង់ខ្ពស់ ជាម្ចាស់ទ្រព្យសម្បត្តិច្រើនសន្ធឹកសន្ធាប់ និងមានមនុស្សជាច្រើនគាំទ្រអ្នក ប៉ុន្តែកត្តាទាំងអស់នេះ ពុំបានរារាំងអ្នកមិនឱ្យមករកព្រះជាម្ចាស់ ដើម្បីទទួលយកការត្រាស់ហៅរបស់ទ្រង់ និងទទួលយកបញ្ជាបេសកកម្មរបស់ទ្រង់ និងដើម្បីធ្វើអ្វីដែលព្រះបង្គាប់ឱ្យអ្នកធ្វើ នោះអ្វីៗគ្រប់យ៉ាងដែលអ្នកធ្វើ នឹងក្លាយជាបុព្វហេតុដ៏មានន័យជាងគេបំផុតនៅលើផែនដីនេះ និងជាកិច្ចការត្រឹមត្រូវជាងគេបំផុតសម្រាប់មនុស្សលោក។ ប្រសិនបើអ្នកបដិសេធការត្រាស់ហៅរបស់ព្រះជាម្ចាស់ ដោយសារឋានៈ និងគោលដៅផ្ទាល់ខ្លួនរបស់អ្នក នោះអ្វីគ្រប់យ៉ាងដែលអ្នកធ្វើ នឹងត្រូវបណ្ដាសា ហើយថែមទាំងត្រូវព្រះជាម្ចាស់ស្អប់ខ្ពើមទៀតផង» («ឧបសម្ព័ន្ធ ២៖ ព្រះជាម្ចាស់មានអធិបតេយ្យភាពលើវាសនារបស់មនុស្សជាតិទាំងអស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ កាលពីមុន ខ្ញុំរស់នៅដើម្បីសាច់ឈាមរបស់ខ្ញុំ និងដើម្បីសាតាំង ដោយសម្លឹងមើលតែលុយកាក់ កេរ្តិ៍ឈ្មោះ និងលាភសក្ការៈប៉ុណ្ណោះ។ ជាលទ្ធផល ខ្ញុំកាន់តែកាចសាហាវ និងពុករលួយឡើងៗ ដោយកាន់តែឃ្លាតឆ្ងាយពីព្រះជាម្ចាស់ ហើយចំណាយពេលរាល់ថ្ងៃដូចជាសាកសពចេះដើរ។ ឥឡូវនេះ ខ្ញុំចង់ផ្លាស់ប្ដូររបៀបរស់នៅរបស់ខ្ញុំ ហើយដើរតាមព្រះជាម្ចាស់ដោយអស់ពីចិត្ត។ ក្រោយមក សាច់ញាតិរបស់ខ្ញុំបានជំរុញឱ្យខ្ញុំនៅបន្តទៀត ហើយដោយដឹងថា នេះគឺសាតាំងប្រើពួកគេមកមករារាំងខ្ញុំមិនឱ្យមកចំពោះព្រះជាម្ចាស់ ខ្ញុំបានអធិដ្ឋានទៅព្រះជាម្ចាស់ ហើយសុំឱ្យព្រះអង្គបង្ហាញផ្លូវចេញដល់ខ្ញុំថា «ឱ ព្រះជាម្ចាស់អើយ ទូលបង្គំមិនចង់បន្តដេញតាមលុយកាក់ កេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ហើយដើរផ្លូវខុសទៀតទេ។ ទូលបង្គំចង់រស់នៅក្នុងជីវិតដែលមានអត្ថន័យ និងមានតម្លៃ។ សូមដឹកនាំទូលបង្គំ និងប្រទានជំនឿដល់ទូលបង្គំ ដើម្បីយកឈ្នះការល្បួងពីសាតាំងនេះផង!» ខ្ញុំដឹងយ៉ាងច្បាស់ថា នេះគឺជាឧបាយកលរបស់សាតាំងក្នុងការល្បួង និងអូសទាញយកចិត្តរបស់ខ្ញុំ ដូច្នេះ ខ្ញុំបាននិយាយទៅកាន់សាច់ញាតិរបស់ខ្ញុំទាំងសើចថា «ខ្ញុំដឹងថា បំណងរបស់ពួកអ្នកគឺល្អ ប៉ុន្តែខ្ញុំចង់ចេញទៅមើលពិភពលោកខាងក្រៅក្នុងពេលដែលខ្ញុំនៅក្មេង ហើយមិនចង់ពឹងផ្អែកលើសាច់ញាតិ និងមិត្តភក្តិរហូតទេ។ ខ្ញុំបានសម្រេចចិត្តរួចហើយ ខ្ញុំនឹងចេញទៅតស៊ូដោយខ្លួនឯង»។ សាច់ញាតិរបស់ខ្ញុំបានឃើញថាខ្ញុំបានតាំងចិត្តរួចហើយ ហើយពួកគេក៏គោរពតាមការជ្រើសរើសរបស់ខ្ញុំ។ ខ្ញុំបានដឹងថា នេះជាការបង្ហាញផ្លូវចេញរបស់ព្រះជាម្ចាស់ដល់ខ្ញុំ ហើយខ្ញុំក៏បានចាប់យកឱកាសនេះដើម្បីបោះបង់ការងាររបស់ខ្ញុំ។ បន្ទាប់ពីនោះមក ខ្ញុំអាចជឿលើព្រះជាម្ចាស់ និងចូលរួមការជួបជុំដោយសេចក្ដីស្ងប់ក្នុងចិត្ត ហើយខ្ញុំចាប់ផ្តើមបំពេញភារកិច្ចរបស់ខ្ញុំ។ នៅពេលប្រាស្រ័យទាក់ទងជាមួយបងប្អូនប្រុសស្រី ខ្ញុំមិនចាំបាច់ពាក់របាំងមុខ និងសម្តែងដោយលាក់ពុត ដូចកាលដែលខ្ញុំធ្វើជំនួញទៀតទេ។ នៅក្នុងពួកជំនុំ ខ្ញុំអាចទម្លាក់ចោលបន្ទុក និងភាពក្លែងបន្លំទាំងអស់ចេញបាន។ ប្រសិនបើខ្ញុំមានបញ្ហាអ្វី ខ្ញុំអាចអធិដ្ឋានទៅព្រះជាម្ចាស់ ហើយខ្ញុំអាចបើកចំហចិត្តចំពោះបងប្អូនប្រុសស្រី និងប្រាស្រ័យទាក់ទងជាមួយពួកគេ ហើយពួកគេនឹងជួយខ្ញុំដោយស្មោះត្រង់ និងអស់ពីចិត្ត។ ខ្ញុំអាចមានអារម្មណ៍ដឹងថា បងប្អូនប្រុសស្រីមានភាពស្មោះត្រង់ និងចិត្តល្អកម្រិតណា ហើយខ្ញុំមានអារម្មណ៍កក់ក្ដៅ។ ទាំងនេះជារឿងដែលខ្ញុំមិនធ្លាប់មានអារម្មណ៍ពីមុនមក។ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ដែលបានរស់នៅបែបនោះ ហើយសេចក្ដីស្ងប់សុខ និងអំណរបែបនេះ គឺជារឿងដែលលុយកាក់ច្រើនប៉ុណ្ណាក៏មិនអាចទិញបានដែរ!

ឥឡូវនេះ ខ្ញុំបានរកឃើញការងារសាមញ្ញធម្មតាមួយ ហើយឲ្យតែមានសម្លៀកបំពាក់ និងអាហារ គឺគ្រប់គ្រាន់សម្រាប់ខ្ញុំហើយ។ ខ្ញុំផ្តោតពេលវេលា និងកម្លាំងរបស់ខ្ញុំទៅលើអ្វីដែលមានអត្ថន័យ និងមានតម្លៃបំផុត៖ គឺការដេញតាមសេចក្ដីពិត និងការបំពេញភារកិច្ចរបស់ខ្ញុំឱ្យបានល្អ។ អរព្រះគុណព្រះជាម្ចាស់ដែលបានអនុញ្ញាតឱ្យខ្ញុំឆ្លងជំងឺកូវីដ និងដាស់ចិត្តដ៏ស្ពឹកស្រពន់របស់ខ្ញុំ និងជួយឱ្យខ្ញុំមើលឃើញផ្លូវ និងទិសដៅនៃជីវិតរបស់ខ្ញុំច្បាស់លាស់ ហើយធ្វើការជ្រើសរើសដ៏ត្រឹមត្រូវបំផុត។

ខាង​ដើម៖ ៥១. ពាក់ព័ន្ធនឹងការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់ តើគួរស្ដាប់តាមនរណា?

បន្ទាប់៖ ៩៦. រួចផុតពីសេចក្តីច្រណែន

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

២០. ការអនុវត្តសេចក្ដីពិត គឺជាគន្លឹះនៃការសម្របសម្រួលដ៏សុខដុម

ដោយ ដុងហ្វឹង (សហរដ្ឋអាមេរិក)នៅខែសីហា ឆ្នាំ ២០១៨ ភារកិច្ចរបស់ខ្ញុំគឺ ត្រូវធ្វើសម្ភារៈសម្ដែងភាពយន្តជាមួយបងវ៉ាង។ ដំបូង ខ្ញុំមានអារម្មណ៍ថា...

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ