៩១. របៀបដែលខ្ញុំបានលះបង់ចោលនូវចិត្តច្រណែន

ដោយ ម៉ែលវិន មកពីប្រទេសកូរ៉េខាងត្បូង

ខ្ញុំបានផលិតវីដេអូនៅក្នុងពួកជំនុំ ហើយជាធម្មតា វីដេអូដែលខ្ញុំបានធ្វើមានចំណុចលេចធ្លោថ្មីៗមួយចំនួន។ បងប្អូនប្រុសស្រីបានគាំទ្រយ៉ាងខ្លាំង នៅពេលដែលពួកគេបានទស្សនាវីដេអូទាំងនេះ ហើយពួកគេតែងតែមករកខ្ញុំដើម្បីសុំជំនួយ នៅពេលដែលពួកគេបានជួបប្រទះបញ្ហា។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំធ្វើបានល្អ ហើយថា ខ្ញុំមានគុណសម្បត្តិ និងអំណោយទានមួយចំនួនដែរ។ នៅក្នុងឆ្នាំ ២០១៦ ខ្ញុំត្រូវបានជ្រើសរើសជាអ្នកមើលការខុសត្រូវ ហើយខ្ញុំមានអារម្មណ៍សប្បាយចិត្តគួរសម។ ខ្ញុំបានគិតថា ការដែលអាចធ្វើជាអ្នកមើលការខុសត្រូវ មានន័យថា ខ្ញុំមានជំនាញបច្ចេកទេសល្អ ហើយថាខ្ញុំគ្រាន់បើជាងបងប្អូនប្រុសស្រីបន្តិច។ ដើម្បីបង្ហាញអ្នករាល់គ្នាថា ខ្ញុំមានសមត្ថភាពក្នុងការងារ ខ្ញុំបានខិតខំរៀនចំណេះដឹងវិជ្ជាជីវៈកាន់តែខ្លាំងថែមទៀត។ ក្រោយមក អ្នកដឹកនាំបានរៀបចំឲ្យបងស្រី ដាយអាន មកសហការជាមួយខ្ញុំ។ គាត់មានគុណសម្បត្តិល្អ និងជំនាញបច្ចេកទេសល្អគួរសម ដូច្នេះ ខ្ញុំសប្បាយចិត្តក្នុងការសហការជាមួយគាត់។ យើងតែងតែបានពិភាក្សាគ្នាអំពីការច្នៃប្រឌិតវីដេអូ និងរបៀបកែលម្អបច្ចេកទេសរបស់យើងជាមួយគ្នា ហើយតាមរយៈការផ្លាស់ប្ដូរយោបល់ និងការពិភាក្សារបស់យើង យើងតែងតែទទួលបានពន្លឺខ្លះៗ។ ខ្ញុំមានអារម្មណ៍ថា វាពិតជាល្អណាស់ដែលមានបងស្រីដ៏ពូកែបែបនេះជាដៃគូ។ មួយរយៈក្រោយមក គុណភាពវីដេអូដែលយើងបានផលិត បានប្រសើរឡើងយ៉ាងខ្លាំង។ ដាយអានតែងតែប្រមូលអ្នករាល់គ្នាឲ្យរៀនជំនាញបច្ចេកទេស ហើយនៅពេលបងប្អូនប្រុសស្រីជួបការលំបាក គាត់អាចប្រកបគ្នា និងដោះស្រាយបញ្ហាទាំងនោះ ដោយផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់។ បន្តិចម្ដងៗ ខ្ញុំចាប់ផ្ដើមមានអារម្មណ៍ច្រណែនគាត់បន្តិច។ ជាពិសេសនៅពេលពិភាក្សាការងារ ពេលដែលបងប្អូនប្រុសស្រី បានមកចោមរោមគាត់ដើម្បីសួរនាំ ខ្ញុំមានអារម្មណ៍មិនសប្បាយចិត្តខ្លាំងណាស់ ហើយបានគិតថាខ្ញុំត្រូវបានគេមើលរំលង។ ខ្ញុំបានគិតថា «បើរឿងនេះនៅតែបន្តទៀត តើខ្ញុំនឹងមិនក្លាយជាអ្នកមើលការខុសត្រូវសម្រាប់តែលម្អទេឬ? ពេលនោះ តើបងប្អូនប្រុសស្រីនឹងគិតយ៉ាងណាចំពោះខ្ញុំ? តើពួកគេនឹងគិតថា ខ្ញុំមិនពូកែដូចដាយអានទេឬ?» ដូច្នេះ ខ្ញុំបានលួចតាំងចិត្តខំប្រឹងដោយគិតថា «មិនបានទេ ខ្ញុំត្រូវតែខំប្រឹងទ្វេដង ខ្ញុំមិនអាចចាញ់គាត់បានទេ!»

បន្ទាប់ពីនេះ ខ្ញុំបានចំណាយពេលកាន់តែច្រើនដើម្បីសញ្ជឹងគិតលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយសង្ឃឹមថានឹងទទួលបានពន្លឺខ្លះពីព្រះបន្ទូលទាំងនោះ ដើម្បីឲ្យក្នុងអំឡុងពេលជួបជុំគ្នា ខ្ញុំអាចប្រកបការយល់ឃើញដែលអ្នកដទៃមិនទាន់ទទួលបាន។ ខ្ញុំចង់បង្ហាញអ្នករាល់គ្នាថា ខ្ញុំយល់ច្បាស់រឿងរ៉ាវជាងដាយអាន។ ក្នុងការរៀនជំនាញវិជ្ជាជីវៈ ខ្ញុំបានរៀនយ៉ាងឧស្សាហ៍ព្យាយាម ជារឿយៗធ្វើការលើសម៉ោង និងនៅដល់យប់ជ្រៅដើម្បីស្វែងរកព័ត៌មាន។ ទោះជាយ៉ាងណាក៏ដោយ លទ្ធផលមិនបានល្អណាស់ណាទេ ហើយបញ្ហាបច្ចេកទេសខ្លះនៅតែមិនទាន់ដោះស្រាយចេញ។ តាមពិតទៅ ខ្ញុំបានដឹងថា ដាយអានមានវិធីសាស្ត្រល្អៗមួយចំនួនក្នុងការរៀនជំនាញបច្ចេកទេស ប៉ុន្តែខ្ញុំមិនព្រមសួរគាត់ទេ ដោយគិតថា «មុនពេលគាត់មក ខ្ញុំគឺជាអ្នកដែលដឹកនាំបងប្អូនប្រុសស្រីឲ្យមកជួបជុំគ្នាដើម្បីរៀន ហើយលទ្ធផលបានល្អគួរសមដែរ។ បើខ្ញុំទៅសួរគាត់ តើនេះនឹងមិនគ្រាន់តែបង្ហាញថា ខ្ញុំមិនពូកែដូចគាត់ទេឬ? ប្រសិនបើបងប្អូនប្រុសស្រីដឹងរឿងនេះ ពួកគេច្បាស់ជានិយាយថា ទោះបីជាខ្ញុំបានបំពេញភារកិច្ចអស់រយៈពេលយ៉ាងយូរមកហើយក៏ដោយ ប៉ុន្តែគុណសម្បត្តិរបស់ខ្ញុំមិនល្អដូចបងស្រីដែលទើបតែបានមកថ្មីនោះទេ»។ ដោយគិតបែបនេះ ខ្ញុំកាន់តែមិនចង់សុំជំនួយពីគាត់។ អស់រយៈពេលជាច្រើនថ្ងៃជាប់ៗគ្នា មិនត្រឹមតែខ្ញុំមិនបានរៀនអ្វីសោះនោះទេ ប៉ុន្តែខ្ញុំថែមទាំងខាតពេល និងកម្លាំងជាច្រើនទៀតផង។ វាហាក់ដូចជាចិត្តរបស់ខ្ញុំត្រូវបានសង្កត់ដោយថ្មដ៏ធ្ងន់មួយ ហើយខ្ញុំមានអារម្មណ៍នឿយហត់ខ្លាំងណាស់។ ក្រោយមក ចិត្តច្រណែនរបស់ខ្ញុំកើតមានកាន់តែខ្លាំងឡើង។ ខ្ញុំចាំបានថា មានការជួបជុំមួយនោះ ខ្ញុំបានសញ្ជឹងគិតលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ទុកជាមុន ដោយគិតថា ខ្ញុំត្រូវតែប្រកបពន្លឺថ្មីខ្លះនៅក្នុងការជួបជុំនេះ ប៉ុន្តែដល់ពេលដែលខ្ញុំត្រូវប្រកបគ្នា ខួរក្បាលខ្ញុំបែរជាទទេស្អាត ហើយខ្ញុំមិនអាចប្រកបអ្វីដែលខ្ញុំបានត្រៀមទុកជាមុននោះទេ។ ពេលបានឃើញដាយអានប្រកបបានច្បាស់លាស់ និងជាក់ស្ដែង ខណៈដែលបងប្អូនប្រុសស្រីបានងក់ក្បាលយល់ស្រប ខ្ញុំមានអារម្មណ៍មិនសប្បាយចិត្តខ្លាំងណាស់ ដោយបានគិតថា «តើឯងនិយាយតិចជាងនេះមិនបានទេឬ ហើយទុកមុខឲ្យខ្ញុំខ្លះផង? ក្រោយពេលឯងប្រកបគ្នាចប់ តើអ្នករាល់គ្នានឹងមើលមកខ្ញុំយ៉ាងណាដែរ បើធៀបនឹងឯង? តើពួកគេនឹងគិតថា ខ្ញុំមិនពូកែដូចអ្នកទេឬ?» ខ្ញុំកាន់តែគិតបែបនេះ ការប្រកាន់របស់ខ្ញុំចំពោះដាយអានក៏កាន់តែធំឡើង។ ខ្ញុំមានអារម្មណ៍ថា ការសហការជាមួយគាត់ ធ្វើឲ្យខ្ញុំហាក់ដូចជាអត់បានការ។ ខ្ញុំមានអារម្មណ៍ថាអាម៉ាស់មុខបំផុត! ក្រោយពេលដែលគាត់ប្រកបគ្នាចប់ ខ្ញុំមិនចង់និយាយសូម្បីមួយម៉ាត់ ឬងើបក្បាលឡើងឡើយ ដោយខ្លាចថា បងប្អូនប្រុសស្រីនឹងបានឃើញទឹកមុខដ៏អៀនខ្មាសរបស់ខ្ញុំ។ បន្ទាប់មក ដាយអានក៏បានសួរខ្ញុំថា «តើអ្នកមានអ្វីចង់បន្ថែមដែរទេ?» គឺនៅពេលនោះហើយ ដែលខ្ញុំបានភ្ញាក់ស្មារតី ហើយជាមួយនឹងទឹកមុខដែលធ្វើជាស្ងប់ស្ងាត់ ខ្ញុំបាននិយាយថា «មិនមានទេ»។ អ្វីដែលខ្ញុំចង់បាន គឺសុំឲ្យតែការជួបជុំឆាប់ចប់ប៉ុណ្ណោះ។ បន្ទាប់ពីនោះមក ខ្ញុំតែងតែរកលេសដើម្បីគេចមុខពីគាត់ នៅពេលសហការជាមួយគ្នា ហើយជួនកាល នៅពេលដែលគាត់ផ្ញើសារមកខ្ញុំដើម្បីទាក់ទងអំពីការងារ ខ្ញុំបានឃើញសារទាំងនោះ ប៉ុន្តែមិនចង់តបវិញទេ។ ពេលខ្លះ ខ្ញុំថែមទាំងបានយល់ស្របនឹងទស្សនៈរបស់គាត់នៅក្នុងចិត្តទៀតផង ប៉ុន្តែខ្ញុំនៅតែនិយាយដោយព្រងើយកន្តើយថា «អ្វីដែលអ្នកកំពុងនិយាយ គឺត្រូវតែមួយជ្រុងប៉ុណ្ណោះ» ក្នុងន័យបង្កប់ថា «អ្នកមិនបានគ្រប់ជ្រុងជ្រោយទេ ដូច្នេះឈប់ព្យាយាមអួតសម្ញែងទៅ!» នៅពេលដែលពួកយើងពិនិត្យវីដេអូដែលបានធ្វើដោយបងប្អូនប្រុសស្រី គាត់បានផ្ដល់យោបល់មួយចំនួន ដែលខ្ញុំគិតថាសមរម្យ ប៉ុន្តែខ្ញុំនៅតែបានរករឿងចាប់កំហុស និងចង្អុលបង្ហាញនូវបញ្ហាដដែល។ ក្រោយមក ដាយអានបានប្រែជាមានការប្រយ័ត្នប្រយែងយ៉ាងខ្លាំង នៅពេលនិយាយជាមួយខ្ញុំ ហាក់ដូចជាគាត់ខ្លាចនឹងការនិយាយអ្វីមួយខុស ហើយគាត់ក្លាយជាស្ទាក់ស្ទើរ នៅពេលកំពុងពិភាក្សាការងារ ដោយតែងតែសួរខ្ញុំនូវរឿងដូចជា «តើបែបនេះបានទេ? ចុះបើបែបនោះវិញ?» នៅពេលប្រកបគ្នាក្នុងការជួបជុំ ជួនកាលគាត់លួចក្រឡេកមើលមកខ្ញុំ។ ខ្ញុំដឹងថា ខ្ញុំកំពុងតែរឹតត្បិតបងស្រី ហើយខ្ញុំមានអារម្មណ៍ថាមានកំហុសខ្លះដែរ។ ខ្ញុំមានអារម្មណ៍ថា វាមិនសមរម្យទេដែលប្រព្រឹត្តចំពោះគាត់បែបនេះ ប៉ុន្តែខ្ញុំមិនបានដឹងថាត្រូវប្រឈមមុខនឹងគាត់យ៉ាងដូចម្ដេចទេ។ ពេលខ្លះ ខ្ញុំបានគិតថា «ខ្ញុំប្រាថ្នាថា គាត់មិនបានមកក្រុមនេះទេ នោះខ្ញុំនៅតែអាចនាំមុខគេបាន»

ក្នុងអំឡុងពេលនេះ ខ្ញុំរស់នៅក្នុងសភាពច្រណែន ដោយបានគិតជានិច្ចអំពីរបៀបយកឈ្នះដាយអាន ហើយចិត្តរបស់ខ្ញុំមិនបាននៅនឹងភារកិច្ចសោះឡើយ ខ្ញុំថែមទាំងរកមិនឃើញបញ្ហាផង នៅពេលពិនិត្យវីដេអូដែលធ្វើដោយបងប្អូនប្រុសស្រី។ ថ្ងៃមួយ អ្នកដឹកនាំបានមករកខ្ញុំ ហើយនិយាយថា ខ្ញុំកំពុងតែប្រជែងយកកេរ្តិ៍ឈ្មោះនិងលាភសក្ការៈ ហើយថា ខ្ញុំច្រណែននឹងបុគ្គលដែលមានទេពកោសល្យ និងថា ខ្ញុំមិនសហការជាមួយអ្នកដទៃដោយចុះសម្រុងគ្នាទេ ហើយថារឿងនេះបានប៉ះពាល់ដល់កិច្ចការវីដេអូ និងថា ខ្ញុំនឹងត្រូវបានដកហូតតំណែង ហើយគួរតែឆ្លុះបញ្ចាំងពីខ្លួនឯងឲ្យបានស៊ីជម្រៅ។ ខ្ញុំបានស្រឡាំងកាំង នៅពេលដែលអ្នកដឹកនាំបាននិយាយបែបនេះ ហើយខួរក្បាលខ្ញុំទទេស្អាត ហើយខ្ញុំមិនបានឮអ្វីផ្សេងទៀតដែលអ្នកដឹកនាំបានប្រកបឡើយ។ ថ្ងៃបន្ទាប់មក អ្នកដឹកនាំចង់រៀបចំឲ្យខ្ញុំធ្វើការផ្នែករចនាក្រាហ្វិក ដោយសារជំនាញគូររូបរបស់ខ្ញុំ ប៉ុន្តែបងស្រីដែលទទួលបន្ទុកក្រុមសិល្បៈបាននិយាយថា សមាជិករបស់គេគ្រប់គ្រាន់ហើយ ហើយថាគេមិនត្រូវការអ្នកណាទៀតទេ។ រឿងនេះគឺជាការប៉ះទង្គិចផ្លូវចិត្តយ៉ាងខ្លាំងសម្រាប់ខ្ញុំ ហើយខ្ញុំបានមានអារម្មណ៍ថាដូចជាមនុស្សអត់បានការម្នាក់ដែលគ្មាននរណាម្នាក់ចង់បាន ហើយថាខ្ញុំត្រូវបានបើកសម្ដែង និងជម្រុះចោលទាំងស្រុង។ ខ្ញុំរស់នៅក្នុងសភាពបោះបង់ខ្លួនឯង ដោយមិនចង់អធិដ្ឋាន ឬអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ ហើយខ្ញុំមិនហ៊ានប្រឈមមុខនឹងបងប្អូនប្រុសស្រីទេ។ ខ្ញុំឈឺចាប់ខ្លាំងណាស់។ យប់មួយ ខ្ញុំត្រូវបានដាស់ឲ្យភ្ញាក់ពីសុបិនអាក្រក់ ដោយបែកញើសជោកខ្លួន ពោរពេញដោយភាពភ័យខ្លាច និងភាពមិនស្ងប់ក្នុងចិត្ត ហើយខ្ញុំដឹងថា ប្រសិនបើខ្ញុំបន្តអស់សង្ឃឹម និងធ្លាក់ចុះបែបនេះទៀត ខ្ញុំពិតជានឹងត្រូវបើកសម្ដែងនិងជម្រុះចោលមិនខាន។ ខ្ញុំបានលុតជង្គង់ចុះ ហើយបានអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ថា «ព្រះជាម្ចាស់អើយ ទូលបង្គំចង់ដោះស្រាយបញ្ហារបស់ទូលបង្គំ សូមទ្រង់បំភ្លឺ និងស្រាយបំភ្លឺទូលបង្គំ ដើម្បីឲ្យទូលបង្គំអាចយល់ពីខ្លួនឯង និងកែប្រែសភាពខុសឆ្គងរបស់ទូលបង្គំវិញផង»។

បន្ទាប់មក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គ៖ «ក្នុងនាមជាអ្នកដឹកនាំពួកជំនុំ អ្នកមិនគ្រាន់តែរៀនប្រើប្រាស់សេចក្ដីពិត ដើម្បីដោះស្រាយបញ្ហាប៉ុណ្ណោះទេ តែក៏ត្រូវរៀនស្វែងយល់ និងបណ្ដុះបណ្ដាលមនុស្សដែលមានទេពកោសល្យផងដែរ ជាមនុស្សដែលអ្នកមិនត្រូវច្រណែន ឬគាបសង្កត់នោះឡើយ។ ការអនុវត្តតាមរបៀបនេះ គឺមានប្រយោជន៍ចំពោះកិច្ចការពួកជំនុំ។ ប្រសិនបើអ្នកអាចបណ្ដុះបណ្ដាលអ្នកដែលដេញតាមសេចក្តីពិតពីរបីនាក់ឱ្យសហប្រតិបត្តិការជាមួយអ្នក និងបំពេញកិច្ចការនិមួយៗបានល្អ ហើយចុងក្រោយ ពួកគេសុទ្ធតែមានទីបន្ទាល់តាមរយៈបទពិសោធ នោះអ្នកនឹងក្លាយជាអ្នកដឹកនាំ ឬអ្នកធ្វើការដែលត្រូវតាមស្តង់ដាហើយ។ ប្រសិនបើអ្នកអាចដោះស្រាយរឿងគ្រប់យ៉ាងទៅតាមគោលការណ៍ទាំងនេះបាន នោះអ្នកកំពុងតែមានភាពស្មោះត្រង់ហើយ។ មនុស្សមួយចំនួនតែងតែភ័យខ្លាចថា អ្នកដទៃពូកែជាងខ្លួន ឬខ្ពស់ជាងខ្លួន ខ្លាចថាអ្នកដទៃត្រូវគេទទួលស្គាល់ ចំណែកឯខ្លួនវិញ ត្រូវគេមើលរំលង ហើយរឿងនេះនាំឱ្យពួកគេវាយប្រហារ និងផាត់អ្នកដទៃចេញ។ តើនេះមិនមែនជាករណីនៃការច្រណែនមនុស្សដែលមានទេពកោសល្យទេឬអី? តើនោះមិនមែនអាត្មានិយម និងគួរឱ្យស្អប់ខ្ពើមទេឬអី? តើនេះជានិស្ស័យបែបណាទៅ? នេះជានិស្ស័យកាចសាហាវ។ មនុស្សណាដែលគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ដែលបំពេញតាមតែបំណងប្រាថ្នាអាត្មានិយមរបស់ខ្លួន ដោយពុំបានគិតគូរពីអ្នកដទៃ ឬពុំបានពិចារណាអំពីប្រយោជន៍នៃព្រះដំណាក់របស់ព្រះជាម្ចាស់ មនុស្សនោះមាននិស្ស័យអាក្រក់ ហើយព្រះជាម្ចាស់មិនសព្វព្រះទ័យនឹងពួកគេឡើយ។ ប្រសិនបើអ្នកពិតជាអាចបង្ហាញពីការគិតគូរដល់ព្រះរាជបំណងរបស់ព្រះជាម្ចាស់ នោះអ្នកនឹងអាចប្រព្រឹត្តចំពោះអ្នកដទៃដោយយុត្តិធម៌មិនខាន។ ប្រសិនបើអ្នកណែនាំបុគ្គលល្អម្នាក់ និងអនុញ្ញាតឱ្យគេហ្វឹកហ្វឺន និងអនុវត្តភារកិច្ចណាមួយ ដោយឱ្យផលជាការបន្ថែមបុគ្គលមានទេពកោសល្យម្នាក់ទៅក្នុងដំណាក់របស់ព្រះជាម្ចាស់ តើកិច្ចការរបស់អ្នកនឹងមិនកាន់តែងាយស្រួលធ្វើទៅហើយទេឬ? បើដូច្នោះ តើអ្នកមិនមានភាពស្មោះត្រង់ចំពោះភារកិច្ចរបស់អ្នកទេឬអី? នោះគឺជាអំពើល្អនៅចំពោះព្រះជាម្ចាស់។ មនុស្សដែលបំពេញតួនាទីជាអ្នកដឹកនាំ គួរមានមនសិការ និងវិចារណញ្ញាណតិចតួចបំផុតនេះ។ អស់អ្នកណាដែលអាចអនុវត្តសេចក្តីពិតបាន អ្នកនោះអាចទទួលយកការពិនិត្យពិច័យពីព្រះជាម្ចាស់នៅក្នុងកិច្ចការដែលពួកគេធ្វើ។ នៅពេលដែលអ្នកទទួលយកការពិនិត្យពិច័យពីព្រះជាម្ចាស់ នោះដួងចិត្តរបស់អ្នកនឹងបានត្រង់ល្អ» («មានតែបោះចោលនូវនិស្ស័យពុករលួយរបស់ខ្លួនចេញទេ ទើបមនុស្សម្នាក់អាចទទួលបានសេរីភាព និងការដោះលែង» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះជាម្ចាស់បើកសម្ដែងថា មនុស្សតែងតែខ្លាចអ្នកដទៃល្អជាងខ្លួន ឬខ្ពស់ជាងខ្លួន ហើយថារឿងនេះនាំឲ្យពួកគេវាយប្រហារ និងផាត់អ្នកដទៃចេញ។ មនុស្សបែបនេះច្រណែននឹងអ្នកដែលមានទេពកោសល្យ ហើយមាននិស្ស័យព្យាបាទ។ ខ្ញុំបានស្ថិតនៅក្នុងសភាពបែបនេះឯង។ ដោយឃើញថា ដាយអានមានគុណសម្បត្តិ និងជំនាញបច្ចេកទេសល្អ ហើយថាបងប្អូនប្រុសស្រីបានកោតសរសើរគាត់ និងបានសួរគាត់នូវសំណួរផ្សេងៗ ខ្ញុំមានអារម្មណ៍ថាស្ថិតក្នុងគ្រោះថ្នាក់ ដោយខ្លាចថា ខ្ញុំនឹងត្រូវគាត់វ៉ាដាច់។ ដើម្បីពង្រឹងតំណែងរបស់ខ្ញុំ ខ្ញុំបានខិតខំរៀនចំណេះដឹងវិជ្ជាជីវៈ និងសញ្ជឹងគិតលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយសូម្បីតែក្នុងអំឡុងពេលជួបជុំគ្នា ក៏ខ្ញុំបានគិតអំពីរបៀបប្រកប ក្នុងវិធីមួយដែលនឹងអនុញ្ញាតឲ្យខ្ញុំអាចវ៉ាដាច់គាត់បានដែរ។ ពេលបានឃើញដាយអានប្រកបបានយ៉ាងជាក់ស្ដែង ខ្ញុំមានអារម្មណ៍ច្រណែន និង ក្តៅក្រហាយ ហើយថែមទាំងសង្ឃឹមឲ្យគាត់ប្រព្រឹត្តកំហុស ដើម្បីកុំឲ្យបងប្អូនប្រុសស្រីកោតសរសើរគាត់តទៅទៀត។ អ្វីៗទាំងអស់ដែលខ្ញុំបានគិត គឺការការពារកេរ្តិ៍ឈ្មោះ និងឋានៈរបស់ខ្ញុំប៉ុណ្ណោះ។ នេះគឺពិតជាអាត្មានិយម និងថោកទាបបំផុតចំពោះខ្ញុំ! ការពិតដែលថា ដាយអានមានគុណសម្បត្តិល្អ ហើយការងាររបស់គាត់ទទួលបានលទ្ធផលល្អ គឺជារឿងល្អ ព្រោះវាបានជួយបងប្អូនប្រុសស្រី និងបានផ្តល់ប្រយោជន៍ដល់ការងាររបស់ពួកជំនុំ។ នេះគឺជាការលួងលោមព្រះហឫទ័យដល់ព្រះជាម្ចាស់ ហើយខ្ញុំគួរតែបានសប្បាយចិត្តចំពោះរឿងនេះ។ ប៉ុន្តែខ្ញុំមិនបានពិចារណាពីរឿងទាំងនេះទេ ហើយផ្ទុយទៅវិញ ខ្ញុំតែងតែគិតជានិច្ចអំពីរបៀបវ៉ាដាច់គាត់។ ខ្ញុំថែមទាំងបានផាត់គាត់ចេញដោយចេតនា រករឿងចាប់កំហុស និងបញ្ចេញអាកប្បកិរិយាមិនល្អ ដែលបានរឹតត្បិត និងធ្វើបាបគាត់។ ខ្ញុំបានឃើញថា ខ្ញុំគ្មានភាពជាមនុស្សសោះ ហើយនិស្ស័យរបស់ខ្ញុំគឺព្យាបាទ។ ការយល់ឃើញនេះបានធ្វើឲ្យមុខខ្ញុំក្ដៅភាយ។ ខ្ញុំមិនដែលបាននឹកស្មានទាល់តែសោះថា ខ្ញុំគឺជាមនុស្សបែបនេះ!

ក្រោយមក ខ្ញុំបានគិតសារឡើងវិញអំពីរឿងនេះ៖ ខ្ញុំតែងតែបានច្រណែននឹងបងប្អូនស្រីរបស់ខ្ញុំ តើខ្ញុំបានបញ្ចេញនិស្ស័យអ្វី? តើអ្វីជាមូលហេតុនៃរឿងនោះ? ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «ដើម្បីទទួលបានអំណាច និងឋានៈ រឿងដំបូងដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើនៅក្នុងពួកជំនុំ គឺព្យាយាមធ្វើឱ្យអ្នកដទៃទុកចិត្ត និងកោតសរសើរពួកគេ ដើម្បីឱ្យពួកគេអាចបញ្ចុះបញ្ចូលមនុស្សកាន់តែច្រើន និងធ្វើឱ្យមនុស្សកាន់តែច្រើនសម្លឹងមើលទៅលើ និងថ្វាយបង្គំពួកគេ ដោយហេតុនេះ ពួកគេសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការមានសិទ្ធិសម្រេចចុងក្រោយ និងក្ដាប់អំណាចនៅក្នុងពួកជំនុំ។ នៅពេលនិយាយដល់ការទទួលបានអំណាច ពួកគេជំនាញបំផុតក្នុងការប្រជែង និងតយុទ្ធជាមួយអ្នកដទៃ។ អស់អ្នកដែលដេញតាមសេចក្ដីពិត អ្នកដែលមានកិត្យានុភាពនៅក្នុងពួកជំនុំ និងអ្នកដែលបងប្អូនប្រុសស្រីស្រឡាញ់ គឺជាគូប្រជែងចម្បងរបស់ពួកគេ។ មនុស្សណាក៏ដោយដែលបង្កការគំរាមកំហែងដល់ឋានៈរបស់ពួកគេ គឺជាគូប្រជែងរបស់ពួកគេ។ ពួកគេប្រជែងជាមួយអ្នកដែលខ្លាំងជាងពួកគេដោយមិនរារែក ហើយពួកគេប្រជែងនឹងអ្នកដែលខ្សោយជាងពួកគេ ដោយគ្មានអារម្មណ៍អាណិតសូម្បីបន្តិច។ ចិត្តរបស់ពួកគេពោរពេញទៅដោយទស្សនវិជ្ជានៃការប្រជែង និងការតយុទ្ធ។ ពួកគេជឿថា ប្រសិនបើមនុស្សមិនប្រជែង និងតយុទ្ធទេ នោះពួកគេនឹងមិនអាចទទួលបានផលប្រយោជន៍អ្វីឡើយ ហើយថាពួកគេអាចទទួលបានអ្វីដែលពួកគេចង់បាន តែតាមរយៈការប្រជែង និងការតយុទ្ធប៉ុណ្ណោះ។ ដើម្បីទទួលបានឋានៈ និងដើម្បីយកតំណែងដ៏ខ្ពង់ខ្ពស់បំផុតនៅក្នុងចំណោមក្រុមមនុស្ស ពួកគេធ្វើអ្វីគ្រប់យ៉ាងដែលចាំបាច់ដើម្បីប្រជែងជាមួយនរណាក៏ដោយ ហើយពួកគេមិនលើកលែងឱ្យមនុស្សម្នាក់ណាដែលបង្កការគំរាមកំហែងដល់ឋានៈរបស់ពួកគេឡើយ។ មិនថាពួកគេទាក់ទងជាមួយនរណាក៏ដោយ ការទាក់ទងទាំងនេះពោរពេញទៅដោយការប្រជែង និងការតយុទ្ធ ហើយពួកគេនៅតែបន្តប្រជែង និងតយុទ្ធរហូតដល់វ័យចាស់។ ពួកគេតែងតែនិយាយថា៖ 'តើខ្ញុំអាចយកឈ្នះមនុស្សម្នាក់នោះបានទេ ប្រសិនបើខ្ញុំតយុទ្ធនឹងពួកគេ?' អ្នកណាដែលមានវោហារ ហើយអាចនិយាយដោយសមហេតុផល មានរចនាសម្ព័ន្ធ និងមានរបៀបរៀបរយ ក្លាយជាគោលដៅនៃការច្រណែន និងការត្រាប់តាមរបស់ពួកគេ។ លើសពីនេះទៅទៀត អ្នកទាំងនោះក្លាយជាគូប្រជែងរបស់ពួកគេ។ អ្នកណាដែលដេញតាមសេចក្ដីពិត និងមានសេចក្ដីជំនឿ ហើយអាចជួយ និងគាំទ្របងប្អូនប្រុសស្រីបានញឹកញាប់ និងធ្វើឱ្យពួកគេអាចងើបចេញពីភាពអវិជ្ជមាន និងភាពទន់ខ្សោយ ក៏ក្លាយជាគូប្រជែងរបស់ពួកគេដែរ ដូចគ្នានឹងនរណាម្នាក់ដែលមានជំនាញក្នុងវិជ្ជាជីវៈជាក់លាក់ណាមួយ ហើយទទួលបានការកោតសរសើរពីបងប្អូនប្រុសស្រីក្នុងកម្រិតណាមួយដែរ។ អ្នកណាដែលទទួលបានលទ្ធផលក្នុងការងាររបស់ខ្លួន និងទទួលបានការទទួលស្គាល់ពីខាងលើ នោះជាធម្មតាជៀសមិនរួចក្លាយជាគូប្រជែងកាន់តែធំសម្រាប់ពួកគេ។ តើអ្វីទៅជាបាវចនារបស់ពួកទទឹងនឹងព្រះគ្រីស្ទ មិនថាពួកគេស្ថិតនៅក្នុងក្រុមណាក៏ដោយ? សូមចែករំលែកគំនិតរបស់អ្នករាល់គ្នា។ (ការប្រយុទ្ធជាមួយមនុស្សដទៃ និងជាមួយស្ថានសួគ៌ គឺជាប្រភពនៃភាពសប្បាយរីករាយគ្មានទីបញ្ចប់។) តើនេះមិនមែនឆ្កួតទេឬ? នេះគឺឆ្កួតមែនហើយ។ តើមានអ្វីផ្សេងទៀតទេ? (ឱព្រះជាម្ចាស់ តើពួកគេមិនគិតថា៖ 'នៅក្នុងសកលលោកទាំងមូល មានតែខ្ញុំម្នាក់ប៉ុណ្ណោះដែលសោយរាជ្យខ្ពស់ឧត្តម' ទេឬ? ពោលគឺ ពួកគេចង់ក្លាយជាអ្នកខ្ពង់ខ្ពស់បំផុត ហើយមិនថាពួកគេនៅជាមួយនរណាទេ ពួកគេតែងតែចង់យកឈ្នះអ្នកទាំងនោះជានិច្ច។) នេះគឺជាគំនិតមួយក្នុងចំណោមគំនិតនានារបស់ពួកគេ។ តើមានអ្វីផ្សេងទៀតទេ? (ឱព្រះជាម្ចាស់ ខ្ញុំនឹកឃើញពាក្យមួយឃ្លាថា៖ 'អ្នកឈ្នះគឺជាស្ដេច'។ ខ្ញុំគិតថា ពួកគេតែងតែចង់ខ្ពង់ខ្ពស់ជាងអ្នកដទៃ និងលេចធ្លោ មិនថាពួកគេនៅទីណាក៏ដោយ ហើយពួកគេខិតខំប្រឹងប្រែងដើម្បីក្លាយជាអ្នកខ្ពង់ខ្ពស់បំផុត។) អ្វីភាគច្រើនដែលអ្នករាល់គ្នាបាននិយាយ សុទ្ធតែជាប្រភេទនៃគំនិត ចូរសាកល្បងយកប្រភេទនៃឥរិយាបថមកពណ៌នាពួកគេវិញមើល៍។ ពួកទទឹងនឹងព្រះគ្រីស្ទមិនប្រាកដថាចង់កាន់កាប់តំណែងខ្ពស់បំផុត មិនថាពួកគេនៅទីណានោះទេ។ រាល់ពេលដែលពួកគេទៅកន្លែងណាមួយ ពួកគេមាននិស្ស័យ និងផ្នត់គំនិតមួយដែលជំរុញឱ្យពួកគេធ្វើសកម្មភាព។ តើផ្នត់គំនិតនេះគឺជាអ្វី? វាគឺ 'ខ្ញុំត្រូវតែប្រកួតប្រជែង! ប្រកួតប្រជែង! ប្រកួតប្រជែង!' ហេតុអ្វីបានជាមានពាក្យ 'ប្រកួតប្រជែង' ដល់ទៅបីដង ហេតុអ្វីមិនប្រើពាក្យ 'ប្រកួតប្រជែង' តែម្ដងទៅ? (ការប្រកួតប្រជែងបានក្លាយជាជីវិតរបស់ពួកគេ វាគឺជាអ្វីដែលពួកគេពឹងផ្អែកដើម្បីរស់។) នេះជានិស្ស័យរបស់ពួកគេ។ ពួកគេកើតមកមាននិស្ស័យដែលក្រអឺតក្រទមយ៉ាងខ្លាំង និងពិបាកនឹងទប់ស្កាត់ ពោលគឺ ចាត់ទុកខ្លួនឯងថាគ្មាននរណាប្រៀបផ្ទឹមបាន និងលើកតម្កើងខ្លួនឯងជ្រុលហួសហេតុ។ គ្មាននរណាម្នាក់អាចទប់ស្កាត់និស្ស័យដ៏ក្រអឺតក្រទមយ៉ាងខ្លាំងរបស់ពួកគេនេះបានឡើយ សូម្បីតែពួកគេផ្ទាល់ក៏មិនអាចគ្រប់គ្រងវាបានដែរ។ ដូច្នេះ ជីវិតរបស់ពួកគេគឺមានតែការប្រយុទ្ធ និងការប្រកួតប្រជែងប៉ុណ្ណោះ។ តើពួកគេប្រយុទ្ធ និងប្រកួតប្រជែងដើម្បីអ្វី? ច្បាស់ណាស់ ពួកគេប្រកួតប្រជែងដើម្បីកេរ្តិ៍ឈ្មោះ លាភសក្ការៈ ឋានៈ មុខមាត់ និងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ។ មិនថាពួកគេត្រូវប្រើវិធីសាស្ត្រអ្វីក៏ដោយ ដរាបណាមនុស្សគ្រប់គ្នាចុះចូលនឹងពួកគេ ហើយដរាបណាពួកគេទទួលបានផលប្រយោជន៍ និងឋានៈសម្រាប់ខ្លួនឯង នោះពួកគេបានសម្រេចគោលដៅរបស់ពួកគេហើយ។ ឆន្ទៈរបស់ពួកគេក្នុងការប្រកួតប្រជែង មិនមែនជាការសប្បាយបណ្ដោះអាសន្នឡើយ វាគឺជាប្រភេទនៃនិស្ស័យដែលកើតចេញពីធម្មជាតិបែបសាតាំង។ វាប្រៀបដូចជានិស្ស័យរបស់នាគដ៏ធំមានសម្បុរក្រហម ដែលប្រយុទ្ធជាមួយស្ថានសួគ៌ ប្រយុទ្ធជាមួយផែនដី និងប្រយុទ្ធជាមួយមនុស្សអ៊ីចឹង។ ចុះនៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទប្រយុទ្ធ និងប្រកួតប្រជែងជាមួយអ្នកដទៃនៅក្នុងពួកជំនុំ តើពួកគេចង់បានអ្វី? ដោយគ្មានការសង្ស័យឡើយ គឺពួកគេកំពុងប្រកួតប្រជែងដើម្បីកេរ្តិ៍ឈ្មោះ និងឋានៈ» (ដកស្រង់ពី «ចំណុចទីប្រាំបួន (ផ្នែកទីបី)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានយល់ថា ពួកទទឹងនឹងព្រះគ្រីស្ទមាននិស្ស័យ «ប្រជែង! ប្រជែង! ប្រជែង!» ពួកគេជឿថា មានតែតាមរយៈការប្រកួតប្រជែង និងឈ្លោះដណ្តើមគ្នាប៉ុណ្ណោះ ទើបម្នាក់ៗអាចទទួលបានអ្វីៗគ្រប់យ៉ាងដែលពួកគេចង់បាន។ ដូច្នេះ មិនថាពួកគេស្ថិតនៅក្នុងចំណោមក្រុមមនុស្សប្រភេទណានោះទេ ពួកគេនឹងតស៊ូយ៉ាងស្វិតស្វាញដើម្បីឲ្យខ្លួនបានឡើងលើសគេ។ នេះគឺជាសារជាតិធម្មជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ដោយឆ្លុះបញ្ចាំងខ្លួនឯងតាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានដឹងថា ខ្ញុំក៏បានបញ្ចេញនិស្ស័យបែបនេះដែរ។ ពេលឃើញដាយអានទទួលបានការទទួលស្គាល់ និងការកោតសរសើរពីបងប្អូនប្រុសស្រី ចិត្តរបស់ខ្ញុំបានពោរពេញដោយភាពក្តៅក្រហាយ។ ខ្ញុំមានអារម្មណ៍ថា ដោយសារតែខ្ញុំបានផលិតវីដេអូ ហើយមានបទពិសោធ និងជំនាញវិជ្ជាជីវៈមួយចំនួន ខ្ញុំមិនបានអន់ជាងគាត់ឡើយ។ មុនពេលគាត់បានមកដល់ បងប្អូនប្រុសស្រីនឹងពិភាក្សារាល់បញ្ហា និងការលំបាកទាំងអស់របស់គេជាមួយខ្ញុំ ហើយពួកគេទាំងអស់គ្នាបានឲ្យតម្លៃខ្ញុំខ្ពស់។ ប៉ុន្តែឥឡូវនេះ អ្នករាល់គ្នាបានមកចោមរោមគាត់ ហើយសួរគាត់នូវសំណួរផ្សេងៗ ហើយនេះគឺជាអ្វីមួយដែលខ្ញុំមិនអាចទទួលយកបានឡើយ។ ខ្ញុំមានអារម្មណ៍ថា គាត់បានដណ្ដើមភាពលេចធ្លោរបស់ខ្ញុំ ដូច្នេះ ខ្ញុំចង់ដណ្ដើមភាពរុងរឿងរបស់ខ្ញុំមកវិញ។ ដូច្នេះ ខ្ញុំបានខិតខំប្រឹងប្រែងពីក្រោយខ្នង ដោយបានធ្វើការលើសម៉ោងដើម្បីរៀនជំនាញបច្ចេកទេស ហើយសូម្បីតែពេលបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក៏មិនមែនដើម្បីយល់សេចក្ដីពិតសម្រាប់ដោះស្រាយបញ្ហាផ្ទាល់ខ្លួនរបស់ខ្ញុំដែរ តែគឺដើម្បីក្តាប់បានទ្រឹស្ដីដ៏ជ្រាលជ្រៅ ដើម្បីយកទៅអួតសម្ញែង និងទទួលបានការកោតសរសើរពីអ្នកដទៃ។ នៅក្នុងចិត្ត ខ្ញុំបានតែងតែគិតពីរបៀបវ៉ាដាច់ដាយអាន របៀបបង្អាប់គាត់ និងរបៀបពង្រឹងតំណែងរបស់ខ្ញុំ។ ខ្ញុំក៏បានចាត់ទុកបទពិសោធន៍ក្នុងអតីតកាលរបស់ខ្ញុំជាដើមទុនដែរ ដោយគិតថា ព្រោះតែខ្ញុំមានចំណេះដឹងវិជ្ជាជីវៈខ្លះ ខ្ញុំគឺជាមនុស្សអស្ចារ្យ ហើយថា ហាក់ដូចជាខ្ញុំគួរតែពូកែជាងអ្នកដទៃ ហើយមិនអាចយឺតយ៉ាវជាងគេឡើយ ដូច្នេះ នៅពេលខ្ញុំឃើញនរណាម្នាក់ពូកែជាងខ្លួន ខ្ញុំមានអារម្មណ៍ក្តៅក្រហាយ ហើយចង់ប្រកួតប្រជែង និងឈ្លោះដណ្តើមជាមួយគេ។ ខ្ញុំពិតជាបានក្លាយជាក្រអឺតក្រទម និងគ្មានវិចារណញាណមែន! ខ្ញុំបានឃើញថា «ប្រជែង! ប្រជែង! ប្រជែង!» បានក្លាយជាធម្មជាតិរបស់ខ្ញុំហើយ។ អ្វីដែលខ្ញុំបានបញ្ចេញ គឺជានិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ! ពេលដឹងបែបនេះ ខ្ញុំមានអារម្មណ៍សោកស្ដាយ និងមានកំហុសយ៉ាងជ្រាលជ្រៅនៅក្នុងចិត្ត ដោយស្អប់ខ្លួនឯង ដែលមានបំណងប្រាថ្នាដ៏ខ្លាំងលើសលប់ចង់បានកេរ្តិ៍ឈ្មោះ និងឋានៈ ហើយដែលបានបង្អាក់និងរំខានកិច្ចការពួកជំនុំ ព្រមទាំងធ្វើឲ្យបងប្អូនប្រុសស្រីឈឺចាប់ ដើម្បីពង្រឹងតំណែងរបស់ខ្លួន។ ខ្ញុំពិតជាខ្វះភាពជាមនុស្សមែន!

ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «សាតាំងប្រើកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ដើម្បីគ្រប់គ្រងគំនិតរបស់មនុស្ស ធ្វើឱ្យពួកគេមិនគិតពីអ្វីក្រៅពីរឿងទាំងពីរនេះ ហើយធ្វើឱ្យពួកគេតស៊ូដើម្បីកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ រងទុក្ខលំបាកដើម្បីកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ទ្រាំទ្រការអាម៉ាស់ និងទទួលបន្ទុកធ្ងន់ដើម្បីកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ លះបង់អ្វីៗគ្រប់យ៉ាងដែលពួកគេមានដើម្បីកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ហើយធ្វើការវិនិច្ឆ័យ ឬការសម្រេចចិត្តគ្រប់យ៉ាង ដើម្បីកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ។ តាមរបៀបនេះ សាតាំងដាក់ខ្នោះដែលមើលមិនឃើញមកលើមនុស្ស ហើយនៅពេលមានខ្នោះទាំងនេះជាប់នឹងខ្លួន ពួកគេមិនមានសមត្ថភាព ហើយក៏មិនមានភាពក្លាហានក្នុងការរំដោះខ្លួនដែរ។ ដោយមិនដឹងខ្លួន ពួកគេរែកពុនខ្នោះទាំងនេះ នៅពេលពួកគេដើរទៅមុខមួយជំហានម្តងៗដោយការលំបាកយ៉ាងខ្លាំង។ ដើម្បីកេរ្តិ៍ឈ្មោះ និងលាភសក្ការៈនេះ មនុស្សជាតិវង្វេងចេញពីព្រះជាម្ចាស់ ហើយក្បត់ទ្រង់ ហើយកាន់តែក្លាយជាទុច្ចរិតទៅៗ។ តាមរបៀបនេះ មួយជំនាន់ហើយមួយជំនាន់ទៀត ត្រូវបានបំផ្លាញនៅក្នុងកេរ្តិ៍ឈ្មោះ និងលាភសក្ការៈរបស់សាតាំង។ ឥឡូវនេះ ក្រឡេកមើលសកម្មភាពរបស់សាតាំង តើបំណងដ៏ពិសពុលរបស់វា មិនគួរឱ្យស្អប់បំផុតទេឬ? ប្រហែលជាថ្ងៃនេះ អ្នករាល់គ្នានៅតែមិនអាចមើលធ្លុះបំណងដ៏ពិសពុលរបស់សាតាំង ព្រោះអ្នករាល់គ្នាគិតថា បើគ្មានកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ជីវិតនឹងគ្មានខ្លឹមសារ ហើយមនុស្សនឹងលែងអាចមើលឃើញផ្លូវទៅមុខទៀតហើយ មិនអាចមើលឃើញគោលដៅរបស់ពួកគេទៀតទេ ហើយអនាគតរបស់ពួកគេនឹងក្លាយទៅជាងងឹត ស្រអាប់ និងអាប់អួរ។ ប៉ុន្តែ បន្តិចម្ដងៗ ថ្ងៃណាមួយ អ្នករាល់គ្នានឹងទទួលស្គាល់ទាំងអស់គ្នាថា កេរ្តិ៍ឈ្មោះ និងលាភសក្ការៈគឺជាខ្នោះដ៏ធំ ដែលសាតាំងដាក់លើមនុស្ស នៅពេលថ្ងៃនោះមកដល់ អ្នកនឹងប្រឆាំងនឹងការគ្រប់គ្រងរបស់សាតាំងទាំងស្រុង ហើយប្រឆាំងទាំងស្រុងនឹងខ្នោះដែលសាតាំងបាននាំមកកាន់អ្នក។ នៅពេលដែលអ្នកចង់ដោះលែងខ្លួនអ្នកពីរឿងទាំងអស់នេះដែលសាតាំងបានបណ្តុះនៅក្នុងអ្នក ពេលនោះ អ្នកនឹងកាត់ផ្ដាច់ពីសាតាំងយ៉ាងដាច់ស្រេច ហើយអ្នកនឹងស្អប់យ៉ាងពិតប្រាកដចំពោះអ្វីៗទាំងអស់ដែលសាតាំងបាននាំមកឱ្យអ្នក។ មានតែពេលនោះទេដែលអ្នកនឹងមានសេចក្ដីស្រឡាញ់ពិតប្រាកដ និងសេចក្ដីស្រេកឃ្លានចំពោះព្រះជាម្ចាស់» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ VI» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានដឹងថា ឬសគល់នៃការច្រណែនរបស់ខ្ញុំចំពោះអ្នកដទៃ គឺជាការចងរឹតនៃបំណងប្រាថ្នារបស់ខ្ញុំចង់បានឋានៈ។ នៅក្នុងជម្រៅចិត្ត ខ្ញុំបានប្រកាន់ខ្ជាប់នូវសញ្ញាណដែលថា «ចូរមានគោលដៅធ្វើជាមនុស្សលេចធ្លោជាងគេ» «មនុស្សបន្សល់កេរ្តិ៍ឈ្មោះនៅកន្លែងដែលខ្លួនទៅ ប្រៀបដូចនឹងក្ងានដែលបញ្ចេញសម្លេងគ្រប់ទីកន្លែងដែលវាទៅដែរ» «រស់នៅជាវីរបុរសក្នុងចំណោមមនុស្ស ហើយស្លាប់ទៅជាវិញ្ញាណក្លាហានក្នុងចំណោមខ្មោច» ជាដើម។ ភាពពិសពុលរបស់សាតាំងទាំងនេះបានក្លាយជាធម្មជាតិរបស់ខ្ញុំ ដែលបណ្ដាលឲ្យនិស្ស័យរបស់ខ្ញុំកាន់តែក្រអឺតក្រទមឡើងៗ។ ខ្ញុំតែងតែចង់ធ្វើជាមនុស្សលេចធ្លោជាងគេ និងប្រជែងដើម្បីទទួលបានការកោតសរសើរ ហើយជាពិសេសគឺតាំងពីខ្ញុំបានជឿថា ខ្ញុំមានអំណោយទាន និងគុណសម្បត្តិខ្លះៗ ខ្ញុំបានកាន់តែរាប់ខ្លួនឯងជាសុចរិត និងបានតាំងខ្លួនឯងខ្ពស់ថែមទៀត។ នៅពេលខ្ញុំឃើញអ្នកដទៃពូកែជាងខ្លួន ខ្ញុំមានអារម្មណ៍ច្រណែន ហើយខ្ញុំមិនអាចទប់ចិត្តបានឡើយ ក្រៅពីការប្រកួតប្រជែងជាមួយអ្នកដទៃ និងប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ ហើយបើខ្ញុំមិនអាចធ្វើឲ្យលើសគេទេ ខ្ញុំនឹងធ្លាក់ចូលក្នុងការអស់សង្ឃឹម និងការឈឺចាប់។ កេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈ បានក្លាយជាច្រវាក់ដែលមើលមិនឃើញសម្រាប់ខ្ញុំ ហើយខ្ញុំត្រូវបានជាប់អន្ទាក់ និងចងរឹតដោយពួកវា យ៉ាងមិនអាចគ្រប់គ្រងបាន ហាក់ដូចជាបើគ្មានការដេញតាមកេរ្តិ៍ឈ្មោះ និងលាភសក្ការៈទេ ជីវិតគ្មានន័យ ឬគ្មានតម្លៃឡើយ។ កាលពីខ្ញុំនៅរៀន គំនិតនៃការដេញតាមកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈ បានចាក់ឫសនៅក្នុងចិត្តវ័យក្មេងរបស់ខ្ញុំ ដូច្នេះ ខ្ញុំចង់ធ្វើជាលេខមួយក្នុងគ្រប់យ៉ាងដែលខ្ញុំបានធ្វើ។ ដើម្បីទទួលបានពិន្ទុល្អ និងលេចធ្លោជាងគេ ខ្ញុំសុខចិត្តទ្រាំទ្ររាល់ការលំបាកពីក្រោយខ្នង ដើម្បីសម្រេចគោលដៅនេះ។ ក្រោយពេលចូលធ្វើការ ខ្ញុំមានឆន្ទៈខំប្រឹងធ្វើការរកលុយ ដើម្បីទទួលបានការកោតសរសើរពីអ្នកដទៃ សូម្បីតែត្រូវលះបង់សុខភាពរបស់ខ្ញុំក៏ដោយ។ ជាលទ្ធផល ខ្ញុំបានបំផ្លាញសុខភាពខ្លួនឯងតាំងពីក្មេង ហើយស្ទើរតែបាត់បង់ជីវិត។ សូម្បីតែក្រោយពេលបានរកឃើញព្រះជាម្ចាស់ហើយក៏ដោយ ក៏ខ្ញុំនៅតែត្រូវបានចងរឹតដោយកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈដដែល ដោយមិនអាចទប់ចិត្តខ្លួនឯងក្នុងអារម្មណ៍ច្រណែនចំពោះអ្នកដែលពូកែជាងខ្ញុំ និងការប្រកួតប្រជែងជាមួយពួកគេ ដោយសារខ្ញុំចង់បង្ហាញថា ខ្ញុំពូកែជាងពួកគេ។ នៅពេលខ្ញុំបានឃើញបងប្អូនប្រុសស្រីណាម្នាក់ត្រូវបានដំឡើងឋានៈ និងត្រូវបានផ្ដល់តួនាទីសំខាន់ ឬប្រកបសេចក្ដីពិតតាមរបៀបជាក់ស្ដែង ខ្ញុំនឹងមានអារម្មណ៍ច្រណែនយ៉ាងជ្រាលជ្រៅ។ ដូចជាពេលសហការជាមួយដាយអានលើកនេះអ៊ីចឹង ខ្ញុំបានឃើញថា គាត់ពូកែជាងខ្ញុំ ហើយរឿងនេះបានធ្វើឲ្យខ្ញុំមានអារម្មណ៍ច្រណែន និងក្ដៅក្រហាយ។ ពេលខ្លះ ខ្ញុំថែមទាំងបានយល់សប្តិឃើញប្រកួតប្រជែង និងដណ្ដើមជាមួយគាត់ទៀតផង។ ខ្ញុំបានរស់នៅក្នុងសេចក្ដីឈឺចាប់។ ខ្ញុំបានលះបង់គំនិត និងកម្លាំងស្ទើរតែទាំងអស់ដើម្បីដេញតាមកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ហើយខ្ញុំគ្មានបំណងចង់រម្ងាប់ចិត្ត និងស្វែងរកសេចក្ដីពិតសោះឡើយ ហើយក៏មិនបានគិតអំពីរបៀបបំពេញភារកិច្ចឲ្យបានល្អដែរ។ ខ្ញុំមិនអើពើនឹងការទទួលខុសត្រូវដ៏ត្រឹមត្រូវរបស់ខ្ញុំ ហើយដើរផ្ទុយនឹងតម្រូវការរបស់ព្រះជាម្ចាស់។ ការដេញតាមកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈរបស់ខ្ញុំ មិនត្រឹមតែបានធ្វើឲ្យជីវិតខ្ញុំឈឺចាប់ប៉ុណ្ណោះទេ ប៉ុន្តែក៏បានធ្វើឲ្យបងប្អូនស្រីរបស់ខ្ញុំឈឺចាប់ទៀតផង និងធ្វើឲ្យយឺតយ៉ាវដល់វឌ្ឍនភាពនៃកិច្ចការវីដេអូ ហើយបើខ្ញុំមិនបានប្រែចិត្តទេ ចុងបញ្ចប់ខ្ញុំនឹងត្រូវបានព្រះជាម្ចាស់បើកសម្ដែង និងជម្រុះចោលតែប៉ុណ្ណោះ។ ការយល់ឃើញនេះធ្វើឲ្យខ្ញុំភ័យខ្លាចយ៉ាងខ្លាំង ដូច្នេះ ខ្ញុំបានប្រញាប់អធិស្ឋានទៅកាន់ព្រះជាម្ចាស់ដើម្បីសុំការប្រែចិត្ត ដោយមិនសុខចិត្តបន្តរស់នៅតាមនិស្ស័យពុករលួយរបស់ខ្ញុំឡើយ។

ថ្ងៃមួយ នៅក្នុងការចំណាយពេលខាងវិញ្ញាណរបស់ខ្ញុំ ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «ប្រសិនបើព្រះជាម្ចាស់បានបង្កើតអ្នកឱ្យល្ងង់ខ្លៅ នោះមានអត្ថន័យនៅក្នុងភាពល្ងង់ខ្លៅរបស់អ្នក ប្រសិនបើទ្រង់បានបង្កើតអ្នកឱ្យឆ្លាតវៃ នោះក៏មានអត្ថន័យនៅក្នុងភាពឆ្លាតវៃរបស់អ្នកដែរ។ ចំណុចខ្លាំងអ្វីក៏ដោយដែលព្រះជាម្ចាស់បានប្រទានដល់អ្នក អ្វីក៏ដោយដែលអ្នកពូកែ មិនថាកម្រិតប្រាជ្ញារបស់អ្នកខ្ពស់ប៉ុនណាក៏ដោយ ក៏ព្រះជាម្ចាស់មានគោលបំណងរបស់ទ្រង់ក្នុងការធ្វើឱ្យទៅជាបែបនោះដែរ។ រឿងទាំងអស់នេះត្រូវបានកំណត់ទុកជាមុនដោយព្រះជាម្ចាស់។ តួនាទីដែលអ្នកដើរនៅក្នុងជីវិតរបស់អ្នក និងភារកិច្ចដែលអ្នកអាចធ្វើបាន ក៏ត្រូវបានកំណត់ទុកជាមុនដោយព្រះជាម្ចាស់តាំងពីយូរយារណាស់មកហើយដែរ។ មនុស្សមួយចំនួនឃើញថាអ្នកដទៃមានចំណុចខ្លាំងដែលខ្លួនមិនមាន ហើយមានអារម្មណ៍មិនសុខចិត្ត។ ពួកគេចង់ផ្លាស់ប្ដូររឿងរ៉ាវ ដោយការរៀនសូត្រឱ្យបានច្រើន មើលឱ្យបានច្រើន និងឧស្សាហ៍ព្យាយាមឱ្យបានច្រើន។ ប៉ុន្តែមានដែនកំណត់ចំពោះអ្វីដែលពួកគេអាចសម្រេចបាន មិនថាពួកគេឧស្សាហ៍ព្យាយាមប៉ុនណាក៏ដោយ ហើយពួកគេមិនអាចវ៉ាដាច់អស់អ្នកដែលមានអំណោយទាន និងចំណុចខ្លាំងបានឡើយ។ មិនថាអ្នកខិតខំប្រឹងប្រែងខ្លាំងប៉ុនណាក៏ដោយ ក៏វាឥតប្រយោជន៍ដែរ។ អ្វីក៏ដោយដែលព្រះជាម្ចាស់បានកំណត់ទុកជាមុនសម្រាប់អ្នក នោះហើយគឺជាលក្ខណៈរបស់អ្នក។ ទ្រង់ប្រទានអំណោយទាន និងចំណុចខ្លាំងផ្សេងៗគ្នាដល់មនុស្សគ្រប់រូប ហើយគ្មាននរណាម្នាក់អាចធ្វើអ្វីដើម្បីផ្លាស់ប្ដូររឿងនេះបានឡើយ។ អ្វីក៏ដោយដែលអ្នកពូកែ នោះហើយជាអ្វីដែលអ្នកគួរតែខិតខំប្រឹងប្រែងឱ្យបានច្រើន។ ភារកិច្ចណាក៏ដោយដែលស័ក្ដិសមនឹងអ្នក អ្នកគួរតែបំពេញភារកិច្ចនោះ។ ចូរកុំព្យាយាមបង្ខំខ្លួនឯងទៅធ្វើរឿងណាដែលអ្នកមិនពូកែ ហើយក៏កុំច្រណែននឹងអ្នកដទៃ។ មនុស្សគ្រប់គ្នាមានមុខងាររៀងៗខ្លួន។ ចូរកុំគិតថា អ្នកអាចធ្វើអ្វីៗគ្រប់យ៉ាងបានល្អ ឬគិតថាអ្នកល្អឥតខ្ចោះ និងពូកែជាងអ្នកដទៃឱ្យសោះ។ កុំតែងតែប្រាថ្នាចង់ជំនួសកន្លែងអ្នកដទៃ ហើយចង់តែសម្ញែងខ្លួនឯង។ នេះជានិស្ស័យពុករលួយ។ មានអ្នកខ្លះគិតថា ពួកគេមិនអាចធ្វើអ្វីបានល្អទេ ហើយថា ពួកគេគ្មានចំណុចខ្លាំងអ្វីទាល់តែសោះ។ បើអ៊ីចឹងមែន អ្នកគ្រាន់តែធ្វើជាមនុស្សដែលចេះស្តាប់ ហើយចុះចូលយ៉ាងស្មោះត្រង់ទៅបានហើយ។ ចូរធ្វើកិច្ចការណាដែលអ្នកអាចធ្វើបានឱ្យបានល្អ ហើយបញ្ចេញឱ្យអស់ពីសមត្ថភាពទៅ។ ប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយ។ ព្រះជាម្ចាស់នឹងសព្វព្រះហឫទ័យហើយ។ កុំតែងតែគិតចង់វ៉ាដាច់គេគ្រប់គ្នា កុំតែងតែគិតចង់ធ្វើអ្វីគ្រប់យ៉ាងឱ្យពូកែជាងគេ និងកុំតែងតែគិតចង់លេចធ្លោក្នុងចំណោមគេគ្រប់ផ្នែកឱ្យសោះ។ តើនេះជានិស្ស័យបែបណាទៅ? (និស្ស័យក្រអឺតក្រទម។) មនុស្សតែងតែមាននិស្ស័យក្រអឺតក្រទម ហើយទោះបីជាពួកគេចង់ខិតខំឈោងចាប់សេចក្តីពិត និងធ្វើឱ្យព្រះជាម្ចាស់សព្វព្រះហឫទ័យក៏ដោយ ក៏ពួកគេធ្វើមិនបានឡើយ។ ការដែលត្រូវគ្រប់គ្រងដោយនិស្ស័យក្រអឺតក្រទម ធ្វើឱ្យមនុស្សងាយនឹងបង្កឱ្យមានសេចក្ដីវៀចវេរបំផុត។ ... នៅពេលដែលអ្នកមាននិស្ស័យបែបនេះ អ្នកតែងតែព្យាយាមឱ្យខ្លួនឯងលើសអ្នកដទៃ តែងតែចង់មានប្រៀបជាងគេ តែងតែចង់ប្រជែង និងតែងតែព្យាយាមដណ្ដើមគេជានិច្ច។ អ្នកមានចិត្តច្រណែនយ៉ាងខ្លាំង អ្នកមិនចុះញ៉មនឹងនរណាម្នាក់ឡើយ ហើយតែងតែព្យាយាមធ្វើខ្លួនឱ្យលេចធ្លោក្នុងចំណោមគេជានិច្ច។ បែបនេះមានបញ្ហាហើយ។ នេះជារបៀបដែលសាតាំងប្រព្រឹត្ត» («គោលការណ៍ដែលគួរណែនាំចំពោះការប្រព្រឹត្តខ្លួនរបស់មនុស្សម្នាក់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានយល់ថា គុណសម្បត្តិដែលមនុស្សម្នាក់មាន គឺត្រូវបានកំណត់ទុកជាមុនដោយព្រះជាម្ចាស់ និងបង្កប់នូវបំណងព្រះហឫទ័យរបស់ទ្រង់។ មនុស្សគួរតែរៀនចុះចូល និងរក្សាឋានៈដ៏ត្រឹមត្រូវរបស់ខ្លួនជាភាវៈដែលព្រះបង្កើតមក ដោយប្រើចំណុចខ្លាំងរបស់ខ្លួនដើម្បីបំពេញភារកិច្ចឲ្យបានល្អ។ ពួកគេមិនគួរបង្ខំខ្លួនឯងក្នុងផ្នែកដែលខ្លួនមិនមានជំនាញឡើយ ក៏មិនគួរប្រជែងជាមួយអ្នកដទៃដែរតែគួរតែអាចចុះចូលតាមការចាត់ចែង និងការរៀបចំរបស់ព្រះជាម្ចាស់ ហើយសហការដោយចុះសម្រុងគ្នាជាមួយបងប្អូនប្រុសស្រី ដើម្បីបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមក។ នេះគឺជាការបង្ហាញចេញរបស់មនុស្សដែលមានវិចារណញាណ។ ពេលក្រឡេកមើលការប្រាស្រ័យទាក់ទងរបស់ខ្ញុំជាមួយដាយអាន ដំបូងឡើយ ខ្ញុំអាចមើលឃើញចំណុចខ្លាំងរបស់គាត់ ប៉ុន្តែនៅពេលដែលចិត្តច្រណែនរបស់ខ្ញុំកាន់តែធំឡើង ខ្ញុំត្រូវបានគ្រប់គ្រងដោយបំណងប្រាថ្នារបស់ខ្ញុំ ដោយមិនអាចមើលឃើញអ្វីៗបានច្បាស់ឡើយ ហាក់ដូចជាខ្ញុំត្រូវបានបិទភ្នែក ហើយដោយហេតុនោះ ចិត្តច្រណែនរបស់ខ្ញុំក៏កាន់តែខ្លាំងឡើងៗថែមទៀត។ ការពិតគឺ ដាយអានមានភាពល្អិតល្អន់គួរសម និងគិតគូរពីបញ្ហានានាបានគ្រប់ជ្រុងជ្រោយ ហើយជាពិសេសនៅពេលនិយាយដល់បញ្ហាគោលការណ៍មួយចំនួន គាត់មានការប្រយ័ត្នប្រយែងខ្លាំងណាស់ ខណៈដែលខ្ញុំមានទំនោរគិតសាមញ្ញៗ ដែលជាញឹកញាប់នាំឲ្យមានតម្រូវការធ្វើការងារឡើងវិញ ហើយខ្ញុំក៏មិនអាចដោះស្រាយបញ្ហានៃគោលការណ៍បានដែរ។ លើសពីនេះទៅទៀត ដាយអានពូកែក្នុងការប្រមូលអ្នករាល់គ្នាឲ្យមករួមគ្នាដើម្បីរៀនសូត្រ គាត់អាចក្តាប់បានចំណុចសំខាន់ៗនៅពេលកំពុងសិក្សា ហើយគាត់បានប្រាស្រ័យទាក់ទងក្នុងលក្ខណៈមានរបៀប រៀបរយ ជាមួយនឹងចិត្តគំនិតច្បាស់លាស់។ រាល់ពេលដែលយើងពិភាក្សាការងារ ការប្រកបគ្នារបស់គាត់បានបំពេញបន្ថែមនូវអ្វីដែលខ្ញុំប្រហែលជាបានខ្វះខាត ដែលធ្វើឲ្យការពិភាក្សារបស់យើងកាន់តែមានភាពគ្រប់ជ្រុងជ្រោយ។ ចំណុចខ្លាំងរបស់គាត់បានបំពេញបន្ថែមនូវចំណុចខ្សោយរបស់ខ្ញុំ ហើយការសហការនេះបានផ្តល់លទ្ធផលល្អប្រសើរនៅក្នុងភារកិច្ចរបស់យើង។ ពេលដឹងបែបនេះ ខ្ញុំមានអារម្មណ៍ធូរស្រាលនៅក្នុងចិត្ត។

បន្ទាប់មក ខ្ញុំបានផ្ដើមគំនិតទៅរកដាយអាន ហើយខ្ញុំបានប្រកបជាមួយគាត់យ៉ាងបើកចំហអំពីសភាពនៃការរស់នៅក្នុងចិត្តច្រណែនរបស់ខ្ញុំកាលពីពេលថ្មីៗនេះ និងបានសុំទោសគាត់។ ដាយអានសប្បាយចិត្តណាស់ដែលឃើញការយល់ដឹងដែលខ្ញុំទទួលបាន ហើយគាត់ក៏បានបើកចំហប្រាប់ខ្ញុំអំពីសេចក្ដីពុករលួយដែលគាត់បានបញ្ចេញឱ្យឃើញ និងមេរៀនដែលគាត់បានរៀនផងដែរ។ ការអនុវត្តតាមរបៀបនេះបាននាំមកនូវភាពធូរស្រាលដល់ខ្ញុំ។ ក្រោយមក ឲ្យតែពេលណាពួកជំនុំត្រូវការឲ្យខ្ញុំធ្វើការងារមួយចំនួន ខ្ញុំបានសហការយ៉ាងសកម្ម ហើយសភាពរបស់ខ្ញុំបានប្រសើរឡើងច្រើន។ មួយរយៈក្រោយមក អ្នកដឹកនាំបានចាត់តាំងឲ្យខ្ញុំមើលការខុសត្រូវលើកិច្ចការវីដេអូម្ដងទៀត ហើយខ្ញុំបានអរព្រះគុណព្រះជាម្ចាស់យ៉ាងស្មោះអស់ពីចិត្ត។ មានម្ដងនោះ ខ្ញុំបានសហការជាមួយដាយអានលើវីដេអូមួយ ដែលជាចម្បង ដាយអានបានរាយការណ៍ពីវឌ្ឍនភាព និងទាក់ទងបញ្ហាជាមួយអ្នកដឹកនាំ។ ពេលខ្លះ ពួកអ្នកដឹកនាំបានសួរដាយអានរកព័ត៌មានថ្មីៗ ហើយខ្ញុំមានអារម្មណ៍មិនសូវស្រួលបន្តិច ដោយបានគិតថា «ខ្ញុំបានដាក់ការខិតខំប្រឹងប្រែងយ៉ាងច្រើននៅពីក្រោយខ្នងដើម្បីធ្វើវីដេអូនេះ ប៉ុន្តែនៅទីបំផុត គឺដាយអានទេដែលបានរាយការណ៍ការងារ និងទទួលបានការចាប់អារម្មណ៍ តើពួកអ្នកដឹកនាំនឹងគិតថា ខ្ញុំមិនល្អដូចគាត់ទេឬ?» នៅខណៈនោះ ខ្ញុំបានដឹងថា ចិត្តច្រណែនរបស់ខ្ញុំកំពុងរើឡើងវិញហើយ ដូច្នេះ ខ្ញុំក៏បានប្រញាប់អធិដ្ឋានទៅព្រះជាម្ចាស់នៅក្នុងចិត្ត ដោយព្យាយាមបះបោរប្រឆាំងនឹងខ្លួនឯង។ ខ្ញុំបាននឹកគិតដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «អ្នកត្រូវតែរៀនលះបង់ និងបោះបង់របស់ទាំងនេះចោល រៀនណែនាំអ្នកដទៃ និងអនុញ្ញាតឱ្យអ្នកដទៃលេចធ្លោ នៅពេលដែលមានឱកាសល្អ។ កុំដណ្ដើម ឬប្រជែងយកឱកាសដើម្បីលេចធ្លោ និងលេចត្រដែត នៅពេលណាដែលអ្នកជួបប្រទះនឹងឱកាសទាំងនោះឡើយ។ អ្នកត្រូវតែអាចបោះបង់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នក ប៉ុន្តែអ្នកក៏មិនត្រូវបង្អាក់ការបំពេញភារកិច្ចរបស់អ្នកដែរ។ ចូរធ្វើជាមនុស្សម្នាក់ដែលធ្វើការដោយស្ងាត់ស្ងៀម មិនបង្អួត ហើយថែមទាំងបំពេញភារកិច្ចរបស់ខ្លួនដោយចិត្តស្មោះត្រង់។ នៅពេលដែលអ្នកលះបង់អំនួត និងឋានៈរបស់អ្នកកាន់តែខ្លាំង ហើយអ្នកបោះបង់ផលប្រយោជន៍របស់អ្នកកាន់តែខ្លាំង នោះអ្នកនឹងមានអារម្មណ៍កាន់តែសុខសាន្ត នោះនឹងមានពន្លឺកាន់តែខ្លាំងនៅក្នុងចិត្តរបស់អ្នក ហើយសភាពរបស់អ្នកនឹងកាន់តែប្រសើរឡើង។ នៅពេលដែលអ្នកកាន់តែដណ្ដើម និងប្រជែងគ្នា នោះសភាពរបស់អ្នកនឹងកាន់តែងងឹត។ ប្រសិនបើអ្នកមិនជឿខ្ញុំទេ ចូរសាកល្បងមើលទៅ! ប្រសិនបើអ្នកចង់ផ្លាស់ប្ដូរសភាពដ៏ពុករលួយបែបនេះ ហើយមិនចង់ឱ្យកេរ្តិ៍ឈ្មោះ ផលប្រយោជន៍ និងឋានៈគ្រប់គ្រងទេនោះ អ្នកត្រូវតែស្វែងរកសេចក្ដីពិត មើលធ្លុះសារជាតិនៃកេរ្តិ៍ឈ្មោះ ផលប្រយោជន៍ និងឋានៈ ហើយបន្ទាប់មក បោះបង់ និងលះបង់របស់ទាំងនោះចោល» («មានតែបោះចោលនូវនិស្ស័យពុករលួយរបស់ខ្លួនចេញទេ ទើបមនុស្សម្នាក់អាចទទួលបានសេរីភាព និងការដោះលែង» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានផ្ដល់ឲ្យខ្ញុំនូវគោលការណ៍នៃការអនុវត្ត។ នៅពេលជួបស្ថានភាពដែលពាក់ព័ន្ធនឹងភាពលេចធ្លោ ឬការយកមុខ ខ្ញុំត្រូវរៀនដាក់ចុះ និងទុកបំណងប្រាថ្នារបស់ខ្ញុំមួយឡែក។ នេះគឺជាអ្វីដែលព្រះជាម្ចាស់តម្រូវ និងជាអ្វីដែលមនុស្សគួរអនុវត្ត។ លើកនេះ ខ្ញុំចង់ផ្គាប់ព្រះទ័យព្រះជាម្ចាស់ក្នុងរឿងនេះ ដូច្នេះ មិនថាអ្នកដឹកនាំនឹងមើលមកខ្ញុំយ៉ាងដូចម្ដេច ឬបងប្អូនប្រុសស្រីនឹងគិតយ៉ាងណាចំពោះខ្ញុំនោះទេ ខ្ញុំត្រូវតែខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីបំពេញទំនួលខុសត្រូវរបស់ខ្ញុំ។ ទោះបីជាមិនត្រូវបានអ្នកដទៃមើលឃើញក៏ដោយ ខ្ញុំគួរតែទទួលយកការពិនិត្យពិច័យមើលរបស់ព្រះជាម្ចាស់ ហើយបំពេញភារកិច្ចឲ្យបានល្អ។ ម្យ៉ាងទៀត ការដែលដាយអានបានរាយការណ៍ការងារទៅអ្នកដឹកនាំយ៉ាងសកម្ម គឺមិនមែនជារឿងខុសទេ ហើយវាបង្ហាញថា គាត់មានអាកប្បកិរិយាម៉ឺងម៉ាត់ និងទទួលខុសត្រូវចំពោះការងារ។ ដាយអានបាននិយាយក្នុងលក្ខណៈច្បាស់លាស់គួរសម នេះគឺជាអ្វីដែលគាត់ពូកែ ហើយការដែលគាត់អាចរាយការណ៍ការងារបានច្បាស់លាស់ គឺមានប្រយោជន៍ដល់ការងារ។ ដោយមានការយល់ដឹងបែបនេះ ខ្ញុំមានអារម្មណ៍ធូរស្រាលយ៉ាងខ្លាំង។

បន្ទាប់ពីនោះមក ខ្ញុំអាចសហការជាមួយដាយអានបានយ៉ាងធម្មតា។ យើងតែងតែពិភាក្សាការងារ និងសរុបបញ្ហាជាមួយគ្នា ខ្ញុំឧស្សាហ៍សុំយោបល់គាត់លើបញ្ហាបច្ចេកទេស ហើយខ្ញុំរៀនបានច្រើនពីគាត់។ ខ្ញុំដឹងថា ការសហការដោយចុះសម្រុងគ្នា គឺមានប្រយោជន៍ខ្លាំងណាស់សម្រាប់ការបំពេញភារកិច្ចឲ្យបានល្អ។ អរព្រះគុណព្រះជាម្ចាស់!

ខាង​ដើម៖ ៨៩. ការឆ្លុះបញ្ចាំងអំពីការតស៊ូរបស់ខ្ញុំជាមួយនឹងជំងឺ

បន្ទាប់៖ ៩២. ការឆ្លុះបញ្ចាំងអំពីការដេញតាមលុយកាក់

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

២០. ការអនុវត្តសេចក្ដីពិត គឺជាគន្លឹះនៃការសម្របសម្រួលដ៏សុខដុម

ដោយ ដុងហ្វឹង (សហរដ្ឋអាមេរិក)នៅខែសីហា ឆ្នាំ ២០១៨ ភារកិច្ចរបស់ខ្ញុំគឺ ត្រូវធ្វើសម្ភារៈសម្ដែងភាពយន្តជាមួយបងវ៉ាង។ ដំបូង ខ្ញុំមានអារម្មណ៍ថា...

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ