៦. ផលវិបាកនៃការឲ្យគ្រូគង្វាលពិនិត្យមើល

ដោយ ហ្វិនលី មកពីតៃវ៉ាន់

ក្នុងឆ្នាំ ២០០៦ ខ្ញុំបានចាកចេញពីស្រុកកំណើតមកធ្វើការនៅទីក្រុងតៃប៉ិ ជាទីដែលខ្ញុំបានជួបលោកគ្រូគង្វាល ហ័ង។ លោកគ្រូ ហ័ង ឃើញថាខ្ញុំមានចិត្តខ្នះខ្នែងក្នុងការដេញតាម រួចក៏និយាយថា គាត់ចង់ផ្តោតលើការបណ្តុះបណ្តាលខ្ញុំ។ គាត់ជារឿយៗបបួលខ្ញុំមកពិភាក្សាគ្នាអំពីព្រះគម្ពីរ និងឲ្យចូលរួមវគ្គបណ្តុះបណ្តាលផ្សេងៗរបស់ពួកជំនុំ។ ខ្ញុំអរព្រះគុណព្រះអម្ចាស់ណាស់ ហើយមានអារម្មណ៍ថា ខ្ញុំបានជួបគ្រូគង្វាលល្អម្នាក់។ នៅពេលគ្រូគង្វាលអធិប្បាយព្រះបន្ទូល គាត់និយាយជារឿយៗថា «ព្រះគម្ពីរចែងថា៖ 'ចូរឲ្យមនុស្សទាំងអស់ចុះចូលនឹងអាជ្ញាធរថ្នាក់លើ ដ្បិតគ្មានអំណាចណាឡើយ លើកលែងតែមកពីព្រះជាម្ចាស់។ គឺព្រះជាម្ចាស់ទេតើដែលតែងតាំងឲ្យពួកគេមានអំណាចបែបនេះ' (រ៉ូម ១៣:១)។ 'ដូចនេះ ចូរអ្នករាល់គ្នាប្រយ័ត្នខ្លួន និងមើលថែហ្វូងចៀមទាំងអស់ ដែលព្រះវិញ្ញាណបរិសុទ្ធបានតែងតាំងអ្នករាល់គ្នាឲ្យក្លាយជាអ្នកមើលថែ ដើម្បីឃ្វាលពួកជំនុំរបស់ព្រះជាម្ចាស់' (កិច្ចការ ២០:២៨)។ ចក្រវាល និងរបស់សព្វសារពើត្រូវបានបង្កើតឡើងដោយព្រះជាម្ចាស់ ហើយអស់អ្នកដែលមានអំណាច ក៏ត្រូវបានព្រះជាម្ចាស់តែងតាំងដែរ ដូច្នេះ យើងគួរតែចុះចូលនឹងពួកគេ។ គ្រូគង្វាល និងចាស់ទុំត្រូវបានព្រះជាម្ចាស់តែងតាំងមកឲ្យឃ្វាលហ្វូងចៀម ដូច្នេះ យើងក៏គួរតែចុះចូលនឹងពួកគាត់ដែរ។ ការចុះចូលនឹងពួកគាត់ គឺជាការចុះចូលនឹងព្រះជាម្ចាស់ហើយ...»។ ក្រោយពីឮពាក្យរបស់គ្រូគង្វាល ខ្ញុំបានគិតថា «ព្រះជាម្ចាស់បានតែងតាំងគ្រូគង្វាល និងចាស់ទុំឲ្យមកឃ្វាលហ្វូងចៀម ក្នុងការជឿលើព្រះអម្ចាស់ យើងគួរតែស្ដាប់គ្រូគង្វាល។ ការស្ដាប់គ្រូគង្វាល និងចាស់ទុំ គឺជាការចុះចូលនឹងព្រះជាម្ចាស់ហើយ។ ឲ្យតែខ្ញុំដើរតាមគ្រូគង្វាលក្នុងការជឿលើព្រះអម្ចាស់ នោះខ្ញុំប្រាកដជាបានចូលទៅក្នុងនគរស្ថានសួគ៌មិនខាន»។ ដូច្នេះ មិនថារឿងធំ ឬរឿងតូច ដូចជា ការរកការងារធ្វើ រកផ្ទះ ឬរកគូស្រករនោះទេ ខ្ញុំតែងតែទៅស្វែងរកការណែនាំពីគ្រូគង្វាលលើរឿងគ្រប់យ៉ាង។ បន្ដិចម្ដងៗ គ្រូគង្វាលបានក្លាយជារូបព្រះនៅក្នុងចិត្តខ្ញុំ។

ក្នុងខែតុលា ឆ្នាំ ២០១៨ ខ្ញុំបានទាក់ទងជាមួយបងប្អូនប្រុសស្រីពីរបីនាក់នៅលើហ្វេសប៊ុក។ ខ្ញុំឃើញថា ពួកគេមានការយល់ឃើញដ៏ពិសេសចំពោះព្រះគម្ពីរ សេចក្ដីអធិប្បាយរបស់ពួកគេពិតជាស្រស់ស្រាយ និងមានការបំភ្លឺ ហើយខ្ញុំច្រណែនពួកគេណាស់។ តាមរយៈការសិក្សាព្រះគម្ពីរជាមួយពួកគេ ខ្ញុំបានដឹងថា ការយាងមកវិញរបស់ព្រះអម្ចាស់ មិនមែនគ្រាន់តែក្នុងទម្រង់នៃការយាងចុះគង់លើពពកប៉ុណ្ណោះទេ ហើយថាមានបទគម្ពីរជាច្រើនដែលទស្សន៍ទាយថា ព្រះជាម្ចាស់នឹងយាងមកដោយស្ងាត់ៗនៅគ្រាចុងក្រោយ ដូចជា «ចោរ» ដែរ។ ដូច្នេះ ក្នុងការទទួលព្រះអម្ចាស់ យើងមិនអាចគ្រាន់តែរង់ចាំទ្រង់យាងចុះមកគង់លើពពកប៉ុណ្ណោះទេ។ អ្វីដែលសំខាន់ គឺត្រូវផ្ដោតលើការស្ដាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់ និងស្វែងរកកិច្ចការរបស់ទ្រង់ ក្នុងអំឡុងពេលនៃការយាងមកដោយស្ងាត់ៗរបស់ទ្រង់។ ខ្ញុំក៏បានរៀនអំពីរបៀបដែលកិច្ចការរបស់ព្រះជាម្ចាស់ ដែលបានកត់ត្រានៅក្នុងសញ្ញាចាស់ សញ្ញាថ្មី និងគម្ពីរវិវរណៈ មានការវិវឌ្ឍម្ដងមួយជំហានៗ កាន់តែខ្ពស់ និងកាន់តែស៊ីជម្រៅផងដែរ។ សញ្ញាចាស់កត់ត្រាអំពីកិច្ចការរបស់ព្រះយេហូវ៉ាដ៏ជាព្រះ ក្នុងយុគសម័យនៃក្រឹត្យវិន័យ ហើយដោយសារតែមនុស្សជាតិដំបូងមិនចេះរស់នៅលើផែនដី ឬមិនចេះថ្វាយបង្គំព្រះជាម្ចាស់ ព្រះជាម្ចាស់បានដាក់ចេញក្រឹត្យវិន័យតាមរយៈលោកម៉ូសេ ដើម្បីដឹកនាំមនុស្សជាតិពីរបៀបរស់នៅលើផែនដី។ សញ្ញាថ្មីកត់ត្រាអំពីកិច្ចការនៃការប្រោសលោះក្នុងយុគសម័យនៃព្រះគុណ ដោយព្រះអម្ចាស់យេស៊ូវ។ នៅដំណាក់កាលចុងក្រោយនៃយុគសម័យនៃក្រឹត្យវិន័យ ដោយសារមនុស្សមិនអាចកាន់តាមក្រឹត្យវិន័យបានទៀត អំពើបាបដែលពួកគេបានប្រព្រឹត្ត ចេះតែកើនឡើង ហើយពួកគេគ្រប់គ្នាប្រឈមនឹងគ្រោះថ្នាក់នៃការមានទោសប្រហារជីវិតដោយក្រឹត្យវិន័យ។ ប៉ុន្តែ ព្រះជាម្ចាស់មិនចង់ឲ្យមនុស្សជាតិវិនាសក្រោមក្រឹត្យវិន័យឡើយ ដូច្នេះ ស្របតាមសេចក្ដីត្រូវការរបស់ពួកគេនៅពេលនោះ ព្រះជាម្ចាស់បានយកកំណើតជាមនុស្សក្នុងចំណោមពួកគេ ដើម្បីប្រកាសអំពីផ្លូវនៃការប្រែចិត្ត។ ទ្រង់បានប្រទានព្រះគុណដ៏បរិបូរដល់មនុស្សជាតិ ហើយទីបំផុត ទ្រង់ត្រូវបានគេឆ្កាង ដោយក្លាយជាតង្វាយលោះបាប និងបានប្រោសលោះមនុស្សជាតិពីអំពើបាប។ ឲ្យតែយើងទទួលយកព្រះអម្ចាស់យេស៊ូវដោយស្មោះ ហើយសារភាពបាប និងប្រែចិត្តចំពោះព្រះអម្ចាស់ នោះអំពើបាបរបស់យើងនឹងត្រូវបានអត់ទោស។ គម្ពីរវិវរណៈបានទស្សន៍ទាយថា នៅគ្រាចុងក្រោយ ព្រះជាម្ចាស់នឹងសម្ដែងចេញសេចក្ដីពិត និងធ្វើកិច្ចការនៃការជំនុំជម្រះ ហើយជម្រះទាំងស្រុង និងផ្លាស់ប្ដូរនិស្ស័យពុករលួយរបស់មនុស្សជាតិ ដោយសម្រេចតាមទំនាយរបស់ព្រះអម្ចាស់យេស៊ូវ៖ «ហើយបើអ្នកណាស្ដាប់ឮពាក្យខ្ញុំ តែមិនជឿ នោះខ្ញុំមិនជំនុំជម្រះគេឡើយ ដ្បិតខ្ញុំបានមក មិនមែនដើម្បីជំនុំជម្រះពិភពលោកឡើយ ប៉ុន្តែដើម្បីសង្រ្គោះពិភពលោកវិញ។ អ្នកណាដែលបដិសេធខ្ញុំ ហើយមិនទទួលយកពាក្យខ្ញុំ មានមួយដែលជំនុំជម្រះគេពេលក្រោយ គឹ ពាក្យដែលខ្ញុំបាននិយាយ គឺជាពាក្យដដែលដែលនឹងជំនុំជម្រះគេនៅគ្រាចុងក្រោយ» (យ៉ូហាន ១២:៤៧-៤៨)។ អ្វីដែលពួកគេបានប្រកបគ្នា គឺជារឿងដែលខ្ញុំមិនធ្លាប់ឮពីមុនមកទេ ហើយគ្រប់យ៉ាងសុទ្ធតែស្របតាមព្រះគម្ពីរ និងមានការបំភ្លឺជាពិសេស ដូច្នេះ ខ្ញុំក៏បន្តប្រកបគ្នាជាមួយពួកគេ។ នៅពេលពួកគេប្រាប់ខ្ញុំថា ព្រះអម្ចាស់យេស៊ូវបានយាងមកវិញ ហើយទ្រង់គឺជាព្រះដ៏មានគ្រប់ព្រះចេស្ដាដែលយកកំណើតជាមនុស្ស ភ្លាមនោះ ខ្ញុំក៏នឹកឃើញថា គ្រូគង្វាលតែងតែនិយាយថា «ផ្លេកបន្ទោរពីទិសខាងកើត ធ្វើបន្ទាល់ថា ព្រះអម្ចាស់បានយាងមកវិញហើយ។ អ្នកមិនត្រូវស្ដាប់សេចក្ដីបង្រៀនរបស់គេឡើយ»។ ខ្ញុំបានដឹងថា ពួកគេគឺជាអ្នកជឿមកពី «ផ្លេកបន្ទោរពីទិសខាងកើត» ហើយខ្ញុំមិនអាចស្ដាប់ការប្រកបគ្នារបស់ពួកគេបានទៀតទេ បន្ទាប់ពីនោះ។ គ្រាន់តែការប្រកបគ្នាចប់ភ្លាម ខ្ញុំក៏ប្រញាប់ទូរសព្ទទៅគ្រូគង្វាល ហើយប្រាប់គាត់ថា ខ្ញុំបានជួបមនុស្សមកពីពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា។ គ្រូគង្វាលបានព្រមានខ្ញុំម្ដងហើយម្ដងទៀត មិនឲ្យទាក់ទងពួកគេទៀតទេ ហើយប្រាប់ឲ្យខ្ញុំបិទការទាក់ទងពួកគេចោលទៅ។ តាមរបៀបនេះ ខ្ញុំក៏បានបោះបង់ឱកាសដំបូងរបស់ខ្ញុំក្នុងការពិនិត្យមើលកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ។

ប៉ុន្តែ ដោយនឹកស្មានមិនដល់ គឺនៅតែពីរបីថ្ងៃប៉ុណ្ណោះមុនបុណ្យណូអែល ខ្ញុំបានជួបបងប្អូនស្រីៗមួយចំនួនមកពីពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាម្ដងទៀត។ ខ្ញុំចាំបានថា ការប្រកបគ្នារបស់ពួកគេមានការបំភ្លឺគួរសម ប៉ុន្តែគ្រូគង្វាលបានហាមមិនឲ្យខ្ញុំស្ដាប់ ដូច្នេះ ខ្ញុំគិតថា ខ្ញុំគ្រាន់តែសង្កេតមើល និងស្ដាប់ជាមុនសិន។ ប៉ុន្តែ នៅពេលកាន់តែស្ដាប់ ខ្ញុំកាន់តែមានអារម្មណ៍ថា អ្វីដែលពួកគេកំពុងប្រកបគ្នានោះ គឺស្របតាមព្រះគម្ពីរទាំងស្រុង ហើយខ្ញុំរកកំហុសមិនឃើញសោះ។ វាធ្វើឲ្យខ្ញុំមិនអាចប្រកែកនឹងពួកគេបានឡើយ ជាពិសេសនៅពេលពួកគេនិយាយថា «មនុស្សជាច្រើនជឿលើគំនិតដែលថា 'ដោយសារយើងបានទទួលការអត់ទោសបាប តាមរយៈការជឿលើព្រះអម្ចាស់ យើងអាចចូលទៅក្នុងនគរស្ថានសួគ៌ដោយផ្ទាល់តែម្ដង នៅពេលព្រះអម្ចាស់យាងមក'។ ប៉ុន្តែ តើទស្សនៈនេះត្រឹមត្រូវដែរឬទេ? ហេតុអ្វីបានជាយើងនៅតែប្រព្រឹត្តបាប និងសារភាពបាបជារៀងរាល់ថ្ងៃ ហើយតែងតែកុហក និងបោកបញ្ឆោតអ្នកដទៃ? ទោះបីជាពេលខ្លះ យើងអាចបង់ថ្លៃ និងលះបង់ខ្លួនឯងដើម្បីព្រះអម្ចាស់ក៏ដោយ នៅពេលមានរឿងមិនល្អកើតឡើង ឬយើងជួបគ្រោះមហន្តរាយ យើងត្អូញត្អែរដាក់ព្រះជាម្ចាស់ ហើយថែមទាំងប្រឆាំងនឹងទ្រង់ទៀតផង។ លើសពីនេះទៅទៀត នៅពេលយើងមានអំណោយទាន ឬទេពកោសល្យខ្លះ យើងវាយតម្លៃខ្លួនឯងខ្ពស់ យើងប្រែជាក្រអឺតក្រទម និងអួតខ្លួនហួសហេតុ មើលងាយគេ ហើយថែមទាំងមិនអាចទទួលយកដំបូន្មានពីគេទៀតផង។ ពេលខ្លះ យើងថែមទាំងស្ដីបន្ទោស និងមើលស្រាលអ្នកដទៃទៀតផង។ នេះបង្ហាញថា ទោះបីជាបាបរបស់យើងត្រូវបានអត់ទោសក៏ដោយ ក៏ធម្មជាតិបាបរបស់យើងមិនទាន់ត្រូវបានដោះស្រាយ ហើយយើងមិនទាន់រួចផុតពីចំណងនៃអំពើបាបនៅឡើយដែរ។ ព្រះគម្ពីរចែងថា៖ 'ហេតុនេះ អ្នកត្រូវតែបរិសុទ្ធ ដ្បិតខ្ញុំបរិសុទ្ធ' (លេវីវិន័យ ១១:៤៥)។ 'បើគ្មានភាពបរិសុទ្ធទេ គ្មាននរណាម្នាក់នឹងឃើញព្រះអម្ចាស់ឡើយ' (ហេព្រើរ ១២:១៤)។ ព្រះជាម្ចាស់សុចរិត និងបរិសុទ្ធ។ ប្រសិនបើធម្មជាតិបាបរបស់យើងមិនត្រូវបានដកចេញទេ យើងមិនសក្តិសមនឹងឃើញព្រះភ័ក្ត្រព្រះជាម្ចាស់ ឬចូលទៅក្នុងនគរព្រះឡើយ។ ដើម្បីសង្គ្រោះយើងឲ្យរួចពីបាបទាំងស្រុង ព្រះជាម្ចាស់បានយាងត្រឡប់មកវិញក្នុងសាច់ឈាមនៅគ្រាចុងក្រោយ។ ដោយឈរលើមូលដ្ឋាននៃកិច្ចការប្រោសលោះរបស់ព្រះអម្ចាស់យេស៊ូវ ទ្រង់បានសម្ដែងចេញសេចក្ដីពិត និងបានចាប់ផ្ដើមកិច្ចការនៃការជំនុំជម្រះ ដោយចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់។ មានតែតាមរយៈការដកពិសោធន៍កិច្ចការនៃការជំនុំជម្រះរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយប៉ុណ្ណោះ ទើបយើងអាចបោះបង់និស្ស័យពុករលួយរបស់យើង រួចផុតពីបាបទាំងស្រុង ហើយត្រូវបានបន្សុទ្ធ ដោយហេតុនេះ ក្លាយជាមនុស្សដែលចុះចូល និងកោតខ្លាចព្រះជាម្ចាស់យ៉ាងពិតប្រាកដ»។ ត្រង់ចំណុចនេះ ពួកគេបានអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាពីរបីកថាខណ្ឌឲ្យខ្ញុំស្ដាប់៖ «ទោះបីជាព្រះយេស៊ូវបានយាងមកក្នុងចំណោមមនុស្សជាតិ និងបានធ្វើកិច្ចការជាច្រើនក៏ដោយ ប៉ុន្តែទ្រង់គ្រាន់តែបញ្ចប់កិច្ចការនៃការប្រោសលោះមនុស្សជាតិទាំងអស់ និងធ្វើជាតង្វាយលោះបាបរបស់មនុស្សប៉ុណ្ណោះ។ ទ្រង់មិនបានដកចោលនូវនិស្ស័យពុករលួយទាំងអស់ចេញពីមនុស្សឡើយ។ ការសង្រ្គោះមនុស្សយ៉ាងពេញលេញចេញពីឥទ្ធិពលរបស់សាតាំង មិនគ្រាន់តែតម្រូវឱ្យព្រះយេស៊ូវក្លាយជាតង្វាយលោះបាប និងទទួលយកអំពើបាបរបស់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែវាក៏តម្រូវឱ្យព្រះជាម្ចាស់ធ្វើកិច្ចការកាន់តែធំធេងឡើង ដើម្បីដកនិស្ស័យដែលត្រូវបានសាតាំងធ្វើឱ្យពុករលួយចេញពីមនុស្សឱ្យអស់ទាំងស្រុង។ ដូច្នេះ បន្ទាប់ពីមនុស្សត្រូវបានអត់ទោសពីអំពើបាបរបស់ខ្លួនហើយ ព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាម ដើម្បីដឹកនាំមនុស្សចូលទៅក្នុងយុគសម័យថ្មី ហើយបានចាប់ផ្ដើមកិច្ចការនៃការវាយផ្ចាល និងការជំនុំជម្រះ។ កិច្ចការនេះបាននាំមនុស្សចូលទៅក្នុងពិភពមួយកាន់តែខ្ពស់។ អស់អ្នកដែលចុះចូលក្រោមការត្រួតត្រារបស់ព្រះជាម្ចាស់នឹងរីករាយនឹងសេចក្តីពិតកាន់តែខ្ពស់ ហើយទទួលព្រះពរកាន់តែធំ។ ពួកគេនឹងរស់នៅយ៉ាងពិតប្រាកដនៅក្នុងពន្លឺ ហើយគេនឹងទទួលបានសេចក្តីពិត ផ្លូវ និងជីវិត» («អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «ប្រសិនបើមនុស្សបន្តជាប់នៅក្នុងយុគសម័យនៃព្រះគុណ នោះពួកគេនឹងមិនអាចដោះខ្លួនឱ្យរួចពីនិស្ស័យពុករលួយរបស់គេបានឡើយ កុំថាឡើយដល់ទៅស្គាល់និស្ស័យដើមរបស់ព្រះជាម្ចាស់នោះ។ ប្រសិនបើមនុស្សតែងតែរស់នៅក្នុងព្រះគុណដ៏ពេញបរិបូណ៌ ប៉ុន្តែមិនមានផ្លូវនៃជីវិតដែលអនុញ្ញាតឱ្យពួកគេស្គាល់ព្រះជាម្ចាស់ ឬបំពេញតាមព្រះហឫទ័យរបស់ទ្រង់ទេ នោះពួកគេនឹងមិនដែលទទួលបានទ្រង់យ៉ាងពិតប្រាកដនៅក្នុងជំនឿរបស់គេលើទ្រង់ឡើយ។ ជំនឿប្រភេទនេះពិតជាគួរឱ្យអាណិតណាស់» («អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងការយកកំណើតជាមនុស្សនាពេលបច្ចុប្បន្ន គឺដើម្បីសម្ដែងចេញអំពីនិស្ស័យរបស់ទ្រង់ សំខាន់តាមរយៈការវាយផ្ចាល និងការជំនុំជម្រះ ហើយឈរលើមូលដ្ឋានគ្រឹះនេះ ដើម្បីនាំមកនូវសេចក្តីពិតបន្ថែមទៀតដល់មនុស្ស ព្រមទាំងចង្អុលបង្ហាញឱ្យគេដឹងអំពីផ្លូវនៃការអនុវត្តជាច្រើនទៀត ក្នុងគោលបំណងដើម្បីសម្រេចកម្មវត្ថុរបស់ទ្រង់នៃការយកឈ្នះមនុស្ស និងការសង្រ្គោះគេពីនិស្ស័យពុករលួយរបស់គេ។ នេះជាអ្វីដែលស្ថិតនៅពីក្រោយកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យនៃនគរព្រះ» («អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ក្រោយពីបានឮព្រះបន្ទូលទាំងនេះ ខ្ញុំជឿជាក់ទាំងស្រុង។ ខ្ញុំបានឆ្លុះបញ្ចាំងថា ទោះបីខ្ញុំខំព្យាយាមអនុវត្តតាមសេចក្ដីបង្រៀនរបស់ព្រះអម្ចាស់ក៏ដោយ ជាញឹកញាប់ នៅពេលគ្រួសារ ឬមិត្តរួមការងាររបស់ខ្ញុំធ្វើអ្វីមួយដែលមិនគាប់ចិត្តខ្ញុំ ខ្ញុំមិនអាចទប់ចិត្តមិនឲ្យលាតត្រដាងនូវភាពឆាប់ខឹងរបស់ខ្ញុំបានឡើយ។ ពេលខ្លះ ដើម្បីការពារផលប្រយោជន៍ និងអំនួតរបស់ខ្ញុំ ខ្ញុំនឹងកុហក និងបោកបញ្ឆោតគេ... តាមពិតទៅ ខ្ញុំនៅតែរស់នៅក្នុងអំពើបាប ហើយមិនអាចរំដោះខ្លួនឲ្យរួចបានឡើយ។ ខ្ញុំត្រូវការព្រះជាម្ចាស់យាងមកម្ដងទៀត ដើម្បីធ្វើកិច្ចការនៃការជំនុំជម្រះរបស់ទ្រង់ និងជម្រះអំពើបាបរបស់ខ្ញុំ។ ប៉ុន្តែ នៅពេលខ្ញុំគិតដល់រឿងដែលគ្រូគង្វាលចេះតែប្រាប់យើងមិនឲ្យពាក់ព័ន្ធជាមួយមនុស្សមកពីពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ខ្ញុំមានការស្ទាក់ស្ទើរបន្តិច ដោយគិតថា «គ្រូគង្វាល និងចាស់ទុំបានជឿលើព្រះអម្ចាស់អស់រយៈពេលជាច្រើនឆ្នាំ ចេះស្ទាត់ខាងឯព្រះគម្ពីរ និងបានរៀនទេវវិទ្យា។ ពួកគាត់ថែមទាំងបង្រៀនព្រះគម្ពីរនៅសាលាព្រះគម្ពីរទៀតផង។ តើខ្ញុំគួរតែសួរពួកគាត់អំពីរឿងនេះម្ដងទៀតឬទេ?» ដូច្នេះ ខ្ញុំក៏សម្រេចចិត្តទៅរកគ្រូគង្វាលឲ្យជួយពិនិត្យមើលឲ្យខ្ញុំម្ដងទៀត។ ប៉ុន្តែ ផ្ទុយពីការរំពឹងទុករបស់ខ្ញុំ គ្រូគង្វាលបាននិយាយមកកាន់ខ្ញុំយ៉ាងម៉ឺងម៉ាត់ថា «តើខ្ញុំបានប្រាប់អ្នកប៉ុន្មានដងហើយ ថាកុំឲ្យទាក់ទងជាមួយមនុស្សមកពីពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា? ហេតុអ្វីបានជាអ្នកមិនស្ដាប់ខ្ញុំ? គ្រូគង្វាល និងចាស់ទុំជាច្រើននៅក្នុងសហគមន៍សាសនា កំពុងប្រឆាំងនឹង ផ្លេកបន្ទោរពីទិសខាងកើត។ ហេតុអ្វីបានជាអ្នកនៅតែពិនិត្យមើលរឿងនេះទៀត? កុំទាក់ទងជាមួយពួកគេទៀតឲ្យសោះ! បើអ្នកមានសំណួរអ្វី ខ្ញុំនឹងឆ្លើយប្រាប់អ្នក។ តើអ្នកមិនជឿពាក្យខ្ញុំទេឬ?» ក្រោយពីឮគ្រូគង្វាលនិយាយបែបនេះ ខ្ញុំគ្រាន់តែគិតថា «បើតាមគ្រូគង្វាល ខ្ញុំមិនគួរស្ដាប់ការអធិប្បាយរបស់ ផ្លេកបន្ទោរពីទិសខាងកើត ទៀតទេ។ ប៉ុន្តែ ពួកគេធ្វើបន្ទាល់ថា ព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាព្រះអម្ចាស់យេស៊ូវដែលបានយាងត្រឡប់មកវិញ ហើយថាទ្រង់បានសម្ដែងចេញសេចក្ដីពិត និងបានចាប់ផ្ដើមកិច្ចការនៃការជំនុំជម្រះ ដោយចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ដើម្បីបន្សុទ្ធ និងសង្គ្រោះមនុស្សជាតិយ៉ាងហ្មត់ចត់ ដោយសម្រេចតាមទំនាយរបស់ព្រះអម្ចាស់យេស៊ូវ៖ 'អ្នកណាដែលបដិសេធខ្ញុំ ហើយមិនទទួលយកពាក្យខ្ញុំ មានមួយដែលជំនុំជម្រះគេពេលក្រោយ គឹ ពាក្យដែលខ្ញុំបាននិយាយ គឺជាពាក្យដដែលដែលនឹងជំនុំជម្រះគេនៅគ្រាចុងក្រោយ' (យ៉ូហាន ១២:៤៨)។ ម្យ៉ាងទៀត អ្វីដែលពួកគេបានប្រកបគ្នា គឺស្របតាមព្រះគម្ពីរយ៉ាងខ្លាំង ហាក់ដូចជាមកពីព្រះជាម្ចាស់ផ្ទាល់។ នេះខុសគ្នាទាំងស្រុងពីអ្វីដែលគ្រូគង្វាលបាននិយាយ។ រឿងនេះគួរឲ្យឆ្ងល់ណាស់។ ហេតុអ្វីបានជាគ្រូគង្វាលមិនពិនិត្យមើលថាតើ ផ្លេកបន្ទោរពីទិសខាងកើត ពិតជាការយាងមកវិញរបស់ព្រះអម្ចាស់ឬអត់? ហេតុអ្វីបានជាគាត់គ្រាន់តែថ្កោលទោសទាំងងងឹតងងុល ដោយហាមមិនឲ្យយើងស្ដាប់ទៅវិញ? តើខ្ញុំគួរតែបដិសេធមិនស្ដាប់បែបនេះមែនទេ?» ខ្ញុំមានអារម្មណ៍ប្រទាញប្រទង់ក្នុងចិត្តយ៉ាងខ្លាំង។ ប៉ុន្តែ បន្ទាប់មក ខ្ញុំបានគិតដល់អ្វីដែលព្រះគម្ពីរចែងថា៖ «ដូចនេះ ចូរអ្នករាល់គ្នាប្រយ័ត្នខ្លួន និងមើលថែហ្វូងចៀមទាំងអស់ ដែលព្រះវិញ្ញាណបរិសុទ្ធបានតែងតាំងអ្នករាល់គ្នាឲ្យក្លាយជាអ្នកមើលថែ ដើម្បីឃ្វាលពួកជំនុំរបស់ព្រះជាម្ចាស់» (កិច្ចការ ២០:២៨)។ គ្រូគង្វាល និងចាស់ទុំ ត្រូវបានព្រះជាម្ចាស់ជ្រើសរើស និងតែងតាំង ពួកគេគឺជាអ្នកបម្រើរបស់ព្រះជាម្ចាស់ ហើយប្រសិនបើយើងមិនស្ដាប់បង្គាប់គ្រូគង្វាល និងចាស់ទុំទេ នោះយើងកំពុងទាស់ទទឹងនឹងព្រះជាម្ចាស់ហើយ។ ក្រោយពីបានពិចារណាយ៉ាងច្រើន ខ្ញុំក៏សម្រេចចិត្តស្ដាប់គ្រូគង្វាល។

ក្រោយមក ខ្ញុំបានប្រាប់បងស្រីមកពីពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាថា ខ្ញុំនឹងឈប់ពិនិត្យមើលទៀតហើយ។ បងស្រីបាននិយាយមកកាន់ខ្ញុំថា «ប្រសិនបើបងមិនពិនិត្យមើលទេ បងនឹងបាត់បង់ឱកាសក្នុងការទទួលព្រះអម្ចាស់មិនខាន។ ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា៖ 'លុះកណ្ដាលអធ្រាត ក៏មានសម្រែកបន្លឺឡើងថា មើលណ៎ កូនកម្លោះមកដល់ហើយ ចូរអ្នករាល់គ្នា ចេញទៅទទួលលោកចុះ' (ម៉ាថាយ ២៥:៦)។ ដើម្បីដឹងថា តើព្រះដ៏មានគ្រប់ព្រះចេស្ដាពិតជាព្រះអម្ចាស់ដែលយាងត្រឡប់មកវិញឬអត់ គន្លឹះសំខាន់គឺត្រូវស្ដាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់។ ប្រសិនបើបងមិនពិនិត្យមើល ហើយគ្រាន់តែបដិសេធវាចោល តើបងអាចទទួលព្រះអម្ចាស់បានដោយរបៀបណា?» ក្រោយពីបានឮពាក្យរបស់បងស្រី ខ្ញុំមានអារម្មណ៍រំជួលចិត្ត ដោយគិតថា «គាត់និយាយត្រូវ ខ្ញុំធ្លាប់បោះបង់ឱកាសក្នុងការពិនិត្យមើលម្ដងរួចទៅហើយ ហើយឥឡូវនេះ ខ្ញុំបានឮដំណឹងល្អរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាម្ដងទៀត។ តើនេះអាចជាការរៀបចំរបស់ព្រះជាម្ចាស់ពិតមែនទេ? ប្រសិនបើព្រះដ៏មានគ្រប់ព្រះចេស្ដាពិតជាព្រះអម្ចាស់យេស៊ូវដែលយាងត្រឡប់មកវិញមែន បើខ្ញុំមិនទទួលយកទេ តើខ្ញុំនឹងមិនបាត់បង់ឱកាសក្នុងការទទួលព្រះអម្ចាស់ និងត្រូវបានលើកឡើងទៅក្នុងនគរស្ថានសួគ៌ទេឬ? លើសពីនេះទៅទៀត ពួកគេបានធ្វើបន្ទាល់អំពីព្រះបន្ទូល និងកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ដែលសម្រេចតាមទំនាយរបស់ព្រះអម្ចាស់យេស៊ូវ។ ការប្រកបគ្នារបស់បងប្អូនប្រុសស្រីទាំងនោះ ក៏ស្អាងចិត្តខ្ញុំខ្លាំងផងដែរ។ ខ្ញុំគួរតែបន្តពិនិត្យមើលទៀត។ ប៉ុន្តែ គ្រូគង្វាល និងចាស់ទុំ ត្រូវបានតែងតាំងដោយព្រះជាម្ចាស់ តើខ្ញុំនឹងមិនទាស់ទទឹងនឹងព្រះជាម្ចាស់ទេឬ ប្រសិនបើខ្ញុំមិនស្ដាប់បង្គាប់តាមពួកគាត់នោះ?» ខ្ញុំមានអារម្មណ៍ច្របូកច្របល់ ដោយមិនដឹងថាត្រូវស្ដាប់នរណាឡើយ។ នៅពេលនោះ បងស្រីបានផ្ញើភាពយន្តមួយរឿងមកឲ្យខ្ញុំ ដែលមានចំណងជើងថា «ភាពល្ងង់ខ្លៅនាំឲ្យស្លាប់» និងបានជំរុញឲ្យខ្ញុំមើលវាសិន មុននឹងសម្រេចចិត្តថាតើត្រូវបន្តពិនិត្យមើលឬអត់។ នៅក្នុងភាពភាន់ច្រឡំរបស់ខ្ញុំ ខ្ញុំបានអធិស្ឋានទៅព្រះអម្ចាស់ថា «ព្រះអម្ចាស់អើយ តើទ្រង់ពិតជាយាងត្រឡប់មកវិញហើយមែនឬ? ប្រសិនបើព្រះដ៏មានគ្រប់ព្រះចេស្ដាពិតជាការយាងត្រឡប់មកវិញរបស់ទ្រង់មែន សូមដឹកនាំទូលបង្គំឲ្យបានស្គាល់ទ្រង់ផង»។ ក្រោយពីអធិស្ឋានរួច ជាមួយនឹងអាកប្បកិរិយានៃការស្វែងរក ខ្ញុំបានមើលភាពយន្ត «ភាពល្ងង់ខ្លៅនាំឲ្យស្លាប់» នោះទាំងស្រុង។ ភាពយន្តនេះបានផ្ដល់សារដ៏សំខាន់មួយដល់ខ្ញុំ គឺថានៅក្នុងរឿងនៃការទទួលព្រះអម្ចាស់ ប្រសិនបើយើងមិនស្វែងរកសេចក្ដីពិត ឬមិនធ្វើតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ប៉ុន្តែបែរជាស្ដាប់តែពាក្យរបស់មនុស្ស នោះយើងនឹងបាត់បង់ឱកាសដ៏អស្ចារ្យក្នុងការទទួលព្រះអម្ចាស់ ព្រោះតែភាពល្ងង់ខ្លៅរបស់យើងហើយ។ ម្យ៉ាងទៀត អ្វីដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍បំផុតនោះគឺ ស្រីក្រមុំល្ងីល្ងើតែងតែស្ដាប់ពាក្យរបស់មនុស្ស ហើយត្រូវបានចងរឹតដោយសារសេចក្ដីខុសទំនងរបស់សាតាំង និងពាក្យរបស់អារក្ស ចំណែកឯស្រីក្រមុំឆ្លាតវិញ ស្ដាប់តែព្រះសូរសៀងរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបទទួលព្រះអម្ចាស់បាន។ ដូចដែលព្រះអម្ចាស់យេស៊ូវមានបន្ទូលថា៖ «ដ្បិតអ្នកណាដែលទូលសុំ អ្នកនោះតែងតែទទួលបាន អ្នកណាដែលស្វែងរក អ្នកនោះតែងតែរកឃើញ ហើយអ្នកណាដែលគោះទ្វារ នោះទ្វារតែងតែបើកឱ្យអ្នកនោះ» (ម៉ាថាយ ៧:៨)។ ឲ្យតែយើងស្វែងរក និងស្ដាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់ដោយចិត្តបន្ទាបខ្លួន នោះព្រះជាម្ចាស់ប្រាកដជាដឹកនាំយើងមិនខាន។ ប្រសិនបើយើងស្ដាប់ពាក្យរបស់គ្រូគង្វាល និងចាស់ទុំទាំងងងឹតងងុល ហើយមិនស្វែងរក ឬពិនិត្យមើល នៅពេលមានគេធ្វើបន្ទាល់ថា ព្រះអម្ចាស់បានយាងត្រឡប់មកវិញ យើងនឹងមិនអាចឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ឡើយ ហើយក៏មិនអាចទទួលព្រះអម្ចាស់បានដែរ។ នេះគឺជាភាពល្ងីល្ងើ និងភាពល្ងង់ខ្លៅ ដែលនាំទុក្ខដល់ខ្លួនឯង។ ខ្ញុំត្រូវតែពិនិត្យមើលឲ្យបានដិតដល់ ថាតើព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាព្រះសូរសៀងរបស់ព្រះជាម្ចាស់ឬអត់។ ខ្ញុំមិនអាចស្ដាប់ពាក្យរបស់គ្រូគង្វាល ឬចាស់ទុំទាំងងងឹតងងុលទៀតទេ។

បន្ទាប់ពីនោះ ខ្ញុំបានបន្តប្រកបគ្នានៅក្នុងការជួបជុំជាមួយបងប្អូនស្រីមកពីពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយបានមើលល្ខោនសម្ដែងខ្លីៗ និងការសន្ទនាឆ្លើយឆ្លង ដែលផលិតដោយពួកជំនុំ។ កាន់តែមើល ខ្ញុំកាន់តែមានអារម្មណ៍ច្បាស់ក្នុងចិត្ត ហើយខ្ញុំដឹងថា ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ពិតជាត្រូវបានដឹកនាំដោយព្រះជាម្ចាស់មែន។ ថ្ងៃមួយ ខ្ញុំបានបើក យូធូប ហើយបានឃើញការសន្ទនាឆ្លើយឆ្លងមួយ ដែលមានចំណងជើងថា «គ្រូគង្វាលរបស់ពួកយេីងនិយាយថា ...» ខ្ញុំចាប់អារម្មណ៍ភ្លាមៗ ហើយក៏ប្រញាប់ចុចមើល។

តើនៅក្នុងគម្ពីរមានចែង ឬមិនមានចែងទុកមកទេ...? «ដូចនេះ ចូរអ្នករាល់គ្នាប្រយ័ត្នខ្លួន និងមើលថែហ្វូងចៀមទាំងអស់ ដែលព្រះវិញ្ញាណបរិសុទ្ធបានតែងតាំងអ្នករាល់គ្នាឲ្យក្លាយជាអ្នកមើលថែ ដើម្បីឃ្វាលពួកជំនុំរបស់ព្រះជាម្ចាស់» (កិច្ចការ ២០:២៨)។ គ្រូគង្វាល និងចាស់ទុំ ត្រូវបានបង្កើតឡើងដោយព្រះជាម្ចាស់ ដូច្នេះទាក់ទងនឹងការយាងមកវិញរបស់ព្រះអម្ចាស់ ខ្ញុំគិតថាយើងត្រូវស្តាប់ពួកគាត់។

តើមិនមែនជាពាក្យរបស់សាវកប៉ុល ទេឬ?

ត្រឹមត្រូវ សាវកប៉ុល!

ដូច្នេះ ផ្អែកលើពាក្យរបស់ប៉ុល តើឯងគិតថាព្រះជាម្ចាស់បានបង្កើតពួកគាត់ជាគ្រូគង្វាលនិងចាស់ទុំមែនទេ? អ្នកទាំងអស់គ្នា តើពាក្យរបស់ប៉ុលតំណាងឱ្យព្រះអម្ចាស់ទេ? (ទេ!) តើព្រះអម្ចាស់យេស៊ូវ គោរពតាមពាក្យទាំងនេះទេ? (ទេ!) តើព្រះវិញ្ញាណបរិសុទ្ធថ្លែងទីបន្ទាល់អំពីរឿងនេះទេ? (ទេ!)

ដូច្នេះគំនិតនោះ ដូចមិនត្រូវសោះ!

............

វាមិនមែនជារឿងសាមញ្ញទេដែលព្រះជាម្ចាស់បង្កើតមនុស្សម្នាក់។ វាត្រូវតែជាមនុស្ស ដែលព្រះជាម្ចាស់សព្វព្រះទ័យ ដែលព្រះជាម្ចាស់ថ្លែងទីបន្ទាល់ ហើយ ត្រូវតែមានភស្តុតាងនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។

ហេ! នរណាម្នាក់ដូចម៉ូសេ! ម៉ូសេត្រូវបានបង្កើតឡើងដោយព្រះជាម្ចាស់ហើយមានភស្តុតាងបញ្ជាក់ពីរឿងនោះ!

អ៊ីចឹងប្រាប់ខ្ញុំមក!

ព្រះយេហូវ៉ា បានលេចមកឲ្យម៉ូសេឃើញនៅក្នុងគុម្ពព្រៃកំពុងឆេះ ហើយមានបន្ទូលថា «ខ្ញុំនឹងចាត់អ្នកឲ្យទៅជួបផារ៉ោន ដើម្បីឲ្យអ្នកនាំប្រជារាស្ត្ររបស់ខ្ញុំដែលជាកូនចៅអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទ» (និក្ខមនំ ៣:១០)។ ដូច្នេះម៉ូសេត្រូវបានបង្កើតឡើងដោយព្រះជាម្ចាស់មែន!

ត្រឹមត្រូវ។ ហើយបន្ទាប់មកនៅក្នុងយុគសម័យនៃព្រះគុណ ពេត្រុសត្រូវបានបង្កើតឡើងដោយព្រះ។ ព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវបង្ហាញឱ្យឃើញ! ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា៖ «ហើយខ្ញុំសូមប្រាប់អ្នកថា អ្នកឈ្មោះថាពេត្រុស ហើយខ្ញុំនឹងសង់ក្រុមជំនុំរបស់ខ្ញុំលើថ្មដានេះ។ ហើយច្រកទ្វារនៃស្ថាននរកនឹងមិនឈ្នះលើក្រុមជំនុំនេះឡើយ» (ម៉ាថាយ ១៦:១៨)

បន្ទូលរបស់ព្រះអម្ចាស់យេស៊ូវគឺជាភស្តុតាង!

គ្រូគង្វាលរបស់យើងក៏មាន «ភស្តុតាង» ដែរ!

ភស្តុតាងអ្វី?

វាជាសញ្ញាបត្រថ្នាក់សិក្ខាសាលា សម្រាប់គ្រូគង្វាល។

ហា! មកនេះ! គ្មានសញ្ញាប័ត្រណាដែលតំណាងឱ្យការយល់ព្រមរបស់ព្រះជាម្ចាស់ ឬក៏បង្ហាញថាគាត់មានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេ។

ចាស។

វាត្រូវហើយ។

ការងារទាំងអស់របស់គ្រូគង្វាលនិងចាស់ទុំនៅពេលនេះ ពឹងផ្អែកទាំងស្រុងលើសមត្ថភាពនិងទេពកោសល្យ។ ពួកគេផ្សព្វផ្សាយទ្រឹស្តីសាសនានិងចំណេះដឹងអំពីព្រះគម្ពីរ។ ពួកគេលើកតម្កើងខ្លួនឯង និងបង្អួតខ្លួនគ្រប់ពេល។ ពួកគេមិនដែលនិយាយអំពីឆន្ទៈរបស់ព្រះអម្ចាស់ ឬសេចក្ដីតម្រូវរបស់ព្រះអង្គឡើយ។ នៅពេលអ្នកជឿមានបញ្ហា ពួកគេមិនដែលស្វែងរកអ្វីដែលព្រះអម្ចាស់មានព្រះបន្ទូលឡើយ។ ឯងអាចទាយបានថា មានអ្វីកើតឡើង!

«ប៉ុន្តែគ្រូគង្វាលរបស់យើងបានប្រកាស...»

តើឯងឃើញទេឥឡូវនេះ? តើនេះមិនមែនជាការប៉ុនប៉ងយកកន្លែងរបស់ព្រះជាម្ចាស់នៅក្នុងចិត្តរបស់មនុស្សទេឬ?

ពិតជាត្រឹមត្រូវណាស់! មនុស្សជឿលើព្រះជាម្ចាស់ ហើយគ្រូគង្វាលបំផ្លាញវា។ ពួកគេដឹកនាំមនុស្សដែលព្រះជាម្ចាស់ជ្រើសរើស ដើម្បីថ្វាយបង្គំពួកគេជំនួសវិញ។ វាគ្មានអ្វីក្រៅពីបោកបញ្ឆោត បន្លំ និងធ្វើបាបមនុស្សទេ។ តើឯងគិតថាព្រះជាម្ចាស់នឹងប្រើមនុស្សដូចនោះទេ?

ព្រះជាម្ចាស់បង្កើត និងប្រើប្រាស់មនុស្ស ដើម្បីបំពេញបំណងព្រះហទ័យរបស់ទ្រង់ និងដើម្បីសម្រេចកិច្ចការរបស់ទ្រង់។ ពួកគេគួរតែជាអ្នកដែលកោតខ្លាចព្រះជាម្ចាស់ ដែលស្ដាប់បង្គាប់តាមព្រះជាម្ចាស់ ដែលអាចបំពេញព្រះហទ័យរបស់ព្រះជាម្ចាស់ និងជាអ្នកដែលស្មោះត្រង់ចំពោះព្រះជាម្ចាស់យ៉ាងពិតប្រាកដ។ ប្រាប់ខ្ញុំមកអ្នកទាំងអស់គ្នា, មិនអ៊ីចឹងមែនទេ? (បាទ/ចាស)

ចាំបន្តិច! ហេតុអ្វីបានជាខ្ញុំចាប់ផ្តើមមានអារម្មណ៍ថាប្រហែលជាគ្រូគង្វាលរបស់ខ្ញុំកំពុងបញ្ឆោតខ្ញុំ?

ឯងមិនគ្រាន់តែមានអារម្មណ៍ដូចនោះទេ! គាត់ពិតជាធ្វើអ៊ីចឹងមែន!

ក្រោយពីមើលវីដេអូនេះចប់ ខ្ញុំមានអារម្មណ៍ច្របូកច្របល់ក្នុងចិត្ត។ ខ្ញុំមិនអាចពណ៌នាពីអារម្មណ៍ដែលខ្ញុំមានបានឡើយ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំបានស្ដាប់បង្គាប់ទាំងល្ងីល្ងើបំផុត។ បងប្អូនស្រីទាំងពីរនាក់ក្នុងវីដេអូបានប្រកបគ្នាយ៉ាងច្បាស់ថា អស់អ្នកដែលព្រះជាម្ចាស់បានតែងតាំង មានព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាបន្ទាល់ និងមានការបញ្ជាក់ពីព្រះវិញ្ញាណបរិសុទ្ធ។ ទោះបីជាគ្រូគង្វាល និងចាស់ទុំបានសិក្សាទេវវិទ្យា និងមានសញ្ញាបត្រពីសាលាព្រះគម្ពីរក៏ដោយ ក៏ពួកគេគ្មានព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាភស្តុតាង ហើយព្រះវិញ្ញាណបរិសុទ្ធមិនធ្វើបន្ទាល់ដល់ពួកគេ ឬប្រើពួកគេដែរ ដូច្នេះ តើអាចចាត់ទុកថាពួកគេត្រូវបានតែងតាំងដោយព្រះជាម្ចាស់បានដោយរបៀបណា? លើសពីនេះទៅទៀត មេរៀនអធិប្បាយរបស់គ្រូគង្វាល តែងតែលើកតម្កើងពាក្យរបស់មនុស្សនៅក្នុងព្រះគម្ពីរ កម្រនឹងប្រកបគ្នាអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងព្រះគម្ពីរណាស់ ហើយស្ទើរតែមិនដែលនិយាយអំពីបំណងព្រះហឫទ័យ ឬសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ឡើយ។ ម្យ៉ាងទៀត ខ្លឹមសារនៃមេរៀនអធិប្បាយរបស់ពួកគេ គឺជាពាក្យដដែលៗគ្មានខ្លឹមសារ និងខ្វះពន្លឺ ធ្វើឲ្យអ្នកជឿមិនអាចទទួលបានការទ្រទ្រង់ក្នុងជីវិតរបស់ពួកគេបានឡើយ ដែលពួកគេជាច្រើនមានវិញ្ញាណទន់ខ្សោយ និងជាប់ជំពាក់នឹងលោកីយ៍ ដែលនេះបង្ហាញថា គ្រូគង្វាលច្បាស់ជាគ្មានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេ ហើយក៏មិនអាចមានការបញ្ជាក់ពីព្រះវិញ្ញាណបរិសុទ្ធបានដែរ។ ទាំងបែបនេះហើយក្ដី គ្រូគង្វាលនៅតែយកខគម្ពីរដែលចែងថា «ដែលព្រះវិញ្ញាណបរិសុទ្ធបានតែងតាំងអ្នករាល់គ្នាឲ្យក្លាយជាអ្នកមើលថែ» មកធ្វើជាលេសដើម្បីការពារសិទ្ធិអំណាចរបស់ខ្លួន ដោយប្រកាសថា ពួកគេត្រូវបានតែងតាំងដោយព្រះជាម្ចាស់ ដើម្បីឲ្យមនុស្សចុះចូលនឹងពួកគេ។ តើនេះមិនមែនជាការបកស្រាយព្រះគម្ពីរខុស ដើម្បីបំភាន់មនុស្សទេឬ?

បន្ទាប់ពីនោះ ខ្ញុំបានឃើញការប្រកបគ្នារបស់បងប្អូនប្រុសស្រីនៅលើគេហទំព័ររបស់ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ដែលចែងថា៖ «មនុស្សជាច្រើនដែលជឿលើព្រះអម្ចាស់ មិនលើកតម្កើងព្រះអម្ចាស់ជាធំទេ តែបែរជាគោរពបូជាអំណោយទាន ឋានៈ និងសិទ្ធិអំណាចទាំងងងឹតងងុលទៅវិញ ហើយពួកគេថែមទាំងគោរពបូជាគ្រូគង្វាល និងចាស់ទុំ និងជឿលើពួកគាត់ទាំងងងឹតងងុលទៀតផង។ ពួកគេមិនចេះបែងចែកថាតើមនុស្សមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ឬមានតថភាពនៃសេចក្ដីពិតឬអត់ឡើយ។ ពួកគេជឿថា ឲ្យតែនរណាម្នាក់មានវិញ្ញាបនបត្រជាគ្រូគង្វាល មានអំណោយទាន និងអាចពន្យល់ព្រះគម្ពីរបាន នោះគឺត្រូវបានតែងតាំងដោយព្រះជាម្ចាស់ ហើយគួរតែស្ដាប់បង្គាប់តាមពួកគេ។ មនុស្សខ្លះកាន់តែមិនសមហេតុផលទៅទៀត ដោយជឿថា ការចុះចូលនឹងគ្រូគង្វាល និងចាស់ទុំ គឺដូចគ្នានឹងការចុះចូលនឹងព្រះជាម្ចាស់ដែរ ហើយការប្រឆាំងនឹងគ្រូគង្វាល និងចាស់ទុំ មានន័យថាជាការទាស់ទទឹងនឹងព្រះជាម្ចាស់។ ប្រសិនបើយើងធ្វើតាមសញ្ញាណរបស់មនុស្សបែបនេះ ចុះពួកសង្ឃនាយក ពួកគ្រូអាចារ្យ និងពួកផារីស៊ីសាសន៍យូដាកាលពីសម័យដើមវិញ? ពួកគេមានចំណេះដឹងជ្រៅជ្រះក្នុងព្រះគម្ពីរ និងតែងតែពន្យល់ដល់អ្នកដទៃ ប៉ុន្តែ នៅពេលព្រះអម្ចាស់យេស៊ូវបានលេចមក និងធ្វើកិច្ចការ ពួកគេបានប្រឆាំង និងថ្កោលទោសទ្រង់ ហើយថែមទាំងឆ្កាងទ្រង់ទៀតផង។ តើអាចថា ពួកគេត្រូវបានតែងតាំង និងប្រើប្រាស់ដោយព្រះជាម្ចាស់ដែរឬទេ? អស់អ្នកដែលដើរតាមពួកគេក្នុងការប្រឆាំងនឹងព្រះអម្ចាស់យេស៊ូវ តើអាចនិយាយបានថា ពួកគេបានដើរតាម និងចុះចូលនឹងព្រះជាម្ចាស់បានទេ? ដូច្នេះ ទស្សនៈដែលថា 'ការចុះចូលនឹងគ្រូគង្វាល និងចាស់ទុំ គឺជាការចុះចូលនឹងព្រះជាម្ចាស់' ពិតជាមិនសមហេតុផល និងរវើរវាយមែន!» ការប្រកបគ្នានោះក៏បានលើកឡើងថា «ប្រសិនបើគ្រូគង្វាល និងចាស់ទុំគឺជាមនុស្សដែលដេញតាម និងស្រឡាញ់សេចក្ដីពិត ហើយមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ពួកគេអាចដឹកនាំយើងឲ្យអនុវត្ត និងដកពិសោធព្រះបន្ទូលរបស់ព្រះជាម្ចាស់ កោតខ្លាចព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់ ហើយយើងគួរតែគោរពមនុស្សបែបនេះ។ នេះស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ប៉ុន្តែ ប្រសិនបើគ្រូគង្វាល និងចាស់ទុំមិនលើកតម្កើងព្រះជាម្ចាស់ ឬធ្វើបន្ទាល់អំពីទ្រង់ ហើយមិនដឹកនាំយើងឲ្យអនុវត្ត និងដកពិសោធព្រះបន្ទូលរបស់ព្រះជាម្ចាស់ តែគ្រាន់តែពន្យល់ចំណេះដឹងព្រះគម្ពីរ និងទ្រឹស្ដីទេវវិទ្យា ដើម្បីសម្ញែង និងលើកតម្កើងខ្លួនឯង ថែមទាំងធ្វើឲ្យមនុស្សគោរពបូជា និងដើរតាមពួកគេ តើគ្រូគង្វាល និងចាស់ទុំបែបនេះ អាចមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធបានដោយរបៀបណា? ពួកគេងាកចេញពីផ្លូវរបស់ព្រះអម្ចាស់ ហើយគឺជាសត្រូវរបស់ព្រះជាម្ចាស់។ តើព្រះជាម្ចាស់អាចតែងតាំង និងប្រើគង្វាលក្លែងក្លាយបែបនេះបានទេ? ប្រសិនបើយើងនៅតែគោរពបូជា យកតម្រាប់តាម និងស្ដាប់បង្គាប់មនុស្សបែបនេះ នេះមានន័យថាជាសត្រូវរបស់ព្រះជាម្ចាស់ និងប្រឆាំងទាំងស្រុងនឹងបំណងព្រះហឫទ័យរបស់ទ្រង់»។ ក្រោយពីបានអានអត្ថបទនេះ ខ្ញុំបានយល់ថា គ្រូគង្វាល និងចាស់ទុំមិនត្រូវបានតែងតាំងដោយព្រះជាម្ចាស់ឡើយ ហើយការចុះចូលនឹងពួកគេ មិនស្មើនឹងការចុះចូលនឹងព្រះជាម្ចាស់ទេ។ ទោះបីជាខ្ញុំបានជឿលើព្រះអម្ចាស់ក៏ដោយ ក៏ខ្ញុំមិនបានផ្ដោតលើព្រះបន្ទូលរបស់ព្រះអម្ចាស់ ឬស្វែងរកកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដែរ ហើយខ្ញុំគ្រាន់តែជឿទុកចិត្តលើពាក្យរបស់គ្រូគង្វាល និងចាស់ទុំទាំងងងឹតងងុល គោរពបូជាអំណោយទាន និងចំណេះដឹងព្រះគម្ពីររបស់ពួកគេ និងធ្វើតាមពាក្យរបស់ពួកគេដោយមិនសួរដេញដោលប៉ុណ្ណោះ។ ទោះបីជាខ្ញុំបានបញ្ជាក់ក្នុងចិត្តថា ព្រះបន្ទូល និងកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា មានសិទ្ធិអំណាច និងមានព្រះចេស្ដា ហើយមកពីព្រះជាម្ចាស់ក៏ដោយ ហើយការប្រកបគ្នារបស់បងប្អូនមកពីពួកជំនុំនោះ មានពន្លឺ និងមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធក៏ដោយ ក៏ខ្ញុំមិនបានស្វែងរក ឬពិនិត្យមើលដែរ ហើយចេះតែទៅរកគ្រូគង្វាលឲ្យជួយពិនិត្យមើល។ តើនេះជាជំនឿបែបណាទៅ? តាមពិតទៅ ខ្ញុំជឿលើគ្រូគង្វាល ហាក់ដូចជាគាត់ជាព្រះជាម្ចាស់ទៅហើយ។ ខ្ញុំល្ងីល្ងើខ្លាំងណាស់! ខ្ញុំចាំបានថា ព្រះគម្ពីរចែងថា៖ «ត្រូវបណ្ដាសាហើយពួកមនុស្សដែលទុកចិត្តលើមនុស្ស ហើយយកសាច់ឈាមធ្វើជាកម្លាំងរបស់ខ្លួន និងជាអ្នកដែលងាករេចិត្តចេញពីព្រះយេហូវ៉ា» (យេរេមា ១៧:៥)។ និស្ស័យរបស់ព្រះជាម្ចាស់មិនអត់ឱនចំពោះការប្រមាថឡើយ។ ពីសំបកក្រៅ ខ្ញុំជឿលើព្រះជាម្ចាស់ ប៉ុន្តែនៅក្នុងចិត្ត ខ្ញុំគោរពបូជា និងដើរតាមមនុស្ស។ នេះគឺជាការថ្វាយបង្គំរូបព្រះ ហើយព្រះជាម្ចាស់ពិតជាស្អប់ខ្ពើមរអើមយ៉ាងខ្លាំង និងថ្កោលទោសចំពោះទង្វើបែបនេះ។ ដោយដឹងបែបនេះ ខ្ញុំមានអារម្មណ៍ភ័យខ្លាចបន្តិច ហើយសោកស្ដាយ និងមានវិប្បដិសារីយ៉ាងខ្លាំង ដូច្នេះ ខ្ញុំបានស្វែងរកពាក្យ «ការដើរតាមព្រះជាម្ចាស់» នៅលើគេហទំព័ររបស់ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយបានឃើញព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាមួយកថាខណ្ឌ៖ «ទាក់ទិននឹងភាពសំខាន់បំផុតក្នុងការដើរតាមព្រះជាម្ចាស់គឺថា គ្រប់យ៉ាងគួរតែស្របទៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្ន៖ មិនថាអ្នកកំពុងដេញតាមការចូលទៅក្នុងជីវិត ឬការបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នោះទេ អ្វីៗគ្រប់យ៉ាងគួរតែយកព្រះបន្ទូលបច្ចុប្បន្នរបស់ព្រះជាម្ចាស់មកធ្វើជាចំណុចស្នូល។ ប្រសិនបើអ្វីដែលអ្នកប្រកបគ្នា និងស្វែងរកដើម្បីចូលទៅក្នុង មិនយកព្រះបន្ទូលបច្ចុប្បន្នរបស់ព្រះជាម្ចាស់មកធ្វើជាចំណុចស្នូលទេ នោះអ្នកគឺជាអ្នកក្រៅចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយគ្មានសេសសល់នូវកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ អ្វីដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់បានគឺ មនុស្សដែលដើរតាមស្នាមព្រះបាទារបស់ព្រះអង្គ។ មិនថាអ្វីដែលអ្នកបានយល់ដឹងពីមុនមានលក្ខណៈអស្ចារ្យ ឬបរិសុទ្ធប៉ុនណានោះទេ ព្រះជាម្ចាស់មិនចង់បានឡើយ ហើយប្រសិនបើអ្នកមិនអាចដករបស់អស់ទាំងនោះចេញទេ នោះរបស់អស់ទាំងនោះនឹងក្លាយជាឧបសគ្គយ៉ាងធំចំពោះការចូលរបស់អ្នកនៅថ្ងៃខាងមុខ។ មានពរហើយអស់អ្នកណាដែលអាចដើរតាមពន្លឺនាពេលបច្ចុប្បន្នរបស់ព្រះវិញ្ញាណបរិសុទ្ធ។ មនុស្សក្នុងសម័យកាលមុនៗក៏បានដើរតាមស្នាមព្រះបាទារបស់ព្រះជាម្ចាស់ដែរ ប៉ុន្ដែពួកគេមិនអាចដើរតាមព្រះអង្គរហូតមកដល់ថ្ងៃនេះទេ នេះគឺជាព្រះពររបស់មនុស្សនៅគ្រាចុងក្រោយ។ អស់អ្នកដែលអាចដើរតាមកិច្ចការបច្ចុប្បន្នរបស់ព្រះវិញ្ញាណបរិសុទ្ធ និងអស់អ្នកណាដែលអាចដើរតាមស្នាមព្រះបាទារបស់ព្រះជាម្ចាស់ ដោយដើរតាមព្រះជាម្ចាស់ទៅគ្រប់ទីកន្លែងដែលព្រះអង្គដឹកនាំពួកគេទៅ មនុស្សទាំងអស់នេះជាអ្នកដែលព្រះអង្គប្រទានពរ។ អស់អ្នកណាដែលមិនដើរតាមកិច្ចការបច្ចុប្បន្នរបស់ព្រះវិញ្ញាណបរិសុទ្ធ មិនបានចូលទៅក្នុងកិច្ចការនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ មិនថាពួកគេធ្វើការប៉ុនណា ឬមិនថាពួកគេរងទុក្ខប៉ុនណា ឬពួកគេរត់ចុះឡើងយ៉ាងណានោះទេ គឺគ្មានអ្វីមួយដែលមានន័យសម្រាប់ព្រះជាម្ចាស់ឡើយ ហើយព្រះអង្គនឹងមិនសព្វព្រះហឫទ័យពួកគេឡើយ។ ... 'ការដើរតាមកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ' មានន័យថា ជាការយល់ដឹងពីបំណងព្រះហឫទ័យនាពេលបច្ចុប្បន្នរបស់ព្រះជាម្ចាស់ ជាការដែលអាចប្រព្រឹត្តស្របនឹងតម្រូវការបច្ចុប្បន្នរបស់ព្រះជាម្ចាស់ ជាការដែលអាចចុះចូល និងដើរតាមព្រះជាម្ចាស់នៃពេលបច្ចុប្បន្ន និងជាការចូលទៅដែលស្របតាមព្រះសូរសៀងថ្មីបំផុតរបស់ព្រះជាម្ចាស់។ នេះទើបជាមនុស្សដែលដើរតាមកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងនៅក្នុងអូរនៃព្រះវិញ្ញាណបរិសុទ្ធ។ មនុស្សបែបនេះ គឺមិនត្រឹមតែអាចទទួលនូវការសព្វព្រះហឫទ័យពីព្រះជាម្ចាស់ និងការឃើញព្រះជាម្ចាស់ប៉ុណ្ណោះទេ តែថែមទាំងអាចស្គាល់នូវនិស្ស័យរបស់ព្រះជាម្ចាស់តាមរយៈកិច្ចការថ្មីបំផុតរបស់ព្រះអង្គ និងអាចស្គាល់នូវសញ្ញាណ និងការបះបោររបស់មនុស្ស ព្រមទាំងធម្មជាតិរបស់មនុស្ស និងសារជាតិរបស់គេផង តាមរយៈកិច្ចការថ្មីបំផុតរបស់ព្រះអង្គ។ លើសពីនេះទៅទៀត ពួកគេអាចសម្រេចបាននូវការផ្លាស់ប្ដូរនិស្ស័យរបស់ពួកគេបន្តិចម្តងៗនៅក្នុងអំឡុងពេលដែលគេបម្រើដល់ទ្រង់។ មានតែមនុស្សបែបនេះប៉ុណ្ណោះ ទើបជាអ្នកដែលអាចទទួលបានព្រះជាម្ចាស់ និងជាអ្នកដែលបានរកឃើញផ្លូវពិតយ៉ាងពិតប្រាកដ» («ស្គាល់កិច្ចការថ្មីបំផុតរបស់ព្រះជាម្ចាស់ និងដើរតាមដានព្រះបាទារបស់ព្រះអង្គ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ បន្ទាប់មក ខ្ញុំបានអានការប្រកបគ្នារបស់បងប្អូនប្រុសស្រីមួយកថាខណ្ឌ ដែលចែងថា៖ «ការដើរតាមព្រះជាម្ចាស់ គឺសំដៅជាសំខាន់ទៅលើការដើរតាមកិច្ចការបច្ចុប្បន្នរបស់ព្រះជាម្ចាស់ ការចុះចូល និងការអនុវត្តតាមព្រះបន្ទូលបច្ចុប្បន្នរបស់ព្រះជាម្ចាស់ ការអាចកាន់តាមបញ្ញត្តិរបស់ព្រះជាម្ចាស់ ការស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅក្នុងគ្រប់ការទាំងអស់ ការអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ការចុះចូលទាំងស្រុងនឹងកិច្ចការ និងការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយទីបំផុត ក្លាយជាមនុស្សដែលអនុវត្តសេចក្ដីពិត និងធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ នេះហើយគឺជាអត្ថន័យនៃការក្លាយជាមនុស្សដែលដើរតាមព្រះជាម្ចាស់ និងទទួលបានសេចក្ដីសង្គ្រោះរបស់ទ្រង់។ ប្រសិនបើយើងគ្រាន់តែអនុវត្តតាមពាក្យរបស់មនុស្សនៅក្នុងព្រះគម្ពីរ ប៉ុន្តែមិនចុះចូល និងអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទេ ហើយគ្រាន់តែប្រកាន់ខ្ជាប់នូវពិធីសាសនា និងបទប្បញ្ញត្តិសាសនា នេះគឺជាការដើរតាមមនុស្សហើយ។ ប្រសិនបើយើងចាត់ទុកពាក្យរបស់មនុស្សនៅក្នុងព្រះគម្ពីរ ថាជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីស្ដាប់បង្គាប់ និងអនុវត្តតាម ព្រងើយកន្តើយ និងទុកព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវមួយឡែក ហើយមិនកាន់តាមបញ្ញត្តិរបស់ព្រះអម្ចាស់សោះឡើយ យើងនឹងមានលទ្ធផលដូចជាពួកផារីស៊ីដែលពុតត្បុត ហើយត្រូវបានព្រះអម្ចាស់យេស៊ូវស្អប់ខ្ពើមនិងបដិសេធ ហើយត្រូវបណ្ដាសា។ ដូចសព្វថ្ងៃនេះ មនុស្សជឿលើព្រះអម្ចាស់ ប៉ុន្តែគោរពបូជា និងលើកតម្កើងគ្រូគង្វាល និងចាស់ទុំជារូបព្រះ ស្វែងរកដំបូន្មាន និងពិគ្រោះជាមួយគ្រូគង្វាល និងចាស់ទុំសម្រាប់រាល់បញ្ហា សូម្បីតែក្នុងការពិនិត្យមើលផ្លូវពិត ក៏ទៅស្វែងរកគ្រូគង្វាល និងចាស់ទុំដែរ។ ជាលទ្ធផល ពួកគេត្រូវបានបោកបញ្ឆោត និងបំភាន់ដោយពួកផារីស៊ី និងមេដឹកនាំសាសនាដែលពុតត្បុត ហើយបញ្ចប់ទៅនៅលើផ្លូវនៃការទាស់ទទឹងនឹងព្រះជាម្ចាស់។ នេះគឺជាផលវិបាក និងលទ្ធផលនៃការដើរតាមមនុស្ស។ ដូចកាលដែលព្រះអម្ចាស់យេស៊ូវកំពុងធ្វើកិច្ចការ អ្នកជឿសាសន៍យូដាជាច្រើនបានដើរតាមតែសេចក្ដីបង្រៀនរបស់ពួកសង្ឃនាយក និងពួកផារីស៊ីប៉ុណ្ណោះ ហើយមិនបានទទួលយកព្រះបន្ទូល និងកិច្ចការរបស់ព្រះអម្ចាស់យេស៊ូវឡើយ ហើយជាលទ្ធផល ពួកគេបានបាត់បង់សេចក្ដីសង្គ្រោះរបស់ព្រះអម្ចាស់។ ពីសំបកក្រៅ ពួកគេជឿលើព្រះជាម្ចាស់ ប៉ុន្តែតាមពិតទៅ ពួកគេបានដើរតាមពួកសង្ឃនាយក ពួកគ្រូអាចារ្យ និងពួកផារីស៊ី។ ប៉ុន្តែ លោកពេត្រុស និងលោកយ៉ូហានបានឃើញថា ព្រះបន្ទូល និងកិច្ចការរបស់ព្រះអម្ចាស់យេស៊ូវមានសិទ្ធិអំណាច និងមានព្រះចេស្ដា ហើយមកពីព្រះជាម្ចាស់ ហើយពួកគេបានដើរតាមព្រះអម្ចាស់យេស៊ូវភ្លាមៗ ដោយមិនត្រូវបានចងរឹតដោយពួកផារីស៊ីឡើយ។ ពួកគេគឺជាអ្នកដែលដើរតាម និងចុះចូលនឹងព្រះជាម្ចាស់យ៉ាងពិតប្រាកដ»។ ការប្រកបគ្នានោះក៏បានលើកឡើងថា៖ «មនុស្សម្នាក់កំពុងដើរតាមព្រះជាម្ចាស់យ៉ាងពិតប្រាកដនៅក្នុងជំនឿរបស់ពួកគេបាន លុះត្រាតែពួកគេចុះចូលនឹងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ទទួលយកព្រះបន្ទូលបច្ចុប្បន្នរបស់ព្រះជាម្ចាស់ និងដើរតាមស្នាមព្រះបាទារបស់ព្រះជាម្ចាស់។ ជាពិសេសនៅគ្រាចុងក្រោយ នៅពេលដែលព្រះជាម្ចាស់បានអនុវត្តកិច្ចការនៃការជំនុំជម្រះ ពិភពសាសនាទាំងមូលបានបាត់បង់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយបានក្លាយជាសោះកក្រោះ ហើយមនុស្សត្រូវបានបង្ខំឲ្យស្វែងរកផ្លូវពិត។ នៅពេលនេះ យើងគួរតែយកចិត្តទុកដាក់បន្ថែមទៀតលើការស្វែងរកកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ស្វែងរកព្រះបន្ទូលដែលព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលទៅកាន់ពួកជំនុំទាំងឡាយ និងតាមឲ្យទាន់កិច្ចការថ្មីរបស់ព្រះជាម្ចាស់។ ដូចដែលមានចែងនៅក្នុងគម្ពីរវិវរណៈថា៖ 'ពួកគេទាំងនេះជាអ្នកដើរតាមកូនចៀមទៅគ្រប់ទីកន្លែងដែលទ្រង់យាងទៅ' (វិវរណៈ ១៤:៤)។ ប្រសិនបើមនុស្សម្នាក់ស្ដាប់តែពាក្យរបស់គ្រូគង្វាល និងចាស់ទុំ ដោយមិនស្វែងរកកិច្ចការ និងព្រះបន្ទូលរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយមិនស្ដាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់ នោះកិច្ចការរបស់ព្រះជាម្ចាស់នឹងបោះបង់ និងជម្រុះពួកគេចោលមិនខាន ហើយទីបំផុត ពួកគេនឹងធ្លាក់ចូលទៅក្នុងមហន្តរាយដ៏ធំ ដោយយំ និងសង្កៀតធ្មេញ។ នៅពេលមនុស្សត្រូវបានបំភាន់ និងដើរតាមមនុស្សនៅក្នុងជំនឿរបស់ពួកគេលើព្រះជាម្ចាស់ ពួកគេបានងាកចេញពីផ្លូវរបស់ព្រះអម្ចាស់រួចទៅហើយ។ នេះគឺជាការប្រឆាំង និងការក្បត់យ៉ាងធ្ងន់ធ្ងរចំពោះព្រះជាម្ចាស់ ហើយប្រសិនបើពួកគេមិនប្រែចិត្តទេ ពួកគេប្រាកដជាត្រូវបានព្រះជាម្ចាស់បោះបង់ចោល និងដកចេញមិនខាន»។ ក្រោយពីបានអានអត្ថបទនេះ ភ្លាមនោះ ខ្ញុំក៏បានយល់ថា ការដើរតាមព្រះជាម្ចាស់យ៉ាងពិតប្រាកដ មានន័យថា អាចស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងគ្រប់ការទាំងអស់ និងអនុវត្តតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ ហើយសំខាន់បំផុត គឺត្រូវតាមឲ្យទាន់កិច្ចការបច្ចុប្បន្នរបស់ព្រះជាម្ចាស់ ចុះចូលនឹងព្រះបន្ទូលបច្ចុប្បន្នរបស់ព្រះជាម្ចាស់ និងដើរតាមស្នាមព្រះបាទារបស់កូនចៀមយ៉ាងជិតស្និទ្ធ។ ខ្ញុំបានឆ្លុះបញ្ចាំងពីរបៀបដែលលោកពេត្រុស និងលោកយ៉ូហានអាចដើរតាមព្រះអម្ចាស់យេស៊ូវបាន។ ពួកគេអាចធ្វើបែបនេះបាន ដោយសារពួកគេបានឃើញថា ព្រះបន្ទូល និងកិច្ចការរបស់ព្រះអម្ចាស់យេស៊ូវ គឺមកពីព្រះជាម្ចាស់។ ពួកគេបានស្គាល់ព្រះសូរសៀងរបស់ព្រះជាម្ចាស់ ហើយបានលះបង់អ្វីៗគ្រប់យ៉ាង ដើម្បីដើរតាមព្រះអម្ចាស់ ហើយពួកគេគឺជាអ្នកដែលដើរតាមព្រះជាម្ចាស់ និងស្ដាប់ព្រះបន្ទូលរបស់ទ្រង់យ៉ាងពិតប្រាកដ។ នៅពេលនោះ ខ្ញុំបានតាំងចិត្តថា ខ្ញុំមិនអាចស្ដាប់គ្រូគង្វាលទាំងងងឹតងងុលទៀតឡើយ ហើយថា ខ្ញុំត្រូវតែស្វែងរកកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ស្ដាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់ និងក្លាយជាមនុស្សម្នាក់ដែលដើរតាមព្រះជាម្ចាស់។ ក្នុងអំឡុងពេលឈប់សម្រាកបុណ្យចូលឆ្នាំចិន ខ្ញុំបានមើលភាពយន្តដំណឹងល្អជាច្រើន ដែលផលិតដោយពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ដោយចិត្តស្រេកឃ្លានយ៉ាងខ្លាំង ដូចជា «ការរង់ចាំ» «ការបើកបង្ហាញអាថ៌កំបាំងអំពីព្រះគម្ពីរ» «សេចក្តីអាថ៌កំបាំងអំពី ការគោរពប្រណិប័តន៍ព្រះ» និង «សុបិនអំពីនគរស្ថានសួគ៌របស់ខ្ញុំ»។ ខ្ញុំបានឃើញថា ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា បានបើកបង្ហាញអាថ៌កំបាំងនៃសេចក្ដីពិតជាច្រើន ដូចជា អាថ៌កំបាំងអំពីការយកកំណើតជាមនុស្ស អាថ៌កំបាំងអំពីព្រះនាមរបស់ព្រះជាម្ចាស់ របៀបដែលព្រះជាម្ចាស់ជំនុំជម្រះ និងបន្សុទ្ធមនុស្សនៅគ្រាចុងក្រោយ និងរបៀបដែលព្រះជាម្ចាស់កំណត់លទ្ធផល និងគោលដៅរបស់មនុស្សប្រភេទផ្សេងៗគ្នា... ក្រៅពីព្រះជាម្ចាស់ផ្ទាល់ តើនរណាអាចបើកបង្ហាញអាថ៌កំបាំងទាំងនេះបាន? តើនរណាផ្សេងទៀតអាចសម្ដែងចេញសេចក្ដីពិត ដើម្បីបន្សុទ្ធ និងផ្លាស់ប្ដូរមនុស្សបាន? នៅក្នុងចិត្ត ខ្ញុំកាន់តែជឿជាក់ថា ព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាព្រះអម្ចាស់យេស៊ូវដែលយាងត្រឡប់មកវិញ ហើយខ្ញុំបានទទួលយកកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៅគ្រាចុងក្រោយដោយរីករាយ។

ពេលក្រឡេកមើលត្រឡប់ក្រោយវិញ ខ្ញុំបានអះអាងថា ជឿ និងចុះចូលនឹងព្រះជាម្ចាស់ ប៉ុន្តែ ខ្ញុំតែងតែពិគ្រោះជាមួយគ្រូគង្វាល និងស្ដាប់ពួកគេ ដោយដើរនៅលើផ្លូវនៃការដើរតាមមនុស្ស និងការទាស់ទទឹងនឹងព្រះជាម្ចាស់ ហើយខ្ញុំស្ទើរតែបាត់បង់សេចក្ដីសង្គ្រោះរបស់ព្រះអម្ចាស់នៅគ្រាចុងក្រោយទៅហើយ។ ខ្ញុំពិតជាល្ងីល្ងើ និងល្ងង់ខ្លៅខ្លាំងណាស់! នេះគឺជាសេចក្ដីមេត្តាករុណារបស់ព្រះជាម្ចាស់មកលើខ្ញុំ ដែលទ្រង់បានដឹកនាំខ្ញុំបន្តិចម្ដងៗឲ្យយល់សេចក្ដីពិត និងអនុញ្ញាតឲ្យខ្ញុំដើរតាមស្នាមព្រះបាទារបស់កូនចៀម។ សូមអរព្រះគុណដល់ព្រះដ៏មានគ្រប់ព្រះចេស្ដា!

បន្ទាប់៖ ២៨. តើការដេញតាមកិត្តិយស និងផលប្រយោជន៍អាចនាំឲ្យមានជីវិតដ៏រីករាយដែរឬទេ?

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

២០. ការអនុវត្តសេចក្ដីពិត គឺជាគន្លឹះនៃការសម្របសម្រួលដ៏សុខដុម

ដោយ ដុងហ្វឹង (សហរដ្ឋអាមេរិក)នៅខែសីហា ឆ្នាំ ២០១៨ ភារកិច្ចរបស់ខ្ញុំគឺ ត្រូវធ្វើសម្ភារៈសម្ដែងភាពយន្តជាមួយបងវ៉ាង។ ដំបូង ខ្ញុំមានអារម្មណ៍ថា...

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ