៦. ជម្រើសរបស់អ្នកគ្រូម្នាក់ នៅក្នុងពួកជំនុំនៃចលនាអត្តាភិបាលបី
នៅឆ្នាំ ១៩៨៧ ខ្ញុំបានជឿលើព្រះអម្ចាស់យេស៊ូវជាមួយម្ដាយខ្ញុំ។ មិនយូរប៉ុន្មាន ខ្ញុំបានចូលរួមក្នុងក្រុមចម្រៀងសរសើរព្រះ ហើយទោះបីជាខ្ញុំរវល់នឹងការងារយ៉ាងណាក៏ដោយ ក៏ខ្ញុំនៅតែបន្តចូលរួមការជួបជុំដែរ។ គ្រូជំនួយបានឃើញពីការដេញតាមរបស់ខ្ញុំ ហើយបានបណ្ដុះបណ្ដាលខ្ញុំឱ្យបង្រៀននៅសាលាថ្ងៃអាទិត្យ ដូច្នេះហើយខ្ញុំក៏បានលះបង់ខ្លួនឯង និងធ្វើការងារកាន់តែខ្លាំងសម្រាប់ព្រះអម្ចាស់។ ត្រឹមឆ្នាំ ១៩៩៥ ខ្ញុំបានកត់សម្គាល់ឃើញថា ចំនួនអ្នកជឿដែលមកចូលរួមការជួបជុំមានការថយចុះជាបណ្តើរៗ។ ក៏មានការច្រណែន និងការឈ្លោះប្រកែកគ្នាក្នុងចំណោមសហការីរបស់ខ្ញុំផងដែរ ហើយសេចក្ដីអធិប្បាយក៏ប្រែជាសោះកក្រោះ និងដដែលៗ។ ខ្ញុំមានអារម្មណ៍ខ្វល់ខ្វាយ ហើយបានទៅជាមួយបងប្អូនស្រីពីក្រុមចម្រៀង ដើម្បីស្វែងរកនៅពួកជំនុំផ្សេងទៀត។ ចាស់ទុំម្នាក់បាននិយាយថា «ព្រះអម្ចាស់រៀបនឹងយាងត្រឡប់មកវិញហើយ យើងត្រូវតែរង់ចាំដោយប្រុងប្រយ័ត្ន»។ គ្រូគង្វាលម្នាក់ទៀតមកពីពួកជំនុំផ្សេង ក៏បាននិយាយដែរថា «ព្រះអម្ចាស់រៀបនឹងយាងមកហើយ ចូរលះបង់ចិត្តគំនិត និងរៀបចំខ្លួនអ្នក ហើយលន់តួបាប ព្រមទាំងប្រែចិត្តចំពោះព្រះអម្ចាស់»។ ការឆ្លើយតបរបស់ពួកគេធ្វើឱ្យខ្ញុំខកចិត្ត។ ខ្ញុំបានឃើញថា ពួកជំនុំកំពុងតែស្ងាត់ជ្រងំ អ្នកអធិប្បាយគ្មានអ្វីត្រូវអធិប្បាយទេ ហើយសេចក្ដីជំនឿរបស់អ្នកជឿបានប្រែជាសោះកក្រោះ ដូច្នេះ ខ្ញុំក៏បានទៅសិក្សាទេវវិទ្យា ដោយមានផែនការថា នៅទីបំផុតនឹងត្រឡប់មកវិញ ហើយឃ្វាលហ្វូងចៀម និងស្ដារពួកជំនុំឡើងវិញ។ បីឆ្នាំក្រោយមក ខ្ញុំបានបញ្ចប់វគ្គសិក្សាទេវវិទ្យា ហើយត្រឡប់មកពួកជំនុំវិញ ក្លាយជាគ្រូបង្រៀនម្នាក់ ដែលពោរពេញដោយមហិច្ឆិតា និងភាពអន្ទះសា ចង់ស្ដារពួកជំនុំឡើងវិញ។ ខ្ញុំចាប់ផ្ដើមអធិប្បាយនៅគ្រប់ទីកន្លែង។ មានពេលមួយ គ្រូគង្វាលម្នាក់បានអញ្ជើញខ្ញុំឱ្យទៅអធិប្បាយនៅពួកជំនុំដ៏ធំមួយ ហើយមានមនុស្សជាងមួយពាន់នាក់បានចូលរួមកម្មវិធីថ្វាយបង្គំនោះ។ នៅក្នុងអគារបន្ថែម មានការភ្ជាប់កាមេរ៉ា CCTV ដែលអនុញ្ញាតឱ្យអ្នកគ្រប់គ្នាទស្សនាសេចក្ដីអធិប្បាយរបស់ខ្ញុំតាមរយៈអេក្រង់បាន។ ខ្ញុំមានអារម្មណ៍សប្បាយចិត្តជាខ្លាំង។ បងប្អូនប្រុសស្រីបានហៅខ្ញុំយ៉ាងកក់ក្ដៅថា អ្នកគ្រូ ចាវ ហើយពួកគេតែងតែមកចោមរោមសួរខ្ញុំនូវសំណួរផ្សេងៗ។ ដួងចិត្តរបស់ខ្ញុំពោរពេញដោយអំណរ ពេលដែលខ្ញុំគិតថា «ការធ្វើជាអ្នកគ្រូ គឺខុសពីការធ្វើជាបងប្អូនប្រុសស្រីធម្មតា។ ពួកជំនុំមិនត្រឹមតែបើកប្រាក់ខែឱ្យខ្ញុំប៉ុណ្ណោះទេ តែទោះបីជាខ្ញុំទៅទីណា ក៏មានគេគោរពកោតសរសើរ និងទទួលស្វាគមន៍ខ្ញុំដោយស្នាមញញឹមជានិច្ច។ ពេលខ្ញុំចេញទៅអធិប្បាយ ពួកជំនុំក៏រ៉ាប់រងការចំណាយលើការធ្វើដំណើររបស់ខ្ញុំដែរ។ ខ្ញុំទទួលបានការប្រព្រឹត្តដ៏ល្អបែបនេះ សូម្បីតែមុនពេលក្លាយជាគ្រូគង្វាលទៅទៀត ដូច្នេះ បើខ្ញុំក្លាយជាគ្រូគង្វាល ហើយអធិប្បាយនៅតាមពួកជំនុំធំៗ នោះបងប្អូនប្រុសស្រីច្បាស់ជាគោរពកោតសរសើរ និងលើកតម្កើងខ្ញុំកាន់តែខ្លាំងថែមទៀតមិនខាន»។ មិនយូរប៉ុន្មាន ខ្ញុំត្រូវបានគេបោះឆ្នោតជ្រើសរើសជាអនុប្រធាននៃគណៈកម្មាធិការចលនាស្នេហាជាតិអត្តាភិបាលបីក្នុងមូលដ្ឋាន ហើយខ្ញុំក៏គិតក្នុងចិត្តថា «មើលទៅការដេញតាមរបស់ខ្ញុំគឺកាន់តែល្អប្រសើរ ហើយការអធិប្បាយរបស់ខ្ញុំក៏ដូច្នោះដែរ។ បើខ្ញុំត្រូវបានកំណត់ជាគ្រូគង្វាលនៅថ្ងៃអនាគត តំបន់គ្រប់គ្រងរបស់ខ្ញុំនឹងពង្រីកកាន់តែធំ ហើយមនុស្សកាន់តែច្រើននឹងស្គាល់ខ្ញុំ ហើយទោះខ្ញុំទៅទីណា ខ្ញុំនឹងទទួលបានការគោរព និងការសរសើរ ហើយគ្រប់គ្នានឹងស្គាល់ខ្ញុំថាជា គ្រូគង្វាល ចាវ ដ៏ល្បីល្បាញ»។ តែមួយរយៈក្រោយមក ខ្ញុំបានបង្រៀនចំណេះដឹងខាងទ្រឹស្ដីភាគច្រើន ដែលខ្ញុំបានរៀនក្នុងវគ្គសិក្សាទេវវិទ្យារបស់ខ្ញុំ ហើយសេចក្ដីអធិប្បាយនីមួយៗ គ្រាន់តែជាការវិលជុំនូវប្រធានបទចាស់ៗ ដែលសោះកក្រោះ និងធុញទ្រាន់ប៉ុណ្ណោះ។ ខ្ញុំបានចាប់ផ្ដើមស្វែងរកឯកសារ និងសៀវភៅផ្សេងៗនៅគ្រប់ទីកន្លែង ដើម្បីចងក្រងជាសេចក្ដីអធិប្បាយមួយ សូម្បីតែត្រឡប់ទៅមើលសៀវភៅកត់ត្រាក្នុងថ្នាក់ ពីវគ្គសិក្សាទេវវិទ្យារបស់ខ្ញុំវិញ ក៏វានៅតែមិនបានផលដែរ។ ខ្ញុំបានឃើញថា ពួកជំនុំកាន់តែស្ងាត់ជ្រងំឡើងៗ ដោយមានមនុស្សមកស្ដាប់សេចក្ដីអធិប្បាយរបស់ខ្ញុំកាន់តែតិចទៅៗ ហើយអ្នកខ្លះដែលចូលរួមការជួបជុំ គ្រាន់តែទម្រេតខ្លួនលើកៅអី ហើយដេកលក់ប៉ុណ្ណោះ។ ខ្ញុំពិតជាមានចម្ងល់យ៉ាងខ្លាំង ដោយគិតក្នុងចិត្តថា «ខ្ញុំបានធ្វើការយ៉ាងសកម្មសម្រាប់ព្រះអម្ចាស់ ដើម្បីស្ដារពួកជំនុំឡើងវិញ និងជួយគាំទ្របងប្អូនប្រុសស្រី ចុះហេតុអ្វីបានជាពួកជំនុំបែរជាកាន់តែស្ងាត់ជ្រងំទៅវិញ?»
នៅខែកញ្ញា ឆ្នាំ ១៩៩៩ ខ្ញុំបានទៅសួរសុខទុក្ខឪពុកខ្ញុំនៅតំបន់មួយទៀត។ ប្អូនស្រីរបស់ខ្ញុំបាននាំបងស្រីម្នាក់ មកផ្សាយដំណឹងល្អនៅគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាដល់ខ្ញុំ។ ខ្ញុំគិតថា បងស្រីម្នាក់នេះគ្រាន់តែជាអ្នកជឿធម្មតាម្នាក់ ហើយយល់ពីព្រះគម្ពីរតិចជាងខ្ញុំ ហើយគិតថា គាត់ត្រូវបានគេបំភាន់ ដូច្នេះ ខ្ញុំក៏មិនបានស្ដាប់គាត់ទេ។ ក្រោយមក ខ្ញុំបានឮថា អ្នកអធិប្បាយម្នាក់ដែលខ្ញុំស្គាល់ បាននាំមនុស្ស ១២០ នាក់ ដែលធ្វើការឱ្យព្រះអម្ចាស់ មកជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយថាមនុស្សជិត ១០០ នាក់ មកពីកន្លែងជួបជុំមួយនៅក្នុងភូមិ ក៏បានទទួលជឿព្រះដ៏មានគ្រប់ព្រះចេស្ដាដែរ។ ដំណឹងទាំងនេះពិតជាធ្វើឱ្យខ្ញុំរន្ធត់ចិត្តយ៉ាងខ្លាំង ហើយខ្ញុំក៏គិតថា «បើមនុស្សម្នាក់មានភាពវង្វេងវង្វាន់ ហើយមិនយល់ដឹងពីផ្លូវពិត ពួកគេប្រហែលជាត្រូវបានគេបំភាន់ តែមនុស្សជាច្រើនដែលដេញតាមយ៉ាងស្មោះស្ម័គ្រ បានទទួលជឿព្រះដ៏មានគ្រប់ព្រះចេស្ដា តើពួកគេទាំងអស់គ្នាពិតជាត្រូវបានគេបំភាន់មែនឬ? វាមិនអាចទៅរួចទេ! អ្នកអធិប្បាយដែលខ្ញុំស្គាល់ គាត់មានចំណេះដឹងជ្រៅជ្រះក្នុងព្រះគម្ពីរ និងមានការវែកញែកច្បាស់លាស់ តែគាត់ ព្រមទាំងសហការីជាច្រើនទៀត ក៏បានងាកមកជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដាដែរ។ តើអាចទេថា ពួកគេជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជារឿងត្រឹមត្រូវ?» ខ្ញុំមានអារម្មណ៍ច្របូកច្របល់ណាស់ ទើបតែងតែអធិស្ឋានទូលព្រះអម្ចាស់ថា៖ «ឱព្រះអម្ចាស់អើយ! ហេតុអ្វីបានជាមានមនុស្សជាច្រើនងាកមកជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដាបែបនេះ? ចៀមដ៏ល្អ និងពួកអ្នកដឹកនាំទាំងនេះសុទ្ធតែមានការខិតខំយ៉ាងខ្លាំង ហើយយល់ដឹងព្រះគម្ពីរយ៉ាងជ្រៅជ្រះ ចុះតើធ្វើដូចម្តេចទើបពួកគេទាំងអស់គ្នាងាកមកជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដាទៅវិញ? ហេតុអ្វីបានជាពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាកំពុងតែរីកចម្រើន ស្របពេលដែលពួកជំនុំរបស់យើងកំពុងតែស្ងាត់ជ្រងំយ៉ាងនេះ? តើអាចទេថា ទ្រង់ពិតជាបានយាងត្រឡប់មកវិញមែននោះ? ឱព្រះអម្ចាស់អើយ ទូលបង្គំវង្វេងវង្វាន់ណាស់។ សូមទ្រង់មេត្តាណែនាំទូលបង្គំផង»។ នៅខែមេសា ឆ្នាំ ២០០០ ខ្ញុំបានទៅផ្ទះប្អូនស្រីរបស់ខ្ញុំ ហើយនាងបានផ្សាយដំណឹងល្អនៅគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាដល់ខ្ញុំម្ដងទៀត។ នាងបានប្រកបគ្នាអំពីកិច្ចការទាំងបីដំណាក់កាលរបស់ព្រះជាម្ចាស់៖ យុគសម័យនៃក្រឹត្យវិន័យ យុគសម័យនៃព្រះគុណ និងយុគសម័យនៃនគរព្រះ ដែលកិច្ចការទាំងនេះសុទ្ធតែធ្វើឡើងដោយព្រះជាម្ចាស់តែមួយអង្គគត់។ ក្នុងយុគសម័យនៃក្រឹត្យវិន័យ ព្រះជាម្ចាស់មានព្រះនាមថា ព្រះយេហូវ៉ា ហើយទ្រង់បានចេញក្រឹត្យវិន័យ និងណែនាំមនុស្សនៅក្នុងជីវិតរបស់ពួកគេ ក្នុងយុគសម័យនៃព្រះគុណ ព្រះជាម្ចាស់មានព្រះនាមថា ព្រះយេស៊ូវ ដែលបានធ្វើកិច្ចការនៃការប្រោសលោះ ក្នុងយុគសម័យនៃនគរព្រះ កិច្ចការរបស់ព្រះជាម្ចាស់គឺសម្ដែងចេញព្រះបន្ទូលរបស់ទ្រង់ដើម្បីបន្សុទ្ធមនុស្សឱ្យបរិសុទ្ធទាំងស្រុង ដោយដោះស្រាយឫសគល់នៃអំពើបាបរបស់មនុស្ស ហើយព្រះជាម្ចាស់មានព្រះនាមថា ព្រះដ៏មានគ្រប់ព្រះចេស្ដា។ ព្រះជាម្ចាស់បានធ្វើកិច្ចការផ្សេងៗគ្នានៅក្នុងយុគសម័យនីមួយៗ ដោយប្រើព្រះនាមខុសៗគ្នានៅពេលនីមួយៗ។ បន្ទាប់ពីកិច្ចការដំណាក់កាលនីមួយៗសម្រេចបានលទ្ធផលហើយ ព្រះជាម្ចាស់ក៏ចាប់ផ្ដើមកិច្ចការដំណាក់កាលបន្ទាប់ ដែលដំណាក់កាលនីមួយៗបន្តពីដំណាក់កាលមុន ហើយស៊ីជម្រៅជាងមុន ដូចដែលផ្នែកនីមួយៗភ្ជាប់ទៅផ្នែកបន្ទាប់ រហូតដល់ទីបំផុត ទ្រង់បញ្ចប់យុគសម័យទាំងមូល ហើយដឹកនាំមនុស្សទៅកាន់គោលដៅដ៏ស្រស់បំព្រង។ នៅពេលនោះ ខ្ញុំអាចទទួលយកកិច្ចការពីរដំណាក់កាលដំបូងបាន ពីព្រោះរឿងទាំងនេះសុទ្ធតែត្រូវបានកត់ត្រានៅក្នុងព្រះគម្ពីរ តែទោះជាយ៉ាងណាក៏ដោយ ក៏ខ្ញុំមិនអាចទទួលយកកិច្ចការដំណាក់កាលទីបីនៃយុគសម័យនៃនគរព្រះនេះបានទេ។ ខ្ញុំគិតថា អ្វីក៏ដោយដែលនៅក្រៅព្រះគម្ពីរ គឺមិនមែនជាកិច្ចការរបស់ព្រះជាម្ចាស់ទេ។ បន្ទាប់មក ប្អូនស្រីរបស់ខ្ញុំបានប្រកបគ្នាជាមួយខ្ញុំថា «ព្រះគម្ពីរគឺជាកំណត់ត្រានៃកិច្ចការពីរដំណាក់កាលដំបូងរបស់ព្រះជាម្ចាស់។ កិច្ចការរបស់ព្រះជាម្ចាស់កើតឡើងមុន បន្ទាប់មកទើបមានកំណត់ត្រារបស់មនុស្ស។ ពេលដែលព្រះគម្ពីរត្រូវបានចងក្រងឡើង កិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយមិនទាន់បានកើតឡើងនៅឡើយទេ ដូច្នេះ តើវាអាចត្រូវបានគេកត់ត្រានៅក្នុងព្រះគម្ពីររួចទៅហើយយ៉ាងដូចម្តេចទៅ?» នេះស្ដាប់ទៅសមហេតុផលសម្រាប់ខ្ញុំដែរ។ ប្អូនស្រីរបស់ខ្ញុំបានប្រកបគ្នាជាមួយខ្ញុំជាច្រើនទៀត ហើយអ្វីដែលនាងនិយាយ គឺស្របតាមព្រះគម្ពីរ ហើយស្ដាប់ទៅល្អខ្លាំងណាស់ តែខ្ញុំនៅតែខ្លាចជ្រើសរើសខុស ដូច្នេះ ខ្ញុំក៏មិនចង់ទទួលយកវាទេ។ ប្អូនស្រីខ្ញុំបានឱ្យសៀវភៅមួយក្បាលមានចំណងជើងថា «ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់» មកខ្ញុំ ហើយនាងបានរកឃើញព្រះបន្ទូលរបស់ព្រះជាម្ចាស់ពីរបីជំពូកឱ្យខ្ញុំអាន។ ខ្ញុំគិតក្នុងចិត្តថា តាំងពីប្អូនស្រីខ្ញុំបានទទួលជឿព្រះដ៏មានគ្រប់ព្រះចេស្ដាមក នាងយល់ដឹងពីព្រះគម្ពីរច្បាស់ជាងខ្ញុំ ហើយមានសេចក្ដីជំនឿយ៉ាងមុតមាំទៀតផង។ នាងបានប្រកបគ្នាអំពីការដែលព្រះជាម្ចាស់បើកសម្ដែងអាថ៌កំបាំងនៃការយកកំណើតជាមនុស្ស និងការលាតត្រដាងរមូរតូច ព្រមទាំងអំពីរបៀបដែលព្រះជាម្ចាស់ធ្វើការ ដើម្បីបន្សុទ្ធមនុស្ស។ អ្វីដែលនាងបានចែករំលែកគឺពិតជាថ្មីស្រឡាង និងផ្តល់ការបំភ្លឺ ហើយខ្ញុំមិនដែលឮរឿងទាំងនោះទេ ក្នុងអំឡុងពេលដែលខ្ញុំជឿលើព្រះអម្ចាស់ជាច្រើនឆ្នាំមកនេះ។ ខ្ញុំមិននឹកស្មានថា នាងអាចរីកចម្រើនបានច្រើនយ៉ាងនេះក្នុងរយៈពេលត្រឹមតែមួយឆ្នាំសោះ។ សូម្បីតែខ្ញុំដែលបានរៀនទេវវិទ្យារួចហើយ ក៏គ្មានចំណេះដឹងស្មើនឹងនាងដែរ។ ប្អូនស្រីខ្ញុំបានប្រាប់ខ្ញុំថា នាងទទួលបានការយល់ដឹងអំពីរឿងទាំងអស់នេះពីព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ ខ្ញុំឆ្ងល់ថា «តើអាចទេថា ព្រះដ៏មានគ្រប់ព្រះចេស្ដាពិតជាការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់យេស៊ូវមែននោះ?» កាលពីមុន ម្ដាយខ្ញុំតែងតែជំរុញខ្ញុំម្ដងហើយម្ដងទៀតឱ្យស្វែងរក និងស៊ើបអង្កេត ហើយកុំឱ្យខកខានឱកាសដែលមានតែម្ដងក្នុងមួយជីវិត ដើម្បីទទួលបានសេចក្ដីសង្គ្រោះពីព្រះជាម្ចាស់។ ដោយគិតដល់រឿងនេះ ខ្ញុំក៏សម្រេចចិត្តស្វែងរក និងស៊ើបអង្កេត។
បន្ទាប់មក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ នេះគឺជាផ្នែកមួយនៃព្រះបន្ទូលរបស់ទ្រង់៖ «ការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវ គឺជាសេចក្ដីសង្គ្រោះដ៏មហិមា ដល់អស់អ្នកណាដែលអាចទទួលយកសេចក្ដីពិតបាន ប៉ុន្តែការយាងត្រឡប់មកវិញរបស់ទ្រង់ គឺជាទីសម្គាល់នៃការថ្កោលទោសដល់អស់អ្នកណាដែលមិនអាចទទួលយកសេចក្ដីពិតបាន។ អ្នករាល់គ្នាតោងជ្រើសរើសផ្លូវរបស់ខ្លួន និងមិនគប្បីប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធ និងបដិសេធសេចក្ដីពិតឡើយ។ អ្នកមិនគួរធ្វើជាមនុស្សល្ងង់ខ្លៅ និងក្រអឺតក្រទមឡើយ ប៉ុន្តែត្រូវធ្វើជាមនុស្សម្នាក់ដែលចុះចូលនឹងការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយស្រេកឃ្លាន និងខ្នះខ្នែងរកសេចក្ដីពិត។ គឺទាល់តែបែបនេះ ទើបអ្នករាល់គ្នានឹងទទួលបានប្រយោជន៍។ ខ្ញុំសូមទូន្មានអ្នករាល់គ្នាឱ្យដើរតាមផ្លូវនៃសេចក្តីជំនឿលើព្រះជាម្ចាស់ដោយប្រុងប្រយ័ត្ន។ ចូរកុំប្រញាប់សន្មតតាមអំពើចិត្ត លើសពីនេះទៀត សូមកុំធ្វេសប្រហែស និងខ្វះការពិចារណានៅក្នុងជំនឿរបស់អ្នកលើព្រះជាម្ចាស់ឱ្យសោះ។ អ្នករាល់គ្នាតោងដឹងថា យ៉ាងហោចណាស់អស់អ្នកណាដែលជឿលើព្រះជាម្ចាស់ គួរតែមានការបន្ទាបខ្លួន និងមានដួងចិត្តដែលកោតខ្លាចដល់ព្រះជាម្ចាស់។ អស់អ្នកណាដែលបានស្ដាប់ឮសេចក្ដីពិត តែមើលងាយសេចក្ដីពិតនេះ គឺល្ងីល្ងើ និងល្ងង់ខ្លៅណាស់។ អស់អ្នកណាដែលបានស្ដាប់ឮសេចក្ដីពិត ប៉ុន្តែបែរជាប្រញាប់សន្មតដោយធ្វេសប្រហែស ឬថ្កោលទោសសេចក្ដីពិត អ្នកនោះគឺជាមនុស្សដែលក្រអឺតក្រទម។ គ្មាននរណាម្នាក់ដែលជឿព្រះយេស៊ូវ មានសិទ្ធិជេរប្រមាថ ឬមួយក៏ថ្កោលទោសអ្នកដទៃឡើយ។ អ្នករាល់គ្នាគប្បីធ្វើជាមនុស្សដែលមានវិចារណញ្ញាណ ហើយទទួលយកសេចក្ដីពិត។ ប្រហែល ដោយបានស្ដាប់ឮផ្លូវនៃសេចក្ដីពិត និងដោយបានអានព្រះបន្ទូលនៃជីវិត អ្នកជឿថា ក្នុងចំណោមមួយម៉ឺនពាក្យ គឺមានតែពាក្យមួយប៉ុណ្ណោះដែលស្របតាមការយល់ដឹងរបស់អ្នក និងស្របតាមព្រះគម្ពីរ ដូច្នេះ អ្នកគួរបន្តស្វែងរកនៅក្នុងពាក្យមួយនោះក្នុងចំណោមពាក្យទាំងមួយម៉ឺន។ ខ្ញុំក៏ទូន្មានឱ្យអ្នកចេះបន្ទាបខ្លួន កុំឱ្យជឿជាក់ខ្លួនឯងជ្រុលពេក និងមិនត្រូវរាប់ខ្លួនឯងជាសំខាន់ពេកដែរ។ អ្នកនឹងទទួលបានពន្លឺកាន់តែត្រចះត្រចង់ថែមទៀត តាមរយៈចំណែកដ៏តូចនៃចិត្តកោតខ្លាចព្រះជាម្ចាស់ដែលអ្នកមាន។ ប្រសិនបើអ្នកពិនិត្យពិច័យនូវពាក្យសម្ដីទាំងនេះដោយយកចិត្តទុកដាក់ រួចថ្លឹងថ្លែងពិចារណាពាក្យសម្ដីទាំងនេះម្ដងហើយម្ដងទៀត នោះអ្នកនឹងដឹងថា តើពាក្យសម្ដីទាំងនោះ គឺជាសេចក្ដីពិត ឬក៏មិនមែន និងដឹងថា ពាក្យសម្ដីទាំងនោះ គឺជាជីវិត ឬក៏មិនមែន។ ប្រហែលជាអ្នកខ្លះគ្រាន់តែបានអានពីរបីប្រយោគ រួចក៏ថ្កោលទោសព្រះបន្ទូលទាំងនេះទាំងងងឹតងងល់ ដោយនិយាយថា “នេះគ្មានអ្វីផ្សេងក្រៅពីការស្រាយបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធទេ” ឬនិយាយថា “នេះគឺជាព្រះគ្រីស្ទក្លែងក្លាយ ដែលមកបំភាន់មនុស្សតែប៉ុណ្ណោះ”។ អស់អ្នកដែលនិយាយដូច្នេះ ជាមនុស្សដែលខ្វាក់ភ្នែក ដោយសារតែភាពល្ងង់ខ្លៅ! អ្នកយល់ដឹងពីកិច្ចការ និងព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់តិចតួចណាស់ ហើយខ្ញុំសុំទូន្មានឱ្យអ្នករាល់គ្នាថា ត្រូវចាប់ផ្ដើមសាជាថ្មីពីចំណុចសូន្យវិញ! អ្នករាល់គ្នាមិនត្រូវថ្កោលទោសទាំងងងឹតងងល់នូវព្រះបន្ទូលដែលព្រះជាម្ចាស់សម្ដែងចេញ ព្រោះតែការលេចមកនៃព្រះគ្រីស្ទក្លែងក្លាយនៅគ្រាចុងក្រោយនោះទេ ហើយអ្នកក៏មិនត្រូវធ្វើជាមនុស្សដែលប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធ ព្រោះតែខ្លាចគេបោកបញ្ឆោតនោះដែរ។ តើនេះមិនគួរឱ្យអាណិតពេកទេឬអី? បន្ទាប់ពីពិនិត្យពិច័យល្អិតល្អន់ហើយ ប្រសិនបើអ្នកនៅតែជឿថា ព្រះបន្ទូលទាំងនេះ វាមិនមែនជាសេចក្ដីពិត មិនមែនជាផ្លូវ និងមិនមែនជាការបើកសម្ដែងពីព្រះជាម្ចាស់ទេ នៅទីបំផុត អ្នកនឹងត្រូវទទួលទោស ហើយអ្នកនឹងមិនទទួលបានព្រះពរនោះឡើយ។ ប្រសិនបើអ្នកមិនអាចទទួលសេចក្ដីពិតដែលថ្លែងដោយត្រង់ៗ និងច្បាស់លាស់បែបនេះបានទេ តើអ្នកស័ក្តិសមនឹងទទួលសេចក្ដីសង្គ្រោះពីព្រះជាម្ចាស់ដែរឬអី? តើអ្នកមិនមែនជាមនុស្សដែលមិនទទួលបានព្រះពរគ្រប់គ្រាន់ នឹងអាចចូលទៅចំពោះបល្ល័ង្កនៃព្រះទេឬអី? សូមពិចារណាមើលចុះ! ចូរកុំប្រញាប់ប្រញាល់ និងច្រឡោតពេក ហើយសូមកុំចាត់ទុកសេចក្ដីជំនឿលើព្រះជាម្ចាស់ជាល្បែងលេងសើចឱ្យសោះ។ ត្រូវពិចារណាដោយគិតដល់ទិសដៅរបស់អ្នក គិតដល់អនាគតរបស់អ្នក គិតដល់ជីវិតរបស់អ្នក ហើយកុំលេងសើចនឹងខ្លួនឯងឱ្យសោះ។ តើអ្នកអាចទទួលយកព្រះបន្ទូលទាំងអស់នេះបានដែរឬទេ?» («ទម្រាំដល់ពេលដែលអ្នកឃើញព្រះកាយខាងវិញ្ញាណរបស់ព្រះយេស៊ូវ នោះព្រះជាម្ចាស់បានបង្កើតផ្ទៃមេឃ និងផែនដីថ្មីរួចស្រេចបាត់ទៅហើយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ បន្ទាប់ពីបានអានវគ្គនេះរួច ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងភ្លាមៗចំពោះពាក្យថា «ក្នុងចំណោមមួយម៉ឺនពាក្យ គឺមានតែពាក្យមួយប៉ុណ្ណោះ»។ ដរាបណាព្រះបន្ទូលទាំងនេះ អាចដោះស្រាយចម្ងល់ និងផ្ដល់ប្រយោជន៍ដល់ជីវិតខ្ញុំ ខ្ញុំមិនអាចបណ្ដោយឱ្យខកខានបានឡើយ។ ព្រឹកបន្ទាប់ ខ្ញុំបាននិយាយទៅកាន់ប្អូនស្រីខ្ញុំថា «ប្រហែល ៦០ ឬ ៧០ ភាគរយនៃអ្វីដែលឯងបានប្រកបគ្នា បងអាចទទួលយកបាន។ រឿងជាច្រើនដែលឯងបាននិយាយ បងមិនដែលឮពីមុនមកទេ ហើយព្រះបន្ទូលនៅក្នុងសៀវភៅនេះមានអំណាចណាស់។ បងគួរតែស៊ើបអង្កេតឱ្យបានហ្មត់ចត់ ហើយមើលថាតើវាពិតជាកិច្ចការរបស់ព្រះជាម្ចាស់មែនឬអត់»។ អរព្រះគុណព្រះជាម្ចាស់! បន្ទាប់ពីស៊ើបអង្កេតមួយរយៈរួច ខ្ញុំជឿជាក់ថា ព្រះដ៏មានគ្រប់ព្រះចេស្ដាពិតជាការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់យេស៊ូវមែន។ ដោយគិតថា ព្រះអម្ចាស់យេស៊ូវ ដែលខ្ញុំទន្ទឹងរង់ចាំជាយូរមកហើយ បានយាងត្រឡប់មកវិញ ខ្ញុំមានអារម្មណ៍រំភើប និងរំជួលចិត្តយ៉ាងខ្លាំង។ តែទន្ទឹមនឹងសេចក្ដីអំណររបស់ខ្ញុំ ខ្ញុំក៏ស្ទាក់ស្ទើរដែរ។ ពួកជំនុំប្រឆាំងនឹងផ្លេកបន្ទោរចេញពីទិសខាងកើតយ៉ាងដាច់អហង្ការ។ ដូច្នេះ បើខ្ញុំទទួលយកវា តើពួកគេនឹងមិនបដិសេធ និងបណ្ដេញខ្ញុំចេញពីពួកជំនុំទេឬអី ពេលដែលពួកគេដឹងនោះ? បើគ្មានឋានៈរបស់ខ្ញុំទេ តើបងប្អូនប្រុសស្រីនឹងគិតយ៉ាងណាចំពោះខ្ញុំ? ប៉ុន្តែបន្ទាប់មក ខ្ញុំបានគិតថា «ផ្លេកបន្ទោរចេញពីទិសខាងកើតគឺជាផ្លូវពិត។ ព្រះដ៏មានគ្រប់ព្រះចេស្ដាពិតជាព្រះអម្ចាស់យេស៊ូវ ដែលខ្ញុំបានទន្ទឹងរង់ចាំអស់ជាច្រើនឆ្នាំមកនេះមែន។ ដំណាក់កាលនេះគឺជាកិច្ចការរបស់ព្រះជាម្ចាស់ ដើម្បីបញ្ចប់យុគសម័យនៅគ្រាចុងក្រោយ ហើយបើខ្ញុំមិនទទួលយកវាទេ នោះនៅទីបំផុត ខ្ញុំនឹងត្រូវវិនាសទាំងវិញ្ញាណ ព្រលឹង និងរូបកាយ ហើយខ្ញុំនឹងបាត់បង់ឱកាសទទួលបានការសង្គ្រោះជារៀងរហូត។ ប៉ុន្តែ ខ្ញុំបានលះបង់យ៉ាងច្រើន ដើម្បីទទួលបានតំណែងជាអ្នកគ្រូនេះ។ ដើម្បីបានចូលរៀននៅសាលាទេវវិទ្យា ខ្ញុំបានបោះបង់ការងាររដ្ឋដ៏ល្អមួយ និងលះបង់ក្រុមគ្រួសាររបស់ខ្ញុំ ហើយខ្ញុំបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការសិក្សាព្រះគម្ពីរ។ ខ្ញុំជាអនុប្រធាននៃ CCC & TSPM (ក្រុមប្រឹក្សាគ្រីស្ទសាសនាចិន និងចលនាស្នេហាជាតិអត្តាភិបាលបីនៃពួកជំនុំប្រូតេស្តង់នៅប្រទេសចិន ដែលត្រូវបានគេស្គាល់ជារួមថាជា CCC & TSPM) រួចទៅហើយ ហើយមិនយូរប៉ុន្មាន ខ្ញុំអាចក្លាយជាគ្រូគង្វាលបានហើយ។ ដល់ពេលនោះ នឹងមានបងប្អូនប្រុសស្រីកាន់តែច្រើនគោរព និងស្ងើចសរសើរខ្ញុំ ហើយខ្ញុំនឹងទទួលបានអត្ថប្រយោជន៍ទាំងអស់ ដែលតំណែងរបស់ខ្ញុំនឹងផ្ដល់ឱ្យ។ បើខ្ញុំចាកចេញពីពួកជំនុំឥឡូវនេះ ខ្ញុំនឹងមិនសល់អ្វីទាំងអស់»។ ប៉ុន្តែបន្ទាប់មក ខ្ញុំក៏គិតម្ដងទៀតថា «ខ្ញុំបានដឹងរួចមកហើយថា ព្រះជាម្ចាស់បានយាងមកធ្វើកិច្ចការថ្មី ហើយបើខ្ញុំដឹងពីកិច្ចការរបស់ព្រះជាម្ចាស់ តែមិនទទួលយកវា តើខ្ញុំនឹងមិនត្រូវគេទុកចោលទេឬ? តើសេចក្ដីជំនឿរបស់ខ្ញុំលើព្រះអម្ចាស់អស់ជាច្រើនឆ្នាំមកនេះ នឹងមិនត្រូវក្លាយជាអសារបង់ទេឬ? បើខ្ញុំបោះបង់ផ្លូវពិត ខ្ញុំនឹងត្រូវបានព្រះអម្ចាស់បោះបង់ចោល តែបើខ្ញុំបោះបង់តំណែងរបស់ខ្ញុំ នោះមានន័យថា បងប្អូនប្រុសស្រីនឹងបដិសេធ ហើយបណ្ដេញខ្ញុំចេញពីពួកជំនុំហើយ»។ ទោះជាខ្ញុំគិតចុះគិតឡើងយ៉ាងណាក៏ដោយ ក៏ខ្ញុំនៅតែមិនអាចលះបង់តំណែងជាអ្នកគ្រូរបស់ខ្ញុំបានឡើយ។ ខ្ញុំបានគិតក្នុងចិត្តថា «កិច្ចការរបស់ព្រះអម្ចាស់យេស៊ូវមានរយៈពេលជាងពីរពាន់ឆ្នាំមកហើយ ដូច្នេះ កិច្ចការរបស់ព្រះជាម្ចាស់ក្នុងដំណាក់កាលនេះ នឹងមិនបញ្ចប់ភ្លាមៗទេ មែនទេ? ខ្ញុំនឹងធ្វើជាគ្រូគង្វាលរយៈពេលពីរឆ្នាំសិន ខ្ញុំមិនអាចបណ្ដោយឱ្យការខិតខំប្រឹងប្រែងអស់ជាច្រើនឆ្នាំមកនេះ ក្លាយជាអសារបង់បានទេ។ បន្ទាប់មក ខ្ញុំនឹងត្រឡប់មករកព្រះដ៏មានគ្រប់ព្រះចេស្ដាវិញ»។ នៅទីបំផុត ខ្ញុំបានសម្រេចចិត្តថា ខ្ញុំនឹងបន្តអធិប្បាយនៅពួកជំនុំដើមរបស់ខ្ញុំ ទន្ទឹមនឹងការចូលរួមការជួបជុំនៅពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាដែរ តាមរបៀបនេះ ខ្ញុំមានអារម្មណ៍ថា ខ្ញុំអាចទទួលបានផលចំណេញពីសងខាង។
បន្ទាប់ពីនេះ ខ្ញុំបានចាប់ផ្ដើមចូលរួមការជួបជុំនៅពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា។ ខ្ញុំអាចស្ដាប់ឮថា មានពន្លឺនៅក្នុងការប្រកបគ្នារបស់បងប្អូនប្រុសស្រីអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយការយល់ដឹងពីបទពិសោធដែលពួកគេបានប្រកបគ្នា គឺពិតជាជាក់ស្ដែងណាស់។ ពួកគេក៏បានឆ្លុះបញ្ចាំង និងបានស្គាល់ពីនិស្ស័យពុករលួយរបស់ពួកគេ ដោយផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ផងដែរ ហើយពួកគេបានរកឃើញផ្លូវនៃការអនុវត្តចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ គ្រប់គ្នាបានប្រកបគ្នាយ៉ាងបើកចំហ និងដោយសេរី ហើយខ្ញុំឃើញថាការជួបជុំនេះបានផ្តល់ការទ្រទ្រង់ផ្នែកខាងវិញ្ញាណយ៉ាងខ្លាំង។ ប៉ុន្តែ ខ្ញុំមានអារម្មណ៍ថាឆ្គងបន្តិច ព្រោះនៅក្នុងពួកជំនុំដើមរបស់ខ្ញុំ ខ្ញុំជាអ្នកអធិប្បាយនៅលើវេទិកា ឯអ្នកផ្សេងទៀតជាអ្នកស្ដាប់នៅខាងក្រោម ប៉ុន្តែនៅក្នុងពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ខ្ញុំគ្រាន់តែជាអ្នកដើរតាមធម្មតាម្នាក់ប៉ុណ្ណោះ ហើយនៅទីនេះ ខ្ញុំឃើញថាវាពិបាកបន្តិចក្នុងការប្រកបគ្នាអំពីបទពិសោធពិតរបស់ខ្ញុំ ហើយខ្ញុំអាចត្រឹមតែស្ដាប់ការប្រកបគ្នារបស់អ្នកដទៃប៉ុណ្ណោះ។ ខ្ញុំមានអារម្មណ៍បាត់បង់នៅក្នុងចិត្ត ដោយគិតក្នុងចិត្តថា «ពេលដែលខ្ញុំចាកចេញពីពួកជំនុំដើម តើអ្នកណានឹងនៅតែឱ្យតម្លៃខ្ញុំទៀត? ខ្ញុំគួរតែបន្តនៅទីនោះរយៈពេលពីរឆ្នាំទៀតសិន!» ដូច្នេះ ខ្ញុំនៅតែបន្តអធិប្បាយនៅក្នុងពួកជំនុំដើមរបស់ខ្ញុំ ទាំងលួចអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាដោយស្ងាត់ៗ។ មានពេលមួយ បន្ទាប់ពីខ្ញុំបញ្ចប់សេចក្ដីអធិប្បាយ បងស្រីម្នាក់បានដើរមករកខ្ញុំ ហើយសួរថា៖ «អ្នកគ្រូ ចាវ! ហេតុអ្វីបានជាសេចក្ដីអធិប្បាយរបស់អ្នកគ្រូសោះកក្រោះយ៉ាងនេះ? វាមិនគួរឱ្យចង់ស្ដាប់ទាល់តែសោះ»។ ភ្លាមៗនោះ ខ្ញុំមានអារម្មណ៍ថាមុខខ្ញុំក្រហមដោយក្ដីខ្មាសអៀន ហើយអ្វីដែលខ្ញុំអាចធ្វើបាន គឺត្រឹមតែញញឹមទាំងឆ្គងៗប៉ុណ្ណោះ។ ក្នុងអំឡុងពេលនោះ ខ្ញុំមានអារម្មណ៍ថាវេទនាចិត្តយ៉ាងខ្លាំង។ រាល់ពេលដែលខ្ញុំរៀបចំសេចក្ដីអធិប្បាយ ខ្ញុំយល់ថា ខ្ញុំគ្រាន់តែនិយាយរឿងដដែលៗ ដែលធ្លាប់បានអធិប្បាយពីមុន ដោយគ្មានពន្លឺ ឬការបំភ្លឺថ្មីសោះឡើយ។ ក្រោយមក ខ្ញុំយល់ថាព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ពិតជាជាក់ស្ដែង និងថ្មីស្រឡាង ដោយសារព្រះបន្ទូលទាំងនោះបានបើកសម្ដែងពីអាថ៌កំបាំងនៃព្រះគម្ពីរ ហើយផ្តល់សេចក្ដីពិតទាក់ទងនឹងការអនុវត្ត ដូចជារបៀបធ្វើឱ្យចិត្តស្ងប់នៅចំពោះព្រះជាម្ចាស់ និងរបៀបអធិស្ឋាន។ ព្រះបន្ទូលទាំងនោះបានផ្តល់ផ្លូវយ៉ាងច្បាស់លាស់ដើម្បីដើរតាម។ ក្នុងអំឡុងពេលសេចក្ដីអធិប្បាយម្ដងនោះ ខ្ញុំបានបញ្ចូលព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយបងប្អូនប្រុសស្រីក៏មានអារម្មណ៍ស្រស់ស្រាយ និងលែងងងុយដេកទៀត។ បន្ទាប់ពីការជួបជុំ បងប្អូនប្រុសស្រីបាននាំគ្នាមកចោមរោមជុំវិញខ្ញុំ។ អ្នកខ្លះបាននិយាយថា «អ្នកគ្រូ ចាវ សេចក្ដីអធិប្បាយរបស់អ្នកគ្រូថ្ងៃនេះគឺអស្ចារ្យណាស់»។ អ្នកផ្សេងទៀតនិយាយថា «ការសិក្សាទេវវិទ្យារបស់អ្នកគ្រូមិនអសារបង់ទេ អ្នកគ្រូពិតជាយល់ដឹងបានច្រើនជាងពួកយើងមែន»។ បងស្រីម្នាក់ថែមទាំងបាននិយាយថា «អ្នកគ្រូ ចាវ លើកក្រោយ តើអ្នកគ្រូអាចត្រឡប់មកអធិប្បាយឱ្យពួកយើងស្ដាប់ទៀតបានទេ?» ខ្ញុំពិតជាសប្បាយក្នុងចិត្តខ្លាំងណាស់ ដោយគិតថា «បើខ្ញុំបន្តអធិប្បាយបែបនេះ ខ្ញុំនឹងមិនត្រូវបានបងប្អូនប្រុសស្រីមើលងាយឡើយ»។ ប៉ុន្តែ ខ្ញុំមានអារម្មណ៍មិនស្រួលក្នុងចិត្ត ដោយឆ្ងល់ថា «ខ្ញុំប្រាកដថាគ្មានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធនៅក្នុងពួកជំនុំទៀតទេ ហើយខ្ញុំក៏គ្មានអ្វីត្រូវអធិប្បាយទៀតដែរ។ ដូច្នេះ ខ្ញុំបានបញ្ចូលព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាទៅក្នុងសេចក្ដីអធិប្បាយរបស់ខ្ញុំ ដោយធ្វើឱ្យគ្រប់គ្នាយល់ច្រឡំថា វាជាការយល់ដឹងរបស់ខ្ញុំផ្ទាល់។ តើការធ្វើបែបនេះត្រឹមត្រូវដែរឬទេ?» កាន់តែគិតដល់រឿងនេះ ខ្ញុំកាន់តែមានអារម្មណ៍មិនស្រួលក្នុងចិត្ត ដូច្នេះ ខ្ញុំក៏បានទូរសព្ទទៅប្អូនស្រីរបស់ខ្ញុំ។ ប្អូនស្រីរបស់ខ្ញុំបាននិយាយមកកាន់ខ្ញុំយ៉ាងម៉ឺងម៉ាត់ថា «តើបងដឹងទេថា បងគ្រាន់តែលួចសេចក្ដីអធិប្បាយរបស់គេ? នេះគឺជាការប្រមាថចំពោះនិស្ស័យរបស់ព្រះជាម្ចាស់ហើយ! សហគមន៍សាសនាទាំងមូលបានបាត់បង់កិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធជាយូរមកហើយ។ ពួកគេគ្មានអ្វីត្រូវអធិប្បាយទេ។ បើបងមិនទទួលយកព្រះដ៏មានគ្រប់ព្រះចេស្ដាទេ តើអាចមានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធយ៉ាងដូចម្ដេចទៅ? តើបងអាចមានអ្វីត្រូវអធិប្បាយទៅ? បើបងយកព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាមកក្នុងពួកជំនុំ ហើយបង្ហាញថាវាជារបស់បងផ្ទាល់ ហើយធ្វើឱ្យគ្រប់គ្នាគោរពបូជាបង តើបងមិនកំពុងតែបំភាន់មនុស្ស និងរារាំងពួកគេមិនឱ្យទទួលយកកិច្ចការថ្មីទេឬអី? បងស្រី បងត្រូវតែលន់តួបាប និងប្រែចិត្ត!» បន្ទាប់មក នាងបានសួរខ្ញុំថា «តើបងដឹងទេថា យ៉ូហានបាទីស្ទ ត្រូវបានគេចាប់ដាក់គុកដោយរបៀបណា? នៅពេលនោះ ពេលដែលព្រះអម្ចាស់យេស៊ូវបានយាងមក ហើយធ្វើពិធីជ្រមុជទឹកដល់មនុស្ស យ៉ូហានក៏កំពុងធ្វើពិធីជ្រមុជទឹកដល់មនុស្សនៅកន្លែងផ្សេងមួយទៀតដែរ។ ពេលព្រះអម្ចាស់យេស៊ូវយាងមក យ៉ូហានគួរតែដឹកនាំគ្រប់គ្នាទៅរកទ្រង់ ប៉ុន្តែគាត់បែរជាបណ្ដោយឱ្យមនុស្សដើរតាមគាត់ទៅវិញ។ ត្រង់ចំណុចនេះ គាត់កំពុងតែបង្អាក់ និងរំខានដល់កិច្ចការរបស់ព្រះជាម្ចាស់ ហើយនៅទីបំផុត យ៉ូហានត្រូវបានគេចាប់ដាក់គុក និងបាត់បង់ជីវិត។ ថ្ងៃនេះ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានយាងមក ហើយសម្ដែងចេញសេចក្ដីពិតជាច្រើន។ បងគួរតែដឹកនាំគ្រប់គ្នាដែលជឿលើព្រះជាម្ចាស់ មកចំពោះព្រះដ៏មានគ្រប់ព្រះចេស្ដា ដើម្បីហូប និងផឹកព្រះបន្ទូលរបស់ទ្រង់ ហើយត្រឡប់មកឯទ្រង់វិញ នោះហើយជាអ្វីដែលមនុស្សមានហេតុផលគួរធ្វើ។ ប៉ុន្តែបងមិនត្រឹមតែបដិសេធមិនទទួលយកព្រះដ៏មានគ្រប់ព្រះចេស្ដាប៉ុណ្ណោះទេ បងថែមទាំងលួចព្រះបន្ទូលរបស់ទ្រង់សម្រាប់ការអធិប្បាយរបស់បងទៀតផង ធ្វើឱ្យអ្នកដទៃឃើញថា សេចក្ដីអធិប្បាយរបស់បងគឺខ្ពង់ខ្ពស់ ហើយពួកគេក៏មកកោតសរសើរ និងដើរតាមបង។ នេះគឺជាការបំភាន់មនុស្សហើយ។ បងកំពុងរារាំងមនុស្សមិនឱ្យត្រឡប់មករកព្រះដ៏មានគ្រប់ព្រះចេស្ដាវិញ ហើយបងកំពុងលួចព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាសម្រាប់ការអធិប្បាយរបស់បងផ្ទាល់ ដើម្បីកសាងកិត្តិនាមខ្លួនឯង និងគ្រប់គ្រងរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់នៅក្នុងកណ្តាប់ដៃរបស់បង។ នេះគឺជាទង្វើនៃការប្រឆាំងទាស់នឹងព្រះជាម្ចាស់យ៉ាងធ្ងន់ធ្ងរ ហើយវាមិនខុសពីអ្វីដែលពួកផារិស៊ីបានធ្វើនោះទេ។ បើបងមិនប្រែចិត្តទេ បងនឹងត្រូវបណ្ដាសា និងទទួលការដាក់ទោសពីព្រះជាម្ចាស់មិនខាន!» ពេលឮពាក្យសម្ដីទាំងនេះពីប្អូនស្រីខ្ញុំ ខ្ញុំមានអារម្មណ៍ទាំងព្រួយបារម្ភ និងភ័យខ្លាច។ ចាប់ពីពេលនោះមក ខ្ញុំលែងហ៊ានបញ្ចូលព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាទៅក្នុងសេចក្ដីអធិប្បាយរបស់ខ្ញុំទៀតហើយ។
បន្ទាប់ពីនោះមក ពួកជំនុំនៃចលនាអត្តាភិបាលបី ដោយឃុបឃិតជាមួយគណបក្សកុម្មុយនីស្តចិន បានបង្កើនការធ្វើទុក្ខបុកម្នេញរបស់ខ្លួនមកលើពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា។ នៅពេលនោះ ខ្ញុំមិនទាន់បានចាកចេញពីពួកជំនុំនៃចលនាអត្តាភិបាលបីទេ ហើយក៏មិនបានចូលរួមក្នុងជីវិតពួកជំនុំនៃពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាដែរ។ ក្នុងអំឡុងពេលនោះ ខ្ញុំមានអារម្មណ៍ហត់នឿយអស់កម្លាំងបន្ទាប់ពីសេចក្ដីអធិប្បាយនីមួយៗ ហើយចិត្តរបស់ខ្ញុំពោរពេញដោយភាពងងឹត ហើយខ្ញុំគ្មានកម្លាំងកំហែងនឹងធ្វើអ្វីឡើយ។ ខ្ញុំបានគិតអំពីការជួបជុំនៅពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ដែលនៅទីនោះ បងប្អូនប្រុសស្រីបាននិយាយដោយសេរី និងស្វែងរកដំណោះស្រាយចំពោះរាល់ការលំបាក តាមរយៈការប្រកបគ្នា ហើយខ្ញុំនឹកចាំថា ខ្ញុំចូលចិត្តអារម្មណ៍នៃភាពមានសេរីភាពនោះខ្លាំងប៉ុណ្ណា។ ខ្ញុំបានគិតអំពីការដែលពួកជំនុំនៃចលនាអត្តាភិបាលបី បានឃុបឃិតជាមួយរដ្ឋាភិបាល ដើម្បីធ្វើទុក្ខបុកម្នេញពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា និងអំពីការដែលពួកជំនុំនៃចលនាអត្តាភិបាលបី គឺជាទីក្រុងបាប៊ីឡូនដ៏ធំ។ ខ្ញុំមិនចង់ចូលរួមជាមួយពួកជំនុំនៃចលនាអត្តាភិបាលបី ក្នុងការធ្វើអំពើអាក្រក់ និងទាស់ទទឹងនឹងព្រះជាម្ចាស់ទេ ហើយការបន្តនៅទីនោះ នឹងមានតែនាំឱ្យខ្ញុំវិនាសជាមួយពួកគេនៅក្នុងនរកប៉ុណ្ណោះ។ ប៉ុន្តែបើខ្ញុំចាកចេញពីពួកជំនុំនៃចលនាអត្តាភិបាលបី ខ្ញុំនឹងមិនអាចធ្វើជាគ្រូគង្វាលបានទៀតទេ។ គំនិតនេះធ្វើឱ្យខ្ញុំមានអារម្មណ៍ប្រទាំងប្រទើសក្នុងចិត្ត និងឈឺចាប់យ៉ាងខ្លាំង។ ខ្ញុំបានគិតអំពីការដែលខ្ញុំបានលះបង់ការងាររដ្ឋរបស់ខ្ញុំ និងទុកកូនតូចចោលនៅផ្ទះ ដើម្បីតែការជឿលើព្រះអម្ចាស់។ វាមានអារម្មណ៍ថា បើខ្ញុំចាកចេញពីពួកជំនុំនៃចលនាអត្តាភិបាលបី នោះរាល់ការលះបង់ និងការខិតខំប្រឹងប្រែងទាំងនោះ នឹងក្លាយជាអសារបង់មិនខាន។ ខ្ញុំមិនត្រឹមតែមិនអាចធ្វើជាគ្រូគង្វាលបានប៉ុណ្ណោះទេ ប៉ុន្តែខ្ញុំក៏នឹងបាត់បង់ការគាំទ្រពីបងប្អូនប្រុសស្រីរបស់ខ្ញុំផងដែរ។ ពេលខ្ញុំគិតដល់រឿងនោះ ខ្ញុំមានអារម្មណ៍រងការធ្វើបាប និងឈឺចាប់ក្នុងចិត្តយ៉ាងខ្លាំង ដែលមិនអាចពិពណ៌នាបាន។ ខ្ញុំក៏បានគិតដែរថា «ពួកជំនុំនៃចលនាអត្តាភិបាលបី រាយការណ៍ពីអ្នកផ្សាយដំណឹងល្អទាំងនោះមកពីពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ប៉ុន្តែ បើខ្ញុំមិនចូលរួមក្នុងរឿងនេះទេ ខ្ញុំនឹងមិនទាស់ទទឹងនឹងព្រះជាម្ចាស់ឡើយ។ ម្យ៉ាងទៀត ខ្ញុំមិនមានគម្រោងស្នាក់នៅក្នុងពួកជំនុំនៃចលនាអត្តាភិបាលបីយូរទេ ខ្ញុំគ្រាន់តែចង់រីករាយនឹងកិត្តិយសក្នុងការធ្វើជាគ្រូគង្វាលរយៈពេលពីរឆ្នាំ រួចទើបចាកចេញ។ ធ្វើបែបនេះ ព្រះជាម្ចាស់នឹងមិនបន្ទោសខ្ញុំឡើយ»។ ខ្ញុំបានចែករំលែកគំនិតរបស់ខ្ញុំប្រាប់ប្អូនស្រីខ្ញុំ។ នាងបាននិយាយថា «តើបងជឿលើព្រះជាម្ចាស់ដើម្បីអ្វីឱ្យប្រាកដ? តើតំណែងរបស់បងអាចសង្គ្រោះបងបាន ឬក៏ព្រះជាម្ចាស់អាចសង្គ្រោះបងបាន?» ម្ដាយខ្ញុំក៏បាននិយាយដែរថា «នេះគឺជាលើកចុងក្រោយហើយ ដែលព្រះជាម្ចាស់សង្គ្រោះមនុស្សជាតិ។ មហន្តរាយដែលនឹងមកដល់ នឹងធ្វើឱ្យសាច់ឈាមរបស់មនុស្សមិនអាចទ្រាំទ្របានឡើយ ហើយមហន្តរាយទាំងនេះ នឹងមិនត្រឹមតែសំដៅទៅលើសាច់ឈាមប៉ុណ្ណោះទេ ថែមទាំងទៅលើព្រលឹងវិញ្ញាណទៀតផង»។ ម្ដាយ និងប្អូនស្រីខ្ញុំបានប្រកបគ្នាជាមួយខ្ញុំម្ដងហើយម្ដងទៀត ហើយវាធ្វើឱ្យខ្ញុំមានអារម្មណ៍ពិបាកចិត្តយ៉ាងខ្លាំង។ ខ្ញុំដឹងច្បាស់ថា នេះគឺជាផ្លូវពិត និងជាកិច្ចការដំណាក់កាលចុងក្រោយរបស់ព្រះជាម្ចាស់ ហើយថា ខ្ញុំគួរតែចាកចេញពីពួកជំនុំភ្លាមៗ ប៉ុន្តែបើខ្ញុំចាកចេញ ខ្ញុំនឹងបាត់បង់មុខតំណែងរបស់ខ្ញុំ ហើយគ្មាននរណាម្នាក់ស្ងើចសរសើរ ឬរំពឹងលើខ្ញុំទៀតឡើយ។ ខ្ញុំក៏នឹងបាត់បង់ឱកាសក្លាយជាគ្រូគង្វាលផងដែរ។ រៀងរាល់ឆ្នាំនៅថ្ងៃបុណ្យណូអែល បុណ្យព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ ឬបុណ្យអរព្រះគុណ គ្រប់គ្នាតែងតែតែងតាំងខ្ញុំឱ្យអធិប្បាយ និងជាអ្នករៀបចំកម្មវិធីបុណ្យ ហើយខ្ញុំរីករាយនឹងការស្ងើចសរសើរពីបងប្អូនប្រុសស្រី ដែលធ្វើឱ្យខ្ញុំសប្បាយចិត្តយ៉ាងខ្លាំង។ ប៉ុន្តែ បើខ្ញុំទទួលយកកិច្ចការដំណាក់កាលថ្មីនេះ ហើយចាកចេញពីពួកជំនុំ ខ្ញុំនឹងគ្មានតំណែងអ្វីឡើយ។ បើរឿងនោះកើតឡើង តើខ្ញុំនៅតែអាចរីករាយនឹងឱកាសបែបនេះទៀតទេ? តើបងប្អូនប្រុសស្រីនៅតែស្ងើចសរសើរខ្ញុំទៀតទេ? ម្ខាងគឺជាផ្លូវពិត ហើយម្ខាងទៀតគឺជាតំណែងរបស់ខ្ញុំ។ ខ្ញុំមានអារម្មណ៍ប្រទាំងប្រទើសយ៉ាងខ្លាំង។
ថ្ងៃមួយ ម្ដាយខ្ញុំបានសួរខ្ញុំទាំងក្ដីបារម្ភថា «កូនដឹងហើយថា ព្រះអម្ចាស់បានយាងមកធ្វើកិច្ចការថ្មី ចុះហេតុអ្វីបានជាកូនមិនទាន់ចាកចេញពីពួកជំនុំរបស់កូនទៀត?» ខ្ញុំបាននិយាយទៅកាន់ម្ដាយខ្ញុំថា «កូនចង់ធ្វើជាគ្រូគង្វាល!» ម្ដាយខ្ញុំបានប្រកបគ្នាជាមួយខ្ញុំយ៉ាងស្មោះស្ម័គ្រ ដោយនិយាយថា «ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា៖ “មិនមែនគ្រប់គ្នាដែលហៅខ្ញុំថា ព្រះអម្ចាស់ ព្រះអម្ចាស់ សុទ្ធតែចូលទៅក្នុងនគរស្ថានសួគ៌ឡើយ ប៉ុន្តែអ្នកណាដែលធ្វើតាមបំណងព្រះហឫទ័យព្រះវរបិតាខ្ញុំដែលគង់នៅស្ថានសួគ៌វិញទេតើ។ មនុស្សជាច្រើននឹងនិយាយមកខ្ញុំនៅថ្ងៃនោះថា ព្រះអម្ចាស់ ព្រះអម្ចាស់អើយ តើយើងមិនបានថ្លែងទំនាយនៅក្នុងព្រះនាមទ្រង់ ហើយដេញអារក្សនៅក្នុងព្រះនាមទ្រង់ ព្រមទាំងធ្វើកិច្ចការដ៏អស្ចារ្យជាច្រើននៅក្នុងព្រះនាមទ្រង់ទេឬអី? បន្ទាប់មក ខ្ញុំនឹងប្រកាសទៅពួកគេថា ខ្ញុំមិនដែលស្គាល់អ្នករាល់គ្នាទេ៖ ចូរចេញពីខ្ញុំទៅ អ្នករាល់គ្នាដែលធ្វើកិច្ចការទុច្ចរិតអើយ” (ម៉ាថាយ ៧:២១-២៣)។ “អ្នកត្រូវចូលតាមទ្វារចង្អៀត ដ្បិតទ្វារធំ និងផ្លូវទូលាយនាំទៅរកសេចក្តីអន្តរាយ ហើយក៏មានមនុស្សជាច្រើនចូលតាមទ្វារនោះដែរ។ រីឯទ្វារដែលតូច និងផ្លូវចង្អៀតវិញ នោះនាំទៅរកជីវិត ហើយមានមនុស្សតិចទេដែលរកផ្លូវនោះឃើញ” (ម៉ាថាយ ៧:១៣-១៤)។ កូនគ្រាន់តែអំពាវនាវដល់ព្រះនាមព្រះអម្ចាស់ ប៉ុន្តែមិនទទួលយកកិច្ចការថ្មីរបស់ព្រះជាម្ចាស់ទេ។ ព្រះអម្ចាស់មានព្រះបន្ទូលថា នេះគឺជាទង្វើរបស់ពួកអ្នកប្រព្រឹត្តអំពើអាក្រក់ ដែលមិនអាចចូលទៅក្នុងនគរស្ថានសួគ៌បានឡើយ ហើយការធ្វើជាគ្រូគង្វាល នឹងមិនអាចសង្គ្រោះកូនបានទេ»។ ប្អូនស្រីខ្ញុំក៏បានប្រកបគ្នាជាមួយខ្ញុំដែរ ដោយនិយាយថា «បងច្បាស់ជាគ្មានអ្វីត្រូវអធិប្បាយទេ ប៉ុន្តែដើម្បីតែតំណែងរបស់បង បងនៅតែអធិប្បាយ និងបំភាន់មនុស្សនៅក្នុងពួកជំនុំ។ តើបងមិនដូចជាពួកផារិស៊ីលាក់ពុតទាំងនោះទេឬ?» នាងក៏បានអានបន្ទូលមួយវគ្គរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាឱ្យខ្ញុំស្ដាប់ផងដែរ៖ «មានអស់អ្នកដែលអានព្រះគម្ពីរនៅក្នុងវិហារធំៗ ហើយសូត្រអត្ថបទព្រះគម្ពីរពេញមួយថ្ងៃ ប៉ុន្តែគ្មាននរណាម្នាក់ក្នុងចំណោមពួកគេយល់ពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ឡើយ។ ក៏គ្មាននរណាម្នាក់ក្នុងចំណោមពួកគេដែលអាចស្គាល់ព្រះជាម្ចាស់បានដែរ កុំថាឡើយមានអ្នកដែលអាចស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បាននោះ។ ពួកគេសុទ្ធតែជាមនុស្សឥតបានការ មនុស្សថោកទាប ដែលឈរនៅទីខ្ពស់ដើម្បីប្រដៅ “ព្រះជាម្ចាស់”។ ពួកគេគឺជាមនុស្សដែលធ្វើសកម្មភាពក្រោមស្លាកនៃព្រះជាម្ចាស់ ប៉ុន្តែមានចេតនាទាស់ទទឹងនឹងព្រះជាម្ចាស់ ជាអ្នកដែលមានឈ្មោះថាជឿលើព្រះជាម្ចាស់ ខណៈដែលពួកគេស៊ីសាច់ និងផឹកឈាមមនុស្ស។ មនុស្សបែបនេះទាំងអស់ គឺជាពួកអារក្សកំណាចដែលត្របាក់លេបព្រលឹងមនុស្ស ជាពួកមេអារក្សដែលមានចេតនារំខានមនុស្សមិនឱ្យឈានជើងចូលផ្លូវត្រូវ និងជាឧបសគ្គដែលរារាំងមនុស្សមិនឱ្យស្វែងរកព្រះជាម្ចាស់។ ពួកគេអាចនឹងមើលទៅហាក់ដូចជា “មាំមួនខាងរូបកាយ” ប៉ុន្តែ តើអ្នកដើរតាមពួកគេម្តេចនឹងដឹងថា ពួកគេគឺជាពួកទទឹងនឹងព្រះគ្រីស្ទ ដែលដឹកនាំមនុស្សឱ្យទាស់ទទឹងនឹងព្រះជាម្ចាស់ទៅ? តើអ្នកដើរតាមពួកគេម្តេចនឹងដឹងថា ពួកគេគឺជាពួកអារក្សរស់ ដែលមានគោលបំណងតែមួយគត់គឺត្របាក់លេបព្រលឹងមនុស្សទៅ?» («អស់អ្នកដែលមិនស្គាល់ព្រះជាម្ចាស់ គឺជាអ្នកដែលទាស់ទទឹងនឹងព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ បន្ទាប់ពីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់រួច ប្អូនស្រីខ្ញុំបាននិយាយថា «បងគ្រាន់តែទទួលអត្ថប្រយោជន៍ ដែលតំណែងជាអ្នកគ្រូបានផ្ដល់ឱ្យបងនៅក្នុងពួកជំនុំប៉ុណ្ណោះ ហើយនេះគឺជាការប្រឆាំងនឹងព្រះជាម្ចាស់ហើយ! លុយដែលអ្នកជឿថ្វាយដល់ព្រះជាម្ចាស់ ត្រូវបានយកទៅបើកប្រាក់ខែឱ្យពួកអ្នកគ្រូ និងគ្រូគង្វាលដូចជាបង ប៉ុន្តែតាមពិត លុយនោះគឺថ្វាយដល់ព្រះជាម្ចាស់ ហើយគ្មាននរណាមានសិទ្ធិយកទៅប្រើប្រាស់ឡើយ។ ការយកលុយនេះទៅប្រើប្រាស់ គឺស្មើនឹងការលួចតង្វាយ! បងដឹងថា ព្រះអម្ចាស់បានយាងត្រឡប់មកវិញហើយ ប៉ុន្តែបងនៅតែក្រាញននៀលនឹងតំណែង និងជីវភាពរបស់បងជាអ្នកគ្រូ ហើយបន្តអធិប្បាយនៅក្នុងពួកជំនុំ ដើម្បីបំភាន់អ្នកដទៃ។ តើបងមិនដូចពួកផារិស៊ីដែលស៊ីសាច់ និងផឹកឈាមមនុស្សទេឬ?» ម្ដាយខ្ញុំក៏បាននិយាយដែរថា «កាលពីមុន ម៉ែមិនយល់ដឹងថាពាក្យ “ស៊ីសាច់ និងផឹកឈាមមនុស្ស” មានន័យយ៉ាងណានោះទេ ប៉ុន្តែឥឡូវនេះ ម៉ែយល់ដឹងហើយថា អ្នកណាដែលទទួលបានប្រាក់ខែនៅក្នុងពួកជំនុំ គឺកំពុងតែយកតង្វាយរបស់ព្រះជាម្ចាស់ទៅប្រើប្រាស់ និងកំពុងលួចតង្វាយ។ តង្វាយទាំងនោះ គឺជាអ្វីដែលបងប្អូនសន្សំសំចៃពីការរស់នៅដ៏ត្បិតត្បៀតរបស់ពួកគេ ដើម្បីថ្វាយដល់ព្រះជាម្ចាស់ ប៉ុន្តែពួកគ្រូគង្វាល និងអ្នកគ្រូដូចជាកូន បែរជាយកវាទៅប្រើប្រាស់ទៅវិញ។ កូនកំពុងតែស៊ីសាច់ និងផឹកឈាមពួកអ្នកជឿហើយ។ តើកូនអាចឆ្លើយបំភ្លឺរឿងនេះនៅចំពោះព្រះជាម្ចាស់បានទេ?» ពេលស្ដាប់ម្ដាយ និងប្អូនស្រីខ្ញុំនិយាយរួច ខ្ញុំមានអារម្មណ៍ពិបាកចិត្តយ៉ាងខ្លាំង។ ជាពិសេសនៅពេលដែលខ្ញុំបានឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះ៖ «ស៊ីសាច់ និងផឹកឈាមមនុស្ស» ខ្ញុំមានអារម្មណ៍ពិបាកចិត្តយ៉ាងខ្លាំង។ តើវាមិនពិតទេឬ ដែលប្រាក់ខែដែលខ្ញុំទទួលបាន គឺបានមកពីតង្វាយដែលបងប្អូនថ្វាយដល់ព្រះជាម្ចាស់នោះ? ខ្ញុំពិតជាកំពុងតែ «ស៊ីសាច់ និងផឹកឈាមមនុស្ស» មែន! ប្អូនស្រីខ្ញុំបានបន្តថា «ព្រះអម្ចាស់យេស៊ូវបានស្ដីបន្ទោសពួកផារិស៊ី ដោយមានព្រះបន្ទូលថា៖ “ពួកអាចារ្យ និងពួកផារិស៊ីដ៏មានពុតអើយ អ្នករាល់គ្នាត្រូវវេទនាហើយ! ព្រោះអ្នករាល់គ្នាខំធ្វើដំណើរតាមផ្លូវទឹក និងផ្លូវគោក ដើម្បីបានមនុស្សម្នាក់ចូលសាសនា តែកាលណាគេចូលសាសនាហើយ អ្នករាល់គ្នាបែរជាធ្វើឱ្យគេអាក្រក់សមនឹងធ្លាក់នរក ជាងអ្នករាល់គ្នាមួយទ្វេជាពីរ” (ម៉ាថាយ ២៣:១៥)។ នៅពេលនោះ ពួកផារិស៊ីបានទន្ទឹងរង់ចាំ ព្រះមែស៊ីយាងមក។ ប៉ុន្តែនៅពេលដែលព្រះមែស៊ី ពោលគឺព្រះអម្ចាស់យេស៊ូវ បានយាងមក ទោះបីជាពួកគេដឹងថា ព្រះបន្ទូលដែលព្រះអម្ចាស់យេស៊ូវបានថ្លែងមានសិទ្ធិអំណាច និងព្រះចេស្ដាក៏ដោយ ក៏ដើម្បីរក្សាតំណែង និងជីវភាពរបស់ខ្លួន ពួកគេមិនត្រឹមតែបដិសេធទ្រង់ប៉ុណ្ណោះទេ ថែមទាំងទាស់ទទឹង ថ្កោលទោសទ្រង់ ដោយរារាំងពួកអ្នកជឿមិនឱ្យទទួលយកទ្រង់ទៀតផង។ បន្ទាប់មក ពួកគេបានឆ្កាងព្រះអម្ចាស់យេស៊ូវនៅលើឈើឆ្កាង ហើយត្រូវបានព្រះជាម្ចាស់ដាក់បណ្ដាសា និងដាក់ទោស។ ព្រះគម្ពីរចែងថា៖ “ហេតុនេះហើយបានជាព្រះយេហូវ៉ានឹងកាត់ចេញពីអ៊ីស្រាអែល ទាំងក្បាលនិងកន្ទុយ ទាំងមែកនិងធាង ក្នុងថ្ងៃតែមួយ។ គេជាក្បាលពីបុរាណ និងគួរឲ្យគោរព ហើយកន្ទុយគឺជាហោរា ដែលបង្រៀនសេចក្ដីភូតភរ។ ដ្បិតពួកអ្នកដឹកនាំនៃសាសន៍នេះនាំពួកគេឲ្យវង្វេង ហើយពួកអ្នកដែលគេនាំមុខ ក៏ត្រូវបំផ្លាញទៅ” (អេសាយ ៩:១៤-១៦)។ តើនរណាជាក្បាល? នេះសំដៅទៅលើពួកគ្រូគង្វាល និងចាស់ទុំ ដែលស្គាល់ផ្លូវពិត ប៉ុន្តែមិនទទួលយកវា។ ចុះហេតុអ្វីបានជាក្បាល និងកន្ទុយត្រូវកាត់ចោល? ពីព្រោះពួកគេស្គាល់ផ្លូវពិតយ៉ាងច្បាស់ ប៉ុន្តែមិនទទួលយកវា ដោយសារតែពួកគេមិនអាចលះបង់តំណែង និងជីវភាពរបស់ពួកគេបាន ហើយពួកគេប្រឆាំង និងថ្កោលទោសកិច្ចការរបស់ព្រះជាម្ចាស់ ដោយរារាំងពួកអ្នកជឿមិនឱ្យទទួលយកផ្លូវពិត។ កុំវង្វេងស្មារតីដោយសារតំណែងជាអ្នកគ្រូបច្ចុប្បន្នរបស់បងឱ្យសោះ។ បងដឹងថាព្រះអម្ចាស់បានយាងមកហើយ ប៉ុន្តែបងមិនទាន់ចាកចេញពីពួកជំនុំដើមរបស់បងទេ។ ផ្ទុយទៅវិញ បងព្យាយាមជាន់ទូកពីរ ហើយក្រាញននៀលនឹងតំណែងរបស់បង ដោយអធិប្បាយនៅក្នុងពួកជំនុំនោះដើម្បីបំភាន់មនុស្ស ហើយរីករាយនឹងការដែលអ្នកដទៃកោតសរសើរងប់ងល់ និងឱ្យតម្លៃបង។ តើបងមិនក្លាយជាមនុស្សមានបាបដ៏អស់កល្ប ដែលរារាំងអ្នកដទៃមិនឱ្យទទួលយកផ្លូវពិតទេអី? បើបងនៅតែបន្តក្រាញននៀលនឹងតំណែងរបស់បង ហើយមិនតាមឱ្យទាន់កិច្ចការថ្មីរបស់ព្រះជាម្ចាស់ទេ នៅទីបំផុត បងនឹងត្រូវបានព្រះជាម្ចាស់កាត់ចោលមិនខាន។ តើតាមពិតទៅ យើងជឿលើព្រះអម្ចាស់ដើម្បីអ្វី? តើមិនមែនដើម្បីរង់ចាំព្រះអម្ចាស់យាងមកសង្គ្រោះយើងទេឬអី? បើយើងជឿលើព្រះអម្ចាស់ គ្រាន់តែដើម្បីតំណែងជាគ្រូគង្វាល នោះមានលទ្ធផលតែមួយគត់ គឺត្រូវធ្លាក់នរក និងប្រឈមមុខនឹងការដាក់ទោសហើយ! តើបងចងចាំអំពីពេត្រុស និងម៉ាថាយ ដែលបានកត់ត្រានៅក្នុងព្រះគម្ពីរទេ? ពេលព្រះអម្ចាស់យេស៊ូវបានត្រាស់ហៅពេត្រុស ពេត្រុសក៏បានទុកអួនរបស់គាត់ចោលភ្លាមៗ ហើយដើរតាមព្រះអម្ចាស់។ ម៉ាថាយគឺជាអ្នកយកពន្ធ ដែលកំពុងប្រមូលពន្ធនៅកន្លែងគយ ហើយនៅពេលដែលគាត់បានឮការត្រាស់ហៅរបស់ព្រះអម្ចាស់យេស៊ូវ គាត់ក៏បានលះបង់ការងាររបស់គាត់ភ្លាមៗ ហើយដើរតាមទ្រង់។ ឥឡូវមើលបងចុះ ស្ទាក់ស្ទើរហើយមិនអាចដាច់ចិត្តពីនេះពីនោះបានសោះ។ ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា៖ “បើអ្នកណាមិនលះបង់អ្វីគ្រប់យ៉ាងដែលខ្លួនមានទេ អ្នកនោះមិនអាចក្លាយជាសិស្សរបស់ខ្ញុំបានឡើយ” (លូកា ១៤:៣៣)។ សុភាសិត ១៤:១២ និង ១៦:២៥ ទាំងពីរនេះរំលឹកយើងថា “មានផ្លូវមួយដែលហាក់ដូចជាត្រឹមត្រូវចំពោះមនុស្ស ប៉ុន្តែចុងបញ្ចប់នៃផ្លូវនោះគឺជាសេចក្តីស្លាប់”។ នៅពេលព្រះជាម្ចាស់យាងមកធ្វើកិច្ចការថ្មី យើងគួរតែដើរតាមស្នាមព្រះបាទារបស់ទ្រង់ ពីព្រោះអ្នកដែលមិនទទួលយកកិច្ចការនៅគ្រាចុងក្រោយរបស់ព្រះជាម្ចាស់ ហើយបែរជារារាំងមនុស្សមិនឱ្យត្រឡប់មករកទ្រង់វិញ ដើម្បីតែរក្សាតំណែង និងជីវភាពរបស់ខ្លួន នឹងត្រូវព្រះជាម្ចាស់ថ្កោលទោស និងដាក់ទោសជាមិនខាន។ បងសាកគិតមើល៍!» ពេលស្ដាប់ម្ដាយ និងប្អូនស្រីខ្ញុំនិយាយរួច ខ្ញុំពិតជារំជួលចិត្ត និងមានអារម្មណ៍ភ័យខ្លាចបន្តិច ដោយគិតថា «ពួកផារិស៊ីស្ទាត់ជំនាញក្នុងព្រះគម្ពីរ អធិប្បាយក្នុងពួកជំនុំ និងមើលទៅមានសេចក្ដីគោរពប្រតិបត្តិ ប៉ុន្តែតាមសារជាតិ ពួកគេធ្វើរឿងទាំងអស់នេះ ដើម្បីតែតំណែង និងជីវភាពរបស់ខ្លួន ហើយដើម្បីឱ្យអ្នកដទៃស្ងើចសរសើរ និងគោរពពួកគេប៉ុណ្ណោះ។ នេះមិនមែនជាការបម្រើដ៏ពិតចំពោះព្រះអម្ចាស់ឡើយ។ ពួកគេបានទាស់ទទឹង និងថ្កោលទោសព្រះអម្ចាស់យេស៊ូវ ដើម្បីតែតំណែង និងជីវភាពរបស់ពួកគេ ដោយរារាំងពួកអ្នកជឿមិនឱ្យទទួលយកដំណឹងល្អរបស់ព្រះអម្ចាស់។ ពួកគេបានបម្រើព្រះជាម្ចាស់ ប៉ុន្តែប្រឆាំងទាស់នឹងទ្រង់ ហើយពួកគេត្រូវបានព្រះអម្ចាស់យេស៊ូវថ្កោលទោស និងដាក់បណ្ដាសា»។ ខ្ញុំបាននឹកឃើញដល់អ្នកអធិប្បាយនៃពួកជំនុំដើមរបស់ខ្ញុំ ដែលបានយកលេសនៃការការពារហ្វូងចៀម មកបិទពួកជំនុំ និងរារាំងពួកអ្នកជឿមិនឱ្យស៊ើបអង្កេតផ្លូវពិត ហើយក៏បានចង្អុលមុខអ្នកដែលផ្សាយដំណឹងល្អអំពីនគរព្រះ ដោយនិយាយថា «ចាប់ពីពេលនេះតទៅ កុំមកពួកជំនុំរបស់យើងដើម្បីផ្សាយដំណឹងល្អទៀត។ បើពួកឯងត្រឡប់មកវិញ ខ្ញុំនឹងហៅប៉ូលិសមកចាប់ខ្លួនពួកឯងទាំងអស់គ្នា!» ម្យ៉ាងទៀត ប្រធានគណៈកម្មាធិការចលនាស្នេហាជាតិអត្តាភិបាលបី បានសហការជាមួយរណសិរ្សរួបរួម ដើម្បីចាប់ខ្លួនអ្នកដែលជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយនៅពេលពួកគេឃើញមនុស្សផ្សាយដំណឹងល្អ ពួកគេក៏ហៅប៉ូលិសមក។ ក្រឡេកមកមើលខ្លួនខ្ញុំវិញ ខ្ញុំដឹងយ៉ាងច្បាស់ថាព្រះអម្ចាស់បានយាងត្រឡប់មកវិញហើយ ប៉ុន្តែដើម្បីរីករាយនឹងព្រះពរនៃឋានៈ និងចង់ឱ្យគេស្ងើចសរសើរ ខ្ញុំបានបដិសេធមិនព្រមចាកចេញពីពួកជំនុំទេ ហើយបានលួចព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា សម្រាប់សេចក្ដីអធិប្បាយរបស់ខ្ញុំ ដោយលើកតម្កើងខ្លួនឯង កសាងកេរ្តិ៍ឈ្មោះខ្លួនឯង ព្រមទាំងធ្វើឱ្យមនុស្សឱ្យតម្លៃ និងកោតសរសើរខ្ញុំយ៉ាងងប់ងល់។ តើខ្ញុំមិនកំពុងតែដើរតាមផ្លូវរបស់ពួកផារិស៊ីទេឬអី? ព្រះអម្ចាស់យេស៊ូវបានប្រកាសសេចក្ដីវេទនាទាំងប្រាំពីរប្រការដល់ពួកផារិស៊ី។ បើខ្ញុំមិនចាកចេញពីពួកជំនុំទេ ខ្ញុំនឹងប្រព្រឹត្តអំពើបាបកាន់តែធ្ងន់ធ្ងរដោយចេតនា ហើយលទ្ធផលរបស់ខ្ញុំនឹងដូចគ្នាទៅនឹងពួកផារិស៊ីដែរ!
ថ្ងៃមួយ ខ្ញុំបានអានព្រះបន្ទូលមួយវគ្គរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ដែលបានធ្វើឱ្យខ្ញុំរំជួលចិត្តយ៉ាងខ្លាំង។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ប្រសិនបើខ្ញុំដាក់លុយខ្លះនៅចំពោះមុខអ្នករាល់គ្នាឥឡូវនេះ ហើយផ្តល់សេរីភាពឱ្យអ្នករាល់គ្នាជ្រើសរើស ហើយប្រសិនបើខ្ញុំមិនថ្កោលទោសអ្នករាល់គ្នាដោយព្រោះតែការសម្រេចចិត្តរបស់អ្នករាល់គ្នាទេនោះ អ្នករាល់គ្នាភាគច្រើននឹងជ្រើសរើសយកលុយ ហើយបោះបង់សេចក្ដីពិត។ ក្នុងចំណោមអ្នករាល់គ្នា អ្នកដែលប្រសើរជាងនឹងលះបង់លុយកាក់ ហើយជ្រើសរើសសេចក្ដីពិតទាំងស្ទាក់ស្ទើរ ចំណែកឯអ្នកដែលនៅចន្លោះកណ្ដាល ដៃម្ខាងក្ដាប់លុយ ដៃម្ខាងទៀតក្ដាប់សេចក្ដីពិត។ ដូច្នេះ តើសន្ដានពិតរបស់អ្នករាល់គ្នា មិនក្លាយជាច្បាស់ក្រឡែតដោយខ្លួនឯងទេឬ? កាលណាត្រូវជ្រើសរើសរវាងសេចក្តីពិត និងអ្វីៗដែលអ្នករាល់គ្នាមានភាពស្មោះត្រង់ចំពោះ នោះអ្នករាល់គ្នានឹងជ្រើសរើសក្នុងរបៀបនេះ ហើយអាកប្បកិរិយារបស់អ្នករាល់គ្នា នឹងនៅដដែល។ តើវាដូច្នោះមែន ឬមិនមែន? មនុស្សជាច្រើននៃអ្នករាល់គ្នាបានរេរារវាងខុស និងត្រូវ តើមែនទេ? នៅក្នុងគ្រប់ការតស៊ូទាំងអស់រវាងភាពវិជ្ជមាន និងអវិជ្ជមាន រវាងខ្មៅ និងស រវាងគ្រួសារ និងព្រះជាម្ចាស់ រវាងកូនៗ និងព្រះជាម្ចាស់ រវាងភាពសុខដុម និងការបែកបាក់ រវាងទ្រព្យសម្បត្តិ និងភាពក្រីក្រ រវាងឋានៈ និងភាពសាមញ្ញ រវាងការទទួលបានការគាំទ្រ និងការទទួលបានការបដិសេធ ជាដើមនោះ អ្នករាល់គ្នាច្បាស់ជាដឹងហើយពីជម្រើសដែលអ្នករាល់គ្នាបានជ្រើស! រវាងគ្រួសារដែលចុះសម្រុងគ្នា និងគ្រួសារដែលបែកបាក់ អ្នករាល់គ្នាបានជ្រើសរើសយកទីមួយ ហើយអ្នករាល់គ្នាបានជ្រើសរើសដូច្នេះដោយគ្មានការស្ទាក់ស្ទើរឡើយ។ រវាងទ្រព្យសម្បត្តិ និងភារកិច្ច អ្នករាល់គ្នាបានជ្រើសរើសយកទីមួយម្ដងទៀត ថែមទាំងគ្មានឆន្ទៈក្នុងការត្រឡប់ក្រោយទៀតផង។ រវាងភាពប្រណីត និងភាពក្រីក្រ អ្នករាល់គ្នាបានជ្រើសរើសយកទីមួយ។ នៅពេលជ្រើសរើសរវាងកូនៗ ភរិយា និងស្វាមីរបស់អ្នករាល់គ្នា ឬខ្ញុំ អ្នករាល់គ្នាបានជ្រើសរើសយកជម្រើសទី១ ហើយរវាងសញ្ញាណ និងសេចក្ដីពិត អ្នករាល់គ្នានៅតែជ្រើសរើសយកទីមួយដដែល។ ពេលប្រឈមមុខនឹងអំពើអាក្រក់គ្រប់បែបយ៉ាងរបស់អ្នករាល់គ្នា ខ្ញុំអស់ជំនឿលើអ្នករាល់គ្នាតែម្ដង ខ្ញុំពិតជាហួសព្រះទ័យណាស់។ ដួងចិត្តរបស់អ្នករាល់គ្នាមិនអាចបន្ទន់បានដោយនឹកស្មានមិនដល់។ ព្រះលោហិតបេះដូងដែលខ្ញុំបានលះបង់អស់ជាច្រើនឆ្នាំ មិននឹកស្មានថាបែរជាមិនបានផ្ដល់អ្វីដល់ខ្ញុំ ក្រៅពីការបោះបង់ចោល និងការទទួលយកទាំងគ្មានជម្រើសរបស់អ្នករាល់គ្នាទៅវិញ ប៉ុន្តែក្តីសង្ឃឹមរបស់ខ្ញុំសម្រាប់អ្នករាល់គ្នាកើនឡើងរាល់ថ្ងៃ ព្រោះថ្ងៃរបស់ខ្ញុំត្រូវបានបើកបង្ហាញទាំងស្រុងនៅចំពោះមុខមនុស្សគ្រប់គ្នា។ ឥឡូវនេះ អ្នករាល់គ្នានៅតែដេញតាមអ្វីដែលងងឹត និងអាក្រក់ ហើយមិនព្រមទម្លាក់វាចោលទេ។ ដូច្នេះ តើលទ្ធផលរបស់អ្នករាល់គ្នានឹងទៅជាយ៉ាងណា? តើអ្នករាល់គ្នាធ្លាប់បានពិចារណាយ៉ាងយកចិត្តទុកដាក់ចំពោះរឿងនេះទេ? ប្រសិនបើគេឱ្យអ្នករាល់គ្នាជ្រើសរើសម្តងទៀត តើអ្វីជាគោលជំហររបស់អ្នករាល់គ្នា? តើវានៅតែជាជម្រើសទីមួយដដែលមែនទេ? តើអ្នករាល់គ្នានៅតែតបស្នងមកខ្ញុំនូវការខកព្រះទ័យ និងឈឺចាប់សោកសៅបន្តទៀតទេ? តើចិត្តរបស់អ្នករាល់គ្នានៅតែមានភាពកក់ក្ដៅត្រឹមតែបន្តិចបន្តួចប៉ុណ្ណោះឬ? តើអ្នករាល់គ្នានៅតែមិនដឹងថាគួរធ្វើអ្វីដើម្បីលួងលោមព្រះហឫទ័យរបស់យើងទេឬ? នៅខណៈនេះ តើអ្នករាល់គ្នាជ្រើសរើសយកអ្វី? តើអ្នករាល់គ្នានឹងចុះចូលនឹងព្រះបន្ទូលរបស់ខ្ញុំ ឬស្អប់ខ្ពើមព្រះបន្ទូលទាំងអស់នេះ? ពេលវេលារបស់ខ្ញុំ បានបង្ហាញផ្ទាល់នឹងភ្នែករបស់អ្នករាល់គ្នា ហើយអ្វីដែលអ្នករាល់គ្នាប្រឈម គឺជាជីវិតថ្មី និងជាចំណុចចាប់ផ្តើមថ្មី។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំត្រូវតែប្រាប់អ្នករាល់គ្នាថាចំណុចចាប់ផ្តើមនេះ មិនមែនជាការចាប់ផ្តើមនៃការងារថ្មីពីអតីតកាលទេ ប៉ុន្តែជាការបញ្ចប់ការងារចាស់។ មានន័យថា នេះគឺជាសកម្មភាពចុងក្រោយ។ ខ្ញុំគិតថា អ្នកទាំងអស់គ្នាអាចយល់ពីអ្វីដែលមិនប្រក្រតីអំពីចំណុចចាប់ផ្តើមនេះ។ ទោះយ៉ាងណានៅថ្ងៃណាមួយឆាប់ៗនេះ អ្នករាល់គ្នានឹងយល់អត្ថន័យពិតនៃចំណុចចាប់ផ្តើមនេះដូច្នេះ ខ្ញុំនឹងបញ្ចប់កិច្ចការនេះរួមគ្នា ហើយស្វាគមន៍លទ្ធផលចុងក្រោយ ដែលនឹងត្រូវកើតឡើង។ យ៉ាងណាមិញ អ្វីដែលនៅតែធ្វើឱ្យខ្ញុំព្រួយបារម្ភអំពីអ្នករាល់គ្នានោះ គឺនៅពេលដែលអ្នករាល់គ្នាប្រឈមមុខនឹងភាពអយុត្តិធម៌ និងភាពយុត្តិធម៌ អ្នករាល់គ្នាតែងតែជ្រើសរើសយក ជម្រើសទីមួយដដែល។ នោះគ្រាន់តែជា អតីតកាលរបស់អ្នករាល់គ្នាប៉ុណ្ណោះ។ ខ្ញុំក៏សង្ឃឹមថានឹងអាចបំភ្លេចអ្វីៗទាំងអស់ពីអតីតកាលរបស់អ្នករាល់គ្នា ទោះបីវាពិបាកធ្វើក៏ដោយ។ ដូច្នេះ ខ្ញុំមានវិធីល្អក្នុងការដោះស្រាយបញ្ហានេះគឺ៖ យកអនាគត មកជំនួសអតីតកាល ហើយបណ្ដោយឱ្យស្រមោលអតីតកាលរបស់អ្នករាល់គ្នា ត្រូវបណ្ដេញចេញ ជាថ្នូរប្ដូរយកអត្ថិភាពពិតរបស់អ្នករាល់គ្នានាពេលបច្ចុប្បន្ននេះវិញ។ ដូច្នេះខ្ញុំត្រូវតែរំអុកអ្នករាល់គ្នាឱ្យសម្រេចចិត្តជ្រើសរើសម្តងទៀត៖ តើអ្នករាល់គ្នាស្មោះត្រង់នឹងអ្នកណាឱ្យប្រាកដ?» («តើអ្នកស្មោះត្រង់ចំពោះអ្នកណាឱ្យប្រាកដ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានប៉ះពាល់ដួងចិត្តខ្ញុំ ហើយខ្ញុំមានអារម្មណ៍ហាក់ដូចជាព្រះជាម្ចាស់កំពុងសួរខ្ញុំទល់មុខ ដែលធ្វើឱ្យខ្ញុំនិយាយលែងចេញ។ ខ្ញុំពោរពេញដោយការសោកស្ដាយ និងកំហុស ហើយខ្ញុំមិនអាចទប់ទឹកភ្នែកបានឡើយ។ ខ្ញុំដឹងថា ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាព្រះអម្ចាស់យេស៊ូវដែលបានយាងត្រឡប់មកវិញ ហើយខ្ញុំគួរតែទទួលយកកិច្ចការរបស់ព្រះជាម្ចាស់ និងចាកចេញពីពួកជំនុំដើមរបស់ខ្ញុំ។ ប៉ុន្តែខ្ញុំខ្លាចថា បើខ្ញុំត្រូវបានគេបណ្ដេញចេញពីទីនោះ ខ្ញុំនឹងមិនអាចធ្វើជាគ្រូគង្វាលបានទេ ដូច្នេះ ខ្ញុំបានជាន់ទូកពីរ ដោយមានគម្រោងចាកចេញ បន្ទាប់ពីធ្វើជាគ្រូគង្វាលបានពីរឆ្នាំ។ ដោយសារតែគ្មានអ្វីត្រូវអធិប្បាយទៀតទេនៅក្នុងពួកជំនុំ ខ្ញុំបារម្ភខ្លាចបាត់បង់តំណែងរបស់ខ្ញុំ ដូច្នេះខ្ញុំបានលួចព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាមកអធិប្បាយ ដោយសង្ឃឹមថានឹងទទួលបានការគាំទ្រ និងការស្ងើចសរសើរពីអ្នកគ្រប់គ្នា។ ខ្ញុំបានឃើញពួកជំនុំនៃចលនាអត្តាភិបាលបី រួមកម្លាំងជាមួយរដ្ឋាភិបាលដើម្បីទាស់ទទឹងនឹងព្រះជាម្ចាស់ ដោយចាប់ខ្លួនពួកអ្នកធ្វើការខាងផ្សាយដំណឹងល្អនៃពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា។ ខ្ញុំដឹងថា ខ្ញុំគួរតែប្រញាប់ចាកចេញ ប៉ុន្តែខ្ញុំនៅតែបន្តនៅក្នុងពួកជំនុំដើមរបស់ខ្ញុំ ដើម្បីរក្សាតំណែងរបស់ខ្ញុំ។ រាល់ពេល ខ្ញុំតែងតែជ្រើសរើសឋានៈរបស់ខ្ញុំ ជាជាងសេចក្ដីពិត។ ខ្ញុំបានឃើញថា អស់រយៈពេលជាច្រើនឆ្នាំមកនេះ ភាពស្មោះត្រង់របស់ខ្ញុំគឺមានចំពោះតែឋានៈរបស់ខ្ញុំ និងការស្ងើចសរសើររបស់មនុស្សប៉ុណ្ណោះ។ គ្រួសាររបស់ខ្ញុំបានប្រកបគ្នាជាមួយខ្ញុំម្ដងហើយម្ដងទៀត ប៉ុន្តែខ្ញុំនៅតែចចេសរឹងរូសទាស់ទទឹងនឹងព្រះជាម្ចាស់ ដើម្បីតែឋានៈរបស់ខ្ញុំ។ ខ្ញុំមិនបានជឿលើព្រះជាម្ចាស់ដោយពិតប្រាកដទេ ផ្ទុយទៅវិញ ខ្ញុំគ្រាន់តែជាមនុស្សម្នាក់ដែលស្វែងរកឋានៈ និងរីករាយនឹងអត្ថប្រយោជន៍ពីតំណែងរបស់ខ្លួនប៉ុណ្ណោះ។ ខ្ញុំគឺជាផារិស៊ីម្នាក់ដែលលាក់ពុតយ៉ាងពិតប្រាកដ។ អ្វីដែលខ្ញុំបានធ្វើ ពិតជាធ្វើឱ្យព្រះជាម្ចាស់ឈឺព្រះទ័យយ៉ាងខ្លាំង។ ខ្ញុំបានសម្រេចចិត្តចាកចេញពីពួកជំនុំដើមរបស់ខ្ញុំ ហើយអនុវត្តការផ្សាយដំណឹងល្អជាមួយបងប្អូនប្រុសស្រីមកពីពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា។ ប៉ុន្មានថ្ងៃក្រោយមក អ្នកមើលការខុសត្រូវ និងសហការីនៅពួកជំនុំដើមរបស់ខ្ញុំ បានមកស្វែងរកខ្ញុំ ដោយនិយាយថា «អ្នកគ្រូ ចាវ ពួកជំនុំបានបណ្ដុះបណ្ដាលអ្នកគ្រូអស់រយៈពេលជាច្រើនឆ្នាំ និងបានគាំទ្រដល់ការសិក្សាទេវវិទ្យារបស់អ្នកគ្រូផងដែរ។ អ្នកគ្រូត្រូវតែប្រញាប់ក្រោកឡើង ហើយធ្វើការសម្រាប់ព្រះអម្ចាស់។ អ្នកគ្រូមិនអាចធ្វើឱ្យក្ដីស្រឡាញ់របស់ព្រះអម្ចាស់ចំពោះអ្នកគ្រូ និងការទុកចិត្តរបស់បងប្អូនប្រុសស្រី ក្លាយជាអសារបង់ឡើយ!» បន្ទាប់ពីឮពាក្យសម្ដីរបស់ពួកគេ ខ្ញុំបានគិតថា «ខ្ញុំបានអានព្រះបន្ទូលដែលព្រះដ៏មានគ្រប់ព្រះចេស្ដាបានសម្ដែងចេញ ហើយខ្ញុំប្រាកដថា ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាព្រះអម្ចាស់យេស៊ូវដែលបានយាងត្រឡប់មកវិញ ហើយថាទ្រង់បានសម្ដែងចេញសេចក្ដីពិត ដើម្បីបំពេញកិច្ចការនៃការជំនុំជម្រះ និងបន្សុទ្ធមនុស្សជាតិនៅគ្រាចុងក្រោយ។ ពួកជំនុំលែងមានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធទៀតហើយ។ ទោះបីជាខ្ញុំក្លាយជាគ្រូគង្វាលក៏ដោយ បើគ្មានកិច្ចការ និងការថែរក្សាពីព្រះវិញ្ញាណបរិសុទ្ធទេ វាក៏គ្មានតម្លៃ ឬអត្ថន័យអ្វីដែរ។ ខ្ញុំមិនអាចបន្តនៅក្នុងពួកជំនុំទៀតទេ ព្រោះការបន្តនៅទីនោះទៀត នឹងនាំទៅរកការបំផ្លិចបំផ្លាញរបស់ខ្ញុំ ហើយខ្ញុំនឹងត្រូវបានព្រះជាម្ចាស់ថ្កោលទោស ដូចជាពួកផារិស៊ីដែរ។ ខ្ញុំគួរតែដើរតាមស្នាមព្រះបាទារបស់ព្រះជាម្ចាស់ និងផ្សាយដំណឹងល្អនៅគ្រាចុងក្រោយរបស់ព្រះជាម្ចាស់ ដល់មនុស្សកាន់តែច្រើនដែលទន្ទឹងរង់ចាំការលេចមករបស់ព្រះជាម្ចាស់»។ នៅពេលនោះ ខ្ញុំមិនរាថយទាល់តែសោះ ហើយបានបដិសេធពួកគេ។
បន្ទាប់មក ខ្ញុំបានចាប់ផ្ដើមបំពេញភារកិច្ចរបស់ខ្ញុំក្នុងការផ្សាយដំណឹងល្អនៅក្នុងពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា។ ក្រោយមក ខ្ញុំបានឮអំពីគ្រូគង្វាលម្នាក់ ដែលបានអានសៀវភៅ «ព្រះបន្ទូលលេចមកជាសាច់ឈាម» ហើយបានទទួលស្គាល់ថា ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាត្រូវបានសម្ដែងចេញដោយព្រះជាម្ចាស់ ហើយថា ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាព្រះអម្ចាស់យេស៊ូវដែលបានយាងត្រឡប់មកវិញ ប៉ុន្តែគាត់មិនបានទទួលយកវាទេ ព្រោះគាត់មិនអាចលះបង់តំណែងជាគ្រូគង្វាលរបស់គាត់បាន ដែលធ្វើឱ្យគាត់បាត់បង់ឱកាសទទួលបានការសង្គ្រោះ។ វាធ្វើឱ្យខ្ញុំកាន់តែច្បាស់ថា ការដេញតាមឋានៈ មានតែនាំឱ្យទាស់ទទឹងនឹងព្រះជាម្ចាស់ និងបំផ្លាញខ្លួនឯងប៉ុណ្ណោះ។ បើមិនមែនដោយសារព្រះជាម្ចាស់បានប្រើគ្រួសារ និងបងប្អូនប្រុសស្រីឱ្យប្រកបគ្នាជាមួយខ្ញុំម្ដងហើយម្ដងទៀតទេ ខ្ញុំច្បាស់ជាដូចគ្រូគង្វាលនោះ ដែលស្គាល់ផ្លូវពិតហើយ តែមិនទទួលយកវា ហើយទីបំផុត ខ្ញុំនឹងត្រូវទទួលការដាក់ទោសទាំងវិញ្ញាណ ព្រលឹង និងរូបកាយ ដូចជាពួកផារិស៊ីដែរ។ ឥឡូវនេះ ទោះបីជាខ្ញុំបានបាត់បង់ឱកាសក្លាយជាគ្រូគង្វាលក៏ដោយ ក៏ខ្ញុំទទួលបានផ្លូវនៃជីវិតដ៏អស់កល្បជានិច្ច និងទទួលបានសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ ដែលជាអ្វីមួយដែលមិនអាចយកទៅដោះដូរនឹងតំណែងខ្ពង់ខ្ពស់ណាមួយបានឡើយ។ នៅក្នុងចិត្តខ្ញុំ ខ្ញុំកាន់តែដឹងគុណចំពោះព្រះគុណនៃសេចក្ដីសង្គ្រោះពីព្រះដ៏មានគ្រប់ព្រះចេស្ដា។