៥១. ទុក្ខវេទនាដែលបណ្ដាលមកពីការប្រឹងប្រែងដណ្ដើមកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ

ដោយ ហាន សុង ប្រទេសចិន

នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០១៥ អ្នកដឹកនាំបានចាត់តាំងខ្ញុំ ឱ្យទទួលខុសត្រូវលើកិច្ចការទូទៅនៅក្នុងពួកជំនុំ។ ខ្ញុំបានជួយដោះស្រាយយ៉ាងសកម្មនូវរាល់បញ្ហាដែលបុគ្គលិកផ្នែកកិច្ចការទូទៅបានជួបប្រទះ ហើយគ្រប់គ្នាក៏ទទួលស្គាល់ចំពោះខ្ញុំ ដែលធ្វើឱ្យខ្ញុំមានអារម្មណ៍ថាខ្លួនឯង ជាសមាជិកដែលមិនអាចខ្វះបានរបស់ពួកជំនុំ។ នៅក្នុងខែតុលា ឆ្នាំ ២០១៧ គេបានរៀបចំឱ្យបងស្រី ធាន យូ និងខ្ញុំ សហការគ្នាមើលការខុសត្រូវលើកិច្ចការទូទៅ។ ដំបូងឡើយ ពួកយើងសហការគ្នាបានយ៉ាងល្អ។ គាត់បានជួយដល់ការចូលទៅក្នុងជីវិតរបស់ខ្ញុំ ហើយខ្ញុំសប្បាយចិត្តខ្លាំងណាស់ក្នុងការសហការជាមួយគាត់។ ប៉ុន្តែមួយរយៈក្រោយមក ខ្ញុំឃើញថា ធាន យូ មានគុណសម្បត្តិល្អ មានភាពវៃឆ្លាត ហើយគាត់ពូកែជាងខ្ញុំក្នុងការប្រកបគ្នាអំពីសេចក្ដីពិត និងការដោះស្រាយបញ្ហា។ ពេលមួយក្នុងអំឡុងពេលជួបជុំ បងស្រីម្នាក់បានលើកឡើងពីការលំបាកខ្លះៗនៅក្នុងកិច្ចការរបស់គាត់។ ខ្ញុំមិនទាន់យល់ពីបញ្ហានោះនៅឡើយទេ ប៉ុន្តែ ធាន យូ បាននាំយកបទពិសោធន៍ផ្ទាល់ខ្លួនរបស់គាត់ មកប្រកបគ្នាជាមួយបងស្រីនោះ ព្រមទាំងបានអានអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលពាក់ព័ន្ធមួយចំនួនផងដែរ។ ក្រោយពេលគាត់ប្រកបគ្នារួច បងស្រីនោះងក់ក្បាលជាច្រើនដង ដើម្បីបង្ហាញពីការយល់ស្របរបស់គាត់។ និយាយតាមហេតុផលទៅ វាជារឿងល្អមួយដែលបញ្ហារបស់បងស្រីនោះត្រូវបានដោះស្រាយ ប៉ុន្តែខ្ញុំបែរជាមិនសប្បាយចិត្តនឹងរឿងនេះសោះ។ ខ្ញុំបានគិតក្នុងចិត្តថា៖ «ធាន យូ មានគុណសម្បត្តិល្អ ហើយតែងតែអាចប្រកបគ្នាដោះស្រាយបញ្ហាបាន ចុះតើបងប្អូនប្រុសស្រីនឹងមើលមកខ្ញុំដូចម្តេចទៅ បើធៀបនឹងគាត់? តើពួកគេនឹងគិតថា គុណសម្បត្តិរបស់ខ្ញុំមិនល្អដូច ធាន យូ ទេដឹង? តើខ្ញុំនឹងបន្តចូលរួមការជួបជុំជាមួយបងប្អូនប្រុសស្រីនៅថ្ងៃមុខបានយ៉ាងម៉េចទៅ?» ក្រោយមក ខ្ញុំក៏ឃើញថា ធាន យូ ចេះជំនាញកុំព្យូទ័រខ្លះៗដែរ ហើយនៅពេលដែលបងប្អូនប្រុសស្រីមានបញ្ហាជាមួយកុំព្យូទ័រ ឬម៉ាស៊ីនចាក់វីដេអូរបស់ពួកគេ ពួកគេតែងតែទៅរក ធាន យូ។ ខ្ញុំឃើញថា ធាន យូ ពូកែជាងខ្ញុំគ្រប់សព្វបែបយ៉ាង ហើយខ្ញុំក៏ពេញទៅដោយក្ដីច្រណែនឈ្នានីស។ ខ្ញុំថែមទាំងមានអារម្មណ៍ថា តានតឹងក្នុងចិត្តទៀតផង។ ខ្ញុំបានរអ៊ូរទាំក្នុងចិត្តថា៖ «យើងទាំងពីរនាក់សុទ្ធតែជាអ្នកមើលការខុសត្រូវ ប៉ុន្តែហេតុអ្វីបានជាគម្លាតរវាងពួកយើងធំយ៉ាងនេះ? តើអ្នកដឹកនាំ និងបងប្អូនប្រុសស្រីនឹងមើលមកខ្ញុំយ៉ាងម៉េចទៅ នៅថ្ងៃមុខ?» ខ្ញុំបាននឹកគិតដល់ពេលដែលខ្ញុំទទួលខុសត្រូវតែម្នាក់ឯង ថាភារកិច្ចរបស់ខ្ញុំក៏ទទួលបានលទ្ធផលខ្លះៗដែរ ហើយបងប្អូនប្រុសស្រីទាំងអស់គ្នាក៏គោរពកោតសរសើរខ្ញុំដែរ។ ប៉ុន្តែពេលដែល ធាន យូ មកដល់ គាត់ពូកែជាងខ្ញុំគ្រប់យ៉ាង ហើយខ្ញុំគ្មានផ្លូវនឹងបង្ហាញពីសមត្ថភាពខ្លួនឯងទេ ដូច្នេះ ខ្ញុំមានអារម្មណ៍ថា ធាន យូ បានដណ្ដើមភាពលេចធ្លោរបស់ខ្ញុំបាត់ទៅហើយ។ ខ្ញុំចាប់ផ្ដើមខឹងសម្បារនឹង ធាន យូ ហើយខ្ញុំគិតក្នុងចិត្តថា៖ «មើលទៅ អ្នកដូចជាពូកែគ្រប់យ៉ាង ប៉ុន្តែចាំមើលថាតើមានរឿងអ្វីដែលអ្នកធ្វើមិនបានឬអត់»។

មិនយូរប៉ុន្មាន អ្នកដឹកនាំបានរៀបចំឱ្យខ្ញុំ និង ធាន យូ ទៅទទួលបងប្អូនប្រុសស្រីមួយចំនួន។ ខ្ញុំមិននៅទីនោះទេ ដូច្នេះ ធាន យូ ក៏បានរៀបចំឱ្យអ្នកផ្សេងទៅជំនួស។ ប៉ុន្តែគាត់រៀបចំមិនបានល្អទេ ហើយបងប្អូនប្រុសស្រីមិនត្រូវបានគេទៅទទួលឡើយ ដោយធ្វើឱ្យពួកគេរង់ចាំទាំងអន្ទះអន្ទែង។ ខ្ញុំក៏បានឆ្លៀតឱកាសនេះ និយាយបង្អាប់បង្អោន ធាន យូ នៅចំពោះមុខបងស្រីនោះ ព្រោះខ្ញុំចង់ឱ្យគាត់ឃើញថា សូម្បីតែរឿងតូចតាចបែបនេះ ក៏ ធាន យូ មិនអាចដោះស្រាយបានដែរ។ ដោយសារតែអ្វីដែលខ្ញុំបាននិយាយ បងស្រីនោះក៏មានគំនិតអវិជ្ជមានខ្លះៗចំពោះ ធាន យូ ហើយបានត្អូញត្អែរថា ធាន យូ មិនចេះរៀបចំកិច្ចការឱ្យបានល្អទេ។ ពេលមួយទៀត ខ្ញុំបានដឹងថា បងស្រី ស៊ីន រូ ដែល ធាន យូ ទទួលខុសត្រូវ គ្រាន់តែសកម្មពីសំបកក្រៅប៉ុណ្ណោះ ប៉ុន្តែតែងតែមិនដេញតាមសេចក្ដីពិត ឬហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ឱ្យបានច្រើនឡើយ។ គាត់ដេញតាមតែនិន្នាការខាងលោកីយ៍ ស៊ីផឹក និងសប្បាយក្អាកក្អាយប៉ុណ្ណោះ។ ក្រោយពេលប្រកបគ្នារួច គាត់គ្មានការផ្លាស់ប្ដូរទេ ហើយគាត់គួរតែត្រូវបានគេដកហូតតំណែង។ ខ្ញុំគិតថា «ធាន យូ ទទួលខុសត្រូវលើកិច្ចការរបស់ ស៊ីន រូ ប៉ុន្តែគាត់មិនសូវមានការវែកញែកពី ស៊ីន រូ ប៉ុន្មានទេ មើលទៅហាក់ដូចជា ធាន យូ មិនពូកែខាងការវែកញែកដូចខ្ញុំទេ»។ ខ្ញុំមានអារម្មណ៍ថាខ្លួនឯងពូកែជាងគេ ដោយមានអារម្មណ៍ថា នៅទីបំផុត មានរឿងមួយដែលខ្ញុំពូកែជាង ធាន យូ ហើយ។ ខ្ញុំគិតថា៖ «អ្នកក៏មានចំណុចខ្សោយ និងចំណុចខ្វះខាតដែរ។ ដោយសារតែអ្នកដឹកនាំនៅទីនេះ ខ្ញុំនឹងលើកយកឥរិយាបថរបស់ ស៊ីន រូ មកនិយាយ ហើយឱ្យអ្នកដឹកនាំឃើញថា អ្នកមិនពូកែខាងការវែកញែកដូចខ្ញុំទេ។ ធ្វើបែបនេះនឹងធ្វើឱ្យអ្នកបាក់មុខបន្តិចមិនខាន»។ ប៉ុន្តែ ធាន យូ មិនបាននិយាយពីការខ្វះការវែកញែករបស់គាត់ទេ ហើយដោយឃើញថា មេឃចាប់ផ្ដើមងងឹត ហើយអ្នកដឹកនាំបានកំពុងចាកចេញទៅ ខ្ញុំក៏ចាប់ផ្ដើមមានអារម្មណ៍អន្ទះអន្ទែង និងខឹងសម្បារ ដូច្នេះ ខ្ញុំក៏និយាយទៅកាន់ ធាន យូ ក្នុងសម្លេងបែបស្ដីបន្ទោសថា «អ្នកនិយាយតែពីចំណុចខ្លាំងរបស់អ្នក តែមិននិយាយពីចំណុចខ្សោយរបស់អ្នកសោះ ខ្ញុំឃើញថា អ្នកក៏មិនស្គាល់ពីខ្លួនឯងដែរ!» ក្រោយពេលខ្ញុំនិយាយបែបនេះរួច បរិយាកាសនៅក្នុងបន្ទប់ក៏ប្រែជាស្ងាត់ជ្រងំភ្លាមៗ ហើយគ្មាននរណាម្នាក់និយាយអ្វីឡើយ។ អ្នកដឹកនាំបានកត់សម្គាល់ឃើញថា សភាពរបស់ខ្ញុំមានបញ្ហា ហើយក៏សួរថាមានរឿងអ្វីកើតឡើង ដូច្នេះ ខ្ញុំក៏បើកឱ្យដឹងពីសភាពពិតរបស់ខ្ញុំថា ខ្ញុំចង់ធ្វើឱ្យ ធាន យូ ខ្មាសគេ ហើយចង់ឱ្យគាត់ឃើញថា គាត់មានចំណុចខ្លះដែលមិនពូកែដូចខ្ញុំឡើយ។ ធាន យូ ក៏បានស្រក់ទឹកភ្នែកយ៉ាងខ្លាំង ចំណែកខ្ញុំមានអារម្មណ៍ថាមិនស្រួលសោះ ហើយមានអារម្មណ៍ខុសឆ្គង ដូច្នេះ ខ្ញុំក៏បានសុំទោសគាត់។ នៅពេលនោះ ខ្ញុំគ្រាន់តែមានការយល់ដឹងធម្មតាៗថា ខ្ញុំឱ្យតម្លៃលើមុខមាត់របស់ខ្ញុំ និងមានបំណងប្រាថ្នាយ៉ាងខ្លាំងចំពោះឋានៈ ប៉ុន្តែនិស្ស័យពុករលួយរបស់ខ្ញុំនៅមិនទាន់ត្រូវបានដោះស្រាយនៅឡើយទេ។

ក្រោយមក ដោយសារតែលទ្ធផលកិច្ចការរបស់ខ្ញុំមិនល្អដូច ធាន យូ ខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនអាចលេចធ្លោ ឬបង្ហាញមុខមាត់បានទេ ដូច្នេះ ខ្ញុំក៏កាន់តែអស់សង្ឃឹម ហើយនៅពេលដល់ម៉ោងជួបជុំ ខ្ញុំមិនចង់ចូលរួមឡើយ។ ខ្ញុំបានព្រងើយកន្ដើយចំពោះការលំបាក ដែលបងប្អូនប្រុសស្រីជួបប្រទះក្នុងការចូលទៅក្នុងជីវិត និងភារកិច្ចរបស់ពួកគេ ហើយកិច្ចការភាគច្រើនត្រូវបានធ្វើដោយ ធាន យូ តែម្នាក់ឯង។ មួយរយៈក្រោយមក ខ្ញុំមានអារម្មណ៍ថាតឹងទ្រូង ថប់ដង្ហើម និងក្អក ហើយពេលពិនិត្យទៅ ខ្ញុំត្រូវគេធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺរលាកសួតធ្ងន់ធ្ងរ។ គ្រូពេទ្យបានប្រាប់ថា ជំងឺនេះបានវិវឌ្ឍន៍លឿនណាស់ ហើយត្រូវការការព្យាបាលជាបន្ទាន់។ ក្រោយពេលធ្លាក់ខ្លួនឈឺ ខ្ញុំនៅតែមិនសូវបានឆ្លុះបញ្ចាំងពីខ្លួនឯងប៉ុន្មានទេ ហើយខ្ញុំចេះតែធ្វើខុសនៅក្នុងភារកិច្ចរបស់ខ្ញុំជាបន្តបន្ទាប់ ដូច្នេះ អ្នកដឹកនាំក៏បានដកហូតតំណែងខ្ញុំ។ នៅពេលនោះ ខ្ញុំឃើញថាខ្លួនឯងកំពុងផុងជាប់ក្នុងភាពឈឺចាប់ ហើយខ្ញុំជឿថា ខ្ញុំត្រូវបានព្រះជាម្ចាស់បើកសម្ដែង និងជម្រុះចោល ដែលធ្វើឱ្យខ្ញុំកាន់តែអស់សង្ឃឹម។ ពេលមួយ ខ្ញុំបានឮការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គថា៖ «មនុស្សដែលមិនអនុវត្តសេចក្តីពិត គឺមិនស័ក្ដិសមនឹងស្តាប់ឮព្រះបន្ទូលនៃសេចក្តីពិត និងមិនស័ក្ដិសមក្នុងការធ្វើបន្ទាល់អំពីសេចក្តីពិតឡើយ។ សេចក្ដីពិតគឺមិនមែនសម្រាប់ត្រចៀករបស់ពួកគេស្ដាប់ទាល់តែសោះ។ ផ្ទុយទៅវិញ វាត្រូវបានតម្រង់ឆ្ពោះទៅអស់អ្នកដែលអនុវត្តសេចក្ដីពិត» («ការព្រមានដល់អស់អ្នកដែលមិនអនុវត្តសេចក្តីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ អត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់វគ្គនេះ បានចាក់ទម្លុះដួងចិត្តរបស់ខ្ញុំ។ ខ្ញុំនឹកឃើញថា នៅពេលដែលខ្ញុំត្រូវបានគេដកហូតតំណែង អ្នកដឹកនាំបានលាតត្រដាងពីរបៀបដែលខ្ញុំតែងតែដេញតាមកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ព្រមទាំងឋានៈ ដែលថាខ្ញុំមិនបានផ្លាស់ប្ដូរទេ ទោះបីជាមានការប្រកបគ្នាជាច្រើនដងក៏ដោយ ហើយថា ខ្ញុំមិនបានទទួលយកសេចក្ដីពិតទាល់តែសោះ។ ខ្ញុំក៏បានគិតអំពីការដែលខ្ញុំបានសហការជាមួយ ធាន យូ អស់រយៈពេលជិតបីឆ្នាំដែរ ហើយទោះបីជាខ្ញុំដឹងថា ការច្រណែនចំពោះ ធាន យូ និងការប្រកួតប្រជែងជាមួយគាត់ គឺជារឿងខុសឆ្គងក៏ដោយ ក៏ខ្ញុំមិនបានស្វែងរកសេចក្ដីពិត ដើម្បីដោះស្រាយបញ្ហារបស់ខ្ញុំដែរ។ តើខ្ញុំមិនមែនជាប្រភេទមនុស្ស ដែលព្រះជាម្ចាស់បានពណ៌នាថា មិនអនុវត្តសេចក្ដីពិតទេឬ? នៅពេលនោះ ខ្ញុំមិនយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទេ ហើយខ្ញុំមានភាពអវិជ្ជមាន ព្រមទាំងបានវិនិច្ឆ័យចំពោះខ្លួនឯងទៀតផង។ ក្នុងអំឡុងពេលនោះ ខ្ញុំមិនមានចំណង់អាហារទេ មិនទទួលបានការបំភ្លឺ ពីការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ ហើយខ្ញុំគ្មានកម្លាំងកំហែងនឹងធ្វើអ្វីទាំងអស់។ ក្រោយមក ខ្ញុំបានដឹងថា សភាពរបស់ខ្ញុំមិនត្រឹមត្រូវទេ ដូច្នេះ ខ្ញុំក៏បានអធិដ្ឋាន និងស្វែងរកព្រះជាម្ចាស់។ បន្ទាប់មក ខ្ញុំបានអានអត្ថបទ «គោលការណ៍នៃការដោះស្រាយភាពបរាជ័យ និងការជំពប់ដួលរបស់ខ្លួន»។ ព្រះជាម្ចាស់មានបន្ទូលថា៖ «ប្រសិនបើអ្នកជឿលើអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ នោះអ្នកត្រូវជឿថា រឿងរ៉ាវដែលកើតឡើងរាល់ថ្ងៃ ទោះល្អឬអាក្រក់ក្ដី មិនមែនកើតឡើងដោយចៃដន្យឡើយ។ វាមិនមែនថា នរណាម្នាក់កំពុងតែតឹងតែងដាក់អ្នកដោយចេតនា ឬតម្រង់គោលដៅដាក់អ្នកនោះទេ ការណ៍នេះត្រូវបានរៀបចំ និងចាត់ចែងដោយព្រះជាម្ចាស់ទាំងអស់។ ហេតុអ្វីបានជាព្រះជាម្ចាស់ចាត់ចែងរឿងរ៉ាវទាំងអស់នេះ? វាមិនមែនដើម្បីលាតត្រដាងពីធាតុពិតរបស់អ្នក ឬដើម្បីបើកសម្ដែង និងជម្រុះអ្នកចោលនោះទេ ការបើកសម្ដែងអ្នក មិនមែនជាគោលដៅចុងក្រោយឡើយ។ គោលដៅគឺដើម្បីប្រោសឱ្យអ្នកគ្រប់លក្ខណ៍ និងសង្គ្រោះអ្នក។ តើព្រះជាម្ចាស់ប្រោសឱ្យអ្នកគ្រប់លក្ខណ៍ដោយរបៀបណា? ហើយតើទ្រង់សង្គ្រោះអ្នកដោយរបៀបណា? ទ្រង់ចាប់ផ្ដើមដោយធ្វើឱ្យអ្នកដឹងពីនិស្ស័យដ៏ពុករលួយរបស់អ្នកផ្ទាល់ និងដោយធ្វើឱ្យអ្នកស្គាល់ពីសារជាតិធម្មជាតិរបស់អ្នក ភាពមិនគ្រប់គ្រាន់របស់អ្នក និងអ្វីដែលអ្នកខ្វះខាត។ មានតែតាមរយៈការដឹងពីរឿងរ៉ាវទាំងនេះ និងមានការយល់ដឹងអំពីវាទេ ទើបអ្នកអាចដេញតាមសេចក្ដីពិត និងបោះបង់និស្ស័យដ៏ពុករលួយរបស់អ្នកបន្តិចម្ដងៗបាន។ នេះគឺជាការដែលព្រះជាម្ចាស់ផ្ដល់ឱកាសមួយដល់អ្នក។ នេះគឺជាសេចក្ដីករុណារបស់ព្រះជាម្ចាស់» («ដើម្បីទទួលបានសេចក្តីពិត គេត្រូវតែរៀនមេរៀនពីមនុស្ស ព្រឹត្តិការណ៍ និងរបស់ផ្សេងៗក្បែរខ្លួន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ក្រោយពេលអានព្រះបន្ទូលរបស់ព្រះជាម្ចាស់រួច ខ្ញុំបានដឹងថា ការដែលខ្ញុំត្រូវបានគេដកហូតតំណែង មិនមែនជាការដែលព្រះជាម្ចាស់ជម្រុះខ្ញុំចោលទេ ប៉ុន្តែវាគឺជាសេចក្ដីប្រៀនប្រដៅ និងការវាយផ្ចាលរបស់ទ្រង់មកលើខ្ញុំទៅវិញ។ នោះគឺដោយសារតែខ្ញុំបានប្រជែងដណ្ដើមកេរ្តិ៍ឈ្មោះ និងលាភសក្ការៈជាមួយបងស្រី ដែលធ្វើឱ្យយឺតយ៉ាវដល់កិច្ចការពួកជំនុំ ហើយជំនួសឱ្យការឆ្លុះបញ្ចាំងពីខ្លួនឯង ខ្ញុំថែមទាំងបានវាយប្រហារ និងផាត់បងស្រីនោះចោល ដែលជាការប្រមាថនិស្ស័យរបស់ព្រះជាម្ចាស់។ ក្នុងកាលៈទេសៈបែបនេះ បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ គឺចង់ឱ្យខ្ញុំស្វែងរកសេចក្ដីពិត ឆ្លុះបញ្ចាំង និងស្គាល់ពីខ្លួនឯង។ ដោយយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ សភាពរបស់ខ្ញុំក៏បានប្រសើរឡើងបន្តិច ហើយខ្ញុំស្ម័គ្រចិត្តពឹងផ្អែកលើព្រះជាម្ចាស់ ដើម្បីឆ្លុះបញ្ចាំងពីខ្លួនឯងឱ្យបានស៊ីជម្រៅ និងប្រែចិត្តចំពោះទ្រង់។

ក្រោយមក ខ្ញុំនឹកឃើញដល់អត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គ ដែលអ្នកដឹកនាំបានបង្ហាញខ្ញុំ៖ «ពួកទទឹងនឹងព្រះគ្រីស្ទដេញតាមកេរ្តិ៍ឈ្មោះ និងឋានៈ ដូច្នេះ ពួកគេក៏ប្រាកដជានិយាយ និងធ្វើការដើម្បីការពារកេរ្តិ៍ឈ្មោះ និងឋានៈរបស់ពួកគេផងដែរ។ ពួកគេឱ្យតម្លៃលើកេរ្តិ៍ឈ្មោះ និងឋានៈរបស់ខ្លួន លើសអ្វីៗទាំងអស់។ ប្រសិនបើនរណាម្នាក់នៅជុំវិញពួកគេមានគុណសម្បត្តិល្អ និងដេញតាមសេចក្ដីពិត ហើយបុគ្គលនេះទទួលបានកិត្យានុភាពខ្លះៗក្នុងចំណោមបងប្អូនប្រុសស្រី និងត្រូវបានជ្រើសរើសជាប្រធានក្រុម ហើយបងប្អូនប្រុសស្រីពិតជាកោតសរសើរ និងពេញចិត្តនឹងបុគ្គលនេះ តើពួកទទឹងនឹងព្រះគ្រីស្ទនឹងមានប្រតិកម្មយ៉ាងណា? ប្រាកដណាស់ ពួកគេនឹងមិនសប្បាយចិត្តអំពីរឿងនេះទេ ហើយសេចក្ដីច្រណែននឹងកើតឡើងនៅក្នុងចិត្តពួកគេ។ ប្រសិនបើពួកទទឹងនឹងព្រះគ្រីស្ទមានសេចក្ដីច្រណែន ចូរប្រាប់ខ្ញុំមកមើល៍ តើពួកគេអាចនៅស្ងៀមបានទេ? តើពួកគេមិនត្រូវធ្វើអ្វីមួយអំពីរឿងនេះទេឬ? (មែនហើយ។) តើពួកគេនឹងធ្វើអ្វី ប្រសិនបើពួកគេពិតជាច្រណែននឹងបុគ្គលនេះមែននោះ? នៅក្នុងគំនិតរបស់ពួកគេ ពួកគេប្រាកដជានឹងគិតគូរបែបនេះថា៖ “បុគ្គលនេះមានគុណសម្បត្តិល្អគួរសម គេមានការយល់ដឹងខ្លះៗអំពីជំនាញនេះ ហើយគេខ្លាំងជាងខ្ញុំ។ នេះមានប្រយោជន៍សម្រាប់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ ប៉ុន្តែមិនមានប្រយោជន៍សម្រាប់ខ្ញុំទេ! តើគេនឹងដណ្ដើមយកតំណែងរបស់ខ្ញុំឬ? ប្រសិនបើថ្ងៃណាមួយ គេពិតជាមកជំនួសខ្ញុំមែន តើនោះនឹងមិនមែនជាបញ្ហាស្មុគស្មាញទេឬ? ខ្ញុំគួរតែចាត់វិធានការមុន។ ប្រសិនបើថ្ងៃណាមួយ គេអាចឈរជើងបានរឹងមាំ ខ្ញុំនឹងមិនងាយស្រួលចាត់ការគេឡើយ។ យកល្អ ខ្ញុំគួរតែវាយលុកមុន។ ប្រសិនបើខ្ញុំពន្យារពេល ហើយបណ្ដោយឱ្យបុគ្គលនោះលាតត្រដាងពីខ្ញុំ នរណាទៅដឹងថានឹងមានផលវិបាកអ្វីនោះ។ ដូច្នេះ តើខ្ញុំអាចវាយលុកដោយរបៀបណា? ខ្ញុំត្រូវតែរកលេស រកឱកាស”។ ចូរប្រាប់ខ្ញុំមកមើល៍ ប្រសិនបើមនុស្សចង់ធ្វើបាបនរណាម្នាក់ តើវាមិនងាយស្រួលទេឬ សម្រាប់ពួកគេក្នុងការស្វែងរកលេស និងឱកាសដើម្បីធ្វើបែបនេះ? តើល្បិចកលមួយរបស់អារក្សគឺជាអ្វី? (“ឱ្យតែចង់បន្ទោសនរណាម្នាក់ គេនឹងរកលេសបានយ៉ាងងាយ”។) ត្រឹមត្រូវណាស់ “ឱ្យតែចង់បន្ទោសនរណាម្នាក់ គេនឹងរកលេសបានយ៉ាងងាយ”។ នៅក្នុងពិភពលោករបស់សាតាំង តក្កវិជ្ជាប្រភេទនេះមានពិតមែន ហើយរឿងប្រភេទនេះក៏កើតឡើងដែរ។ រឿងនេះមិនមានទាល់តែសោះចំពោះព្រះជាម្ចាស់។ ពួកទទឹងនឹងព្រះគ្រីស្ទគឺជាកម្មសិទ្ធិសាតាំង ហើយពួកគេជំនាញបំផុតក្នុងការធ្វើរឿងទាំងនេះ។ ពួកគេនឹងរិះគិតអំពីរឿងនេះថា៖ “ឱ្យតែចង់បន្ទោសនរណាម្នាក់ គេនឹងរកលេសបានយ៉ាងងាយ។ ខ្ញុំនឹងចោទប្រកាន់អ្នក រកឱកាសដើម្បីធ្វើបាបអ្នក បង្ក្រាបភាពក្រអឺតក្រទម និងភាពអំនួតរបស់អ្នក ហើយបញ្ឈប់បងប្អូនប្រុសស្រីមិនឱ្យគោរពអ្នក និងមិនឱ្យជ្រើសរើសអ្នកជាប្រធានក្រុមនៅពេលក្រោយទៀត។ ពេលនោះ អ្នកនឹងលែងជាការគំរាមកំហែងដល់ខ្ញុំទៀតហើយ មែនទេ? ប្រសិនបើខ្ញុំជម្រុះបញ្ហាដែលនឹងអាចកើតមាននេះចោល ហើយដកគូប្រជែងនេះចេញ តើខ្ញុំមិនមានអារម្មណ៍ស្ងប់ចិត្តទេឬ?” ប្រសិនបើក្នុងចិត្តរបស់ពួកគេកំពុងតែគិតខ្វាត់ខ្វែងបែបនេះ តើពួកគេអាចទប់ចិត្តមិនឱ្យបញ្ចេញសកម្មភាពមកក្រៅបានដែរឬទេ? ដោយផ្អែកលើធម្មជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ តើពួកគេអាចកប់គំនិតនេះទុកក្នុងចិត្ត ហើយមិនធ្វើអ្វីសោះបានដែរឬទេ? គឺមិនអាចដាច់ខាត។ ពួកគេច្បាស់ជានឹងរកវិធីដើម្បីធ្វើសកម្មភាពមិនខាន។ នេះហើយគឺជាទង្វើកាចសាហាវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ពួកគេមិនត្រឹមតែគិតបែបនោះទេ ពួកគេក៏ចង់សម្រេចគោលដៅនេះផងដែរ។ ដូច្នេះ ពួកគេនឹងរិះគិតអំពីរឿងនេះយ៉ាងខ្លាំង ដោយប្រឹងប្រែងប្រើខួរក្បាលគិតរកគ្រប់មធ្យោបាយ។ ពួកគេមិនគិតគូរដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយពួកគេក៏មិនគិតគូរដល់កិច្ចការរបស់ពួកជំនុំដែរ។ ពួកទទឹងនឹងព្រះគ្រីស្ទរឹតតែមិនខ្វល់ថាតើសកម្មភាពរបស់ពួកគេស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឬយ៉ាងណានោះទេ។ គ្រប់យ៉ាងដែលពួកគេគិត គឺមានតែរបៀបរក្សាកេរ្តិ៍ឈ្មោះ និងឋានៈរបស់ខ្លួន និងរបៀបការពារអំណាចរបស់ខ្លួនប៉ុណ្ណោះ។ ពួកគេគិតថា គូប្រជែងរបស់ពួកគេបានបង្កការគំរាមកំហែងដល់ឋានៈរបស់ពួកគេរួចទៅហើយ ដូច្នេះ ពួកគេព្យាយាមរកឱកាសដើម្បីទាញអ្នកនោះទម្លាក់។ នៅពេលពួកទទឹងនឹងព្រះគ្រីស្ទដឹងថា គូប្រជែងរបស់ពួកគេបានដកហូតតំណែងនរណាម្នាក់ដែលតែងតែបំពេញភារកិច្ចរបស់ខ្លួនឱ្យតែរួចពីដៃ ដោយមិនបានពិគ្រោះជាមួយពួកគេ នោះពួកគេនឹងចាត់ទុករឿងនេះថាជាឱកាសដ៏ល្អឥតខ្ចោះ ដើម្បីទម្លាក់កំហុសលើគូប្រជែងរបស់ខ្លួន។ នៅចំពោះមុខបងប្អូនប្រុសស្រី ពួកគេនិយាយថា៖ “ដោយសារតែថ្ងៃនេះអ្នកគ្រប់គ្នានៅទីនេះ ចូរយើងលើករឿងនេះមកវែកញែកមើល។ តើវាមិនមែនជាទង្វើផ្ដាច់ការទេឬ ក្នុងការដកហូតតំណែងនរណាម្នាក់ដោយគ្មានការអនុញ្ញាត ដោយមិនបានពិភាក្សាជាមួយសហការី ឬដៃគូរបស់អ្នកនោះ? ហេតុអ្វីបានជាមានអ្នកប្រព្រឹត្តកំហុសបែបនេះ? តើនិស្ស័យរបស់អ្នកនោះមិនមានបញ្ហាទេឬ? តើគេមិនគួរត្រូវបានលួសកាត់ទេឬ? តើបងប្អូនប្រុសស្រីមិនគួរបោះបង់គេចោលទេឬ?” ពួកទទឹងនឹងព្រះគ្រីស្ទចាប់យកបញ្ហានេះ ហើយបំប៉ោងវាឱ្យធំ ដើម្បីបង្អាប់គូប្រជែងរបស់ពួកគេ និងលើកតម្កើងខ្លួនឯង។ តាមពិតទៅ ស្ថានភាពនេះមិនធ្ងន់ធ្ងរបែបនោះទេ។ វាជារឿងអាចទទួលយកបានទាំងស្រុងក្នុងការធ្វើសេចក្ដីរាយការណ៍ បន្ទាប់ពីសមាជិកក្រុមណាម្នាក់ត្រូវបានដកហូតតំណែង ឬត្រូវបានកែសម្រួលការចាត់តាំងភារកិច្ចរបស់ពួកគេ ដរាបណាការដកហូតតំណែង ឬការកែសម្រួលនោះ ប្រកាន់ខ្ជាប់តាមគោលការណ៍។ ក៏ប៉ុន្តែ ពួកទទឹងនឹងព្រះគ្រីស្ទបំប៉ោងរឿងនេះឱ្យធំ។ ពួកគេវាយប្រហារគូប្រជែងរបស់ខ្លួនដោយចេតនា និងលើកតម្កើងខ្លួនឯង។ តើនេះមិនមែនជាការបង្ហាញចេញនៃការធ្វើបាបអ្នកដទៃទេឬ? ពួកទទឹងនឹងព្រះគ្រីស្ទលួសកាត់គូប្រជែងរបស់ខ្លួនយ៉ាងកាចសាហាវ ហើយធ្វើការចោទប្រកាន់យ៉ាងបំផ្លើសទៅលើអ្នកនោះ។ ... ពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះកំពុងតែបង្កើតរឿងតូចឱ្យក្លាយជារឿងធំ៖ វាគ្រាន់តែជាការសងសឹក និងជាគំនុំផ្ទាល់ខ្លួនសុទ្ធសាធ» («ចំណុចទីប្រាំបួន (ផ្នែកទីពីរ)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ នៅពេលប្រឈមមុខនឹងការលាតត្រដាងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដួងចិត្តរបស់ខ្ញុំបានញាប់ញ័រដោយក្ដីភ័យខ្លាច។ ដោយឆ្លុះបញ្ចាំងពីពេលដែលខ្ញុំសហការជាមួយ ធាន យូ ខ្ញុំឃើញថា គាត់ពូកែជាងខ្ញុំគ្រប់សព្វបែបយ៉ាង ដូច្នេះ ខ្ញុំក៏បានផុងខ្លួននៅក្នុងនិស្ស័យពុករលួយ នៃការស្វែងរកកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ដោយមានអារម្មណ៍ច្រណែន និងស្អប់ ធាន យូ។ ខ្ញុំមានអារម្មណ៍ថា ធាន យូ បានដណ្ដើមភាពលេចធ្លោរបស់ខ្ញុំ ដូច្នេះ ខ្ញុំក៏រកឱកាសលាតត្រដាងពីចំណុចខ្សោយរបស់គាត់ ដើម្បីបន្ថយការគោរពកោតសរសើររបស់អ្នកដទៃចំពោះគាត់។ ដើម្បីសម្រេចការនេះបាន ខ្ញុំបានរង់ចាំឱកាសល្អ ដូចជាព្រានព្រៃរង់ចាំសត្វចំណីរបស់វាអ៊ីចឹងដែរ។ នៅពេលមានការរៀបចំរបស់ ធាន យូ ឱ្យអ្នកណាម្នាក់ទៅទទួលបងប្អូនប្រុសស្រីបរាជ័យ ខ្ញុំបាននិយាយបង្អាប់បង្អោនគាត់ដោយចេតនានៅចំពោះមុខបងស្រីម្នាក់ ដោយថា គាត់មិនចេះរៀបចំកិច្ចការឱ្យបានត្រឹមត្រូវទេ។ ពេលខ្ញុំឃើញថា ស៊ីន រូ ដែលជាសមាជិកក្រុមក្រោមការមើលការខុសត្រូវរបស់ ធាន យូ បំពេញកិច្ចការមិនបានល្អ ខ្ញុំក៏ត្រេកអរ ហាក់ដូចជាខ្ញុំបានរកឃើញឱកាស ដើម្បីឱ្យ ធាន យូ ទទួលស្គាល់ពីចំណុចខ្សោយរបស់គាត់។ ដូច្នេះ នៅពេលដែលអ្នកដឹកនាំរៀបចំការជួបជុំជាមួយពួកយើង ហើយខ្ញុំឃើញថា ធាន យូ មិនបាននិយាយពីការខ្វះការវែកញែករបស់គាត់ ខ្ញុំក៏បានរិះគន់គាត់ដោយបើកចំហថា គាត់មិនស្គាល់ពីខ្លួនឯង ដោយសង្ឃឹមថានឹងធ្វើឱ្យគាត់បាក់ទឹកចិត្ត និងចង់បង្ហាញអ្នកដឹកនាំថា ខ្ញុំពូកែវែកញែកមនុស្សជាងគាត់។ ខ្ញុំកំពុងរស់នៅក្នុងនិស្ស័យពុករលួយនៃការស្វែងរកកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ហើយនៅពេលខ្ញុំឃើញថា មិនថាយ៉ាងណាក៏ខ្ញុំមិនអាចយកឈ្នះ ធាន យូ បាន ខ្ញុំក៏មានភាពអវិជ្ជមាន ហើយបន្ធូរបន្ថយដៃ ហើយខ្ញុំបានព្រងើយកន្ដើយចំពោះការលំបាក ដែលបងប្អូនប្រុសស្រីកំពុងជួបប្រទះក្នុងភារកិច្ច និងការចូលទៅក្នុងជីវិតរបស់ពួកគេ ដែលធ្វើឱ្យយឺតយ៉ាវដល់កិច្ចការ។ ខ្ញុំបានគិតអំពីរបៀបដែល ធាន យូ មានបន្ទុកនៅក្នុងភារកិច្ចរបស់គាត់ មានការទទួលខុសត្រូវ ហើយអាចដោះស្រាយបញ្ហាជាក់ស្ដែងរបស់បងប្អូនប្រុសស្រីបាន ដែលផ្តល់ផលប្រយោជន៍ដល់កិច្ចការពួកជំនុំ ប៉ុន្តែខ្ញុំចំណាយពេលរាល់ថ្ងៃ ប្រកួតប្រជែង និងដណ្ដើមមុខមាត់ជាមួយគាត់ ហើយនៅពេលដែលខ្ញុំមិនអាចយកឈ្នះគាត់បាន ខ្ញុំក៏វាយប្រហារ និងផាត់គាត់ចោល។ អ្វីដែលខ្ញុំកំពុងធ្វើ មិនមែនគ្រាន់តែព្យាយាមធ្វើឱ្យនរណាម្នាក់ជួបការលំបាកនោះទេ គឺខ្ញុំកំពុងតែបង្អាក់ និងរំខានដល់កិច្ចការរបស់ពួកជំនុំ។ តើមនុស្សប្រភេទណាទៅ ដែលធ្វើបែបនេះ? ពេលដឹងបែបនេះ ខ្ញុំមានអារម្មណ៍ឈឺចាប់យ៉ាងខ្លាំង ហើយខ្ញុំក៏ទប់ទឹកភ្នែកមិនបាន។ កាលពីមុន ខ្ញុំធ្លាប់គិតថា ខ្ញុំគឺជាមនុស្សម្នាក់ដែលជឿលើព្រះជាម្ចាស់ដោយស្មោះត្រង់ ហើយអាចការពារកិច្ចការពួកជំនុំបាន ប៉ុន្តែតាមរយៈការបើកសម្ដែងនៃការពិត ខ្ញុំឃើញថា ខ្ញុំពិតជាគួរឱ្យស្អប់ខ្ពើម និងខ្វះភាពជាមនុស្សប៉ុណ្ណា។ កាន់តែគិតអំពីវា ខ្ញុំកាន់តែដឹងថា នេះមិនមែនគ្រាន់តែជាការសម្តែងអំពីសេចក្ដីពុករលួយបន្តិចបន្តួចនោះទេ ប៉ុន្តែខ្ញុំកំពុងស្ថិតនៅលើផ្លូវរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទបាត់ទៅហើយ។ ក្ដីភ័យខ្លាចបានក្ដោបក្ដាប់ដួងចិត្តរបស់ខ្ញុំ ហើយខ្ញុំបានដឹងថា ស្ថានភាពរបស់ខ្ញុំមានគ្រោះថ្នាក់ប៉ុណ្ណា ហើយថា ប្រសិនបើខ្ញុំមិនប្រែចិត្តទេ ខ្ញុំនឹងត្រូវបានគេជម្រុះចោល និងដាក់ទោសមិនខាន។

ក្រោយមក ខ្ញុំបានអានអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គទៀត៖ «ប្រសិនបើអ្នកចេះតែនិយាយថា អ្នកដើរតាមព្រះជាម្ចាស់ ដេញតាមសេចក្ដីសង្គ្រោះ ទទួលយកការពិនិត្យពិច័យ និងការណែនាំរបស់ព្រះជាម្ចាស់ ព្រមទាំងទទួលយក និងចុះចូលនឹងការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់ ប៉ុន្តែក្នុងពេលដែលអ្នកកំពុងនិយាយពាក្យសម្ដីទាំងនេះ អ្នកបែរជាកំពុងបង្អាក់ រំខាន និងបំផ្លាញកិច្ចការផ្សេងៗរបស់ពួកជំនុំទៅវិញ ហើយដោយសារតែការរំខាន ការបង្អាក់ និងការបំផ្លាញរបស់អ្នក ដោយសារតែការធ្វេសប្រហែស ឬការមិនយកចិត្តទុកដាក់នឹងភារកិច្ចរបស់អ្នក ឬដោយសារតែបំណងប្រាថ្នាដ៏អាត្មានិយមរបស់អ្នក និងគោលដៅរបស់អ្នកក្នុងការដេញតាមផលប្រយោជន៍ផ្ទាល់ខ្លួន អ្នកបង្កការខូចខាតដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ ផលប្រយោជន៍របស់ពួកជំនុំ និងទិដ្ឋភាពជាច្រើនផ្សេងទៀត រហូតដល់ថ្នាក់រំខាន និងបំផ្លាញយ៉ាងធ្ងន់ធ្ងរកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ទៀតផង ដូច្នេះ តើព្រះជាម្ចាស់គួរថ្លឹងថ្លែងលទ្ធផលរបស់អ្នកនៅក្នុងសៀវភៅជីវិតរបស់អ្នកយ៉ាងដូចម្ដេច? តើអ្នកគួរត្រូវបានកំណត់លក្ខណៈបែបណា? បើនិយាយឱ្យយុត្តិធម៌ទៅ អ្នកគួរតែត្រូវបានដាក់ទោស។ នេះហៅថា ការទទួលទោសសមនឹងកំហុស» («ចំណុចទីប្រាំបួន (ផ្នែកទីមួយ)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ ក្រោយពេលអានព្រះបន្ទូលរបស់ព្រះជាម្ចាស់រួច ខ្ញុំបានដឹងថា និស្ស័យរបស់ព្រះជាម្ចាស់មិនអត់ឱនចំពោះការប្រមាថឡើយ។ ខ្ញុំមិនបានដើរតួនាទីជាវិជ្ជមាននៅក្នុងភារកិច្ចរបស់ខ្ញុំទេ ខ្ញុំបានវាយប្រហារ និងផាត់បងស្រីដែលខ្ញុំកំពុងសហការជាមួយចោល ហើយបានរំខានដល់កិច្ចការពួកជំនុំ។ ទង្វើនេះត្រូវបានព្រះជាម្ចាស់ថ្កោលទោស។ តាំងពីទទួលយកភារកិច្ចរបស់ខ្ញុំមក ខ្ញុំតែងតែប្រកាសថា ខ្ញុំចង់ដេញតាមសេចក្ដីពិត និងផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ ប៉ុន្តែនៅពេលប្រឈមមុខនឹងការពិត ខ្ញុំឃើញថា បំណងរបស់ខ្ញុំមិនមែនដើម្បីបំពេញភារកិច្ចរបស់ខ្ញុំ ឬផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ឡើយ គឺដើម្បីរក្សាឋានៈផ្ទាល់ខ្លួនរបស់ខ្ញុំតែប៉ុណ្ណោះ។ ខ្ញុំតែងតែស្វែងរកការគោរពកោតសរសើរពីអ្នកដទៃ ហើយនៅពេលដែលមាននរណាម្នាក់គំរាមកំហែងដល់ឋានៈរបស់ខ្ញុំ ខ្ញុំនឹងរកឱកាសដើម្បីចាប់កំហុសរបស់ពួកគេ និងទាញយកចំណុចខ្សោយរបស់ពួកគេ ហើយបន្ទាប់មកធ្វើឱ្យវាក្លាយជារឿងធំដុំ ដោយប្រើរឿងទាំងនេះ ដើម្បីវាយប្រហារ និងផាត់ពួកគេចោល។ កិច្ចការពួកជំនុំត្រូវការមនុស្សដែលមានគុណសម្បត្តិល្អច្រើនបន្ថែមទៀត ដែលអាចធ្វើកិច្ចការជាក់ស្ដែង ដើម្បីសហការគ្នា ប៉ុន្តែខ្ញុំបែរជាវាយប្រហារ និងផាត់អ្នកដទៃចោល ព្រមទាំងបានរំខាន និងបំផ្លាញកិច្ចការពួកជំនុំទៅវិញ។ នេះគឺជាទង្វើរបស់ពួកអារក្សហើយ! ពេលដែលខ្ញុំបានដឹងពីធម្មជាតិនៃទង្វើរបស់ខ្ញុំ ខ្ញុំក៏លុតជង្គង់ចុះ ហើយអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ថា «ឱព្រះជាម្ចាស់អើយ! ទូលបង្គំបានទទួលការផ្គត់ផ្គង់ពីព្រះបន្ទូលរបស់ទ្រង់យ៉ាងច្រើន ប៉ុន្តែទូលបង្គំមិនបានអនុវត្តតាមព្រះបន្ទូលរបស់ទ្រង់ឡើយ។ ផ្ទុយទៅវិញ ទូលបង្គំបានប្រឆាំងនឹងទ្រង់ ដោយពឹងផ្អែកលើនិស្ស័យបែបសាតាំងរបស់ទូលបង្គំ។ ទូលបង្គំបានធ្វើអំពើអាក្រក់យ៉ាងច្រើន ក្នុងការស្វែងរកកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ព្រមទាំងឋានៈ ប៉ុន្តែទូលបង្គំស្ម័គ្រចិត្តប្រែចិត្ត ហើយចាប់ផ្ដើមជាថ្មី»។

បន្ទាប់មក ខ្ញុំក៏បានឆ្លុះបញ្ចាំងបន្ថែមទៀត ដោយសួរខ្លួនឯងថា៖ «ហេតុអ្វីបានជាខ្ញុំតែងតែស្វែងរកកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ព្រមទាំងឋានៈ សូម្បីតែពេលដែលខ្ញុំមិនចង់ក៏ដោយ?» ក្រោយមក ខ្ញុំបានអានអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គ ហើយដួងចិត្តរបស់ខ្ញុំក៏ត្រូវបានបំភ្លឺ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «តើសាតាំងប្រើអ្វីដើម្បីរក្សាមនុស្សឱ្យស្ថិតជាប់នៅក្នុងការគ្រប់គ្រងរបស់វា? (គឺកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ។) សាតាំងប្រើកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ដើម្បីគ្រប់គ្រងគំនិតរបស់មនុស្ស ធ្វើឱ្យពួកគេមិនគិតពីអ្វីក្រៅពីរឿងទាំងពីរនេះ ហើយធ្វើឱ្យពួកគេតស៊ូដើម្បីកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ រងទុក្ខលំបាកដើម្បីកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ទ្រាំទ្រការអាម៉ាស់ និងទទួលបន្ទុកធ្ងន់ដើម្បីកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ លះបង់អ្វីៗគ្រប់យ៉ាងដែលពួកគេមានដើម្បីកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ហើយធ្វើការវិនិច្ឆ័យ ឬការសម្រេចចិត្តគ្រប់យ៉ាង ដើម្បីកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ។ តាមរបៀបនេះ សាតាំងដាក់ខ្នោះដែលមើលមិនឃើញមកលើមនុស្ស ហើយនៅពេលមានខ្នោះទាំងនេះជាប់នឹងខ្លួន ពួកគេមិនមានសមត្ថភាព ហើយក៏មិនមានភាពក្លាហានក្នុងការរំដោះខ្លួនដែរ។ ដោយមិនដឹងខ្លួន ពួកគេរែកពុនខ្នោះទាំងនេះ នៅពេលពួកគេដើរទៅមុខមួយជំហានម្តងៗដោយការលំបាកយ៉ាងខ្លាំង។ ដើម្បីកេរ្តិ៍ឈ្មោះ និងលាភសក្ការៈនេះ មនុស្សជាតិវង្វេងចេញពីព្រះជាម្ចាស់ ហើយក្បត់ទ្រង់ ហើយកាន់តែក្លាយជាទុច្ចរិតទៅៗ។ តាមរបៀបនេះ មួយជំនាន់ហើយមួយជំនាន់ទៀត ត្រូវបានបំផ្លាញនៅក្នុងកេរ្តិ៍ឈ្មោះ និងលាភសក្ការៈរបស់សាតាំង» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ VI» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានយល់ថា ការដែលខ្ញុំប្រកួតប្រជែងជាមួយ ធាន យូ ដើម្បីកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ព្រមទាំងអំពើអាក្រក់ដែលប្រឆាំងនឹងព្រះជាម្ចាស់ គឺជាលទ្ធផលនៃការបំភាន់ និងសេចក្ដីពុករលួយរបស់សាតាំងទាំងអស់។ សាតាំងបានបណ្ដុះគោលទ្ធិដល់មនុស្សជាមួយនឹងគំនិតដូចជា «នៅក្នុងសកលលោកទាំងមូល មានតែខ្ញុំម្នាក់ប៉ុណ្ណោះដែលសោយរាជ្យខ្ពស់ឧត្តម» «មនុស្សបន្សល់ទុកឈ្មោះនៅកន្លែងដែលខ្លួននៅ ដូចសត្វក្ងានបន្សល់ទុកសម្លេងនៅកន្លែងដែលវាហើរអ៊ីចឹង» និង «ភ្នំមួយមិនអាចមានខ្លាពីរបានទេ»។ គំនិតទាំងនេះ និងគំនិតបែបនេះផ្សេងៗទៀត បានចាក់ឫសយ៉ាងជ្រៅនៅក្នុងជម្រៅចិត្តរបស់ខ្ញុំ ហើយបានចងរឹត និងគ្រប់គ្រងខ្ញុំ។ តាំងពីកុមារភាពមក មិនថាខ្ញុំទៅទីណាទេ ខ្ញុំតែងតែចូលចិត្តឱ្យគេគោរពកោតសរសើរ និងលើកតម្កើងជានិច្ច ហើយវាក៏មិនខុសគ្នាដែរ ចំពោះភារកិច្ចរបស់ខ្ញុំនៅក្នុងពួកជំនុំ។ មិនថាខ្ញុំកំពុងធ្វើភារកិច្ចអ្វីនោះទេ ខ្ញុំតែងតែចង់លេចធ្លោ និងចង់ឱ្យគេចាប់អារម្មណ៍ ហើយដរាបណាខ្ញុំអាចទទួលបានការគោរពកោតសរសើរ និងការគាំទ្រពីមនុស្សម្នា ខ្ញុំសុខចិត្តស៊ូទ្រាំនឹងទុក្ខលំបាកគ្រប់បែបយ៉ាង។ ដោយឃើញថា ធាន យូ ពូកែជាងខ្ញុំទាំងសមត្ថភាពការងារ គុណសម្បត្តិ និងផ្នែកផ្សេងៗទៀត ខ្ញុំមានអារម្មណ៍ហាក់ដូចជាខ្ញុំកំពុងឈរនៅក្រោមស្រមោលដើមឈើដ៏ធំមួយ ដែលរារាំងខ្ញុំមិនឱ្យលេចធ្លោ ឬមិនឱ្យគេចាប់អារម្មណ៍។ ខ្ញុំមានអារម្មណ៍ថា តានតឹង និងថប់ដង្ហើមក្នុងចិត្តយ៉ាងខ្លាំង ហើយនៅក្នុងចិត្តរបស់ខ្ញុំ ខ្ញុំក៏មានការច្រណែន និងខឹងសម្បារនឹង ធាន យូ ដោយប្រាថ្នាចង់ឱ្យគាត់ធ្វើខុស ធ្វើឱ្យខ្លួនឯងខ្មាសគេ ឬសូម្បីតែត្រូវបានគេដកហូតតំណែងពីភារកិច្ចរបស់គាត់ក៏ដោយ។ ខ្ញុំដឹងច្បាស់ថា ទំហំការងារនេះច្រើនពេក ដែលខ្ញុំមិនអាចរ៉ាប់រងតែម្នាក់ឯងបានទេ ថា ធាន យូ គឺជាអ្នកធ្វើការដែលមានសមត្ថភាព ហើយថា ការសហការគ្នារបស់ពួកយើងគឺមានប្រយោជន៍ដល់កិច្ចការពួកជំនុំ ប៉ុន្តែដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ខ្ញុំមិនត្រឹមតែមិនបានគាំទ្រកិច្ចការរបស់គាត់ទេ តែខ្ញុំថែមទាំងបានវាយប្រហារ និងផាត់គាត់ចោលទៀតផង។ ទង្វើនេះមិនត្រឹមតែធ្វើឱ្យ ធាន យូ ឈឺចាប់ប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យយឺតយ៉ាវដល់កិច្ចការពួកជំនុំទៀតផង។ ខ្ញុំពិតជាខ្វះភាពជាមនុស្សមែន! ខ្ញុំបានដឹងថា ការប្រព្រឹត្តខ្លួនរបស់ខ្ញុំ ដោយផ្អែកលើគំនិតដូចជា «នៅក្នុងសកលលោកទាំងមូល មានតែខ្ញុំម្នាក់ប៉ុណ្ណោះដែលសោយរាជ្យខ្ពស់ឧត្តម» និង «ភ្នំមួយមិនអាចមានខ្លាពីរបានទេ» ដែលសាតាំងប្រើដើម្បីបណ្ដុះគោលទ្ធិដល់មនុស្ស បានធ្វើឱ្យខ្ញុំមានភាពក្រអឺតក្រទម និងគ្មានវិចារណញ្ញាណ ហើយនិស្ស័យរបស់ខ្ញុំ ក៏កាន់តែព្យាបាទឡើងៗ។ វាក៏បានធ្វើឱ្យខ្ញុំក្លាយជាមនុស្សចិត្តចង្អៀត និងបាត់បង់ភាពជាមនុស្សរបស់ខ្ញុំផងដែរ។ តាមពិតទៅ នៅពេលខ្ញុំឃើញថា ខ្ញុំបានធ្វើឱ្យ ធាន យូ ឈឺចាប់ ខ្ញុំមានអារម្មណ៍ថា ជាការចោទប្រកាន់ ប៉ុន្តែរាល់ពេលដែលខ្ញុំឃើញ ធាន យូ លេចធ្លោ និងមានគេចាប់អារម្មណ៍ ខ្ញុំតែងតែទប់ចិត្តមិនឱ្យច្រណែននឹងគាត់មិនបានឡើយ។ ខ្ញុំចង់កម្ចាត់សភាពបែបនេះចោលណាស់ ប៉ុន្តែខ្ញុំធ្វើមិនបានសោះ។ ដូចដែលព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ហើយនៅពេលមានខ្នោះទាំងនេះជាប់នឹងខ្លួន ពួកគេមិនមានសមត្ថភាព ហើយក៏មិនមានភាពក្លាហានក្នុងការរំដោះខ្លួនដែរ»។ នៅពេលដែលខ្ញុំអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះ ខ្ញុំទប់ទឹកភ្នែកមិនបានឡើយ។ ខ្ញុំមានអារម្មណ៍ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់កំពុងមានបន្ទូលចំៗមកកាន់ដួងចិត្តរបស់ខ្ញុំ ហើយខ្ញុំអាចភ្ជាប់ខ្លួនទៅនឹងព្រះបន្ទូលទាំងនោះយ៉ាងជ្រាលជ្រៅ។ មកដល់ពេលនេះ ខ្ញុំបានសហការជាមួយ ធាន យូ អស់រយៈពេលជិតបីឆ្នាំទៅហើយ ហើយអ្នកដឹកនាំក៏បានប្រកបគ្នាជាមួយខ្ញុំជាច្រើនដង អំពីបញ្ហារបស់ខ្ញុំក្នុងការប្រជែងកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ថែមទាំងបានលាតត្រដាង និងលួសកាត់ខ្ញុំទៀតផង ហើយនៅពេលនោះ ខ្ញុំអាចទទួលស្គាល់រឿងនេះ និងស្អប់ខ្លួនឯង ប៉ុន្តែនៅពេលប្រឈមមុខនឹងស្ថានភាពដដែលនេះម្ដងទៀត ខ្ញុំក៏ធ្លាក់ចូលទៅក្នុងទម្លាប់អាក្រក់ដដែលវិញ។ ដោយសារតែខ្ញុំនៅតែបន្តដេញតាមកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ព្រមទាំងឋានៈ សូម្បីតែបង្អាក់ និងរំខានដល់កិច្ចការពួកជំនុំពីក្រោយខ្នង ខ្ញុំបានប្រមាថនិស្ស័យរបស់ព្រះជាម្ចាស់ ហើយការវាយផ្ចាល និងសេចក្ដីប្រៀនប្រដៅរបស់ព្រះជាម្ចាស់ក៏ធ្លាក់មកលើខ្ញុំ។ ខ្ញុំបានធ្លាក់ខ្លួនឈឺ ប៉ុន្តែនៅតែមិនបានឆ្លុះបញ្ចាំងពីខ្លួនឯង រហូតទាល់តែខ្ញុំត្រូវបានគេដកហូតតំណែង ទើបខ្ញុំមានអារម្មណ៍ភ័យខ្លាច។ ខ្ញុំឃើញថា ការដេញតាមកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ព្រមទាំងឋានៈរបស់ខ្ញុំ ពិតជាបានឈានដល់កម្រិតធ្ងន់ធ្ងរមែនទែន។ ទីបំផុត ខ្ញុំបានយល់ពីមូលហេតុដែលព្រះជាម្ចាស់មិនចង់ឱ្យមនុស្សដេញតាមកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ព្រមទាំងឋានៈ។ ប្រសិនបើគ្មានសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ទេ ខ្ញុំច្បាស់ជាលិចលង់កាន់តែជ្រៅទៅៗមិនខាន!

ខ្ញុំបានអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ ដោយចង់ស្វែងរកសេចក្ដីពិត និងបោះបង់ចំណងនៃនិស្ស័យបែបសាតាំងនេះចោល។ ក្រោយមក ខ្ញុំបានអានអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គ ហើយទទួលបានផ្លូវនៃការអនុវត្តមួយចំនួន។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ការលែងដៃពីកេរ្តិ៍ឈ្មោះ និងឋានៈ មិនមែនជារឿងងាយស្រួលទេ មនុស្សអាចសម្រេចវាបាន តែតាមរយៈការដេញតាមសេចក្ដីពិតប៉ុណ្ណោះ។ មានតែតាមរយៈការយល់ពីសេចក្ដីពិតប៉ុណ្ណោះ ទើបពួកគេអាចស្គាល់ខ្លួនឯង មើលឃើញយ៉ាងច្បាស់ពីភាពទទេសូន្យនៃការដេញតាមកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈ ហើយមើលឃើញយ៉ាងច្បាស់ពីការពិតនៃសេចក្ដីពុករលួយរបស់មនុស្សជាតិ។ មានតែនៅពេលដែលមនុស្សស្គាល់ខ្លួនឯងយ៉ាងពិតប្រាកដប៉ុណ្ណោះ ទើបពួកគេអាចបោះបង់ឋានៈ និងកេរ្តិ៍ឈ្មោះបាន។ វាមិនងាយស្រួលទេក្នុងការបោះបង់ចោលនិស្ស័យពុករលួយរបស់អ្នក។ ប្រសិនបើអ្នកបានទទួលស្គាល់ថា អ្នកមិនមានសេចក្ដីពិត ថាអ្នកមានចំណុចខ្វះខាតច្រើនពេក ហើយថាអ្នកបញ្ចេញឱ្យឃើញសេចក្ដីពុករលួយច្រើនពេក ប៉ុន្តែអ្នកមិនខិតខំប្រឹងប្រែងក្នុងការដេញតាមសេចក្ដីពិត ហើយអ្នកបន្លំខ្លួន និងប្រព្រឹត្តដោយពុតត្បុត បណ្ដាលឱ្យមនុស្សយល់ច្រឡំថា អ្នកអាចធ្វើអ្វីបានគ្រប់យ៉ាង នោះរឿងនេះនឹងធ្វើឱ្យអ្នកមានគ្រោះថ្នាក់ ហើយមិនយូរមិនឆាប់ អ្នកនឹងជួបផ្លូវទាល់ ហើយជំពប់ដួលមិនខាន។ អ្នកត្រូវតែទទួលស្គាល់ថា អ្នកមិនមានសេចក្ដីពិត ហើយត្រូវក្លាហានហ៊ានប្រឈមមុខនឹងតថភាព។ អ្នកមានភាពទន់ខ្សោយ បញ្ចេញឱ្យឃើញសេចក្ដីពុករលួយ និងមានចំណុចខ្វះខាតគ្រប់បែបយ៉ាង។ នេះជារឿងធម្មតាទេ ពីព្រោះអ្នកគឺជាមនុស្សធម្មតា អ្នកមិនមែនជាមនុស្សដែលមានមហិទ្ធិឫទ្ធិវិសេស ឬមានមហិទ្ធិឫទ្ធិសព្វបែបយ៉ាងឡើយ ហើយអ្នកត្រូវតែទទួលស្គាល់រឿងនោះ។ នៅពេលអ្នកដទៃមើលងាយ ឬចំអកឱ្យអ្នក ចូរកុំប្រញាប់មានប្រតិកម្មដោយការមិនពេញចិត្តភ្លាមៗ ដោយសារតែអ្វីដែលពួកគេនិយាយមិនគួរឱ្យចង់ស្ដាប់ ឬទាស់ទទឹងនឹងរឿងនោះ ដោយសារតែអ្នកជឿថាខ្លួនឯងមានសមត្ថភាព និងគ្រប់លក្ខណ៍ឱ្យសោះ នេះមិនគួរជាអាកប្បកិរិយារបស់អ្នកចំពោះពាក្យសម្ដីបែបនេះឡើយ។ តើអាកប្បកិរិយារបស់អ្នកគួរតែបែបណា? អ្នកគួរតែនិយាយប្រាប់ខ្លួនឯងថា៖ “ខ្ញុំមានកំហុសរបស់ខ្ញុំ អ្វីៗគ្រប់យ៉ាងអំពីខ្ញុំគឺពុករលួយ និងមានចំណុចខ្វះខាត ហើយខ្ញុំគ្រាន់តែជាមនុស្សធម្មតាម្នាក់ប៉ុណ្ណោះ។ ទោះបីជាពួកគេមើលងាយ និងចំអកឱ្យខ្ញុំក៏ដោយ តើមានការពិតណាមួយនៅក្នុងរឿងនោះដែរឬទេ? ប្រសិនបើផ្នែកនៃអ្វីដែលពួកគេនិយាយគឺជាការពិត នោះខ្ញុំត្រូវតែទទួលយករឿងនេះពីព្រះជាម្ចាស់”។ ប្រសិនបើអ្នកមានអាកប្បកិរិយានេះ វាគឺជាភស្តុតាងបញ្ជាក់ថា អ្នកមានសមត្ថភាពក្នុងការដោះស្រាយនឹងឋានៈ កេរ្តិ៍ឈ្មោះ និងអ្វីដែលអ្នកដទៃនិយាយអំពីអ្នកបានយ៉ាងត្រឹមត្រូវ។ ... នៅពេលអ្នកមានគំនិត និងបំណងប្រាថ្នាជានិច្ចក្នុងការប្រកួតប្រជែងដណ្ដើមឋានៈ អ្នកត្រូវតែដឹងថា តើសភាពបែបនេះនឹងនាំទៅរកផលវិបាកអាក្រក់បែបណា ប្រសិនបើទុកចោលដោយមិនដោះស្រាយ។ បន្ទាប់មក អ្នកមិនត្រូវបង្អង់ពេលក្នុងការស្វែងរកសេចក្ដីពិតឡើយ ដោះស្រាយបំណងប្រាថ្នារបស់អ្នកក្នុងការប្រកួតប្រជែងដណ្ដើមឋានៈ ខណៈពេលដែលវាស្ថិតក្នុងដំណាក់កាលពន្លកនៅឡើយ ហើយជំនួសវាដោយការអនុវត្តសេចក្ដីពិតវិញ។ នៅពេលដែលអ្នកអនុវត្តសេចក្ដីពិត បំណងប្រាថ្នា និងមហិច្ឆតារបស់អ្នកក្នុងការប្រកួតប្រជែងដណ្ដើមឋានៈនឹងថយចុះ ហើយអ្នកនឹងមិនរំខានដល់កិច្ចការនៃពួកជំនុំឡើយ។ តាមរបៀបនេះ សកម្មភាពរបស់អ្នកនឹងត្រូវបានព្រះជាម្ចាស់ចងចាំ និងសព្វព្រះហឫទ័យ។ ដូច្នេះ តើខ្ញុំកំពុងព្យាយាមសង្កត់ធ្ងន់លើអ្វី? គឺរឿងនេះ៖ អ្នកត្រូវតែកម្ចាត់បំណងប្រាថ្នា និងមហិច្ឆតារបស់អ្នកចោល មុនពេលដែលចេញផ្កា បង្កើតផលផ្លែ និងនាំទៅរកផលវិបាកដ៏ធ្ងន់ធ្ងរ។ ប្រសិនបើអ្នកមិនដោះស្រាយរឿងទាំងនោះ ខណៈដែលវានៅតូចនៅឡើយទេ នោះអ្នកនឹងបាត់បង់ឱកាសដ៏ល្អបំផុតមួយ ហើយនៅពេលដែលវានាំទៅរកផលវិបាកដ៏ធ្ងន់ធ្ងរ វានឹងហួសពេលក្នុងការដោះស្រាយហើយ។ ប្រសិនបើអ្នកខ្វះសូម្បីតែការតាំងចិត្តក្នុងការបះបោរទាស់នឹងសាច់ឈាម នោះវានឹងពិបាកខ្លាំងណាស់សម្រាប់អ្នកក្នុងការឈានជើងចូលទៅក្នុងផ្លូវនៃការដេញតាមសេចក្ដីពិត។ ប្រសិនបើអ្នកជួបប្រទះនឹងឧបសគ្គ និងបរាជ័យក្នុងការដេញតាមកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈរបស់អ្នក ហើយអ្នកមិនភ្ញាក់រលឹកទេ នោះនេះគឺជាគ្រោះថ្នាក់៖ វាមានលទ្ធភាពដែលថាអ្នកនឹងត្រូវបានជម្រុះចោល។ នៅពេលអស់អ្នកដែលស្រឡាញ់សេចក្ដីពិត ជួបប្រទះបរាជ័យ និងឧបសគ្គមួយឬពីរដងទាក់ទងនឹងកេរ្តិ៍ឈ្មោះ និងឋានៈរបស់ពួកគេ ពួកគេអាចមើលឃើញយ៉ាងច្បាស់ថា កេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈ គឺគ្មានតម្លៃទាល់តែសោះ។ ពួកគេអាចលះបង់ឋានៈ និងកេរ្តិ៍ឈ្មោះចោលទាំងស្រុង ហើយតាំងចិត្តថា ទោះបីជាពួកគេមិនដែលមានឋានៈក៏ដោយ ក៏ពួកគេនឹងនៅតែបន្តដេញតាមសេចក្ដីពិត និងបំពេញភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវ ព្រមទាំងចែករំលែកទីបន្ទាល់តាមរយៈបទពិសោធរបស់ពួកគេ ហើយតាមរយៈនោះ ក៏សម្រេចបាននូវលទ្ធផលនៃការធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់។ សូម្បីតែនៅពេលពួកគេជាអ្នកដើរតាមធម្មតាក៏ដោយ ក៏ពួកគេនៅតែមានសមត្ថភាពដើរតាមរហូតដល់ទីបញ្ចប់ដែរ ហើយអ្វីទាំងអស់ដែលពួកគេចង់បាន គឺទទួលបានការសព្វព្រះហឫទ័យពីព្រះជាម្ចាស់ប៉ុណ្ណោះ។ មានតែអ្នកទាំងនេះទេទើបជាមនុស្សដែលស្រឡាញ់សេចក្ដីពិតយ៉ាងពិតប្រាកដ និងមានការតាំងចិត្ត» («ចំណុចទីប្រាំបួន (ផ្នែកទីបី)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំឃើញថា ដើម្បីជៀសវាងការដេញតាមកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ព្រមទាំងឋានៈ ដំបូង មនុស្សម្នាក់ត្រូវតែទទួលស្គាល់ពីចំណុចខ្សោយ និងភាពខ្វះខាតរបស់ខ្លួន និងត្រូវបើកបង្ហាញពីខ្លួនឯងយ៉ាងសកម្ម នៅចំពោះមុខបងប្អូនប្រុសស្រី ដោយទទួលស្គាល់ពីសេចក្ដីពុករលួយ និងចំណុចខ្វះខាតរបស់ខ្លួន។ លើសពីនេះទៅទៀត នៅពេលដែលនិស្ស័យពុករលួយរបស់ខ្លួនក្នុងការប្រជែងដណ្ដើមកេរ្តិ៍ឈ្មោះ និងលាភសក្ការៈលេចឡើងម្ដងទៀត ពួកគេគួរតែអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ ដើម្បីបះបោរទាស់នឹងខ្លួនឯង «ហើយជំនួសវាវិញ ដោយការអនុវត្តសេចក្ដីពិត ដើម្បីចៀសវាងកុំឱ្យខ្លួនឯងប្រព្រឹត្តអំពើអាក្រក់ ដែលបង្អាក់ និងរំខានដល់កិច្ចការពួកជំនុំ»។ ខ្ញុំបានគិតអំពីគុណសម្បត្តិដ៏ល្អ និងសមត្ថភាពការងាររបស់ ធាន យូ និងសមត្ថភាពរបស់គាត់ក្នុងការទាក់ទងគ្នាអំពីសេចក្ដីពិត ដើម្បីដោះស្រាយបញ្ហារបស់បងប្អូនប្រុសស្រី ហើយគិតអំពីការដែលពួកជំនុំបានរៀបចំឱ្យ ធាន យូ សហការជាមួយខ្ញុំ ដើម្បីបំពេញចំណុចខ្សោយរបស់ខ្ញុំ និងរបៀបដែលរឿងទាំងនេះមានប្រយោជន៍ ទាំងចំពោះកិច្ចការ និងការចូលទៅក្នុងជីវិតរបស់ខ្ញុំ។ ទៅថ្ងៃមុខ នៅពេលជួបប្រទះបងប្អូនប្រុសស្រីដែលមានគុណសម្បត្តិល្អជាងខ្ញុំ និងពូកែជាងខ្ញុំ ខ្ញុំត្រូវតែប្រព្រឹត្តចំពោះពួកគេឱ្យបានត្រឹមត្រូវ ហើយទាញយកចំណុចខ្លាំងរបស់ពួកគេ ដើម្បីបំពេញចំណុចខ្វះខាតរបស់ខ្ញុំ។ ក្រោយមក អ្នកដឹកនាំបានឃើញថា ខ្ញុំទទួលបានមេរៀនខ្លះៗ ហើយក៏បានចាត់តាំងភារកិច្ចមួយឱ្យខ្ញុំ។ ក្នុងអំឡុងពេលបំពេញភារកិច្ច ខ្ញុំបានជួប ធាន យូ ម្ដងទៀត។ ខ្ញុំមានអារម្មណ៍ថាខ្លួនឯងមានកំហុសចំពោះគាត់យ៉ាងខ្លាំង ដូច្នេះ ខ្ញុំក៏ផ្ដួចផ្ដើមគំនិតលាតត្រដាងនិស្ស័យពុករលួយរបស់ខ្ញុំប្រាប់គាត់ ហើយគាត់ក៏បានបើកចំហអំពីសេចក្ដីពុករលួយ ដែលគាត់បានបើកឱ្យដឹងក្នុងអំឡុងពេលសហការគ្នារបស់ពួកយើងដែរ។ ខ្ញុំកាន់តែប្រកបគ្នាជាមួយគាត់ ខ្ញុំកាន់តែមានអារម្មណ៍ធូរស្រាល និងមានសេរីភាព។

នៅក្នុងខែមេសា ឆ្នាំ ២០២៤ ខ្ញុំត្រូវបានចាត់តាំងឱ្យធ្វើកិច្ចការបោសសម្អាតនៅក្នុងពួកជំនុំ និងសហការជាមួយបងស្រី លីវ ស៊ីន។ លីវ ស៊ីន មានគុណសម្បត្តិ និងសមត្ថភាពការងារល្អ។ ពេលមួយ ពួកយើងបានទៅជួបជាមួយបងស្រីពីរនាក់ ហើយឃើញថា អាកប្បកិរិយារបស់ពួកគេចំពោះកិច្ចការបោសសម្អាត មានភាពធូររលុងបន្តិច។ ពេលនោះ លីវ ស៊ីន បានប្រើព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលពាក់ព័ន្ធ មកប្រកបគ្នាជាមួយពួកគេ។ ក្រោយពេលគាត់ប្រកបគ្នារួច បងស្រីទាំងពីរនាក់ពិតជាយល់ស្របនឹងអ្វីដែល លីវ ស៊ីន បាននិយាយ ហើយមួយសន្ទុះ ខ្ញុំមានអារម្មណ៍ហាក់ដូចជាសឹងតែគ្មានវត្តមានរបស់ខ្ញុំនៅទីនោះអ៊ីចឹង ហើយខ្ញុំក៏គិតថា៖ «ព្រឹកនេះ មានតែ លីវ ស៊ីន ម្នាក់គត់ដែលបានប្រកបគ្នាជាមួយពួកគេ។ តើពួកគេនឹងគិតយ៉ាងម៉េចចំពោះខ្ញុំទៅ?» ខ្ញុំមានអារម្មណ៍អន់ចិត្តបន្តិច ហើយគិតថា ដោយមាន លីវ ស៊ីន នៅទីនោះ ខ្ញុំមិនអាចលេចធ្លោបានឡើយ។ នៅពេលនោះ ខ្ញុំបានដឹងថា ខ្ញុំកំពុងរស់នៅក្នុងសភាពនៃការប្រជែងដណ្ដើមកេរ្តិ៍ឈ្មោះ និងលាភសក្ការៈម្ដងទៀតហើយ ដូច្នេះ ខ្ញុំក៏បានអធិដ្ឋានទៅកាន់ព្រះជាម្ចាស់នៅក្នុងចិត្តថា «ឱព្រះជាម្ចាស់អើយ សូមជួយទូលបង្គំឱ្យប្រព្រឹត្តខ្លួន និងបំពេញភារកិច្ច ដោយផ្អែកលើព្រះបន្ទូលរបស់ទ្រង់ ហើយមិនរស់នៅដោយពឹងផ្អែកលើនិស្ស័យបែបសាតាំងឡើយ»។ ដោយឆ្លុះបញ្ចាំងពីអំពើអាក្រក់ដែលខ្ញុំបានធ្វើ ក្នុងការដេញតាមកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ព្រមទាំងទុក្ខវេទនាដែលវាបាននាំមកឱ្យខ្ញុំ ខ្ញុំគិតថា៖ «ខ្ញុំមិនអាចបន្តដើរលើផ្លូវបរាជ័យនេះទៀតទេ។ ខ្ញុំត្រូវផ្ដោតលើភារកិច្ចរបស់ខ្ញុំ និងគិតគូរពីផលប្រយោជន៍របស់ពួកជំនុំ។ ថ្ងៃនេះ ខ្ញុំមកទីនេះដើម្បីអនុវត្តកិច្ចការបោសសម្អាត មិនមែនដើម្បីប្រកួតប្រជែង ឬប្រៀបធៀបខ្លួនឯងជាមួយបងស្រីនោះទេ។ ខ្ញុំត្រូវរៀនសហការឱ្យបានចុះសម្រុងជាមួយបងស្រី»។ ពេលគិតបែបនេះ ដួងចិត្តរបស់ខ្ញុំក៏បានស្ងប់។ ខ្ញុំបានបំពេញបន្ថែមនូវចំណុចខ្វះខាតនានា នៅក្នុងការប្រកបគ្នារបស់ លីវ ស៊ីន ហើយខ្ញុំបានសហការជាមួយគាត់ ព្រមទាំងប្រកបគ្នា ដើម្បីដោះស្រាយបញ្ហាទាំងនោះ។ នៅទីបំផុត បងស្រីទាំងពីរនាក់ទទួលបានការយល់ដឹងខ្លះៗពីបញ្ហារបស់ពួកគេ ហើយស្ម័គ្រចិត្តផ្លាស់ប្ដូរ។ ខ្ញុំក៏បានភ្លក់រសជាតិផ្អែមល្ហែម នៃការដាក់ចិត្តដាក់កាយទៅក្នុងភារកិច្ចរបស់ខ្ញុំផងដែរ។

គឺតាមរយៈការជំនុំជម្រះ ការលាតត្រដាង ការវាយផ្ចាល និងសេចក្ដីប្រៀនប្រដៅនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ហើយ ដែលធ្វើឱ្យខ្ញុំឃើញយ៉ាងច្បាស់អំពីការរងទុក្ខ ដែលបណ្ដាលមកពីការដេញតាមកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ព្រមទាំងឋានៈ ហើយទទួលបានការវែកញែកដឹងខុសត្រូវខ្លះៗ អំពីរបៀបដែលសាតាំងប្រើប្រាស់កេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ដើម្បីចងរឹតមនុស្ស។ ឥឡូវនេះ ខ្ញុំលែងសូវខ្វល់ខ្វាយពីកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ព្រមទាំងឋានៈទៀតហើយ ហើយខ្ញុំមានអារម្មណ៍ថា ការបំពេញភារកិច្ចរបស់ខ្ញុំ គឺជារឿងសំខាន់បំផុត។ ខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់ ចេញពីក្រអៅដួងចិត្តរបស់ខ្ញុំ!

ខាង​ដើម៖ ៥០. របៀបប្រព្រឹត្តចំពោះគុណចិញ្ចឹមបីបាច់របស់ឪពុកម្ដាយ

បន្ទាប់៖ ៦២. ការបណ្ដុះបណ្ដាលអ្នកដទៃបានបើកសម្ដែងខ្ញុំ

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

២០. ការអនុវត្តសេចក្ដីពិត គឺជាគន្លឹះនៃការសម្របសម្រួលដ៏សុខដុម

ដោយ ដុងហ្វឹង (សហរដ្ឋអាមេរិក)នៅខែសីហា ឆ្នាំ ២០១៨ ភារកិច្ចរបស់ខ្ញុំគឺ ត្រូវធ្វើសម្ភារៈសម្ដែងភាពយន្តជាមួយបងវ៉ាង។ ដំបូង ខ្ញុំមានអារម្មណ៍ថា...

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ